ការដាំបន្លែចន្លោះរងស្វាយ (គឹម សុបិន្ត)

ការដាំដំណាំវិលជុំនៅចន្លោះរងស្វាយដោយប្រើប្រព័ន្ធតំណក់ទឹក (Cambodia)

បន្លែសរីរាង្គ

Description

ការដាំបន្លែជាលក្ខណៈវិលជុំ នៅតាមចន្លោះជួរស្វាយ គឺជាទម្រង់មួយនៃកសិរុក្ខកម្ម។ ការអនុវត្តនេះ គឺដើម្បីបង្កើនទិន្នផល និងប្រាក់ចំណូលសម្រាប់គ្រួសារ ក្នុងអំឡុងពេលដែលស្វាយនៅតូចមិនទាន់ផ្តល់ផល។ គោលបំណងផ្សេងទៀតនៃបច្ចេកទេស គឺការបង្កើតគម្របដីជាអចិន្ត្រៃយ៍មិនឱ្យស្មៅចង្រៃលូតលាស់ បន្ថយការបាត់បង់សំណើមដី និងទប់ស្កាត់ការហូរច្រោះ ហើយគោលបំណងចុងក្រោយ គឺការរួមផ្សំជាមួយប្រព័ន្ធតំណក់ទឹកដែលជួយបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។

កសិរុក្ខកម្ម គឺជាការអនុវត្តដាំដំណាំ និង/ឬចិញ្ចឹមសត្វនៅលើផ្ទៃដីតែមួយដោយដាំដុះលាយជាមួយនឹងដើមឈើ ដូចជាឈើហូបផ្លែ ដូង ឫស្សី និងដើមឈើផ្សេងទៀត ដើម្បីបង្កើនផលិតភាពកសិកម្ម និងទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀត (MoE et al., 2016)។ កសិរុក្ខកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ផលប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ី និងសេដ្ឋកិច្ច ដូចជា ការប្រមូលផលឈើ និងដំណាំរួមផ្សំ ធ្វើឲ្យដីកាន់តែមានជីជាតិ កាត់បន្ថយការប្រើប្រាស់ជី និងថ្នាំគីមីដែលនាំឲ្យថ្លៃដើមផលិតថយចុះ បន្ស៊ាំបានកាន់តែប្រសើរទៅនឹងការប្រែប្រួលអាកាសធាតុ (MoE et al., 2016) ក៏ដូចជាការជួយកាត់បន្ថយហានិភ័យនៃការខូចខាតផលដំណាំផងដែរ (FA and DANIDA, 2005)។

