这是该案例的一个过时的非现行版本。 转到当前版本
技术
闲置

ការកែប្រែគុណភាពដីខ្សាច់ដោយប្រើជីធម្មជាតិ និងជីកំប៉ុស្តិ៍ទឹក [柬埔寨]

ការដាំដំណាំសណ្តែកកួរ

technologies_2949 - 柬埔寨

完整性: 94%

1. 一般信息

1.2 参与该技术评估和文件编制的资源人员和机构的联系方式

关键资源人

土地使用者:

ផល្លី ចាន់

(+855)​ 97 77 99 567

phallychanagronomy@yahoo.com / Fb: Phally Chan

កសិករ

ភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

柬埔寨

អនុប្រធានផ្នែកក្សេត្រសាស្ត្រនៅការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុករលៀប្អៀរ:

ប៊ុនលៀង ឈឹម

(+855)​ 96 2848278 / (+855)​ 87 79 73 24

chhimbunleang@gmail.com

ការិយាល័យកសិកម្មរុក្ខាប្រមាញ់ និងនេសាទស្រុករលៀប្អៀរ

ភូមិព្រៃពួច ឃុំជ្រៃបាក់​ ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង។

柬埔寨

អនុប្រធានផ្នែកផ្សព្វផ្សាយកសិកម្មនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង:
ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកទឹកផុស:
有助于对技术进行记录/评估的项目名称(如相关)
Scaling-up SLM practices by smallholder farmers (IFAD)
有助于对技术进行记录/评估的机构名称(如相关)
Royal University of Agriculture (RUA) - 柬埔寨

1.3 关于使用通过WOCAT记录的数据的条件

(现场)数据是什么时候汇编的?:

22/05/2017

编制者和关键资源人员接受有关使用通过WOCAT记录数据的条件。:

1.4 所述技术的可持续性声明

这里所描述的技术在土地退化方面是否存在问题,导致无法被认为是一种可持续的土地管理技术?:

注释:

បច្ចេកទេសនេះអាចចាត់ចូលជាការគ្រប់គ្រងដីប្រកបដោយចីរភាព ព្រោះថាប្រភេទដីពីមុនស្ទើរតែជាប្រភេទដីខ្សាច់ទាំងស្រុង ដែលមិនអាចដាំដំណាំបានសូម្បីតែដំណាំត្រកួន តែក្រោយពីបានប្រើប្រាស់ជីធម្មជាតិ​ និងកំប៉ុស្តិ៍ទឹកមក ក៏អាចដាំដំណាំបានថែមទាំងទទួលផលល្អទៀតផង។

2. SLM技术的说明

2.1 技术简介

技术定义:

ការ​កែ​ប្រែ​គុណភាព​ដី​ខ្សាច់​តាម​រយៈការ​ប្រើ​ជី​ធម្មជាតិ និង​ជី​កំប៉ុស្តិ៍​ទឹកដើម្បី​បង្កើន​ផលិតកម្ម​ដំណាំ គឺ​ជា​ការ​ផ្លាស់​ប្តូរ​ស្ថានភាព​ដី​ពី​ភាព​ហាប់​ណែន ជ្រាប​ទឹក​លឿន និង​កង្វះ​ជី​ជាតិ​មក​​ជា​ដី​ដែល​អាច​រក្សា​សំណើម​បាន​យូរ និងធូរ​ដើម្បី​សម្រួល​ដល់​ការ​ស្រូប​យក​សារ​ធាតុ​ចិញ្ចឹម​របស់​ដំណាំ។

2.2 技术的详细说明

说明:

