技术

ការប្រើប្រាស់ជីកំប៉ុស្តគោកលើ​ដំណាំស្រូវ [柬埔寨]

ជីកំប៉ុស្តគោក

technologies_3215 - 柬埔寨

完整性: 90%

1. 一般信息

1.2 参与该技术评估和文件编制的资源人员和机构的联系方式

关键资源人

土地使用者:

ម៉ុក ​​​​​ម៉ម

អ្នកប្រើប្រាស់ដី

柬埔寨

ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ស្រុកជើងព្រៃ:

លៀងសុង ​​​អ៊ឹម

ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកជើងព្រៃ

柬埔寨

有助于对技术进行记录/评估的项目名称(如相关)
Scaling-up SLM practices by smallholder farmers (IFAD)
有助于对技术进行记录/评估的机构名称(如相关)
Royal University of Agriculture (RUA) - 柬埔寨

1.3 关于使用通过WOCAT记录的数据的条件

编制者和关键资源人员接受有关使用通过WOCAT记录数据的条件。:

1.4 所述技术的可持续性声明

这里所描述的技术在土地退化方面是否存在问题,导致无法被认为是一种可持续的土地管理技术?:

2. SLM技术的说明

2.1 技术简介

技术定义:

ការផលិតជីកំប៉ុស្តគោកដោយផ្សំឡើងពីលាមកគោ ចំបើង អង្កាម ផេះអង្កាម ស្លឹកឈើ កាកសំណល់ពីផ្ទះបាយ និងទឹក ដើម្បីប្រើប្រាស់លើដីស្រែដើម្បីបង្កើនគុណភាពដី និងកាត់បន្ថយការប្រើប្រាស់ជីគីមី។

2.2 技术的详细说明

说明:

ជីកំប៉ុស្ត គឺជាប្រភេទជីធម្មជាតិដែលបានមកពីការរលួយ ឬពុកផុយនៃសារធាតុសរីរាង្គផ្សេងៗ ដែលជួយឱ្យដំណាំលូតលាស់បានល្អជាងការប្រើជីលាមកសត្វ ឬរុក្ខជាតិស្រស់តែមួយមុខៗដោយសារវាបានផលិតឡើងដោយមានសារធាតុសរីរាង្គជាច្រើន។ កសិករអាចផលិតជីកំប៉ុស្តដោយប្រើរយៈពេលខុសៗគ្នា រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង។ រយៈពេលឆាប់សម្រាប់ការផលិតជីកំប៉ុស្ត គឺត្រឹមតែ១៤ ទៅ១៨ ថ្ងៃ ប៉ុណ្ណោះ គឺអាចយកទៅប្រើប្រាស់បាន រយៈពេលមធ្យម គឺពី ៣ ទៅ ៤ខែ និង រយៈពេលវែងនៃការផលិតកំប៉ុស្ត គឺអាចយកទៅប្រើប្រាស់បានក្រោយរយៈពេល ពី ៥ ទៅ ៦ខែ (CEDAC, 2015)។

ជាទូទៅជីកំប៉ុស្តផ្សំឡើងពីលាមកសត្វ (គោ ក្របី ជ្រូក បសុបក្សី) កាកសំណល់ផ្ទះបាយ ស្លឹករុក្ខជាតិស្រស់ (ដូចជាទន្ទ្រានខែត្រ កំប្លោក ចក សំបកបន្លែ ឬផ្លែឈើ) ។ល។ វានាំមកនូវផលប្រយោជន៍ច្រើនយ៉ាងដូចជា៖ ផ្តល់សារធាតុចិញ្ចឹមដល់រុក្ខជាតិយ៉ាងឆាប់រហ័សបើប្រៀបធៀបការប្រើជាមួយជីស្រស់ ឬជីដែលមិនផុសល្អ។ វាក៏ជាប្រភពនៃមីក្រូសរីរាង្គដែលជួយដល់ដីឱ្យដីមានជីជាតិ ។ ផលិតផលជីកំប៉ុស្ត មិនសូវនាំមកនូវគ្រាប់រុក្ខជាតិផ្សេងៗ ជាពិសេសស្មៅ និងមេរោគ ជំងឺរុក្ខជាតិផ្សេងៗទេដោយពពួកនេះភាគច្រើនត្រូវបានសម្លាប់ក្នុងពេលដែលជីកំពុងពុក ឬកំពុងកាច់ (CEDAC, 2015; YouTube, 2016)។

លោកម៉ម ម៉ុក ដែលជាកសិករក្នុងករណីសិក្សានេះបានអនុវត្តន៍បច្ចេកទេសផលិតជីកំប៉ុស្តគោកតាំងពីឆ្នាំ២០០៨ មក ម្លេះ។ កំប៉ុស្តត្រូវបានផលិតពីវត្ថុធាតុដើមដូចជា៖ ចំបើង លាមកគោ ស្លឹករុក្ខជាតិបៃតង អង្កាម ផេះអង្កាម កាកសំណល់ផ្ទះបាយ និងទឹកជាដើម។ ការផលិតជីកំប៉ុស្តនេះ គឺសំខាន់សម្រាប់ប្រើប្រាស់លើផ្ទៃដីដាំស្រូវ។


