ការដាំស្ពៃតឿ ក្រញ៉ាញ់ នៅក្នុងផ្ទះសំណាញ់ (លោក គឹម សុបិន្ត)

ការដាំបន្លែក្នុងផ្ទះសំណាញ់ដើម្បីទប់ទល់នឹងសត្វល្អិតបំផ្លាញ (柬埔寨)

ផ្ទះសំណាញ់

描述

ផ្ទះសំណាញ់ គឺជាសំណង់បិទជិតមួយដែលធ្វើឡើងពីសំណាញ់ក្រឡាល្អិត (ដូចស្បៃមុង) ដើម្បីទប់ទល់សត្វល្អិតបំផ្លាញដំណាំ និងការពារការខូចខាតដំណាំដោយសារទឹកភ្លៀង ខ្យល់ និងកម្តៅថ្ងៃប្រកបដោយប្រសិទ្ធភាព។

ការដាំបន្លែនាពេលបច្ចុប្បន្ន ការប្រឈមនឹងសត្វល្អិតបំផ្លាញ គឺជាបញ្ហាប្រឈមទីមួយ ក្រៅពីនោះការប្រែប្រួលអាកាសធាតុ ក៏ជាឧបសគ្គរារាំងដល់ការដាំដុះផងដែរ ដូចជាភ្លៀងខុស រដូវកាល ខ្យល់ខ្លាំង ថ្ងៃក្តៅខ្លាំងជាដើម។ ដើម្បីដោះស្រាយបញ្ហាទាំងនេះកសិករបានធ្វើការសាកល្បងដាំបន្លែនៅក្នុងផ្ទះសំណាញ់ដើម្បីទប់ទល់ទៅនឹងសត្វល្អិត និងឥទ្ធិពលពីការប្រែប្រួលអាកាសធាតុជាពិសេសគឺអាចដាំដុះបានពេញមួយឆ្នាំ។

ការធ្វើផ្ទះសំណាញ់នេះ គឺកសិករមានគោលបំណងទប់ទល់សត្វល្អិតបំផ្លាញបន្លែដោយមិនប្រើប្រាស់ថ្នាំពុលគីមី ហើយវាមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយការបំផ្លាញពីសត្វល្អិតចង្រៃទៅលើដំណាំបានពី ៨០ ទៅ ១០០% (Stilers, 2011)។ កសិករក៏បានសង្កេតឃើញដែរថា ការដាំដំណាំក្នុងផ្ទះសំណាញ់គឺពុំមានការបំផ្លាញពីសត្វល្អិតគួរឱ្យកត់សម្គាល់នោះទេ។ ដំបូលសំណាញ់បានជួយការពារដំណាំបន្លែពីទឹកភ្លៀង ដែលធ្លាក់មកប៉ះដំណាំដោយផ្ទាល់ដែលអាចធ្វើឱ្យខូចខាត ស្លឹក បាក់ធាង ឬច្រោះខ្ទាតដីលើស្លឹកដំណាំ ដោយបន្ថយល្បឿនទឹកភ្លៀង ហើយបំបែកជាតំណក់តូចៗ ដែលនេះជាចំណុចសំខាន់អាចបង្កលក្ខណៈ ដល់ការដាំបន្លែនៅរដូវភ្លៀងបានទៀតផង (ធម្មតាកសិករដាំបន្លែបានតែក្នុងរដូវប្រាំង)។

