ចម្ការម្រះក្នុងដំណាក់កាលប្រមូលផល (លោក ទឹម សុភា)

ការការពារផ្លែម្រះដោយប្រើក្រដាសកាសែតចាស់ៗមករុំស្រោបផ្លែ (Camboja)

ការដាំម្រះ

Descrição

ការប្រើក្រដាសកាសែតចាស់ៗរុំស្រោបផ្លែម្រះ គឺក្នុងគោលបំណងការពារផ្លែតាមបែបរូបសាស្ត្រទប់ទល់នឹង សត្វល្អិត កំដៅថ្ងៃ និងជៀសវាងការប៉ះផ្ទាល់នឹងថ្នាំពុលនៅពេលមានតម្រូវការបាញ់ថ្នាំ។ ការដាំនេះកសិករបានប្រើ ជីលាមកគោក្របី ជីក្បាលត្រី ដោយរួមផ្សំនឹងជីអ៊ុយរ៉េ (46-0-0) ដើម្បីបង្កើនគុណភាពដី។

ដំណាំម្រះជាដំណាំឡើងទ្រើងដែលគេអាចដាំបានពេញមួយឆ្នាំ ប៉ុន្តែមិនត្រូវដាំនៅតំបន់ដែលមានខ្យល់បក់ខ្លាំងឡើយ ព្រោះវាធ្វើឲ្យមានការលូតលាស់យឺត។ ដំណាំនេះត្រូវការដីដែលមានជីជាតិខ្ពស់ជាងដំណាំផ្សេងៗទៀតក្នុងគ្រួសារតែមួយ (Cucurbitaceae) ហើយដីដែលអំណោយផលសម្រាប់ដំណាំនេះ គឺជាដីដែលជ្រាបទឹកបានល្អ ឬដីល្បាប់ល្បាយខ្សាច់ដែលមាន pH ចន្លោះ ៦ ទៅ ៦,៨។ ជាពិសេសដីដែលល្អបំផុតនោះ គឺដីតាមមាត់ទន្លេ ស្ទឹង បឹងបួរដែលសម្បូរសារធាតុមមោក។ ដំណាំម្រះជាដំណាំមួយប្រភេទដែលតែងតែទទួលរងការបំផ្លាញពីសត្វល្អិត និងជំងឺផ្សេងៗ។ ចំពោះដំណាំម្រះបញ្ហាសំខាន់ គឺការខូចខាតផ្លែដោយសត្វទិច ដូចនេះគេបានប្រើប្រាស់ប្លាស្ទិច ក្រដាស ឬសម្ភារៈផ្សេងៗក្នុងការរុំផ្លែដើម្បីការពារម្រះពីសត្វល្អិតបំផ្លាញ។ ជាងនេះទៅទៀតដំណាំនេះត្រូវការទ្រើង ដែលភាគច្រើនគេប្រើប្រាស់សំណាញ់ ដែលសម្ភារៈទាំងនេះត្រូវចំណាយច្រើន (Agritoday, 2016)។

