ទម្រង់នេះគឺហួសសម័យ ជាទម្រង់ដែលអសកម្ម។ ទៅកាន់ទម្រង់បច្ចុប្បន្ន
បច្ចេកទេស
អសកម្ម

ដំណាំបន្ថែមបំពេញចន្លោះដី ត្រប់វែង តាមចន្លោះដើមស្វាយ និងការពាររំហួតដោយ ប្រើចំបើងជាគម្របដី [ប្រទេសកម្ពុជា]

  • ការបង្កើត៖
  • បច្ចុប្បន្នភាព
  • អ្នកចងក្រង៖
  • អ្នកកែសម្រួល៖ ,
  • អ្នកត្រួតពិនិត្យច្រើនទៀត៖ ,

ការដាំដំណាំត្រប់វែងនៅក្រោមស្វាយ

technologies_2255 - ប្រទេសកម្ពុជា

ពិនិត្យមើលគ្រប់ផ្នែក

ពង្រីកមើលទាំងអស់ បង្រួមទាំងអស់
ភាពពេញលេញ៖ 88%

1. ព័ត៌មានទូទៅ

1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស

បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)

មន្ត្រីការិយាល័យកសិកម្ រុក្ខាប្រមាញ់ និងនេសាទ ស្រុកចិត្របុរី:

សារ៉ាវុធ លី

(+855) 89 796 786)

saravuthly123@gmail.com

ការិយាល័យកសិកម្ រុក្ខាប្រមាញ់ និងនេសាទ ស្រុកចិត្របុរី

ភូមិខ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ

ប្រទេសកម្ពុជា

ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ និងនេសាទ ស្រុកព្រែកប្រសព្វទទួលបន្ទុករួម:
អ្នកប្រើប្រាស់ដី:

សុភ័ក្រ យ៉ាន

(+855)17 834 572

មិនមានអ៊ីម៉ែល

កសិករ

ភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ

ប្រទេសកម្ពុជា

ប្រទេសកម្ពុជា

ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)
ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា

1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត

តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?

09/04/2017

អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:

បាទ/ចា៎

1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស

តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?

ទេ

2. ការពណ៌នាពីបច្ចេកទេស SLM

2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស

និយមន័យបច្ចេកទេស:

ការ​ដាំ​ដំណាំ​បន្ថែម​បំពេញ​ចន្លោះ​ដី​ដោយ​ដាំ​ត្រប់វែង​នៅ​ចន្លោះ​ដើម​ស្វាយ​ប្រើ​ចំបើង​គ្រប​លើ​គល់​ដំណាំ​ និង​ ពង្រាយ​ពេញ​លើ​ដី​ដើម្បី​រក្សា​សំណើម​ ការពារ​រំហួត​ដោយ​កម្តៅ​ថ្ងៃ​។​ ពេល​ចំបើង​រលួយ​ក្លាយ​ជា​ជី​ និង​ធ្វើ​ឱ្យ​ដី​ធូរ​។​ កសិករ​អាច​ប្រមូល​ផល​បាន​ពី​ការ​ដាំ​ដំណាំ​អាយុកាល​ខ្លី​ ក្នុង​រយៈ​ពេល​ពី​៣​ ឆ្នាំ​ដំបូង​មុន​ពេល​ដើម​ស្វាយ​ផ្តល់​ផល​ពេញ​លេញ​។​

2.2 ការពណ៌នាលម្អិតពីបច្ចេកទេស

ការពណ៌នា:

ការ​ដាំ​ដំណាំ​អាយុកាល​ខ្លី​លាយ​ជា​មួយ​ដំណាំ​ឈើ​ហូបផ្លែ​ដែល​ជា​​ប្រភេទ​ដំណាំ​អាយុកាល​វែង​ (ដូច​ជា​ស្វាយ​ដែល​ផ្តល់​ផល​នៅ​ឆ្នាំ​ទី​៣​អាស្រ័យ​ទៅ​តាម​ប្រភេទ​ពូជ​ ​និង​ ​ការ​ថែ​ទាំ​)​ ​គឺ​ ​ជា​ការ​អនុវត្ត​​បច្ចេកទេស​ ​​ ​​​ ​​កសិរុក្ខកម្ម​មួយ​ដ៏​ល្អ​ដែល​ផ្តល់​អត្ថប្រយោជន៍​ទាំង​ផ្នែក​សេដ្ឋកិច្ច​ និង​បរិស្ថាន​។​ ​ ​នៅ​ពេល​ដែល​កូន​ស្វាយ​នៅ​តូច​​មិន​ទាន់​ផ្តល់​ផល​នៅ​ចន្លោះ​ដើម​ស្វាយ​ ​គឺ​មាន​​សល់​ចន្លោះ​​ដី​ធំ​​ទូលាយ​ដើម្បី​បាន​ទទួល​ផល​ ​ប្រយោជន៍​បន្ថែម​ ​និង​ ​ជៀស​វាង​​ស្មៅ​ចង្រៃ​រាតត្បាត​ ​ធ្វើ​ឱ្យ​រំខាន​​ដល់​ការ​លូតលាស់​របស់​កូន​ស្វាយ​ការ​ដាំ​ត្រប់វែង​ ​និង​ប្រើ​​ចំបើង​ជា​គម្របដី​ គឺ​មិន​ត្រឹម​តែ​កសិករ​បាន​ទទួល​បាន​​ចំណូល​បន្ថែម​ប៉ុណ្ណោះ​ទេ​ ការ​ដាំ​និង​ថែ​ទាំ​ដំណាំ​ត្រប់វែង​អាច​ ​បំពេញ​បន្ថែម​ឱ្យ​​ការ​ថែ​ទាំ​ សំអាត​ស្មៅ​ ស្រោចទឹក​ ​ដាក់​ជី​ដល់​កូន​ស្វាយ​ទៀត​ផង​ ​។​ ដំណាំ​ត្រប់​អាច​ផ្តល់​ផល​ជា​បន្ត​បន្ទាប់​ចាប់​ពី​អាយុ​បាន​៣​ខែ​និង​បន្ត​ផ្តល់ផល​រាល់​ថ្ងៃ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ខែ​កសិករ​អាច​ប្រមូល​ផល​ពី​ដំណាំ​ត្រប់​ជា​ច្រើន​ដង​ក្នុង​មួយ​ឆ្នាំ​ដូច្នេះ​គាត់​អាច​ទាញ​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ដោយ​ ​ទទួល​បាន​ប្រាក់​ចំណូល​បន្ថែម​សម្រាប់​ដោះ​ស្រាយ​ចំណាយ​ប្រចាំ​ថ្ងៃ​ ​មុន​ពេល​ស្វាយ​ផ្តល់​ផល​ ​ដែល​ធ្វើ​ឱ្យ​ជីវ​ភាព​គាត់​ប្រសើរ​ជាង​មុន​។​

