បច្ចេកបណ្តុះសាលាដ (កញ្ញា ជា ណាវិន)

ការដាំបន្លែសរីរាង្គតាមគោលការណ៍ធម្មជាតិដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ និងរក្សាគុណភាពដី (Cambodia)

កសិដ្ឋានបន្លែសរីរាង្គ

Description

ការដាំបន្លែសរីរាង្គបែបចម្រុះដោយប្រើប្រាស់ជីធម្មជាតិ និងថ្នាំពុលធម្មជាតិដែលផលិតដោយខ្លួនឯង ដើម្បីកាត់បន្ថយការចំណាយលើការទិញធាតុចូលកសិកម្មពីខាងក្រៅទទួលបានបន្លែសរីរាង្គដែលធានាដល់សុខភាពអ្នកផលិត និងអ្នកបរិភោគ។ លើសពីនេះគឺការរក្សា និងបង្កើនជីជាតិដីឱ្យកាន់តែប្រសើរ។

ការដាំបន្លែសរីរាង្គ ឬគេអាចហៅថាកសិកម្មតាមគោលការណ៍ធម្មជាតិជាប្រព័ន្ធផលិតកម្មមួយដែលប្រើប្រាស់វត្ថុធាតុដើមធម្មជាតិ (រុក្ខជាតិបៃតង លាមកសត្វ កាកសំណល់កសិដ្ឋាន និងរុក្ខជាតិឱសថដែលអាចរកបាននៅក្នុងតំបន់របស់ខ្លួន) និងជៀសវាងនូវការប្រើប្រាស់សារធាតុគីមីឬថ្នាំពុលកសិកម្មសម្រាប់កម្ចាត់សត្វល្អិតជាដើម។ ការអនុវត្តបច្ចេកទេសនេះនឹងធានាដល់សុខភាពជីវិតនៅលើផែនដីរួមមានសុខភាពជីវិតមនុស្ស សត្វ សរីរាង្គមានជីវិតរស់នៅក្នុងដី ធ្វើឱ្យដីមានជីជាតិ។ លើសពីនេះទៅទៀតវាជួយបង្កើនសេដ្ឋកិច្ចគ្រួសារតាមរយៈការកាត់បន្ថយថវិកាក្នុងការទិញជីគីមី និងសម្ភារៈផ្សេងៗ (MAFF, 2012, MoEYS & VVOB Cambodia, 2013,Social Compass, 2017)។

លោកស្រី ទៀវ ឆាត ជាកសិករផលិតបន្លែសរីរាង្គម្នាក់ដែលត្រូវបានជ្រើសរើសយកមកធ្វើសម្ភាសនៅក្នុងករណីសិក្សាមួយនេះ។ គាត់រស់នៅក្នុងភូមិថ្មរាប ឃុំពង្រ ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំង ប្រទេសកម្ពុជា ជាកសិករឆ្នើមមួយរូបធ្លាប់បានទទួលជ័យលាភីថ្នាក់ជាតិជាកសិករឆ្នើមក្នុងការផលិតបន្លែសរីរាង្គ។ ក្រោមគំនិតផ្តួចផ្តើមរបស់មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍកសិកម្មកម្ពុជា (CEDAC) ការផលិតបន្លែសរីរាង្គបែបចម្រុះត្រូវបានអនុវត្តន៍តាំងតែពីឆ្នាំ ២០០៤ មកម៉្លេះ បច្ចុប្បន្នគាត់បានដាំដុះលើផ្ទៃដីទំហំ ០.៧០ ហិកតាជុំវិញផ្ទះរបស់គាត់។ នៅក្នុងអំឡុងពេលសិក្សាគាត់បានដាំដំណាំបន្លែចម្រុះបែបសរីរាង្គមានដូចជា៖ សាលាដ ត្រសក់ សណ្តែកកួរ ស្ពៃខ្មៅ ស្ពៃតឿ ស្ពៃចង្កឹះ ត្រកួន ស្លឹកខ្ទឹម ននោង ត្រឡាច ម្រះព្រៅ ជីនាងវង ស្លឹកគ្រៃ និងពោតបារាំង។ នៅក្នុងចំណោមបន្លែទាំងនោះ បន្លែដែលសំខាន់ជាងគេ គឺបន្លែសាលាដ ត្រសក់ សណ្តែកកួរ បន្លែប្រភេទស្ពៃ ត្រកួន និងស្លឹកខ្ទឹម។

