ការអនុវត្តដំណាំវិលជុំដើម្បីលើកកម្ពស់បន្លែសុវត្ថិភាព [柬埔寨]
- 创建:
- 更新:
- 编制者: Be Gechkim
- 编辑者: Navin Chea, Sophea Tim
- 审查者: Nicole Harari, SO Than, Alexandra Gavilano
បន្លែសុវត្ថិភាព
technologies_3165 - 柬埔寨
查看章节
全部展开 全部收起1. 一般信息
1.2 参与该技术评估和文件编制的资源人员和机构的联系方式
关键资源人
土地使用者:
ចន្ធូ ឯក
កសិករ
柬埔寨
អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង:
ប្រធានការិយាល័យកសិកម្មស្រុកទឹកផុស:
អនុប្រធានផ្នែកក្សេត្រសាស្ត្រនៅការិយាល័យកសិកម្មស្រុករលៀប្អៀរ:
ប៊ុនលៀង ឈឹម
ការិយាល័យកសិកម្មស្រុករលៀប្អៀរ
柬埔寨
有助于对技术进行记录/评估的项目名称(如相关)
Scaling-up SLM practices by smallholder farmers (IFAD)有助于对技术进行记录/评估的机构名称(如相关)
Royal University of Agriculture (RUA) - 柬埔寨1.3 关于使用通过WOCAT记录的数据的条件
编制者和关键资源人员接受有关使用通过WOCAT记录数据的条件。:
是
1.4 所述技术的可持续性声明
这里所描述的技术在土地退化方面是否存在问题,导致无法被认为是一种可持续的土地管理技术?:
否
注释:
កសិករដំាដំណាំផ្លាស់ប្ដូរប្រភេទ និងប្ដូរទិសដៅរងដំណាំផងដែរ។
1.5 参考关于SLM方法(使用WOCAT记录的SLM方法)的调查问卷
ក្រុមកសិករផលិតបន្លែសុវត្ថិភាពនៅក្នុងសហគមន៍កសិកម្ម ស្វាយមានជ័យស្ត្រីសាមគ្គី [柬埔寨]
ការចងក្រងក្រុមកសិករដាំបន្លែសុវត្ថិភាពត្រូវបានបង្កើតឡើងតាមគោលការណ៍ស្ម័គ្រចិត្ត និង វាជាផ្នែកមួយនៃសហគមន៍កសិកម្ម (AC)។ ក្រុមនេះ គឺគាំទ្រទៅដល់ការលក់ផលិតផល តាមរយៈការប្រមូលផ្តុំបង្កើតជាក្រុមឡើងសម្រាប់អ្នកទិញ។ អ្នកផលិត និងអ្នកទិញបាន ចុះកិច្ចសន្យាដែលជាលក្ខខណ្ឌជាចម្បង និងកិច្ចយល់ព្រមព្រៀងគ្នា។ លក្ខខណ្ឌជាចម្បង គឺត្រូវដាំដុះដោយប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្មតាមកម្រិតស្តង់ដារ ដើម្បីធានាសុវត្ថិភាពដល់អ្នកផលិត និងអ្នកប្រើប្រាស់។
- 编制者: Navin Chea
2. SLM技术的说明
2.1 技术简介
技术定义:
ដំណាំវិលជុំ គឺជាបច្ចេកទេសមួយនៅក្នុងវិធានការចម្រុះការពារដំណាំ (IPM) ដើម្បីរួមចំណែកបង្កើនផលិតផល ដោយប្រើប្រាស់ក្នុងកម្រិតស្តង់ដារមួយ និងកាត់បន្ថយការប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្ម។
2.2 技术的详细说明
说明:
ដំណាំវិលជុំ គឺជារបៀបអនុវត្តការងារដាំដុះដោយឆ្លាស់ប្រភេទមុខដំណាំខុសៗគ្នាលើផ្ទៃដីដដែលតែមួយ តាមរដូវដាំដុះបន្តបន្ទាប់គ្នា។ ផលប្រយោជន៍ដែលទទួលបានពីការអនុវត្តនេះ គឺសារធាតុចិញ្ចឹម និងអាសូតនឹងផ្តល់ដល់ដីដាំដុះ តាមការប្រើប្រាស់ជីស្រស់ ដែលធ្វើបែបនេះ គឺដូចទៅនឹងប្រពៃណីដែលធ្លាប់មាន ក្នុងការដំណាំផ្សេងៗឆ្លាស់ជាមួយនឹងធញ្ញជាតិ។ ការដាំដំណាំវិលជុំអាចកាត់បន្ថយការកកើតជំងឺ និងសត្វល្អិតដែលតែងតែកើតមានឡើងនៅពេលដែលបន្តដាំដំណាំដដែលៗក្នុងរយៈពេលយូរ ហើយដំណាំវិលជុំក៏អាចធ្វើឱ្យកាន់តែប្រសើរនូវរចនាសម្ព័ន្ធ និងជីជាតិដីដោយការស្រូបយកជីជាតិដីខុសៗគ្នា និងប្រព័ន្ធឫសដែលអាចចាក់ចូលទៅក្នុងជម្រៅដីខុសៗគ្នាផងដែរ (Cotheren J., 2014)។ ថ្វីត្បិតតែនៅប្រទេសកម្ពុជាមានច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មក៏ពិតមែន តែកសិករមួយចំនួននៅតែប្រើប្រាស់ថ្នាំ និងជីកសិកម្មមិនទាន់សមស្របនៅឡើយ ដូច្នេះការដាំដំណាំបង្វិល គឺជាបច្ចេកទេសមួយដែលជួយកសិករក្នុងការបង្កើនទិន្នផល និងកាត់បន្ថយសត្វល្អិតបំផ្លាញដំណាំ រក្សា និងបង្កើនជីជាតិដីតាមវិធានការក្សេត្រសាស្ត្រ និងជីវសាស្ត្រ។
លោកស្រី ឯក ចន្ធូរបានជ្រើសរើសការដាំបន្លែជាលក្ខណៈវិលជុំពេញមួយឆ្នាំ រួមផ្សំជាមួយការកាត់បន្ថយការប្រើប្រាស់ ជីគីមី និងថ្នាំពុលកសិកម្មព្រោះវាអាចជួយកាត់បន្ថយចំណាយ។ គុណប្រយោជន៍សំខាន់មួយទៀតគឺគាត់បាន ចុះកិច្ចសន្យាលក់បន្លែឱ្យក្រុមហ៊ុនរ៉ីមិច (REMIC ភាពជាសហគ្រិន និងការដាក់បញ្ចូលទីផ្សារ ជនបទនៅកម្ពុជា) ដោយសារតែគាត់ជាសមាជិកក្នុងក្រុមផលិតបន្លែសុវត្ថិភាព។ បន្ថែមលើនេះទៅទៀតគាត់អាចលក់បន្លែដែលសល់ ទៅឱ្យឈ្មួញផ្សេងទៀតបន្ទាប់ពីបំពេញកិច្ចសន្យាលក់ឱ្យ ក្រុមហ៊ុនរ៉ីមិច គ្រប់ចំនួន។ ការជ្រើសរើសការដាំដុះបន្លែវិលជុំនេះអាចរក្សា និងបង្កើនជីជាតិដីដោយគ្រាន់តែបន្ថែមជីសរីរាង្គ និងជីពាក់កណ្តាលសរីរាង្គជំនួសឱ្យការប្រើប្រាស់ជីគីមី។ ដោយឡែកការប្រើប្រាស់ថ្នាំពុលកសិកម្មក៏ត្រូវបានកាត់បន្ថយដោយការឆ្លាស់មុខដំណាំជាប្រចាំផងដែរ។
ក្នុងករណីសិក្សានេះដំណាំវិលជុំរួមមានសណ្ដែកកួរ ននោង ត្រឡាច ល្ពៅ និងត្រសក់ជាដើម។ ការអនុវត្តបែបនេះ គឺដើម្បីរក្សាបានតុល្យភាពជីជាតិដី ដោយជៀសវាងដំណាំដដែលនឹងស្រូបយកជីជាតិដដែលៗជាហេតុនាំឱ្យដីរេចរឹល ជីជាតិ។ ម្យ៉ាងវិញទៀតការដាំដុះដំណាំវិលជុំក៏រួមចំណែកកាត់បន្ថយការកើតឡើងនូវជំងឺ និងការកើនឡើងនៃសត្វល្អិត ចង្រៃ ដោយមុខដំណាំដដែលៗនឹងជាក្លាយជាជម្រកសម្រាប់ភ្នាក់ងារចម្លងជំងឺដែលរស់នៅក្នុងដី។ ក្នុងការដាំដុះជាក់ស្តែង កសិករម្នាក់ៗត្រូវដាំដំណាំចំនួន ២ ឬ ៣ ប្រភេទ នៅក្នុងពេលតែមួយ ហើយត្រូវបង្វិលដាំដំណាំផ្សេងវិញក្នុងរដូវកាលបន្ទាប់។ ទោះជាយ៉ាងនេះក្តី ក៏នៅតែមានការសម្របសម្រួលពី ក្រុមហ៊ុនរ៉ីមិច លើការជ្រើសរើសមុខដំណាំ ដើម្បីឱ្យកសិករម្នាក់ៗដាំដំណាំចម្រុះឆ្លាស់គ្នាតាមវេន សម្រាប់បំពេញតម្រូវការទីផ្សារ។
កសិកររូបនេះបានឱ្យដឹងថា មុនពេលអនុវត្តការដាំដំណាំវិលជុំ គាត់និយមដាំដំណាំតែមួយមុខ ឬពីរមុខដដែលៗរាល់រដូវកាល ព្រោះដំណាំនោះជាប្រភេទដំណាំដែលមានទីផ្សារហើយបានថ្លៃខ្ពស់ទៀតផង តែដើម្បីរក្សាបានទិន្នផល និងការពារការបំផ្លាញពីសត្វល្អិត គាត់ចាំបាច់ត្រូវប្រើជីគីមី និងថ្នាំកសិកម្មក្នុងបរិមាណច្រើន តែទោះជាយ៉ាងនេះក្តីប្រសិទ្ធភាពនៃជី