技术

បច្ចេកទេសដាំត្រប់វែងក្នុងចម្ការក្រូចឆ្មារ [柬埔寨]

ការដាំដំណាំចម្រុះ

technologies_3153 - 柬埔寨

完整性: 90%

1. 一般信息

1.2 参与该技术评估和文件编制的资源人员和机构的联系方式

关键资源人

土地使用者:

អ៊ឹម សុខុម

កសិករ

柬埔寨

មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម នៅការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកថ្មគោល:

តារាភូសា ស៊ីវ

ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកថ្មគោល

柬埔寨

ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកសង្កែ:

ចន្ថា ឆែម

ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកសង្កែ

柬埔寨

មន្ត្រីក្សេត្រសាស្ត្រនៅការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកបវេល:

ឡាម ម៉ូត

ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកបវេល

柬埔寨

有助于对技术进行记录/评估的项目名称(如相关)
Scaling-up SLM practices by smallholder farmers (IFAD)
有助于对技术进行记录/评估的机构名称(如相关)
Royal University of Agriculture (RUA) - 柬埔寨

1.3 关于使用通过WOCAT记录的数据的条件

编制者和关键资源人员接受有关使用通过WOCAT记录数据的条件。:

1.4 所述技术的可持续性声明

这里所描述的技术在土地退化方面是否存在问题,导致无法被认为是一种可持续的土地管理技术?:

2. SLM技术的说明

2.1 技术简介

技术定义:

ការដាំដំណាំត្រប់វែងតាមចន្លោះដើមក្រូចឆ្មារដោយប្រើកាកសំណល់ពីបន្ទប់ទឹកជាមួយកាកសំណល់ពីដំណាំផ្សេងៗដើម្បីជំនួយសារធាតុចិញ្ចឹមដល់ដីដោយមិនប្រើប្រាស់ជីគីមី។

2.2 技术的详细说明

说明:

ការដាំដំណាំអាយុកាលខ្លី ដូចជាត្រប់វែង ឬដំណាំបន្លែផ្សេងៗទៀតតាមចន្លោះដំណាំអាយុកាលវែង ត្រូវបានគេស្គាល់ថាជាប្រព័ន្ធដំណាំតាមចន្លោះ។ ក្នុងករណីនេះកសិករបានដាំដើមក្រូចឆ្មារដែលជាប្រភេទដំណាំអាយុកាលវែង ដូច្នេះគេក៏អាចចាត់ទុកថាជាប្រព័ន្ធកសិរុក្ខកម្មមួយដែរ។ ហេតុផលសំខាន់មួយដែលកសិករជ្រើសយកការដាំទាំងដំណាំអាយុកាលវែង និងអាយុកាលខ្លីនៅលើផ្ទៃដីតែមួយនោះ គឺដើម្បីប្រើប្រាស់ឱ្យអស់លទ្ធភាពធនធានដីដែលខ្លួនមាន។ ហើយមូលហេតុមួយទៀត គឺដំណាំអាយុកាលខ្លីបានផ្តល់ប្រាក់ចំណូលយ៉ាងឆាប់រហ័ស មុនពេលដែលដំណាំរយៈពេលវែងផ្តល់ផលពេញលេញ។