លោក ហួរ គឺជាកសិករមួយរូបក្នុងចំណោមកសិករច្រើននាក់ដែលបានផ្លាស់ប្តូរពីកសិកម្មឯកវប្បកម្មមកអនុវត្តប្រព័ន្ធកសិរុក្ខកម្ម។ រូបគាត់ និងក្រុមគ្រួសារ រស់នៅភូមិសោបក្រោម ឃុំ សោប ស្រុក ព្រែកប្រសព្វ ខេត្តក្រចេះ ដែលជាខេត្តមួយស្ថិតនៅប៉ែកឦសាននៃប្រទេសកម្ពុជា។ លើផ្ទៃដីដាំដុះទំហំ ២១០០ម៉ែត្រការ៉េ នៅតំបន់ជម្រាលភ្នំ គាត់មានស្វាយសរុបចំនួន ១៣៥ដើម ដោយដាំជា ៩ជួរ ហើយចន្លោះជួរ និងចន្លោះដើមមានប្រវែង ៤ម៉ែត្រដូចគ្នា។ តាមចន្លោះជួរស្វាយមានដាំបន្លែឆ្លាស់គ្នាជាច្រើនប្រភេទ ដូចជាសណ្តែកកួរ ត្រសក់ ត្រកួន ស្ពៃ និងសាលាដ ។ ស្វាយត្រូវបានដាំបន្ទាប់ពីភ្ជួរដីហាលរយៈ ១៥ថ្ងៃ ដោយជីករណ្តៅទំហំ ០,៥ម៉ែត្របួនជ្រុង ជាមួយជម្រៅ ០,៥ម៉ែត្រ និងបំពេញដោយលាមកគោ អង្កាម និងកន្ទក់ដែលបានផ្អាប់ទុក ១៥ថ្ងៃ ក្នុងមួយរណ្តៅប្រមាណជា ២ ទៅ ៣ គ.ក្រ។ កសិករបានប្រើប្រព័ន្ធស្រោចស្រពជាតំណក់ទឹក ដោយរាយទុយោដល់គល់ស្វាយ និងតាមបណ្តោយរងបន្លែទាំងអស់។ ការរៀបចំរងបន្លែ គឺប្រែប្រួលតាមរដូវកាល នៅរដូវប្រាំងគេលើករងកម្ពស់ ១០សង់ទីម៉ែត្រ ហើយនៅរដូវវស្សាគេលើករងកម្ពស់ ២០សង់ទីម៉ែត្រ ដើម្បីកុំឱ្យជាំទឹក។ ជាងនេះទៅទៀតការធ្វើកសិកម្មបែបនេះមិនមានការចំណាយច្រើន ហើយថែមទាំងជួយបង្កើនប្រាក់ចំណូលនៅពេលដំណាំអាយុកាលវែងមិនទាន់បានទទួលផល។ លើសពីនេះកសិករបានប្រើជីកំប៉ុស្តិ៍ទឹក និងថ្នាំសំលាប់សត្វល្អិតផ្សំពីធម្មជាតិ ដែលគាត់បានផលិតដោយខ្លួនឯង ធ្វើឲ្យគ្មានផលប៉ះពាល់អវិជ្ជមានដល់បរិស្ថានផងទៀតផង។ ការធ្វើជីកំប៉ុស្តិ៍ទឹក គឺគាត់ប្រើកម្ទេចកម្ទីត្រី កន្ទក់ និងស្ករក្រហម លាយជាមួយទឹក រួចរក្សាទុករយៈពេល ១៥ថ្ងៃ ទើបយកមកលាយទឹកបាញ់លើបន្លែ។ ចំណែកឯថ្នាំកំចាត់សត្វល្អិតត្រូវបានផ្សំពីសមាសធាតុរុក្ខជាតិផ្សេងៗដែលមានក្លិនក្រពុលខ្លាំង និងរសល្វីង ដូចជា សំបកស្លែង ក្តុល ស្តៅ វល្លិ៍បណ្តូលពេជ្រ និងរំដេង ដោយចិញ្ច្រាំវាឱ្យម៉ត់ ហើយលាយជាមួយស្ករក្រហម និងទឹក រួចបន្ទាប់មកត្រាំវាទុករយៈពេល ១៥ថ្ងៃ។ សម្រាប់ការប្រើប្រាស់ គឺត្រូវលាយទឹកថ្នាំចំណុះ ១លីត្រ ជាមួយទឹក ២៥លីត្រ។

សរុបមកបច្ចេកទេសកសិរុក្ខកម្មនេះបានផ្តល់នូវអត្ថប្រយោជន៍ច្រើនយ៉ាង។ ការដាំដំណាំបែបនេះអាចបង្កើនសេដ្ឋកិច្ចដោយការប្រមូលផលដំណាំផ្សេងៗគ្នា ទាំងក្នុងរដូវប្រាំង និងរដូវវស្សា ជាពិសេសក្នុងរយៈពេល ៣ឆ្នាំ ដំបូងដែលស្វាយមិនទាន់បានផ្តល់ផល ដូច្នេះ គឺទប់ទល់បាននឹងការចំណាយផ្សេងៗក្នុងកសិដ្ឋាន។ ការអនុវត្តបច្ចេកទេសនេះក៏ផ្តល់នូវភាពត្រជាក់ដល់ដីតាមរយៈម្លប់នៃដើមស្វាយ កាត់បន្ថយការបាត់បង់សំណើមដី ទប់ស្កាត់ការហូរច្រោះ ព្រមទាំងជួយបន្ស៊ាំទៅនឹងភាពហួតហែងដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុទៀតផង។ លើសពីនេះ ការអនុវត្តបែបនេះ គឺមិនទុកឱ្យដីនៅទំនេរចោលនាំឱ្យដុះស្មៅចង្រៃដែលជាជម្រកនៃការកកើតសត្វល្អិត និងជំងឺផ្សេងៗ ជាមូលហេតុនាំឱ្យបាត់បង់អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច។