សមាសភាគសំខាន់ៗក្នុងការដាំដុះបន្លែសរីរាង្គនេះ រួមមាន៖ ការផលិត និងប្រើប្រាស់ជីធម្មជាតិ (លាមកគោ ជីកំប៉ុស្តគោក និងជីកំប៉ុស្តទឹក) ថ្នាំពុលកម្ចាត់សត្វល្អិតផ្សំពីធម្មជាតិ ប្រភពទឹកស្រោចស្រព (អណ្តូង និងស្រះ) ការដាំដំណាំចម្រុះ ដំណាំឆ្លាស់ និងដំណាំវិលជុំជាដើម។ គាត់ចិញ្ចឹមគោ ហើយយកលាមករបស់វាមកធ្វើជាជី។ ជីកំប៉ុស្តគោក ត្រូវបានផ្សំឡើងពីលាមកគោស្រស់ ស្លឹកទន្ទ្រានខែត្រ ឬស្លឹករុក្ខជាតិបៃតងដទៃទៀត ចំបើង និងធ្យូងអង្កាម។ ដោយឡែកជីកំប៉ុស្តទឹកត្រូវបានផ្សំឡើងពី៖ លាមកគោស្រស់ ស្លឹកទន្ទ្រានខែត្រ ក្បាលត្រី វល្លិ៍បណ្តូលពេជ្រ និងទឹកនោមគោ។ គួរកត់សម្គាល់ផងដែរថាក្នុងការផលិតជីកំប៉ុស្តទឹកនេះ គឺកសិករត្រាំធាតុផ្សំលាយចូលគ្នាទាំងអស់ដោយប្រើទឹកនោមគោដែលបានប្រមូលជារៀងរាល់ថ្ងៃយកមកត្រាំដោយមិនប្រើប្រាស់ទឹកធម្មតានោះទេ។ ចំណែកការផលិតថ្នាំពុលធម្មជាតិសម្រាប់កម្ចាត់សត្វល្អិត គាត់បានផ្សំដោយលាយជាមួយគ្នាដូចជា៖ ម្ទេស រំដេង ស្លឹក ឬសំបកដើមស្លាក់។

គោលបំណងចម្បងក្នុងការអនុវត្តបច្ចេកទេសនេះ គឺដើម្បីទទួលបានបន្លែសរីរាង្គ និងបង្កើនប្រាក់ចំណូលប្រចាំគ្រួសារឱ្យបានកាន់តែច្រើនថែមទៀត តាមរយៈការកាត់បន្ថយថ្លៃចំណាយលើការទិញជី និងថ្នាំពុលគីមី។ ម៉្យាងទៀត ការដាំបន្លែសរីរាង្គ គឺមានទីផ្សារល្អ ដោយមានឈ្មួញមកទិញដល់ផ្ទះតែម្តង ដូច្នេះកសិករកាន់តែចំណេញពេលវេលាក្នងការលក់បន្លែរបស់គាត់។ ដើម្បីឱ្យប្រាក់ចំណូលកាន់តែកើនឡើងពិពិធកម្មដំណាំ ឬដំណាំចម្រុះបែបសរីរាង្គគឺមានសារៈសំខាន់សម្រាប់កសិករក្នុងការកាត់បន្ថយហានិភ័យទីផ្សារ នេះមានន័យថាកសិករនឹងមានបន្លែសរីរាង្គច្រើនមុខតាមតម្រូវការទីផ្សារគ្រប់រដូវកាលដែលធ្វើឱ្យគាត់អាចទទួលបានប្រាក់ចំណូលជាប្រចាំស្ទើរតែពេញមួយឆ្នាំ។ ក្នុងការផលិតបន្លែសរីរាង្គ កសិកររូបនេះទទួលបានប្រាក់ចំណូលសុទ្ធប្រហែលជា ៣,៣៣០,០០០ រៀលនៅក្នុងមួយឆ្នាំ។ ក្រៅពីនេះការដាំបន្លែសរីរាង្គដោយប្រើប្រាស់ជីធម្មជាតិបានធ្វើឱ្យជីជាតិដីកាន់តែល្អប្រសើរឡើង ដោយដីនោះសម្បូរទៅដោយពពួកសត្វមានប្រយោជន៍ដូចជា ជន្លេន និងមីក្រូសរីរាង្គផ្សេងៗទៀត (បាក់តេរី ផ្សិត) ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យសារធាតុសរីរាង្គឆាប់រលួយក្លាយជាសារធាតុចិញ្ចឹមសម្រាប់រុក្ខជាតិ។