ទិសដៅសំខាន់របស់គាត់ក្នុងការផលិតជីកំប៉ុស្ត គឺដើម្បីឱ្យផលិតកម្មដំណាំស្រូវទទួលបានទិន្នផលខ្ពស់ និងមានសុវត្ថិភាពដោយកាត់បន្ថយការប្រើប្រាស់ជីគីមី។ មុនអនុវត្តន៍ការផលិតជីកំប៉ុស្ត គឺផលិតកម្មដំណាំស្រូវទទួលទិន្នផលបានត្រឹមតែ ៤តោន/ហិកតា និងប្រើប្រាស់បរិមាណជីអ៊ុយរ៉េខ្ពស់ ៥បាវ/ហិកតា។ក្រោយពីផ្លាស់ប្តូរការអនុវត្តន៍ការដាំដំណាំស្រូវដោយប្រើជីគីមី មកប្រើប្រាស់ជីកំប៉ុស្ត កសិករសម្គាល់ឃើញថាទិន្នផលស្រូវមានការកើនឡើងដោយអាចទទួលទិន្នផល ៥-៦តោន/ហិកតា និងកាត់បន្ថយការប្រើប្រាស់ជីគីមីមកត្រឹមតែ ១-២ បាវ/ហិកតា តែប៉ុណ្ណោះ។ នេះមានន័យថាការប្រើប្រាស់ជីកំប៉ុស្តបានកាត់បន្ថយការចំណាយលើការទិញជីគីមី។ ម្យ៉ាងវិញទៀតកសិករចំណេញពីការផលិតជីកំប៉ុស្តដោយសារវត្ថុធាតុដើមដូចជា លាមកគោជារបស់ខ្លួនដោយមិនចំណាយថវិកាក្នុងការទិញ និងស្វែងរកវត្ថុធាតុដើមនានាផ្សេងទៀតដែលមានស្រាប់នៅក្នុងតំបន់ដោយពុំចំណាយថវិកា។

បច្ចេកទេសនេះ គឺជាការអនុវត្តន៍មួយដ៏ល្អនៃការគ្រប់គ្រងដីប្រកបដោយចីរភាពក្នុងការបង្កើនជីជាតិដី ដែលធ្វើឱ្យដីស្រែធូរ មិនហាប់ណែន បង្កើនសារធាតុសរីរាង្គដល់ដី ជម្រុញដំណើរការរបស់មីក្រូសរីរាង្គដែលមានប្រយោជន៍ និងងាយស្រួលឱ្យដំណាំស្រូវលុះលូតលាស់បានល្អ។ បញ្ហាប្រឈមក្នុងការផលិតជីកំប៉ុស្តក៏មានជួបប្រទះផងដែរដោយសារតែបរិមាណកំប៉ុស្តដែលផលិតបាន គឺមិនអាចគ្រប់គ្រាន់សម្រាប់ដាក់ដីស្រែទំហំ ១.៣០ ហិកតា នោះទេ ដូចនេះជារៀងរាល់ឆ្នាំកំប៉ុស្តដែលកសិករផលិតបាន គឺដាក់លើផ្ទៃដីតែ ០.៥០-០.៦០ហិកតា តែប៉ុណ្ណោះ ដោយដាក់វិលជុំគ្នាជារៀងរាល់ឆ្នាំលើផ្ទៃដីទាំងអស់ ។ ម្យ៉ាងវិញទៀតការផលិតក៏ត្រូវការចំណាយកម្លាំងពលកម្ម ក្នុងខណៈពេលដែលសមាជិកនៅក្នុងគ្រួសាររបស់លោក ម៉ម ម៉ុក មានការថយចុះក្នុងការដើរប្រមូលវត្ថុធាតុដើម និងត្រួតពិនិត្យជាប្រចាំនៅគ្រប់ដំណាក់កាលនៃការផលិតជីកំប៉ុស្តអំឡុងពេលកំប៉ុស្តកាច់។ គាត់ត្រូវត្រួតពិនិត្យជីកំប៉ុស្តជាប្រចាំ រួមទាំងការបន្ថែមទឹក បន្ថែមវត្ថុធាតុដើម។ បន្ទាប់ពី៣ខែគាត់ត្រូវផ្ទេរកំប៉ុស្តដែលកាច់រួចទៅអាងមួយទៀតសម្រាប់ស្តុកទុក។ ទោះជាយ៉ាងណាក៏ដោយកសិករ នៅតែពេញចិត្ត និងបន្តនូវការផលិតជីកំប៉ុស្តដោយសារវាបានផ្តល់អត្ថប្រយោជន៍ច្រើន។

