បច្ចេកទេស

ការប្រើធាងដូងជាគម្របដីសម្រាប់ផលិតកម្មដំណាំត្រឡាច [ប្រទេសកម្ពុជា]

technologies_3152 - ប្រទេសកម្ពុជា

ពិនិត្យមើលគ្រប់ផ្នែក

ពង្រីកមើលទាំងអស់ បង្រួមទាំងអស់
ភាពពេញលេញ៖ 88%

1. ព័ត៌មានទូទៅ

1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស

បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)

អ្នកប្រើប្រាស់ដី:

អ៊ែល ស្រី

កសិករ

ប្រទេសកម្ពុជា

ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម:

ហ៊ន់ សុវណ្ណ

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់

ប្រទេសកម្ពុជា

ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកបាកាន:

វ៉ាន់ សុខុន

ការិយាល័យកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទស្រុកបាកាន

ប្រទេសកម្ពុជា

មន្ត្រីក្សេត្រសាស្ត្រ:

សេង កុម្ភះ

ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្រុកកណ្តៀង

ប្រទេសកម្ពុជា

ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)
ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា

1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត

អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:

បាទ/ចា៎

1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស

តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធា្លក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?

ទេ

2. ការពណ៌នាពីបច្ចេកទេស SLM

2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស

និយមន័យបច្ចេកទេស:

បច្ចេកទេសគម្របដីដោយប្រើធាងដូងសម្រាប់ដំណាំត្រឡាច ដើម្បីរក្សាសំណើមដី កាត់បន្ថយរំហួត បន្ថយស្មៅចង្រៃ សន្សំសំចៃទឹក ការពារការហូរច្រោះ និងបង្កើនទិន្នផលដំណាំ។

2.2 ការពណ៌នាលម្អិតពីបច្ចេកទេស

ការពណ៌នា:

ក្នុងបច្ចេកទេសនេះ កសិករយកធាងដូងស្រស់ ឬស្ងួតដាក់នៅជុំវិញរងត្រឡាចដើម្បីរក្សាសំណើមបានយូរ កាត់បន្ថយការហូតហែងដោយសារខ្យល់ និងសីតុណ្ហភាពក្តៅខ្លាំងជា ពិសេសនៅរដូវប្រាំង។ ការប្រើធាងដូងសម្រាប់ជាគម្របលើរងដំណាំត្រឡាចនេះ ក្រៅពីរក្សាសំណើមគឺនៅការពារដីពីការហូរច្រោះ ធ្វើឱ្យដីស្រូបទឹកបានល្អ បន្ថយការដុះស្មៅចង្រៃ ហើយរលួយបង្កើនជីជាតិដីទៀតផង។ ដីដែលសមស្របសម្រាប់ដំណាំត្រឡាច គឺជាប្រភេទដីល្បាប់ ល្បាយខ្យាច់ និងដីដែលនៅតាមវាលទំនាបមួយចំនួនមាន pH ចន្លោះ ៥.០ ទៅ ៦.៣។ ប្រសិនបើ pH ទាបជាង ៥.០ ការលូតលាស់របស់ ផ្លែពុំសូវល្អ និងធ្វើឱ្យដំណាំទុំមុនអាយុកាល ឬជួនកាលផ្លៃត្រឡាចស្ពោតដោយសារខ្វះសារធាតុចិញ្ចឹម (TSTD, 2012)។ ឬសរបស់ត្រឡាចមានលទ្ធភាពចាក់ចូលទៅក្នុងដីបានពី ៦៥ ទៅ ១០០ សង់ទីម៉ែត្រជា ពិសេសលើប្រភេទដីខ្យាច់។ ដំណាំប្រភេទនេះមិនត្រូវដាំនៅទីណាដែលមានខ្យល់បក់ខ្លាំងនោះទេព្រោះពេលណាសីតុណ្ហភាពឡើងខ្ពស់ហើយមានខ្យល់បក់ខ្លាំងទៀតនោះធ្វើឱ្យរុក្ខជាតិមានការបាត់បង់ជាតិ ទឹកយ៉ាងច្រើនដោយសារការដកដង្ហើមបំភាយចំហាយទឹកតាមស្លឹក។ តំបន់បែបនេះពេលខ្លះទទួលរងសីតុណ្ហភាពខ្លាំងហើយវានឹងធ្វើឱ្យត្រឡាចដុះលូតលាស់មិនល្អ។