លោក អ៊ឹម សុខុម ជាកសិករដែលរស់នៅក្នុងភូមិស្វាយស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបងដែលជាខេត្តមួយស្ថិតនៅភាគពាយព្យនៃប្រទេសកម្ពុជា បានប្តូរពីកសិកម្មឯកវប្បកម្មទៅជាប្រព័ន្ធកសិកម្មដំណាំតាមចន្លោះនៅឆ្នាំ ២០១៦។ ក្នុងចំណោមមូលហេតុចម្បងៗដែលបណ្តាលឱ្យមានការផ្លាស់ប្តូរនេះអាចមកពី ដីចម្ការរបស់គាត់ គឺជាដីល្បាប់ជ្រៅ មានកម្រិត pH ស្មើ ៥ មានសារធាតុសរីរាង្គនៅស្រទាប់ខាងលើខ្ពស់ មានវាយនភាពមធ្យម ហើយស្ថិតក្នុងតំបន់ដែលមានបរិមាណទឹកភ្លៀងមធ្យមប្រចាំឆ្នាំ គឺ ១១០០ មម។ លើផ្ទៃដីរាបស្មើ ដែលមានទំហំដីប្រមាណជា ៣២៥,៥ ម៉ែត្រការ៉េ (១៨,៣ x ៤៥ ម៉ែត្រ) គាត់បានដាំក្រូចឆ្មារចំនួន ១០ ជួរ (មួយជួរមាន ៤ ដើម) ជាមួយនឹងគម្លាត ៤,៥ x ៤,៥ ម៉ែត្រ។ ក្នុងឆ្នាំទីមួយបន្ទាប់ពីដាំដំណាំក្រូចឆ្មាររួចរាល់ (ក្នុងខែធ្នូ) គាត់បានភ្ជួរ រួចហាលដីតាមចន្លោះកូនក្រូចឆ្មារ បន្ទាប់មកគាត់បានដាំត្រប់វែងដែលមានចន្លោះពី ៨០ ទៅ ១០០ សង់ទីម៉ែត្រ ពីដើមមួយទៅដើមមួយ សរុបមាន ៦៤០ ដើម ដាំជា ៤០ ជួរ ក្នុងមួយជួរមាន ១៦ ដើម។
ហេតុដែលកសិករជាច្រើននាក់មានចំណូលចិត្តលើការដាំត្រប់វែងជាដំណាំតាមចន្លោះ ព្រោះវាជាដំណាំដែលអាចប្រមូលផលបានបន្ទាប់ពីដាំបានមួយខែ និងអាចប្រមូលផលបានពេញមួយឆ្នាំ។ ភាពជាក់ស្តែងមួយទៀតដែលកសិករចូលចិត្តនោះ គឺដោយសារវាងាយដាំ ហើយមិនប្រើកម្លាំងពលកម្មច្រើន។ ទោះជាបែបនេះក៏ដោយក៏ទិន្នផលរបស់វា ប្រែប្រួលទៅតាមការថែទាំផងដែរ ដូចជា គេត្រូវកាត់ស្លឹកចាស់ៗចេញ នៅពេលដែលវាចេញផ្កាតិចទៅៗ (General Directorate of Agriculture, 2012)។ បន្ទាប់ដំណាំត្រប់វែងកសិករក៏អាចផ្លាស់ប្តូរទៅដាំដំណាំបន្លែផ្សេងៗទៀតតាមចំណង់ចំណូលចិត្តរបស់គាត់ផងដែរ។ ម្យ៉ាងវិញទៀតដំណាំក្រូចឆ្មារត្រូវចំណាយពេល ៣ ឆ្នាំមុនពេលផ្តល់ផល ហើយវានឹងផ្តល់ផលក្នុងរយៈពេល ៨ ទៅ ១០ ឆ្នាំបន្តទៀត។ ពេលខ្លះវាអាចផ្តល់ផលពេញមួយឆ្នាំ ប៉ុន្តែត្រូវផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ចាប់ពីពេលចេញផ្ការហូតដល់ពេលប្រមូលផល។ ជារួមក្នុងអំឡុងពេលរង់ចាំក្រូចឆ្មារផ្តល់ផលបានពេញលេញ ត្រប់វែង គឺជាដំណាំរយៈពេលខ្លីដែលផ្តល់ផលជាបន្តបន្ទាប់ដើម្បីធានាឱ្យមានប្រាក់ចំណូលជាប្រចាំ។ លើសពីនេះ គុណសម្បត្តិនៃការដាំដំណាំរយៈពេលខ្លីតាមចន្លោះដើមក្រូចឆ្មារ បង្កើតបានជាគម្របដី កាត់បន្ថយការដុះដាលនៃស្មៅចង្រៃ ហើយបង្កលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រងដី។

ទន្ទឹមនឹងការប្រើប្រាស់លំហរដីអស់លទ្ធភាព បច្ចេកទេសនេះក៏បាន រក្សា និងបង្កើនគុណភាពដីតាមរយៈការប្រើប្រាស់កាកសំណល់ពីបន្ទប់ទឹក ដោយយកទឹកដែលបង្ហូរចេញពីអាងស្តុកកាកលាមក/ទឹកមូត្រ ដែលបានបំបែកធាតុរលាយសព្វ (គ្មានក្លិនស្អុយ) មកប្រើផងដែរ។ រីឯការប្រើប្រាស់ជី គឺក្នុងមួយគុម្ពចាក់ទឹកជីនោះប្រមាណជា ៣០០ ទៅ ៤០០ មីលីលីត្រ បន្ទាប់មកស្រោចទឹកបន្ថែមដូចធម្មតា។ ការដាក់ជីធ្វើឡើងសារជាថ្មីនៅពេលដើមត្រប់ស្បើយផ្លែ ក្រៅពីនេះសំណល់រុក្ខជាតិក្រោយពេលប្រមូលផលរួច ត្រូវបានគរទុកជាគម្របដីនៅចន្លោះដើមក្រូចឆ្មារ សម្រាប់ផ្តល់ជីជាតិបន្ថែមជំនួសឱ្យការប្រើប្រាស់ជីគីមីហើយរក្សាសំណើមដីបានទៀតផង។

