这是该案例的一个过时的非现行版本。 转到当前版本.
技术
闲置

ការប្រើគម្របប្លាស្ទិក និងប្រព័ន្ធតំណក់ទឹកក្នុងផលិតកម្មដំណាំត្រប់វែង [柬埔寨]

គម្រោងហាវែស _តំណក់ទឹក

technologies_3142 - 柬埔寨

完整性: 88%

1. 一般信息

1.2 参与该技术评估和文件编制的资源人员和机构的联系方式

关键资源人

土地使用者:

លក្ខិណា អ៊ុន

(+855) 92 56 02 65

មិនមានអ៊ីម៉ែល

អ្នកប្រើប្រាស់ដី

ភូមិ ជ្រែង ឃុំ ស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់

柬埔寨

ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់:
ប្រធានការិយាល័យកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ស្រុកបាកាន:
មន្ត្រីក្សេត្រសាស្ត្រនៅ ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកកណ្ដៀង:

កុម្ភៈ សេង

(+855) 96 43 52 665

មិនមានអ៊ីម៉ែល

ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកកណ្ដៀង

ភូមិកណ្ដៀង ឃុំកណ្ដៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់

柬埔寨

ភ្នាក់ងារផ្សព្វផ្សាយប្រចាំឃុំស្វាយលួង:

ឃុនណារី មឿន

(+855) 15 70 17 53

មិនមានអ៊ីម៉ែល

សាលាឃុំស្វាយលួង

ភូមិរោងម៉ាស៊ីន ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់

柬埔寨

有助于对技术进行记录/评估的项目名称(如相关)
Scaling-up SLM practices by smallholder farmers (IFAD)
有助于对技术进行记录/评估的机构名称(如相关)
Royal University of Agriculture (RUA) - 柬埔寨

1.3 关于使用通过WOCAT记录的数据的条件

(现场)数据是什么时候汇编的?:

28/06/2017

编制者和关键资源人员接受有关使用通过WOCAT记录数据的条件。:

1.4 所述技术的可持续性声明

这里所描述的技术在土地退化方面是否存在问题,导致无法被认为是一种可持续的土地管理技术?:

2. SLM技术的说明

2.1 技术简介

技术定义:

បច្ចេកទេស​ដាំ​ត្រប់វែង​ដោយ​ប្រើ​គម្រប​ថង់​(បន្ទះ)​ប្លាស្ទិក​ ​និង​ស្រោច​ស្រព​ដោយ​ប្រព័ន្ធ​តំណក់​ទឹក​ដើម្បី​ទប់​ស្កាត់​ការ​ដុះ​លូត​លាស់​របស់​ស្មៅ​ចង្រៃ​ ​រក្សា​សំណើម​ដី​ ​សន្សំ​សំចៃ​ទឹក​ ​និង​កាត់​បន្ថយ​កម្លាំង​ពលកម្ម​ក្នុង​ការ​ ថែ​ទាំ​ ​សម្អាត​ស្មៅ​ ស្រោច​ទឹក​ និង​ដាក់​ជី​ ​ដើម្បី​បង្កើន​ផលិតកម្ម​ ​និង​ប្រាក់​ចំណូល​។​

2.2 技术的详细说明

说明:

ការ​ប្រើ​សារធាតុ​សរីរាង្គ​សម្រាប់​គ្រប​ដី​រក្សា​សំណើម​ដូច​ជា​ ​ចំបើង​ ​កំប្លោក​ ​ទន្ទ្រាន​ខែត្រ​ ​ធាងដូង​ ​។ល។​ ​ត្រូវ​បាន​កសិករ​អនុវត្តន៍​ក្នុង​ការ​ដាំ​បន្លែ​តាំង​តែ​ពី​យូរ​លង់​មក​ហើយ​។​ ​បច្ចុប្បន្ន​ដោយ​ភាព​សម្បូរ​បែប​នៃ​ផលិត​ផល​ឧស្សាហកម្ម​ ​ការ​ប្រើ​ថង់​ប្លាស្ទិក​ជា​គម្រប​ដី​ ​គឺ​ជា​បច្ចេក​ទេស​មួយ​ដែល​គេ​កំពុង​ពេញ​និយម​ប្រើប្រាស់​ក្នុង​ការ​គ្របដី​។​ ​ប្លាស្ទិក​ ​ជា​សារធាតុ​មិន​ជ្រាប​ទឹក​ជួយ​បង្ការ​រំហូត​ទឹក​ ​ម៉្យាង​ទៀត​ចំហាយ​ទឹក​ដែល​កើត​ពី​កម្តៅ​នៅ​ក្រោម​បន្ទះ​ប្លាស្ទិក​ត្រូវ​បាន​កក​ជា​ញើស​ពេល​ប៉ះ​នឹង​ប្លាស្ទិក​ហើយ​វា​ក៏​ស្រក់​ចូល​ទៅ​ដី​វិញ​ ​ដូច​នេះ​ការ​គ្រប​ប្លាស្ទិក​ដោយ​រួម​បញ្ចូល​នូវ​ប្រព័ន្ធ​តំណក់​ទឹក​ផង​ដែរ​នោះ​ ​គឺ​បាន​ជួយ​សន្សំ​សំចៃ​ទឹក​ដែល​បង្ក​លក្ខណៈ​សម​ស្រប​នៅ​តំបន់​ដែល​ប្រឈម​នឹង​ភាព​ខ្សត់​ទឹក​។​ ​ជា​ទូ​ទៅ​គេ​ច្រើន​ប្រើ​គម្រប​ប្លាស្ទិក​ដែល​មាន​ពណ៌​ខ្មៅ​វា​ធ្វើ​ឱ្យ​ស្មៅ​ចង្រៃ​ដុះ​លូត​លាស់​មិន​បាន​ ​ជា​ហេតុ​កាត់​បន្ថយ​ប្រភព​ទាក់​ទាញ​សត្វ​ល្អិត​បំផ្លាញ​ដំណាំ​ផង​ដែរ​។​ ​លទ្ធភាព​នៃ​ការ​ដុះ​លូត​លាស់​របស់​ស្មៅ​ដ៏​តិច​តួច​នេះ​មាន​ន័យ​ថា​ ​ពុំ​មាន​ការ​ប្រជែង​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ពី​ក្នុង​ដី​ ​ធ្វើ​ឱ្យ​ដំណាំ​ដុះ​លូត​លាស់​បាន​ល្អ​។​ ​ចំណុច​ជា​វិជ្ជមាន​មួយ​ទៀត​ក្នុង​ការ​ទប់​ទល់​នូវ​ការ​ដុះ​លូត​លាស់​របស់​ស្មៅ​ចង្រៃ​ ​គឺ​ការ​កាត់​បន្ថយ​កម្លាំង​ពលកម្ម​ដើម្បី​សម្អាត​ស្មៅ​ ​។​ ​លើស​ពី​នេះ​ទៅ​ទៀត​គម្រប​ប្លាស្ទិក​ដើរ​តួនាទី​ក្នុង​ការ​បង្ការ​ការ​ហូរ​ច្រោះ​ដី​ដោយ​សារ​ទឹក​ភ្លៀង​ ​ឬ​ភាព​ជាំ​ទឹក​ខ្លាំង​ផង​ដែរ​។​ ​សរុប​មក​ ​ការ​ប្រើ​ប្រាស់​គម្រប​ប្លាស្ទិក​ដោយ​រួម​ផ្សំជា​មួយ​ប្រព័ន្ធ​តំណក់​ទឹក​បាន​សន្សំ​សំចៃ​ទឹក​ ​កាត់​បន្ថយ​សត្វ​ល្អិត​ដែល​បំផ្លាញ​ដំណាំ​ ​និ​ង​ចំណេញ​កម្លាំង​ពលកម្ម​ ​​និង​ពេល​វលា​(FAO,​ ​2017)​ ​។​

