技术

ការដាំបន្លែសរីរាង្គតាមគោលការណ៍ធម្មជាតិដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ និងរក្សាគុណភាពដី [柬埔寨]

កសិដ្ឋានបន្លែសរីរាង្គ

technologies_3151 - 柬埔寨

完整性: 86%

1. 一般信息

1.2 参与该技术评估和文件编制的资源人员和机构的联系方式

关键资源人

土地使用者:

ទៀវ ឆាត

កសិករ

柬埔寨

អនុប្រធានផ្នែកក្សេត្រសាស្ត:

ឈឹម ប៊ុនលាង

ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសស្រុករលាផ្អៀរ

柬埔寨

អនុប្រធានការិយាល័យផ្សព្វផ្សាយ:

ខឹម សំបូរ

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង

柬埔寨

ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្រុកទឹកផុស:

កែវ សែ

ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្រុកទឹកផុស

柬埔寨

有助于对技术进行记录/评估的项目名称(如相关)
Scaling-up SLM practices by smallholder farmers (IFAD)
有助于对技术进行记录/评估的机构名称(如相关)
Royal University of Agriculture (RUA) - 柬埔寨

1.3 关于使用通过WOCAT记录的数据的条件

编制者和关键资源人员接受有关使用通过WOCAT记录数据的条件。:

1.4 所述技术的可持续性声明

这里所描述的技术在土地退化方面是否存在问题,导致无法被认为是一种可持续的土地管理技术?:

2. SLM技术的说明

2.1 技术简介

技术定义:

ការដាំបន្លែសរីរាង្គបែបចម្រុះដោយប្រើប្រាស់ជីធម្មជាតិ និងថ្នាំពុលធម្មជាតិដែលផលិតដោយខ្លួនឯង ដើម្បីកាត់បន្ថយការចំណាយលើការទិញធាតុចូលកសិកម្មពីខាងក្រៅទទួលបានបន្លែសរីរាង្គដែលធានាដល់សុខភាពអ្នកផលិត និងអ្នកបរិភោគ។ លើសពីនេះគឺការរក្សា និងបង្កើនជីជាតិដីឱ្យកាន់តែប្រសើរ។

2.2 技术的详细说明

说明:

ការដាំបន្លែសរីរាង្គ ឬគេអាចហៅថាកសិកម្មតាមគោលការណ៍ធម្មជាតិជាប្រព័ន្ធផលិតកម្មមួយដែលប្រើប្រាស់វត្ថុធាតុដើមធម្មជាតិ (រុក្ខជាតិបៃតង លាមកសត្វ កាកសំណល់កសិដ្ឋាន និងរុក្ខជាតិឱសថដែលអាចរកបាននៅក្នុងតំបន់របស់ខ្លួន) និងជៀសវាងនូវការប្រើប្រាស់សារធាតុគីមីឬថ្នាំពុលកសិកម្មសម្រាប់កម្ចាត់សត្វល្អិតជាដើម។ ការអនុវត្តបច្ចេកទេសនេះនឹងធានាដល់សុខភាពជីវិតនៅលើផែនដីរួមមានសុខភាពជីវិតមនុស្ស សត្វ សរីរាង្គមានជីវិតរស់នៅក្នុងដី ធ្វើឱ្យដីមានជីជាតិ។ លើសពីនេះទៅទៀតវាជួយបង្កើនសេដ្ឋកិច្ចគ្រួសារតាមរយៈការកាត់បន្ថយថវិកាក្នុងការទិញជីគីមី និងសម្ភារៈផ្សេងៗ (MAFF, 2012, MoEYS & VVOB Cambodia, 2013,Social Compass, 2017)។

លោកស្រី ទៀវ ឆាត ជាកសិករផលិតបន្លែសរីរាង្គម្នាក់ដែលត្រូវបានជ្រើសរើសយកមកធ្វើសម្ភាសនៅក្នុងករណីសិក្សាមួយនេះ។ គាត់រស់នៅក្នុងភូមិថ្មរាប ឃុំពង្រ ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំង ប្រទេសកម្ពុជា ជាកសិករឆ្នើមមួយរូបធ្លាប់បានទទួលជ័យលាភីថ្នាក់ជាតិជាកសិករឆ្នើមក្នុងការផលិតបន្លែសរីរាង្គ។ ក្រោមគំនិតផ្តួចផ្តើមរបស់មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍកសិកម្មកម្ពុជា (CEDAC) ការផលិតបន្លែសរីរាង្គបែបចម្រុះត្រូវបានអនុវត្តន៍តាំងតែពីឆ្នាំ ២០០៤ មកម៉្លេះ បច្ចុប្បន្នគាត់បានដាំដុះលើផ្ទៃដីទំហំ ០.៧០ ហិកតាជុំវិញផ្ទះរបស់គាត់។ នៅក្នុងអំឡុងពេលសិក្សាគាត់បានដាំដំណាំបន្លែចម្រុះបែបសរីរាង្គមានដូចជា៖ សាលាដ ត្រសក់ សណ្តែកកួរ ស្ពៃខ្មៅ ស្ពៃតឿ ស្ពៃចង្កឹះ ត្រកួន ស្លឹកខ្ទឹម ននោង ត្រឡាច ម្រះព្រៅ ជីនាងវង ស្លឹកគ្រៃ និងពោតបារាំង។ នៅក្នុងចំណោមបន្លែទាំងនោះ បន្លែដែលសំខាន់ជាងគេ គឺបន្លែសាលាដ ត្រសក់ សណ្តែកកួរ បន្លែប្រភេទស្ពៃ ត្រកួន និងស្លឹកខ្ទឹម។