នៅ​ក្នុង​បច្ចេកទេស​នេះ​ដើម​ស្វាយ​ ​ត្រប់វែង​ ​និង​ចំបើង​បាន​ផ្តល់​អត្ថប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។​ ​នៅ​រដូវ​ប្រាំង​ស្វាយ​ផ្តល់​ជា​ម្លប់​ខ្លះ​ដល់​ដំណាំ​ត្រប់​ ​ហើយ​ត្រប់​ ​និង​ចំបើង​ដែល​គ្រប​លើ​គល់​ដំណាំ​ ​និង​រាយ​លើ​ដី​បាន​ ​ជួយ​រក្សា​សំណើម​ដី​ ​កាត់​បន្ថយ​រំហួត​​ មិន​ធ្វើ​ឱ្យ​ដំណាំ​ឆាប់​ស្រពោន​នៅ​ពេល​មាន​កំដៅ​ថ្ងៃ​ខ្លាំង​។​ លើស​ពី​នេះ​ទៅ​​ទៀត​នៅ​ពេល​ដែល​កសិករ​ស្រោច​ទឹក​លើ​ដំណាំ​ត្រប់​វា​ក៏​​បាន​ផល​ប្រយោជន៍​​ទៅ​ដល់​ស្វាយ​ ​ផង​ដែរ​។​​ រី​ឯ​នៅ​រដូវវ​ស្សា​ ​ចំបើង​​ ​និង​ត្រប់​ ​គឺ​ជា​គម្រប​ដី​ដ៏​សំខាន់​សម្រាប់​ទប់ស្កាត់​ការ​ហូរ​ច្រោះ​ពេល​មាន​ភ្លៀង​ខ្លាំង​។​ គម្រប​ចំបើង​ធ្វើ​ឱ្យ​ដី​សើម​ជា​និច្ចនោះ​ ​គឺ​ជា​ប្រភព​អាហារ​យ៉ាង​​សំខាន់​​សម្រាប់​​​​ពពួក​​មីក្រូសរីរាង្គ​មាន​ប្រយោជន៍​ក្នុង​ដី​ ​ពិសេស​ពេល​ចំបើង​ពុកផុយ​ ​គឺ​វា​ជួយ​បង្កើន​ជី​ជាតិ​ដី​ ​និង​ធ្វើ​ឱ្យ​ដី​ធូរ​ ​អំណោយ​ផល​ដល់​ការ​លូត​លាស់​របស់​ដំណាំ​។​ ​

​ក្នុង​ការ​អនុវត្ត​បច្ចេកទេស​នេះ​កសិករ​បាន​ដាំ​ស្វាយ​ជា​ជួរ​ដែល​មាន​ចន្លោះ​ស្មើៗ​គ្នា​ ៦ម៉ែត្រ​ ​គុណ ​៦ម៉ែត្រ​ ​ហើយ​ត្រប់​ត្រូវ​ ​បាន​ដាំ​ជា​ជួរ​នៅ​តាម​ចន្លោះ​ដើម​ស្វាយ​ក្នុង​ចន្លោះ​គុម្ព​ ១ម៉ែត្រ​ ​និង​ចន្លោះរង​ ១,៥ម៉ែត្រ​។​ រណ្តៅ​ ស្វាយ​មាន​ទំហំ​ ៧០x៧០x៧០​ សង់ទីម៉ែត្រ​ដោយ​មុន​ពេល​ដាំ​កសិករ​បាន​ដាក់​ផេះអង្កាម​លាយ​ជា​មួយ​លាមក​គោ​ ​និង​ស្លឹក​ទន្ទ្រានខែត្រ​នៅ​បាត​រណ្តៅ​ដែល​ជា​ជី​ដ៏​សំខាន់​សម្រាប់​ការ​​លូតលាស់​របស់​​ ដំណាំ​​ស្វាយ​។​​នៅ​ពេល​ដាំ​កសិករ​ក៏​បាន​បន្ថែម​ជី​កំប៉ុស្ត​ដែល​បាន​មក​ពី​កាក​សំណល់​ឡជីវឧស្ម័ន​នៅ​នឹង​គល់​ស្វាយ​ផង​ដែរ​។​

សម្រាប់​ការ​ដាំ​ត្រប់​វិញ​គាត់​ជីក​រណ្តៅ​ជម្រៅ​ប្រហែល​ ១០សង់ទីម៉ែត្រ​ ​ហើយ​ដាំ​កូន​ត្រប់​ដែល​បាន​សាប​រួច​ អាយុ​ ២០-៣០ថ្ងៃ​។​ បន្ទាប់​មក​ ​គាត់​ពង្រាយ​ចំបើង​នៅ​តាម​គល់​ត្រប់​គល់​ស្វាយ​ និង​ពេញ​ផ្ទៃដី​។​ កសិករ​ធ្វើ​ការ​ស្រោច​ទឹក​ត្រប់​ជា​រៀង​រាល់​ថ្ងៃ​ ​និង​ស្រោច​ទឹក​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​សម្រាប់​កូន​ស្វាយ​។ ​ការ​សំអាត​ស្មៅ​ ក៏​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​ ​ទោះ​ស្មៅ​មិន​សូវ​ដុះ​ច្រើន​ក្រោម​គម្រប​ចំបើង​ក្តី​។​ ​ជា​ទូទៅ​គាត់​ដាក់​ជី​កំប៉ុស្ត​នៅ​តាម​គល់​ដំណាំ​ចំនួន​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​ ​គឺ​នៅ​ដើម​ ​និង​ចុង​រដូវ​វស្សា​នៅ​ខែ​ឧសភា​ ​និង​ខែ​តុលា​។​ ​