បើមើលមួយភ្លែត វាអាចជាគុណវិបត្តិមួយដែរ ដែលកសិករត្រូវចំណាយច្រើនក្នុងគ្រាដំបូង ឧទាហរណ៍ដូចជាការតម្លើងប្រព័ន្ធតំណក់ទឹកជាដើម ប៉ុន្តែគេអាចប្រើបានក្នុងរយៈពេលច្រើនឆ្នាំ និងបន្ថយការចំណាយលើកម្លាំងពលកម្មស្រោចស្រព។ ចំពោះដំណាំបន្លែ កសិករមានភាពប្រឈមជាមួយនឹងតម្លៃបន្លែលើទីផ្សារមិនទៀងទាត់ ប្រសិនបើតម្លៃទីផ្សារមានស្ថេរភាព នោះកសិករនឹងទទួលបានចំណូលកាន់តែច្រើនសម្រាប់ការលើកកម្ពស់ជីវភាពគ្រួសារ។ ដូចនេះស្ថាប័នពាក់ព័ន្ធគួរយកចិត្តទុកដាក់លើបញ្ហាទីផ្សារនេះផងដែរ។

Location

Location: ភូមិសោបក្រោម ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ, Cambodia

No. of Technology sites analysed: single site

Geo-reference of selected sites
  • 105.95203, 12.43186

Spread of the Technology: evenly spread over an area (approx. < 0.1 km2 (10 ha))

In a permanently protected area?:

Date of implementation: 2015

Type of introduction
ដំណាំត្រសក់ និងសណ្តែកកួរនៅចន្លោះដើមស្វាយ (គឹម សុបិន្ត)
ប្រព័ន្ធស្រោចស្រពសម្រាប់ដំណាំនៅចន្លោះរងស្វាយ (គឹម សុបិន្ត)

Classification of the Technology

Main purpose
  • improve production
  • reduce, prevent, restore land degradation
  • conserve ecosystem
  • protect a watershed/ downstream areas – in combination with other Technologies
  • preserve/ improve biodiversity
  • reduce risk of disasters
  • adapt to climate change/ extremes and its impacts
  • mitigate climate change and its impacts
  • create beneficial economic impact
  • create beneficial social impact
Land use
Land use mixed within the same land unit: Ja - Agroforestry

  • Cropland
    • Annual cropping: fodder crops - grasses, vegetables - leafy vegetables (salads, cabbage, spinach, other), legumes and pulses - other, legumes and pulses - beans, ត្រសក់។. Cropping system: Vegetables - wheat/barley/oat/upland rice
    • Tree and shrub cropping: mango, mangosteen, guava
    Number of growing seasons per year: 1
Water supply
  • rainfed
  • mixed rainfed-irrigated
  • full irrigation

Purpose related to land degradation
  • prevent land degradation
  • reduce land degradation
  • restore/ rehabilitate severely degraded land
  • adapt to land degradation
  • not applicable
Degradation addressed
  • soil erosion by water - Wt: loss of topsoil/ surface erosion
  • chemical soil deterioration - Cn: fertility decline and reduced organic matter content (not caused by erosion)
  • biological degradation - Bc: reduction of vegetation cover
SLM group
  • rotational systems (crop rotation, fallows, shifting cultivation)
  • improved ground/ vegetation cover
  • irrigation management (incl. water supply, drainage)
SLM measures
  • agronomic measures - A1: Vegetation/ soil cover
  • structural measures - S7: Water harvesting/ supply/ irrigation equipment