និងថ្នាំគឺមានប្រសិទ្ធភាពតែក្នុងមួយរយៈពេលខ្លីតែប៉ុណ្ណោះ ជាហេតុធ្វើឱ្យមានការចំណាយកាន់តែច្រើនឡើងៗ។ ក្រោយពីទទួលបានការបណ្តុះបណ្តាលពីអង្គភាពជំនាញគឺ អង្គការអេកូ (ECHO អង្គការហៃទីទាក់ទងនឹងវិស័យអប់រំ) ក្រុមហ៊ុនភាពរ៉ីមិច និងមន្ទីរកសិកម្មខេត្ត បានធ្វើឱ្យមានការផ្លាស់ប្តូរពីការដាំដំណាំតែមួយមុខមកដាំជាលក្ខណៈវិលជុំ និងផ្លាស់ប្តូរពីជីគីមីមកជាជីសរីរាង្គ និងពាក់កណ្តាលសរីរាង្គ ហើយជាពិសេសការប្រើថ្នាំកសិកម្មក៏បានកាត់បន្ថយតាមកម្រិតកំណត់ផងដែរ។ ការអនុវត្តបែបនេះធ្វើឱ្យគុណភាពដីកើនឡើងជាលំដាប់ ជំងឺ និងសត្វល្អិតបំផ្លាញដំណាំក៏ថយចុះ កាត់បន្ថយចំណាយ បង្កើនចំណូល ហើយការពារសុខភាពអ្នកផលិត និងអ្នកប្រើប្រាស់បានទៀតផង។
ដោយកសិករកាន់តែមានជំនាញ ហើយការដាំដំណាំវិលជុំក៏មាននិរន្តរភាពទៀតនោះ ធ្វើឱ្យពួកគាត់អាចមាន លទ្ធភាពកាន់តែល្អប្រសើរក្នុងការផ្គត់ផ្គង់ទីផ្សារ។ ជាក់ស្តែងភាពជោគជ័យនៃការអនុវត្តក្នុងតំបន់នេះ គឺដោយសារមានការសម្របសម្រួលពីក្រុមហ៊ុនរ៉ីមិច ក្នុងការធ្វើផែនការផលិតកម្ម និងចុះកិច្ចសន្យា ដើម្បីធានាឱ្យមានផលិតផលបន្លែចម្រុះគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ដល់ទីផ្សារ។ លើសពីនេះទៀតដោយមានការចូលរួមសហការត្រួតពិនិត្យលើការប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្ម ពីអង្គការអេកូ ធ្វើឱ្យអតិថិជនកាន់តែមានទំនុកចិត្តខ្ពស់ ដោយធានាថាបន្លែដែលបានផ្គត់ផ្គង់ទៅកាន់ទីផ្សារគឺពិតជាបន្លែសុវត្ថិភាព ដែលនេះជាអាចឱកាសឱ្យកសិករលក់ផលិតផលរបស់ខ្លួនក្នុងតម្លៃមួយខ្ពស់ជាងបន្លែធម្មតា ។
2.3 技术照片
2.5 已应用该技术的、本评估所涵盖的国家/地区/地点
国家:
柬埔寨
区域/州/省:
ភូមិខ្យាងត្បូង ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
具体说明该技术的分布:
- 均匀地分布在一个区域
如果技术均匀分布在一个区域,则指定覆盖的区域(单位为平方千米):
0.002
如果不知道精确的区域,请注明大致覆盖的区域:
- < 0.1 平方千米(10 公顷)
注释:
អនុវត្តលើផ្ទៃដី ៥០ x ៤០ ម៉ែត្រ = ២០០០ ម៉ែត្រការ៉េប៉ុណ្ណោះ
Map
×2.6 实施日期
注明实施年份:
2016
2.7 技术介绍
详细说明该技术是如何引入的:
- 通过项目/外部干预
注释(项目类型等):
អង្គការហៃទីទាក់ទងនឹងវិស័យអប់រំ (ECHO)
3. SLM技术的分类
3.1 该技术的主要目的
- 减少、预防、恢复土地退化
- 创造有益的经济影响
3.2 应用该技术的当前土地利用类型
农田
- 一年一作
年作 - 具体指明作物:
- 蔬菜 - 香瓜、南瓜、南瓜或葫芦
- 豆科牧草和豆类 - 豆子
- ត្រសក់និងលីដា។
年作制度:
蔬菜 - 小麦/大麦/燕麦/旱稻
每年的生长季节数:
- 2
具体说明:
ខែ៤ រឺ ៥ (សណ្ដែកកួរ ននោង ត្រឡាច) និង ខែ១១ រឺ ១២ (ត្រសក់ ត្រឡាច ឯសណ្ដែកកួរច្រើនមានដង្កូវដូចនេះមិនត្រូវបានដាំទេ)។
采用轮作制度了吗?:
是
如果是,请具体说明:
ខែ៤ រឺ ៥ (សណ្ដែកកួរ ននោង ត្រឡាច) និង ខែ១១ រឺ ១២ (ត្រសក់ ត្រឡាច ឯសណ្ដែកកួរច្រើនមានដង្កូវដូចនេះមិនត្រូវបានដាំទេ)។
注释:
សណ្ដែកកួរ ននោង ត្រសក់ ត្រឡាច
3.3 由于技术的实施,土地使用是否发生了变化?
