技术

ការជីកស្រះទឹកក្នុងចម្ការដើម្បីឆ្លើយតបទៅនឹងគ្រោះរាំងស្ងួត បង្កើនការដាំដុះ និងការចិញ្ចឹមត្រី [柬埔寨]

technologies_2844 - 柬埔寨

完整性: 88%

1. 一般信息

1.2 参与该技术评估和文件编制的资源人员和机构的联系方式

关键资源人

土地使用者:

ម៉ាញ ហុង

កសិករ

柬埔寨

ភ្នាក់ងារផ្សព្វផ្សាយឃុំស្រយ៉ង:

គុច (Kuch) វីន (Vin)

ភ្នាក់ងារផ្សព្វផ្សាយឃុំស្រយ៉ង

柬埔寨

ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្រុកគូលែន:
ប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវកសិកម្ម និងបរិស្ថាន:
ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុករវៀង:
有助于对技术进行记录/评估的项目名称(如相关)
Scaling-up SLM practices by smallholder farmers (IFAD)
有助于对技术进行记录/评估的机构名称(如相关)
Royal University of Agriculture (RUA) - 柬埔寨

1.3 关于使用通过WOCAT记录的数据的条件

编制者和关键资源人员接受有关使用通过WOCAT记录数据的条件。:

1.4 所述技术的可持续性声明

这里所描述的技术在土地退化方面是否存在问题,导致无法被认为是一种可持续的土地管理技术?:

2. SLM技术的说明

2.1 技术简介

技术定义:

ការជីកស្រះក្នុងចំការដើម្បីស្តុកទឹកសម្រាប់ស្រោចស្រពដំណាំពេលរាំងស្ងួត គឺជាការធានានូវកង្វះខាតទឹក ពេលចាប់ផ្តើមដាំដុះ នៅមុនរដូវភ្លៀងធ្លាក់ និងក្រោយពេលរដូវភ្លៀង។ ការធ្វើបែបនេះគឺក្នុងគោលបំណងបង្កើនរដូវដាំដុះ។ ស្រះទឹកដែលចុះសិក្សានេះអាចស្តុកទុកទឹកបាន ២៤១២ ម៉ែត្រត្រីគុណ អាចស្រោចស្រពដីទំហំ ១.៦ ហិកតាឡើងទៅ ហើយកសិករអាចដាំដំណាំបានជាច្រើនសារក្នុងមួយឆ្នាំៗ ដោយសារតែវាអាចទប់ទល់ទៅនឹងបញ្ហាកង្វះខាតទឹកបណ្តាលមកពីភាពរាំងស្ងួត។

2.2 技术的详细说明

说明:

នៅក្នុងតំបន់ដែលមានភ្លៀងធ្លាក់តិចតួច និងប្រព័ន្ធធារាសាស្ត្រមិនគ្រប់គ្រាន់ ការស្តុកទឹកទុកសម្រាប់ប្រើប្រាស់ដើរតួនាទីយ៉ាងសំខាន់នៅក្នុងផលិតកម្មដំណាំ និងចូលរួមចំណែកក្នុងការផ្គត់ផ្គង់ស្បៀងអាហារ។ បរិមាណទឹកដែលអាចរកបានគឺជាកត្តាមួយដ៏សំខាន់ដែលកសិករត្រូវយកចិត្តទុកដាក់។ លើសពីនេះ ការប្រែប្រួលអាកាសធាតុគឺជាបញ្ហាចម្បងមួយទៀត បន្ថែមទៅលើបញ្ហាខាងលើ ដែលបញ្ហានេះបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការងារដាំដុះរបស់កសិករ ព្រោះថាវានឹងនាំឱ្យទិន្នផលធ្លាក់ចុះ មានការកើតជំងឺសត្វល្អិតរាតត្បាត ភ្លៀងធ្លាក់មិនទៀងទាត់ គ្រោះរាំងស្ងួត និងទឹកជំនន់ជាដើម។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាខាងលើ កសិករបានជីកស្រះទឹកក្នុងចំការ និងប្រើប្រាស់ប្រព័ន្ធតំណក់ទឹកសម្រាប់ស្រោចស្រពដំណាំ។ ការជីកស្រះនេះមានគោលបំណងពីរគឺ ទី១៖ យកទឹកមកស្រោចស្រពដំណាំនៅពេលរាំងស្ងួត និងគោលបំណងទី២៖ គឺសម្រាប់ចិញ្ចឹមត្រី និងបង្កើនការដាំដុះបន្ថែមដូចជាការដាំបន្លែជាដើម។ ការរៀបចំប្រព័ន្ធស្តុកទឹកក្នុងចម្ការបែបនេះជាការអនុវត្តកសិកម្មឆ្លាតវ័យ ដែលមានភាពធន់ទ្រាំទៅនឹងការប្រែប្រួលអាកាសធាតុ (កសិកម្មឆ្លាតខាងអាកាសធាតុ) ព្រោះកសិករអាចមានទឹកប្រើប្រាស់គ្រប់រដូវកាល។

