ការដាំម្នាស់ចន្លោះស្វាយ និងក្រូចពោធិ៍សាត់ (លោក ទឹម សុភា)

កសិរុក្ខកម្ម - ការដាំម្នាស់នៅចន្លោះដំណាំស្វាយ និងក្រូចពោធិ៍សាត់ (Camboja)

Descrição

បច្ចេកទេសកសិរុក្ខកម្មដែលមានដាំដំណាំម្នាស់ជាមួយស្វាយ និងក្រូចពោធិ៍សាត់ដើម្បីរក្សាគុណភាពដី បង្កើនសេដ្ឋកិច្ច និងផ្តល់ផលិតផលច្រើនមុខដើម្បីបំរើតម្រូវការទីផ្សារ។

កំណើននៃការបាត់បង់គម្របព្រៃឈើកាន់តែកើនឡើង ជាពិសេសនៅតំបន់ខ្ពង់រាប ដែលបណ្តាលមកពីកំណើនប្រជាជន កំណើនផ្ទៃដីកសិកម្ម ជាមូលហេតុនៃការធ្វើឱ្យដីមានការហូរច្រោះ ជីជាតិដីកាន់តែថយចុះ ដែលជាសញ្ញាណនៃឱនភាពដី (MPWT et al., 2016)។ កសិរុក្ខកម្មជាជម្រើសដ៏ល្អដែលអាចជួយដោះស្រាយបញ្ហានេះ ដោយផ្អែកលើអត្ថប្រយោជន៍របស់វាដូចជា កាត់បន្ថយការហូរច្រោះ បង្កើនសេដ្ឋកិច្ច ទិន្នផលដំណាំ ជីជាតិដី ថែមទាំងជួយរក្សាសំណើមដីផងដែរ។ កសិរុក្ខកម្មជាការដាំប្រភេទដំណាំប្រចាំឆ្នាំជាមួយដំណាំអាយុកាលវែងដូចជាដំណាំស្វាយ ក្រូច ជាមួយប្រភេទដំណាំបន្លែ ឬដំណាំផ្សេងៗនៅផ្នែកខាងក្រោម (MoE et al., 2016)។

កសិករអនុវត្តបច្ចេកទេសកសិរុក្ខកម្មនេះក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ជីគីមី សន្សំសំចៃទឹក បង្កើនសំណើមដី បង្កើនចំណូល និងផលិតកម្មដំណាំ។ ក្នុងបច្ចេកទេសនេះកសិករបានដាំស្វាយ និងក្រូចពោធិ៍សាត់ ហើយដាំម្នាស់នៅតាមចន្លោះ ដោយសារម្នាស់ជាដំណាំ មិនត្រូវការពន្លឺថ្ងៃខ្លាំងអាចដាំក្រោមម្លប់បាន ហើយក៏ជាដំណាំធន់នឹងទឹកជំនន់ (រហូតដល់ ៧ថ្ងៃ) ដែរ។ តំបន់នេះម្តងម្កាល់តែងជន់លិចនៅពេលមានភ្លៀងខ្លាំង ដោយសារតែស្ថិតនៅជិតស្ទឹងដែលអាចជន់លិចត្រឹមតែរយៈពេល ២៤ម៉ោង ប៉ុណ្ណោះរួចទឹកនឹងស្រកទៅវិញ ។ ម្យ៉ាងវិញទៀត កសិករមិនបានប្រើប្រាស់ជី ឬថ្នាំគីមីឡើយ គឺប្រើតែកាកសំណល់ដំណាំ ស្លឹកឈើ រុក្ខជាតិតូចៗ ស្មៅដែលកាត់ចោលជាដើម។ ជាធម្មតាដំណាំស្វាយ និងក្រូចពោធិ៍សាត់ជាដំណាំអាយុកាលវែង ពេលដើមនៅតូច គឺចន្លោះគុម្ពមានគម្លាតឆ្ងាយ។ បើទុកដីមិនប្រើប្រាស់ (ចំហរ) នឹងមានស្មៅចង្រៃដុះទ្រុបទ្រុល ពិបាកក្នុងការសម្អាត និងថែទាំដំណាំ។ ដូចនេះការដាំម្នាស់តាមចន្លោះនឹងទទួលបានចំណូលជាបណ្តើរៗមុនពេលស្វាយ និងក្រូចផ្តល់ផល ចំណេញពេលវេលាថែទាំ ស្រោចទឹក ដាក់ជី ដកស្មៅ។ លើសពីនេះទៅទៀតនៅពេលស្វាយ និងក្រូចធំ ម្នាស់ក៏នៅតែអាចបន្តផ្តល់ផល បើទោះជាដុះក្រោមម្លប់ហើយមានពន្លឺតិចតួចក្តី តែទិន្នផលមិនបានច្រើនទេ។ ម៉្យាងទៀតការដាំម្នាស់ គឺជាការបង្កើនមុខដំណាំសម្រាប់ទីផ្សារ ដោយនៅតំបន់នេះមិនទាន់មានអ្នកដាំម្នាស់នៅឡើយទេ។

