បច្ចេកទេស

ដំណាំបន្ថែមបំពេញចន្លោះដី ត្រប់វែង តាមចន្លោះដើមស្វាយ និងការពាររំហួតដោយ ប្រើចំបើងជាគម្របដី [ប្រទេសកម្ពុជា]

ការដាំដំណាំត្រប់វែងនៅក្រោមស្វាយ

technologies_2255 - ប្រទេសកម្ពុជា

មើលខ្លឹមសារទាំងអស់

ពិនិត្យមើលគ្រប់ផ្នែក

ពង្រីកមើលទាំងអស់ បង្រួមទាំងអស់
ភាពពេញលេញ៖ 84%

1. ព័ត៌មានទូទៅ

1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស

បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)

មន្ត្រីការិយាល័យកសិកម្ រុក្ខាប្រមាញ់ និងនេសាទ ស្រុកចិត្របុរី:

សារ៉ាវុធ លី

ការិយាល័យកសិកម្ រុក្ខាប្រមាញ់ និងនេសាទ ស្រុកចិត្របុរី

ប្រទេសកម្ពុជា

ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ និងនេសាទ ស្រុកព្រែកប្រសព្វទទួលបន្ទុករួម:
អ្នកប្រើប្រាស់ដី:

សុភ័ក្រ យ៉ាន

កសិករ

ប្រទេសកម្ពុជា

ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកសំបូរ:
ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)
ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា

1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត

អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:

បាទ/ចា៎

1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស

តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?

ទេ

2. ការពណ៌នាពីបច្ចេកទេស SLM

2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស

និយមន័យបច្ចេកទេស:

ការដាំដំណាំបន្ថែមបំពេញចន្លោះដីដោយដាំត្រប់វែងនៅចន្លោះដើមស្វាយប្រើចំបើងគ្របលើគល់ដំណាំ និង ពង្រាយពេញលើដីដើម្បីរក្សាសំណើម ការពាររំហួតដោយកម្តៅថ្ងៃ។ ពេលចំបើងរលួយក្លាយជាជី និងធ្វើឱ្យដីធូរ។ កសិករអាចប្រមូលផលបានពីការដាំដំណាំអាយុកាលខ្លី ក្នុងរយៈពេលពី៣ ឆ្នាំដំបូងមុនពេលដើមស្វាយផ្តល់ផលពេញលេញ។

2.2 ការពណ៌នាលម្អិតពីបច្ចេកទេស

ការពណ៌នា:

ការដាំដំណាំអាយុកាលខ្លីលាយជាមួយដំណាំឈើហូបផ្លែដែលជាប្រភេទដំណាំអាយុកាលវែង (ដូចជាស្វាយដែលផ្តល់ផលនៅឆ្នាំទី៣អាស្រ័យទៅតាមប្រភេទពូជ និង ការថែទាំ) គឺ ជាការអនុវត្តបច្ចេកទេស កសិរុក្ខកម្មមួយដ៏ល្អដែលផ្តល់អត្ថប្រយោជន៍ទាំងផ្នែកសេដ្ឋកិច្ច និងបរិស្ថាន។ នៅពេលដែលកូនស្វាយនៅតូចមិនទាន់ផ្តល់ផលនៅចន្លោះដើមស្វាយ គឺមានសល់ចន្លោះដីធំទូលាយដើម្បីបានទទួលផលប្រយោជន៍បន្ថែម និង ជៀសវាងស្មៅចង្រៃរាតត្បាត ធ្វើឱ្យរំខានដល់ការលូតលាស់របស់កូនស្វាយការដាំត្រប់វែង និងប្រើចំបើងជាគម្របដី គឺមិនត្រឹមតែកសិករបានទទួលបានចំណូលបន្ថែមប៉ុណ្ណោះទេ ការដាំ និងថែទាំដំណាំត្រប់វែងអាចបំពេញបន្ថែមឱ្យការថែទាំ សម្អាតស្មៅ ស្រោចទឹក ដាក់ជីដល់កូនស្វាយទៀតផង ។ ដំណាំត្រប់អាចផ្តល់ផលជាបន្តបន្ទាប់ចាប់ពីអាយុបាន៣ខែ និងបន្តផ្តល់ផលរាល់ថ្ងៃក្នុងរយៈពេលជាច្រើនខែកសិករអាចប្រមូលផលពីដំណាំត្រប់ជាច្រើនដងក្នុងមួយឆ្នាំដូច្នេះគាត់អាចទាញផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចដោយ ទួលបានប្រាក់ចំណូលបន្ថែមសម្រាប់ដោះស្រាយចំណាយប្រចាំថ្ងៃមុនពេលស្វាយផ្តល់ផល ដែលធ្វើឱ្យជីវភាពគាត់ប្រសើរជាងមុន។

