هذه نسخة قديمة وغير نشطة من هذه الحالة. انتقل إلى النسخةالحالية.
التقنيات
غير نشط

ការប្រើប្រាស់ជីកំប៉ុស្តគោកលើ​ដំណាំស្រូវ [كمبوديا]

ជីកំប៉ុស្តគោក

technologies_3215 - كمبوديا

الإكتمال: 92%

1. معلومات عامة

1.2 تفاصيل الاتصال بالأشخاص الرئيسيين لمصدر المعلومات والمؤسسات المشاركة في تقييم وتوثيق التقنية

الشخص (الأشخاص) الرئيسي لمصدر المعلومات

مستخدم الأرض:

ម៉ុក ​​​​​ម៉ម

(+855) 92 596 851

មិនមានអ៊ីម៉ែល

អ្នកប្រើប្រាស់ដី

ភូមិវត្តចាស់ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

كمبوديا

ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ស្រុកជើងព្រៃ:

លៀងសុង ​​​អ៊ឹម

(+855) 89 755 975

មិនមានអ៊ីម៉ែល

ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកជើងព្រៃ

ភូមិព្រៃទទឹង ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

كمبوديا

اسم المشروع الذي سهّل توثيق/تقييم التقنية (إذا كان ذلك على صلة)
Scaling-up SLM practices by smallholder farmers (IFAD)
اسم المؤسسة (المؤسسات) التي سهلت توثيق/تقييم التقنية (إذا كان ذلك على صلة)
Royal University of Agriculture (RUA) - كمبوديا

1.3 الشروط المتعلقة باستخدام البيانات الموثقة من خلال WOCAT

متى تم تجميع البيانات (ميدانيا)؟:

08/05/2017

يوافق جامع المعلومات والشخص (لاشخاص) الرئيسي لمصدر المعلومات على الشروط المتعلقة باستخدام البيانات الموثقة من خلال WOCAT:

نعم

1.4 إعلان بشأن استدامة التقنية الموصوفة

هل التقنية الموصوفة هنا تمثل مشكلة فيما يتعلق بتدهور الأراضي، بحيث لا يمكن إعلانها تقنية مستدامة لإدارة الأراضي؟:

كلا

2. وصف تقنيةالإدارة المستدامي للأراضي

2.1 وصف مختصر للتقنية

تعريف التقنية:

ការ​​ផលិត​​ជី​កំប៉ុស្ត​គោក​​ដោយ​​ផ្សំ​​ឡើង​​ពី​​លាមក​​គោ​ ​ចំបើង​​ ​អង្កាម​​ ​ផេះអង្កាម​​ ​ស្លឹកឈើ​​ ​កាក​សំណល់​​ពី​​ផ្ទះ​បាយ​​ ​និង​​ទឹក​​ ​ដើម្បី​​ប្រើ​ប្រាស់​​លើ​​ដី​​​ស្រែ​​ដើម្បី​បង្កើន​គុណ​ភាព​ដី​ ​និង​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ជី​គីមី​។​​

2.2 وصف تفصيلي للتقنية

الوصف:

ជី​កំប៉ុស្ត​ ​គឺ​ជា​ប្រភេទ​ជី​ធម្មជាតិ​ដែល​បាន​មក​ពី​ការ​រលួយ​ ​ឬ​ពុក​ផុយ​នៃ​សារ​ធាតុ​សរីរាង្គ​ផ្សេងៗ​ ​ដែល​ជួយ​ឱ្យ​ដំណាំ​លូត​លាស់​បាន​ល្អ​ជាង​ការ​ប្រើ​ជី​លាមក​សត្វ​ ​ឬ​រុក្ខជាតិ​ស្រស់​តែ​មួយ​មុខៗ​ដោយ​សារ​វា​បាន​ផលិត​ឡើង​ដោយ​មាន​សារ​ធាតុ​សរីរាង្គ​ជា​ច្រើន​។​ ​កសិករ​អាច​ផលិត​ជី​កំប៉ុស្ត​ដោយ​ប្រើ​រយៈ​ពេល​ខុសៗ​គ្នា​ ​រយៈ​ពេល​ខ្លី​ ​រយៈ​ពេល​មធ្យម​ ​និង​រយៈពេល​វែង​។​ ​រយៈ​ពេល​ឆាប់​សម្រាប់​ការ​ផលិត​ជី​កំប៉ុស្ត​ ​គឺ​ត្រឹម​តែ​១៤​ ​ទៅ​១៨​​ ​ថ្ងៃ​ ​ប៉ុណ្ណោះ​​ ​គឺ​​អាច​យក​ទៅ​ប្រើ​ប្រាស់​បាន​ ​រយៈ​ពេល​មធ្យម​ ​គឺ​ពី​ ៣​ ​ទៅ​ ​៤​ខែ​ ​និង​ ​រយៈ​ពេល​វែង​នៃ​ការ​ផលិត​កំប៉ុស្ត​ ​គឺ​អាច​យក​ទៅ​ប្រើ​ប្រាស់​បាន​ក្រោយ​រយៈ​ពេល​ ​ពី​ ​៥​ ​ទៅ​ ​៦​ខែ​ ​ (CEDAC, 2015)​​។​

​ជា​ទូ​ទៅ​ជី​កំប៉ុស្ត​ផ្សំ​ឡើង​ពី​លាមក​សត្វ​ ​​(​គោ​ ​ក្របី​ ​ជ្រូក​ ​បសុបក្សី)​ ​កាក​សំណល់​ផ្ទះ​បាយ​ ​ស្លឹក​រុក្ខជាតិ​ស្រស់​ ​​(ដូច​ជា​ទន្ទ្រាន​ខែត្រ​ ​កំប្លោក​ ​ចក​ ​សំបក​បន្លែ​ ​ឬ​ផ្លែ​ឈើ)​ ។ល។​ ​វា​នាំ​មក​នូវ​ផល​ប្រយោជន៍​ច្រើន​យ៉ាង​ដូច​ជា៖​ ​ផ្តល់​សារធាតុ​ចិញ្ចឹម​ដល់​រុក្ខជាតិ​យ៉ាង​ឆាប់​រហ័ស​បើ​ប្រៀប​ធៀប​ការ​ប្រើ​ជា​មួយ​ជី​ស្រស់​ ​ឬ​ជី​ដែល​មិន​ផុស​ល្អ​។​ ​វា​ក៏​ជា​ប្រភព​នៃ​មីក្រូសរីរាង្គ​ដែល​ជួយ​ដល់​ដី​ឱ្យដីមាន​ជីជាតិ​ ​។​ ​ផលិត​ផល​ជី​កំប៉ុស្ត​ ​មិន​សូវ​នាំ​មក​នូវ​គ្រាប់​រុក្ខជាតិ​ផ្សេងៗ​ ​ជា​ពិសេស​ស្មៅ​ ​និង​មេរោគ​ ​ជំងឺ​រុក្ខជាតិ​ផ្សេង​ៗ​ទេ​​ដោយ​ពពួក​នេះ​ភាគ​ច្រើន​ត្រូវ​បាន​សម្លាប់​ក្នុង​ពេល​ដែល​ជី​កំពុង​ពុក​ ​ឬ​កំពុង​កាច់​ ​(CEDAC, 2015;​ YouTube, 2016)។​

លោក​ម៉ម​ ​ម៉ុក​ ​ដែល​ជា​កសិករ​ក្នុង​ករណី​សិក្សា​នេះ​បាន​អនុវត្តន៍​បច្ចេកទេស​ផលិត​ជី​កំប៉ុស្ត​គោក​តាំង​ពី​ឆ្នាំ​២០០៨​ ​មក ​​ម្លេះ​។​​ ​កំប៉ុស្ត​ត្រូវ​បាន​ផលិត​ពី​វត្ថុធាតុ​ដើម​ដូច​ជា​៖​ ​ចំបើង​ ​លាមក​គោ​ ​ស្លឹក​រុក្ខជាតិ​បៃតង​ ​អង្កាម​ ​ផេះ​អង្កាម​ ​កាក​សំណល់​ផ្ទះបាយ​ ​និង​ទឹក​ជា​ដើម​។​ ​ការ​ផលិត​ជី​កំប៉ុស្ត​នេះ​ ​គឺ​សំខាន់​សម្រាប់​ប្រើ​ប្រាស់​លើ​ផ្ទៃ​ដី​ដាំ​ស្រូវ​។​


​ទិស​ដៅ​សំខាន់​របស់​គាត់​ក្នុង​ការ​ផលិត​ជី​កំប៉ុស្ត​ ​គឺ​ដើម្បី​ឱ្យ​ផលិត​កម្ម​ដំណាំ​ស្រូវ​ទទួល​បាន​ទិន្នផល​ខ្ពស់​ ​និង​មាន​សុវត្ថិភាព​ដោយ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ជី​គីមី​។​ មុន​អនុវត្តន៍​ការ​ផលិត​ជី​កំប៉ុស្ត​ ​គឺ​ផលិតកម្ម​ដំណាំ​ស្រូវ​ទទួល​ទិន្នផល​បាន​ត្រឹម​តែ​ ​៤​តោន/​ហិកតា​ ​និង​ប្រើ​ប្រាស់​បរិមាណ​ជី​អ៊ុយរ៉េ​ខ្ពស់​ ​៥បាវ​/ហិកតា​។​ក្រោយ​ពី​ផ្លាស់​ប្តូរ​ការ​អនុវត្តន៍​ការ​ដាំ​ដំណាំ​ស្រូ​វដោយ​ប្រើ​ជី​គី​មី​ ​មក​ប្រើ​ប្រាស់​ជី​កំប៉ុស្ត​ ​កសិករ​សម្គាល់​ឃើញ​ថា​ទិន្នផល​ស្រូវ​មាន​ការ​កើន​ឡើង​ដោយ​អាច​ទទួល​ទិន្នផល​ ​៥-៦តោន​/​ហិកតា​ ​និង​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ជី​គី​មី​មក​ត្រឹម​តែ​ ​១-២​ ​បាវ/​ហិកតា​ ​តែ​ប៉ុណ្ណោះ​។​ ​នេះ​មាន​ន័យ​ថា​ការ​ប្រើ​ប្រាស់​ជី​កំប៉ុស្ត​បាន​កាត់​បន្ថយ​ការ​ចំណាយលើ​​ការ​ទិញ​ជី​គី​មី​។​ ​ម្យ៉ាង​វិញ​ទៀត​កសិករ​ចំណេញ​ពី​ការ​ផលិត​ជី​កំប៉ុស្ត​ដោយ​សារ​វត្ថុ​ធាតុ​ដើម​ដូច​ជា​ លាមក​គោ​ជា​របស់​ខ្លួន​ដោយ​មិន​ចំណាយ​ថវិកា​ក្នុង​ការ​ទិញ​ ​និង​ស្វែង​រក​វត្ថុ​ធាតុ​ដើម​នា​នា​ផ្សេង​ទៀត​ដែល​មាន​ស្រាប់​នៅ​ក្នុង​តំបន់​ដោយ​ពុំ​ចំណាយ​ថវិកា​។​ ​

​បច្ចេក​ទេស​នេះ​ ​គឺ​ជា​ការ​អនុវត្តន៍​មួយ​ដ៏​ល្អ​នៃ​ការ​គ្រប់​គ្រង​ដី​ប្រកប​ដោយ​ចីរ​ភាព​ក្នុង​ការ​បង្កើន​ជី​ជាតិ​ដី​ ​ដែល​ធ្វើ​ឱ្យ​ដី​ស្រែ​ធូរ​ ​មិន​ហាប់​ណែន​ ​បង្កើន​សារ​ធាតុ​សរីរាង្គ​ដល់​ដី​ ​ជម្រុញ​ដំណើរ​ការ​របស់​មីក្រូសរីរាង្គ​​ដែល​មាន​ប្រយោជន៍​ ​ ​ ​ ​ ​ ​ ​ និង​ងាយ​ស្រួល​ឱ្យ​ដំណាំ​ស្រូវ​លុះ​លូត​លាស់​បាន​ល្អ​។​ ​បញ្ហា​ប្រឈម​ក្នុង​ការ​ផលិត​ជី​កំប៉ុស្ត​ក៏​មាន​ជួប​ប្រទះ​ផង​ដែរ​ដោយ​សារ​តែ​បរិមាណ​កំប៉ុស្ត​ដែល​ផលិត​បាន​ ​គឺ​មិន​អាច​គ្រប់​គ្រាន់​សម្រាប់​ដាក់​ដី​ស្រែ​ទំហំ​ ​១.៣០​ ​ហិកតា​ ​នោះ​ទេ​ ​ដូច​នេះ​ជា​រៀង​រាល់​ឆ្នាំ​កំប៉ុស្ត​​ដែល​កសិករ​ផលិត​បាន​ ​គឺ​ដាក់​លើ​ផ្ទៃ​ដី​តែ​ ​០.៥០​-​០.៦០​ហិកតា​ ​តែ​ប៉ុណ្ណោះ​ ​ដោយ​ដាក់​វិល​ជុំ​គ្នា​ជា​រៀង​រាល់​ឆ្នាំ​លើ​ផ្ទៃ​ដី​ទាំង​អស់​ ​។​ ​ម្យ៉ាង​វិញ​ទៀត​ការ​ផលិត​ក៏​ត្រូវ​ការ​ចំណាយ​កម្លាំង​ពលកម្ម​​ ​ក្នុង​ខណៈ​ពេល​ដែល​សមាជិក​នៅ​ក្នុង​គ្រួសារ​របស់​លោក​ ​ម៉ម​ ​ម៉ុក​ ​មាន​ការ​ថយ​ចុះ​ក្នុង​ការ​ដើរ​ប្រមូល​វត្ថុធាតុដើម​​​ និងត្រួត​ពិនិត្យ​ជា​ប្រចាំ​នៅ​គ្រប់​ដំណាក់​កាល​នៃការ​ផលិតជីកំប៉ុស្ត​អំឡុង​ពេលកំប៉ុស្ត​កាច់​​។​ ​គាត់​ត្រូវ​ត្រួត​ពិនិត្យ​ជី​កំប៉ុស្ត​ជា​ប្រចាំ​ រួម​ទាំង​ការ​បន្ថែម​ទឹក​ ​បន្ថែម​វត្ថុ​ធាតុ​ដើម​។​ ​បន្ទាប់​ពី​៣​ខែ​គាត់​ត្រូវ​ផ្ទេរ​កំប៉ុស្ត​ដែល​កាច់​រួច​ទៅ​អាង​មួយ​ទៀត​សម្រាប់​ស្តុក​ទុក​។​ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​កសិករ​ នៅ​តែ​ពេញ​ចិត្ត​ ​និង​បន្ត​នូវ​ការ​ផលិត​ជី​កំប៉ុស្ត​ដោយ​សារ​វា​បាន​ផ្តល់​អត្ថប្រយោជន៍​ច្រើន​។​

