ដំណាំសណ្តែកកួរ និងននោងដោយដាំបង្វិល (លោក សុខ ភាក់)

ការអនុវត្តដំណាំវិលជុំដើម្បីលើកកម្ពស់បន្លែសុវត្ថិភាព (ប្រទេសកម្ពុជា)

បន្លែសុវត្ថិភាព

ការពណ៌នា

ដំណាំវិលជុំ គឺជាបច្ចេកទេសមួយនៅក្នុងវិធានការចម្រុះការពារដំណាំ (IPM) ដើម្បីរួមចំណែកបង្កើនផលិតផល ដោយប្រើប្រាស់ក្នុងកម្រិតស្តង់ដារមួយ និងកាត់បន្ថយការប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្ម។

ដំណាំវិលជុំ គឺជារបៀបអនុវត្តការងារដាំដុះដោយឆ្លាស់ប្រភេទមុខដំណាំខុសៗគ្នាលើផ្ទៃដីដដែលតែមួយ តាមរដូវដាំដុះបន្តបន្ទាប់គ្នា។ ផលប្រយោជន៍ដែលទទួលបានពីការអនុវត្តនេះ គឺសារធាតុចិញ្ចឹម និងអាសូតនឹងផ្តល់ដល់ដីដាំដុះ តាមការប្រើប្រាស់ជីស្រស់ ដែលធ្វើបែបនេះ គឺដូចទៅនឹងប្រពៃណីដែលធ្លាប់មាន ក្នុងការដំណាំផ្សេងៗឆ្លាស់ជាមួយនឹងធញ្ញជាតិ។ ការដាំដំណាំវិលជុំអាចកាត់បន្ថយការកកើតជំងឺ និងសត្វល្អិតដែលតែងតែកើតមានឡើងនៅពេលដែលបន្តដាំដំណាំដដែលៗក្នុងរយៈពេលយូរ ហើយដំណាំវិលជុំក៏អាចធ្វើឱ្យកាន់តែប្រសើរនូវរចនាសម្ព័ន្ធ និងជីជាតិដីដោយការស្រូបយកជីជាតិដីខុសៗគ្នា និងប្រព័ន្ធឫសដែលអាចចាក់ចូលទៅក្នុងជម្រៅដីខុសៗគ្នាផងដែរ (Cotheren J., 2014)។ ថ្វីត្បិតតែនៅប្រទេសកម្ពុជាមានច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មក៏ពិតមែន តែកសិករមួយចំនួននៅតែប្រើប្រាស់ថ្នាំ និងជីកសិកម្មមិនទាន់សមស្របនៅឡើយ ដូច្នេះការដាំដំណាំបង្វិល គឺជាបច្ចេកទេសមួយដែលជួយកសិករក្នុងការបង្កើនទិន្នផល និងកាត់បន្ថយសត្វល្អិតបំផ្លាញដំណាំ រក្សា និងបង្កើនជីជាតិដីតាមវិធានការក្សេត្រសាស្ត្រ និងជីវសាស្ត្រ។

លោកស្រី ឯក ចន្ធូរបានជ្រើសរើសការដាំបន្លែជាលក្ខណៈវិលជុំពេញមួយឆ្នាំ រួមផ្សំជាមួយការកាត់បន្ថយការប្រើប្រាស់ ជីគីមី និងថ្នាំពុលកសិកម្មព្រោះវាអាចជួយកាត់បន្ថយចំណាយ។ គុណប្រយោជន៍សំខាន់មួយទៀតគឺគាត់បាន ចុះកិច្ចសន្យាលក់បន្លែឱ្យក្រុមហ៊ុនរ៉ីមិច (REMIC ភាពជាសហគ្រិន និងការដាក់បញ្ចូលទីផ្សារ ជនបទនៅកម្ពុជា) ដោយសារតែគាត់ជាសមាជិកក្នុងក្រុមផលិតបន្លែសុវត្ថិភាព។ បន្ថែមលើនេះទៅទៀតគាត់អាចលក់បន្លែដែលសល់ ទៅឱ្យឈ្មួញផ្សេងទៀតបន្ទាប់ពីបំពេញកិច្ចសន្យាលក់ឱ្យ ក្រុមហ៊ុនរ៉ីមិច គ្រប់ចំនួន។ ការជ្រើសរើសការដាំដុះបន្លែវិលជុំនេះអាចរក្សា និងបង្កើនជីជាតិដីដោយគ្រាន់តែបន្ថែមជីសរីរាង្គ និងជីពាក់កណ្តាលសរីរាង្គជំនួសឱ្យការប្រើប្រាស់ជីគីមី។ ដោយឡែកការប្រើប្រាស់ថ្នាំពុលកសិកម្មក៏ត្រូវបានកាត់បន្ថយដោយការឆ្លាស់មុខដំណាំជាប្រចាំផងដែរ។

ក្នុងករណីសិក្សានេះដំណាំវិលជុំរួមមានសណ្ដែកកួរ ននោង ត្រឡាច ល្ពៅ និងត្រសក់ជាដើម។ ការអនុវត្តបែបនេះ គឺដើម្បីរក្សាបានតុល្យភាពជីជាតិដី ដោយជៀសវាងដំណាំដដែលនឹងស្រូបយកជីជាតិដដែលៗជាហេតុនាំឱ្យដីរេចរឹល ជីជាតិ។ ម្យ៉ាងវិញទៀតការដាំដុះដំណាំវិលជុំក៏រួមចំណែកកាត់បន្ថយការកើតឡើងនូវជំងឺ និងការកើនឡើងនៃសត្វល្អិត ចង្រៃ ដោយមុខដំណាំដដែលៗនឹងជាក្លាយជាជម្រកសម្រាប់ភ្នាក់ងារចម្លងជំងឺដែលរស់នៅក្នុងដី។ ក្នុងការដាំដុះជាក់ស្តែង កសិករម្នាក់ៗត្រូវដាំដំណាំចំនួន ២ ឬ ៣ ប្រភេទ នៅក្នុងពេលតែមួយ ហើយត្រូវបង្វិលដាំដំណាំផ្សេងវិញក្នុងរដូវកាលបន្ទាប់។ ទោះជាយ៉ាងនេះក្តី ក៏នៅតែមានការសម្របសម្រួលពី ក្រុមហ៊ុនរ៉ីមិច លើការជ្រើសរើសមុខដំណាំ ដើម្បីឱ្យកសិករម្នាក់ៗដាំដំណាំចម្រុះឆ្លាស់គ្នាតាមវេន សម្រាប់បំពេញតម្រូវការទីផ្សារ។