ការធ្វើផ្ទះសំណាញ់នេះកសិករអាចធ្វើតាមទំហំ និងកម្ពស់ ខុសៗគ្នា រីឯសម្ភារៈសាងសង់ក៏ខុសៗគ្នាទៅតាមធនធានដែលកសិករមាន។ មុនពេលធ្វើផ្ទះសំណាញ់ត្រូវរៀបចំដីឱ្យស្អាតរួចវាស់វែងកំណត់ទីតាំងសសរ (ជាទូទៅផ្ទះសំណាញ់មានរាងជាចតុកោណកែង ហើយចន្លោះពីសសរមួយទៅសសរមួយទៀតជាមធ្យមគឺមានចម្ងាយបួនម៉ែត្រ) រួចជីករណ្តៅទំហំ ០.៤០ ម៉ែត្រ x ០.៤០ ម៉ែត្រជម្រៅ ១ ម៉ែត្រ តាមគ្រប់ទីតាំងសសរ បន្ទាប់មកដាំសសរ រួចចាក់បេតុងកម្រាស់ ៦០ សង់ទីម៉ែត្រ ដើម្បីទប់សសរឱ្យបានរឹងមាំ (សសរជើងរៀងមានកម្ពស់ ៣ ម៉ែត្រ និងសសរកន្លោងមានកម្ពស់ ៤ ម៉ែត្រ)។ ក្រោយរួចរាល់តួរោងហើយគេចាប់ផ្ដើមរាយខ្សែនីឡុងសម្រាប់ទ្រស្បៃ និងចាប់ផ្ដើមប្រក់ស្បៃ (ជាយស្បៃត្រូវក្នុងដីជម្រៅ ២៥ សង់ទីម៉ែត្រ)។ ចំពោះការធ្វើដំបូលវិញគឺអាចមានពីរបែប ដំបូលរាងទេរ សង្ខាង ឬរាងកោង គេមិនសូវធ្វើដំបូលរាបស្មើទេ ពីព្រោះដំបូលរាបស្មើពេលមានភ្លៀងខ្លាំងអាចដក់ទឹកដោយអន្លើៗ ដែលជាមូលហេតុនាំឱ្យទឹកហូរធ្លាក់ចុះខ្លាំង និងធ្វើឱ្យប៉ះពាល់ដល់ដំណាំបន្លែ។

ការដាំដុះ គឺកសិករបានដាំដុះតាមបែបធម្មតាដែលកសិករទូទៅបានអនុវត្តដែរ ខុសគ្នាត្រង់តែជាការដាំក្នុងផ្ទះសំណាញ់ដោយប្រើជីគីមីតិចតួច និងមិនប្រើថ្នាំពុលគីមីតែប៉ុណ្ណោះ។ កសិករបានដាំស្ពៃតឿ និងស្ពៃក្រញ៉ាញ់ ហើយកសិករអនុវត្តបច្ចេកទេសនេះក្នុងផ្ទះសំណាញ់ដែលមានទំហំ ៣១៦.២៥ ម៉ែត្រការ៉េ នៅក្នុងភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ ដីដែលកសិករធ្វើជាផ្ទះសំណាញ់សម្រាប់ដាំបន្លែនេះ ពីមុនមកជាដីស្រែ តែក្រោយមកកសិករគិតថាបើធ្វើស្រែគឺបានតែមួយសារទេ តែបើដាំបន្លែអាចដាំបានច្រើនសារ និងទទួលបានប្រាក់ចំណូលច្រើនជាងមុន គាត់ក៏សម្រេចចិត្តចាក់ដីលុបស្រែដោយជីកស្រះធំមួយ (៣៥ ម៉ែត្រ x៣៥ ម៉ែត្រ) សម្រាប់ស្តុកទឹក។ ដំបូងឡើយ ដីលើកថ្មីជាដីគ្មានជីជាតិតែកសិករបានប្រើប្រាស់ជីកំប៉ុស្តិ៍ដើម្បីកែប្រែគុណភាពដី ការកែលម្អនេះប្រើរយៈពេលពេញមួយឆ្នាំទើបដីចាប់ផ្តើមមានជីជាតិ។ កសិករបានផលិតជីកំប៉ុស្តិ៍គោក និងកំប៉ុស្តិ៍ទឹកដែលធ្វើដោយខ្លួនឯង និងជីសរីរាង្គ (ទិញពីខាងក្រៅ) សម្រាប់ដាំដំណាំ។ ជីកំប៉ុស្តិ៍ទឹកផ្សំពីស្ករត្នោត ១ គីឡូក្រាម ម្នាស់ ៥ គីឡូក្រាម និងទឹកដូង ២ លីត្រ (Saingkoma & Sokha, 2009)។ វាជួយធ្វើឱ្យដីធូរ សម្បូរទៅដោយជីជាតិ និងមានពពួកសត្វមានប្រយោជន៍ច្រើនព្រមទាំងធ្វើឱ្យដំណាំលូតលាស់ល្អ។

