هذه نسخة قديمة وغير نشطة من هذه الحالة. انتقل إلى النسخةالحالية.
التقنيات
غير نشط

ការប្រើធាងដូងជាគម្របដីសម្រាប់ផលិតកម្មដំណាំត្រឡាច [كمبوديا]

technologies_3152 - كمبوديا

الإكتمال: 90%

1. معلومات عامة

1.2 تفاصيل الاتصال بالأشخاص الرئيسيين لمصدر المعلومات والمؤسسات المشاركة في تقييم وتوثيق التقنية

الشخص (الأشخاص) الرئيسي لمصدر المعلومات

مستخدم الأرض:

អ៊ែល ស្រី

(+៨៥៥) ៩៧៦៥៥៥៩៧០

កសិករ

ភូមិចំការអូ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

كمبوديا

ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម:

ហ៊ន់ សុវណ្ណ

(+៨៥៥) ១៦៦៥៤៣៨៦

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់

ភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់​ ខេត្តពោធិ៍សាត់។

كمبوديا

ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកបាកាន:

វ៉ាន់ សុខុន

(+៨៥៥) ៦៨៨៣៦៥៩៨

ការិយាល័យកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទស្រុកបាកាន

ភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិសាត់។

كمبوديا

មន្ត្រីក្សេត្រសាស្ត្រ:

សេង កុម្ភះ

(+៨៥៥) ៩៦៤៣៥២៦៦៥

ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្រុកកណ្តៀង

ភូមិកណ្តៀង ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

كمبوديا

اسم المشروع الذي سهّل توثيق/تقييم التقنية (إذا كان ذلك على صلة)
Scaling-up SLM practices by smallholder farmers (IFAD)
اسم المؤسسة (المؤسسات) التي سهلت توثيق/تقييم التقنية (إذا كان ذلك على صلة)
Royal University of Agriculture (RUA) - كمبوديا

1.3 الشروط المتعلقة باستخدام البيانات الموثقة من خلال WOCAT

متى تم تجميع البيانات (ميدانيا)؟:

27/06/2017

يوافق جامع المعلومات والشخص (لاشخاص) الرئيسي لمصدر المعلومات على الشروط المتعلقة باستخدام البيانات الموثقة من خلال WOCAT:

نعم

1.4 إعلان بشأن استدامة التقنية الموصوفة

هل التقنية الموصوفة هنا تمثل مشكلة فيما يتعلق بتدهور الأراضي، بحيث لا يمكن إعلانها تقنية مستدامة لإدارة الأراضي؟:

كلا

2. وصف تقنيةالإدارة المستدامي للأراضي

2.1 وصف مختصر للتقنية

تعريف التقنية:

បច្ចេក​ទេស​គម្រប​ដី​ដោយ​ប្រើ​ធាង​ដូង​សម្រាប់​ដំណាំ​ត្រឡាច​ ​ដើម្បី​រក្សា​សំណើម​ដី​ កាត់​បន្ថយ​រំហួត​ បន្ថយ​ស្មៅ​ចង្រៃ​ សន្សំ​សំចៃ​ទឹក​ ការ​ពារ​ការ​ហូរ​ច្រោះ​ និង​បង្កើន​ទិន្ន​ផល​ដំ​ណាំ​។

2.2 وصف تفصيلي للتقنية

الوصف:

ក្នុងបច្ចេកទេសនេះ​ កសិករ​យក​ធាង​ដូង​ស្រស់​ ឬ​ស្ងួត​ដាក់​នៅ​ជុំវិញ​រង​ត្រឡាច​ដើម្បី​រក្សា​សំណើម​បាន​យូរ​ កាត់​បន្ថយ​ការ​ហូត​ហែង​ដោយ​សារ​ខ្យល់​ និង​សីតុណ្ហភាព​ក្តៅ​ខ្លាំង​ជា​ ពិសេស​នៅ​រដូវ​ប្រាំង​។ ការ​ប្រើ​ធាងដូង​សម្រាប់​ជា​គម្រប​លើ​រង​ដំណាំ​ត្រឡាច​នេះ​ ក្រៅ​ពី​រក្សា​សំណើម​គឺ​នៅ​ការពារ​ដី​ពី​ការ​ហូរ​ច្រោះ​ ធ្វើ​ឱ្យ​ដី​ស្រូប​ទឹក​បាន​ល្អ​ បន្ថយ​ការ​ដុះ​ស្មៅ​ចង្រៃ​ ហើយ​រលួយ​បង្កើន​ជី​ជាតិ​ដី​ទៀតផង​។ ​ដី​ដែល​សម​ស្រប​សម្រាប់​ដំណាំ​ត្រឡាច​ គឺ​ជា​ប្រភេទ​ដី​ល្បាប់​ ​ល្បាយ​ខ្យាច់​ និង​ដី​ដែល​នៅ​តាម​វាល​ទំនាប​មួយ​ចំនួន​មាន​ pH​ ចន្លោះ​ ៥.០ ​ទៅ ​៦.៣​។ ប្រសិន​បើ ​pH ​ទាបជាង​ ៥.០ ​ការ​លូត​លាស់របស់​ ផ្លែ​ពុំ​សូវ​ល្អ​ និង​ធ្វើ​ឱ្យ​ដំណាំ​ទុំ​មុន​អាយុ​កាល​ ឬ​ជួន​កាល​ផ្លៃ​ត្រឡាច​ស្ពោត​ដោយសារ​ខ្វះ​សារ​ធាតុ​ចិញ្ចឹម​ (TSTD, 2012)។ ឬស​របស់​ត្រឡាច​មាន​លទ្ធភាព​ចាក់​ចូល​ទៅ​ក្នុង​ដី​បាន​ពី ៦៥​ ទៅ ១០០​ សង់ទីម៉ែត្រ​ជា ពិសេស​លើ​ប្រភេទ​ដី​ខ្យាច់។ ​ដំណាំ​ប្រភេទ​នេះ​មិន​ត្រូវ​ដាំ​នៅ​ទីណា​ដែល​មាន​ខ្យល់​បក់​ខ្លាំង​នោះ​ទេ​ព្រោះ​ពេលណា​សីតុណ្ហភាព​ឡើង​ខ្ពស់​ហើយ​មាន​ខ្យល់​បក់​ខ្លាំង​ទៀត​នោះ​ធ្វើ​ឱ្យ​រុក្ខជាតិ​មាន​ការ​បាត់បង់​ជាតិ​ ទឹក​យ៉ាង​ច្រើន​ដោយសារ​ការដក​ដង្ហើម​បំភាយ​ចំហាយ​ទឹក​តាម​ស្លឹក​។ តំបន់​បែប​នេះ​ពេល​ខ្លះ​ទទួល​រង​សីតុណ្ហភាព​ខ្លាំង​ហើយ​​វា​​នឹង​​ធ្វើ​​ឱ្យ​​ត្រឡាច​​ដុះ​​លូត​លាស់​​មិន​ល្អ​​។