ចំពោះការប្រើប្រាស់ប្រព័ន្ធតំណក់ទឹកគឺជួយសន្សំសំចៃទឹក និងពេលវេលា កាត់បន្ថយកម្លាំងពលកម្មសម្រាប់ការស្រោចស្រព ធ្វើឱ្យដំណាំដុះលូតលាស់បានល្អ កាត់បន្ថយរំហួត និងការហូរច្រោះ ព្រមទាំងជួយកាត់បន្ថយការដុះស្មៅចង្រៃ និងសត្វល្អិតបានមួយចំនួនទៀតផង។ ដូចនេះ ប្រព័ន្ធតំណក់ទឹកគឺសមស្របបំផុតក្នុងការប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធិភាពសម្រាប់ការស្រោចស្រព ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុដូចជាគ្រោះរាំងស្ងួតតាមរដូវកាល។

មុននឹងសម្រេចចិត្តជីកស្រះ កសិករបានធ្វើការសង្កេតនិងស្វែងយល់ពីប្រភពទឹកក្រោមដី អស់រយៈពេល ២ឆ្នាំ តាមរយៈបទពិសោធន៍របស់គាត់ ដោយអង្កេតមើលអណ្តូងទឹករបស់អ្នកជិតខាងនៅក្បែរៗចម្ការរបស់គាត់។ ទីតាំងដែលបានសម្រេចចិត្តជីកស្រះ គឺនៅកន្លែងទាបបំផុតនៃដីរបស់គាត់ ហើយការសម្រេចចិត្តនេះក៏បានផ្អែកលើការដែលពិនិត្យឃើញថាអណ្តូងដែលនៅជិតចម្ការរបស់គាត់មានទឹកគ្រប់គ្រាន់។ ដូចនេះ ស្រះទឹកនេះប្រមូលនូវប្រភពទឹកភ្លៀងផង និងមានដង្ហើមទឹកក្រោមដីផង។

ការជីកស្រះនេះកសិករមិនបានចំណាយថវិកានោះទេ ព្រោះគាត់បានព្រមព្រៀងជាមួយអ្នកជីកដែលមានអេស្កាវ៉ាទ័រ ដោយក្នុងនោះអ្នកជីកយកអាចម៍ដីលក់ហើយម្ចាស់ចម្ការទទួលបានស្រះទឹកដោយមិនចំណាយលើថ្លៃជីក។ ស្រះទឹកនេះមានទំហំមាត់ស្រះ ៤០ ម៉ែត្រ×២០ ម៉ែត្រ និងបាតស្រះទំហំ ២៩ ម៉ែត្រ×១៤ ម៉ែត្រ មានជម្រៅ ៤ម៉ែត្រ និងកម្ពស់ទឹកក្នុងស្រះ ២ ម៉ែត្រ អាចស្រោចស្រពដំណាំលើផ្ទៃដីចំនួន ១.៦០ ហិកតានៅរដូវប្រាំង និងអាចដាំដំណាំបានពីរសារក្នុងមួយឆ្នាំ។ កសិករក៏បានចិញ្ចឹមកូនត្រីទីឡាបយ៉ា ចំនួន ៦០០កូន (៦ គីឡូក្រាមកូនត្រី)ផងដែរ។ ប្រសិនបើមិនមានការសហការជាមួយនឹងអ្នកជីកទេ ការជីកស្រះនេះ ត្រូវចំណាយលុយប្រហែល ៨០០០០០០ រៀល (ប្រហែល ២០០០ដុល្លាអាមេរិក)។