​ការ​ផលិត​ជី​កំប៉ុស្ត​ ​គឺ​ធ្វើ​ឡើង​ដោយ​ការ​សាង​សង់​ជា​អាង​ចំនួន​២​ ​ធ្វើ​អំពី​ឥដ្ឋដែល​អាច​ប្រើ​ប្រាស់​បាន​យូរ​ដោយ​មិន​មាន​សង់​ជា​រោង​នោះ​ទេ​ ​ដូច​នេះ​នៅ​ពេល​ខែ​វស្សា​ ​អាច​ប្រើ​ប្រាស់​តង់​គ្រប​ជំនួស​វិញ​។​ ​ការ​ផលិត​ជី​កំប៉ុស្ត​គោក​ ​មាន​ដំណើរ​ការ​ដូច​ត​ទៅ​៖​ ​ជំហាន​ទី​១​ ​គឺ​នៅ​ក្នុង​អាង​ទី​១​ត្រូវ​រៀប​កំទេច​ចំបើង​ដែល​ចិញ្ច្រាំ​ឱ្យ​ល្អិ​តរួច​ហើយ​ ​និង​អង្កាម​ដោយ​រៀប​ដាក់​នៅ​បាត​អាង​កម្រាស់​ ​៣០​ ​សង់ទីម៉ែត្រ​រួច​ស្រោច​ទឹក​មួយ​សារ​ដើម្បី​ឱ្យ​កំទេច​កំទី​ចំបើង​ ​និង​អង្កាម​ជោគ​ទឹក​បាន​ល្អ​។​ ជំហាន​ទី២​ ​ត្រូវ​យក​លាមក​គោ​មក​ដាក់​ពី​លើ​កំទេចក​កំទី​ចំបើង​ដោយ​រៀប​កម្រាស់​ ​២០​ ស​ង់ទីម៉ែត្រ​ ​និង​បន្ទាប់​មក​ទៀត​រែង​ផេះ​អង្កាម​ ​ឬ​ផេះ​ដែល​បាន​មក​ពី​ផ្ទះ​បា​យដាក់​ពី​លើ​លាមកគោ​រួច​ហើយ​ធ្វើ​ការ​ស្រោច​ទឹក​ម្តង​ទៀត​ឱ្យ​សព្វ​។​ ​ជំហាន​ចុង​ក្រោយ​ ​ត្រូវ​យក​ស្លឹក​ទន្ទ្រាន​ខែត្រ​ ​​ឬ​ស្លឹក​រុក្ខជាតិ​បៃតង​ដែល​ចិញ្ច្រាំ​រួច​ហើយ​មក​ដាក់​​ពី​លើ​​ស្រទាប់​នេះ​កម្រាស់​ ​៣០​ ​សង់ទីម៉ែត្រ​ ​រួច​ធ្វើ​ការ​ស្រោច​ទឹក​។​ ​ការ​រៀប​ចំ​ជា​ស្រទាប់​ ​គឺ​ធ្វើ​ឡើង​នៅ​ពេល​ជា​មួយ​គ្នា​រហូត​អាង​ពេញ​។​ ​ការ​ផលិត​ជី​កំប៉ុស្ត​ គឺ​មិន​ប្រកាន់​ទៅ​លើ​ពេល​វេលា​នោះ​ទេ​ ​អាស្រ័យ​ទៅ​លើ​វត្ថុធាតុ​ដើម​ដែល​មាន​ ​និង​ស្វែង​រក​បាន​នៅ​ក្នុង​តំបន់​រួម​ជា​មួយ​កម្លាំង​ពលកម្ម​ក្នុង​ការ​ចូល​រួម​ផលិត​។​


​ជី​កំប៉ុស្ត​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​ស្រែ​តាម​រយៈ​រទេះ​គោ​នៅ​ក្នុង​អំឡុង​ចុង​ខែ​មេសា​ ​ឬ​ខែ​ឧសភា​ ​នៅ​ពេល​ដែល​ដី​ស្រែ​មាន​ភ្លៀង​ធ្លាក់​ខ្លះ​ ​ដី​ស្រែ​មាន​សំណើម​ ​ជៀស​វាង​ការ​ដាក់​ជី​កំប៉ុស្ត​នៅ​ពេល​ដែល​ដី​ស្រែ​ស្ងួត​ និង​មាន​កម្តៅ​ថ្ងៃ​ក្តៅ​ខ្លាំង​ដែល​អាច​ប៉ះ​ពាល់​គុណភាព​របស់​ជី​កំប៉ុស្ត​។​

2.3 صور التقنية

2.5 البلد/المنطقة/المواقع التي تم تنفيذ التقنية فيها والتي يغطيها هذا التقييم

البلد:

كمبوديا

المنطقة/الولاية/المحافظة:

ភូមិវត្តចាស់ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

2.6 تاريخ التنفيذ

اذكر سنة التنفيذ:

2008

2.7 إدخال التقنية

حدد كيف تم إدخال التقنية:
  • من خلال المشاريع/ التدخلات الخارجية
التعليقات (نوع المشروع، الخ):