ការផលិតជីកំប៉ុស្ត គឺធ្វើឡើងដោយការសាងសង់ជាអាងចំនួន២ ធ្វើអំពីឥដ្ឋដែលអាចប្រើប្រាស់បានយូរដោយមិនមានសង់ជារោងនោះទេ ដូចនេះនៅពេលខែវស្សា អាចប្រើប្រាស់តង់គ្របជំនួសវិញ។ ការផលិតជីកំប៉ុស្តគោក មានដំណើរការដូចតទៅ៖ ជំហានទី១ គឺនៅក្នុងអាងទី១ត្រូវរៀបកំទេចចំបើងដែលចិញ្ច្រាំឱ្យល្អិតរួចហើយ និងអង្កាមដោយរៀបដាក់នៅបាតអាងកម្រាស់ ៣០ សង់ទីម៉ែត្ររួចស្រោចទឹកមួយសារដើម្បីឱ្យកំទេចកំទីចំបើង និងអង្កាមជោគទឹកបានល្អ។ ជំហានទី២ ត្រូវយកលាមកគោមកដាក់ពីលើកំទេចកកំទីចំបើងដោយរៀបកម្រាស់ ២០ សង់ទីម៉ែត្រ និងបន្ទាប់មកទៀតរែងផេះអង្កាម ឬផេះដែលបានមកពីផ្ទះបាយដាក់ពីលើលាមកគោរួចហើយធ្វើការស្រោចទឹកម្តងទៀតឱ្យសព្វ។ ជំហានចុងក្រោយ ត្រូវយកស្លឹកទន្ទ្រានខែត្រ ឬស្លឹករុក្ខជាតិបៃតងដែលចិញ្ច្រាំរួចហើយមកដាក់ពីលើស្រទាប់នេះកម្រាស់ ៣០ សង់ទីម៉ែត្រ រួចធ្វើការស្រោចទឹក។ ការរៀបចំជាស្រទាប់ គឺធ្វើឡើងនៅពេលជាមួយគ្នារហូតអាងពេញ។ ការផលិតជីកំប៉ុស្ត គឺមិនប្រកាន់ទៅលើពេលវេលានោះទេ អាស្រ័យទៅលើវត្ថុធាតុដើមដែលមាន និងស្វែងរកបាននៅក្នុងតំបន់រួមជាមួយកម្លាំងពលកម្មក្នុងការចូលរួមផលិត។


ជីកំប៉ុស្តត្រូវបានដឹកជញ្ជូនទៅស្រែតាមរយៈរទេះគោនៅក្នុងអំឡុងចុងខែមេសា ឬខែឧសភា នៅពេលដែលដីស្រែមានភ្លៀងធ្លាក់ខ្លះ ដីស្រែមានសំណើម ជៀសវាងការដាក់ជីកំប៉ុស្តនៅពេលដែលដីស្រែស្ងួត និងមានកម្តៅថ្ងៃក្តៅខ្លាំងដែលអាចប៉ះពាល់គុណភាពរបស់ជីកំប៉ុស្ត។

2.3 技术照片

2.5 已应用该技术的、本评估所涵盖的国家/地区/地点

国家:

柬埔寨

区域/州/省:

ភូមិវត្តចាស់ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

具体说明该技术的分布:
 • 适用于特定场所/集中在较小区域

2.6 实施日期

注明实施年份:

2008

2.7 技术介绍

详细说明该技术是如何引入的:
 • 通过项目/外部干预
注释(项目类型等):

ការធ្វើជីកំប៉ុស្តនេះចេះតាមរយៈគម្រោង អេរីុកុន ពេលគម្រោងចប់នៅតែបន្តធ្វើវារហូត។

3. SLM技术的分类

3.1 该技术的主要目的

 • 改良生产
 • 减少、预防、恢复土地退化
 • 保护生态系统
 • 适应气候变化/极端天气及其影响

3.2 应用该技术的当前土地利用类型

农田

农田

 • 一年一作
 • ស្រូវ
每年的生长季节数:
 • 1
注释:

មានចិញ្ចឹមគោ ៥ ក្បាល

3.3 由于技术的实施,土地使用是否发生了变化?

