This is an outdated, inactive version of this case. Go to the current version.
Technologies
Inactive

បច្ចេកទេសដាំបន្លែឆ្លាស់គ្នាដែលទប់ទល់ការបំផ្លាញពីសត្វល្អិត នៅតាមច្រាំងទន្លេមេគង្គ [Cambodia]

បន្លែធម្មជាតិ

technologies_2098 - Cambodia

Completeness: 92%

1. General information

1.2 Contact details of resource persons and institutions involved in the assessment and documentation of the Technology

Key resource person(s)

ប្រធានទទួលបន្ទុករួមនៅការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកព្រែកប្រសព្វ:
land user:

សុខឡាង អ៊ី

(+855) 71 964752

មិនមានអ៊ីម៉ែល

កសិករ

ភូមិ តាម៉ៅលើ ឃុំ កំពង់គ ស្រុក ព្រែកប្រសព្វ ខេត្ត ក្រចេះ

Cambodia

ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកសំបូរ:
មន្ត្រីនៅការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកចិត្របុរី:

លី សារ៉ាវុធ

(+855) 89 796 786

saravuthly123@gmail.com

ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកចិត្របុរី

ភូមិខ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ

Cambodia

Name of project which facilitated the documentation/ evaluation of the Technology (if relevant)
Scaling-up SLM practices by smallholder farmers (IFAD)
Name of the institution(s) which facilitated the documentation/ evaluation of the Technology (if relevant)
Royal University of Agriculture (RUA) - Cambodia

1.3 Conditions regarding the use of data documented through WOCAT

When were the data compiled (in the field)?

13/04/2017

The compiler and key resource person(s) accept the conditions regarding the use of data documented through WOCAT:

Ja

1.4 Declaration on sustainability of the described Technology

Is the Technology described here problematic with regard to land degradation, so that it cannot be declared a sustainable land management technology?

Nee

2. Description of the SLM Technology

2.1 Short description of the Technology

Definition of the Technology:

ការដាំបន្លែឆ្លាស់រង ដោយប្រើប្រភេទផ្សេងៗគ្នា (សាឡាដ ស្ពៃតឿ ស្ពៃចង្កឹះ ស្ពៃក្រញ៉ាញ់ និង​ត្រកួន) ដើម្បី​កាត់​បន្ថយ​ការ​បំផ្លាញ​ពី​សត្វល្អិត​ដោយ​រួមផ្សំ​​ជាមួយ​ការ​សម្លាប់​មេរោគ​ក្នុង​ដី​​មុនពេល​​ដាំ​ដោយ​​​​ប្រើ​កំបោរ ហើយ​ក៏​បាន​ប្រើថ្នាំ​កំចាត់​សត្វល្អិត​ផ្សំ​ពីរុក្ខជាតិ​ផងដែរ​​ក្នុងពេល​ដាំ​ដុះ។ ​បច្ចេក​​ទេស​​​​​​នេះ​​​បាន​​​អនុវត្ត​​​លើ​ការ​ដាំ​បន្លែ​តាម​​ច្រាំង​​ទន្លេ​មេគង្គ​ក្នុង​ខេត្តក្រចេះ។

2.2 Detailed description of the Technology

Description:

ការ​ដាំ​ដំណាំ​ឆ្លាស់​ជា​វិធី​សាស្ត្រ​នៃ​ប្រ​ព័ន្ធ​ដាំដុះ​ដែល​មាន​ការ​ដាំ​ដំណាំ​ប្រភេទ​ផ្សេង​ៗ​ក្នុង​រង​ដោយ​​ឡែក​ៗ ​ហើយ​ឆ្លាស់​រៀង​គ្នា​ក្នុង​ពេល​តែ​មួយ​ (Pawan et al., 2012)។​ ដំណាំ​ដែល​កសិករ​​​បាន​​ជ្រើស​​រើស​​​យក​មក​​ដាំ​រួម​មាន​ សាឡាដ​​ ស្ពៃ​តឿ ​​ស្ពៃ​ចង្កឹះ​​ ស្ពៃ​ក្រញ៉ា​ញ់ ​និង​ត្រកួន​។​ បច្ចេក​​ទេស​នេះ​​បាន​អនុវត្ត​​នៅ​​លើ​ផ្ទៃ​ដី​​ទំ​ហំ​​ ១០៨០​ ​ម៉ែត្រ​​ការ៉េ​នៅ​​តាម​ច្រាំង​​​ទន្លេ​មេគង្គ​​ ក្នុង​ខេត្ត​​ក្រចេះ​​។ ក្នុង​ការ​​អនុវត្ត​​​​បច្ចេក​​ទេស​នេះ​​កសិករ​​បាន​រៀប​ចំដី​​ រួច​ហើយ​​លើក​​ជា​រង​កាត់​​ទទឹង​​ជម្រាល​​​ច្រាំង​ទន្លេ​​។ នៅ​រង​​​​​​​​​​​​ដំបូង​ដាំ​សាឡាដ​​រង​​បន្ត​បន្ទាប់​​ដាំ​ស្ពៃ​តឿ​​ ស្ពៃ​ចង្កឹះ​ ស្ពៃ​ក្រ​ញ៉ាញ់​ ត្រ​កួន​ រួច​សារ​​ឡើង​វិញ​​ដោយ​​​ចាប់​​​ផ្តើម​​ពី​សាឡាដ​​ដដែល​​។ ការ​ដាំ​ដំ​ណាំ​ចម្រុះ​ ហើយ​​ឆ្លាស់​​គ្នា​បាន​ជួយ​​កាត់​​បន្ថយ​​ការ​​បំផ្លាញ​​​ពី​សត្វ​ល្អិត​​​ដោយ​ដំណាំ​​សាឡាដ​​ជា​ប្រភេទ​​​បន្លែ​​ដែល​​សត្វ​ល្អិត​​​មិន​ចូល​ចិត្ត​​ស៊ី​ដោយ​សារ​​​​វា​​មាន​រស​​ជាតិ​ល្វីង​។ នៅ​ពេល​​ដែល​​ដាំ​ដំ​ណាំ​​ឆ្លាស់​​សត្វល្អិត​​​ដែល​​មិន​​ត្រូវ​ការ​​​ប្រ​ភេទ​​ដំ​ណាំ​​នេះ​​វា​​នឹង​បក​​​​ត្រ​ឡប់​ថយ​​​ក្រោយ​វិញ​​ដែល​​ជា​ហេតុ​​ជួយ​​កាត់​បន្ថយ​​ការ​​បំផ្លាញ​​ពី​សត្វ​​ល្អិត​​​ដល់​ដំណាំ​​នៅ​រង​​​​បន្ទាប់​​​ដែល​​ជា​ប្រភេទ​​​ដែល​​សត្វ​ល្អិត​​​ចូល​ចិត្ត​ និយាយ​​រួម​​ គឺ​ការ​​បំភ័ន្ត​​សត្វ​ល្អិត​​​ដោយ​​ បន្លែ​ដែល​​​សត្វ​ល្អិត​​​មិន​​ចូល​ចិត្ត​​។

