ដំណាំសណ្តែកបាយជាដំណាំមានកំពកឫសដែលបង្កើតឡើងដោយបាក់តេរីពួករីហ្សូប្សូមដែលមានសមត្ថភាពផ្ទុក និងស្រូបយកអាសូតពីបរិយាកាសដែលល្អសម្រាប់ដំណាំនៅជិត និងបន្ទាប់ពីប្រមូលផលរួចត្រូវបានភ្ជួរកប់ដើម្បីជាជំនួយដល់សារធាតុចិញ្ចឹមដល់ដី (CARDI, 2011)។ កាកសំណល់របស់សណ្តែកបាយដូចជា ដើម ស្លឹក សំបក ជាដើម គឺបានចូលរួមយ៉ាងសកម្មក្នុងប្រព័ន្ធបង្កើនគុណភាពដី ឬកែលម្អជីជាតិដីតាមរយៈការបង្កើនសារធាតុអាសូតដល់ដី។ ដំណាំសណ្តែកបាយភាគច្រើនដាំនៅ ខែមីនា ដោយបុកដាំ ជាជួរ និងមានចន្លោះគុម្ព (MAFF, 2005)។ រីឯដំណាំចេកជាដំណាំដែលផ្តល់សំណើមខ្ពស់មានប្រព័ន្ធឫសដែលធ្វើឱ្យដីធូរមានខ្យល់ចេញចូល និងសម្បូរជាតិមមោក។ ចំពោះការដាំចេកអាចដាំដោយជីករណ្តៅ ៣០សង់ទីម៉ែត្រ និងទំហំរណ្តៅ ០,៥ ម៉ែត្រ បួនជ្រុងហើយចន្លោះជួរ ២ម៉ែត្រ (Our Agricultural Market, 2017)។
លោកស្រី ម៉ុន សុភា រស់នៅតំបន់ខ្ពង់រាបក្នុងភូមិអណ្ដូងប្រេង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ប្រទេសកម្ពុជា ត្រូវបានជ្រើសរើសក្នុងការសិក្សានេះដោយគាត់បានជ្រើសរើសបច្ចេកទេសដាំសណ្តែកបាយជាមួយដំណាំចេកដែលជាបច្ចេកទេសការគ្រប់គ្រងដីមួយដ៏ល្អ។
គោលបំណងមួយក្នុងចំណោមគោលបំណងជាច្រើននៃការដាំសណ្តែកបាយនៅចន្លោះដើមចេក គឺជួយបង្កើនជីជាតិដល់ដីធ្វើឱ្យដីកាន់តែប្រសើរឡើងតាមរយៈការទុកកាកសំណល់ដើមសណ្តែកនៅចន្លោះដើមចេកដែលជាដីទំនេរដើម្បីឱ្យវារលួយក្លាយជាជីសរីរាង្គ។ លើសពីនេះទៅទៀតសណ្តែកបាយបានដើរតួនាទីជាដំណាំគម្របដីផងដែរក្នុងការកាត់បន្ថយការហូរច្រោះដីស្រទាប់លើដោយសារទឹក និងការពារកុំឱ្យដុះស្មៅចង្រៃប្រជែងនឹងការដុះលូតលាស់របស់ដំណាំចេក។
ក្រៅពីបច្ចេកទេសនេះផ្តល់អត្ថប្រយោជន៍ជួយដល់ដី វាបានបង្កើនប្រាក់ចំណូលបន្ថែមដល់កសិករមុនពេលដែលចេកមិនទាន់ឱ្យផល។ ដំណាំចេកជាដំណាំអាយុកាលវែង ដូចនេះចន្លោះពេលចេកមិនទាន់បានផលដំណាំសណ្តែកបាយជាប្រភពចំណូលដ៏សំខាន់សម្រាប់ជីវភាពគ្រួសារ។ ដំណាំចេកអាចប្រមូលផលជាលើកដំបូងនៅពេលវាមានអាយុ ១០ខែ និងប្រមូលផលបានពេញលេញនៅពេលវាមានអាយុ ២ឆ្នាំឡើងទៅ ហើយធ្លាក់ទិន្នផលនៅឆ្នាំទី៦ ឬទី៧ ដែលចាប់ផ្តើមកាប់ចោល។ ចំណែកសណ្តែកបាយជាដំណាំអាយុកាលខ្លីអាចប្រមូលផល និងទទួលបានប្រាក់ចំណូលក្នុងរយៈពេល ៣ខែ ហើយអាចដាំបាន ២ដងក្នុងមួយរដូវ។ ជាទូទៅនៅពេលចេកមានអាយុប្រហែល ២ ឬ៣ឆ្នាំ គឺមិនអាចដាំសណ្តែកបាយបានទេ ដោយសារវាម្លប់មិនអាចឱ្យពន្លឺព្រះអាទិត្យចាំងចូលដល់ដំណាំក្រោមបាន។
