这是该案例的一个过时的非现行版本。 转到当前版本.
技术
闲置

ការប្រើប្រាស់ក្រដាសកាសែតចាស់ៗសម្រាប់ការពារផ្លែ និងមែកឫស្សីសម្រាប់​ជាទ្រើង​ក្នុង​ផលិតកម្មដំណាំម្រះ [柬埔寨]

ការដាំម្រះ

technologies_2101 - 柬埔寨

完整性: 92%

1. 一般信息

1.2 参与该技术评估和文件编制的资源人员和机构的联系方式

关键资源人

ភ្នាក់ងារផ្សព្វផ្សាយ ឃុំសោប:

សុភ័ក្រ សុង

(+855) 97 942 33 88

មិនមានអ៊ីម៉ែល

សាលាឃុំសោប

ភូមិសោបលើ ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

柬埔寨

អនុប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវកសិកម្ម និងបរិស្ថាននៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម:

សុភា ទឹម

(+855) 12 291 592

stim3993@gmail.com / sopheatim2012@yahoo.com

មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវកសិកម្ម និងបរិស្ថាននៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម

ភូមិខ្វា សង្កាត់ដង្កោ ខ័ណ្ដដង្កោ រាជធានីភ្នំពេញ

柬埔寨

ប្រធានការិយាល័យកសិកម្មស្រុកសំបូរ:
土地使用者:

ចាន់ណាក់ ហ៊ួន

(+855) 90 80 824

មិនមានអ៊ីម៉ែល

កសិករ

ភូមិព្រែករកា ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

柬埔寨

មន្ត្រីការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកចិត្របុរី:

សារ៉ាវុធ លី

(+855) 89 796 786

saravuthly123@gmail.com

ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកចិត្របុរី

ភូមិខ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ

柬埔寨

有助于对技术进行记录/评估的项目名称(如相关)
Scaling-up SLM practices by smallholder farmers (IFAD)
有助于对技术进行记录/评估的机构名称(如相关)
Royal University of Agriculture (RUA) - 柬埔寨

1.3 关于使用通过WOCAT记录的数据的条件

(现场)数据是什么时候汇编的?:

10/04/2017

编制者和关键资源人员接受有关使用通过WOCAT记录数据的条件。:

1.4 所述技术的可持续性声明

这里所描述的技术在土地退化方面是否存在问题,导致无法被认为是一种可持续的土地管理技术?:

2. SLM技术的说明

2.1 技术简介

技术定义:

ការ​ប្រើ​ក្រដាស​កាសែត​ចាស់ៗ​​រុំ​ស្រោប​ផ្លែ​ម្រះ គឺ​ក្នុង​គោល​បំណង​ការពារ​ផ្លែ​តាម​បែប​រូបសាស្ត្រ​ទប់ទល់​នឹង សត្វ​ល្អិត កំដៅ​ថ្ងៃ​ និង​ជៀសវាង​ការ​ប៉ះ​ផ្ទាល់​នឹង​ថ្នាំ​ពុល​នៅ​ពេល​មាន​តម្រូវ​ការ​បាញ់​ថ្នាំ។ ការ​ដាំ​នេះ​កសិករ​បាន​ប្រើ ជី​លាមក​គោក្របី ជី​ក្បាល​ត្រី ​ដោយ​រួម​ផ្សំ​នឹង​ជី​អ៊ុយរ៉េ (46-0-0) ដើម្បី​បង្កើន​គុណភាព​ដី។

2.2 技术的详细说明

说明:

ដំណាំ​ម្រះ​ជា​ដំណាំ​ឡើង​ទ្រើង​ដែល​គេ​អាច​ដាំ​បាន​ពេញ​មួយ​ឆ្នាំ ប៉ុន្តែ​មិន​ត្រូវ​ដាំ​នៅ​តំបន់​ដែល​មាន​ខ្យល់​បក់​ខ្លាំង​ឡើយ ព្រោះ​វា​ធ្វើ​ឲ្យ​មាន​ការ​លូតលាស់​យឺត។ ដំណាំ​នេះ​ត្រូវ​ការ​ដី​ដែល​មាន​ជីជាតិ​ខ្ពស់​ជាង​ដំណាំ​ផ្សេងៗ​ទៀត​ក្នុង​គ្រួសារ​តែ​មួយ (Cucurbitaceae) ហើយ​ដី​ដែល​អំណោយ​ផល​សម្រាប់​ដំណាំ​នេះ គឺ​ជា​ដី​ដែល​ជ្រាប​ទឹក​បាន​ល្អ ឬ​ដី​ល្បាប់​ល្បាយ​ខ្សាច់​ដែល​មាន pH ចន្លោះ ៦ ទៅ ៦,៨។ ជា​ពិសេស​ដី​ដែល​ល្អ​បំផុត​នោះ គឺ​ដី​តាម​មាត់​ទន្លេ ស្ទឹង បឹងបួរ​ដែល​សម្បូរ​សារ​ធាតុ​មមោក។ ដំណាំ​ម្រះ​ជា​ដំណាំ​មួយ​ប្រភេទ​ដែល​តែងតែ​ទទួល​រង​ការ​បំផ្លាញ​ពី​សត្វល្អិត និង​ជំងឺ​ផ្សេងៗ។ ចំពោះ​ដំណាំ​ម្រះ​បញ្ហា​សំខាន់ គឺ​ការ​ខូចខាត​ផ្លែ​ដោយ​សត្វ​ទិច ដូច​នេះ​គេ​បាន​ប្រើ​ប្រាស់​ប្លាស្ទិច ក្រដាស ឬ​សម្ភារៈ​ផ្សេងៗ​ក្នុង​ការ​រុំផ្លែ​ដើម្បី​ការពារ​ម្រះ​ពី​សត្វល្អិត​បំផ្លាញ។ ជាង​នេះ​ទៅ​ទៀត​ដំណាំ​នេះ​ត្រូវ​ការ​ទ្រើង ដែល​ភាគ​ច្រើន​គេ​ប្រើ​ប្រាស់​សំណាញ់ ដែល​សម្ភារៈ​ទាំង​នេះ​ត្រូវ​ចំណាយ​ច្រើន (Agritoday, 2016)។