បច្ចេកទេស​គម្របដី​ដោយប្រើ​ធាងដូង​សម្រាប់​ដំណាំ​ត្រឡាចនេះ​បាន​អនុវត្តនៅ​លើ​ផ្ទៃ​ដី​ទំហំ ២៨០ ម៉ែត្រការ៉េ​ដោយលើក​រងកម្ពស់​ពី ​២០ ទៅ ៣០ ​សង់ទីម៉ែត្រ​ ដែល​រង​នីមួយៗ​មាន​ទទឹង​ប្រវែង​ ១ ​ម៉ែត្រ​ និង ​បណ្តោយ​មាន​ប្រវែង​ ៤០ ម៉ែត្រ​ចន្លោះ​ពី​រង​មួយ​ទៅ​រង​មួយ​ទៀត​មាន​ចម្ងាយ ​១,៥ ម៉ែត្រ ​សរុប​ទាំងអស់​មាន​ ៨ រង ​ហើយ​រង​នីមួយៗ​បាន​ដាំត្រឡាច​ចំនួន ៤០ គុម្ភ។ តាម​គល់​ដំណាំ ​និង​តាម​ចន្លោះ​រង​ដំណាំ​ត្រូវ​ បាន​ក្រាល​ដោយ​ធាង​ដូង​ហើយ​ក្រាល​សណ្តូក​តាម​រងដំណាំ​ ការក្រាល​នេះ​មិនក្រាស់​ មិនស្តើងពេក​ គឺ​ប្រមាណ​ជា​ ៥ ទៅ ៦​ធាង​សង្ខាង​គល់​ដំណាំ។ ដើម្បី​ចំចេញ​ពេលវេលា​ និង​សន្សំ​សំចៃ​ទឹក​ កសិករ​បាន​ ​ជ្រើសរើស​ប្រព័ន្ធដំណក់ទឹក​សម្រាប់​ធ្វើការ​ស្រោចស្រព​ដោយប្រើ​ទុយោ​ដំណក់ទឹក​ដែល​មាន​អាត្រា​ដំណក់ទឹក​ ៦ ​លីត្រ​ក្នុង​មួយ​ម៉ោង​មួយគុម្ភ ​ហើយ​ស្រោចស្រព​ចំនួន​ ២ ដង​ក្នុង​ មួយ​ថ្ងៃ​ (ព្រឹក ល្ងាច) ​ហើយ​ម្តង​ រយៈពេល​២០​នាទី​ក្នុង​ ១ នាទី​បន្តក់ទឹក​បាន​១០០​ មីលីលីត្រ​ (រដូវ​វស្សាការ​ស្រោចស្រព​ត្រូវ​បាន​បន្ថយ​តាមការ​ជាក់ស្តែង​)។ ចំពោះ​ដំណាំ​ត្រឡាច​ការស្រោចទឹក​គឺ​មិន​ត្រូវ​ឱ្យ​ដក់​ទឹក​នោះទេ​ ហើយ​ក៏​មិន​ត្រូវ​ ស្រោច​ទឹកនៅ​ពេល​ថ្ងៃត្រង់​ ឬ​នៅពេលល្ងាច​ដែរ​ពី​ព្រោះ​វា​អាច​ធ្វើ​ឱ្យ​មាន​បញ្ហា​ដូចជា​ រលួយ​ឬសងាប់​ដើម​ត្រឡាច​។ បើ​ពិនិត្យ​ឃើញ​ដី​នៅ​ក្បែរ​គល់ស្ងួត​ ត្រូវ​ស្រោច​ទឹក​បន្ថែម​ភ្លាមៗ​ដោយ​មិន​ត្រូវ​ទុក​ដី​ឱ្យ​ស្ងួត​ទេ។​ ជា​ពិសេស​បន្ទាប់​ពី​ដាំ​កូន​ហើយ​ពី​ព្រោះ​កូន​ដំណាំ​ត្រូវការ​ទឹក​ និង​ជី​សម្រាប់​ការ​ដុះលូត​លាស់​ ឬស​ ដើម​ ស្លឹក​ និង​ផ្លែផ្កា។ កំឡុងពេលដំណាក់កាល​ចេញផ្កា​ និងផ្លែ​នៃវគ្គលូតលាស់របស់ដំណាំត្រឡាច ត្រូវពិនិត្យតាមដានទឹកឱ្យបានទៀងទាត់។ ដោយសារ​ដី​នេះ​ពី​មុន​មក​ជា​ដី​ដាំ​អំពៅ​មិន​សូវ​មាន​ជីជាតិ​ ហេតុ​នេះ​កសិករ​បាន​ដាក់​បន្ថែម​នូវ​ជី​សរីរាង្គ​ (លាមកគោ) និង​ជី​គីមី​បន្តិចបន្តួច​ដែរ​។ ​បន្ថែម​​ពី​​នេះ​​ថ្នាំ​​កំ​ចាត់​​​​សត្វ​ល្អិត​​ក៏​​បាន​​ប្រើ​ប្រាស់​​ក្នុង​​បរិមាណ​​មួយ​​សម​​ស្រប​។​