បច្ចេកទេសគម្របដីដោយប្រើធាងដូងសម្រាប់ដំណាំត្រឡាចនេះបានអនុវត្តនៅលើផ្ទៃដីទំហំ ២៨០ ម៉ែត្រការ៉េដោយលើករងកម្ពស់ពី ២០ ទៅ ៣០ សង់ទីម៉ែត្រ ដែលរងនីមួយៗមានទទឹងប្រវែង ១ ម៉ែត្រ និង បណ្តោយមានប្រវែង ៤០ ម៉ែត្រចន្លោះពីរងមួយទៅរងមួយទៀតមានចម្ងាយ ១,៥ ម៉ែត្រ សរុបទាំងអស់មាន ៨ រង ហើយរងនីមួយៗបានដាំត្រឡាចចំនួន ៤០ គុម្ភ។ តាមគល់ដំណាំ និងតាមចន្លោះរងដំណាំត្រូវ បានក្រាលដោយធាងដូងហើយក្រាលសណ្តូកតាមរងដំណាំ ការក្រាលនេះមិនក្រាស់ មិនស្តើងពេក គឺប្រមាណជា ៥ ទៅ ៦ធាងសង្ខាងគល់ដំណាំ។ ដើម្បីចំចេញពេលវេលា និងសន្សំសំចៃទឹក កសិករបាន ជ្រើសរើសប្រព័ន្ធដំណក់ទឹកសម្រាប់ធ្វើការស្រោចស្រពដោយប្រើទុយោដំណក់ទឹកដែលមានអាត្រាដំណក់ទឹក ៦ លីត្រក្នុងមួយម៉ោងមួយគុម្ភ ហើយស្រោចស្រពចំនួន ២ ដងក្នុង មួយថ្ងៃ (ព្រឹក ល្ងាច) ហើយម្តង រយៈពេល២០នាទីក្នុង ១ នាទីបន្តក់ទឹកបាន១០០ មីលីលីត្រ (រដូវវស្សាការស្រោចស្រពត្រូវបានបន្ថយតាមការជាក់ស្តែង)។ ចំពោះដំណាំត្រឡាចការស្រោចទឹកគឺមិនត្រូវឱ្យដក់ទឹកនោះទេ ហើយក៏មិនត្រូវ ស្រោចទឹកនៅពេលថ្ងៃត្រង់ ឬនៅពេលល្ងាចដែរពីព្រោះវាអាចធ្វើឱ្យមានបញ្ហាដូចជា រលួយឬសងាប់ដើមត្រឡាច។ បើពិនិត្យឃើញដីនៅក្បែរគល់ស្ងួត ត្រូវស្រោចទឹកបន្ថែមភ្លាមៗដោយមិនត្រូវទុកដីឱ្យស្ងួតទេ។ ជាពិសេសបន្ទាប់ពីដាំកូនហើយពីព្រោះកូនដំណាំត្រូវការទឹក និងជីសម្រាប់ការដុះលូតលាស់ ឬស ដើម ស្លឹក និងផ្លែផ្កា។ កំឡុងពេលដំណាក់កាលចេញផ្កា និងផ្លែនៃវគ្គលូតលាស់របស់ដំណាំត្រឡាច ត្រូវពិនិត្យតាមដានទឹកឱ្យបានទៀងទាត់។ ដោយសារដីនេះពីមុនមកជាដីដាំអំពៅមិនសូវមានជីជាតិ ហេតុនេះកសិករបានដាក់បន្ថែមនូវជីសរីរាង្គ (លាមកគោ) និងជីគីមីបន្តិចបន្តួចដែរ។ បន្ថែមពីនេះថ្នាំកំចាត់សត្វល្អិតក៏បានប្រើប្រាស់ក្នុងបរិមាណមួយសមស្រប។

ជារួមតម្រូវការក្នុងការអនុវត្តបច្ចេកទេសនេះ គឺបានប្រើប្រាស់សម្ភារដែលមានតម្លៃថោក ហើយងាយស្រួលរកបាននៅមូលដ្ឋាន ដូចជាធាងដូងជាដើម តែក៏មានការទិញសម្ភារបន្ថែមពីផ្សារទៀតដែរ ដូចជា ទុយោ ខ្សែខ្មៅ ។ល។ តែទោះជាយ៉ាងនេះក្តី បច្ចេកទេសនេះក្រៅពីការបង្កើនគុណភាពដី និងរក្សាបរិស្ថានគឺបានផ្តល់នូវផលចំណេញជាក់ស្តែងដល់កសិករចំនួន ៨០០,០០០ រៀល (២០០ដុល្លារអាមេរិច) ក្នុង ១ រដូវកាល។