ក្រោយពីចាប់ផ្តើមអនុវត្តបច្ចេកទេសដំណាំតាមចន្លោះរួមផ្សំនឹងការប្រើប្រាស់កាកសំណល់សរីរាង្គបានមួយរយៈមក អ្នកប្រើប្រាស់ដីយល់ដឹងពីតម្រូវការក្នុងការថែទាំ គឺជាប្រការសំខាន់ដើម្បីទទួលបានផលប្រយោជន៍យូរអង្វែងពីក្រូចឆ្មារ និងផលប្រយោជន៍ចំពោះមុខពីដំណាំរយៈពេលខ្លី ឧទាហរណ៍ការស្រោចស្រពដំណាំត្រប់វែងដែលដាំតាមចន្លោះ និងការស្រោចស្រពក្រូចឆ្មារគួរតែធ្វើឱ្យបានជាប្រចាំដើម្បីរក្សាផលិតភាពរបស់វា។ បើប្រៀបធៀប ការដាំដំណាំតែមួយមុខ (ដូចជា ពោត ឬអំពៅ) ជាមួយនឹង ការដាំដំណាំតាមចន្លោះនេះ គេសង្កេតឃើញថា កសិករទទួលបានប្រាក់ចំណូលកាន់តែល្អប្រសើរ និងមានស្ថេរភាពជាង (ជាក់ស្តែងក្នុងទីតាំងនេះ គឺពីមុនមកគេដាំអំពៅ)។

2.3 技术照片

2.4 技术视频

注释、简短说明:

មិនមាន

摄影师的名字:

មិនមាន

2.5 已应用该技术的、本评估所涵盖的国家/地区/地点

国家:

柬埔寨

区域/州/省:

ភូមិស្វាយស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង

具体说明该技术的分布:
  • 均匀地分布在一个区域
如果不知道精确的区域,请注明大致覆盖的区域:
  • < 0.1 平方千米(10 公顷)
技术现场是否位于永久保护区?:

2.6 实施日期

注明实施年份:

2016

如果不知道确切的年份,请说明大概的日期:
  • 不到10年前(最近)

2.7 技术介绍

详细说明该技术是如何引入的:
  • 通过土地使用者的创新
注释(项目类型等):

អាចទទួលបានចំណូលជាបន្តបន្ទាប់ហើយកាត់បន្ថយការចំណាយលើជី ឬប្រើប្រាស់ប្លាស្ទិក។

3. SLM技术的分类

3.1 该技术的主要目的

  • 改良生产
  • 减少、预防、恢复土地退化
  • 创造有益的经济影响

3.2 应用该技术的当前土地利用类型

同一土地单元内混合使用的土地::

具体说明混合土地使用(作物/放牧/树木):
  • 农林业

农田

农田

  • 一年一作
  • 乔木与灌木的种植
年作 - 具体指明作物:
  • 蔬菜 - 其他
  • ដំណាំត្រប់វែង, eggplant
年作制度:

连作蔬菜

乔木和灌木种植 - 指定作物:
  • 柑橘属
每年的生长季节数:
  • 1
采用间作制度了吗?:

如果是,说明哪些作物是间作的:

ដំណាំត្រប់វែងចន្លោះក្រូចឆ្មារ

采用轮作制度了吗?:

如果是,请具体说明:

មានដំណាំផ្សេងៗទៀតបន្តបន្ទាប់ពីដំណាំត្រប់វែង

注释:

ដំណាំត្រប់វែង និងក្រូចឆ្មារ
ដំាដំណាំផ្សេងៗបន្តគ្នាបន្ទាប់ពីដំណាំត្រប់នៅចន្លោះក្រូចឆ្មារ

3.3 由于技术的实施,土地使用是否发生了变化?

由于技术的实施,土地使用是否发生了变化?:
  • 是(请在技术实施前填写以下有关土地利用的问题)
同一土地单元内混合使用的土地::

农田

农田

  • 多年一作(非木材)
多年生(非木质)作物 - 指定作物:
  • 甘蔗
采用间作制度了吗?:

注释:

ជាដីដាំអំពៅ

3.4 供水

该技术所应用土地的供水:
  • 混合雨水灌溉
注释:

ប្រើទឹកអណ្តូង

3.5 该技术所属的SLM组

  • 农业林学
  • 改良的地面/植被覆盖
  • 土壤肥力综合管理

3.6 包含该技术的可持续土地管理措施

农艺措施

农艺措施

  • A1:植被和土壤覆盖层
  • A2:有机质/土壤肥力
植物措施

植物措施

3.7 该技术强调的主要土地退化类型

化学性土壤退化

化学性土壤退化

  • Cn:肥力下降和有机质含量下降(非侵蚀所致)
生物性退化

生物性退化

  • Bq:数量/生物量减少
水质恶化

水质恶化

  • Ha:干旱化

3.8 防止、减少或恢复土地退化

具体数量名该技术与土地退化有关的目标:
  • 防止土地退化

4. 技术规范、实施活动、投入和成本

4.1 该技术的技术图纸

技术规范(与技术图纸相关):