ជា​រួម​តម្រូវការ​ក្នុង​ការ​អនុវត្តបច្ចេកទេស​នេះ ​គឺបាន​ប្រើប្រាស់​សម្ភារ​ដែល​មាន​តម្លៃថោក ​ហើយ​ងាយស្រួល​រក​បាន​នៅមូលដ្ឋាន​ ដូចជា​ធាងដូង​ជា​ដើម​ តែ​ក៏​មាន​ការ​ទិញ​សម្ភារ​បន្ថែម​ពីផ្សារ​ទៀត​ដែរ​ ដូច​ជា ទុយោ​ ខ្សែខ្មៅ ​។ល។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ​បច្ចេកទេស​នេះ​ក្រៅ​ពី​ការ​បង្កើន​គុណភាព​ដី​ និង​រក្សា​បរិស្ថាន​គឺ​បាន​ផ្តល់​នូវ​ផល​ចំណេញ​ជាក់ស្តែង​ដល់​កសិករ​ចំនួន​ ៨០០,០០០ រៀល ​(២០០ដុល្លារអាមេរិច) ​ក្នុង​ ១ រដូវ​កាល​។

2.3 صور التقنية

2.5 البلد/المنطقة/المواقع التي تم تنفيذ التقنية فيها والتي يغطيها هذا التقييم

البلد:

كمبوديا

المنطقة/الولاية/المحافظة:

ភូមិចំការអូ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់

2.6 تاريخ التنفيذ

اذكر سنة التنفيذ:

2013

2.7 إدخال التقنية

حدد كيف تم إدخال التقنية:
  • من خلال المشاريع/ التدخلات الخارجية
التعليقات (نوع المشروع، الخ):

គម្រោងហាវែសឧបត្ថម្ភដោយ USAID និងគម្រោងជម្រុញផលិតកម្មផ្នែកបន្លែ

3. تصنيف تقنية الإدارة المستدامي للأراضي

3.1 الغرض الرئيسي ( الأغراض الرئيسية) للتقنية

  • تحسين الإنتاج
  • التكيف مع تغير المناخ/الظواهر المتطرفة وآثارها
  • خلق أثر اقتصادي مفيد

3.2 نوع (أنواع) استخدام الأراضي الحالية حيث يتم تطبيق التقنية

الأراضي الزراعية

الأراضي الزراعية

  • زراعة سنوية
المحاصيل الرئيسية (المحاصيل النقدية والغذائية):

ដំណាំត្រឡាច

إذا تغير استخدام الأراضي بسبب التقنية، قم بالإشارة إلى استخدام الأرض قبل تنفيذ التقنية:

ដីពីមុនបានដាំអំពៅចាប់ពី១៩៩២ ដល់ ២០១២។

3.3 مزيد من المعلومات حول استخدام الأراضي

إمدادات المياه للأرض التي يتم تنفيذ التقنية عليها:
  • ري كامل
عدد مواسم الزراعة في السنة:
  • 3
حدد:

រយៈពេលប្រមូលផលចាប់ពី ២ ទៅ ២ខែកន្លះ/ឆ្នាំ

3.4 مجموعةالإدارة المستدامة للأراضي التي تنتمي إليها هذه التقنية

  • تحسين الغطاء الأرضي/النباتي
  • إدارة المياه الجوفية

3.5 انتشار التقنية

حدد انتشار التقنية:
  • منتشرة بالتساوي على مساحة

3.6 التدابير التقنية في مجال إلادارة المستدامة للأراضي

التدابير الزراعية

التدابير الزراعية

  • A2: المادة العضوية/خصوبة التربة

3.7 الأنواع الرئيسية من تدهور الأراضي التي تناولتها التقنية

تآكل التربة بالمياه

تآكل التربة بالمياه

  • الوزن(Wt): فقدان التربة السطحية/تآكل السطح
التدهور الكيميائي للتربة

التدهور الكيميائي للتربة

  • (Cn): تراجع الخصوبة وانخفاض محتوى المادة العضوية (غير ناتج عن الانجراف)
التدهور البيولوجي

