ឡជីវឧស្ម័នមានច្រើនប្រភេទ។ ឡដែលប្រើក្នុងបច្ចេកទេសនេះ គឺឡដែលមានរាងជាស៊ីឡាំង ផលិតពីប្លាស្ទិកមាន ចំណុះ ៥០០០ លីត្រ គេតម្លើងវាដោយជីកកប់តួធុងរបស់វាមួយចំណែកទៅក្នុងដី រួចរៀបចំប្រព័ន្ធបង្ហូរចូល-បង្ហូរចេញ និងប្រព័ន្ធទុយោហ្គាស ការរៀបចំតម្លើងនេះគឺអាចចំណាយពេលរហូតដល់មួយថ្ងៃ។ ដើម្បីអាចមានហ្គាសប្រើប្រាស់បានជាលើកដំបូង ឡជីវឧស្ម័នត្រូវការលាមកគោស្រស់ប្រមាណ ១២០ ធុងស្ពេត្រូ (ប្រហែល ២០០០ គីឡូក្រាម) និងទឹក ចំនួន ១២០ ធុងស្ពេត្រូ (ប្រហែល ១២០០ លីត្រ) ទុករយៈពេលមួយសប្តាហ៍ទើបអាចផលិតជាហ្គាស និងមានកាកសំណល់អាចប្រើប្រាស់បាន។ ជាបន្តបន្ទាប់ រៀងរាល់ថ្ងៃកសិករត្រូវបន្ថែមលាមកគោស្រស់ចំនួន ១ ធុងស្ពេត្រូ (២០ គីឡូក្រាម) និងទឹកចំនួន ១ ធុងស្ពេត្រូ (២០ លីត្រ) ដើម្បីមានហ្គាសប្រើប្រាស់ជាអចិន្ត្រៃយ៍។ ចំពោះគ្រួសារកសិករនេះ ហ្គាសដែលទទួលបានពីឡគឺ អាចផ្តល់នូវថាមពលគ្រប់គ្រាន់សម្រាប់ការចំអិនអាហារ ធ្វើឱ្យគាត់ចំណេញពេលវេលារកអុស និងសំចៃអុសប្រមាណជា ២១៩០ គីឡូក្រាមក្នុង ១ ឆ្នាំៗ។ លាមកគោដែលយកមកដាក់ឡជីវឧស្ម័នគឺជាលាមកស្រស់ និងមិនគួរឱ្យមានសំរាម ឬគ្រួសលាយឡំច្រើនពេកទេ ព្រោះវានឹងអាចធ្វើឱ្យស្ទះទាំងបំពង់ដាក់លាមកចូល និងបំពង់បង្ហូរកាកសំណល់ចេញ។
ក្រៅពីគោលបំណងសំខាន់នៃការប្រើប្រាស់ហ្គាសពីឡជីវឧស្ម័នសម្រាប់ចំអិនអាហារ និងសម្រាប់ការបំភ្លឺ កសិករ ក៏មានគោលបំណងប្រើប្រាស់កាកសំណល់ដែលចេញពីឡធ្វើជាជីសម្រាប់ដំណាំគ្រប់ប្រភេទដែរ គាត់បានប្រើលើដំណាំជាអាទិ៍មាន ម្រះ ត្រប់វែង ស្វាយ សណ្តែកគួរ ស្រូវ ឫស្សី (ទំពាំង) និងដំណាំរួមផ្សំផ្សេងៗទៀត។ កាកសំណល់ដែលចេញពីឡជីវឧស្ម័នមានទម្រង់ រាវ ពាក់កណ្តាលស្ងួត និង ស្ងួត។ កាកសំណល់ដែលចេញពីឡជីវឧស្ម័នអាចត្រូវបានយកទៅដាក់ដំណាំដោយផ្ទាល់ ឬយកទៅផលិតជាជីកំប៉ុស្តិ៍ដោយលាយជាមួយទន្ទ្រានខេត្ត ចំបើង និងស្លឹករុក្ខជាតិបៃតងផ្សេងទៀត ការធ្វើដូចនេះគឺដើម្បីបង្កើនបរិមាណជីព្រោះកាកសំណល់ពីឡជួយធ្វើឱ្យដំណើរការពុកផុយទៅជាជីកំប៉ុស្តិ៍បានលឿន ហើយជីកំប៉ុស្តិ៍មានគុណភាពខ្ពស់ទៀតផង។
