បច្ចេកទេស

ការ​ដាំ​សណ្តែកបាយ​នៅ​ចន្លោះ​ដើម​ក្រូចពោធិ៍សាត់​នៅតំបន់​ភ្នំ​ [ប្រទេសកម្ពុជា]

ដំណាំ​ឆ្លាស់​

technologies_3146 - ប្រទេសកម្ពុជា

ពិនិត្យមើលគ្រប់ផ្នែក

ពង្រីកមើលទាំងអស់ បង្រួមទាំងអស់
ភាពពេញលេញ៖ 88%

1. ព័ត៌មានទូទៅ

1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស

បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)

អ្នកប្រើប្រាស់ដី:

សារិទ្ទិ​ ជា

អ្នកប្រើប្រាស់ដី

ប្រទេសកម្ពុជា

ប្រធានស្តីទីការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកភ្នំក្រវាញ:

ផាន្នី ដួង ​

ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកភ្នំក្រវាញ

ប្រទេសកម្ពុជា

ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់:
ប្រធានការិយាល័យកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ស្រុកបាកាន:
មន្ត្រីក្សេត្រសាស្ត្រនៅការិយាល័យកសិកម្ម​ ​​​​​​​​​រុក្ខាប្រមាញ់ និង នេសាទ ស្រុកកណ្ដៀង:

កុម្ភៈ ​ សេង

ការិយាល័យកសិកម្ម​ ​​​​​​​​​រុក្ខាប្រមាញ់ និង នេសាទ ស្រុកកណ្ដៀង

ប្រទេសកម្ពុជា

ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)
ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា

1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត

អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:

បាទ/ចា៎

1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស

តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?

ទេ

2. ការពណ៌នាពីបច្ចេកទេស SLM

2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស

និយមន័យបច្ចេកទេស:

ការ​​ដាំ​​សណ្តែក​បាយ​​នៅ​​ចន្លោះ​​ក្រូច​ពោធិ៍សាត់​​ដើម្បី​​បង្កើន​​ជីជាតិ​​ដី​​​​ ​​និង​​ទទួល​​បាន​​ប្រាក់​​ចំណូល​​បន្ថែម​​មុន​​ពេល​​ដែល​​ក្រូច​ពោធិ៍​សាត់​​ផ្តល់​ផល​​។​

2.2 ការពណ៌នាលម្អិតពីបច្ចេកទេស

ការពណ៌នា:

កសិរុក្ខកម្ម​ ​គឺ​ការ​អនុវត្តន៍​ការ​ងារ​ដាំ​ដុះ​ដោយ​ដាំ​លាយ​ឡំ​គ្នា​រវាង​ដើម​ឈើ​ដែល​មាន​អាយុកាល​វែង​ ​(ដើម​ឈើ​ ​ ​ចុល្លព្រឹក្ស​ ​តាលព្រឹក្ស​ ​ឫស្សី​ ។ល។)​ ​ជា​មួយ​ដំណាំ​កសិកម្ម​ ​ឬ​សត្វ​ពាហនៈ​នៅ​លើ​ផ្ទៃ​ដី​នៃ​ឯកតា​គ្រប់​គ្រង​តែ​មួយ​រួម​គ្នា។​ ​ប្រព័ន្ធ​កសិរុក្ខកម្ម​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ផ្នែក​អេកូឡូស៊ី​ និង​សេដ្ឋកិច្ច​ ​​ដោយ​សារ​អន្តរ​អំពើ​​របស់​វា​ទៅ​លើ​សមាសភាគ​នៃ​ការ​ប្រើ​ប្រាស់​ដី​ផ្សេងៗ​គ្នា​ ​(Lundgren​ ​and​ ​Raintree,​ ​1982)។​ ​ប្រព័ន្ធ​នេះ​ជា​តំណាង​រូបភាព​​​កសិកម្ម​ផង​ ​និង​​ព្រៃ​ឈើ​ផង​ដោយ​វិធាន​ប្រើប្រាស់​ដី​ដាំ​ដុះ​ចម្រុះ​គ្នា​។​ ​ប្រព័ន្ធ​កសិរុក្ខកម្ម​មាន​លក្ខណៈ​សម្គាល់​ចំនួន​បី​ដូច​ខាង​ក្រោម៖​
១. ផលិតភាព​ ​(បង្កើន​ផលិត​ផល​ឈើ​ ​បង្កើន​ទិន្នផល​ដំណាំ​រួម​ផ្សំ​ ​កាត់​បន្ថយ​ប្រាក់​ចំណាយ​ ​និង​បង្កើន​ប្រសិទ្ធភាព​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​)​ ២. និរន្តរភាព​(ផល​ប្រយោជន៍​ដល់​ដី​ ​ដោយ​ពី​ឥទ្ធិពល​ដែល​ទទួល​បាន​ពី​ដើម​ឈើ)​ ​ ៣. ដែល​អាច​អនុវត្តន៍​បាន(MoE/Adaptation Fund/​UNEP,​ 2016)។​

នៅ​កម្ពុជា​កសិករ​អាច​ដាំ​សណ្តែក​បាយ​បាន​ស្ទើរ​ពេញ​មួយ​ឆ្នាំ​អាស្រ័យ​ដោយ​កត្តា​សំណើម​ដី។​ ​សណ្តែក​បាយ​ជា​ដំណាំ​អាយុកាល​ខ្លី​ដែល​អាច​ដាំ​នៅ​តំបន់​ទីជម្រាល​ ​និង​តំបន់​វាល​ទំនាប។​ ​ជា​ធម្មតា​នៅ​តំបន់​ខ្ពង់រាប​កសិករ​អាច​ដាំ​ដំណាំ​នេះ​ដែល​ជា​ដំណាំ​ទី​២​ ​ ​នៅ​ក្នុង​ខែ​សីហា​ ​ហើយ​ប្រមូល​ផល​នៅ​ខែ​តុលា។​ ​សណ្តែក​បាយ​ជា​ប្រភេទ​ដំណាំ​អាច​ដុះ​លូត​លាស់​លើ​ដី​ច្រើន​ប្រភេទ​ ​តែ​ដី​ដែល​សម​ស្រប​សម្រាប់​ដំណាំ​នេះ​ ​គឺ​ប្រភេទ​ដី​ល្បាប់​ ​ល្បាយ​ខ្សាច់​ ​និង​ដី​កម្អែល​ភ្នំ​ភ្លើង​ភាគ​ច្រើន​ជា​ដី​ធូរ​ ​ជ្រាប​ទឹក​រហ័ស​ ​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ ​(អាសូត(N)​ ​ផូស្វ័វ (P)​ ​ប៉ូតាស្យូម (K)​ កាល់ស្យូម​ ​(Ca)​ ​ម៉ាញ៉េស្យូម(Mg)​ ​និង​សារធាតុ​សរីរាង្គ​ ​(MAFF, 2005)។​ ​រយៈ​ពេល​នៃ​ការ​ប្រមូល​ផល​ ​គឺ​ប្រែប្រួល​ទៅ​តាម​ប្រភេទ​ពូជ​ ​(ពូជ​ស្រាល​ ​៦០​ ​ទៅ​ ​៦៥​ ​ថ្ងៃ​ ​ពូជ​កណ្តាល​ ​៦៥​ ​ទៅ​ ​៧០ថ្ងៃ​ ​ពូជ​ធ្ងន់​ ​៧៥​ ​ទៅ​ ​៨០​ ​ថ្ងៃ)។​