នៅក្នុងករណីសិក្សានេះជីធម្មជាតិលាមកគោត្រូវបានប្រើប្រាស់នៅពេលដែលហាលដី ឬពេលភ្ជួរដីហាលចោល។ រីឯជីកំប៉ុស្តគោកជាទូទៅត្រូវបានប្រើប្រាស់ដោយដាក់តាមគល់ដំណាំក្រោយពេលដាំដុះ។ ដោយឡែកជីកំប៉ុស្តទឹកត្រូវបានប្រើប្រាស់ជាជីបំប៉ននៅពេលដំណាំចាប់ផ្តើមដុះលូតលាស់ ដោយស្រោចជាទៀងទាត់ ៣ថ្ងៃម្តងនៅពេលល្ងាច។ ការលាយជីគឺត្រូវយកជីកំប៉ុស្តទឹកប្រហែលជា១០០ មីលីលីត្រលាយជាមួយទឹក ១០លីត្រ ដែលបរិមាណនេះអាចស្រោចបានលើដំណាំមួយរងមានទំហំទទឹង ០,៥ ម៉ែត្រ និងបណ្តោយ ១០ ម៉ែត្រ។ ការថែទាំដោយដាក់ជីដំណាំបន្លែនីមួយៗគឺអាស្រ័យទៅតាមបរិមាណជីធម្មជាតិដែលមាន។ ចំណែកថ្នាំពុលធម្មជាតិត្រូវបានប្រើប្រាស់ដើម្បីទប់ស្កាត់ ឬការពារពពួកសត្វល្អិតពីការបំផ្លាញដំណាំ។

Location

Location: តំបន់ជនបទ, ភូមិថ្មរាប ឃុំពង្រ ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំង, Cambodia

No. of Technology sites analysed: single site

Geo-reference of selected sites
  • 104.5785, 12.2729

Spread of the Technology: evenly spread over an area (approx. < 0.1 km2 (10 ha))

In a permanently protected area?:

Date of implementation: 2004

Type of introduction
ទិដ្ឋាភាពដំណាំម្រះព្រៅ និងននោង (កញ្ញា ជា ណាវិន)
ការដាំបន្លែតាមទីតាំងឡូតិ៍ (កញ្ញា ជា ណាវិន)

Classification of the Technology

Main purpose
  • improve production
  • reduce, prevent, restore land degradation
  • conserve ecosystem
  • protect a watershed/ downstream areas – in combination with other Technologies
  • preserve/ improve biodiversity
  • reduce risk of disasters
  • adapt to climate change/ extremes and its impacts
  • mitigate climate change and its impacts
  • create beneficial economic impact
  • create beneficial social impact
Land use

  • Cropland
    • Annual cropping: legumes and pulses - beans, vegetables - leafy vegetables (salads, cabbage, spinach, other)
    Number of growing seasons per year: 3
Water supply
  • rainfed
  • mixed rainfed-irrigated
  • full irrigation

Purpose related to land degradation
  • prevent land degradation
  • reduce land degradation
  • restore/ rehabilitate severely degraded land
  • adapt to land degradation
  • not applicable
Degradation addressed
  • biological degradation - Bl: loss of soil life, Bp: increase of pests/ diseases, loss of predators
SLM group
  • integrated soil fertility management
  • integrated pest and disease management (incl. organic agriculture)
  • home gardens
SLM measures
  • agronomic measures - A2: Organic matter/ soil fertility, A7: Others

