هذه نسخة قديمة وغير نشطة من هذه الحالة. انتقل إلى النسخةالحالية.
التقنيات
غير نشط

ប្រព័ន្ធបូមទឹកស្វ័យប្រវត្តិដោយប្រើកម្លាំងទឹកហូរសម្រាប់ប្រើប្រាស់ក្នុងផ្ទះនិងកសិកម្ម [كمبوديا]

បូមទឹកស្វ័យប្រវត្តិ

technologies_2136 - كمبوديا

الإكتمال: 94%

1. معلومات عامة

1.2 تفاصيل الاتصال بالأشخاص الرئيسيين لمصدر المعلومات والمؤسسات المشاركة في تقييم وتوثيق التقنية

الشخص (الأشخاص) الرئيسي لمصدر المعلومات

ប្រធានទទួលបន្ទុករួមការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកព្រែកប្រសព្វ:
مستخدم الأرض:

ប្រុស ហ៊ួ

(+855) 97 69 14 569

មិនមានអ៊ីម៉ែល មានតែ Fb: កសិដ្ឋានមាន់ស្រែក្រចេះ / Page: សហគមន៍បៃតងចម្រុះ

កសិករ

ភូមិសោបក្រោម ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

كمبوديا

ភ្នាក់ងារផ្សព្វផ្សាយឃុំនៅសាលាឃុំសោប:

សុភ័ក្រ សុង

(+855) 97 94 23 388

មិនមានអ៊ីម៉ែល

សាលាឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

ភូមិសោបលើ ឃុំសោប ស្រុបព្រែកប្រសព្វ ខេត្តក្រចេះ

كمبوديا

ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកសំបូរ:
اسم المشروع الذي سهّل توثيق/تقييم التقنية (إذا كان ذلك على صلة)
Scaling-up SLM practices by smallholder farmers (IFAD)
اسم المؤسسة (المؤسسات) التي سهلت توثيق/تقييم التقنية (إذا كان ذلك على صلة)
Royal University of Agriculture (RUA) - كمبوديا

1.3 الشروط المتعلقة باستخدام البيانات الموثقة من خلال WOCAT

متى تم تجميع البيانات (ميدانيا)؟:

12/04/2017

يوافق جامع المعلومات والشخص (لاشخاص) الرئيسي لمصدر المعلومات على الشروط المتعلقة باستخدام البيانات الموثقة من خلال WOCAT:

نعم

1.4 إعلان بشأن استدامة التقنية الموصوفة

هل التقنية الموصوفة هنا تمثل مشكلة فيما يتعلق بتدهور الأراضي، بحيث لا يمكن إعلانها تقنية مستدامة لإدارة الأراضي؟:

كلا

التعليقات:

ឧបករណ៍នេះអាចប្រើដោយមិនត្រូវការម៉ូទ័រ ឬម៉ាស៊ីនអ្វីទាំងអស់ ដោយត្រូវការតែកម្លាំងទឹកហូរប៉ុណ្ណោះ និងអាចប្រើបានច្រើនឆ្នាំមិនចាំបាច់ត្រូវការថែទាំច្រើនទៀតផង។

2. وصف تقنيةالإدارة المستدامي للأراضي

2.1 وصف مختصر للتقنية

تعريف التقنية:

ឧបករណ៍​នេះ​អាច​បូម​ទឹក​ដោយ​ស្វ័យ​ប្រវត្តិ​មិន​​ត្រូវ​ការ​ឥន្ធនៈ មិន​ពិបាក​ថែទាំ ហើយ​អាច​ទាញ​យក​ទឹក​ទៅ​ប្រើប្រាស់​នៅ​រយៈ​កម្ពស់​ខ្ពស់ ​(អាស្រ័យ​តាម​ទំហំ​ទុយោ​ទឹក​ចេញ) សម្រាប់​គ្រួសារ ចិញ្ចឹម​សត្វ និង​ស្រោចស្រព​ដំណាំ​យ៉ាង​ងាយ​ស្រួល។

2.2 وصف تفصيلي للتقنية

الوصف:

ប្រព័ន្ធបូមទឹក​ស្វ័យប្រវត្តិ​ដើរ​ដោយ​កម្លាំង​ទឹកហូរ គឺ​ជា​ឧបករណ៍​បូមទឹក ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​អឺរ៉ុប និង​មួយ​ភាគ​តូច​នៅ​អាស៊ី តែ​វា​ត្រូវ​បាន​បាត់បង់​ហើយ​ក្រោយ​មក​ដោយសារ​តែ​តម្រូវ​ការ​ចាំបាច់​ព្រោះ​វា​ដំណើរ​ការ​អាស្រ័យ​តែ​លើ​កម្លាំង​ទឹកហូរ និង​មិន​ត្រូវ​ការ​ការ​ថែទាំ​ច្រើន​ដែល​បណ្តាល​ឱ្យ​មាន​ការ​ប្រើប្រាស់​បច្ចេកទេស​នេះ​ឡើងវិញ (ACF, 2009)។ តាមរយៈ​ការរៀបរាប់​បាន​បង្ហាញ​ថា​វា​មិន​ត្រូវ​ការ​កម្លាំង​ម៉ាស៊ីន ចំហេះ​ប្រេង​ឥន្ធនៈ និង​ពុំ​ចាំបាច់​ត្រូវ​ការ​កម្លាំង​ពលកម្ម​ច្រើន​ក្នុង​ពេល​ប្រើប្រាស់ ឬ​ការ​ថែទាំ​នោះ​ទេ។ ដោយ​ឃើញ​ពី​អត្ថ​ប្រយោជន៍​ខាងលើ កសិករ​មួយ​រូប​ឈ្មោះ ប្រុស ហ៊ួ ដែល​រស់នៅ​ក្នុង​ភូមិ​សោបក្រោម ឃុំ​​សោប ស្រុក​ព្រែកប្រសព្វ ខេត្ត​ក្រចេះ បាន​ដំឡើង​ឧបករណ៍​នេះ​ដំបូង​គេ​បង្អស់។ លោក​បាន​មាន​ប្រសាសន៍​ថា គាត់​ត្រូវ​ចំណាយ​ថ្លៃដើម​ក្នុង​ការ​សាងសង់​រហូត​ដល់​ទៅ ១៥០០ ដុល្លារ ដោយ​អាស្រ័យ​ទៅ​លើ​ប្រភេទ​នៃ​សម្ភារៈ​ឬ​វត្ថុ​ធាតុដើម​សម្រាប់​សាងសង់ (គាត់​ប្រើ​ប្រភេទ​បំពង់​ដែក និង​ទុយោ​សម្រាប់​ភ្ជាប់​ដែល​មាន​គុណភាព​ល្អ) ប៉ុន្តែ​វា​មាន​អាយុកាល​ប្រើប្រាស់​វែង​រហូត​ដល់​ទៅ ២០-៣០ឆ្នាំ និង​មិនមាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ឡើយ ដោយសារ​វា​មិន​មាន​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅ​ក្នុង​បរិយាកាស។

ឧបករណ៍បូមទឹក​នេះ​ត្រូវ​បាន​ដំឡើង​នៅ​ទំនប់​ស្រែងៀត ជា​ទីតាំង​ដែល​មាន​ចរន្តទឹក​ស្ទឹង​ហូរ​ជា​ប្រចាំ​ពេញ​មួយ​ឆ្នាំ។ ចំពោះ​ការ​ដំឡើង កសិករ​បាន​សង់​ទំនប់​ស្ទាក់​ទឹក​ធ្វើ​ពី​បេតុង និង​ចាក់​បេតុង​ធ្វើ​ជា​ទម្រ​កល់​ឧបករណ៍​​បូម​នៅ​ផ្នែក​ខាង​ក្រោម​ខ្សែ​ទឹក​ក្នុង​រយៈ​កម្ពស់ ១,៥​ម៉ែត្រ ធៀប​ទៅ​នឹង​ចំណុច​ភ្ជាប់​ទុយោ​ពី​ទំនប់​ស្ទាក់​ទឹក​មក។ កសិករ​ប្រើ​ទុយោ​ដែក​មុខ​កាត់​ទំហំ ១១៤​មីលីម៉ែត្រ ប្រវែង ១២​ម៉ែត្រ (ចំងាយ​ពី​ចំណុច​ឧបករណ៍​បូម​ទៅ​ទំនប់​ស្ទាក់​ទឹក)។ ចេញ​ពី​ឧបករណ៍​បូម គាត់​ប្រើ​ទុយោ​នាំ​ទឹក​ចេញ​ទំហំ​មុខ​កាត់ ៣០​មីលីម៉ែត្រ (ទុយោ​នេះ​ត្រូវ​តែ​តូច​ជាង​ទុយោ ឬ​បំពង់​នាំ​ទឹក​ចូល​ទៅ​ឧបករណ៍​បូម) សម្រាប់​នាំ​ទឹក​ទៅ​កន្លែង​ប្រើប្រាស់។ ឧបករណ៍​បូម​នេះ​ដំណើរ​ការ​ដោយ​កម្លាំង​ទឹកហូរ ដែល​ទាញ​យក​ទឹក​ពី​ទំនប់​តាម​បំពង់​ដែក និង​ប្រើ​កម្លាំង​សម្ពាធ​ខ្យល់​នៃ​បំពង់​រុញ​ទឹក​តាម​ទុយោ​តូច​នាំ​ទឹក​ទៅ​កាន់​កន្លែង​ប្រើប្រាស់ ដែល​មាន​ចម្ងាយ​ប្រហែល ​៦០០​ម៉ែត្រ និង​កម្ពស់​ប្រហែល ៨​ម៉ែត្រ។ ឧបករណ៍​បូម​ទឹក​ស្វ័យ​ប្រវត្តិ​នេះ​មាន​សមត្ថភាព​បូម​ទឹក​បាន ១,៥​ម៉ែត្រត្រីគុណ ក្នុង​មួយ​ម៉ោង ធ្វើ​ការ​ពេញ ​២៤​ម៉ោង​ជា​រៀង​រាល់​ថ្ងៃ និង​អាច​បូម​ទឹក​បាន​រហូត​ដល់​កម្ពស់ ២០​ម៉ែត្រ។