កសិកររូបនេះបានឱ្យដឹងថា មុនពេលអនុវត្តការដាំដំណាំវិលជុំ គាត់និយមដាំដំណាំតែមួយមុខ ឬពីរមុខដដែលៗរាល់រដូវកាល ព្រោះដំណាំនោះជាប្រភេទដំណាំដែលមានទីផ្សារហើយបានថ្លៃខ្ពស់ទៀតផង តែដើម្បីរក្សាបានទិន្នផល និងការពារការបំផ្លាញពីសត្វល្អិត គាត់ចាំបាច់ត្រូវប្រើជីគីមី និងថ្នាំកសិកម្មក្នុងបរិមាណច្រើន តែទោះជាយ៉ាងនេះក្តីប្រសិទ្ធភាពនៃជី និងថ្នាំគឺមានប្រសិទ្ធភាពតែក្នុងមួយរយៈពេលខ្លីតែប៉ុណ្ណោះ ជាហេតុធ្វើឱ្យមានការចំណាយកាន់តែច្រើនឡើងៗ។ ក្រោយពីទទួលបានការបណ្តុះបណ្តាលពីអង្គភាពជំនាញគឺ អង្គការអេកូ (ECHO អង្គការហៃទីទាក់ទងនឹងវិស័យអប់រំ) ក្រុមហ៊ុនភាពរ៉ីមិច និងមន្ទីរកសិកម្មខេត្ត បានធ្វើឱ្យមានការផ្លាស់ប្តូរពីការដាំដំណាំតែមួយមុខមកដាំជាលក្ខណៈវិលជុំ និងផ្លាស់ប្តូរពីជីគីមីមកជាជីសរីរាង្គ និងពាក់កណ្តាលសរីរាង្គ ហើយជាពិសេសការប្រើថ្នាំកសិកម្មក៏បានកាត់បន្ថយតាមកម្រិតកំណត់ផងដែរ។ ការអនុវត្តបែបនេះធ្វើឱ្យគុណភាពដីកើនឡើងជាលំដាប់ ជំងឺ និងសត្វល្អិតបំផ្លាញដំណាំក៏ថយចុះ កាត់បន្ថយចំណាយ បង្កើនចំណូល ហើយការពារសុខភាពអ្នកផលិត និងអ្នកប្រើប្រាស់បានទៀតផង។

ដោយកសិករកាន់តែមានជំនាញ ហើយការដាំដំណាំវិលជុំក៏មាននិរន្តរភាពទៀតនោះ ធ្វើឱ្យពួកគាត់អាចមាន លទ្ធភាពកាន់តែល្អប្រសើរក្នុងការផ្គត់ផ្គង់ទីផ្សារ។ ជាក់ស្តែងភាពជោគជ័យនៃការអនុវត្តក្នុងតំបន់នេះ គឺដោយសារមានការសម្របសម្រួលពីក្រុមហ៊ុនរ៉ីមិច ក្នុងការធ្វើផែនការផលិតកម្ម និងចុះកិច្ចសន្យា ដើម្បីធានាឱ្យមានផលិតផលបន្លែចម្រុះគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ដល់ទីផ្សារ។ លើសពីនេះទៀតដោយមានការចូលរួមសហការត្រួតពិនិត្យលើការប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្ម ពីអង្គការអេកូ ធ្វើឱ្យអតិថិជនកាន់តែមានទំនុកចិត្តខ្ពស់ ដោយធានាថាបន្លែដែលបានផ្គត់ផ្គង់ទៅកាន់ទីផ្សារគឺពិតជាបន្លែសុវត្ថិភាព ដែលនេះជាអាចឱកាសឱ្យកសិករលក់ផលិតផលរបស់ខ្លួនក្នុងតម្លៃមួយខ្ពស់ជាងបន្លែធម្មតា ។

ទីតាំង

ទីតាំង: ភូមិខ្យាងត្បូង ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង, ប្រទេសកម្ពុជា

ចំនួនទីកន្លែងបច្ចេកទេស ដែលវិភាគ: មួយកន្លែង

ចំណុចយោងភូមិសាស្ត្រនៃទីតាំងជ្រើសរើស
  • 104.71007, 11.81843

ការសាយភាយនៃបច្ចេកទេស: ត្រូវបានផ្សព្វផ្សាយត្រឹមតំបន់មួយ (0.002 km²)

តើស្ថិតក្នុងតំបន់ការពារអចិន្ត្រៃយ៍?:

កាលបរិច្ឆេទនៃការអនុវត្ត: 2016

ប្រភេទនៃការណែនាំឱ្យអនុវត្តន៍៖
ដំណាំននោង (លោក សុក ភាក់)
ដំណាំសណ្តែកកួរ (លោក សុក ភាក់)

ចំណាត់ថ្នាក់នៃបច្ចេកទេស

គោលបំណងចម្បងៗ
  • ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
  • កាត់បន្ថយ, បង្ការ, ស្តារឡើងវិញនូវការធ្លាក់ចុះគុណភាពដី
  • អភិរក្សប្រព័ន្ធអេកូឡូស៊ី
  • ការពារតំបន់ទីជម្រាល/តំបន់ខ្សែទឹកខាងក្រោមបញ្ចូលជាមួយបច្ចេកទេសផ្សេងទៀត
  • អភិរក្ស/ធ្វើឱ្យប្រសើរឡើងជីវចម្រុះ
  • កាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ
  • បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ/គ្រោះមហន្តរាយ និងផលប៉ះពាល់របស់វា
  • កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់របស់វា
  • បង្កើតផលប្រយោជន៍សេដ្ឋកិច្ច
  • បង្កើតផលប្រយោជន៍សង្គម
ការប្រើប្រាស់ដី