Technical drawing

Technical specifications
ការអនុវត្តបច្ចេកទេសនេះបានអនុវត្តទៅលើទំហំផ្ទៃដី ០.៧០ ហិកតា។ បច្ចេកទេសដាំដំណាំបន្លែច្រើនប្រភេទរួមមាន៖ សាលាដ ត្រសក់ សណ្តែកគួរ ស្ពៃខ្មៅ ស្ពៃក្រញាញ់ ស្ពៃផ្កាលឿង ស្ពៃតឿ ត្រកួន ស្លឹកខ្ទឹម ននោងមូល ត្រឡាច ម្រះព្រៅ ជីនាងវង ស្លឹកគ្រៃ ពោតបារាំង ផ្ទីដូង និងផ្ទីខៀវ ការដាំដំណាំសរីរាង្គអាចអនុវត្តទៅបានអាស្រ័យទៅលើការប្រើប្រាស់ជីធម្មជាតិរួមមាន៖ ជីលាមកគោ ជីកំប៉ុស្តគោក ជីកំប៉ុស្តទឹក និងថ្នាំពុលធម្មជាតិសម្រាប់កម្ចាត់សត្វល្អិត។ បច្ចេកទេសនេះក៏រួមផ្សំនូវការជីកស្រះទំហំបណ្តោយ ១០ ម៉ែត្រ ទទឹង ៦ ម៉ែត្រជម្រៅ ៤ ម៉ែត្រ ព្រមទាំងមានទឹកអណ្តូងដែលមានជម្រៅ១០ម៉ែត្រ ផងដែរសម្រាប់ស្រោចស្រពដំណាំ។ ក្នុងនោះក្រោលគោមួយទំហំ ២៤ ម៉ែត្រការ៉េ និងមានគោសរុបចំនួន ៦ ក្បាល។
Author: លោក ឃួន សុផល

Establishment and maintenance: activities, inputs and costs

Calculation of inputs and costs
  • Costs are calculated: per Technology area (size and area unit: ០.៧០ ហិកតា)
  • Currency used for cost calculation: រៀល
  • Exchange rate (to USD): 1 USD = 4000.0 រៀល
  • Average wage cost of hired labour per day: 20000 រៀល
Most important factors affecting the costs
កសិករផ្លាស់ប្តូរឬស្សីពីពង់សម្រាប់ធ្វើទ្រើងមានរយៈពេល ២ឆ្នាំ/ដង។
Establishment activities
  1. ដឹកដីចាក់លើទីតាំងអនុវត្តបច្ចេកទេស (Timing/ frequency: រដូវប្រាំង)
  2. រៀបចំដី (Timing/ frequency: រដូវប្រាំង)
  3. ធ្វើធ្នើរសម្រាប់ដាំសាលាដ (Timing/ frequency: ១ ថ្ងៃ)
  4. ធ្វើរោងជីកំប៉ុស្ត (Timing/ frequency: ១ ថ្ងៃ)
  5. ទិញពាងសម្រាប់ធ្វើជីកំប៉ុស្តិ៍ទឹក និងធ្វើរោងកំប៉ុស្ត (Timing/ frequency: ១ ថ្ងៃ)
Establishment inputs and costs (per ០.៧០ ហិកតា)
Specify input Unit Quantity Costs per Unit (រៀល) Total costs per input (រៀល) % of costs borne by land users
Labour
ដឹកដីចាក់លើទីតាំងអនុវត្តបច្ចេកទេស នាក់-ថ្ងៃ 3.0 20000.0 60000.0 100.0
ការរៀបចំដី នាក់-ថ្ងៃ 6.0 20000.0 120000.0 100.0
ធ្វើធ្នើរសម្រាប់ដាំសាលាដ នាក់-ថ្ងៃ 1.0 20000.0 20000.0 100.0
ធ្វើរោងកំប៉ុស្ត នាក់-ថ្ងៃ 1.0 20000.0 20000.0 100.0
Equipment
ធុងស្រោច គូ 4.0 25000.0 100000.0 100.0
ចបជីក ចំនួន 1.0 20000.0 20000.0 100.0
ចបកាប់ ចំនួន 2.0 25000.0 50000.0 100.0
ម៉ាស៊ីនបូមទឹក គ្រឿង 1.0 800000.0 800000.0 100.0
Plant material
ស្ពៃខ្មៅ កញ្ជប់ 1.0 2000.0 2000.0 100.0
ត្រកូន កំប៉ុង 1.0 2000.0 2000.0 100.0
សាលាដ កញ្ចប់ 1.0 4000.0 4000.0 100.0
ស្ពៃតឿ កញ្ជប់ 1.0 2000.0 2000.0 100.0
ត្រសក់ កំប៉ុង 1.0 8000.0 8000.0 100.0
សណ្តែកគួរ កញ្ជប់ 1.0 5000.0 5000.0 100.0
ននោង កំប៉ុង 1.0 2000.0 2000.0 100.0
ត្រឡាច កំប៉ុង 1.0 2000.0 2000.0 100.0
Construction material
សំណាញ់ ដុំ 3.5 28000.0 98000.0 100.0
ឬស្សីពីងពុងសម្រាប់ធ្វើទ្រើង ចំនួន 50.0 5000.0 250000.0 100.0
Other
ម្រះព្រៅ កញ្ចប់ 1.0 2500.0 2500.0 100.0
ពោតបារាំង កញ្ចប់ 2.0 2500.0 5000.0 100.0
ជីនាងវង កញ្ចប់ 1.0 2500.0 2500.0 100.0
ពោត គីឡូក្រាម 1.0 4500.0 4500.0 100.0
Total costs for establishment of the Technology 1'579'500.0
Total costs for establishment of the Technology in USD 394.88
Maintenance activities
  1. ស្រោចទឹក (Timing/ frequency: រៀងរាល់ថ្ងៃ)
  2. ដាក់ជីបំប៉ន់ (Timing/ frequency: រៀងរាល់៣ថ្ងៃម្តង)
  3. ដកស្មៅ (Timing/ frequency: រៀងរាល់ថ្ងៃ)
  4. ការរៀបចំដីសម្រាប់ដាំដុះ (Timing/ frequency: មិថុនា)
  5. ការដាំកូនដំណាំ (Timing/ frequency: មិថុនា)
Maintenance inputs and costs (per ០.៧០ ហិកតា)
Specify input Unit Quantity Costs per Unit (រៀល) Total costs per input (រៀល) % of costs borne by land users
Labour
ការរៀបចំដីសម្រាប់ដាំដុះ 6.0 20000.0 120000.0 100.0
ការដាំកូនដំណាំ 3.0 20000.0 60000.0 100.0
ការដកស្មៅ 15.0 20000.0 300000.0 100.0
3.0 20000.0 60000.0
Equipment
ជុសជុលម៉ាស៊ីនបូមទឹក ឈុត 1.0 260000.0 260000.0 100.0
Fertilizers and biocides
ធ្យូងអង្កាម បេ 10.0 1000.0 10000.0 100.0
លាមកគោ គីឡូក្រាម 10.0 250.0 2500.0 100.0
ទន្ទ្រាននខេត្ត គីឡូក្រាម 10.0 600.0 6000.0 100.0
Total costs for maintenance of the Technology 818'500.0
Total costs for maintenance of the Technology in USD 204.63