ដំ​ណាំ​​ងាយ​​​នឹង​​ទទួល​​​​រង​ការ​បំផ្លាញ​​​ទាំង​ស្រុង​​​ពី​សត្វ​ល្អិត​​​នៅ​ពេល​​​ដែល​ដាំ​ដំ​ណាំ​​​តែ​មួយ​​ប្រ​ភេទ​​​កប​​នឹង​​សត្វ​ល្អិត​​​ប្រ​ភេទ​​​ណា​មួយ​​​នោះ ​តែ​បើ​​ដាំ​​ឆ្លាស់​​​ទោះ​បី​​ជា​រង​​ការ​បំផ្លាញ​​​លើ​ដំ​ណាំ​​ប្រ​ភេទ​​​ណា​មួយ​​​ក៏​នៅ​សល់​​ប្រ​ភេទ​​ដំ​ណាំ​​ផ្សេង​​ទៀត​​ដែល​​​មិន​រង​ការ​​ខូច​ខាត​​​ដែរ​។ ដើម្បី​​​អនុវត្តន៍​​​បច្ចេក​ទេស​នេះ​​​ឱ្យ​​កាន់​​តែ​មាន​​​ប្រ​សិទ្ធ​ភាព​​​កសិករ​​បាន​​ប្រើ​ប្រាស់​​ថ្នាំ​ពុល​​ធម្ម​ជាតិ​​​ដែល​អាច​​​ផលិត​​​បាន​ដោយ​ខ្លួន​​ឯង​​ផ្ទាល់​​​​ដោយ​ ប្រើ​​​គ្រឿង​​​ផ្សំ​ពី​​​រុក្ខ​ជាតិ​​​ដូច​ជា​​ សម្បកស្តៅ​ ​វល្លិបណ្តូល​ពេជ្រ​​ សម្បក​ស្លែង​​ មើម​ក្បៀស​​។​ល។​​ យក​មក​​បុក​​ហើយ​ត្រាំ​​ទឹក​​ទុក​ក្នុង​​​រយៈ​ពេល​ ១៥​ ថ្ងៃ​​ទើប​​អាច​យក​មក​​​ប្រើ​ប្រាស់​បាន​ (​​Yang​ et​ a​l, ​2006​)។ ​ទឹ​កថ្នាំ​ ១ ​លីត្រ​​ ​លាយ​​ជាមួយ​​​ទឹក​​ធម្មតា​​ ១៥ ​​លីត្រ​​​បាញ់​​​ទៅ​លើ​​ដំ​ណាំ​​ ​ពេល​សង្កេត​​​ឃើញ​​​មាន​វត្ត​​មាន​​សត្វ​​ល្អិត​​​​ចង្រៃ​ ហើយ​​​ធ្វើ​ការ​ត្រួត​​​ពិនិត្យ​​​ជា​ទៀង​ទាត់​​​រៀង​រាល់​ថ្ងៃ​​។