التدهور البيولوجي

  • (Bl): فقدان الحياة بالتربة
تدهور المياه

تدهور المياه

  • (Ha): التجفيف

3.8 منع أو حد أو عكس تدهور الأراضي

تحديد هدف التقنية فيما يتعلق بتدهور الأراضي:
  • منع تدهور الأراضي

4. المواصفات الفنية، وأنشطة التنفيذ، والمدخلات، والتكاليف

4.1 الرسم الفني للتقنية

المؤلف:

លោក ឃួន សុផល

التاريخ:

27/06/2017

4.2 المواصفات الفنية/شروحات الرسم الفني

បច្ចេកទេស​នេះ​ត្រូវ​បាន​អនុវត្ត​នៅ​លើ​ផ្ទៃ​ដី​ទំហំ​ ២៨០​ ម៉ែត្រ​ការ៉េ។ នៅ​ក្នុង​ការ​ដាំ​ត្រឡាច​ទទឹង​រង​មាន​ប្រវែង​ ១​ ម៉ែត្រ​ និង​បណ្តោយ​រង​ ៤០​ ម៉ែត្រ​។ កសិករ​បាន​ទុក​ចន្លោះ​រង​ប្រវែង​ ១,៥​ ម៉ែត្រ​ សរុប​មាន​ ៨​ រង​។ សណ្ឋាន​ដី​មាន​លក្ខណៈ​រាប​ស្មើ​ (០-២%) ​និង​ជា​ប្រភេទ​ដី​ល្បាប់​ និង​ល្បាយ​ខ្សាច់​។ សកម្មភាពបង្កើតរួមមាន ការរៀបចំគ្រាប់ពូជ ការតម្លើងប្រព័ន្ធស្រោចស្រព ធ្វើជើងជម្រដើមត្រឡាច និងស្ទួងគ្រាប់ត្រឡាច ការដាំដុះគ្រាប់ត្រឡាចដោយប្រើគម្របស្លឹកដូង។ កសិករ​ប្រើប្រាស់​លាមក​គោ​ ផេះ​អង្កាម​ និង​ស្រ​កី​ដូង​ជា​ប្រភព​សរីរាង្គ​ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​សារធាតុ​សរីរាង្គ​ក្នុង​ដីសម្រាប់​ការ​ពារ​លំ​នឹង​បរិស្ថាន​។

4.3 معلومات عامة بخصوص حساب المدخلات والتكاليف

حدد كيفية احتساب التكاليف والمدخلات:
  • حسب مساحة تنفيذ التقنية
الإشارة إلى حجم ووحدة المساحة:

២៨០ ម៉ែត្រ

في حالة استخدام وحدة مساحة محلية، أشر إلى عامل التحويل إلى هكتار واحد:

១០០០០ ម៉ែត្រការ៉េ

عملة أخرى/ عملة وطنية (حدد):

រៀល

أشر إلى سعر الصرف من الدولار الأمريكي إلى العملة المحلية (إذا كان ذا صلة): 1 دولار أمريكي =:

4000,0

اذكر متوسط تكلفة أجر العمالة المستأجرة في اليوم الواحد:

២៥០០០ ៛

4.4 أنشطة التأسيس

النشاط نوع التدبير التوقيت
1. ភ្ជួរដីហាលទុកចោល زراعية បន្ទាប់ពីប្រមូលផលរួច
2. ពូនរងដំណាំ زراعية មុនពេលចាប់ផ្តើមភ្លៀង
3. តម្លើងប្រព័ន្ធស្រោចស្រព إدارية មុនពេលដាំកូនត្រឡាច
4. ចោះរណ្តៅសម្រាប់ស្ទួងគ្រាប់ត្រឡាច زراعية ២ ថ្ងៃមុនពេលស្ទួងកូនត្រឡាច
5. ដាំគ្រាប់ត្រឡាចដោយប្រើធាងដូង زراعية ១ ថ្ងៃ
6. ធ្វើទ្រើង بنيوية أو هيكلية ៣ ថ្ងៃបន្ទាប់ពីស្ទូងរួច
7. ស្ទួងកូនត្រឡាច زراعية មុនពេលចាប់ផ្តើមភ្លៀង