由于技术的实施,土地使用是否发生了变化?:
- 是(请在技术实施前填写以下有关土地利用的问题)
农田
注释:
ដំាដំណាំប៉ុន្តែមិនមានដំណាំច្រើនមុខទេ ហើយក៏មិនបង្វិលមុខដំណាំនោះដែរ។
3.4 供水
该技术所应用土地的供水:
- 混合雨水灌溉
3.5 该技术所属的SLM组
- 轮作制度(轮作、休耕、轮垦)
- 土壤肥力综合管理
- 病虫害综合管理(包括有机农业)
3.6 包含该技术的可持续土地管理措施
农艺措施
- A1:植被和土壤覆盖层
- A2:有机质/土壤肥力
3.7 该技术强调的主要土地退化类型
化学性土壤退化
- Cn:肥力下降和有机质含量下降(非侵蚀所致)
物理性土壤退化
- Pc:压实
- Pu:由于其他活动而导致生物生产功能的丧失
生物性退化
- Bq:数量/生物量减少
- Bp:害虫/疾病增加,捕食者减少
3.8 防止、减少或恢复土地退化
具体数量名该技术与土地退化有关的目标:
- 防止土地退化
- 减少土地退化
注释:
រក្សាសារធាតុចិញ្ចឹមក្នុងដី និងកាត់បន្ថយជំងឺរបស់ដំណាំដោយដាំដំណាំបង្វិលជាមួយនឹងការប្រើប្រាស់ជីសរីរាង្គ និងពាក់កណ្តាលសរីរាង្គ។
4. 技术规范、实施活动、投入和成本
4.1 该技术的技术图纸
技术规范(与技术图纸相关):
កសិករអនុវត្តបច្ចេកទេសនេះលើផ្ទៃដីសរុបដែលមានទំហំ ៥០ x ៤០ ម៉ែត្រ។ ផ្ទៃដីនេះចែកជាប្លុកដែលមានដាំសណ្ដែកកួរមានទំហំ ៥០ x ១៧ ម៉ែត្រមាន ៨ រង ដែលមានចន្លោះរង ១ ម៉ែត្រ។ រងនីមួយៗមាន ២ជួរដំណាំដែលមានចន្លោះ ០,៦ ម៉ែត្រ និងចន្លោះគុម្ព ១ ម៉ែត្រ។ នៅពេលដាំកសិករមិនលើករងទេដោយគ្រាន់តែជីករណ្តៅទំហំ ១៥ x ១៥ សង់ទីម៉ែត្រ និងជម្រៅ ១៥ សង់ទីម៉ែត្រ ហើយដាំដោយកប់គ្រាប់ក្នុងជម្រៅប្រហែល ៣ សង់ទីម៉ែត្រ។ ផ្ទៃដីដាំននោងមានទំហំបណ្តោយ ៥០ x ២៣ ម៉ែត្រ មាន ៩ រង ដែលមានចន្លោះគុម្ព ១,២ ម៉ែត្រ។ រីឯចន្លោះរងដំណាំ គឺ ២ ម៉ែត្រ ហើយជីករណ្តៅ និងការដាំដូចគ្នានឹងការដាំសណ្តែកកួរដែរ។
作者:
លោក ឃួន សុផល
日期:
25/05/2017
4.2 有关投入和成本计算的一般信息
具体说明成本和投入是如何计算的:
- 每个技术区域
注明尺寸和面积单位:
៤០ x ៥០ ម = ២០០ ម៉ែត្រការ៉េ
其它/国家货币(具体说明):
រៀល
如相关,注明美元与当地货币的汇率(例如1美元=79.9巴西雷亚尔):1美元=:
4000.0
注明雇用劳工的每日平均工资成本:
20000 រៀល
4.3 技术建立活动
活动 | 时间(季度) | |
---|---|---|
1. | ភ្ជួរដីហាល | ខែមេសា |
2. | កាប់រណ្ដៅ | ខែមេសា |
3. | ដាក់ជីសរីរាង្គ និងលាមកគោ | ខែមេសា |
4. | ដាំគ្រាប់ | ខែមេសា |
5. | ទិញម៉ាស៊ីនបូមទឹក | ខែមេសា |
4.4 技术建立所需要的费用和投入
对投入进行具体说明 | 单位 | 数量 | 单位成本 | 每项投入的总成本 | 土地使用者承担的成本% | |
---|---|---|---|---|---|---|
劳动力 | ភ្ជួរដីហាល | នាក់/ថ្ងៃ | 1.0 | 20000.0 | 20000.0 | 100.0 |
劳动力 | ដាក់ជីសរីរាង្គ និងលាមកគោ | នាក់/ថ្ងៃ | 1.0 | 20000.0 | 20000.0 | 100.0 |
劳动力 | កាប់រណ្ដៅ និងដាំ | នាក់/ថ្ងៃ | 5.0 | 20000.0 | 100000.0 | 100.0 |
设备 | ម៉ាស៊ីនបូមទឹក | គ្រឿង | 1.0 | 1200000.0 | 1200000.0 | 100.0 |
设备 | គោយន្ត | គ្រឿង | 1.0 | 6000000.0 | 6000000.0 | 100.0 |
植物材料 | គ្រាប់សណ្ដែកកួរ | កញ្ចប់ | 4.0 | 8000.0 | 32000.0 | 100.0 |
植物材料 | គ្រាប់ននោង | កញ្ចប់ | 5.0 | 7000.0 | 35000.0 | 100.0 |
肥料和杀菌剂 | ជីសរីរាង្គ | បាវ | 1.0 | 130000.0 | 130000.0 | 100.0 |
肥料和杀菌剂 | ជីពាក់កណ្ដាលសរីរាង្គ | បាវ | 1.0 | 130000.0 | 130000.0 | 100.0 |
施工材料 | ចបកាប់ | ចប | 2.0 | 9000.0 | 18000.0 | 100.0 |
施工材料 | បង្គី | បង្គី | 2.0 | 6000.0 | 12000.0 | 100.0 |