ក្នុងករណីសិក្សានេះ កសិករបានដាំម្រះដោយប្រើមែកឫស្សី ឬចុងឫស្សីសម្រាប់ជាទ្រើងឱ្យដំណាំវាឡើង។ គាត់បានរុំផ្លែដោយប្រើក្រដាសកាសែតចាស់ៗ ដោយវាមិនចំណាយថវិកាក្នុងការទិញច្រើនដូចការដាំដោយប្រើសំណាញ់ ឬក្រដាសសឺមី (ក្រដាសពណ៌គគីរសម្រាប់ដាក់ឯកសារទំហំតូចល្មម) ដែលមានតម្លៃថ្លៃជាងនោះទេ។ មែកឫស្សីដែលគាត់ប្រមូលបានអាចប្រើបានរយៈពេលពីរឆ្នាំ ហើយក្នុងមួយឆ្នាំគាត់ប្រើបានបីទៅបួនដង។ ចំណែកឯក្រដាស់កាសែតដែលទិញមកប្រើប្រាស់វិញ គឺគាត់អាចប្រើបានពីរទៅបីដងដែលមិនត្រឹមតែកាត់បន្ថយចំណាយនោះទេតែក៏ជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានដែរ។ ការរុំផ្លែជាមួយក្រដាសកាសែត គឺមានលក្ខណៈល្អជាងការប្រើថង់ប្លាស្ទិចមករុំ ឬក្រដាសសៀវភៅធម្មតាដោយសារថង់ប្លាស្ទិចងាយនឹងក្តៅហប់ ហើយក្រដាសសៀវភៅងាយនឹងខូចខាតនៅពេលមានភ្លៀង ឬត្រូវទឹក ។ គោលបំណងសំខាន់ក្នុងការរុំស្រោបផ្លែម្រះដោយក្រដាសកាសែតនេះ គឺដើម្បីការពារផ្លែពីសត្វល្អិតជាពិសេសសត្វស្រាំងទិច ការពារកំដៅថ្ងៃ ធ្វើឱ្យផ្លែមានពណ៌សស្អាត និងការពារពេលបាញ់ថ្នាំកំចាត់សត្វល្អិតកុំឱ្យថ្នាំប៉ះផ្ទាល់ទៅនឹងផ្លែ។ ការបាញ់ថ្នាំកំចាត់សត្វល្អិតធ្វើឡើងជាមធ្យម គឺពី ៧ ទៅ ១០ ថ្ងៃទើបបាញ់ម្តងដើម្បីការពារសត្វល្អិត។ កសិករអាចប្រមូលផលក្នុងរយៈពេលប្រមាណជា ១៥ថ្ងៃ ក្រោយបន្ទាប់ពីខ្ទាស់។

ដោយតំបន់នេះជាតំបន់លិចទឹកពីទន្លេមេគង្គ ដូច្នេះគេមិនទាន់អាចដាំដុះបានក្នុងរដូវវស្សា គឺនៅក្នុងអំឡុងខែសីហា ឬខែតុលាបានទេ។ បន្ទាប់ពីទឹកស្រក ទើបរៀបចំភ្ជួរដីហាលចោលរយៈពេល ១៥ថ្ងៃ ហើយភ្ជួរដីម្តងទៀតរួចរាស់ឱ្យម៉ដ្ឋហើយហាលចោលរយៈពេលបីថ្ងៃទៀត។ ការភ្ជួរដី គឺមិនមានដាក់ជីអ្វីទាំងអស់ រីឯការដាំ គឺយកចបមកឆូតចំកណ្ដាលចង្អួរតាមខ្សែបន្ទាត់ដែលមានគម្លាត ១,២ ម៉ែត្រ ពីបន្ទាត់មួយទៅបន្ទាត់មួយ រួចហើយដាក់គ្រាប់ដាំតាមបន្ទាត់នោះ ដោយទុកចន្លោះពីគុម្ពមួយទៅគុម្ពមួយទៀតប្រវែង ៤០សង់ទីម៉ែត្រ រួចហើយយកជីលាមកគោ ឬក្របី (ជីកំប៉ុស្តិ៍) រោយពីលើរួចធ្វើការស្រោចទឹក។ គ្រាប់មុនយកទៅដាំត្រូវយកទៅត្រាំទឹករយៈពេល ២ ម៉ោង រួចរុំគ្រាប់ពូជនឹងក្រណាត់ ហើយផ្សើមទឹកជាប្រចាំផ្អាប់ទុករយៈពេល ៤ ទៅ ៥ថ្ងៃរហូតដល់ចេញពន្លកទើបយកទៅដាំ។ បន្ទាប់ពីម្រះអាយុបាន ១៥ថ្ងៃ មកចាប់ផ្ដើមដាក់ទ្រើងម្រះដោយប្រើមែកឫស្សីដែលមានប្រវែងប្រមាណជា ១,៧ម៉ែត្រ ដោតប្រមាណជា ១០ សម ពីគុម្ពម្រះនីមួយៗ។ ក្រោយពេលដោតទ្រើងរយៈពេល ១៥ថ្ងៃ គេជ្រុំដីម្ដងទៀត ហើយស្រោចជីក្បាលត្រីដោយលាយជាមួយជីអ៊ុយរ៉េបន្តិច។ ការដាក់ជីនេះ គឺដាក់ចម្ងាយពីគល់ប្រហែល ៣០ ទៅ ៤០ សង់ទីម៉ែត្រ ឬអាចដាក់ចន្លោះគុម្ពដំណាំ ហើយក៏អាចដាក់ជីលាមកគោរួមជាមួយជីអ៊ុយរ៉េផងដែរ។ ចំណែកការស្រោចទឹក គឺប្រព្រឹត្តទៅពីរដងក្នុងមួយថ្ងៃ គឺពេលព្រឹក និងពេលល្ងាច។ ការស្រោចស្រពនេះ គឺប្រើម៉ាស៊ីនបូមទឹកពីបឹងដែលនៅជិត។ ពិតមែនតែមានការប្រើថ្នាំកំចាត់សត្វល្អិតជាប្រចាំ តែប្រសិនជាមិនប្រើក្រដាសកាសែតរុំការពារផ្លែទេ គឺផ្លែនៅតែទទួលរងសត្វទិច ធ្វើឱ្យក្តិបជ្រុះ ក្រិន ឬទម្រង់ផ្លែមិនប្រក្រតី ម៉្យាងទៀតផ្លែមានពណ៌មិនស្អាត ហើយអាចមានហានីភ័យដល់សុខភាពដោយផ្លែមានការប៉ះពាល់នឹងថ្នាំពុលដោយផ្ទាល់។ តាមកសិករផ្ទាល់គាត់សង្កេតឃើញថាការរួមផ្សំវិធានរូបសាស្រ្តនេះ មានភាពងាយស្រួល ហើយចាប់តាំងពីពេលប្រើបច្ចេកទេសនេះមក ប្រាក់ចំណូលមានភាពកាន់តែប្រសើរព្រោះផលិតផលមានគុណភាពល្អ ហើយទិន្នផលក៏បានខ្ពស់។