បើប្រៀបធៀបពីការចំណាយទៅលើការសាងសង់ និងចំណូលដែលទទួលបានពីការលក់បន្លែ គឺនៅមិនទាន់ទទួលបានចំណេញនៅឡើយទេ សម្រាប់ការប្រមូលផលលើកទី ១ រហូតដល់លើកទី ៣ តែអាច ចំណេញ ឬក៏រួចខ្លួននៅពេលប្រមូលផលលើកទី៤។ ចំណូលជាក់ស្តែងក្នុងការដាំ ស្ពៃតឿ និងស្ពៃក្រញ៉ាញ់ទទួលបានទិន្នផល ៥៣០ គីឡូក្រាមក្នុងមួយសារ ហើយអាចលក់បានសរុបប្រមាណជា ១,៥៩០,០០០រៀលដែលជាតម្លៃមិនទាន់ដកថ្លៃដើមនៅឡើយ។ ផ្ទះសំណាញ់អាចប្រើប្រាស់បានរយៈពេល ១០ ទៅ ១៣ ឆ្នាំ ដោយគ្រាន់តែប្តូរស្បៃនីឡុងចេញប៉ុណ្ណោះនៅពេលវាខូច។

សរុបមកប្រសិនបើទុកដីនេះជាដីស្រែ គឺអាចទទួលទិន្នផលស្រូវប្រមាណជា ១០០ គីឡូក្រាមប៉ុណ្ណោះក្នុងមួយឆ្នាំ បើតម្លៃលក់ស្រូវបាន ៨០០ រៀលក្នុងមួយគីឡូក្រាម គឺទទួលបានចំណូលតែ ៨០,០០០រៀល តែប៉ុណ្ណោះ។ តែប្រសិនបើធ្វើជាផ្ទះសំណាញ់ដាំដំណាំវិញ កសិករអាចដាំបានចំនួនពី ៦ ទៅ ៧ សារ ក្នុងមួយសារទទួលបានទិន្នផល ៥៣០ គីឡូក្រាម ក្នុងមួយឆ្នាំទទួលបានទិន្នផល ៣,១៨០ គីឡូក្រាម បើលក់ក្នុងមួយគីឡូក្រាម ៣,០០០ រៀល គឺបានទទួលចំណូលរហូតដល់ ៩,៥៤០,០០០រៀល ច្រើនជាងចំណូលពីការលក់ស្រូវរាប់រយដង។ លើសពីនេះ គឺការទទួលបានបន្លែសុវត្ថិភាព រួមចំណែកកាត់បន្ថយ ការ បំពុលរិស្ថាន និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុទៀតផង។

地点

地点: ចម្ការនៅក្រោយភូមិ, ភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង, 柬埔寨

分析的技术场所数量: 单一场所

选定地点的地理参考
  • 103.08678, 13.29038

技术传播: 均匀地分布在一个区域 (approx. < 0.1 平方千米(10 公顷))

在永久保护区?:

实施日期: 2017

介绍类型
ការដាំបន្លែដោយប្រើផ្ទះសំណាញ់ក្នុងការការពារបន្លែពីការបំផ្លាញពីសត្វល្អិតចង្រៃ (លោក គឹម សុបិន្ត)
ទិដ្ឋភាពរួមនៃផ្ទះសំណាញ់ (លោក គឹម សុបិន្ត)

技术分类

主要目的
  • 改良生产
  • 减少、预防、恢复土地退化
  • 保护生态系统
  • 结合其他技术保护流域/下游区域
  • 保持/提高生物多样性
  • 降低灾害风险
  • 适应气候变化/极端天气及其影响
  • 减缓气候变化及其影响
  • 创造有益的经济影响
  • 创造有益的社会影响
  • ធ្វើឱ្យសុខភាពអ្នកប្រើប្រាស់ប្រសើរឡើង
土地利用

  • 农田
    • 一年一作: 蔬菜 - 叶菜(色拉、卷心菜、菠菜和其他)
    • ដំណាំអាយុកាលខ្លី
    每年的生长季节数: 3
    采用轮作制度了吗?: 是
供水
  • 雨养
  • 混合雨水灌溉
  • 充分灌溉

土地退化相关的目的
  • 防止土地退化
  • 减少土地退化
  • 修复/恢复严重退化的土地
  • 适应土地退化
  • 不适用
解决的退化问题
  • 土壤水蚀 - Wt:表土流失/地表侵蚀
  • 化学性土壤退化 - Cp:土壤污染
  • 生物性退化 - Bl:土壤寿命损失, Bp:害虫/疾病增加,捕食者减少
  • 水质恶化 - Ha:干旱化
SLM组
  • 轮作制度(轮作、休耕、轮垦)
  • 改良的地面/植被覆盖
  • 病虫害综合管理(包括有机农业)
SLM措施
  • 农艺措施 - A1:植被和土壤覆盖层, A2:有机质/土壤肥力
  • 结构措施 - S7:集水/供水/灌溉设备, S9:动植物庇护所