បច្ចេកទេសនេះកសិករដាំលើផ្ទៃដី ៨២៣,៥ម៉ែត្រការ៉េ (១៨,៣ ម៉ែត្រ × ៤៥ ម៉ែត្រ) ដែលមានក្រូចឆ្មារចំនួន ១០ជួរ និង ១ជួរមាន ៤ដើម (សរុប ៤០ ដើម)។ ចន្លោះក្រូចឆ្មារ ៤,៥ × ៤,៥ ម៉ែត្រ ដែលត្រូវជីករណ្តៅដាំ ជម្រៅ ២០ សង់ទីម៉ែត្រ ទំហំ ១៥ សង់ទីម៉ែត្រ ដែលកូនក្រូចឆ្មារបានមកពីការផ្ស៊ាំមែកក្រូចឆ្មារដោយខ្លួនឯង។ រីឯត្រប់វែងមានចន្លោះដើម ៨០ សង់ទីម៉ែត្រ ទៅ ១ ម៉ែត្រ ដែលមាន ៤០ ជួរ ស្ថិតនៅចន្លោះក្រូចឆ្មារ ហើយ ១ ជួរមានចំនួន ១៦ ដើម និងសរុបទាំងអស់មាន ៦៤០ ដើម ហើយនៅជុំវិញដីទាំងមូលមានដាំចេក និងទៀបទៀតផង។ ម៉្យាងវិញទៀតបច្ចេកទេសនេះក៏បាន រក្សា និងបង្កើនគុណភាពដីតាមរយៈការប្រើប្រាស់កាកសំណល់ពីបន្ទប់ទឹក ដោយយកទឹកដែលបង្ហូរចេញពីអាងស្តុកកាកលាមក/ទឹកមូត្រ ដែលបានបំបែកធាតុរលាយសព្វ (គ្មានក្លិនស្អុយ) មកប្រើផងដែរ។

作者:

បណ្ឌិត សូ ថន និងលោក ឃួន សុផល

日期:

28/08/2017

4.2 有关投入和成本计算的一般信息

具体说明成本和投入是如何计算的:
  • 每个技术区域
注明尺寸和面积单位:

៨២៣,៥ម៉ែត្រការ៉េ

其它/国家货币(具体说明):

រៀល

如相关,注明美元与当地货币的汇率(例如1美元=79.9巴西雷亚尔):1美元=:

4000.0

注明雇用劳工的每日平均工资成本:

២០០០០រៀល

4.3 技术建立活动

活动 时间(季度)
1. កាប់ដីហាល ខែ តុលា
2. ផ្ស៊ាំក្រូចឆ្មារ ខែ តុលា
3. ដាំក្រូចឆ្មារ ខែ វិច្ឆិកា

4.4 技术建立所需要的费用和投入

对投入进行具体说明 单位 数量 单位成本 每项投入的总成本 土地使用者承担的成本%
劳动力 កាប់ដីហាល នាក់/ថ្ងៃ 6.0 20000.0 120000.0 100.0
劳动力 ផ្ស៊ាំក្រូចឆ្មារ នាក់/ថ្ងៃ 1.0 20000.0 20000.0 100.0
劳动力 កាប់រណ្តៅដាំក្រូច នាក់/ថ្ងៃ 1.0 20000.0 20000.0 100.0
设备 ម៉ូទ័រ និងបុកអណ្តូង ឈុត 1.0 750000.0 750000.0 100.0
设备 ចបកាប់ ចប 2.0 20000.0 40000.0 100.0
设备 ចបជីក គូ 1.0 15000.0 15000.0 100.0
设备 បង្គី គូ 1.0 15000.0 15000.0 100.0
植物材料 កូនក្រូចឆ្មារ ដើម 36.0 5000.0 180000.0 100.0
植物材料 ពូជត្រប់វែង កញ្ចប់ 2.0 50000.0 100000.0 100.0
施工材料 ធុងស្រោច គូ 2.0 25000.0 50000.0 100.0
施工材料 ទុយោ ម៉ែត្រ 40.0 12000.0 480000.0 100.0
技术建立所需总成本 1790000.0
技术建立总成本,美元 447.5

