方法

ក្រុមកសិករផលិតបន្លែសុវត្ថិភាពនៅក្នុងសហគមន៍កសិកម្ម ស្វាយមានជ័យស្ត្រីសាមគ្គី [柬埔寨]

សហគន៍បន្លែសុវត្ថិភាព

approaches_3216 - 柬埔寨

完整性: 89%

1. 一般信息

1.2 参与方法评估和文件编制的资源人员和机构的联系方式

关键资源人员

អនុប្រធានសហគមន៍កសិកម្ម ស្វាយមានជ័យស្ត្រីសាមគ្គី:

ផល្លី ហ៊ឹម

(+ 855) 16 845352 / (+855) 92 473591

មិនមានអ៊ីម៉ែល

សហគមន៍កសិកម្ម ស្វាយមានជ័យស្ត្រីសាមគ្គី

ភូមិក្រសាំងពុល ឃុំស្វាយ ស្រុកសាមគ្គីជ័យ ខេត្តគំពង់ឆ្នាំង។

柬埔寨

អនុប្រធានផ្នែកក្សេត្រសាស្ត្រនៅការិយាល័យកសិកម្ម ស្រុករលៀប្អៀរ:

ប៊ុនលៀង ឈឹម

(+855) 77 797324

chhimbunleang@gmail.com

ការិយាល័យកសិកម្មស្រុករលៀប្អៀរ

ភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង។

柬埔寨

អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តកំពង់ឆ្នាំង:

សំបូរ ខឺម

(+855) 97 8862 028

khimsombo79@gmail.com

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តកំពង់ឆ្នាំង

ភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

柬埔寨

ប្រធានការិយាល័យកសិកម្មស្រុកទឹកផុស:

សែ កែ

(+ 855) 12 64 26 53

keo.se2017@gmail.com

ការិយាល័យកសិកម្មស្រុកទឹកផុស

ភូមិជ្រេតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

柬埔寨

有助于对方法进行记录/评估的项目名称(如相关)
Scaling-up SLM practices by smallholder farmers (IFAD)
有助于对方法进行记录/评估的机构名称(如相关)
Royal University of Agriculture (RUA) - 柬埔寨

1.3 关于使用通过WOCAT记录的数据的条件

(现场)数据是什么时候汇编的?:

25/05/2017

编制者和关键资源人员接受有关使用通过WOCAT记录数据的条件。:

1.4 SLM技术问卷的参考

ការអនុវត្តដំណាំវិលជុំដើម្បីលើកកម្ពស់បន្លែសុវត្ថិភាព
technologies

ការអនុវត្តដំណាំវិលជុំដើម្បីលើកកម្ពស់បន្លែសុវត្ថិភាព [柬埔寨]

ដំណាំវិលជុំ គឺជាបច្ចេកទេសមួយនៅក្នុងវិធានការចម្រុះការពារដំណាំ (IPM) ដើម្បីរួមចំណែកបង្កើនផលិតផល ដោយប្រើប្រាស់ក្នុងកម្រិតស្តង់ដារមួយ និងកាត់បន្ថយការប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្ម។

  • 编制者: Be Gechkim

2. SLM方法的描述

2.1 该方法的简要说明

ការចងក្រងក្រុមកសិករដាំបន្លែសុវត្ថិភាពត្រូវបានបង្កើតឡើងតាមគោលការណ៍ស្ម័គ្រចិត្ត និង វាជាផ្នែកមួយនៃសហគមន៍កសិកម្ម (AC)។ ក្រុមនេះ គឺគាំទ្រទៅដល់ការលក់ផលិតផល តាមរយៈការប្រមូលផ្តុំបង្កើតជាក្រុមឡើងសម្រាប់អ្នកទិញ។ អ្នកផលិត និងអ្នកទិញបាន ចុះកិច្ចសន្យាដែលជាលក្ខខណ្ឌជាចម្បង និងកិច្ចយល់ព្រមព្រៀងគ្នា។ លក្ខខណ្ឌជាចម្បង គឺត្រូវដាំដុះដោយប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្មតាមកម្រិតស្តង់ដារ ដើម្បីធានាសុវត្ថិភាពដល់អ្នកផលិត និងអ្នកប្រើប្រាស់។

2.2 该方法的详细说明

该方法的详细说明:

សហគមន៍កសិកម្មស្វាយមានជ័យស្ត្រីសាមគ្គីត្រូវបានបង្កើតឡើងនៅក្នុងខែកក្កដាឆ្នាំ២០១១ តាមគំនិតផ្តួចផ្តើម របស់អង្គការជីវិតថ្លៃថ្នូរ (LWD) ដោយមានការគាំទ្រជួយឧត្ថម្ភថវិកា និងផ្តល់វគ្គបណ្តុះបណ្តាលផ្សេងៗ។ លើសពីនេះទៅទៀតការបង្កើតសហគមន៍ក៏មានការគាំទ្រពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំងនៃប្រទេសកម្ពុជាដែលបានជួយសម្របសម្រួលផ្នែករដ្ឋបាល និងផ្តល់ការបណ្តុះបណ្តាលផ្សេងៗ ដល់សមាជិកនៅក្នុងសហគមន៍ផងដែរ។ នៅក្នុងដំណាក់កាលបង្កើតដំបូងសហគមន៍មានសមាជិកសរុបចំនួន ៩០នាក់ ដោយផ្តោតជាសំខាន់លើឥណទាន ។ មកដល់ឆ្នាំ២០១៧ សមាជិករបស់សហគមន៍សរុបមានចំនួន ៣២៤ ដែលក្នុងនោះមាន៣៦នាក់នៅក្នុងឃុំស្វាយត្រូវបានចងក្រងជាក្រុមកសិករដាំបន្លែសុវត្ថិភាព។

ការបង្កើតជាក្រុមនេះឡើងនៅក្នុងខែមេសា ឆ្នាំ២០១៦ គឺដោយសង្កេតឃើញថាឃុំស្វាយជាតំបន់មានសក្តានុពល ខ្លាំងខាងផលិតបន្លែ ហើយប្រជាជនភាគច្រើនជាអ្នកដាំបន្លែ។ជាក់ស្តែងនៅភូមិក្រសាំងពុល ដែលមានកសិករសរុបចំនួន ២៥០គ្រួសារ គឺក្នុងនោះមានរហូតដល់ ១៥០គ្រួសារជាអ្នកធ្វើស្រែផង និងដាំបន្លែផង។ ក្រុមកសិករដាំបន្លែសុវត្ថិភាពដោយមានការគាំទ្រពីអង្គការជីវិតថ្លៃថ្នូរ(LWD) និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង។ លើសពីនេះទៅទៀតវាក៏សហការណ៍ជាមួយអង្គការ Educational Concerns for Haiti Organization (ECHO)ដែលជាអង្គការអន្តរជាតិក្រៅរាជរដ្ឋាភិបាលមិនគិតពីប្រាក់ ចំណេញដែលមានតួនាទីជាអ្នកជួយដល់ការត្រួតពិនិត្យ និងតាមដានគុណភាពបន្លែ ហើយក្រុមហ៊ុនភាពជាសហគ្រិន និងការដាក់បញ្ចូលទីផ្សារជនបទនៅកម្ពុជា(REMIC) ជាអ្នកទទួលទិញបន្លែសុវត្ថិភាព។ ក្រោយបង្កើតក្រុមកសិករដាំបន្លែសុវត្ថិភាព អ្នកគ្រប់គ្រងសហគមន៍បានចូលរួមកម្មវិធីបណ្តុះបណ្តាល គ្រូបង្គោលដែលបណ្តុះបណ្តាលពីភាគីពាក់ព័ន្ធផ្សេងៗទៀត បន្ទាប់មកពួកគាត់ក៏បន្តការបណ្តុះបណ្តាលដល់សមាជិកក្រុមកសិករដាំបន្លែសុវត្ថិភាពក៏ដូចជាសមាជិកផ្សេងៗទៀតផងដែរនៅក្នុងសហគមន៍។ តាមរយៈវគ្គបណ្តុះបណ្តាលពួកគាត់ក៏ផ្តល់នូវចំណេះដឹងថ្មីៗពីបច្ចេកទេសដាំដុះ ការប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្ម តាមបច្ចេកទេសសមស្របដោយចែករំលែកជាមួយភាគីពាក់ព័ន្ធទាំងអស់ដូចជា៖ ECHO, REMIC, ការិយាល័យកសិកម្មស្រុកដែលចូលរួមចែករំលែកជំនាញរបស់ពួកគាត់នៅក្នុងវគ្គបណ្តុះបណ្តាលនោះផងដែរ។