注释:

ពីមុនប្រើជីគីមីច្រើន និងលាមកគោតិចតួច។

3.4 供水

该技术所应用土地的供水:
 • 混合雨水灌溉

3.5 该技术所属的SLM组

 • 土壤肥力综合管理
 • 废物管理/废水管理

3.6 包含该技术的可持续土地管理措施

农艺措施

农艺措施

 • A2:有机质/土壤肥力

3.7 该技术强调的主要土地退化类型

化学性土壤退化

化学性土壤退化

 • Cn:肥力下降和有机质含量下降(非侵蚀所致)
物理性土壤退化

物理性土壤退化

 • Pc:压实
生物性退化

生物性退化

 • Bl:土壤寿命损失

3.8 防止、减少或恢复土地退化

具体数量名该技术与土地退化有关的目标:
 • 防止土地退化
 • 减少土地退化

4. 技术规范、实施活动、投入和成本

4.1 该技术的技术图纸

技术规范(与技术图纸相关):

អាងជីកំប៉ុស្តមានពីរគឺអាងទីមួយមានទំហំ៤ម៉ែត្រការ៉េ (ទទឹង ១ម៉ែត្រ បណ្តោយ ៤ ម៉ែត្រ) សម្រាប់ផលិតជីកំប៉ុស្ត និងអាងទីពីរ មានទំហំ ៤ម៉ែត្រការ៉េ (ទទឹង១ម៉ែត្រ បណ្តោយ៤ម៉ែត្រ) សម្រាប់ស្តារជីកំប៉ុស្តនៅពេលវាកាច់ ជម្រៅអាងទាំង២ គឺជម្រៅ១ម៉ែត្រ។ នៅបាតអាងនីមួយៗមានចោះរន្ធចំនួន ៤ នៅជ្រុងបាតអាងខាងក្រោមសម្រាប់ឱ្យឧស្ម័នចេញ។
អ្នកប្រើប្រាស់ដីផលិតជីកំប៉ុស្ត គឺចាប់ផ្តើមពីខែ ១១ ហើយខែ ០៥ អាចប្រើប្រាស់បាននៅលើផ្ទៃដីស្រែ។
វត្ថុធាតុដើមសម្រាប់ផលិតជាជីកំប៉ុស្តមានដូចជា លាមកគោ ស្លឺករុក្ខជាតិខៀវ អង្កាម ផេះអង្កាម កាកសំណល់ផ្ទះបាយ និងទឹកជាដើម។

作者:

ឃួន សុផល

日期:

08/05/2017

4.2 有关投入和成本计算的一般信息

具体说明成本和投入是如何计算的:
 • 每个技术单元
其它/国家货币(具体说明):

រៀល

如相关,注明美元与当地货币的汇率(例如1美元=79.9巴西雷亚尔):1美元=:

4000.0

注明雇用劳工的每日平均工资成本:

25000 រៀល

4.3 技术建立活动

活动 时间(季度)
1. ធ្វើអាងជីកំប៉ុស្ត ខែ ០៥
2. រកវត្ថុធាតុដើម ខែ០៨
3. ដាក់ផេះអង្កាម ខែ០៨
注释:

នៅក្នុងដំណើរការផលិតជីកំប៉ុស្ត គឺមិនត្រូវឱ្យមានប្លាស្ទិកចូលនោះទេ ប្រសិនបើមានថង់ប្លាស្ទិកនៅក្នុងកំប៉ុស្តវាប៉ះពាល់ដល់ដីស្រែ។

4.4 技术建立所需要的费用和投入

对投入进行具体说明 单位 数量 单位成本 每项投入的总成本 土地使用者承担的成本%
劳动力 សាងសង់អាងផលិតជីកំប៉ុស្ត ថ្ងៃ 4.0 15000.0 60000.0 100.0
肥料和杀菌剂 លាមកគោ គោយន្ត 5.0 300000.0 1500000.0 100.0
施工材料 ឥដ្ឋ ដុំ 900.0 140.0 126000.0
施工材料 ស៊ីម៉ង់ បេ 6.0 20000.0 120000.0
施工材料 ខ្សាច់ គីប 2.0 40000.0 80000.0
施工材料 តង់ ដុំ 1.0 40000.0 40000.0
施工材料 ចបកាប់ ចបកាប់ 1.0 15000.0 15000.0 100.0
施工材料 បង្គី គូ 1.0 4000.0 4000.0
施工材料 កាំបិត ផ្លែ 1.0 15000.0 15000.0 100.0
施工材料 ពូថៅ ផ្លៃ 1.0 10000.0 10000.0 100.0
技术建立所需总成本 1970000.0
技术建立总成本,美元 492.5
注释:

អេរីុកុនជាអ្នកជួយឧបត្ថម្ភថវិកាលើការសាងសង់អាង។ ចំណែកកសិករត្រូវរកវត្ថុធាតុដើមសម្រាប់ផលិតជីកំប៉ុស្តតែប៉ុណ្ណោះ។ ចំពោះវត្ថុធាតុដើមដូចជាលាមកគោ គឺមិនបានទិញនោះទេដោយសារគាត់មានគោខ្លួនឯង ដូចនេះមានការលំបាកក្នុងការកំណត់ថ្លៃ។ ចំណែកផេះអង្កាម ចំបើង និងវត្ថុធាតុដើមផ្សេងទៀត គាត់មិនបានទិញ គឺប្រើប្រាស់វត្ថុធាតុដើមដែលខ្លួមានស្រាប់ និងស្វែងរកនៅក្នុងតំបន់។