នៅក្នុងទំហំផ្ទៃ ២០០០ ម៉ែត្រការ៉េ (ទទឹង ២០ម៉ែត្រ X ១០០ ម៉ែត្រ) ដែលមានដាំក្រូចពោធិ៍សាត់ចំនួន ១០ដើម ស្វាយចំនួន ១៤ដើម និងម្នាស់ប្រមាណជា ១០០០ដើម។ ក្នុងនោះស្វាយដាំជា ២ជួរនៅព្រំដីសងខាងដែលមួយជួរមានដើមស្វាយ ៦ ទៅ ៧ដើម ហើយដាំក្រូចពោធិ៍សាត់នៅចន្លោះកណ្តាល និងមានម្នាស់នៅចន្លោះស្វាយ និងក្រូចពោធិ៍សាត់ផងដែរ។ ការដាំស្វាយត្រូវជីករណ្តៅកន្លះម៉ែត្របួនជ្រុង និងជម្រៅ ០,៥ម៉ែត្រ ហើយប្រមូលស្លឹកឈើជាមួយកាកសំណល់ផ្សេងៗទុកមួយឆ្នាំមុននឹងដាក់ដាំ និងដាំនៅចន្លោះ ១៥ម៉ែត្រ បួនជ្រុង។ ក្រូចពោធិ៍សាត់ដាំក្នុងចន្លោះ ៤ម៉ែត្របួនជ្រុង ដោយមានលើកភ្លឺកម្ពស់ ២០សង់ទីម៉ែត្រ ប្រវែង ២ម៉ែត្រជុំវិញ ហើយជីករណ្តៅដូចការដាំស្វាយដែរ ។ ការដាំប្រព្រឹត្តទៅនៅអំឡុងខែឧសភា ឬមិថុនា និងបន្ទាប់ពីមានភ្លៀងធ្លាក់ម្តង ឬពីរដងបានចាប់ផ្តើមដាំ ហើយក្រោយពេលដាំ ៣ ទៅ ៤ខែធ្វើស្មៅម្តង និងបន្ថែមលាមកគោក្រោយដាំបានមួយឆ្នាំ។ ដោយឡែកម្នាស់ត្រូវបានដាំក្នុងចន្លោះមួយម៉ែត្រពីគ្នាហើយដាំជារាងមុំចង្ក្រាន ដោយជីករណ្តៅ ២០សង់ទីម៉ែត្របួនជ្រុង ជម្រៅ ១០សង់ទីម៉ែត្រ បើជ្រៅពេកវាអាចរលួយ។ ក្នុងមួយឆ្នាំគាត់ដាំតែម្តងទេ ព្រោះថាម្នាស់បន្ទាប់ពីដាំរហូតដល់ប្រមូលផលមានរយៈពេល ៩ ទៅ ១០ ខែ ហើយបន្ទាប់ពីប្រមូលផលរួចត្រូវចំណាយពេល ១ ទៅ ២ខែបន្ថែមដើម្បីឱ្យវាចេញខ្នែង និងត្រូវរងចាំដល់ខ្នែងនោះលាស់ស្លឹកប្រមាណជា ១០សន្លឹកទៀតទើបកាត់ខ្នែងនោះសម្រាប់ដាំបន្ត។ កាកសំណល់ដើមម្នាស់ដែលសេសសល់ត្រូវប្រមូលសម្អាតហើយកប់ក្នុងដីនៅផ្នែកណាមួយនៃផ្ទៃដីដាំដុះសម្រាប់ផ្តល់ជាជីជាតិវិញ។

Localização

Localização: ភូមិគោកស្រឡៅ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, Camboja