នៅក្នុងបច្ចេកទេសនេះដើមស្វាយ ត្រប់វែង និងចំបើងបានផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ នៅរដូវប្រាំងស្វាយផ្តល់ជាម្លប់ខ្លះដល់ដំណាំត្រប់ ហើយត្រប់ និងចំបើងដែលគ្របលើគល់ដំណាំ និងរាយលើដីបាន ជួយរក្សាសំណើមដី កាត់បន្ថយរំហួត មិនធ្វើឱ្យដំណាំឆាប់ស្រពោននៅពេលមានកម្តៅថ្ងៃខ្លាំង។ លើសពីនេះទៅទៀតនៅពេលដែលកសិករស្រោចទឹកលើដំណាំត្រប់វាក៏បានផលប្រយោជន៍ទៅដល់ស្វាយ ផងដែរ។ រីឯនៅរដូវវស្សា ចំបើង និងត្រប់ គឺជាគម្របដីដ៏សំខាន់សម្រាប់ទប់ស្កាត់ការហូរច្រោះពេលមានភ្លៀងខ្លាំង។ គម្របចំបើងធ្វើឱ្យដីសើមជានិច្ចនោះ គឺជាប្រភពអាហារយ៉ាងសំខាន់សម្រាប់ពពួកមីក្រូសរីរាង្គមានប្រយោជន៍ក្នុងដី ពិសេសពេលចំបើងពុកផុយ គឺវាជួយបង្កើនជីជាតិដី និងធ្វើឱ្យដីធូរ អំណោយផលដល់ការលូតលាស់របស់ដំណាំ។

ក្នុងការអនុវត្តបច្ចេកទេសនេះកសិករបានដាំស្វាយជាជួរដែលមានចន្លោះស្មើៗគ្នា ៦ម៉ែត្រ គុណ ៦ម៉ែត្រ ហើយត្រប់ត្រូវបានដាំជាជួរនៅតាមចន្លោះដើមស្វាយក្នុងចន្លោះគុម្ព ១ម៉ែត្រ និងចន្លោះរង ១,៥ម៉ែត្រ។ រណ្តៅ ស្វាយមានទំហំ ៧០x៧០x៧០ សង់ទីម៉ែត្រដោយមុនពេលដាំកសិករបានដាក់ផេះអង្កាមលាយជាមួយលាមកគោ និងស្លឹកទន្ទ្រានខែត្រនៅបាតរណ្តៅដែលជាជីដ៏សំខាន់សម្រាប់ការលូតលាស់របស់ដំណាំស្វាយ។ នៅពេលដាំកសិករក៏បានបន្ថែមជីកំប៉ុស្តដែលបានមកពីកាកសំណល់ឡជីវឧស្ម័ននៅនឹងគល់ស្វាយផងដែរ។

សម្រាប់ការដាំត្រប់វិញគាត់ជីករណ្តៅជម្រៅប្រហែល ១០សង់ទីម៉ែត្រ ហើយដាំកូនត្រប់ដែលបានសាបរួច អាយុ ២០-៣០ថ្ងៃ។ បន្ទាប់មកគាត់ពង្រាយចំបើងនៅតាមគល់ត្រប់ គល់ស្វាយ និងពេញផ្ទៃដី។ កសិករធ្វើការស្រោចទឹកត្រប់ជារៀងរាល់ថ្ងៃ និងស្រោចទឹកពីរដងក្នុងមួយសប្តាហ៍សម្រាប់កូនស្វាយ។ ការសម្អាតស្មៅក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ ទោះស្មៅមិនសូវដុះច្រើនក្រោមគម្របចំបើងក្តី។ ជាទូទៅគាត់ដាក់ជីកំប៉ុស្តនៅតាមគល់ដំណាំចំនួនពីរដងក្នុងមួយឆ្នាំ គឺនៅដើម និងចុងរដូវវស្សានៅខែឧសភា និងខែតុលា។

នៅពេលដែលត្រប់ចាប់ផ្តល់ផល កសិករត្រូវការពេលប្រហែល ១ម៉ោងក្នុងមួយថ្ងៃក្នុងការប្រមូលផលត្រប់។ ពេលខ្លះការសម្អាតស្មៅបានប្រព្រឹត្តទៅនៅពេលប្រមូលផលនេះដែរ។ ដើម្បីឱ្យការអនុវត្តបច្ចេកទេសនេះកាន់តែមានប្រសិទ្ធភាពគួរធ្វើការផ្លាស់ប្តូរមុខដំណាំអាយុកាលខ្លីឱ្យបានញឹកញាប់ ព្រោះការដាំដំណាំដដែលៗ ដំណាំនោះនឹងស្រូបយកប្រភេទជីដូចៗ គ្នាពីដីធ្វើឱ្យការដាំជាលើកទីពីរ មិនសូវបានល្អ និងងាយក្នុងការផ្ទុះឡើងនូវជំងឺផ្សេងៗដល់ដំណាំ។ ការផ្លាស់ប្តូរមុខដំណាំនេះអាចដូរពីការដាំត្រប់វែងទៅជាសណ្តែកបាយពោត ឬត្រសក់ ដោយស្ទាបស្ទង់ទៅតាមតម្រូវការទីផ្សារផងដែរ។

2.3 ​រូបភាពនៃបច្ចេកទេស

2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ

ប្រទេស:

ប្រទេសកម្ពុជា

តំបន់/រដ្ឋ/ខេត្ត:

ភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ

បញ្ជាក់បន្ថែមពីលក្ខណៈនៃទីតាំង:

នៅទីវាល

បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
  • ត្រូវបានផ្សព្វផ្សាយត្រឹមតំបន់មួយ
ប្រសិនបើបច្ចេកទេសត្រូវបានសាយភាយពាសពេញតំបន់ណាមួយ បញ្ជាក់ទំហំផ្ទៃដីអនុវត្តន៍ (គិតជា គ.ម2):