សមាសភាគសំខាន់ៗក្នុងការដាំដុះបន្លែសរីរាង្គនេះ រួមមាន៖ ការផលិត និងប្រើប្រាស់ជីធម្មជាតិ (លាមកគោ ជីកំប៉ុស្តគោក និងជីកំប៉ុស្តទឹក) ថ្នាំពុលកម្ចាត់សត្វល្អិតផ្សំពីធម្មជាតិ ប្រភពទឹកស្រោចស្រព (អណ្តូង និងស្រះ) ការដាំដំណាំចម្រុះ ដំណាំឆ្លាស់ និងដំណាំវិលជុំជាដើម។ គាត់ចិញ្ចឹមគោ ហើយយកលាមករបស់វាមកធ្វើជាជី។ ជីកំប៉ុស្តគោក ត្រូវបានផ្សំឡើងពីលាមកគោស្រស់ ស្លឹកទន្ទ្រានខែត្រ ឬស្លឹករុក្ខជាតិបៃតងដទៃទៀត ចំបើង និងធ្យូងអង្កាម។ ដោយឡែកជីកំប៉ុស្តទឹកត្រូវបានផ្សំឡើងពី៖ លាមកគោស្រស់ ស្លឹកទន្ទ្រានខែត្រ ក្បាលត្រី វល្លិ៍បណ្តូលពេជ្រ និងទឹកនោមគោ។ គួរកត់សម្គាល់ផងដែរថាក្នុងការផលិតជីកំប៉ុស្តទឹកនេះ គឺកសិករត្រាំធាតុផ្សំលាយចូលគ្នាទាំងអស់ដោយប្រើទឹកនោមគោដែលបានប្រមូលជារៀងរាល់ថ្ងៃយកមកត្រាំដោយមិនប្រើប្រាស់ទឹកធម្មតានោះទេ។ ចំណែកការផលិតថ្នាំពុលធម្មជាតិសម្រាប់កម្ចាត់សត្វល្អិត គាត់បានផ្សំដោយលាយជាមួយគ្នាដូចជា៖ ម្ទេស រំដេង ស្លឹក ឬសំបកដើមស្លាក់។

គោលបំណងចម្បងក្នុងការអនុវត្តបច្ចេកទេសនេះ គឺដើម្បីទទួលបានបន្លែសរីរាង្គ និងបង្កើនប្រាក់ចំណូលប្រចាំគ្រួសារឱ្យបានកាន់តែច្រើនថែមទៀត តាមរយៈការកាត់បន្ថយថ្លៃចំណាយលើការទិញជី និងថ្នាំពុលគីមី។ ម៉្យាងទៀត ការដាំបន្លែសរីរាង្គ គឺមានទីផ្សារល្អ ដោយមានឈ្មួញមកទិញដល់ផ្ទះតែម្តង ដូច្នេះកសិករកាន់តែចំណេញពេលវេលាក្នងការលក់បន្លែរបស់គាត់។ ដើម្បីឱ្យប្រាក់ចំណូលកាន់តែកើនឡើងពិពិធកម្មដំណាំ ឬដំណាំចម្រុះបែបសរីរាង្គគឺមានសារៈសំខាន់សម្រាប់កសិករក្នុងការកាត់បន្ថយហានិភ័យទីផ្សារ នេះមានន័យថាកសិករនឹងមានបន្លែសរីរាង្គច្រើនមុខតាមតម្រូវការទីផ្សារគ្រប់រដូវកាលដែលធ្វើឱ្យគាត់អាចទទួលបានប្រាក់ចំណូលជាប្រចាំស្ទើរតែពេញមួយឆ្នាំ។ ក្នុងការផលិតបន្លែសរីរាង្គ កសិកររូបនេះទទួលបានប្រាក់ចំណូលសុទ្ធប្រហែលជា ៣,៣៣០,០០០ រៀលនៅក្នុងមួយឆ្នាំ។ ក្រៅពីនេះការដាំបន្លែសរីរាង្គដោយប្រើប្រាស់ជីធម្មជាតិបានធ្វើឱ្យជីជាតិដីកាន់តែល្អប្រសើរឡើង ដោយដីនោះសម្បូរទៅដោយពពួកសត្វមានប្រយោជន៍ដូចជា ជន្លេន និងមីក្រូសរីរាង្គផ្សេងៗទៀត (បាក់តេរី ផ្សិត) ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យសារធាតុសរីរាង្គឆាប់រលួយក្លាយជាសារធាតុចិញ្ចឹមសម្រាប់រុក្ខជាតិ។