施工材料 | ជ្រលុង | ដើម | 1000.0 | 250.0 | 250000.0 | 100.0 |
技术建立所需总成本 | 7947000.0 | |||||
技术建立总成本,美元 | 1986.75 |
4.5 维护/经常性活动
活动 | 时间/频率 | |
---|---|---|
1. | ស្រោចទឹក | រាល់ថ្ងៃនៅខែប្រាំង 1សប្ដាហ៍ម្ដង/វស្សា |
2. | ធ្វើស្មៅ | 1សប្ដាហ៍ម្ដង |
3. | ដាក់ជ្រលុងសណ្តែកកួរ | ដាំណាំអាយុ 14-15ថ្ងៃ |
4. | បាញ់ថ្នាំការពារសត្វល្អិត | ចាប់ពីអាយុ20ថ្ងៃឡើងបាញ់រាល់ 7-10ថ្ងៃម្ដង |
5. | កាត់មែកតូចៗ | ដាំណាំអាយុ 20-25ថ្ងៃ |
4.6 维护/经常性活动所需要的费用和投入(每年)
对投入进行具体说明 | 单位 | 数量 | 单位成本 | 每项投入的总成本 | 土地使用者承担的成本% | |
---|---|---|---|---|---|---|
劳动力 | ស្រោចទឹក និងធ្វើស្មៅ | នាក់/ថ្ងៃ | 14.0 | 20000.0 | 280000.0 | 100.0 |
劳动力 | ដាក់ជ្រលុង | នាក់/ថ្ងៃ | 3.0 | 20000.0 | 60000.0 | 100.0 |
劳动力 | បាញ់ថាំ្នការពារ | នាក់/ថ្ងៃ | 6.0 | 20000.0 | 120000.0 | 100.0 |
劳动力 | កាត់មែកតូចៗ | នាក់/ថ្ងៃ | 1.5 | 20000.0 | 30000.0 | 100.0 |
技术维护所需总成本 | 490000.0 | |||||
技术维护总成本,美元 | 122.5 |
4.7 影响成本的最重要因素
描述影响成本的最决定性因素:
តម្លៃរបស់គោយន្ត
5. 自然和人文环境
5.1 气候
年降雨量
- < 250毫米
- 251-500毫米
- 501-750毫米
- 751-1,000毫米
- 1,001-1,500毫米
- 1,501-2,000毫米
- 2,001-3,000毫米
- 3,001-4,000毫米
- > 4,000毫米
指定年平均降雨量(若已知),单位为mm:
1209.00
有关降雨的规范/注释:
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ ២០១៥ មានចំនួន ១២០៩ មម ឆ្នាំ ២០១៤ មានចំនួន ១៤២០.៧៤ មម និងឆ្នាំ ២០១៣ មានចំនួន ១៣៦៧.៥ មម។
注明所考虑的参考气象站名称:
ក្រសួងធនធានទឹក និងឧតុនិយម (២០១៥)
农业气候带
- 半湿润
5.2 地形
平均坡度:
- 水平(0-2%)
- 缓降(3-5%)
- 平缓(6-10%)
- 滚坡(11-15%)
- 崎岖(16-30%)
- 陡峭(31-60%)
- 非常陡峭(>60%)
地形:
- 高原/平原
- 山脊
- 山坡
- 山地斜坡
- 麓坡
- 谷底
垂直分布带:
- 0-100 m a.s.l.
- 101-500 m a.s.l.
- 501-1,000 m a.s.l.
- 1,001-1,500 m a.s.l.
- 1,501-2,000 m a.s.l.
- 2,001-2,500 m a.s.l.
- 2,501-3,000 m a.s.l.
- 3,001-4,000 m a.s.l.
- > 4,000 m a.s.l.
说明该技术是否专门应用于:
- 不相关
5.3 土壤
平均土层深度:
- 非常浅(0-20厘米)
- 浅(21-50厘米)
- 中等深度(51-80厘米)
- 深(81-120厘米)
- 非常深(> 120厘米)
土壤质地(表土):
- 中粒(壤土、粉土)
土壤质地(地表以下> 20厘米):
- 中粒(壤土、粉土)
表土有机质:
- 中(1-3%)
如有可能,附上完整的土壤描述或具体说明可用的信息,例如土壤类型、土壤酸碱度、阳离子交换能力、氮、盐度等。:
ល្បាយខ្សាច់ ដែលមាន pH=6.5 តែមិនដឹងពីជម្រៅប្រាកដទេ។
5.4 水资源可用性和质量
地下水位表:
表面上
地表水的可用性:
好
水质(未处理):
仅供农业使用(灌溉)
水的盐度有问题吗?:
否
该区域正在发生洪水吗?:
是
规律性:
偶然
关于水质和水量的注释和进一步规范:
ទឹកជំនន់ម្ដងពី 7-10ថ្ងៃបានហូរអស់
5.5 生物多样性
物种多样性:
- 低
栖息地多样性:
- 低
5.6 应用该技术的土地使用者的特征
定栖或游牧:
- 定栖的
生产系统的市场定位:
- 商业/市场
非农收入:
- > 收入的50%
相对财富水平:
- 平均水平
个人或集体:
- 个人/家庭
机械化水平:
- 机械化/电动
性别:
- 女人
土地使用者的年龄:
- 中年人
5.7 应用该技术的土地使用者使用的平均土地面积
- < 0.5 公顷
- 0.5-1 公顷
- 1-2 公顷
- 2-5公顷
- 5-15公顷
- 15-50公顷
- 50-100公顷
- 100-500公顷
- 500-1,000公顷
- 1,000-10,000公顷
- > 10,000公顷
这被认为是小规模、中规模还是大规模的(参照当地实际情况)?:
- 小规模的
5.8 土地所有权、土地使用权和水使用权
土地所有权:
- 个人,有命名
土地使用权:
- 个人
用水权:
- 自由进入(无组织)
注释:
ប្រើប្រាស់ទឹកពីស្ទឹង និងអូរ
5.9 进入服务和基础设施的通道
健康:
- 贫瘠
- 适度的
- 好
教育:
- 贫瘠
- 适度的
- 好
技术援助:
- 贫瘠
- 适度的
- 好
就业(例如非农):
- 贫瘠
- 适度的
- 好
市场:
- 贫瘠
- 适度的
- 好
能源:
- 贫瘠
- 适度的
- 好
道路和交通:
- 贫瘠
- 适度的
- 好
饮用水和卫生设施:
- 贫瘠
- 适度的
- 好
金融服务:
- 贫瘠
- 适度的
- 好
6. 影响和结论性说明
6.1 该技术的现场影响
社会经济效应
生产
作物生产
注释/具体说明:
ផលិតកម្មដំណាំកើនឡើងដោយសារការដាំដំណាំវិលជុំ
ហើយនឹងប្រើប្រាស់ជីសរីរាង្គ និងពាក់កណ្តាលសរីរាង្គ។
作物质量
注释/具体说明:
គុណភាពដំណាំល្អជាងមុនដោយសារតែការផ្លាស់ប្តូរពីការ
ប្រើប្រាស់ថ្នាំពុលហួសកម្រិតមកប្រើជីសរីរាង្គវិញ។
生产故障风险
注释/具体说明:
មានដាំដំណាំច្រើនជាងមួយមុខដូចនេះបានជួយកាត់បន្ថយភាពបរាជ័យ
土地管理
注释/具体说明:
ប្ដូរប្រភេទដំណាំ និងទីតាំង
收入和成本
农业投入费用
注释/具体说明:
ការប្រើប្រាស់ជីគីមី គឺចំណាយច្រើនព្រោះវាមានតម្លៃថ្លៃជាងជីសរីរាង្គ។
农业收入
注释/具体说明:
តាមរយៈការកាត់បន្ថយថ្លៃដើមនៃការប្រើប្រាស់ជីគីមី និងមានដាំដំណាំច្រើនជាងមួយមុខ។
社会文化影响
食品安全/自给自足
注释/具体说明:
ទទួលបានទិន្នផលខ្ពស់ និងមានទីផ្សារល្អដោយសារគាត់បានចូលជាក្រុមដាំបន្លែ
សុវត្ថិភាព
健康状况
注释/具体说明:
ស្ថានភាពសុខភាពប្រសើរជាងមុនបន្ទាប់ពីប្រើប្រាស់
ជីសរីរាង្គនិងពាក់កណ្តាលសរីរាង្គជំនួសការប្រើប្រាស់ជីគីមីច្រើន
ហួសកម្រិតមក។
SLM/土地退化知识
注释/具体说明:
ទទួលបានការបណ្ដុះបណ្តាលពីក្រុមហ៊ុនភាពជាសហគ្រិន និងការដាក់បញ្ចូលទីផ្សារជនបទនៅកម្ពុជា (REMIC) អង្គការហៃទីទាក់ទងនឹងវិស័យអប់រំ (ECHO) និងខាងមន្ទីរកសិកម្មខេត្តជាដើម។
生态影响
水循环/径流
水质
注释/具体说明:
កាត់បន្ថយការប្រើជី និងថ្នាំគីមី
土壤
土壤覆盖层
注释/具体说明:
ដាំដំណាំជាប្រចាំមិនទុកដីទំនេរដែលបណ្តាលឱ្យមានការ
ហូរច្រោះក៏ដូចជារក្សាសំណើមដី។
土壤结壳/密封
注释/具体说明:
នៅពេលមានដំណាំវិលជុំជាប្រចាំជួយកាត់បន្ថយរំហួត និងជួយកាត់បន្ថយដីប្រេះ
土壤压实
注释/具体说明:
ការប្រើប្រាស់ជីសរីរាង្គ និងពាក់កណ្តាលសរីរាង្គជួយការពារដីពីការហាប់ដែល ល្អសម្រាប់ឫសដំណាំ។
养分循环/补给
注释/具体说明:
ពេលដែលមានការផ្លាស់ប្តូរប្រភេទដំណាំធ្វើឱ្យវដ្តសារធាតុ
ចិញ្ចឹមប្រសើរឡើង
生物多样性:植被、动物
外来入侵物种
注释/具体说明:
ពពួកដង្កូវហ្វូង ចៃស និងអណ្តើកមាសត្រូវបានកាត់បន្ថយដោយអនុវត្តដំណាំវិលជុំ
有益物种
注释/具体说明:
ក្រោយពីប្តូរពីការប្រើប្រាស់ជី និងថ្នាំគីមីមកប្រើជីសរីរាង្គ និងពាក់កណ្តាលសរីរាង្គធ្វើឱ្យពពួកសត្វមានប្រយោជន៍កើនឡើង។
害虫/疾病控制
注释/具体说明:
ការគ្រប់គ្រងកត្តាចង្រៃបានកើនឡើងដោយកាត់បន្ថយ
ការបំផ្លាញ ពីចៃស និងដង្កូវហ្វូងបានប្រសើរជាងមុនតាមរយៈការផ្លាស់ប្តូរ ប្រភេទដំណាំ
6.2 该技术的场外影响已经显现
对场外影响(测量)的评估进行具体说明:
មិនមានផលប៉ះពាល់ដល់អ្នកជិតខាងគួរឱ្យកត់សំគាល់នោះទេ។
6.3 技术对渐变气候以及与气候相关的极端情况/灾害的暴露和敏感性(土地使用者认为的极端情况/灾害)
渐变气候
渐变气候
季节 | 增加或减少 | 该技术是如何应对的? | |
---|---|---|---|
年降雨量 | 增加 | 未知 |
6.4 成本效益分析
技术收益与技术建立成本相比如何(从土地使用者的角度看)?
短期回报:
稍微积极
长期回报:
积极
技术收益与技术维护成本/经常性成本相比如何(从土地使用者的角度看)?