ទិសដៅសំខាន់នៃការចងក្រងជាក្រុមកសិករដាំបន្លែសុវត្ថិភាពនេះ គឺដើម្បីជំរុញឱ្យកសិករដាំបន្លែសុវត្ថិភាព ប្រកបដោយកម្រិតស្តង់ដារតាមតម្រូវការទីផ្សារដោយកម្រិតកំណត់ការប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្មទៅតាមបទដ្ឋានដើម្បីសុវត្ថិភាពដល់សុខភាពអ្នកដាំដុះ និងអ្នកបរិភាគ។ លើសពីនេះ គឺការលក់បន្លែបានតម្លៃខ្ពស់ជាងទីផ្សារធម្មតា និងរួមចំណែកក្នុងការគ្រប់គ្រងដីប្រកបដោយចីរភាព។ កសិករបានផ្លាស់ប្តូរពីការប្រើប្រាស់ជីគីមីមកប្រើជីសរីរាង្គ និងជី អសរីរាង្គជំនួសវិញ។ ជីសរីរាង្គនេះ គឺបានមកពីក្រុមហ៊ុនលក់ជីដែលទទួលបានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការលក់ចែកចាយជីដល់អ្នកផលិត។ លើសពីនេះទៅទៀតកសិករក៏បានប្រើប្រាស់ជីលាមកគោ ដែលជាជីធម្មជាតិរួមគ្នាផងដែរ។ ចំពោះថ្នាំសត្វល្អិត គឺត្រូវបានប្រើប្រាស់ទៅតាមសេចក្តីណែនាំ និងគោលការណ៍ពីមន្ត្រីជំនាញផងដែរ។

ការចូលរួមជាសមាជិកក្រុមកសិករដាំបន្លែសុវត្ថិភាពនេះ គឺជាការចូលរួមដោយស្ម័គ្រចិត្ត និងយល់ព្រមចុះហត្ថលេខាលើកិច្ចសន្យា
ដែលបានកំណត់មានដូចជា៖ ប្រភេទបន្លែ បរិមាណ គុណភាព តម្លៃ ពេលវេលាផ្គត់ផ្គង់បន្លែ ។ នៅក្នុងកិច្ចព្រមព្រៀងនោះក៏បានបញ្ជាក់ពីការ ប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្មត្រូវតែប្រតិបត្តិតាមបទដ្ឋាន។ ក្រុមហ៊ុន REMIC ជាអ្នកទទួលទិញបន្លែពីកសិករ ហើយយកមកលក់នៅតំបន់គោលដៅរបស់ខ្លួនដូចជាទីក្រុងភ្នំពេញជាដើម។ ចំពោះបន្លែ គឺក្រុមហ៊ុនទទួលទិញតែប្រភេទបន្លែលេខ១ តែប៉ុណ្ណោះ ចំណែកឯបន្លែប្រភេទលេខ២ និងលេខ៣ សហគមន៍បានសហការណ៍ជាមួយឈ្មួញកណ្តាលនៅតាមផ្សារនានាៗនៅក្នុងតំបន់របស់ខ្លួនដើម្បីជួយទិញបន្លែដែលសេសសល់។ បន្លែសុវត្ថិភាព គឺលក់បានក្នុងតម្លៃមួយខ្ពស់ ដូចជាបន្លែត្រកួន សុវត្ថិភាពអាចលក់បានក្នុងតម្លៃ ១៥០០រៀល ក្នុងមួយគីឡូក្រាម តែប្រសិនបើលក់តាមទីផ្សារធម្មតាបន្លែដែលមិនមានសុវត្ថិភាព ឬបន្លែប្រភេទលេខ ២ ឬលេខ ៣ គឺលក់បានត្រឹមតម្លៃតែ ៧០០ រៀល ទៅ ៨០០រៀលប៉ុណ្ណោះ។ ដោយឡែកបរិមាណបន្លែដែលត្រូវលក់ក្នុងមួយថ្ងៃៗ គឺមិនជាច្រើនពេកទេ ដូចជាក្នុងមួយថ្ងៃក្រុមហ៊ុនទទួលទិញតែ ត្រកួន ៣០ គីឡូក្រាម ត្រឡាច ២០គីឡូក្រាម ត្រសក់ ៥០ គីឡូក្រាម ទៅតាមការបញ្ជារទិញពីអ្នកប្រើប្រាស់ទៅតាមកំណត់។ អង្គការ ECHO មានតួនាទីសំខាន់ក្នុងការត្រួតពិនិត្យគុណភាពបន្លែ គឺបានចាត់ភ្នាក់ងារត្រួតពិនិត្យទៅដល់ទីតាំងដាំបន្លែ ដើម្បីពិនិត្យថាតើកសិករបានអនុវត្តការដាំដុះនោះស្របតាមស្តង់ដារដែលឬទេ។

2.3 该方法的照片

2.5 采用该方法的国家/地区/地点

国家:

柬埔寨

区域/州/省:

ភូមិក្រសាំងពុល ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

有关地点的进一步说明:

តំបន់សក្តានុពលផលិតបន្លែ

2.6 该方法的开始和终止日期

注明开始年份:

2016

2.7 方法的类型

  • 最近的本地倡议/创新

2.8 该方法的主要目的/目标

ទិសដៅសំខាន់នៃវិធីសាស្ត្រផ្សព្វផ្សាយនេះគឺដើម្បីឱ្យកសិករផលិតបន្លែសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារក្នុងតម្លៃខ្ពស់ និងសុវត្ថិភាពចំណីអាហារ។

2.9 推动或妨碍实施本办法所适用的技术的条件

财务资源和服务的可用性/可得性
  • 启动

សហគមន៍កសិម្មក៏មានសេវាឥណទាន/ប្រភពហិរញ្ញវត្ថុសម្រាប់ផ្តល់ទំនុកចិត្តដល់ក្រុមកសិករផលិតបន្ថែសុវត្ថិភាពដែរ។ នៅក្នុងសហគមន៍កសិកម្ម ក៏មានជាក្រុមសន្សំប្រាក់ផងដែរ។

机构设置
  • 启动

មានការគាំទ្រពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងការិយាល័យកសិកម្ម ស្រុកសាមគ្គីមានជ័យ

参与者的的协作/协调
  • 启动

មានអង្គការជិវិតថ្លៃថ្នូរ (LWD) អង្គការECHO ក្រុមហ៊ុនREMIC

  • 阻碍

ក្រុមហ៊ុន REMIC ទទួលទិញតែបន្លែសុវត្ថិភាពប្រភេទលេខ ១ និងមានបរិមាណកំណត់ក្នុងការទទួលទិញ

法律框架(土地使用权、土地和水使用权)
  • 启动

មានសិទ្ធិក្នុងការកាន់កាប់ និងប្រើប្រាស់ដីធ្លី

政策
  • 启动

មានការគាំទ្រពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្រុកសាមគ្គីមានជ័យ។ គោលនយោបាយរបស់ក្រសួងជម្រុញឱ្យកសិករផលិតបន្លែសុវត្ថិភាព។

土地治理(决策、实施和执行)
  • 启动

មានការសហការចូលរួមពីអាជ្ញាធរមូលដ្ឋាន

了解SLM,获得技术支持
  • 启动

អង្គការជីវិតថ្លៃថ្នូរ បង្រៀនពីការប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្ម អង្គការECHO ក្រុមហ៊ុនREMIC ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងការិយាល័យកសិកម្ម ស្រុកសាមគ្គីមានជ័យ។

市场(购买投入,销售产品)和价格
  • 启动

បន្លែសុវត្ថិភាពលក់បានតម្លៃថ្លៃជាងបន្លែធម្មតាដែលលក់នៅតាមទីផ្សារ។

  • 阻碍

ក្រុមហ៊ុន REMIC ទទួលទិញតែ ១ ចំណែកបន្លែប្រភេទទី២ និងទី៣ ក្រុមហ៊ុនមិនទទួលទិញនោះទេ ដូចនេះសហគមន៍ត្រូវស្វែងរកឈ្មួញកណ្តាលនៅតាមផ្សារនានានៅក្នុងតំបន់ដើម្បីជួយដល់កសិករ។

工作量、人力资源可用性
  • 阻碍

ខ្វះកម្លាំងពលកម្ម មានការចំណាកស្រុក

3. 相关利益相关者的参与和角色

3.1 该方法涉及的利益相关者及其职责

  • 当地土地使用者/当地社区

កសិករដាំបន្លែសុវត្ថិភាព។

ចូលរួមក្នុងការសម្រេចចិត្ត កំណត់តម្លៃបន្លែ ចូលរួមទទួលការបណ្តុះបណ្តាល។

  • SLM专家/农业顾问

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំ ការិយាល័យកសិកម្ម ស្រុកសាមគ្គីមានជ័យ ក្រុមហ៊ុន REMIC អង្គការ ECHO។

បញ្ជ្រាបឱ្យស្គាល់ពីប្រភេទដី ទទួលព័ត៌មានពីការដាំបន្លែ បណ្តុះបណ្តាលពីការប្រើប្រាស់ជី ថ្នាំពុលកសិកម្មទៅតាមបទដ្ឋាន។

  • 研究人员

អង្គការផ្សេងៗ និស្សិត

ប្រមូលចងក្រងទិន្នន័យពីការផលិតបន្លែសុវត្ថិភាព។

  • NGO

អង្គការ LWD

ចូលរួមបង្កើតសហគន៍នេះឡើង បណ្តុះបណ្តាល និងសម្របសម្រួលផ្សេងៗនៅក្នុងសហគមន៍។

  • 私营部门

ក្រុមហ៊ុនផលិតជីសរីរាង្គសញ្ញាដំរីក្រហម ក្រុមហ៊ុន Angkor Green។

ផ្សព្វផ្សាយពីការប្រើប្រាស់ជីទៅតាមបទដ្ឋាន ផ្គត់ផ្គង់ជី ប្រជុំបណ្តុះបណ្តាលផ្សព្វផ្សាយពីថ្នាំកម្ចាត់ស្មៅ។