នៅក្នុងករណីសិក្សានេះជីធម្មជាតិលាមកគោត្រូវបានប្រើប្រាស់នៅពេលដែលហាលដី ឬពេលភ្ជួរដីហាលចោល។ រីឯជីកំប៉ុស្តគោកជាទូទៅត្រូវបានប្រើប្រាស់ដោយដាក់តាមគល់ដំណាំក្រោយពេលដាំដុះ។ ដោយឡែកជីកំប៉ុស្តទឹកត្រូវបានប្រើប្រាស់ជាជីបំប៉ននៅពេលដំណាំចាប់ផ្តើមដុះលូតលាស់ ដោយស្រោចជាទៀងទាត់ ៣ថ្ងៃម្តងនៅពេលល្ងាច។ ការលាយជីគឺត្រូវយកជីកំប៉ុស្តទឹកប្រហែលជា១០០ មីលីលីត្រលាយជាមួយទឹក ១០លីត្រ ដែលបរិមាណនេះអាចស្រោចបានលើដំណាំមួយរងមានទំហំទទឹង ០,៥ ម៉ែត្រ និងបណ្តោយ ១០ ម៉ែត្រ។ ការថែទាំដោយដាក់ជីដំណាំបន្លែនីមួយៗគឺអាស្រ័យទៅតាមបរិមាណជីធម្មជាតិដែលមាន។ ចំណែកថ្នាំពុលធម្មជាតិត្រូវបានប្រើប្រាស់ដើម្បីទប់ស្កាត់ ឬការពារពពួកសត្វល្អិតពីការបំផ្លាញដំណាំ។

2.3 技术照片

2.5 已应用该技术的、本评估所涵盖的国家/地区/地点

国家:

柬埔寨

区域/州/省:

ភូមិថ្មរាប ឃុំពង្រ ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំង

有关地点的进一步说明:

តំបន់ជនបទ

具体说明该技术的分布:
  • 均匀地分布在一个区域
如果不知道精确的区域,请注明大致覆盖的区域:
  • < 0.1 平方千米(10 公顷)
注释:

កសិករមានដីអនុវត្តបច្ចេកទេសចំនួន ០.៧០ ហិកតា។

2.6 实施日期

注明实施年份:

2004

2.7 技术介绍

详细说明该技术是如何引入的:
  • 通过项目/外部干预
注释(项目类型等):

គំនិតផ្តួចផ្តើមរបស់គម្រោង CEDAC។

3. SLM技术的分类

3.1 该技术的主要目的

  • 改良生产
  • 保持/提高生物多样性
  • 创造有益的经济影响
  • 创造有益的社会影响

3.2 应用该技术的当前土地利用类型

农田

农田

  • 一年一作
年作 - 具体指明作物:
  • 豆科牧草和豆类 - 豆子
  • 蔬菜 - 叶菜(色拉、卷心菜、菠菜和其他)
每年的生长季节数:
  • 3

3.4 供水

该技术所应用土地的供水:
  • 混合雨水灌溉

3.5 该技术所属的SLM组

  • 土壤肥力综合管理
  • 病虫害综合管理(包括有机农业)
  • 家庭花园

3.6 包含该技术的可持续土地管理措施

农艺措施

农艺措施

  • A2:有机质/土壤肥力
  • A7:其它
注释:

កសិករបានប្រើប្រាស់ជីលាមកសត្វ កំប៉ុស្តគោក និងកំប៉ុស្តទឹកដើម្បីថែរក្សាសារធាតុសរីរាង្គ ជីជាតិដី ដោយដាំដំណាំជាប្រចាំ។ កសិករក៏បានប្រើប្រាស់ថ្នាំពុលធម្មជាតិផងដែរសម្រាប់ការពារការបំផ្លាញដំណាំពីសត្វល្អិត។

3.7 该技术强调的主要土地退化类型

生物性退化

生物性退化

  • Bl:土壤寿命损失
  • Bp:害虫/疾病增加,捕食者减少

3.8 防止、减少或恢复土地退化

具体数量名该技术与土地退化有关的目标:
  • 防止土地退化
  • 减少土地退化

4. 技术规范、实施活动、投入和成本

4.1 该技术的技术图纸

技术规范(与技术图纸相关):