4.5 التكاليف والمدخلات اللازمة للتأسيس

تحديد المدخلات الوحدة الكمية التكاليف لكل وحدة إجمالي التكاليف لكل مدخل % من التكاليف التي يتحملها مستخدمو الأراضي
العمالة រៀបចំកូនដំណាំ ថ្ងៃ 1,0 25000,0 25000,0 100,0
العمالة រៀបចំដីដាំ ថ្ងៃ 5,0 30000,0 150000,0 100,0
العمالة ធ្វើទ្រើង ថ្ងៃ 2,0 25000,0 50000,0 100,0
العمالة តម្លើងប្រព័ន្ធស្រោចស្រព ដុំ 2,5 27500,0 68750,0 100,0
معدات ចបកាប់ គ្រឿង 2,0 7000,0 14000,0 100,0
معدات កន្ត្រៃកាត់ គ្រឿង 5,0 2500,0 12500,0 100,0
معدات រណាអារ គ្រឿង 1,0 12000,0 12000,0 100,0
معدات ពូថៅ គ្រឿង 1,0 12000,0 12000,0 100,0
معدات ធុងស្រោចទឹក គូ 2,0 25000,0 50000,0 100,0
معدات ចបជីក គ្រឿង 3,0 15000,0 45000,0 100,0
الأسمدة والمبيدات الحيوية ថ្នាំសម្លាប់សត្វល្អិត ដប 2,0 2500,0 5000,0 100,0
الأسمدة والمبيدات الحيوية ដេ អា ប៉េ (DAP) ដប 2,0 25000,0 50000,0 100,0
الأسمدة والمبيدات الحيوية កាលី គ.ក 50,0 2400,0 120000,0 100,0
الأسمدة والمبيدات الحيوية អ៊ុយរ៉េ គ.ក 50,0 1800,0 90000,0 100,0
الأسمدة والمبيدات الحيوية លាមកគោ ថ្ងៃ 1,0 25000,0 25000,0 100,0
مواد البناء ខ្សែខ្មៅសម្រាប់ធ្វើទ្រើង គ.ក 5,0 47000,0 235000,0 100,0
مواد البناء ទុយោទឹក ដុំ 2,5 90000,0 225000,0 100,0
مواد البناء ក្បាលរ៉ូប៊ីណេ ចំនួន 1,0 20000,0 20000,0 100,0
غير ذلك ពូនរង ថ្ងៃ 2,0 25000,0 50000,0 100,0
إجمالي تكاليف إنشاء التقنية 1259250,0

4.6 الصيانة/الأنشطة المتكررة

النشاط نوع التدبير التوقيت/الوتيرة
1. ស្រោចទឹកនៅពេលព្រឹក និងពេលល្ងាច إدارية ១ថ្ងៃ ២ ដង ហើយ១ដង ២ ទៅ ៣ នាទី រៀងរាល់ថ្ងៃ។
2. កាត់ស្មៅ ឬកាត់ខ្នែង (៣ ទៅ ៤ ខ្មែង) إدارية រៀងរាល់១៤ថ្ងៃម្តងកំឡុងពេលលូតលាស់
3. បាញ់ថ្នាំដង្កូវបើមាន إدارية នៅពេលមាន
4. ជុសជុលប្រព័ន្ធស្រោចស្រព إدارية ជុសជុលម្តងក្នុង១រដូវកាល
5. ផ្លាស់ប្តូរខ្សែខ្មៅសម្រាប់ធ្វើទ្រើង بنيوية أو هيكلية ជុសជុលម្តងក្នុង១រដូវកាល

4.7 التكاليف والمدخلات اللازمة للصيانة/للأنشطة المتكررة (سنويًا)

تحديد المدخلات الوحدة الكمية التكاليف لكل وحدة إجمالي التكاليف لكل مدخل % من التكاليف التي يتحملها مستخدمو الأراضي
العمالة កាត់ខ្នែងត្រឡាច ថ្ងៃ 1,0 25000,0 25000,0 100,0
العمالة ជុលជុលប្រព័ន្ធស្រោចស្រព ថ្ងៃ 1,0 20000,0 20000,0 100,0
معدات ទិញទុយោប្រព័ន្ធស្រោចស្រព គ.ក 8,0 4700,0 37600,0 100,0
معدات ផ្លាស់ប្តូរខ្សែខ្មៅសម្រាប់ធ្វើទ្រើង គ.ក 7,0 4700,0 32900,0 100,0
إجمالي تكاليف صيانة التقنية 115500,0

4.8 أهم العوامل المؤثرة على التكاليف

قدم وصفا لأهم العوامل التي تؤثر على التكاليف:

ជុសជុលទុយោទឹកតម្លៃ ២០០០០០ រៀលក្នុង ១ ដង និងទិញខ្សែខ្មៅសម្រាប់ធ្វើទ្រើងដំណាំតម្លៃ ៣៧៦០០ រៀលក្នុង ១ ដង។

5. البيئة الطبيعية والبشرية

5.1 المناخ

هطول الأمطار السنوي
  • < 250 مم
  • 251- 500 ملم
  • 501 - 750ملم
  • 1,000-751 ملم
  • 1,500-1,100 ملم
  • 2,000-1,500 ملم
  • 3,000-2,001 ملم
  • 4,000-3,100 ملم
  • > 4000 ملم
المواصفات/التعليقات على هطول الأمطار:

នៅ ២០១៥ កម្ពស់ទឹកភ្លៀងប្រចាំឆ្នាំ ១២២៥.៧
នៅ ២០១៤ កម្ពស់ទឹកភ្លៀងប្រចាំឆ្នាំ ១១២៨.១
នៅ ២០១៣ កម្ពស់ទឹកភ្លៀងប្រចាំឆ្នាំ ១៣១៦

الإشارة إلى اسم محطة الأرصاد الجوية المرجعية المعنية:

ក្រសួងធនធានទឹក និងឧតុនិយម (២០១៥)