  • 地方政府

អាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ ភូមិ។

ជួយជម្រុញការចូលរួមរបស់ប្រជាជនមូលដ្ឋាន។

  • 国家政府(规划者、决策者)

ថ្នាក់ស្រុក

បណ្តុះបណ្តាលគោលនយោបាយកសិកម្ម។

如果涉及多个利益相关者,请注明领导机构:

LWD, ECHO, REMIC

3.2 当地土地使用者/当地社区参与该方法的不同阶段
当地土地使用者/当地社区的参与 指定参与人员并描述活动
启动/动机 互动 កសិករផលិតបន្លែសុវត្ថិភាព អាជ្ញាធរមូលដ្ឋាន ដើម្បីផ្សព្វផ្សាយពីគោលបំណងដែលត្រូវចងក្រងជាក្រុមដាំបន្លែសុវត្ថិភាព។ ដំណើរចងក្រងនេះក៏មានការជួយគាំទ្រពី LWD ផងដែរ។
计划 互动 កសិករផលិតបន្លែ LWD, ECHO, REMIC មន្ទីរកសិកម្មថ្នាក់ខេត្ត ការិយាល័យកសិកម្មថ្នាក់ស្រុក។ ដើម្បីស្វែងរកការសហការណ៍គ្នា។
实施 互动 សមាជិកសហគមន៍កសិកម្មបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល។ សមាជិកដែលមិនបានចូលរួមក្នុងក្រុមដាំបន្លែសុវត្ថិភាពក៏ចូលរួមក្នុងការវគ្គបណ្តុះបណ្តាលដែលផ្តល់ដោយគ្រូបង្គោលនៅក្នុងសហគមន៍ផ្ទាល់ ឬមន្ត្រីមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឬគ្រូបង្គោលមកពី LWD ឬ REMIC។ អ្នកចូលរួមរៀនសូត្រពីការអនុវត្តកសិកម្មល្អ និងពិភាក្សាពីបញ្ហាដែលពួកគេកំពុងជួបប្រទះផងដែរ។
监测/评估 互动 កសិករអ្នកផលិតបន្លែ, LWD, ECHO, REMICត្រួតពិនិត្យទៅលើការអនុវត្តន៍របស់កសិករស្របតាមស្តង់ដារបានកំណត់។ ទៅត្រួតពិនិត្យដល់កន្លែដាំបន្លែដោយផ្ទាល់។

3.3 流程图(如可用)

具体说明:

ដំណើរការចងក្រងក្រុមដាំបន្លែសុវត្ថិភាពនិងភាគីពាក់ព័ន្ធដែលចូលរួម

作者:

ជា ណាវិន

3.4 有关SLM技术选择的决策

具体说明谁有权决定选择要实施的技术:
  • 主要是土地使用者,由SLM专家提供支持
解释:

ដាំមិនមែនដំណាំតែមួយមុខ ហើយអនុវត្តការដាំវិលជុំ ដូចនេះអាចបម្រើដល់តម្រូវការទីផ្សារ។

  • ផ្តោតទៅលើតម្រូវការទីផ្សារ និងការពិភាក្សាគ្នាជាមួយអ្នកផលិត អ្នកទិញ

4. 技术支持、能力建设和知识管理

4.1 能力建设/培训

是否为土地使用者/其他利益相关者提供培训?:

明确受训人员:
  • 土地使用者
  • អ្នកដឹកនាំនៅក្នុងសហគមន៍
培训形式:
  • 在职
  • 农民对农民
  • 示范区域
  • 公开会议
  • 课程
培训形式:
  • គូសផែនទី
涵盖的主题:

ការគ្រប់គ្រងដី ការគ្រប់គ្រងពូជ ការគ្រប់គ្រងទឹក ការប្រើប្រាស់ជី ការប្រើប្រាស់ថ្នាំពុលកសិកម្ម។

4.2 咨询服务

土地使用者有权使用咨询服务吗?:

指明是否提供了咨询服务:
  • 在土地使用者的土地上
  • 在固定中心

4.3 机构强化(组织发展)

是否通过这种方法建立或加强了机构?:
  • 是,非常
具体说明机构的强化或建立程度:
  • 本地
说明机构、角色和职责、成员等。:

វាមានតែក្រុមមួយតែប៉ុណ្ណោះនៅក្នុងសហគមន៍កសិកម្មនៅក្នុង
ថ្នាក់ឃុំនោះ។

具体说明支持类型:
  • 财务
  • 能力建设/培训
  • 设备

4.4 监测和评估

监测和评估是该方法的一部分吗?:

注释:

ដោយមានការប្រជុំចូលរួមពីអ្នកប្រើប្រាស់ដី និងភាគីពាក់ព័ន្ធ

若是,该文件是否用于监测和评估?:

4.5 研究

研究是该方法的一部分吗?

