ដំណាំម្ទេសជាដំណាំរយៈពេលខ្លីដែលអាចប្រមូលផលបានឆាប់រហ័ស ហើយកសិករនិយមដាំសម្រាប់ជាជំនួយសេដ្ឋកិច្ចគ្រួសារ (Pov, 2016)។ ចំណែកដំណាំក្រូចពោធិ៍សាត់ជាប្រភេទដំណាំដែលមានអាយុកាលវែង អាចចាប់ផ្តើមប្រមូលផលបានពេញលេញនៅឆ្នាំទី៦ ហើយរយៈពេលនៃការប្រមូលផល គឺមានរយៈពេលយូរឆ្នាំ។ ដើមក្រូចអាយុកាន់តែច្រើនផ្តល់ផលកាន់តែច្រើន ហើយពុំសូវមានតម្រូវការថែទាំច្រើនពេកទេ ជាពិសេសទីផ្សារក៏ល្អផងដែរ (CEDAC, 2011)។ ការដាំម្ទេសនៅចន្លោះកូនក្រូចពោធិ៍សាត់ទើបដាំថ្មីបែបនេះ ត្រូវបានគេស្គាល់ថាជាកសិរុក្ខកម្មដែលទទួលបានអត្ថប្រយោជន៍ច្រើនដូចជាការបង្កើនប្រសិទ្ធភាពការប្រើប្រាស់ដី ចំណេញពេលវេលាថែទាំ ស្រោចស្រព បង្កើនគុណភាពដី ឬការពារកុំឱ្យមានឱនភាពដី និងពិសេស គឺជំនួយសេដ្ឋកិច្ចគ្រួសារពេលមិនទាន់បានប្រមូលផលពីដំណាំរយៈពេលវែង។
គោលបំណងនៃការអនុវត្តបច្ចេកទេសនេះដែលដាំដំណាំក្រូចពោធិ៍សាត់ ជាមួយដំណាំរយៈពេលខ្លីផ្សេងៗ (ដូចជាម្ទេស ត្រប់ បន្លែយកស្លឹកជាដើម .... ។ល។) ដោយដាំឆ្លាស់គ្នាតាមរដូវកាលនៅចនោ្លះកូនក្រូច គឺដើម្បីចំណេញពេលវេលាក្នុងការថែទាំ ដោយគ្រាន់តែថែទាំ ស្រោចទឹក និងដាក់ជីដល់ដំណាំម្ទេស ក្រូចពោធិ៍សាត់ក៏ទទួលបានការថែទាំដូចគ្នាដែរ។ ជាពិសេសការដាំដំណាំផ្សេងគ្នាស្រូបយកសារធាតុចិញ្ចឹមផ្សេងគ្នាដែលធ្វើឱ្យដីអាចរក្សាលំនឹងជីជាតិ មិនរំខានដល់ការលូតលាស់របស់ដំណាំរយៈពេលវែង មួយវិញទៀតការប្រើប្រាស់កាកសំណល់ពីដំណាំទាំងនោះ រួមជាមួយលាមកគោជាបន្ថែម គឺជាការបង្កើនជីជាតិដី កាត់បន្ថយបានការប្រើប្រាស់ជីគីមីទៀតផង។ ម្យ៉ាងទៀត ក្នុងបច្ចេកទេសនេះកសិករក៏មានដាំល្ហុង និងចេកនៅជុំវិញ ដែលជាប្រភេទដំណាំបន្ថែម ជួយជាម្លប់ និងការពារសំណើមដល់ដំណាំផ្សេងៗទៀតផង។
កសិករចាប់ផ្តើមធ្វើការរៀបចំដីដោយ ភ្ជួរដីហាល ៣សារ ដោយលើកទី១ ហាល ៤ថ្ងៃ លើកទី២ ហាល ៥ថ្ងៃ និងចុងក្រោយហាល ៧ថ្ងៃ តែបើមានភ្លៀងត្រូវហាលកាន់តែយូរ។ បន្ទាប់មកជីករណ្តៅដាំក្រូចមានគម្លាត ៣,៥ម៉ែត្រ បួនជ្រុង រណ្តៅនីមួយៗមានទំហំ ៣០ × ៤០សង់ទីម៉ែត្រ ជម្រៅ ៣០សង់ទីម៉ែត្រ។ មុនពេលដាំក្រូច គេលាយដីដោយប្រើជីកំប៉ុស្ដិ៍ កាកសំណល់បន្លែ ឬដំណាំ និងលាមកគោច្របល់ឱ្យសព្វ រួចទើបដាំក្រូចពោធិ៍សាត់ ។ កូនម្ទេសក្រោយពេលសាបបានរយៈ ២៥ ទៅ ៣០ថ្ងៃ ត្រូវបានយកមកដាំជាជួរមានចន្លោះ ១,២ម៉ែត្រ និងចន្លោះដើម ១ម៉ែត្រ។ បន្ទាប់ពីដាំបានរយៈពេល ២ខែ ម្ទេសសរុបប្រហែលជា ២៧០ ដើម អាចផ្តល់ផលប្រមាណជា៥០ ទៅ ៦០ គ.ក្រ នៅពេលផ្តល់ផលដំបូង ប៉ុន្តែបន្ទាប់ពីដើមបានអាយុ ៤ទៅ ៥ខែ អាចប្រមូលបានប្រមាណជា ១០០ ទៅ ២០០ គ.ក នៅរៀងរាល់ ១៥ ថ្ងៃ ម្តងដូចគ្នា និងបន្តផ្តល់ផលបានត្រឹមរយៈពេលប្រមាណ ៦ខែ។ តម្លៃម្ទេសនៅលើទីផ្សារអាចលក់បានពី ២០០០រៀល ទៅ ៤០០០រៀល ក្នុង ១គីឡូក្រាម។