技术图纸

技术规范
រោងផ្ទះសំណាញ់មានបណ្ដោយ ២៧.៥០ ម៉ែត្រ ទទឹង ១១.៥០ ម៉ែត្រ កម្ពស់ ៣ ម៉ែត្រ ចន្លោះប្រវែងបង្គោលរោងមួយទៅបង្គោលរោងមួយទៀត គឺ ៤.៥០ ម៉ែត្រ និងមានចំនួនបង្គោលសរុប ១៨ ដើម។ នៅក្នុងរោងដំណាំមាន ៦ រង ហើយក្នុងមួយរងមានទុយោស្រោចស្រពដោយបន្សាចចំនួន ៩ ដើម។ បច្ចុប្បន្នគាត់មានដាំដំណាំពីរមុខ គឺដំណាំស្ពៃតឿ និងស្ពៃក្រញាញ់ ដែលចន្លោះរងមួយទៅរងមួយទៀតមានប្រវែង ៤៥ សង់ទីម៉ែត្រ។
Author: លោក ឃួន សុផល និងកញ្ញា ឡាយ ណារី

技术建立与维护:活动、投入和费用

投入和成本的计算
  • 计算的成本为:每个技术区域 (尺寸和面积单位:៣១៦.២៥ ម៉ែត្រការ៉េ
  • 成本计算使用的货币:រៀល
  • 汇率(换算为美元):1 美元 = 4000.0 រៀល
  • 雇用劳工的每日平均工资成本:28000
影响成本的最重要因素
ស្បៃនីឡុង និងបង្គោល
技术建立活动
  1. រៀបចំដី (时间/频率: ខែមិថុនា)
  2. ធ្វើសសររោងសម្រាប់សង់ផ្ទះសំណាញ់ (时间/频率: ខែមិថុនា)
  3. ធ្វើដំបូលរោងនិង ប្រក់សំណាញ់ព័ន្ធជុំវិញរោង (时间/频率: ខែមិថុនា)
  4. ភ្ជួរដីម្ដងទៀត (时间/频率: ខែមិថុនា)
  5. លើករង និងរៀបទុយោបន្សាចទឹក (时间/频率: ខែមិថុនា)
  6. ស្រោចទឹក និងដាំ (时间/频率: ខែកក្កដា)
技术建立的投入和成本 (per ៣១៦.២៥ ម៉ែត្រការ៉េ)
对投入进行具体说明 单位 数量 单位成本 (រៀល) 每项投入的总成本 (រៀល) 土地使用者承担的成本%
劳动力
រៀបចំដីភ្ជួរ នាក់-ថ្ងៃ 1.0 28000.0 28000.0 100.0
ចាក់គ្រឹះ និងតំឡើងផ្ទះសំណាញ់ នាក់-ថ្ងៃ 1.0 28000.0 28000.0 100.0
设备
ម៉ាស៊ីនជ្រុំដី គ្រឿង 1.0 3000000.0 3000000.0 100.0
ម៉ាស៊ីបូមទឹក គ្រឿង 1.0 420000.0 420000.0 100.0
ទុយោ ដើម 8.0 20000.0 160000.0 100.0
植物材料
គ្រាប់ស្ពៃតឿ កំប៉ុង 1.0 7000.0 7000.0 100.0
គ្រាប់ស្ពៃក្រញាញ់ កំប៉ុង 1.0 4500.0 4500.0 100.0
肥料和杀菌剂
លាមកគោ បេ 10.0 10000.0 100000.0 100.0
施工材料
ឈើវែង ដើម 28.0 8000.0 224000.0 100.0
បង្គោលកម្ពស់ ៣ ម៉ែត្រ ដើម 16.0 25000.0 400000.0 100.0
បង្គោលកម្ពស់ ៤ ម៉ែត្រ ដើម 7.0 35000.0 245000.0 100.0
ស្បៃនីឡុង ដុំ 2.0 1200000.0 2400000.0
ស៊ីម៉ងត៍ បាវ 2.0 20000.0 40000.0 100.0
ខ្សាច់ គីប 0.5 30000.0 15000.0 100.0
ថ្ម គីប 0.5 30000.0 15000.0 100.0
ដែកគោលទំហំ ១២ ស.ម កញ្ចប់ 2.0 5000.0 10000.0 100.0
其它
ដែកគោលទំហំ ១០ ស.ម កញ្ចប់ 2.0 5000.0 10000.0 100.0
ប៉ែល ផ្លែ 1.0 12000.0 12000.0 100.0
រនាស់គាស្រូវ ផ្លែ 1.0 35000.0 35000.0 100.0
ទុយោបន្សាចទឹក ឈុត 1.0 450000.0 450000.0 100.0
ខ្សែនីឡុងតាន់ គីឡូក្រាម 5.0 13000.0 65000.0 100.0
ខ្សែនីឡុងខ្មៅ គីឡូក្រាម 4.0 5000.0 20000.0 100.0
技术建立所需总成本 7'688'500.0
技术建立总成本,美元 1'922.13
技术维护活动
  1. ការស្រោចទឹក (时间/频率: រាល់ថ្ងៃ)
  2. ការបាញ់ជីបំប៉ន (时间/频率: ១ អាទិត្យម្តង)
  3. ការដកស្មៅ និងកូនស្ពៃ (时间/频率: ចន្លោះពេលដាក់គ្រប់រយៈពេល ១៥ ថ្ងៃធ្វើម្តងទៀត)
技术维护的投入和成本 (per ៣១៦.២៥ ម៉ែត្រការ៉េ)
对投入进行具体说明 单位 数量 单位成本 (រៀល) 每项投入的总成本 (រៀល) 土地使用者承担的成本%
劳动力
ដកស្មៅ និងកូនស្ពៃ នាក់-ថ្ងៃ 1.25 28000.0 35000.0 100.0
បាញ់ជីបំប៉ន (ធ្វើដោយខ្លួនឯង) នាក់-ថ្ងៃ 6.0 28000.0 168000.0 100.0
设备
ធុងបាញ់ថ្នាំសម្រាប់បាញ់ជីបំប៉ន គ្រឿង 1.0 60000.0 60000.0 100.0
植物材料
ជី (អិន ប៉េ កា) គីឡូក្រាម 6.0 2000.0 12000.0 100.0
ជី( អា ដេ ប៉េ) គីឡូក្រាម 1.0 2500.0 2500.0 100.0
其它
ប្រេងសម្រាប់បូមទឹកស្រោច ១ វដ្ដដំណាំ លីត្រ 6.0 3200.0 19200.0 100.0
技术维护所需总成本 296'700.0
技术维护总成本,美元 74.17

