ទីតាំងរបស់សហគមន៍ស្វាយមានជ័យស្ត្រីសាមគ្គី (លោក សុខ ភាក់)

ក្រុមកសិករផលិតបន្លែសុវត្ថិភាពនៅក្នុងសហគមន៍កសិកម្ម ស្វាយមានជ័យស្ត្រីសាមគ្គី (ກໍາປູເຈຍ)

សហគន៍បន្លែសុវត្ថិភាព

ຄຳອະທິບາຍ

ការចងក្រងក្រុមកសិករដាំបន្លែសុវត្ថិភាពត្រូវបានបង្កើតឡើងតាមគោលការណ៍ស្ម័គ្រចិត្ត និង វាជាផ្នែកមួយនៃសហគមន៍កសិកម្ម (AC)។ ក្រុមនេះ គឺគាំទ្រទៅដល់ការលក់ផលិតផល តាមរយៈការប្រមូលផ្តុំបង្កើតជាក្រុមឡើងសម្រាប់អ្នកទិញ។ អ្នកផលិត និងអ្នកទិញបាន ចុះកិច្ចសន្យាដែលជាលក្ខខណ្ឌជាចម្បង និងកិច្ចយល់ព្រមព្រៀងគ្នា។ លក្ខខណ្ឌជាចម្បង គឺត្រូវដាំដុះដោយប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្មតាមកម្រិតស្តង់ដារ ដើម្បីធានាសុវត្ថិភាពដល់អ្នកផលិត និងអ្នកប្រើប្រាស់។

សហគមន៍កសិកម្មស្វាយមានជ័យស្ត្រីសាមគ្គីត្រូវបានបង្កើតឡើងនៅក្នុងខែកក្កដាឆ្នាំ២០១១ តាមគំនិតផ្តួចផ្តើម របស់អង្គការជីវិតថ្លៃថ្នូរ (LWD) ដោយមានការគាំទ្រជួយឧត្ថម្ភថវិកា និងផ្តល់វគ្គបណ្តុះបណ្តាលផ្សេងៗ។ លើសពីនេះទៅទៀតការបង្កើតសហគមន៍ក៏មានការគាំទ្រពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំងនៃប្រទេសកម្ពុជាដែលបានជួយសម្របសម្រួលផ្នែករដ្ឋបាល និងផ្តល់ការបណ្តុះបណ្តាលផ្សេងៗ ដល់សមាជិកនៅក្នុងសហគមន៍ផងដែរ។ នៅក្នុងដំណាក់កាលបង្កើតដំបូងសហគមន៍មានសមាជិកសរុបចំនួន ៩០នាក់ ដោយផ្តោតជាសំខាន់លើឥណទាន ។ មកដល់ឆ្នាំ២០១៧ សមាជិករបស់សហគមន៍សរុបមានចំនួន ៣២៤ ដែលក្នុងនោះមាន៣៦នាក់នៅក្នុងឃុំស្វាយត្រូវបានចងក្រងជាក្រុមកសិករដាំបន្លែសុវត្ថិភាព។

ការបង្កើតជាក្រុមនេះឡើងនៅក្នុងខែមេសា ឆ្នាំ២០១៦ គឺដោយសង្កេតឃើញថាឃុំស្វាយជាតំបន់មានសក្តានុពល ខ្លាំងខាងផលិតបន្លែ ហើយប្រជាជនភាគច្រើនជាអ្នកដាំបន្លែ។ជាក់ស្តែងនៅភូមិក្រសាំងពុល ដែលមានកសិករសរុបចំនួន ២៥០គ្រួសារ គឺក្នុងនោះមានរហូតដល់ ១៥០គ្រួសារជាអ្នកធ្វើស្រែផង និងដាំបន្លែផង។ ក្រុមកសិករដាំបន្លែសុវត្ថិភាពដោយមានការគាំទ្រពីអង្គការជីវិតថ្លៃថ្នូរ(LWD) និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង។ លើសពីនេះទៅទៀតវាក៏សហការណ៍ជាមួយអង្គការ Educational Concerns for Haiti Organization (ECHO)ដែលជាអង្គការអន្តរជាតិក្រៅរាជរដ្ឋាភិបាលមិនគិតពីប្រាក់ ចំណេញដែលមានតួនាទីជាអ្នកជួយដល់ការត្រួតពិនិត្យ និងតាមដានគុណភាពបន្លែ ហើយក្រុមហ៊ុនភាពជាសហគ្រិន និងការដាក់បញ្ចូលទីផ្សារជនបទនៅកម្ពុជា(REMIC) ជាអ្នកទទួលទិញបន្លែសុវត្ថិភាព។ ក្រោយបង្កើតក្រុមកសិករដាំបន្លែសុវត្ថិភាព អ្នកគ្រប់គ្រងសហគមន៍បានចូលរួមកម្មវិធីបណ្តុះបណ្តាល គ្រូបង្គោលដែលបណ្តុះបណ្តាលពីភាគីពាក់ព័ន្ធផ្សេងៗទៀត បន្ទាប់មកពួកគាត់ក៏បន្តការបណ្តុះបណ្តាលដល់សមាជិកក្រុមកសិករដាំបន្លែសុវត្ថិភាពក៏ដូចជាសមាជិកផ្សេងៗទៀតផងដែរនៅក្នុងសហគមន៍។ តាមរយៈវគ្គបណ្តុះបណ្តាលពួកគាត់ក៏ផ្តល់នូវចំណេះដឹងថ្មីៗពីបច្ចេកទេសដាំដុះ ការប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្ម តាមបច្ចេកទេសសមស្របដោយចែករំលែកជាមួយភាគីពាក់ព័ន្ធទាំងអស់ដូចជា៖ ECHO, REMIC, ការិយាល័យកសិកម្មស្រុកដែលចូលរួមចែករំលែកជំនាញរបស់ពួកគាត់នៅក្នុងវគ្គបណ្តុះបណ្តាលនោះផងដែរ។