明确话题:
  • 经济/市场营销
  • 生态学
  • 技术
提供进一步的细节,并指出是谁做的研究:

ការប្រជុំដោយមានការចូលរួមពីកសិករស និងភាគីពាក់ព័ន្ធដើម្បីពិភាក្សាលើតម្រូវការទីផ្សារ និងថាតើបច្ចេកទេសដែលកសិករអនុវត្តន៍មានផលជាវិជ្ជមានយ៉ាងដូចម្តេចទៅលើអ៊ីកូឡូស៊ី ឬមិនមានផលជាវិជ្ជមានទេ។

5. 融资和外部物质支持

5.1 该方法中SLM组成部分的年度预算

如果不知道准确的年度预算,请给出一个范围:
  • 10,000-100,000

5.2 为土地使用者提供财政/物质支援

土地使用者是否获得实施该技术的财政/物质支持?:

如果是,请具体说明支持的类型、条件和提供者:

ទទួលបានគ្រាប់ពូជ ការទទួលទិញបន្លែ

5.3 对特定投入的补贴(包括劳动力)

  • 设备
具体说明哪些投入得到了补贴 程度如何 对补贴做出具体说明
机械 充分融资 None
工具 部分融资 មានគោយន្តមួយគ្រឿងសម្រាប់ជួយសម្រួលដល់កសិករ។
部分融资
  • 农业
具体说明哪些投入得到了补贴 程度如何 对补贴做出具体说明
种子 លក់ក្នងតម្លៃទាបជាងទីផ្សារ។
化肥 部分融资 លក់ក្នងតម្លៃទាបជាងទីផ្សារ។
如果土地使用者的劳动力是一项重要的投入,那么是不是:
  • 自愿

5.4 信用

是否根据SLM活动的方法给予信用值?:

请具体指明授信方:

មីក្រូហិរញ្ញវត្ថុផ្តល់ឥនទានទៅដល់សហគមន៍កសិកម្មដើម្បីដំណើរការងារផ្សេងៗរបស់ខ្លួន បន្ទាប់មកសហគមន៍កសិកម្មក៏ប្រើឥនទានពីមីក្រូហិរញ្ញវត្ថុដើម្បីបន្តផ្តល់ដល់កសិករ។ ក្នុងនាមជាកសិគមន៍កសិកម្ម គឺមានឱកាសខ្ពស់ក្នុងការទទួលបានឥនទានពីមីក្រូហិរញ្ញវត្ថុ។

请具体指明信贷接收人:

បន្ទាប់ពីសហគមន៍កសិកម្មទទួលបានឥនទានហើយ រួចក៏ប្រើប្រាស់ឥនទាននោះផ្តល់ដល់អ្នកប្រើប្រាស់ដីដែលជាមាជិករបស់ខ្លួន។

5.5 其它激励或手段

是否有其他激励措施或工具用于促进SLM技术的实施?:

如果是,请具体说明:

ដាំបន្លែសុវត្ថិភាព បន្លែសរីរាង្គ

6. 影响分析和结论性陈述

6.1 方法的影响

该方法是否有助于当地土地使用者,提高利益相关者的参与度?:
  • 是,很少
  • 是,中等
  • 是,支持力度很大

ផ្តល់សិទ្ធិចូលរួម ជម្រុញឱ្យមានភាពក្លាហាន។

这种方法是否有助于基于证据的决策?:
  • 是,很少
  • 是,中等
  • 是,支持力度很大

រាល់ការសម្រេចចិត្តនានាឧទហារណ៍៖ តម្លៃបន្លែ បរិមាណដាំដុះ គុណភាព និងវិធីសាស្ត្រដាំដុះត្រូវតែធ្វើការពិភាក្សាជាមួយអ្នកប្រើប្រាស់ដី។ បន្ទាប់ពីបានចូលជាសមាជិកក្រុមបន្លៃសុវត្ថិភាព បន្លែអាចលក់បានតម្លៃខ្ពស់ និងកាត់បន្ថយការប្រើប្រាស់ជីគីមី។