ការ​ដាំ​ដំណាំ​ត្រប់​វែង​ដោយ​ប្រើ​គម្រប​ប្លាស្ទិក​ ​និង​ប្រព័ន្ធ​តំណក់​ទឹក​ត្រូវ​បាន​ណែ​នាំ​ឱ្យ​ប្រើ​តាម​រយៈ​គម្រោង​ហាវែស​ចាប់​តាំង​ពី​ឆ្នាំ​ ​២០១៤​ ​មក​ម៉្លេះ​។​ ​ការ​អនុវត្តន៍​នេះ​ធ្វើ​ឡើង​នៅ​ចម្ការ​មួយ​ដែល​ពី​មុន​ជា​ដី​ស្រែ​មាន​ទំហំ​ ​១៤១០​ ​ម៉ែត្រ​ការ៉េ​ ​និង​បាន​ដាំ​ដំណាំ​ត្រប់​វែង​ចំនួន​ ​១៧៤០​ ​ដើម​ ​លើ​រង​គ្រប​ប្លាស្ទិក​ចំនួន​ ​២០​រង​។​ ​ ​ដំណាំ​ត្រប់​វែង​ ​គឺ​ជា​ដំណាំ​ប្រចាំ​ឆ្នាំ​ដែល​ដុះ​លូត​លាស់​ល្អនៅ​លើ​ដី​ល្បាប់​ ​(ដី​សម្បូរ​ដោយ​សារធាតុ​សរីរាង្គ)​ ​ហើយ​ដែល​មាន​សីតុណ្ហភាព​លើស​ពី​ ​២០​ ​អង្សាសេ​ ​។​ ​ដី​គួរ​តែ​រក្សា​ឱ្យ​នៅ​មាន​សំណើម​ ​តែ​ត្រូវ​ជៀស​វៀង​កុំ​ឱ្យ​ជាំ​ទឹក​។​

​ទៅ​តាម​ការ​រៀប​រាប់​ខាង​លើ​បច្ចេកទេស​នេះ​ត្រូវ​បាន​រៀប​ចំ​ដូច​ត​ទៅ​៖​លើ​ផ្ទៃ​ដី​ដែល​បាន​រៀប​ចំ​(ដោយ​ភ្ជួរ​ ​និង​ហាល​ដី​ចំនួន​ ​៣​សារ)​ ​រួច​ហើយ​ ​កសិករ​បាន​លើក​រង​ដែល​មាន​កម្ពស់​ប្រមាណ​ជា​ ​២០​សង់​ទីម៉ែត្រ​ ​ទទឹង​រង​ ​១​ម៉ែត្រ​ ​ហើយ​ចន្លោះ​ពី​រង​មួយ​ទៅ​រង​មួយ​ក៏​មាន​ប្រវែង​ ​១ម៉ែត្រ​ដែរ​។​ ​បន្ទាប់​មក​រៀប​ចំ​បង្កប់​ទុយោ​ប្រព័ន្ធ​តំណក់​ទឹក​នៅ​លើ​រង​ ​រួច​ធ្វើ​ការ​ស្រោច​ទឹក​ផ្សើម​រង​ដំណាំ​ ​បន្ទាប់​មក​យក​ប្លាស្ទិក​ខ្មៅ​ដែល​មាន​ធ្មេញ​ឈើ​ប្រវែង​ ​១,៥០​ ​ម៉ែត្រ​ ​គ្រប​តាម​បណ្តោយ​រង​ដោយ​លប់​ដី​តាម​ជាយ​គម្រប​ប្លាស្ទិក​បន្តិច​ៗ​កុំ​ឱ្យ​ខ្យល់​ប៉ើង​ ​រួច​ហើយ​ចោះ​ជា​ប្រឡោះ​ដែល​មា​នអង្កត់​ផ្ចិត​ទំហំ​ប្រហែល​ជា​ ​៨​សង់ទីម៉ែត្រ​ ​និង​មាន​គម្លាត​ ​៦០​ ​សង់ទីម៉ែត្រ​ ​(ត្រូវ​គ្នា​ជា​មួយ​គម្លាត​នៃ​ចំណុច​ ​ទុយោ​តំណក់​ទឹក)​ ​។​ ​ចុង​ក្រោយ​ ​គឺ​ការ​ស្ទូង​កូន​ត្រប់​តាម​ប្រឡោះ​ទាំង​នេះ​ ហើយ​នៅ​ជិត​គល់​ត្រប់​នីមួយៗ​គាត់​បាន​ដោត​ច្បោះ​ឫស្សី​ជួយ​ទប់​ដើម​កុំ​ឱ្យ​ដួល​ ​ឬ​ទ្រេត​ដោយ​សារ​ខ្យល់​ខ្លាំង​ ​ឬ​ពេល​មាន​ផ្លែ​ច្រើន​។​

