ការដាំបន្លែសរីរាង្គ ឬគេអាចហៅថាកសិកម្មតាមគោលការណ៍ធម្មជាតិជាប្រព័ន្ធផលិតកម្មមួយដែលប្រើប្រាស់វត្ថុធាតុដើមធម្មជាតិ (រុក្ខជាតិបៃតង លាមកសត្វ កាកសំណល់កសិដ្ឋាន និងរុក្ខជាតិឱសថដែលអាចរកបាននៅក្នុងតំបន់របស់ខ្លួន) និងជៀសវាងនូវការប្រើប្រាស់សារធាតុគីមីឬថ្នាំពុលកសិកម្មសម្រាប់កម្ចាត់សត្វល្អិតជាដើម។ ការអនុវត្តបច្ចេកទេសនេះនឹងធានាដល់សុខភាពជីវិតនៅលើផែនដីរួមមានសុខភាពជីវិតមនុស្ស សត្វ សរីរាង្គមានជីវិតរស់នៅក្នុងដី ធ្វើឱ្យដីមានជីជាតិ។ លើសពីនេះទៅទៀតវាជួយបង្កើនសេដ្ឋកិច្ចគ្រួសារតាមរយៈការកាត់បន្ថយថវិកាក្នុងការទិញជីគីមី និងសម្ភារៈផ្សេងៗ (MAFF, 2012, MoEYS & VVOB Cambodia, 2013,Social Compass, 2017)។
លោកស្រី ទៀវ ឆាត ជាកសិករផលិតបន្លែសរីរាង្គម្នាក់ដែលត្រូវបានជ្រើសរើសយកមកធ្វើសម្ភាសនៅក្នុងករណីសិក្សាមួយនេះ។ គាត់រស់នៅក្នុងភូមិថ្មរាប ឃុំពង្រ ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំង ប្រទេសកម្ពុជា ជាកសិករឆ្នើមមួយរូបធ្លាប់បានទទួលជ័យលាភីថ្នាក់ជាតិជាកសិករឆ្នើមក្នុងការផលិតបន្លែសរីរាង្គ។ ក្រោមគំនិតផ្តួចផ្តើមរបស់មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍកសិកម្មកម្ពុជា (CEDAC) ការផលិតបន្លែសរីរាង្គបែបចម្រុះត្រូវបានអនុវត្តន៍តាំងតែពីឆ្នាំ ២០០៤ មកម៉្លេះ បច្ចុប្បន្នគាត់បានដាំដុះលើផ្ទៃដីទំហំ ០.៧០ ហិកតាជុំវិញផ្ទះរបស់គាត់។ នៅក្នុងអំឡុងពេលសិក្សាគាត់បានដាំដំណាំបន្លែចម្រុះបែបសរីរាង្គមានដូចជា៖ សាលាដ ត្រសក់ សណ្តែកកួរ ស្ពៃខ្មៅ ស្ពៃតឿ ស្ពៃចង្កឹះ ត្រកួន ស្លឹកខ្ទឹម ននោង ត្រឡាច ម្រះព្រៅ ជីនាងវង ស្លឹកគ្រៃ និងពោតបារាំង។ នៅក្នុងចំណោមបន្លែទាំងនោះ បន្លែដែលសំខាន់ជាងគេ គឺបន្លែសាលាដ ត្រសក់ សណ្តែកកួរ បន្លែប្រភេទស្ពៃ ត្រកួន និងស្លឹកខ្ទឹម។
សមាសភាគសំខាន់ៗក្នុងការដាំដុះបន្លែសរីរាង្គនេះ រួមមាន៖ ការផលិត និងប្រើប្រាស់ជីធម្មជាតិ (លាមកគោ ជីកំប៉ុស្តគោក និងជីកំប៉ុស្តទឹក) ថ្នាំពុលកម្ចាត់សត្វល្អិតផ្សំពីធម្មជាតិ ប្រភពទឹកស្រោចស្រព (អណ្តូង និងស្រះ) ការដាំដំណាំចម្រុះ ដំណាំឆ្លាស់ និងដំណាំវិលជុំជាដើម។ គាត់ចិញ្ចឹមគោ ហើយយកលាមករបស់វាមកធ្វើជាជី។ ជីកំប៉ុស្តគោក ត្រូវបានផ្សំឡើងពីលាមកគោស្រស់ ស្លឹកទន្ទ្រានខែត្រ ឬស្លឹករុក្ខជាតិបៃតងដទៃទៀត ចំបើង និងធ្យូងអង្កាម។ ដោយឡែកជីកំប៉ុស្តទឹកត្រូវបានផ្សំឡើងពី៖ លាមកគោស្រស់ ស្លឹកទន្ទ្រានខែត្រ ក្បាលត្រី វល្លិ៍បណ្តូលពេជ្រ និងទឹកនោមគោ។ គួរកត់សម្គាល់ផងដែរថាក្នុងការផលិតជីកំប៉ុស្តទឹកនេះ គឺកសិករត្រាំធាតុផ្សំលាយចូលគ្នាទាំងអស់ដោយប្រើទឹកនោមគោដែលបានប្រមូលជារៀងរាល់ថ្ងៃយកមកត្រាំដោយមិនប្រើប្រាស់ទឹកធម្មតានោះទេ។ ចំណែកការផលិតថ្នាំពុលធម្មជាតិសម្រាប់កម្ចាត់សត្វល្អិត គាត់បានផ្សំដោយលាយជាមួយគ្នាដូចជា៖ ម្ទេស រំដេង ស្លឹក ឬសំបកដើមស្លាក់។