ការធ្វើជីកំប៉ុស្តនេះចេះតាមរយៈគម្រោង អេរីុកុន ពេលគម្រោងចប់នៅតែបន្តធ្វើវារហូត។

3. تصنيف تقنية الإدارة المستدامي للأراضي

3.1 الغرض الرئيسي ( الأغراض الرئيسية) للتقنية

  • تحسين الإنتاج
  • الحد من تدهور الأراضي ومنعه وعكسه
  • الحفاظ على النظام البيئي
  • التكيف مع تغير المناخ/الظواهر المتطرفة وآثارها

3.2 نوع (أنواع) استخدام الأراضي الحالية حيث يتم تطبيق التقنية

الأراضي الزراعية

الأراضي الزراعية

  • زراعة سنوية
المحاصيل الرئيسية (المحاصيل النقدية والغذائية):

ស្រូវ

إذا تغير استخدام الأراضي بسبب التقنية، قم بالإشارة إلى استخدام الأرض قبل تنفيذ التقنية:

ពីមុនប្រើជីគីមីច្រើន និងលាមកគោតិចតួច។

3.3 مزيد من المعلومات حول استخدام الأراضي

إمدادات المياه للأرض التي يتم تنفيذ التقنية عليها:
  • مختلط بعلي-مروي
عدد مواسم الزراعة في السنة:
  • 1
كثافة الثروة الحيوانية (إذا كانت ذات صلة):

មានចិញ្ចឹមគោ ៥ ក្បាល

3.4 مجموعةالإدارة المستدامة للأراضي التي تنتمي إليها هذه التقنية

  • الإدارة المتكاملة لخصوبة التربة
  • إدارة النفايات / إدارة مياه الصرف الصحي

3.5 انتشار التقنية

حدد انتشار التقنية:
  • يتم تطبيقها في نقاط محددة/ تتركز على مساحة صغيرة

3.6 التدابير التقنية في مجال إلادارة المستدامة للأراضي

التدابير الزراعية

التدابير الزراعية

  • A2: المادة العضوية/خصوبة التربة

3.7 الأنواع الرئيسية من تدهور الأراضي التي تناولتها التقنية

التدهور الكيميائي للتربة

التدهور الكيميائي للتربة

  • (Cn): تراجع الخصوبة وانخفاض محتوى المادة العضوية (غير ناتج عن الانجراف)
التدهور المادي أو الفيزيائي للتربة

التدهور المادي أو الفيزيائي للتربة

  • (Pc) : تراص التربة
التدهور البيولوجي

التدهور البيولوجي

  • (Bl): فقدان الحياة بالتربة

3.8 منع أو حد أو عكس تدهور الأراضي

تحديد هدف التقنية فيما يتعلق بتدهور الأراضي:
  • منع تدهور الأراضي
  • الحد من تدهور الأراضي

4. المواصفات الفنية، وأنشطة التنفيذ، والمدخلات، والتكاليف

4.1 الرسم الفني للتقنية

المؤلف:

ឃួន សុផល

التاريخ:

08/05/2017

4.2 المواصفات الفنية/شروحات الرسم الفني

អាង​ជី​កំប៉ុស្ត​មាន​ពីរ​គឺ​អាង​ទីមួយ​មាន​ទំហំ​​៤​ម៉ែត្រការ៉េ ​(ទទឹង​ ​១​ម៉ែត្រ​ ​បណ្តោយ​ ៤ ​ម៉ែត្រ​)​ សម្រាប់​ផលិត​ជី​កំប៉ុស្ត​ ​និង​អាង​ទី​ពីរ​ ​មាន​ទំហំ​ ៤​ម៉ែត្រ​ការ៉េ​ (ទទឹង​១​ម៉ែត្រ​ បណ្តោយ​៤​​ម៉ែត្រ​)​ សម្រាប់​ស្តារ​ជី​កំប៉ុស្ត​នៅ​ពេល​វា​កាច់​ ជម្រៅ​អាង​ទាំង​២​ ​គឺ​ជម្រៅ​​១​ម៉ែត្រ​។​ ​នៅ​បាត​អាង​នី​មួយ​ៗ​មាន​​ចោះ​រន្ធ​ចំនួន​ ​៤​ ​នៅ​ជ្រុង​បាត​អាង​ខាង​ក្រោម​សម្រាប់​ឱ្យ​ឧស្ម័ន​ចេញ​។​
អ្នក​ប្រើប្រាស់​ដី​ផលិត​ជី​កំប៉ុស្ត​ ​គឺ​ចាប់​ផ្តើម​ពី​ខែ​ ​១១​ ​ហើយ​ខែ​ ​០៥​ ​អាច​ប្រើប្រាស់​បាន​នៅ​លើ​ផ្ទៃ​ដី​ស្រែ​។​
វត្ថុធាតុ​ដើម​សម្រាប់​ផលិត​ជា​ជី​កំប៉ុស្ត​មាន​ដូចជា​ ​លាមក​គោ​ ​ស្លឺក​រុក្ខជាតិ​ខៀវ​ អង្កាម​ ​ផេះអង្កាម​ កាក​សំណល់​ផ្ទះបាយ​ ​និង​ទឹក​ជា​ដើ​ម​។​

4.3 معلومات عامة بخصوص حساب المدخلات والتكاليف

حدد كيفية احتساب التكاليف والمدخلات:
  • لكل وحدة تقنية
عملة أخرى/ عملة وطنية (حدد):

រៀល

أشر إلى سعر الصرف من الدولار الأمريكي إلى العملة المحلية (إذا كان ذا صلة): 1 دولار أمريكي =:

4000,0

اذكر متوسط تكلفة أجر العمالة المستأجرة في اليوم الواحد:

25000 រៀល

4.4 أنشطة التأسيس

النشاط نوع التدبير التوقيت
1. ធ្វើអាងជីកំប៉ុស្ត بنيوية أو هيكلية ខែ ០៥
2. រកវត្ថុធាតុដើម إدارية ខែ០៨
3. ដាក់ផេះអង្កាម إدارية ខែ០៨
التعليقات:

នៅក្នុងដំណើរការផលិតជីកំប៉ុស្ត​ គឺមិនត្រូវឱ្យមានប្លាស្ទិកចូលនោះទេ​ ប្រសិនបើមានថង់ប្លាស្ទិកនៅក្នុងកំប៉ុស្តវាប៉ះពាល់ដល់ដីស្រែ។