ដី​ខ្សាច់​ជា​ប្រភេទ​ដី​ដែល​មាន​ភាគ​ល្អិត​ធំៗ មិន​អាច​រក្សា​សំណើម និង​សារ​ធាតុ​ចិញ្ចឹម ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​ដាំដុះ។ ហេតុ​ដូច្នេះ​ហើយ​ការ​ធ្វើ​កសិកម្ម​ដើម្បី​កែ​ប្រែ​គុណភាព​ដី​ត្រូវ​បាន​អនុវត្ត​ដោយ​កសិករ ដើម្បី​ទទួល​បាន ភាព​ប្រសើរ​ឡើង​នៃ​គុណភាព​ដី។ ការ​កែ​ប្រែ​គុណភាព​ដី គឺ​ជា​ដំណើរ​ការ​បន្ថែម​ជី​ជាតិ​ដល់​ដី អាច​រក្សា​សំណើម​បាន​យូរ និង​ដី​ផុស​ជាង​មុន សម្រាប់​ឱ្យ​ដំណាំ​លូត​លាស់​បាន​ល្អ។ ម៉្យាង​វិញ​ទៀត ដី​ខ្សាច់​មាន​ភាព​ហាប់​ខ្លាំង​ដែល​ធ្វើ​ឱ្យ​ឬស​ដំណាំ​ពិបាក​ក្នុង​ការ​ស្រូប​យក​ជី​ជាតិ​ពី​ក្នុង​ដី។ ដើម្បី​ជា​ជំនួយ​ក្នុង​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម ហើយ​អាច​បង្កើន​សារ​ធាតុ​ចិញ្ចឹម និង​សំណើម​ដី គេ​អាច​បន្ថែម​ដី​ល្បប់ ឬ​ដី​ភក់ និង​ពពួក​ដី​ដែល​សម្បូរ​កាក​សំណល់​ពុកផុយ​ទៅ​លើ​ដី​ខ្សាច់​ទាំង​នោះ (Rhoades, 2016)។ ចំណែក​កសិករ ក៏​មាន​វិធី​សាស្ត្រ​ក្នុង​ការ​កែ​ប្រែ​គុណភាព​ដី​របស់​ខ្លួន​ឱ្យ​ប្រសើរ​ឡើង​ផង​ដែរ ឧទាហរណ៍​ដូចជា តាម​រយៈ​ការ​ដាំ​ដំណាំ​ផ្សេងៗ​ដោយ​ប្រើប្រាស់​ជី​ធម្មជាតិ និងជី​កំបុស្តិ៍​ទឹក ជា​មួយ​ពពួក​ដំណាំ​មាន​ក្លិន​ឆួល ដែល​បាន​អនុវត្ត​ឡើង​នៅ​ក្នុង​ភូមិ​ព្រៃពួច ដែល​ស្ថិត​ក្នុង​ស្រុក​រលាប្អៀរ។

គោល​បំណង​នៃ​ការ​អនុវត្ត​បច្ចេក​ទេស​នេះ​របស់​គាត់ គឺ​​ធ្វើ​​យ៉ាង​​ណា​​ដើម្បី​​ធ្វើ​​ឱ្យ​​ដី​​ខ្សាច់​​អាច​​ដាំ​​ដំណាំ​​បាន​​ផល​ល្អ។ បន្ទាប់​​ពី​​ការ​​ប្រើ​ប្រាស់​កំប៉ុស្តិ៍​ទឹក និង​ជី​ធម្ម​ជាតិ​ វា​ជួយ​បង្កើន​ជី​​ជាតិ​​ដី ហើយ​​កសិករ​​ក៏​​បាន​​បង្កើន​​ប្រភេទ​​មុខ​ដំ​ណាំ និង​បរិមាណ​​ដំណាំ ក្រោយ​ពេល​គុណភាព​ដី​មាន​ភាព​ប្រសើរ​ឡើង​ផង​ដែរ។ ហេតុ​នេះ​ញ៉ាំង​ឲ្យ​សេដ្ឋកិច្ច​គ្រួសារ​បាន​ធូរធារ​មួយ​កម្រិត ព្រម​ទាំង​មាន​ដំណាំ​ច្រើន​ប្រភេទ​សម្រាប់​លក់​ទៅ​តាម​តម្រូវ​ការ​នៅ​លើ​ទីផ្សារ។

កសិករ​ប្រើ​ជី​ធម្មជាតិ ដូច​ជា​កាក​សំណល់​ដំណាំ លាមក​សត្វ (លាមកគោ ឬ​ជ្រូក​នៅ​ពេល​រក​មិន​បាន​លាមក​គោ)។ បើ​ទោះ​បី​ជា​លាមក​ជ្រូក​មិន​បាន​ផ្តល់​សារ​ធាតុ​ចិញ្ចឹម​ដល់​ដី​ដូច​លា​មក​គោ​ក៏​ដោយ តែ​វា​ជួយ​ធ្វើ​ឱ្យ​ដី​ធូរ ដែល​ងាយ​ឱ្យ​ឬស​ដំ​ណាំ​ស្រូប​យក​ជី​ជាតិ និង​ទឹក ។ ជាង​នេះ​ទៅ​ទៀត ដើម្បី​ឱ្យ​ដី​មាន​ជី​ជាតិ ជី​កំបុស្តិ៍​ទឹក​ក៏​ត្រូវ​បាន​ប្រើ​ប្រាស់​បន្ថែម ដោយ​ជី​កំបុស្តិ៍​ទឹក​នេះ​សម្បូរ​ពពួក​មីក្រូ​សរីរាង្គ​ដែល​ជា​អ្នក​បំបែក​សារធាតុ​ចិញ្ចឹម​ដ៏​ល្អ​បំផុត។ កសិករ​បាន​ដាំ​ជា​ដំណាំ​សណ្តែកកួរ ឬ​ប្រភេទ​ដំណាំ​ឡើង​ទ្រើង និង​ដំ​ណាំ​យក​ស្លឹក​ផ្សេងៗ​ជា​លក្ខណៈ​វិល​ជុំ និង​ឆ្លាស់​ជា​មួយ​ពពួក​មាន​ក្លិន​ឆួល ដូច​ជា​ស្លឹក​ខ្ទឹម និង​ជី​នាង​វង (ឬ​ពពួក​ល្វីង ជូរ ចត់ និងក្លិន​ក្រពុល) នៅ​ពី​ខាង​ក្រោម​ដំណាំ​សណ្តែកកួរ ដែល​អាច​ការពារ​ការ​រាត​ត្បាត​ពី​សត្វល្អិត ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថ្នាំ​ពុល​គីមី​បាន។ ការ​ដាំ​ជី​នាងវង និង​ស្លឹក​ខ្ទឹម នៅ​លើ​រង​ចន្លោះ​សណ្តែកកួរ និង​ការ​ដាំ​ដំណាំ​ឆ្លាស់​នេះ គឺ​ដើម្បី​រក្សា​សារធាតុ​ចិញ្ចឹម​ក្នុង​ដី​ផងដែរ។

