គេហសួន ត្រូវបានគេស្គាល់ថាជាការដាំដំណាំក្នុងបរិវេណផ្ទះដែលមានដំណាំចម្រុះគ្នាដូចជា ដំណាំបន្លែ ពពួកជី ដំណាំហូបផ្លែ និងដំណាំប្រចាំឆ្នាំផ្សេងទៀត សម្រាប់ប្រើប្រាស់ក្នុងគ្រួសារប្រចាំថ្ងៃ និងសម្រាប់ពាណិជ្ជកម្មជាលក្ខណៈគ្រួសារ។ គេហសួនត្រូវបានអនុវត្តជាច្រើនក្នុងប្រទេសកម្ពុជា និងនៅប្រទេសនានាលើពិភពលោក ហើយអាចត្រូវបានហៅឈ្មោះផ្សេងៗគ្នា (Helen Keller International/Cambodia., 2003)។ បច្ចេកទេសនេះផ្តល់នូវអត្ថប្រយោជន៍ទាំងផ្នែកសេដ្ឋកិច្ចគ្រួសារ និងបរិស្ថានដូចជាការកាត់បន្ថយកំដៅក្នុងបរិវេណគេហដ្ឋានរស់នៅ។ ជាពិសេសផ្តល់ឱកាសដល់ស្ត្រី កុមារ មនុស្សចាស់ និងអ្នកបាត់បង់កាយសម្បទាមួយចំនួនក្នុងការអនុវត្តការងារកសិកម្មបានដែលចូលរួមចំណែកបង្កើនប្រាក់ចំណូលក្នុងគ្រួសារ (Landon-Lane C., 2012; Helen Keller International, 2010)។
បច្ចេកទេសគេហសួន ត្រូវបានអនុវត្តយ៉ាងល្អនៅក្នុងភូមិសំរោង ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ដែលក្នុងនោះកសិករដាំក្រូចថ្លុង (ចំនួន ៣០ដើម) និងក្រូចឆ្មារ (ចំនួន ១០ដើម) ជាដំណាំចម្បងសម្រាប់លក់ និងមានដំណាំបន្ទាប់បន្សំច្រើនមុខផ្សេងទៀត ដូចជាចេក ម្នាស់ ទទឹម ស្លឹកគ្រៃ ដូង ស្វាយ និងខ្នុរសម្រាប់ហូបក្នុងគ្រួសារ។ បច្ចេកទេសនេះបានអនុវត្តលើផ្ទៃដីភូមិទំហំ ៣០ x ៥០ ម៉ែត្រ ស្មើនឹង ១៥០០ ម៉ែត្រការ៉េ ដែលមានទន្លេមេគង្គនៅខាងក្រោយផ្ទះ។
ចំពោះបច្ចេកទេសក្នុងការដាំកូនក្រូច គេប្រើរណ្តៅ ទំហំ ០,៦ ម៉ែត្រ X ០,៦ ម៉ែត្រ រាងការ៉េ និងជម្រៅ ០,៥ ម៉ែត្រ ដោយមានដាក់ជីលាមកសត្វទ្រាប់បាតរណ្តៅ ហើយចន្លោះពីដើមមួយទៅដើមមួយមានប្រវែង ៣ម៉ែត្រ ដើម្បីទុកចន្លោះល្មមឱ្យក្រូចអាចបែកមែកសាខាបានល្អ។ ក្រៅពីនោះ នៅតាមគល់ក្រូចនីមួយៗកសិករបានលើកជាភ្លឺរាងរង្វង់ជុំវិញគល់ដើម្បីកុំឱ្យមានការហូរច្រោះពេលស្រោចទឹកម្តងៗ និងអាចជួយស្ទាក់ទឹកពេលមានភ្លៀងធ្លាក់។ ការអនុវត្តបច្ចេកទេសនេះ គឺប្រើប្រាស់តែជីលាមកគោ ក្របី មាន់ និងមិនមានប្រើជីគីមីនោះទេ។