ក្នុង​ករណី​សិក្សា​នេះ កសិករ​បាន​ដាំ​ម្រះ​ដោយ​ប្រើ​មែក​ឫស្សី ឬ​ចុង​ឫស្សី​សម្រាប់​ជា​ទ្រើង​ឱ្យ​ដំណាំ​វា​ឡើង។ គាត់​បាន​រុំផ្លែ​ដោយ​ប្រើ​ក្រដាស​កាសែត​ចាស់ៗ ដោយ​វា​មិន​ចំណាយ​ថវិកា​ក្នុង​ការ​ទិញ​ច្រើន​ដូច​ការ​ដាំ​ដោយ​ប្រើ​សំណាញ់ ឬ​ក្រដាស​សឺមី (ក្រដាស​ពណ៌​គគីរ​សម្រាប់​ដាក់​ឯកសារ​ទំហំ​តូច​ល្មម) ដែល​មាន​តម្លៃ​ថ្លៃ​ជាង​នោះ​ទេ។ មែក​ឫស្សី​ដែល​គាត់​ប្រមូល​បាន​អាច​ប្រើ​បាន​រយៈពេល​ពីរ​ឆ្នាំ ហើយ​ក្នុង​មួយ​ឆ្នាំ​គាត់​ប្រើ​បាន​បី​ទៅ​បួន​ដង។ ចំណែក​ឯ​ក្រដាស់​កាសែត​ដែល​ទិញ​មក​ប្រើប្រាស់​វិញ គឺ​គាត់​អាច​ប្រើ​បាន​ពីរ​ទៅ​បី​ដង​ដែល​មិន​ត្រឹម​តែ​កាត់​បន្ថយ​ចំណាយ​នោះ​ទេ​តែ​ក៏​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ដែរ។ ការ​រុំផ្លែ​ជា​មួយ​ក្រដាស​កាសែត គឺ​មាន​លក្ខណៈ​ល្អ​ជាង​ការ​ប្រើ​ថង់​ប្លាស្ទិច​មក​រុំ ឬ​ក្រដាស​សៀវភៅ​ធម្មតា​ដោយសារ​ថង់​ប្លាស្ទិច​ងាយ​នឹង​ក្តៅ​ហប់ ហើយ​ក្រដាស​សៀវភៅ​ងាយ​នឹង​ខូច​ខាត​នៅ​ពេល​មាន​ភ្លៀង ឬ​ត្រូវ​ទឹក ។ គោល​បំណង​សំខាន់​ក្នុង​ការ​រុំ​ស្រោប​ផ្លែ​ម្រះ​ដោយ​ក្រដាស​កាសែត​នេះ គឺ​ដើម្បី​ការពារ​ផ្លែ​ពី​សត្វល្អិត​ជា​ពិសេស​សត្វ​ស្រាំង​ទិច ​ការពារ​កំដៅ​ថ្ងៃ ធ្វើ​ឱ្យ​ផ្លែ​មាន​ពណ៌​ស​ស្អាត និង​ការពារ​ពេល​បាញ់​ថ្នាំ​កំចាត់​សត្វល្អិត​កុំ​ឱ្យ​ថ្នាំ​ប៉ះ​ផ្ទាល់​ទៅ​នឹង​ផ្លែ។ ការ​បាញ់​ថ្នាំ​កំចាត់​សត្វ​ល្អិត​ធ្វើ​ឡើង​ជា​មធ្យម គឺ​​ពី​ ៧ ទៅ ១០ ថ្ងៃ​ទើប​បាញ់​ម្តង​ដើម្បី​ការពារ​សត្វ​ល្អិត។ កសិករ​អាច​ប្រមូល​ផល​ក្នុង​រយៈពេល​ប្រមាណ​ជា ១៥ថ្ងៃ ក្រោយ​បន្ទាប់​ពី​ខ្ទាស់។