  • ដីដាំដំណាំ
    • ដំណាំប្រចាំឆ្នាំ: បន្លែ - ត្រសក់ផ្អែម ល្ពៅ ពពួកបន្លែទ្រើង, ពពួកសណ្តែក - សណ្តែកបារាំង, ត្រសក់និងលីដា។. Cropping system: ដំណាំបន្លែ - ស្រូវសាលី/barley/oat/ស្រូវតំបន់ខ្ពង់រាប
    ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ: 2
    តើជាការអនុវត្តន៍ដំណាំវិលជុំ? បាទ/ចា៎

ការផ្គត់ផ្គង់ទឹក
  • ទឹកភ្លៀង
  • ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព
  • ប្រព័ន្ធស្រោចស្រពទាំងស្រុង

គោលបំណងទាក់ទងនឹងការធ្លាក់ចុះគុណភាពដី
  • ការការពារការធ្លាក់ចុះគុណភាពដី
  • ការកាត់បន្ថយការធ្លាក់ចុះគុណភាពដី
  • ការជួសជុល/ ស្តារឡើងវិញនៃឱនភាពដីធ្ងន់ធ្ងរ
  • ការបន្ស៊ាំទៅនឹងការធ្លាក់ចុះគុណភាពដី
  • ដែលមិនអាចអនុវត្តបាន
ប្រភេទនៃការធ្លាក់ចុះគុណភាពដីដែលបានដោះស្រាយ
  • ការធ្លាក់ចុះសារធាតុគីមីក្នុងដី - Cn: ការថយចុះជីជាតិ និងកាត់បន្ថយបរិមាណសារធាតុសរីរាង្គ (មិនកើតឡើងដោយការហូរច្រោះទេ)
  • ការបាត់បង់រូបសាស្ត្រនៃដី - Pc: ការហាប់ណែន , Pu: បាត់បង់នូវផលិតភាពជីវៈដោយសារសកម្មភាពផ្សេងៗ
  • ការធ្លាក់ចុះជីវសាស្ត្រនៃដី - Bq: ការថយចុះនូវជីវម៉ាស/​ បរិមាណ, Bp: ការកើនឡើងនូវសត្វល្អិត ឬជំងឺ បាត់បង់នូវសត្វមានប្រយោជន៍
ក្រុម SLM
  • ប្រព័ន្ធដំណាំបង្វិល (ការដាំដំណាំវិលជុំ ការទុកដីចោលដើម្បីបង្កើនជីជាតិ កសិកម្មពនេចរ)
  • ការគ្រប់គ្រងជីជាតិដីតាមបែបចម្រុះ
  • បញ្ចូលការគ្រប់គ្រងសត្វល្អិត និងជំងឺតាមបែបចម្រុះ (រួមទាំង កសិកម្មសរីរាង្គ)
វិធានការ SLM
  • វិធានការក្សេត្រសាស្ត្រ - A1: ដំណាំ/គម្របដី, A2: សារធាតុសរីរាង្គ/ជីជាតិដី

គំនូរបច្ចេកទេស

លក្ខណៈបច្ចេកទេស
កសិករអនុវត្តបច្ចេកទេសនេះលើផ្ទៃដីសរុបដែលមានទំហំ ៥០ x ៤០ ម៉ែត្រ។ ផ្ទៃដីនេះចែកជាប្លុកដែលមានដាំសណ្ដែកកួរមានទំហំ ៥០ x ១៧ ម៉ែត្រមាន ៨ រង ដែលមានចន្លោះរង ១ ម៉ែត្រ។ រងនីមួយៗមាន ២ជួរដំណាំដែលមានចន្លោះ ០,៦ ម៉ែត្រ និងចន្លោះគុម្ព ១ ម៉ែត្រ។ នៅពេលដាំកសិករមិនលើករងទេដោយគ្រាន់តែជីករណ្តៅទំហំ ១៥ x ១៥ សង់ទីម៉ែត្រ និងជម្រៅ ១៥ សង់ទីម៉ែត្រ ហើយដាំដោយកប់គ្រាប់ក្នុងជម្រៅប្រហែល ៣ សង់ទីម៉ែត្រ។ ផ្ទៃដីដាំននោងមានទំហំបណ្តោយ ៥០ x ២៣ ម៉ែត្រ មាន ៩ រង ដែលមានចន្លោះគុម្ព ១,២ ម៉ែត្រ។ រីឯចន្លោះរងដំណាំ គឺ ២ ម៉ែត្រ ហើយជីករណ្តៅ និងការដាំដូចគ្នានឹងការដាំសណ្តែកកួរដែរ។
Author: លោក ឃួន សុផល