​នៅ​ពេល​ដែល​ត្រប់​ចាប់​ផ្តល់​ផល​ កសិករ​ត្រូវ​ការ​ពេល​ប្រហែល​ ​១ម៉ោង​ក្នុង​មួយ​ថ្ងៃ​ក្នុង​ការ​ប្រមូល​ផល​ត្រប់​។​ ពេល​ខ្លះ​ការ​សំអាត​ស្មៅ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ពេល​ប្រមូល​ផល​នេះ​ដែរ​។​ ​ដើម្បី​​ឱ្យ​ការ​​អនុវត្ត​​បច្ចេកទេស​​​​នេះ​​កាន់​​តែ​មាន​ប្រសិទ្ធភាព​គួរ​ធ្វើ​ការ​ផ្លាស់​ប្តូរ​មុខ​ដំណាំ​អាយុកាល​ខ្លី​ឱ្យ​បាន​ញឹកញាប់​ ​ព្រោះ​ការ​ដាំ​ដំណាំ​ដដែល​ៗ​ ​ដំណាំ​នោះ​នឹង​ស្រូប​យក​ប្រភេទ​ជី​ដូចៗ​ ​គ្នា​ពី​ដី​ ​ធ្វើ​ឱ្យ​ការ​ដាំ​ជា​លើក​ទី​ពីរ​
មិន​សូវ​បាន​ល្អ​ ​និង​ងាយ​ក្នុង​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​ផ្សេងៗ​ដល់​ដំណាំ​។​ ​ការ​ផ្លាស់​ប្តូរ​មុខ​ដំណាំ​នេះ​អាច​ដូរ​ពី​ការ​ដាំ​ត្រប់វែង​ទៅ​ជា​សណ្តែក​បាយ​ពោត​ ​ឬ​ត្រសក់​ ដោយ​ស្ទាបស្ទង់​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ​ផង​ដែរ​។​

2.3 ​រូបភាពនៃបច្ចេកទេស

2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ

ប្រទេស:

ប្រទេសកម្ពុជា

តំបន់/រដ្ឋ/ខេត្ត:

ភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ

បញ្ជាក់បន្ថែមពីលក្ខណៈនៃទីតាំង:

នៅទីវាល

មតិយោបល់:

បច្ចេកទេសនេះអនុវត្តនៅផ្នែកខាងក្រោយផ្ទះរបស់កសិករ

2.6 កាលបរិច្ឆេទនៃការអនុវត្ត

បង្ហាញឆ្នាំនៃការចុះអនុវត្ត:

2012

2.7 ការណែនាំពីបច្ចេកទេស

សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
  • តាមរយៈគម្រោង / អន្តរាគមន៍ពីខាងក្រៅ
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):

កសិករបានចូលរួមដំណើរទស្សនៈកិច្ចនៅទីវាលនៅខេត្តបាត់ដំបងដែលមានការឧបត្ថម្ភពី SNV ក្រោមគម្រោងសាកវប្បកម្មកម្ពុជា ដើម្បីបង្កើនប្រាក់ចំណូល​ និងអាហារូបត្ថម្ភសហការជាមួយការិយាល័យកសិកម្មស្រុកចិត្របុរី ហើយគាត់បានរៀនបច្ចេកទេសនេះ។

3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM

3.1 គោលបំណងចម្បង (១​ ឬច្រើន)​ នៃបច្ចេកទេសនេះ

  • ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
  • កាត់បន្ថយ, បង្ការ, ស្តារឡើងវិញនូវការធ្លាក់ចុះគុណភាពដី
  • បង្កើតផលប្រយោជន៍សេដ្ឋកិច្ច
  • ដាក់ចំបើងរក្សាសំណើម ហើយនៅពេលវារលួយវាកើតជាជី ។ ទទួលបានចំណូលបន្លែមពីដំណាំរយៈពេលខ្លី មុនទទួលផលពេញលេញពីស្វាយ

3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស

ដីដាំដំណាំ

ដីដាំដំណាំ

  • ដំណាំប្រចាំឆ្នាំ
  • ប្រភេទដើមឈើធំៗ និងដើមឈើតូចៗ
  • ស្វាយ និង ត្រប់វែង
ដំណាំចម្បង (ដំណាំកសិ-ឧស្សាហកម្ម និងដំណាំស្បៀង) :

ស្វាយថៃ (៣ឆ្នាំបានផ្លែ) ត្រប់វែង (ក្រោយស្ទូងបាន ២ ខែ គឺអាចឱ្យផល។ កសិករឈប់ទទួលផលត្រប់វែងក្នុងរយៈពលេ ៦ខែ ទើបដាំជាថ្មី។ ប្រសិនកសិករចង់ទុកប្រមូលផលវារហូត ១ឆ្នាំក៏បានប៉ុន្តែប្រភេទផ្លែ និងទិន្នផល​ គឺទទួលបានទាប)

ចម្រុះ (ដំណាំ/ វាលស្មៅ/ ដើមឈើ)គិតទាំងកសិរុក្ខកម្ម

ចម្រុះ (ដំណាំ/ វាលស្មៅ/ ដើមឈើ)គិតទាំងកសិរុក្ខកម្ម

  • កសិរុក្ខកម្ម
ផលិតផល/សេវាកម្មចម្បង:

ស្វាយ និងត្រប់វែង

ប្រសិនបើដីមានការប្រែប្រួលបន្ទាប់ពីការអនុវត្តបច្ចេកទេស សូមបញ្ជាក់ពីការប្រើប្រាស់ដីមុនពេលអនុវត្តន៍បច្ចេកទេស:

ដីព្រៃរេចរិល

3.3 ព័ត៌មានបន្ថែមអំពីអ្នកប្រើប្រាស់ដី

ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
  • ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព
មតិយោបល់:

ទឹកស្រះ និងទឹកអណ្តូង ស្រះធ្លាប់រីងឆ្នាំ ២០១៦

ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
  • 1
សូមបញ្ជាក់:

ស្វាយដំណាំអាយុកាលវែង ត្រប់អាយុកាល ៦ ខែ ពោតមានអាយុកាល ០២ ខែ សណ្តែកបាយមានអាយុកាល ០២ ខែ

ដង់ស៊ីតេនៃសត្វចិញ្ចឹម (បើពាក់ព័ន្ធ):

ចិញ្ចឹមគោ ១៩ ក្បាល លាមកគោយកដាក់ឡជីវឧស្ម័ន និងប្រើសំណល់ឡសម្រាប់ដាក់ដំណាំ។ ចំនួនគោនេះ​​ គឺគ្រប់ក្រាន់សម្រាប់ដាក់នៅក្នុងឡជីវឧស្ម័នជារៀងរាល់ថ្ងៃ។

3.4 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង

  • កសិរុក្ខកម្ម
  • ធ្វើឱ្យប្រសើរឡើងគម្របដី/ ដំណាំគម្របដី
  • ការគ្រប់គ្រងជីជាតិដីតាមបែបចម្រុះ
  • ចំបើងជួយរក្សាសំណើមនិងក្លាយជាជីសរីរាង្គពេលវារលួយ

3.5 ការសាយភាយនៃបច្ចេកទេស

បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
  • ត្រូវបានផ្សព្វផ្សាយត្រឹមតំបន់មួយ
ប្រសិនបើបច្ចេកទេសត្រូវបានសាយភាយពាសពេញតំបន់ណាមួយ សូមកំណត់ទំហំផ្ទៃដីអនុវត្តន៍:
  • < 0.1 គម2 (10 ហិកតា)
មតិយោបល់:

បច្ចេកទេសនេះអនុវត្តលើផ្ទៃដីទំហំ ២៤៥០ ម៉ែត្រការ៉េ( ទទឹង៣៥ ម៉ែត្រ និងបណ្តោយ ៧០ ម៉ែត្រ) ។

3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស

វិធានការក្សេត្រសាស្ត្រ

វិធានការក្សេត្រសាស្ត្រ

  • A1: ដំណាំ/គម្របដី
  • A2: សារធាតុសរីរាង្គ/ជីជាតិដី
  • A3: ការរក្សាស្រទាប់ដីខាងលើ
វិធានការរុក្ខជាតិ

វិធានការរុក្ខជាតិ

  • V1: ឈើធំៗ និងដើមឈើតូចៗ
  • V2: ស្មៅនិងរុក្ខជាតិៗដែលដុះមានអាយុមិនលើសពី 2ឆ្នាំ

3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ

ការហូរច្រោះដីដោយសារទឹក

ការហូរច្រោះដីដោយសារទឹក

  • Wt: ការបាត់ដីស្រទាប់លើដោយការហូរច្រោះ
ការធ្លាក់ចុះសារធាតុគីមីក្នុងដី

ការធ្លាក់ចុះសារធាតុគីមីក្នុងដី

  • Cn: ការថយចុះជីជាតិ និងកាត់បន្ថយបរិមាណសារធាតុសរីរាង្គ (មិនកើតឡើងដោយការហូរច្រោះទេ)
ការបាត់បង់រូបសាស្ត្រនៃដី

ការបាត់បង់រូបសាស្ត្រនៃដី

  • Pc: ការហាប់ណែន
  • Pu: បាត់បង់នូវផលិតភាពជីវៈដោយសារសកម្មភាពផ្សេងៗ
ការធ្លាក់ចុះជីវសាស្ត្រនៃដី

ការធ្លាក់ចុះជីវសាស្ត្រនៃដី

  • Bc: ការថយចុះនូវគម្របរុក្ខជាតិ
  • Bl: ការបាត់បង់មីក្រូ និងម៉ាក្រូសរីរាង្គរបស់ដី
  • Bp: ការកើនឡើងនូវសត្វល្អិត ឬជំងឺ បាត់បង់នូវសត្វមានប្រយោជន៍
ការបាត់បង់ទឹក

ការបាត់បង់ទឹក

  • Ha: ការថយចុះសំណើមដី

3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី

បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
  • ការកាត់បន្ថយការធ្លាក់ចុះគុណភាពដី
  • ការជួសជុល/ ស្តារឡើងវិញនៃឱនភាពដីធ្ងន់ធ្ងរ
មតិយោបល់:

បានដាក់ជីកាកសំណល់ពីឡជីវឧស្ម័ន ដីនៅតំបន់នេះពុំសូវមានជីជាតិ ប៉ុន្តែការដាក់បន្ថែមជីសរីរាង្គ និងដាំដំណាំវិលជុំបានជួយកែលំអដីនេះបានប្រសើរឡើង។

4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម

4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ

ឈ្មោះអ្នកនិពន្ធ:

លោក ទឹម សុភា និង​ កញ្ញា អ៊ុំ សុវន្នី

កាលបរិច្ឆេទ:

09/04/2017

4.2 លក្ខណៈពិសេសនៃបច្ចេកទេស/ ពណ៌នាពីគំនូរបច្ចេកទេស

ស្វាយសរុបមានចំនួន ២៥ ដើម ត្រប់វែងមានចំនួន ៣៥០ ដើម និងផ្ទៃដីដាំត្រប់ក្រោមស្វាយមានទំហំ៦០០ ម៉ែត្រការ៉េ(ទទឹង ១៥ ម៉ែត្រ បណ្តោយ ៤០ ម៉ែត្រ ) ។

4.3 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម

កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
  • ក្នុងតំបន់អនុវត្តបច្ចេកទេស
កំណត់ទំហំ និងឯកត្តាផ្ទៃដី:

៦០០ ម៉ែត្រការ៉េ

បើសិនប្រើឯកតាតាមផ្ទៃដីក្នុងមូលដ្ឋាន សូមបញ្ជាក់ពីខ្ជាតប្តូរទៅជាហិកតា:

១ ហិិចតា = ១០០០០ ម៉ែត្រការ៉េ

ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):

រៀល

កំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (បើទាក់ទង)៖ 1 ដុល្លារ =:

4000,0

កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:

៣០០០០ រៀល

4.4 សកម្មភាពបង្កើត

សកម្មភាព ប្រភេទវិធានការ ពេលវេលា
1. ភ្ជួរដីហាល ក្សេត្រសាស្ត្រ ខែឧសភា
2. ជីករណ្តៅស្វាយ រចនាសម្ព័ន្ធ ខែឧសភា
3. ដាក់លាមកគោ ផេះអង្កាម កន្ទ្រានខែត្រក្នុងរណ្តៅ ក្សេត្រសាស្ត្រ ខែឧសភា
4. ដាំកូនស្វាយ ក្សេត្រសាស្ត្រ ខែឧសភា
5. ដាក់ជីកាកសំណល់ឡនៅតាមគល់ស្វាយ ក្សេត្រសាស្ត្រ ខែមិថុនា
6. ភ្ជួរដីលាយលាមកគោ បាចកំបោរកម្ចាត់មេរោគ រចនាសម្ព័ន្ធ ខែមិថុនា
7. បណ្តុះកូនគ្រាប់ត្រប់វែង ក្សេត្រសាស្ត្រ ខែឧសភា
8. ជីរណ្តៅ និងដាំកូនត្រប់វែង ក្សេត្រសាស្ត្រ ខែមិថុនា

4.5 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម ភ្ជួរដីហាលចោល ១៥ ថ្ងៃ ថ្ងៃ 0,5 20000,0 10000,0 100,0
កម្លាំងពលកម្ម ជីករណ្តៅដាំស្វាយ រណ្តៅ 35,0 5000,0 175000,0 100,0
កម្លាំងពលកម្ម ដាក់ជី និងបាចកំបោរ ថ្ងៃ 0,5 20000,0 10000,0 100,0
សម្ភារៈដាំដុះ កូនស្វាយ ដើម 25,0 8000,0 200000,0 100,0
សម្ភារៈដាំដុះ ពូជត្រប់វែង កញ្ចប់ 1,0 8000,0 8000,0 100,0
ជី និងសារធាតុពុល កំបោរ គីឡូក្រាម 25,0 2000,0 50000,0 100,0
ជី និងសារធាតុពុល ជីកាកសំណល់ឡជីវឧស្ម័ន ស្ពេត្រូ 50,0 2000,0 100000,0 100,0
សម្ភារៈសាងសង់ ចបកាប់ ផ្លែ 2,0 20000,0 40000,0 100,0
សម្ភារៈសាងសង់ បង្គីរ គូរ 1,0 7000,0 7000,0 100,0
សម្ភារៈសាងសង់ ត្រសេះជីកដី ដើម 1,0 25000,0 25000,0 100,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស 625000,0
មតិយោបល់:

កសិករប្រើលុយដែលចំណាយទាំងអស់បានមកពីការសន្សំ រីឯជីបានពីជីលាមកគោខ្លួនឯង និងជីកាកសំណលឡជីវឧស្ម័នដែលគម្រោងបានផ្តល់ឱ្យ។

4.6 សកម្មភាពថែទាំ

សកម្មភាព ប្រភេទវិធានការ ពេលវេលា/ ភាពញឹកញាប់
1. ត្រួតពិនិត្យដើមស្វាយកុំឱ្យដួល ឬដង្កូវស៊ីស្លឹក ការគ្រប់គ្រង ៥ ថ្ងៃត្រួតពិនិត្យម្តង
2. ភ្ជួរដំណាំគម្របដីដូចជាសណ្តែកបាយពេលប្រមូលផលរួច ក្សេត្រសាស្ត្រ ពេលប្រមូលផល
3. ជីកបង្អូរជុំវិញស្វាយ ការគ្រប់គ្រង ពេលស្វាយធំបន្តិច
4. ដាក់ជីកំប៉ុស្តិ៍ ជីកែងលាយ(15-15-15) ក្សេត្រសាស្ត្រ ដាក់ខែមិថុនា និងខែតុលា
5. ស្រោចទឹកត្រប់រាល់ថ្ងៃ ក្សេត្រសាស្ត្រ ពេលខែប្រាំង
6. ទិញម៉ាស៊ីនបូមទឹក ការគ្រប់គ្រង ក្រោយពេលដាំស្វាយរួច
មតិយោបល់:

ម៉ាស៊ីនបូមទឹកមានតម្លៃ ១,៦០០,០០០​​ រៀល

4.7 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)

បើអាច បំបែកថ្លៃដើមនៃការថែទាំទៅតាមតារាងខាងក្រោម បញ្ជាក់ធាតុចូលលម្អិត និងថ្លៃដើមក្នុងមួយឯកតា។ បើអ្នកមិនអាចបំបែកបាន សូមផ្តល់នូវតម្លៃប៉ាន់ស្មាននៃការថែទាំបច្ចេកទេសសរុប:

2800000,0

មតិយោបល់:

ម៉ាស៊ីនបូមទឹកមានតម្លៃ ១,៦០០,០០០​​ រៀល អំឡុងពេលថែទាំកសិករធ្វើដោយខ្លួនឯងនៅពេលទំនេរ រីឯការប្រើប្រាស់ជីគឺប្រើលាមកគោ និងជីកាកសំណល់ដែលមានប្រសិនបើចំណាយប្រហែល ១២០០០០០ក្នុងមួយឆ្នាំ។

4.8 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ

ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:

ម៉ាស៊ីនបូមទឹកមានមានតម្លៃខ្ពស់ ចំណាយប្រាក់លើការទិញកូនស្វាយ និងគ្រាប់ពូជត្រប់វែង ជួលពលកម្មបន្ថែមក្នុងការភ្ជួរដី ដោយឡែកមិនមានចំណាយលើការទិញជីទេ ដោយប្រើជីលាមកគោដែលខ្លួនមាន។

5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស

5.1 អាកាសធាតុ

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
  • < 250 មម
  • 251-500 មម
  • 501-750 មម
  • 751-1,000 មម
  • 1,001-1,500 មម
  • 1,501-2,000 មម
  • 2,001-3,000 មម
  • 3,001-4,000 មម
  • > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:

1138,20

លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:

ឆ្នាំ 2015 បរិមាណទឹកភ្លៀងមាន 1138.2 ម.ម ឆ្នាំ​ 2014 មាន 1696.50 ម.ម និងក្នុងឆ្នាំ 2013 មាន 1661.8 ម.ម។

បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:

ក្រសួងធនធានទឹក និងឧត្តុនិយម នាយកដ្ឋានឧត្តុនិយមឆ្នាំ ២០១៥

តំបន់កសិអាកាសធាតុ
  • មានភ្លៀងមធ្យម

មានពីររដូវគឺ រដូវប្រាំង និងរដូវវស្សា

5.2 សណ្ឋានដី

ជម្រាលជាមធ្យម:
  • រាបស្មើ (0-2%)
  • ជម្រាលតិចតួច (3-5%)
  • មធ្យម (6-10%)
  • ជម្រាលខ្ពស់បន្តិច (11-15%)
  • ទីទួល (16-30%)
  • ទីទួលចោត (31-60%)
  • ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
  • ខ្ពង់រាប
  • កំពូលភ្នំ
  • ជម្រាលភ្នំ
  • ជម្រាលទួល
  • ជម្រាលជើងភ្នំ
  • បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
  • 0-100 ម​
  • 101-500 ម
  • 501-1,000 ម
  • 1,001-1,500 ម
  • 1,501-2,000 ម
  • 2,001-2,500 ម
  • 2,501-3,000 ម
  • 3,001-4,000 ម
  • > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
  • មិនពាក់ព័ន្ធទាំងអស់

5.3 ដី

ជម្រៅដីជាមធ្យម:
  • រាក់ខ្លាំង (0-20 សម)
  • រាក់ (21-50 សម)
  • មធ្យម (51-80 សម)
  • ជ្រៅ (81-120 សម)
  • ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
  • មធ្យម (ល្បាយ, ល្បាប់)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
  • ម៉ត់/ ធ្ងន់ (ឥដ្ឋ)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
  • ទាប (<1%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:

ពីមុនដីដែលគាត់អនុវត្តបច្ចេកទេសនេះគឺជាដីព្រៃរេចរិលខ្សោះជីជាតិសម្បូរទៅដោយថ្មនៅស្រទាប់ខាងក្រោម តែដោយសារលាមកគោ និងជីកាកសំណល់ឡជីវឧស្ម័នដីនេះល្អជាងមុន។

5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក

នីវ៉ូទឹកក្រោមដី:

5-50 ម

ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:

ល្អ

គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):

ទឹកពិសារដែលមានគុណភាពល្អ

តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?

ទេ

តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?

ទេ

មតិយោបល់ និងលក្ខណៈពិសេសផ្សេងៗទៀតលើគុណភាព និងបរិមាណទឹក​ :

ទឹកដែលចេញពីអណ្តូងមានជាតិកំបោរដែលត្រូវបង្ហូរចូលក្នុងស្រះជាមុនសិន រីឯទឹកសម្រាប់បរិភោគគឺបានពីទឹកភ្លៀងបានត្រងទុក និងទិញទឹកស្អាតបន្ថែម។

5.5 ជីវៈចម្រុះ

ភាពសម្បូរបែបនៃប្រភេទ:
  • ទាប
ភាពសម្បូរបែបនៃទីជម្រក:
  • ទាប

5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស

នៅមួយកន្លែង ឬពនេចរ :
  • នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
  • ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិកម្ម:
  • ច្រើនជាង 50% នៃចំណូល
កម្រិតជីវភាព:
  • មាន
ឯកជន ឬក្រុម:
  • ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
  • ប្រើកម្លាំងពលកម្ម
  • គ្រឿងយន្ត/ ម៉ាស៊ីន
យេនឌ័រ:
  • ស្ត្រី
អាយុរបស់អ្នកប្រើប្រាស់ដី:
  • វ័យកណ្តាល
សូមបញ្ជាក់ពីលក្ខណៈពាក់ព័ន្ធផ្សេងទៀតអំពីអ្នកប្រើប្រាស់ដី:

កសិករអាយុ ៤៥ ឆ្នាំ

5.7 ទំហំផ្ទៃដីជាមធ្យមនៃដីផ្ទាល់ខ្លួន ឬជួលគេដែលបានអនុវត្ត​បច្ចេកទេស

  • < 0.5 ហិកតា
  • 0.5-1 ហិកតា
  • 1-2 ហិកតា
  • 2-5 ហិកតា
  • 5-15 ហិកតា
  • 15-50 ហិកតា
  • 50-100 ហិកតា
  • 100-500 ហិកតា
  • 500-1,000 ហិកតា
  • 1,000-10,000 ហិកតា
  • > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
  • ខ្នាតមធ្យម

5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក

ភាពជាម្ចាស់ដី:
  • ឯកជន មានកម្មសិទ្ធ
កម្មសិទ្ធិប្រើប្រាស់ដី:
  • ឯកជន
កម្មសិទ្ធប្រើប្រាស់ទឹក:
  • ឯកជន

5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ

សុខភាព:
  • មិនល្អ
  • មធ្យម
  • ល្អ
ការអប់រំ:
  • មិនល្អ
  • មធ្យម
  • ល្អ
ជំនួយបច្ចេកទេស:
  • មិនល្អ
  • មធ្យម
  • ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
  • មិនល្អ
  • មធ្យម
  • ល្អ
ទីផ្សារ:
  • មិនល្អ
  • មធ្យម
  • ល្អ
ថាមពល:
  • មិនល្អ
  • មធ្យម
  • ល្អ
ផ្លូវ និងការដឹកជញ្ជូន:
  • មិនល្អ
  • មធ្យម
  • ល្អ
ទឹកផឹក និងអនាម័យ:
  • មិនល្អ
  • មធ្យម
  • ល្អ
សេវាកម្មហិរញ្ញវត្ថុ:
  • មិនល្អ
  • មធ្យម
  • ល្អ

6. ផលប៉ះពាល់ និងការសន្និដ្ឋាន

6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម

ផលិតផល

ផលិតកម្មដំណាំ

ថយចុះ
កើនឡើង
គុណភាពមុន SLM:

ជាដីព្រៃ

គុណភាពក្រោយ SLM:

ដាំដំណាំដោយប្រើជីលាមកសត្វ កំប៉ុស្តិ៍

មតិ​យោបល់/ ការបញ្ជាក់:

ផលិតកម្មកើន

គុណភាពដំណាំ

ថយចុះ
កើនឡើង

ផលិតកម្មសត្វ

ថយចុះ
កើនឡើង
គុណភាពមុន SLM:

គោ ៣០ ក្បាល

គុណភាពក្រោយ SLM:

១៩ ក្បាល

មតិ​យោបល់/ ការបញ្ជាក់:

លក់គោ ១១ ក្បាលដើម្បីយកលុយធ្វើផ្ទះ ទុកខ្លះដើម្បីយកលាមកសត្វ។ បរិមាណគោល ១៩ ក្បាល​​ គឺគ្រប់គ្រាន់សម្រាប់យកលាមកវាមកធ្វើជាជីលើដំណាំ។

ហានិភ័យនៃភាពបរាជ័យរបស់​​ផលិតកម្ម

កើនឡើង
ថយចុះ
គុណភាពមុន SLM:

ទុកចោល

គុណភាពក្រោយ SLM:

មានដំណាំច្រើនប្រភេទមិនទុកដីទំនេរចោល

មតិ​យោបល់/ ការបញ្ជាក់:

ដាំវិលជុំផ្លាស់ប្តូរប្រភេទដំណាំ

ភាពសម្បូរបែបនៃផលិតផល

ថយចុះ
កើនឡើង
គុណភាពមុន SLM:

ទុកចោល

គុណភាពក្រោយ SLM:

មានដំណាំ

មតិ​យោបល់/ ការបញ្ជាក់:

មានដំណាំទៅតាមទីផ្សារ

ការគ្រប់គ្រងដី

រារាំង
ភាពសាមញ្ញ
គុណភាពមុន SLM:

ដីខ្សោះជីជាតិ

គុណភាពក្រោយ SLM:

មិនទុកដីទំនេរ​ កែលំអរដីដោយប្រើជីធម្មជាតិ

ការបង្កើតថាមពល

ថយចុះ
កើនឡើង
ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក

ទឹកបរិភោគដែលអាចទាញយកមកប្រើប្រាស់បាន

ថយចុះ
កើនឡើង

គុណភាពទឹកបរិភោគ

ថយចុះ
កើនឡើង

ទឹកដែលអាចប្រើប្រាស់​បាន​សម្រាប់​ការចិញ្ចឹមសត្វ

ថយចុះ
កើនឡើង

គុណភាពទឹកសម្រាប់ការចិញ្ចឹមសត្វ

ថយចុះ
កើនឡើង

ទឹកប្រើប្រាស់សម្រាប់ស្រោចស្រព

ថយចុះ
កើនឡើង

គុណភាពទឹកស្រោច​ស្រព

ថយចុះ
កើនឡើង

តម្រូវការទឹកសម្រាប់ស្រោចស្រព

កើនឡើង
ថយចុះ
គុណភាពមុន SLM:

មិនមានដាំដំណាំ

គុណភាពក្រោយ SLM:

មានដាំដំណាំពេញមួយឆ្នាំ

មតិ​យោបល់/ ការបញ្ជាក់:

ដំណាំក្រោមស្វាយត្រូវការស្រោចទឹករាល់ថ្ងៃ

ចំណូល និងថ្លៃដើម

ការចំណាយលើធាតុចូលកសិកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

មានគោខ្លួនឯង និងមានឡជីវឧស្ម័នមិនចំណាយទៅលើការទិញជីពីទីផ្សារ ។ កម្លាំងពលកម្ម ភាគច្រើនធ្វើដោយខ្លួនឯង។

ចំណូលក្នុងកសិដ្ឋាន

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

បានចំណូលជាប្រចាំពីការលក់ផ្លែត្រប់

ភាពសម្បូរបែបប្រភពប្រាក់​ចំណូល

ថយចុះ
កើនឡើង

បន្ទុកការងារ

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ការគ្រប់គ្រងត្រួតពិនិត្យមើលស្វាយ មើលត្រប់វែងគឺធ្វើរួមគ្នា

ផលប៉ះពាល់ទៅលើវប្បធម៌សង្គម

សន្តិសុខស្បៀង/ ភាពគ្រប់គ្រាន់ខ្លួនឯង

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

បានហូបក្នុងគ្រួសារ និងលក់បានប្រាក់ចំណូល

ស្ថានភាពសុខភាព

អាក្រក់ជាងមុន
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ប្រើលាមកគោ ជីកំបុស្តិ៍ ជីកាកសំណល់ឡជីវឧស្ម័នដែលមិនប៉ះពាល់ដល់សុខភាពអ្នកដាំដុះ និងអ្នកទិញបរិភោគ។

ឱកាសនៃការបង្កើតថ្មី

កាត់បន្ថយ
ប្រសើរជាងមុន
គុណភាពក្រោយ SLM:

មានគំនិតដាំដំណាំផ្សេងៗដូចជាទំពាំង

ផលប៉ះពាល់ទៅលើអេកូឡូស៊ី

វដ្តទឹក/លំហូរ

បរិមាណទឹក

ថយចុះ
កើនឡើង

គុណភាពទឹក

ថយចុះ
កើនឡើង

រំហួត

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

បានចំបើង និងស្វាយជាម្លប់

ដី

សំណើមដី

ថយចុះ
កើនឡើង

គម្របដី

កាត់បន្ថយ
ប្រសើរជាងមុន

ដីប្រេះ

កើនឡើង
កាត់បន្ថយ

ដីហាប់

កើនឡើង
កាត់បន្ថយ
មតិ​យោបល់/ ការបញ្ជាក់:

ជីកំប៉ុស្តិ៍ និងជីកាកសំណល់ឡជីវឧស្ម័នបានជួយឱ្យដីធូរ

សារធាតុសរីរាង្គដី/ការបូនក្រោមដី

ថយចុះ
កើនឡើង
ជីវចម្រុះ៖ ដំណាំ, សត្វ

ប្រភេទរាតត្បាត

កើនឡើង
កាត់បន្ថយ

ប្រភេទសត្វមានប្រយោជន៍

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

សម្បូរសត្វកាឡនតន

ការគ្រប់គ្រងកត្តាចង្រៃ/ ជំងឺ

ថយចុះ
កើនឡើង
ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ និងគ្រោះអាកាសធាតុ