Nº de sites de tecnologia analisados: Local único

Geo-referência de locais selecionados
  • 104.92638, 14.21679

Difusão da tecnologia: Uniformemente difundida numa área (approx. < 0,1 km2 (10 ha))

Em uma área permanentemente protegida?:

Data da implementação: 2007; 10-50 anos atrás

Tipo de introdução
ដំណាំម្នាស់ដាំចន្លោះក្រូចពោធិ៍សាត់ និងស្វាយ (លោក ទឹម សុភា)
ផលដំណាំម្នាស់ដែលទទួលបាន (លោក ទឹម សុភា)

Classificação da Tecnologia

Objetivo principal
  • Melhora a produção
  • Reduz, previne, recupera a degradação do solo
  • Preserva ecossistema
  • Protege uma bacia/zonas a jusante – em combinação com outra tecnologia
  • Preservar/melhorar a biodiversidade
  • Reduzir riscos de desastre
  • Adaptar a mudanças climáticas/extremos e seus impactos
  • Atenuar a mudanças climáticas e seus impactos
  • Criar impacto econômico benéfico
  • Cria impacto social benéfico
Uso da terra
Uso do solo misturado dentro da mesma unidade de terra: Sim - Agrofloresta

  • Terra de cultivo
    • Cultura perene (não lenhosa): abacaxi
    • Cultura de árvores e arbustos: cítrico, manga, mangostão, goiaba
    Número de estações de cultivo por ano: 1
Abastecimento de água
  • Precipitação natural
  • Misto de precipitação natural-irrigado
  • Irrigação completa

Objetivo relacionado à degradação da terra
  • Prevenir degradação do solo
  • Reduzir a degradação do solo
  • Recuperar/reabilitar solo severamente degradado
  • Adaptar à degradação do solo
  • Não aplicável
Degradação abordada
  • Erosão do solo pela água - Wt: Perda do solo superficial/erosão de superfície
  • Deteriorização química do solo - Cn: declínio de fertilidade e teor reduzido de matéria orgânica (não causado pela erosão)
  • Degradação da água - Ha: aridificação
Grupo de GST
  • Agrofloresta
  • Solo/cobertura vegetal melhorada
Medidas de GST
  • Medidas agronômicas - A1: cobertura vegetal/do solo, A2: Matéria orgânica/fertilidade do solo

Desenho técnico

Especificações técnicas
បច្ចេសទេសនេះត្រូវបានអនុវត្តលើផ្ទៃដីទំហំ ២០០០ ម៉ែត្រការ៉េ ដែលមានដាំក្រូចពោធិ៍សាត់ ១០ដើម ស្វាយ ១៤ដើម និងម្នាស់ប្រមាណជា ១០០០ដើម។ ដាំស្វាយត្រូវបានដាំជា ២ជួរនៅសងខាងដី (ដែលក្នុងមួយជួរមាន ៦ ទៅ ៧ ដើម)។ ក្រូចពោធិ៍សាត់ត្រូវបានដាំនៅកណ្តាលដី ហើយម្នាស់ត្រូវបានដាំនៅចន្លោះក្រូច និងស្វាយ។ ការដាំស្វាយត្រូវជីករណ្តៅកន្លះម៉ែត្របួនជ្រុង និងជម្រៅ ០,៥ម៉ែត្រ ហើយប្រមូលស្លឹកឈើជាមួយកាកសំណល់ផ្សេងៗទុកមួយឆ្នាំមុននឹងដាក់ដាំ និងដាំនៅចន្លោះ ១៥ម៉ែត្រ បួនជ្រុង។ ក្រូចពោធិ៍សាត់ដាំក្នុងចន្លោះ ៤ម៉ែត្របួនជ្រុង ដោយមានលើកភ្លឺកម្ពស់ ២០សង់ទីម៉ែត្រ ប្រវែង ២ម៉ែត្រជុំវិញ ហើយជីករណ្តៅដូចការដាំស្វាយដែរ។ ដោយឡែកម្នាស់ត្រូវបានដាំក្នុងចន្លោះមួយម៉ែត្រពីគ្នាហើយដាំជារាងមុំចង្ក្រាន ដោយជីករណ្តៅ ២០សង់ទីម៉ែត្របួនជ្រុង ជម្រៅ ១០សង់ទីម៉ែត្រ បើជ្រៅពេកវាអាចរលួយ។
Author: បណ្ឌិត សូ ថន