0,00054

ប្រសិនបើមិនច្បាស់ពីទំហំផ្ទៃដី សូមធ្វើការប៉ាន់ប្រម៉ាណ:
  • < 0.1 គម2 (10 ហិកតា)
មតិយោបល់:

បច្ចេកទេសនេះអនុវត្តនៅផ្នែកខាងក្រោយផ្ទះរបស់កសិករ។
បច្ចេកទេសនេះអនុវត្តលើផ្ទៃដីទំហំ ៥៤០ ម៉ែត្រការ៉េ( ទទឹង១៨ ម៉ែត្រ និងបណ្តោយ ៣០ ម៉ែត្រ) ។

2.6 កាលបរិច្ឆេទនៃការអនុវត្ត

បង្ហាញឆ្នាំនៃការចុះអនុវត្ត:

2012

2.7 ការណែនាំពីបច្ចេកទេស

សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
  • តាមរយៈគម្រោង / អន្តរាគមន៍ពីខាងក្រៅ
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):

កសិករបានចូលរួមដំណើរទស្សនៈកិច្ចនៅទីវាលនៅខេត្តបាត់ដំបងដែលមានការឧបត្ថម្ភពី SNV ក្រោមគម្រោងសាកវប្បកម្មកម្ពុជា ដើម្បីបង្កើនប្រាក់ចំណូល និងអាហារូបត្ថម្ភសហការជាមួយការិយាល័យកសិកម្មស្រុកចិត្របុរី ហើយគាត់បានរៀនបច្ចេកទេសនេះ។

3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM

3.1 គោលបំណងចម្បង (១​ ឬច្រើន)​ នៃបច្ចេកទេសនេះ

  • ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
  • កាត់បន្ថយ, បង្ការ, ស្តារឡើងវិញនូវការធ្លាក់ចុះគុណភាពដី
  • បង្កើតផលប្រយោជន៍សេដ្ឋកិច្ច
  • ដាក់ចំបើងរក្សាសំណើម ហើយនៅពេលវារលួយវាកើតជាជី ។ ទទួលបានចំណូលបន្លែមពីដំណាំរយៈពេលខ្លី មុនទទួលផលពេញលេញពីស្វាយ

3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស

ដីប្រើប្រាស់ចម្រុះនៅលើដីតែមួយ:

បាទ/ចា៎

បញ្ជាក់ពីប្រភេទដីច្រើនប្រភេទ (ដីដាំដំណាំ/ដីចិញ្ចឹមសត្វ/ដីព្រៃឈើ):
  • កសិរុក្ខកម្ម

ដីដាំដំណាំ

ដីដាំដំណាំ

  • ដំណាំប្រចាំឆ្នាំ
  • ដំណាំរយៈពេលវែង (មិនមែនឈើ)
  • ប្រភេទដើមឈើធំៗ និងដើមឈើតូចៗ
ដំណាំប្រចាំឆ្នាំ - បញ្ជាក់ប្រភេទដំណាំ:
  • ធញ្ញជាតិ -​ ពោត
  • ពពួកសណ្តែក - សណ្តែកបារាំង
  • aubergine ។
ប្រព័ន្ធដាំដុះដំណាំប្រចាំឆ្នាំ:

ដំណាំបន្លែ - ស្រូវសាលី/barley/oat/ស្រូវតំបន់ខ្ពង់រាប

ដំណាំរយៈពេលវែង (មិនមែនឈើ) - បញ្ជាក់ប្រភេទដំណាំ:
  • ដំណាំយកផ្កា - មានរយៈពេលវែង
ប្រភេទដើមឈើធំៗ និងដើមឈើតូចៗ - បញ្ជាក់ប្រភេទ:
  • ផ្លែស្វាយ/ផ្លែមង្ឃុត/ផ្លែត្របែក
ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
  • 1
សូមបញ្ជាក់:

ស្វាយដំណាំអាយុកាលវែង ត្រប់អាយុកាល ៦ ខែ ពោតមានអាយុកាល ០២ ខែ សណ្តែកបាយមានអាយុកាល ០២ ខែ។

តើជាការអនុវត្តន៍ដំណាំចន្លោះ?

បាទ/ចា៎

ដីព្រៃ/ដីដាំដើមឈើ

ដីព្រៃ/ដីដាំដើមឈើ

មតិយោបល់:

ស្វាយ និងត្រប់វែង
ដង់ស៊ីតេនៃសត្វចិញ្ចឹម: ចិញ្ចឹមគោ ១៩ ក្បាល លាមកគោយកដាក់ឡជីវឧស្ម័ន និងប្រើកាកសំណល់ឡសម្រាប់ដាក់ដំណាំ។ ចំនួនគោនេះ គឺគ្រប់ក្រាន់សម្រាប់ដាក់នៅក្នុងឡជីវឧស្ម័នជារៀងរាល់ថ្ងៃ។

3.3 បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?

បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?
  • បាទ/ច៎ា (សូមបំពេញសំណួរខាងក្រោមពីស្ថានភាពដីប្រើប្រាស់មុនពេលអនុវត្តបច្ចេកទេស)
ដីព្រៃ/ដីដាំដើមឈើ

ដីព្រៃ/ដីដាំដើមឈើ

មតិយោបល់:

ដីព្រៃរេចរឹល

3.4 ការផ្គត់ផ្គង់ទឹក

ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
  • ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព
មតិយោបល់:

ទឹកស្រះ និងទឹកអណ្តូង ស្រះធ្លាប់រីងឆ្នាំ ២០១៦

3.5 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង

  • កសិរុក្ខកម្ម
  • ធ្វើឱ្យប្រសើរឡើងគម្របដី/ ដំណាំគម្របដី
  • ការគ្រប់គ្រងជីជាតិដីតាមបែបចម្រុះ

3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស

វិធានការក្សេត្រសាស្ត្រ

វិធានការក្សេត្រសាស្ត្រ

  • A1: ដំណាំ/គម្របដី
  • A2: សារធាតុសរីរាង្គ/ជីជាតិដី
  • A3: ការរក្សាស្រទាប់ដីខាងលើ
វិធានការរុក្ខជាតិ

វិធានការរុក្ខជាតិ

  • V1: ឈើធំៗ និងដើមឈើតូចៗ
  • V2: ស្មៅនិងរុក្ខជាតិៗដែលដុះមានអាយុមិនលើសពី 2ឆ្នាំ

3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ

ការហូរច្រោះដីដោយសារទឹក

ការហូរច្រោះដីដោយសារទឹក

  • Wt: ការបាត់ដីស្រទាប់លើដោយការហូរច្រោះ
ការធ្លាក់ចុះសារធាតុគីមីក្នុងដី

ការធ្លាក់ចុះសារធាតុគីមីក្នុងដី

  • Cn: ការថយចុះជីជាតិ និងកាត់បន្ថយបរិមាណសារធាតុសរីរាង្គ (មិនកើតឡើងដោយការហូរច្រោះទេ)
ការបាត់បង់រូបសាស្ត្រនៃដី

ការបាត់បង់រូបសាស្ត្រនៃដី

  • Pc: ការហាប់ណែន
  • Pu: បាត់បង់នូវផលិតភាពជីវៈដោយសារសកម្មភាពផ្សេងៗ
ការធ្លាក់ចុះជីវសាស្ត្រនៃដី

ការធ្លាក់ចុះជីវសាស្ត្រនៃដី

  • Bc: ការថយចុះនូវគម្របរុក្ខជាតិ
  • Bl: ការបាត់បង់មីក្រូ និងម៉ាក្រូសរីរាង្គរបស់ដី
  • Bp: ការកើនឡើងនូវសត្វល្អិត ឬជំងឺ បាត់បង់នូវសត្វមានប្រយោជន៍
ការបាត់បង់ទឹក

ការបាត់បង់ទឹក

  • Ha: ការថយចុះសំណើមដី

3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី

បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
  • ការកាត់បន្ថយការធ្លាក់ចុះគុណភាពដី
  • ការជួសជុល/ ស្តារឡើងវិញនៃឱនភាពដីធ្ងន់ធ្ងរ
មតិយោបល់:

បានដាក់ជីកាកសំណល់ពីឡជីវឧស្ម័ន ដីនៅតំបន់នេះពុំសូវមានជីជាតិ ប៉ុន្តែការដាក់បន្ថែមជីសរីរាង្គ និងដាំដំណាំវិលជុំបានជួយកែលម្អដីនេះបានប្រសើរឡើង។

4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម

4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ

ឈ្មោះអ្នកនិពន្ធ:

លោក ទឹម សុភា និង កញ្ញា អ៊ុំ សុវន្នី

កាលបរិច្ឆេទ:

09/04/2017

4.2 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម

កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
  • ក្នុងតំបន់អនុវត្តបច្ចេកទេស
កំណត់ទំហំ និងឯកត្តាផ្ទៃដី:

៥៤០ ម៉ែត្រការ៉េ

ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):

រៀល

បើពាក់ព័ន្ធសូមកំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (ឧ.​​ 1 ដុល្លារ​ = 79.9 រៀលនៃរូបិយប័ណ្ណប្រេស៊ីល) ៖ 1 ដុល្លារ =:

4000,0

កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:

៣០០០០ រៀល

4.3 សកម្មភាពបង្កើត

សកម្មភាព រយៈពេល​ (រដូវកាល)
1. ភ្ជួរដីហាល ខែឧសភា
2. ជីករណ្តៅស្វាយ ខែឧសភា
3. ដាក់លាមកគោ ផេះអង្កាម កន្ទ្រានខែត្រក្នុងរណ្តៅ ខែឧសភា
4. ដាំកូនស្វាយ ខែឧសភា
5. ដាក់ជីកាកសំណល់ឡនៅតាមគល់ស្វាយ ខែមិថុនា
6. ភ្ជួរដីលាយលាមកគោ បាចកំបោរកម្ចាត់មេរោគ ខែមិថុនា
7. ជីករណ្តៅ និងដាំត្រប់វែង ខែឧសភា
8. ពង្រាយចំបើង ខែមិថុនា