Localização

Localização: ជាតំបន់ដីទំនាបលិចទឹកនៅខែ សីហា ដល់ខែកញ្ញា ដែលមិនអាចដាំដុះបាន, ភូមិព្រែករកា ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ, Camboja

Nº de sites de tecnologia analisados: Local único

Geo-referência de locais selecionados
  • 106.01298, 12.45532

Difusão da tecnologia: Uniformemente difundida numa área (0.0021 km²)

Em uma área permanentemente protegida?:

Data da implementação: 10-50 anos atrás

Tipo de introdução
ការប្រើក្រដាសកាសែតដើម្បីរុំផ្លែម្រះ (លោក ទឹម សុភា)
កសិករកំពុងស្រោបផ្លែម្រះជាមួយក្រដាស់កាសែតចាស់ៗ (លោក ទឹម សុភា)

Classificação da Tecnologia

Objetivo principal
  • Melhora a produção
  • Reduz, previne, recupera a degradação do solo
  • Preserva ecossistema
  • Protege uma bacia/zonas a jusante – em combinação com outra tecnologia
  • Preservar/melhorar a biodiversidade
  • Reduzir riscos de desastre
  • Adaptar a mudanças climáticas/extremos e seus impactos
  • Atenuar a mudanças climáticas e seus impactos
  • Criar impacto econômico benéfico
  • Cria impacto social benéfico
Uso da terra

  • Terra de cultivo
    • Cultura anual: legumes - melão, abóbora ou aboborinha. Cropping system: Legumes - trigo/cevada/aveia/arroz de terras altas
    Número de estações de cultivo por ano: 2
Abastecimento de água
  • Precipitação natural
  • Misto de precipitação natural-irrigado
  • Irrigação completa

Objetivo relacionado à degradação da terra
  • Prevenir degradação do solo
  • Reduzir a degradação do solo
  • Recuperar/reabilitar solo severamente degradado
  • Adaptar à degradação do solo
  • Não aplicável
Degradação abordada
  • Deteriorização química do solo - Cn: declínio de fertilidade e teor reduzido de matéria orgânica (não causado pela erosão)
  • Degradação biológica - Bc: redução da cobertura vegetal, Bl: perda da vida do solo
Grupo de GST
  • Gestão integrada de fertilidade do solo
  • Gestão integrada de pragas e doenças (inclusive agricultura orgânica)
Medidas de GST
  • Medidas agronômicas - A1: cobertura vegetal/do solo, A2: Matéria orgânica/fertilidade do solo
  • Outras medidas