បន្ទាប់ពីជីកស្រះរួចកសិករអាចដាំដំណាំច្រើនជាងមុន ទទួលបានផលច្រើនជាងមុន និងអាចដាំល្ពៅបាននៅខែប្រាំងដោយមានទឹកស្រះប្រើប្រាស់គ្រប់គ្រាន់។ កាលពីមុនកសិករមិនហ៊ានដាំល្ពៅទេព្រោះមិនមានទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រព ប៉ុន្តែបច្ចុប្បន្នគាត់អាចដាំបាន និងចំណេញពេលវេលាព្រោះអាចដាំដំណាំមុនរដូវបាន។ លើសពីនេះទៅទៀត កសិករជិតខាងក៏អាចយកទឹកនេះទៅប្រើប្រាស់បានផងដែរ។

2.3 技术照片

2.5 已应用该技术的、本评估所涵盖的国家/地区/地点

国家:

柬埔寨

区域/州/省:

ភូមិស្រយ៉ងត្បូង ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ

具体说明该技术的分布:
  • 适用于特定场所/集中在较小区域
注释:

ដីចម្ការគាត់ដែលជីកស្រះនៅក្នុងភូមិស្រយ៉ង់ត្បូង
កសិករអាចពង្រីកការដាំដំណាំបានច្រើនជាងមុន បន្ទាប់ពីមានទឹកស្រោចស្រពគ្រប់គ្រាន់។

2.6 实施日期

注明实施年份:

2013

2.7 技术介绍

详细说明该技术是如何引入的:
  • 通过土地使用者的创新
注释(项目类型等):

កសិករបានសិក្សាពីខ្សែទឹកក្រោមដីនៅជុំវិញបរិវេនតំបន់នេះរយៈពេលប្រហែល២ឆ្នាំ។

3. SLM技术的分类

3.1 该技术的主要目的

  • 改良生产
  • 适应气候变化/极端天气及其影响
  • 创造有益的社会影响
  • អាចដាំដំណាំបានគ្រប់រដូវ និងមុនខែធ្លាក់ភ្លៀង

3.2 应用该技术的当前土地利用类型

农田

农田

水道、水体、湿地

水道、水体、湿地

  • 池塘、大坝
主要产品/服务:

តាំងពីជីកស្រះមកមានទឹកប្រើប្រាស់គ្រប់គ្រាន់ ហើយកាលមិនទាន់ជីកស្រះកសិករដាំពោត សណ្តែកបាយ និងសណ្តែកសៀងដោយពឹងផ្អែកលើទឹកភ្លៀង។ ឥឡូវគាត់អាចដាំល្ពៅបានផងដែរ ប្រសិនបើមិនមានភ្លៀង ៣-៤ ថ្ងៃ កសិករចាប់ផ្តើមបូមទឹកស្រះស្រោចដំណាំល្ពៅ

注释:

ស្រះនេះអាចស្រោចស្រពគ្រប់រដូវនៅលើផ្ទៃដីចំនួន ១.៦០ ហិកតា។ កាលពីមិនទាន់មានស្រះគាត់ដាំតែពោត សណ្តែក ដោយសារវាមិនត្រូវការទឹក តែឥឡូវគាត់អាចដាំមុនរដូវភ្លៀងបាន។
ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ: 2

3.3 由于技术的实施,土地使用是否发生了变化?

由于技术的实施,土地使用是否发生了变化?:
  • 是(请在技术实施前填写以下有关土地利用的问题)
农田

农田

森林/林地

森林/林地

注释:

កាលពីមុនជាដីព្រៃរិករិល ក្រោយពីកាប់ព្រៃអស់ និងចាប់ផ្តើមដាំដំណាំ ហើយដីចាប់ផ្តើមមិនសូវមានជីជាតិ តែពេលជីកស្រះហើយធ្វើឱ្យដីធូរមានសំណើមជាងមុន។

3.4 供水

该技术所应用土地的供水:
  • 混合雨水灌溉

3.5 该技术所属的SLM组

  • 集水
  • 灌溉管理(包括供水、排水)