ការដាំសណ្តែកបាយគាត់ប្រើពូជប្រមាណ ២២ គីឡូក្រាម នៅលើដីទំហំ ៧០×២០០ ម៉ែត្រហើយដាំតាមរយៈការបុកដាំគ្រាប់នៅចន្លោះដើមចេកដោយមិនធ្វើការព្រួសគ្រាប់នោះទេ ដោយសារការបុកដាំជាជួរជួយឱ្យមានលំហរគ្រប់គ្រាន់សម្រាប់ខ្យល់អាចចេញចូលបានល្អ និងបានទិន្នផលខ្ពស់។នៅក្នុងករណីសិក្សានេះកសិករដាំសណ្តែកបាយ និងបន្ទាប់ពីប្រមូលផលវា គាត់នឹងដាំសណ្តែកសៀងបន្តនៅខែកក្កដា ហើយមួយរដូវអាចដាំដំណាំប្រភេទសណ្តែកបាន ២ដង។ចេកត្រូវបានដាំដោយកាប់រណ្តៅជម្រៅ ០,៥ ម៉ែត្រ ទំហំរណ្តៅ ២០ ទៅ ៣០សង់ទីម៉ែត្រ បួនជ្រុង និងមានចន្លោះជួរ ៥ម៉ែត្រ ចន្លោះដើម ៤ម៉ែត្រ និងគួរដាំនៅខែកុម្ភៈ ព្រោះមិនទាន់មាន ភ្លៀងទើបកូនដុះល្អបើដាំខែភ្លៀងចេកងាយកើតជំងឺក្រាស៊ីហើយវាលូតលាស់មិនសូវល្អដូចដាំនៅខែប្រាំងទេ។
Lugar: ភូមិអណ្ដូងប្រេង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ, Cambodia
No. de sitios de Tecnología analizados: un solo sitio
Difusión de la Tecnología: distribuida parejamente sobre un área (0.014 km²)
¿En un área de protección permanente?:
Fecha de la implementación: hace menos de 10 años (recientemente)
Tipo de introducción
Especifique insumo | Unidad | Cantidad | Costos por unidad (រៀល) | Costos totales por insumo (រៀល) | % de los costos cubiertos por los usuarios de las tierras |
Mano de obra | |||||
ភ្ជួរដីហាល | នាក់/ថ្ងៃ | 3,6 | 20000,0 | 72000,0 | 100,0 |
កាប់រណ្ដៅដាំចេក | នាក់/ថ្ងៃ | 1,5 | 20000,0 | 30000,0 | 100,0 |
Equipo | |||||
ខ្វែវ | ខ្វែវ | 5,0 | 25000,0 | 125000,0 | 100,0 |
ចបកាប់ | ចប | 3,0 | 20000,0 | 60000,0 | 100,0 |
Material para plantas | |||||
កូនចេក | ដើម | 600,0 | 300,0 | 180000,0 | 100,0 |
Costos totales para establecer la Tecnología | 467'000.0 | ||||
Costos totales para establecer la Tecnología en USD | 116.75 |
Especifique insumo | Unidad | Cantidad | Costos por unidad (រៀល) | Costos totales por insumo (រៀល) | % de los costos cubiertos por los usuarios de las tierras |
Mano de obra | |||||