4.5 التكاليف والمدخلات اللازمة للتأسيس

تحديد المدخلات الوحدة الكمية التكاليف لكل وحدة إجمالي التكاليف لكل مدخل % من التكاليف التي يتحملها مستخدمو الأراضي
العمالة សាងសង់អាងផលិតជីកំប៉ុស្ត ថ្ងៃ 4,0 15000,0 60000,0 100,0
الأسمدة والمبيدات الحيوية លាមកគោ គោយន្ត 5,0 300000,0 1500000,0 100,0
مواد البناء ឥដ្ឋ ដុំ 900,0 140,0 126000,0
مواد البناء ស៊ីម៉ង់ បេ 6,0 20000,0 120000,0
مواد البناء ខ្សាច់ គីប 2,0 40000,0 80000,0
مواد البناء តង់ ដុំ 1,0 40000,0 40000,0
مواد البناء ចបកាប់ ចបកាប់ 1,0 15000,0 15000,0 100,0
مواد البناء បង្គី គូ 1,0 4000,0 4000,0
مواد البناء កាំបិត ផ្លែ 1,0 15000,0 15000,0 100,0
مواد البناء ពូថៅ ផ្លៃ 1,0 10000,0 10000,0 100,0
إجمالي تكاليف إنشاء التقنية 1970000,0
التعليقات:

អេរីុកុនជាអ្នកជួយឧបត្ថម្ភថវិកាលើការសាងសង់អាង។ ចំណែកកសិករត្រូវរកវត្ថុធាតុដើមសម្រាប់ផលិតជីកំប៉ុស្តតែប៉ុណ្ណោះ។ ​ចំពោះវត្ថុធាតុដើមដូចជាលាមកគោ គឺមិនបានទិញនោះទេដោយសារគាត់មានគោខ្លួនឯង ដូចនេះមានការលំបាកក្នុងការកំណត់ថ្លៃ។ ចំណែកផេះអង្កាម ចំបើង និងវត្ថុធាតុដើមផ្សេងទៀត គាត់មិនបានទិញ​ គឺប្រើប្រាស់វត្ថុធាតុដើមដែលខ្លួមានស្រាប់ និងស្វែងរកនៅក្នុងតំបន់។​

4.6 الصيانة/الأنشطة المتكررة

النشاط نوع التدبير التوقيت/الوتيرة
1. ស្រោចទឹក (ធ្វើដោយខ្លួនឯង) إدارية ពេលវាស្ងួត
2. ផ្ទេរទៅអាងផ្សេងពេលវាកាច់ إدارية រៀរាល់០២ខែ​ ឬ០៣ខែម្តង ត្រួតពិនិត្យមើល
3. បន្ថែ​មវត្ថូធាតុដើម إدارية ០៣ ខែម្តង
التعليقات:

ប្រសិនបើមានកម្លាំងពលកម្មគ្រប់គ្រាន់គេអាចផលិតជីកំប៉ុស្តបាន ៤ដង​ ក្នុងមួយឆ្នាំ។

4.7 التكاليف والمدخلات اللازمة للصيانة/للأنشطة المتكررة (سنويًا)

إذا كان ذلك ممكنًا، قم بتفصيل تكاليف الصيانة وفقًا للجدول التالي، مع تحديد المدخلات والتكاليف لكل مدخل. إذا لم تتمكن من تفصيل التكاليف، قدم تقديرًا للتكاليف الإجمالية لصيانة التقنية:

200000,0

التعليقات:

កសិករមិនបានចំណាយប្រាក់ឈ្នួលលើការថែទាំនោះទេដោយសារគាត់ធ្វើដោយខ្លួនឯង ដូចនេះពិបាកក្នុងការគណនាថ្ងៃថែទាំ។

4.8 أهم العوامل المؤثرة على التكاليف

قدم وصفا لأهم العوامل التي تؤثر على التكاليف:

កសិករមិនបានជួលកម្លាំងពលកម្មខាងក្រៅក្នុងការជួយ​ផលិត​កំប៉ុស្ត​នោះ​ទេ​ ​គឺ​គាត់​ធ្វើ​វា​ដោយ​ខ្លួន​គាត់​ផ្ទាល់​។​ ​បញ្ហា​ប្រឈម​មួយ​វិញ​ទៀត​ខាង​ផ្នែក​ហិរញ្ញ​វត្ថុ​​ដោយ​សារ​មិន​មាន​ថវិកា​គ្រប់​គ្រាន់​ក្នុង​ការ​ចិញ្ចឹម​គោ​ឱ្យ​បាន​ច្រើន​ដើម្បី​ទទួល​បាន​លាមក​ឱ្យ​បាន​គ្រប់​គ្រាន់​សម្រាប់​ផលិត​ជា​ជី​កំប៉ុស្ត​នោះ​ទេ​។​​​

5. البيئة الطبيعية والبشرية

5.1 المناخ

هطول الأمطار السنوي
  • < 250 مم
  • 251- 500 ملم
  • 501 - 750ملم
  • 1,000-751 ملم
  • 1,500-1,100 ملم
  • 2,000-1,500 ملم
  • 3,000-2,001 ملم
  • 4,000-3,100 ملم
  • > 4000 ملم
حدد متوسط هطول الأمطار السنوي (إذا كان معروفًا)، بالملليمتر:

1095,30

المواصفات/التعليقات على هطول الأمطار:

បរិមាណទឹកភ្លៀងឆ្នាំ ២០១៥ មានចំនួន ១០៩៥.៣០ ម.ម​ ចំណែកនៅឆ្នាំ២០១៤ មានរហូតដល់​ ១៣២២.១ ម.ម រីឯឆ្នាំ ២០១៣ មានចំនួន ១៤៦៦.៩ ម.ម។

الإشارة إلى اسم محطة الأرصاد الجوية المرجعية المعنية:

ក្រសួងធនធានទឹក និងឧត្ដុនិយម (២០១៥)

المنطقة المناخية الزراعية
  • شبه رطبة

5.2 طوبوغرافيا

متوسط الانحدارات:
  • مسطح (0-2%)
  • بسيط (3-5%)
  • معتدل (6-10%)
  • متدحرج (11-15%)
  • تلال (16-30%)
  • شديدة الانحدار(31-60%)
  • فائقة الانحدار (>60%)
التضاريس:
  • هضاب/سهول
  • أثلام مرتفعة
  • المنحدرات الجبلية
  • منحدرات التلال
  • منحدرات في السفوح
  • قاع الوادي
المنطقة الارتفاعية:
  • 100-0 متر فوق سطح البحر
  • 500-101 متر فوق سطح البحر
  • 1,000-501 متر فوق سطح البحر
  • 1,500-1,001 متر فوق سطح البحر
  • 2,000-1,501 متر فوق سطح البحر
  • 2,500-2,100 متر فوق سطح البحر
  • 3,000-2,501 متر فوق سطح البحر
  • 4,000-3,001 متر فوق سطح البحر
  • > 4000 متر فوق سطح البحر
وضح ما إذا كانت التقنية مطبقة على وجه التحديد في:
  • غير ذات صلة

5.3 التربة

متوسط عمق التربة:
  • ضحل جدًا (0-20 سم)
  • ضحلة (21-50 سم)
  • متوسطة العمق (51-80 سم)
  • عميقة (81-120 سم)
  • عميقة جدًا (> 120 سم)
قوام التربة (التربة السطحية):
  • متوسط ( طميي، سلتي)
قوام التربة (> 20 سم تحت السطح):
  • متوسط ( طميي، سلتي)
المواد العضوية في التربة السطحية:
  • متوسطة (1-3%)
إذا كان متاحًا، قم بإرفاق وصف كامل للتربة أو تحديد المعلومات المتوفرة، على سبيل المثال نوع التربة، الرقم الهيدروجيني/ درجة حموضة التربة، قدرة التبادل الكاتيوني، النيتروجين، الملوحة وما إلى ذلك.