ការបង្កើតនិងការថែទាំ៖​ សកម្មភាព ធាតុចូល និងថ្លៃដើម

ការគណនាធាតុចូល​ និងថ្លៃដើម
  • ថ្លៃដើមត្រូវបានគណនា៖ ក្នុងតំបន់អនុវត្តបច្ចេកទេស (ទំហំ និងឯកត្តាផ្ទៃដី៖ ៤០ x ៥០ ម = ២០០ ម៉ែត្រការ៉េ)
  • រូបិយប័ណ្ណសម្រាប់ការគណនាថ្លៃដើម៖ រៀល
  • អត្រាប្តូរប្រាក់ (ទៅជាដុល្លារអាមេរិក)៖ 1 USD = 4000.0 រៀល
  • ថ្លៃឈ្នួលជាមធ្យមក្នុង ១ ថ្ងៃ៖ 20000 រៀល
កត្តាសំខាន់បំផុតដែលមានឥទ្ធិពលលើថ្លៃដើម
តម្លៃរបស់គោយន្ត
សកម្មភាពបង្កើតបច្ចេកទេស
  1. ភ្ជួរដីហាល (ពេលវេលា/ ភាពញឹកញាប់: ខែមេសា)
  2. កាប់រណ្ដៅ (ពេលវេលា/ ភាពញឹកញាប់: ខែមេសា)
  3. ដាក់ជីសរីរាង្គ និងលាមកគោ (ពេលវេលា/ ភាពញឹកញាប់: ខែមេសា)
  4. ដាំគ្រាប់ (ពេលវេលា/ ភាពញឹកញាប់: ខែមេសា)
  5. ទិញម៉ាស៊ីនបូមទឹក (ពេលវេលា/ ភាពញឹកញាប់: ខែមេសា)
ធាតុចូល និងថ្លៃដើមសម្រាប់ការបង្កើតបច្ចេកទេស
បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា (រៀល) ថ្លៃធាតុចូលសរុប (រៀល) % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម
ភ្ជួរដីហាល នាក់/ថ្ងៃ 1,0 20000,0 20000,0 100,0
ដាក់ជីសរីរាង្គ និងលាមកគោ នាក់/ថ្ងៃ 1,0 20000,0 20000,0 100,0
កាប់រណ្ដៅ និងដាំ នាក់/ថ្ងៃ 5,0 20000,0 100000,0 100,0
សម្ភារៈ
ម៉ាស៊ីនបូមទឹក គ្រឿង 1,0 1200000,0 1200000,0 100,0
គោយន្ត គ្រឿង 1,0 6000000,0 6000000,0 100,0
សម្ភារៈដាំដុះ
គ្រាប់សណ្ដែកកួរ កញ្ចប់ 4,0 8000,0 32000,0 100,0
គ្រាប់ននោង កញ្ចប់ 5,0 7000,0 35000,0 100,0
ជី និងសារធាតុពុល
ជីសរីរាង្គ បាវ 1,0 130000,0 130000,0 100,0
ជីពាក់កណ្ដាលសរីរាង្គ បាវ 1,0 130000,0 130000,0 100,0
សម្ភារៈសាងសង់
ចបកាប់ ចប 2,0 9000,0 18000,0 100,0
បង្គី បង្គី 2,0 6000,0 12000,0 100,0
ជ្រលុង ដើម 1000,0 250,0 250000,0 100,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស 7'947'000.0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេសគិតជាដុល្លារ 1'986.75
សកម្មភាពថែទាំ
  1. ស្រោចទឹក (ពេលវេលា/ ភាពញឹកញាប់: រាល់ថ្ងៃនៅខែប្រាំង 1សប្ដាហ៍ម្ដង/វស្សា)
  2. ធ្វើស្មៅ (ពេលវេលា/ ភាពញឹកញាប់: 1សប្ដាហ៍ម្ដង)
  3. ដាក់ជ្រលុងសណ្តែកកួរ (ពេលវេលា/ ភាពញឹកញាប់: ដាំណាំអាយុ 14-15ថ្ងៃ)
  4. បាញ់ថ្នាំការពារសត្វល្អិត (ពេលវេលា/ ភាពញឹកញាប់: ចាប់ពីអាយុ20ថ្ងៃឡើងបាញ់រាល់ 7-10ថ្ងៃម្ដង)
  5. កាត់មែកតូចៗ (ពេលវេលា/ ភាពញឹកញាប់: ដាំណាំអាយុ 20-25ថ្ងៃ)
ធាតុចូលនិងថ្លៃដើមសម្រាប់ការថែទាំ
បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា (រៀល) ថ្លៃធាតុចូលសរុប (រៀល) % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម
ស្រោចទឹក និងធ្វើស្មៅ នាក់/ថ្ងៃ 14,0 20000,0 280000,0 100,0
ដាក់ជ្រលុង នាក់/ថ្ងៃ 3,0 20000,0 60000,0 100,0
បាញ់ថាំ្នការពារ នាក់/ថ្ងៃ 6,0 20000,0 120000,0 100,0
កាត់មែកតូចៗ នាក់/ថ្ងៃ 1,5 20000,0 30000,0 100,0
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស 490'000.0
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេសគិតជាដុល្លារ 122.5