Estabelecimento e manutenção: atividades, insumos e custos

Cálculo de insumos e custos
  • Os custos são calculados: por área de tecnologia (tamanho e unidade de área: ២០ X ១០០ = ២០០០ ម៉ែត្រការ៉េ)
  • Moeda utilizada para o cálculo de custos: រៀល
  • Taxa de câmbio (para USD): 1 USD = 4000.0 រៀល
  • Custo salarial médio da mão-de-obra contratada por dia: ២០០០០ រៀល
Fatores mais importantes que afetam os custos
ការភ្ជួររាស់ និងប្រេងសម្រាប់បូមទឹក
Atividades de implantação
  1. ភ្ជួរដី៣ ដង និងហាលពី២-៣ថ្ងៃ (Periodicidade/frequência: ខែ មេសា ទៅឧសភា ហើយបន្ទាប់ពីមានភ្លៀងធ្លាក់)
  2. រាស់បំបែកដីហាល ២-៣ថ្ងៃ (Periodicidade/frequência: ខែ មេសា ទៅឧសភា)
  3. ជីករណ្តៅដាំ (Periodicidade/frequência: ខែ មេសា ទៅឧសភា)
  4. ដាំស្វាយ (Periodicidade/frequência: ខែ មេសា ទៅឧសភា)
  5. ដាំក្រូច (Periodicidade/frequência: ខែ មេសា ទៅឧសភា)
  6. ដាំម្នាស់ (Periodicidade/frequência: ខែ មេសា ទៅឧសភា)
Estabelecer insumos e custos (per ២០ X ១០០ = ២០០០ ម៉ែត្រការ៉េ)
Especifique a entrada Unidade Quantidade Custos por unidade (រៀល) Custos totais por entrada (រៀល) % dos custos arcados pelos usuários da terra
Mão-de-obra
ភ្ជួរដី នាក់/ថ្ងៃ 7,5 20000,0 150000,0 100,0
ជីករណ្តៅ នាក់/ថ្ងៃ 3,0 20000,0 60000,0 100,0
Equipamento
ប៉ែល ប៉ែល 1,0 8000,0 8000,0 100,0
ចបកាប់ ចប 1,0 15000,0 15000,0 100,0
ចបជីក ចប 2,0 13000,0 26000,0 100,0
Material vegetal
កូនស្វាយ ដើម 15,0 4000,0 60000,0 100,0
កូនក្រូច ដើម 10,0 15000,0 150000,0 100,0
Custos totais para a implantação da tecnologia 469'000.0
Custos totais para o estabelecimento da Tecnologia em USD 117.25
Atividades de manutenção
  1. ស្រោចទឹកស្វាយ និងក្រូចពោធិ៍សាត់ (Periodicidade/frequência: មួយសប្តាហ៍ម្តង)
  2. ស្រោចទឹកម្នាស់ (Periodicidade/frequência: មួយសប្តាហ៍ម្តង)
  3. ធ្វើស្មៅ និងជ្រោយដី (Periodicidade/frequência: ២០ ថ្ងៃម្តង)
  4. ការដាក់លាមកសត្វ (Periodicidade/frequência: មួយដងក្នុងមួយឆ្នាំ)
Insumos e custos de manutenção (per ២០ X ១០០ = ២០០០ ម៉ែត្រការ៉េ)
Especifique a entrada Unidade Quantidade Custos por unidade (រៀល) Custos totais por entrada (រៀល) % dos custos arcados pelos usuários da terra
Mão-de-obra
ស្រោចទឹក នាក់/ថ្ងៃ 52,0 20000,0 1040000,0 100,0
ធ្វើស្មៅ និងជ្រោយដី នាក់/ថ្ងៃ 20,0 20000,0 400000,0 100,0
ការដាក់លាមកសត្វ នាក់/ថ្ងៃ 1,0 20000,0 20000,0 100,0
Equipamento
ម៉ាស៊ីនបូមទឹក គ្រឿង 1,0 2000000,0 2000000,0 100,0
ម៉ាស៊ីនកាត់ស្មៅ គ្រឿង 1,0 300000,0 300000,0 100,0
គោយន្ត គ្រឿង 1,0 4700000,0 4700000,0 100,0
Fertilizantes e biocidas
លាមកសត្វ គីឡូក្រាម 100,0 200,0 20000,0 100,0
Material de construção
ប្រេងសម្រាប់បូមទឹក លីត្រ 30,0 3500,0 105000,0 100,0
ប្រេងសម្រាប់កាត់ស្មៅ លីត្រ 260,0 3500,0 910000,0 100,0
Custos totais para a manutenção da tecnologia 9'495'000.0
Custos totais de manutenção da Tecnologia em USD 2'373.75