自然环境

年平均降雨量
  • < 250毫米
  • 251-500毫米
  • 501-750毫米
  • 751-1,000毫米
  • 1,001-1,500毫米
  • 1,501-2,000毫米
  • 2,001-3,000毫米
  • 3,001-4,000毫米
  • > 4,000毫米
农业气候带
  • 潮湿的
  • 半湿润
  • 半干旱
  • 干旱
关于气候的规范
以毫米为单位计算的年平均降雨量:1102.02
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ ២០១៥ មានចំនួន ១១០២.០២ មម ឆ្នាំ ២០១៤ មានចំនួន ៨៧៨.១៣ មម និងឆ្នាំ ២០១៣ មានចំនួន ១៣៩៣មម។
气象站名称:ក្រសួងធនធានទឹក និងឧត្ដុនិយម (២០១៥)
មានរដូវ ២ គឺរដូវប្រាំង និងរដូវវស្សា (មានកូនរដូវប្រាំងនៅក្នុងរដូវវស្សាកើតនៅខែ៧ ឬខែ៨)
斜坡
  • 水平(0-2%)
  • 缓降(3-5%)
  • 平缓(6-10%)
  • 滚坡(11-15%)
  • 崎岖(16-30%)
  • 陡峭(31-60%)
  • 非常陡峭(>60%)
地形
  • 高原/平原
  • 山脊
  • 山坡
  • 山地斜坡
  • 麓坡
  • 谷底
海拔
  • 0-100 m a.s.l.
  • 101-500 m a.s.l.
  • 501-1,000 m a.s.l.
  • 1,001-1,500 m a.s.l.
  • 1,501-2,000 m a.s.l.
  • 2,001-2,500 m a.s.l.
  • 2,501-3,000 m a.s.l.
  • 3,001-4,000 m a.s.l.
  • > 4,000 m a.s.l.
......应用的技术
  • 凸形情况
  • 凹陷情况
  • 不相关
土壤深度
  • 非常浅(0-20厘米)
  • 浅(21-50厘米)
  • 中等深度(51-80厘米)
  • 深(81-120厘米)
  • 非常深(> 120厘米)
土壤质地(表土)
  • 粗粒/轻(砂质)
  • 中粒(壤土、粉土)
  • 细粒/重质(粘土)
土壤质地(地表以下>20厘米)
  • 粗粒/轻(砂质)
  • 中粒(壤土、粉土)
  • 细粒/重质(粘土)
表土有机质含量
  • 高(>3%)
  • 中(1-3%)
  • 低(<1%)
地下水位
  • 表面上
  • < 5米
  • 5-50米
  • > 50米
地表水的可用性
  • 过量
  • 中等
  • 匮乏/没有
水质(未处理)
  • 良好饮用水
  • 不良饮用水(需要处理)
  • 仅供农业使用(灌溉)
  • 不可用
水质请参考:
盐度是个问题吗?