Technical drawing

Technical specifications
បច្ចេកទេសនេះត្រូវបានអនុវត្តលើផ្ទៃដីដាំដុះទំហំ ២១០០ម៉ែត្រការ៉េ (ទទឹង ៣៥ ម៉ែត្រ x បណ្តោយ ៦០ ម៉ែត្រ) នៅតំបន់ជម្រាលភ្នំ។ ក្នុងទំហំផ្ទៃដីនេះមានដាំស្វាយសរុបចំនួន ១៣៥ដើម (ចំនួន ៩ជួរ ហើយចន្លោះជួរ និងចន្លោះដើមមានទំហំ ៤ម៉ែត្រ) និងមានដាំបន្លែដូចជាសណ្តែកកួរ ត្រសក់ ត្រកួន សាលាដ ស្ពៃ ឆ្លាស់គ្នានៅតាមចន្លោះជួរស្វាយ។ ប្រព័ន្ធស្រោចស្រពដោយតំណក់ត្រូវបានពង្រាយលើផ្ទៃដីទាំងមូល ដោយរាយទុយោតំណក់ទឹកដល់គ្រប់គល់ស្វាយ និងតាមរងដំណាំ។
Author: កញ្ញា សូ គង្គា និង លោក ទឹម សុភា

Establishment and maintenance: activities, inputs and costs

Calculation of inputs and costs
  • Costs are calculated: per Technology area (size and area unit: ២១០០ ម៉ែត្រការ៉េ)
  • Currency used for cost calculation: រៀល
  • Exchange rate (to USD): 1 USD = 4000.0 រៀល
  • Average wage cost of hired labour per day: ២០០០០រៀល
Most important factors affecting the costs
ត្រូវចំណាយដើមទុនច្រើនទៅលើប្រព័ន្ធទុយោ។
Establishment activities
  1. ភ្ជួរដីហាល (Timing/ frequency: ខែមេសា)
  2. បណ្តុះកូនស្វាយ (Timing/ frequency: ខែមេសា)
  3. ជីករណ្តៅ និងរៀបប្រព័ន្ធទុយោ (Timing/ frequency: ខែមេសា)
  4. ធ្វើថ្នាំសំលាប់សត្វល្អិត និងជីទឹក (Timing/ frequency: ខែមេសា)
  5. ដាំកូនស្វាយ (Timing/ frequency: ខែកញ្ញា)
  6. វាយដី និងលើករង (Timing/ frequency: ខែមេសា)
Establishment inputs and costs (per ២១០០ ម៉ែត្រការ៉េ)
Specify input Unit Quantity Costs per Unit (រៀល) Total costs per input (រៀល) % of costs borne by land users
Labour
ភ្ជួរ និងរាស់ដី នាក់/ថ្ងៃ 3.0 20000.0 60000.0 100.0
ជីករណ្តៅ នាក់/ថ្ងៃ 5.4 20000.0 108000.0 100.0
Equipment
ប្រព័ន្ធដំណក់ទឹក ឈុត 1.0 800000.0 800000.0 100.0
ក្បាលចម្រោះ គ្រឿង 1.0 120000.0 120000.0 100.0
ចបជីក ចប 2.0 15000.0 30000.0 100.0
គោយន្ត គ្រឿង 1.0 4800000.0 4800000.0 100.0
Plant material
ដើមស្វាយ ដើម 135.0 5000.0 675000.0 100.0
Fertilizers and biocides
ជីត្រី លីត្រ 200.0 300.0 60000.0 100.0
Construction material
សំណាញ់សម្រាប់ធ្វើទ្រើង ដុំ 18.0 15000.0 270000.0 100.0
ឫស្សីទ្រើង សរុប 1.0 100000.0 100000.0 100.0
Total costs for establishment of the Technology 7'023'000.0
Total costs for establishment of the Technology in USD 1'755.75
Maintenance activities
  1. បណ្តុះកូនបន្លែ (Timing/ frequency: ខែមេសា)
  2. ស្ទូងបន្លែ (Timing/ frequency: ខែមេសា)
  3. ធ្វើទ្រើង (វល្លិ៍) (Timing/ frequency: ខែមេសា)
  4. ធ្វើស្មៅ (Timing/ frequency: ១០ថ្ងៃដំបូង)
  5. បាញ់ថ្នាំការពារ (Timing/ frequency: ពេលមានសត្វល្អិត)
  6. ដូរទុយោ (Timing/ frequency: ពេលធ្លុះធ្លាយ)
Maintenance inputs and costs (per ២១០០ ម៉ែត្រការ៉េ)
Specify input Unit Quantity Costs per Unit (រៀល) Total costs per input (រៀល) % of costs borne by land users
Labour
លើករង នាក់/ថ្ងៃ 3.0 20000.0 60000.0 100.0
ស្ទូងបន្លែ ឬដាំ នាក់/ថ្ងៃ 2.0 20000.0 40000.0 100.0
ធ្វើស្មៅ នាក់/ថ្ងៃ 9.0 20000.0 180000.0 100.0
បាញ់ថ្នាំការពារ នាក់/ថ្ងៃ 1.0 20000.0 20000.0 100.0
Equipment
ទុយោ ដុំ 3.0 100000.0 300000.0 100.0
Plant material
ពូជត្រសក់ កញ្ចប់ 4.0 10000.0 40000.0 100.0
ពូជសណ្តែកកួរ កញ្ចប់ 1.0 3500.0 3500.0 100.0
Fertilizers and biocides
ថ្នាំកំចាត់សត្វល្អិត លីត្រ 20.0 2000.0 40000.0 100.0
Other
ដូរទុយោ នាក់/ថ្ងៃ 1.0 20000.0 20000.0 100.0
Total costs for maintenance of the Technology 703'500.0
Total costs for maintenance of the Technology in USD 175.88

