Only data declared as public are visible.

Your search results (1459)

គេហសួន (ក្រូចថ្លុង ក្រូចឆ្មារ និងដំណាំរួមផ្សំផ្សេងៗ)
technologies

គេហសួន (ក្រូចថ្លុង ក្រូចឆ្មារ និងដំណាំរួមផ្សំផ្សេងៗ) [Cambodia]

គេហសួនក្នុងករណីនេះ គឺជាការអនុវត្តការដាំដំណំាដូចជា ក្រូចថ្លុង ក្រូចឆ្មារ និងដំណាំរួមផ្សំផ្សេងៗទៀតនៅជុំវិញផ្ទះ ដោយប្រើលាមកគោ មាន់ និងមិនប្រើប្រាស់ជី ឬថ្នាំពុលគីមី។ គោលបំណងនៃការអនុវត្តនេះ គឺដើម្បីទទួលផលដំណាំចម្រុះជាប្រចាំ បង្កើនប្រាក់ចំណូលប្រចាំថ្ងៃជាពិសេសពីក្រូចឆ្មារ ព្រោះជាប្រភេទដំណាំមានអាយុកាលវែងអាចប្រមូលផលបានរាល់ថ្ងៃរយៈពេលច្រើនឆ្នាំ និងងាយស្រួលថែទាំ ព្រមទាំងផ្តល់នូវបរិយាកាសល្អសម្រាប់ការរស់នៅ។

  • Compiler: Be Gechkim
ការកែប្រែគុណភាពដីខ្សាច់ដោយប្រើជីធម្មជាតិ និងជីកំប៉ុស្តិ៍ទឹក
technologies

ការកែប្រែគុណភាពដីខ្សាច់ដោយប្រើជីធម្មជាតិ និងជីកំប៉ុស្តិ៍ទឹក [Cambodia]

ការកែប្រែគុណភាពដីខ្សាច់តាមរយៈការប្រើជីធម្មជាតិ និងជីកំប៉ុស្តិ៍ទឹកដើម្បីបង្កើនផលិតកម្មដំណាំ គឺជាការផ្លាស់ប្តូរស្ថានភាពដីពីភាពហាប់ណែន ជ្រាបទឹកលឿន និងកង្វះជីជាតិមកជាដីដែលអាចរក្សាសំណើមបានយូរ និងធូរដើម្បីសម្រួលដល់ការស្រូបយកសារធាតុចិញ្ចឹមរបស់ដំណាំ។

  • Compiler: Be Gechkim
កសិរុក្ខកម្ម-ដំណាំសណ្តែកដីជាមួយស្វាយចន្ទីនៅតំបន់ខ្ពង់រាប
technologies

កសិរុក្ខកម្ម-ដំណាំសណ្តែកដីជាមួយស្វាយចន្ទីនៅតំបន់ខ្ពង់រាប [Cambodia]

ការដាំដំណាំប្រចាំរដូវ(សណ្តែកដី) ក្នុងចម្ការស្វាយចន្ទីដែលទើបដាំថ្មីមានគោលបំណងដាំបំពេញដីទំនេរចោលនៅចន្លោះដើមស្វាយចន្ទី។ វាជាដំណាំគម្របដីទប់ស្កាត់ការហូរច្រោះ និងបង្កើនជីជាតិដី ម៉្យាងវិញទៀតសណ្តែកដីជាប្រភេទដំណាំមានទីផ្សារ។

  • Compiler: Navin Chea
ប្រព័ន្ធបូមទឹកស្វ័យប្រវត្តិដោយប្រើកម្លាំងទឹកហូរសម្រាប់ប្រើប្រាស់ក្នុងផ្ទះនិងកសិកម្ម
technologies

ប្រព័ន្ធបូមទឹកស្វ័យប្រវត្តិដោយប្រើកម្លាំងទឹកហូរសម្រាប់ប្រើប្រាស់ក្នុងផ្ទះនិងកសិកម្ម [Cambodia]

