អាងផលិតជីកំប៉ុស្តធ្វើពីឥដ្ឋ (លោក ទឹម សុភា)

ការប្រើប្រាស់ជីកំប៉ុស្តគោកលើ​ដំណាំស្រូវ (ប្រទេសកម្ពុជា)

ជីកំប៉ុស្តគោក

ការពណ៌នា

ការផលិតជីកំប៉ុស្តគោកដោយផ្សំឡើងពីលាមកគោ ចំបើង អង្កាម ផេះអង្កាម ស្លឹកឈើ កាកសំណល់ពីផ្ទះបាយ និងទឹក ដើម្បីប្រើប្រាស់លើដីស្រែដើម្បីបង្កើនគុណភាពដី និងកាត់បន្ថយការប្រើប្រាស់ជីគីមី។

ជីកំប៉ុស្ត គឺជាប្រភេទជីធម្មជាតិដែលបានមកពីការរលួយ ឬពុកផុយនៃសារធាតុសរីរាង្គផ្សេងៗ ដែលជួយឱ្យដំណាំលូតលាស់បានល្អជាងការប្រើជីលាមកសត្វ ឬរុក្ខជាតិស្រស់តែមួយមុខៗដោយសារវាបានផលិតឡើងដោយមានសារធាតុសរីរាង្គជាច្រើន។ កសិករអាចផលិតជីកំប៉ុស្តដោយប្រើរយៈពេលខុសៗគ្នា រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង។ រយៈពេលឆាប់សម្រាប់ការផលិតជីកំប៉ុស្ត គឺត្រឹមតែ១៤ ទៅ១៨ ថ្ងៃ ប៉ុណ្ណោះ គឺអាចយកទៅប្រើប្រាស់បាន រយៈពេលមធ្យម គឺពី ៣ ទៅ ៤ខែ និង រយៈពេលវែងនៃការផលិតកំប៉ុស្ត គឺអាចយកទៅប្រើប្រាស់បានក្រោយរយៈពេល ពី ៥ ទៅ ៦ខែ (CEDAC, 2015)។

ជាទូទៅជីកំប៉ុស្តផ្សំឡើងពីលាមកសត្វ (គោ ក្របី ជ្រូក បសុបក្សី) កាកសំណល់ផ្ទះបាយ ស្លឹករុក្ខជាតិស្រស់ (ដូចជាទន្ទ្រានខែត្រ កំប្លោក ចក សំបកបន្លែ ឬផ្លែឈើ) ។ល។ វានាំមកនូវផលប្រយោជន៍ច្រើនយ៉ាងដូចជា៖ ផ្តល់សារធាតុចិញ្ចឹមដល់រុក្ខជាតិយ៉ាងឆាប់រហ័សបើប្រៀបធៀបការប្រើជាមួយជីស្រស់ ឬជីដែលមិនផុសល្អ។ វាក៏ជាប្រភពនៃមីក្រូសរីរាង្គដែលជួយដល់ដីឱ្យដីមានជីជាតិ ។ ផលិតផលជីកំប៉ុស្ត មិនសូវនាំមកនូវគ្រាប់រុក្ខជាតិផ្សេងៗ ជាពិសេសស្មៅ និងមេរោគ ជំងឺរុក្ខជាតិផ្សេងៗទេដោយពពួកនេះភាគច្រើនត្រូវបានសម្លាប់ក្នុងពេលដែលជីកំពុងពុក ឬកំពុងកាច់ (CEDAC, 2015; YouTube, 2016)។

លោកម៉ម ម៉ុក ដែលជាកសិករក្នុងករណីសិក្សានេះបានអនុវត្តន៍បច្ចេកទេសផលិតជីកំប៉ុស្តគោកតាំងពីឆ្នាំ២០០៨ មក ម្លេះ។ កំប៉ុស្តត្រូវបានផលិតពីវត្ថុធាតុដើមដូចជា៖ ចំបើង លាមកគោ ស្លឹករុក្ខជាតិបៃតង អង្កាម ផេះអង្កាម កាកសំណល់ផ្ទះបាយ និងទឹកជាដើម។ ការផលិតជីកំប៉ុស្តនេះ គឺសំខាន់សម្រាប់ប្រើប្រាស់លើផ្ទៃដីដាំស្រូវ។

ទិសដៅសំខាន់របស់គាត់ក្នុងការផលិតជីកំប៉ុស្ត គឺដើម្បីឱ្យផលិតកម្មដំណាំស្រូវទទួលបានទិន្នផលខ្ពស់ និងមានសុវត្ថិភាពដោយកាត់បន្ថយការប្រើប្រាស់ជីគីមី។ មុនអនុវត្តន៍ការផលិតជីកំប៉ុស្ត គឺផលិតកម្មដំណាំស្រូវទទួលទិន្នផលបានត្រឹមតែ ៤តោន/ហិកតា និងប្រើប្រាស់បរិមាណជីអ៊ុយរ៉េខ្ពស់ ៥បាវ/ហិកតា។ក្រោយពីផ្លាស់ប្តូរការអនុវត្តន៍ការដាំដំណាំស្រូវដោយប្រើជីគីមី មកប្រើប្រាស់ជីកំប៉ុស្ត កសិករសម្គាល់ឃើញថាទិន្នផលស្រូវមានការកើនឡើងដោយអាចទទួលទិន្នផល ៥-៦តោន/ហិកតា និងកាត់បន្ថយការប្រើប្រាស់ជីគីមីមកត្រឹមតែ ១-២ បាវ/ហិកតា តែប៉ុណ្ណោះ។ នេះមានន័យថាការប្រើប្រាស់ជីកំប៉ុស្តបានកាត់បន្ថយការចំណាយលើការទិញជីគីមី។ ម្យ៉ាងវិញទៀតកសិករចំណេញពីការផលិតជីកំប៉ុស្តដោយសារវត្ថុធាតុដើមដូចជា លាមកគោជារបស់ខ្លួនដោយមិនចំណាយថវិកាក្នុងការទិញ និងស្វែងរកវត្ថុធាតុដើមនានាផ្សេងទៀតដែលមានស្រាប់នៅក្នុងតំបន់ដោយពុំចំណាយថវិកា។