Natural environment

Average annual rainfall
  • < 250 mm
  • 251-500 mm
  • 501-750 mm
  • 751-1,000 mm
  • 1,001-1,500 mm
  • 1,501-2,000 mm
  • 2,001-3,000 mm
  • 3,001-4,000 mm
  • > 4,000 mm
Agro-climatic zone
  • humid
  • sub-humid
  • semi-arid
  • arid
Specifications on climate
Average annual rainfall in mm: 1138.2
បរិមាណទឹកភ្លៀងនៅឆ្នាំ ២០១៥ គឺ ១១៣៨,២ មម ឆ្នាំ ២០១៤ គឺ ១៦៩៦,៥ មម និងឆ្នាំ២០១៣ គឺ ១៦៦១,៨ មម។
Name of the meteorological station: ក្រសួងធនធានទឹក និងឧតុនិយម នាយកដ្ឋានឧតុនិយមឆ្នាំ2015
អាសធាតុក្តៅហើយសើម មាន 2រដូវ គឺរដូវប្រាំង និងវស្សា។
Slope
  • flat (0-2%)
  • gentle (3-5%)
  • moderate (6-10%)
  • rolling (11-15%)
  • hilly (16-30%)
  • steep (31-60%)
  • very steep (>60%)
Landforms
  • plateau/plains
  • ridges
  • mountain slopes
  • hill slopes
  • footslopes
  • valley floors
Altitude
  • 0-100 m a.s.l.
  • 101-500 m a.s.l.
  • 501-1,000 m a.s.l.
  • 1,001-1,500 m a.s.l.
  • 1,501-2,000 m a.s.l.
  • 2,001-2,500 m a.s.l.
  • 2,501-3,000 m a.s.l.
  • 3,001-4,000 m a.s.l.
  • > 4,000 m a.s.l.
Technology is applied in
  • convex situations
  • concave situations
  • not relevant
Soil depth
  • very shallow (0-20 cm)
  • shallow (21-50 cm)
  • moderately deep (51-80 cm)
  • deep (81-120 cm)
  • very deep (> 120 cm)
Soil texture (topsoil)
  • coarse/ light (sandy)
  • medium (loamy, silty)
  • fine/ heavy (clay)
Soil texture (> 20 cm below surface)
  • coarse/ light (sandy)
  • medium (loamy, silty)
  • fine/ heavy (clay)
Topsoil organic matter content
  • high (>3%)
  • medium (1-3%)
  • low (<1%)
Groundwater table
  • on surface
  • < 5 m
  • 5-50 m
  • > 50 m
Availability of surface water
  • excess
  • good
  • medium
  • poor/ none
Water quality (untreated)
  • good drinking water
  • poor drinking water (treatment required)
  • for agricultural use only (irrigation)
  • unusable
Water quality refers to:
Is salinity a problem?
  • Ja
  • Nee

Occurrence of flooding
  • Ja
  • Nee
Species diversity
  • high
  • medium
  • low
Habitat diversity
  • high
  • medium
  • low