ការអនុវត្តបច្ចេកទេសនេះបានអនុវត្តទៅលើទំហំផ្ទៃដី ០.៧០ ហិកតា។ បច្ចេកទេសដាំដំណាំបន្លែច្រើនប្រភេទរួមមាន៖ សាលាដ ត្រសក់ សណ្តែកគួរ ស្ពៃខ្មៅ ស្ពៃក្រញាញ់ ស្ពៃផ្កាលឿង ស្ពៃតឿ ត្រកួន ស្លឹកខ្ទឹម ននោងមូល ត្រឡាច ម្រះព្រៅ ជីនាងវង ស្លឹកគ្រៃ ពោតបារាំង ផ្ទីដូង និងផ្ទីខៀវ ការដាំដំណាំសរីរាង្គអាចអនុវត្តទៅបានអាស្រ័យទៅលើការប្រើប្រាស់ជីធម្មជាតិរួមមាន៖ ជីលាមកគោ ជីកំប៉ុស្តគោក ជីកំប៉ុស្តទឹក និងថ្នាំពុលធម្មជាតិសម្រាប់កម្ចាត់សត្វល្អិត។ បច្ចេកទេសនេះក៏រួមផ្សំនូវការជីកស្រះទំហំបណ្តោយ ១០ ម៉ែត្រ ទទឹង ៦ ម៉ែត្រជម្រៅ ៤ ម៉ែត្រ ព្រមទាំងមានទឹកអណ្តូងដែលមានជម្រៅ១០ម៉ែត្រ ផងដែរសម្រាប់ស្រោចស្រពដំណាំ។ ក្នុងនោះក្រោលគោមួយទំហំ ២៤ ម៉ែត្រការ៉េ និងមានគោសរុបចំនួន ៦ ក្បាល។

作者:

លោក ឃួន សុផល

日期:

23/05/2017

4.2 有关投入和成本计算的一般信息

具体说明成本和投入是如何计算的:
  • 每个技术区域
注明尺寸和面积单位:

០.៧០ ហិកតា

其它/国家货币(具体说明):

រៀល

如相关,注明美元与当地货币的汇率(例如1美元=79.9巴西雷亚尔):1美元=:

4000.0

注明雇用劳工的每日平均工资成本:

20000 រៀល

4.3 技术建立活动

活动 时间(季度)
1. ដឹកដីចាក់លើទីតាំងអនុវត្តបច្ចេកទេស រដូវប្រាំង
2. រៀបចំដី រដូវប្រាំង
3. ធ្វើធ្នើរសម្រាប់ដាំសាលាដ ១ ថ្ងៃ
4. ធ្វើរោងជីកំប៉ុស្ត ១ ថ្ងៃ
5. ទិញពាងសម្រាប់ធ្វើជីកំប៉ុស្តិ៍ទឹក និងធ្វើរោងកំប៉ុស្ត ១ ថ្ងៃ
注释:

កសិករចាប់ផ្តើមដាំបន្លែនៅខែមិថុនា។

4.4 技术建立所需要的费用和投入

对投入进行具体说明 单位 数量 单位成本 每项投入的总成本 土地使用者承担的成本%
劳动力 ដឹកដីចាក់លើទីតាំងអនុវត្តបច្ចេកទេស នាក់-ថ្ងៃ 3.0 20000.0 60000.0 100.0
劳动力 ការរៀបចំដី នាក់-ថ្ងៃ 6.0 20000.0 120000.0 100.0
劳动力 ធ្វើធ្នើរសម្រាប់ដាំសាលាដ នាក់-ថ្ងៃ 1.0 20000.0 20000.0 100.0
劳动力 ធ្វើរោងកំប៉ុស្ត នាក់-ថ្ងៃ 1.0 20000.0 20000.0 100.0
设备 ធុងស្រោច គូ 4.0 25000.0 100000.0 100.0
设备 ចបជីក ចំនួន 1.0 20000.0 20000.0 100.0
设备 ចបកាប់ ចំនួន 2.0 25000.0 50000.0 100.0
设备 ម៉ាស៊ីនបូមទឹក គ្រឿង 1.0 800000.0 800000.0 100.0
植物材料 ស្ពៃខ្មៅ កញ្ជប់ 1.0 2000.0 2000.0 100.0
植物材料 ត្រកូន កំប៉ុង 1.0 2000.0 2000.0 100.0
植物材料 សាលាដ កញ្ចប់ 1.0 4000.0 4000.0 100.0
植物材料 ស្ពៃតឿ កញ្ជប់ 1.0 2000.0 2000.0 100.0
植物材料 ត្រសក់ កំប៉ុង 1.0 8000.0 8000.0 100.0
植物材料 សណ្តែកគួរ កញ្ជប់ 1.0 5000.0 5000.0 100.0
植物材料 ននោង កំប៉ុង 1.0 2000.0 2000.0 100.0
植物材料 ត្រឡាច កំប៉ុង 1.0 2000.0 2000.0 100.0
施工材料 សំណាញ់ ដុំ 3.5 28000.0 98000.0 100.0
施工材料 ឬស្សីពីងពុងសម្រាប់ធ្វើទ្រើង ចំនួន 50.0 5000.0 250000.0 100.0
其它 ម្រះព្រៅ កញ្ចប់ 1.0 2500.0 2500.0 100.0
其它 ពោតបារាំង កញ្ចប់ 2.0 2500.0 5000.0 100.0
其它 ជីនាងវង កញ្ចប់ 1.0 2500.0 2500.0 100.0
其它 ពោត គីឡូក្រាម 1.0 4500.0 4500.0 100.0
技术建立所需总成本 1579500.0
技术建立总成本,美元 394.88