Desenho técnico

Especificações técnicas
ទំហំចំការម្រះមានផ្ទៃ ២១០០ ម៉ែត្រ (ទទឹង ៣០ ម៉ែត្រ x បណ្តោយ ៧០ ម៉ែត្រ) ចំនួនរងប្រហែល ២៥ រង ប្រវែងរងមានចំងាយ ៧០ ម៉ែត្រ ប្រវែងពីគល់ម្រះមួយទៅគល់ម្រះមួយទៀតមានប្រវែង ៤០ សង់ទីម៉ែត្រ ប្រវែងពីរងម្រះមួយទៅរងម្រះមួយទៀតមានប្រវែង ១,២ ម៉ែត្រ ទ្រើងមានកម្ពស់ប្រហែល ១.៧០ ម៉ែត្រ។ បន្ទាប់មកផ្លែត្រូវបានរុំជាមួយក្រដាសកាសែតដើម្បីការពារពីកំដៅថ្ងៃ សត្វល្អិត និងថ្នាំពុលដែលបានប្រើសម្រាប់បាញ់សត្វល្អិតដែលប៉ះផ្ទាល់ទៅនឹងផ្លែ ព្រមទាំងធ្វើអោយផ្លែមានពណ៌សល្អ។
Author: បណ្ឌិត សូ ថន និងលោក ឃួន សុផល