该方法是否帮助土地使用者实施和维护SLM技术?:
  • 是,很少
  • 是,中等
  • 是,支持力度很大

បណ្តុះបណ្តាល និងជម្រុញកសិករឱ្យកាត់បន្ថយការប្រើប្រាស់ជីគីមី និងថ្នាំពុលសត្វល្អិត ប្រើប្រាស់ស្របតាមស្តង់ដារកំណត់ដើម្បីទទួលបានបន្លែសុវត្ថិភាព និងកាត់បន្ថយការធ្លាក់ចុះនូវគុណភាពដី។

该方法是否调动/改善了使用财务资源实施SLM的途径?:
  • 是,很少
  • 是,中等
  • 是,支持力度很大

មានការចូលរួមពីមីក្រូហិរញ្ញវត្ថុក្នុងការផ្តល់ឥណទាន។

该方法是否提高了土地使用者实施土地管理的知识和能力?:
  • 是,很少
  • 是,中等
  • 是,支持力度很大

ទទួលបានការបណ្តុះបណ្តាលពីការប្រើប្រាស់ជី ថ្នាំពុលកសិកម្មទៅតាមបទដ្ឋានបច្ចេកទេស។

该方法是否提高了其他利益相关者的知识和能力?:
  • 是,很少
  • 是,中等
  • 是,支持力度很大

ផ្តល់ការបណ្តុះបណ្តាល និងចែកចាយព័ត៌មានដល់ភាគីពាក់ព័ន្ធ។

该方法是否建立/加强了机构、利益相关者之间的合作?:
  • 是,很少
  • 是,中等
  • 是,支持力度很大

មានខ្សែចង្វាក់ផលិតកម្ម និងមានការសហការណ៍គ្នាទៅវិញទៅមករវាងអ្នកផលិត អ្នកទិញ អ្នកបណ្តុះបណ្តាល។ល។

该方法是否缓解了冲突?:
  • 是,很少
  • 是,中等
  • 是,支持力度很大

ក្រុមផលិតបន្លែសុវត្ថិភាពដាំដុះបន្លែក្នុងគោលបំណងទទួលបានតម្លៃខ្ពស់ដោយអនុវត្តន៍ទៅតាមស្តង់ដារ និងគោលការណ៍ណែនាំពីការដាំដុះ។ បន្លែត្រូវបានចាត់ជា៣ចំណាត់ថ្នាក់ គឺបន្លែលេខ ១ លេខ២ និងលេខ៣។ បន្ទាប់ពីប្រមូលផល អ្នកទិញនឹងធ្វើការតេស្តទៅលើបន្លែថាតើបន្លែនោះក្នុងចំណាត់លេខ១ ឬយ៉ាងណា។ប្រសិនបើតេសត្តឃើញថាបន្លែមួយចំនួនស្ថិតក្នុងចំណាត់ថ្នាក់លេខ ២ និងលេខ ៣ដូចនេះក្រុមហ៊ុនមិនទទួលទិញឡើយ។ នៅក្នុងករណីនេះ AC បានព្យាយាមសហការណ៍ជាមួយឈ្មួញនៅក្នុងតំបន់ ឬទាក់ទងផ្សារនៅក្នុងតំបន់ដើម្បីជួយទិញបន្លែដែលមិនត្រូវបានទិញដោយក្រុមហ៊ុន។ បញ្ហានេះជួនកាលក៏ធ្វើឱ្យអ្នកប្រើប្រាស់ដីមិនមានការសប្បាយចិត្តផងដែរដោយសារក្រុមហ៊ុនមិនបានទិញបន្លែទាំងអស់ដែលគាត់បានប្រមូលផល។

该方法是否有助于社会和经济弱势群体?:
  • 是,很少
  • 是,中等
  • 是,支持力度很大
该方法是否改善了性别平等并赋予女性权力?:
  • 是,很少
  • 是,中等
  • 是,支持力度很大

មានការចូលរួមពីស្ត្រីច្រើននៅក្នុងសហគន៍មានអ្នកដឹងនាំ និងបុគ្គលិកភាគច្រើនជាស្ត្រី។

该方法是否鼓励年轻人/下一代土地使用者参与SLM?:
  • 是,很少
  • 是,中等
  • 是,支持力度很大
该方法是否改善了粮食安全/改善了营养?:
  • 是,很少
  • 是,中等
  • 是,支持力度很大

បន្លែមានសុវត្ថិភាពធានារដល់សុខភាពអ្នកផលិត និងអ្នកប្រើប្រាស់។

该方法是否改善了市场准入?:
  • 是,很少
  • 是,中等
  • 是,支持力度很大

តាមរយៈការដាំដុះបន្លែសុវត្ថិភាព កសិករអាចលក់បានតម្លែខ្ពស់ជាងប្រសិនប្រៀបធៀបជាមួយការដាំដុះធម្មតាដោយប្រើប្រាស់ជីគីមី និងប្រើថ្នាំពុលកសិកម្មកម្រិតខ្ពស់ខ្លាំង។