Characteristics of land users applying the Technology

Market orientation
  • subsistence (self-supply)
  • mixed (subsistence/ commercial)
  • commercial/ market
Off-farm income
  • less than 10% of all income
  • 10-50% of all income
  • > 50% of all income
Relative level of wealth
  • very poor
  • poor
  • average
  • rich
  • very rich
Level of mechanization
  • manual work
  • animal traction
  • mechanized/ motorized
Sedentary or nomadic
  • Sedentary
  • Semi-nomadic
  • Nomadic
Individuals or groups
  • individual/ household
  • groups/ community
  • cooperative
  • employee (company, government)
Gender
  • women
  • men
Age
  • children
  • youth
  • middle-aged
  • elderly
Area used per household
  • < 0.5 ha
  • 0.5-1 ha
  • 1-2 ha
  • 2-5 ha
  • 5-15 ha
  • 15-50 ha
  • 50-100 ha
  • 100-500 ha
  • 500-1,000 ha
  • 1,000-10,000 ha
  • > 10,000 ha
Scale
  • small-scale
  • medium-scale
  • large-scale
Land ownership
  • state
  • company
  • communal/ village
  • group
  • individual, not titled
  • individual, titled
  • ដីរានព្រៃ
Land use rights
  • open access (unorganized)
  • communal (organized)
  • leased
  • individual
Water use rights
  • open access (unorganized)
  • communal (organized)
  • leased
  • individual
Access to services and infrastructure
health

poor
x
good
education

poor
x
good
technical assistance

poor
x
good
employment (e.g. off-farm)

poor
x
good
markets

poor
x
good
energy

poor
x
good
roads and transport

poor
x
good
drinking water and sanitation

poor
x
good
financial services

poor
x
good

Impacts

Socio-economic impacts
Crop production
decreased
x
increased


ជាក់ស្តែងកសិករដាំដំណាំច្រើនប្រភេទជាងពីមុននៅលើផ្ទៃដីដដែល ដូចនេះគាត់អាចប្រមូលផលបន្តបន្ទាប់ពីដំណាំទាំងនោះ ដូចជាដំណាំអាយុកាលវែង និងដំណាំប្រចាំឆ្នាំ។

risk of production failure
increased
x
decreased


តាមរយៈការដាំដំណាំរយៈពេលវែង និងដំណាំរយៈពេលខ្លីជាមួយគ្នា បានជួយកាត់បន្ថយហានិភ័យនៃភាពបរាជ័យបាន។

product diversity
decreased
x
increased


ដោយសារមានដាំដំណាំជាប្រព័ន្ធចម្រុះដែលមានដំណាំច្រើនប្រភេទចម្រុះគ្នា។

production area (new land under cultivation/ use)
decreased
x
increased


ដីកាលដើមឡើយជាប្រភេទដីព្រៃសឹករេចរិល ប៉ុន្តែឥលូវគាត់អាចដាំដំណាំបានតាមបច្ចេកទេស SLM នេះ។

land management
hindered
x
simplified


គាត់ដាំដំណាំច្រើនប្រភេទ ហើយប្រើប្រាស់តែជីធម្មជាតិ និងថ្នាំពុលការពារដំណាំផ្សំពីរុក្ខជាតិដែលបានផលិតដោយគាត់ផ្ទាល់។

expenses on agricultural inputs
increased
x
decreased


បច្ចុប្បន្ននេះគាត់មិនចាំបាច់ទិញជីថ្នាំគីមីទៀតទេ ហើយគាត់ព្យាយាមប្រើប្រាស់ថ្នាំសំលាប់សត្វល្អិតដែលផលិតដោយខ្លួនឯង។

farm income
decreased
x
increased


គាត់អាចទទួលបានចំណូលពេញមួយឆ្នាំពីព្រោះគាត់បានដាំទាំងដំណាំអាយុកាលវែង និងខ្លី។

diversity of income sources
decreased
x
increased


តាមរយៈការដាំដំណាំច្រើនជាងមួយប្រភេទលើផ្ទៃដីដដែលបណ្តាលឱ្យគាត់ទទួលបានប្រភពចំណូលកើនឡើងប៉ុន្តែតិចតួចប៉ុណ្ណោះ។

workload
increased
x
decreased


គម្របដីល្អដែលបានពីការដាំដំណាំឆ្លាស់បានជួយបញ្ជៀសការដុះលូតលាស់នៃស្មៅចង្រៃ និងជួយកាត់បន្ថយកម្លាំងពលកម្មក្នុងធ្វើស្មៅផងដែរ។