ផលប៉ះពាល់នៃទឹកជំនន់

កើនឡើង
ថយចុះ

ផលប៉ះពាល់នៃគ្រោះរាំងស្ងួត

កើនឡើង
ថយចុះ

ផលប៉ះពាល់នៃព្យុះស៊ីក្លូន/ព្យុះភ្លៀង

កើនឡើង
ថយចុះ

អាកាសធាតុ

អាក្រក់ជាងមុន
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ដោយសារមានដើមស្វាយ

6.2 ផលប៉ះពាល់ក្រៅបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

មានអ្នកយកទៅអនុវត្តតាម កសិករផ្សេងចាប់អារម្មណ៍ច្រើន មានស្ថាប័នពាក់ព័ន្ធចុះមកទស្សនៈកិច្ច

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

មានកសិករផ្សេងមកទស្សនៈកិច្ច តាមរយៈកម្មវិធី ASPIRE និង​គម្រោង CHAIN។

6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)

ការប្រែប្រួលអាកាសធាតុ

ការប្រែប្រួលអាកាសធាតុ
រដូវកាល ប្រភេទនៃការប្រែប្រួលអាកាសធាតុ/ព្រឹត្តិការណ៍ លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
សីតុណ្ហភាពប្រចាំឆ្នាំ កើនឡើង មធ្យម
សីតុណ្ហភាពប្រចាំរដូវកាល រដូវប្រាំង កើនឡើង ល្អណាស់
បរិមាណទឹកភ្លៀងប្រចាំរដូវកាល សើម/រដូវភ្លៀង ថយចុះ ល្អ
ការប្រែប្រួលអាកាសធាតុផ្សេងៗ ការប្រែប្រួលនៃរបបទឹកភ្លៀង កើនឡើង មធ្យម

គ្រោះអាកាសធាតុ (មហន្តរាយ) ​

គ្រោះមហន្តរាយធម្មជាតិ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
ព្យុះភ្លៀងតាមតំបន់ មធ្យម
គ្រោះមហន្តរាយអាកាសធាតុ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
រលកកម្តៅ មធ្យម
រាំងស្ងួត ល្អ
គ្រោះមហន្តរាយជីវៈសាស្ត្រ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
ការរាតត្បាតនៃជំងឺ ល្អ
ការមានបញ្ហាសត្វល្អិត/ដង្កូវ មធ្យម

6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍

តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមាន

រយៈពេលវែង:

វិជ្ជមានខ្លាំង

តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមានតិចតួច

រយៈពេលវែង:

វិជ្ជមាន

6.5 ការទទួលយកបច្ចេកទេស

  • 1-10%
ក្នុងចំណោមគ្រួសារទាំងអស់ដែលអនុវត្តបច្ចេកទេស តើមានប៉ុន្មាន​គ្រួសារ​ដែល​ចង់​ធ្វើ​ដោយ​ខ្លួន​ឯង ដោយមិន​ទទួល​បាន​សម្ភារៈ​លើក​​ទឹកចិត្ត/​ប្រាក់ឧបត្ថម្ភ?​:
  • 0-10%
មតិយោបល់:

៧ គ្រួសារ ចង់បានចំណូលបន្ថែម ទោះបីពួកគាត់មិនបានអនុវត្តទាំងអស់តែគាត់ក៏យកផ្នែកមួយនៃបច្ចេកទេសទៅអនុវត្តផងដែរ

6.6 ការបន្សុំា

តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវ​ដើម្បី​បន្ស៊ាំ​ទៅនឹង​ស្ថាន​ភាព​ប្រែប្រួល​ដែរ​ឬទេ?

បាទ/ចា៎

បើឆ្លើយបាទ/ ចា៎ សូមកំណត់ថាតើស្ថានភាពប្រែប្រួលមួយណាត្រូវបានបន្ស៊ាំ:
  • ការប្រែប្រួលអាកាសធាតុ/គ្រោះមហន្តរាយធម្មជាតិ

6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស

ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី
អាចដាំដំណាំអាយុកាលខ្លីនៅតាមចន្លោះដើមស្វាយ
ស្រោចទឹកដល់ត្រប់វែងក៏បានប្រយោជន៍ដល់ស្វាយផងដែរ
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស​ ទស្សនៈរបស់បុគ្គលសំខាន់ៗ
មិនឱ្យដីទំនេរចោលដែលខាតផលប្រយោជន៍ព្រោះស្វាយរយៈពេលប្រហែល០៣ឆ្នាំទើបអាចប្រមូលផលបាន
ចំបើងជួយរក្សាសំណើមដល់ដីកុំឱ្យហួត និងខ្សោះជីជាតិ
បានប្រាក់ចំណូលដល់គ្រួសារ
ដីមិនខ្សោះជីជាតិដោយសារដំណាំអាយុកាលខ្លី វិលជុំ និងប្រើប្រាស់តែលាមកគោ ជីកំប៉ុស្តិ៍ និងកាកសំណល់ឡជីវឧស្ម័ន

6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ

ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
ដង្កូវរូងដើមត្រប់វែង ដើរចាប់ពងដង្ហូវ មិនប្រើថ្នាំពុលដែលប៉ះពាល់ដល់សុខភាព
ខ្វះទីផ្សារនៅពេលដែលដាំត្រប់វែងបានផលច្រើន ដើរលក់គ្រប់ទីផ្សារដែលអាចទៅបានដើរលក់តាមផ្ទះ
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកចងក្រងឬបុគ្គលសំខាន់ៗ តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
នៅពេលស្វាយធំប្រមូលផលបានពេញលេញ គឺមិនអាចដាំដំណាំត្រប់វែងនៅក្រោមស្វាយបានទៀតទេ អាចដាំជារំដេង រមៀត
ត្រូវការជីកំប៉ុស្តិ៍ និងឡជីវឧស្ម័ន ជំរុញការចិញ្ចឹមសត្វគោ ក្របី មាន់ជ្រូកជាដើម។

7. ឯកសារយោង និងវេបសាយ

7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន

  • តាមការចុះទីវាល​ ការស្រាវជ្រាវនៅទីវាល

៦ នាក់

  • ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី

១ នាក់

ម៉ូឌុល