4.5 维护/经常性活动

活动 时间/频率
1. ស្រោចទឹក (ធ្វើដោយខ្លួនឯង) ពេលវាស្ងួត
2. ផ្ទេរទៅអាងផ្សេងពេលវាកាច់ រៀរាល់០២ខែ ឬ០៣ខែម្តង ត្រួតពិនិត្យមើល
3. បន្ថែមវត្ថូធាតុដើម ០៣ ខែម្តង
注释:

ប្រសិនបើមានកម្លាំងពលកម្មគ្រប់គ្រាន់គេអាចផលិតជីកំប៉ុស្តបាន ៤ដង ក្នុងមួយឆ្នាំ។

4.6 维护/经常性活动所需要的费用和投入(每年)

如果您无法分解上表中的成本,请估算维护该技术所需要的总成本。:

200000.0

注释:

កសិករមិនបានចំណាយប្រាក់ឈ្នួលលើការថែទាំនោះទេដោយសារគាត់ធ្វើដោយខ្លួនឯង ដូចនេះពិបាកក្នុងការគណនាថ្ងៃថែទាំ។

4.7 影响成本的最重要因素

描述影响成本的最决定性因素:

កសិករមិនបានជួលកម្លាំងពលកម្មខាងក្រៅក្នុងការជួយផលិតកំប៉ុស្តនោះទេ គឺគាត់ធ្វើវាដោយខ្លួនគាត់ផ្ទាល់។ បញ្ហាប្រឈមមួយវិញទៀតខាងផ្នែកហិរញ្ញវត្ថុដោយសារមិនមានថវិកាគ្រប់គ្រាន់ក្នុងការចិញ្ចឹមគោឱ្យបានច្រើនដើម្បីទទួលបានលាមកឱ្យបានគ្រប់គ្រាន់សម្រាប់ផលិតជាជីកំប៉ុស្តនោះទេ។

5. 自然和人文环境

5.1 气候

年降雨量
 • < 250毫米
 • 251-500毫米
 • 501-750毫米
 • 751-1,000毫米
 • 1,001-1,500毫米
 • 1,501-2,000毫米
 • 2,001-3,000毫米
 • 3,001-4,000毫米
 • > 4,000毫米
指定年平均降雨量(若已知),单位为mm:

1095.30

有关降雨的规范/注释:

បរិមាណទឹកភ្លៀងឆ្នាំ ២០១៥ មានចំនួន ១០៩៥.៣០ ម.ម ចំណែកនៅឆ្នាំ២០១៤ មានរហូតដល់ ១៣២២.១ ម.ម រីឯឆ្នាំ ២០១៣ មានចំនួន ១៤៦៦.៩ ម.ម។

注明所考虑的参考气象站名称:

ក្រសួងធនធានទឹក និងឧត្ដុនិយម (២០១៥)

农业气候带
 • 半湿润

5.2 地形

平均坡度:
 • 水平(0-2%)
 • 缓降(3-5%)
 • 平缓(6-10%)
 • 滚坡(11-15%)
 • 崎岖(16-30%)
 • 陡峭(31-60%)
 • 非常陡峭(>60%)
地形:
 • 高原/平原
 • 山脊
 • 山坡
 • 山地斜坡
 • 麓坡
 • 谷底
垂直分布带:
 • 0-100 m a.s.l.
 • 101-500 m a.s.l.
 • 501-1,000 m a.s.l.
 • 1,001-1,500 m a.s.l.
 • 1,501-2,000 m a.s.l.
 • 2,001-2,500 m a.s.l.
 • 2,501-3,000 m a.s.l.
 • 3,001-4,000 m a.s.l.
 • > 4,000 m a.s.l.
说明该技术是否专门应用于:
 • 不相关

5.3 土壤

平均土层深度:
 • 非常浅(0-20厘米)
 • 浅(21-50厘米)
 • 中等深度(51-80厘米)
 • 深(81-120厘米)
 • 非常深(> 120厘米)
土壤质地(表土):
 • 中粒(壤土、粉土)
土壤质地(地表以下> 20厘米):
 • 中粒(壤土、粉土)
表土有机质:
 • 中(1-3%)
如有可能,附上完整的土壤描述或具体说明可用的信息,例如土壤类型、土壤酸碱度、阳离子交换能力、氮、盐度等。:

ដីជម្រៅ ៣ ម៉ែត្រជាថ្មស និងថ្មខ្មៅ

5.4 水资源可用性和质量

地下水位表:

< 5米

地表水的可用性:

水质(未处理):

不良饮用水(需要处理)

水的盐度有问题吗?:

该区域正在发生洪水吗?:

规律性:

偶然

关于水质和水量的注释和进一步规范:

ទឹកត្រូវធ្វើការចម្រោះ ហើយយកមកដាំឱ្យពុះទើបមានសុវត្ថិភាពក្នុងការបរិភោគ។

5.5 生物多样性

物种多样性:
 • 中等
栖息地多样性:

5.6 应用该技术的土地使用者的特征

定栖或游牧:
 • 定栖的
生产系统的市场定位:
 • 混合(生计/商业)
非农收入:
 • 低于全部收入的10%
相对财富水平:
 • 平均水平
个人或集体:
 • 个人/家庭
机械化水平:
 • 手工作业
性别:
 • 男人
土地使用者的年龄:
 • 老年人
说明土地使用者的其他有关特征:

កសិករអាយុ ៦៦ ឆ្នាំ។

5.7 应用该技术的土地使用者使用的平均土地面积

 • < 0.5 公顷
 • 0.5-1 公顷
 • 1-2 公顷
 • 2-5公顷
 • 5-15公顷
 • 15-50公顷
 • 50-100公顷
 • 100-500公顷
 • 500-1,000公顷
 • 1,000-10,000公顷
 • > 10,000公顷
这被认为是小规模、中规模还是大规模的(参照当地实际情况)?:
 • 中等规模的
注释:

ដីស្រែផ្ទាល់ខ្លួន ០.៧០ហិកតា ដីស្រែជួលគេ ០.៨០ ហិកតា។

5.8 土地所有权、土地使用权和水使用权

土地所有权:
 • 个人,有命名
 • ដីជួលគេ
土地使用权:
 • 租赁
 • 个人
用水权:
 • 自由进入(无组织)

5.9 进入服务和基础设施的通道

健康:
 • 贫瘠
 • 适度的
教育:
 • 贫瘠
 • 适度的
技术援助:
 • 贫瘠
 • 适度的
就业(例如非农):
 • 贫瘠
 • 适度的
市场:
 • 贫瘠
 • 适度的
能源:
 • 贫瘠
 • 适度的
道路和交通:
 • 贫瘠
 • 适度的
饮用水和卫生设施:
 • 贫瘠
 • 适度的
金融服务:
 • 贫瘠
 • 适度的

6. 影响和结论性说明

6.1 该技术的现场影响

社会经济效应

生产

作物生产

降低
增加
SLM之前的数量:

៤ តោន/ហិកតា

SLM之后的数量:

៥ -៦ តោន/ហិកតា

作物质量

降低
增加
SLM之前的数量:

៤០%

SLM之后的数量:

៨០%

注释/具体说明:

ដំណាំមានគុណភាពល្អពេលប្រើប្រាស់ជីកំប៉ុស្ត ហើយដីមានសំណើមល្អ។

生产故障风险

增加
降低
注释/具体说明:

ហានិភ័យលើផលិតកម្មមានការថយចុះដោយសារគាត់អាចផលិតនូវដំណាំដែលមានគុណភាពល្អដោយប្រើប្រាសស់ធាតុចូលកសិកម្មនៃជីគីមីទាប និងអាចតម្រូវទៅតាមទីផ្សាររបស់អ្នកទិញ។ ស្រូវរបស់គាត់ដែលដាំដុះដោយប្រើប្រាស់ជីកំប៉ុស្តអាចលក់បាននៅក្នុងតម្លៃខ្ពស់។ ឧទាហរណ៍៖ ស្រូវផ្ការំដួអាចលក់បានក្នុងតម្លៃ ១៥០០ រៀល/គ.ក ប៉ុន្តែប្រសិនគាត់ប្រើប្រាស់ជីគីមីខ្ពស់គាត់អាចលក់បានត្រឹមតម្លៃប្រហែល ១០០០ រៀល/គ.ក តែប៉ុណ្ណោះ។

收入和成本

农业投入费用

增加
降低
注释/具体说明:

វត្ថុធាតុដើមដូចជាលាមកគោ ចំបើង ផេះ គឺមានផ្ទាល់ខ្លួន ចំណែកវត្ថុធាតុដើមផ្សេងទៀតអាចដើររកបាននៅក្នុងតំបន់ ដោយមិនចាំបាច់ចំណាយថវិកាឡើយ។

农业收入

降低
增加
注释/具体说明:

ដោយសារទទួលបានទិន្នផលខ្ពស់។

工作量

增加
降低

社会文化影响

食品安全/自给自足

减少
改良

健康状况

恶化
改良
注释/具体说明:

ដំណាំមានគុណភាពល្អដោយប្រើប្រាស់ធាតុចូលកសិកម្មនៃជីគីមីទាបដែលល្អសម្រាប់សុខភាព។

SLM/土地退化知识

减少
改良
注释/具体说明:

ប្រើប្រាស់ជីកំប៉ុស្តកាត់បន្ថយឱនភាពដី។ ដីធូរជាងមុន និងបង្កើនមីក្រូសរីរាង្គនៅក្នុងដីដូចជា ជន្លេនជាដើម។