បរិស្ថានធម្មជាតិ

បរិមាណទឹកភ្លៀងជាមធ្យមប្រចាំឆ្នាំ
  • < 250 មម
  • 251-500 មម
  • 501-750 មម
  • 751-1,000 មម
  • 1,001-1,500 មម
  • 1,501-2,000 មម
  • 2,001-3,000 មម
  • 3,001-4,000 មម
  • > 4,000 មម
តំបន់កសិអាកាសធាតុ
  • សើម
  • មានភ្លៀងមធ្យម
  • មានភ្លៀងតិចតួច
  • ស្ងួត
លក្ខណៈសម្គាល់នៃអាកាសធាតុ
បរិមាណទឹកភ្លៀងជាមធ្យមប្រចាំឆ្នាំគិតជា មម៖ 1209.0
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ ២០១៥ មានចំនួន ១២០៩ មម ឆ្នាំ ២០១៤ មានចំនួន ១៤២០.៧៤ មម និងឆ្នាំ ២០១៣ មានចំនួន ១៣៦៧.៥ មម។
ស្ថានីយឧតុនិយម៖​ ក្រសួងធនធានទឹក និងឧតុនិយម (២០១៥)
ជម្រាល
  • រាបស្មើ (0-2%)
  • ជម្រាលតិចតួច (3-5%)
  • មធ្យម (6-10%)
  • ជម្រាលខ្ពស់បន្តិច (11-15%)
  • ទីទួល (16-30%)
  • ទីទួលចោត (31-60%)
  • ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី
  • ខ្ពង់រាប
  • កំពូលភ្នំ
  • ជម្រាលភ្នំ
  • ជម្រាលទួល
  • ជម្រាលជើងភ្នំ
  • បាតជ្រលងភ្នំ
រយៈកម្ពស់ធៀបនឹងនីវ៉ូទឹកសមុទ្រ
  • 0-100 ម​
  • 101-500 ម
  • 501-1,000 ម
  • 1,001-1,500 ម
  • 1,501-2,000 ម
  • 2,001-2,500 ម
  • 2,501-3,000 ម
  • 3,001-4,000 ម
  • > 4,000 ម
បច្ចេកទេសត្រូវបានអនុវត្តនៅក្នុង
  • សណ្ឋានដីប៉ោង
  • សណ្ឋានដីផត
  • មិនពាក់ព័ន្ធទាំងអស់
ជម្រៅដី
  • រាក់ខ្លាំង (0-20 សម)
  • រាក់ (21-50 សម)
  • មធ្យម (51-80 សម)
  • ជ្រៅ (81-120 សម)
  • ជ្រៅខ្លាំង (> 120 សម)
វាយនៈភាពដី (ដីស្រទាប់ខាងលើ)
  • គ្រើម/ មានពន្លឺ (ខ្សាច់)
  • មធ្យម (ល្បាយ, ល្បាប់)
  • ម៉ត់/ ធ្ងន់ (ឥដ្ឋ)
វាយនភាពដី (>​ 20 សម ក្រោមស្រទាប់លើ)
  • គ្រើម/ មានពន្លឺ (ខ្សាច់)
  • មធ្យម (ល្បាយ, ល្បាប់)
  • ម៉ត់/ ធ្ងន់ (ឥដ្ឋ)
កម្រិតសារធាតុសរីរាង្គក្នុងដី​​ស្រទាប់លើ
  • ខ្ពស់ (>3%)
  • មធ្យម (1-3%)
  • ទាប (<1%)
ដង្ហើមទឹកក្នុងដី
  • ផ្ទៃខាងលើ
  • < 5 ម
  • 5-50 ម
  • > 50 ម
ភាពអាចរកបាននៃទឹកលើដី
  • លើស
  • ល្អ
  • កម្រិតមធ្យម
  • មិនមាន/ គ្មាន
គុណភាពទឹក (មិនបានធ្វើប្រព្រឹត្តិកម្ម)
  • ទឹកពិសារដែលមានគុណភាពល្អ
  • ទឹកពិសារដែលគ្មានគុណភាព (តម្រូវឱ្យមានការសំអាត)
  • ទឹកសម្រាប់តែការធ្វើកសិកម្ម (ស្រោចស្រព)
  • ទឹកមិនអាចប្រើប្រាស់បាន
គុណភាពទឹក គឺផ្តោតទៅលើ៖
តើមានបញ្ហាទឹកប្រៃហូរចូល​​ដែរឬទេ?
  • បាទ/ចា៎
  • ទេ

ការកើតឡើងនៃទឹកជំនន់
  • បាទ/ចា៎
  • ទេ
ភាពសំបូរបែបនៃប្រភេទសត្វ
  • ខ្ពស់
  • កម្រិតមធ្យម
  • ទាប
ភាពសំបូរបែបនៃជម្រកធម្មជាតិ
  • ខ្ពស់
  • កម្រិតមធ្យម
  • ទាប

ចរិតលក្ខណៈរបស់អ្នកប្រើប្រាស់ដីដែលប្រើបច្ចេកទេស SLM

ទីផ្សារ
  • សម្រាប់ហូបក្នុងគ្រួសារ (ផ្គត់ផ្គង់ខ្លួនឯង)
  • ពាក់កណ្តាលពាណិជ្ជកម្ម (ផ្គត់ផ្គង់ខ្លួនឯង/ ពាណិជ្ជកម្ម)
  • ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិដ្ឋាន
  • តិចជាង 10% នៃចំណូល
  • 10-50% នៃចំណូល
  • ច្រើនជាង 50% នៃចំណូល
កម្រិតជីវភាព
  • មិនល្អខ្លាំង
  • មិនល្អ
  • មធ្យម
  • មាន
  • មានខ្លាំង
កម្រិតនៃការប្រើគ្រឿងយន្ត
  • ប្រើកម្លាំងពលកម្ម
  • ប្រើកម្លាំងសត្វ
  • គ្រឿងយន្ត/ ម៉ាស៊ីន
នៅមួយកន្លែង ឬពនេចរ
  • នៅមួយកន្លែង
  • ពាក់កណ្តាលពនេចរ
  • ពនេចរ
បុគ្គល ឬក្រុម
  • ធ្វើខ្លួនឯង/ គ្រួសារ
  • ជាក្រុម/ សហគមន៍
  • សហករ
  • មានបុគ្គលិក (ក្រុមហ៊ុន, រដ្ឋ)
យេនឌ័រ
  • ស្ត្រី
  • បុរស
អាយុ
  • កុមារ
  • យុវវ័យ
  • វ័យកណ្តាល
  • មនុស្សចាស់
ផ្ទៃដីប្រើប្រាស់ក្នុងមួយគ្រួសារ
  • < 0.5 ហិកតា
  • 0.5-1 ហិកតា
  • 1-2 ហិកតា
  • 2-5 ហិកតា
  • 5-15 ហិកតា
  • 15-50 ហិកតា
  • 50-100 ហិកតា
  • 100-500 ហិកតា
  • 500-1,000 ហិកតា
  • 1,000-10,000 ហិកតា
  • > 10,000 ហិកតា
មាត្រដ្ឋាន
  • ខ្នាតតូច
  • ខ្នាតមធ្យម
  • ខ្នាតធំ
ភាពជាម្ចាស់ដីធ្លី
  • រដ្ឋ
  • ក្រុមហ៊ុន
  • ភូមិ
  • ក្រុម
  • ឯកជន មិនមានកម្មសិទ្ធ
  • ឯកជន មានកម្មសិទ្ធ
សិទ្ធិប្រើប្រាស់ដី
  • អាស្រ័យផលសេរី (មិនមានការកំណត់)
  • ជាក្រុម (មានដែនកំណត់)
  • កិច្ចសន្យាជួល
  • ឯកជន
សិទ្ធិប្រើប្រាស់ទឹក
  • អាស្រ័យផលសេរី (មិនមានការកំណត់)
  • ជាក្រុម (មានដែនកំណត់)
  • កិច្ចសន្យាជួល
  • ឯកជន
ប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ
សុខភាព

មិនល្អ
ល្អ
ការអប់រំ

មិនល្អ
ល្អ
ជំនួយបច្ចេកទេស

មិនល្អ
ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន)