4.5 维护/经常性活动

活动 时间/频率
1. សាបត្រប់វែង ខែវិច្ឆិកា
2. កាប់ដីហាល ខែធ្នូ
3. ដាំត្រប់វែង ខែធ្នូ
4. ស្រោចទឹកក្រូចឆ្មារ ស្រោចតែខែប្រាំងទេ
5. បាញ់ថ្នាំកំចាត់សត្វល្អិត នៅពេលមានសត្វល្អិតបានបាញ់
6. ដាក់ជីបានពីកាកសំណល់បន្ទប់ទឹក (ក្រូចឆ្មារ) ២ដងក្នុង ១ ឆ្នាំ
7. ស្រោចទឹកត្រប់វែង ៣ថ្ងៃ ទៅ ៧ថ្ងៃ ស្រោចទឹកម្តង
8. ដាក់ជីបានពីកាកសំណល់បន្ទប់ទឹក (ត្រប់វែង) នៅពេលត្រប់អន់ផ្លែ ឬស្លឹកត្រប់មានសញ្ញាខុសប្រក្រតីដូចជាស្លឹកលឿងជាដើម
9. បាញ់ថ្នាំលើត្រប់វែង ២ ដងក្នុង ១ សប្តាហ៍

4.6 维护/经常性活动所需要的费用和投入(每年)

对投入进行具体说明 单位 数量 单位成本 每项投入的总成本 土地使用者承担的成本%
劳动力 សាបកូនត្រប់វែង និងដាំត្រប់វែង នាក់/ថ្ងៃ 2.5 20000.0 50000.0 100.0
劳动力 ស្រោចទឹកក្រូចឆ្មារ នាក់/ថ្ងៃ 26.0 20000.0 520000.0 100.0
劳动力 បាញ់ថ្នាំ នាក់/ថ្ងៃ 78.75 20000.0 1575000.0 100.0
劳动力 ដាក់ជី នាក់/ថ្ងៃ 3.0 20000.0 60000.0 100.0
植物材料 ពូជត្រប់វែង កញ្ចប់ 2.0 50000.0 100000.0 100.0
肥料和杀菌剂 ថ្នាំបណ្តេញសត្វល្អិត (ដង្កូវ) ដប 2.0 25000.0 50000.0 100.0
肥料和杀菌剂 ថ្នាំបណ្តេញសត្វល្អិត (ចៃ) ដប 2.0 25000.0 50000.0 100.0
技术维护所需总成本 2405000.0
技术维护总成本,美元 601.25
注释:

ត្រប់វែងបន្ទាប់ពីដាំបាន ១,៥ ខែអាចចាប់ផ្តើមប្រមូលផល ហើយអាចប្រមូលផលបានរហូតដល់ ១ឆ្នាំ បើថែទាំបានល្អ។

4.7 影响成本的最重要因素

描述影响成本的最决定性因素:

ការប្រើប្រាស់ថ្នាំកំចាត់សត្វល្អិតជាពិសេសចំពោះដំណាំត្រប់វែង។

5. 自然和人文环境

5.1 气候

年降雨量
  • < 250毫米
  • 251-500毫米
  • 501-750毫米
  • 751-1,000毫米
  • 1,001-1,500毫米
  • 1,501-2,000毫米
  • 2,001-3,000毫米
  • 3,001-4,000毫米
  • > 4,000毫米
指定年平均降雨量(若已知),单位为mm:

1102.02

有关降雨的规范/注释:

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ ២០១៥ មាន ១១០២.០២ មម ឆ្នាំ ២០១៤ មាន ៨៧៨.១៣ មម និងឆ្នាំ ២០១៣ មាន ១៣៩៣ មម។

注明所考虑的参考气象站名称:

ក្រសួងធនធានទឹក និងឧតុនិយម (២០១៥)

农业气候带
  • 半湿润

5.2 地形

平均坡度:
  • 水平(0-2%)
  • 缓降(3-5%)
  • 平缓(6-10%)
  • 滚坡(11-15%)
  • 崎岖(16-30%)
  • 陡峭(31-60%)
  • 非常陡峭(>60%)
地形:
  • 高原/平原
  • 山脊
  • 山坡
  • 山地斜坡
  • 麓坡
  • 谷底
垂直分布带:
  • 0-100 m a.s.l.
  • 101-500 m a.s.l.
  • 501-1,000 m a.s.l.
  • 1,001-1,500 m a.s.l.
  • 1,501-2,000 m a.s.l.
  • 2,001-2,500 m a.s.l.
  • 2,501-3,000 m a.s.l.
  • 3,001-4,000 m a.s.l.
  • > 4,000 m a.s.l.
说明该技术是否专门应用于:
  • 不相关

5.3 土壤

平均土层深度:
  • 非常浅(0-20厘米)
  • 浅(21-50厘米)
  • 中等深度(51-80厘米)
  • 深(81-120厘米)
  • 非常深(> 120厘米)
土壤质地(表土):
  • 中粒(壤土、粉土)
土壤质地(地表以下> 20厘米):
  • 中粒(壤土、粉土)
表土有机质:
  • 高(>3%)
如有可能,附上完整的土壤描述或具体说明可用的信息,例如土壤类型、土壤酸碱度、阳离子交换能力、氮、盐度等。:

ដីល្បាប់ដែលមាន pH = ៥

5.4 水资源可用性和质量

地下水位表:

5-50米

地表水的可用性:

匮乏/没有

水质(未处理):

良好饮用水

水的盐度有问题吗?:

该区域正在发生洪水吗?:

5.5 生物多样性

物种多样性:
栖息地多样性:
关于生物多样性的注释和进一步规范:

មិនមាន

5.6 应用该技术的土地使用者的特征

定栖或游牧:
  • 定栖的
生产系统的市场定位:
  • 商业/市场
非农收入:
  • > 收入的50%
相对财富水平:
  • 平均水平
个人或集体:
  • 个人/家庭
机械化水平:
  • 手工作业
性别:
  • 男人
土地使用者的年龄:
  • 中年人
说明土地使用者的其他有关特征:

កសិករអាយុ ៥៣ ឆ្នាំ។

5.7 应用该技术的土地使用者使用的平均土地面积

  • < 0.5 公顷
  • 0.5-1 公顷
  • 1-2 公顷
  • 2-5公顷
  • 5-15公顷
  • 15-50公顷
  • 50-100公顷
  • 100-500公顷
  • 500-1,000公顷
  • 1,000-10,000公顷
  • > 10,000公顷
这被认为是小规模、中规模还是大规模的(参照当地实际情况)?:
  • 中等规模的
注释:

ដីដាំដំណាំ ១៨,៣ ម៉ែត្រ×៤៥ ម៉ែត្រ = ៨២៣,៥ ម៉ែត្រការេ និង ដីប្អូន ៤០ម៉ែត្រ×៤០ម៉ែត្រ= ១៦០០ម៉ែត្រការេ។

5.8 土地所有权、土地使用权和水使用权

土地所有权:
  • 个人,有命名
土地使用权:
  • 个人
用水权:
  • 个人
注释:

មានអណ្តូងសម្រាប់ប្រើប្រាស់ក្នុងគ្រួសារផ្ទាល់ខ្លួន។

5.9 进入服务和基础设施的通道

健康:
  • 贫瘠
  • 适度的
教育:
  • 贫瘠
  • 适度的
技术援助:
  • 贫瘠
  • 适度的
就业(例如非农):
  • 贫瘠
  • 适度的
市场:
  • 贫瘠
  • 适度的
能源:
  • 贫瘠
  • 适度的
道路和交通:
  • 贫瘠
  • 适度的
饮用水和卫生设施:
  • 贫瘠
  • 适度的
金融服务:
  • 贫瘠
  • 适度的

6. 影响和结论性说明

6.1 该技术的现场影响

社会经济效应

生产

作物生产

降低
增加
注释/具体说明:

ផលិតកម្មដំណាំកើនឡើងដោយសារកាលពីមុនគាត់ដាំតែមួយមុខដំណាំ តែឥលូវគាត់មានដាំដំណាំនៅចន្លោះដំណាំរយៈពេលវែងបន្ថែមទៀត។

作物质量

降低
增加
注释/具体说明:

គុណភាពដំណាំល្អជាងមុនពីព្រោះគាត់ប្រើកាកសំណល់ពីបន្ទប់ទឹកជាមួយកាកសំណល់ពីដំណាំផ្សេងៗជំនួសជីគីមី។

生产故障风险

增加
降低
注释/具体说明:

គាត់មានដាំដំណាំចាប់ពី ២ មុខឡើងទៅ ដូចនេះបើមានមួយមុខណាមានបញ្ហាគាត់អាចទទួលបានចំណូលពីដំណាំមុខផ្សេងទៀតជំនួស។

产品多样性

降低
增加
注释/具体说明:

បច្ចុប្បន្នគាត់ដាំដំណាំច្រើនប្រភេទជាងមុន

生产区域

降低
增加
注释/具体说明:

ផលិតកម្មកើនឡើងតិចតួចដោយសារគាត់បានប្រើប្រាស់ដីដែលតែមានប្រសិទ្ធភាពជាងមុន។

土地管理

妨碍
简化
注释/具体说明:

គាត់ដាំដំណាំបន្លែជាមួយដំណាំអាយុកាលវែងដោយប្រើកាកសំណល់ចេញពីបន្ទប់ទឹក។

收入和成本

农业投入费用

增加
降低
注释/具体说明:

កាលពីមុនគាត់ដាំដំណាំដោយប្រើតែជីគីមីទេ

农业收入

降低
增加
注释/具体说明:

មានដាំដំណាំជាច្រើនមុន (បន្លែ) នៅចន្លោះក្រូចឆ្មារជាបន្តបន្ទាប់ ដែលជួយបង្កើនប្រាក់ចំណូល។