生态影响

水循环/径流

水量

降低
增加

水质

降低
增加
注释/具体说明:

ប្រសិនប្រើជីគីមីគឺប៉ះពាល់ដល់ទឹក ដី

土壤

土壤水分

降低
增加
注释/具体说明:

តាមការសម្គាល់របស់កសិករ ដីដែលប្រើជីកំប៉ុស្តនៅពេលដែលគាត់ជីកដីនៅស្រទាប់ខាងក្នុង គឺមានសំណើម។

土壤结壳/密封

增加
减少
注释/具体说明:

ធ្វើឱ្យប្រសើរឡើងនូវវាយនភាពរបស់ដី និងទម្រង់របស់ដី។

土壤压实

增加
减少

养分循环/补给

降低
增加
注释/具体说明:

កំប៉ុស្តធ្វើឱ្យដីសម្បូរជន្លេន

土壤有机物/地下C

降低
增加
注释/具体说明:

បង្កើនភាវរស់នៅក្នុងដីដូចជា៖ ជន្លេន ខ្ចង កង្កែប សត្វស្រមោច ពីងពាង សត្វកណ្តៀរ។ល។

生物多样性:植被、动物

植物多样性

降低
增加
注释/具体说明:

ជីកំប៉ុស្តផ្តល់អត្ថប្រយោជន៍ដល់ពូជស្រូវផ្សេងៗគ្នា។ ឧទាហរណ៍៖ ដាំស្រូវពូជផ្ការំដួល ឬពូជស្រូវរាំងជ័យ ដំណាំដុះលូតលាស់ល្អ និងទទួលបានទិន្នផលខ្ពស់។

有益物种

降低
增加
注释/具体说明:

កើនឡើងនូវសត្វជន្លេន ខ្ចង សត្វស្រមោច សត្វកណ្តៀរ ជាដើម។ល។

6.2 该技术的场外影响已经显现

对邻近农田的破坏

增加
减少

6.3 技术对渐变气候以及与气候相关的极端情况/灾害的暴露和敏感性(土地使用者认为的极端情况/灾害)

渐变气候

渐变气候
季节 增加或减少 该技术是如何应对的?
年温度 增加
年降雨量 减少 适度
季雨量 湿季/雨季 增加

气候有关的极端情况(灾害)

生物灾害
该技术是如何应对的?
流行病 适度
昆虫/蠕虫侵扰 适度

6.4 成本效益分析

技术收益与技术建立成本相比如何(从土地使用者的角度看)?
短期回报:

积极

长期回报:

积极

技术收益与技术维护成本/经常性成本相比如何(从土地使用者的角度看)?
短期回报:

积极

长期回报:

非常积极

6.5 技术采用

 • 11-50%
如若可行,进行量化(住户数量和/或覆盖面积):

មានចំនួន ១៥គ្រួសារដែលអនុវត្តន៍ការផលិតជីកំប៉ុស្តនេះ។

在所有采用这项技术的人当中,有多少人是自发的,即未获得任何物质奖励/付款?:
 • 11-50%
注释:

មាន១៥គ្រួសារកំពុងផលិតជីកំប៉ុស្តដោយមានការគាំទ្រពីអេរ៉ីកុន។ អេរ៉ីកុនគាំទ្រទៅលើការសាងសង់អាងផលិតជីកំប៉ុស្តចំនួន ២អាង ហើយកសិករចំណាយទៅលើវត្ថុធាតុដើមក្នុងការផលិតជីកំប៉ុស្ត។

6.6 适应

最近是否对该技术进行了修改以适应不断变化的条件?:

其它(具体说明):

បង្កើនជីជាតិដី

具体说明技术的适应性(设计、材料/品种等):

១៥ គ្រួសារនៃអ្នកប្រើប្រាស់ដីត្រូវបានអនុវត្តន៍បច្ចេកទេសដោយមានការគាំទ្រពីគម្រោងរបស់អង្គការអេរ៉ីកុន តែទោះយ៉ាងណានៅពេលដែលគម្រោងនេះបានបញ្ចប់ កសិករនៅបន្តការផលិតជីកំប៉ុស្តដដែល។