Ambiente natural

Média pluviométrica anual
  • <250 mm
  • 251-500 mm
  • 501-750 mm
  • 751-1.000 mm
  • 1.001-1.500 mm
  • 1.501-2.000 mm
  • 2.001-3.000 mm
  • 3.001-4.000 mm
  • > 4.000 mm
Zona agroclimática
  • úmido
  • Subúmido
  • Semiárido
  • Árido
Especificações sobre o clima
Pluviosidade média anual em mm: 1429.3
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ ២០១៥ មានចំនួន ១៤២៩.៣ មម និងឆ្នាំ ២០១៤ មានចំនួន ១៦៤៧.៣ មម។
Nome da estação meteorológica: ក្រសួងធនធានទឹក និងឧតុនិយម (២០១៥)
មាន ២រដូវកាល គឺរដូវប្រាំង និងរដូវវស្សា
Inclinação
  • Plano (0-2%)
  • Suave ondulado (3-5%)
  • Ondulado (6-10%)
  • Moderadamente ondulado (11-15%)
  • Forte ondulado (16-30%)
  • Montanhoso (31-60%)
  • Escarpado (>60%)
Formas de relevo
  • Planalto/planície
  • Cumes
  • Encosta de serra
  • Encosta de morro
  • Sopés
  • Fundos de vale
Altitude
  • 0-100 m s.n.m.
  • 101-500 m s.n.m.
  • 501-1.000 m s.n.m.
  • 1.001-1.500 m s.n.m.
  • 1.501-2.000 m s.n.m.
  • 2.001-2.500 m s.n.m.
  • 2.501-3.000 m s.n.m.
  • 3.001-4.000 m s.n.m.
  • > 4.000 m s.n.m.
A tecnologia é aplicada em
  • Posições convexas
  • Posições côncavas
  • Não relevante
Profundidade do solo
  • Muito raso (0-20 cm)
  • Raso (21-50 cm)
  • Moderadamente profundo (51-80 cm)
  • Profundo (81-120 cm)
  • Muito profundo (>120 cm)
Textura do solo (superficial)
  • Grosso/fino (arenoso)
  • Médio (limoso, siltoso)
  • Fino/pesado (argila)
Textura do solo (>20 cm abaixo da superfície)
  • Grosso/fino (arenoso)
  • Médio (limoso, siltoso)
  • Fino/pesado (argila)
Teor de matéria orgânica do solo superior
  • Alto (>3%)
  • Médio (1-3%)
  • Baixo (<1%)
Lençol freático
  • Na superfície
  • < 5 m
  • 5-50 m
  • > 50 m
Disponibilidade de água de superfície
  • Excesso
  • Bom
  • Médio
  • Precário/nenhum
Qualidade da água (não tratada)
  • Água potável boa
  • Água potável precária (tratamento necessário)
  • apenas para uso agrícola (irrigação)
  • Inutilizável
A qualidade da água refere-se a:
A salinidade é um problema?
  • Sim
  • Não

Ocorrência de enchentes
  • Sim
  • Não
Diversidade de espécies
  • Alto
  • Médio
  • Baixo
Diversidade de habitat
  • Alto
  • Médio
  • Baixo