ទិសដៅសំខាន់នៃការចងក្រងជាក្រុមកសិករដាំបន្លែសុវត្ថិភាពនេះ គឺដើម្បីជំរុញឱ្យកសិករដាំបន្លែសុវត្ថិភាព ប្រកបដោយកម្រិតស្តង់ដារតាមតម្រូវការទីផ្សារដោយកម្រិតកំណត់ការប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្មទៅតាមបទដ្ឋានដើម្បីសុវត្ថិភាពដល់សុខភាពអ្នកដាំដុះ និងអ្នកបរិភាគ។ លើសពីនេះ គឺការលក់បន្លែបានតម្លៃខ្ពស់ជាងទីផ្សារធម្មតា និងរួមចំណែកក្នុងការគ្រប់គ្រងដីប្រកបដោយចីរភាព។ កសិករបានផ្លាស់ប្តូរពីការប្រើប្រាស់ជីគីមីមកប្រើជីសរីរាង្គ និងជី អសរីរាង្គជំនួសវិញ។ ជីសរីរាង្គនេះ គឺបានមកពីក្រុមហ៊ុនលក់ជីដែលទទួលបានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការលក់ចែកចាយជីដល់អ្នកផលិត។ លើសពីនេះទៅទៀតកសិករក៏បានប្រើប្រាស់ជីលាមកគោ ដែលជាជីធម្មជាតិរួមគ្នាផងដែរ។ ចំពោះថ្នាំសត្វល្អិត គឺត្រូវបានប្រើប្រាស់ទៅតាមសេចក្តីណែនាំ និងគោលការណ៍ពីមន្ត្រីជំនាញផងដែរ។

ការចូលរួមជាសមាជិកក្រុមកសិករដាំបន្លែសុវត្ថិភាពនេះ គឺជាការចូលរួមដោយស្ម័គ្រចិត្ត និងយល់ព្រមចុះហត្ថលេខាលើកិច្ចសន្យា
ដែលបានកំណត់មានដូចជា៖ ប្រភេទបន្លែ បរិមាណ គុណភាព តម្លៃ ពេលវេលាផ្គត់ផ្គង់បន្លែ ។ នៅក្នុងកិច្ចព្រមព្រៀងនោះក៏បានបញ្ជាក់ពីការ ប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្មត្រូវតែប្រតិបត្តិតាមបទដ្ឋាន។ ក្រុមហ៊ុន REMIC ជាអ្នកទទួលទិញបន្លែពីកសិករ ហើយយកមកលក់នៅតំបន់គោលដៅរបស់ខ្លួនដូចជាទីក្រុងភ្នំពេញជាដើម។ ចំពោះបន្លែ គឺក្រុមហ៊ុនទទួលទិញតែប្រភេទបន្លែលេខ១ តែប៉ុណ្ណោះ ចំណែកឯបន្លែប្រភេទលេខ២ និងលេខ៣ សហគមន៍បានសហការណ៍ជាមួយឈ្មួញកណ្តាលនៅតាមផ្សារនានាៗនៅក្នុងតំបន់របស់ខ្លួនដើម្បីជួយទិញបន្លែដែលសេសសល់។ បន្លែសុវត្ថិភាព គឺលក់បានក្នុងតម្លៃមួយខ្ពស់ ដូចជាបន្លែត្រកួន សុវត្ថិភាពអាចលក់បានក្នុងតម្លៃ ១៥០០រៀល ក្នុងមួយគីឡូក្រាម តែប្រសិនបើលក់តាមទីផ្សារធម្មតាបន្លែដែលមិនមានសុវត្ថិភាព ឬបន្លែប្រភេទលេខ ២ ឬលេខ ៣ គឺលក់បានត្រឹមតម្លៃតែ ៧០០ រៀល ទៅ ៨០០រៀលប៉ុណ្ណោះ។ ដោយឡែកបរិមាណបន្លែដែលត្រូវលក់ក្នុងមួយថ្ងៃៗ គឺមិនជាច្រើនពេកទេ ដូចជាក្នុងមួយថ្ងៃក្រុមហ៊ុនទទួលទិញតែ ត្រកួន ៣០ គីឡូក្រាម ត្រឡាច ២០គីឡូក្រាម ត្រសក់ ៥០ គីឡូក្រាម ទៅតាមការបញ្ជារទិញពីអ្នកប្រើប្រាស់ទៅតាមកំណត់។ អង្គការ ECHO មានតួនាទីសំខាន់ក្នុងការត្រួតពិនិត្យគុណភាពបន្លែ គឺបានចាត់ភ្នាក់ងារត្រួតពិនិត្យទៅដល់ទីតាំងដាំបន្លែ ដើម្បីពិនិត្យថាតើកសិករបានអនុវត្តការដាំដុះនោះស្របតាមស្តង់ដារដែលឬទេ។

ສະຖານທີ່

ສະຖານທີ່: តំបន់សក្តានុពលផលិតបន្លែ, ភូមិក្រសាំងពុល ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង, ກໍາປູເຈຍ

ການຄັດເລືອກພື້ນທີ່ ທີ່ອີງໃສ່ຂໍ້ມູນທາງພູມີສາດ
  • 104.71007, 11.81843

ວັນທີເລີ່ມຕົ້ນ: 2016

ປີ​ຂອງ​ການ​ສິ້ນ​ສຸດ: n.a.