គោលបំណងចម្បងក្នុងការអនុវត្តបច្ចេកទេសនេះ គឺដើម្បីទទួលបានបន្លែសរីរាង្គ និងបង្កើនប្រាក់ចំណូលប្រចាំគ្រួសារឱ្យបានកាន់តែច្រើនថែមទៀត តាមរយៈការកាត់បន្ថយថ្លៃចំណាយលើការទិញជី និងថ្នាំពុលគីមី។ ម៉្យាងទៀត ការដាំបន្លែសរីរាង្គ គឺមានទីផ្សារល្អ ដោយមានឈ្មួញមកទិញដល់ផ្ទះតែម្តង ដូច្នេះកសិករកាន់តែចំណេញពេលវេលាក្នងការលក់បន្លែរបស់គាត់។ ដើម្បីឱ្យប្រាក់ចំណូលកាន់តែកើនឡើងពិពិធកម្មដំណាំ ឬដំណាំចម្រុះបែបសរីរាង្គគឺមានសារៈសំខាន់សម្រាប់កសិករក្នុងការកាត់បន្ថយហានិភ័យទីផ្សារ នេះមានន័យថាកសិករនឹងមានបន្លែសរីរាង្គច្រើនមុខតាមតម្រូវការទីផ្សារគ្រប់រដូវកាលដែលធ្វើឱ្យគាត់អាចទទួលបានប្រាក់ចំណូលជាប្រចាំស្ទើរតែពេញមួយឆ្នាំ។ ក្នុងការផលិតបន្លែសរីរាង្គ កសិកររូបនេះទទួលបានប្រាក់ចំណូលសុទ្ធប្រហែលជា ៣,៣៣០,០០០ រៀលនៅក្នុងមួយឆ្នាំ។ ក្រៅពីនេះការដាំបន្លែសរីរាង្គដោយប្រើប្រាស់ជីធម្មជាតិបានធ្វើឱ្យជីជាតិដីកាន់តែល្អប្រសើរឡើង ដោយដីនោះសម្បូរទៅដោយពពួកសត្វមានប្រយោជន៍ដូចជា ជន្លេន និងមីក្រូសរីរាង្គផ្សេងៗទៀត (បាក់តេរី ផ្សិត) ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យសារធាតុសរីរាង្គឆាប់រលួយក្លាយជាសារធាតុចិញ្ចឹមសម្រាប់រុក្ខជាតិ។
នៅក្នុងករណីសិក្សានេះជីធម្មជាតិលាមកគោត្រូវបានប្រើប្រាស់នៅពេលដែលហាលដី ឬពេលភ្ជួរដីហាលចោល។ រីឯជីកំប៉ុស្តគោកជាទូទៅត្រូវបានប្រើប្រាស់ដោយដាក់តាមគល់ដំណាំក្រោយពេលដាំដុះ។ ដោយឡែកជីកំប៉ុស្តទឹកត្រូវបានប្រើប្រាស់ជាជីបំប៉ននៅពេលដំណាំចាប់ផ្តើមដុះលូតលាស់ ដោយស្រោចជាទៀងទាត់ ៣ថ្ងៃម្តងនៅពេលល្ងាច។ ការលាយជីគឺត្រូវយកជីកំប៉ុស្តទឹកប្រហែលជា១០០ មីលីលីត្រលាយជាមួយទឹក ១០លីត្រ ដែលបរិមាណនេះអាចស្រោចបានលើដំណាំមួយរងមានទំហំទទឹង ០,៥ ម៉ែត្រ និងបណ្តោយ ១០ ម៉ែត្រ។ ការថែទាំដោយដាក់ជីដំណាំបន្លែនីមួយៗគឺអាស្រ័យទៅតាមបរិមាណជីធម្មជាតិដែលមាន។ ចំណែកថ្នាំពុលធម្មជាតិត្រូវបានប្រើប្រាស់ដើម្បីទប់ស្កាត់ ឬការពារពពួកសត្វល្អិតពីការបំផ្លាញដំណាំ។
Местоположение: តំបន់ជនបទ, ភូមិថ្មរាប ឃុំពង្រ ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំង, Камбоджа
Число исследованных участков, где применяется Технология: отдельный участок
Пространственное распространение Технологии: равномерно-однородное применение на определенной площади (approx. < 0,1 км2 (10 га))
На постоянно охраняемой территории?:
Продолжительность применения Технологии: 2004
Тип внедрения/ применения
Опишите затраты | Единица | Количество | Затраты на единицу (រៀល) | Общая стоимость на единицу (រៀល) | % затрат, оплаченных землепользователями |
Оплата труда | |||||
ដឹកដីចាក់លើទីតាំងអនុវត្តបច្ចេកទេស | នាក់-ថ្ងៃ | 3,0 | 20000,0 | 60000,0 | 100,0 |
ការរៀបចំដី | នាក់-ថ្ងៃ | 6,0 | 20000,0 | 120000,0 | 100,0 |
ធ្វើធ្នើរសម្រាប់ដាំសាលាដ | នាក់-ថ្ងៃ | 1,0 | 20000,0 | 20000,0 | 100,0 |
ធ្វើរោងកំប៉ុស្ត | នាក់-ថ្ងៃ | 1,0 | 20000,0 | 20000,0 | 100,0 |
Оборудование | |||||
ធុងស្រោច | គូ | 4,0 | 25000,0 | 100000,0 | 100,0 |
ចបជីក | ចំនួន | 1,0 | 20000,0 | 20000,0 | 100,0 |
ចបកាប់ | ចំនួន | 2,0 | 25000,0 | 50000,0 | 100,0 |
ម៉ាស៊ីនបូមទឹក | គ្រឿង | 1,0 | 800000,0 | 800000,0 | 100,0 |
Посадочный материал | |||||
ស្ពៃខ្មៅ | កញ្ជប់ | 1,0 | 2000,0 | 2000,0 | 100,0 |
ត្រកូន | កំប៉ុង | 1,0 | 2000,0 | 2000,0 | 100,0 |
សាលាដ | កញ្ចប់ | 1,0 | 4000,0 | 4000,0 | 100,0 |
ស្ពៃតឿ | កញ្ជប់ | 1,0 | 2000,0 | 2000,0 | 100,0 |
ត្រសក់ | កំប៉ុង | 1,0 | 8000,0 | 8000,0 | 100,0 |
សណ្តែកគួរ | កញ្ជប់ | 1,0 | 5000,0 | 5000,0 | 100,0 |
ននោង | កំប៉ុង | 1,0 | 2000,0 | 2000,0 | 100,0 |
ត្រឡាច | កំប៉ុង | 1,0 | 2000,0 | 2000,0 | 100,0 |
Строительные материалы | |||||
សំណាញ់ | ដុំ | 3,5 | 28000,0 | 98000,0 | 100,0 |
ឬស្សីពីងពុងសម្រាប់ធ្វើទ្រើង | ចំនួន | 50,0 | 5000,0 | 250000,0 | 100,0 |
Другие | |||||
ម្រះព្រៅ | កញ្ចប់ | 1,0 | 2500,0 | 2500,0 | 100,0 |
ពោតបារាំង | កញ្ចប់ | 2,0 | 2500,0 | 5000,0 | 100,0 |
ជីនាងវង | កញ្ចប់ | 1,0 | 2500,0 | 2500,0 | 100,0 |
ពោត | គីឡូក្រាម | 1,0 | 4500,0 | 4500,0 | 100,0 |
Общая стоимость запуска Технологии | 1'579'500.0 | ||||
Общие затраты на создание Технологии в долларах США | 394.88 |
Опишите затраты | Единица | Количество | Затраты на единицу (រៀល) | Общая стоимость на единицу (រៀល) | % затрат, оплаченных землепользователями |
Оплата труда | |||||
ការរៀបចំដីសម្រាប់ដាំដុះ | 6,0 | 20000,0 | 120000,0 | 100,0 | |
ការដាំកូនដំណាំ | 3,0 | 20000,0 | 60000,0 | 100,0 | |
ការដកស្មៅ | 15,0 | 20000,0 | 300000,0 | 100,0 | |
3,0 | 20000,0 | 60000,0 | |||
Оборудование | |||||
ជុសជុលម៉ាស៊ីនបូមទឹក | ឈុត | 1,0 | 260000,0 | 260000,0 | 100,0 |