2.3 ​រូបភាពនៃបច្ចេកទេស

2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ

ប្រទេស:

ប្រទេសកម្ពុជា

តំបន់/រដ្ឋ/ខេត្ត:

ភូមិចំការអូ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់

បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
  • ត្រូវបានផ្សព្វផ្សាយត្រឹមតំបន់មួយ

2.6 កាលបរិច្ឆេទនៃការអនុវត្ត

បង្ហាញឆ្នាំនៃការចុះអនុវត្ត:

2013

2.7 ការណែនាំពីបច្ចេកទេស

សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
  • តាមរយៈគម្រោង / អន្តរាគមន៍ពីខាងក្រៅ
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):

គម្រោងហាវែសឧបត្ថម្ភដោយ USAID និងគម្រោងជម្រុញផលិតកម្មផ្នែកបន្លែ

3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM

3.1 គោលបំណងចម្បង (១​ ឬច្រើន)​ នៃបច្ចេកទេសនេះ

  • ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
  • បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ/គ្រោះមហន្តរាយ និងផលប៉ះពាល់របស់វា
  • បង្កើតផលប្រយោជន៍សេដ្ឋកិច្ច

3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស

ដីដាំដំណាំ

ដីដាំដំណាំ

  • ដំណាំប្រចាំឆ្នាំ
ដំណាំប្រចាំឆ្នាំ - បញ្ជាក់ប្រភេទដំណាំ:
  • បន្លែ - ត្រសក់ផ្អែម ល្ពៅ ពពួកបន្លែទ្រើង
ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
  • 3
សូមបញ្ជាក់:

រយៈពេលប្រមូលផលចាប់ពី ២ ទៅ ២ខែកន្លះ/ឆ្នាំ

មតិយោបល់:

ដំណាំត្រឡាច

3.3 បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?

បន្ទាប់ពីអនុវត្តបច្ចេកទេស តើដីប្រើប្រាស់មានការប្រែប្រួលដែររឺទេ?
  • បាទ/ច៎ា (សូមបំពេញសំណួរខាងក្រោមពីស្ថានភាពដីប្រើប្រាស់មុនពេលអនុវត្តបច្ចេកទេស)
ដីដាំដំណាំ

ដីដាំដំណាំ

  • ដំណាំរយៈពេលវែង (មិនមែនឈើ)
ដំណាំរយៈពេលវែង (មិនមែនឈើ) - បញ្ជាក់ប្រភេទដំណាំ:
  • អំពៅ
មតិយោបល់:

ដីពីមុនបានដាំអំពៅចាប់ពី១៩៩២ ដល់ ២០១២។

3.4 ការផ្គត់ផ្គង់ទឹក

ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
  • ប្រព័ន្ធស្រោចស្រពទាំងស្រុង

3.5 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង

  • ធ្វើឱ្យប្រសើរឡើងគម្របដី/ ដំណាំគម្របដី
  • ការគ្រប់គ្រងទឹកក្រោមដី

3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស

វិធានការក្សេត្រសាស្ត្រ

វិធានការក្សេត្រសាស្ត្រ

  • A2: សារធាតុសរីរាង្គ/ជីជាតិដី

3.7 កំណត់ប្រភេទនៃការធា្លក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ

ការហូរច្រោះដីដោយសារទឹក

ការហូរច្រោះដីដោយសារទឹក

  • Wt: ការបាត់ដីស្រទាប់លើដោយការហូរច្រោះ
កាពធ្លាក់ចុះសារធាតុគីមីក្នុងដី

កាពធ្លាក់ចុះសារធាតុគីមីក្នុងដី

  • Cn: ការថយចុះជីជាតិ និងកាត់បន្ថយបរិមាណសារធាតុសរីរាង្គ (មិនកើតឡើងដោយការហូរច្រោះទេ)
ការធា្លក់ចុះជីវសាស្ត្រនៃដី

ការធា្លក់ចុះជីវសាស្ត្រនៃដី

  • Bl: ការបាត់បង់មីក្រូ និងម៉ាក្រូសរីរាង្គរបស់ដី
ការបាត់បង់ទឹក

ការបាត់បង់ទឹក

  • Ha: ការថយចុះសំណើមដី

3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធា្លក់ចុះគុណភាពដី

បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធា្លក់ចុះគុណភាពដី:
  • ការការពារការធា្លក់ចុះគុណភាពដី

4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម

4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ

លក្ខណៈពិសេសនៃបច្ចេកទេស (ទាក់ទងនឺងគំនូរបច្ចេកទេស):