ការអនុវត្តបច្ចេកទេសគេហសួនដោយមានដំណាំក្រូចឆ្មារ ក្រូចថ្លុងជាដំណាំចម្បង និងដំណាំរួមផ្សំផ្សេងទៀតនេះ កសិករទទួលបានអត្ថប្រយោជន៍ជាច្រើន។ អត្ថប្រយោជន៍ទាំងនោះរួមមាន បង្កើនប្រាក់ចំណូលប្រចាំថ្ងៃ បង្កើតរុក្ខជាតិបៃតងនៅជុំវិញផ្ទះដែលផ្តល់នូវបរិយាកាសល្អសម្រាប់ការរស់នៅដែលអាចបន្ស៊ាំទៅនឹងការឡើងកំដៅនៃការប្រែប្រួលអាកាសធាតុ ដោះស្រាយបញ្ហាការហូរច្រោះ និងបង្កើតបរិស្ថានដែលអំណោយផលសម្រាប់ការចិញ្ចឹមសត្វបក្សីនានា។ ការអនុវត្តបច្ចេកទេសនេះមិនតម្រូវឲ្យមានការចំណាយច្រើននោះទេ ព្រោះកសិករអាចចាប់ផ្តើមអនុវត្តវាជាដំណាក់កាលទៅតាមកំលាំងពលកម្ម និងធនធានដែលមាន ឬឆ្លៀតអនុវត្តវានៅពេលទំនេរ។
កសិករអាចប្រមូលផលក្រូចឆ្មារជារៀងរាល់ថ្ងៃតាមការបញ្ជាទិញ (ប្រហែល ១០ ទៅ ១៥គីឡូក្រាម ក្នុង១ថ្ងៃ) រួមជាមួយនឹងដំណាំរួមផ្សំផ្សេងទៀត។ ក្រូចថ្លុងវិញផ្តល់ផល ១ដងក្នុងមួយឆ្នាំ (ជាមធ្យមប្រហែល ៣០ផ្លែ ក្នុងមួយដើម)។ លើសពីនេះ ភាពចម្រុះគ្នានៃដំណាំក្នុងបច្ចេកទេសនេះ ក៏បានបង្កើតនូវជម្រកធម្មជាតិដល់ពពួកសត្វក្នុងដីដែលជាភ្នាក់ងារដ៏សំខាន់ក្នុងការបង្កើនវត្តមានសារធាតុចិញ្ចឹមរបស់ដី ជួយឱ្យដីផុសល្អ ចៀសផុតពីការប្រើប្រាស់សារធាតុគីមីដែលអាចប៉ះពាល់ដល់សុខភាពគ្រួសារ។
Lieu: ជាប្រភេទដីភូមិ, ភូមិសំរោង ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ, Cambodge
Nbr de sites de la Technologie analysés: site unique
Diffusion de la Technologie: répartie uniformément sur une zone (approx. < 0,1 km2 (10 ha))
Dans des zones protégées en permanence ?:
Date de mise en oeuvre: 2010
Type d'introduction
Spécifiez les intrants | Unité | Quantité | Coûts par unité (រៀល) | Coût total par intrant (រៀល) | % des coût supporté par les exploitants des terres |
Main d'œuvre | |||||
ជីករណ្តៅ (ខ្លួនឯង) | ថ្ងែ | 10,0 | 20000,0 | 200000,0 | 100,0 |
Equipements | |||||
ម៉ាស៊ីនទឹក និងទុយោ | ឈុត | 1,0 | 2000000,0 | 2000000,0 | 100,0 |
ចបកាប់ | ផ្លែ | 4,0 | 20000,0 | 80000,0 | 100,0 |
ចបជីក | ផ្លែ | 1,0 | 15000,0 | 15000,0 | 100,0 |
បង្គី | ផ្លែ | 5,0 | 10000,0 | 50000,0 | 100,0 |
Matériel végétal | |||||
ទិញដីចាក់ | ឡាន | 100,0 | 25000,0 | 2500000,0 | 100,0 |
កូនក្រូចថ្លុង | ដើម | 30,0 | 40000,0 | 1200000,0 | 100,0 |
កូនក្រូចឆ្មារ | ដើម | 10,0 | 15000,0 | 150000,0 | 100,0 |
Engrais et biocides | |||||
លាមកគោ ក្របី | បាវ | 20,0 | 3000,0 | 60000,0 | 100,0 |