洪水发生
物种多样性
  • 中等
栖息地多样性
  • 中等

应用该技术的土地使用者的特征

市场定位
  • 生计(自给)
  • 混合(生计/商业)
  • 商业/市场
非农收入
  • 低于全部收入的10%
  • 收入的10-50%
  • > 收入的50%
相对财富水平
  • 非常贫瘠
  • 贫瘠
  • 平均水平
  • 丰富
  • 非常丰富
机械化水平
  • 手工作业
  • 畜力牵引
  • 机械化/电动
定栖或游牧
  • 定栖的
  • 半游牧的
  • 游牧的
个人或集体
  • 个人/家庭
  • 团体/社区
  • 合作社
  • 员工(公司、政府)
性别
  • 女人
  • 男人
年龄
  • 儿童
  • 青年人
  • 中年人
  • 老年人
每户使用面积
  • < 0.5 公顷
  • 0.5-1 公顷
  • 1-2 公顷
  • 2-5公顷
  • 5-15公顷
  • 15-50公顷
  • 50-100公顷
  • 100-500公顷
  • 500-1,000公顷
  • 1,000-10,000公顷
  • > 10,000公顷
规模
  • 小规模的
  • 中等规模的
  • 大规模的
土地所有权
  • 公司
  • 社区/村庄
  • 团体
  • 个人,未命名
  • 个人,有命名
土地使用权
  • 自由进入(无组织)
  • 社区(有组织)
  • 租赁
  • 个人
用水权
  • 自由进入(无组织)
  • 社区(有组织)
  • 租赁
  • 个人
进入服务和基础设施的通道
健康

贫瘠
x
教育

贫瘠
x
技术援助

贫瘠
x
就业(例如非农)

贫瘠
x
市场

贫瘠
x
能源

贫瘠
x
道路和交通

贫瘠
x
饮用水和卫生设施

贫瘠
x
金融服务

贫瘠
x

影响

社会经济影响
作物生产
降低
x
增加


កាលពីមុនដាំតែស្រូវ ប៉ុន្តែឥឡូវដាំដំណាំច្រើនមុខដូចជា ស្ពៃតឿ ស្ពៃក្រញាញ់ ស្ពៃចង្កឹះ។

作物质量
降低
x
增加


មិនប្រើប្រាស់ថ្នាំពុលកសិកម្មទេ ប៉ុន្តែគាត់បានធ្វើការការពារដំណាំបានយ៉ាងល្អពីសត្វល្អិតតាមរយៈប្រើផ្ទះសំណាញ់ ម្យ៉ាងវិញទៀតគាត់ប្រើប្រាស់ជីកំប៉ុស្តិ៍ដែលធ្វើឱ្យដីសម្បូរជីជាតិ និងដំណាំលូតលាស់ល្អ។

生产故障风险
增加
x
降低


ដំណាំមិនមានសត្វល្អិតបំផ្លាញ និងខូចខាតដោយសារភ្លៀង។

产品多样性
降低
x
增加


ឥឡូវកសិករអាចដាំដំណាំបានច្រើនមុខ និងដាំបាន ៦ ទៅ ៧ដងក្នុងមួយឆ្នាំ

土地管理
妨碍
x
简化


ការដាំដំណាំប្រភេទផ្សេងៗគ្នា និងវិលជុំបានស្រូបយកជីជាតិពីក្នុងដីខុសៗគ្នា។ ការប្រើប្រាស់ជីកំប៉ុស្តិ៍ និងលាមកគោធ្វើឱ្យដីមានជីជាតិកាន់តែប្រសើរឡើង។ ម្យ៉ាងវិញទៀតការដាំដំណាំក្នុងផ្ទះសំណាញ់អាចទប់ទល់នឹងសត្វល្អិតចង្រៃដែលជាផ្នែកមួយធ្វើឱ្យមិនមានការប្រើប្រាស់ថ្នាំពុលកសិកម្មតទៅទៀតបាន។