បច្ចេកទេសនេះត្រូវបានអនុវត្តនៅលើផ្ទៃដីទំហំ ២៨០ ម៉ែត្រការ៉េ។ នៅក្នុងការដាំត្រឡាចទទឹងរងមានប្រវែង ១ ម៉ែត្រ និងបណ្តោយរង ៤០ ម៉ែត្រ។ កសិករបានទុកចន្លោះរងប្រវែង ១,៥ ម៉ែត្រ សរុបមាន ៨ រង។ សណ្ឋានដីមានលក្ខណៈរាបស្មើ (០-២%) និងជាប្រភេទដីល្បាប់ និងល្បាយខ្សាច់។ សកម្មភាពបង្កើតរួមមាន ការរៀបចំគ្រាប់ពូជ ការតម្លើងប្រព័ន្ធស្រោចស្រព ធ្វើជើងជម្រដើមត្រឡាច និងស្ទួងគ្រាប់ត្រឡាច ការដាំដុះគ្រាប់ត្រឡាចដោយប្រើគម្របស្លឹកដូង។ កសិករប្រើប្រាស់លាមកគោ ផេះអង្កាម និងស្រកីដូងជាប្រភពសរីរាង្គ និងធ្វើឱ្យប្រសើរឡើងសារធាតុសរីរាង្គក្នុងដីសម្រាប់ការពារលំនឹងបរិស្ថាន។

ឈ្មោះអ្នកនិពន្ធ:

លោក ឃួន សុផល

កាលបរិច្ឆេទ:

27/06/2017

4.2 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម

កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
  • ក្នុងតំបន់អនុវត្តបច្ចេកទេស
កំណត់ទំហំ និងឯកត្តាផ្ទៃដី:

២៨០ ម៉ែត្រ

បើសិនប្រើឯកតាតាមតំបន់ សូមបញ្ជាក់តម្លៃបម្លែងវាទៅជាហិកតា (ឧ. 1 ហិកតា = 2.47 អា)៖ 1 ហិកតា =​​:

១០០០០ ម៉ែត្រការ៉េ

ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):

រៀល

បើពាក់ព័ន្ធសូមកំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (ឧ.​​ 1 ដុល្លារ​ = 79.9 រៀលនៃរូបិយប័ណ្ណប្រេស៊ីល) ៖ 1 ដុល្លារ =:

4000,0

កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:

២៥០០០ ៛

4.3 សកម្មភាពបង្កើត

សកម្មភាព រយៈពេល​ (រដូវកាល)
1. ភ្ជួរដីហាលទុកចោល បន្ទាប់ពីប្រមូលផលរួច
2. ពូនរងដំណាំ មុនពេលចាប់ផ្តើមភ្លៀង
3. តម្លើងប្រព័ន្ធស្រោចស្រព មុនពេលដាំកូនត្រឡាច
4. ចោះរណ្តៅសម្រាប់ស្ទួងគ្រាប់ត្រឡាច ២ ថ្ងៃមុនពេលស្ទួងកូនត្រឡាច
5. ដាំគ្រាប់ត្រឡាចដោយប្រើធាងដូង ១ ថ្ងៃ
6. ធ្វើទ្រើង ៣ ថ្ងៃបន្ទាប់ពីស្ទូងរួច
7. ស្ទួងកូនត្រឡាច មុនពេលចាប់ផ្តើមភ្លៀង