ປະເພດຂອງແນວທາງ
សមាជិកផលិតបន្លែសុវត្ថិភាពរៀបចំស្ពៃក្រញាញ់ដើម្បីលក់ឱ្យ REMIC (លោកស្រី ស៊ុន ពៅ)
វគ្គបណ្តុះបណ្តាលដល់កសិករពីក្រុមហ៊ុន REMIC និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទពីបច្ចេកទេសដាំបន្លែសុវត្ថិភាព (ហ៊ឹម ផល្លី)

ເປົ້າໝາຍຂອງແນວທາງ ແລະ ການປົກປັກຮັກສາສິ່ງແວດລ້ອມ

ເປົ້າໝາຍ / ຈຸດປະສົງຫຼັກໃນການຈັດຕັ້ງປະຕິບັດແນວທາງ
ទិសដៅសំខាន់នៃវិធីសាស្ត្រផ្សព្វផ្សាយនេះគឺដើម្បីឱ្យកសិករផលិតបន្លែសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារក្នុងតម្លៃខ្ពស់ និងសុវត្ថិភាពចំណីអាហារ។
ເງື່ອນໄຂທີ່ສະໜັບສະໜູນໃຫ້ການຈັດຕັ້ງປະຕິບັດເຕັກໂນໂລຢີ ບົນພື້ນຖານແນວທາງ
  • ມີຄວາມສາມາດ / ເຂັ້າເຖິງຊັບພະຍາກອນດ້ານການເງິນ ແລະ ການບໍລິການ: សហគមន៍កសិម្មក៏មានសេវាឥណទាន/ប្រភពហិរញ្ញវត្ថុសម្រាប់ផ្តល់ទំនុកចិត្តដល់ក្រុមកសិករផលិតបន្ថែសុវត្ថិភាពដែរ។ នៅក្នុងសហគមន៍កសិកម្ម ក៏មានជាក្រុមសន្សំប្រាក់ផងដែរ។
  • ການກໍ່ຕັ້ງສະຖາບັນ: មានការគាំទ្រពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងការិយាល័យកសិកម្ម ស្រុកសាមគ្គីមានជ័យ
  • ການຮ່ວມມື / ການປະສານງານຂອງຜູ້ກ່ຽວຂ້ອງ: មានអង្គការជិវិតថ្លៃថ្នូរ (LWD) អង្គការECHO ក្រុមហ៊ុនREMIC
  • ກ່ຽວກັບກົດໝາຍ (ສິດນໍາໃຊ້ດິນ, ສິດນໍາໃຊ້ນໍ້າ): មានសិទ្ធិក្នុងការកាន់កាប់ និងប្រើប្រាស់ដីធ្លី
  • ນະໂຍບາຍ: មានការគាំទ្រពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្រុកសាមគ្គីមានជ័យ។ គោលនយោបាយរបស់ក្រសួងជម្រុញឱ្យកសិករផលិតបន្លែសុវត្ថិភាព។
  • ການປົກຄອງທີ່ດິນ (ການຕັດສິນໃຈ, ການປະຕິບັດ ແລະ ຂໍ້ບັງຄັບ): មានការសហការចូលរួមពីអាជ្ញាធរមូលដ្ឋាន
  • ຄວາມຮູ້ກ່ຽວກັບການຄຸ້ມຄອງ ທີ່ດິນແບບຍືນຍົງ, ການເຂົ້າເຖິງການສະໜັບສະໜູນ ທາງດ້ານວິຊາການ: អង្គការជីវិតថ្លៃថ្នូរ បង្រៀនពីការប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្ម អង្គការECHO ក្រុមហ៊ុនREMIC ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងការិយាល័យកសិកម្ម ស្រុកសាមគ្គីមានជ័យ។
  • ຕະຫຼາດ (ໃນການຊື້ວັດຖຸດິບ, ຂາຍຜະລິດຕະພັນ) ແລະ ລາຄາ: បន្លែសុវត្ថិភាពលក់បានតម្លៃថ្លៃជាងបន្លែធម្មតាដែលលក់នៅតាមទីផ្សារ។
ເງື່ອນໄຂທີ່ເຊື່ອງຊ້ອນໃຫ້ການຈັດຕັ້ງປະຕິບັດເຕັກໂນໂລຢີ ບົນພື້ນຖານແນວທາງ
  • ການຮ່ວມມື / ການປະສານງານຂອງຜູ້ກ່ຽວຂ້ອງ: ក្រុមហ៊ុន REMIC ទទួលទិញតែបន្លែសុវត្ថិភាពប្រភេទលេខ ១ និងមានបរិមាណកំណត់ក្នុងការទទួលទិញ
  • ຕະຫຼາດ (ໃນການຊື້ວັດຖຸດິບ, ຂາຍຜະລິດຕະພັນ) ແລະ ລາຄາ: ក្រុមហ៊ុន REMIC ទទួលទិញតែ ១ ចំណែកបន្លែប្រភេទទី២ និងទី៣ ក្រុមហ៊ុនមិនទទួលទិញនោះទេ ដូចនេះសហគមន៍ត្រូវស្វែងរកឈ្មួញកណ្តាលនៅតាមផ្សារនានានៅក្នុងតំបន់ដើម្បីជួយដល់កសិករ។
  • ວຽກ, ມີກໍາລັງຄົນ: ខ្វះកម្លាំងពលកម្ម មានការចំណាកស្រុក