Coût total de mise en place de la Technologie | 6'255'000.0 | ||||
Coût total de mise en place de la Technologie en dollars américains (USD) | 1'563.75 |
Spécifiez les intrants | Unité | Quantité | Coûts par unité (រៀល) | Coût total par intrant (រៀល) | % des coût supporté par les exploitants des terres |
Main d'œuvre | |||||
ដាក់ជី (ខ្លួនឯង) | ថ្ងៃ | 10,0 | 20000,0 | 200000,0 | 100,0 |
បោចស្មៅ (ខ្លួនឯង) | សប្តាហ៍ | 32,0 | 14000,0 | 448000,0 | 100,0 |
ប្រមូលផល | ម៉ោង | 635,0 | 2500,0 | 1587500,0 | 100,0 |
Equipements | |||||
ប្រើសាំងសម្រាប់បូមទឹកស្រោចស្រព | លីត្រ | 608,0 | 3000,0 | 1824000,0 | 100,0 |
Engrais et biocides | |||||
លាមកសត្វ | បាវ | 30,0 | 3000,0 | 90000,0 | 100,0 |
Coût total d'entretien de la Technologie | 4'149'500.0 | ||||
Coût total d'entretien de la Technologie en dollars américains (USD) | 1'037.38 |
កើនឡើងប្រមាណ 20% បើធៀបនឹងទិន្នផលដំណាំស្វាយដែលដាំដំបូង។
គុណភាពដំណាំទាំងក្រូចថ្លុង និងក្រូចឆ្មារ គឺកើនឡើងតិចតួចព្រោះមានទឹកគ្រប់គ្រាន់បើប្រៀបធៀបទៅតំបន់ផ្សេង។
ក្រូចថ្លុង និងក្រូចឆ្មារ គឺមានតម្រូវការច្រើនដែលនាំឱ្យបង្កើនចំណូលដោយដំណាំទទួលបានតម្លៃថ្លៃជាងមុន។
លើកភ្លឺជុំវិញដំណាំដើម្បីរក្សាទឹកឱ្យបានយូរជាងមុន។
តម្រូវការទឹកស្រោចស្រព គឺនៅតែដដែលដោយសារពីមុនក្រៅពីដំណាំក្រូចថ្លុង និងក្រូចឆ្មារគាត់បានដាំដំណាំផ្សេងៗដែរ ដូចជាស្វាយជាដើម។
មិនប្រើប្រាស់ថ្នាំពុល
ចំណេញបន្ថែម 20%
អាចទទួលចំណូលបន្ថែមបន្ទាប់ពីការដាំដំណាំបែបនេះ
បន្ទុកការងារត្រូវបានថយចុះដោយសារពីមុនគាត់ស្រោចស្រពដោយដៃតែឥលូវគាត់ស្រោចស្រពដោយប្រើម៉ាស៊ីនភ្ជាប់ជាមួយទុយោ។
ទទួលបានទិន្នផលខ្ពស់ជាងមុន
មិនប្រើសារធាតុគីមី ឬធាតុពុលផ្សេងៗ
កសិករទទួលបានចំណេះដឹងពីការរក្សាទឹកដោយធ្វើភ្លឺទប់ទឹកនៅគល់ដំណាំ និងប្រើប្រាស់លាមកសត្វ។
ដោយសារការធ្វើភ្លឺទប់ទឹកនៅគល់ដំណាំ និងស្លឺកឈើដែលជ្រុះ
ដោយប្រើប្រាស់ជីធម្មជាតិ
ដោយប្រើប្រាស់ជីធម្មជាតិ
ទទួលបានជីជាតិដោយសារស្លឹករុក្ខជាតិជ្រុះ
ទទួលបានពីការប្រើប្រាស់លាមកសត្វជំនួសថ្នាំគីមី
កត្តាចង្រៃ និងជំងឺនៅធម្មតាដោយសារបច្ចេកទេសមិនបានផ្តោតទៅលើ ហើយមិនមានការប្រើប្រាស់ថ្នាំគីមី ឬធម្មជាតិឡើយ។