ដោយ​តំបន់​នេះ​ជា​តំបន់​លិច​ទឹក​ពី​ទន្លេ​មេគង្គ ដូច្នេះ​គេ​មិន​ទាន់​អាច​ដាំ​ដុះបាន​ក្នុង​រដូវ​វស្សា គឺ​នៅ​ក្នុង​អំឡុង​ខែ​សីហា ឬ​ខែ​តុលា​បាន​ទេ។ បន្ទាប់​ពី​ទឹក​ស្រក​ ទើប​រៀប​ចំ​ភ្ជួរ​ដី​ហាល​ចោល​រយៈពេល ១៥ថ្ងៃ ហើយ​ភ្ជួរ​ដី​ម្តង​ទៀត​រួច​រាស់​ឱ្យ​ម៉ដ្ឋ​ហើយ​ហាល​ចោល​រយៈពេល​បី​ថ្ងៃ​ទៀត។ ការ​ភ្ជួរ​ដី គឺ​មិន​មាន​ដាក់​ជី​អ្វី​ទាំងអស់ រី​ឯ​ការ​ដាំ គឺ​យក​ចប​មក​ឆូត​ចំ​កណ្ដាល​ចង្អួរ​តាម​ខ្សែ​បន្ទាត់​ដែល​មាន​គម្លាត ១,២ ម៉ែត្រ ពី​បន្ទាត់​មួយ​ទៅ​បន្ទាត់​មួយ រួច​ហើយ​ដាក់​គ្រាប់​ដាំ​តាម​បន្ទាត់​នោះ ដោយ​ទុក​ចន្លោះ​ពី​គុម្ព​មួយ​ទៅ​គុម្ព​មួយ​ទៀត​ប្រវែង ៤០សង់ទីម៉ែត្រ រួច​ហើយ​យក​ជី​លាមក​គោ ឬ​ក្របី (ជី​កំប៉ុស្តិ៍) រោយ​ពី​លើ​រួច​ធ្វើ​ការ​ស្រោច​ទឹក។ គ្រាប់​មុន​យក​ទៅ​ដាំ​ត្រូវ​យក​ទៅ​ត្រាំ​ទឹក​រយៈពេល ២ ម៉ោង រួច​រុំ​គ្រាប់​ពូជ​នឹង​ក្រណាត់ ហើយ​ផ្សើម​ទឹក​ជា​ប្រចាំ​ផ្អាប់​ទុក​រយៈពេល ៤ ទៅ ៥ថ្ងៃ​រហូត​ដល់​ចេញ​ពន្លក​ទើប​យក​ទៅ​ដាំ។ បន្ទាប់​ពី​ម្រះ​អាយុ​បាន ១៥ថ្ងៃ មក​ចាប់​ផ្ដើម​ដាក់​ទ្រើង​ម្រះ​ដោយ​ប្រើ​មែក​ឫស្សី​ដែល​មាន​ប្រវែង​ប្រមាណ​ជា ១,៧ម៉ែត្រ ដោត​ប្រមាណ​ជា ១០ សម ពី​គុម្ព​ម្រះ​នីមួយៗ។ ក្រោយ​ពេល​ដោត​ទ្រើង​រយៈពេល ១៥ថ្ងៃ គេ​ជ្រុំ​ដី​ម្ដង​ទៀត ហើយ​ស្រោច​ជី​ក្បាល​ត្រី​ដោយ​លាយ​ជា​មួយ​ជី​អ៊ុយរ៉េ​បន្តិច។ ការ​ដាក់​ជី​នេះ គឺ​ដាក់​ចម្ងាយ​ពី​គល់​ប្រហែល ៣០ ទៅ ៤០ សង់ទីម៉ែត្រ ឬ​អាច​ដាក់​ចន្លោះ​គុម្ព​ដំណាំ ហើយ​ក៏​អាច​ដាក់​ជី​លាមក​គោ​រួម​ជា​មួយ​ជីអ៊ុយរ៉េ​ផងដែរ។ ចំណែក​ការ​ស្រោច​ទឹក គឺ​ប្រព្រឹត្ត​ទៅ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ គឺ​ពេល​ព្រឹក និង​ពេល​ល្ងាច។ ការ​ស្រោច​ស្រព​នេះ គឺ​ប្រើ​ម៉ាស៊ីន​បូម​ទឹក​ពី​បឹង​ដែល​នៅ​ជិត។ ពិត​មែន​តែ​មាន​ការ​ប្រើ​ថ្នាំ​កំចាត់​សត្វល្អិត​ជា​ប្រចាំ តែ​ប្រសិន​ជា​មិន​ប្រើ​ក្រដាស​កាសែត​រុំ​ការពារ​ផ្លែ​ទេ គឺ​ផ្លែ​នៅ​តែ​ទទួល​រង​សត្វទិច ធ្វើ​ឱ្យ​ក្តិប​ជ្រុះ ក្រិន ឬ​ទម្រង់​ផ្លែ​មិន​ប្រក្រតី ម៉្យាង​ទៀត​ផ្លែ​មាន​ពណ៌​មិន​ស្អាត ហើយ​អាច​មាន​ហានីភ័យ​ដល់​សុខភាព​ដោយ​ផ្លែ​មាន​ការ​ប៉ះពាល់​នឹង​ថ្នាំ​ពុល​ដោយ​ផ្ទាល់។ តាម​កសិករ​ផ្ទាល់​គាត់​សង្កេត​ឃើញ​ថា​ការ​រួម​ផ្សំ​វិធាន​រូបសាស្រ្ត​នេះ​ មាន​ភាព​ងាយ​ស្រួល ហើយ​ចាប់​តាំង​ពី​ពេល​ប្រើ​បច្ចេកទេស​នេះ​មក ប្រាក់​ចំណូល​មាន​ភាព​កាន់​តែ​ប្រសើរ​ព្រោះ​ផលិត​ផល​មាន​គុណភាព​ល្អ ហើយ​ទិន្ន​ផល​ក៏​បាន​ខ្ពស់។

2.3 技术照片

关于照片的一般说明:

ការ​ចុះ​ប្រមូល​ទិន្នន័យ​ធ្វើ​ឡើង​នៅ​ដំណាក់​កាល​ដែល​ម្រះ​កំពុង​ប្រមូល​ផល។

2.4 技术视频

注释、简短说明:

មិនមាន

摄影师的名字:

មិនមាន

2.5 已应用该技术的、本评估所涵盖的国家/地区/地点

国家:

柬埔寨

区域/州/省:

ភូមិព្រែករកា ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

有关地点的进一步说明:

ជាតំបន់ដីទំនាបលិចទឹកនៅខែ សីហា ដល់ខែកញ្ញា ដែលមិនអាចដាំដុះបាន

2.6 实施日期

如果不知道确切的年份,请说明大概的日期:
  • 10-50年前

2.7 技术介绍

详细说明该技术是如何引入的:
  • 作为传统系统的一部分(> 50 年)
注释(项目类型等):

ធ្វើ​​តាម​​ទម្លាប់​​ពី​​ម្តាយ​​ដែល​ឃើញ​គាត់​ប្រើ​​មែក​ឈើ​ធ្វើ​ជា​ទ្រើង ដោយ​សារ​មែក​ឫស្សី​​ងាយ​ស្រួល​រក​ ដូចនេះ​ក៏​ប្តូរ​មក​ប្រើ​មែក​ឫស្សី​ដោយ​វា​មិន​ខុស​ប្លែក​ពី​មែក​ឈើ​ដ៏​ទៃ។

3. SLM技术的分类

3.1 该技术的主要目的

  • 改良生产

3.2 应用该技术的当前土地利用类型

农田

农田

  • 一年一作
主要农作物(经济作物及粮食作物):

ម្រះអាចប្រមូលផលបានរយៈពេល ១ ខែកន្លះ។

注释:

គាត់​អាច​ដាំ​ដំណាំ​បាន​ចាប់​ពី​ចុង ខែ​វិច្ឆិកា រហូត​ដល់ ខែ​កក្កដា ព្រោះ​ទឹក​នឹង​ចាប់​ផ្តើម​លិច​ចម្ការ​ចាប់​ពី​ខែ​សីហា ដល់ ខែ​តុលា​ធ្វើ​ឱ្យ​ការ​ដាំដុះ​មិន​អាច​ប្រព្រឹត្តិ​ទៅ​បាន។

如果由于技术的实施而导致土地用途发生变化,则在技术实施前说明土地利的用途。:

ពី​មុន​ជា​ដី​ដាំ​ពោត ត្រសក់ និងល្ង

3.3 有关土地利用的更多信息

该技术所应用土地的供水:
  • 混合雨水灌溉
注释:

ទឹក​បឹង​ដែល​នៅ​ចំងាយ​ប្រហែល ៥០០ ម៉ែត្រ (បឹង​ធ្លាប់​រីង​ទឹក​នៅ​ឆ្នាំ​មុនៗ​ព្រោះ​ក្តៅ​ខ្លាំង)។

每年的生长季节数:
  • 2
具体说明:

ដាំ​នៅ​ដើម​ខែ​ធ្នូលើកទី១ និង​ចុង​ខែ​កុម្ភៈ​លើក​ទី២

3.4 该技术所属的SLM组

  • 土壤肥力综合管理
  • 病虫害综合管理(包括有机农业)

3.5 技术传播

具体说明该技术的分布:
  • 均匀地分布在一个区域
如果该技术均匀地分布在一个区域上,请注明覆盖的大致区域。:
  • < 0.1 平方千米(10 公顷)
注释:

គាត់​ដាំ​ម្រះ​ទំហំ​ដី ២១០០ ម៉ែត្រការ៉េ ជួល​គេ​ដោយ​ដាំ​ម្រះ ១ សារ​គេ​យក​តម្លៃ ១០០០០០ រៀល។

3.6 包含该技术的可持续土地管理措施

农艺措施

农艺措施

  • A1:植被和土壤覆盖层
  • A2:有机质/土壤肥力
其它措施

其它措施

注释:

ប្រើក្រដាសកាសែតរុំផ្លែម្រះ

3.7 该技术强调的主要土地退化类型

化学性土壤退化

化学性土壤退化

  • Cn:肥力下降和有机质含量下降(非侵蚀所致)
生物性退化

生物性退化

  • Bc:植被覆盖的减少
  • Bl:土壤寿命损失

3.8 防止、减少或恢复土地退化

具体数量名该技术与土地退化有关的目标:
  • 防止土地退化
注释:

មុនពេលកសិករជួលដីនោះវាត្រូវបានគ្របដណ្តប់ដោយពពួកបន្លាយួន ដែលត្រូវបានគេស្គាល់ថាជាដំណាំជួយបង្កើនអាសូត។ នៅពេលដែលកសិករបានជួលដីហើយគាត់បានដុតពពួកបន្លាយួនទាំងនោះហើយទទួលបានដីដែលមានជីជាតិល្អ (មិនត្រូវការប្រើជីច្រើនទេ) ។

4. 技术规范、实施活动、投入和成本

4.1 该技术的技术图纸

作者:

បណ្ឌិត សូ ថន និងលោក​ ឃួន សុផល

日期:

10/04/2017

4.2 技术规范/技术图纸说明

ទំហំ​ចំការ​ម្រះ​មាន​ផ្ទៃ ២១០០ ម៉ែត្រ (ទទឹង ៣០ ម៉ែត្រ x បណ្តោយ ៧០ ម៉ែត្រ) ចំនួន​រង​ប្រហែល ២៥ រង ប្រវែង​រង​មាន​ចំងាយ ៧០ ម៉ែត្រ ប្រវែង​ពី​គល់​ម្រះ​មួយ​ទៅ​គល់​ម្រះ​មួយ​ទៀត​មាន​ប្រវែង ៤០ សង់ទីម៉ែត្រ ប្រវែង​ពី​រង​ម្រះ​មួយ​ទៅ​រង​ម្រះ​មួយ​ទៀត​មាន​ប្រវែង ១,២ ម៉ែត្រ ទ្រើង​មាន​កម្ពស់​ប្រហែល ១.៧០ ម៉ែត្រ។ បន្ទាប់​​មក​​ផ្លែ​​ត្រូវ​​បាន​​រុំ​​ជា​​មួយ​​ក្រដាស​​កាសែត​​ដើម្បី​​ការពារ​​ពី​​កំដៅ​​ថ្ងៃ សត្វ​​ល្អិត និង​​ថ្នាំ​ពុល​​ដែល​​បាន​​ប្រើ​​សម្រាប់​​បាញ់​​សត្វ​ល្អិត​​ដែល​​​ប៉ះ​ផ្ទាល់​​ទៅ​នឹង​​ផ្លែ ព្រម​​ទាំង​​ធ្វើ​​អោយ​​ផ្លែ​​មាន​​ពណ៌​ស​​ល្អ។

4.3 有关投入和成本计算的一般信息

具体说明成本和投入是如何计算的:
  • 每个技术区域
注明尺寸和面积单位:

២១០០ ម៉ែត្រការ៉េ

其它/国家货币(具体说明):

រៀល

注明美元与当地货币的汇率(如相关):1美元=:

4000.0

注明雇用劳工的每日平均工资成本:

20000 រៀល

4.4 技术建立活动

活动 措施类型 时间
1. ភ្ជួរដីហាលចោលលើកទី ១ ទុករយៈពេល ១៥ ថ្ងៃ 农业学的 ខែធ្នូ
2. ភ្ជួរដីម្តងទៀតលើកទី ២ ទុកចោល ៣ ថ្ងៃ 农业学的 ខែធ្នូ
3. បណ្តុះកូន និងផ្សាំកូន 农业学的 ខែធ្នូ
4. ឆូតរង និងដាំកូន 农业学的 ខែមករា
5. ស្រោចទឹក 农业学的 ខែមករា
6. ការដើរប្រមូលមែកឫស្សីទុក 管理 ខែវិច្ឆិកា
7. ការត្រៀមជីក្បាលត្រី ជីកំប៉ុស្តិ៍ និងជីអ៊ុយរ៉េ (៤៦-០-០) 管理 ខែសីហា ឬខែកញ្ញា
8. ការត្រៀមក្រដាសកាសែតទុកខ្ទាស់ផ្លែម្រះ 管理 ខែធ្នូ
9. ការទិញសម្ភារៈផ្សេងៗដូចជា ចប កាំបិត កញ្ឆេរ ម៉ាស៊ីនបូមទឹក 管理 ខែវិច្ឆិកា
10. គ្រាប់ពូជគាត់ទុកដោយខ្លួនឯង 管理 ខែមិនា
注释:

ភាគ​ច្រើន​កសិករ​ប្រើ​ពលកម្ម​ផ្ទាល់​​​ ហើយ​នៅ​ពេល​ដែល​គាត់​ប្រមូល​ផល​ម្រះ​គាត់​ទុក​ពូជ​ខ្លះ។

4.5 技术建立所需要的费用和投入

对投入进行具体说明 单位 数量 单位成本 每项投入的总成本 土地使用者承担的成本%
劳动力 បណ្តុះកូន និងស្រោចទឹក នាក់/ថ្ងៃ 3.5 20000.0 70000.0 100.0
劳动力 ភ្ជួរដី ២លើក នាក់/ថ្ងៃ 3.75 20000.0 75000.0 100.0
劳动力 ឆូតរង និងដាំកូន នាក់/ថ្ងៃ 8.0 20000.0 160000.0 100.0
设备 ម៉ាស៊ីនបូមទឹក គ្រឿង 1.0 1600000.0 1600000.0 100.0
设备 ចប ផ្លែ 2.0 20000.0 40000.0 100.0
设备 កាំបិត ផ្លែ 2.0 20000.0 40000.0 100.0
设备 កញ្ឆេរ គូ 1.0 5000.0 5000.0 100.0
植物材料 គ្រាប់ពូជ គ្រាប់ 3000.0 60.0 180000.0 100.0
肥料和杀菌剂 ជីក្បាលត្រី ជីកំប៉ុស្តិ៍ និងជីអ៊ុយរ៉េ (៤៦-០-០) គីឡូក្រាម 200.0 2500.0 500000.0 100.0
施工材料 មែកឫស្សី ដើម 100.0 5000.0 500000.0 100.0
其它 ក្រដាសកាសែត គីឡូក្រាម 40.0 1000.0 40000.0 100.0
其它 ធុងបាញ់ថ្នាំ គ្រឿង 1.0 80000.0 80000.0 100.0
技术建立所需总成本 3290000.0