ການມີສ່ວນຮ່ວມ ແລະ ບົດບາດຂອງພາກສ່ວນທີ່ກ່ຽວຂ້ອງທີ່ມີສ່ວນຮ່ວມ

ພາລະບົດບາດຂອງພາກສ່ວນທີ່ກ່ຽວຂ້ອງ ທີ່ມີສ່ວນຮ່ວມໃນການຈັດຕັ້ງປະຕິບັດແນວທາງ
ແມ່ນໃຜ / ພາກສ່ວນໃດ ທີ່ເປັນເຈົ້າການ ໃນການຈັດຕັ້ງປະຕິບັດ ວິທີການ? ລະບຸ ພາກສ່ວນທີ່ກ່ຽວຂ້ອງ ພັນລະນາ ບົດບາດ ໜ້າທີ່ ຂອງພາກສ່ວນທີ່ກ່ຽວຂ້ອງ
ຜູ້ນໍາໃຊ້ດິນໃນທ້ອງຖິ່ນ / ຊຸມຊົນທ້ອງຖິ່ນ កសិករដាំបន្លែសុវត្ថិភាព។ ចូលរួមក្នុងការសម្រេចចិត្ត កំណត់តម្លៃបន្លែ ចូលរួមទទួលការបណ្តុះបណ្តាល។
ຜູ້ຊ່ຽວຊານ ການນຄຸ້ມຄອງ ທີ່ດິນແບບຍືນຍົງ / ທີ່ປຶກສາດ້ານກະສິກໍາ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំ ការិយាល័យកសិកម្ម ស្រុកសាមគ្គីមានជ័យ ក្រុមហ៊ុន REMIC អង្គការ ECHO។ បញ្ជ្រាបឱ្យស្គាល់ពីប្រភេទដី ទទួលព័ត៌មានពីការដាំបន្លែ បណ្តុះបណ្តាលពីការប្រើប្រាស់ជី ថ្នាំពុលកសិកម្មទៅតាមបទដ្ឋាន។
ນັກຄົ້ນຄວ້າ អង្គការផ្សេងៗ និស្សិត ប្រមូលចងក្រងទិន្នន័យពីការផលិតបន្លែសុវត្ថិភាព។
ອົງການຈັດຕັ້ງ ທີ່ບໍ່ຂື້ນກັບລັດຖະບານ អង្គការ LWD ចូលរួមបង្កើតសហគន៍នេះឡើង បណ្តុះបណ្តាល និងសម្របសម្រួលផ្សេងៗនៅក្នុងសហគមន៍។
ພາກເອກະຊົນ ក្រុមហ៊ុនផលិតជីសរីរាង្គសញ្ញាដំរីក្រហម ក្រុមហ៊ុន Angkor Green។ ផ្សព្វផ្សាយពីការប្រើប្រាស់ជីទៅតាមបទដ្ឋាន ផ្គត់ផ្គង់ជី ប្រជុំបណ្តុះបណ្តាលផ្សព្វផ្សាយពីថ្នាំកម្ចាត់ស្មៅ។
ອໍານາດ ການປົກຄອງທ້ອງຖິ່ນ អាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ ភូមិ។ ជួយជម្រុញការចូលរួមរបស់ប្រជាជនមូលដ្ឋាន។
ພະນັກງານຂັ້ນສູນກາງ (ຜູ້ວາງແຜນ, ຜູ້ສ້າງນະໂຍບາຍ) ថ្នាក់ស្រុក បណ្តុះបណ្តាលគោលនយោបាយកសិកម្ម។
ອົງການທີ່ເປັນຕົວແທນໃນການຈັດຕັ້ງປະຕິບັດ
LWD, ECHO, REMIC
ການລວບລວມເອົາຜູ້ນໍາໃຊ້ທີ່ດິນໃນທ້ອງຖິ່ນ/ຊຸມຊົນທ້ອງຖິ່ນ ໃນການຈັດຕັ້ງປະຕິບັດແນວທາງ ແຕ່ລະໄລຍະ
ບໍ່ມີ
ການບໍ່ປະຕິບັດ
ການຊ່ວຍເຫຼືອຈາກພາຍນອກ
ການຮ່ວມມື
ການນໍາໃໍຊ້ເອງ
ການເລີ່ມຕົ້ນ / ແຮງຈູງໃຈ
x
កសិករផលិតបន្លែសុវត្ថិភាព អាជ្ញាធរមូលដ្ឋាន ដើម្បីផ្សព្វផ្សាយពីគោលបំណងដែលត្រូវចងក្រងជាក្រុមដាំបន្លែសុវត្ថិភាព។ ដំណើរចងក្រងនេះក៏មានការជួយគាំទ្រពី LWD ផងដែរ។
ການວາງແຜນ
x
កសិករផលិតបន្លែ LWD, ECHO, REMIC មន្ទីរកសិកម្មថ្នាក់ខេត្ត ការិយាល័យកសិកម្មថ្នាក់ស្រុក។ ដើម្បីស្វែងរកការសហការណ៍គ្នា។
ການປະຕິບັດ
x
សមាជិកសហគមន៍កសិកម្មបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល។ សមាជិកដែលមិនបានចូលរួមក្នុងក្រុមដាំបន្លែសុវត្ថិភាពក៏ចូលរួមក្នុងការវគ្គបណ្តុះបណ្តាលដែលផ្តល់ដោយគ្រូបង្គោលនៅក្នុងសហគមន៍ផ្ទាល់ ឬមន្ត្រីមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឬគ្រូបង្គោលមកពី LWD ឬ REMIC។ អ្នកចូលរួមរៀនសូត្រពីការអនុវត្តកសិកម្មល្អ និងពិភាក្សាពីបញ្ហាដែលពួកគេកំពុងជួបប្រទះផងដែរ។
ຕິດຕາມກວດກາ / ການປະເມີນຜົນ
x
កសិករអ្នកផលិតបន្លែ, LWD, ECHO, REMICត្រួតពិនិត្យទៅលើការអនុវត្តន៍របស់កសិករស្របតាមស្តង់ដារបានកំណត់។ ទៅត្រួតពិនិត្យដល់កន្លែដាំបន្លែដោយផ្ទាល់។
ແຜ່ນວາດສະແດງ