Estabelecimento e manutenção: atividades, insumos e custos

Cálculo de insumos e custos
  • Os custos são calculados: por área de tecnologia (tamanho e unidade de área: ២១០០ ម៉ែត្រការ៉េ)
  • Moeda utilizada para o cálculo de custos: រៀល
  • Taxa de câmbio (para USD): 1 USD = 4000.0 រៀល
  • Custo salarial médio da mão-de-obra contratada por dia: 20000 រៀល
Fatores mais importantes que afetam os custos
គាត់ត្រូវចំណាយច្រើនលើម៉ាស៊ីនបូមទឹក និងជីក្បាលត្រីក៏ដូចជាជីកំប៉ុស្តិ៍។
Atividades de implantação
  1. ភ្ជួរដីហាលចោលលើកទី ១ ទុករយៈពេល ១៥ ថ្ងៃ (Periodicidade/frequência: ខែធ្នូ)
  2. ភ្ជួរដីម្តងទៀតលើកទី ២ ទុកចោល ៣ ថ្ងៃ (Periodicidade/frequência: ខែធ្នូ)
  3. បណ្តុះកូន និងផ្សាំកូន (Periodicidade/frequência: ខែធ្នូ)
  4. ឆូតរង និងដាំកូន (Periodicidade/frequência: ខែមករា)
  5. ស្រោចទឹក (Periodicidade/frequência: ខែមករា)
  6. ការដើរប្រមូលមែកឫស្សីទុក (Periodicidade/frequência: ខែវិច្ឆិកា)
  7. ការត្រៀមជីក្បាលត្រី ជីកំប៉ុស្តិ៍ និងជីអ៊ុយរ៉េ (៤៦-០-០) (Periodicidade/frequência: ខែសីហា ឬខែកញ្ញា)
  8. ការត្រៀមក្រដាសកាសែតទុកខ្ទាស់ផ្លែម្រះ (Periodicidade/frequência: ខែធ្នូ)
  9. ការទិញសម្ភារៈផ្សេងៗដូចជា ចប កាំបិត កញ្ឆេរ ម៉ាស៊ីនបូមទឹក (Periodicidade/frequência: ខែវិច្ឆិកា)
  10. គ្រាប់ពូជគាត់ទុកដោយខ្លួនឯង (Periodicidade/frequência: ខែមិនា)
Estabelecer insumos e custos (per ២១០០ ម៉ែត្រការ៉េ)
Especifique a entrada Unidade Quantidade Custos por unidade (រៀល) Custos totais por entrada (រៀល) % dos custos arcados pelos usuários da terra
Mão-de-obra
បណ្តុះកូន និងស្រោចទឹក នាក់/ថ្ងៃ 3,5 20000,0 70000,0 100,0
ភ្ជួរដី ២លើក នាក់/ថ្ងៃ 3,75 20000,0 75000,0 100,0
ឆូតរង និងដាំកូន នាក់/ថ្ងៃ 8,0 20000,0 160000,0 100,0
Equipamento
ម៉ាស៊ីនបូមទឹក គ្រឿង 1,0 1600000,0 1600000,0 100,0
ចប ផ្លែ 2,0 20000,0 40000,0 100,0
កាំបិត ផ្លែ 2,0 20000,0 40000,0 100,0
កញ្ឆេរ គូ 1,0 5000,0 5000,0 100,0
Material vegetal
គ្រាប់ពូជ គ្រាប់ 3000,0 60,0 180000,0 100,0
Fertilizantes e biocidas
ជីក្បាលត្រី ជីកំប៉ុស្តិ៍ និងជីអ៊ុយរ៉េ (៤៦-០-០) គីឡូក្រាម 200,0 2500,0 500000,0 100,0
Material de construção
មែកឫស្សី ដើម 100,0 5000,0 500000,0 100,0
Outros
ក្រដាសកាសែត គីឡូក្រាម 40,0 1000,0 40000,0 100,0
ធុងបាញ់ថ្នាំ គ្រឿង 1,0 80000,0 80000,0 100,0
Custos totais para a implantação da tecnologia 3'290'000.0
Custos totais para o estabelecimento da Tecnologia em USD 822.5
Atividades de manutenção
  1. ជ្រោយដី និងដាក់ដី (Periodicidade/frequência: ពេលកូនដុះបាន ១៥ ថ្ងៃ)
  2. ពូនគល់ ដាក់ជី និងដោតទ្រើង (Periodicidade/frequência: ក្រោយជ្រោយដីរយៈពេល ១៥ ថ្ងៃ)
  3. ស្រោចទឺក (Periodicidade/frequência: រាល់ថ្ងៃ (ព្រឹក ល្ងាច))
  4. ត្រួតពិនិត្យសត្វបំផ្លាញលើដំណាំ (Periodicidade/frequência: រាល់ថ្ងៃ)
  5. ខ្ទាស់ក្រដាសកាសែតរុំផ្លែ (Periodicidade/frequência: នៅពេលម្រះហូតកន្លះ)
  6. ការបាញ់ថ្នាំការពារសត្វល្អិត (Periodicidade/frequência: នៅពេលមានសត្វល្អិតបាញ់មួយសប្តាហ៍ម្តង)
  7. ស្រោចជីក្បាលត្រី ជីលាមកសត្វ និងជីអ៊ុយរ៉េ (Periodicidade/frequência: មួយវដ្តដំណាំដាក់ ៣ ដង)
Insumos e custos de manutenção (per ២១០០ ម៉ែត្រការ៉េ)
Especifique a entrada Unidade Quantidade Custos por unidade (រៀល) Custos totais por entrada (រៀល) % dos custos arcados pelos usuários da terra
Mão-de-obra
ជ្រុំដីពូនគុល និងដាក់ទ្រើងម្រះ នាក់/ថ្ងៃ 8,0 20000,0 160000,0 100,0
Fertilizantes e biocidas
ជីអ៊ុយរ៉េ គីឡូក្រាម 6,0 2500,0 15000,0 100,0
ថ្នាំសត្វល្អិត ដប 2,0 15000,0 30000,0 100,0
ក្បាលត្រី គីឡូក្រាម 50,0 600,0 30000,0 100,0
Outros
ប្រេងសម្រាប់បូមទឹកស្រោចដំណាំ (រយៈពេលបីខែ) លីត្រ 45,0 3200,0 144000,0 100,0
Custos totais para a manutenção da tecnologia 379'000.0
Custos totais de manutenção da Tecnologia em USD 94.75