短期回报:
积极
长期回报:
稍微积极
6.5 技术采用
- 1-10%
如若可行,进行量化(住户数量和/或覆盖面积):
19 គ្រួសារ
在所有采用这项技术的人当中,有多少人是自发的,即未获得任何物质奖励/付款?:
- 91-100%
注释:
អ្នកដែលអនុវត្តបចេ្ចកទេសសុទ្ធតែចង់អនុវត្តព្រោះថាអនុវត្តបែបនោះទទួលបានផលប្រយោជន៍ច្រើន។
6.6 适应
最近是否对该技术进行了修改以适应不断变化的条件?:
否
6.7 该技术的优点/长处/机会
土地使用者眼中的长处/优势/机会 |
---|
មានទីផ្សារល្អព្រោះមានផលិតផលជាប្រចាំ និងបានចូលជាក្រុមសហគមន៍កសិកម្មស្វាយមានជ័យ ស្រ្តីសាមគ្គីដោយដាំដំណាំវិលជុំពេញមួយឆ្នាំសម្រាប់ផ្គត់ផ្គង់ជាទៀងទាត់។ |
កាត់បន្ថយការប្រើប្រាស់ជីគីមី ដោយប្រើជីសរីរាង្គ - ពាក់កណ្តាលសរីរាង្គ និងថ្នាំពុលកសិកម្មតាមកម្រិតកំណត់ តាមការណែនាំដោយមិនបង្កឱ្យមានផលប៉ះពាល់អវិជ្ជមាន។ |
ដីមានតុល្យភាពសារធាតុចិញ្ចឹមដោយការមិនដាំដំណាំតែមួយមុខ ដដែលៗលើផ្ទៃដីតែមួយ |
ទិញតែជី និងថ្នាំពុលកសិកម្មពីក្រុមហ៊ុនជីដែលមានការទទួលស្គាល់ពី អជ្ញាធរមានសមត្ថកិច្ច។ |
编制者或其他关键资源人员认为的长处/优势/机会 |
---|
ទីផ្សារមានស្ថេរភាពដោយក្រុមហ៊ុនភាពជាសហគ្រិន និងការដាក់បញ្ចូលទីផ្សារជនបទនៅកម្ពុជា (REMIC) ចូលរួមជាអ្នកជួយប្រមូលទិញ។ |
តំបន់នេះធ្លាប់ជាតំបន់ដែលកសិករប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្មច្រើនលើសលប់ បានប្រែក្លាយជាតំបន់ដែលប្រើប្រាស់ជីសរីរាង្គ និងពាក់កណ្តាលសរីរាង្គពីក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណដោយឡែកការប្រើប្រាស់ថ្នាំពុលកសិកម្ម ត្រូវបានប្រើតាមកម្រិតកំណត់ ធានាសុវត្ថិភាពគ្មានផលប៉ះពាល់។ |
ទទួលបានបន្លែសុវត្ថិភាព ដោយមានការត្រួតពិនិត្យពីអង្គការ ECHO ទៅលើផលិតផលបន្លែ។ |
ការដាំដុះវិលជុំអាចជួយឱ្យសេដ្ឋកិច្ចកសិករប្រសើរឡើងដោយអាចដាំដុះបានពេញមួយឆ្នាំ និងតម្រូវទៅតាមទីផ្សារផងដែរ។ |
កសិករបានយល់ច្បាស់ពីការគ្រប់គ្រងដីឱ្យមានចីរភាពតាមរយៈការ ដាំដុះវិលជុំ មិនប្រើប្រាស់ជីគីមីច្រើនលើសលប់ និងមិនប្រើប្រាស់ថ្នាំពុលដែលមានកម្រិតជាតិពុលខ្លាំងប៉ះពាល់ដល់ ដី បរិស្ថាន និងមនុស្ស ឬសត្វ ដែលជាប្រភេទថ្នាំក្រសួងកសិកម្មបានធ្វើការហាមឃាត់មិនឱ្យ ប្រើប្រាស់។ |
ក្រៅពីការប្រើប្រាស់ជីសរីរាង្គ និងជីគីមីពីក្រុមហ៊ុនមានអាជ្ញាប័ណ្ណ កសិករក៏បានប្រើប្រាស់ជីលាមកគោនៅក្នុងការដាំដុះដំណាំនេះផងដែរ។ |
6.8 技术的弱点/缺点/风险及其克服方法
土地使用者认为的弱点/缺点/风险 | 如何克服它们? |
---|---|
មិនទាន់អាចបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនៅឡើយទេដូចជា៖ សីតុណ្ហភាពកើនឡើងខ្ពស់ | មិនដឹង/ទុកតាមដំណើរ |
ចំណេះដឹងនៅមានកម្រិតក្នុងការការពារពីការរីករាលដាលនៃសត្វល្អិត ព្រមទាំងការប្រើប្រាស់ជី និងថ្នាំពុលធម្មជាតិផ្សេងៗ។ |
អាចទទួលបានបទពិសោធន៍បន្ថែមនៅពេលធ្វើការដាំដំណាំជា បន្តបន្ទាប់ |
编制者或其他关键资源人员认为的弱点/缺点/风险 | 如何克服它们? |
---|---|
នៅមិនទាន់មានបច្ចេកទេសទប់ទល់នឹងការប្រែប្រួលអាកាសធាតុបាន ល្អទេ ដូចជាទឹកជំនន់ ភាពរាំងស្ងួត ឬការកើនឡើងកម្តៅជាដើម។ | ត្រូវពិនិត្យពេលវេលាដាំដុះឱ្យបានល្អ និងត្រូវមានការណែនាំបន្ថែមពីស្ថាប័នពាក់ព័ន្ធដូចជា អង្គការ ECHO ដែលជាអ្នកត្រួតពិនិត្យ និងតាមដានគុណភាព ហើយក្រុមហ៊ុន REMIC ជាអ្នកទទួលទិញ។ |