Socio-cultural impacts
food security/ self-sufficiency
reduced
x
improved


គាត់ដាំដំណាំច្រើនជាងមុនធ្វើឱ្យសន្តិសុខស្បៀងកាន់តែប្រសើរ។

health situation
worsened
x
improved


ការបំពុលបរិស្ថានត្រូវបានកាត់បន្ថយដោយសារគាត់ប្រើប្រាស់តែជីធម្មជាតិ និងថ្នាំពុលការពារដំណាំផ្សំពីរុក្ខជាតិប៉ុណ្ណោះ។ ដូចនេះស្ថានភាពសុខភាពកាន់តែប្រើសើរឡើង។

SLM/ land degradation knowledge
reduced
x
improved


ចំណេះដឹងដែលពាក់ព័ន្ធនឹងដី គឺគាត់ទទួលបានពីបទពិសោធន៍របស់គាត់ និងតាមរយៈឯកសារ ឬវីដេអូលើប្រព័ន្ធអ៊ីនធឺណេត។

Ecological impacts
soil moisture
decreased
x
increased


មានដំណាំគម្របដីកាន់តែច្រើន គឺបានជួយកាត់បន្ថយរំហួតតាមនោះដែរ។

soil cover
reduced
x
improved


តាមរយៈការដាំបន្លែឆ្លាស់គ្នាបានធ្វើឱ្យគម្របដីល្អប្រសើរ

soil compaction
increased
x
reduced


ឫសរបស់ដំណាំស្វាយបានចាក់ចូលទៅក្នុងដីធ្វើឱ្យដីផុសល្អ

vegetation cover
decreased
x
increased


ដោយសារតែមានដំណាំគម្របដីជាអចិន្ត្រៃយ៍ពេញមួយឆ្នាំ

invasive alien species
increased
x
reduced


ប្រភេទរាតត្បាត គឺត្រូវបានកាត់បន្ថយតាមរយៈការដាំដំណាំវិលជុំ និងការប្រើប្រាស់ថ្នាំពុលការពារដំណាំផ្សំពីរុក្ខជាតិ។

beneficial species (predators, earthworms, pollinators)
decreased
x
increased


ប្រភេទសត្វមានប្រយោជន៍កើនឡើងពីព្រោះតែការប្រើប្រាស់ជីកំប៉ុស្តិ៍ទឹក។

pest/ disease control
decreased
x
increased


ថ្នាំសម្លាប់សត្វល្អិតផ្សំពីធម្មជាតិដែលគាត់ផលិតដោយខ្លួនគាត់ គឺមានប្រសិទ្ធភាពខ្ពស់។

Off-site impacts

Cost-benefit analysis

Benefits compared with establishment costs
Short-term returns
very negative
x
very positive

Long-term returns
very negative
x
very positive

Benefits compared with maintenance costs
Short-term returns
very negative
x
very positive

Long-term returns
very negative
x
very positive

Climate change

Gradual climate change
annual temperature increase

not well at all
x
very well
seasonal temperature increase

not well at all
x
very well
Season: wet/ rainy season
seasonal temperature increase

not well at all
x
very well
Season: dry season
annual rainfall decrease

not well at all
x
very well
seasonal rainfall increase

not well at all
x
very well
Season: wet/ rainy season
ភ្លៀងធ្លាក់មានការប្រែម្រួល មានការរាំងរហូតដល់ខែ០៧ ទើបភ្លៀង

not well at all
very well
Climate-related extremes (disasters)
local rainstorm

not well at all
x
very well
heatwave

not well at all
x
very well
cold wave

not well at all
x
very well
extreme winter conditions

not well at all
x
very well
epidemic diseases

not well at all
x
very well
insect/ worm infestation

not well at all
x
very well
Other climate-related consequences
មិនមានបញ្ហាដោយសារមានប្រភពទឹក និងប្រព័ន្ធស្រោចស្រព

not well at all
very well

Adoption and adaptation

Percentage of land users in the area who have adopted the Technology
  • single cases/ experimental
  • 1-10%
  • 11-50%
  • > 50%
Of all those who have adopted the Technology, how many have done so without receiving material incentives?
  • 0-10%
  • 11-50%
  • 51-90%
  • 91-100%
Has the Technology been modified recently to adapt to changing conditions?
  • Ja
  • Nee
To which changing conditions?
  • climatic change/ extremes
  • changing markets
  • labour availability (e.g. due to migration)