المنطقة المناخية الزراعية
  • شبه رطبة

5.2 طوبوغرافيا

متوسط الانحدارات:
  • مسطح (0-2%)
  • بسيط (3-5%)
  • معتدل (6-10%)
  • متدحرج (11-15%)
  • تلال (16-30%)
  • شديدة الانحدار(31-60%)
  • فائقة الانحدار (>60%)
التضاريس:
  • هضاب/سهول
  • أثلام مرتفعة
  • المنحدرات الجبلية
  • منحدرات التلال
  • منحدرات في السفوح
  • قاع الوادي
المنطقة الارتفاعية:
  • 100-0 متر فوق سطح البحر
  • 500-101 متر فوق سطح البحر
  • 1,000-501 متر فوق سطح البحر
  • 1,500-1,001 متر فوق سطح البحر
  • 2,000-1,501 متر فوق سطح البحر
  • 2,500-2,100 متر فوق سطح البحر
  • 3,000-2,501 متر فوق سطح البحر
  • 4,000-3,001 متر فوق سطح البحر
  • > 4000 متر فوق سطح البحر
وضح ما إذا كانت التقنية مطبقة على وجه التحديد في:
  • غير ذات صلة

5.3 التربة

متوسط عمق التربة:
  • ضحل جدًا (0-20 سم)
  • ضحلة (21-50 سم)
  • متوسطة العمق (51-80 سم)
  • عميقة (81-120 سم)
  • عميقة جدًا (> 120 سم)
قوام التربة (التربة السطحية):
  • ناعم/ثقيل (طيني)
قوام التربة (> 20 سم تحت السطح):
  • متوسط ( طميي، سلتي)
المواد العضوية في التربة السطحية:
  • عالية (>3%)

5.4 توافر المياه ونوعيتها

منسوب المياه الجوفية:

< 5 م

توافر المياه السطحية:

جيد

نوعية المياه (غير المعالجة):

للاستخدام الزراعي فقط (الري)

هل تعتبر ملوحة الماء مشكلة؟:

كلا

هل تحدث فيضانات في المنطقة؟:

كلا

5.5 التنوع البيولوجي

تنوع الأنواع:
  • متوسط
تنوع الموائل:
  • متوسط

5.6 خصائص مستخدمي الأراضي الذين يطبقون التقنية

مستقر أو مرتحل:
  • غير المترحل
التوجه السوقي لنظام الإنتاج:
  • تجاري/سوق
الدخل من خارج المزرعة:
  • 10-50% من جميع الإيرادات
المستوى النسبي للثروة:
  • متوسط
أفراداً أو مجموعات:
  • فرد/أسرة معيشية
مستوى المكننة:
  • ميكانيكية/ مزودة بمحرك
الجنس:
  • نساء
عمر مستخدمي الأرضي:
  • متوسط العمر

5.7 متوسط مساحة الأرض المملوكة أو المستأجرة من قبل مستخدمي الأراضي الذين يطبقون التقنية

  • < 0.5 هكتارا
  • 0.5 - 1 هكتار
  • 1 -2 هكتار
  • 2 - 5 هكتار
  • 5 - 15 هكتار
  • 15 - 50 هكتار
  • 50 - 100هكتار
  • 500-100 هكتار
  • 1,000-500 هكتار
  • 10,000-1,000 هكتار
  • > 10,000 هكتار
هل يعتبر هذا نطاقًا صغيرًا أو متوسطًا أو واسعا (في إشارة إلى السياق المحلي)؟:
  • على نطاق صغير

5.8 ملكية الأراضي، وحقوق استخدام الأراضي، وحقوق استخدام المياه

ملكية الارض:
  • فردية، يوجد سند ملكية
حقوق استخدام الأراضي:
  • فردي
حقوق استخدام المياه:
  • مجتمعي (منظم)
  • فردي

5.9 الوصول إلى الخدمات والبنية التحتية

الصحة:
  • ضعيف
  • معتدل
  • جيد
التعليم:
  • ضعيف
  • معتدل
  • جيد
المساعدة التقنية:
  • ضعيف
  • معتدل
  • جيد
العمل (على سبيل المثال خارج المزرعة):
  • ضعيف
  • معتدل
  • جيد
الأسواق:
  • ضعيف
  • معتدل
  • جيد
الطاقة:
  • ضعيف
  • معتدل
  • جيد
الطرق والنقل:
  • ضعيف
  • معتدل
  • جيد
مياه الشرب وخدمات الصرف الصحي:
  • ضعيف
  • معتدل
  • جيد
الخدمات المالية:
  • ضعيف
  • معتدل
  • جيد

6. الآثار والتصريحات الختامية

6.1 الآثار التي أظهرتها التقنية في الموقع

الآثار الاجتماعية والاقتصادية

الإنتاج

إنتاج المحاصيل

انخفض
زاد
التعليقات/ حدد:

ការ​ប្រើ​គម្រប​ធាងដូង​សម្រាប់​គ្រប់​លើ​ដំណាំ​ធ្វើ​ឱ្យដីរក្សា​សំណើម​​បាន​ល្អ បង្កើន​ជីជាតិ​ធ្វើ​ឱ្យ​​ដំណាំ​លូតលាស់​ល្អ និងទទួល​​បាន​​ទិន្នផល​​ច្រើន។​

الدخل والتكاليف

النفقات على المدخلات الزراعية

زاد
انخفض
التعليقات/ حدد:

កសិករ​បាន​ប្រើ​ប្រាស់​វត្ថុ​ធាតុដើម​ក្នុង​ស្រុក​ (ធាងដូង) ដែលអាចរកបាននៅ​ជុំវិញ​ផ្ទះ​​ដោយ​មិនមាន​ការ​ចំណាយ។​