4.6 维护/经常性活动

活动 措施类型 时间/频率
1. ជ្រោយដី និងដាក់ដី 农业学的 ពេល​កូន​ដុះ​បាន ១៥ ថ្ងៃ
2. ពូនគល់ ដាក់ជី និងដោតទ្រើង 结构性的 ក្រោយ​ជ្រោយ​ដី​រយៈពេល ១៥ ថ្ងៃ
3. ស្រោចទឺក 农业学的 រាល់​ថ្ងៃ (ព្រឹក ល្ងាច)
4. ត្រួត​ពិនិត្យ​សត្វ​បំផ្លាញ​លើ​ដំណាំ 管理 រាល់​ថ្ងៃ
5. ខ្ទាស់​ក្រដាស​កាសែត​រុំ​ផ្លែ 管理 នៅ​ពេល​ម្រះ​ហូត​កន្លះ​
6. ការ​បាញ់​ថ្នាំ​ការពារ​សត្វ​ល្អិត 管理 នៅ​ពេល​មាន​សត្វ​ល្អិត​បាញ់​មួយ​សប្តាហ៍​ម្តង
7. ស្រោច​ជី​ក្បាល​ត្រី ជី​លាមក​សត្វ និង​ជី​អ៊ុយរ៉េ 管理 មួយ​វដ្ត​ដំណាំ​ដាក់ ៣ ដង
注释:

មួយ​វដ្ត​ដំណាំ​​របស់​ម្រះ​មាន​រយៈពេល ៣ខែ។

4.7 维护/经常性活动所需要的费用和投入(每年)

对投入进行具体说明 单位 数量 单位成本 每项投入的总成本 土地使用者承担的成本%
劳动力 ជ្រុំដីពូនគុល និងដាក់ទ្រើងម្រះ នាក់/ថ្ងៃ 8.0 20000.0 160000.0 100.0
肥料和杀菌剂 ជីអ៊ុយរ៉េ គីឡូក្រាម 6.0 2500.0 15000.0 100.0
肥料和杀菌剂 ថ្នាំសត្វល្អិត ដប 2.0 15000.0 30000.0 100.0
肥料和杀菌剂 ក្បាលត្រី គីឡូក្រាម 50.0 600.0 30000.0 100.0
其它 ប្រេង​សម្រាប់​បូម​ទឹក​ស្រោច​ដំណាំ (រយៈពេល​បី​ខែ) លីត្រ 45.0 3200.0 144000.0 100.0
技术维护所需总成本 379000.0

4.8 影响成本的最重要因素

描述影响成本的最决定性因素:

គាត់ត្រូវចំណាយច្រើនលើម៉ាស៊ីនបូមទឹក និងជីក្បាលត្រីក៏ដូចជាជីកំប៉ុស្តិ៍។

5. 自然和人文环境

5.1 气候

年降雨量
  • < 250毫米
  • 251-500毫米
  • 501-750毫米
  • 751-1,000毫米
  • 1,001-1,500毫米
  • 1,501-2,000毫米
  • 2,001-3,000毫米
  • 3,001-4,000毫米
  • > 4,000毫米
指定年平均降雨量(若已知),单位为mm:

1138.20

有关降雨的规范/注释:

បរិមាណ​ទឹក​ភ្លៀង​នៅ​ឆ្នាំ ២០១៥​ គឺ ១១៣៨.២ មម ឆ្នាំ ២០១៤​ គឺ ១៦៩៦.៥ មម និងឆ្នាំ ២០១៣ គឺ ១៦៦១.៨ មម។

注明所考虑的参考气象站名称:

មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម នាយកដ្ឋានឧតុនិយម (២០១៥)

农业气候带
  • 半湿润

អាកាស​ធាតុ​ក្តៅ​ហើយ​សើម ហើយ​មាន ២​ រដូវ គឺ​រដូវប្រាំង និង​រដូវស្សា ហើយ​ឆ្នាំ​មុន​អាកាសធាតុ​ក្តៅ​ជាង​រាល់​ឆ្នាំ។

5.2 地形

平均坡度:
  • 水平(0-2%)
  • 缓降(3-5%)
  • 平缓(6-10%)
  • 滚坡(11-15%)
  • 崎岖(16-30%)
  • 陡峭(31-60%)
  • 非常陡峭(>60%)
地形:
  • 高原/平原
  • 山脊
  • 山坡
  • 山地斜坡
  • 麓坡
  • 谷底
垂直分布带:
  • 0-100 m a.s.l.
  • 101-500 m a.s.l.
  • 501-1,000 m a.s.l.
  • 1,001-1,500 m a.s.l.
  • 1,501-2,000 m a.s.l.
  • 2,001-2,500 m a.s.l.
  • 2,501-3,000 m a.s.l.
  • 3,001-4,000 m a.s.l.
  • > 4,000 m a.s.l.
说明该技术是否专门应用于:
  • 凹陷情况
关于地形的注释和进一步规范:

វា​ជា​តំបន់​លិច​ទឹក​នៅ​ខែ​កញ្ញា​ដល់​ខែ​វិច្ឆិកា

5.3 土壤

平均土层深度:
  • 非常浅(0-20厘米)
  • 浅(21-50厘米)
  • 中等深度(51-80厘米)
  • 深(81-120厘米)
  • 非常深(> 120厘米)
土壤质地(表土):
  • 中粒(壤土、粉土)
土壤质地(地表以下> 20厘米):
  • 中粒(壤土、粉土)
表土有机质:
  • 中(1-3%)
如有可能,附上完整的土壤描述或具体说明可用的信息,例如土壤类型、土壤酸碱度、阳离子交换能力、氮、盐度等。:

ដី​នេះ​មាន pH = 5 ហើយ​ជម្រៅ​​ដី​ដែល​ជីក​ដល់​ស្រទាប់​ថ្ម​មាន​ជម្រៅ ២០ម៉ែត្រ និង​ស្រទាប់​ដី​ខាង​លើ​ជា​ប្រភេទ​ដី​ល្បាយ​ខ្សាច់។