រៀបចំដី និងដាំសណ្តែកបាយ | នាក់/ថ្ងៃ | 2,0 | 20000,0 | 40000,0 | 100,0 |
បាញ់ថ្នាំស្មៅ និងធ្វើស្មៅ | នាក់/ថ្ងៃ | 10,0 | 20000,0 | 200000,0 | 100,0 |
បាញ់ថ្នាំជំនួយ | នាក់/ថ្ងៃ | 1,0 | 20000,0 | 20000,0 | 100,0 |
ប្រមូលផល | នាក់/ថ្ងៃ | 12,0 | 20000,0 | 240000,0 | 100,0 |
Material para plantas | |||||
សណ្តែកបាយ | គីឡូក្រាម | 24,0 | 12000,0 | 288000,0 | 100,0 |
Fertilizantes y biocidas | |||||
ថ្នាំសម្លាប់ស្មៅ | លីត្រ | 2,0 | 12000,0 | 24000,0 | 100,0 |
ជីបំប៉ន | លីត្រ | 2,0 | 11000,0 | 22000,0 | 100,0 |
Indique los costos totales para mantenecer la Tecnología | 834'000.0 | ||||
Costos totales para mantener la Tecnología en USD | 208.5 |
ប្រមូលផលដំណាំបន្តគ្នា ដោយមានដាំដំណាំរយៈពេលវែង និងខ្លីជាមួយគ្នា។
ប្រើប្រាស់ជីគីមីតិចតួចបំផុត និងផ្លាស់ប្តូរដំណាំ។
មិនសូវជួបសត្វល្អិតបំផ្លាញទេ។
ភាពសម្បូរបែបនៃផលិតផលកើនឡើងដោយសារមានដាំទាំងចេក និងសណ្តែកបាយជាមួយគ្នា។
សណ្តែកបាយ និងសណ្តែកសៀងជួយឱ្យដីសម្បូរជីជាតិ និងកាត់បន្ថយជីគីមី។ ជាងនេះទៅទៀតដំណាំសណ្តែកក៏គ្របដីដែលជួយការពារពីការធ្វើស្មៅ។
កសិករចំណាយលុយច្រើនជាងមុនទៅលើការជួលកម្លាំងពលកម្ម។
កាលពីមុនកសិករដាំដំឡូងមីបានតែម្តងទេក្នុងមួយឆ្នាំ ប៉ុន្តែឥឡូវកសិករដាំចេក និងក្រោមចេកអាចដាំសណ្តែកបានពីរដងក្នុងមួយឆ្នាំរហូតដល់ចេកផ្តល់ផល។
ទទួលបានចំណូលពីការដាំសណ្តែកបាយ ឬសណ្តែកសៀង និងដាំចេកផងដែរ។
ប្រសើរឡើងជាងមុនព្រោះអាចដាំដំណាំបានច្រើនជាងមួយប្រភេទ មានចេក សណ្តែកបាយ ឬសណ្តែកសៀង។
កសិកររៀនពីវិធីសាស្ត្រនេះដោយការដាំដំណាំសណ្តែកបាយ ឬសណ្តែកសៀងនៅចន្លោះដើមចេកបានជួយកាត់បន្ថយការហូរច្រោះដីនៅពេលភ្លៀងខ្លាំង និងជួយបង្កើនជីជាតិដី។
ការដាំចេកជាមួយដំណាំសណ្តែកបាយ ឬសណ្តែកសៀងជួយរក្សាសំណើមដីដោយសារមានដំណាំគម្រប (កាត់បន្ថយរំហួត)។
គម្របដីកើនឡើងដោយសារការដាំដំណាំសណ្តែកបាយ ឬសណ្តែកសៀងនៅចន្លោះដើមចេក។
ដោយសារមានដំណាំជាប្រចាំ។
សម្បូរសារធាតុនីដ្រូសែននៅក្នុងដីដោយមានដាំពពួកដំណាំសណ្តែកដែលមានបាក់តេរីចាប់យកអាសូតនៅនឹងឫសរបស់វា។
សណ្តែកបាយ ឬសណ្តែកសៀងនៅចន្លោះដំណាំចេកធ្វើឱ្យកើនឡើងនូវដំណាំគម្រប។ ដំណាំសណ្តែកបាយ ឬសណ្តែកសៀងជួយការពារការហូរច្រោះ និងជួយរក្សាសំណើម។
កើនឡើងនូវសត្វខ្មុល និងជន្លេន។