មិនល្អ
ល្អ
ទីផ្សារ

មិនល្អ
ល្អ
ថាមពល

មិនល្អ
ល្អ
ផ្លូវ និងការដឹកជញ្ជូន

មិនល្អ
ល្អ
ទឹកផឹក និងអនាម័យ

មិនល្អ
ល្អ
សេវាកម្មហិរញ្ញវត្ថុ

មិនល្អ
ល្អ

ផលប៉ះពាល់

ផលប៉ះពាល់សេដ្ឋកិច្ចសង្គម
ផលិតកម្មដំណាំ
ថយចុះ
កើនឡើង


ផលិតកម្មដំណាំកើនឡើងដោយសារការដាំដំណាំវិលជុំ
ហើយនឹងប្រើប្រាស់ជីសរីរាង្គ និងពាក់កណ្តាលសរីរាង្គ។

គុណភាពដំណាំ
ថយចុះ
កើនឡើង


គុណភាពដំណាំល្អជាងមុនដោយសារតែការផ្លាស់ប្តូរពីការ
ប្រើប្រាស់ថ្នាំពុលហួសកម្រិតមកប្រើជីសរីរាង្គវិញ។

ហានិភ័យនៃភាពបរាជ័យរបស់​​ផលិតកម្ម
កើនឡើង
ថយចុះ


មានដាំដំណាំច្រើនជាងមួយមុខដូចនេះបានជួយកាត់បន្ថយភាពបរាជ័យ

ការគ្រប់គ្រងដី
រារាំង
ភាពសាមញ្ញ


ប្ដូរប្រភេទដំណាំ និងទីតាំង

ការចំណាយលើធាតុចូលកសិកម្ម
កើនឡើង
ថយចុះ


ការប្រើប្រាស់ជីគីមី គឺចំណាយច្រើនព្រោះវាមានតម្លៃថ្លៃជាងជីសរីរាង្គ។

ចំណូលក្នុងកសិដ្ឋាន
ថយចុះ
កើនឡើង


តាមរយៈការកាត់បន្ថយថ្លៃដើមនៃការប្រើប្រាស់ជីគីមី និងមានដាំដំណាំច្រើនជាងមួយមុខ។

ផលប៉ះពាល់វប្បធម៌សង្គម
សន្តិសុខស្បៀង/ ភាពគ្រប់គ្រាន់ខ្លួនឯង
កាត់បន្ថយ
ប្រសើរជាងមុន


ទទួលបានទិន្នផលខ្ពស់ និងមានទីផ្សារល្អដោយសារគាត់បានចូលជាក្រុមដាំបន្លែ
សុវត្ថិភាព

ស្ថានភាពសុខភាព
អាក្រក់ជាងមុន
ប្រសើរជាងមុន


ស្ថានភាពសុខភាពប្រសើរជាងមុនបន្ទាប់ពីប្រើប្រាស់
ជីសរីរាង្គនិងពាក់កណ្តាលសរីរាង្គជំនួសការប្រើប្រាស់ជីគីមីច្រើន
ហួសកម្រិតមក។

ចំណេះដឹង SLM / ការធ្លាក់ចុះគុណភាពដី
កាត់បន្ថយ
ប្រសើរជាងមុន


ទទួលបានការបណ្ដុះបណ្តាលពីក្រុមហ៊ុនភាពជាសហគ្រិន និងការដាក់បញ្ចូលទីផ្សារជនបទនៅកម្ពុជា (REMIC) អង្គការហៃទីទាក់ទងនឹងវិស័យអប់រំ (ECHO) និងខាងមន្ទីរកសិកម្មខេត្តជាដើម។

ផលប៉ះពាល់លើអេកូឡូស៊ី
គុណភាពទឹក
ថយចុះ
កើនឡើង


កាត់បន្ថយការប្រើជី និងថ្នាំគីមី

គម្របដី
កាត់បន្ថយ
ប្រសើរជាងមុន


ដាំដំណាំជាប្រចាំមិនទុកដីទំនេរដែលបណ្តាលឱ្យមានការ
ហូរច្រោះក៏ដូចជារក្សាសំណើមដី។

ដីប្រេះ
កើនឡើង
កាត់បន្ថយ


នៅពេលមានដំណាំវិលជុំជាប្រចាំជួយកាត់បន្ថយរំហួត និងជួយកាត់បន្ថយដីប្រេះ

ដីហាប់
កើនឡើង
កាត់បន្ថយ


ការប្រើប្រាស់ជីសរីរាង្គ និងពាក់កណ្តាលសរីរាង្គជួយការពារដីពីការហាប់ដែល ល្អសម្រាប់ឫសដំណាំ។

វដ្តនៃសារធាតុចិញ្ចឹម/ការទទួល​​បាន
ថយចុះ
កើនឡើង


ពេលដែលមានការផ្លាស់ប្តូរប្រភេទដំណាំធ្វើឱ្យវដ្តសារធាតុ
ចិញ្ចឹមប្រសើរឡើង

ប្រភេទរាតត្បាត
កើនឡើង
កាត់បន្ថយ


ពពួកដង្កូវហ្វូង ចៃស និងអណ្តើកមាសត្រូវបានកាត់បន្ថយដោយអនុវត្តដំណាំវិលជុំ

ប្រភេទមានប្រយោជន៍ (​មំសាសី ជន្លេន ពពួកសត្វចម្លងលម្អង)
ថយចុះ
កើនឡើង


ក្រោយពីប្តូរពីការប្រើប្រាស់ជី និងថ្នាំគីមីមកប្រើជីសរីរាង្គ និងពាក់កណ្តាលសរីរាង្គធ្វើឱ្យពពួកសត្វមានប្រយោជន៍កើនឡើង។

ការគ្រប់គ្រងកត្តាចង្រៃ/ ជំងឺ
ថយចុះ
កើនឡើង


ការគ្រប់គ្រងកត្តាចង្រៃបានកើនឡើងដោយកាត់បន្ថយ
ការបំផ្លាញ ពីចៃស និងដង្កូវហ្វូងបានប្រសើរជាងមុនតាមរយៈការផ្លាស់ប្តូរ ប្រភេទដំណាំ