Características dos usuários da terra que utilizam a tecnologia

Orientação de mercado
  • Subsistência (autoabastecimento)
  • misto (subsistência/comercial)
  • Comercial/mercado
Rendimento não agrícola
  • Menos de 10% de toda renda
  • 10-50% de toda renda
  • >50% de toda renda
Nível relativo de riqueza
  • Muito pobre
  • Pobre
  • Média
  • Rico
  • Muito rico
Nível de mecanização
  • Trabalho manual
  • Tração animal
  • Mecanizado/motorizado
Sedentário ou nômade
  • Sedentário
  • Semi-nômade
  • Nômade
Indivíduos ou grupos
  • Indivíduo/unidade familiar
  • Grupos/comunidade
  • Cooperativa
  • Empregado (empresa, governo)
Gênero
  • Mulheres
  • Homens
Idade
  • Crianças
  • Jovens
  • meia-idade
  • idosos
Área utilizada por residência
  • < 0,5 ha
  • 0,5-1 ha
  • 1-2 ha
  • 2-5 ha
  • 5-15 ha
  • 15-50 ha
  • 50-100 ha
  • 100-500 ha
  • 500-1.000 ha
  • 1.000-10.000 ha
  • > 10.000 ha
Escala
  • Pequena escala
  • Média escala
  • Grande escala
Propriedade da terra
  • Estado
  • Empresa
  • Comunitário/rural
  • Grupo
  • Indivíduo, não intitulado
  • Indivíduo, intitulado
Direitos do uso da terra
  • Acesso livre (não organizado)
  • Comunitário (organizado)
  • Arrendado
  • Indivíduo
  • ដីក្មួយ
Direitos do uso da água
  • Acesso livre (não organizado)
  • Comunitário (organizado)
  • Arrendado
  • Indivíduo
Acesso a serviços e infraestrutura
Saúde

Pobre
x
Bom
Educação

Pobre
x
Bom
Assistência técnica

Pobre
x
Bom
Emprego (p. ex. não agrícola)

Pobre
x
Bom
Mercados

Pobre
x
Bom
Energia

Pobre
x
Bom
Vias e transporte

Pobre
x
Bom
Água potável e saneamento

Pobre
x
Bom
Serviços financeiros

Pobre
x
Bom

Impactos

Impactos socioeconômicos
Produção agrícola
diminuído
x
aumentado


ពីមុនដាំច្រើនមុខជាងដែលបណ្តាលឱ្យថយផលិតកម្មដំណាំតិចតួច ប៉ុន្តែមានតម្រូវការទីផ្សារខ្ពស់ជាងមុន។

Qualidade da safra
diminuído
x
aumentado


មានរុយចោះ ៧-៨ឆ្នាំចុងក្រោយ

Risco de falha de produção
aumentado
x
diminuído


មានដាំដំណាំរយៈពេលវែង និងដំណាំរយៈពេលខ្លី ដែលជួយកាត់បន្ថយហានិភ័យបានតិចតួច ហើយកសិករក៏មិនមានប្រើប្រាស់ជីថ្នាំគីមីដែរ។

Diversidade de produtos
diminuído
x
aumentado


មានដំណាំ ៣ប្រភេទនៅលើដី

Gestão de terra
Impedido
x
Simplificado


វាមានដំណាំ ២ប្រភេទ គឺដំណាំរយៈពេលវែង និងដំណាំរយៈពេលខ្លី ហើយវាជួយកាត់បន្ថយស្មៅចង្រៃ និងទឹកសម្រាប់ស្រោចស្រពដែរ។

Despesas com insumos agrícolas
aumentado
x
diminuído


ដាំម្នាស់ចំណាយច្រើនជាងដោយសារត្រូវចំណាយលើការប្រេងសម្រាប់ស្រោចស្រពព្រោះមានរយៈពេលយូរជាង។

Rendimento agrícola
diminuído
x
aumentado


ផលិតកម្មថយចុះបន្តិច ប៉ុន្តែកសិករទទួលបានតម្លៃប្រសើរជាងមុនដោយសារតម្រូវការទីផ្សារស្វាយ ក្រូចពោធិ៍សាត់ និងម្នាស់កើនឡើង។