បច្ចេកទេសនេះ គឺជាការអនុវត្តន៍មួយដ៏ល្អនៃការគ្រប់គ្រងដីប្រកបដោយចីរភាពក្នុងការបង្កើនជីជាតិដី ដែលធ្វើឱ្យដីស្រែធូរ មិនហាប់ណែន បង្កើនសារធាតុសរីរាង្គដល់ដី ជម្រុញដំណើរការរបស់មីក្រូសរីរាង្គដែលមានប្រយោជន៍ និងងាយស្រួលឱ្យដំណាំស្រូវលុះលូតលាស់បានល្អ។ បញ្ហាប្រឈមក្នុងការផលិតជីកំប៉ុស្តក៏មានជួបប្រទះផងដែរដោយសារតែបរិមាណកំប៉ុស្តដែលផលិតបាន គឺមិនអាចគ្រប់គ្រាន់សម្រាប់ដាក់ដីស្រែទំហំ ១.៣០ ហិកតា នោះទេ ដូចនេះជារៀងរាល់ឆ្នាំកំប៉ុស្តដែលកសិករផលិតបាន គឺដាក់លើផ្ទៃដីតែ ០.៥០-០.៦០ហិកតា តែប៉ុណ្ណោះ ដោយដាក់វិលជុំគ្នាជារៀងរាល់ឆ្នាំលើផ្ទៃដីទាំងអស់ ។ ម្យ៉ាងវិញទៀតការផលិតក៏ត្រូវការចំណាយកម្លាំងពលកម្ម ក្នុងខណៈពេលដែលសមាជិកនៅក្នុងគ្រួសាររបស់លោក ម៉ម ម៉ុក មានការថយចុះក្នុងការដើរប្រមូលវត្ថុធាតុដើម និងត្រួតពិនិត្យជាប្រចាំនៅគ្រប់ដំណាក់កាលនៃការផលិតជីកំប៉ុស្តអំឡុងពេលកំប៉ុស្តកាច់។ គាត់ត្រូវត្រួតពិនិត្យជីកំប៉ុស្តជាប្រចាំ រួមទាំងការបន្ថែមទឹក បន្ថែមវត្ថុធាតុដើម។ បន្ទាប់ពី៣ខែគាត់ត្រូវផ្ទេរកំប៉ុស្តដែលកាច់រួចទៅអាងមួយទៀតសម្រាប់ស្តុកទុក។ ទោះជាយ៉ាងណាក៏ដោយកសិករ នៅតែពេញចិត្ត និងបន្តនូវការផលិតជីកំប៉ុស្តដោយសារវាបានផ្តល់អត្ថប្រយោជន៍ច្រើន។

ការផលិតជីកំប៉ុស្ត គឺធ្វើឡើងដោយការសាងសង់ជាអាងចំនួន២ ធ្វើអំពីឥដ្ឋដែលអាចប្រើប្រាស់បានយូរដោយមិនមានសង់ជារោងនោះទេ ដូចនេះនៅពេលខែវស្សា អាចប្រើប្រាស់តង់គ្របជំនួសវិញ។ ការផលិតជីកំប៉ុស្តគោក មានដំណើរការដូចតទៅ៖ ជំហានទី១ គឺនៅក្នុងអាងទី១ត្រូវរៀបកំទេចចំបើងដែលចិញ្ច្រាំឱ្យល្អិតរួចហើយ និងអង្កាមដោយរៀបដាក់នៅបាតអាងកម្រាស់ ៣០ សង់ទីម៉ែត្ររួចស្រោចទឹកមួយសារដើម្បីឱ្យកំទេចកំទីចំបើង និងអង្កាមជោគទឹកបានល្អ។ ជំហានទី២ ត្រូវយកលាមកគោមកដាក់ពីលើកំទេចកកំទីចំបើងដោយរៀបកម្រាស់ ២០ សង់ទីម៉ែត្រ និងបន្ទាប់មកទៀតរែងផេះអង្កាម ឬផេះដែលបានមកពីផ្ទះបាយដាក់ពីលើលាមកគោរួចហើយធ្វើការស្រោចទឹកម្តងទៀតឱ្យសព្វ។ ជំហានចុងក្រោយ ត្រូវយកស្លឹកទន្ទ្រានខែត្រ ឬស្លឹករុក្ខជាតិបៃតងដែលចិញ្ច្រាំរួចហើយមកដាក់ពីលើស្រទាប់នេះកម្រាស់ ៣០ សង់ទីម៉ែត្រ រួចធ្វើការស្រោចទឹក។ ការរៀបចំជាស្រទាប់ គឺធ្វើឡើងនៅពេលជាមួយគ្នារហូតអាងពេញ។ ការផលិតជីកំប៉ុស្ត គឺមិនប្រកាន់ទៅលើពេលវេលានោះទេ អាស្រ័យទៅលើវត្ថុធាតុដើមដែលមាន និងស្វែងរកបាននៅក្នុងតំបន់រួមជាមួយកម្លាំងពលកម្មក្នុងការចូលរួមផលិត។

