មានតែទិន្នន័យដែលបានប្រកាសជាសាធារណៈ ទើបអាចមើលឃើញ។

លទ្ធផលស្វែងរករបស់អ្នក (1166)

Biogas system at household level fed daily with cattle manure
technologies

Biogas system at household level fed daily with ... [Cambodia]

Small-scale biogas systems fed with cow manure and water are implemented in order to supply the household with energy for cooking and lighting, as well as to produce fertilizer.

  • អ្នកចងក្រង៖ Christoph Kaufmann
ការជីកស្រះទឹកក្នុងចម្ការដើម្បីឆ្លើយតបទៅនឹងគ្រោះរាំងស្ងួត បង្កើនការដាំដុះ និងការចិញ្ចឹមត្រី
technologies

ការជីកស្រះទឹកក្នុងចម្ការដើម្បីឆ្លើយតបទៅនឹងគ្រោះរាំងស្ងួត បង្កើនការដាំដុះ និងការចិញ្ចឹមត្រី [Cambodia]

ការជីកស្រះក្នុងចំការដើម្បីស្តុកទឹកសម្រាប់ស្រោចស្រពដំណាំពេលរាំងស្ងួត គឺជាការធានានូវកង្វះខាតទឹក ពេលចាប់ផ្តើមដាំដុះ នៅមុនរដូវភ្លៀងធ្លាក់ និងក្រោយពេលរដូវភ្លៀង។ ការធ្វើបែបនេះគឺក្នុងគោលបំណងបង្កើនរដូវដាំដុះ។ ស្រះទឹកដែលចុះសិក្សានេះអាចស្តុកទុកទឹកបាន ២៤១២ ម៉ែត្រត្រីគុណ អាចស្រោចស្រពដីទំហំ ១.៦ ហិកតាឡើងទៅ ហើយកសិករអាចដាំដំណាំបានជាច្រើនសារក្នុងមួយឆ្នាំៗ ដោយសារតែវាអាចទប់ទល់ទៅនឹងបញ្ហាកង្វះខាតទឹកបណ្តាលមកពីភាពរាំងស្ងួត។

  • អ្នកចងក្រង៖ Nary Lay
ការដាំពោតដោយប្រើប្រព័ន្ធតំណក់ទឹក
technologies

ការដាំពោតដោយប្រើប្រព័ន្ធតំណក់ទឹក [Cambodia]

ការដាំពោតដោយប្រើប្រព័ន្ធតំណក់ទឹកជាបច្ចេកទេសដ៏មានប្រសិទ្ធភាពមួយក្នុងការសន្សំសំចៃទឹកដែលសមស្របសម្រាប់ស្រោចស្រពនៅទីណាដែលខ្សត់ទឹក។ កសិករបានប្រើប្រព័ន្ធតំណក់ទឹកនេះលើដំណាំពោតដោយវាអាចបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុដូចជាភាពរាំងស្ងួតតាមរដូវកាល ឬពេលខ្សត់ភ្លៀង ដោយកាត់បន្ថយរំហួតមិនចាំបាច់ ចំណេញកម្លាំងពលកម្ម ពេលវេលា និងធ្វើឱ្យដំណាំលូតលាស់បានល្អ ទទួលបានទិន្នផលខ្ពស់ ដោយសារទទួលបានទឹកគ្រប់គ្រាន់។

  • អ្នកចងក្រង៖ Nary Lay
ការដាំបន្លែក្នុងផ្ទះសំណាញ់ដើម្បីទប់ទល់នឹងសត្វល្អិតបំផ្លាញ
technologies

ការដាំបន្លែក្នុងផ្ទះសំណាញ់ដើម្បីទប់ទល់នឹងសត្វល្អិតបំផ្លាញ [Cambodia]

ផ្ទះសំណាញ់ គឺជាសំណង់បិទជិតមួយដែលធ្វើឡើងពីសំណាញ់ក្រឡាល្អិត (ដូចស្បៃមុង) ដើម្បីទប់ទល់សត្វល្អិតបំផ្លាញដំណាំ និងការពារការខូចខាតដំណាំដោយសារទឹកភ្លៀង ខ្យល់ និងកម្តៅថ្ងៃប្រកបដោយប្រសិទ្ធភាព។

  • អ្នកចងក្រង៖ Nary Lay
ការប្រើប្រាស់ជីកំប៉ុស្តគោកលើ​ដំណាំស្រូវ
technologies

ការប្រើប្រាស់ជីកំប៉ុស្តគោកលើ​ដំណាំស្រូវ [Cambodia]

ការផលិតជីកំប៉ុស្តគោកដោយផ្សំឡើងពីលាមកគោ ចំបើង អង្កាម ផេះអង្កាម ស្លឹកឈើ កាកសំណល់ពីផ្ទះបាយ និងទឹក ដើម្បីប្រើប្រាស់លើដីស្រែដើម្បីបង្កើនគុណភាពដី និងកាត់បន្ថយការប្រើប្រាស់ជីគីមី។

  • អ្នកចងក្រង៖ Navin Chea
កសិរុក្ខកម្ម - ការដាំម្នាស់នៅចន្លោះដំណាំស្វាយ និងក្រូចពោធិ៍សាត់
technologies

កសិរុក្ខកម្ម - ការដាំម្នាស់នៅចន្លោះដំណាំស្វាយ និងក្រូចពោធិ៍សាត់ [Cambodia]

បច្ចេកទេសកសិរុក្ខកម្មដែលមានដាំដំណាំម្នាស់ជាមួយស្វាយ និងក្រូចពោធិ៍សាត់ដើម្បីរក្សាគុណភាពដី បង្កើនសេដ្ឋកិច្ច និងផ្តល់ផលិតផលច្រើនមុខដើម្បីបំរើតម្រូវការទីផ្សារ។

  • អ្នកចងក្រង៖ Be Gechkim
កសិរុក្ខកម្ម-ដំណាំសណ្តែកដីជាមួយស្វាយចន្ទីនៅតំបន់ខ្ពង់រាប
technologies

កសិរុក្ខកម្ម-ដំណាំសណ្តែកដីជាមួយស្វាយចន្ទីនៅតំបន់ខ្ពង់រាប [Cambodia]

ការដាំដំណាំប្រចាំរដូវ(សណ្តែកដី) ក្នុងចម្ការស្វាយចន្ទីដែលទើបដាំថ្មីមានគោលបំណងដាំបំពេញដីទំនេរចោលនៅចន្លោះដើមស្វាយចន្ទី។ វាជាដំណាំគម្របដីទប់ស្កាត់ការហូរច្រោះ និងបង្កើនជីជាតិដី ម៉្យាងវិញទៀតសណ្តែកដីជាប្រភេទដំណាំមានទីផ្សារ។

  • អ្នកចងក្រង៖ Navin Chea
ការប្រើធាងដូងជាគម្របដីសម្រាប់ផលិតកម្មដំណាំត្រឡាច
technologies

ការប្រើធាងដូងជាគម្របដីសម្រាប់ផលិតកម្មដំណាំត្រឡាច [Cambodia]

បច្ចេកទេសគម្របដីដោយប្រើធាងដូងសម្រាប់ដំណាំត្រឡាច ដើម្បីរក្សាសំណើមដី កាត់បន្ថយរំហួត បន្ថយស្មៅចង្រៃ សន្សំសំចៃទឹក ការពារការហូរច្រោះ និងបង្កើនទិន្នផលដំណាំ។

  • អ្នកចងក្រង៖ Sok Pheak