Natural environment

Average annual rainfall
  • < 250 mm
  • 251-500 mm
  • 501-750 mm
  • 751-1,000 mm
  • 1,001-1,500 mm
  • 1,501-2,000 mm
  • 2,001-3,000 mm
  • 3,001-4,000 mm
  • > 4,000 mm
Agro-climatic zone
  • humid
  • sub-humid
  • semi-arid
  • arid
Specifications on climate
នៅឆ្នាំ ២០១៥ ទឹកភ្លៀងប្រចាំឆ្នាំ ១២០៩ ម.ម
នៅឆ្នាំ ២០១៤ ទឹកភ្លៀងប្រចាំឆ្នាំ ១៤២០.៧៤ ម.ម
នៅឆ្នាំ ២០១៣ ទឹកភ្លៀងប្រចាំឆ្នាំ ១៣៦៧.៥ ម.ម
Name of the meteorological station: ក្រសួងធនធានទឹក និងឧតុនិយម (២០១៥)
Slope
  • flat (0-2%)
  • gentle (3-5%)
  • moderate (6-10%)
  • rolling (11-15%)
  • hilly (16-30%)
  • steep (31-60%)
  • very steep (>60%)
Landforms
  • plateau/plains
  • ridges
  • mountain slopes
  • hill slopes
  • footslopes
  • valley floors
Altitude
  • 0-100 m a.s.l.
  • 101-500 m a.s.l.
  • 501-1,000 m a.s.l.
  • 1,001-1,500 m a.s.l.
  • 1,501-2,000 m a.s.l.
  • 2,001-2,500 m a.s.l.
  • 2,501-3,000 m a.s.l.
  • 3,001-4,000 m a.s.l.
  • > 4,000 m a.s.l.
Technology is applied in
  • convex situations
  • concave situations
  • not relevant
Soil depth
  • very shallow (0-20 cm)
  • shallow (21-50 cm)
  • moderately deep (51-80 cm)
  • deep (81-120 cm)
  • very deep (> 120 cm)
Soil texture (topsoil)
  • coarse/ light (sandy)
  • medium (loamy, silty)
  • fine/ heavy (clay)
Soil texture (> 20 cm below surface)
  • coarse/ light (sandy)
  • medium (loamy, silty)
  • fine/ heavy (clay)
Topsoil organic matter content
  • high (>3%)
  • medium (1-3%)
  • low (<1%)
Groundwater table
  • on surface
  • < 5 m
  • 5-50 m
  • > 50 m
Availability of surface water
  • excess
  • good
  • medium
  • poor/ none
Water quality (untreated)
  • good drinking water
  • poor drinking water (treatment required)
  • for agricultural use only (irrigation)
  • unusable
Water quality refers to:
Is salinity a problem?
  • Ja
  • Nee