ទឹក​ដែល​បូម​បាន​ពី​ឧបករណ៍ ត្រូវ​រក្សា​ទុក​ក្នុង​អាង​ចំនួន ២ ដែល​អាង​នីមួយៗ​មាន​ចំណុះ​ប្រមាណ​ជា ៤,៧​ម៉ែត្រត្រីគុណ បរិមាណ​នេះ​អាច​ប្រើ​ប្រាស់​បាន​សម្រាប់​ក្នុង​ផ្ទះ សម្រាប់​ការ​ចិញ្ចឹម​មាន់​ចំនួន ១០០​ក្បាល និង​សម្រាប់​ស្រោចស្រព​ផ្ទៃ​ដី​កសិកម្ម​ដល់​ទៅ ៥ ហិកតា។ គុណសម្បត្តិ​មួយ​ទៀត​នៃ​ប្រព័ន្ធ​នេះ គឺ​មិន​មាន​ផល​ប៉ះពាល់​ដល់​បរិមាណ​ទឹក ឬ​ធ្វើ​ឱ្យ​កង្វក់​ដល់​ខ្សែ​ទឹក​ខាង​ក្រោម​នោះ​ទេ ព្រោះ​ប្រព័ន្ធ​នេះ​បាន​ទាញ​ទឹក​យក​មក​ប្រើ​តែ​ប្រហែល​ជា ២០-៣០%​នៃ​ទំនប់​ប៉ុណ្ណោះ ​ចំណែក ៨០-៧០%​ទៀត គឺ​ហូរ​ទៅ​ខ្សែ​ទឹក​ខាងក្រោម​ជា​ធម្មតា កត្តា​នេះ​មិន​បង្ក​ឱ្យ​មាន​ជម្លោះ​ដណ្តើម​ទឹក​រវាង​អ្នក​នៅ​ខ្សែ​ទឹក​ខាង​លើ និង​អ្នក​ប្រើប្រាស់​ទឹក​នៅ​ខ្សែ​ទឹក​ខាង​ក្រោម​នោះ​ទេ។

2.3 صور التقنية

2.4 فيديوهات عن التقنية

تعليقات، وصف موجز:

មិនមាន

اسم مصور الفيديو:

មិនមាន

2.5 البلد/المنطقة/المواقع التي تم تنفيذ التقنية فيها والتي يغطيها هذا التقييم

البلد:

كمبوديا

المنطقة/الولاية/المحافظة:

ភូមិសោបក្រោម ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

2.6 تاريخ التنفيذ

اذكر سنة التنفيذ:

2015

2.7 إدخال التقنية

حدد كيف تم إدخال التقنية:
  • من خلال ابتكار مستخدمي الأراضي
  • أثناء التجارب/الأبحاث
  • ស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណែត
التعليقات (نوع المشروع، الخ):

កសិករបង្កើតឧបករណ៍នេះដោយខ្លួនឯងតាមរយៈការស្វែងយល់បន្ថែមពីប្រព័ន្ធ YouTube។

3. تصنيف تقنية الإدارة المستدامي للأراضي

3.1 الغرض الرئيسي ( الأغراض الرئيسية) للتقنية

  • تحسين الإنتاج
  • الحد من تدهور الأراضي ومنعه وعكسه
  • الحد من مخاطر الكوارث
  • التكيف مع تغير المناخ/الظواهر المتطرفة وآثارها
  • خلق أثر اقتصادي مفيد

3.2 نوع (أنواع) استخدام الأراضي الحالية حيث يتم تطبيق التقنية

المجاري المائية، المسطحات المائية، الأراضي الرطبة

المجاري المائية، المسطحات المائية، الأراضي الرطبة

  • البرك والسدود
المنتجات / الخدمات الرئيسية:

ទំនប់ទឹកស្រែងៀតមានទឹកទាំងរដូវប្រាំង និងរដូវវស្សា

3.3 مزيد من المعلومات حول استخدام الأراضي

إمدادات المياه للأرض التي يتم تنفيذ التقنية عليها:
  • مختلط بعلي-مروي
التعليقات:

ជាធម្មតាប្រើទឹកដែលបានពីប្រព័ន្ធបូមទឹកស្វ័យប្រវត្តិ តែនៅពេលមានភ្លៀងធ្លាក់មិនត្រូវការជំនួយពីឧបករណ៍បូមនោះទេ។

عدد مواسم الزراعة في السنة:
  • 1
حدد:

ដាំដំណាំស្វាយ និងមានដំណាំប្រចាំឆ្នាំជាបន្តបន្ទាប់ដូចជា សណ្តែកកួរ ត្រសក់ សាឡាដ ត្រកួនជាដើម។

3.4 مجموعةالإدارة المستدامة للأراضي التي تنتمي إليها هذه التقنية

  • إدارة الري (بما في ذلك إمدادات المياه والصرف الصحي)
  • تحويل المياه والصرف

3.5 انتشار التقنية

حدد انتشار التقنية:
  • يتم تطبيقها في نقاط محددة/ تتركز على مساحة صغيرة
التعليقات:

ប្រព័ន្ធបូមទឹកនេះត្រូវបានដំឡើងនៅលើទំនប់ស្រែងៀតស្ថិតនៅក្នុងភូមិសោបក្រោម ខេត្តក្រចេះ។