ជីកំប៉ុស្តត្រូវបានដឹកជញ្ជូនទៅស្រែតាមរយៈរទេះគោនៅក្នុងអំឡុងចុងខែមេសា ឬខែឧសភា នៅពេលដែលដីស្រែមានភ្លៀងធ្លាក់ខ្លះ ដីស្រែមានសំណើម ជៀសវាងការដាក់ជីកំប៉ុស្តនៅពេលដែលដីស្រែស្ងួត និងមានកម្តៅថ្ងៃក្តៅខ្លាំងដែលអាចប៉ះពាល់គុណភាពរបស់ជីកំប៉ុស្ត។

ទីតាំង

ទីតាំង: ភូមិវត្តចាស់ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម, ប្រទេសកម្ពុជា

ចំនួនទីកន្លែងបច្ចេកទេស ដែលវិភាគ: មួយកន្លែង

ចំណុចយោងភូមិសាស្ត្រនៃទីតាំងជ្រើសរើស
  • 105.25187, 12.0946

ការសាយភាយនៃបច្ចេកទេស: អនុវត្តនៅកន្លែងជាក់លាក់មួយ/ ប្រមូលផ្តុំនៅតំបន់តូចៗ

តើស្ថិតក្នុងតំបន់ការពារអចិន្ត្រៃយ៍?:

កាលបរិច្ឆេទនៃការអនុវត្ត: 2008

ប្រភេទនៃការណែនាំឱ្យអនុវត្តន៍៖
បុរសដែលនៅខាងស្តាំ គឺជាកសិករដែលផលិតជីកំប៉ុស្តនៅភូមិវត្តចាស់ (លោក ទឹម សុភា)
ចំបើងសម្រាប់យកមកផលិតជីកំប៉ុស្តនៅក្នុងភូមិវត្តចាស់ (លោក ទឹម សុភា)

ចំណាត់ថ្នាក់នៃបច្ចេកទេស

គោលបំណងចម្បងៗ
  • ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
  • កាត់បន្ថយ, បង្ការ, ស្តារឡើងវិញនូវការធ្លាក់ចុះគុណភាពដី
  • អភិរក្សប្រព័ន្ធអេកូឡូស៊ី
  • ការពារតំបន់ទីជម្រាល/តំបន់ខ្សែទឹកខាងក្រោមបញ្ចូលជាមួយបច្ចេកទេសផ្សេងទៀត
  • អភិរក្ស/ធ្វើឱ្យប្រសើរឡើងជីវចម្រុះ
  • កាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ
  • បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ/គ្រោះមហន្តរាយ និងផលប៉ះពាល់របស់វា
  • កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់របស់វា
  • បង្កើតផលប្រយោជន៍សេដ្ឋកិច្ច
  • បង្កើតផលប្រយោជន៍សង្គម
ការប្រើប្រាស់ដី

  • ដីដាំដំណាំ
    • ដំណាំប្រចាំឆ្នាំ
    ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ: 1

ការផ្គត់ផ្គង់ទឹក
  • ទឹកភ្លៀង
  • ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព
  • ប្រព័ន្ធស្រោចស្រពទាំងស្រុង

គោលបំណងទាក់ទងនឹងការធ្លាក់ចុះគុណភាពដី
  • ការការពារការធ្លាក់ចុះគុណភាពដី
  • ការកាត់បន្ថយការធ្លាក់ចុះគុណភាពដី
  • ការជួសជុល/ ស្តារឡើងវិញនៃឱនភាពដីធ្ងន់ធ្ងរ
  • ការបន្ស៊ាំទៅនឹងការធ្លាក់ចុះគុណភាពដី
  • ដែលមិនអាចអនុវត្តបាន
ប្រភេទនៃការធ្លាក់ចុះគុណភាពដីដែលបានដោះស្រាយ
  • ការធ្លាក់ចុះសារធាតុគីមីក្នុងដី - Cn: ការថយចុះជីជាតិ និងកាត់បន្ថយបរិមាណសារធាតុសរីរាង្គ (មិនកើតឡើងដោយការហូរច្រោះទេ)
  • ការបាត់បង់រូបសាស្ត្រនៃដី - Pc: ការហាប់ណែន
  • ការធ្លាក់ចុះជីវសាស្ត្រនៃដី - Bl: ការបាត់បង់មីក្រូ និងម៉ាក្រូសរីរាង្គរបស់ដី
ក្រុម SLM
  • ការគ្រប់គ្រងជីជាតិដីតាមបែបចម្រុះ
  • ការគ្រប់គ្រងកាកសំណល់/ ការគ្រប់គ្រងទឹកកង្វក់
វិធានការ SLM
  • វិធានការក្សេត្រសាស្ត្រ - A2: សារធាតុសរីរាង្គ/ជីជាតិដី

គំនូរបច្ចេកទេស

លក្ខណៈបច្ចេកទេស
អាងជីកំប៉ុស្តមានពីរគឺអាងទីមួយមានទំហំ៤ម៉ែត្រការ៉េ (ទទឹង ១ម៉ែត្រ បណ្តោយ ៤ ម៉ែត្រ) សម្រាប់ផលិតជីកំប៉ុស្ត និងអាងទីពីរ មានទំហំ ៤ម៉ែត្រការ៉េ (ទទឹង១ម៉ែត្រ បណ្តោយ៤ម៉ែត្រ) សម្រាប់ស្តារជីកំប៉ុស្តនៅពេលវាកាច់ ជម្រៅអាងទាំង២ គឺជម្រៅ១ម៉ែត្រ។ នៅបាតអាងនីមួយៗមានចោះរន្ធចំនួន ៤ នៅជ្រុងបាតអាងខាងក្រោមសម្រាប់ឱ្យឧស្ម័នចេញ។
អ្នកប្រើប្រាស់ដីផលិតជីកំប៉ុស្ត គឺចាប់ផ្តើមពីខែ ១១ ហើយខែ ០៥ អាចប្រើប្រាស់បាននៅលើផ្ទៃដីស្រែ។
វត្ថុធាតុដើមសម្រាប់ផលិតជាជីកំប៉ុស្តមានដូចជា លាមកគោ ស្លឺករុក្ខជាតិខៀវ អង្កាម ផេះអង្កាម កាកសំណល់ផ្ទះបាយ និងទឹកជាដើម។
Author: ឃួន សុផល