Occurrence of flooding
  • Ja
  • Nee
Species diversity
  • high
  • medium
  • low
Habitat diversity
  • high
  • medium
  • low

Characteristics of land users applying the Technology

Market orientation
  • subsistence (self-supply)
  • mixed (subsistence/ commercial)
  • commercial/ market
Off-farm income
  • less than 10% of all income
  • 10-50% of all income
  • > 50% of all income
Relative level of wealth
  • very poor
  • poor
  • average
  • rich
  • very rich
Level of mechanization
  • manual work
  • animal traction
  • mechanized/ motorized
Sedentary or nomadic
  • Sedentary
  • Semi-nomadic
  • Nomadic
Individuals or groups
  • individual/ household
  • groups/ community
  • cooperative
  • employee (company, government)
Gender
  • women
  • men
Age
  • children
  • youth
  • middle-aged
  • elderly
Area used per household
  • < 0.5 ha
  • 0.5-1 ha
  • 1-2 ha
  • 2-5 ha
  • 5-15 ha
  • 15-50 ha
  • 50-100 ha
  • 100-500 ha
  • 500-1,000 ha
  • 1,000-10,000 ha
  • > 10,000 ha
Scale
  • small-scale
  • medium-scale
  • large-scale
Land ownership
  • state
  • company
  • communal/ village
  • group
  • individual, not titled
  • individual, titled
Land use rights
  • open access (unorganized)
  • communal (organized)
  • leased
  • individual
Water use rights
  • open access (unorganized)
  • communal (organized)
  • leased
  • individual
Access to services and infrastructure
health

poor
x
good
education

poor
x
good
technical assistance

poor
x
good
employment (e.g. off-farm)

poor
x
good
markets

poor
x
good
energy

poor
x
good
roads and transport

poor
x
good
drinking water and sanitation

poor
x
good
financial services

poor
x
good

Impacts

Socio-economic impacts
Crop production
decreased
x
increased

Quantity before SLM: 20%
Quantity after SLM: 50%

crop quality
decreased
x
increased


កសិករប្រើប្រាស់ជីធម្មជាតិដូចជីកំប៉ុស្ត (ទឹក និងគោក) ដែលធ្វើឱ្យមានជីជាតិល្អនាំឱ្យដំណាំដុះលូតលាស់បានល្អ និងប្រើប្រាស់ថ្នាំពុលធម្មជាតិសម្រាប់ការពារសត្វល្អិត។

risk of production failure
increased
x
decreased


កសិករមានជំនាញចំណេះដឹងទៅលើការដាំបន្លែសរីរាង្គតាមរយៈការចូលរួមវគ្គបណ្តុះបណ្តាលរបស់អង្គការ CEDAC និងបទពិសោធន៍យ៉ាងទូលំទូលាយរបស់គាត់តាំងឆ្នាំ ២០០៤។ ទាំងនេះជួយកាត់បន្ថយហានិភ័យនៃការបរាជ័យផលិតកម្មអប្បបរមា។

product diversity
decreased
x
increased


កសិករបានដាំបន្លែច្រើនប្រភេទដែលធ្វើឱ្យគាត់ទទួលបាន ផលិតផលច្រើនសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងទីផ្សារ។