4.4 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម រៀបចំកូនដំណាំ ថ្ងៃ 1,0 25000,0 25000,0 100,0
កម្លាំងពលកម្ម រៀបចំដីដាំ ថ្ងៃ 5,0 30000,0 150000,0 100,0
កម្លាំងពលកម្ម ធ្វើទ្រើង ថ្ងៃ 2,0 25000,0 50000,0 100,0
កម្លាំងពលកម្ម តម្លើងប្រព័ន្ធស្រោចស្រព ដុំ 2,5 27500,0 68750,0 100,0
សម្ភារៈ ចបកាប់ គ្រឿង 2,0 7000,0 14000,0 100,0
សម្ភារៈ កន្ត្រៃកាត់ គ្រឿង 5,0 2500,0 12500,0 100,0
សម្ភារៈ រណាអារ គ្រឿង 1,0 12000,0 12000,0 100,0
សម្ភារៈ ពូថៅ គ្រឿង 1,0 12000,0 12000,0 100,0
សម្ភារៈ ធុងស្រោចទឹក គូ 2,0 25000,0 50000,0 100,0
សម្ភារៈ ចបជីក គ្រឿង 3,0 15000,0 45000,0 100,0
ជី និងសារធាតុពុល ថ្នាំសម្លាប់សត្វល្អិត ដប 2,0 2500,0 5000,0 100,0
ជី និងសារធាតុពុល ដេ អា ប៉េ (DAP) ដប 2,0 25000,0 50000,0 100,0
ជី និងសារធាតុពុល កាលី គ.ក 50,0 2400,0 120000,0 100,0
ជី និងសារធាតុពុល អ៊ុយរ៉េ គ.ក 50,0 1800,0 90000,0 100,0
ជី និងសារធាតុពុល លាមកគោ ថ្ងៃ 1,0 25000,0 25000,0 100,0
សម្ភារៈសាងសង់ ខ្សែខ្មៅសម្រាប់ធ្វើទ្រើង គ.ក 5,0 47000,0 235000,0 100,0
សម្ភារៈសាងសង់ ទុយោទឹក ដុំ 2,5 90000,0 225000,0 100,0
សម្ភារៈសាងសង់ ក្បាលរ៉ូប៊ីណេ ចំនួន 1,0 20000,0 20000,0 100,0
ផ្សេងៗ ពូនរង ថ្ងៃ 2,0 25000,0 50000,0 100,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស 1259250,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេសគិតជាដុល្លារ 314,81

4.5 សកម្មភាពថែទាំ

សកម្មភាព ពេលវេលា/ ភាពញឹកញាប់
1. ស្រោចទឹកនៅពេលព្រឹក និងពេលល្ងាច ១ថ្ងៃ ២ ដង ហើយ១ដង ២ ទៅ ៣ នាទី រៀងរាល់ថ្ងៃ។
2. កាត់ស្មៅ ឬកាត់ខ្នែង (៣ ទៅ ៤ ខ្មែង) រៀងរាល់១៤ថ្ងៃម្តងកំឡុងពេលលូតលាស់
3. បាញ់ថ្នាំដង្កូវបើមាន នៅពេលមាន
4. ជុសជុលប្រព័ន្ធស្រោចស្រព ជុសជុលម្តងក្នុង១រដូវកាល
5. ផ្លាស់ប្តូរខ្សែខ្មៅសម្រាប់ធ្វើទ្រើង ជុសជុលម្តងក្នុង១រដូវកាល

4.6 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម កាត់ខ្នែងត្រឡាច ថ្ងៃ 1,0 25000,0 25000,0 100,0
កម្លាំងពលកម្ម ជុលជុលប្រព័ន្ធស្រោចស្រព ថ្ងៃ 1,0 20000,0 20000,0 100,0
សម្ភារៈ ទិញទុយោប្រព័ន្ធស្រោចស្រព គ.ក 8,0 4700,0 37600,0 100,0
សម្ភារៈ ផ្លាស់ប្តូរខ្សែខ្មៅសម្រាប់ធ្វើទ្រើង គ.ក 7,0 4700,0 32900,0 100,0
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស 115500,0
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេសគិតជាដុល្លារ 28,88

4.7 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ

ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:

ជុសជុលទុយោទឹកតម្លៃ ២០០០០០ រៀលក្នុង ១ ដង និងទិញខ្សែខ្មៅសម្រាប់ធ្វើទ្រើងដំណាំតម្លៃ ៣៧៦០០ រៀលក្នុង ១ ដង។

5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស

5.1 អាកាសធាតុ

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
  • < 250 មម
  • 251-500 មម
  • 501-750 មម
  • 751-1,000 មម
  • 1,001-1,500 មម
  • 1,501-2,000 មម
  • 2,001-3,000 មម
  • 3,001-4,000 មម
  • > 4,000 មម
លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:

នៅ ២០១៥ កម្ពស់ទឹកភ្លៀងប្រចាំឆ្នាំ ១២២៥.៧
នៅ ២០១៤ កម្ពស់ទឹកភ្លៀងប្រចាំឆ្នាំ ១១២៨.១
នៅ ២០១៣ កម្ពស់ទឹកភ្លៀងប្រចាំឆ្នាំ ១៣១៦

បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:

ក្រសួងធនធានទឹក និងឧតុនិយម (២០១៥)