ដីជម្រៅ ៣ ម៉ែត្រជាថ្មស និងថ្មខ្មៅ

5.4 توافر المياه ونوعيتها

منسوب المياه الجوفية:

< 5 م

توافر المياه السطحية:

جيد

نوعية المياه (غير المعالجة):

مياه الشرب سيئة (تتطلب معالجة)

هل تعتبر ملوحة الماء مشكلة؟:

كلا

هل تحدث فيضانات في المنطقة؟:

نعم

الإنتظام:

بشكل عرضي

تعليقات ومواصفات أخرى بشأن نوعية المياه وكميتها:

ទឹកត្រូវធ្វើការចម្រោះ ហើយយកមកដាំឱ្យពុះទើបមានសុវត្ថិភាពក្នុងការបរិភោគ។

5.5 التنوع البيولوجي

تنوع الأنواع:
  • متوسط
تنوع الموائل:
  • منخفض

5.6 خصائص مستخدمي الأراضي الذين يطبقون التقنية

مستقر أو مرتحل:
  • غير المترحل
التوجه السوقي لنظام الإنتاج:
  • مختلط (كفاف/ تجاري)
الدخل من خارج المزرعة:
  • أقل من % 10من كامل الدخل
المستوى النسبي للثروة:
  • متوسط
أفراداً أو مجموعات:
  • فرد/أسرة معيشية
مستوى المكننة:
  • عمل يدوي
الجنس:
  • رجال
عمر مستخدمي الأرضي:
  • كبار السن
اذكر الخصائص الأخرى ذات الصلة لمستخدمي الأراضي:

កសិករអាយុ ៦៦ ឆ្នាំ។

5.7 متوسط مساحة الأرض المملوكة أو المستأجرة من قبل مستخدمي الأراضي الذين يطبقون التقنية

  • < 0.5 هكتارا
  • 0.5 - 1 هكتار
  • 1 -2 هكتار
  • 2 - 5 هكتار
  • 5 - 15 هكتار
  • 15 - 50 هكتار
  • 50 - 100هكتار
  • 500-100 هكتار
  • 1,000-500 هكتار
  • 10,000-1,000 هكتار
  • > 10,000 هكتار
هل يعتبر هذا نطاقًا صغيرًا أو متوسطًا أو واسعا (في إشارة إلى السياق المحلي)؟:
  • على نطاق متوسط
التعليقات:

ដីស្រែផ្ទាល់ខ្លួន ០.៧០ហិកតា ដីស្រែជួលគេ ០.៨០ ហិកតា។

5.8 ملكية الأراضي، وحقوق استخدام الأراضي، وحقوق استخدام المياه

ملكية الارض:
  • فردية، يوجد سند ملكية
  • ដីជួលគេ
حقوق استخدام الأراضي:
  • مؤجر
  • فردي
حقوق استخدام المياه:
  • وصول مفتوح (غير منظم)

5.9 الوصول إلى الخدمات والبنية التحتية

الصحة:
  • ضعيف
  • معتدل
  • جيد
التعليم:
  • ضعيف
  • معتدل
  • جيد
المساعدة التقنية:
  • ضعيف
  • معتدل
  • جيد
العمل (على سبيل المثال خارج المزرعة):
  • ضعيف
  • معتدل
  • جيد
الأسواق:
  • ضعيف
  • معتدل
  • جيد
الطاقة:
  • ضعيف
  • معتدل
  • جيد
الطرق والنقل:
  • ضعيف
  • معتدل
  • جيد
مياه الشرب وخدمات الصرف الصحي:
  • ضعيف
  • معتدل
  • جيد
الخدمات المالية:
  • ضعيف
  • معتدل
  • جيد

6. الآثار والتصريحات الختامية

6.1 الآثار التي أظهرتها التقنية في الموقع

الآثار الاجتماعية والاقتصادية

الإنتاج

إنتاج المحاصيل

انخفض
زاد
الكمية قبل الإدارة المستدامة للأراضي:

៤​ តោន/ហិកតា

الكمية بعد الإدارة المستدامة للأراضي:

៥ -៦ តោន/ហិកតា

جودة المحاصيل

انخفض
زاد
الكمية قبل الإدارة المستدامة للأراضي:

៤០%

الكمية بعد الإدارة المستدامة للأراضي:

៨០%

التعليقات/ حدد:

ដំណាំមានគុណភាពល្អពេលប្រើប្រាស់ជីកំប៉ុស្ត ហើយដីមានសំណើមល្អ។

خطر فشل الإنتاج

زاد
انخفض
التعليقات/ حدد:

ហានិភ័យលើផលិតកម្មមានការថយចុះដោយសារគាត់អាចផលិតនូវដំណាំដែល​​មាន​គុណភាពល្អដោយប្រើប្រាសស់ធាតុចូលកសិកម្មនៃជីគីមីទាប និងអាចតម្រូវទៅតាមទីផ្សាររបស់អ្នកទិញ។ ស្រូវរបស់គាត់ដែលដាំដុះដោយប្រើប្រាស់ជីកំប៉ុស្តអាចលក់បាននៅក្នុងតម្លៃខ្ពស់។ ឧទាហរណ៍៖ ស្រូវផ្ការំដួអាចលក់បានក្នុងតម្លៃ ១៥០០ រៀល/គ.ក ប៉ុន្តែប្រសិនគាត់ប្រើប្រាស់ជីគីមីខ្ពស់គាត់អាចលក់បានត្រឹមតម្លៃប្រហែល ១០០០ រៀល/គ.ក តែប៉ុណ្ណោះ។

الدخل والتكاليف

النفقات على المدخلات الزراعية

زاد
انخفض
التعليقات/ حدد:

វត្ថុធាតុដើមដូចជាលាមកគោ​​ ចំបើង ផេះ គឺមានផ្ទាល់ខ្លួន​ ចំណែកវត្ថុធាតុដើម​ផ្សេង​ទៀត​អាច​ដើរ​រកបាន​នៅក្នុង​តំបន់ ដោយមិន​ចាំបាច់​ចំណាយ​ថវិកា​ឡើយ។