ការបង្កើតនិងការថែទាំ៖​ សកម្មភាព ធាតុចូល និងថ្លៃដើម

ការគណនាធាតុចូល​ និងថ្លៃដើម
  • ថ្លៃដើមត្រូវបានគណនា៖ ក្នុងឯកតាបច្ចេកទេស
  • រូបិយប័ណ្ណសម្រាប់ការគណនាថ្លៃដើម៖ រៀល
  • អត្រាប្តូរប្រាក់ (ទៅជាដុល្លារអាមេរិក)៖ 1 USD = 4000.0 រៀល
  • ថ្លៃឈ្នួលជាមធ្យមក្នុង ១ ថ្ងៃ៖ 25000 រៀល
កត្តាសំខាន់បំផុតដែលមានឥទ្ធិពលលើថ្លៃដើម
កសិករមិនបានជួលកម្លាំងពលកម្មខាងក្រៅក្នុងការជួយផលិតកំប៉ុស្តនោះទេ គឺគាត់ធ្វើវាដោយខ្លួនគាត់ផ្ទាល់។ បញ្ហាប្រឈមមួយវិញទៀតខាងផ្នែកហិរញ្ញវត្ថុដោយសារមិនមានថវិកាគ្រប់គ្រាន់ក្នុងការចិញ្ចឹមគោឱ្យបានច្រើនដើម្បីទទួលបានលាមកឱ្យបានគ្រប់គ្រាន់សម្រាប់ផលិតជាជីកំប៉ុស្តនោះទេ។
សកម្មភាពបង្កើតបច្ចេកទេស
  1. ធ្វើអាងជីកំប៉ុស្ត (ពេលវេលា/ ភាពញឹកញាប់: ខែ ០៥)
  2. រកវត្ថុធាតុដើម (ពេលវេលា/ ភាពញឹកញាប់: ខែ០៨)
  3. ដាក់ផេះអង្កាម (ពេលវេលា/ ភាពញឹកញាប់: ខែ០៨)
ធាតុចូល និងថ្លៃដើមសម្រាប់ការបង្កើតបច្ចេកទេស
បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា (រៀល) ថ្លៃធាតុចូលសរុប (រៀល) % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម
សាងសង់អាងផលិតជីកំប៉ុស្ត ថ្ងៃ 4,0 15000,0 60000,0 100,0
ជី និងសារធាតុពុល
លាមកគោ គោយន្ត 5,0 300000,0 1500000,0 100,0
សម្ភារៈសាងសង់
ឥដ្ឋ ដុំ 900,0 140,0 126000,0
ស៊ីម៉ង់ បេ 6,0 20000,0 120000,0
ខ្សាច់ គីប 2,0 40000,0 80000,0
តង់ ដុំ 1,0 40000,0 40000,0
ចបកាប់ ចបកាប់ 1,0 15000,0 15000,0 100,0
បង្គី គូ 1,0 4000,0 4000,0
កាំបិត ផ្លែ 1,0 15000,0 15000,0 100,0
ពូថៅ ផ្លៃ 1,0 10000,0 10000,0 100,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស 1'970'000.0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេសគិតជាដុល្លារ 492.5
សកម្មភាពថែទាំ
  1. ស្រោចទឹក (ធ្វើដោយខ្លួនឯង) (ពេលវេលា/ ភាពញឹកញាប់: ពេលវាស្ងួត)
  2. ផ្ទេរទៅអាងផ្សេងពេលវាកាច់ (ពេលវេលា/ ភាពញឹកញាប់: រៀរាល់០២ខែ ឬ០៣ខែម្តង ត្រួតពិនិត្យមើល)
  3. បន្ថែមវត្ថូធាតុដើម (ពេលវេលា/ ភាពញឹកញាប់: ០៣ ខែម្តង)
ថ្លៃថែទាំបច្ចេកទេសសរុប (ប៉ាន់ស្មាន)
200000,0