ដំណើរការចងក្រងក្រុមដាំបន្លែសុវត្ថិភាពនិងភាគីពាក់ព័ន្ធដែលចូលរួម

ຜູ້ຂຽນ: ជា ណាវិន
ການຕັດສິນໃຈໃນການເລືອກເຕັກໂນໂລຢີ ການຄຸ້ມຄອງທີ່ດິນແບບຍືນຍົງ

ການຕັດສິນໃຈໂດຍ

  • ຜູ້ນໍາໃຊ້ດິນຜູ້ດຽວ (ການລິເລີ່ມດ້ວຍຕົນເອງ)
  • ຜູ້ນໍາໃຊ້ທີ່ດິນຫຼັກ, ການສະໜັບສະໜູນ ໂດຍຜູ້ຊ່ຽວຊານ ການນໍາໃຊ້ທີ່ດິນແບບຍືນຍົງ
  • ພາກສ່ວນກ່ຽວຂ້ອງທັງໝົດ, ເປັນສ່ວນໜຶ່ງ ຂອງວິທີທາງແບບມີສ່ວນຮ່ວມ
  • ຜູ້ຊ່ຽວຊານ ຫຼັກດ້ານການຄຸ້ມຄອງ ທີ່ດິນແບບຍືນຍົງ, ມີການຕິດຕາມປຶກສາຫາລືກັບຜູ້ນໍາໃຊ້ທີ່ດິນ
  • ຊຽ່ວຊານ ສະເພາະດ້ານການຄຸ້ມຄອງ ດິນແບບຍືນຍົງຜູ້ດຽວ
  • ນັກການເມືອງ / ຜູ້ນໍາ

ການຕັດສິນໃຈບົນພື້ນຖານ

  • ປະເມີນເອກກະສານ ຄວາມຮູ້ກ່ຽວກັບ ການຄຸ້ມຄອງ ທີ່ດິນແບບຍືນຍົງ (ຫຼັກຖານທີ່ຊ່ວຍໃນການຕັດສິນໃຈ)
  • ຜົນທີ່ໄດ້ຮັບ ຈາກການຄົ້ນຄວ້າ
  • ປະສົບການສ່ວນບຸກຄົນ ແລະ ຄວາມຄິດເຫັນ (ທີ່ບໍ່ເປັນເອກກະສານ)
  • ផ្តោតទៅលើតម្រូវការទីផ្សារ និងការពិភាក្សាគ្នាជាមួយអ្នកផលិត អ្នកទិញ

ການສະໜັບສະໜູນເຕັກໂນໂລຢີ, ການສ້າງຄວາມອາດສາມາດ ແລະ ການຄຸ້ມຄອງຄວາມຮູ້

ກິດຈະກຳ ດັ່ງລຸ່ມນີ້ ແມ່ນເປັນພາກໜຶ່ງຂອງແນວທາງ
ການສ້າງຄວາມອາດສາມາດ / ຝຶກອົບຮົມ
ໄດ້ສະໜັບສະໜູນຝຶກອົບຮົມໃຫ້ແກ່ພາກສ່ວນກ່ຽວຂ້ອງດັ່ງລຸ່ມນີ້
  • ຜູ້ນໍາໃຊ້ດິນ
  • ພະນັກງານພາກສະໜາມ / ທີ່ປຶກສາ
  • អ្នកដឹកនាំនៅក្នុងសហគមន៍
ຮູບແບບການຝຶກອົບຮົມ
  • ການເຮັດຕົວຈິງ
  • ຕົວຕໍ່ຕົວ
  • ເນື້ອທີ່ສວນທົດລອງ
  • ກອງປະຊຸມ
  • ຫຼັກສູດ
  • គូសផែនទី
ກວມເອົາຫົວຂໍ້

ការគ្រប់គ្រងដី ការគ្រប់គ្រងពូជ ការគ្រប់គ្រងទឹក ការប្រើប្រាស់ជី ការប្រើប្រាស់ថ្នាំពុលកសិកម្ម។

ການບໍລິການທາງດ້ານການໃຫ້ຄໍາປຶກສາ
ໄດ້ຮັບການບໍລິການທາງດ້ານການໃຫ້ຄໍາປຶກສາ
  • ໃນພື້ນທີ່ຂອງຜູ້ນໍາໃຊ້ດິນ
  • ສູນຄົ້ນຄວ້າ
ຄວາມເຂັ້ມແຂງຂອງສະຖາບັນ
ສະຖາບັນ ໄດ້ຮັບການສ້າງຄວາມເຂັ້ມແຂງ
  • ບໍ່ມີ
  • ມີ, ໜ້ອຍໜຶ່ງ
  • ມີ, ພໍສົມຄວນ
  • ມີ, ຫຼາຍ
ໃນລະດັບດັ່ງລຸ່ມນີ້
  • ທ້ອງຖິ່ນ
  • ລະດັບພາກພື້ນ
  • ແຫ່ງຊາດ
ອະທິບາຍສະຖາບັນ, ພາລະບົດບາດແລະຄວາມຮັບຜິດຊອບ, ສະມາຊິກ, ແລະອື່ນໆ.
វាមានតែក្រុមមួយតែប៉ុណ្ណោះនៅក្នុងសហគមន៍កសិកម្មនៅក្នុង
ថ្នាក់ឃុំនោះ។
ຮູບແບບການສະໜັບສະໜູນ
  • ທາງດ້ານການເງິນ
  • ການສ້າງຄວາມອາດສາມາດ / ການຝຶກອົບຮົມ
  • ອຸປະກອນ
ລາຍລະອຽດເພີ່ມເຕີມ
ການຕິດຕາມ ແລະ ປະເມີນຜົນ
ដោយមានការប្រជុំចូលរួមពីអ្នកប្រើប្រាស់ដី និងភាគីពាក់ព័ន្ធ
ການຄົ້ນຄວ້າ
ການວິໄຈໄດ້ຮັບການຮັກສາຫົວຂໍ້ຕໍ່ໄປນີ້
  • ສັງຄົມ
  • ເສດຖະສາດ / ການຕະຫຼາດ
  • ລະບົບນິເວດ
  • ເຕັກໂນໂລຢີ

ការប្រជុំដោយមានការចូលរួមពីកសិករស និងភាគីពាក់ព័ន្ធដើម្បីពិភាក្សាលើតម្រូវការទីផ្សារ និងថាតើបច្ចេកទេសដែលកសិករអនុវត្តន៍មានផលជាវិជ្ជមានយ៉ាងដូចម្តេចទៅលើអ៊ីកូឡូស៊ី ឬមិនមានផលជាវិជ្ជមានទេ។