دخل المزرعة

انخفض
زاد
التعليقات/ حدد:

ដោយសារទទួលបានទិន្នផលខ្ពស់។

عبء العمل

زاد
انخفض

الآثار الاجتماعية والثقافية

الأمن الغذائي / الاكتفاء الذاتي

انخفاض
تحسن

الوضع الصحي

ساءت
تحسن
التعليقات/ حدد:

ដំណាំមានគុណភាពល្អដោយប្រើប្រាស់ធាតុចូលកសិកម្មនៃជីគីមីទាបដែលល្អ​​សម្រាប់​សុខភាព។

المعرفة بالإدارة المستدامة للأراضي/تدهور الأراضي

انخفاض
تحسن
التعليقات/ حدد:

ប្រើប្រាស់ជីកំប៉ុស្តកាត់បន្ថយឱនភាពដី។ ដីធូរជាងមុន និងបង្កើនមីក្រូសរីរាង្គនៅក្នុងដីដូចជា ជន្លេនជាដើម។

الآثار الايكولوجية

دورة المياه / الجريان السطحي

كمية المياه

انخفض
زاد

جودة المياه

انخفض
زاد
التعليقات/ حدد:

ប្រសិនប្រើជីគីមី​គឺ​ប៉ះពាល់ដល់ទឹក ដី

التربة

رطوبة التربة

انخفض
زاد
التعليقات/ حدد:

តាមការសម្គាល់របស់កសិករ ដីដែលប្រើជីកំប៉ុស្តនៅពេលដែលគាត់ជីកដីនៅស្រទាប់ខាងក្នុង គឺមានសំណើម។

تكون قشرة التربة السطحية/انسداد مسام التربة

زاد
انخفاض
التعليقات/ حدد:

ធ្វើឱ្យប្រសើរឡើងនូវវាយនភាពរបស់ដី និងទម្រង់របស់ដី។

تراص التربة

زاد
انخفاض

دورة المغذيات/إعادة الشحن

انخفض
زاد
التعليقات/ حدد:

កំប៉ុស្តធ្វើឱ្យដីសម្បូរជន្លេន

المادة العضوية في التربة/تحت الطبقة c

انخفض
زاد
التعليقات/ حدد:

បង្កើនភាវរស់នៅក្នុងដីដូចជា៖ ជន្លេន ខ្ចង កង្កែប សត្វស្រមោច ពីងពាង សត្វកណ្តៀរ។ល។

التنوع البيولوجي: الغطاء النباتي، الحيوانات

التنوع النباتي

انخفض
زاد
التعليقات/ حدد:

ជីកំប៉ុស្តផ្តល់អត្ថប្រយោជន៍ដល់ពូជស្រូវផ្សេងៗគ្នា។ ឧទាហរណ៍៖ ដាំស្រូវពូជផ្ការំដួល ឬពូជស្រូវរាំងជ័យ ដំណាំដុះលូតលាស់ល្អ និងទទួលបានទិន្នផលខ្ពស់។

الأنواع المفيدة

انخفض
زاد
التعليقات/ حدد:

កើនឡើងនូវសត្វជន្លេន ខ្ចង សត្វស្រមោច សត្វកណ្តៀរ ជាដើម។ល។

6.2 الآثار التي أظهرتها التقنية خارج الموقع

الأضرار التي لحقت بحقول الجيران

زاد
انخفاض

6.3 تعرض التقنية وحساسيتها لتغير المناخ التدريجي والظواهر المتطرفة/الكوارث المرتبطة بالمناخ (كما يراها مستخدمو الأراضي)

تغير مناخ تدريجي

تغير مناخ تدريجي
الموسم نوع التغير المناخي/ المتطرف كيف تتعامل التقنية مع ذلك؟
درجة الحرارة السنوية زيادة جيدا
هطول الأمطار السنوي انخفاض باعتدال
هطول الأمطار الموسمية موسم الرطوبة/ الأمطار زيادة جيدا

الظواهر المتطرفة / الكوارث المرتبطة بالمناخ

الكوارث البيولوجية
كيف تتعامل التقنية مع ذلك؟
أمراض وبائية باعتدال
الإصابة بالحشرات/الديدان باعتدال

6.4 تحليل التكلفة والعائد

كيف يمكن مقارنة العوائد نسبة لتكاليف الإنشاء (من وجهة نظر مستخدمي الأراضي)؟
عوائد قصيرة الأجل:

إيجابي

عوائد طويلة الأجل:

إيجابي

كيف تتم مقارنة العوائدمع كلفة الصيانة/التكاليف المتكررة (من وجهة نظر مستخدمي الأراضي)؟
عوائد قصيرة الأجل:

إيجابي

عوائد طويلة الأجل:

ايجابي جدا

6.5 اعتماد التقنية

  • 50-10‏%
إذا كان متاحًا، قم بتحديد الكمية (عدد الأسر المعيشية و/أو المساحةالمغطاة):

មានចំនួន​​​ ១៥គ្រួសារដែលអនុវត្តន៍​ការ​ផលិត​ជីកំប៉ុស្តនេះ។

من بين جميع الذين تبنوا التقنية، كم عدد الذين فعلوا ذلك بشكل تلقائي، أي دون تلقي أي حوافز مادية/مدفوعات؟:
  • 50-10‏%
التعليقات:

មាន១៥គ្រួសារកំពុងផលិតជីកំប៉ុស្តដោយមានការគាំទ្រពីអេរ៉ីកុន។ អេរ៉ីកុនគាំទ្រទៅលើការសាងសង់អាងផលិតជីកំប៉ុស្តចំនួន ២អាង ហើយកសិករចំណាយទៅលើវត្ថុធាតុដើមក្នុងការផលិតជីកំប៉ុស្ត។

6.6 التكيف

هل تم تعديل التقنية مؤخرًا لتتكيف مع الظروف المتغيرة؟:

نعم

أخرى (حدد):

បង្កើនជីជាតិដី

حدد تكيف التقنية(التصميم، المواد/الأنواع، الخ.):

១៥ គ្រួសារនៃអ្នកប្រើប្រាស់ដី​ត្រូវ​បាន​អនុវត្តន៍​បច្ចេកទេស​ដោយមាន​ការគាំទ្រ​ពីគម្រោង​របស់អង្គការ​អេរ៉ីកុន តែទោះយ៉ាងណា​នៅពេលដែល​គម្រោង​នេះ​បានបញ្ចប់ កសិករ​នៅ​បន្តការផលិត​ជីកំប៉ុស្ត​​ដដែល។