កាកសំណល់ដែលទទួលបានពីឡនេះជួយឱ្យដីធូរ និងមានជីជាតិល្អក្នុងរយៈពេលវែងជាងការប្រើប្រាស់ជីគីមី។ កាកសំណល់ដែលបានមកពីឡនេះមានសារធាតុ ចិញ្ចឹមច្រើនជាពិសេស អាសូត ផូស្វ័រ និងប៉ូតាស្យូមដែលជាតម្រូវការចាំបាច់របស់រុក្ខជាតិ វាមិនមានក្លិនស្អុយ គ្មានគ្រាប់ស្មៅ និងពពួកបរាសិត សារធាតុចិញ្ចឹមត្រូវ បានបំលែងជាទម្រង់មួយដែលរុក្ខជាតិស្រូបយកយ៉ាងងាយ និងមានវីតាមីនបេ ១២ ដែលជម្រុញឱ្យជន្លេនឆាប់លូតលាស់ល្អ។ ការប្រើប្រាស់កាកសំណល់នេះ ធ្វើឱ្យដីធូរសម្បូរទៅដោយមីក្រូសរីរាង្គ និងសត្វមានប្រយោជន៍ដូចជា ជន្លេន កង្កែប និងសត្វល្អិតក្នុងដី ច្រើនប្រភេទទៀតក្នុងការរក្សាលំនឹងធម្មជាតិ។ ជីកាកសំណល់ធ្វើឱ្យដំណាំលូតលាស់បានល្អ ធន់ទ្រាំនឹងជម្ងឺ ដូច្នេះកសិករចំណេញថវិកាពីការទិញជីគីមី និងថ្នាំកំចាត់សត្វល្អិត ហើយមិនប៉ះពាល់ដល់ដី និងសុខភាពមនុស្សទៀតផង។ ចំពោះដីខ្សោះជីជាតិ ជីកាកសំណល់ឡជីវឧស្ម័នបានជួយកែលម្អដីឱ្យប្រសើរខ្លាំងទាំងលក្ខណៈរូបសាស្ត្រ និងជីវសាស្ត្រ ធ្វើឱ្យដីកាន់តែសម្បូរជីជាតិដែលមានទាំងពពួកម៉ាក្រូធាតុ និងមីក្រូធាតុ ធ្វើឱ្យដីមានសំណើម រក្សាទម្រង់ដីល្អ។
Localização: ជនបទ, ភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។, Camboja
Nº de sites de tecnologia analisados: Local único
Difusão da tecnologia: Aplicado em pontos específicos/concentrado numa pequena área
Em uma área permanentemente protegida?:
Data da implementação: 2016
Tipo de introdução
Especifique a entrada | Unidade | Quantidade | Custos por unidade (រៀល) | Custos totais por entrada (រៀល) | % dos custos arcados pelos usuários da terra |
Equipamento | |||||
ឡជីវឧស្ម័ន | ឈុត | 1,0 | 4000000,0 | 4000000,0 | 20,0 |
Custos totais para a implantação da tecnologia | 4'000'000.0 | ||||
Custos totais para o estabelecimento da Tecnologia em USD | 1'000.0 |
Especifique a entrada | Unidade | Quantidade | Custos por unidade (រៀល) | Custos totais por entrada (រៀល) | % dos custos arcados pelos usuários da terra |
Mão-de-obra | |||||
ការសម្អាតធ្វើដោយខ្លួនឯង | ម៉ោង | 30,42 | 3124,0 | 95032,08 | 100,0 |
Fertilizantes e biocidas | |||||
លាមកគោ | គីឡូក្រាម | 20,0 | 1200,0 | 24000,0 | 100,0 |
ទឹក | លីត្រ | 20,0 | 200,0 | 4000,0 | 100,0 |
Custos totais para a manutenção da tecnologia | 123'032.08 | ||||