ចំ​​ពោះ​​ការ​រៀប​ចំ​​ដី​វិញ​គឺ​ ភ្ជួរ​ដី​ហាល​ពី​ ៧​ ទៅ​ ៨​​ ​ថ្ងៃ​ទើប​លើក​​ជា​រង​ ​និង​រោយ​​កំ​បោរ​ស​​ទុក​ផ្អាប់​រយៈ​​ពេល​​ ​៦​ ថ្ងៃ​​ដើ​ម្បី​​សម្លាប់​​មេ​រោគ​​នៅ​ក្នុង​ដី​​។ ​ការ​សាប​​កូន​ស្ពៃ​​ក្រ​ញ៉ាញ់​ ​ស្តៃតឿ​ ស្ពៃ​ចង្កឹះ​ គឺ​មាន​​រយៈ​​ពេល​ ២០​ ​ថ្ងៃ​ ទើប​យក​​មក​ស្ទូង​​ (​ចំ​ណែក​​ត្រ​កួន​​ គឺ​ដាំ​ដោយ​​គ្រាប់​ផ្ទាល់​​តែ​ម្តង​)​ ដោយ​ឡែក​​សាឡាដ​​​​សាប​​រយៈ​ពេល​​តែ​ ​១០​​ថ្ងៃ​ គឺ​អាច​យក​មក​​ស្ទូង​បាន​។ ​សា​ឡាដ​​ក្រោយ​​ពេល​​ស្ទូង​បាន​​ ​៣០​ ​ថ្ងៃ​ គឺ​អាច​​​ប្រ​មូល​ផល​​បាន​ ​ចំ​ពោះ​​ស្ពៃ​​ ​និង​ត្រ​កួន​វិញ​​ គឺ​ប្រ​មូល​​ផល​ក្រោយ​​ពេល​ស្ទូង​​ ​រយៈ​ពេល​​ ​៣៨​ ​ថ្ងៃ​។ ​កសិករ​​​​​​​​​ប្រើ​ជី​សរី​រាង្គ​​ ​និង​លាមក​គោ​​ដើ​ម្បី​បង្កើន​​ជី​ជាតិ​ដី​។ រីឯ​ការ​ធ្វើ​រង​​ គឺ​ធ្វើ​ទទឹង​​ជម្រាល​​​ដើម្បី​​ការ​ពារ​​​​​ការ​ហូរ​ច្រោះ​​ដី​នៅ​​ពេល​​មាន​​​ភ្លៀង​។​ លើស​ពី​នេះ​​ដើម្បី​ការ​ពារ​​កម្តៅ​ថ្ងៃ​ និង​ការ​ពារ​​ភ្លៀង​​ដែល​​​ធ្វើ​​ឱ្យ​​​ប៉ះ​ពាល់​ដល់​​ដំណាំ​​កសិករ​​បាន​សង់​​ជា​រោង​បណ្តោះ​អាស​ន្នមា​ន​​កម្ពស់​ ២​ ម៉ែត្រ​ ដោយ​​ប្រើ​​​​បង្គោល​ឫស្សីធ្វើ​ជារោង​ដោយ​​​ប្រក់​ដំបូល​ដោយស្បៃ​ ​និង​ហ៊ុម​​ព័ទ្ធ​ជុំ​វិញ​​ដោយ​ស្បៃ​ ​ដើ​ម្បី​​ការ​ពារ​​សត្វ​ល្អិត​ ​និង​សត្វ​ពា​ហនៈ​​ដូច​ជា​ឆ្កែ​​ និង​មាន់​ជា​​​​​ដើម​។​ ​ចំពោះ​តម្លៃ​​កសិ​ផល​ក្នុង​ ​១​ គីឡូ​ក្រាម​ គឺ​ស្ពៃ​តឿ​លក់​​បាន​តម្លៃ​​ពី​ ៣០០០​ រៀល​ ទៅ ​៤០០០​​​​ រៀល​ ​ត្រ​កួន​​តម្លៃ​ ២០០០​ រៀល​ ស្ពៃ​ចង្កឹះ​តម្លៃ​ ២០០០​ ​រៀល​ ​ទៅ ​៣០០០​ ​រៀល​ ស្ពៃ​ក្រ​ញ៉ាញ់​​តម្លៃ​ពី​​ ​៣០០០​ ​រៀល​ ​ទៅ​​ ​៣៥០០​ ​រៀល​​ ​និ​ង​​សាឡាដ​តម្លៃ​​​ ​៤០០០​ ​រៀល​។

2.3 Photos of the Technology

2.5 Country/ region/ locations where the Technology has been applied and which are covered by this assessment

Country:

Cambodia

Region/ State/ Province:

ភូមិតាម៉ៅលើ ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

Further specification of location:

ជាដីដែលនៅមាត់ច្រាំងទន្លេមេគង្គ

2.6 Date of implementation

If precise year is not known, indicate approximate date:
  • less than 10 years ago (recently)

2.7 Introduction of the Technology

Specify how the Technology was introduced:
  • through land users' innovation

3. Classification of the SLM Technology

3.1 Main purpose(s) of the Technology

  • reduce, prevent, restore land degradation
  • create beneficial economic impact
  • កាត់បន្ថយការហូរច្រោះដីដោយធ្វើរងទទឺងជម្រាល។ ការពារការចាំងចូលនូវពន្លឺខ្លាំងរបស់ព្រះអាទិត្យ និងទឹកភ្លៀង កាត់បន្ថយសត្វល្អិតចង្រៃ

3.2 Current land use type(s) where the Technology is applied

Cropland

Cropland

  • Annual cropping
Main crops (cash and food crops):

សាឡាដ ស្ពៃតឿ ស្ពៃចង្កឹះ ស្ពៃក្រញ៉ាញ់ និងត្រកួន

If land use has changed due to the implementation of the Technology, indicate land use before implementation of the Technology:

មុនពេលកសិករអនុវត្តន៍ការដាំដំណាំឆ្លាស់ និងដំណាំវិលជុំ គាត់ដាំតែខ្លឺមបារាំងតែមួយមុខគត់។

3.3 Further information about land use

Water supply for the land on which the Technology is applied:
  • mixed rainfed-irrigated
Comments:

ប្រើទឹកទន្លេមេគង្គ

Number of growing seasons per year:
  • 3
Specify:

កសិករដាំបន្លែចាប់ពីខែវិច្ឆិកា ដល់ខែកក្កដា ដោយដំណាំមានអាយុកាលជាមធ្យមគឺ ៤៥ ថ្ងៃ។

Livestock density (if relevant):