收入来源的多样性

降低
增加
注释/具体说明:

កាលពីមុនមានតែដំណាំក្រូចឆ្មារប៉ុណ្ណោះដែលទទួលផល ប៉ុន្តែបច្ចុប្បន្នគាត់អាចទទួលបានប្រាក់ចំណូលពីដំណាំដែលនៅចន្លោះបន្ថែមទៀត។

经济差异

增加
降低
注释/具体说明:

ចំណូលរបស់កសិករបានកើនឡើង ដូច្នេះហើយស្ថានភាពសេដ្ឋកិច្ចរបស់គាត់ក៏បានប្រសើរឡើងដែរ។

工作量

增加
降低
注释/具体说明:

គាត់មានការងារច្រើនជាងមុនបន្តិចតែមិនសូវពិបាកដូចមុនទេ

社会文化影响

食品安全/自给自足

减少
改良
注释/具体说明:

បច្ចុប្បន្នគាត់ទទួលបានចំណូលជាប្រចាំពីដំណាំទាំងនោះ

健康状况

恶化
改良
注释/具体说明:

ល្អជាងមុនដោយប្រើតែជីកាកសំណល់ពីបន្ទប់ទឹកលាយជាមួយកាកសំណល់ពីដំណាំផ្សេងៗជំនួសជីគីមី។

SLM/土地退化知识

减少
改良
注释/具体说明:

អំឡុងពេលឆ្នាំដំបូងនៃបច្ចេកទេសនេះ គាត់បានរៀនអំពីវិធីដោះស្រាយ និងការថែទាំដំណាំត្រប់វែងបានយ៉ាងច្រើន។

生态影响

水循环/径流

蒸发

增加
降低
注释/具体说明:

ដីមានដំណាំជាប់រហូតដែលធ្វើឱ្យរំហួតត្រូវបានកាត់បន្ថយច្រើន។

土壤

土壤水分

降低
增加
注释/具体说明:

សំណើមដីល្អជាងមុនដោយសារមានដំណាំធ្វើជាគម្របដីជាអចិន្ត្រៃយ៍ (ម្លប់ពីស្លឹក)។

土壤覆盖层

减少
改良
注释/具体说明:

គម្របដីកើនឡើងដោយសារការដាំដំណាំបន្តបន្ទាប់នៅចន្លោះដំណាំក្រូចឆ្មារ។

土壤结壳/密封

增加
减少
注释/具体说明:

ការប្រើកាកសំណល់បង្គន់ដែលបំបែកធាតុរលាយសព្វល្អ និងកាកសំណល់ត្រប់វែងបានកាត់បន្ថយដីប្រេះនៅស្រទាប់ដីខាងលើបានយ៉ាងល្អ។

土壤压实

增加
减少
注释/具体说明:

ដីហាប់ត្រូវបានកាត់បន្ថយដោយសារការប្រើប្រាស់កាកសំណល់ពីបង្គន់ និងលាយជាមួយកាកសំណល់ដំណាំជំនួសជីគីមី។

土壤有机物/地下C

降低
增加
注释/具体说明:

សារធាតុសរីរាង្គកើនឡើងក៏ដោយសារការប្រើប្រាស់កាកសំណល់ដែលចេញពីអាងស្តុកលាមក និងសំណល់ពីដំណាំផ្សេងៗ។

生物多样性:植被、动物

植被覆盖

降低
增加
注释/具体说明:

មានដាំដំណាំជាប្រចាំបន្ទាប់ពីប្រមូលផល

植物多样性

降低
增加
注释/具体说明:

ប្រភេទដំណាំត្រូវបានផ្លាស់ប្តូរជាប្រចាំ

外来入侵物种

增加
减少
注释/具体说明:

ការកើនឡើងនៃគម្របរុក្ខជាតិដោយសារការដាំដំណាំ បានជួយគ្រប់គ្រងស្មៅបានល្អ ហើយប្រភេទសត្វរាតត្បាតក៏ត្រូវបានកាត់បន្ថយខ្លះៗដែរ។

有益物种

降低
增加
注释/具体说明:

ពពួកជន្លេនកើតមានច្រើននៅពេលដែលគាត់ប្រើប្រាស់កាកសំណល់ពីបង្គន់ជំនួសជីគីមី។

害虫/疾病控制

降低
增加
注释/具体说明:

ករណីទីមួយដំណាំត្រប់វែងត្រូវការការការពារខ្លាំងពីសត្វល្អិត និងជំងឺ ព្រោះវាងាយទទួលរងនូវការបំផ្លាញពីសត្វល្អិតចង្រៃ។ ម៉្យាងវិញទៀតក្លិននៃក្រូចឆ្មារអាចរារាំងការបំផ្លាញពីសត្វល្អិតចង្រៃ ហើយដើមឈើក៏អាចទាក់ទាញសត្វស្លាបដែលស៊ីសត្វល្អិតផងដែរ។