Carga de trabalho
aumentado
x
diminuído


បន្ទុកការងារត្រូវបានកាត់បន្ថយដោយសារមិនសូវមានស្មៅដុះ និងការស្រោចស្រពតិចជាងមុន។

Impactos socioculturais
Estado de saúde
Agravado
x
Melhorado


កសិករមិនបានប្រើថ្នាំគីមីក្នុងការអនុវត្តបច្ចេកទេសនេះទេ។

Conhecimento de GST/ degradação da terra
Reduzido
x
Melhorado


គាត់បានផ្លាស់ប្តូរពីការប្រើប្រាស់ជីគីមីមកប្រើជីធម្មជាតិវិញ។

Impactos ecológicos
Umidade do solo
diminuído
x
aumentado


សំណើមដីត្រូវបានកើនឡើងដោយសារដីត្រូវបានគ្របដណ្តប់ដោយដំណាំ។

Cobertura do solo
Reduzido
x
Melhorado


ដំណាំរយៈពេលវែង និងប្រចាំឆ្នាំត្រូវបានដាំសម្រាប់ជាប្រចាំ។

Ressecamento/ selagem do solo
aumentado
x
Reduzido


ដីប្រេះបែកក្រហែងត្រូវបានកាត់បន្ថយតាមរយៈការដាំឈើហូបផ្លែដែលអាចបង្កើនសំណើមដី។

Compactação do solo
aumentado
x
Reduzido


ឈើហូបផ្លែ ឬដំណាំរយៈពេលវែងត្រូវបានដាំដូចនេះឫសរបស់វាអាចជួយកាត់បន្ថយការហាប់ណែននៃដីជាងការដាំបន្លែទូទៅ។

Ciclo e recarga de nutrientes
diminuído
x
aumentado


វដ្តនៃសារធាតុចិញ្ចឹមបានកើនឡើងដោយសារតែការប្រើប្រាស់កាកសំណល់ដំណាំ និងស្លឹកឈើ ឬស្លឹករុក្ខជាតិផ្សេងៗ។

Matéria orgânica do solo/carbono abaixo do solo
diminuído
x
aumentado


សព្វថ្ងៃគាត់ប្រើជីធម្មជាតិជំនួសជីគីមីដែលធ្វើឱ្យសារធាតុសរីរាង្គក្នុងដីកើនឡើង។

Diversidade vegetal
diminuído
x
aumentado


ដំណាំរយៈពេលវែង និងដំណាំប្រចាំឆ្នាំត្រូវបានដាំជាប្រចាំ។

Espécies exóticas invasoras
aumentado
x
Reduzido

Espécies benéficas (predadores, minhocas, polinizadores)
diminuído
x
aumentado


ប្រភេទសត្វដែលមានប្រយោជន៍ត្រូវបានកើនឡើងដោយសារតែការប្រើប្រាស់ជីធម្មជាតិ។

Controle de praga/doença
diminuído
x
aumentado

Impactos da seca
aumentado
x
diminuído


ឫសរបស់ឈើហូបផ្លែ និងម្នាស់បានចាក់ចូលក្នុងដី ហើយម្នាស់គឺជាដំណាំគម្របដី និងផ្តល់ជាម្លប់ ដែលជួយការពារដីកុំឱ្យស្ងួត (ដីមានសំណើម)។

Microclima
Agravado
x
Melhorado


កាកសំណល់ដំណាំ និងដំណាំវាជួយរក្សាលំនឹងនៃរំហួតរំភាយចំហាយទឹក និងសីតុណ្ហភាព។

Impactos fora do local

Análise do custo-benefício

Benefícios em relação aos custos de estabelecimento
Retornos a curto prazo
muito negativo
x
muito positivo

Retornos a longo prazo
muito negativo
x
muito positivo

Benefícios em relação aos custos de manutenção
Retornos a curto prazo
muito negativo
x
muito positivo

Retornos a longo prazo
muito negativo
x
muito positivo

Mudança climática

Mudança climática gradual
Temperatura anual aumento

não bem em absoluto
muito bem
Resposta: não conhecido
Temperatura sazonal aumento

não bem em absoluto
x
muito bem
Estação do ano: estação úmida/das chuvas
Temperatura sazonal aumento

não bem em absoluto
x
muito bem
Estação do ano: estação seca
Precipitação pluviométrica anual redução/diminuição

não bem em absoluto
muito bem
Resposta: não conhecido
Precipitação pluviométrica sazonal redução/diminuição

não bem em absoluto
x
muito bem
Estação do ano: estação úmida/das chuvas
អាកាសធាតុអាចប្រែប្រួលខ្លាំង ដោយសារអស់ព្រៃឈើរយៈពេល ១០ឆ្នាំខាងមុខអាចលែងមានព្រៃដោយជំនួសដោយដំណាំឈើស្រុកដូចជាស្វាយជាដើម។

não bem em absoluto
muito bem
Extremos (desastres) relacionados ao clima
Trovoada local

não bem em absoluto
muito bem
Resposta: não conhecido
Onde de calor

não bem em absoluto
x
muito bem
Onde de frio

não bem em absoluto
x
muito bem
Condições de inverno extremo

não bem em absoluto
x
muito bem
Inundação geral (rio)