តំបន់កសិអាកាសធាតុ
  • មានភ្លៀងមធ្យម

5.2 សណ្ឋានដី

ជម្រាលជាមធ្យម:
  • រាបស្មើ (0-2%)
  • ជម្រាលតិចតួច (3-5%)
  • មធ្យម (6-10%)
  • ជម្រាលខ្ពស់បន្តិច (11-15%)
  • ទីទួល (16-30%)
  • ទីទួលចោត (31-60%)
  • ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
  • ខ្ពង់រាប
  • កំពូលភ្នំ
  • ជម្រាលភ្នំ
  • ជម្រាលទួល
  • ជម្រាលជើងភ្នំ
  • បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
  • 0-100 ម​
  • 101-500 ម
  • 501-1,000 ម
  • 1,001-1,500 ម
  • 1,501-2,000 ម
  • 2,001-2,500 ម
  • 2,501-3,000 ម
  • 3,001-4,000 ម
  • > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
  • មិនពាក់ព័ន្ធទាំងអស់

5.3 ដី

ជម្រៅដីជាមធ្យម:
  • រាក់ខ្លាំង (0-20 សម)
  • រាក់ (21-50 សម)
  • មធ្យម (51-80 សម)
  • ជ្រៅ (81-120 សម)
  • ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
  • ម៉ត់/ ធ្ងន់ (ឥដ្ឋ)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
  • មធ្យម (ល្បាយ, ល្បាប់)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
  • ខ្ពស់ (>3%)

5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក

នីវ៉ូទឹកក្រោមដី:

< 5 ម

ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:

ល្អ

គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):

ទឹកសម្រាប់តែការធ្វើកសិកម្ម (ស្រោចស្រព)

តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?

ទេ

តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?

ទេ

5.5 ជីវៈចម្រុះ

ភាពសម្បូរបែបនៃប្រភេទ:
  • កម្រិតមធ្យម
ភាពសម្បូរបែបនៃទីជម្រក:
  • កម្រិតមធ្យម

5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស

នៅមួយកន្លែង ឬពនេចរ :
  • នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
  • ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិកម្ម:
  • 10-50% នៃចំណូល
កម្រិតជីវភាព:
  • មធ្យម
ឯកជន ឬក្រុម:
  • ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
  • គ្រឿងយន្ត/ ម៉ាស៊ីន
យេនឌ័រ:
  • ស្ត្រី
អាយុរបស់អ្នកប្រើប្រាស់ដី:
  • វ័យកណ្តាល

5.7 ទំហំផ្ទៃដីជាមធ្យមនៃដីប្រើប្រាស់ដោយអ្នកប្រើប្រាស់ដី ក្នុងការអនុវត្ត​បច្ចេកទេស

  • < 0.5 ហិកតា
  • 0.5-1 ហិកតា
  • 1-2 ហិកតា
  • 2-5 ហិកតា
  • 5-15 ហិកតា
  • 15-50 ហិកតា
  • 50-100 ហិកតា
  • 100-500 ហិកតា
  • 500-1,000 ហិកតា
  • 1,000-10,000 ហិកតា
  • > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
  • ខ្នាតតូច

5.8 ភាពជាម្ចាស់ដី, កម្មសិទ្ធប្រើប្រាស់ដី, និងទឹក

ភាពជាម្ចាស់ដី:
  • ឯកជន មានកម្មសិទ្ធ
កម្មសិទ្ធិប្រើប្រាស់ដី:
  • ឯកជន
កម្មសិទ្ធប្រើប្រាស់ទឹក:
  • ជាក្រុម (មានដែនកំណត់)
  • ឯកជន

5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ

សុខភាព:
  • មិនល្អ
  • មធ្យម
  • ល្អ
ការអប់រំ:
  • មិនល្អ
  • មធ្យម
  • ល្អ
ជំនួយបច្ចេកទេស:
  • មិនល្អ
  • មធ្យម
  • ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
  • មិនល្អ
  • មធ្យម
  • ល្អ
ទីផ្សារ:
  • មិនល្អ
  • មធ្យម
  • ល្អ
ថាមពល:
  • មិនល្អ
  • មធ្យម
  • ល្អ
ផ្លូវ និងការដឹកជញ្ជូន:
  • មិនល្អ
  • មធ្យម
  • ល្អ
ទឹកផឹក និងអនាម័យ:
  • មិនល្អ
  • មធ្យម
  • ល្អ
សេវាកម្មហិរញ្ញវត្ថុ:
  • មិនល្អ
  • មធ្យម
  • ល្អ

6. ផលប៉ះពាល់ និងការសន្និដ្ឋាន

6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម

ផលិតផល

ផលិតកម្មដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ការប្រើគម្របធាងដូងសម្រាប់គ្រប់លើដំណាំធ្វើឱ្យដីរក្សាសំណើមបានល្អ បង្កើនជីជាតិធ្វើឱ្យដំណាំលូតលាស់ល្អ និងទទួលបានទិន្នផលច្រើន។