减少气候和灾害风险

微气候

恶化
改良
注释/具体说明:

ម្លប់នៃដើមឈើ កម្ពស់ខុសៗគ្នានៃដំណាំ និងដង់ស៊ីតេនៃដំណាំខ្ពស់ៗដែលនៅជុំវិញទីតាំងបច្ចេកទេស (ដំណាំចេក) បានជះឥទ្ធិពលដល់មីក្រូអាកាសធាតុដើម្បីឱ្យល្អប្រសើរឡើង (របាំងខ្យល់ និងតុល្យភាពកម្តៅ)។

6.2 该技术的场外影响已经显现

对场外影响(测量)的评估进行具体说明:

មិនមានផលប៉ះពាល់ដល់បរិវេណខាងក្រៅគួរឱ្យកត់សម្គាល់ទេ។

6.3 技术对渐变气候以及与气候相关的极端情况/灾害的暴露和敏感性(土地使用者认为的极端情况/灾害)

渐变气候

渐变气候
季节 增加或减少 该技术是如何应对的?
年温度 增加
季雨量 湿季/雨季 增加

气候有关的极端情况(灾害)

气候灾害
该技术是如何应对的?
干旱 非常好
生物灾害
该技术是如何应对的?
流行病 适度

6.4 成本效益分析

技术收益与技术建立成本相比如何(从土地使用者的角度看)?
短期回报:

积极

长期回报:

积极

技术收益与技术维护成本/经常性成本相比如何(从土地使用者的角度看)?
短期回报:

积极

长期回报:

积极

6.5 技术采用

  • 单例/实验
在所有采用这项技术的人当中,有多少人是自发的,即未获得任何物质奖励/付款?:
  • 91-100%
注释:

មិនមានអ្នកចង់ធ្វើតាមទេ

6.6 适应

最近是否对该技术进行了修改以适应不断变化的条件?:

6.7 该技术的优点/长处/机会

土地使用者眼中的长处/优势/机会
ចំណេញដីដោយនៅក្នុងទំហំដីដដែលអាចដាំបានច្រើនមុខ ដែលអាចផ្តល់ផលបានបន្តគ្នា។
ងាយស្រួលក្នុងការថែទាំ ដោយមិនបាច់ប្រើកម្លាំងពលកម្មបន្ថែម ព្រោះការថែទាំ ឬស្រោចទឹកត្រប់វែង គឺក្រូចឆ្មារក៏បានទទួលការថែទាំ និងសំណើមដែរ។
បច្ចេកទេសនេះអាចធន់ទៅនឹងកម្តៅ
编制者或其他关键资源人员认为的长处/优势/机会
ជួយជីជាតិដោយប្តូរប្រភេទដំណាំ និងប្រើកាកសំណល់ពីបន្ទប់ទឹក
អាចកាត់បន្ថយការចំណាយលើការប្រើប្រាស់ជីគីមី
ជួយរក្សាសំណើមដី និងបន្ថយកម្លាំងពលកម្មក្នុងការថែទាំ និងស្រោចស្រព
កាត់បន្ថយស្មៅចង្រៃដោយមានដំណាំគម្របដីជាបន្តបន្ទាប់

6.8 技术的弱点/缺点/风险及其克服方法

土地使用者认为的弱点/缺点/风险 如何克服它们?
មានបញ្ហាជំងឺ និងសត្ល្អិត ប្រើប្រាស់ថ្នាំស្របតាមបច្ចេកទេស
ខ្វះបច្ចេកទេសធ្វើថ្នាំការពារ និងកំចាត់ពីសត្វល្អិតដែលផ្សំឡើងពីរុក្ខជាតិ អាចផ្តល់ជាបច្ចេកទេសតាមរយៈសៀវភៅ ឬមានការបណ្តុះបណ្តាលបន្ថែម។

7. 参考和链接

7.1 信息的方法/来源

  • 实地考察、实地调查

1 នាក់

  • 与土地使用者的访谈

1 នាក់

  • 与SLM专业人员/专家的访谈

3 នាក់

(现场)数据是什么时候汇编的?:

30/06/2017

7.3 链接到网络上的相关信息

标题/说明:

General Directorate of Agriculture (2012) Vegetable techniques. Retrieved on Aug 2017 from

URL:

https://drive.google.com/file/d/0B41jxuufJz2-Y1c1bHpNb2ZpMm8/view

标题/说明:

My Agriculture Information Bank (2015) Inter Cropping and Its Advantages. My Agriculture Information Bank. Retrieved on July 25 2017 from

URL:

http://www.agriinfo.in/?page=topic&superid=1&topicid=492

模块