​កាក​សំណល់​សណ្តែក​បាយ​ ​ ​គឺ​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្កើន​គុណភាព​ដី​ដោយ​សារ​ប្រព័ន្ធ​ប្ញស​របស់​វា​មាន​កំពក​ដែល​បង្កើត​ឡើង​ដោយ​វត្តមាន​នៃ​បាក់​តេរី​សហប្រាណ​ពពួក​​រីហ្សូប្សូម​(Rhizobium)​ដែល​ក្រុម​នេះ​មាន​សមត្ថភាព​អាច​ស្រូប​ ​និង​ចាប់​យក​អាសូត​សេរី​ពី​បរិយាកាស​ទៅ​ក្នុង​ដី​បាន។​ ​ប្រព័ន្ធ​ឫស​ដែល​ជា​សារធាតុ​សរីរាង្គ​មួយ​ក៏​ជួយ​ធ្វើ​ឱ្យ​ទម្រង់​ដី​ប្រសើរ​ឡើង​ផង​ដែរ​(MAFF,​ ​2005,​ ​Chadha,​ ​2010,​ ​IRRI-CIMMYT ​​alliance,​ ​2009)។​ ​សណ្តែក​បាយ​មាន​ប្រព័ន្ធ​ឫស​​ដែល​អាច​ចាក់​ចូល​ទៅ​ក្នុង​ដី​ជម្រៅ​ ​៥០​-៦០​ ​សង់ទីម៉ែត្រ។​ ​ជួន​កាល​អ្នក​ប្រើ​ប្រាស់​ដី​មួយ​ចំនួន​ក៏​បាន​ដាំ​ដំណាំ​នេះ​ដើម្បី​ធ្វើ​ជា​ជី​ស្រស់​ក្នុង​ការ​បង្កើន​គុណភាព​ដី​ ​(TauchUng, 2010)។​ ចំណែក​ក្រូច​ពោធិ៍សាត់​វិញ​ជា​ដំណាំ​អាយុកាល​វែង​ផ្តល់​ផល​ជា​លើក​ដំបូង​នៅ​អាយុ​ ​៤​ឆ្នាំ​ ​និង​ផ្តល់​ផ្លែ​ច្រើន​នៅ​អាយុ​​ ​៦ឆ្នាំ​ ​ហើយ​មាន​អាយុកាល​យ៉ាង​តិច​ ​២០ឆ្នាំ​អាស្រ័យ​ទៅ​លើ​ការ​ថែ​ទាំ​(Chadha, 2010)។​

​លោក​ ​ជា​ ​សារិទ្ធ​ ​គឺ​ជា​ឧទាហរណ៍​មួយ​នៃ​អ្នក​ប្រើ​ប្រាស់​ដី​ដែល​អនុវត្តន៍​ការ​ដាំ​សណ្តែក​បាយ​នៅ​ចន្លោះ​ក្រូច​ពោធិ៍សាត់​តាំង​ពី​ឆ្នាំ​ ​២០១៣​ ​មក​ម្ល៉េះ​។ល។​ ​ការ​ជ្រើស​រើស​ការ​ដាំ​ដុះ​បែប​នេះ​ ​គឺ​មាន​គោល​បំណង​សំខាន់​ដូច​ជា៖​ ​ជួយ​បង្កើន​ជី​ជាតិ​ដី​ឱ្យ​បាន​ប្រសើរ​ ​បង្ការ​ការ​​ហូរ​ច្រោះ​ដី​ ​និង​ទទួល​បាន​ប្រាក់​ចំណូល​មុន​ពេល​ក្រូច​ពោធិ៍​សាត់​ផ្តល់​ផល។​ ​ ​លើស​ពី​នេះ​ទៅ​ទៀត​ការ​ដាំ​សណ្តែក​បាយ​បាន​ជួយ​បង្ក្រាប​ស្មៅ​មិន​ឱ្យ​ដុះ​លូត​លាស់​ខ្លាំង​ផង​ដែរ។​ ​ក្រោយ​ពេល​ប្រមូល​ផល​សណ្តែក​បាយ​រួច​ ​កាក​សំណល់​ដើម​របស់​វា​ត្រូវ​ទុក​ឱ្យ​រលួយ​ដើម្បី​បង្កើត​ជា​សារធាតុ​សរីរាង្គដល់​ដី។​ ​គេ​មិន​ភ្ជួរ​លុប​នោះ​ទេ​ ​ព្រោះ​អាច​ធ្វើ​ឱ្យ​ដាច់​ឫស​ក្រូច។​ ជា​ទូ​ទៅ​សណ្តែក​បាយ​អាច​ដាំ​ដុះ​ពីរ​ដង​ក្នុង​មួយ​រដូវ​ ​គឺ​អាស្រ័យ​លើ​របាយ​ទឹក​ភ្លៀង​ ​និង​សំណើម​ដី។​

​ពេល​ប្រមូល​ផល​ម្តងៗ​ ​គឺ​អាច​គេ​ត្រូវ​បេះ​ប្រមូល​ផល​បាន​ចំនួន​ ៣សារ​​ ​ទើប​អស់​ ​ដែល​ជា​មធ្យម​សណ្តែក​បាយ​ដែល​(បុក​ដាំ​នៅ​ចន្លោះ​ក្រូច​ពោធិ៍សាត់)​ផ្តល់​ផល​បាន​ជា​មធ្យម​១២០០​ គីឡូក្រាម/​ហិកតា។​ ​ប្រសិន​បើ​សណ្តែក​បាយ​ដាំ​តែ​មួយ​មុខ​ ​ហើយ​តាម​រយៈ​ការ​បុក​ដាំ​ ​គឺ​អាច​ទទួល​បាន​ទិន្នផល​ជា​មធ្យម​ ​១៣០០-​១៤០០​ គីឡូក្រាម/​ហិកតា​ ​ហើយ​រី​ឯ​​​តម្លៃ​​​លក់​បាន​ក្នុង​តម្លៃ​គឺ​ ​៤៥០០​ ​រៀល​ ​ទៅ​ ​៥០០០រៀល ក្នុង​មួយ​គីឡូក្រាម។​