灌溉用水的可用性
降低
x
增加


ស្រះទឹកមានទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រព។

灌溉用水需求
增加
x
降低


ប្រើប្រាស់ប្រព័ន្ធបន្សាចសម្រាប់ស្រោចស្រពដំណាំ។

农业投入费用
增加
x
降低


ចំណាយទុនច្រើនទៅលើការសាងសង់ផ្ទះសំណាញ់ក្នុងដំណាក់កាលនៃការបង្កើតដំបូង។

农业收入
降低
x
增加


មិនចំណាយលុយទៅលើការទិញថ្នាំពុលកសិកម្ម និងអាចដាំបានច្រើនសារនៅក្នុងមួយឆ្នាំ។

工作量
增加
x
降低


ពុំចំណាយកម្លាំងពលកម្មក្នុងស្រោចទឹកដូចពីមុន។

社会文化影响
食品安全/自给自足
减少
x
改良


ដាំដំណាំបានច្រើនមុខ និងច្រើនដង ហើយជាសារៈសំខាន់ធ្វើឱ្យមានសន្តិសុខស្បៀង និងការផ្គត់ផ្គង់នៅក្នុងគ្រួសារមានភាពប្រសើរឡើង។

健康状况
恶化
x
改良


ដោយសារតែកសិករមិនប្រើប្រាស់ថ្នាំពុលកសិកម្ម ដូចនេះបន្លែដែលទទួលបានគឺមានសុវត្ថិភាពធានាដល់អ្នកបរិភោគ។

社区机构
削弱
x
加强


មានចងក្រងសមាគមន៍ដើម្បីដាំបន្លែធម្មជាតិ និងមានការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក។

国家机构
削弱
x
加强


មានការចុះមកបណ្តុះបណ្តាលពីមន្ត្រីថ្នាក់មន្ទីរ និងគម្រោងផ្សេងៗដូចជា គម្រោងជំរុញបន្លែសុវត្ថិភាពដើម្បីផលិតបន្លែសុវត្ថិភាពនៅកម្ពុជា។

SLM/土地退化知识
减少
x
改良


ការប្រើប្រាស់ផ្ទះសំណាញ់ក្នុងការដាំបន្លែដើម្បីទប់ទល់នឹងសត្វល្អិតបំផ្លាញដល់ដំណាំ និងការផលិតជីកំប៉ុស្តិ៍គោក និងកំប៉ុស្តិ៍ទឹក។

生态影响
水的回收/收集(径流、露水、雪等)
减少
x
改良


គាត់ជីកស្រះនៅក្បែរផ្ទះសំណាញ់សម្រាប់ស្រោចស្រពបន្លែនៅពេលរាំងស្ងួត និងនៅខែប្រាំង។

蒸发
增加
x
降低


មានដំណាំជួយជាគម្រប និងផ្ទះសំណាញ់ជួយកាត់បន្ថយកម្តៅ និងរំហួត។

土壤水分
降低
x
增加


មានដំណាំជួយជាគម្របដីដែលអាចជួយថែរក្សាសំណើមដី និងផ្ទះសំណាញ់ជួយការពាររំហួតបានល្អ។

土壤流失
增加
x
降低


ដីមានដំណាំជាគម្រប ក៏ដូចជាផ្ទះសំណាញ់ការពារកុំឱ្យមានការហូរច្រោះដី។

土壤压实
增加
x
减少


ការប្រើប្រាស់ជីកំប៉ុស្តិ៍ជួយឱ្យដីធូរ សម្បូរទៅដោយជន្លេន និងពពួកអតិសុខុមប្រាណមួយចំនួនដែលជួយមិនឱ្យដីហាប់ណែន។