3.6 التدابير التقنية في مجال إلادارة المستدامة للأراضي

التدابير البنيوية

التدابير البنيوية

  • S7: معدات حصاد المياه/الإمداد/الري

3.7 الأنواع الرئيسية من تدهور الأراضي التي تناولتها التقنية

تدهور المياه

تدهور المياه

  • (Ha): التجفيف

3.8 منع أو حد أو عكس تدهور الأراضي

تحديد هدف التقنية فيما يتعلق بتدهور الأراضي:
  • الحد من تدهور الأراضي
التعليقات:

ដោយប្រើប្រាស់ប្រព័ន្ធនេះអាចទទួលបានទឹកប្រើប្រាស់គ្រប់គ្រាន់ដែលអាចដាំដុះបានតាមទីជម្រាលដើម្បីកាត់បន្ថយការហូរច្រោះ និងស្តារជីជាតិឡើងវិញបានមួយផ្នែកផងដែរ។

4. المواصفات الفنية، وأنشطة التنفيذ، والمدخلات، والتكاليف

4.1 الرسم الفني للتقنية

المؤلف:

កញ្ញា អ៊ុំ សុវណ្ណនី និងកញ្ញា បេ ហ្គេចគីម

التاريخ:

12/04/2017

4.2 المواصفات الفنية/شروحات الرسم الفني

ទីតាំង​ដែល​អាច​ឱ្យ​ប្រព័ន្ធ​ដំណើរ​ការ​បាន​ គឺ​ត្រូវ​មាន​ប្រភព​ទឹក​ហូរ​ធម្មជាតិ​ដែល​មាន​កម្ពស់​យ៉ាងតិច ១,៥ម៉ែត្រ ប្រៀប​នឹង​ទីតាំង​ដាក់​ឧបករណ៍​បូម។ ​បន្ទាប់​មក​យក​ទុយោ​ទំហំ ១១៤មីលីម៉ែត្រ តភ្ជាប់​ពី​ទឹក​មក​បេតុង​ចំនួន ២ដើម ដែល​មាន​ចំងាយ​ប្រវែង ១២ម៉ែត្រ។ ​សម្រាប់​ទុយោ​ដែល​ត្រូវ​រាយ​នៅ​ខាង​ក្រោម​ដី​ទៅ​តំបន់​ដែល​ប្រើ​ប្រាស់​នោះ គឺ​មាន​ទំហំ​មុខ​កាត់ ៣០មីលីម៉ែត្រ។ ចំណែក​ចម្ងាយ​ពី​ឧបករណ៍​បូម​ទៅ​តំបន់​ដែល​ប្រើ​ប្រាស់ គឺ​ប្រវែង​ ៦១២ម៉ែត្រ ហើយ​កន្លែង​ដែល​ប្រើ​ប្រាស់​ទឹក​នោះ​បើ​ធៀប​ទៅ​នឹង​ក្បាល​ស្នប់បូម គឺ​មាន​កម្ពស់ ៨ម៉ែត្រ។ ទុយោ​បង្ហូរ​មួយ​អាច​ទាញ​ទឹក​បាន ១,៥ម៉ែត្រគូប​ ក្នុង​មួយ​ម៉ោង ហើយ​ទឹក​អាច​បូម​បាន​កម្ពស់​រហូត​ដល់ ២០ម៉ែត្រ។

4.3 معلومات عامة بخصوص حساب المدخلات والتكاليف

حدد كيفية احتساب التكاليف والمدخلات:
  • لكل وحدة تقنية
حدد الوحدة:

ឧបករណ៍បូមទឹកដោយស្វ័យប្រវត្តិ

حدد الحجم والطول وما إلى ذلك (إذا كانت ذات صلة):

កន្លែងដំឡើងឧបករណ៍៖ ១​ ម៉ែត្រការ៉េ

عملة أخرى/ عملة وطنية (حدد):

រៀល

أشر إلى سعر الصرف من الدولار الأمريكي إلى العملة المحلية (إذا كان ذا صلة): 1 دولار أمريكي =:

4000,0

اذكر متوسط تكلفة أجر العمالة المستأجرة في اليوم الواحد:

20000រៀល

4.4 أنشطة التأسيس

النشاط نوع التدبير التوقيت
1. ទិញសម្ភារៈ تدابير أخرى រដូវប្រាំង
2. រៀបចំឧបករណ៍ بنيوية أو هيكلية រដូវប្រាំង
3. ដំឡើងឧបករណ៍ بنيوية أو هيكلية រដូវប្រាំង
4. រៀបប្រព័ន្ធទឹកសម្រាប់ដាំដំណាំ بنيوية أو هيكلية រដូវប្រាំង

4.5 التكاليف والمدخلات اللازمة للتأسيس

تحديد المدخلات الوحدة الكمية التكاليف لكل وحدة إجمالي التكاليف لكل مدخل % من التكاليف التي يتحملها مستخدمو الأراضي
العمالة ថ្លៃបង្កើតសរុបរួមកម្លាំងពលកម្មដោយខ្លួនឯង និងសម្ភារសម្រាប់បង្កើត សរុប 1,0 6000000,0 6000000,0 100,0
إجمالي تكاليف إنشاء التقنية 6000000,0