​ក្នុង​ការ​ដាំ​ក្រូច​ពោធិ៍សាត់​ ​ត្រូវ​ភ្ជួរ​ដី​ ​ចំនួន​ ​២ដង។​ ​នៅ​ពេល​ភ្ជួរ​លើក​ទី១​ ​គឺ​ហាល​ដី​ចោល​រយៈ​ពេល​ ​១-២ខែ​ ​មុន​ពេល​ភ្ជួរ​រាស់​ជា​លើក​ទី​ពីរ។​ ​ក្រូច​ពោធិ៍សាត់​ ​គឺ​ដាំ​ជា​ជួរ​ដោយ​កាប់​រណ្តៅ​ដែ​លមាន​ទំហំ​រណ្តៅ​បណ្តោយ​ ​១ម៉ែត្រ​ ​ទទឹង​ ​១ម៉ែត្រ​ ​និង​ជម្រៅ​រណ្តៅ​ប្រហែល​ ​៧០-៨០​សង់ទីម៉ែត្រ​ ​ចន្លោះ​ពី​ដើម​មួយ​ទៅ​ដើម​មួយ​ ​គឺ​ ​៦​ម៉ែត្រ​ ​គុណ​នឹង​ ​៦ម៉ែត្រ។​ ​មុន​ពេល​ដាំ​កូន​ក្រូច​​ពោធិ៍សាត់​ (ក្រូច​​ពោធិ៍​សាត់​ដែល​ទិញ​មក​ពី​តំបន់​ផ្សេង)​ ​ត្រូវ​រក្សា​វា​ទុក​ក្នុង​រយៈ​ពេល​ ​១៥-២០​​ថ្ងៃ​ ​មុន​យក​ទៅ​ដាំ​ដើម្បី​ឱ្យ​វា​បន្ស៊ាំទៅ​​​នឹង​លក្ខខណ្ឌ​អាកាស​ធាតុ​នៅ​ក្នុង​តំបន់​ជា​មុន​សិន។​ ​កសិករ​ក៏​បាន​រៀប​ចំ​បង្កប់​ប្រព័ន្ធ​បំពង់​បង្ហូរ​ទឹក​នៅ​ក្រោម​ដី​ផង​ដែរ​សម្រាប់​ស្រោច​ស្រព​លើ​ដំណាំ​ក្រូច​ពោធិ៍សាត់។​ ​ប្រភព​​ទឹក​​ ​គឺ​បាន​មក​ពី​អូរ​ ​ដែល​នៅ​ជិត​នោះ។​ ​បន្ទាប់​ពី​ដាំ​ក្រូច​ពោធិ៍សាត់​រួច​ហើយ​សណ្តែក​បាយ​ត្រូវ​បាន​យក​មក​បុក​ដាំ​​នៅ​ចន្លោះ​ដី​ទំនេរ​ ​ដោយ​ដាក់​គ្រាប់​ចំនួន​ ​៣​ ​ទៅ​ ​៤​ ​គ្រាប់​ក្នុង​មួយ​រន្ធ​ ​(រន្ធ​បុក​ដាំ​មាន​ជម្រៅ​ ​៣​ ​ទៅ​ ​៤​ ​សង់​ទី​ម៉ែត្រ​ ​បុក​ដាំ​ជា​ជួរ​ដែល​មាន​ចន្លោះ​ជួរ​ ៣០​សង់ទីម៉ែត្រ​ ​និង​ពី​គុម្ព​មួយ​ទៅ​គុម្ព​ទៀត​ ​មាន​ប្រវែង​ ​២០​ ​សង់ទីម៉ែត្រ។​ ​បន្ទាប់​ពី​ប្រមូល​ផល​សណ្តែក​បាយ​រួច​ ​កាក​សំណល់​របស់​វា​ ​កសិករ​បាន​យក​ម៉ាស៊ីន​កាប់​ចិញ្ច្រាំ​ទុក​ឱ្យ​រលួយ​នៅ​លើ​ដី​តែ​ម្តង​ ​រហូត​​ដល់​ពេល​ដែល​ត្រូវ​ធ្វើ​ការ​ដាំ​សណ្តែក​បាយ​ជា​ថ្មី​ម្តង​ទៀត។​

2.3 ​រូបភាពនៃបច្ចេកទេស

2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ

ប្រទេស:

ប្រទេសកម្ពុជា

តំបន់/រដ្ឋ/ខេត្ត:

ភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

បញ្ជាក់បន្ថែមពីលក្ខណៈនៃទីតាំង:

តំបន់ភ្នំក្រវាញនៃប្រទេសកម្ពុជា

បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
  • ត្រូវបានផ្សព្វផ្សាយត្រឹមតំបន់មួយ
ប្រសិនបើមិនច្បាស់ពីទំហំផ្ទៃដី សូមធ្វើការប៉ាន់ប្រម៉ាណ:
  • < 0.1 គម2 (10 ហិកតា)

2.6 កាលបរិច្ឆេទនៃការអនុវត្ត

បង្ហាញឆ្នាំនៃការចុះអនុវត្ត:

2013

2.7 ការណែនាំពីបច្ចេកទេស

សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
  • តាមរយៈការបង្កើតថ្មីរបស់អ្នកប្រើប្រាស់ដី
  • ពេលកំពុងពិសោធន៍
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):

បទពិសោធន៍ សង្កេតលើការដាំដុះ និងប្រើប្រាស់ដីតាមធម្មជាតិ។​

3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM

3.1 គោលបំណងចម្បង (១​ ឬច្រើន)​ នៃបច្ចេកទេសនេះ

  • ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
  • កាត់បន្ថយ, បង្ការ, ស្តារឡើងវិញនូវការធ្លាក់ចុះគុណភាពដី
  • បង្កើតផលប្រយោជន៍សេដ្ឋកិច្ច

3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស

ដីប្រើប្រាស់ចម្រុះនៅលើដីតែមួយ:

បាទ/ចា៎

បញ្ជាក់ពីប្រភេទដីច្រើនប្រភេទ (ដីដាំដំណាំ/ដីចិញ្ចឹមសត្វ/ដីព្រៃឈើ):
  • កសិរុក្ខកម្ម

ដីដាំដំណាំ

ដីដាំដំណាំ

  • ដំណាំប្រចាំឆ្នាំ
  • ប្រភេទដើមឈើធំៗ និងដើមឈើតូចៗ
ដំណាំប្រចាំឆ្នាំ - បញ្ជាក់ប្រភេទដំណាំ:
  • ពពួកសណ្តែក - សណ្តែកបារាំង
ប្រភេទដើមឈើធំៗ និងដើមឈើតូចៗ - បញ្ជាក់ប្រភេទ:
  • ពពួកក្រូច citrus
ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
  • 1
សូមបញ្ជាក់:

ក្រូចពោធិ៍សាត់ គឺជាដំណាំអាយុកាលវែងផ្តល់ផលជាលើកដំបូងនៅអាយុ ៤ឆ្នាំ និងមានអាយុកាលផ្តល់ផលប្រហែលរយៈពេល ២០ឆ្នាំ។ ជាទូទៅ នៅអាយុ ២០ឆ្នាំ កសិករបានកាប់ដើមវាចោលរួចធ្វើការដាំជាថ្មី វាអាស្រ័យទៅលើការថែទាំផងដែរ។ សណ្តែកបាយអាចប្រមូលផលក្នុងរយៈពេល ២ខែកន្លះ និងអាចប្រមូលផលបាន ៣សារ ក្នុងមួយវដ្តដំណាំរបស់វា។

មតិយោបល់:

ក្រូចពោធិ៍សាត់ និងសណ្តែកបាយ។

3.3 បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?

បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?
  • បាទ/ច៎ា (សូមបំពេញសំណួរខាងក្រោមពីស្ថានភាពដីប្រើប្រាស់មុនពេលអនុវត្តបច្ចេកទេស)
ដីព្រៃ/ដីដាំដើមឈើ

ដីព្រៃ/ដីដាំដើមឈើ

មតិយោបល់:

ដីព្រៃ ដីដំបូក

3.4 ការផ្គត់ផ្គង់ទឹក

ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
  • ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព
មតិយោបល់:

មានប្រភពទឹកអូរនៅក្បែរចម្ការសម្រាប់ផ្គត់ផ្គង់ទឹកបានពេញមួយឆ្នាំទៅដល់ដំណាំក្រូចពោធិ៍សាត់។

3.5 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង

  • កសិរុក្ខកម្ម
  • ធ្វើឱ្យប្រសើរឡើងគម្របដី/ ដំណាំគម្របដី

3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស

វិធានការក្សេត្រសាស្ត្រ

វិធានការក្សេត្រសាស្ត្រ

  • A1: ដំណាំ/គម្របដី
  • A3: ការរក្សាស្រទាប់ដីខាងលើ
វិធានការរចនាស័ម្ពន្ធ

វិធានការរចនាស័ម្ពន្ធ

  • S7: ការប្រមូលទឹកស្តុកទុក/ផ្គត់ផ្គង់ទឹក/ សម្ភារៈស្រោចស្រព

3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ

ការបាត់ដីដោយសារខ្យល់

ការបាត់ដីដោយសារខ្យល់

  • Et: ការបាត់បង់ដីស្រទាប់លើ
ការធ្លាក់ចុះសារធាតុគីមីក្នុងដី

ការធ្លាក់ចុះសារធាតុគីមីក្នុងដី

  • Cn: ការថយចុះជីជាតិ និងកាត់បន្ថយបរិមាណសារធាតុសរីរាង្គ (មិនកើតឡើងដោយការហូរច្រោះទេ)
ការបាត់បង់រូបសាស្ត្រនៃដី