ចំណូល និងថ្លៃដើម

ការចំណាយលើធាតុចូលកសិកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

កសិករបានប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក (ធាងដូង) ដែលអាចរកបាននៅជុំវិញផ្ទះដោយមិនមានការចំណាយ។

ចំណូលក្នុងកសិដ្ឋាន

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

តាមរយៈការអនុវត្តបច្ចេកទេសនេះ (ការធ្វើឱ្យដី និងសំណើមដីកាន់តែប្រសើរឡើង) ផលិតកម្មដំណាំកើនឡើងច្រើន និងផ្តល់សារៈសំខាន់ក្នុងការរកចំណូលបន្ថែមបានផងដែរ។

ផលប៉ះពាល់ទៅលើវប្បធម៌សង្គម

សន្តិសុខស្បៀង/ ភាពគ្រប់គ្រាន់ខ្លួនឯង

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

បន្ទាប់ពីកសិករបានអនុវត្តបច្ចេកទេសនេះគាត់បានបន្លែសម្រាប់ផ្គត់ផ្គង់នៅក្នុងផ្ទះរបស់គាត់គ្រប់គ្រាន់ ហើយអាចលក់ចេញដើម្បីបានប្រាក់ចំណូលបន្ថែម។

ស្ថានភាពសុខភាព

អាក្រក់ជាងមុន
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ការដាំដំណាំត្រឡាចដោយមិនប្រើប្រាស់សារធាតុគីមី។ គាត់បានបរិភោគបន្លែដែលមានសុខភាពល្អ។

ចំណេះដឹង SLM / ការធា្លក់ចុះគុណភាពដី

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

កសិករបានមានចំណេះដឹងពីរបៀបរក្សាដីឱ្យមានសំណើមដែលជួយការពារសំណឹកដី និងបន្កើនផលិតភាពដំណាំតាមរយៈការអនុវត្តបច្ចេកទេសគ្រប់គ្រងដីប្រកបដោយចីរភាពដែលពីមុនដីរបស់គាត់ពីមុនមិនអាចដាំដុះបន្លែបាន។ គាត់ខិតខំកែប្រែដីពីគ្មានជីជាតិទៅជាដីដែលមានជីជាតិដោយប្រើប្រាស់លាមកសត្វ (គោ) លាយជាមួយដីស្រទាប់លើ។

ផលប៉ះពាល់ទៅលើអេកូឡូស៊ី

វដ្តទឹក/លំហូរ

រំហួត

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

រំហូតបានធ្លាក់ចុះនៅកន្លែងដែលបានអនុវត្តបច្ចេកទេសតាមរយៈការប្រើប្រាស់ធាងដូងដែលវាបានជួយរក្សាសំណើមដីកំឡុងពេលរដូវក្តៅ។

ដី

សំណើមដី

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ដីមានសំណើមបើទោះបីជាស្ងួតរយៈពេល ៣ថ្ងៃ។

សារធាតុសរីរាង្គដី/ការបូនក្រោមដី

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ការកែប្រែដីពីខ្សោះជីជាតិទៅជាដីដែលមានជីជាតិដោយប្រើលាមកគោលាយជាមួយស្រទាប់ដីខាងលើទើបធ្វើឱ្យសារធាតុសរីរាង្គក្នុងដីកើនឡើង។

ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ និងគ្រោះអាកាសធាតុ

ផលប៉ះពាល់នៃគ្រោះរាំងស្ងួត

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ដោយសារតែដីមានសំណើម រុក្ខជាតិត្រឡាចអាចរស់បានទោះបីជាគ្រោះរាំងស្ងួតកើតមានឡើងក្នុងរយៈពេលត្រឹម ១ សប្តាហ៍។

6.3 ការប៉ះពាល់ និងភាពផ្លាស់ប្តូរនៃបច្ចេកវិទ្យាទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)

ការប្រែប្រួលអាកាសធាតុ

ការប្រែប្រួលអាកាសធាតុ
រដូវកាល កើនឡើង ឬថយចុះ លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
សីតុណ្ហភាពប្រចាំឆ្នាំ កើនឡើង មធ្យម
សីតុណ្ហភាពប្រចាំរដូវកាល រដូវក្តៅ កើនឡើង មធ្យម
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ កើនឡើង មធ្យម

គ្រោះអាកាសធាតុ (មហន្តរាយ) ​

គ្រោះមហន្តរាយធម្មជាតិ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
ព្យុះភ្លៀងតាមតំបន់ មធ្យម
គ្រោះមហន្តរាយទឹក
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
ទឹកជំនន់ដោយទឹកភ្លៀង មធ្យម