4.6 الصيانة/الأنشطة المتكررة

النشاط نوع التدبير التوقيت/الوتيرة
1. បើកប្រើប្រចាំថ្ងៃ تدابير أخرى រៀងរាល់ថ្ងៃ
2. ប្តូរស្បែកក្នុងឧបករណ៍បូម بنيوية أو هيكلية មួយឆ្នាំម្តង

4.7 التكاليف والمدخلات اللازمة للصيانة/للأنشطة المتكررة (سنويًا)

تحديد المدخلات الوحدة الكمية التكاليف لكل وحدة إجمالي التكاليف لكل مدخل % من التكاليف التي يتحملها مستخدمو الأراضي
العمالة ប្តូរស្បែកក្នុងឧបករណ៍បូម សរុប 1,0 100000,0 100000,0 100,0
إجمالي تكاليف صيانة التقنية 100000,0
إذا تحمل مستخدم الأرض أقل من 100% من التكاليف، حدد من قام بتغطية التكاليف المتبقية:

សម្រាប់ការជួសជុល គឺមួយឆ្នាំប្តូរតែស្បែករបស់ឧបករណ៍តែប៉ុណ្ណោះ ហើយចំណាយអស់តែ ២៥ ដុល្លារ។​

4.8 أهم العوامل المؤثرة على التكاليف

قدم وصفا لأهم العوامل التي تؤثر على التكاليف:

សម្ភារៈ​សាងសង់ និង​​​​ទុយោ​ដែល​ត្រូវ​ប្រើ​ច្រើន​ដោយសារ​ពី​ទីតាំង​បូម​ទឹក​ទៅ​កន្លែង​ប្រើប្រាស់ គឺ​នៅ​ឆ្ងាយ។

5. البيئة الطبيعية والبشرية

5.1 المناخ

هطول الأمطار السنوي
  • < 250 مم
  • 251- 500 ملم
  • 501 - 750ملم
  • 1,000-751 ملم
  • 1,500-1,100 ملم
  • 2,000-1,500 ملم
  • 3,000-2,001 ملم
  • 4,000-3,100 ملم
  • > 4000 ملم
حدد متوسط هطول الأمطار السنوي (إذا كان معروفًا)، بالملليمتر:

1138,20

المواصفات/التعليقات على هطول الأمطار:

បរិមាណទឹកភ្លៀងនៅឆ្នាំ ២០១៥​ គឺ ១១៣៨.២ មម ឆ្នាំ ២០១៤​ គឺ ១៦៩៦.៥ មម និងឆ្នាំ ២០១៣ គឺ ១៦៦១.៨ មម។

الإشارة إلى اسم محطة الأرصاد الجوية المرجعية المعنية:

ក្រសួងធនធានទឹក និងឧតុនិយមឆ្នាំ (២០១៥)

المنطقة المناخية الزراعية
  • شبه رطبة

5.2 طوبوغرافيا

متوسط الانحدارات:
  • مسطح (0-2%)
  • بسيط (3-5%)
  • معتدل (6-10%)
  • متدحرج (11-15%)
  • تلال (16-30%)
  • شديدة الانحدار(31-60%)
  • فائقة الانحدار (>60%)
التضاريس:
  • هضاب/سهول
  • أثلام مرتفعة
  • المنحدرات الجبلية
  • منحدرات التلال
  • منحدرات في السفوح
  • قاع الوادي
المنطقة الارتفاعية:
  • 100-0 متر فوق سطح البحر
  • 500-101 متر فوق سطح البحر
  • 1,000-501 متر فوق سطح البحر
  • 1,500-1,001 متر فوق سطح البحر
  • 2,000-1,501 متر فوق سطح البحر
  • 2,500-2,100 متر فوق سطح البحر
  • 3,000-2,501 متر فوق سطح البحر
  • 4,000-3,001 متر فوق سطح البحر
  • > 4000 متر فوق سطح البحر
وضح ما إذا كانت التقنية مطبقة على وجه التحديد في:
  • حالات مقعرة

5.3 التربة

متوسط عمق التربة:
  • ضحل جدًا (0-20 سم)
  • ضحلة (21-50 سم)
  • متوسطة العمق (51-80 سم)
  • عميقة (81-120 سم)
  • عميقة جدًا (> 120 سم)
قوام التربة (التربة السطحية):
  • خشن / خفيف (رملي)
قوام التربة (> 20 سم تحت السطح):
  • متوسط ( طميي، سلتي)
المواد العضوية في التربة السطحية:
  • عالية (>3%)

5.4 توافر المياه ونوعيتها

منسوب المياه الجوفية:

50-5 م

توافر المياه السطحية:

جيد

نوعية المياه (غير المعالجة):

للاستخدام الزراعي فقط (الري)

هل تعتبر ملوحة الماء مشكلة؟:

كلا

هل تحدث فيضانات في المنطقة؟:

كلا

5.5 التنوع البيولوجي

تنوع الأنواع:
  • منخفض
تنوع الموائل:
  • منخفض

5.6 خصائص مستخدمي الأراضي الذين يطبقون التقنية

مستقر أو مرتحل:
  • غير المترحل
التوجه السوقي لنظام الإنتاج:
  • تجاري/سوق
الدخل من خارج المزرعة:
  • 10-50% من جميع الإيرادات
المستوى النسبي للثروة:
  • متوسط
أفراداً أو مجموعات:
  • فرد/أسرة معيشية
مستوى المكننة:
  • ميكانيكية/ مزودة بمحرك
الجنس:
  • رجال
عمر مستخدمي الأرضي:
  • متوسط العمر