Custos totais de manutenção da Tecnologia em USD | 30.76 |
Quantidade anterior à GST: ១៥០ គ.ក្រក្នុង១ខែ
Quantidade posterior à GST: ៤៥០ គ.ក្រក្នុង១ខែ
ប្រើជីកំប៉ុស្តិ៍ផលិតពីកាកសំណល់ឡជីវឧស្ម័នជាជីមានជីជាតិខ្ពស់ ហើយផលដំណាំមិនមានផ្ទុកជាតិគីមី។
Quantidade anterior à GST: ១០ ក្បាល
Quantidade posterior à GST: ១៩ ក្បាល
ដោយសារត្រូវការយកលាមកគោដាក់ក្នុងឡជីវឧស្ម័នដើម្បីផលិតហ្គាស
បន្ទាប់ពីប្រើជីកាកសំណល់ពីឡគាត់អាចដាំដំណាំច្រើនមុខ ហើយការមិនបានផលដំណាំណាមួយគាត់នៅតែទទួលផលពីដំណាំផ្សេងទៀត។
ដោយសារតែជីសំណល់ឡល្អសម្រាប់គ្រប់ដំណាំ កសិករអាចដាំដំណាំច្រើនប្រភេទចម្រុះគ្នា។
ដោយសារជីផលិតបានដោយខ្លួនឯង កសិករកាន់តែមានភាពងាយស្រួលក្នុងការគ្រប់គ្រងដីនិងបានល្អជាងមុន។
បញ្ឈប់ការទៅរកកាប់អុស ដោយបែរមកប្រើហ្គាសចេញពីឡជីវឧស្ម័នសម្រាប់ចំអិនអាហារ ដែលជំនួសការប្រើអុសប្រមាណ ២១៩០គីឡូក្រាមក្នុងមួយឆ្នាំ (គាត់ប្រើអុស ៦គីឡូក្រាមក្នុង១ថ្ងៃ)។
ពុំត្រូវការទិញជីគីមី
Quantidade anterior à GST: 15 %
Quantidade posterior à GST: 45 %
កសិករទទួលបានផលិតផលច្រើនពីដំណាំចម្រុះគ្នាបន្ទាប់ពីមានជីល្អប្រើប្រាស់។
មិនពិបាកទៅរកអុស
គាត់មានផលដំណាំសម្រាប់ហូបពេញមួយឆ្នាំ និងមានសល់សម្រាប់លក់បានទៀត។
មិនសូវឈឺដូចពីមុន ប្រហែលដោយសារហូបអាហារផលិតខ្លួនឯងដែលមិនមានជាតិគីមី និងគាត់មិនប៉ះពាល់ជាមួយថ្នាំគីមីតាមរយៈការបាញ់ថ្មាំដូចពីមុន។
បានចូលរួមវគ្គបណ្តុះបណ្តាលពីការផលិតជីកំប៉ុស្តិ៍ និងការដាំបន្លែ និងទស្សនៈកិច្ចនៅទីវាល។
គាត់ដាំដំណាំច្រើនគ្របលើដីពេញមួយឆ្នាំ ហើយដំណាំខ្ពស់ៗដូចជាស្វាយក៏ជួយផ្តល់ម្លប់ដល់ដីដែលបន្ថយការរំហួត។
ដោយសារបង្កើនសារធាតុសរីរាង្គច្រើនពីជីកំប៉ុស្តនៅស្រទាប់លើ និងមានដំណាំគម្រប។
ដោយសារមានដំណាំច្រើនគ្រប់រដូវ។
ដីមានជីជាតិល្អដោយសារឧស្សាហ៍ដាក់ជីកំប៉ុស្ត។
ដោយសារដីមានជីជាតិធ្វើឱ្យរុក្ខជាតិដុះច្រើន។
មានការកើនឡើងនូវកូនកង្កែប មានដុកដឿ ជន្លេន
មានកូនកង្កែប កង្កូវដួង និងជន្លេន
នូវមានសត្វល្អិតបំផ្លាញខ្លះ តែបើប្រៀបធៀបនឹងពីមុនមានការថយចុះច្រើនព្រោះដីពុំសូវមានមេរោងដែលកើតចេញពីការប្រើជីគីមី។
មិនមានការដុតអុសសម្រាប់ចំអិនអាហារ និងរួមទាំងការពារព្រៃឈើសម្រាប់ជាការស្រូបកាបូន។