បរិស្ថានធម្មជាតិ

បរិមាណទឹកភ្លៀងជាមធ្យមប្រចាំឆ្នាំ
  • < 250 មម
  • 251-500 មម
  • 501-750 មម
  • 751-1,000 មម
  • 1,001-1,500 មម
  • 1,501-2,000 មម
  • 2,001-3,000 មម
  • 3,001-4,000 មម
  • > 4,000 មម
តំបន់កសិអាកាសធាតុ
  • សើម
  • មានភ្លៀងមធ្យម
  • មានភ្លៀងតិចតួច
  • ស្ងួត
លក្ខណៈសម្គាល់នៃអាកាសធាតុ
បរិមាណទឹកភ្លៀងជាមធ្យមប្រចាំឆ្នាំគិតជា មម៖ 1095.3
បរិមាណទឹកភ្លៀងឆ្នាំ ២០១៥ មានចំនួន ១០៩៥.៣០ ម.ម ចំណែកនៅឆ្នាំ២០១៤ មានរហូតដល់ ១៣២២.១ ម.ម រីឯឆ្នាំ ២០១៣ មានចំនួន ១៤៦៦.៩ ម.ម។
ស្ថានីយឧតុនិយម៖​ ក្រសួងធនធានទឹក និងឧត្ដុនិយម (២០១៥)
ជម្រាល
  • រាបស្មើ (0-2%)
  • ជម្រាលតិចតួច (3-5%)
  • មធ្យម (6-10%)
  • ជម្រាលខ្ពស់បន្តិច (11-15%)
  • ទីទួល (16-30%)
  • ទីទួលចោត (31-60%)
  • ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី
  • ខ្ពង់រាប
  • កំពូលភ្នំ
  • ជម្រាលភ្នំ
  • ជម្រាលទួល
  • ជម្រាលជើងភ្នំ
  • បាតជ្រលងភ្នំ
រយៈកម្ពស់ធៀបនឹងនីវ៉ូទឹកសមុទ្រ
  • 0-100 ម​
  • 101-500 ម
  • 501-1,000 ម
  • 1,001-1,500 ម
  • 1,501-2,000 ម
  • 2,001-2,500 ម
  • 2,501-3,000 ម
  • 3,001-4,000 ម
  • > 4,000 ម
បច្ចេកទេសត្រូវបានអនុវត្តនៅក្នុង
  • សណ្ឋានដីប៉ោង
  • សណ្ឋានដីផត
  • មិនពាក់ព័ន្ធទាំងអស់
ជម្រៅដី
  • រាក់ខ្លាំង (0-20 សម)
  • រាក់ (21-50 សម)
  • មធ្យម (51-80 សម)
  • ជ្រៅ (81-120 សម)
  • ជ្រៅខ្លាំង (> 120 សម)
វាយនៈភាពដី (ដីស្រទាប់ខាងលើ)
  • គ្រើម/ មានពន្លឺ (ខ្សាច់)
  • មធ្យម (ល្បាយ, ល្បាប់)
  • ម៉ត់/ ធ្ងន់ (ឥដ្ឋ)
វាយនភាពដី (>​ 20 សម ក្រោមស្រទាប់លើ)
  • គ្រើម/ មានពន្លឺ (ខ្សាច់)
  • មធ្យម (ល្បាយ, ល្បាប់)
  • ម៉ត់/ ធ្ងន់ (ឥដ្ឋ)
កម្រិតសារធាតុសរីរាង្គក្នុងដី​​ស្រទាប់លើ
  • ខ្ពស់ (>3%)
  • មធ្យម (1-3%)
  • ទាប (<1%)
ដង្ហើមទឹកក្នុងដី
  • ផ្ទៃខាងលើ
  • < 5 ម
  • 5-50 ម
  • > 50 ម
ភាពអាចរកបាននៃទឹកលើដី
  • លើស
  • ល្អ
  • កម្រិតមធ្យម
  • មិនមាន/ គ្មាន
គុណភាពទឹក (មិនបានធ្វើប្រព្រឹត្តិកម្ម)
  • ទឹកពិសារដែលមានគុណភាពល្អ
  • ទឹកពិសារដែលគ្មានគុណភាព (តម្រូវឱ្យមានការសំអាត)
  • ទឹកសម្រាប់តែការធ្វើកសិកម្ម (ស្រោចស្រព)
  • ទឹកមិនអាចប្រើប្រាស់បាន
គុណភាពទឹក គឺផ្តោតទៅលើ៖
តើមានបញ្ហាទឹកប្រៃហូរចូល​​ដែរឬទេ?
  • បាទ/ចា៎
  • ទេ

ការកើតឡើងនៃទឹកជំនន់
  • បាទ/ចា៎
  • ទេ
ភាពសំបូរបែបនៃប្រភេទសត្វ
  • ខ្ពស់
  • កម្រិតមធ្យម
  • ទាប
ភាពសំបូរបែបនៃជម្រកធម្មជាតិ
  • ខ្ពស់
  • កម្រិតមធ្យម
  • ទាប

ចរិតលក្ខណៈរបស់អ្នកប្រើប្រាស់ដីដែលប្រើបច្ចេកទេស SLM

ទីផ្សារ
  • សម្រាប់ហូបក្នុងគ្រួសារ (ផ្គត់ផ្គង់ខ្លួនឯង)
  • ពាក់កណ្តាលពាណិជ្ជកម្ម (ផ្គត់ផ្គង់ខ្លួនឯង/ ពាណិជ្ជកម្ម)
  • ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិដ្ឋាន
  • តិចជាង 10% នៃចំណូល
  • 10-50% នៃចំណូល
  • ច្រើនជាង 50% នៃចំណូល
កម្រិតជីវភាព
  • មិនល្អខ្លាំង
  • មិនល្អ
  • មធ្យម
  • មាន
  • មានខ្លាំង
កម្រិតនៃការប្រើគ្រឿងយន្ត
  • ប្រើកម្លាំងពលកម្ម
  • ប្រើកម្លាំងសត្វ
  • គ្រឿងយន្ត/ ម៉ាស៊ីន
នៅមួយកន្លែង ឬពនេចរ
  • នៅមួយកន្លែង
  • ពាក់កណ្តាលពនេចរ
  • ពនេចរ
បុគ្គល ឬក្រុម
  • ធ្វើខ្លួនឯង/ គ្រួសារ
  • ជាក្រុម/ សហគមន៍
  • សហករ
  • មានបុគ្គលិក (ក្រុមហ៊ុន, រដ្ឋ)
យេនឌ័រ
  • ស្ត្រី
  • បុរស
អាយុ
  • កុមារ
  • យុវវ័យ
  • វ័យកណ្តាល
  • មនុស្សចាស់
ផ្ទៃដីប្រើប្រាស់ក្នុងមួយគ្រួសារ
  • < 0.5 ហិកតា
  • 0.5-1 ហិកតា
  • 1-2 ហិកតា
  • 2-5 ហិកតា
  • 5-15 ហិកតា
  • 15-50 ហិកតា
  • 50-100 ហិកតា
  • 100-500 ហិកតា
  • 500-1,000 ហិកតា
  • 1,000-10,000 ហិកតា
  • > 10,000 ហិកតា
មាត្រដ្ឋាន
  • ខ្នាតតូច
  • ខ្នាតមធ្យម
  • ខ្នាតធំ
ភាពជាម្ចាស់ដីធ្លី
  • រដ្ឋ
  • ក្រុមហ៊ុន
  • ភូមិ
  • ក្រុម
  • ឯកជន មិនមានកម្មសិទ្ធ
  • ឯកជន មានកម្មសិទ្ធ
  • ដីជួលគេ
សិទ្ធិប្រើប្រាស់ដី
  • អាស្រ័យផលសេរី (មិនមានការកំណត់)
  • ជាក្រុម (មានដែនកំណត់)
  • កិច្ចសន្យាជួល
  • ឯកជន
សិទ្ធិប្រើប្រាស់ទឹក
  • អាស្រ័យផលសេរី (មិនមានការកំណត់)
  • ជាក្រុម (មានដែនកំណត់)
  • កិច្ចសន្យាជួល
  • ឯកជន
ប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ
សុខភាព