គុណសម្បត្តិចម្បងដែលបានលើកឡើងដោយអ្នកប្រើប្រាស់ដី គឺដើម្បីបំពេញកង្វះខាតដីបង្កបង្កើនផល តាមរយៈការប្រើប្រាស់ចន្លោះដីដែលនៅទំនេរទាំងអស់នៅក្នុងចម្ការក្រូចពោធិ៍សាត់។ អត្ថប្រយោជន៍មួយផ្សេងទៀត គឺធ្វើឲ្យស្មៅមិនអាចដុះលូតលាស់បាន។ ការធ្វើបែបនេះបានជួយសន្សំសំចៃពេលវេលា និងបង្កើនប្រាក់ចំណូលឲ្យកាន់តែប្រសើរ។ ការអនុវត្តបច្ចេកទេសដាំដំណាំបង្វិលនេះ (ដាំដំណាំផ្សេងៗតាមរដូវកាល) ធ្វើឲ្យមានតុល្យភាពនៃការស្រូបយកសារធាតុចិញ្ចឹមផ្សេងៗគ្នាពីក្នុងដី ជាហេតុអាចរក្សាគុណភាពដីឲ្យនៅល្អជានិច្ច។
ទីតាំង: ភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង, ប្រទេសកម្ពុជា
ចំនួនទីកន្លែងបច្ចេកទេស ដែលវិភាគ: មួយកន្លែង
ការសាយភាយនៃបច្ចេកទេស: ត្រូវបានផ្សព្វផ្សាយត្រឹមតំបន់មួយ (0.00216 km²)
តើស្ថិតក្នុងតំបន់ការពារអចិន្ត្រៃយ៍?:
កាលបរិច្ឆេទនៃការអនុវត្ត: 2016
ប្រភេទនៃការណែនាំឱ្យអនុវត្តន៍៖
បញ្ជាក់ពីធាតុចូល | ឯកតា | បរិមាណ | ថ្លៃដើមក្នុងមួយឯកតា (រៀល) | ថ្លៃធាតុចូលសរុប (រៀល) | % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី |
កម្លាំងពលកម្ម | |||||
ខួងអណ្ដូង | នាក់/ថ្ងៃ | 40,0 | 20000,0 | 800000,0 | 100,0 |
ភ្ជួរដីហាល | នាក់/ថ្ងៃ | 7,5 | 20000,0 | 150000,0 | 100,0 |
ជីករណ្តៅនិងដាំក្រូចពោធិ៏សាត់ | នាក់/ថ្ងៃ | 8,0 | 20000,0 | 160000,0 | 100,0 |
សម្ភារៈ | |||||
ឧបករណ៏ ម៉ាស៊ីនបូមទឺក | គ្រឿង | 1,0 | 1000000,0 | 1000000,0 | 100,0 |
ចបជីក | ចប | 2,0 | 30000,0 | 60000,0 | 100,0 |
ចបកាប់ | ចប | 3,0 | 20000,0 | 60000,0 | 100,0 |
ខ្សែវាស់ | គីឡូក្រាម | 5,0 | 3700,0 | 18500,0 | 100,0 |
សម្ភារៈដាំដុះ | |||||
ក្រូចពោធិ៏សាត់ | ដើម | 150,0 | 5000,0 | 750000,0 | 100,0 |
ជី និងសារធាតុពុល | |||||
ជីបាវ | គីឡូក្រាម | 500,0 | 400,0 | 200000,0 | 100,0 |
លាមកសត្វ | គីឡូក្រាម | 1000,0 | 200,0 | 200000,0 | 100,0 |
សម្ភារៈសាងសង់ | |||||
ទុយោ | ដើម | 50,0 | 12000,0 | 600000,0 | 100,0 |
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស | 3'998'500.0 | ||||
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេសគិតជាដុល្លារ | 999.63 |
បញ្ជាក់ពីធាតុចូល | ឯកតា | បរិមាណ | ថ្លៃដើមក្នុងមួយឯកតា (រៀល) | ថ្លៃធាតុចូលសរុប (រៀល) | % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី |
កម្លាំងពលកម្ម | |||||
ដាំម្ទេស | នាក់/ថ្ងៃ | 6,0 | 20000,0 | 120000,0 | 100,0 |
ដកស្មៅ | នាក់/ថ្ងៃ | 20,0 | 20000,0 | 400000,0 | 100,0 |