Ambiente natural

Média pluviométrica anual
  • <250 mm
  • 251-500 mm
  • 501-750 mm
  • 751-1.000 mm
  • 1.001-1.500 mm
  • 1.501-2.000 mm
  • 2.001-3.000 mm
  • 3.001-4.000 mm
  • > 4.000 mm
Zona agroclimática
  • úmido
  • Subúmido
  • Semiárido
  • Árido
Especificações sobre o clima
Pluviosidade média anual em mm: 1138.2
បរិមាណទឹកភ្លៀងនៅឆ្នាំ ២០១៥ គឺ ១១៣៨.២ មម ឆ្នាំ ២០១៤ គឺ ១៦៩៦.៥ មម និងឆ្នាំ ២០១៣ គឺ ១៦៦១.៨ មម។
Nome da estação meteorológica: មន្ទីរធនធានទឹក និងឧតុនិយម នាយកដ្ឋានឧតុនិយម (២០១៥)
អាកាសធាតុក្តៅហើយសើម ហើយមាន ២ រដូវ គឺរដូវប្រាំង និងរដូវស្សា ហើយឆ្នាំមុនអាកាសធាតុក្តៅជាងរាល់ឆ្នាំ។
Inclinação
  • Plano (0-2%)
  • Suave ondulado (3-5%)
  • Ondulado (6-10%)
  • Moderadamente ondulado (11-15%)
  • Forte ondulado (16-30%)
  • Montanhoso (31-60%)
  • Escarpado (>60%)
Formas de relevo
  • Planalto/planície
  • Cumes
  • Encosta de serra
  • Encosta de morro
  • Sopés
  • Fundos de vale
Altitude
  • 0-100 m s.n.m.
  • 101-500 m s.n.m.
  • 501-1.000 m s.n.m.
  • 1.001-1.500 m s.n.m.
  • 1.501-2.000 m s.n.m.
  • 2.001-2.500 m s.n.m.
  • 2.501-3.000 m s.n.m.
  • 3.001-4.000 m s.n.m.
  • > 4.000 m s.n.m.
A tecnologia é aplicada em
  • Posições convexas
  • Posições côncavas
  • Não relevante
Profundidade do solo
  • Muito raso (0-20 cm)
  • Raso (21-50 cm)
  • Moderadamente profundo (51-80 cm)
  • Profundo (81-120 cm)
  • Muito profundo (>120 cm)
Textura do solo (superficial)
  • Grosso/fino (arenoso)
  • Médio (limoso, siltoso)
  • Fino/pesado (argila)
Textura do solo (>20 cm abaixo da superfície)
  • Grosso/fino (arenoso)
  • Médio (limoso, siltoso)
  • Fino/pesado (argila)
Teor de matéria orgânica do solo superior
  • Alto (>3%)
  • Médio (1-3%)
  • Baixo (<1%)
Lençol freático
  • Na superfície
  • < 5 m
  • 5-50 m
  • > 50 m
Disponibilidade de água de superfície
  • Excesso
  • Bom
  • Médio
  • Precário/nenhum
Qualidade da água (não tratada)
  • Água potável boa
  • Água potável precária (tratamento necessário)
  • apenas para uso agrícola (irrigação)
  • Inutilizável
A qualidade da água refere-se a:
A salinidade é um problema?
  • Sim
  • Não

Ocorrência de enchentes
  • Sim
  • Não
Diversidade de espécies
  • Alto
  • Médio
  • Baixo
Diversidade de habitat
  • Alto
  • Médio
  • Baixo