4.4 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម ភ្ជួរដីហាលចោល ១៥ ថ្ងៃ នាក់-ថ្ងៃ 0,35 30000,0 10500,0 100,0
កម្លាំងពលកម្ម ជីករណ្តៅដាំស្វាយ នាក់-ថ្ងៃ 5,8 30000,0 174000,0 100,0
កម្លាំងពលកម្ម ដាក់ជី និងបាចកំបោរ នាក់-ថ្ងៃ 0,35 30000,0 10500,0 100,0
សម្ភារៈដាំដុះ កូនស្វាយ ដើម 25,0 8000,0 200000,0 100,0
សម្ភារៈដាំដុះ ពូជត្រប់វែង កញ្ចប់ 1,0 8000,0 8000,0 100,0
ជី និងសារធាតុពុល កំបោរ គីឡូក្រាម 25,0 2000,0 50000,0 100,0
ជី និងសារធាតុពុល ជីកាកសំណល់ឡជីវឧស្ម័ន ស្ពេត្រូ 50,0 2000,0 100000,0 100,0
សម្ភារៈសាងសង់ ចបកាប់ ផ្លែ 2,0 20000,0 40000,0 100,0
សម្ភារៈសាងសង់ បង្គី គូរ 1,0 7000,0 7000,0 100,0
សម្ភារៈសាងសង់ ត្រសេះជីកដី ដើម 1,0 25000,0 25000,0 100,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស 625000,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេសគិតជាដុល្លារ 156,25
មតិយោបល់:

កសិករប្រើលុយដែលចំណាយទាំងអស់បានមកពីការសន្សំ រីឯជីបានពីជីលាមកគោខ្លួនឯង និងជីកាកសំណលឡជីវឧស្ម័នដែលគម្រោងបានផ្តល់ឱ្យ។

4.5 សកម្មភាពថែទាំ

សកម្មភាព ពេលវេលា/ ភាពញឹកញាប់
1. ត្រួតពិនិត្យដើមស្វាយកុំឱ្យដួល ឬដង្កូវស៊ីស្លឹក ៥ ថ្ងៃត្រួតពិនិត្យម្តង
2. ភ្ជួរដីបន្ទាប់ពីដំណាំអាយុកាលខ្លីប្រមូលផលរួច ពេលប្រមូលផល
3. ជីកចង្អូរជុំវិញស្វាយ ពេលស្វាយធំបន្តិច
4. ដាក់ជីកំប៉ុស្ត ជីកែងលាយ(15-15-15) ដាក់ខែមិថុនា និងខែតុលា
5. ស្រោចទឹកដំណាំជារៀងរាល់ថ្ងៃ ពេលខែប្រាំង
6. ទិញម៉ាស៊ីនបូមទឹក ក្រោយពេលដាំស្វាយរួច
មតិយោបល់:

ម៉ាស៊ីនបូមទឹកមានតម្លៃ ១,៦០០,០០០ រៀល

4.6 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)

ប្រសិនបើមិនអាចបំបែកតម្លៃដើមក្នុងតារាងខាងក្រោមទេ សូមផ្តល់នូវតម្លៃប៉ាន់ស្មានសរុបក្នុងការថែទាំបច្ចេកទេសនោះ:

2800000,0

មតិយោបល់:

ម៉ាស៊ីនបូមទឹកមានតម្លៃ ១,៦០០,០០០ រៀល អំឡុងពេលថែទាំកសិករធ្វើដោយខ្លួនឯងនៅពេលទំនេរ រីឯការប្រើប្រាស់ជី គឺប្រើលាមកគោ និងជីកាកសំណល់ដែលមាន។ ប្រសិនបើចំណាយប្រហែល ១២០០០០០ក្នុងមួយឆ្នាំ។

4.7 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ

ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:

ម៉ាស៊ីនបូមទឹកមានមានតម្លៃខ្ពស់ ចំណាយប្រាក់លើការទិញកូនស្វាយ និងគ្រាប់ពូជត្រប់វែង ជួលពលកម្មបន្ថែមក្នុងការភ្ជួរដី ដោយឡែកមិនមានចំណាយលើការទិញជីទេ ដោយប្រើជីលាមកគោដែលខ្លួនមាន។

5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស

5.1 អាកាសធាតុ

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
  • < 250 មម
  • 251-500 មម
  • 501-750 មម
  • 751-1,000 មម
  • 1,001-1,500 មម
  • 1,501-2,000 មម
  • 2,001-3,000 មម
  • 3,001-4,000 មម
  • > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:

1138,20

លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:

ឆ្នាំ 2015 បរិមាណទឹកភ្លៀងមាន 1138.2 ម.ម ឆ្នាំ 2014 មាន 1696.50 ម.ម និងក្នុងឆ្នាំ 2013 មាន 1661.8 ម.ម។

បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:

ក្រសួងធនធានទឹក និងឧត្តុនិយម នាយកដ្ឋានឧត្តុនិយមឆ្នាំ ២០១៥

តំបន់កសិអាកាសធាតុ
  • មានភ្លៀងមធ្យម

មានពីររដូវគឺ រដូវប្រាំង និងរដូវវស្សា

5.2 សណ្ឋានដី

ជម្រាលជាមធ្យម:
  • រាបស្មើ (0-2%)
  • ជម្រាលតិចតួច (3-5%)
  • មធ្យម (6-10%)
  • ជម្រាលខ្ពស់បន្តិច (11-15%)
  • ទីទួល (16-30%)
  • ទីទួលចោត (31-60%)
  • ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
  • ខ្ពង់រាប
  • កំពូលភ្នំ
  • ជម្រាលភ្នំ
  • ជម្រាលទួល
  • ជម្រាលជើងភ្នំ
  • បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
  • 0-100 ម​
  • 101-500 ម
  • 501-1,000 ម
  • 1,001-1,500 ម
  • 1,501-2,000 ម
  • 2,001-2,500 ម
  • 2,501-3,000 ម
  • 3,001-4,000 ម
  • > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
  • មិនពាក់ព័ន្ធទាំងអស់