5.4 水资源可用性和质量

地下水位表:

> 50米

地表水的可用性:

水质(未处理):

仅供农业使用(灌溉)

水的盐度有问题吗?:

该区域正在发生洪水吗?:

规律性:

频繁

关于水质和水量的注释和进一步规范:

នៅ​ពេល​ដែល​បឹង​រីង​គាត់​ប្រើ​ទឹក​ទន្លេ​ជំនួស​ទឹក​បឹង ហើយ​តំបន់​នេះ​តែង​តែ​លិច​ទឹក​ជា​រៀង​រាល់​ឆ្នាំ។

5.5 生物多样性

物种多样性:
栖息地多样性:

5.6 应用该技术的土地使用者的特征

定栖或游牧:
  • 定栖的
其它(具体说明):

ពេលទឹកលិចគាត់ទៅដាំនៅកន្លែងផ្សេង

生产系统的市场定位:
  • 混合(生计/商业
非农收入:
  • 低于全部收入的10%
相对财富水平:
  • 平均水平
个人或集体:
  • 个人/家庭
机械化水平:
  • 手工作业
  • 机械化/电动
性别:
  • 男人
土地使用者的年龄:
  • 中年人
说明土地使用者的其他有关特征:

ចំណូល​ទាំងអស់​នៅ​ក្នុង​គ្រួសារ​បាន​មក​ពី​ការ​ធ្វើ​កសិកម្ម​ស្ទើរ​ទាំងស្រុង ហើយ​កសិករ​មាន​អាយុ ៤០ឆ្នាំ និង​ចាប់​ផ្តើម​ដាំ​ដំណាំ​តាំង​ពី​ក្មេង​មិន​ទាន់​មាន​គ្រួសារ។

5.7 应用该技术的土地使用者拥有或租用的平均土地面积

  • < 0.5 公顷
  • 0.5-1 公顷
  • 1-2 公顷
  • 2-5公顷
  • 5-15公顷
  • 15-50公顷
  • 50-100公顷
  • 100-500公顷
  • 500-1,000公顷
  • 1,000-10,000公顷
  • > 10,000公顷
这被认为是小规模、中规模还是大规模的(参照当地实际情况)?:
  • 中等规模的
注释:

គាត់​មាន​ដី​ផ្ទាល់​ខ្លួន​ដាំ​ស្វាយ​ចន្ទីរ​មាន​ទំហំ ៣ ហិកតា និង ៦០ អា ដី​ស្រែ​ទំហំ ០.៥ ហិកតា និង​ដី​ផ្ទាល់​ខ្លួន​មួយ​កន្លែង​មាន​ទំហំ ៣០ អា សម្រាប់​​ដាំ​​បន្លែ និង​​ជួល​​ដី​​គេ​​ដាំ​ម្រះ​​ទំហំ ០.២១ ហិកតា។

5.8 土地所有权、土地使用权和水使用权

土地所有权:
  • 个人,有命名
  • ជួលគេ
土地使用权:
  • 租赁
  • 个人
  • ជួលគេ
用水权:
  • 自由进入(无组织)
注释:

ពេល​ទឹក​បឹង​រីង​ជួល​ម៉ាស៊ីន​គេ​បូម​ទឹក ពេល​ដែល​គាត់​អត់​ទាន់​មាន​ម៉ាស៊ីន​បូម​ទឹក​ផ្ទាល់​ខ្លួន។

5.9 进入服务和基础设施的通道

健康:
  • 贫瘠
  • 适度的
教育:
  • 贫瘠
  • 适度的
技术援助:
  • 贫瘠
  • 适度的
就业(例如非农):
  • 贫瘠
  • 适度的
市场:
  • 贫瘠
  • 适度的
能源:
  • 贫瘠
  • 适度的
道路和交通:
  • 贫瘠
  • 适度的
饮用水和卫生设施:
  • 贫瘠
  • 适度的
金融服务:
  • 贫瘠
  • 适度的

6. 影响和结论性说明

6.1 该技术的现场影响

社会经济效应

生产

作物质量

降低
增加
注释/具体说明:

ប្រើក្រដាសកាសែតរុំផ្លែធ្វើឱ្យផ្លែល្អ

收入和成本

农业投入费用

增加
降低
注释/具体说明:

ការចំណាយលើធាតុចូលកសិកម្មត្រូវបានកាត់បន្ថយដោយសារមិនមានប្រើជីគីមីច្រើនទេ (ប្រើតែ​ជី​អ៊ុយរ៉េ​តិចតួច​ប៉ុណ្ណោះ ហើយ​ប្រើលាមកសត្វ និង​ជីក្បាល​ត្រី​ច្រើន) ហើយ​ចំណាយ​តិច​ជាង​មុន​ក៏​ដោយសារ​ជំនួស​សំណាញ់​ដែល​មាន​តម្លៃ​ថ្លៃ​គាត់​ប្រើ​មែក​ឫស្សី និង​ក្រដាស​កាសែត​ដែល​មាន​តម្លៃ​ថោក​ដើម្បី​ការពារ​ផ្លែ​ផង​ដែរ។

农业收入

降低
增加
注释/具体说明:

ប្រាក់ចំណូលត្រូវបានកើនឡើងដោយសារតែកាត់បន្ថយការបំផ្លាញពីសត្វល្អិតបានច្រើន។

工作量

增加
降低
注释/具体说明:

កសិករប្រើកំលាំងពលកម្មច្រើនជាងមុនបន្តិចព្រោះថាត្រូវ​ដើរស្រោបផ្លែម្រះគ្រប់ផ្លែ។

生态影响

生物多样性:植被、动物

害虫/疾病控制

降低
增加
注释/具体说明:

ការប្រើប្រាស់ក្រដាសកាសែតជួយការពារផ្លែបានតែពីសត្វ​ចង្រៃប៉ុណ្ណោះ។

6.2 该技术的场外影响已经显现

温室气体的影响

增加
减少
注释/具体说明:

ប្រើប្រាស់សំណល់ក្រដាសកាសែត និង​មែក​ឫស្សី​ឡើងវិញ​ឱ្យអស់លទ្ធភាព។

有关影响评估的意见:

មានកសិករមួយចំនួនបានយកវិធីសាស្ត្ររបស់គាត់ដែលប្រើមែកឫស្សី និងក្រដាសកាសែតយកទៅអនុវត្តតាម។

6.3 技术对渐变气候以及与气候相关的极端情况/灾害的暴露和敏感性(土地使用者认为的极端情况/灾害)

渐变气候

渐变气候
季节 气候变化/极端天气的类型 该技术是如何应对的?
年温度 增加 适度
季雨量 湿季/雨季 增加 适度
注释:

តំបន់នេះមានភ្លៀងរាល់ឆ្នាំនៅអំឡុងពេលខែមេសាដែលបណ្តាលមកពីដុតព្រៃចម្ការ ឬដើររកសត្វ។ ចំពោះសត្វល្អិតលើដំណាំម្រះមានដង្កូវ ស្រាំងទិច។

6.4 成本效益分析

技术收益与技术建立成本相比如何(从土地使用者的角度看)?
短期回报:

积极

长期回报:

积极

技术收益与技术维护成本/经常性成本相比如何(从土地使用者的角度看)?
短期回报:

积极

长期回报:

积极

注释:

ប្រសិនបើដើររកស៊ីឈ្នួលគេចំណេញតិចជាងការដាំបន្លែ ហើយម្រះអាចប្រមូលផលបានរយៈពេល ១ ខែកន្លះ និងមួយឆ្នាំដាំបាន ២​ដង។

6.5 技术采用

  • 1-10%
如若可行,进行量化(住户数量和/或覆盖面积):

មានប្រហែល ៦ គ្រួសារនៅក្នុងភូមិដែលអនុវត្តបច្ចេកទេសនេះ

在所有采用这项技术的人当中,有多少人是自发地采用该技术,即未获得任何物质奖励/付款?:
  • 90-100%

6.6 适应

最近是否对该技术进行了修改以适应不断变化的条件?:

6.7 该技术的优点/长处/机会

土地使用者眼中的长处/优势/机会
ទទួលបានផលចំណេញដោយប្រើប្រាស់កម្លាំងពលកម្មផ្ទាល់ខ្លួន មិនចំណាយលុយទិញមែកឫស្សី និងលាមកសត្វ
កាត់បន្ថយការប្រើប្រាស់ជីគីមីដោយប្រើជីក្បាលត្រី
编制者或其他关键资源人员认为的长处/优势/机会
ការប្រើប្រាស់មែកឫស្សីមិនចំណាយលុយទិញតាមរយៈការដើរ​ប្រមូលមែកឫស្សីដែលគេកាប់ចោល
ប្រើក្រដាសកាសែតវាមិនប៉ះពាល់ដល់បរិស្ថាន មិនដូចប្រើថង់ប្លាស្ទិច និងកាត់បន្ថយការបាញ់ថ្នាំកំចាត់សត្វល្អិត
ជីក្បាលត្រី និងលាមកសត្វជួយបង្កើនជីជាតិដី និង​កាត់បន្ថយ​ការប្រើប្រាស់ជីគីមី
កាត់បន្ថយចំណាយចំពោះការប្រើប្រាស់សម្ភារៈដាំដុះ

6.8 技术的弱点/缺点/风险及其克服方法

土地使用者认为的弱点/缺点/风险 如何克服它们?
បាញ់ថ្នាំសម្លាប់សត្វល្អិតតែមិនសូវមានប្រសិទ្ធភាពខ្លាំង ប្រើក្រដាសកាសែតរុំផ្លែ និងបាញ់ថ្នាំហើយដើរមើលជាប្រចាំ
ទឹកបឹងរីងពេលរដូវប្រាំង ជំនួសដោយប្រើទឹកបានពីការបូមពីទន្លេ
ចំណាយដើមទុនដើម្បីទិញទុយោសម្រាប់បូមទឹកពីប្រភពទឹកឆ្ងាយ ទិញទុយោបន្ថែមដោយខ្ចីលុយគេ និងជំពាក់អ្នកលក់
ទីផ្សារលក់ផលិតផលនៅមានតម្លៃទាបនៅឡើយ មិនទាន់មានដំណោះស្រាយលើទីផ្សារនៅឡើយទេ

7. 参考和链接

7.1 信息的方法/来源

  • 实地考察、实地调查

មួយកន្លែង

  • 与土地使用者的访谈

១ នាក់

  • 与SLM专业人员/专家的访谈

៤​ នាក់

7.3 链接到网络上可用的相关信息

标题/说明:

Agritoday (2016). Bitter Gourd. Retrieved December 06, 2017​ from

URL:

http://agritoday.com/view/2084.html

模块