មិនល្អ
ល្អ
ការអប់រំ

មិនល្អ
ល្អ
ជំនួយបច្ចេកទេស

មិនល្អ
ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន)

មិនល្អ
ល្អ
ទីផ្សារ

មិនល្អ
ល្អ
ថាមពល

មិនល្អ
ល្អ
ផ្លូវ និងការដឹកជញ្ជូន

មិនល្អ
ល្អ
ទឹកផឹក និងអនាម័យ

មិនល្អ
ល្អ
សេវាកម្មហិរញ្ញវត្ថុ

មិនល្អ
ល្អ

ផលប៉ះពាល់

ផលប៉ះពាល់សេដ្ឋកិច្ចសង្គម
ផលិតកម្មដំណាំ
ថយចុះ
កើនឡើង

គុណភាពមុន SLM: ៤ តោន/ហិកតា
គុណភាពក្រោយ SLM: ៥ -៦ តោន/ហិកតា

គុណភាពដំណាំ
ថយចុះ
កើនឡើង

គុណភាពមុន SLM: ៤០%
គុណភាពក្រោយ SLM: ៨០%
ដំណាំមានគុណភាពល្អពេលប្រើប្រាស់ជីកំប៉ុស្ត ហើយដីមានសំណើមល្អ។

ហានិភ័យនៃភាពបរាជ័យរបស់​​ផលិតកម្ម
កើនឡើង
ថយចុះ


ហានិភ័យលើផលិតកម្មមានការថយចុះដោយសារគាត់អាចផលិតនូវដំណាំដែលមានគុណភាពល្អដោយប្រើប្រាសស់ធាតុចូលកសិកម្មនៃជីគីមីទាប និងអាចតម្រូវទៅតាមទីផ្សាររបស់អ្នកទិញ។ ស្រូវរបស់គាត់ដែលដាំដុះដោយប្រើប្រាស់ជីកំប៉ុស្តអាចលក់បាននៅក្នុងតម្លៃខ្ពស់។ ឧទាហរណ៍៖ ស្រូវផ្ការំដួអាចលក់បានក្នុងតម្លៃ ១៥០០ រៀល/គ.ក ប៉ុន្តែប្រសិនគាត់ប្រើប្រាស់ជីគីមីខ្ពស់គាត់អាចលក់បានត្រឹមតម្លៃប្រហែល ១០០០ រៀល/គ.ក តែប៉ុណ្ណោះ។

ការចំណាយលើធាតុចូលកសិកម្ម
កើនឡើង
ថយចុះ


វត្ថុធាតុដើមដូចជាលាមកគោ ចំបើង ផេះ គឺមានផ្ទាល់ខ្លួន ចំណែកវត្ថុធាតុដើមផ្សេងទៀតអាចដើររកបាននៅក្នុងតំបន់ ដោយមិនចាំបាច់ចំណាយថវិកាឡើយ។

ចំណូលក្នុងកសិដ្ឋាន
ថយចុះ
កើនឡើង


ដោយសារទទួលបានទិន្នផលខ្ពស់។

បន្ទុកការងារ
កើនឡើង
ថយចុះ

ផលប៉ះពាល់វប្បធម៌សង្គម
សន្តិសុខស្បៀង/ ភាពគ្រប់គ្រាន់ខ្លួនឯង
កាត់បន្ថយ
ប្រសើរជាងមុន

ស្ថានភាពសុខភាព
អាក្រក់ជាងមុន
ប្រសើរជាងមុន


ដំណាំមានគុណភាពល្អដោយប្រើប្រាស់ធាតុចូលកសិកម្មនៃជីគីមីទាបដែលល្អសម្រាប់សុខភាព។

ចំណេះដឹង SLM / ការធ្លាក់ចុះគុណភាពដី
កាត់បន្ថយ
ប្រសើរជាងមុន


ប្រើប្រាស់ជីកំប៉ុស្តកាត់បន្ថយឱនភាពដី។ ដីធូរជាងមុន និងបង្កើនមីក្រូសរីរាង្គនៅក្នុងដីដូចជា ជន្លេនជាដើម។

ផលប៉ះពាល់លើអេកូឡូស៊ី
បរិមាណទឹក
ថយចុះ
កើនឡើង

គុណភាពទឹក
ថយចុះ
កើនឡើង


ប្រសិនប្រើជីគីមីគឺប៉ះពាល់ដល់ទឹក ដី

សំណើមដី
ថយចុះ
កើនឡើង


តាមការសម្គាល់របស់កសិករ ដីដែលប្រើជីកំប៉ុស្តនៅពេលដែលគាត់ជីកដីនៅស្រទាប់ខាងក្នុង គឺមានសំណើម។