3.6 包含该技术的可持续土地管理措施

结构措施

结构措施

  • S5:大坝、集水斗、水池
  • S7:集水/供水/灌溉设备

3.7 该技术强调的主要土地退化类型

土壤水蚀

土壤水蚀

  • Wt:表土流失/地表侵蚀
水质恶化

水质恶化

  • Ha:干旱化
  • Hs:地表水良变化

3.8 防止、减少或恢复土地退化

具体数量名该技术与土地退化有关的目标:
  • 防止土地退化
  • 减少土地退化

4. 技术规范、实施活动、投入和成本

4.1 该技术的技术图纸

技术规范(与技术图纸相关):

ត្រូវបានជីកនៅត្រង់ផ្នែកទំនាបបំផុតនៃដីចម្ការ ស្រះទឹកនេះមានទំហំមាត់ស្រះ ៤០ម៉ែត្រ x ២០ម៉ែត្រ និងទំហំបាតស្រះមាន ២៩ម៉ែត្រ x ១៤ម៉ែត្រ។ ស្រះមានជម្រៅ ៤ ម៉ែត្រ និងមានជម្រៅទឹកក្នុងស្រះ ២ម៉ែត្រ។ បរិមាណទឹកក្នុងស្រះទាំងនៅរដូវប្រាំ និងរដូវវស្សាគឺមានបរិមាណប្រហាក់ប្រហែលគ្នា។ កសិករបានធ្វើទំនប់នៅជុំវិញមាត់ស្រះកម្ពស់ ១.៣ម៉ែត្រ ដើម្បីការពារការហូរបាក់ដីចូលក្នុងស្រះនៅរដូវភ្លៀង។ កសិករក៏បានដាំស្មៅនៅលើខ្នងនិងជើងទំនប់ផងដែលដើម្បីការពារការហូរច្រោះ ហើយបានដាក់កញ្ឆែតនៅក្នុងស្រះដើម្បីជាការសម្អាតទឹកផង និងជាចំណីត្រីផង។

作者:

លោក ឃួន សុផល និង លោក ទឹម សុភា

日期:

04/05/2017

4.2 有关投入和成本计算的一般信息

具体说明成本和投入是如何计算的:
  • 每个技术单元
指定单位:

ស្រះ និងប្រព័ន្ធដំណក់ទឹក

指定单位面积(如相关):

ស្រះទំហំ ៤០ ម៉ែត្រ× ២០ ម៉ែត្រ ទុយោមេ និងទុយោមេរង ២២០ ម៉ែត្រ ទុយោដំណក់ទឹក ៥០០ ម៉ែត្រ

其它/国家货币(具体说明):

រៀល

如相关,注明美元与当地货币的汇率(例如1美元=79.9巴西雷亚尔):1美元=:

4000.0

注明雇用劳工的每日平均工资成本:

20000 រៀល

4.3 技术建立活动

活动 时间(季度)
1. ការជីកស្រះដោយប្រើគ្រឿងចក្រ ធ្នូ
2. ការធ្វើទំនប់ទឹកស្រះ ធ្នូ
3. ម៉ាស៊ីនបូមទឹក ធ្នូ
4. រៀបចំ និងដំឡើងប្រព័ន្ធតំណក់ទឹក កុម្ភៈ
5. ដាំស្មៅលើទំនប់ និងដាក់កញ្ឆែតក្នុងស្រះ ឧសភា
注释:

ជួលគ្រឿងចក្រ 1 ម៉ោង 200000 រៀល។

4.4 技术建立所需要的费用和投入

对投入进行具体说明 单位 数量 单位成本 每项投入的总成本 土地使用者承担的成本%
劳动力 ជីកស្រះ និងធ្វើភ្លឺ (ប្រើអេស្កាវ៉ាទ័រ) ម៉ោង 40.0 200000.0 8000000.0
劳动力 រៀបចំ និងដំឡើងប្រព័ន្ធតំណក់ទឹក នាក់-ថ្ងៃ 2.0 40000.0 80000.0 100.0
设备 ម៉ាស៊ីនបូមទឹក + ប្រព័ន្ធទុយោដំណក់ គ្រឿង 1.0 2720000.0 2720000.0 100.0
技术建立所需总成本 10800000.0
技术建立总成本,美元 2700.0
如果土地使用者负担的费用少于100%,请注明由谁负担其余费用:

ម្ចាស់គ្រឿងចក្រ

注释:

ដោយម្ចាស់គ្រឿងចក្រយកដីលក់ ហើយម្ចាស់ដីទទួលបានស្រះ។ គាត់ជីកស្រះនៅចុងខែធ្នូ និងដើមខែមករា ឆ្នាំ២០១៣។

4.5 维护/经常性活动

活动 时间/频率
1. ការស្ការស្រះ ខែប្រាំង
2. ការជួសជុលភ្លឺស្រះ ពេលរាំងភ្លៀង
3. សកម្មភាពបូមទឹកស្រោចដំណាំ ពេលរាំងស្ងួត

4.6 维护/经常性活动所需要的费用和投入(每年)

对投入进行具体说明 单位 数量 单位成本 每项投入的总成本 土地使用者承担的成本%
劳动力 ស្តារស្រះ និងទប់ភ្លឺស្រះ នាក់-ថ្ងៃ 7.0 20000.0 140000.0 100.0
施工材料 ប្រេងបូមស្តារស្រះ លីត្រ 30.0 2800.0 84000.0 100.0
技术维护所需总成本 224000.0
技术维护总成本,美元 56.0

4.7 影响成本的最重要因素

描述影响成本的最决定性因素:

ថ្លៃឈ្នួលជីកស្រះមានតម្លៃខ្ពស់ណាស់។ ប៉ុន្តែ គេអាចធ្វើទៅបានដោយការសហការជាមួយអ្នកជិកខាងដោយប្រគល់អាចម៍ដីជីកទៅម្ចាស់អិចស្កាវ៉ូទ័រសម្រាប់លក់ ហើយម្ចាស់ដីបានស្រះទឹក។

5. 自然和人文环境

5.1 气候

年降雨量
  • < 250毫米
  • 251-500毫米
  • 501-750毫米
  • 751-1,000毫米
  • 1,001-1,500毫米
  • 1,501-2,000毫米
  • 2,001-3,000毫米
  • 3,001-4,000毫米
  • > 4,000毫米
指定年平均降雨量(若已知),单位为mm:

1102.02

有关降雨的规范/注释:

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ ២០១៥ មានចំនួន ១១០២.០២ មម ឆ្នាំ ២០១៤ មានចំនួន ៨៧៨.១៣ មម និងឆ្នាំ ២០១៣ មានចំនួន ១៣៩៣.៥មម

注明所考虑的参考气象站名称:

ក្រសួងធនធានទឹក និងឧត្តុនិយម នាយកដ្ឋានឧត្តុនិយមឆ្នាំ២០១៥

农业气候带
  • 半湿润

មានរដូវពីរគឺរដូវប្រាំង និងរដូវវស្សា

5.2 地形

平均坡度:
  • 水平(0-2%)
  • 缓降(3-5%)
  • 平缓(6-10%)
  • 滚坡(11-15%)
  • 崎岖(16-30%)
  • 陡峭(31-60%)
  • 非常陡峭(>60%)
地形:
  • 高原/平原
  • 山脊
  • 山坡
  • 山地斜坡
  • 麓坡
  • 谷底
垂直分布带:
  • 0-100 m a.s.l.
  • 101-500 m a.s.l.
  • 501-1,000 m a.s.l.
  • 1,001-1,500 m a.s.l.
  • 1,501-2,000 m a.s.l.
  • 2,001-2,500 m a.s.l.
  • 2,501-3,000 m a.s.l.
  • 3,001-4,000 m a.s.l.
  • > 4,000 m a.s.l.
说明该技术是否专门应用于:
  • 凹陷情况
关于地形的注释和进一步规范:

ជាដីជម្រាលដែលមានកម្រិតជម្រាលប្រហែល ៩ដឺក្រេ។

5.3 土壤

平均土层深度:
  • 非常浅(0-20厘米)
  • 浅(21-50厘米)
  • 中等深度(51-80厘米)
  • 深(81-120厘米)
  • 非常深(> 120厘米)
土壤质地(表土):
  • 中粒(壤土、粉土)
土壤质地(地表以下> 20厘米):
  • 粗粒/轻(砂质)
表土有机质:
  • 中(1-3%)
如有可能,附上完整的土壤描述或具体说明可用的信息,例如土壤类型、土壤酸碱度、阳离子交换能力、氮、盐度等。:

ដីស្រទាប់ក្រោមជាប្រភេទដីគ្រួស ថ្មបាយគ្រាម និងមាន pH = 4.5 ហើយដីស្រទាប់លើជាដីល្បាប់។

5.4 水资源可用性和质量

地下水位表:

5-50米

地表水的可用性:

水质(未处理):

仅供农业使用(灌溉)

水的盐度有问题吗?:

该区域正在发生洪水吗?:

5.5 生物多样性

物种多样性:
栖息地多样性:

5.6 应用该技术的土地使用者的特征

定栖或游牧:
  • 定栖的
生产系统的市场定位:
  • 商业/市场
非农收入:
  • 低于全部收入的10%
相对财富水平:
  • 平均水平
个人或集体:
  • 个人/家庭
机械化水平:
  • 机械化/电动
性别:
  • 男人
土地使用者的年龄:
  • 中年人
说明土地使用者的其他有关特征:

កសិករមានអាយុ ៣៤ ឆ្នាំ។

5.7 应用该技术的土地使用者使用的平均土地面积

  • < 0.5 公顷
  • 0.5-1 公顷
  • 1-2 公顷
  • 2-5公顷
  • 5-15公顷
  • 15-50公顷
  • 50-100公顷
  • 100-500公顷
  • 500-1,000公顷
  • 1,000-10,000公顷
  • > 10,000公顷
这被认为是小规模、中规模还是大规模的(参照当地实际情况)?:
  • 中等规模的
注释:

ដីផ្ទាល់ខ្លួន 2 ហិកតា(ស្រែ និងដីដាំដំណាំ) ដីជួលគេ 6 ហិកតា

5.8 土地所有权、土地使用权和水使用权

土地所有权:
  • 个人,有命名
  • ដីជួលគេ
土地使用权:
  • 租赁
  • 个人
用水权:
  • 个人

5.9 进入服务和基础设施的通道

健康:
  • 贫瘠
  • 适度的
教育:
  • 贫瘠
  • 适度的
技术援助:
  • 贫瘠
  • 适度的
就业(例如非农):
  • 贫瘠
  • 适度的
市场:
  • 贫瘠
  • 适度的
能源:
  • 贫瘠
  • 适度的
道路和交通:
  • 贫瘠
  • 适度的
饮用水和卫生设施:
  • 贫瘠
  • 适度的
金融服务:
  • 贫瘠
  • 适度的

6. 影响和结论性说明

6.1 该技术的现场影响

社会经济效应

生产

作物生产

降低
增加
注释/具体说明:

កសិករអាចដាំដំណាំច្រើនមុខរួមទាំងល្ពៅនៅរដូវប្រាំង

作物质量

降低
增加
注释/具体说明:

ដំណាំលូតលាស់បានល្អ ហើយផលិតបានទិន្នផលខ្ពស់ជាងមុនដោយសារមានទឹកស្រោចស្រពគ្រប់គ្រាន់។

生产故障风险

增加
降低
注释/具体说明:

មានទឹកស្រោចស្រពគ្រប់គ្រាន់ទោះជាក្នុងពេលរាំងស្ងួតក៏ដោយ

产品多样性

降低
增加
注释/具体说明:

អាចដាំដំណាំបានច្រើនមុខ

土地管理

妨碍
简化
SLM之前的数量:

ដីមិនសូវមានសំណើម

SLM之后的数量:

ដីមានសំណើមល្អជាងមុន

注释/具体说明:

ស្រះបានផ្តល់ទឹកគ្រប់គ្រាន់ដល់ដី

水资源可用性和质量

饮用水的可用性

降低
增加
注释/具体说明:

ទឹកស្រះអាចប្រើសម្រាប់ហូប ឬផឹកបានបន្ទាប់ពីដាំឱ្យពុះ

饮用水的质量

降低
增加
注释/具体说明:

ទឹកស្រះអាចប្រើសម្រាប់ហូប ឬផឹកបានបន្ទាប់ពីដាំឱ្យពុះ

灌溉用水的可用性

降低
增加
注释/具体说明:

ស្រះមានទឹកគ្រប់គ្រាន់នៅគ្រប់រដូវ

灌溉用水的质量

降低
增加
注释/具体说明:

ទឹកស្រះមិនមានផ្ទុកសារធាតុរ៉ែគ្រោះថ្នាក់ដូចទឹកបូមផ្ទាល់ពីអណ្តូងដែលអាចប៉ះពាល់ដំណាំនោះទេ។