4.5 维护/经常性活动

活动 时间/频率
1. ស្រោចទឹក រៀងរាល់ថ្ងៃ
2. ដាក់ជីបំប៉ន់ រៀងរាល់៣ថ្ងៃម្តង
3. ដកស្មៅ រៀងរាល់ថ្ងៃ
4. ការរៀបចំដីសម្រាប់ដាំដុះ មិថុនា
5. ការដាំកូនដំណាំ មិថុនា

4.6 维护/经常性活动所需要的费用和投入(每年)

对投入进行具体说明 单位 数量 单位成本 每项投入的总成本 土地使用者承担的成本%
劳动力 ការរៀបចំដីសម្រាប់ដាំដុះ None 6.0 20000.0 120000.0 100.0
劳动力 ការដាំកូនដំណាំ None 3.0 20000.0 60000.0 100.0
劳动力 ការដកស្មៅ None 15.0 20000.0 300000.0 100.0
劳动力 None None 3.0 20000.0 60000.0
设备 ជុសជុលម៉ាស៊ីនបូមទឹក ឈុត 1.0 260000.0 260000.0 100.0
肥料和杀菌剂 ធ្យូងអង្កាម បេ 10.0 1000.0 10000.0 100.0
肥料和杀菌剂 លាមកគោ គីឡូក្រាម 10.0 250.0 2500.0 100.0
肥料和杀菌剂 ទន្ទ្រាននខេត្ត គីឡូក្រាម 10.0 600.0 6000.0 100.0
技术维护所需总成本 818500.0
技术维护总成本,美元 204.63
注释:

សម្រាប់ទន្ទ្រានខេត្តជាទូទៅគាត់មិនទិញទេព្រោះគាត់អាចរកបាននៅក្នុងភូមិ

4.7 影响成本的最重要因素

描述影响成本的最决定性因素:

កសិករផ្លាស់ប្តូរឬស្សីពីពង់សម្រាប់ធ្វើទ្រើងមានរយៈពេល ២ឆ្នាំ/ដង។

5. 自然和人文环境

5.1 气候

年降雨量
  • < 250毫米
  • 251-500毫米
  • 501-750毫米
  • 751-1,000毫米
  • 1,001-1,500毫米
  • 1,501-2,000毫米
  • 2,001-3,000毫米
  • 3,001-4,000毫米
  • > 4,000毫米
有关降雨的规范/注释:

នៅឆ្នាំ ២០១៥ ទឹកភ្លៀងប្រចាំឆ្នាំ ១២០៩ ម.ម
នៅឆ្នាំ ២០១៤ ទឹកភ្លៀងប្រចាំឆ្នាំ ១៤២០.៧៤ ម.ម
នៅឆ្នាំ ២០១៣ ទឹកភ្លៀងប្រចាំឆ្នាំ ១៣៦៧.៥ ម.ម

注明所考虑的参考气象站名称:

ក្រសួងធនធានទឹក និងឧតុនិយម (២០១៥)

农业气候带
  • 半湿润

5.2 地形

平均坡度:
  • 水平(0-2%)
  • 缓降(3-5%)
  • 平缓(6-10%)
  • 滚坡(11-15%)
  • 崎岖(16-30%)
  • 陡峭(31-60%)
  • 非常陡峭(>60%)
地形:
  • 高原/平原
  • 山脊
  • 山坡
  • 山地斜坡
  • 麓坡
  • 谷底
垂直分布带:
  • 0-100 m a.s.l.
  • 101-500 m a.s.l.
  • 501-1,000 m a.s.l.
  • 1,001-1,500 m a.s.l.
  • 1,501-2,000 m a.s.l.
  • 2,001-2,500 m a.s.l.
  • 2,501-3,000 m a.s.l.
  • 3,001-4,000 m a.s.l.
  • > 4,000 m a.s.l.
说明该技术是否专门应用于:
  • 不相关

5.3 土壤

平均土层深度:
  • 非常浅(0-20厘米)
  • 浅(21-50厘米)
  • 中等深度(51-80厘米)
  • 深(81-120厘米)
  • 非常深(> 120厘米)
土壤质地(表土):
  • 中粒(壤土、粉土)
土壤质地(地表以下> 20厘米):
  • 中粒(壤土、粉土)
表土有机质:
  • 高(>3%)
如有可能,附上完整的土壤描述或具体说明可用的信息,例如土壤类型、土壤酸碱度、阳离子交换能力、氮、盐度等。:

ដីអនុវត្តបច្ចេកទេសមានវាយនភាពដីស្រទាប់លើមានល្បាយខ្សាច់ល្មម និងជាប្រភេទដីកណ្តេង ហើយមាន pH 6.5។

5.4 水资源可用性和质量

地下水位表:

< 5米

地表水的可用性:

水质(未处理):

良好饮用水

水的盐度有问题吗?:

该区域正在发生洪水吗?:

5.5 生物多样性

物种多样性:
栖息地多样性:

5.6 应用该技术的土地使用者的特征

定栖或游牧:
  • 定栖的
生产系统的市场定位:
  • 混合(生计/商业)
非农收入:
  • 低于全部收入的10%
相对财富水平:
  • 平均水平
个人或集体:
  • 个人/家庭
机械化水平:
  • 机械化/电动
性别:
  • 女人
土地使用者的年龄:
  • 老年人

5.7 应用该技术的土地使用者使用的平均土地面积

  • < 0.5 公顷
  • 0.5-1 公顷
  • 1-2 公顷
  • 2-5公顷
  • 5-15公顷
  • 15-50公顷
  • 50-100公顷
  • 100-500公顷
  • 500-1,000公顷
  • 1,000-10,000公顷
  • > 10,000公顷
这被认为是小规模、中规模还是大规模的(参照当地实际情况)?:
  • 中等规模的
注释:

កសិករមានដីភូមិ ៥០ អារ និងដីស្រៃ ៣០ អារសរុបមាន ៥០ អារដីភូមិមានប្លង់រឹងរួចរាល់ហើយ។

5.8 土地所有权、土地使用权和水使用权

土地所有权:
  • 社区/村庄
土地使用权:
  • 个人
用水权:
  • 个人

5.9 进入服务和基础设施的通道

健康:
  • 贫瘠
  • 适度的
教育:
  • 贫瘠
  • 适度的
技术援助:
  • 贫瘠
  • 适度的
就业(例如非农):
  • 贫瘠
  • 适度的
市场:
  • 贫瘠
  • 适度的
能源:
  • 贫瘠
  • 适度的
道路和交通:
  • 贫瘠
  • 适度的
饮用水和卫生设施:
  • 贫瘠
  • 适度的
金融服务:
  • 贫瘠
  • 适度的

6. 影响和结论性说明

6.1 该技术的现场影响

社会经济效应

生产

作物生产

降低
增加
SLM之前的数量:

20%

SLM之后的数量:

50%

作物质量

降低
增加
注释/具体说明:

កសិករប្រើប្រាស់ជីធម្មជាតិដូចជីកំប៉ុស្ត (ទឹក និងគោក) ដែលធ្វើឱ្យមានជីជាតិល្អនាំឱ្យដំណាំដុះលូតលាស់បានល្អ និងប្រើប្រាស់ថ្នាំពុលធម្មជាតិសម្រាប់ការពារសត្វល្អិត។

生产故障风险

增加
降低
注释/具体说明:

កសិករមានជំនាញចំណេះដឹងទៅលើការដាំបន្លែសរីរាង្គតាមរយៈការចូលរួមវគ្គបណ្តុះបណ្តាលរបស់អង្គការ CEDAC និងបទពិសោធន៍យ៉ាងទូលំទូលាយរបស់គាត់តាំងឆ្នាំ ២០០៤។ ទាំងនេះជួយកាត់បន្ថយហានិភ័យនៃការបរាជ័យផលិតកម្មអប្បបរមា។

产品多样性

降低
增加
注释/具体说明:

កសិករបានដាំបន្លែច្រើនប្រភេទដែលធ្វើឱ្យគាត់ទទួលបាន ផលិតផលច្រើនសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងទីផ្សារ។

土地管理

妨碍
简化
注释/具体说明:

កសិករបានប្រើប្រាស់ជីធម្មជាតិដើម្បីធ្វើឱ្យដីមានគុណភាពកាន់តែប្រសើរឡើង និងការដាំដំណាំផ្សេងគ្នាស្រូបយកជីជាតិពីដីក៏ខុសគ្នាដែរ។ ហើយម្យ៉ាងវិញទៀតដំណាំជួយកាត់បន្ថយការហូរច្រោះដីផងដែរ។

收入和成本

农业投入费用

增加
降低
注释/具体说明:

កសិករពុំសូវចំណាយថវិកាទិញធាតុកសិកម្មនោះទេដោយសារតែមានវត្ថុធាតុដើមនៅតាមមូលដ្ឋានរបស់គាត់។

农业收入

降低
增加
注释/具体说明:

កសិករអាចរកចំណូលបានច្រើនបន្ថែមពីគាត់បានអនុវត្តបច្ចេកទេសដាំបន្លែសរីរាង្គចម្រុះសម្រាប់តម្រូវការទីផ្សារ។