ដីប្រេះ
កើនឡើង
កាត់បន្ថយ


ធ្វើឱ្យប្រសើរឡើងនូវវាយនភាពរបស់ដី និងទម្រង់របស់ដី។

ដីហាប់
កើនឡើង
កាត់បន្ថយ

វដ្តនៃសារធាតុចិញ្ចឹម/ការទទួល​​បាន
ថយចុះ
កើនឡើង


កំប៉ុស្តធ្វើឱ្យដីសម្បូរជន្លេន

សារធាតុសរីរាង្គដី/ការបូនក្រោមដី
ថយចុះ
កើនឡើង


បង្កើនភាវរស់នៅក្នុងដីដូចជា៖ ជន្លេន ខ្ចង កង្កែប សត្វស្រមោច ពីងពាង សត្វកណ្តៀរ។ល។

ភាពសម្បូរបែបនៃរុក្ខជាតិ
ថយចុះ
កើនឡើង


ជីកំប៉ុស្តផ្តល់អត្ថប្រយោជន៍ដល់ពូជស្រូវផ្សេងៗគ្នា។ ឧទាហរណ៍៖ ដាំស្រូវពូជផ្ការំដួល ឬពូជស្រូវរាំងជ័យ ដំណាំដុះលូតលាស់ល្អ និងទទួលបានទិន្នផលខ្ពស់។

ប្រភេទមានប្រយោជន៍ (​មំសាសី ជន្លេន ពពួកសត្វចម្លងលម្អង)
ថយចុះ
កើនឡើង


កើនឡើងនូវសត្វជន្លេន ខ្ចង សត្វស្រមោច សត្វកណ្តៀរ ជាដើម។ល។

ផលប៉ះពាល់ក្នុងបរិវេណ
ខូចខាតដល់ស្រែអ្នកជិតខាង
កើនឡើង
កាត់បន្ថយ

ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍

អត្ថប្រយោជន៍បើប្រៀបធៀបនឹងថ្លៃដើមក្នុងការបង្កើតបច្ចេកទេស
រយៈពេលខ្លី
អវិជ្ជមានខ្លាំង
វិជ្ជមានខ្លាំង

រយៈពេលវែង
អវិជ្ជមានខ្លាំង
វិជ្ជមានខ្លាំង

អត្ថប្រយោជន៍បើប្រៀបធៀបនឹងថ្លៃដើមក្នុងការថែទាំបច្ចេកទេស
រយៈពេលខ្លី
អវិជ្ជមានខ្លាំង
វិជ្ជមានខ្លាំង

រយៈពេលវែង
អវិជ្ជមានខ្លាំង
វិជ្ជមានខ្លាំង

ការប្រែប្រួលអាកាសធាតុ

ការប្រែប្រួលអាកាសធាតុ
សីតុណ្ហភាពប្រចាំឆ្នាំ កើនឡើង

មិនល្អ
ល្អណាស់
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ ថយចុះ

មិនល្អ
ល្អណាស់
បរិមាណទឹកភ្លៀងប្រចាំរដូវកាល កើនឡើង

មិនល្អ
ល្អណាស់
រដូវកាល: សើម/រដូវភ្លៀង
គ្រោះអាកាសធាតុ (មហន្តរាយ) ​
ការរាតត្បាតនៃជំងឺ

មិនល្អ
ល្អណាស់
ការមានបញ្ហាសត្វល្អិត/ដង្កូវ

មិនល្អ
ល្អណាស់

ការទទួលយក និងការបន្ស៊ាំ

ភាគរយនៃអ្នកប្រើប្រាស់ដីនៅតំបន់ដែលបានទទួលយកបច្ចេកទេស
  • តែមួយករណី /ពិសោធន៍
  • 1-10%
  • 11-50%
  • > 50%
ក្នុងចំណោមអ្នកទទួលយកបច្ចេកទេសនេះ តើមាន​ប៉ុន្មាន​ភាគរយ​ដែល​បាន​អនុវត្តន៍​ដោយ​មិន​បាន​ទទួលការលើក​ទឹកចិត្ត​ជាសម្ភារៈ?
  • 0-10%
  • 11-50%
  • 51-90%
  • 91-100%
ចំនួនខ្នងផ្ទះ និង/ឬតំបន់ដែលគ្របដណ្តប់
មានចំនួន ១៥គ្រួសារដែលអនុវត្តន៍ការផលិតជីកំប៉ុស្តនេះ។
តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវ​ដើម្បី​បន្ស៊ាំ​ទៅនឹង​ស្ថាន​ភាព​ប្រែប្រួល​ដែរ​ឬទេ?
  • បាទ/ចា៎
  • ទេ
ចំពោះលក្ខខណ្ឌប្រែប្រួលណាមួយដែលត្រូវបានបន្ស៊ាំ?
  • ការប្រែប្រួលអាកាសធាតុ/គ្រោះមហន្តរាយធម្មជាតិ
  • បម្រែបម្រួលទីផ្សារ
  • កម្លាំងពលកម្មដែលអាចរកបាន (ចំណាកស្រុក)
  • បង្កើនជីជាតិដី
១៥ គ្រួសារនៃអ្នកប្រើប្រាស់ដីត្រូវបានអនុវត្តន៍បច្ចេកទេសដោយមានការគាំទ្រពីគម្រោងរបស់អង្គការអេរ៉ីកុន តែទោះយ៉ាងណានៅពេលដែលគម្រោងនេះបានបញ្ចប់ កសិករនៅបន្តការផលិតជីកំប៉ុស្តដដែល។