land management
hindered
x
simplified


កសិករបានប្រើប្រាស់ជីធម្មជាតិដើម្បីធ្វើឱ្យដីមានគុណភាពកាន់តែប្រសើរឡើង និងការដាំដំណាំផ្សេងគ្នាស្រូបយកជីជាតិពីដីក៏ខុសគ្នាដែរ។ ហើយម្យ៉ាងវិញទៀតដំណាំជួយកាត់បន្ថយការហូរច្រោះដីផងដែរ។

expenses on agricultural inputs
increased
x
decreased


កសិករពុំសូវចំណាយថវិកាទិញធាតុកសិកម្មនោះទេដោយសារតែមានវត្ថុធាតុដើមនៅតាមមូលដ្ឋានរបស់គាត់។

farm income
decreased
x
increased


កសិករអាចរកចំណូលបានច្រើនបន្ថែមពីគាត់បានអនុវត្តបច្ចេកទេសដាំបន្លែសរីរាង្គចម្រុះសម្រាប់តម្រូវការទីផ្សារ។

workload
increased
x
decreased


ក្នុងគ្រួសារគាត់ត្រូវការចំណាយពេលច្រើនសម្រាប់ការងារក្នុងចម្ការដូចជាសកម្មភាពថែទាំដំណាំ ការធ្វើកំប៉ុស្ត(ស្ងួត និងទឹក) និងថ្នាំពុលធម្មជាតិ។

Socio-cultural impacts
food security/ self-sufficiency
reduced
x
improved


កសិករមានបន្លែសម្រាប់ផ្គត់ផ្គត់សម្រាប់ខ្លួនឯងគ្រប់
រដូវកាល។

Ecological impacts
soil compaction
increased
x
reduced


ដំណាំអាចរក្សាសំណើមដីបានល្អ និងកំប៉ុស្តក៏ធ្វើឱ្យដីសម្បូរជីជាតិផងដែរ និងមានពួកអតិសុខុមប្រាណច្រើនដូចជាជន្លេនជាដើម។

nutrient cycling/ recharge
decreased
x
increased


ដំណាំខុសៗគ្នាអាចស្រូបយកសារធាតុចិញ្ចឹមខុសៗគ្នាដែរ និងកាកសំណល់ដំណាំជាជីសម្រាប់ដី។

soil organic matter/ below ground C
decreased
x
increased


ការប្រើប្រាស់ជីកំប៉ុស្ត និងលាមកគោធ្វើឱ្យជីជាតិដីល្អប្រសើរឡើង និងដីសម្បូរដោយអតិសុខុមប្រាណ និងដំណាំដុះលូតលាស់ល្អ។

beneficial species (predators, earthworms, pollinators)
decreased
x
increased


បច្ចេកទេសនេះជួយបង្កើនជីជាតិដីឱ្យកាន់តែប្រសើរ និងជួយរក្សាពពួកមីក្រូសារពាង្គកាយមានជីវិតក្នុងដីដូចជា ពពួកបាក់តេរី និង ផ្សិតជាដើម។

pest/ disease control
decreased
x
increased


កសិករប្រើប្រាស់ថ្នាំពុលធម្មជាតិផលិតពីរុក្ខជាតិដើម្បីការពារសត្វល្អិត និងដាំដំណាំខុសៗគ្នាអាចកាត់បន្ថយជំងឺ និងសត្វល្អិត។

Off-site impacts
កសិករអាចផលិតបន្លែសរីរាង្គផ្តល់ឱ្យអ្នកប្រើប្រាស់នូវអាហារដែលមានសុខភាពល្អ
None
x
None


ដោយសារតែកសិករដាំបន្លែមិនមានប្រើប្រាស់ថ្នាំពុលកសិកម្ម និងមិនប្រើប្រាស់ជីគីមីទេ។

Cost-benefit analysis

Benefits compared with establishment costs
Short-term returns
very negative
x
very positive

Long-term returns
very negative
x
very positive

Benefits compared with maintenance costs
Short-term returns
very negative
x
very positive