កសិករនៅប្រើប្រាស់ថ្នាំពុលកសិកម្មនៅពេលជួបប្រទះការបំផ្លាញពីសត្វល្អិត | បណ្តុះបណ្តាលកសិករឱ្យដាំដុះចម្រុះដំណាំដោយមានដាំដំណាំប្រភេទការពារដូចជា ៖ប្រភេទ ជី និងស្លឹកគ្រៃជាដើម។ លើសពីនេះទៅទៀតបណ្តុះស្មារតីកសិករ និងបណ្តុះបណ្តាលឱ្យប្រើប្រាស់ថ្នាំពុលធម្មជាតិជំនួសវិញ ឬអនុវត្តវិធានការចម្រុះការពារដំណាំ (IPM)។ |
កសិករប្រើប្រាស់ជីសរីរាង្គ និងពាក់កណ្តាលសរីរាង្ដដែលជាជីទិញពីក្រុមហ៊ុន ដែលជាការបង្កើនថ្លៃដើមផលិត |
ជម្រុញកសិករឱ្យចេះផលិតជីកំប៉ុស្តិ៍ទឹក ឬកំប៉ុស្តិ៍គោកដោយខ្លួនឯងដើម្បីកាត់បន្ថយការប្រើប្រាស់ ជីទិញពីក្រុមហ៊ុន។ |
បន្លែដែលទទួលបាន គឺមានសុវត្ថិភាព ប៉ុន្តែមិនទាន់ក្លាយជាបន្លែសរីរាង្គនោះទេ | ជម្រុញកសិករឱ្យដាំដុះបន្លែសរីរាង្គ |
ការជ្រើសរើសប្រភេទដំណាំវិលជុំមិនទាន់សមស្របតាមបច្ចេកទេសទាំងស្រុងព្រោះតម្រូវតាមទីផ្សារជាង ឧទាហរណ៍ដូចជាការដាំដំណាំវិលជុំក្នុងគ្រួសារតែមួយ (ត្រសក់ ត្រឡាច ននោង ល្ពៅ គឺស្ថិតក្នុងគ្រួសារតែមួយ)។ |
ដាំដំណាំវិលជុំក្នុងអម្បូរខុសគ្នាដែលមិនធ្វើឱ្យជីជាតិដីថយចុះ។ បើអាចស្គាល់លក្ខណៈជីវសាស្រ្តនៃប្រភេទរុក្ខជាតិនីមួយៗជា ការកាន់តែប្រសើរ។ |
7. 参考和链接
7.1 信息的方法/来源
- 实地考察、实地调查
១ កន្លែង
- 与土地使用者的访谈
១ នាក់
- 与SLM专业人员/专家的访谈
៣ នាក់
(现场)数据是什么时候汇编的?:
25/05/2017
7.2 参考可用出版物
标题、作者、年份、ISBN:
Navin C. (2018) A Safe Vegetable Growers Group in the Svaymeanchey Satrey Samaki Agricultural Cooperative.
可以从哪里获得?成本如何?
https://qcat.wocat.net/en/wocat/approaches/view/approaches_3216/
7.3 链接到网络上的相关信息
标题/说明:
Cothren J. (2014) Advantages of Crop Rotation. NC Cooperative Extension. Retrieved on Sep 5 2017 from
URL:
https://wilkes.ces.ncsu.edu/2014/12/advantages-of-crop-rotation/
标题/说明:
Natural Systems Agriculture (2004) Agronomic Benefits of Intercropping Annual Crops in Manitoba. Retrieved on July 25 2017, from
URL:
http://www.umanitoba.ca/outreach/naturalagriculture/articles/intercrop.html
标题/说明:
My Agriculture Information Bank (2015) Inter Cropping and Its Advantages. My Agriculture Information Bank. Retrieved on July 25 2017 from
URL:
http://www.agriinfo.in/?page=topic&superid=1&topicid=492
标题/说明:
Ben G. (2016). What are the Different Types of Vegetables, Their Distinctions. CropsReview.com. Retrieved on Sep 17 2017 from
URL:
http://www.cropsreview.com/types-of-vegetables.html
链接和模块
全部展开 全部收起链接
ក្រុមកសិករផលិតបន្លែសុវត្ថិភាពនៅក្នុងសហគមន៍កសិកម្ម ស្វាយមានជ័យស្ត្រីសាមគ្គី [柬埔寨]
ការចងក្រងក្រុមកសិករដាំបន្លែសុវត្ថិភាពត្រូវបានបង្កើតឡើងតាមគោលការណ៍ស្ម័គ្រចិត្ត និង វាជាផ្នែកមួយនៃសហគមន៍កសិកម្ម (AC)។ ក្រុមនេះ គឺគាំទ្រទៅដល់ការលក់ផលិតផល តាមរយៈការប្រមូលផ្តុំបង្កើតជាក្រុមឡើងសម្រាប់អ្នកទិញ។ អ្នកផលិត និងអ្នកទិញបាន ចុះកិច្ចសន្យាដែលជាលក្ខខណ្ឌជាចម្បង និងកិច្ចយល់ព្រមព្រៀងគ្នា។ លក្ខខណ្ឌជាចម្បង គឺត្រូវដាំដុះដោយប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្មតាមកម្រិតស្តង់ដារ ដើម្បីធានាសុវត្ថិភាពដល់អ្នកផលិត និងអ្នកប្រើប្រាស់។
- 编制者: Navin Chea
模块
无模块