ការបាត់បង់រូបសាស្ត្រនៃដី

  • Pc: ការហាប់ណែន
ការធ្លាក់ចុះជីវសាស្ត្រនៃដី

ការធ្លាក់ចុះជីវសាស្ត្រនៃដី

  • Bc: ការថយចុះនូវគម្របរុក្ខជាតិ
  • Bl: ការបាត់បង់មីក្រូ និងម៉ាក្រូសរីរាង្គរបស់ដី

3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី

បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
  • ការការពារការធ្លាក់ចុះគុណភាពដី
  • ការជួសជុល/ ស្តារឡើងវិញនៃឱនភាពដីធ្ងន់ធ្ងរ
មតិយោបល់:

ពីមុនជាដីព្រៃរេចរឹល ហើយត្រូវបានស្តារឡើងវិញតាមរយៈកាកសំណល់ណ្តែកបាយដែលរលួយ ដោយសណ្តែកបាយមានប្រព័ន្ធឫសដែលមានបាក់តេរីភ្ជាប់អាសូតសហប្រាណនៅកំពកឫស ធ្វើឱ្យទម្រង់ដី និងជីជាតិដីកាន់តែល្អប្រសើរបន្តិចម្តងៗ។

4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម

4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ

លក្ខណៈពិសេសនៃបច្ចេកទេស (ទាក់ទងនឺងគំនូរបច្ចេកទេស):

ទំហំដីសរុបមានចំនួន ៤ហិកតា ហើយមានដើមក្រូចពោធិ៍សាត់សរុបចំនួន ១០៩៦ដើម។ រណ្តៅដាំក្រូចពោធិ៍សាត់មានទំហំរណ្តៅបណ្តោយ ១ម៉ែត្រ ទទឹង ១ម៉ែត្រ និងជម្រៅរណ្តៅប្រហែល ៧០-៨០ សង់ទីម៉ែត្រ ចន្លោះពីដើមមួយទៅដើមមួយ គឺ ៦ម៉ែត្រ គុណនឹង ៦ម៉ែត្រ ដើម្បីឱ្យពន្លឺថ្ងៃចាំងចូលបានគ្រប់គ្រាន់។

ចំណែកសណ្តែកបាយធ្វើការបុកដាំដោយមួយរន្ធដាក់ ៣-៤ គ្រាប់សណ្តែកបាយ ក្នុងជម្រៅ ៣-៤សង់ទីម៉ែត្រ ជាជួរដែលមានចន្លោះជួរ ៣០សង់ទីម៉ែត្រ និងពីគុម្ពមួយទៅគុម្ពមួយទៀត គឺ២០ សង់ទីម៉ែត្រ។
នៅក្នុងកន្លែងអនុវត្តន៍បច្ចេកទេសក៏មានរៀបចំប្រព័ន្ធស្រោចស្រពផងដែរដោយបង្កប់ប្រព័ន្ធទុយោនៅក្នុងដី។

ឈ្មោះអ្នកនិពន្ធ:

លោក ឃួន សុផល

កាលបរិច្ឆេទ:

05/07/2017

4.2 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម

កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
  • ក្នុងតំបន់អនុវត្តបច្ចេកទេស
កំណត់ទំហំ និងឯកត្តាផ្ទៃដី:

៤ ហិកតា

បើសិនប្រើឯកតាតាមតំបន់ សូមបញ្ជាក់តម្លៃបម្លែងវាទៅជាហិកតា (ឧ. 1 ហិកតា = 2.47 អា)៖ 1 ហិកតា =​​:

៤ ហិកតា

ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):

រៀល

បើពាក់ព័ន្ធសូមកំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (ឧ.​​ 1 ដុល្លារ​ = 79.9 រៀលនៃរូបិយប័ណ្ណប្រេស៊ីល) ៖ 1 ដុល្លារ =:

4000,0

កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:

20000

4.3 សកម្មភាពបង្កើត

សកម្មភាព រយៈពេល​ (រដូវកាល)
1. កាប់ឆ្ការព្រៃរេចរឹល ខែមករា
2. ពង្រាបដីដំបូកឱ្យរាបស្មើ ខែប្រាំង
3. ហាលដីឱ្យត្រូវពន្លឺព្រះអាទិត្យ ខែប្រាំង
4. ទិញកូន និងបន្ស៊ាំទៅនឹងបរិយាកាសនៅក្នុងតំបន់ជាមុនសិន ខែប្រាំង
5. ដាំកូនក្រូចពោធិ៍សាត់ក្រោយពីបន្ស៊ាំនឹងបរិយាកាសក្នុងតំបន់រួចហើយ ខែសីហា

4.4 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម កាប់ឆ្ការព្រៃរេចរឹល នាក់-ថ្ងៃ 80,0 2000,0 160000,0 100,0
កម្លាំងពលកម្ម រើកំទេចកំទីព្រៃដែរឆ្ការ រួចធ្វើការដុត នាក់-ថ្ងៃ 60,0 20000,0 1200000,0 100,0
កម្លាំងពលកម្ម កាយដីដំបូក ចំនួន ៤០ដំបូកក្នុងបួនហិកតា នាក់-ថ្ងៃ 48,0 20000,0 960000,0 100,0
កម្លាំងពលកម្ម ជួលគេរែកដីដំបូកដាក់ក្នុងរណ្តៅសម្រាប់ដាំក្រូចពោធិ៍សាត់ នាក់-ថ្ងៃ 180,0 20000,0 3600000,0 100,0
សម្ភារៈ ម៉ាស៊ីនកាត់ស្មៅ គ្រឿង 2,0 1200000,0 2400000,0 100,0
សម្ភារៈ គោយន្ត គ្រឿង 1,0 12000000,0 12000000,0 100,0
សម្ភារៈដាំដុះ ទិញកូនក្រូចពោធិ៍សាត់ ដើម 1026,0 6000,0 6156000,0 100,0
សម្ភារៈសាងសង់ ម៉ាស៊ីនបូមទឹក គ្រឿង 1,0 1200000,0 1200000,0 100,0
សម្ភារៈសាងសង់ ប្រព័ន្ធស្រោចស្រពរួមមាន៖ ទុយោធំ ទុយោតូច។ល។ សរុប 1,0 8000000,0 8000000,0 100,0
ផ្សេងៗ ដាំក្រូចពោធិ៍សាត់ នាក់-ថ្ងៃ 51,0 20000,0 1020000,0 100,0
ផ្សេងៗ ធុងបាញ់ថ្នាំកំចាត់សត្វល្អិតដោយប្រើម៉ាស៊ីន គ្រឿង 3,0 600000,0 1800000,0 100,0
ផ្សេងៗ ធុងបាញ់ថ្នាំកំចាត់សត្វល្អិតប្រើដោយដៃសប់ គ្រឿង 1,0 280000,0 280000,0 100,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស 38776000,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេសគិតជាដុល្លារ 9694,0