灌溉用水需求

增加
降低
注释/具体说明:

ដាំដំណាំកាន់តែច្រើន ប៉ុន្តែតម្រូវការទឹកល្មមដោយសារប្រើប្រព័ន្ធស្រោចស្រពដោយដំណក់

收入和成本

农业投入费用

增加
降低
注释/具体说明:

ការដាំដំណាំច្រើន និងប្រើប្រាស់ប្រព័ន្ធស្រោចស្រពដោយដំណក់

农业收入

降低
增加
注释/具体说明:

ទទួលបានទិន្នផលល្អគ្រប់ដំណាំបន្ទាប់ពីមានទឹកស្រោចស្រពគ្រប់គ្រាន់

社会文化影响

SLM/土地退化知识

减少
改良
注释/具体说明:

ការដាំដំណាំច្រើនមុខ កសិករបានបង្កើនចំណេះដឹង និងបទពិសោធន៍ច្រើនជាមួយនឹងការអនុវត្តន៍។

生态影响

水循环/径流

水量

降低
增加
注释/具体说明:

ទឹកអាចរកបានគ្រប់គ្រាន់ពីស្រះ

水质

降低
增加
注释/具体说明:

ដោយមានទំនប់ជុំវិញស្រះ ហើយកញ្ឆែតបានជួយរក្សាទឹក

水的回收/收集

减少
改良
注释/具体说明:

ស្រះប្រមូលយកទឹកភ្លៀងផង និងភ្ជាប់ទៅដង្ហើមទឹកក្រោមដីផង។

地下水位/含水层

下降
补水
注释/具体说明:

ស្រះភ្ជាប់ទៅដង្ហើមទឹកក្រោមដី។

土壤

土壤水分

降低
增加
注释/具体说明:

មានដំណាំច្រើនជាគម្របដែលជួយបន្ថយរំហួត

土壤覆盖层

减少
改良
注释/具体说明:

មានដំណាំច្រើនគ្រប់រដូវ ដោយសារមានទឹកស្រោចស្រពគ្រប់គ្រាន់

土壤流失

增加
降低
注释/具体说明:

ដំណាំច្រើននៅគ្រប់រដូវជាគម្របដី

生物多样性:植被、动物

植物多样性

降低
增加
注释/具体说明:

ទឹកគ្រប់គ្រាន់មានអំណោយផលល្អដល់ការលូតលាស់របស់រុក្ខជាតិ។

减少气候和灾害风险

干旱影响

增加
降低
注释/具体说明:

ស្រះទឹកអាចដោះស្រាយបញ្ហារាំងស្ងួត ព្រោះវាផ្តល់ទឹកគ្រប់គ្រាន់ពីប្រភពទឹកក្រោមដី។

6.2 该技术的场外影响已经显现

对邻近农田的破坏

增加
减少
注释/具体说明:

កសិករជិតខាងខ្លះក៏បានយកទឹកស្រះទៅប្រើប្រាស់នៅក្នុងគេហដ្ឋានរបស់ពួកគេផងដែរ។

对场外影响(测量)的评估进行具体说明:

កសិករអាចប្រើប្រាស់ទឹកជាទៀងទាត់ដោយសារតែវាអាចរកបាន

6.3 技术对渐变气候以及与气候相关的极端情况/灾害的暴露和敏感性(土地使用者认为的极端情况/灾害)

渐变气候

渐变气候
季节 增加或减少 该技术是如何应对的?
年温度 增加 适度
季节性温度 湿季/雨季 增加 非常好
年降雨量 减少 非常好
季雨量 湿季/雨季 减少 非常好
其他渐变气候 កំដៅកើនឡើងជាងមុន 增加 非常好

气候有关的极端情况(灾害)

生物灾害
该技术是如何应对的?
流行病 适度
昆虫/蠕虫侵扰 适度
注释:

មានទឹកស្រះអាចដាំបន្លែ ឬដាំដំណាំពេលណាក៏បាន

6.4 成本效益分析

技术收益与技术建立成本相比如何(从土地使用者的角度看)?
短期回报:

积极

长期回报:

积极

技术收益与技术维护成本/经常性成本相比如何(从土地使用者的角度看)?
短期回报:

积极

长期回报:

积极

注释:

កសិករផ្សេងមានការចាប់អារម្មណ៍លើស្រះទឹកដែរ ប៉ុន្តែតែមិនហ៊ានជីកព្រោះខ្លាចអត់មានដង្ហើមទឹកក្រោមដីគ្រប់គ្រាន់នៅត្រង់ដីចម្ការរបស់ពួកគេ។

6.5 技术采用

  • 单例/实验
在所有采用这项技术的人当中,有多少人是自发的,即未获得任何物质奖励/付款?:
  • 91-100%
注释:

មិនមានកសិករដទៃទៀតនៅក្នុងតំបន់នេះធ្វើដូចនេះទេ គឺពួកគេបារម្ភថាមិនមានប្រភពទឹកគ្រប់គ្រាន់ដែលនាំឱ្យខាតលុយក្នុងការវិនិយោគលើស្រះ។

6.6 适应

最近是否对该技术进行了修改以适应不断变化的条件?:

6.7 该技术的优点/长处/机会

土地使用者眼中的长处/优势/机会
មានទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រពដំណាំ
មានជម្រើសក្នុងដាំដំណាំបានច្រើនប្រភេទ ព្រោះមានទឹកគ្រប់គ្រាន់
编制者或其他关键资源人员认为的长处/优势/机会
អាចស្តុកទឹកសម្រាប់ស្រោចស្រពនៅរដូវប្រាំង និងពេលរាំងស្ងួតបាន
អ្នកជិតខាងអាចប្រើប្រាស់ទឹកស្រះនេះបាន
ការចិញ្ចឹមត្រីខ្នាតតូចអាចក្លាយជាសក្តានុពល និងសក្តានុពលនៃការដាំរុក្ខជាតិក្នុងទឹកមួយចំនួនដែលអាចជាបន្លែ

6.8 技术的弱点/缺点/风险及其克服方法

土地使用者认为的弱点/缺点/风险 如何克服它们?
បាត់បង់ដីខ្លះដាំដុះដោយសារជីស្រះ ដោយប្តូរមកចិញ្ចឹមត្រីវិញ
ការជីកស្រះគឺមានតម្លៃថ្លៃ ស្វែងរកការសហការណ៍ជាមួយដៃគូ ដូចជាម្ចាស់អេស្តាវ៉ាទ័រ សម្រាប់ជាប្រយោជន៍ទៅវិញទៅមក
ត្រូវការស្តារស្រះពីរបីឆ្នាំម្តង ជួលគេឱ្យធ្វើវា
编制者或其他关键资源人员认为的弱点/缺点/风险 如何克服它们?
កាត់បន្ថយផ្ទៃដីដាំដុះ អាចប្តូរមកដាំដាំដំណាំនៅលើទឹកនិងចិញ្ចឹមត្រីព្រមទាំងទទួលបានទឹកប្រើប្រាស់
ការជីកស្រះត្រូវចំណាយថ្លៃខ្ពស់ ស្វែងរកការឧបត្ថម្ភពីគម្រោង ឬអង្គការក្រៅរដ្ឋាភិបាល ឬក៏សហការណ៍ជាមួយដៃគូ ដូចជាម្ចាស់អេស្កាវ៉ាទ័រដោយឱ្យគេលក់ដី កសិករយកស្រះដែលបានប្រយោជន៍ទៅវិញទៅមក

7. 参考和链接

7.1 信息的方法/来源

  • 实地考察、实地调查

១ នាក់

  • 与土地使用者的访谈

១ នាក់

  • 与SLM专业人员/专家的访谈

៤ នាក់

7.3 链接到网络上的相关信息

标题/说明:

Sustainable Cambodia.(2010). Water & Related Programs Report. retreived 18/01/2018 from

URL:

http://www.sustainablecambodia.org/RetrieveDocument.asp?f=Sustainable+Cambodia+Water+%26+Related+Programs+Report%2Epdf

标题/说明:

Kaufmann,.C.(2016).Use of household ponds for garden irrigation and fish production.Centre for Development and Environment. retreived 18/01/2018 from

URL:

https://www.google.com/search?q=Use+of+household+ponds+for+garden+irrigation+and+fish+production&ie=utf-8&oe=utf-8&client=firefox-b-ab

模块