6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍

តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមាន

រយៈពេលវែង:

វិជ្ជមាន

តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមាន

រយៈពេលវែង:

វិជ្ជមាន

6.5 ការទទួលយកបច្ចេកទេស

  • 11-50%
បើអាច សូមបញ្ជាក់ពីបរិមាណ (ចំនួនគ្រួសារ និង/ ឬតំបន់គ្របដណ្តប់):

មាន ១៦ គ្រួសារនៅក្នុងភូមិចំការអូបានអនុវត្តបច្ចេកទេសនេះ (រួមបញ្ចូលអ្នកបានអនុវត្តបច្ចេកទេសនេះ)

ក្នុងចំណោមគ្រួសារទាំងអស់ដែលបានអនុវត្តបច្ចេកទេស តើមានប៉ុន្មាន​គ្រួសារ​ដែល​ចង់​ធ្វើ​ដោយ​ខ្លួន​ឯង ដោយមិន​ទទួល​បាន​សម្ភារៈ​លើក​​ទឹកចិត្ត/​ប្រាក់ឧបត្ថម្ភ?​:
  • 11-50%
មតិយោបល់:

មាន ៨ គ្រួសារដែលបានទទួលយកការអនុវត្តបច្ចេកទេសនេះដោយមិនបានទទួលសម្ភារ/ការឧបត្ថម្ភជាទឹកប្រាក់នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ មានគ្រួសារផ្សេងៗទៀតដែលបានទទួលការគាំទ្រពី គម្រោងហាវែសឧបត្ថម្ភដោយ USAID រួមមានបច្ចេកទេសដាំដំណាំ និងការប្រើប្រាស់ជី។ រីឯគម្រោងជម្រុញផលិតកម្មផ្នែកបន្លែបានផ្តល់វគ្គបណ្តុះបណ្តាលស្តីពីសុវត្តិភាពស្បៀងសម្រាប់តម្រូវការទីផ្សារ។

6.6 ការបន្សុំា

តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវ​ដើម្បី​បន្ស៊ាំ​ទៅនឹង​ស្ថាន​ភាព​ប្រែប្រួល​ដែរ​ឬទេ?

ទេ

6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស

ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី
ការប្រើធាងដូងសម្រាប់គ្របគល់ដំណាំត្រឡាចនេះមានលក្ខណៈល្អប្រសើរសម្រាប់កសិករដែលមិនមានប្រាក់ទិញថង់ផ្លាស្ទីក។
វាបានផ្តល់លក្ខខណ្ឌល្អប្រសើរដល់សុខភាពដី និងថែរក្សាស្ថេរភាពបរិស្ថាន។
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស​ ទស្សនៈរបស់បុគ្គលសំខាន់ៗ
វាពិតជាមានសារៈសំខាន់ណាស់ដែលកសិករយល់ដឹងពីបរិស្ថាន ហើយពូកគេអាចស្វែងរកសម្ភារៈទាំងអស់នៅជុំវិញផ្ទះរបស់ពួកគេដូចជាធាងដូងជាដើម ដែលមិនបានបំពុលដល់បរិស្ថាន។
ថែរក្សាគុណភាពដីតាមរយៈការប្រើប្រាស់ជីលាមកគោ។

6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ

ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
ពិបាកធ្វើលើកដំបូងដោយសារដីពិបាក់ដាំដុះ។ ព្យាយាមធ្វើបន្តដោយកែប្រគុណភាពដី។

7. ឯកសារយោង និងវេបសាយ

7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន

  • តាមការចុះទីវាល​ ការស្រាវជ្រាវនៅទីវាល

ចំនួន ១ នាក់

  • ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី

ចំនួន ២ នាក់

  • ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស

ចំនួន ៣ នាក់

តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?

27/06/2017

7.2 ឯកសារយោងដែលបានចេញផ្សាយ

ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:

Lalljee, B., 2013. Mulching as a mitigation agricultural technology against land degradation in the wake of climate change. International Soil and Water Conservation Research, 1(3), pp. 68-74.

មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?

អាចទាញយកបាន

7.3 ការភ្ជាប់ទៅកាន់ព័ត៌មានពាក់ព័ន្ធលើប្រព័ន្ធអនឡាញ

ចំណងជើង/ ពណ៌នា:

Agricultural Technique Manual of Tonle Sap Poverty Reduction and Smallholder Development Project

វេបសាយ:

http://www.tssdcambodia.org/

ម៉ូឌុល