6.7 نقاط القوة / المزايا / الفرص التي توفرها التقنية

نقاط القوة/ المزايا/ الفرص من وجهة نظر مستخدمي الأراضي
ធ្វើឱ្យដីធូរ មិនក្តាំង និងមិនហាប់ណែន។
ថយចុះនូវការប្រើប្រាស់ជីគីមី។
វត្ថុធាតុដើម​ក្នងការ​ផលិតជីកំប៉ុស្ត​អាចរកបាន​នៅក្នុង​តំបន់ដោយ​មិន​ចំណាយ​ថវិកាឡើយ។
نقاط القوة/ المزايا/ الفرص من وجهة نظر جامع المعلومات أو غيره من الاشخاص الرئيسيين لمصدر المعلومات
ជីកំប៉ុស្តផ្តល់នូវមីក្រូសរីរាង្គជួយឱ្យដីមាន​ជីជាតិល្អ ដីធូរ ដីផុស ដីមិនហាប់ណែន ដែលធ្វើឱ្យ​ដំណាំស្រូវ​ងាយស្រូប​យក​សារធាតុចិញ្ចឹម។
កាត់បន្ថយការចំណាយលើការទិញជីគីមី​​​​​​​​​ដែលអាច​ជួយឱ្យ​ជីវភាព​របស់កសិករ​ប្រសើរឡើង និងទទួលបាន​ផលិតផល​ដែលមាន​សុវត្ថិភាព(ស្រូវ)។
កសិករមានគោខ្លួនឯង ចំបើង ​អង្កាម និងវត្ថុធាតុដើម​ផ្សេងទៀត​អាចរក​បាន​នៅ​ក្នុងតំបន់​ដោយមិន​ចាំបាច់ចំណាយ​ថវិកា​ក្នុងការ​ទិញ​វត្ថុធាតុដើម។

6.8 نقاط ضعف / مساوىء / مخاطر التقنية وسبل التغلب عليها

نقاط الضعف/ المساوىء/ المخاطر من وجهة نظر مستخدم الأراضي كيف يمكن التغلب عليها؟
ខ្វះកម្លាំងពលកម្មក្នងដំណើរការផលិតដូចជាការស្វែងរក​សមាសធាតុសរីរាង្គ​ពីទីកន្លែង​ផ្សេង កម្លាំងពលកម្ម​ក្នុងការ​ជួយ​ចិញ្ច្រាំ​វត្ថុធាតុ​ដើមដូចជា​ចំបើង ស្លឹករុក្ខជាតិ ។ល។ ធ្វើបន្តិចៗម្តង។ ធ្វើទៅតាម​ដំណាក់កាល និងលទ្ធភាព​​ដែលមាន។
ត្រូវការយកចិត្តទុកដាក់លើការថែទាំ ព្រោះបើមិនមាន​ការត្រួត​ពិនិត្យឱ្យ​បានល្អនោះកំប៉ុស្ត​មិនកាច់ល្អនោទេ។
ត្រូវត្រួតពិនិត្យវាជាប្រចាំ ការថែមទឹក​នៅពេល​ស្ងួត ត្រូវកាយ​ត្រឡប់ផ្នែក​ណាដែល​​បានកាច់ផ្ទេរទៅ​អាងបន្ទាប់។
ត្រូវទឹកភ្លៀងឬដាក់ទឹកជ្រុលវាមិនកាច់ល្អនោះទេ។ គ្របតង់នៅខែវស្សា និងត្រួត​ពិនិត្យ​លើ​បរិមាណ​ទឹក​កុំឱ្យច្រើន​ហួសកម្រិត។
نقاط الضعف/ المساوىء/ المخاطر من وجهة نظر جامع المعلومات أو غيره من الاشخاص الرئيسيين لمصدر المعلومات كيف يمكن التغلب عليها؟
ត្រូវចំណាយកម្លាំងពលកម្មច្រើន ព្រមទាំងពេលវេលាក្នុងខណៈពេល​ដែលស​មាជិក​គ្រួសារ​មានការ​ថយចុះ។ ត្រូវឧស្សាហ៍ព្យាយាម និងអំណត់។
ការផលិតជីកំប៉ុស្តទាមទារឱ្យមានការបណ្តុះបណ្តាល​ត្រឹមត្រូវ​ព្រោះប្រសិន​មិនមាន​ការបណ្តុះ​បណ្តាល​លើ​ការផលិត​ជីកំប៉ុស្ត កសិករ​ដែល​រៀនខ្លួនឯង ឬ​ពីកសិករ​ដ៏ទៃទៀត អាចនឹង​មិនទទួល​បាន​ផលិតផលកំប៉ុស្ត​ដែល​មាន​គុណភាពល្អ។ ជំរុញឱ្យមានការបណ្តុះបណ្តាល ឬមានការ​អនវុត្តន៍​ជាក់ស្តែង។
បរិមាននៃការផលិតជីកំប៉ុស្តមិនអាចគ្រប់គ្រាន់​ទៅតាម​ទំហំផ្ទៃដីស្រែ​ទាំងអស់​ដែលមាន​នោះទេ។ ធ្វើការដាក់ជីកំប៉ុស្តវិលជុំ​ទៅលើស្រែ​ដែល​មាន។

7. المراجع والروابط

7.1 طرق جمع/مصادر المعلومات

  • زيارات ميدانية، مسوحات ميدانية

ចំនួន​៥ កន្លែង

  • مقابلات مع مستخدمي الأراضي

១ នាក់

  • مقابلات مع المتخصصين/الخبراء في الإدارة المستدامة للأراضي

២​ នាក់

  • التجميع من التقارير والوثائق الأخرى الموجودة

7.2 المراجع للمنشورات المتاحة

العنوان، المؤلف، السنة، النظام القياسي الدولي لترقيم الكتب ISBN:

CEDAC. (2015). Kit of simple Agriculture Technologies. Phnom Penh.

متاح من أين؟كم التكلفة؟:

មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឈន៍កសិកម្មកម្ពុជា (CEDAC). 10000 Riels

7.3 روابط للمعلومات ذات الصلة المتوفرة على الإنترنت

العنوان/الوصف:

yutube. (2016). Compost fertilizer, Cambodia. Retrieved June 6, 2017, from

عنوان الرابط URL:

https://video.search.yahoo.com/search/video;_ylt=A0LEVzNzS.BZYvMAdaJXNyoA;_ylu=X3oDMTEyNWNiaW4yBGNvbG8DYmYxBHBvcwMxBHZ0aWQDQjI5NDRfMQRzZWMDc2M-?p=Making+dry+compost+in+cambodia&fr=tightropetb#action=view&id=4&vid=62cb521e7ee9d4cda885eb335043bb32

الروابط والوحدات المواضيعية

توسيع الكل طي الكل

الوحدات المواضيعية