ការប្រើប្រាស់ប្រព័ន្ធតំណក់ទឹក គឺជាវិធីសាស្ត្រមួយដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការសន្សំសំចៃទឹក ដោយការបន្តក់ទឹកជាតំណក់ៗ ជាទៀងទាត់តាមបណ្តាញបង្ហូរដល់គុម្ពដំណាំផ្ទាល់ (អត្រាបង្ហូរទឹក ៦ លីត្រ/ ម៉ោង និងសម្ពាធនៃរំហូរទឹក គឺចន្លោះពី ១,២-២ បារ(Bar))។ ប្រព័ន្ធតំណក់ទឹកជួយរក្សាសំណើមល្អបំផុតនៅជុំវិញគល់ដំណាំ (តំបន់ឫសដំណាំ) ហើយមិនផ្តល់សំណើមដល់តំបន់ដែលមិនចាំបាច់ដែលឆ្ងាយពីគល់ដំណាំទេ (John, 2018) ធ្វើដូច្នេះ គឺបានកាត់បន្ថយការដុះស្មៅចង្រៃយ៉ាងមានប្រសិទ្ធភាព លើសពីនេះ គឺអាចធានាក្នុងការផ្តល់ទឹកគ្រប់គ្រាន់សម្រាប់ដំណាំ ពិសេសក្នុងដំណាក់កាលចេញផ្កា ព្រោះកង្វះទឹកក្នុងដំណាក់កាលនេះអាចមានផលប៉ះពាល់យ៉ាងខ្លាំងដល់ទិន្នផលដំណាំ។ ការប្រើប្រព័ន្ធតំណក់ទឹកនេះកសិករអាចបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុតាមរយៈការប្រើប្រាស់ទឹកយ៉ាងមានប្រសិទ្ធភាព ជាពិសេសតំបន់ដែលមានផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុដូចជាភាពរាំងស្ងួតតាមរដូវកាលជាដើម។ ម្យ៉ាងវិញទៀត ការប្រើប្រាស់ជីក៏អាចប្រើជាជីទឹកដាក់ផ្ទាល់តាមរយៈប្រព័ន្ធតំណក់ទឹកនេះផងដែរ។
ចំពោះការដាំពោតវិញ ដំបូងត្រូវយកជីលាមកគោមកបាចឱ្យពេញដី បន្ទាប់មកភ្ជួរដីលុប (ភ្ជួរបីសារ) រួចហាលដីរយៈពេល ៧ ថ្ងៃ បន្ទាប់មកត្រូវភ្ជួរ និងរាស់ដីឱ្យរាបស្អាត ទើបចាប់ផ្តើមពូនរង និងរៀបចំប្រព័ន្ធ តំណក់ទឹក។ បច្ចេកទេសនេះបានអនុវត្តនៅលើផ្ទៃដីទំហំ ២៣០១.៥ ម៉ែត្រការ៉េ។
ចំណែកឯការបណ្តុះកូនវិញ គឺកសិករយកដីដំបូក (ឬដីមានជីជាតិ ដីមមោក) ១ ភាគ ធ្យូងអង្កាម ២ ភាគ និងលាមកគោ ២ ភាគ មកលាយច្របល់ឱ្យសព្វ ទើបដាក់លើថាសបណ្តុះ និងយកគ្រាប់ពូជពោត ១ គ្រាប់ដាក់ក្នុងមួយរន្ធ។ ក្រោយពីពោតដុះបាន ១ សប្តាហ៍ហើយ ទើបយកទៅដាំ។ ការដាំកូនពោតកសិករយកឫស្សីទៅបុករណ្តៅជម្រៅ ៣ សង់ទីម៉ែត្រ រួចចាក់ទឹកជី (ដេ អា ប៉េ) ចូលក្នុងរណ្តៅ បន្ទាប់មកទើប យកកូនពោតទៅដាំ។ ការបណ្តុះកូនពោតជាមុននេះ គឺដើម្បីទទួលបានកូនពោតដែលដុះស្មើគ្នាល្អ មិនមានកូនអន់ កូនមិនងាយងាប់ ហើយពេលផ្លែមានគ្រាប់ពេញល្អ និងទទួលបានទិន្នផលខ្ពស់ជាងការដាំ ដោយដាក់គ្រាប់ដាំផ្ទាល់ ដែលតែងតែមានការដាំជួស (ដោយមានគ្រាប់ខ្លះមិនដុះ) ហើយកូនពោតដុះមិនស្មើគ្នាល្អដូចការបណ្តុះកូនដាំទេ។ ការដាំនេះផងដែរ កសិករដាំពោតជា ២ ជួរ ក្នុងមួយរង ចន្លោះពីជួរ មួយទៅជួរមួយទៀតមានប្រវែង ៥៥ សង់ទីម៉ែត្រ ហើយចន្លោះពីគុម្ពមួយទៅគុម្ពមួយទៀតមានប្រវែង ៣០ សង់ទីម៉ែត្រ។ គាត់ដាំពោត ២ ដងក្នុងមួយឆ្នាំ គឺនៅខែកក្កដា ដល់កញ្ញា និងកុម្ភៈ ដល់មេសា។