របៀប​ធ្វើ​ជី​កំបុស្តិ៍​ទឹក៖ ត្រូវ​មាន​ធាតុ​ផ្សំ​សំខាន់ៗ​ពីរ​មុខ គឺ​លាមក​សត្វ (មាន់ ឬ ទា) និង​ស្លឹក​រុក្ខជាតិ (ពពួក ទន្ទ្រាង​ខែត្រ ស្លឹក​អង្កាញ់ កន្ធំ​ថេត អង្គារ​ដី​ជា​ដើម)។ ដាក់​ធាតុ​ផ្សំ​ទាំង​នោះ​ចូល​ក្នុង​ពាង ជា​មួយ​នឹង​ទឹក​២០ដង​នៃ​បរិមាណ​ធាតុ​ផ្សំ រួច​គ្រប​ឱ្យ​ជិត​ការពារ​ការ​បំភាយ​ក្លិន​ស្អុយ។ ត្រូវ​កូរ​ឱ្យ​បាន ២ដង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ជួយ​បំបែក​អុក​ស៊ីសែន​ឱ្យ​បាន​ដល់​ពពួក​មីក្រូ​សរីរាង្គ​ដែល​មាន​នៅ​ក្នុង​ជី។ ក្រោយ​ពេល ៣​សប្តាហ៍ ជី​កំបុស្តិ៍​ទឹក​នឹង​លែង​មាន​ក្លិន​ដែល​ជា​សញ្ញា​ថា​អាច​យក​មក​ប្រើ​ប្រាស់​បាន​ហើយ។ សម្រាប់​ការ​ប្រើ គឺ​ជី ១លីត្រ ស្រោច​លើ​ផ្ទៃ​ដី ១ម៉ែត្រ​ការ៉េ ជា​ធម្មតា​ជី​នេះ​អាច​ត្រូវ​បាន​ប្រើ​ក្នុង​ពេល ៣សារ នៅ​ពេល​ដាំ មុន​ពេល​ចេញ​ផ្កា និង​ពេល​ផ្លែ ឬ​ពេល​មាន​រោគ​សញ្ញា​ផ្សេងៗ​ក៏​បាន (Yang and Pean, 2015)។

បើ​ប្រៀប​ធៀប​ទៅ​នឹង​មុន​ពេល​អនុវត្ត​បច្ចេក​ទេស​នេះ កសិករ​មិន​អាច​ដាំ​បាន​សូម្បី​តែ​ដំណាំ​ត្រកួន ចំណែក​ឯ​កម្លាំង​ពលកម្ម​ក៏​មាន​តម្រូវ​ការ​ខ្ពស់ ហើយ​បរិមាណ​ទឹក​ដែល​ត្រូវ​ការ​សម្រាប់​ការ​ស្រោច​ស្រព​ក៏​ច្រើន​ដែរ។ បច្ចេក​ទេស​នេះ​ជួយ​ទាំង​គុណភាព​ដី កាត់​បន្ថយ​ការ​ចំណាយ​លើ​ជី និង​ថ្នាំ​គីមី កម្លាំង​ពលកម្ម និង​ចំណេញ​ផ្ទៃ​ដី​ដាំ។

2.3 技术照片

2.4 技术视频

注释、简短说明:

មិនមាន

摄影师的名字:

មិនមាន

2.5 已应用该技术的、本评估所涵盖的国家/地区/地点

国家:

柬埔寨

区域/州/省:

ភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

2.6 实施日期

注明实施年份:

2016

2.7 技术介绍

详细说明该技术是如何引入的:
  • 通过土地使用者的创新
注释(项目类型等):

គាត់ជាអតីតមន្ត្រីផ្សព្វផ្សាយកសិកម្មដែលពេញទៅដោយបទពិសោធន៍។

3. SLM技术的分类

3.1 该技术的主要目的

  • 改良生产
  • 减少、预防、恢复土地退化
  • 创造有益的经济影响

3.2 应用该技术的当前土地利用类型

农田

农田

  • 一年一作
主要农作物(经济作物及粮食作物):

មានដំណាំ ៣ប្រភេទដូចជា សណ្តែកកួរ ជីនាងវង និងស្លឹកខ្ទឹម។

如果由于技术的实施而导致土地用途发生变化,则在技术实施前说明土地利的用途。:

ជាប្រភេទដីស្រែ ហើយមិនសូវទទួលផលដោយសារជាប្រភេទដីខ្សាច់។

3.3 有关土地利用的更多信息

该技术所应用土地的供水:
  • 混合雨水灌溉
注释:

ទទួលបានទឹកស្រោចស្រពពីស្រះ និងអណ្តូងស្នប់

每年的生长季节数:
  • 3
具体说明:

សណ្តែកកួរប្រមូលផលបន្ទាប់ពីដាំបាន ៦០ទៅ៦៥ថ្ងៃ ហើយប្រមូលផលបានពី១៥ ទៅ១៨សារ ចំណែកឯជីនាងវង ២៥ ថ្ងៃ អាចប្រមូលផលបានហើយ។ ស្លឹកខ្ទឹមដាំរយៈពេល ៣០ថ្ងៃប្រមូលផលបាន ហើយប្រមូលផលបាន ១,៥ខែ (១០ទៅ២០ សារ)។

3.4 该技术所属的SLM组

  • 轮作制度(轮作、休耕、轮垦)
  • 土壤肥力综合管理
  • 病虫害综合管理(包括有机农业)

3.5 技术传播

具体说明该技术的分布:
  • 均匀地分布在一个区域
注释:

អនុវត្តត្រឹមទំហំទទឹង ១២ ម៉ែត្រ និងបណ្តោយ ៣០ ម៉ែត្រ

3.6 包含该技术的可持续土地管理措施

农艺措施

农艺措施

  • A1:植被和土壤覆盖层
  • A2:有机质/土壤肥力
结构措施

结构措施

  • S7:集水/供水/灌溉设备

3.7 该技术强调的主要土地退化类型

化学性土壤退化

化学性土壤退化

  • Cn:肥力下降和有机质含量下降(非侵蚀所致)
水质恶化

水质恶化

  • Ha:干旱化

3.8 防止、减少或恢复土地退化

具体数量名该技术与土地退化有关的目标:
  • 修复/恢复严重退化的土地
注释:

ដោយប្រើប្រាស់ជីកំប៉ុស្តិ៍ លាមកគោ មាន់ ជ្រូក និងលាយជាមួយដីដំបូកសម្រាប់ដាំដំណាំដើម្បីកែប្រែគុណភាពដី។

4. 技术规范、实施活动、投入和成本

4.1 该技术的技术图纸

作者:

លោក​ ឃួន សុផល

日期:

25/05/2017

4.2 技术规范/技术图纸说明

បច្ចេកទេស​នេះ​ត្រូវ​បាន​អនុវត្ត​នៅ​លើ​ផ្ទៃ​ដី​ដែល​មាន​បណ្តោយ ៥២ម៉ែត្រ និង​ទទឹង ៣៤ម៉ែត្រ ដែល​មាន​ស្រះ​ទឹក​មួយ​នៅ​ខាង​ក្រោយ​មាន​ទទឹង ២២ម៉ែត្រ បណ្តោយ ៣៤ម៉ែត្រ និង​ជម្រៅ ៥ម៉ែត្រ។ នៅ​ក្នុង​ទំហំ​ដី​សល់​ពី​ស្រះ​ជា​ដី​ដាំ​សណ្តែក​កួរ​ដែល​មាន​បណ្តោយ ៣០ម៉ែត្រ និង​ទទឹង ១២ម៉ែត្រ។ រង​សណ្តែក​នោះ​មាន​ទទឹង ១,៧ម៉ែត្រ ​ចន្លោះរង ១,៥ម៉ែត្រ កម្ពស់​រង ៣០​សង់ទីម៉ែត្រ ហើយ​ចន្លោះ​គុម្ព ៤០​សង់ទីម៉ែត្រ។ ផ្ទៃ​ដី​ដាំ​សណ្តែក​កួរ​នេះ​មាន​សណ្តែកកួរ​ចំនួន ៣​រង ត្រូវ​ជា ៦​ជួរ ក្នុង​ជួរ​នីមួយៗ​មាន​ចន្លោះ​ប្រវែង ៤០​សង់ទីម៉ែត្រ និង​មាន​ដាំ​ជី​នាង​វង និង​ស្លឹក​ខ្ទឹម​នៅ​ចន្លោះ​គុម្ព​សណ្តែក​កួរ​ទាំង​នោះ។ របៀប​ធ្វើ​ជី​កំបុស្តិ៍​ទឹក៖ ត្រូវ​មាន​ធាតុ​ផ្សំ​សំខាន់ៗ​ពីរ​មុខ គឺ​លាមក​សត្វ (មាន់ ឬ ទា) និង ស្លឹក​រុក្ខជាតិ (ពពួក ទន្រ្ទាង​ខែត្រ ស្លឹក​អង្កាញ់ កន្ធំ​ថេត អង្គារ​ដី​ជា​ដើម)។ ដាក់​ធាតុ​ផ្សំ​ទាំង​នោះ​ចូល​ក្នុង​ពាង ជា​មួយ​នឹង​ទឹក ២០​ដង​នៃ​បរិមាណ​ធាតុ​ផ្សំ រួច​គ្រប​ឱ្យ​ជិត​ការពារ​ការ​បំភាយ​ក្លិន​ស្អុយ។ ត្រូវ​កូរ​ឱ្យ​បាន ២​ដង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ជួយ​បំ​បែក​អុក​ស៊ីសែន​ឱ្យ​បាន​ដល់​ពពួក​មី​ក្រូ​សរីរាង្គ​ដែល​មាន​នៅ​ក្នុង​ជី។ ក្រោយ​ពេល ៣​សប្តាហ៍ ជី​កំបុស្តិ៍​ទឹក​នឹង​លែង​មាន​ក្លិន​ដែល​ជា​សញ្ញា​ថា​អាច​យក​មក​ប្រើ​ប្រាស់​បាន​ហើយ។ សម្រាប់​ការ​ប្រើ គឺ​ជី ១​លីត្រ ស្រោច​លើ​ផ្ទៃ​ដី ១​ម៉ែត្រ​ការ៉េ ជា​ធម្មតា​ជី​នេះ​អាច​ត្រូវ​បាន​ប្រើ​ក្នុង​ពេល ៣​សារ នៅ​ពេល​ដាំ មុន​ពេល​ចេញ​ផ្កា និង​ពេល​ផ្លែ ឬ​ពេល​មាន​រោគ​សញ្ញា​ផ្សេងៗ​ក៏​បាន។