សម្ភារៈដាំដុះ | |||||
ម្ទេស | គីឡូក្រាម | 3,0 | 10000,0 | 30000,0 | 100,0 |
ផ្សេងៗ | |||||
ប្រេងសម្រាប់ស្រោចស្រព | លីត្រ | 34,0 | 2500,0 | 85000,0 | 100,0 |
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស | 635'000.0 | ||||
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេសគិតជាដុល្លារ | 158.75 |
ជាក់ស្តែងគាត់ដាំដំណាំច្រើនជាងមុន ហើយគាត់អាចប្រមូលផលបានបន្តបន្ទាប់ព្រោះមានដំណាំអាយុកាលវែង និងដំណាំប្រចាំឆ្នាំផងដែរ។
អត្ថប្រយោជន៍នៃប្រព័ន្ធកសិរុក្ខកម្មនេះ គឺមានដំណាំផ្តល់ជាគម្របដី កាត់បន្ថយឱនភាពដី បង្កើតជាម្លប់ របាំងពន្លឺ និងមីក្រូអាកាសធាតុ (តាមរយៈកម្ពស់នៃប្រភេទដំណាំ) រក្សាសារធាតុសរីរាង្គ (ការពុកផុយនៃស្លឹក និងកាកសំណល់ដំណាំ)កាន់តែប្រសើរឡើង។ លើសពីនេះទៅទៀតការគ្រប់គ្រងសត្វល្អិត និងជំងឺកាន់តែប្រសើរឡើង ដោយសារវាបង្កើនបរិមាណប្រភេទសត្វមានប្រយោជន៍ដែលធ្វើឱ្យគុណភាពដំណាំដុះលូតលាស់ល្អ។
ការកាត់បន្ថយស្មៅ និងសត្វល្អិត ជាកត្តាសំខាន់។
ស្រោចទឹកតែម្ទេសតែក្រូចពោធិ៍សាត់ក៏ទទួលបានសំណើមដែរ
ពីមុនដាំតែមួយមុខតែឥលូវដាំដំណាំច្រើនមុខ ដូចនេះការចំណាយលើធាតុចូលក៏កើនឡើងតិចតួចដែរ។
ដោយសារដំណាំក្រូចពោធិ៍សាត់មិនសូវត្រូវការការថែទាំច្រើន តែដំណាំដែលដាំនៅចន្លោះ គឺត្រូវការការថែទាំច្រើនជាងពីមុន ព្រោះពីមុនដាំតែដំណាំស្វាយប៉ុណ្ណោះ។
សន្តិសុខស្បៀងប្រសើរជាងមុនព្រោះគាត់អាចទទួលបានចំណូលប្រសើរឡើងដោយសារពីមុនដាំតែដំណាំអាយុកាលវែង តែឥលូវដាំដំណាំអាយុកាលខ្លីផងដែរ។
គម្របដី និងម្លប់ពីដើមក្រូចពោធិ៍សាត់ បានជួយកាត់បន្ថយរំហួតបានយ៉ាងល្អ។
ការដាំដំណាំអាយុកាលខ្លីជាប្រចាំដែលរក្សាសំណើមបានល្អប្រសើរ។
កាលពីមុនដាំតែដំណាំអាយុកាលវែងដូចជាដើមស្វាយជាដើម តែបន្ទាប់ពីដាំដំណាំទាំងអាយុកាលវែង និងអាយុកាលខ្លីបានធ្វើឱ្យគម្របដីកាន់តែប្រសើរ។
ដោយសារគាត់ប្រើប្រាស់កាកសំណល់ដំណាំ និងលាមកគោ កសិករទទួលបានទម្រង់ដីល្អជាងមុន និងកាត់បន្ថយភាពហាប់ណែននៃដីរបស់គាត់។
កសិករប្រើប្រាស់លាមកគោ និងកាកសំណល់ដំណាំដែលជួយកាត់់បន្ថយការប្រើប្រាស់ជីគីមី។
តាមរយៈការដាំដំណាំគម្របដីជាប្រចាំ
គាត់ដាំទាំងដំណាំរយៈពេលវែង និងដំណាំរយៈពេលខ្លី
ការប្រើប្រាស់លាមកគោ និងកាកសំណល់ដំណាំ គឺជាសមាសធាតុដែលជួយបង្កើនប្រភេទសត្វមានប្រយោជន៍។
ជាឧទាហរណ៍ដើមឈើជាជម្រករបស់សត្វស្លាប ហើយដី ពពួករុក្ខជាតិមីក្រូ និងសត្វផ្សេងៗ គឺបានប្រមូលផ្តុំគ្នារស់នៅក្នុង្រព័ន្ធដំណាំចន្លោះនេះ។
ពីមុនគាត់អនុវត្តប្រព័ន្ធឯកវប្បកម្មដំណាំ (ដំណាំទោល) ដែលធ្វើឱ្យវាមានពហុកម្ម និងធ្វើឱ្យសត្វល្អិតចង្រៃកាត់តែកើតច្រើនឡើង។