Seules les données déclarées publiques sont visibles.

Vos résultats de la recherche (1088)

Multipurpose use of sugar palm grown on rice field dykes.
technologies

Multipurpose use of sugar palm grown on rice ... [Cambodia]

Sugar palms growing on the dykes along the rice fields are used as source of income and have different effects on the growing of the rice, like reducing the wind speed and thus the evaporation and wind erosion.

  • Compilateur: Stefan Graf
ប្រព័ន្ធបូមទឹកស្វ័យប្រវត្តិដោយប្រើកម្លាំងទឹកហូរសម្រាប់ប្រើប្រាស់ក្នុងផ្ទះនិងកសិកម្ម
technologies

ប្រព័ន្ធបូមទឹកស្វ័យប្រវត្តិដោយប្រើកម្លាំងទឹកហូរសម្រាប់ប្រើប្រាស់ក្នុងផ្ទះនិងកសិកម្ម [Cambodia]

ឧបករណ៍នេះអាចបូមទឹកដោយស្វ័យប្រវត្តិមិនត្រូវការឥន្ធនៈ មិនពិបាកថែទាំ ហើយអាចទាញយកទឹកទៅប្រើប្រាស់នៅរយៈកម្ពស់ខ្ពស់ (អាស្រ័យតាមទំហំទុយោទឹកចេញ) សម្រាប់គ្រួសារ ចិញ្ចឹមសត្វ និងស្រោចស្រពដំណាំយ៉ាងងាយស្រួល។

  • Compilateur: Be Gechkim
ការជីកស្រះទឹកក្នុងចម្ការដើម្បីឆ្លើយតបទៅនឹងគ្រោះរាំងស្ងួត បង្កើនការដាំដុះ និងការចិញ្ចឹមត្រី
technologies

ការជីកស្រះទឹកក្នុងចម្ការដើម្បីឆ្លើយតបទៅនឹងគ្រោះរាំងស្ងួត បង្កើនការដាំដុះ និងការចិញ្ចឹមត្រី [Cambodia]

ការជីកស្រះក្នុងចំការដើម្បីស្តុកទឹកសម្រាប់ស្រោចស្រពដំណាំពេលរាំងស្ងួត គឺជាការធានានូវកង្វះខាតទឹក ពេលចាប់ផ្តើមដាំដុះ នៅមុនរដូវភ្លៀងធ្លាក់ និងក្រោយពេលរដូវភ្លៀង។ ការធ្វើបែបនេះគឺក្នុងគោលបំណងបង្កើនរដូវដាំដុះ។ ស្រះទឹកដែលចុះសិក្សានេះអាចស្តុកទុកទឹកបាន ២៤១២ ម៉ែត្រត្រីគុណ អាចស្រោចស្រពដីទំហំ ១.៦ ហិកតាឡើងទៅ ហើយកសិករអាចដាំដំណាំបានជាច្រើនសារក្នុងមួយឆ្នាំៗ ដោយសារតែវាអាចទប់ទល់ទៅនឹងបញ្ហាកង្វះខាតទឹកបណ្តាលមកពីភាពរាំងស្ងួត។

  • Compilateur: Nary Lay
ការដាំពោតដោយប្រើប្រព័ន្ធតំណក់ទឹក
technologies

ការដាំពោតដោយប្រើប្រព័ន្ធតំណក់ទឹក [Cambodia]

ការដាំពោតដោយប្រើប្រព័ន្ធតំណក់ទឹកជាបច្ចេកទេសដ៏មានប្រសិទ្ធភាពមួយក្នុងការសន្សំសំចៃទឹកដែលសមស្របសម្រាប់ស្រោចស្រពនៅទីណាដែលខ្សត់ទឹក។ កសិករបានប្រើប្រព័ន្ធតំណក់ទឹកនេះលើដំណាំពោតដោយវាអាចបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុដូចជាភាពរាំងស្ងួតតាមរដូវកាល ឬពេលខ្សត់ភ្លៀង ដោយកាត់បន្ថយរំហួតមិនចាំបាច់ ចំណេញកម្លាំងពលកម្ម ពេលវេលា និងធ្វើឱ្យដំណាំលូតលាស់បានល្អ ទទួលបានទិន្នផលខ្ពស់ ដោយសារទទួលបានទឹកគ្រប់គ្រាន់។

  • Compilateur: Nary Lay
ការដាំបន្លែក្នុងផ្ទះសំណាញ់ដើម្បីទប់ទល់នឹងសត្វល្អិតបំផ្លាញ
technologies

ការដាំបន្លែក្នុងផ្ទះសំណាញ់ដើម្បីទប់ទល់នឹងសត្វល្អិតបំផ្លាញ [Cambodia]

ផ្ទះសំណាញ់ គឺជាសំណង់បិទជិតមួយដែលធ្វើឡើងពីសំណាញ់ក្រឡាល្អិត (ដូចស្បៃមុង) ដើម្បីទប់ទល់សត្វល្អិតបំផ្លាញដំណាំ និងការពារការខូចខាតដំណាំដោយសារទឹកភ្លៀង ខ្យល់ និងកម្តៅថ្ងៃប្រកបដោយប្រសិទ្ធភាព។

  • Compilateur: Nary Lay
ការប្រើប្រាស់ជីកំប៉ុស្តគោកលើ​ដំណាំស្រូវ
technologies

ការប្រើប្រាស់ជីកំប៉ុស្តគោកលើ​ដំណាំស្រូវ [Cambodia]

ការផលិតជីកំប៉ុស្តគោកដោយផ្សំឡើងពីលាមកគោ ចំបើង អង្កាម ផេះអង្កាម ស្លឹកឈើ កាកសំណល់ពីផ្ទះបាយ និងទឹក ដើម្បីប្រើប្រាស់លើដីស្រែដើម្បីបង្កើនគុណភាពដី និងកាត់បន្ថយការប្រើប្រាស់ជីគីមី។

  • Compilateur: Navin Chea