4.5 សកម្មភាពថែទាំ

សកម្មភាព ពេលវេលា/ ភាពញឹកញាប់
1. បាញ់ទឹកនៅខែប្រាំងឆ្នាំដំបូង (ក្រូចពោធិ៍សាត់) ២ដង ក្នុងមួយថ្ងៃនៅខែប្រាំង
2. បាញ់សត្វល្អិតនៅពេលមានវត្តមានសត្វចង្រៃលើដំណាំក្រូចពោធិ៍សាត់ ១រដូវបាញ់ម្តង
3. កាត់តាក់តែងមែកក្រូចពោធិ៍សាត់ អាយុបាន២ឆ្នាំ តាក់តែងមែក (១ឆ្នាំកាត់តាក់តែងមែកម្តង)
4. ដាក់ជីធម្មជាតិជំនួយដល់ក្រូចពោធិ៍សាត់ នៅពេលក្រូចពោធិ៍សាត់អាយុបាន ៤ឆ្នាំ
5. បាញ់ថ្នាំស្មៅ កន្លះខែបាញ់ម្តង
6. បាញ់ថ្នាំការពារសត្វល្អិតចង្រៃលើសណ្តែកបាយ ពេលសណ្តែកបាយចេញផ្កា
7. បុកដាំសណ្តែកបាយ ខែសីហា

4.6 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម បាញ់ទឹកលើក្រូចពោធិ៍សាត់ នាក់-ថ្ងៃ 11,0 20000,0 220000,0 100,0
កម្លាំងពលកម្ម កាត់តាក់តែងមែកក្រូចពោធិ៍សាត់ នាក់-ថ្ងៃ 100,0 20000,0 2000000,0 100,0
កម្លាំងពលកម្ម ជួលបាញ់កំចាត់សត្វល្អិត នាក់-ថ្ងៃ 8,0 20000,0 160000,0 100,0
កម្លាំងពលកម្ម ជួលគេបេះសណ្តែកបាយនៅពេលទុំ នាក់-ថ្ងៃ 120,0 20000,0 2400000,0 100,0
សម្ភារៈដាំដុះ ពូជសណ្តែកបាយ (១ហិកតា ប្រើពូជអស់ ២៥គីឡូក្រាម) ហិកតា 4,0 312500,0 1250000,0 100,0
ជី និងសារធាតុពុល ថ្នាំកំចាត់សត្វល្អិតលើដំណាំក្រូចពោធិ៍សាត់ ដប 4,0 40000,0 160000,0 100,0
ជី និងសារធាតុពុល ថ្នាំជំនួយដើមសណ្តែកបាយ កញ្ចប់ 60,0 1500,0 90000,0 100,0
ជី និងសារធាតុពុល ថ្នាំកម្ចាត់ដង្កូវនៅលើសណ្តែកបាយ ដប 2,0 40000,0 80000,0 100,0
ផ្សេងៗ បុកដាំសណ្តែកបាយ នាក់-ថ្ងៃ 56,0 20000,0 1120000,0 100,0
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស 7480000,0
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេសគិតជាដុល្លារ 1870,0
មតិយោបល់:

តម្លៃនៃការថែទាំរបស់ក្រូចពោធិ៍សាត់ គឺខុសៗគ្នាទៅតាមអាយុនៃក្រូចពោធិ៍សាត់ ដូចនេះតម្លៃនៃការថែទាំអាចនឹងប្រែប្រួលទៅតាមអាយុនៃក្រូចពោធិ៍សាត់ផងដែរ។ ការគណនាថ្លៃនៃការថែទាំរបស់ក្រូចពោធិ៍សាត់ គឺគិតក្នុងរយៈពេល ១ឆ្នាំ ចំណែកការគណនាថ្លៃនៃការថែទាំសណ្តែកបាយ គឺគណនាក្នុង ១វដ្ត ដំណាំតែប៉ុណ្ណោះ( ២ខែកន្លះ)។

4.7 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ

ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:

នៅពេលបង្កើតដំបូងនៃការដាំក្រូចពោធិ៍សាត់ គឺចំណាយដើមទុនច្រើន។

5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស

5.1 អាកាសធាតុ

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
  • < 250 មម
  • 251-500 មម
  • 501-750 មម
  • 751-1,000 មម
  • 1,001-1,500 មម
  • 1,501-2,000 មម
  • 2,001-3,000 មម
  • 3,001-4,000 មម
  • > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:

1225,70

លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:

បរិមាណ​ទឹក​ភ្លៀង​ប្រចាំ​ឆ្នាំ​ ​2015​ ​មាន​ ​1225.7 ​មីលីម៉ែត្រ​​។​ ​​​​ឆ្នាំ​ ​2014 មាន​ ​​​1128.1​ ​និង​ឆ្នាំ​ ​2013​ ​មាន​ ​1316​ ​មីលីម៉ែត្រ។​

បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:

ក្រសួងធនធាន និងឧត្តុនិយម ឆ្នាំ២០១៥

តំបន់កសិអាកាសធាតុ
  • មានភ្លៀងមធ្យម

5.2 សណ្ឋានដី

ជម្រាលជាមធ្យម:
  • រាបស្មើ (0-2%)
  • ជម្រាលតិចតួច (3-5%)
  • មធ្យម (6-10%)
  • ជម្រាលខ្ពស់បន្តិច (11-15%)
  • ទីទួល (16-30%)
  • ទីទួលចោត (31-60%)
  • ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
  • ខ្ពង់រាប
  • កំពូលភ្នំ
  • ជម្រាលភ្នំ
  • ជម្រាលទួល
  • ជម្រាលជើងភ្នំ
  • បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
  • 0-100 ម​
  • 101-500 ម
  • 501-1,000 ម
  • 1,001-1,500 ម
  • 1,501-2,000 ម
  • 2,001-2,500 ម
  • 2,501-3,000 ម
  • 3,001-4,000 ម
  • > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
  • មិនពាក់ព័ន្ធទាំងអស់
មតិយោបល់ និងបញ្ចាក់បន្ថែមអំពីសណ្ឋានដី :

នៅលើភ្នំក្រវាញ។

5.3 ដី

ជម្រៅដីជាមធ្យម:
  • រាក់ខ្លាំង (0-20 សម)
  • រាក់ (21-50 សម)
  • មធ្យម (51-80 សម)
  • ជ្រៅ (81-120 សម)
  • ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
  • គ្រើម/ មានពន្លឺ (ខ្សាច់)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
  • គ្រើម/ មានពន្លឺ (ខ្សាច់)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
  • មធ្យម (1-3%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:

pH=6

5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក

នីវ៉ូទឹកក្រោមដី:

5-50 ម

ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:

ល្អ

គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):

ទឹកពិសារដែលមានគុណភាពល្អ

តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?

ទេ

តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?

ទេ

5.5 ជីវៈចម្រុះ

ភាពសម្បូរបែបនៃប្រភេទ:
  • កម្រិតមធ្យម
ភាពសម្បូរបែបនៃទីជម្រក:
  • កម្រិតមធ្យម

5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស

នៅមួយកន្លែង ឬពនេចរ :
  • នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
  • ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិកម្ម:
  • តិចជាង 10% នៃចំណូល
កម្រិតជីវភាព:
  • មធ្យម
ឯកជន ឬក្រុម:
  • ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
  • ប្រើកម្លាំងពលកម្ម
  • គ្រឿងយន្ត/ ម៉ាស៊ីន
យេនឌ័រ:
  • បុរស
អាយុរបស់អ្នកប្រើប្រាស់ដី:
  • វ័យកណ្តាល

5.7 ទំហំផ្ទៃដីជាមធ្យមនៃដីប្រើប្រាស់ដោយអ្នកប្រើប្រាស់ដី ក្នុងការអនុវត្ត​បច្ចេកទេស

  • < 0.5 ហិកតា
  • 0.5-1 ហិកតា
  • 1-2 ហិកតា
  • 2-5 ហិកតា
  • 5-15 ហិកតា
  • 15-50 ហិកតា
  • 50-100 ហិកតា
  • 100-500 ហិកតា
  • 500-1,000 ហិកតា
  • 1,000-10,000 ហិកតា
  • > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
  • ខ្នាតមធ្យម
មតិយោបល់:

ដី​ដាំ​ដំណាំ​សរុប​មាន​ចំនួន​ ​១៥ហិកតា។​

5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក

ភាពជាម្ចាស់ដី:
  • ឯកជន មានកម្មសិទ្ធ
កម្មសិទ្ធិប្រើប្រាស់ដី:
  • ឯកជន
កម្មសិទ្ធប្រើប្រាស់ទឹក:
  • អាស្រ័យផលសេរី (មិនមានការកំណត់)
មតិយោបល់:

ទឹក​ស្ទឹង​ប្រើ​ប្រាស់​ដោយ​សេរី​ ​មិន​ដែល​មាន​ជំលោះ​ក្នុង​ការ​ដណ្តើម​ទឹក​គ្នា​ក្នុង​ការ​ប្រើប្រាស់​នោះ​ទេ។​

5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ

សុខភាព:
  • មិនល្អ
  • មធ្យម
  • ល្អ
ការអប់រំ:
  • មិនល្អ
  • មធ្យម
  • ល្អ
ជំនួយបច្ចេកទេស:
  • មិនល្អ
  • មធ្យម
  • ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
  • មិនល្អ
  • មធ្យម
  • ល្អ
ទីផ្សារ:
  • មិនល្អ
  • មធ្យម
  • ល្អ
ថាមពល:
  • មិនល្អ
  • មធ្យម
  • ល្អ
ផ្លូវ និងការដឹកជញ្ជូន:
  • មិនល្អ
  • មធ្យម
  • ល្អ
ទឹកផឹក និងអនាម័យ:
  • មិនល្អ
  • មធ្យម
  • ល្អ
សេវាកម្មហិរញ្ញវត្ថុ:
  • មិនល្អ
  • មធ្យម
  • ល្អ

6. ផលប៉ះពាល់ និងការសន្និដ្ឋាន

6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម

ផលិតផល

ផលិតកម្មដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ជី​ជាតិ​ដី​បាន​ប្រសើរ​ឡើង​ ​ដូច​នេះ​ផលិត​កម្ម​មាន​ការ​កើន​ឡើង​ ​លើស​ពី​នេះ​ទៅ​ទៀត​ ​កសិករ​មិន​ត្រឹម​តែ​ដាំ​ក្រូច​ពោធិ៍សាត់​តែ​មួយ​មុខ​នោះ​ទេ​ ​គាត់​ក៏​ដាំ​សណ្តែក​បាយ​ផង​ដែរ។​

គុណភាពដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

កាកសំណល់​សណ្តែក​បាយ​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ជា​ច្រើន​​ ​ដែល​ធ្វើ​ឱ្យ​ដំណាំ​មាន​លទ្ធភាព​ស្រូប​យក​សារធាតុចិញ្ចឹម​ទាំង​នោះ​ដើម្បី​ដុះ​លូត​លាស់​បាន​ល្អ។​

ហានិភ័យនៃភាពបរាជ័យរបស់​​ផលិតកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

កសិករ​បាន​ដាំ​ដំណាំ​ច្រើន​ជាង​មួយ​មុខ​នៅ​លើ​ដី​តែ​មួយ​ វា​បាន​កាត់​បន្ថយ​នូវ​ភាព​បរាជ័យ​លើ​ដំណាំ។​
នេះ​មាន​ន័យ​ថា​ ​កសិករ​អាច​ទទួល​បាន​ប្រាក់​ចំណេញ​ពី​សណ្តែកបាយ​មុន​ពេល​ក្រូច​ពោធិ៍សាត់​ផ្តល់​ផល។​ ​ការ​ទប់ស្កាត់​ការ​ដុះ​លូតលាស់​របស់​ស្មៅ​ចង្រៃ​ក៏​បាន​ល្អ​ប្រសើរ​ជាង​មុន​ដែរ​ ​ដូច​នេះ​វា​បាន​កាត់​បន្ថយ​សត្វ​ល្អិត​ចង្រៃ​ដែល​បំផ្លាញ​ដល់​ដំណាំ។​

ភាពសម្បូរបែបនៃផលិតផល

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ឥឡូវមាន​សណ្តែក​បាយ​ផង​ ​និង​មាន​ក្រូច​ពោធិ៍សាត់​ផង។​​

ចំណូល និងថ្លៃដើម

ការចំណាយលើធាតុចូលកសិកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

បាន​កាត់​បន្ថយ​ការ​ប្រើប្រាស់​ជី​គីមី​លើ​ដំណាំ​ក្រូច​ពោធិ៍សាត់​ ​និង​​សណ្តែក​បាយ​ផង​ដែរ​ ​ដោយ​សារ​តែ​ក្រោយ​ពី​ប្រមូល​ផល​សណ្តែក​បាយ​ កាក​សំណល់​របស់​វា​ត្រូវ​បាន​ទុក​នៅ​លើ​ដី​ដែល​វា​ជី​ស្រស់​មួយ​ដ៏​ប្រសើរ​សម្រាប់​ធ្វើ​ឱ្យ​ជីជាតិ​ដី​កើន​ឡើង។​

ចំណូលក្នុងកសិដ្ឋាន

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ចំណូល​ក្នុង​កសិដ្ឋាន​មាន​ការ​កើន​ឡើង​តាម​រយៈប្រព័ន្ធ​ដំណាំ​ចន្លោះ​ដី​ទំនេរ​ ​ដោយ​សារ​តែ​ដំណាំ​ទាំង​ពីរ​ ​គឺ​សណ្តែក​បាយ​ ​និង​ក្រូច​ពោធិ៍សាត់​បាន​ផ្តល់​ទិន្នផល។​ ​លើស​ពី​នេះ​ទៅ​ទៀត​សណ្តែកបាយ​បាន​ផ្តល់ផល​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ។​ ​សរុប​មក​ ​សណ្តែក​បាយ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ជា​ជី​ស្រស់​ដែល​កាត់​បន្ថយ​នូវ​ការ​​ចំណាយ​ទិញ​ចូល​នូវ​ធាតុ​ចូល​កសិកម្ម​(ជា​ពិសេស​​ ​គឺ​ជី​គី​មី)។​​

បន្ទុកការងារ

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ការ​ដាំ​សណ្តែក​បាយ​ ​និង​ក្រូច​ពោធិ៍សាត់​ ​មិន​បាន​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន​ខ្លាំង​នោះ​ទេ​ ​ដោយ​សារ​តែ​គាត់​មិន​បាន​ចំណាយ​ពេល​វេលា​ច្រើន​ក្នុង​ការ​ដក​ស្មៅ​ ​(ដោយ​សារ​មាន​សណ្តែក​បាយ​ជា​គម្រប​ដី)។​ លើស​ពី​នេះ​ទៅ​ទៀត​កសិករ​បាន​បញ្ជាក់​ថា​ ​ការ​ដាំ​ក្រូច​ពោធិ៍សាត់​ ​គឺ​ចំណាយ​ពេល​ច្រើន​នៅ​ពេល​ចាប់​ផ្តើម​ដំបូង​ ​គឺ​នៅ​ពេល​ចាប់​ផ្តើម​ដាំ​ក្រូច​ពោធិ៍សាត់។​ ​ជា​មួយ​គ្នា​នោះ​ដែ​រ ​សណ្តែក​បាយ​ត្រូវ​ការ​ពេល​ច្រើន​ផង​ដែរ​ ​នៅ​ពេល​ដែល​ដី​ត្រូវ​បាន​រៀប​ចំ​សម្រាប់​ការ​បុក​ដាំ។​ ​ប៉ុន្តែ​ជា​រួម​បច្ចេកទេស​នេះ​មិន​ចំណាយ​ទំហំ​ការងារ​ច្រើន​ក្នុង​ការ​ថែ​ទាំ​នោះ​ទេ​ដោយ​សារ​គាត់​បាន​ប្រើប្រាស់​ម៉ាស៊ីន​ដូច​ជា៖​ ​ ​ម៉ាស៊ីន​​បាញ់​​ថ្នាំ​ ​និង​ម៉ាស៊ីន​កាត់​ចិញ្ច្រាំសណ្តែក​បាយ​ជា​ដើម​ក្នុង​ការ​ជួយ​សម្រួល​កម្លាំង​របស់​គាត់។​