សេក្តីសន្និដ្ឋាន និងមេរៀនបទពិសោធន៍

ភាពខ្លាំង: ទស្សនៈអ្នកប្រើប្រាស់ដី
  • ធ្វើឱ្យដីធូរ មិនក្តាំង និងមិនហាប់ណែន។
  • ថយចុះនូវការប្រើប្រាស់ជីគីមី។
  • វត្ថុធាតុដើមក្នងការផលិតជីកំប៉ុស្តអាចរកបាននៅក្នុងតំបន់ដោយមិនចំណាយថវិកាឡើយ។
ភាពខ្លាំង: ទស្សនៈរបស់អ្នកចងក្រង ឬបុគ្គលសំខាន់ផ្សេងទៀត
  • ជីកំប៉ុស្តផ្តល់នូវមីក្រូសរីរាង្គជួយឱ្យដីមានជីជាតិល្អ ដីធូរ ដីផុស ដីមិនហាប់ណែន ដែលធ្វើឱ្យដំណាំស្រូវងាយស្រូបយកសារធាតុចិញ្ចឹម។
  • កាត់បន្ថយការចំណាយលើការទិញជីគីមីដែលអាចជួយឱ្យជីវភាពរបស់កសិករប្រសើរឡើង និងទទួលបានផលិតផលដែលមានសុវត្ថិភាព(ស្រូវ)។
  • កសិករមានគោខ្លួនឯង ចំបើង អង្កាម និងវត្ថុធាតុដើមផ្សេងទៀតអាចរកបាននៅក្នុងតំបន់ដោយមិនចាំបាច់ចំណាយថវិកាក្នុងការទិញវត្ថុធាតុដើម។
ចំណុចខ្សោយ/ គុណវិបត្តិ/ ហានិភ័យ​ : ទស្សនៈអ្នកប្រើប្រាស់ដីវិធីដោះស្រាយ
  • ខ្វះកម្លាំងពលកម្មក្នងដំណើរការផលិតដូចជាការស្វែងរកសមាសធាតុសរីរាង្គពីទីកន្លែងផ្សេង កម្លាំងពលកម្មក្នុងការជួយចិញ្ច្រាំវត្ថុធាតុដើមដូចជាចំបើង ស្លឹករុក្ខជាតិ ។ល។ ធ្វើបន្តិចៗម្តង។ ធ្វើទៅតាមដំណាក់កាល និងលទ្ធភាពដែលមាន។
  • ត្រូវការយកចិត្តទុកដាក់លើការថែទាំ ព្រោះបើមិនមានការត្រួតពិនិត្យឱ្យបានល្អនោះកំប៉ុស្តមិនកាច់ល្អនោទេ។ ត្រូវត្រួតពិនិត្យវាជាប្រចាំ ការថែមទឹកនៅពេលស្ងួត ត្រូវកាយត្រឡប់ផ្នែកណាដែលបានកាច់ផ្ទេរទៅអាងបន្ទាប់។
  • ត្រូវទឹកភ្លៀងឬដាក់ទឹកជ្រុលវាមិនកាច់ល្អនោះទេ។ គ្របតង់នៅខែវស្សា និងត្រួតពិនិត្យលើបរិមាណទឹកកុំឱ្យច្រើនហួសកម្រិត។
ចំណុចខ្សោយ/ គុណវិបត្តិ/ ហានិភ័យ​ : ទស្សនៈរបស់អ្នកចងក្រង ឬបុគ្គលសំខាន់ផ្សេងទៀតវិធីដោះស្រាយ
  • ត្រូវចំណាយកម្លាំងពលកម្មច្រើន ព្រមទាំងពេលវេលាក្នុងខណៈពេលដែលសមាជិកគ្រួសារមានការថយចុះ។ ត្រូវឧស្សាហ៍ព្យាយាម និងអំណត់។
  • ការផលិតជីកំប៉ុស្តទាមទារឱ្យមានការបណ្តុះបណ្តាលត្រឹមត្រូវព្រោះប្រសិនមិនមានការបណ្តុះបណ្តាលលើការផលិតជីកំប៉ុស្ត កសិករដែលរៀនខ្លួនឯង ឬពីកសិករដ៏ទៃទៀត អាចនឹងមិនទទួលបានផលិតផលកំប៉ុស្តដែលមានគុណភាពល្អ។ ជំរុញឱ្យមានការបណ្តុះបណ្តាល ឬមានការអនវុត្តន៍ជាក់ស្តែង។
  • បរិមាននៃការផលិតជីកំប៉ុស្តមិនអាចគ្រប់គ្រាន់ទៅតាមទំហំផ្ទៃដីស្រែទាំងអស់ដែលមាននោះទេ។ ធ្វើការដាក់ជីកំប៉ុស្តវិលជុំទៅលើស្រែដែលមាន។

ឯកសារយោង

អ្នកចងក្រង
  • Navin Chea
Editors
  • Sophea Tim
  • Sok Pheak
អ្នកត្រួតពិនិត្យ
  • Nimul CHUN
  • Ursula Gaemperli
  • Alexandra Gavilano
កាលបរិច្ឆេទនៃការអនុវត្ត: 13 ខែ តុលា ឆ្នាំ 2017
កែតម្រូវចុងក្រោយ: 11 ខែ មិនា ឆ្នាំ 2019
បុគ្គលសំខាន់ៗ
ការពណ៌នាលម្អិតក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់វ៉ូខេត
ទិន្នន័យ SLM ភ្ជាប់ជាមួយ
ឯកសារនេះត្រូវបានសម្របសម្រួលដោយ
ស្ថាប័ន៖ គម្រោង
ឯកសារយោងសំខាន់ៗ
  • CEDAC. (2015). Kit of simple Agriculture Technologies. Phnom Penh.: មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឈន៍កសិកម្មកម្ពុជា (CEDAC). 10000 Riels
ការភ្ជាប់ទៅកាន់ពត៌មានពាក់ព័ន្ធលើប្រព័ន្ធអនឡាញ
This work is licensed under Creative Commons Attribution-NonCommercial-ShareaAlike 4.0 International