Características dos usuários da terra que utilizam a tecnologia

Orientação de mercado
  • Subsistência (autoabastecimento)
  • misto (subsistência/comercial)
  • Comercial/mercado
Rendimento não agrícola
  • Menos de 10% de toda renda
  • 10-50% de toda renda
  • >50% de toda renda
Nível relativo de riqueza
  • Muito pobre
  • Pobre
  • Média
  • Rico
  • Muito rico
Nível de mecanização
  • Trabalho manual
  • Tração animal
  • Mecanizado/motorizado
Sedentário ou nômade
  • Sedentário
  • Semi-nômade
  • Nômade
  • ពេលទឹកលិចគាត់ទៅដាំនៅកន្លែងផ្សេង
Indivíduos ou grupos
  • Indivíduo/unidade familiar
  • Grupos/comunidade
  • Cooperativa
  • Empregado (empresa, governo)
Gênero
  • Mulheres
  • Homens
Idade
  • Crianças
  • Jovens
  • meia-idade
  • idosos
Área utilizada por residência
  • < 0,5 ha
  • 0,5-1 ha
  • 1-2 ha
  • 2-5 ha
  • 5-15 ha
  • 15-50 ha
  • 50-100 ha
  • 100-500 ha
  • 500-1.000 ha
  • 1.000-10.000 ha
  • > 10.000 ha
Escala
  • Pequena escala
  • Média escala
  • Grande escala
Propriedade da terra
  • Estado
  • Empresa
  • Comunitário/rural
  • Grupo
  • Indivíduo, não intitulado
  • Indivíduo, intitulado
  • ជួលគេ
Direitos do uso da terra
  • Acesso livre (não organizado)
  • Comunitário (organizado)
  • Arrendado
  • Indivíduo
  • ជួលគេ
Direitos do uso da água
  • Acesso livre (não organizado)
  • Comunitário (organizado)
  • Arrendado
  • Indivíduo
Acesso a serviços e infraestrutura
Saúde

Pobre
x
Bom
Educação

Pobre
x
Bom
Assistência técnica

Pobre
x
Bom
Emprego (p. ex. não agrícola)

Pobre
x
Bom
Mercados

Pobre
x
Bom
Energia

Pobre
x
Bom
Vias e transporte

Pobre
x
Bom
Água potável e saneamento

Pobre
x
Bom
Serviços financeiros

Pobre
x
Bom

Impactos

Impactos socioeconômicos
Qualidade da safra
diminuído
x
aumentado


ប្រើក្រដាសកាសែតរុំផ្លែធ្វើឱ្យផ្លែល្អ

Despesas com insumos agrícolas
aumentado
x
diminuído


ការចំណាយលើធាតុចូលកសិកម្មត្រូវបានកាត់បន្ថយដោយសារមិនមានប្រើជីគីមីច្រើនទេ (ប្រើតែជីអ៊ុយរ៉េតិចតួចប៉ុណ្ណោះ ហើយប្រើលាមកសត្វ និងជីក្បាលត្រីច្រើន) ហើយចំណាយតិចជាងមុនក៏ដោយសារជំនួសសំណាញ់ដែលមានតម្លៃថ្លៃគាត់ប្រើមែកឫស្សី និងក្រដាសកាសែតដែលមានតម្លៃថោកដើម្បីការពារផ្លែផងដែរ។

Rendimento agrícola
diminuído
x
aumentado


ប្រាក់ចំណូលត្រូវបានកើនឡើងដោយសារតែកាត់បន្ថយការបំផ្លាញពីសត្វល្អិតបានច្រើន។

Carga de trabalho
aumentado
x
diminuído


កសិករប្រើកំលាំងពលកម្មច្រើនជាងមុនបន្តិចព្រោះថាត្រូវដើរស្រោបផ្លែម្រះគ្រប់ផ្លែ។

Impactos socioculturais
Impactos ecológicos
Controle de praga/doença
diminuído
x
aumentado


ការប្រើប្រាស់ក្រដាសកាសែតជួយការពារផ្លែបានតែពីសត្វចង្រៃប៉ុណ្ណោះ។

Impactos fora do local
Impacto dos gases de efeito estufa
aumentado
x
Reduzido


ប្រើប្រាស់សំណល់ក្រដាសកាសែត និងមែកឫស្សីឡើងវិញឱ្យអស់លទ្ធភាព។

Análise do custo-benefício

Benefícios em relação aos custos de estabelecimento
Retornos a curto prazo
muito negativo
x
muito positivo

Retornos a longo prazo
muito negativo
x
muito positivo

Benefícios em relação aos custos de manutenção
Retornos a curto prazo
muito negativo
x
muito positivo

Retornos a longo prazo
muito negativo
x
muito positivo

ប្រសិនបើដើររកស៊ីឈ្នួលគេចំណេញតិចជាងការដាំបន្លែ ហើយម្រះអាចប្រមូលផលបានរយៈពេល ១ ខែកន្លះ និងមួយឆ្នាំដាំបាន ២ដង។