ផលប៉ះពាល់ទៅលើវប្បធម៌សង្គម

សន្តិសុខស្បៀង/ ភាពគ្រប់គ្រាន់ខ្លួនឯង

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ពិពិធកម្ម​ដំណាំ​(ក្រូច​ពោធិ៍សាត់​ ​និង​សណ្តែក​បាយ)​ ​បាន​បង្កើន​ប្រាក់​ចំណូល​គួរ​ឱ្យ​គត់​សម្គាល់​ ​ដូច​នេះ​វា​បាន​បង្ការ​នូវ​អសន្តិសុខ​ស្បៀង។​​​

ស្ថានភាពសុខភាព

អាក្រក់ជាងមុន
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ជី​គីមី​ ​និង​ថ្នាំ​ពុល​កសិកម្ម​ដែល​បាន​ផ្តល់​នូវ​ផលិត​​ផល​ដែល​មាន​សុវត្ថិភាព​សម្រាប់​សុខភាព​កាន់​តែ​ប្រសើរ​ឡើង។​ ​លើស​ពី​នេះ​ទៅ​ទៀត​ ​សណ្តែក​បាយ​​​ និង​ក្រូច​ពោធិ៍សាត់​បាន​ផ្តល់​នូវ​សារធាតុចិញ្ចឹម​ជា​ច្រើ​នសម្រាប់​សុខភាព។​

ស្ថាប័នសហគមន៍

ភាពខ្សោយ
ភាពខ្លាំង
មតិ​យោបល់/ ការបញ្ជាក់:

គាត់​បាន​ចូល​រួម​នៅ​ក្នុង​សហគមន៍​ក្រូច​ពោធិ៍សាត់​ក្នុង​ការ​លក់​ក្រូច​ពោធិ៍សាត់។​ ​មាន​ការ​ស្រាវ​ជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ពី​ភាព​ជោគ​ជ័យ​ ​និង​រសជាតិ​នៃ​ក្រូច​ពោធិ៍សាត់​របស់​គាត់​ ឧទាហរណ៍៖​ ​មាន​អ្នក​ស្រាវជ្រាវ​មក​ពី​ការិយាល័យ​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​ស្រុក​ភ្នំក្រវាញ​ ​មន្ទីរ​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​ខេត្ត​ពោធិ៍សាត់​។ល។​

ចំណេះដឹង SLM / ការធ្លាក់ចុះគុណភាពដី

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

តាម​រយៈ​ការ​រៀន​សូត្រ​ខ្លួន​ឯង​លើ​ការ​អនុវត្តន៍​ជាក់​ស្តែង​ ​កសិករ​បាន​ដឹង​ថា​ឱនភាព​ដី​អាច​ស្តារ​ឡើង​វិញ​តាម​រយៈ​កាក​សំណល់​សណ្តែក​បាយ​ដែល​ដើរ​តួនាទី​ជា​ជី​ស្រស់។​ ​ហើយ​តាម​រយៈ​នេះ​ដី​ត្រូវ​បាន​ស្តារ​ឡើង​វិញ​ដោយ​គាត់​ឃើញ​ថា​កាក​សំណល់​ជា​ជី​ស្រស់​បាន​បង្ការភាព​សឹក​រេចរឹល​​ដី​​បាន​​កម្រិត​​មួយ​​ខ្ពស់។​​

ផលប៉ះពាល់ទៅលើអេកូឡូស៊ី

ដី

សំណើមដី

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

សណ្តែក​បាយ​ ​និង​ក្រូច​ពោធិ៍សាត់​ជួយ​រក្សា​សំណើម​ ​មិន​ឱ្យ​មាន​រំហួត​ទៅ​បរិយាកាស។​

គម្របដី

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ដើម​ក្រូច​ពោធិ៍សាត់​ ​និង​ជា​ពិសេស​សណ្តែក​បាយ​ដាំ​នៅ​ចន្លោះ​ក្រូច​ពោធិ៍សាត់​ ​គ្រប​ដី​នៅ​ចន្លោះ​ដី​ទំនេរ​ ​ពេញ​មួយ​ឆ្នាំ។​

ដីហាប់

កើនឡើង
កាត់បន្ថយ
មតិ​យោបល់/ ការបញ្ជាក់:

កាក​សំណល់​សណ្តែក​បាយ​កាត់​បន្ថយ​ដី​មិន​ឱ្យ​ហាប់​ណែន​តាម​រយៈ​ធ្វើ​ឱ្យប្រសើរ​ឡើង​នូវ​ទម្រង់​របស់​ដី​តាម​រយៈ​ការ​ផ្តល់​នូវ​សារធាតុ​សរីរាង្គ​ដល់​ដី​ ​និង​ធ្វើ​ឱ្យ​សម្បូរ​នូវ​ភារវៈ​រស់​មាន​ជីវិត​ដែល​ជួយ​ឱ្យ​ដី​ធូរ​ជាង​មុន។​

សារធាតុសរីរាង្គដី/ការបូនក្រោមដី

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

បន្ទាប់​ពី​ប្រមូល​ផល​សណ្តែក​បាយ​រួច​ ​កាក​សំណល់​របស់​វា​ត្រូវ​បាន​ទុក​ចោល​នៅ​លើ​ដី​ដែល​អនុវត្តន៍​បច្ចេកទេស​តែ​ម្តង​ ​ហើយ​វា​បាន​ក្លាយ​ជី​សារធាតុ​សរីរាង្គ​តាម​រយៈ​ដំណើរ​ការ​ផុក​ផុយ​ ​ដូច​នេះ​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​នូវ​សារធាតុសរីរាង្គដល់​ដី​។​

ជីវចម្រុះ៖ ដំណាំ, សត្វ

ដំណាំគម្រប

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ក្រូច​ពោធិ៍សាត់​ ​និង​សណ្តែក​បាយ​ ​ជា​ដំណាំ​គម្រប​ដី​មិន​ឱ្យ​ដី​ទំនេរ​ចោល​​ដូច​នេះ​ពន្លឺ​ព្រះអាទិត្យ​មិន​បាន​ជះ​ពន្លឺខ្លាំង​​ទៅ​ដល់​ដី​។​

ភាពសម្បូរបែបនៃរុក្ខជាតិ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

មានដំណាំច្រើនជាងមួយមុខ(ក្រូចពោធិ៍សាត់ និងសណ្តែកបាយ)។

ប្រភេទសត្វមានប្រយោជន៍

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ឥឡូវ​ដី​សម្បូរ​ទៅ​ដោយ​​សត្វ​​កណ្តៀរ​​ ​ស្រមោច​ ​ជន្លេន​ ​ចង្រិត​ ​។ល។​

ភាពសម្បូរបែបនៃទីជំរក

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ក្រូច​ពោធិ៍​សាត់​ ​និង​សណ្តែក​បាយ​បាន​ផ្តល់​នូវ​ជម្រប​សម្រាប់​ពពួក​ភាវរៈ​រស់​នៅ​ក្នុង​ដី​ផង​ដែរ។​