ចំពោះការស្រោចស្រពវិញ នៅរដូវវស្សាកសិករ ស្រោចទឹកតែនៅពេលណាដែលដីស្ងួត ដោយមិនមានភ្លៀងច្រើនថ្ងៃ ឬភ្លៀងមិនគ្រប់គ្រាន់ ដោយស្រោចតែក្នុងមួយថ្ងៃតែម្តងទេ អាចជាពេលព្រឹក ឬក៏ល្ងាច ដោយស្រោចម្តងៗគឺប្រើរយៈពេលប្រហែល ១០ ទៅ ១៥ នាទី។ ដោយឡែកនៅរដូវប្រាំងកសិករស្រោចពីរដងក្នុងមួយថ្ងៃ (ព្រឹក ល្ងាច) ដោយប្រើរយៈពេលប្រហែលជា ៣០ នាទីក្នុងការស្រោចម្តងៗ។ សម្រាប់ រដូវប្រាំងការប្រើប្រាស់ទឹកសម្រាប់ស្រោចពោតមួយថ្ងៃអស់ ៦ ទៅ ៧ លីត្រ ដោយអាត្រារំហូរទឹករបស់ប្រព័ន្ធតំណក់ ៦ លីត្រក្នុងមួយម៉ោង។ ប្រព័ន្ធតំណក់ទឹកនេះអាចមានរំហូរទឹកចន្លោះពី ១ ទៅ ៤ ហ្គាឡុនក្នុងមួយម៉ោង (១ ហ្គាឡុន = ៣.៧៨៥ លីត្រ) ប្រែប្រួលតាមសម្ពាធទឹក។
ចំពោះការចំណាយទៅលើប្រព័ន្ធតំណក់ទឹកគឺ គម្រោងហាវែសជាអ្នកចំណាយឱ្យកសិករក្នុងឆ្នាំ ២០១៤ ដូច្នេះកសិករចំណាយទៅលើតែការរៀបចំដី ការទិញគ្រាប់ពូជ ទិញធាតុចូលកសិកម្ម និងការថែទាំ ប៉ុណ្ណោះ។ បើគិតពីការប្រើប្រាស់ទឹកវិញក្នុងមួយរដូវដាំដុះ (រដូវប្រាំង) លើផ្ទៃដីដូចខាងលើគាត់ប្រើប្រាស់ទឹកអស់ជាមធ្យមពី ៦០០ ទៅ ៧០០ ម៉ែត្រគីបប៉ុណ្ណាះ ដែលទឹកនេះ គឺមានប្រភពពីទឹកស្រះ និងទឹកស្ទឹង។
ការប្រើប្រាស់ប្រព័ន្ធតំណក់ទឹកនេះជួយកាត់បន្ថយកម្លាំងពលកម្មសម្រាប់ការស្រោចស្រព សន្សំសំចៃពេលវេលា អាចរក្សាដំណាំដុះលូតលាស់បានល្អនៅពេលមិនសម្បូរទឹក សន្សំសំចៃទឹក និងជួយកាត់បន្ថយ ការដុះស្មៅនៅចន្លោះកូនដំណាំផងដែរ។ ដូចនេះប្រព័ន្ធតំណក់ទឹក គឺសមស្របបំផុតសម្រាប់ការស្រោចស្រពដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះរាំងស្ងួតតាមរដូវកាល ជាពិសេស តំបន់ខ្សត់ទឹក។
Байршил: ចម្ការនៅក្បែរភូមិ, ភូមិកំពង់ក្រសាំងក្រោម ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់, Камбодж
Дүн шинжилгээнд хамрагдсан технологи нэвтрүүлсэн газрын тоо: нэг байршилд
Технологийн тархалт: тодорхой газар хэрэгжсэн/ жижиг талбайд төвлөрсөн
Тусгай хамгаалалттай газар нутагт?:
Хэрэгжилтийн огноо: 2014
Нутагшууллын төрөл
Зардлын нэр, төрөл | Хэмжих нэгж | Тоо хэмжээ | Нэгжийн үнэ (រៀល) | Зардал бүрийн нийт өртөг (រៀល) | Нийт дүнгээс газар ашиглагчийн төлсөн % |
Хөдөлмөр эрхлэлт | |||||
ភ្ជួរដី | នាក់-ថ្ងៃ | 4.7 | 20000.0 | 94000.0 | 100.0 |
ឆូតរង និងរៀបទុយោដំណក់ទឹក | នាក់-ថ្ងៃ | 2.5 | 20000.0 | 50000.0 | 100.0 |
ការបណ្តុះកូន និងដាំកូនពោត | នាក់-ថ្ងៃ | 4.0 | 20000.0 | 80000.0 | 100.0 |
Тоног төхөөрөмж | |||||
ម៉ូទ័របូមទឹក | គ្រឿង | 1.0 | 240000.0 | 240000.0 | 100.0 |
ចប | ចប | 1.0 | 200000.0 | 200000.0 | 30.0 |