5.3 ដី

ជម្រៅដីជាមធ្យម:
  • រាក់ខ្លាំង (0-20 សម)
  • រាក់ (21-50 សម)
  • មធ្យម (51-80 សម)
  • ជ្រៅ (81-120 សម)
  • ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
  • មធ្យម (ល្បាយ, ល្បាប់)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
  • ម៉ត់/ ធ្ងន់ (ឥដ្ឋ)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
  • ទាប (<1%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:

ពីមុនដីដែលគាត់អនុវត្តបច្ចេកទេសនេះ គឺជាដីព្រៃរេចរឹលខ្សោះជីជាតិ សម្បូរទៅដោយថ្មនៅស្រទាប់ខាងក្រោម តែដោយសារលាមកគោ និងជីកាកសំណល់ឡជីវឧស្ម័នដីនេះល្អជាងមុន។

5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក

នីវ៉ូទឹកក្រោមដី:

5-50 ម

ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:

ល្អ

គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):

ទឹកពិសារដែលមានគុណភាពល្អ

តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?

ទេ

តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?

ទេ

មតិយោបល់ និងលក្ខណៈពិសេសផ្សេងៗទៀតលើគុណភាព និងបរិមាណទឹក​ :

ទឹកដែលចេញពីអណ្តូងមានជាតិកំបោរដែលត្រូវបង្ហូរចូលក្នុងស្រះជាមុនសិន រីឯទឹកសម្រាប់បរិភោគ គឺបានពីទឹកភ្លៀងបានត្រងទុក និងទិញទឹកស្អាតបន្ថែម។

5.5 ជីវៈចម្រុះ

ភាពសម្បូរបែបនៃប្រភេទ:
  • ទាប
ភាពសម្បូរបែបនៃទីជម្រក:
  • ទាប

5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស

នៅមួយកន្លែង ឬពនេចរ :
  • នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
  • ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិកម្ម:
  • ច្រើនជាង 50% នៃចំណូល
កម្រិតជីវភាព:
  • មាន
ឯកជន ឬក្រុម:
  • ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
  • ប្រើកម្លាំងពលកម្ម
  • គ្រឿងយន្ត/ ម៉ាស៊ីន
យេនឌ័រ:
  • ស្ត្រី
អាយុរបស់អ្នកប្រើប្រាស់ដី:
  • វ័យកណ្តាល
សូមបញ្ជាក់ពីលក្ខណៈពាក់ព័ន្ធផ្សេងទៀតអំពីអ្នកប្រើប្រាស់ដី:

កសិករអាយុ ៤៥ ឆ្នាំ

5.7 ទំហំផ្ទៃដីជាមធ្យមនៃដីប្រើប្រាស់ដោយអ្នកប្រើប្រាស់ដី ក្នុងការអនុវត្ត​បច្ចេកទេស

  • < 0.5 ហិកតា
  • 0.5-1 ហិកតា
  • 1-2 ហិកតា
  • 2-5 ហិកតា
  • 5-15 ហិកតា
  • 15-50 ហិកតា
  • 50-100 ហិកតា
  • 100-500 ហិកតា
  • 500-1,000 ហិកតា
  • 1,000-10,000 ហិកតា
  • > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
  • ខ្នាតមធ្យម

5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក

ភាពជាម្ចាស់ដី:
  • ឯកជន មានកម្មសិទ្ធ
កម្មសិទ្ធិប្រើប្រាស់ដី:
  • ឯកជន
កម្មសិទ្ធប្រើប្រាស់ទឹក:
  • ឯកជន

5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ

សុខភាព:
  • មិនល្អ
  • មធ្យម
  • ល្អ
ការអប់រំ:
  • មិនល្អ
  • មធ្យម
  • ល្អ
ជំនួយបច្ចេកទេស:
  • មិនល្អ
  • មធ្យម
  • ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
  • មិនល្អ
  • មធ្យម
  • ល្អ
ទីផ្សារ:
  • មិនល្អ
  • មធ្យម
  • ល្អ
ថាមពល:
  • មិនល្អ
  • មធ្យម
  • ល្អ
ផ្លូវ និងការដឹកជញ្ជូន:
  • មិនល្អ
  • មធ្យម
  • ល្អ
ទឹកផឹក និងអនាម័យ:
  • មិនល្អ
  • មធ្យម
  • ល្អ
សេវាកម្មហិរញ្ញវត្ថុ:
  • មិនល្អ
  • មធ្យម
  • ល្អ

6. ផលប៉ះពាល់ និងការសន្និដ្ឋាន

6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម

ផលិតផល

ផលិតកម្មដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ផលិតកម្មកើនឡើងដោយសារតែដីពីមុនមកមិនមានដំណាំឡើយ តែបច្ចុប្បន្នមានដំណាំពីរប្រភេទឡើងទៅ។

គុណភាពដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

គុណភាពដំណាំប្រសើរជាងមុនតាមរយៈការប្រើប្រាស់ជីលាមកសត្វ និងជីកំប៉ុស្ត។

ហានិភ័យនៃភាពបរាជ័យរបស់​​ផលិតកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ហានិភ័យនៃភាពបរាជ័យរបស់ផលិតកម្មត្រូវបានកាត់បន្ថយដោយសារមានដំណាំច្រើនជាងមួយមុខ។ ពីមុនមិនមានដំណាំដាំដុះនៅលើដីនេះទេ ដូចនេះអ្នកប្រើប្រាស់ដីមិនបានផលិផលសម្រាប់លក់នៅលើទីផ្សារនោះទេ។