6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)

ការប្រែប្រួលអាកាសធាតុ

ការប្រែប្រួលអាកាសធាតុ
រដូវកាល កើនឡើង ឬថយចុះ លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
សីតុណ្ហភាពប្រចាំឆ្នាំ កើនឡើង ល្អ
សីតុណ្ហភាពប្រចាំរដូវកាល សើម/រដូវភ្លៀង កើនឡើង មធ្យម
សីតុណ្ហភាពប្រចាំរដូវកាល រដូវប្រាំង កើនឡើង ល្អ
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ កើនឡើង មធ្យម
បរិមាណទឹកភ្លៀងប្រចាំរដូវកាល សើម/រដូវភ្លៀង កើនឡើង មធ្យម
មតិយោបល់:

ការ​ប្រែប្រួល​របប​ទឹក​ភ្លៀង។​ ​សណ្តែក​បាយ​ប្រសិន​ភ្លៀង​ធ្លាក់​ខ្លាំង​ ​ជាំ​ទឹក​ ​រលួយ​ប្ញស​ធ្វើ​ឱ្យ​ទិន្នផល​មាន​ការ​ថយ​ចុះ។ ​

6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍

តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមាន

រយៈពេលវែង:

វិជ្ជមាន

តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមាន

រយៈពេលវែង:

វិជ្ជមានខ្លាំង

មតិយោបល់:

នៅ​ពេល​ក្រូច​ពោធិ៍​សា​ត់​ធំ​ ​គឹ​ទទួល​បាន​ផល​ចំណេញ​ខ្ពស់។​

6.5 ការទទួលយកបច្ចេកទេស

  • 1-10%
ក្នុងចំណោមគ្រួសារទាំងអស់ដែលបានអនុវត្តបច្ចេកទេស តើមានប៉ុន្មាន​គ្រួសារ​ដែល​ចង់​ធ្វើ​ដោយ​ខ្លួន​ឯង ដោយមិន​ទទួល​បាន​សម្ភារៈ​លើក​​ទឹកចិត្ត/​ប្រាក់ឧបត្ថម្ភ?​:
  • 91-100%

6.6 ការបន្សុំា

តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវ​ដើម្បី​បន្ស៊ាំ​ទៅនឹង​ស្ថាន​ភាព​ប្រែប្រួល​ដែរ​ឬទេ?

ទេ

6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស

ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី
ទទួល​បាន​ប្រាក់​ចំណេញ​ពី​សណ្តែក​បាយ​នៅ​មុន​ពេល​ដែល​ក្រូច​ពោធិ៍សាត់​ផ្តល់​ផល​ដែល​ជា​សក្តានុពល​នៃ​ប្រភព​ចំណូល។​
កាក​សំណល់​របស់​ដើម​សណ្តែក​បាយ​ជួល​បង្កើន​ជីជាតិ​ដល់​ដី។​
មាន​ទីផ្សារ​ល្អ​ចំពោះ​ក្រូច​ពោធិ៍សាត់​ ​មាន​ឈ្មួញ​មក​ទិញ​ដល់​កន្លែង។​
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស​ ទស្សនៈរបស់បុគ្គលសំខាន់ៗ
កាក​សំណល់​សណ្តែក​បាយ​ជួយ​បង្កើន​ជីជាតិ​ដល់​ដី​ ​ជួយ​ការ​ពារ​ ​និង​ស្តារ​ឡើង​វិញ​នូវ​ឱន​ភាព​ដី។​
មុន​ពេល​ក្រូច​ផ្តល់​ផល​ក្នុង​រយៈពេល​ ​៣​ ​ឬ ​៤​ឆ្នាំ​ ​មាន​សារៈ​សំខាន់​ក្នុង​ការ​ដាំ​ដំណាំ​អាយុកាល​ខ្លី​ដើម្បី​ទាញ​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច។​

6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ

ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
ដំណាំ​ក្រូច​ពោធិ៍សាត់​ជា​ដំណាំ​ត្រូវ​ការ​ទឹក​ច្រើន។​ ត្រូវ​មាន​ទឹក​អូរ​ ​ស្ទឹង​ ​ត្រូវ​ការ​ប្រភព​ទឹក​ ​ឬអាច​ជីក​ស្រះ​ ​ត្រូវ​គិត​គូរ​ខ្លាំង​ទៅលើ​ប្រភព​ទឹក​។​
សណ្តែក​បាយ​រលួយ​ប្ញស​នៅ​ពេល​ភ្លៀង​ខ្លាំង​ ​ថយ​ផល​ ​តម្លៃ​ចុះ​ថោក។​ មាន​វិធី​សាស្ត្រ​តិច​តួច​បំផុត​ដែល​កសិករ​អនុវត្តន៍​ក្នុង​លក្ខខណ្ឌ​ជាំ​ទឹក​ដើម្បី​ដោះ​ស្រាយ​លើ​ដំណាំ​សណ្តែក​បាយ។​
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកចងក្រងឬបុគ្គលសំខាន់ៗ តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
នៅ​ពេល​ដែល​ក្រូច​ពោធិ៍សាត់​ធំ​ ​គឺ​មិន​អាច​ដាំ​ដំណាំ​អាយុកាល​ខ្លី​នៅ​ចន្លោះ​ដើម​ក្រូច​ពោធិ៍សាត់​បាន​ទេ។​ អាច​ដាំ​ដំណាំ​ដែល​មិន​ត្រូវ​ការ​ពន្លឺ​ខ្លាំង​ដូច​ជា​ខ្ញី​ ​រំដេង​ជា​ដើម។​

7. ឯកសារយោង និងវេបសាយ

7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន

  • តាមការចុះទីវាល​ ការស្រាវជ្រាវនៅទីវាល

១ កន្លែង

  • ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី

១ នាក់

  • ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស

៤ នាក់

  • ការចងក្រងពីរបាកការណ៍ និងឯកសារផ្សេងៗទៀតដែលមាន
តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?

04/07/2017

7.2 ឯកសារយោងដែលបានចេញផ្សាយ

ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:

Chadha, M. L. (2010). Short Duration Mungbean : A New Success in South Asia.

មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?

N/A

ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:

MoE/Adaptation Fund/UNEP. (2016). Forest Restoration and Rehabilitation “ Enhancing Climate Change Resilience of Rural Communities Living in Protected Areas in Cambodia .”

មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?

Ministry of Environment (MoE). Free of charge

7.3 ការភ្ជាប់ទៅកាន់ព័ត៌មានពាក់ព័ន្ធលើប្រព័ន្ធអនឡាញ

ចំណងជើង/ ពណ៌នា:

MAFF. (2005). Mung bean.

វេបសាយ:

Retrieved November 12, 2017, from http://www.maff.gov.kh/agri-tech/56-ដំណាំឧស្សាហកម្ម/ការដាំដុះសណ្តែក/1519-ដំណាំសណ្តែកបាយ.html

ចំណងជើង/ ពណ៌នា:

Tauch Ung. (2010). Overiew of mung bean.

វេបសាយ:

Retrieved November 12, 2017, from https://drive.google.com/file/d/0BwhP4tVirBPsOTM3OWFiMzktZTdmNi00NjMyLTg1NjktMzFhYzhmMzUyMjVl/view?hl=en

ចំណងជើង/ ពណ៌នា:

IRRI‐CIMMYT Alliance. (2009).The importance of legumes in cereal cropping systems.

វេបសាយ:

Retrieved November 12, 2017, from http://www.knowledgebank.irri.org/images/pdfs/the_importance_of_legumes_in_cereal_cropping_systems.pdf

ម៉ូឌុល