该方法是否提高了土地使用者适应气候变化/极端情况和减轻气候相关灾害的能力?:
  • 是,很少
  • 是,中等
  • 是,支持力度很大

ការដាំដំណាំចម្រុះ ការដាំដំណាំវិលជុំ។

该方法是否会带来就业、收入机会?:
  • 是,很少
  • 是,中等
  • 是,支持力度很大

កាត់បន្ថយចំណាកស្រុក ទទួលបានប្រាក់ចំណូល។

6.2 土地使用者实施SLM的主要动机

  • 增加生产
  • 增加利润(能力),提高成本效益比
  • 减少土地退化
  • 规章制度(罚款)/执行
  • 加入运动/项目/团体/网络
  • 环境意识
  • 提高SLM知识和技能

6.3 方法活动的可持续性

土地使用者能否维持通过该方法实施的措施(无外部支持的情况下)?:
若是,请说明如何维持:

ការដាំបន្លែសុវត្ថិភាពអាចមានទីផ្សារខ្ពស់ជាងបន្លែដែលមានប្រើគីមី និងថ្នាំពុលកសិកម្មមិិនត្រឹមត្រូវ។

6.4 该方法的长处/优点

土地使用者眼中的长处/优势/机会
ទទួលបានបន្លែសុវត្ថិភាពដែលមានទីផ្សារ។
ទទួលបានចំណេះដឹងពីការគ្រប់គ្រងដីប្រកបដោយចីរភាព ទទួលបានការ
បណ្តុះបណ្តាល។
编制者或其他关键资源人员认为的长处/优势/机会
ទទួលបានបន្លែសុវត្ថិភាពដែលមានទីផ្សារល្អនិងតម្លៃខ្ពស់។
ទទួលបានចំណេះដឹងលើការគ្រប់គ្រងដីប្រកបដោយចីរភាពតាមរយៈការបណ្តុះបណ្តាល។ ការបណ្តុះបណ្តាល គឺណែនាំគាត់មិនឱ្យប្រើប្រាស់ជីគីមី និងត្រឡប់មកប្រើជីសរីរាង្គ និងពាក់កណ្តាលសរីរាង្គដែលទិញពីក្រុមហ៊ុនជីមានលិខិតអនុញ្ញាតពីក្រួសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។លើសពីនេះទៅទៀត ក៏លើកទឹកចិត្តកសិករឱ្យបន្តការចិញ្ចឹមសត្វគោដើម្បីយកលាមកជាជីធម្មជាតិ និងជម្រុញពួកគាត់ឱ្យបង្កើតជីសរីរាង្គដោយខ្លួនឯងដូចជា៖ជីកំប៉ុស្ត ឬជីស្រស់ដើម្បីកាត់បន្ថយការចំណាយថ្លៃចំណាយលើការទិញជីពីក្រុមហ៊ុន និងជម្រុញពួកគាត់ឱ្យប្រើប្រាស់ថ្នាំពុលធម្មជាតិ ដាំដុះដំណាំឆ្លាស់ ដំណាំវិលជុំ។ល។
មានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរកសិកម្ម ទាំងថ្នាក់ស្រុក ថ្នាក់ខេត្ត និងការគាំទ្រពីអាជ្ញាធរមូលដ្ឋាន។

6.5 该方法的弱点/缺点以及克服它们的方法

土地使用者认为的弱点/缺点/风险 如何克服它们?
ទីផ្សារនៅមានកម្រិតបន្លែដែលដាំបានសហគមន៍មិនអាចទទួលទិញទាំង
អស់បាននោះទេ។
ច្នៃប្រឌិតខ្លួនឯង ទាក់ទងគ្រប់បណ្តាញ ស្វែងរកឈ្មួញកណ្តាលក្នុងការទិញបន្លែ។
编制者或其他关键资源人员认为的弱点/缺点/风险 如何克服它们?
សហគមន៍ទទួលទិញតែបន្លែលេខ១ ចំណែកឯបន្លែលេខ២ និងលេខ ៣មិនទទួលទិញ។ ស្វែងរកឈ្មួញកណ្តាល បណ្តាញទៅតាមទីផ្សារនៅក្នុងតំបន់។

7. 参考和链接

7.1 方法/信息来源

  • 实地考察、实地调查
  • 与土地使用者的访谈

២ នាក់

  • 与SLM专业人员/专家的访谈

៣ នាក់

模块