ថាសបណ្តុះ | ថាស | 80.0 | 2500.0 | 200000.0 | 100.0 |
таримал материал | |||||
គ្រាប់ពោត | កញ្ចប់ | 3.0 | 28000.0 | 84000.0 | 100.0 |
Бордоо ба биоцид | |||||
ជី (D A P កាលី អ៊ុយរ៉េ) | គីឡូក្រាម | 7.0 | 2000.0 | 14000.0 | 100.0 |
Барилгын материал | |||||
ទុយោ | ម៉ែត្រ | 100.0 | 1600.0 | 160000.0 | 100.0 |
ទុយោតំណក់ទឹក | ដុំ | 1.0 | 200000.0 | 200000.0 | 30.0 |
Технологи бий болгох нийт үнэ өртөг | 1'322'000.0 | ||||
Технологи бий болгох нийт үнэ өртөг, ам.доллар | 330.5 |
Зардлын нэр, төрөл | Хэмжих нэгж | Тоо хэмжээ | Нэгжийн үнэ (រៀល) | Зардал бүрийн нийт өртөг (រៀល) | Нийт дүнгээс газар ашиглагчийн төлсөн % |
Хөдөлмөр эрхлэлт | |||||
ពូនរង | នាក់-ថ្ងៃ | 1.0 | 20000.0 | 20000.0 | 100.0 |
លះស្លឹកពោត | នាក់-ថ្ងៃ | 1.0 | 20000.0 | 20000.0 | 100.0 |
Бордоо ба биоцид | |||||
ជី | គីឡួក្រាម | 40.0 | 2000.0 | 80000.0 | 100.0 |
Бусад | |||||
អគ្គិសនីសម្រាប់បូមទឹក | គីឡូវ៉ាត់-ម៉ោង | 267.0 | 790.0 | 210930.0 | 100.0 |
Технологийн арчилгаа/урсгал үйл ажиллагаанд шаардагдах нийт үнэ өртөг | 330'930.0 | ||||
Технологи арчилах ба урсгал ажлын нийт үнэ өртөг, ам.доллар | 82.73 |
ГТМ хэрэгжихээс өмнөх тоо хэмжээ: 30%
ГТМ хэрэгжиснээс хойшхи тоо хэмжээ: 80%
តាមរយៈការប្រើប្រព័ន្ធតំណក់ទឹក គាត់អាចដាំបានពីរ ឬបីដងក្នុងមួយឆ្នាំ។
ប្រើប្រាស់ជីលាមកគោ និងមានទឹកគ្រប់គ្រាន់។
ការបណ្តុះកូនមុនដាំ គឺធ្វើឱ្យកូនដុះបានល្អ និងមិនងាប់នៅពេលដាំ។
ដីមានជីជាតិល្អជាងមុនដោយសារតែប្រើប្រាស់លាមកគោ មានដំណាំជាគម្រប់ដីអាចរក្សាសំណើមដីបានល្អ។
កាត់បន្ថយការចំណាយទៅលើការប្រើប្រាស់ជីគីមី និងកម្លាំងពលកម្ម។
ដោយសារការដាំពោតដាំបានពីរដងក្នុងមួយឆ្នាំ និងទទួលបានទិន្នផលខ្ពស់។
មិនត្រូវការកម្លាំងពលកម្មច្រើនទៅលើការស្រោចស្រព និងថែទាំ។
អាចដាំដំណាំបានពីរ ឬបីដងក្នុងមួយឆ្នាំ និងទទួលបានទិន្នផលច្រើន។
មិនមានប៉ះពាល់ដល់សុខភាពទេព្រោះមិនមានប្រើប្រាស់ជីគីមីច្រើន។
ចេះបណ្តុះកូនមុនពេលដាំ ការប្រើប្រាស់ប្រព័ន្ធតំណក់ទឹកអាចជួយសន្សំសំចៃទឹកក្នុងការស្រោចស្រពដំណាំ។
មានដំណាំជាគម្របដីកាត់បន្ថយរំហួត និងអាចរក្សាសំណើមបានល្អ។
ដំណាំរក្សាសំណើមដីបានល្អ។
ការប្រើប្រាស់ជីលាមកគោជួយឱ្យដីធូរ និងដំណាំជួយរក្សាសំណើមដីដោយសារតែដីទទួលបានទឹកជាប្រចាំពីប្រព័ន្ធតំណក់ទឹក។
ការប្រើប្រាស់លាមកគោ និងកាកសំណល់ដំណាំជួយបង្កើនសារធាតុចិញ្ចឹមដល់ដី។