دخل المزرعة

انخفض
زاد
التعليقات/ حدد:

តាមរយៈការអនុវត្តបច្ចេកទេសនេះ (ការធ្វើឱ្យដី និង​សំណើម​ដីកាន់តែ​ប្រសើរឡើង) ផលិតកម្ម​ដំណាំ​កើន​ឡើងច្រើន និង​ផ្តល់សារៈ​សំខាន់​ក្នុងការ​រកចំណូល​បន្ថែម​បាន​ផងដែរ។

الآثار الاجتماعية والثقافية

الأمن الغذائي / الاكتفاء الذاتي

انخفاض
تحسن
التعليقات/ حدد:

បន្ទាប់​ពី​កសិករ​បាន​អនុវត្ត​បច្ចេកទេស​នេះគាត់​បាន​បន្លែ​សម្រាប់​ផ្គត់​ផ្គង់​នៅ​ក្នុង​ផ្ទះ​របស់​គាត់​គ្រប់គ្រាន់​ ហើយ​អាច​លក់​ចេញ​ដើម្បី​បាន​ប្រាក់​ចំណូល​បន្ថែម។​

الوضع الصحي

ساءت
تحسن
التعليقات/ حدد:

ការដាំ​ដំណាំ​ត្រឡាច​ដោយ​មិន​ប្រើប្រាស់​សារធាតុគីមី​។ គាត់​បាន​បរិភោគ​បន្លែ​ដែល​មាន​សុខភាពល្អ​។ ​

المعرفة بالإدارة المستدامة للأراضي/تدهور الأراضي

انخفاض
تحسن
التعليقات/ حدد:

កសិករ​បាន​មាន​ចំណេះដឹង​ពីរ​បៀប​រក្សា​ដី​ឱ្យ​មាន​សំណើម​ដែលជួយ​ការពារ​សំណឹក​ដី​ និង​បន្កើន​ផលិតភាព​ដំណាំ​តាម​រយៈ​ការ​អនុវត្ត​បច្ចេកទេស​គ្រប់គ្រង​ដី​ប្រកប​ដោយ​ចីរភាព​ដែល​ពីមុន​ដី​របស់គាត់​ពីមុនមិនអាចដាំដុះ​បន្លែ​បាន​។ គាត់​ខិត​ខំ​កែ​ប្រែ​ដី​ពី​គ្មាន​ជី​ជាតិ​ទៅ​ជា​ដី​ដែល​មាន​ជី​ជាតិ​ដោយ​ប្រើ​ប្រាស់​លាមកសត្វ​ (គោ) លាយ​ជាមួយ​ដី​ស្រទាប់​លើ។​

الآثار الايكولوجية

دورة المياه / الجريان السطحي

التبخر

زاد
انخفض
التعليقات/ حدد:

​រំហូត​បាន​ធ្លាក់​ចុះនៅកន្លែងដែលបា​ន​អនុវត្ត​បច្ចេកទេស​តាម​រយៈ​​ការ​​ប្រើប្រាស់​​ធាងដូង​​ដែល​​វា​បាន​​ជួយ​​រក្សា​សំណើម​ដី​​កំឡុង​ពេល​រដូវក្តៅ​។ ​

التربة

رطوبة التربة

انخفض
زاد
التعليقات/ حدد:

ដី​មាន​សំណើម​បើទោះ​បី​ជា​ស្ងួត​រយៈ​ពេល​ ៣​ថ្ងៃ​។​

المادة العضوية في التربة/تحت الطبقة c

انخفض
زاد
التعليقات/ حدد:

​ការ​កែ​ប្រែដី​ពីខ្សោះជីជាតិ​ទៅ​ជា​ដី​ដែល​មាន​ជី​ជាតិ​ដោយ​ប្រើ​លាមកគោ​លាយ​ជាមួយស្រទាប់ដី​ខាងលើ​ទើប​ធ្វើ​ឱ្យ​សារធាតុ​សរីរាង្គ​ក្នុង​ដី​កើន​ឡើង។​

الحد من مخاطر المناخ والكوارث

آثار الجفاف

زاد
انخفض
التعليقات/ حدد:

ដោយ​សារ​តែ​ដី​មាន​សំណើម​ រុក្ខជាតិ​ត្រឡាច​អាច​រស់​បាន​ទោះ​បី​ជា​គ្រោះ​រាំង​ស្ងួត​កើត​មាន​ឡើង​ក្នុង​រយៈពេល​ត្រឹម​ ១ ​សប្តាហ៍។ ​

6.3 تعرض التقنية وحساسيتها لتغير المناخ التدريجي والظواهر المتطرفة/الكوارث المرتبطة بالمناخ (كما يراها مستخدمو الأراضي)

تغير مناخ تدريجي

تغير مناخ تدريجي
الموسم نوع التغير المناخي/ المتطرف كيف تتعامل التقنية مع ذلك؟
درجة الحرارة السنوية زيادة باعتدال
درجة الحرارة الموسمية الصيف زيادة باعتدال
هطول الأمطار السنوي زيادة باعتدال

الظواهر المتطرفة / الكوارث المرتبطة بالمناخ

الكوارث الجوية
كيف تتعامل التقنية مع ذلك؟
عاصفة ممطرة محلية باعتدال
الكوارث الهيدرولوجية
كيف تتعامل التقنية مع ذلك؟
فيضان مفاجئ باعتدال