土壤有机物/地下C
降低
x
增加


ដីសម្បូរទៅដោយជីជាតិ ដោយសារប្រើប្រាស់ជីកំប៉ុស្តិ៍។

外来入侵物种
增加
x
减少


មិនមានការបំផ្លាញបន្លែពីសត្វល្អិតដូចកាលពីមុនទៀតទេ។

有益物种(捕食者、蚯蚓、传粉者)
降低
x
增加


មានសត្វជន្លេន និងសត្វមានប្រយោជន៍ជាច្រើន។

害虫/疾病控制
降低
x
增加


ផ្ទះសំណាញ់កាត់បន្ថយការបំផ្លាញដំណាំពីសត្វល្អិតយ៉ាងមានប្រសិទ្ធភាព។

场外影响

成本效益分析

与技术建立成本相比的效益
短期回报
非常消极
x
非常积极

长期回报
非常消极
x
非常积极

与技术维护成本相比的效益
短期回报
非常消极
x
非常积极

长期回报
非常消极
x
非常积极

气候变化

渐变气候
年温度 增加

非常不好
x
非常好
季节性温度 增加

非常不好
x
非常好
季节: 湿季/雨季
年降雨量 增加

非常不好
x
非常好
气候有关的极端情况(灾害)
干旱

非常不好
x
非常好
流行病

非常不好
x
非常好
昆虫/蠕虫侵扰

非常不好
x
非常好

采用和适应

采用该技术的地区内土地使用者的百分比
  • 单例/实验
  • 1-10%
  • 11-50%
  • > 50%
在所有采用这种技术的人当中,有多少人在没有获得物质奖励的情况下采用了这种技术?
  • 0-10%
  • 11-50%
  • 51-90%
  • 91-100%
户数和/或覆盖面积
6 គ្រួសារ
最近是否对该技术进行了修改以适应不断变化的条件?
什么样的变化条件?
  • 气候变化/极端气候
  • 不断变化的市场
  • 劳动力可用性(例如,由于迁移)

结论和吸取的教训

长处: 土地使用者的观点
  • មិនប្រើថ្នាំសម្លាប់សត្វល្អិត។
  • អាចដាំបន្លែបានច្រើនមុខ ហើយអាចដាំបានស្ទើរពេញមួយឆ្នាំ។
  • ទទួលបានបន្លែមានសុវត្ថិភាព។
  • បង្កើនប្រាក់ចំណូល។
长处: 编制者或其他关键资源人员的观点
  • បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុដោយអាចរក្សាសំណើមដីបានល្អ តម្រូវការទឹកតិច ដូច្នេះជួយសន្សំសំចៃទឹក និងការពារបន្លែពីការខូចខាតដោយសារទឹកភ្លៀង។
  • មិនប្រើប្រាស់ថ្នាំពុលគីមី ហើយប្រើជីគីមីតិចតួច ដូច្នេះជួយកាត់បន្ថយការចំណាយទៅលើជី ហើយបច្ចេកទេសនេះងាយស្រួលគ្រប់គ្រង ថែរក្សា និងត្រួតពិនិត្យ។
  • ទទួលបានបន្លែមានសុវត្ថិភាពសម្រាប់អ្នកបរិភោគ។
弱点/缺点/风险: 土地使用者的观点如何克服
  • ក្ដៅហើយហប់ខ្យល់ ដាក់កង្ហារ
  • ពិបាកចេញចូលនៅក្នុងផ្ទះសំណាញ់។ ធ្វើទ្វារឱ្យបានត្រឹមត្រូវ
  • ប្រើទុនច្រើនសម្រាប់សាងសង់ផ្ទះសំណាញ់នេះ។ ធ្វើតាមធនធានដែលមានដូចជាបង្គោលឬស្សី ឈើវែងតូចៗដែលអាចរកបានពីក្នុងព្រៃ។
弱点/缺点/风险: 编制者或其他关键资源人员的观点如何克服
  • ត្រូវចំណាយច្រើនក្នុងការធ្វើផ្ទះសំណាញ់។ អាចរកដៃគូសហការណ៍ ឬអង្គការជាដើម។ កសិករក៏អាចធ្វើផ្ទះសំណាញ់ដោយប្រើប្រាស់ធនធានដែលអាចរកបានដោយខ្លួនឯងផងដែរដូចជា បង្គោលឬស្សី ឬឈើវែងតូចៗ។
  • នៅខាងក្នុងផ្ទះសំណាញ់ហប់ខ្យល់។ ត្រូវដាក់កង្វារ។

参考文献

编制者
  • Nary Lay
Editors
  • Navin Chea
  • Sophea Tim
审查者
  • Cornelia Hett
  • Nicole Harari
  • SO Than
  • Ursula Gaemperli
  • Alexandra Gavilano
实施日期: Aug. 18, 2017
上次更新: March 8, 2019
资源人
WOCAT数据库中的完整描述
链接的SLM数据
文件编制者
机构 项目
主要参考文献
  • Saingkoma.Y & Sokha. P (2009). kit of book: Technical principles and practical experience.CEDAC. In Khmer: The Cambodian Center for Study and Development in Agriculture
链接到网络上可用的相关信息
This work is licensed under Creative Commons Attribution-NonCommercial-ShareaAlike 4.0 International