Mudança climática

Mudança climática gradual
Temperatura anual aumento

não bem em absoluto
x
muito bem
Precipitação pluviométrica sazonal aumento

não bem em absoluto
x
muito bem
Estação do ano: estação úmida/das chuvas

Adoção e adaptação

Porcentagem de usuários de terras na área que adotaram a Tecnologia
  • casos isolados/experimental
  • 1-10%
  • 11-50%
  • > 50%
De todos aqueles que adotaram a Tecnologia, quantos o fizeram sem receber incentivos materiais?
  • 0-10%
  • 11-50%
  • 51-90%
  • 91-100%
Número de residências e/ou área coberta
មានប្រហែល ៦ គ្រួសារនៅក្នុងភូមិដែលអនុវត្តបច្ចេកទេសនេះ
A tecnologia foi recentemente modificada para adaptar-se as condições variáveis?
  • Sim
  • Não
A quais condições de mudança?
  • Mudança climática/extremo
  • Mercados dinâmicos
  • Disponibilidade de mão-de-obra (p. ex. devido à migração)

Conclusões e experiências adquiridas

Pontos fortes: visão do usuário de terra
  • ទទួលបានផលចំណេញដោយប្រើប្រាស់កម្លាំងពលកម្មផ្ទាល់ខ្លួន មិនចំណាយលុយទិញមែកឫស្សី និងលាមកសត្វ
  • កាត់បន្ថយការប្រើប្រាស់ជីគីមីដោយប្រើជីក្បាលត្រី
Pontos fortes: a visão do/a compilador/a ou de outra pessoa capacitada
  • ការប្រើប្រាស់មែកឫស្សីមិនចំណាយលុយទិញតាមរយៈការដើរប្រមូលមែកឫស្សីដែលគេកាប់ចោល
  • ប្រើក្រដាសកាសែតវាមិនប៉ះពាល់ដល់បរិស្ថាន មិនដូចប្រើថង់ប្លាស្ទិច និងកាត់បន្ថយការបាញ់ថ្នាំកំចាត់សត្វល្អិត
  • ជីក្បាលត្រី និងលាមកសត្វជួយបង្កើនជីជាតិដី និងកាត់បន្ថយការប្រើប្រាស់ជីគីមី
  • កាត់បន្ថយចំណាយចំពោះការប្រើប្រាស់សម្ភារៈដាំដុះ
Pontos fracos/desvantagens/riscos: visão do usuário de terracomo superar
  • បាញ់ថ្នាំសម្លាប់សត្វល្អិតតែមិនសូវមានប្រសិទ្ធភាពខ្លាំង ប្រើក្រដាសកាសែតរុំផ្លែ និងបាញ់ថ្នាំហើយដើរមើលជាប្រចាំ
  • ទឹកបឹងរីងពេលរដូវប្រាំង ជំនួសដោយប្រើទឹកបានពីការបូមពីទន្លេ
  • ចំណាយដើមទុនដើម្បីទិញទុយោសម្រាប់បូមទឹកពីប្រភពទឹកឆ្ងាយ ទិញទុយោបន្ថែមដោយខ្ចីលុយគេ និងជំពាក់អ្នកលក់
  • ទីផ្សារលក់ផលិតផលនៅមានតម្លៃទាបនៅឡើយ មិនទាន់មានដំណោះស្រាយលើទីផ្សារនៅឡើយទេ
Pontos fracos/desvantagens/riscos: a visão do/a compilador/a ou de outra pessoa capacitadacomo superar

Referências

Compilador/a
  • vann vun
Editores
  • Be Gechkim
  • Sok Pheak
  • Sophea Tim
  • Navin Chea
Revisor
  • Ursula Gaemperli
  • SO Than
  • Nicole Harari
  • Cornelia Hett
  • Alexandra Gavilano
Data da documentação: 25 de Abril de 2017
Última atualização: 2 de Setembro de 2019
Pessoas capacitadas
Descrição completa no banco de dados do WOCAT
Dados GST vinculados
A documentação foi facilitada por
Instituição Projeto
Links para informação relevante que está disponível online
This work is licensed under Creative Commons Attribution-NonCommercial-ShareaAlike 4.0 International