ផលប៉ះពាល់ក្នុងបរិវេណ

ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍

អត្ថប្រយោជន៍បើប្រៀបធៀបនឹងថ្លៃដើមក្នុងការបង្កើតបច្ចេកទេស
រយៈពេលខ្លី
អវិជ្ជមានខ្លាំង
វិជ្ជមានខ្លាំង

រយៈពេលវែង
អវិជ្ជមានខ្លាំង
វិជ្ជមានខ្លាំង

អត្ថប្រយោជន៍បើប្រៀបធៀបនឹងថ្លៃដើមក្នុងការថែទាំបច្ចេកទេស
រយៈពេលខ្លី
អវិជ្ជមានខ្លាំង
វិជ្ជមានខ្លាំង

រយៈពេលវែង
អវិជ្ជមានខ្លាំង
វិជ្ជមានខ្លាំង

ការប្រែប្រួលអាកាសធាតុ

ការប្រែប្រួលអាកាសធាតុ
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ កើនឡើង

មិនល្អ
ល្អណាស់
ចម្លើយ៖ មិនស្គាល់

ការទទួលយក និងការបន្ស៊ាំ

ភាគរយនៃអ្នកប្រើប្រាស់ដីនៅតំបន់ដែលបានទទួលយកបច្ចេកទេស
  • តែមួយករណី /ពិសោធន៍
  • 1-10%
  • 11-50%
  • > 50%
ក្នុងចំណោមអ្នកទទួលយកបច្ចេកទេសនេះ តើមាន​ប៉ុន្មាន​ភាគរយ​ដែល​បាន​អនុវត្តន៍​ដោយ​មិន​បាន​ទទួលការលើក​ទឹកចិត្ត​ជាសម្ភារៈ?
  • 0-10%
  • 11-50%
  • 51-90%
  • 91-100%
ចំនួនខ្នងផ្ទះ និង/ឬតំបន់ដែលគ្របដណ្តប់
19 គ្រួសារ
តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវ​ដើម្បី​បន្ស៊ាំ​ទៅនឹង​ស្ថាន​ភាព​ប្រែប្រួល​ដែរ​ឬទេ?
  • បាទ/ចា៎
  • ទេ
ចំពោះលក្ខខណ្ឌប្រែប្រួលណាមួយដែលត្រូវបានបន្ស៊ាំ?
  • ការប្រែប្រួលអាកាសធាតុ/គ្រោះមហន្តរាយធម្មជាតិ
  • បម្រែបម្រួលទីផ្សារ
  • កម្លាំងពលកម្មដែលអាចរកបាន (ចំណាកស្រុក)