បច្ចេកទេស​នេះ​ក៏​បាន​ផ្តល់​ផ្នែក​សេដ្ឋកិច្ច​ដោយ​ការ​បង្កើន​ប្រាក់​ចំណូល​គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ។​ ​តាម​ការ​សាកសួរ​ ​មុន​ពេល​អនុវត្តន៍​បច្ចេកទេស​នេះ​អ្នក​ប្រើប្រាស់​ដី​ទទួល​បាន​ប្រាក់​ចំណេញ​សុត​ប្រមាណ​ជា​ ​៣០%​ ​តែ​ប៉ុណ្ណោះ​ ​ក្រោយ​កាត់​ថ្លៃ​បង្កើត​ ​និង​ថ្លៃ​ថែ​ទាំ ​ប៉ុន្តែ​ក្រោយ​ពេល​អនុវត្តន៍​បច្ចេកទេស​នេះ​ ​ ​អត្ថប្រយោជន៍​សេដ្ឋកិច្ច​ដែល​ទទួល​បាន​ ​គឺ​មាន​ការ​កើន​ឡើង​រហូត​ដល់​ទៅ​ ​៧០%​ ​ឯណោះ​ ​(ករណី​មិន​មាន​ជំងឺ​លើ​ដំណាំ)​ ​ជា​ពិសេស​ ​គឺ​ចំណេញ​ពេល​វេលា​សម្រាប់​ប្រកប​ការ​ងារ​ផ្សេងៗ​ទៀត​។​

​​

2.3 技术照片

2.5 已应用该技术的、本评估所涵盖的国家/地区/地点

国家:

柬埔寨

区域/州/省:

ភូមិ ជ្រែង ឃុំ ស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់

2.6 实施日期

注明实施年份:

2014

如果不知道确切的年份,请说明大概的日期:
  • 不到10年前(最近)

2.7 技术介绍

详细说明该技术是如何引入的:
  • 通过项目/外部干预
注释(项目类型等):

គម្រោង​​​សម្រាប់ជួយដោះស្រាយភាពងាយរងគ្រោះនៅតាមជនបទ​ និងស្ថេរភាពនៃប្រព័ន្ធអេកូឡូស៊ី (HARVEST)

3. SLM技术的分类

3.1 该技术的主要目的

  • 改良生产
  • 降低灾害风险
  • 适应气候变化/极端天气及其影响
  • 创造有益的经济影响

3.2 应用该技术的当前土地利用类型

农田

农田

  • 一年一作
主要农作物(经济作物及粮食作物):

ត្រប់វែង

如果由于技术的实施而导致土地用途发生变化,则在技术实施前说明土地利的用途。:

ដីស្រែ

3.3 有关土地利用的更多信息

该技术所应用土地的供水:
  • 混合雨水灌溉
注释:

អណ្តូងខួង

每年的生长季节数:
  • 2
牲畜密度(如相关):

គោមាន ០៥ក្បាលសម្រាប់យកលាមកផងដែរ។

3.4 该技术所属的SLM组

  • 改良的地面/植被覆盖
  • 灌溉管理(包括供水、排水)

3.5 技术传播

具体说明该技术的分布:
  • 均匀地分布在一个区域

3.6 包含该技术的可持续土地管理措施

农艺措施

农艺措施

  • A2:有机质/土壤肥力
结构措施

结构措施

  • S4:平沟、坑
注释:

ត្រប់វែងត្រូវបានដាំដោយលើកជារង។ កសិករបានជីកអណ្តូងបុកដើម្បីយកទឹកប្រើប្រាស់តាមរយៈការស្រោចស្រពដំណាំដោយប្រើប្រព័ន្ធតំណក់ទឹកនៅក្នុងអំឡូងពេលខ្សត់ទឹក។

3.7 该技术强调的主要土地退化类型

土壤水蚀

土壤水蚀

  • Wt:表土流失/地表侵蚀
物理性土壤退化

物理性土壤退化

  • Pw:水浸
生物性退化

生物性退化

  • Bc:植被覆盖的减少
  • Bl:土壤寿命损失
水质恶化

水质恶化

  • Ha:干旱化
其它

其它

3.8 防止、减少或恢复土地退化

具体数量名该技术与土地退化有关的目标:
  • 防止土地退化
  • 减少土地退化

4. 技术规范、实施活动、投入和成本

4.1 该技术的技术图纸

作者:

លោក ឃួន សុផល

日期:

28/06/2017

4.2 技术规范/技术图纸说明


បច្ចេកទេស​​នេះ​​អនុវត្តន៍​លើ​ដី​ទំហំ​ ​១៤១០​ម៉ែត្រការ៉េ​ ​ដែល​មាន​ដើម​ត្រប់​វែង​សរុប​ចំនួន​ ​១៧៤០ដើម​ ​ស្មើ​នឹង​ ២០រង។​ ​រង​ត្រប់​នីមួយៗ​មាន​កម្ពស់​រង​ ​២០ស.ម​ ​ទទឹង​របស់​រង​ប្រវែង​ ​១ម៉ែត្រចន្លោះ​ពី​គុម្ព​មួយ​ទៅ​គុម្ព​មួយ​ទៀត​មាន​ប្រវែង​ ​៦០ស.ម។​ ​គម្រប​ថង់​ប្លាស្ទិក​ដែល​មាន​ធ្មេញ​ឈើ​ប្រវែង​ ​១, ៥ ម៉ែត្រ​ ​ត្រូវ​បាន​ប្រើ​គ្រប​លើ​រង​នីមួយៗ​ ​និង​មាន​រៀប​បង្កប់​ប្រព័ន្ធ​ទុយោ​តំណក់​ទឹក​នៅ​តាម​គល់​ត្រប់​ទាំង​អស់។​ ​នៅ​ចំ​កណ្ដាល​ផ្ទៃ​ដី​នៃ​កន្លែង​អនុវត្តន៍​បច្ចេកទេស​ ​មាន​អណ្ដូង​ទឹក​មួយ​ដោយ​សង់​ជា​រោង​មាន​កម្ពស់​ ​១,៥ ម៉ែត្រ​ពី​ដី។​ ​ជា​មួយ​គ្នា​នោះ​ម្ចាស់​ចម្ការ​បាន​ដាក់​ពាង​ចំនួន​ ​០៣​ដែល​មាន​កម្ពស់​ ​១ម៉ែត្រ​ ​និង​អង្កត់​ផ្ចិត​ ​១ម៉ែត្រ​ ​មួយ​ប្រើ​សម្រាប់​លាយ​ជី​ស្រោច​ដំណាំ​ ​មួយ​សម្រាប់​ផលិត​ថ្នាំ​ពុល​ធម្មជាតិ​សម្រាប់​កំចាត់​សត្វល្អិត​ចង្រៃ​ ​និង​មួយ​ទៀត​សម្រាប់​ស្តុក​ទឹ​កប្រើ​ប្រាស់។​ ​នៅ​តាម​គល់​ដើម​ត្រប់​នីមួយៗ​មាន​ដោត​ឬស្សី​ដើម្បី​ទប់​ដើម​កុំ​ឱ្យ​ដួល​ពេល​មាន​ខ្យល់​ខ្លាំង​ ​និង​ពេល​វា​ផ្លែ​ច្រើន។​

4.3 有关投入和成本计算的一般信息

具体说明成本和投入是如何计算的:
  • 每个技术区域
注明尺寸和面积单位:

១៤១០ ម៉ែត្រការ៉េ

如果使用本地面积单位,请注明换算系数为1公顷:

០,១៤ ហិកតា

其它/国家货币(具体说明):

រៀល

注明美元与当地货币的汇率(如相关):1美元=:

4000.0

注明雇用劳工的每日平均工资成本:

20000

4.4 技术建立活动

活动 措施类型 时间
1. សាបកូនត្រប់វែង 农业学的 ខែមេសា
2. ដាំកូនត្រប់វែងនៅក្នុងកន្ទោង 农业学的 ខែឧសភា
3. ភ្ជួរដីហាល 农业学的 ខែឧសភា
4. ពូនរងដំណាំ 结构性的 ខែឧសភា
5. ដាក់លាមកគោ 农业学的 ខែឧសភា
6. រៀបចំប្រព័ន្ធតំណក់ទឹក 结构性的 ខែឧសភា
7. ស្រោចទឹកលើរងដំណាំ 农业学的 ខែឧសភា
8. គ្របថង់ប្លាស្ទិកលើរងដំណាំ 结构性的 ខែឧសភា
9. ដាំកូនត្រប់វែង 农业学的 ខែឧសភា

4.5 技术建立所需要的费用和投入

对投入进行具体说明 单位 数量 单位成本 每项投入的总成本 土地使用者承担的成本%
劳动力 ភ្ជួរដីហាល ០៣ដង ដង 3.0 50000.0 150000.0 100.0
劳动力 សាបកូនត្រប់វែង នាក់-ថ្ងៃ 2.0 20000.0 40000.0 100.0
劳动力 លើករងដំណាំ ដាក់លាមកគោ រៀបចំប្រព័ន្ធតំណក់ ស្រោចទឹកលើរងដំណាំ គ្របថង់ប្លាស្ទិក នាក់-ថ្ងៃ 5.0 20000.0 100000.0 100.0
劳动力 ដាំកូន នាក់-ថ្ងៃ 2.0 20000.0 40000.0 100.0
设备 គោយន្ត គ្រឿង 1.0 12300000.0 12300000.0 100.0
设备 ម៉ាស៊ីនបូមទឹក និងទុយោ ឈុត 1.0 1400000.0 1400000.0 100.0
设备 ចបកាប់ គ្រឿង 6.0 12000.0 72000.0 100.0
设备 ចបជីក គ្រឿង 1.0 12000.0 12000.0 100.0
设备 តង់ តង់ 1.0 40000.0 40000.0
设备 ធុងបាញ់ថ្នាំសប់ដោយដៃ គ្រឿង 1.0 280000.0 280000.0
设备 ថាសបណ្តុះកូនពូជត្រប់វែង ថាសបណ្តុះ 30.0 2500.0 75000.0
设备 កញ្ច្រែងបេះបន្លែ កញ្ច្រែង 3.0 15000.0 45000.0
植物材料 ពូជត្រប់វែង កញ្ចប់ 1.0 10000.0 10000.0
施工材料 ថង់ប្លាស្ទិក ដុំ 2.5 70000.0 175000.0
施工材料 ប្រព័ន្ធតំណក់ទឹក ដុំ 1.5 160000.0 240000.0
施工材料 ពាង គ្រឿង 3.0 45000.0 135000.0 100.0
其它 ស្បែកជើងកវែង គូ 1.0 60000.0 60000.0
技术建立所需总成本 15174000.0
注释:

លាមក​គោ​គាត់​ប្រើ​លាមក​គោ​ខ្លួន​ឯង​ដែល​ពិបាក​ក្នុង​ការ​គណនា​ទៅ​ជា​ទឹក​ប្រាក់។​​ ​ទុយោមេ​​ ​គឺ​គម្រោង​ហាវែស​ជា​អ្នក​ផ្តល់​ឱ្យ​ ​គាត់​មិន​ដឹង​តម្លៃ​នោះ​ទេ។​ ​ទុយោ​មេ​សម្រាប់​ភ្ជាប់​ប្រព័ន្ធ​តំណក់​ទឹក​មាន​ចំនួន​ ​១០០​ ​ដើម​​ដែល​ជា​ជំនួយ​របស់​គម្រោង​ហាវែស​ដូច​នេះ​អ្នក​ប្រើប្រាស់​ដី​មិន​បាន​ដឹង​តម្លៃ​នោះ​ទេ។ គួរបញ្ជាក់ផងដែរថា​គម្រោងហាវែសក៏បានផ្តល់ជូននូវគ្រាប់ពូជដំណាំ ធុងបាញ់ថ្នាំ ថាសបណ្តុះកូនដំណាំ កញ្ច្រែងសម្រាប់បេះបន្លែ ស្បែកជើងកវែង។ តម្លៃដែលដាក់នៅក្នុងតារាង គឺផ្តោតទៅលើតម្លៃនៅលើទីផ្សារដែលមាន​ និងតម្លៃប៉ាន់ស្មាន។

4.6 维护/经常性活动

活动 措施类型 时间/频率
1. បញ្ចេះម៉ាស៊ីនស្រោចស្រពដំណាំតាមប្រព័ន្ធតំណក់ 农业学的 រាល់ថ្ងៃ
2. ដកស្មៅចន្លោះរងត្រប់វែង 农业学的 ២ដងក្នុងមួយវដ្តដំណាំ
3. បាញ់ថ្នាំធម្មជាតិ លាយជាមួយថ្នាំពុលកសិកម្មលើត្រប់វែង 农业学的 មុនពេលប្រមូលផល ១ អាទិត្យបាញ់ម្ដង
4. លាយជីស្រោច 农业学的 ៣ថ្ងៃម្ដង

4.7 维护/经常性活动所需要的费用和投入(每年)

对投入进行具体说明 单位 数量 单位成本 每项投入的总成本 土地使用者承担的成本%
劳动力 ដកស្មៅចន្លោះរងដំណាំ ដង 2.0 240000.0 480000.0 100.0
肥料和杀菌剂 ថ្នាំពុលកសិកម្មម៉ាក golden ដប 1.0 15000.0 15000.0 100.0
其它 សាំងបូមទឹក លីត្រ 70.0 3000.0 210000.0 100.0
技术维护所需总成本 705000.0
注释:

ថ្នាំធម្មជាតិកសិករផលិតដោយខ្លួនឯងដែរពិបាកគណនាទៅជាតម្លៃ។

4.8 影响成本的最重要因素

描述影响成本的最决定性因素:

ថង់ប្លាស្ទិក និងប្រព័ន្ធតំណក់ទឹកមានតម្លៃថ្លៃ។ ថង់ប្លាស្ទិកប្រើបានតែម្តង រីឯប្រព័ន្ធតំណក់ទឹកប្រើបាន២ឆ្នាំ។

5. 自然和人文环境

5.1 气候

年降雨量
  • < 250毫米
  • 251-500毫米
  • 501-750毫米
  • 751-1,000毫米
  • 1,001-1,500毫米
  • 1,501-2,000毫米
  • 2,001-3,000毫米
  • 3,001-4,000毫米
  • > 4,000毫米
指定年平均降雨量(若已知),单位为mm:

1225.70

有关降雨的规范/注释:

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ 2015 មាន 1225.7 មីលីម៉ែត្រ ​​។ ​​​ឆ្នាំ 2014 មាន 1128.1 និងឆ្នាំ 2013 មាន 1316 មីលីម៉ែត្រ។

注明所考虑的参考气象站名称:

ក្រសួងធនធាន និងឧត្តុនិយម ឆ្នាំ២០១៥

农业气候带
  • 半湿润

5.2 地形

平均坡度:
  • 水平(0-2%)
  • 缓降(3-5%)
  • 平缓(6-10%)
  • 滚坡(11-15%)
  • 崎岖(16-30%)
  • 陡峭(31-60%)
  • 非常陡峭(>60%)
地形:
  • 高原/平原
  • 山脊
  • 山坡
  • 山地斜坡
  • 麓坡
  • 谷底
垂直分布带:
  • 0-100 m a.s.l.
  • 101-500 m a.s.l.
  • 501-1,000 m a.s.l.
  • 1,001-1,500 m a.s.l.
  • 1,501-2,000 m a.s.l.
  • 2,001-2,500 m a.s.l.
  • 2,501-3,000 m a.s.l.
  • 3,001-4,000 m a.s.l.
  • > 4,000 m a.s.l.
说明该技术是否专门应用于:
  • 不相关
关于地形的注释和进一步规范:

ផ្ទៃដីជម្រាលតិចតួច ជាដីចាក់ថ្មីលើដីស្រែចាស់។

5.3 土壤

平均土层深度:
  • 非常浅(0-20厘米)
  • 浅(21-50厘米)
  • 中等深度(51-80厘米)
  • 深(81-120厘米)
  • 非常深(> 120厘米)
土壤质地(表土):
  • 细粒/重质(粘土)
土壤质地(地表以下> 20厘米):
  • 中粒(壤土、粉土)
表土有机质:
  • 中(1-3%)
如有可能,附上完整的土壤描述或具体说明可用的信息,例如土壤类型、土壤酸碱度、阳离子交换能力、氮、盐度等。:

ដីស្រទាប់លើ និងដីស្រទាប់ក្នុងជាដីស្អិត។

5.4 水资源可用性和质量

地下水位表:

5-50米

地表水的可用性:

水质(未处理):

仅供农业使用(灌溉)

水的盐度有问题吗?:

该区域正在发生洪水吗?:

关于水质和水量的注释和进一步规范:

ដីជីកជម្រៅ ៨ម៉ែត្រគឺដល់ដង្ហើមទឹក។ pH = 6

5.5 生物多样性

物种多样性:
  • 中等
栖息地多样性:
  • 中等

5.6 应用该技术的土地使用者的特征

定栖或游牧:
  • 定栖的
生产系统的市场定位:
  • 商业/市场
非农收入:
  • 低于全部收入的10%
相对财富水平:
  • 平均水平
个人或集体:
  • 个人/家庭
机械化水平:
  • 机械化/电动
性别:
  • 女人
土地使用者的年龄:
  • 青年人
说明土地使用者的其他有关特征:

អ្នកប្រើប្រាស់ដីមានអាយុ ២២ឆ្នាំ។

5.7 应用该技术的土地使用者拥有或租用的平均土地面积

  • < 0.5 公顷
  • 0.5-1 公顷
  • 1-2 公顷
  • 2-5公顷
  • 5-15公顷
  • 15-50公顷
  • 50-100公顷
  • 100-500公顷
  • 500-1,000公顷
  • 1,000-10,000公顷
  • > 10,000公顷
这被认为是小规模、中规模还是大规模的(参照当地实际情况)?:
  • 中等规模的
注释:

ដីស្រែ ៦ ហិកតា
ដីសម្រាប់ដាំបន្លែ ១ ហិកតា។

5.8 土地所有权、土地使用权和水使用权

土地所有权:
  • 个人,有命名
土地使用权:
  • 个人
用水权:
  • 个人
注释:

ដីមានកម្មសិទ្ធិពេញលេញ (ប្លង់រឹង)។

5.9 进入服务和基础设施的通道

健康:
  • 贫瘠
  • 适度的
教育:
  • 贫瘠
  • 适度的
技术援助:
  • 贫瘠
  • 适度的
就业(例如非农):
  • 贫瘠
  • 适度的
市场:
  • 贫瘠
  • 适度的
能源:
  • 贫瘠
  • 适度的
道路和交通:
  • 贫瘠
  • 适度的
饮用水和卫生设施:
  • 贫瘠
  • 适度的
金融服务:
  • 贫瘠
  • 适度的

6. 影响和结论性说明

6.1 该技术的现场影响

社会经济效应

生产

作物生产

降低
增加
注释/具体说明:

ទិន្នផលត្រប់វែងមានការកើនឡើងប្រសិនប្រៀបធៀបទៅ នឹងការអនុវត្តន៍ដាំដុះត្រប់វែងដោយមិនប្រើថង់ប្លាស្ទិករួមជា​មួយប្រព័ន្ធតំណក់ទឹក។

作物质量

降低
增加
注释/具体说明:

ផ្លែត្រប់វែង​ គឺធំល្អ និងមានផ្លែច្រើន។

生产故障风险

增加
降低
注释/具体说明:

កាត់​​បន្ថយ​ហានិភ័យ​ដោយ​មាន​ទឹក​គ្រប់​គ្រាន់​សម្រាប់​ស្រោច​ស្រព​ដំណាំ​ ​និង​អាច​តម្រូវ​ទៅ​តាម​ការ​ត្រូវ​ការ​របស់​ទីផ្សារ​ដែល​ត្រូវ​ការ​ផលិត​ផល​ដែល​មាន​គុណភាព​។​លើស​ពី​នេះ​ ​គាត់​អាច​ដាំ​ដំណាំ​បាន​ច្រើន​ប្រភេទ​ពេញ​មួយ​ឆ្នាំ។​ ឧទាហរណ៍៖​ គាត់​អាច​ប្រើ​គម្រប​ប្លាស្ទិក​រួម​ផ្សំ​ជា​មួយ​ប្រព័ន្ធ​តំណក់​ទឹក​សម្រាប់​ដាំ​ត្រសក់​ ​ម្រះ​ជា​ដើម។​

水资源可用性和质量

饮用水的可用性

降低
增加
注释/具体说明:

មាន​ប្រភព​ទឹក​អណ្តូង​ខួង​។​

饮用水的质量

降低
增加
注释/具体说明:

ទឹក​ទាម​ទារ​ការ​ដាំ​ឱ្យ​ពុះ​មុន​បរិភោគ​​ ​ទឹក​មាន​ជាតិ​ច្រេះ។​

家畜用水的可用性

降低
增加
注释/具体说明:

ទឹក​អណ្តូង​បុក​អាច​យក​សម្រាប់​ចិញ្ចឹម​សត្វគោ​បាន។​

灌溉用水的可用性

降低
增加
注释/具体说明:

មាន​អណ្តូង​បុក​សម្រាប់​ទាញ​យក​ទឹក​មក​ស្រោច​ស្រព​ដំណាំ​នៅ​អំឡុង​ពេល​រាំង​ស្ងួត។​

灌溉用水的质量

降低
增加
注释/具体说明:

ទឹក​មាន​គុណភាព​ល្អ​សម្រាប់​ស្រោច​ស្រព​ដំណាំ​​​ ​តែ​វា​មាន​ជាតិ​ច្រេះ​ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធ​តំណក់​ទឹក​កក​ស្ទះ​ឆាប់​ខូច។​

灌溉用水需求

增加
降低
注释/具体说明:

បរិមាណ​ទឹក​ត្រូវ​បាន​ថយ​ចុះ​តាម​រយៈ​ការ​ប្រើ​គម្រប​ប្លាស្ទិក​រួម​ជា​មួយ​ប្រព័ន្ធ​តំណក់​ទឹក។​

收入和成本

农业投入费用

增加
降低
注释/具体说明:

ប្រព័ន្ធ​តំ​ណក់​ទឹក​ ​និង​ប្លាស្ទិក​មាន​តម្លៃ​ថ្លៃ។​ ​ប្រព័ន្ធ​តំណក់​ទឹក​អាច​ប្រើ​បាន​ ​២ឆ្នាំ​ ​ប៉ុន្តែ​​គម្រប​ប្លាស្ទិក​អាច​ប្រើ​បាន​តែ​ម្តង​ទេ​ក្នុង​មួយ​វដ្ត​ដំណាំ។​

农业收入

降低
增加
SLM之前的数量:

៣០០,០០០​​ រៀល

SLM之后的数量:

៧០០,០០០ រៀល

收入来源的多样性

降低
增加
注释/具体说明:

ចំណេញ​ពេល​វេលា​ក្នុង​ស្រោច​ទឹក​ ​ស្រោច​ជី​ ​និង​សម្អាត​ស្មៅ​ជា​ដើម​ ​ដើម្បី​ទៅ​ធ្វើ​ការ​ផ្សេង​ដូច​ជា​ ​លក់​បន្លែ​ ​ធ្វើ​ស្រែ។​

工作量

增加
降低
注释/具体说明:

កម្លាំង​ពលកម្ម​មាន​ការ​ថយ​ចុះ​ក្នុង​ការ​ស្រោច​ទឹក​ ​ដាក់​ជី​ ​និង​ចំណេញ​កម្លាំង​ពលកម្ម​ក្នុង​ការ​ដក​ស្មៅ​ផង​ដែរ។​ ​គម្រប​ប្លាស្ទិក​រួម​ផ្សំ​ជា​មួយ​ប្រព័ន្ធ​តំណក់​ទឹក​ធូរ​កម្លាំង​បាន​៧០%។​

社会文化影响

食品安全/自给自足

减少
改良
注释/具体说明:

មាន​ផលិត​ផល​ដែល​មាន​គុណភាព​ ​អាច​ផ្គត់ផ្គង់​នៅ​ក្នុង​គ្រួសារ​ ​និង​ទៅ​តាម​ទីផ្សារ។​ ​អាច​ដំណាំ​ផ្សេង​បាន​ច្រើន​ប្រភេទ​ ​ដូច​ជា​ត្រសក់​ ​ម្រះ​ជា​ដើម។​

SLM/土地退化知识

减少
改良
注释/具体说明:

ដី​ដែល​នៅ​ក្រោម​ថង់​ប្លាស្ទិក​មាន​លក្ខណៈ​ធូរ​ ​និង​វាយនភាព​​របស់​វា​ផុស​ដូច​ជា​កំប៉ុស្ត។​ ​តាម​បទ​ពិសោធន៍​ប្រសិន​ជា​ដី​ហាប់​ណែន​ ​ប៉ុន្តែ​ក្រោយ​ពី​គ្រប​ប្លាស្ទិក​ ​និង​ប្រព័ន្ធ​តំណក់​ទឹក​ ​ដី​មាន​លក្ខណៈ​ធូរ​ ​ផុស។​

生态影响

土壤

土壤水分

降低
增加
注释/具体说明:

ដី​នៅ​ក្រោម​គម្រប​ប្លាស្ទិក​​​ ​គឺ​មាន​សំណើម។​

土壤覆盖层

减少
改良
注释/具体说明:

ប្លាស្ទិក​ដើរ​តួនាទី​ជា​គម្របដី​ក្នុង​ការ​កាត់​បន្ថយ​រំហួត​ទៅ​ក្នុង​បរិយាកាស។​

土壤结壳/密封

增加
减少
注释/具体说明:

ដី​មាន​លក្ខណៈ​ធូរ​ ​និង​ទម្រង់ដី​មាន​លក្ខណៈ​ប្រសើរ​ឡើង។​

土壤有机物/地下C

降低
增加
生物多样性:植被、动物

害虫/疾病控制

降低
增加
注释/具体说明:

ស្មៅ​ចង្រៃ​ក៏​ជា​មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​កើត​សត្វល្អិត​ចង្រៃ​ផង​​​ដែរ។​ ​តាម​រយៈ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​ ​វា​បាន​កាត់​បន្ថ​យនូវ​ការ​ដុះ​ស្មៅ។​

6.3 技术对渐变气候以及与气候相关的极端情况/灾害的暴露和敏感性(土地使用者认为的极端情况/灾害)

渐变气候

渐变气候
季节 气候变化/极端天气的类型 该技术是如何应对的?
年温度 增加
季节性温度 湿季/雨季 增加
季节性温度 旱季 增加

6.4 成本效益分析

技术收益与技术建立成本相比如何(从土地使用者的角度看)?
短期回报:

积极

长期回报:

积极

技术收益与技术维护成本/经常性成本相比如何(从土地使用者的角度看)?
短期回报:

非常积极

长期回报:

积极

注释:

កសិករ​មួយ​ចំនួន​ដែរ​ទទួល​ការ​គាំទ្រ​ពី​គម្រោង​ហាវែស​បាន​បោះបង់​ចោល​នៅ​ពេល​គម្រោង​ចប់​ដោយ​សារ​ចំណាយ​ដើម​ទុន​ច្រើន​ទៅ​លើ​ថង់​ប្លាស្ទិក​ ​និង​ទុយោ។​

6.5 技术采用

  • 单例/实验
在所有采用这项技术的人当中,有多少人是自发地采用该技术,即未获得任何物质奖励/付款?:
  • 0-10%
注释:

លាមក​​គោ​​គាត់​​ប្រើ​​លាមក​​គោ​​ខ្លួន​​ឯង​​ដែល​​ពិបាក​​ក្នុង​​ការ​​គណនា​​ទៅ​​ជា​​ទឹក​​ប្រាក់។​​​ ​​ទុយោមេ​​​ ​​គឺ​​គម្រោង​​ហាវែស​​ជា​​អ្នក​​ផ្តល់​​ឱ្យ​​ ​​គាត់​​មិន​​ដឹង​​តម្លៃ​​នោះ​​ទេ។​​ ​​ទុយោ​​មេ​​សម្រាប់​​ភ្ជាប់​​ប្រព័ន្ធ​​តំណក់​​ទឹក​​មាន​​ចំនួន​​ ​​១០០​​ ​​ដើម​​​ដែល​​ជា​​ជំនួយ​​របស់​​គម្រោង​​ហាវែស​​ដូច​​នេះ​​អ្នក​​ប្រើប្រាស់​​ដី​​មិន​​បាន​​ដឹង​​តម្លៃ​​នោះ​​ទេ។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​​គម្រោង​ហាវែស​ក៏​បាន​ផ្តល់​ជូន​នូវ​គ្រាប់​ពូជ​ដំណាំ​ ​ធុ​ង​បាញ់ថ្នាំ​ ​ថាស​បណ្តុះ​កូន​ដំណាំ​ ​កញ្ច្រែង​សម្រាប់​បេះ​បន្លែ​ ​ស្បែក​ជើង​កវែង។​ ​តម្លៃ​ដែល​ដាក់​នៅ​ក្នុង​តារាង​ ​គឺ​ផ្តោត​ទៅ​លើ​តម្លៃ​នៅ​លើ​ទីផ្សារ​ដែល​មាន​​​ ​និង​តម្លៃ​ប៉ា​ន់​ស្មាន។​

6.6 适应

最近是否对该技术进行了修改以适应不断变化的条件?:

6.7 该技术的优点/长处/机会

土地使用者眼中的长处/优势/机会
ការ​ពារ​មិន​ឱ្យ​ស្មៅ​ដុះ។​
ចំណេញ​កម្លាំង​ពលកម្ម ​និង​ពេល​វេលា​ពី​ការ​ដក​ស្មៅ។​
ចំណេញ​ទឹក​តាម​រយៈ​ការ​ប្រើ​តំណក់​ទឹក។​
ទទួល​ប្រាក់​ចំណូល​ច្រើន​សម្រាប់​គ្រួសារ។​
编制者或其他关键资源人员认为的长处/优势/机会
ស្មៅ​ដុះ​មិន​រួច​ ​ចំណេញ​កម្លាំង​ពលកម្ម​ពី​ការ​ដក​ស្មៅ។​
កាត់​បន្ថយ​សត្វល្អិត​ ​ព្រោះ​ស្មៅ​មិន​មាន​ដុះ​​ ​ដូច​នេះ​សត្វល្អិត​ក៏​ថយ​ចុះ​ដែរ។​
ងាយ​ស្រួល​ថែ​ទាំ​ ​ប្រើ​តំណក់​ទឹក​ ​ចំណេញ​ទឹក​ ​និង​ចំណេញ​ពេល។​
ដី​មាន​សំណើម​តាម​រយៈ​ថង់​ប្លាស្ទិក​គ្របដី។​

6.8 技术的弱点/缺点/风险及其克服方法

土地使用者认为的弱点/缺点/风险 如何克服它们?
ចំណាយ​លុយ​ច្រើន​ពេល​ចាប់​ផ្តើម​ដំបូង​។ ជំនួស​ពី​ការ​ប្រើ​ប្លាស្ទិក​មក​ប្រើ​ចំបើង​។​
ពិបាក​ប្រមូល​សំណល់​ថង់​ប្លាស្ទិក។​ គ្រប់​គ្រង​ ​ឬ​ទុក​ដាក់​ឱ្យ​បាន​ត្រឹម​ត្រូវ​ ​និង​រៀប​ចំ​កន្លែង​ដុត​ឱ្យ​បាន​ត្រឹម​ត្រូវ។​
编制者或其他关键资源人员认为的弱点/缺点/风险 如何克服它们?
ចំណាយ​ដើម​ទុន​ច្រើន​ក្នុង​ការ​ទិញ​ថង់​ប្លាស្ទិក​ ​និង​រៀប​ចំ​ប្រព័ន្ធ​តំណក់ទឹក។​ ស្វែង​រក​ជំនួយ​ពី​អ្នក​ខាង​ក្រៅ​ ​ឬ​ប្រើ​ផែន​ការ​ប្រើ​ប្រាស់​ថវិកា។​
សំណល់​ពី​ថង់​ប្លាស្ទិក​ ​និង​ប្រព័ន្ធ​តំណក់​ទឹក​អាច​ប៉ះពាល់​ដល់​បរិស្ថាន។​ គ្រប់​​គ្រង​កាក​សំណល់​ថង់​ប្លាស្ទិក​ឱ្យ​បាន​ត្រឹម​ត្រូវ។​

7. 参考和链接

7.1 信息的方法/来源

  • 实地考察、实地调查

១កន្លែង

  • 与土地使用者的访谈

១​ នាក់

  • 与SLM专业人员/专家的访谈

៤​​ នាក់

7.3 链接到网络上可用的相关信息

标题/说明:

FAO. (2017). Rooftop water collection , drip irrigation and plastic mulching in home garden conditions in drought prone areas of Cambodia. Retrieved November 10, 2017, from

URL:

file:///C:/Users/HTPP ROYAL INV/Downloads/TECA - Rooftop water collection, drip irrigation and plastic mulching in home garden conditions in drought prone areas of Cambodia - 2017-05-31.pdf

模块