មិនមានចិញ្ចឹមសត្វទេ

3.4 SLM group to which the Technology belongs

  • rotational systems (crop rotation, fallows, shifting cultivation)
  • integrated soil fertility management
  • integrated pest and disease management (incl. organic agriculture)

3.5 Spread of the Technology

Specify the spread of the Technology:
  • applied at specific points/ concentrated on a small area

3.6 SLM measures comprising the Technology

agronomic measures

agronomic measures

  • A2: Organic matter/ soil fertility
structural measures

structural measures

  • S4: Level ditches, pits
  • S9: Shelters for plants and animals
management measures

management measures

  • M5: Control/ change of species composition

3.7 Main types of land degradation addressed by the Technology

soil erosion by water

soil erosion by water

  • Wr: riverbank erosion
physical soil deterioration

physical soil deterioration

  • Pu: loss of bio-productive function due to other activities
biological degradation

biological degradation

  • Bp: increase of pests/ diseases, loss of predators

3.8 Prevention, reduction, or restoration of land degradation

Specify the goal of the Technology with regard to land degradation:
  • prevent land degradation
  • reduce land degradation

4. Technical specifications, implementation activities, inputs, and costs

4.1 Technical drawing of the Technology

Author:

លោក ឃួន សុផល និងកញ្ញា ឡាយ ណារី

Date:

13/04/2017

4.2 Technical specifications/ explanations of technical drawing

កសិករលើករងកម្ពស់ ១៥ សង់ទីម៉ែត្រ ទទឹង ១.២០ ម៉ែត្រ និងបណ្តោយ ៣០ ម៉ែត្រដោយលើករងទទឹងជម្រាលដើម្បីការពារការហូរច្រោះដីនៅពេលភ្លៀងខ្លាំង។ គាត់ដាំសាឡាដ ស្ពៃតឿ ស្ពៃចង្កឹះ ត្រកួន និងស្ពៃក្រញ៉ាញ់ឆ្លាស់រងគ្នាដើម្បីការពារសត្វល្អិតកុំឱ្យមកបំផ្លាញដំណាំ។ គាត់បានធ្វើរោងដំណាំកម្ពស់ ២ ម៉ែត្រដោយប្រើសំណាញ់ជាដំបូលដើម្បីការពារកម្តៅថ្ងៃ និងទឹកភ្លៀង។ សម្ភារសម្រាប់ប្រើប្រាស់ គឺសំណាញ់ ៣ ដុំ បង្គោលឫស្សី ២៦ ដើម និងស្បៃសម្រាប់ព័ទ្ធជុំវិញជារបងចំនួន ៥ ដុំ។ ចំណែកឯ សម្ភារសម្រាប់ស្រោចស្រពរួមមាន ធុងស្តុកទុកទឹកស្រោចបន្លែពេលដាំដំបូង ហើយទុយោទឹកប្រវែង ៧០០ ម៉ែត្រ សម្រាប់បូមទឹកស្រោចស្រព។

4.3 General information regarding the calculation of inputs and costs

Specify how costs and inputs were calculated:
  • per Technology area
Indicate size and area unit:

១០៨០ ម៉ែត្រការ៉េ

other/ national currency (specify):

រៀល

Indicate exchange rate from USD to local currency (if relevant): 1 USD =:

4000.0

Indicate average wage cost of hired labour per day:

17,000

4.4 Establishment activities

Activity Type of measure Timing
1. ជួលដីសម្រាប់ដាំបន្លែ Agronomic ខែវិច្ឆិកា ដល់ខែមិថុនា
2. រៀបចំដី (ភ្ជួរដីហាល លើករង និងបាចកំបោរ) Agronomic ខែឧសភា
3. ទិញសម្ភារសម្រាប់សាងសង់ (ស្បៃនីឡុង បង្គោលឫស្សី ធុងទឹក ចានដែក) Structural ពេលដាំដុះ
4. គ្រាប់ពូជ Agronomic ពេលដាំដុះ
5. ជីសរីរាង្គ និងលាមកសត្វ Agronomic ពេលដាំដុះ និងថែទាំ
Comments:

ជីសរីរាង្គទិញពីក្រុមហ៊ុនវ៉ាន់ ឡុង

4.5 Costs and inputs needed for establishment

Specify input Unit Quantity Costs per Unit Total costs per input % of costs borne by land users
Labour រៀបចំដី នាក់-ថ្ងៃ 3.0 17000.0 51000.0 100.0
Equipment ម៉ាស៊ីនបូមទឹក គ្រឿង 1.0 1000000.0 1000000.0 100.0
Equipment ចបកាប់ ផ្លែ 1.0 13000.0 13000.0 100.0
Equipment រនាស់ រនាស់ 1.0 15000.0 15000.0 100.0
Equipment ទុយោ ដុំ 14.0 16000.0 224000.0 100.0
Equipment កញ្ឆេរ គូ 1.0 50000.0 50000.0 100.0
Plant material គ្រាប់ពូជសាឡាដ កញ្ចប់ 15.0 10000.0 150000.0 100.0
Plant material ស្ពៃក្រញ៉ាញ់ កញ្ចប់ 15.0 6000.0 90000.0 100.0
Plant material ស្ពៃចង្កឹះ កញ្ចប់ 6.0 6000.0 36000.0 100.0
Plant material ត្រកួន គីឡូក្រាម 14.0 10000.0 140000.0 100.0
Plant material ស្ពៃតឿ កំប៉ុង 2.0 7000.0 14000.0 100.0
Fertilizers and biocides កំបោរ គីឡូក្រាម 2.0 2500.0 5000.0 100.0
Fertilizers and biocides ជីសរីរាង្គ បាវ 1.0 130000.0 130000.0 100.0
Construction material សំណាញ់សម្រាប់ប្រក់ ដុំ 3.0 260000.0 780000.0 100.0
Construction material ធុងដាក់ស្រោចទឹក គូ 1.0 50000.0 50000.0 100.0
Construction material ចានដែក ចានដែក 3.0 10000.0 30000.0 100.0
Construction material ធុងស្តុកទឹក ធុងទឹក 1.0 80000.0 80000.0 100.0
Construction material ស្បៃនីឡុងសម្រាប់ព័ន្ធជុំវិញ ដុំ 3.0 58000.0 174000.0 100.0
Other ជួលដី ឆ្នាំ 1.0 300000.0 300000.0 100.0
Other ឫស្សី ដើម 20.0 4000.0 80000.0 100.0
Total costs for establishment of the Technology 3412000.0
If land user bore less than 100% of costs, indicate who covered the remaining costs:

គាត់ចំណាយទាំងអស់ទៅលើការបង្កើតនេះដោយការទិញសម្ភារមួយចំនួនជំពាក់អ្នកលក់ខ្លះ

4.6 Maintenance/ recurrent activities

Activity Type of measure Timing/ frequency
1. ដកស្មៅ ជ្រោយដី និងដាក់ជី Agronomic ពេលដំណាំអាយុបានមួយសប្តាហ៍
2. ស្រោចទឹក (ព្រឹក និងល្ងាច) Agronomic រាល់ថ្ងៃ
3. បាញ់ថ្នាំពុលធម្មជាតិសម្រាប់កម្ចាត់សត្វល្អិត Agronomic ពេលមានវត្តមានសត្វល្អិត
4. ប្រេងបូមទឹកទុកសម្រាប់ស្រោចដំណាំ (មួយខែអស់ប្រេងម៉ាស៊ូត ៣០ លីត្រ) Agronomic ពេលព្រឹក និងល្ងាច
Comments:

គាត់បាញ់ថ្នាំសត្វល្អិតនៅពេលមានវត្តមានសត្វល្អិត និងប្រេងម៉ាស៊ូតសម្រាប់បូមទឹកមួយខែអស់ ៣០ លីត្រ។

4.7 Costs and inputs needed for maintenance/ recurrent activities (per year)

Specify input Unit Quantity Costs per Unit Total costs per input % of costs borne by land users
Labour ការដកស្មៅ (ធ្វើខ្លួនឯង) នាក់-ថ្ងៃ 4.0 17000.0 68000.0 100.0
Labour ជ្រោយដី និងដាក់ដី (ធ្វើខ្លួនឯង) នាក់-ថ្ងៃ 4.0 17000.0 68000.0 100.0
Labour បាញ់ថ្នាំ នាក់-ថ្ងៃ 12.0 17000.0 204000.0 100.0
Equipment ធុងបាញ់ថ្នាំប្រើដោយដៃ គ្រឿង 1.0 80000.0 80000.0 100.0
Equipment ប្រេងម៉ាស៊ូត លីត្រ 90.0 2350.0 211500.0 100.0
Total costs for maintenance of the Technology 631500.0
Comments:

ពេលទិញជំពាក់អ្នកលក់ខ្លះ អោយលុយខ្លះ

4.8 Most important factors affecting the costs

Describe the most determinate factors affecting the costs:

តម្លៃជី និងពូជដំណាំប្រែប្រួលអាស្រ័យលើទីផ្សារ និងប្រភេទគ្រាប់ពូជ

5. Natural and human environment

5.1 Climate

Annual rainfall
  • < 250 mm
  • 251-500 mm
  • 501-750 mm
  • 751-1,000 mm
  • 1,001-1,500 mm
  • 1,501-2,000 mm
  • 2,001-3,000 mm
  • 3,001-4,000 mm
  • > 4,000 mm
Specify average annual rainfall (if known), in mm:

1138.20

Specifications/ comments on rainfall:

បរិមាណទឹកភ្លៀងនៅឆ្នាំ ២០១៥ គឺ ១១៣៨,២ មម ឆ្នាំ ២០១៤ គឺ ១៦៩៦,៥ មម និងឆ្នាំ ២០១៣ គឺ ១៦៦១,៨ មម។

Indicate the name of the reference meteorological station considered:

នាយកដ្ឋានឧត្តុនិយមនៃក្រសួងធនធានទឹក និងឧត្តុនិយម ២០១៥

Agro-climatic zone
  • sub-humid

5.2 Topography

Slopes on average:
  • flat (0-2%)
  • gentle (3-5%)
  • moderate (6-10%)
  • rolling (11-15%)
  • hilly (16-30%)
  • steep (31-60%)
  • very steep (>60%)
Landforms:
  • plateau/plains
  • ridges
  • mountain slopes
  • hill slopes
  • footslopes
  • valley floors
Altitudinal zone:
  • 0-100 m a.s.l.
  • 101-500 m a.s.l.
  • 501-1,000 m a.s.l.
  • 1,001-1,500 m a.s.l.
  • 1,501-2,000 m a.s.l.
  • 2,001-2,500 m a.s.l.
  • 2,501-3,000 m a.s.l.
  • 3,001-4,000 m a.s.l.
  • > 4,000 m a.s.l.
Indicate if the Technology is specifically applied in:
  • not relevant
Comments and further specifications on topography:

ជាដីជម្រាលនៅច្រាំងទន្លេមេគង្គ

5.3 Soils

Soil depth on average:
  • very shallow (0-20 cm)
  • shallow (21-50 cm)
  • moderately deep (51-80 cm)
  • deep (81-120 cm)
  • very deep (> 120 cm)
Soil texture (topsoil):
  • medium (loamy, silty)
Soil texture (> 20 cm below surface):
  • medium (loamy, silty)
Topsoil organic matter:
  • high (>3%)
If available, attach full soil description or specify the available information, e.g. soil type, soil PH/ acidity, Cation Exchange Capacity, nitrogen, salinity etc.