ການສະໜັບສະໜູນທາງດ້ານການເງິນ ແລະ ອຸປະກອນຈາກພາຍນອກ

ງົບປະມານປະຈຳປີ ໃນກິດຈະກຳ ການຄຸ້ມຄອງທີ່ດິນແບບຍືນຍົງ ທີ່ເປັນສະກຸນເງິນໂດລາ
  • < 2,000
  • 2,000-10,000
  • 10,000-100,000
  • 100,000-1,000,000
  • > 1,000,000
Precise annual budget: n.a.
ການບໍລິການ ຫຼື ສິ່ງກະຕຸກຊຸກຍູ້ ດັ່ງລຸ່ມນີ້ ແມ່ນໄດ້ສະໜອງໂດຍຜູ້ນຳໃຊ້ທີ່ດິນເອງ
  • ການສະໜັບສະໜູນ ທາງດ້ານການເງິນ / ອຸປະກອນ ສະໜອງໃຫ້ແກ່ຜູ້ນໍາທີ່ດິນ
  • ຫຼຸດປັດໃຈນໍາເຂົ້າ
  • ສິນເຊື່ອ
  • ສິ່ງຈູງໃຈ ຫຼື ເຄື່ອງມືອື່ນໆ
ເງິນສະໜັບສະໜູນອຸປະກອນ / ສະໜອງໃຫ້ຜູ້ຊົມໃຊ້ທີ່ດິນ
ទទួលបានគ្រាប់ពូជ ការទទួលទិញបន្លែ
ງົບປະມານບາງສ່ວນ
ງົບປະມານເຕັມສ່ວນ
ອຸປະກອນ: ເຄື່ອງກົນຈັກ

x
ອຸປະກອນ: ເຄື່ອງກົນຈັກ: ເຄື່ອງມື

មានគោយន្តមួយគ្រឿងសម្រាប់ជួយសម្រួលដល់កសិករ។

x

x
ກະສິກໍາ: ຝຸ່ນ, ປຸ໋ຍ

លក់ក្នងតម្លៃទាបជាងទីផ្សារ។

x

ແຮງງານຂອງຜູ້ນໍ້າໃຊ້ທີ່ດິນ

ເຄດິດ
ສີ່ງກະຕຸກຊຸກຍູ້ອື່ນໆ

ដាំបន្លែសុវត្ថិភាព បន្លែសរីរាង្គ

ການວິເຄາະຜົນກະທົບ ແລະ ສະຫຼຸບລວມ

ຜົນກະທົບຂອງການນໍາໃຊ້ແນວທາງ
ບໍ່
ມີ, ໜ້ອຍໜຶ່ງ
ມີ, ພໍສົມຄວນ
ມີ, ຫຼາຍ
ວິທີທາງ ຊ່ວຍຊຸກຍູ້ ຜູ້ນຳໃຊ້ທີ່ດິນທ້ອງຖີ່ນ, ໃນການປັບປຸງ ການມີສ່ວນຮ່ວມ ຂອງຜູ້ທີ່ກ່ຽວຂ້ອງ ບໍ່?

ផ្តល់សិទ្ធិចូលរួម ជម្រុញឱ្យមានភាពក្លាហាន។

x
ການນໍາໃຊ້ ວິທີທາງ ດັ່ງກ່າວນີ້ ສາມາດເປັນຫຼັກຖານ ທີ່ສະໜັບສະໜູນ ໃຫ້ການຕັດສິນໃຈໄດ້ບໍ່?

រាល់ការសម្រេចចិត្តនានាឧទហារណ៍៖ តម្លៃបន្លែ បរិមាណដាំដុះ គុណភាព និងវិធីសាស្ត្រដាំដុះត្រូវតែធ្វើការពិភាក្សាជាមួយអ្នកប្រើប្រាស់ដី។ បន្ទាប់ពីបានចូលជាសមាជិកក្រុមបន្លៃសុវត្ថិភាព បន្លែអាចលក់បានតម្លៃខ្ពស់ និងកាត់បន្ថយការប្រើប្រាស់ជីគីមី។

x
ການຈັດຕັ້ງປະຕິບັດ ວິທີທາງ ສາມາດຊ່ວຍຜູ້ນໍາໃຊ້ທີ່ດິນ ໃນການຈັດຕັ້ງປະຕິບັດ ແລະ ບໍາລຸງຮັກສາ ເຕັກໂນໂລຢີ ການຄຸ້ມຄອງ ທີ່ດິນແບບຍືນຍົງໄດ້ບໍ?

បណ្តុះបណ្តាល និងជម្រុញកសិករឱ្យកាត់បន្ថយការប្រើប្រាស់ជីគីមី និងថ្នាំពុលសត្វល្អិត ប្រើប្រាស់ស្របតាមស្តង់ដារកំណត់ដើម្បីទទួលបានបន្លែសុវត្ថិភាព និងកាត់បន្ថយការធ្លាក់ចុះនូវគុណភាពដី។

x
ການນໍາໃຊ້ ວິທີທາງ ສາມາດລະດົມ ຫຼື ປັບປຸງ ການເຂົ້າເຖິງຊັບພະຍາກອນ ການເງິນ ສໍາລັບການຈັດຕັ້ງປະຕິບັດ ການຄຸ້ມຄອງ ທີ່ດິນແບບຍືດຍົງໄດ້ບໍ່?

មានការចូលរួមពីមីក្រូហិរញ្ញវត្ថុក្នុងការផ្តល់ឥណទាន។

x
ການນໍາໃຊ້ ວິທີທາງ ສາມາດປັບປຸງຄວາມຮູ້ ແລະ ຄວາມສາມາດຂອງຜູ້ນໍາໃຊ້ທີ່ດິນ ໃນການປະຕິບັດ ການຄຸ້ມຄອງ ທີ່ດິນແບບຍືດຍົງໄດ້ບໍ່?