Conclusions and lessons learnt

Strengths: land user's view
  • មិនចំណាយកម្លាំងពលកម្មច្រើន/កាត់បន្ថយបន្ទុកការងារតាមរយៈការប្រើប្រព័ន្ធតំណក់ទឹក
  • មានបន្លែច្រើនមុខអាចតម្រូវទៅតាមទីផ្សារ
  • កុំឱ្យដីទំនេរចោល និងមានស្មៅដុះច្រើន
Strengths: compiler’s or other key resource person’s view
  • កាត់បន្ថយកម្លាំងពលកម្ម ដោយមានរៀបចំប្រព័ន្ធទុយោសម្រាប់ការស្រោចស្រព និងដាក់ជី
  • មិនប៉ះពាល់បរិស្ថាន ដោយមិនត្រូវការម៉ាស៊ីន/ឥន្ធនៈផ្សេងៗសម្រាប់ស្រោចស្រពដោយប្រើប្រព័ន្ធបូមទឹកស្វ័យប្រវត្តិដែលដំណើរការដោយកម្លាំងទឹកហូរ។
  • ការគ្រប់គ្រងដីបានល្អប្រសើរ ដោយអន្តរកម្មរវាងដំណាំ និងដើមឈើ
  • ការដាំដំណាំវិលជុំជួយរក្សាស្ថេរភាពជីជាតិដី និងបង្កើនគម្របដី
Weaknesses/ disadvantages/ risks: land user's viewhow to overcome
  • ខ្វះខាតដើមទុនមួយចំនួន កម្ចីពីស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬរដ្ឋក្នុងអត្រាការប្រាក់ទាប ឬរដ្ឋ ជួយគាំទ្របន្ថែម។
  • ទីផ្សារមិនមានស្ថេរភាព ចងក្រងជាក្រុមកសិករ និងស្វែងរកការគាំទ្រពីអង្គការ និងមន្ទីរដើម្បីជួយរកបណ្តាញទីផ្សារ។
  • ចំណាយទុនច្រើនពេលចាប់ផ្តើមដំបូងសម្រាប់ការរៀបចំប្រព័ន្ធស្រោចស្រពដោយតំណក់ទឹក។ គួរមានការគាំទ្រជាបដិភាគពីគម្រោង និងរដ្ឋ
Weaknesses/ disadvantages/ risks: compiler’s or other key resource person’s viewhow to overcome
  • នៅពេលស្វាយធំបែកមែកសាខាបាំងពន្លឺវានឹងមិនអាចដាំដំណាំបានទៀតទេ។ ដាំដំណាំផ្សេងៗដែលមិនសូវត្រូវការពន្លឺ និងធន់ពេលនៅក្រោមម្លប់។

References

Compiler
  • Be Gechkim
Editors
  • Navin Chea
  • Sophea Tim
Reviewer
  • TOM SAY
  • SO Than
  • Ursula Gaemperli
  • Alexandra Gavilano
Date of documentation: Mei 14, 2017
Last update: Sept. 2, 2019
Resource persons
Full description in the WOCAT database
Linked SLM data
Documentation was faciliated by
Institution Project
Key references
  • Yang S. and Pean S. (2012) Organic fertilizer: Technology principle and farmer experiences. Cambodian Center for Study and Development in Agriculture: Phnom Penh. (In Khmer): CEDAC and price is about 10000 Riel
  • FA and DANIDA (2005). Guidelines for Site Selection and Tree Planting in Cambodia. Forestry Administration. Retrieved on May 15 2017 from: http://treeseedfa.org/guidelines_site_eng.htm
  • MoE, Adaptation Fund and UNEP (2016). Agroforestry System: “Enhancing Climate Change Resilience of Rural Communities Living in Protected Areas in Cambodia”. Ministry of Environment.:
This work is licensed under Creative Commons Attribution-NonCommercial-ShareaAlike 4.0 International