សេក្តីសន្និដ្ឋាន និងមេរៀនបទពិសោធន៍

ភាពខ្លាំង: ទស្សនៈអ្នកប្រើប្រាស់ដី
  • មានទីផ្សារល្អព្រោះមានផលិតផលជាប្រចាំ និងបានចូលជាក្រុមសហគមន៍កសិកម្មស្វាយមានជ័យ
    ស្រ្តីសាមគ្គីដោយដាំដំណាំវិលជុំពេញមួយឆ្នាំសម្រាប់ផ្គត់ផ្គង់ជាទៀងទាត់។
  • កាត់បន្ថយការប្រើប្រាស់ជីគីមី ដោយប្រើជីសរីរាង្គ - ពាក់កណ្តាលសរីរាង្គ និងថ្នាំពុលកសិកម្មតាមកម្រិតកំណត់ តាមការណែនាំដោយមិនបង្កឱ្យមានផលប៉ះពាល់អវិជ្ជមាន។
  • ដីមានតុល្យភាពសារធាតុចិញ្ចឹមដោយការមិនដាំដំណាំតែមួយមុខ
    ដដែលៗលើផ្ទៃដីតែមួយ
  • ទិញតែជី និងថ្នាំពុលកសិកម្មពីក្រុមហ៊ុនជីដែលមានការទទួលស្គាល់ពី
    អជ្ញាធរមានសមត្ថកិច្ច។
ភាពខ្លាំង: ទស្សនៈរបស់អ្នកចងក្រង ឬបុគ្គលសំខាន់ផ្សេងទៀត
  • ទីផ្សារមានស្ថេរភាពដោយក្រុមហ៊ុនភាពជាសហគ្រិន និងការដាក់បញ្ចូលទីផ្សារជនបទនៅកម្ពុជា (REMIC) ចូលរួមជាអ្នកជួយប្រមូលទិញ។
  • តំបន់នេះធ្លាប់ជាតំបន់ដែលកសិករប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្មច្រើនលើសលប់ បានប្រែក្លាយជាតំបន់ដែលប្រើប្រាស់ជីសរីរាង្គ និងពាក់កណ្តាលសរីរាង្គពីក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណដោយឡែកការប្រើប្រាស់ថ្នាំពុលកសិកម្ម ត្រូវបានប្រើតាមកម្រិតកំណត់ ធានាសុវត្ថិភាពគ្មានផលប៉ះពាល់។
  • ទទួលបានបន្លែសុវត្ថិភាព ដោយមានការត្រួតពិនិត្យពីអង្គការ ECHO ទៅលើផលិតផលបន្លែ។
  • ការដាំដុះវិលជុំអាចជួយឱ្យសេដ្ឋកិច្ចកសិករប្រសើរឡើងដោយអាចដាំដុះបានពេញមួយឆ្នាំ និងតម្រូវទៅតាមទីផ្សារផងដែរ។
  • កសិករបានយល់ច្បាស់ពីការគ្រប់គ្រងដីឱ្យមានចីរភាពតាមរយៈការ
    ដាំដុះវិលជុំ មិនប្រើប្រាស់ជីគីមីច្រើនលើសលប់ និងមិនប្រើប្រាស់ថ្នាំពុលដែលមានកម្រិតជាតិពុលខ្លាំងប៉ះពាល់ដល់ ដី បរិស្ថាន និងមនុស្ស ឬសត្វ ដែលជាប្រភេទថ្នាំក្រសួងកសិកម្មបានធ្វើការហាមឃាត់មិនឱ្យ
    ប្រើប្រាស់។
  • ក្រៅពីការប្រើប្រាស់ជីសរីរាង្គ និងជីគីមីពីក្រុមហ៊ុនមានអាជ្ញាប័ណ្ណ កសិករក៏បានប្រើប្រាស់ជីលាមកគោនៅក្នុងការដាំដុះដំណាំនេះផងដែរ។
ចំណុចខ្សោយ/ គុណវិបត្តិ/ ហានិភ័យ​ : ទស្សនៈអ្នកប្រើប្រាស់ដីវិធីដោះស្រាយ
  • មិនទាន់អាចបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនៅឡើយទេដូចជា៖ សីតុណ្ហភាពកើនឡើងខ្ពស់ មិនដឹង/ទុកតាមដំណើរ
  • ចំណេះដឹងនៅមានកម្រិតក្នុងការការពារពីការរីករាលដាលនៃសត្វល្អិត ព្រមទាំងការប្រើប្រាស់ជី និងថ្នាំពុលធម្មជាតិផ្សេងៗ។ អាចទទួលបានបទពិសោធន៍បន្ថែមនៅពេលធ្វើការដាំដំណាំជា
    បន្តបន្ទាប់
ចំណុចខ្សោយ/ គុណវិបត្តិ/ ហានិភ័យ​ : ទស្សនៈរបស់អ្នកចងក្រង ឬបុគ្គលសំខាន់ផ្សេងទៀតវិធីដោះស្រាយ
  • នៅមិនទាន់មានបច្ចេកទេសទប់ទល់នឹងការប្រែប្រួលអាកាសធាតុបាន ល្អទេ ដូចជាទឹកជំនន់ ភាពរាំងស្ងួត ឬការកើនឡើងកម្តៅជាដើម។ ត្រូវពិនិត្យពេលវេលាដាំដុះឱ្យបានល្អ និងត្រូវមានការណែនាំបន្ថែមពីស្ថាប័នពាក់ព័ន្ធដូចជា អង្គការ ECHO ដែលជាអ្នកត្រួតពិនិត្យ និងតាមដានគុណភាព ហើយក្រុមហ៊ុន REMIC ជាអ្នកទទួលទិញ។
  • កសិករនៅប្រើប្រាស់ថ្នាំពុលកសិកម្មនៅពេលជួបប្រទះការបំផ្លាញពីសត្វល្អិត បណ្តុះបណ្តាលកសិករឱ្យដាំដុះចម្រុះដំណាំដោយមានដាំដំណាំប្រភេទការពារដូចជា ៖ប្រភេទ ជី និងស្លឹកគ្រៃជាដើម។ លើសពីនេះទៅទៀតបណ្តុះស្មារតីកសិករ និងបណ្តុះបណ្តាលឱ្យប្រើប្រាស់ថ្នាំពុលធម្មជាតិជំនួសវិញ ឬអនុវត្តវិធានការចម្រុះការពារដំណាំ (IPM)។
  • កសិករប្រើប្រាស់ជីសរីរាង្គ និងពាក់កណ្តាលសរីរាង្ដដែលជាជីទិញពីក្រុមហ៊ុន ដែលជាការបង្កើនថ្លៃដើមផលិត ជម្រុញកសិករឱ្យចេះផលិតជីកំប៉ុស្តិ៍ទឹក ឬកំប៉ុស្តិ៍គោកដោយខ្លួនឯងដើម្បីកាត់បន្ថយការប្រើប្រាស់
    ជីទិញពីក្រុមហ៊ុន។
  • បន្លែដែលទទួលបាន គឺមានសុវត្ថិភាព ប៉ុន្តែមិនទាន់ក្លាយជាបន្លែសរីរាង្គនោះទេ ជម្រុញកសិករឱ្យដាំដុះបន្លែសរីរាង្គ
  • ការជ្រើសរើសប្រភេទដំណាំវិលជុំមិនទាន់សមស្របតាមបច្ចេកទេសទាំងស្រុងព្រោះតម្រូវតាមទីផ្សារជាង ឧទាហរណ៍ដូចជាការដាំដំណាំវិលជុំក្នុងគ្រួសារតែមួយ (ត្រសក់ ត្រឡាច ននោង ល្ពៅ គឺស្ថិតក្នុងគ្រួសារតែមួយ)។ ដាំដំណាំវិលជុំក្នុងអម្បូរខុសគ្នាដែលមិនធ្វើឱ្យជីជាតិដីថយចុះ។ បើអាចស្គាល់លក្ខណៈជីវសាស្រ្តនៃប្រភេទរុក្ខជាតិនីមួយៗជា
    ការកាន់តែប្រសើរ។

ឯកសារយោង

អ្នកចងក្រង
  • Be Gechkim
Editors
  • Navin Chea
  • Sophea Tim
អ្នកត្រួតពិនិត្យ
  • Nicole Harari
  • SO Than
  • Alexandra Gavilano
កាលបរិច្ឆេទនៃការអនុវត្ត: 1 ខែ កញ្ញា ឆ្នាំ 2017
កែតម្រូវចុងក្រោយ: 2 ខែ កញ្ញា ឆ្នាំ 2019
បុគ្គលសំខាន់ៗ
ការពណ៌នាលម្អិតក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់វ៉ូខេត
ទិន្នន័យ SLM ភ្ជាប់ជាមួយ
ឯកសារនេះត្រូវបានសម្របសម្រួលដោយ
ស្ថាប័ន៖ គម្រោង
ឯកសារយោងសំខាន់ៗ
  • Navin C. (2018) A Safe Vegetable Growers Group in the Svaymeanchey Satrey Samaki Agricultural Cooperative.: https://qcat.wocat.net/en/wocat/approaches/view/approaches_3216/
ការភ្ជាប់ទៅកាន់ពត៌មានពាក់ព័ន្ធលើប្រព័ន្ធអនឡាញ
This work is licensed under Creative Commons Attribution-NonCommercial-ShareaAlike 4.0 International