ការគ្រប់គ្រងដី

រារាំង
ភាពសាមញ្ញ
មតិ​យោបល់/ ការបញ្ជាក់:

ពីមុនដីនេះ គឺជាដីមិនសូវមានជីជាតិប៉ុន្តែបន្ទាប់ពីដាំដំណាំច្រើនមុខមកធ្វើឱ្យជីជាតិដីកើនឡើង។

ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក

តម្រូវការទឹកសម្រាប់ស្រោចស្រព

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ដំណាំក្រោមស្វាយត្រូវការស្រោចទឹករាល់ថ្ងៃ។

ចំណូល និងថ្លៃដើម

ការចំណាយលើធាតុចូលកសិកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

កសិករមានគោខ្លួនឯងដូចនេះគាត់អាចមានលាមកគោប្រើជាជីធម្មជាតិបាន។ លើសពីនេះទៅទៀតគាត់មានឡជីវឧស្ម័នដែលអាចយកកាកសំណល់ពីឡផលិតជាជីកំប៉ុស្តបាន។

ចំណូលក្នុងកសិដ្ឋាន

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

បានចំណូលជាប្រចាំពីការលក់ផ្លែត្រប់។

ភាពសម្បូរបែបប្រភពប្រាក់​ចំណូល

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

យោងតាមការដាំដំណាំរយៈពេលខ្លី និងវែងជាមួយគ្នាដែលអាចទទួលបានចំណូលប្រចាំខែ និងឆ្នាំ។

បន្ទុកការងារ

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ការគ្រប់គ្រងត្រួតពិនិត្យដំណាំ គឺត្រូវការជាចាំបាច់។

ផលប៉ះពាល់ទៅលើវប្បធម៌សង្គម

សន្តិសុខស្បៀង/ ភាពគ្រប់គ្រាន់ខ្លួនឯង

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

បានហូបក្នុងគ្រួសារ និងលក់បានប្រាក់ចំណូល។

ស្ថានភាពសុខភាព

អាក្រក់ជាងមុន
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ជីកាកសំណល់ឡជីវឧស្ម័ន គឺមិនមានផលប៉ះពាល់ដល់សុខភាពអ្នកដាំដុះ និងអ្នកទិញបរិភោគឡើយ។

ឱកាសនៃការបង្កើតថ្មី

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

កសិករអាចធ្វើការដូចការកម្សាន្តកុំឱ្យទំនេរដៃ។ លើសពីនេះទៅទៀតមានដើមឈើផ្តល់ជាម្លប់ អាកាសធាតុមិនសូវក្តៅ និងមានខ្យល់អាកាសល្អ។

ផលប៉ះពាល់ទៅលើអេកូឡូស៊ី

វដ្តទឹក/លំហូរ

រំហួត

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

បានចំបើង និងស្វាយជាម្លប់។

ដី

សំណើមដី

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ដោយសារមានគម្របចំបើង។

គម្របដី

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

មានដំណាំគម្របដីដូចជាដំណាំត្រប់ និងស្វាយជាដើម។

ដីហាប់

កើនឡើង
កាត់បន្ថយ
មតិ​យោបល់/ ការបញ្ជាក់:

ពេលចំបើងរលួយវាក្លាយជាសារធាតុសរីរាង្គមានអត្ថប្រយោជន៍ជួយដល់ដី។ លើសពីនេះទៅទៀត លាមកគោ និងជីកំប៉ុស្តជួយឱ្យដីធូរ។

សារធាតុសរីរាង្គដី/ការបូនក្រោមដី

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ការរលួយរបស់ចំបើង ការប្រើប្រាស់លាមកគោ និងជីកំប៉ុស្តបានបង្កើនសារធាតុសរីរាង្គជាច្រើនដល់ដី។

ជីវចម្រុះ៖ ដំណាំ, សត្វ

ប្រភេទសត្វមានប្រយោជន៍

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ប្រភេទសត្វមានប្រយោជន៍កើនឡើងដោយសារការប្រើប្រាស់កាកសំណល់ឡជីវឧស្ម័ន និងជីលាមកសត្វ។ អ្នកប្រើប្រាស់ដី សម្គាល់ឃើញមានការកើនឡើងនូវសត្វជន្លេន ស្រមោច សត្វកណ្តៀរ កង្កែប ។ល។

ការគ្រប់គ្រងកត្តាចង្រៃ/ ជំងឺ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

សត្វបំផ្លាញនៅមានតិចតួចដដែល។

ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ និងគ្រោះអាកាសធាតុ

ផលប៉ះពាល់នៃគ្រោះរាំងស្ងួត

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ផលប៉ះពាល់នៃគ្រោះរាំងស្ងួតត្រូវបានកាត់បន្ថយដោយសារមានក្រាលចំបើង និងបានម្លប់ពីស្វាយផងដែរ។

6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)

ការប្រែប្រួលអាកាសធាតុ

ការប្រែប្រួលអាកាសធាតុ
រដូវកាល កើនឡើង ឬថយចុះ លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
សីតុណ្ហភាពប្រចាំឆ្នាំ កើនឡើង ល្អ
សីតុណ្ហភាពប្រចាំរដូវកាល រដូវប្រាំង កើនឡើង ល្អ
បរិមាណទឹកភ្លៀងប្រចាំរដូវកាល សើម/រដូវភ្លៀង ថយចុះ ល្អ
ការប្រែប្រួលអាកាសធាតុផ្សេងៗ ការប្រែប្រួលនៃរបបទឹកភ្លៀង កើនឡើង មធ្យម