ដីមានកម្រិត pH = 5

5.4 Water availability and quality

Ground water table:

5-50 m

Availability of surface water:

good

Water quality (untreated):

good drinking water

Is water salinity a problem?

Nee

Is flooding of the area occurring?

Ja

Regularity:

frequently

Comments and further specifications on water quality and quantity:

មានទឹកជំនន់រាល់ឆ្នាំព្រោះនៅជាប់ទន្លេ។

5.5 Biodiversity

Species diversity:
  • low
Habitat diversity:
  • low

5.6 Characteristics of land users applying the Technology

Sedentary or nomadic:
  • Sedentary
Market orientation of production system:
  • commercial/ market
Off-farm income:
  • less than 10% of all income
Relative level of wealth:
  • average
Individuals or groups:
  • individual/ household
Level of mechanization:
  • manual work
  • mechanized/ motorized
Gender:
  • men
Age of land users:
  • middle-aged
Indicate other relevant characteristics of the land users:

កសិករភេទប្រុសមានអាយុ 37 ឆ្នាំ

5.7 Average area of land owned or leased by land users applying the Technology

  • < 0.5 ha
  • 0.5-1 ha
  • 1-2 ha
  • 2-5 ha
  • 5-15 ha
  • 15-50 ha
  • 50-100 ha
  • 100-500 ha
  • 500-1,000 ha
  • 1,000-10,000 ha
  • > 10,000 ha
Is this considered small-, medium- or large-scale (referring to local context)?
  • small-scale
Comments:

ដីផ្ទាល់ខ្លួន 1 ហិចតា ជួលដីគេនៅខែវស្សា 1000 ម៉ែត្រការ៉េ តម្លៃ 200000៛/ឆ្នាំ និងជួលដីមួយកន្លែងទៀតទំហំ 1080 ម៉ែត្រការ៉េ តម្លៃ 300000៛/ឆ្នាំ

5.8 Land ownership, land use rights, and water use rights

Land ownership:
  • individual, titled
  • ជួលគេ
Land use rights:
  • leased
  • individual
Water use rights:
  • open access (unorganized)

5.9 Access to services and infrastructure

health:
  • poor
  • moderate
  • good
education:
  • poor
  • moderate
  • good
technical assistance:
  • poor
  • moderate
  • good
employment (e.g. off-farm):
  • poor
  • moderate
  • good
markets:
  • poor
  • moderate
  • good
energy:
  • poor
  • moderate
  • good
roads and transport:
  • poor
  • moderate
  • good
drinking water and sanitation:
  • poor
  • moderate
  • good
financial services:
  • poor
  • moderate
  • good

6. Impacts and concluding statements

6.1 On-site impacts the Technology has shown

Socio-economic impacts

Production

crop production

decreased
increased
Comments/ specify:

កាលពីមុនដាំខ្ទឹមបារាំងតែមួយមុខ តែឥឡូវដាំបន្លែចម្រុះឆ្លាស់គ្នា។

crop quality

decreased
increased
Comments/ specify:

កាលពីមុនកសិករប្រើថ្នាំពុលកសិកម្ម និងជីគីមី តែឥឡូវកសិករប្រើថ្នាំពុលធម្មជាតិ និងជីធម្មជាតិ។

risk of production failure

increased
decreased
Comments/ specify:

កសិករបានដាំដំណាំច្រើនមុខហើយឆ្លាស់រងគ្នាដែលជាហេតុកាត់បន្ថយការបំផ្លាញពីសត្វល្អិត និងប្រើប្រាស់ថ្នាំពុលធម្មជាតិ។

product diversity

decreased
increased
Comments/ specify:

កាលពីមុនកសិករដាំតែដំណាំមួយមុខគឺខ្ទឹមបារាំង ប៉ុន្តែឥឡូវកសិករដំណាំច្រើនមុខដូចជាស្ពៃក្រញាញ់ ស្ពៃចង្កឹះ ស្ពៃតឿ សាឡាដ ត្រកួន។

land management

hindered
simplified
Comments/ specify:

ដោយសារការដាំដំណាំច្រើនប្រភេទឆ្លាស់គ្នា និងវិលជុំធ្វើឱ្យការស្រូបជីជាតិពីដីក៏ខុសគ្នាដែរ និងប្រើប្រាស់ជីធម្មជាតិធ្វើឱ្យដីសម្បូរជីជាតិ។

Water availability and quality

irrigation water quality

decreased
increased
Comments/ specify:

កាលពីមុនប្រើថ្នាំពុលកសិកម្មដើម្បីកំចាត់សត្វល្អិត តែក្រោយមកប្រើថ្នាំពុលធម្មជាតិដើម្បីការពារសត្វល្អិត។

Income and costs

expenses on agricultural inputs

increased
decreased
Comments/ specify:

កាលពីមុនទិញថ្នាំពុលកសិកម្ម តែឥឡូវមិនទិញថ្នាំពុលកសិកម្មទេព្រោះកសិករចេះធ្វើថ្នាំពុលធម្មជាតិដោយខ្លួនឯង។

farm income

decreased
increased
Comments/ specify:

ដោយកាត់បន្ថយការទិញ និងប្រើថ្នាំពុលកសិកម្ម និងជីគីមី ដោយត្រឡប់មកប្រើជីធម្មជាតិ និងថ្នាំពុលធម្មជាតិវិញ។

economic disparities

increased
decreased
Comments/ specify:

ជីវភាពរបស់កសិករប្រសើរជាងមុនបន្ទាប់ពីអនុវត្តន៍បច្ចេកទេសនេះដោយសារគាត់ទទួលបានប្រាក់ចំណូលច្រើនដោយសារមានដំណាំច្រើនប្រភេទ និងពុំចាំបាច់ទិញថ្នាំពុលកសិកម្ម ព្រមទាំងទទួលបានសុខភាពល្អ។

workload

increased
decreased
Comments/ specify:

បន្ទុកការងារកើនឡើងតិចតួចដោយសារឥលូវមានដាំដំណាំច្រើនជាងមុន។

Socio-cultural impacts

food security/ self-sufficiency

reduced
improved
Comments/ specify:

ចំពោះសន្តិសុខស្បៀងមានភាពល្អប្រសើរជាងមុនដោយសារកសិករអាចទទួលបានចំណូលប្រសើរឡើងព្រោះពីមុនគាត់ដាំដំណាំតែមួយមុខ តែឥឡូវប្តូរមកដាំដំណាំច្រើនមុខ។

health situation

worsened
improved
Comments/ specify:

ដោយសារមិនប្រើប្រាស់ថ្នាំពុលកសិកម្មដែលមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព។

SLM/ land degradation knowledge

reduced
improved
Comments/ specify:

កសិករចេះផលិតថ្នាំពុលធម្មជាតិដោយខ្លួនឯង និងត្រឡប់មកប្រើប្រាស់ជីធម្មជាតិវិញ។

Ecological impacts

Water cycle/ runoff

surface runoff

increased
decreased
Comments/ specify:

ទឹកជំនន់ធ្វើឱ្យបាត់បង់ដីល្បាប់ និងកើនកករនៅខ្សែទឹកផ្នែកខាងក្រោមដោយសារការកាប់ជ្រោយដីច្រាំងទន្លេ។

excess water drainage

reduced
improved
Comments/ specify:

រោងដាំដំណាំប្រក់សំណាញ់ និងធ្វើរងកាត់ទទឹងជម្រាលច្រាំងទន្លេ។

evaporation

increased
decreased
Comments/ specify:

ដំណាំបានជួយរក្សាសំណើមដី និងការធ្វើរោងបណ្តោះអាសន្នកាត់បន្ថយ រំហួត ៦០%។

Soil

soil moisture

decreased
increased
Comments/ specify:

ដំណាំអាចជួយរក្សាសំណើមដីបានល្អ។

soil compaction

increased
reduced
Comments/ specify:

កសិករប្រើប្រាស់លាមកគោដែលទិញពីកសិករផ្សេងទៀត ឬដើររើសនៅតាមវាលស្រែ ចំណែកជីសរីរាង្គទិញពីក្រុមហ៊ុនលក់ជី។

nutrient cycling/ recharge

decreased
increased
Comments/ specify:

ការដាំដំណាំច្រើនមុខ និងវិលជុំ ដែលដំណាំនីមួយៗស្រូបយកជីជាតិខុសៗគ្នាធ្វើឱ្យដីមានតុល្យភាព។

Biodiversity: vegetation, animals

pest/ disease control

decreased
increased
Comments/ specify:

កាត់បន្ថយបញ្ហាដង្កូវយោលទោង សត្វទៀគូរ និងមេអំបៅ។

6.2 Off-site impacts the Technology has shown

downstream siltation

increased
decreased
Comments/ specify:

នៅពេលកសិករភ្ជួរ និងរាស់ ឬជ្រោយដី ដីនៅស្រទាប់លើនឹងហូរច្រោះនៅពេលដែលមានភ្លៀងធ្លាក់។ ដើម្បីកាត់បន្ថយការហូរច្រោះដីស្រទាប់លើ កសិករបានសង់រោងប្រើដោយដើមឫស្សីប្រក់ស្បៃ និងធ្វើរងកាត់ទទឹងជម្រាល ដូចនេះកករដីដែលហូរទៅខ្សែទឹកខាងក្រោយកើនឡើងតិចតួច។

6.3 Exposure and sensitivity of the Technology to gradual climate change and climate-related extremes/ disasters (as perceived by land users)

Gradual climate change

Gradual climate change
Season Type of climatic change/ extreme How does the Technology cope with it?
annual temperature increase well
seasonal temperature wet/ rainy season increase well
annual rainfall decrease well
seasonal rainfall wet/ rainy season decrease well
other gradual climate change ឆ្នាំនេះភ្លៀងញឹកញ៉ាប់តែឆ្នាំមុនមិនសូវភ្លៀងទេ moderately

Climate-related extremes (disasters)

Meteorological disasters
How does the Technology cope with it?
tropical storm not well
Climatological disasters
How does the Technology cope with it?
heatwave moderately
extreme winter conditions not well
drought well
Hydrological disasters
How does the Technology cope with it?
general (river) flood moderately
flash flood moderately
Biological disasters
How does the Technology cope with it?
epidemic diseases not well
insect/ worm infestation well

6.4 Cost-benefit analysis

How do the benefits compare with the establishment costs (from land users’ perspective)?
Short-term returns:

positive

Long-term returns:

positive

How do the benefits compare with the maintenance/ recurrent costs (from land users' perspective)?
Short-term returns:

slightly positive

Long-term returns:

positive

Comments:

សម្រាប់រយៈពេលខ្លី កសិករចំណាយលុយច្រើនទិញជីធម្មជាតិ ឬជីសរីរាង្គពីព្រោះនៅពេលចាប់ផ្តើមដំបូងដីមិនសូវសម្បូរជីជាតិ ប៉ុន្តែបន្ទាប់ពីអនុវត្តបច្ចេកទេសយូរទៅកសិករមិនចំបាច់ចំណាយលុយច្រើនសម្រាប់ទិញជីធម្មជាតិ ឬជីសរីរាង្គ។

6.5 Adoption of the Technology

  • single cases/ experimental
Of all those who have adopted the Technology, how many have did so spontaneously, i.e. without receiving any material incentives/ payments?
  • 90-100%
Comments:

នៅក្នុងភូមិអនុវត្តការដាំដំណាំបែបនេះមានតែគាត់ម្នាក់ទេ។

6.6 Adaptation

Has the Technology been modified recently to adapt to changing conditions?

Ja

If yes, indicate to which changing conditions it was adapted:
  • changing markets
Specify adaptation of the Technology (design, material/ species, etc.):

កសិករដាំដំណាំទៅតាមតម្រូវការរបស់ទីផ្សារ ឧទាហរណ៍៖ទីផ្សាររបស់ឡាដនៅរដូវប្រាំង ជាពិសេសនៅខែមីនា និងខែមេសា សាឡាដមានតម្លៃខ្ពស់ គឺមួយគីឡូអាចមានតម្លៃចន្លោះពី ៤០០០រៀល ទៅ ៥០០០រៀល។

6.7 Strengths/ advantages/ opportunities of the Technology

Strengths/ advantages/ opportunities in the land user’s view
មានចំណូលខ្ពស់
ការពារដីកុំឱ្យហាប់ដោយប្រើប្រាស់ជីលាមកគោ និងជីសរីរាង្គ ព្រមទាំងកាត់បន្ថយកម្តៅដោយប្រើរោងបណ្តោះអាសន្ន។
Strengths/ advantages/ opportunities in the compiler’s or other key resource person’s view
ជួយបង្កើនប្រាក់ចំណូលប្រចាំថ្ងៃ។
កាត់បន្ថយការប្រើប្រាស់ជី និងថ្នាំពុលគីមី។
ជួយបង្កើនគុណភាពដី។

6.8 Weaknesses/ disadvantages/ risks of the Technology and ways of overcoming them

Weaknesses/ disadvantages/ risks in the land user’s view How can they be overcome?
ជួបដង្កូវយោលទោង និងទៀគូរ។ បាញ់ថ្នាំគីមីនៅតែមិនបាត់ ដូចនេះពួកគាត់ប្តូរប្រភេទដំណាំ និងប្រើថ្នាំសម្លាប់សត្វល្អិតធម្មជាតិដែលជួយកំចាត់ដង្កូវយោលទោង និងទៀគូរ។
Weaknesses/ disadvantages/ risks in the compiler’s or other key resource person’s view How can they be overcome?
ជួបបញ្ហាសត្វល្អិតបំផ្លាញ (ដង្កូវយោលទោង និងទៀគូរ)។ ប្រើប្រាស់ថ្នាំពុលធម្មជាតិធ្វើដោយខ្លួនឯង និងដាំដំណាំឆ្លាស់មុខគ្នា។
ការកាប់ដីជ្រោយដីច្រាំងទន្លេធ្វើឱ្យបាត់បង់ដីល្បាប់ និងបង្កើនកករល្អក់នៅខ្សែទឹកខាងក្រោមនៅពេលទឹកជន់។ កាត់បន្ថយការកាប់ដី ការជ្រោយដីមុនពេលទឹកជំនន់។

7. References and links

7.1 Methods/ sources of information

  • field visits, field surveys

ចំនួន ១ កន្លែង

  • interviews with land users

ចំនួន ១ នាក់

  • interviews with SLM specialists/ experts

ចំនួន ៣ នាក់

7.2 References to available publications

Title, author, year, ISBN:

DanChurchAid/Christian Aid. (2015). Farmer book: Kit of best Agriculture Technologies to Adapt with climate change. Phnom Penh: Ministry of Agriculture, Forestry and Finsheries. (in Khmer)

Available from where? Costs?

Ministry of Agriculture, Forestry and Finsheries

Title, author, year, ISBN:

Pawan K. et al., (2012).Manual on cropping system and sustainable agriculture:Department of Agronomy CCS Haryana Agricultural University Hisar-125004

Available from where? Costs?

Department of Agronomy CCS Haryana Agricultural University Hisar-125004

Title, author, year, ISBN:

Yang S. et al.,(2008). Kit of botanical pesticide.CEDAC. (in Khmer)

Available from where? Costs?

The Cambodian Center for Study and Development in Agriculture

7.3 Links to relevant information which is available online

Title/ description:

Chan M. (2015). VOA program: Cambodian Farmers Prosper by Going Organic. Retrieved on 15/01/2018 from

URL:

www.voacambodia.com/a/cambodian-farmes-prosper-by-going-organic/2993415.html

Title/ description:

AGRISUD CAMBODGE (2017).Crop production. Retrieve on 20/12/2017 from

URL:

https://drive.google.com/file/d/0B3kkBprEzhDoX3NuYjI0X1FoSVU/edit

Title/ description:

Deen B. (2016). Intercropping: Principle and Types. Retrieve on 20/12/2017 from

URL:

http://www.agrihortieducation.com/2016/09/intercropping-principles-and-types.html#more

Links and modules

Expand all Collapse all

Modules