6.7 该技术的优点/长处/机会

土地使用者眼中的长处/优势/机会
ធ្វើឱ្យដីធូរ មិនក្តាំង និងមិនហាប់ណែន។
ថយចុះនូវការប្រើប្រាស់ជីគីមី។
វត្ថុធាតុដើមក្នងការផលិតជីកំប៉ុស្តអាចរកបាននៅក្នុងតំបន់ដោយមិនចំណាយថវិកាឡើយ។
编制者或其他关键资源人员认为的长处/优势/机会
ជីកំប៉ុស្តផ្តល់នូវមីក្រូសរីរាង្គជួយឱ្យដីមានជីជាតិល្អ ដីធូរ ដីផុស ដីមិនហាប់ណែន ដែលធ្វើឱ្យដំណាំស្រូវងាយស្រូបយកសារធាតុចិញ្ចឹម។
កាត់បន្ថយការចំណាយលើការទិញជីគីមីដែលអាចជួយឱ្យជីវភាពរបស់កសិករប្រសើរឡើង និងទទួលបានផលិតផលដែលមានសុវត្ថិភាព(ស្រូវ)។
កសិករមានគោខ្លួនឯង ចំបើង អង្កាម និងវត្ថុធាតុដើមផ្សេងទៀតអាចរកបាននៅក្នុងតំបន់ដោយមិនចាំបាច់ចំណាយថវិកាក្នុងការទិញវត្ថុធាតុដើម។

6.8 技术的弱点/缺点/风险及其克服方法

土地使用者认为的弱点/缺点/风险 如何克服它们?
ខ្វះកម្លាំងពលកម្មក្នងដំណើរការផលិតដូចជាការស្វែងរកសមាសធាតុសរីរាង្គពីទីកន្លែងផ្សេង កម្លាំងពលកម្មក្នុងការជួយចិញ្ច្រាំវត្ថុធាតុដើមដូចជាចំបើង ស្លឹករុក្ខជាតិ ។ល។ ធ្វើបន្តិចៗម្តង។ ធ្វើទៅតាមដំណាក់កាល និងលទ្ធភាពដែលមាន។
ត្រូវការយកចិត្តទុកដាក់លើការថែទាំ ព្រោះបើមិនមានការត្រួតពិនិត្យឱ្យបានល្អនោះកំប៉ុស្តមិនកាច់ល្អនោទេ។ ត្រូវត្រួតពិនិត្យវាជាប្រចាំ ការថែមទឹកនៅពេលស្ងួត ត្រូវកាយត្រឡប់ផ្នែកណាដែលបានកាច់ផ្ទេរទៅអាងបន្ទាប់។
ត្រូវទឹកភ្លៀងឬដាក់ទឹកជ្រុលវាមិនកាច់ល្អនោះទេ។ គ្របតង់នៅខែវស្សា និងត្រួតពិនិត្យលើបរិមាណទឹកកុំឱ្យច្រើនហួសកម្រិត។
编制者或其他关键资源人员认为的弱点/缺点/风险 如何克服它们?
ត្រូវចំណាយកម្លាំងពលកម្មច្រើន ព្រមទាំងពេលវេលាក្នុងខណៈពេលដែលសមាជិកគ្រួសារមានការថយចុះ។ ត្រូវឧស្សាហ៍ព្យាយាម និងអំណត់។
ការផលិតជីកំប៉ុស្តទាមទារឱ្យមានការបណ្តុះបណ្តាលត្រឹមត្រូវព្រោះប្រសិនមិនមានការបណ្តុះបណ្តាលលើការផលិតជីកំប៉ុស្ត កសិករដែលរៀនខ្លួនឯង ឬពីកសិករដ៏ទៃទៀត អាចនឹងមិនទទួលបានផលិតផលកំប៉ុស្តដែលមានគុណភាពល្អ។ ជំរុញឱ្យមានការបណ្តុះបណ្តាល ឬមានការអនវុត្តន៍ជាក់ស្តែង។
បរិមាននៃការផលិតជីកំប៉ុស្តមិនអាចគ្រប់គ្រាន់ទៅតាមទំហំផ្ទៃដីស្រែទាំងអស់ដែលមាននោះទេ។ ធ្វើការដាក់ជីកំប៉ុស្តវិលជុំទៅលើស្រែដែលមាន។

7. 参考和链接

7.1 信息的方法/来源

 • 实地考察、实地调查

ចំនួន៥ កន្លែង

 • 与土地使用者的访谈

១ នាក់

 • 与SLM专业人员/专家的访谈

២ នាក់

 • 根据报告和其他现有文档进行编译
(现场)数据是什么时候汇编的?:

08/05/2017

7.2 参考可用出版物

标题、作者、年份、ISBN:

CEDAC. (2015). Kit of simple Agriculture Technologies. Phnom Penh.

可以从哪里获得?成本如何?

មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឈន៍កសិកម្មកម្ពុជា (CEDAC). 10000 Riels

7.3 链接到网络上的相关信息

标题/说明:

yutube. (2016). Compost fertilizer, Cambodia. Retrieved June 6, 2017, from

URL:

https://video.search.yahoo.com/search/video;_ylt=A0LEVzNzS.BZYvMAdaJXNyoA;_ylu=X3oDMTEyNWNiaW4yBGNvbG8DYmYxBHBvcwMxBHZ0aWQDQjI5NDRfMQRzZWMDc2M-?p=Making+dry+compost+in+cambodia&fr=tightropetb#action=view&id=4&vid=62cb521e7ee9d4cda885eb335043bb32

模块