ទទួលបានការបណ្តុះបណ្តាលពីការប្រើប្រាស់ជី ថ្នាំពុលកសិកម្មទៅតាមបទដ្ឋានបច្ចេកទេស។

x
ການນໍາໃຊ້ ວິທີທາງ ສາມາດປັບປຸງຄວາມຮູ້ ແລະ ຄວາມສາມາດ ຂອງພາກສ່ວນທີ່ກ່ຽວຂ້ອງໄດ້ບໍ່?

ផ្តល់ការបណ្តុះបណ្តាល និងចែកចាយព័ត៌មានដល់ភាគីពាក់ព័ន្ធ។

x
ການນໍາໃຊ້ ວິທີທາງ ສາມາດສ້າງຄວາມເຂັ້ມແຂງ ໃຫ້ສະຖາບັນການຈັດຕັ້ງ, ການຮ່ວມມື ລະຫວ່າງພາກສ່ວນທີ່ກ່ຽວຂ້ອງບໍ່?

មានខ្សែចង្វាក់ផលិតកម្ម និងមានការសហការណ៍គ្នាទៅវិញទៅមករវាងអ្នកផលិត អ្នកទិញ អ្នកបណ្តុះបណ្តាល។ល។

x
ການນໍາໃຊ້ ວິທີທາງ ສາມາດຫຼຸດຜ່ອນ ຂໍ້ຂັດແຍ່ງໄດ້ບໍ່?

ក្រុមផលិតបន្លែសុវត្ថិភាពដាំដុះបន្លែក្នុងគោលបំណងទទួលបានតម្លៃខ្ពស់ដោយអនុវត្តន៍ទៅតាមស្តង់ដារ និងគោលការណ៍ណែនាំពីការដាំដុះ។ បន្លែត្រូវបានចាត់ជា៣ចំណាត់ថ្នាក់ គឺបន្លែលេខ ១ លេខ២ និងលេខ៣។ បន្ទាប់ពីប្រមូលផល អ្នកទិញនឹងធ្វើការតេស្តទៅលើបន្លែថាតើបន្លែនោះក្នុងចំណាត់លេខ១ ឬយ៉ាងណា។ប្រសិនបើតេសត្តឃើញថាបន្លែមួយចំនួនស្ថិតក្នុងចំណាត់ថ្នាក់លេខ ២ និងលេខ ៣ដូចនេះក្រុមហ៊ុនមិនទទួលទិញឡើយ។ នៅក្នុងករណីនេះ AC បានព្យាយាមសហការណ៍ជាមួយឈ្មួញនៅក្នុងតំបន់ ឬទាក់ទងផ្សារនៅក្នុងតំបន់ដើម្បីជួយទិញបន្លែដែលមិនត្រូវបានទិញដោយក្រុមហ៊ុន។ បញ្ហានេះជួនកាលក៏ធ្វើឱ្យអ្នកប្រើប្រាស់ដីមិនមានការសប្បាយចិត្តផងដែរដោយសារក្រុមហ៊ុនមិនបានទិញបន្លែទាំងអស់ដែលគាត់បានប្រមូលផល។

x
ການຈັດຕັ້ງປະຕິບັດ ວິທີທາງ ສາມາດສ້າງຄວາມເຂັ້ມແຂງ ທາງສັງຄົມ ແລະ ເສດຖະກິດບໍ່?

x
ການຈັດຕັ້ງປະຕິບັດ ວິທີທາງ ສາມາດປັບປຸງ ຄວາມສະເໜີພາບ ຂອງບົດບາດ ຍິງຊາຍ ແລະ ສ້າງຄວາມເຂັ້ມແຂງໃຫ້ຜູ້ຍິງໄດ້ບໍ່?

មានការចូលរួមពីស្ត្រីច្រើននៅក្នុងសហគន៍មានអ្នកដឹងនាំ និងបុគ្គលិកភាគច្រើនជាស្ត្រី។

x
ການຈັດຕັ້ງປະຕິບັດ ວິທີທາງ ສາມາດຊຸກຍູ້ ຜູ້ນໍາໃຊ້ທີ່ດິນທີ່ເປັນຊາວໜຸ່ມ / ຄົນລຸ້ນໃໝ່ ໃນການຄຸ້ມຄອງ ທີ່ດິນແບບຍືນຍົງໄດ້ບໍ?

x
ການນໍາໃຊ້ ວິທີທາງ ໄດ້ປັບປຸງ ການຄໍ້າປະກັນສະບຽງອາຫານ ຫຼື ປັບປຸງໂຄສະນາການໄດ້ບໍ່?

បន្លែមានសុវត្ថិភាពធានារដល់សុខភាពអ្នកផលិត និងអ្នកប្រើប្រាស់។

x
ການຈັດຕັ້ງປະຕິບັດ ວິທີທາງ ສາມາດປັບປຸງ ການເຂົ້າເຖິງຕະຫຼາດໄດ້ບໍ?

តាមរយៈការដាំដុះបន្លែសុវត្ថិភាព កសិករអាចលក់បានតម្លែខ្ពស់ជាងប្រសិនប្រៀបធៀបជាមួយការដាំដុះធម្មតាដោយប្រើប្រាស់ជីគីមី និងប្រើថ្នាំពុលកសិកម្មកម្រិតខ្ពស់ខ្លាំង។

x
ການຈັດຕັ້ງປະຕິບັດ ວິທີທາງ ສາມາດສ້າງຄວາມອາດສາມາດໃຫ້ຜູ້ນໍາໃຊ້ດິນ ໃນການປັບຕົວ ຕໍ່ການປ່ຽນແປງດິນຟ້າອາກາດ / ຫຼດຜ່ອນຄວາມສ່ຽງທາງໄພພິບັດໄດ້ບໍ?

ការដាំដំណាំចម្រុះ ការដាំដំណាំវិលជុំ។

x
ການນໍາໃຊ້ ວິທີທາງ ໄດ້ປັບປຸງ ການຈ້າງງານ, ໂອກາດ ໃນການສ້າງລາຍຮັບບໍ່?