ឧបករណ៍នេះអាចបូមទឹកដោយស្វ័យប្រវត្តិមិនត្រូវការឥន្ធនៈ មិនពិបាកថែទាំ ហើយអាចទាញយកទឹកទៅប្រើប្រាស់នៅរយៈកម្ពស់ខ្ពស់ (អាស្រ័យតាមទំហំទុយោទឹកចេញ) សម្រាប់គ្រួសារ ចិញ្ចឹមសត្វ និងស្រោចស្រពដំណាំយ៉ាងងាយស្រួល។

  • Compiler: Be Gechkim
ការដាំសណ្ដែកបាយជាមួយដំណាំចេកនៅតំបន់ខ្ពង់រាប
technologies

ការដាំសណ្ដែកបាយជាមួយដំណាំចេកនៅតំបន់ខ្ពង់រាប [Cambodia]

ការដាំសណ្ដែកបាយនៅចន្លោះចេកជាការដាំដើម្បីបន្ថែមជីជាតិដល់ដី និងទទួលបានប្រាក់ចំណូលបន្ថែមកំឡុងពេលចេកមិនទាន់ផ្ដល់ផល។

  • Compiler: SOEM DA
ការដាំបន្លែសរីរាង្គតាមគោលការណ៍ធម្មជាតិដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ និងរក្សាគុណភាពដី
technologies

ការដាំបន្លែសរីរាង្គតាមគោលការណ៍ធម្មជាតិដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ និងរក្សាគុណភាពដី [Cambodia]

ការដាំបន្លែសរីរាង្គបែបចម្រុះដោយប្រើប្រាស់ជីធម្មជាតិ និងថ្នាំពុលធម្មជាតិដែលផលិតដោយខ្លួនឯង ដើម្បីកាត់បន្ថយការចំណាយលើការទិញធាតុចូលកសិកម្មពីខាងក្រៅទទួលបានបន្លែសរីរាង្គដែលធានាដល់សុខភាពអ្នកផលិត និងអ្នកបរិភោគ។ លើសពីនេះគឺការរក្សា និងបង្កើនជីជាតិដីឱ្យកាន់តែប្រសើរ។

  • Compiler: Sok Pheak
ការដាំពោតដោយប្រើប្រព័ន្ធតំណក់ទឹក
technologies

ការដាំពោតដោយប្រើប្រព័ន្ធតំណក់ទឹក [Cambodia]

ការដាំពោតដោយប្រើប្រព័ន្ធតំណក់ទឹកជាបច្ចេកទេសដ៏មានប្រសិទ្ធភាពមួយក្នុងការសន្សំសំចៃទឹកដែលសមស្របសម្រាប់ស្រោចស្រពនៅទីណាដែលខ្សត់ទឹក។ កសិករបានប្រើប្រព័ន្ធតំណក់ទឹកនេះលើដំណាំពោតដោយវាអាចបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុដូចជាភាពរាំងស្ងួតតាមរដូវកាល ឬពេលខ្សត់ភ្លៀង ដោយកាត់បន្ថយរំហួតមិនចាំបាច់ ចំណេញកម្លាំងពលកម្ម ពេលវេលា និងធ្វើឱ្យដំណាំលូតលាស់បានល្អ ទទួលបានទិន្នផលខ្ពស់ ដោយសារទទួលបានទឹកគ្រប់គ្រាន់។

  • Compiler: Nary Lay
ការប្រើធាងដូងជាគម្របដីសម្រាប់ផលិតកម្មដំណាំត្រឡាច
technologies

ការប្រើធាងដូងជាគម្របដីសម្រាប់ផលិតកម្មដំណាំត្រឡាច [Cambodia]

បច្ចេកទេសគម្របដីដោយប្រើធាងដូងសម្រាប់ដំណាំត្រឡាច ដើម្បីរក្សាសំណើមដី កាត់បន្ថយរំហួត បន្ថយស្មៅចង្រៃ សន្សំសំចៃទឹក ការពារការហូរច្រោះ និងបង្កើនទិន្នផលដំណាំ។

  • Compiler: Sok Pheak