4.3 有关投入和成本计算的一般信息

具体说明成本和投入是如何计算的:
  • 每个技术区域
注明尺寸和面积单位:

១២ X ៣០ = ៣៦០ ម៉ែត្រការ៉េ

其它/国家货币(具体说明):

រៀល

注明美元与当地货币的汇率(如相关):1美元=:

4000.0

注明雇用劳工的每日平均工资成本:

25000 រៀល

4.4 技术建立活动

活动 措施类型 时间
1. ភ្ជួរដីហាល 农业学的 ខែឧសភា
2. បាចកំបោរ 农业学的 ខែឧសភា
3. លើករង 结构性的 ខែឧសភា
4. ដាក់លាមកគោ និងដីដំបូក 农业学的 ខែឧសភា
5. ការរៀបប្រព័ន្ធតំណក់ទឹក 结构性的 ខែឧសភា
6. លើកទ្រើង 结构性的 ខែឧសភា
7. បណ្តុះកូន 农业学的 ខែឧសភា

4.5 技术建立所需要的费用和投入

如果可能,按下表分列技术建立费用,并列明各项投入和每项投入的费用。如果您无法分解成本,给出建立该技术的总成本估算。:

3600000.0

对投入进行具体说明 单位 数量 单位成本 每项投入的总成本 土地使用者承担的成本%
劳动力 ភ្ជួរដីហាល សារ 3.0 20000.0 60000.0 100.0
劳动力 លើករងនិងបាចកំបោរ ថ្ងៃ 2.0 25000.0 50000.0 100.0
劳动力 រៀបប្រព័ន្ធតំណក់ទឹក ថ្ងៃ 1.0 25000.0 25000.0 100.0
设备 ចបជីក ចប 1.0 15000.0 15000.0 100.0
设备 ចបកាប់ ចប 1.0 20000.0 20000.0 100.0
设备 ប៊ែល ប៊ែល 1.0 20000.0 20000.0 100.0
植物材料 គ្រាប់ពូជសណ្តែកកួរ កញ្ចប់ 1.0 10000.0 10000.0 100.0
植物材料 ស្លឹកខ្ទឹម គីឡូក្រាម 3.0 4000.0 12000.0 100.0
植物材料 ថាសបណ្តុះកូន ថាស 6.0 4000.0 24000.0 100.0
肥料和杀菌剂 លាមកគោ រទេះ 6.0 20000.0 120000.0 100.0
肥料和杀菌剂 ជី DAP គីឡូក្រាម 5.0 3000.0 15000.0 100.0
肥料和杀菌剂 ជី KCL គីឡូក្រាម 5.0 3000.0 15000.0 100.0
肥料和杀菌剂 ជីអ៊ុយរ៉េ គីឡូក្រាម 5.0 3500.0 17500.0 100.0
施工材料 ប្រព័ន្ធតំណក់ទឹក ឈុត 1.0 110000.0 110000.0 100.0
施工材料 បំពង់ទីប ដើម 2.0 20000.0 40000.0 100.0
施工材料 មែកឈើសម្រាប់ធ្វើទ្រើង ដើម 225.0 300.0 67500.0 100.0
施工材料 ធុងទឹក ធុង 2.0 6000.0 12000.0 100.0
技术建立所需总成本 633000.0