5.7 متوسط مساحة الأرض المملوكة أو المستأجرة من قبل مستخدمي الأراضي الذين يطبقون التقنية

  • < 0.5 هكتارا
  • 0.5 - 1 هكتار
  • 1 -2 هكتار
  • 2 - 5 هكتار
  • 5 - 15 هكتار
  • 15 - 50 هكتار
  • 50 - 100هكتار
  • 500-100 هكتار
  • 1,000-500 هكتار
  • 10,000-1,000 هكتار
  • > 10,000 هكتار
هل يعتبر هذا نطاقًا صغيرًا أو متوسطًا أو واسعا (في إشارة إلى السياق المحلي)؟:
  • على نطاق متوسط
التعليقات:

ខ្នាត​​មធ្យម​ដោយសារ​គាត់​មាន​ដី​ទំហំ ៣០​ហិកតា និង​មាន​អ្នក​មាន​ដី​ច្រើន​រហូត​ដល់ ៥០​ហិកតា។

5.8 ملكية الأراضي، وحقوق استخدام الأراضي، وحقوق استخدام المياه

ملكية الارض:
  • مجتمعي/قروي
حقوق استخدام الأراضي:
  • وصول مفتوح (غير منظم)
حقوق استخدام المياه:
  • وصول مفتوح (غير منظم)
التعليقات:

ប្រភព​ទឹក​សម្រាប់​សាងសង់​ប​ច្ចេកទេស​នេះ គឺ​ស្ថិត​ក្នុង​តំបន់​ដែល​ប្រើប្រាស់​រួម​គ្នា តែ​ទឹក​ដែល​បាន​ពី​បច្ចេកទេស​ គឺសម្រាប់​ប្រើប្រាស់​ឯកជនប៉ុណ្ណោះ។

5.9 الوصول إلى الخدمات والبنية التحتية

الصحة:
  • ضعيف
  • معتدل
  • جيد
التعليم:
  • ضعيف
  • معتدل
  • جيد
المساعدة التقنية:
  • ضعيف
  • معتدل
  • جيد
العمل (على سبيل المثال خارج المزرعة):
  • ضعيف
  • معتدل
  • جيد
الأسواق:
  • ضعيف
  • معتدل
  • جيد
الطاقة:
  • ضعيف
  • معتدل
  • جيد
الطرق والنقل:
  • ضعيف
  • معتدل
  • جيد
مياه الشرب وخدمات الصرف الصحي:
  • ضعيف
  • معتدل
  • جيد
الخدمات المالية:
  • ضعيف
  • معتدل
  • جيد

6. الآثار والتصريحات الختامية

6.1 الآثار التي أظهرتها التقنية في الموقع

الآثار الاجتماعية والاقتصادية

الإنتاج

إنتاج المحاصيل

انخفض
زاد
التعليقات/ حدد:

ផលិត​កម្ម​កើន​ឡើង​ដោយសារ​អាច​ដាំ​ដំណាំ​បាន​ច្រើន​មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ស្រោចស្រព។

خطر فشل الإنتاج

زاد
انخفض
التعليقات/ حدد:

អាច​គ្រប់គ្រង​បាន​ដោយសារ​មិន​ខ្វះខាត​ទឹក​ប្រើប្រាស់ ហើយមិន​ត្រូវ​ការ​កម្លាំង​ពលកម្ម​ខ្ពស់។

توافر المياه ونوعيتها

توافر المياه للماشية

انخفض
زاد
التعليقات/ حدد:

ឧបករណ៍​បូម​ទឹក​ដោយ​ស្វ័យ​ប្រវត្តិ​អាច​ផ្តល់​ទឹក​គ្រប់គ្រាន់​ជា​ប្រចាំ និង​កម្លាំង​ពលកម្ម​តិច។

توافر مياه الري

انخفض
زاد
التعليقات/ حدد:

ទឹក​អាច​ទាញ​មក​ប្រើប្រាស់​បាន​ច្រើន​ជាង​មុន​ដោយ​ស្វ័យ​ប្រវត្តិ។

الدخل والتكاليف

النفقات على المدخلات الزراعية

زاد
انخفض
التعليقات/ حدد:

ការ​ប្រើប្រាស់​ឧបករណ៍​បច្ចេកទេស​នេះ គឺ​ជួយ​កាត់​បន្ថយ​កម្លាំង​ពលកម្ម ពេលវេលា ថវិកា​ក្នុង​ការ​ជួសជុល និង​មិន​ត្រូវការ​ការ​ថែទាំ​ច្រើនទៀត​ផង។ បច្ចេកទេស​នេះ​ក៏​បាន​​កាត់​​បន្ថយ​​ការ​​ប្រើប្រាស់​​ប្រេង​​សម្រាប់​​បូម​ទឹក ​ព្រោះ​​ប្រព័ន្ធ​​បូម​​ទឹក​​នេះ​​ដើរ​​ដោយ​​កម្លាំង​​ទឹក​​ហូរ។

دخل المزرعة

انخفض
زاد
التعليقات/ حدد:

ចំណូល​កើនឡើង​ព្រោះ​ថា​មិន​ចំណាយ​ច្រើន​សម្រាប់​ដំណើរ​ការ​បូម​ទឹក​នោះ​ទេ ហើយ​អាច​ដាំ​ដំណាំ​បាន​ច្រើន​ជាង​មុន។

تنوع مصادر الدخل

انخفض
زاد
التعليقات/ حدد:

ពីព្រោះ​ទទួល​បាន​ទឹក​គ្រប់​គ្រាន់​សម្រាប់​ដាំ​ដំណាំ​ច្រើន​មុខ​ជាង​មុន​។

فروقات اقتصادية

زاد
انخفض
التعليقات/ حدد:

ទទួល​បាន​ចំណូល​បន្ថែម ហើយ​ថែម​ទាំង​កាត់​បន្ថយ​ចំណាយ​សម្រាប់​ស្រោចស្រព​ផង​ដែរ។

عبء العمل

زاد
انخفض
التعليقات/ حدد:

បន្ទុក​ការងារ​ត្រូវ​បាន​ថយ​ចុះ​ដោយ​ប្រព័ន្ធ​បូម​ទឹក​នេះ​ដំណើរ​ការ​ដោយ​ស្វ័យ​ប្រវត្តិ។

الآثار الاجتماعية والثقافية

المعرفة بالإدارة المستدامة للأراضي/تدهور الأراضي

انخفاض
تحسن
التعليقات/ حدد:

កសិករ​បង្កើន​ចំណេះដឹង​តាម​រយៈ​ការ​អនុវត្ត​ផ្ទាល់​នៃ​បច្ចេកទេស​បូម​ទឹក​នេះ ហើយ​គាត់​ក៏​មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ក្លាយ​ជា​អ្នក​សម្រប​សម្រួលសម្រាប់​កសិករ​ដទៃ​ដែរ។ គាត់​បាន​ចែក​រំលែក​ចំណេះ​ដឹង​របស់​គាត់​ជា​មួយ​អ្នក​ជិត​ខាង​ដើម្បីឱ្យពួកគាត់​ប្រើប្រាស់​បច្ចេកទេស​នេះផង​ដែរ។

الآثار الايكولوجية

دورة المياه / الجريان السطحي

كمية المياه

انخفض
زاد
التعليقات/ حدد:

បរិមាណ​ទឹក​មិន​ត្រូវ​បាន​កាត់​បន្ថយ ឬ​កើន​ឡើង​ឡើយ​ដោយ​សារ​ប្រព័ន្ធ​បូម​ទឹក​នេះ​គ្រាន់​តែ​ទាញ​យក​​ទឹក​​មក​ប្រើប្រាស់​ត្រឹម ២០ ទៅ ៣០ % ប៉ុណ្ណោះ និង​មិន​បាន​កាត់​ផ្តាច់​លំហូរ​ទឹក​ឡើយ។

تصريف المياه الزائدة

انخفاض
تحسن
التعليقات/ حدد:

ប្រព័ន្ធ​បូមទឹក​ស្វ័យ​ប្រវត្តិ​អាច​ទាញ​យក​ទឹក​មក​ប្រើប្រាស់​ជា​ប្រចាំ​ដោយ​មិន​ត្រូវ​ការ​កម្លាំង​ពលកម្ម​ឡើយ។

6.2 الآثار التي أظهرتها التقنية خارج الموقع

توافر المياه

انخفض
زاد
التعليقات/ حدد:

កសិករ​ផ្សេងៗ និង​អ្នក​ជិត​ខាង​នៅ​តែ​អាច​ទទួល​បាន​ទឹក​ពី​ទំនប់​មក​ប្រើប្រាស់​បាន​ដដែល ដោយ​សារ​ប្រព័ន្ធ​នេះ​បាន​ទាញ​យក​ទឹក​មក​ប្រើប្រាស់​ត្រឹម ២០ ទៅ ៣០% ទេ។

آثار الغازات الدفيئة

زاد
انخفاض
التعليقات/ حدد:

ដោយ​មិន​បាន​ប្រើ​ប្រាស់​ម៉ាស៊ីន​ផ្សេងៗ​ដែល​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឡើយ។​

6.3 تعرض التقنية وحساسيتها لتغير المناخ التدريجي والظواهر المتطرفة/الكوارث المرتبطة بالمناخ (كما يراها مستخدمو الأراضي)

تغير مناخ تدريجي

تغير مناخ تدريجي
الموسم نوع التغير المناخي/ المتطرف كيف تتعامل التقنية مع ذلك؟
درجة الحرارة السنوية زيادة جيدا
هطول الأمطار السنوي انخفاض جيدا

الظواهر المتطرفة / الكوارث المرتبطة بالمناخ

الكوارث المناخية
كيف تتعامل التقنية مع ذلك؟
جفاف جيدا

6.4 تحليل التكلفة والعائد

كيف يمكن مقارنة العوائد نسبة لتكاليف الإنشاء (من وجهة نظر مستخدمي الأراضي)؟
عوائد قصيرة الأجل:

إيجابي

عوائد طويلة الأجل:

إيجابي

كيف تتم مقارنة العوائدمع كلفة الصيانة/التكاليف المتكررة (من وجهة نظر مستخدمي الأراضي)؟
عوائد قصيرة الأجل:

إيجابي

عوائد طويلة الأجل:

إيجابي

التعليقات:

ទទួល​បាន​ប្រយោជន៍​ច្រើន​​ដោយសារ​ពី​មុន​គាត់​ត្រូវ​ចំណាយ​លើ​ការ​បូម​ទឹក​ពី​អណ្តូង​ដែល​ប្រើ​កម្លាំង​ពលកម្ម​ច្រើន និង​ត្រូវ​ចំណាយ​លើ​ប្រេង​ផង​ដែរ ឥឡូវ​នេះ​គាត់​មាន​ភាព​ងាយ​ស្រួល​ច្រើន។

6.5 اعتماد التقنية

  • 1-10‏%
من بين جميع الذين تبنوا التقنية، كم عدد الذين فعلوا ذلك بشكل تلقائي، أي دون تلقي أي حوافز مادية/مدفوعات؟:
  • 100-90‏%

6.6 التكيف

هل تم تعديل التقنية مؤخرًا لتتكيف مع الظروف المتغيرة؟:

كلا

6.7 نقاط القوة / المزايا / الفرص التي توفرها التقنية

نقاط القوة/ المزايا/ الفرص من وجهة نظر مستخدمي الأراضي
បើ​ទោះ​បី​ជា​ចំណាយ​ច្រើន​បន្តិច​នៅ​ពេល​ដំបូង​តែ​វា​នៅ​តែ​ទទួល​បាន​ផល​ចំណេញ​ច្រើន​ជាង​ការ​ប្រើប្រាស់​ប្រេង​ដែល​ដើរ​ដោយ​ម៉ាស៊ីន​សម្រាប់​ការ​ទាញ​យក​ទឹក​មក​ប្រើប្រាស់​ជា​ប្រចាំ​ដែរ។
ប្រើ​កម្លាំង​ពលកម្ម​តិច​ដោយសារ​វា​បូម​ទឹក​ដោយ​ស្វ័យ​ប្រវត្តិ
ទឹក​សម្រាប់​ស្រោចស្រព​ដំណាំ គឺ​អាច​ទទួល​បាន​គ្រប់​ពេល និង​រដូវ​កាល
ទទួល​បាន​ចំណូល​កើន​ឡើង​ដោយ​បង្កើន​ការ​ដាំដុះ ដែល​ទទួល​បាន​ទឹក​សម្រាប់​ស្រោចស្រព​ពី​ប្រព័ន្ធ​បូម​ទឹក​ស្វ័យ​ប្រវត្តិ។
نقاط القوة/ المزايا/ الفرص من وجهة نظر جامع المعلومات أو غيره من الاشخاص الرئيسيين لمصدر المعلومات
កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ដោយ​មិន​បាន​ប្រើប្រាស់​ប្រេង​សម្រាប់​ដំណើរ​ការ​បូម​ទឹក​ឡើយ។
ប្រព័ន្ធ​បូម​ទឹក​នេះ​អាច​ប្រើប្រាស់​បាន​ច្រើន​ឆ្នាំ និង​មិន​ចំណាយ​ច្រើន​លើ​ការ​ថែទាំ​ទៀត​ផង។
ជួយ​កាត់​បន្ថយ​កម្លាំង​ពលកម្ម និង​ពេល​វេលា​ក្នុង​ការ​ទាញ​ទឹក​មក​ប្រើប្រាស់

6.8 نقاط ضعف / مساوىء / مخاطر التقنية وسبل التغلب عليها

نقاط الضعف/ المساوىء/ المخاطر من وجهة نظر مستخدم الأراضي كيف يمكن التغلب عليها؟
ឧបករណ៍​មាន​តម្លៃ​ថ្លៃ​ទៅ​លើ​ការ​សាងសង់ សន្សំ​លុយ​ដើម្បី​ទិញ

7. المراجع والروابط

7.1 طرق جمع/مصادر المعلومات

  • زيارات ميدانية، مسوحات ميدانية

មួយនាក់

  • مقابلات مع مستخدمي الأراضي

មួយនាក់

  • مقابلات مع المتخصصين/الخبراء في الإدارة المستدامة للأراضي

៣​ នាក់

7.2 المراجع للمنشورات المتاحة

العنوان، المؤلف، السنة، النظام القياسي الدولي لترقيم الكتب ISBN:

ACF (2009). Hydraulic Ram Pump Systems. From

متاح من أين؟كم التكلفة؟:

https://www.pseau.org/outils/ouvrages/acf_gravity_fed_system_in_rural_areas_6_hydraulic_ram_pump_systems_2009.pdf

7.3 روابط للمعلومات ذات الصلة المتوفرة على الإنترنت

العنوان/الوصف:

Judy of the Woods. Homemade Hydraulic Ram Pump. Retrieved on May 20 2017 from

عنوان الرابط URL:

http://www.judyofthewoods.net/diy/ram_pump.html

العنوان/الوصف:

Hydraulic ram pump 8 inches in Cambodia. Retrieved on May 20 2017 from

عنوان الرابط URL:

https://www.youtube.com/watch?v=5MiLas_FCfQ

الروابط والوحدات المواضيعية

توسيع الكل طي الكل

الوحدات المواضيعية