6.4 تحليل التكلفة والعائد

كيف يمكن مقارنة العوائد نسبة لتكاليف الإنشاء (من وجهة نظر مستخدمي الأراضي)؟
عوائد قصيرة الأجل:

إيجابي

عوائد طويلة الأجل:

إيجابي

كيف تتم مقارنة العوائدمع كلفة الصيانة/التكاليف المتكررة (من وجهة نظر مستخدمي الأراضي)؟
عوائد قصيرة الأجل:

إيجابي

عوائد طويلة الأجل:

إيجابي

6.5 اعتماد التقنية

  • 50-10‏%
إذا كان متاحًا، قم بتحديد الكمية (عدد الأسر المعيشية و/أو المساحةالمغطاة):

មាន ១៦ គ្រួសារនៅក្នុងភូមិចំការអូបានអនុវត្តបច្ចេកទេសនេះ (រួមបញ្ចូលអ្នកបានអនុវត្តបច្ចេកទេសនេះ)

من بين جميع الذين تبنوا التقنية، كم عدد الذين فعلوا ذلك بشكل تلقائي، أي دون تلقي أي حوافز مادية/مدفوعات؟:
  • 50-10‏%
التعليقات:

មាន​​ ៨ គ្រួសារ​ដែល​បានទទួលយកការអនុវត្តបច្ចេកទេសនេះដោយមិនបានទទួលសម្ភារ/ការឧបត្ថម្ភជាទឹកប្រាក់នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ មានគ្រួសារផ្សេងៗទៀតដែលបានទទួលការគាំទ្រពី គម្រោងហាវែសឧបត្ថម្ភដោយ USAID រួមមានបច្ចេកទេសដាំដំណាំ និងការប្រើប្រាស់ជី។ រីឯគម្រោងជម្រុញផលិតកម្មផ្នែកបន្លែបានផ្តល់វគ្គបណ្តុះបណ្តាលស្តីពីសុវត្តិភាពស្បៀងសម្រាប់តម្រូវការទីផ្សារ។

6.6 التكيف

هل تم تعديل التقنية مؤخرًا لتتكيف مع الظروف المتغيرة؟:

كلا

6.7 نقاط القوة / المزايا / الفرص التي توفرها التقنية

نقاط القوة/ المزايا/ الفرص من وجهة نظر مستخدمي الأراضي
ការ​ប្រើ​ធាងដូង​សម្រាប់​គ្រប​គល់​ដំណាំ​ត្រឡាច​នេះ​មាន​លក្ខណៈ​ល្អ​​​ប្រសើរ​​សម្រាប់​​កសិករ​​ដែល​​មិន​​មាន​​ប្រាក់​​ទិញ​​ថង់​​ផ្លា​ស្ទីក​។
វា​​បាន​ផ្តល់​លក្ខខណ្ឌ​ល្អ​ប្រសើរ​ដល់​សុខភាព​ដី​ និង​ថែ​រក្សា​ស្ថេរភាព​បរិស្ថាន​។
نقاط القوة/ المزايا/ الفرص من وجهة نظر جامع المعلومات أو غيره من الاشخاص الرئيسيين لمصدر المعلومات
វា​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ដែល​កសិករ​យល់​ដឹង​ពី​បរិស្ថាន​ ហើយ​ពូក​គេ​អាច​ស្វែង​រក​សម្ភារៈ​ទាំងអស់​នៅ​ជុំ​វិញ​ផ្ទះ​របស់ពួក​គេ​ដូច​ជាធាងដូង​ជាដើម​ ដែល​មិន​បាន​បំពុល​ដល់​បរិស្ថាន​។​
ថែរក្សាគុណភាពដីតាមរយៈការប្រើប្រាស់ជីលាមកគោ។

6.8 نقاط ضعف / مساوىء / مخاطر التقنية وسبل التغلب عليها

نقاط الضعف/ المساوىء/ المخاطر من وجهة نظر مستخدم الأراضي كيف يمكن التغلب عليها؟
ពិបាកធ្វើលើកដំបូងដោយសារដីពិបាក់ដាំដុះ។ ព្យាយាមធ្វើបន្តដោយកែប្រគុណភាពដី។

7. المراجع والروابط

7.1 طرق جمع/مصادر المعلومات

  • زيارات ميدانية، مسوحات ميدانية

ចំនួន ១ នាក់

  • مقابلات مع مستخدمي الأراضي

ចំនួន ២ នាក់

  • مقابلات مع المتخصصين/الخبراء في الإدارة المستدامة للأراضي

ចំនួន ៣ នាក់

7.2 المراجع للمنشورات المتاحة

العنوان، المؤلف، السنة، النظام القياسي الدولي لترقيم الكتب ISBN:

Lalljee, B., 2013. Mulching as a mitigation agricultural technology against land degradation in the wake of climate change. International Soil and Water Conservation Research, 1(3), pp. 68-74.

متاح من أين؟كم التكلفة؟:

អាចទាញយកបាន

7.3 روابط للمعلومات ذات الصلة المتوفرة على الإنترنت

العنوان/الوصف:

Agricultural Technique Manual of Tonle Sap Poverty Reduction and Smallholder Development Project

عنوان الرابط URL:

http://www.tssdcambodia.org/

الروابط والوحدات المواضيعية

توسيع الكل طي الكل

الوحدات المواضيعية