não bem em absoluto
x
muito bem
Inundação súbita

não bem em absoluto
x
muito bem
Doenças epidêmicas

não bem em absoluto
x
muito bem
Outras consequências relacionadas ao clima
Período de crescimento alogado

não bem em absoluto
x
muito bem
Período de crescimento reduzido

não bem em absoluto
x
muito bem

Adoção e adaptação

Porcentagem de usuários de terras na área que adotaram a Tecnologia
  • casos isolados/experimental
  • 1-10%
  • 11-50%
  • > 50%
De todos aqueles que adotaram a Tecnologia, quantos o fizeram sem receber incentivos materiais?
  • 0-10%
  • 11-50%
  • 51-90%
  • 91-100%
A tecnologia foi recentemente modificada para adaptar-se as condições variáveis?
  • Sim
  • Não
A quais condições de mudança?
  • Mudança climática/extremo
  • Mercados dinâmicos
  • Disponibilidade de mão-de-obra (p. ex. devido à migração)

Conclusões e experiências adquiridas

Pontos fortes: visão do usuário de terra
  • ទទួលបានចំណូលគ្រាន់បើ និងអាចមានដំណាំសម្រាប់ហូបក្នុងគ្រួសារ។
  • អាចទទួលបានផលិតផលហូបដោយសុវត្ថិភាពផ្គត់ផ្គង់ទាំងក្នុងគ្រួសារ និងតម្រូវការទីផ្សារ។
  • ទទួលបានអត្ថប្រយោជន៍ច្រើន ដោយកាត់បន្ថយកម្លាំងពលកម្ម ព្រោះថានៅពេលស្រោចទឹកម្នាស់បានផលប្រយោជន៍ដល់ស្វាយ និងក្រូចពោធិ៍សាត់។
  • កាកសំណល់ពីដំណាំអាចជួយដល់ដីបន្ថែមតាមរយៈការជីកកប់ក្នុងដី។
Pontos fortes: a visão do/a compilador/a ou de outra pessoa capacitada
  • ទទួលបានផលិតផលច្រើនមុខអាចកាត់បន្ថយហានិភ័យនៃផលិតកម្ម
  • មានទីផ្សារល្អដោយម្នាស់មានរសជាតិផ្អែម ស្រួលលក់ និងមិនមានគូរប្រជែង
  • ជួយដល់ដីដោយប្រើតែលាមកគោក្របី និងស្លឹកឈើ (ជីធម្មជាតិ)
  • ដើមម្នាស់នៅពេលក្រោយប្រមូលផលអាចកប់ក្នុងដីធ្វើជាជីបន្ថែមសម្រាប់ដី
  • មិនមានផលប៉ះពាល់ដល់សុខភាពដោយមិនប្រើជីគីមី និងថ្នាំពុលកសិកម្ម
Pontos fracos/desvantagens/riscos: visão do usuário de terracomo superar
  • មានរុយលឿងអុច មិនទាន់មានវិធីសាស្ត្រដោះស្រាយនៅឡើយទេ
Pontos fracos/desvantagens/riscos: a visão do/a compilador/a ou de outra pessoa capacitadacomo superar
  • នៅតែត្រូវការកម្លាំងពលកម្មច្រើនសម្រាប់ដកស្មៅ ធ្វើតាមលទ្ធភាព

Referências

Compilador/a
  • Be Gechkim
Editores
  • Sophea Tim
  • Navin Chea
Revisor
  • Ursula Gaemperli
  • Stephanie Jaquet
  • Nicole Harari
  • SO Than
  • Alexandra Gavilano
Data da documentação: 22 de Junho de 2017
Última atualização: 28 de Junho de 2019
Pessoas capacitadas
Descrição completa no banco de dados do WOCAT
Dados GST vinculados
A documentação foi facilitada por
Instituição Projeto
Referências-chave
  • MoE, Adaptation Fund and UNEP (2016) Agroforestry System: “Enhancing Climate Change Resilience of Rural Communities Living in Protected Areas in Cambodia”. Ministry of Environment.: Ministry of Environment
  • MPWT and NCSD/MOE (2016) Adaptation Technologies Toolkit for Agriculture, Forestry and Fisheries in Cambodia, Phnom Penh, Cambodia.:
Links para informação relevante que está disponível online
This work is licensed under Creative Commons Attribution-NonCommercial-ShareaAlike 4.0 International