Удобрения и ядохимикаты | |||||
ធ្យូងអង្កាម | បេ | 10,0 | 1000,0 | 10000,0 | 100,0 |
លាមកគោ | គីឡូក្រាម | 10,0 | 250,0 | 2500,0 | 100,0 |
ទន្ទ្រាននខេត្ត | គីឡូក្រាម | 10,0 | 600,0 | 6000,0 | 100,0 |
Общая стоимость поддержания Технологии | 818'500.0 | ||||
Общие затраты на поддержание Технологии в долларах США | 204.63 |
Количество до применения УЗП : 20%
Количество после применения УЗП: 50%
កសិករប្រើប្រាស់ជីធម្មជាតិដូចជីកំប៉ុស្ត (ទឹក និងគោក) ដែលធ្វើឱ្យមានជីជាតិល្អនាំឱ្យដំណាំដុះលូតលាស់បានល្អ និងប្រើប្រាស់ថ្នាំពុលធម្មជាតិសម្រាប់ការពារសត្វល្អិត។
កសិករមានជំនាញចំណេះដឹងទៅលើការដាំបន្លែសរីរាង្គតាមរយៈការចូលរួមវគ្គបណ្តុះបណ្តាលរបស់អង្គការ CEDAC និងបទពិសោធន៍យ៉ាងទូលំទូលាយរបស់គាត់តាំងឆ្នាំ ២០០៤។ ទាំងនេះជួយកាត់បន្ថយហានិភ័យនៃការបរាជ័យផលិតកម្មអប្បបរមា។
កសិករបានដាំបន្លែច្រើនប្រភេទដែលធ្វើឱ្យគាត់ទទួលបាន ផលិតផលច្រើនសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងទីផ្សារ។
កសិករបានប្រើប្រាស់ជីធម្មជាតិដើម្បីធ្វើឱ្យដីមានគុណភាពកាន់តែប្រសើរឡើង និងការដាំដំណាំផ្សេងគ្នាស្រូបយកជីជាតិពីដីក៏ខុសគ្នាដែរ។ ហើយម្យ៉ាងវិញទៀតដំណាំជួយកាត់បន្ថយការហូរច្រោះដីផងដែរ។
កសិករពុំសូវចំណាយថវិកាទិញធាតុកសិកម្មនោះទេដោយសារតែមានវត្ថុធាតុដើមនៅតាមមូលដ្ឋានរបស់គាត់។
កសិករអាចរកចំណូលបានច្រើនបន្ថែមពីគាត់បានអនុវត្តបច្ចេកទេសដាំបន្លែសរីរាង្គចម្រុះសម្រាប់តម្រូវការទីផ្សារ។
ក្នុងគ្រួសារគាត់ត្រូវការចំណាយពេលច្រើនសម្រាប់ការងារក្នុងចម្ការដូចជាសកម្មភាពថែទាំដំណាំ ការធ្វើកំប៉ុស្ត(ស្ងួត និងទឹក) និងថ្នាំពុលធម្មជាតិ។
កសិករមានបន្លែសម្រាប់ផ្គត់ផ្គត់សម្រាប់ខ្លួនឯងគ្រប់
រដូវកាល។
ដំណាំអាចរក្សាសំណើមដីបានល្អ និងកំប៉ុស្តក៏ធ្វើឱ្យដីសម្បូរជីជាតិផងដែរ និងមានពួកអតិសុខុមប្រាណច្រើនដូចជាជន្លេនជាដើម។
ដំណាំខុសៗគ្នាអាចស្រូបយកសារធាតុចិញ្ចឹមខុសៗគ្នាដែរ និងកាកសំណល់ដំណាំជាជីសម្រាប់ដី។
ការប្រើប្រាស់ជីកំប៉ុស្ត និងលាមកគោធ្វើឱ្យជីជាតិដីល្អប្រសើរឡើង និងដីសម្បូរដោយអតិសុខុមប្រាណ និងដំណាំដុះលូតលាស់ល្អ។
បច្ចេកទេសនេះជួយបង្កើនជីជាតិដីឱ្យកាន់តែប្រសើរ និងជួយរក្សាពពួកមីក្រូសារពាង្គកាយមានជីវិតក្នុងដីដូចជា ពពួកបាក់តេរី និង ផ្សិតជាដើម។
កសិករប្រើប្រាស់ថ្នាំពុលធម្មជាតិផលិតពីរុក្ខជាតិដើម្បីការពារសត្វល្អិត និងដាំដំណាំខុសៗគ្នាអាចកាត់បន្ថយជំងឺ និងសត្វល្អិត។
ដោយសារតែកសិករដាំបន្លែមិនមានប្រើប្រាស់ថ្នាំពុលកសិកម្ម និងមិនប្រើប្រាស់ជីគីមីទេ។