កាត់បន្ថយចំណាកស្រុក ទទួលបានប្រាក់ចំណូល។

x
ສິ່ງກະຕຸກຊຸກຍູ້ໃຫ້ຜູ້ນໍາໃຊ້ທີ່ດິນ ໃນການປະຕິບັດການຄຸ້ມຄອງທີ່ດິນແບບຍືນຍົງ
ຄວາມຍືນຍົງຂອງການຈັດຕັ້ງປະຕິບັດກິດຈະກໍາຂອງແນວທາງ
ຜູ້ນໍາໃຊ້ທີ່ດິນ ສາມາດຈັດຕັ້ງປະຕິບັດຕາມແນວທາງໄດ້ເອງບໍ່ (ໂດຍປາດສະຈາກການສະໜັບສະໜູນຈາກພາກສ່ວນພາຍນອກ)?

ការដាំបន្លែសុវត្ថិភាពអាចមានទីផ្សារខ្ពស់ជាងបន្លែដែលមានប្រើគីមី និងថ្នាំពុលកសិកម្មមិិនត្រឹមត្រូវ។

ບົດສະຫຼຸບ ແລະ ບົດຮຽນທີ່ໄດ້ຮັບ

ຄວາມເຂັ້ມແຂງ: ທັດສະນະມູມມອງ ຂອງຜູ້ນໍາໃຊ້ທີ່ດິນ
  • ទទួលបានបន្លែសុវត្ថិភាពដែលមានទីផ្សារ។
  • ទទួលបានចំណេះដឹងពីការគ្រប់គ្រងដីប្រកបដោយចីរភាព ទទួលបានការ
    បណ្តុះបណ្តាល។
ຄວາມເຂັ້ມແຂງ: ທັດສະນະມຸມມອງ ຂອງຜູ້ປ້ອນຂໍ້ມູນເອງ
  • ទទួលបានបន្លែសុវត្ថិភាពដែលមានទីផ្សារល្អនិងតម្លៃខ្ពស់។
  • ទទួលបានចំណេះដឹងលើការគ្រប់គ្រងដីប្រកបដោយចីរភាពតាមរយៈការបណ្តុះបណ្តាល។ ការបណ្តុះបណ្តាល គឺណែនាំគាត់មិនឱ្យប្រើប្រាស់ជីគីមី និងត្រឡប់មកប្រើជីសរីរាង្គ និងពាក់កណ្តាលសរីរាង្គដែលទិញពីក្រុមហ៊ុនជីមានលិខិតអនុញ្ញាតពីក្រួសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។លើសពីនេះទៅទៀត ក៏លើកទឹកចិត្តកសិករឱ្យបន្តការចិញ្ចឹមសត្វគោដើម្បីយកលាមកជាជីធម្មជាតិ និងជម្រុញពួកគាត់ឱ្យបង្កើតជីសរីរាង្គដោយខ្លួនឯងដូចជា៖ជីកំប៉ុស្ត ឬជីស្រស់ដើម្បីកាត់បន្ថយការចំណាយថ្លៃចំណាយលើការទិញជីពីក្រុមហ៊ុន និងជម្រុញពួកគាត់ឱ្យប្រើប្រាស់ថ្នាំពុលធម្មជាតិ ដាំដុះដំណាំឆ្លាស់ ដំណាំវិលជុំ។ល។
  • មានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរកសិកម្ម ទាំងថ្នាក់ស្រុក ថ្នាក់ខេត្ត និងការគាំទ្រពីអាជ្ញាធរមូលដ្ឋាន។
ຈຸດອ່ອນ / ຂໍ້ເສຍ / ຄວາມສ່ຽງ: ທັດສະນະມູມມອງ ຂອງຜູ້ນໍາໃຊ້ທີ່ດິນວິທີການແກ້ໄຂແນວໃດ
  • ទីផ្សារនៅមានកម្រិតបន្លែដែលដាំបានសហគមន៍មិនអាចទទួលទិញទាំង
    អស់បាននោះទេ។ ច្នៃប្រឌិតខ្លួនឯង ទាក់ទងគ្រប់បណ្តាញ ស្វែងរកឈ្មួញកណ្តាលក្នុងការទិញបន្លែ។
ຈຸດອ່ອນ / ຂໍ້ເສຍ / ຄວາມສ່ຽງ: ທັດສະນະມຸມມອງ ຂອງຜູ້ປ້ອນຂໍ້ມູນເອງວິທີການແກ້ໄຂແນວໃດ
  • សហគមន៍ទទួលទិញតែបន្លែលេខ១ ចំណែកឯបន្លែលេខ២ និងលេខ ៣មិនទទួលទិញ។ ស្វែងរកឈ្មួញកណ្តាល បណ្តាញទៅតាមទីផ្សារនៅក្នុងតំបន់។

ເອກກະສານອ້າງອີງ

ການລວບລວມ
  • Navin Chea
Editors
  • Sophea Tim
  • Sok Pheak
ການທົບທວນຄືນ
  • SO Than
  • Nicole Harari
ວັນທີຂອງການປະຕິບັດ: Oct. 13, 2017
ປັບປຸງລ່າສຸດ: Sept. 11, 2018
ບຸກຄົນທີ່ສໍາຄັນ
ການບັນຍາຍລາຍລະອຽດ ໃນຖານຂໍ້ມູນ ຂອງ WOCAT
ຂໍ້ມູນການເຊື່ອມໂຍງຂໍ້ມູນການຄຸ້ມຄອງການນໍາໃຊ້ດິນແບບຍືນຍົງ
ເອກກະສານ ແມ່ນໄດ້ອໍານວຍຄວາມສະດວກໂດຍ
ສະຖາບັນ ​ໂຄງ​ການ
This work is licensed under Creative Commons Attribution-NonCommercial-ShareaAlike 4.0 International