Long-term returns
very negative
x
very positive

Climate change

Gradual climate change
annual temperature increase

not well at all
x
very well
annual rainfall increase

not well at all
x
very well
Other climate-related consequences
extended growing period

not well at all
x
very well

Adoption and adaptation

Percentage of land users in the area who have adopted the Technology
  • single cases/ experimental
  • 1-10%
  • 11-50%
  • > 50%
Of all those who have adopted the Technology, how many have done so without receiving material incentives?
  • 0-10%
  • 11-50%
  • 51-90%
  • 91-100%
Number of households and/ or area covered
មាន ១០ គ្រួសារនៅក្នុងភូមិថ្មរាបបានអនុវត្តបច្ចេកទេសនេះ (រួមបញ្ចូលអ្នកបានអនុវត្តបច្ចេកទេសនេះ)
Has the Technology been modified recently to adapt to changing conditions?
  • Ja
  • Nee
To which changing conditions?
  • climatic change/ extremes
  • changing markets
  • labour availability (e.g. due to migration)

Conclusions and lessons learnt

Strengths: land user's view
  • ប្រភេទដំណាំដែលកសិករបានដាំទាំងអស់ជាប្រភេទដំណាំមានទីផ្សារ និងមានដំណាំច្រើនប្រភេទចម្រុះគ្នាងាយស្រួលលក់ ហើយអាចទទួលបានប្រាក់ចំណូលជាប្រចាំស្ទើរតែពេញមួយឆ្នាំ។
  • ដីកាន់តែមានជីជាតិ មិនហាប់ណែនតាមរយៈការប្រើប្រាស់ជីធម្មជាតិបើប្រៀបធៀបកាលពីមុនដែលគាត់ធ្លាប់ប្រើប្រាស់ជីគីមី។
  • បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុដោយមានប្រភពទឹកសម្រាប់ស្រោចស្រពពេលរាំងស្ងួត។
Strengths: compiler’s or other key resource person’s view
  • កសិករទទួលបានបន្លែសរីរាង្គសម្រាប់ប្រើប្រាស់ក្នុងគ្រួសាររាល់ថ្ងៃ និងទទួលបានប្រាក់ចំណូលប្រចាំថ្ងៃ។
  • ជួយបង្កើន និងរក្សាផលិតភាពដីតាមរយៈការប្រើប្រាស់ជីធម្មជាតិ។
  • កាត់បន្ថយការចំណាយថវិកាសម្រាប់ទិញធាតុចូលកសិកម្មពីខាងក្រៅដូចជាជីគីមី ថ្នាំពុលកសិកម្មជាដើម។
Weaknesses/ disadvantages/ risks: land user's viewhow to overcome
  • ខ្វះជីកំប៉ុស្តគោក និងកំប៉ុស្តទឹកក្នុងការផលិតឱ្យបានគ្រប់គ្រាន់សម្រាប់ដាក់តាមប្រភេទដំណាំនីមួយៗ។ បន្ថែមការផលិតជីកំប៉ុស្ត (គោក និងទឹក)។
  • មានប្រភេទសត្វល្អិតបំផ្លាញ។ ថ្នាំធម្មជាតិកំចាត់សត្វល្អិត។
Weaknesses/ disadvantages/ risks: compiler’s or other key resource person’s viewhow to overcome
  • កសិករពិបាកក្នុងការអនុវត្តបច្ចេកទេសក្នុងការដាំដំណាំសរីរាង្គច្រើនប្រភេទេ។ មានការគាំទ្រគំនិតផ្តួចផ្តើមពីអង្គការសេដាក។
  • ខ្វះកម្លាំងពលកម្មក្នុងការដាំបន្លែ និងថែទាំ។ ការប្រើប្រាស់ដំណក់ទឹកដើម្បីកាត់បន្ថយពេលវេលា និងកម្លាំងពលកម្ម។

References

Compiler
  • Sok Pheak
Editors
  • Navin Chea
  • Sophea Tim
Reviewer
  • Ursula Gaemperli
  • Stephanie Jaquet
  • SO Than
  • Nicole Harari
  • Alexandra Gavilano
Date of documentation: Aug. 23, 2017
Last update: Maart 1, 2019
Resource persons
Full description in the WOCAT database
Linked SLM data
Documentation was faciliated by
Institution Project
Links to relevant information which is available online
This work is licensed under Creative Commons Attribution-NonCommercial-ShareaAlike 4.0 International