4.6 维护/经常性活动

活动 措施类型 时间/频率
1. ធ្វើស្មៅ 农业学的 រាល់២ សប្តាហ៍ម្តង
2. ជ្រោយជើងដាក់លាមកគោ និងជីកំប៉ុស្តិ៍ 农业学的 ១វដ្ដដំណាំម្ដងពេលដំណាំអាយុ ១០ ទៅ ១៥ថ្ងៃ
3. កាត់ខ្នែងក្រោម 农业学的 នៅអាយុ ២០ ទៅ ២៥ថ្ងៃ
4. ដាក់ DAP, KCL 农业学的 ដាក់ ៣ដង នៅពេលដាំ ពេលចេញផ្កា និងផ្លែ
5. ធ្វើថ្នាំសម្លាប់សត្វល្អិត និងបាញ់ 农业学的 ធ្វើនៅពេលមានសត្វល្អិតបំផ្លាញ
6. បាញ់ថ្នាំសត្វល្អិត (ស្រឹង ចៃ ស្រាំងទិច) 农业学的 បាញ់ថ្នាំនៅពេលមានសត្វល្អិតបំផ្លាញ
注释:

ក្នុងការធ្វើថ្នាំសម្លាប់សត្វល្អិត កសិករប្រើសាប៊ូ ៣ក្រាម ប្រេងឆា ៣ស្លាបព្រា ម្ទេស ៣ ទៅ ៤ គ្រាប់ ជាមួយទឹក ១លីត្រ។

4.7 维护/经常性活动所需要的费用和投入(每年)

如果可能,按下表分解技术维护费用,并列明各项投入和每项投入的费用。如果您无法分解成本,给出维护该技术的总成本估算。:

400000.0

4.8 影响成本的最重要因素

描述影响成本的最决定性因素:

ការរៀបចំប្រព័ន្ធស្រោចស្រព (តំណក់ទឹក)

5. 自然和人文环境

5.1 气候

年降雨量
  • < 250毫米
  • 251-500毫米
  • 501-750毫米
  • 751-1,000毫米
  • 1,001-1,500毫米
  • 1,501-2,000毫米
  • 2,001-3,000毫米
  • 3,001-4,000毫米
  • > 4,000毫米
指定年平均降雨量(若已知),单位为mm:

1209.00

有关降雨的规范/注释:

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ ២០១៥ មានចំនួន ១២០៩ មម ឆ្នាំ ២០១៤ មានចំនួន ១៤២០.៧៤ មម និងឆ្នាំ ២០១៣ មានចំនួន ១៣៦៧.៥​​ មម។

注明所考虑的参考气象站名称:

ក្រសួងធនធានទឹក និងឧតុនិយម (២០១៥)

农业气候带
  • 半干旱

5.2 地形

平均坡度:
  • 水平(0-2%)
  • 缓降(3-5%)
  • 平缓(6-10%)
  • 滚坡(11-15%)
  • 崎岖(16-30%)
  • 陡峭(31-60%)
  • 非常陡峭(>60%)
地形:
  • 高原/平原
  • 山脊
  • 山坡
  • 山地斜坡
  • 麓坡
  • 谷底
垂直分布带:
  • 0-100 m a.s.l.
  • 101-500 m a.s.l.
  • 501-1,000 m a.s.l.
  • 1,001-1,500 m a.s.l.
  • 1,501-2,000 m a.s.l.
  • 2,001-2,500 m a.s.l.
  • 2,501-3,000 m a.s.l.
  • 3,001-4,000 m a.s.l.
  • > 4,000 m a.s.l.
说明该技术是否专门应用于:
  • 不相关

5.3 土壤

平均土层深度:
  • 非常浅(0-20厘米)
  • 浅(21-50厘米)
  • 中等深度(51-80厘米)
  • 深(81-120厘米)
  • 非常深(> 120厘米)
土壤质地(表土):
  • 中粒(壤土、粉土)
土壤质地(地表以下> 20厘米):
  • 粗粒/轻(砂质)
表土有机质:
  • 中(1-3%)
如有可能,附上完整的土壤描述或具体说明可用的信息,例如土壤类型、土壤酸碱度、阳离子交换能力、氮、盐度等。:

pH=៦,៥ និងជាប្រភេទដីខ្សាច់រហូតដល់ជម្រៅ ២ម៉ែត្រ ប៉ុន្តែបច្ចុប្បន្នដីស្រទាប់លើប្រសើរជាងមុន។

5.4 水资源可用性和质量

地下水位表:

5-50米

地表水的可用性:

水质(未处理):

良好饮用水

水的盐度有问题吗?:

该区域正在发生洪水吗?:

5.5 生物多样性

关于生物多样性的注释和进一步规范:

មិនទាក់ទង

5.6 应用该技术的土地使用者的特征

定栖或游牧:
  • 定栖的
生产系统的市场定位:
  • 混合(生计/商业
非农收入:
  • 收入的10-50%
相对财富水平:
  • 丰富
个人或集体:
  • 个人/家庭
机械化水平:
  • 手工作业
性别:
  • 男人
土地使用者的年龄:
  • 老年人
说明土地使用者的其他有关特征:

គាត់មានអាយុប្រមាណ 54 ឆ្នាំ។

5.7 应用该技术的土地使用者拥有或租用的平均土地面积

  • < 0.5 公顷
  • 0.5-1 公顷
  • 1-2 公顷
  • 2-5公顷
  • 5-15公顷
  • 15-50公顷
  • 50-100公顷
  • 100-500公顷
  • 500-1,000公顷
  • 1,000-10,000公顷
  • > 10,000公顷
这被认为是小规模、中规模还是大规模的(参照当地实际情况)?:
  • 小规模的
注释:

ដីដាំដំណាំសរុប 70អា ដីស្រែ 3អា និងដីព្រៃ 2អា។

5.8 土地所有权、土地使用权和水使用权

土地所有权:
  • 个人,有命名
土地使用权:
  • 个人
用水权:
  • 个人

5.9 进入服务和基础设施的通道

健康:
  • 贫瘠
  • 适度的
教育:
  • 贫瘠
  • 适度的
技术援助:
  • 贫瘠
  • 适度的
就业(例如非农):
  • 贫瘠
  • 适度的
市场:
  • 贫瘠
  • 适度的
能源:
  • 贫瘠
  • 适度的
道路和交通:
  • 贫瘠
  • 适度的
饮用水和卫生设施:
  • 贫瘠
  • 适度的
金融服务:
  • 贫瘠
  • 适度的

6. 影响和结论性说明

6.1 该技术的现场影响

社会经济效应

生产

作物生产

降低
增加
注释/具体说明:

ប្រើលាមកសត្វ និងជីកំប៉ុស្តិ៍ទឹក

生产故障风险

增加
降低

产品多样性

降低
增加
收入和成本

农业收入

降低
增加
注释/具体说明:

ដីផុស និងមានជីជាតិដែលធ្វើឱ្យដំណាំទទួលបានទិន្នផលកើនឡើង។

收入来源的多样性

降低
增加
注释/具体说明:

ដាំដំណាំច្រើនមុខដែលបង្កើនប្រភពចំណូលច្រើនដែរ។

经济差异

增加
降低
注释/具体说明:

កាលពីមុនកសិករមានជីវភាពលំបាកដោយសារគាត់ដីរបស់គាត់ជាប្រភេទដីខ្សាច់មិនអាចដាំដុះបាន។ ការបង្កើនជីជាតិដីនេះក៏បានជួយបង្កើនជីវភាពគ្រួសាររបស់គាត់ដែរ។

工作量

增加
降低
注释/具体说明:

សម្រួលបន្ទុកការងារដោយប្រើប្រាស់ប្រព័ន្ធតំណក់ទឹក និងការដាំជីជួយកាត់បន្ថយស្មៅនិងសត្វល្អិត។

社会文化影响

食品安全/自给自足

减少
改良
注释/具体说明:

ទទួលបានបន្លែស្រស់ៗ និងមានចំណូលជាប្រចាំ

健康状况

恶化
改良
注释/具体说明:

មិនដែលមានបញ្ហាសុខភាពឡើយ

土地使用权/用水权

恶化
改良
注释/具体说明:

មានអណ្ដូងទឹកសម្រាប់ប្រើប្រាស់តាំងពីមុន

娱乐机会

减少
改良
注释/具体说明:

ក្រោយពីឈប់ពីការងាររដ្ឋត្រលប់មកធ្វើកសិកម្មវិញកុំអោយទំនេរនិងជាលំហាត់ប្រាណផង។

SLM/土地退化知识

减少
改良

生态影响

水循环/径流

水量

降低
增加
注释/具体说明:

បើទោះជាមានការដាំដំណាំច្រើនប្រភេទក៏ដោយតែបរិមាណទឹកមិនមានកង្វះខាតសម្រាប់ប្រើប្រាស់ឡើយ។

水质

降低
增加
注释/具体说明:

មិនប្រើប្រាស់ជីគីមីដែលធ្វើឱ្យប៉ះពាល់ដល់គុណភាពទឹកនោះទេ។

多余水的排放

减少
改良
注释/具体说明:

ប្រើប្រាស់ប្រព័ន្ធតំណក់ទឹក

土壤

土壤水分

降低
增加
注释/具体说明:

ដាំដំណាំច្រើនធ្វើជាគម្របដីដែលជួយបង្កើនសំណើមដី។ ម៉្យាងទៀតលាមកសត្វក៏បានជួយបង្កើនជីជាតិដីផងដែរ។

土壤覆盖层

减少
改良
注释/具体说明:

មិនទុកដីឱ្យទំនេរដូចមុន

土壤压实

增加
减少
注释/具体说明:

ដីធូរជាងមុនដោយប្រើលាមកសត្វ និងកំប៉ុស្តិ៍ ហើយវាក៏ជួយឱ្យប្រសើរឡើងនូវទម្រង់ដី។

养分循环/补给

降低
增加
注释/具体说明:

ប្រើលាមកសត្វ និងកំប៉ុស្តិ៍

土壤有机物/地下C

降低
增加
注释/具体说明:

ប្រើលាមកសត្វ និងកំប៉ុស្តិ៍រាល់ពេលដាំ

生物多样性:植被、动物

植被覆盖

降低
增加
注释/具体说明:

កាលពីមុនដាំតែត្រកួនមិនបានទទួលផលផង តែឥលូវដាំដំណាំបានច្រើនមុខដែលជួយកាត់បន្ថយការហូរច្រោះដីទៀតផង។

植物多样性

降低
增加
注释/具体说明:

ដាំដំណាំច្រើនមុខ និងផ្លាស់ប្ដូរប្រភេទដំណាំ

外来入侵物种

增加
减少
注释/具体说明:

ដោយប្រើការដាំជីដែលជាពពួកមានក្លិន តែវាជួយកាត់បន្ថយបានតិចតួចប៉ុណ្ណោះ។

有益物种

降低
增加
注释/具体说明:

ឃើញសម្បូរជន្លេនជាងមុន

害虫/疾病控制

降低
增加
注释/具体说明:

កាត់បន្ថយបានខ្លះប៉ុណ្ណោះដោយមានដាំពពួកមានក្លិនឆួលពីក្រោម។

6.2 该技术的场外影响已经显现

有关影响评估的意见:

មិនមានជាបញ្ហាផ្សេងៗទៅដល់បរិវេណក្រៅបច្ចេកទេសនោះទេ។

6.3 技术对渐变气候以及与气候相关的极端情况/灾害的暴露和敏感性(土地使用者认为的极端情况/灾害)

渐变气候

渐变气候
季节 气候变化/极端天气的类型 该技术是如何应对的?
年温度 增加
年降雨量 未知

气候有关的极端情况(灾害)

气候灾害
该技术是如何应对的?
热浪
生物灾害
该技术是如何应对的?
流行病
注释:

មានការផ្លាស់ប្ដូរដំណាំតាមភាពធន់របស់ដំណាំទៅនឹងកំណើនកម្ដៅ។

6.4 成本效益分析

技术收益与技术建立成本相比如何(从土地使用者的角度看)?
短期回报:

稍微积极

长期回报:

积极

技术收益与技术维护成本/经常性成本相比如何(从土地使用者的角度看)?
短期回报:

积极

长期回报:

积极

6.5 技术采用

  • 单例/实验
在所有采用这项技术的人当中,有多少人是自发地采用该技术,即未获得任何物质奖励/付款?:
  • 90-100%
注释:

នៅក្នុងភូមិមានតែផ្ទះកសិកររូបនេះប៉ុណ្ណោះដែលធ្វើកសិកម្មបែបនេះ ក្រៅពីនោះមិនមានអ្នកចាប់អារម្មណ៍ឡើយ។

6.6 适应

最近是否对该技术进行了修改以适应不断变化的条件?:

6.7 该技术的优点/长处/机会

土地使用者眼中的长处/优势/机会
បង្កើនប្រាក់ចំណូលក្នុងគ្រួសារ
មិនប៉ះពាល់ដល់សុខភាពដោយមិនប្រើជី ឬថ្នាំគីមី
ជួយកាត់បន្ថយការនាំដំណាំចូលពីក្រៅ
编制者或其他关键资源人员认为的长处/优势/机会
អាចជួយកាត់បន្ថយសត្វល្អិតមួយចំនួនដោយមានដាំពពួកមានក្លិនដូចជាជី និងខ្ទឹម
បង្កើនជីជាតិដី និងរក្សាគុណភាពដីដោយផ្លាស់ប្តូរដំណាំ និងប្រើប្រាស់លាមកសត្វ និងជីកំប៉ុស្តិ៍
ទទួលបានចំណូលបន្ថែម និងស្រួលលក់

6.8 技术的弱点/缺点/风险及其克服方法

土地使用者认为的弱点/缺点/风险 如何克服它们?
នៅមានពពួកសត្វល្អិតមួយចំនួនទៀត ប្រើប្រាស់​ថ្នាំ​សំលាប់​សត្វល្អិត​ដែល​ផលិត​ដោយ​កសិករ​ផ្សំពី​រុក្ខជាតិ។

7. 参考和链接

7.1 信息的方法/来源

  • 实地考察、实地调查

១កន្លែង

  • 与土地使用者的访谈

១នាក់

  • 与SLM专业人员/专家的访谈

៣នាក់

7.2 参考可用出版物

标题、作者、年份、ISBN:

Yang S. and Pean S. (2015) Kit of Simple Agriculture Technologies. CEDAC. (In Khmer)

可以从哪里获得?成本如何?

Can find out at CEDAC, cost 10000 Riel

7.3 链接到网络上可用的相关信息

标题/说明:

Rhoades H. (2016) Sandy Soil Amendments: How to do sandy soil improvement. Gardening.

URL:

Retrieved on July 18 from: https://www.gardeningknowhow.com/garden-how-to/soil-fertilizers/amending-sandy-soil.htm

模块