工作量

增加
降低
注释/具体说明:

ក្នុងគ្រួសារគាត់ត្រូវការចំណាយពេលច្រើនសម្រាប់ការងារក្នុងចម្ការដូចជាសកម្មភាពថែទាំដំណាំ ការធ្វើកំប៉ុស្ត(ស្ងួត និងទឹក) និងថ្នាំពុលធម្មជាតិ។

社会文化影响

食品安全/自给自足

减少
改良
注释/具体说明:

កសិករមានបន្លែសម្រាប់ផ្គត់ផ្គត់សម្រាប់ខ្លួនឯងគ្រប់
រដូវកាល។

SLM/土地退化知识

减少
改良
注释/具体说明:

កសិករជាសិក្ខាកាមដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលរបស់អង្គការសេដាកលើបន្លែសរីរាង្គ និងផ្អែកលើបទពិសោធន៍របស់គាត់ជាយូរមកហើយជាមួយការដាំបន្លែសរីរាង្គ ការធ្វើជីកំប៉ុស្ត និងថ្នាំពុលធម្មជាតិ។

生态影响

土壤

土壤压实

增加
减少
注释/具体说明:

ដំណាំអាចរក្សាសំណើមដីបានល្អ និងកំប៉ុស្តក៏ធ្វើឱ្យដីសម្បូរជីជាតិផងដែរ និងមានពួកអតិសុខុមប្រាណច្រើនដូចជាជន្លេនជាដើម។

养分循环/补给

降低
增加
注释/具体说明:

ដំណាំខុសៗគ្នាអាចស្រូបយកសារធាតុចិញ្ចឹមខុសៗគ្នាដែរ និងកាកសំណល់ដំណាំជាជីសម្រាប់ដី។

土壤有机物/地下C

降低
增加
注释/具体说明:

ការប្រើប្រាស់ជីកំប៉ុស្ត និងលាមកគោធ្វើឱ្យជីជាតិដីល្អប្រសើរឡើង និងដីសម្បូរដោយអតិសុខុមប្រាណ និងដំណាំដុះលូតលាស់ល្អ។

生物多样性:植被、动物

有益物种

降低
增加
注释/具体说明:

បច្ចេកទេសនេះជួយបង្កើនជីជាតិដីឱ្យកាន់តែប្រសើរ និងជួយរក្សាពពួកមីក្រូសារពាង្គកាយមានជីវិតក្នុងដីដូចជា ពពួកបាក់តេរី និង ផ្សិតជាដើម។

害虫/疾病控制

降低
增加
注释/具体说明:

កសិករប្រើប្រាស់ថ្នាំពុលធម្មជាតិផលិតពីរុក្ខជាតិដើម្បីការពារសត្វល្អិត និងដាំដំណាំខុសៗគ្នាអាចកាត់បន្ថយជំងឺ និងសត្វល្អិត។

6.2 该技术的场外影响已经显现

កសិករអាចផលិតបន្លែសរីរាង្គផ្តល់ឱ្យអ្នកប្រើប្រាស់នូវអាហារដែលមានសុខភាពល្អ

注释/具体说明:

ដោយសារតែកសិករដាំបន្លែមិនមានប្រើប្រាស់ថ្នាំពុលកសិកម្ម និងមិនប្រើប្រាស់ជីគីមីទេ។

6.3 技术对渐变气候以及与气候相关的极端情况/灾害的暴露和敏感性(土地使用者认为的极端情况/灾害)

渐变气候

渐变气候
季节 增加或减少 该技术是如何应对的?
年温度 增加
年降雨量 增加

其他气候相关的后果

其他气候相关的后果
该技术是如何应对的?
延长生长期
注释:

ពេលរដូវប្រាំងអូសបន្លាយកសិករបានពន្យាពេលដាំបន្លែដើម្បីទទួលផលិតផលល្អ។

6.4 成本效益分析

技术收益与技术建立成本相比如何(从土地使用者的角度看)?
短期回报:

非常积极

长期回报:

稍微积极

技术收益与技术维护成本/经常性成本相比如何(从土地使用者的角度看)?
短期回报:

积极

长期回报:

积极

6.5 技术采用

  • 1-10%
如若可行,进行量化(住户数量和/或覆盖面积):

មាន ១០ គ្រួសារនៅក្នុងភូមិថ្មរាបបានអនុវត្តបច្ចេកទេសនេះ (រួមបញ្ចូលអ្នកបានអនុវត្តបច្ចេកទេសនេះ)

在所有采用这项技术的人当中,有多少人是自发的,即未获得任何物质奖励/付款?:
  • 91-100%
注释:

មាន ១០ គ្រួសារនៅក្នុងភូមិថ្មរាបបានអនុវត្តបច្ចេកទេសនេះដោយមិនទទួលបានសម្ភារៈលើកទឹកចិត្ត/ប្រាក់ឧបត្ថម្ភ។ កសិករបានចំណាយថវិកាផ្ទាល់ខ្លួនលើការអនុវត្តបច្ចេកទេសនេះ។

6.6 适应

最近是否对该技术进行了修改以适应不断变化的条件?:

6.7 该技术的优点/长处/机会

土地使用者眼中的长处/优势/机会
ប្រភេទដំណាំដែលកសិករបានដាំទាំងអស់ជាប្រភេទដំណាំមានទីផ្សារ និងមានដំណាំច្រើនប្រភេទចម្រុះគ្នាងាយស្រួលលក់ ហើយអាចទទួលបានប្រាក់ចំណូលជាប្រចាំស្ទើរតែពេញមួយឆ្នាំ។
ដីកាន់តែមានជីជាតិ មិនហាប់ណែនតាមរយៈការប្រើប្រាស់ជីធម្មជាតិបើប្រៀបធៀបកាលពីមុនដែលគាត់ធ្លាប់ប្រើប្រាស់ជីគីមី។
បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុដោយមានប្រភពទឹកសម្រាប់ស្រោចស្រពពេលរាំងស្ងួត។
编制者或其他关键资源人员认为的长处/优势/机会
កសិករទទួលបានបន្លែសរីរាង្គសម្រាប់ប្រើប្រាស់ក្នុងគ្រួសាររាល់ថ្ងៃ និងទទួលបានប្រាក់ចំណូលប្រចាំថ្ងៃ។
ជួយបង្កើន និងរក្សាផលិតភាពដីតាមរយៈការប្រើប្រាស់ជីធម្មជាតិ។
កាត់បន្ថយការចំណាយថវិកាសម្រាប់ទិញធាតុចូលកសិកម្មពីខាងក្រៅដូចជាជីគីមី ថ្នាំពុលកសិកម្មជាដើម។

6.8 技术的弱点/缺点/风险及其克服方法

土地使用者认为的弱点/缺点/风险 如何克服它们?
ខ្វះជីកំប៉ុស្តគោក និងកំប៉ុស្តទឹកក្នុងការផលិតឱ្យបានគ្រប់គ្រាន់សម្រាប់ដាក់តាមប្រភេទដំណាំនីមួយៗ។ បន្ថែមការផលិតជីកំប៉ុស្ត (គោក និងទឹក)។
មានប្រភេទសត្វល្អិតបំផ្លាញ។ ថ្នាំធម្មជាតិកំចាត់សត្វល្អិត។
编制者或其他关键资源人员认为的弱点/缺点/风险 如何克服它们?
កសិករពិបាកក្នុងការអនុវត្តបច្ចេកទេសក្នុងការដាំដំណាំសរីរាង្គច្រើនប្រភេទេ។ មានការគាំទ្រគំនិតផ្តួចផ្តើមពីអង្គការសេដាក។
ខ្វះកម្លាំងពលកម្មក្នុងការដាំបន្លែ និងថែទាំ។ ការប្រើប្រាស់ដំណក់ទឹកដើម្បីកាត់បន្ថយពេលវេលា និងកម្លាំងពលកម្ម។

7. 参考和链接

7.1 信息的方法/来源

  • 实地考察、实地调查

១ កន្លែង

  • 与土地使用者的访谈

២ នាក់

  • 与SLM专业人员/专家的访谈

៤ នាក់

(现场)数据是什么时候汇编的?:

23/05/2017

7.3 链接到网络上的相关信息

标题/说明:

MAFF. (2006). Technology stardardize: Home gardening. In Khmer. (Ministry of Agriculture, Forestry and Finsheries(MAFF). Phnom Penh.

URL:

Retrieved from https://drive.google.com/file/d/0B3kkBprEzhDoMWtPeXZUNE4teTQ/preview

标题/说明:

MAFF. (2012). Principle introduction for extension workers on organic vegetable production. (1st Edition). Phnom Penh: Ministry of Agriculture, Forestry and Finsheries(MAFF). In Khmer.

URL:

Retrieved from http://www.maff.gov.kh/agri-tech/40-ការដាំដុះដំណាំ/ដំណាំបន្លែ/1635-ផលិតកម្មដំណាំបន្លែសរីរាង្គ.html

标题/说明:

MoEYS & VVOB Cambodia. (2013). Teaching Methodology for Agricultural Life Skills Education for Teacher Training Centers:Part 3 Organic gardening (1st edition). Phnom Penh: Ministry of Education, Youth and Sport.

URL:

Retrieved from http://www.vvob.be/cambodia/sites/default/files/content_manual_part_3_organic_gardening.pdf

标题/说明:

Social Compass. (2017). An Organic Story (Khmer w/Eng subtitle).

URL:

Retrieved February 5, 2017, from https://www.youtube.com/watch?v=rZMsgQxcEWM&feature=youtu.be

模块