គ្រោះអាកាសធាតុ (មហន្តរាយ) ​

គ្រោះមហន្តរាយធម្មជាតិ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
ព្យុះភ្លៀងតាមតំបន់ មធ្យម
គ្រោះមហន្តរាយអាកាសធាតុ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
រលកកម្តៅ ល្អ
រាំងស្ងួត ល្អ
គ្រោះមហន្តរាយជីវៈសាស្ត្រ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
ការរាតត្បាតនៃជំងឺ ល្អ
ការមានបញ្ហាសត្វល្អិត/ដង្កូវ មធ្យម

6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍

តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមាន

រយៈពេលវែង:

វិជ្ជមានខ្លាំង

តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមានតិចតួច

រយៈពេលវែង:

វិជ្ជមាន

6.5 ការទទួលយកបច្ចេកទេស

  • 1-10%
ក្នុងចំណោមគ្រួសារទាំងអស់ដែលបានអនុវត្តបច្ចេកទេស តើមានប៉ុន្មាន​គ្រួសារ​ដែល​ចង់​ធ្វើ​ដោយ​ខ្លួន​ឯង ដោយមិន​ទទួល​បាន​សម្ភារៈ​លើក​​ទឹកចិត្ត/​ប្រាក់ឧបត្ថម្ភ?​:
  • 0-10%
មតិយោបល់:

មានគ្រួសារចំនួន ៦គ្រួសារដែលទទួលយកនូវការអនុវត្តន៍នេះដើម្បីទទួលបានប្រាក់ចំណូលបន្ថែមទៀត។ បើទោះបីគាត់មិនបានធ្វើតាមឱ្យគ្រប់សម្មភាពក៏ដោយប៉ុន្តែគាត់បានទទួលយកនូវសកម្មភាពមួយចំនួនក្នុងបច្ចេកទេសយកមកអនុវត្តន៍ផងដែរ។

6.6 ការបន្សុំា

តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវ​ដើម្បី​បន្ស៊ាំ​ទៅនឹង​ស្ថាន​ភាព​ប្រែប្រួល​ដែរ​ឬទេ?

បាទ/ចា៎

បើឆ្លើយបាទ/ ចា៎ សូមកំណត់ថាតើស្ថានភាពប្រែប្រួលមួយណាត្រូវបានបន្ស៊ាំ:
  • ការប្រែប្រួលអាកាសធាតុ/គ្រោះមហន្តរាយធម្មជាតិ
បញ្ជាក់ពីការបន្ស៊ាំនៃបច្ចេកទេស (ការរៀបចំ, ឧបករណ៍/ប្រភេទ​ ។ល។):

គម្របចំបើងជួយកាត់បន្ថយរំហូតទៅក្នុងបរិយាកាស។

6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស

ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី
អាចដាំដំណាំអាយុកាលខ្លីនៅតាមចន្លោះដើមស្វាយ។
ស្រោចទឹកដល់ត្រប់វែងក៏បានប្រយោជន៍ដល់ស្វាយផងដែរ។
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស​ ទស្សនៈរបស់បុគ្គលសំខាន់ៗ
មិនឱ្យដីទំនេរចោលដែលខាតផលប្រយោជន៍ព្រោះស្វាយរយៈពេលប្រហែល ០៣ឆ្នាំទើបអាចប្រមូលផលបាន។
ចំបើងជួយរក្សាសំណើមដល់ដីកុំឱ្យហួត និងខ្សោះជីជាតិ។
បានប្រាក់ចំណូលដល់គ្រួសារ។
ដីមិនខ្សោះជីជាតិដោយសារដំណាំអាយុកាលខ្លី វិលជុំ និងប្រើប្រាស់តែលាមកគោ ជីកំប៉ុស្ត និងកាកសំណល់ឡជីវឧស្ម័ន។

6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ

ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
ដង្កូវរូងដើមត្រប់វែង។ ដើរចាប់ពងដង្ហូវ មិនប្រើថ្នាំពុលដែលប៉ះពាល់ដល់សុខភាព។
ខ្វះទីផ្សារនៅពេលដែលដាំត្រប់វែងបានផលច្រើន។ ដើរលក់គ្រប់ទីផ្សារដែលអាចទៅបានដើរលក់តាមផ្ទះ។
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកចងក្រងឬបុគ្គលសំខាន់ៗ តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
នៅពេលស្វាយធំប្រមូលផលបានពេញលេញ គឺមិនអាចដាំដំណាំត្រប់វែងនៅក្រោមស្វាយបានទៀតទេ។ អាចដាំជារំដេង រមៀត។
ត្រូវការជីកំប៉ុស្ត និងឡជីវឧស្ម័ន។ ជំរុញការចិញ្ចឹមសត្វគោ ក្របី មាន់ជ្រូកជាដើម។

7. ឯកសារយោង និងវេបសាយ

7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន

  • តាមការចុះទីវាល​ ការស្រាវជ្រាវនៅទីវាល

១ កន្លែង

  • ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី

១ នាក់

  • ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស

៣ នាក់

តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?

09/04/2017

ម៉ូឌុល