ការប្រើប្រាស់ក្រដាសកាសែតចាស់ៗសម្រាប់ការពារផ្លែ និងមែកឫស្សីសម្រាប់ជាទ្រើងក្នុងផលិតកម្មដំណាំម្រះ [Cambodia]
- Creación:
- Actualización:
- Compilador: vann vun
- Editores: Navin Chea, Sophea Tim, Sok Pheak, Be Gechkim
- Revisores: Cornelia Hett, Nicole Harari, SO Than, Ursula Gaemperli
ការដាំម្រះ
technologies_2101 - Cambodia
- Resumen completo en PDF
- Resumen completo en PDF para imprimir
- Resumen completo en el navegador
- Resumen completo (sin formato)
- ការប្រើប្រាស់ក្រដាសកាសែតចាស់ៗសម្រាប់ការពារផ្លែ និងមែកឫស្សីសម្រាប់ជាទ្រើងក្នុងផលិតកម្មដំណាំម្រះ: 2 de marzo de 2018 (inactive)
- ការការពារផ្លែម្រះដោយប្រើក្រដាសកាសែតចាស់ៗមករុំស្រោបផ្លែ: 30 de marzo de 2018 (inactive)
- ការការពារផ្លែម្រះដោយប្រើក្រដាសកាសែតចាស់ៗមករុំស្រោបផ្លែ: 2 de septiembre de 2019 (public)
Visualizar secciones
Expandir todo Colapsar todos1. Información general
1.2 Detalles de contacto de las personas de referencia e instituciones involucradas en la evaluación y la documentación de la Tecnología
Persona(s) de referencia clave
ភ្នាក់ងារផ្សព្វផ្សាយ ឃុំសោប:
សុភ័ក្រ សុង
(+855) 97 942 33 88
មិនមានអ៊ីម៉ែល
សាលាឃុំសោប
ភូមិសោបលើ ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
Cambodia
អនុប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវកសិកម្ម និងបរិស្ថាននៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម:
សុភា ទឹម
(+855) 12 291 592
stim3993@gmail.com / sopheatim2012@yahoo.com
មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវកសិកម្ម និងបរិស្ថាននៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម
ភូមិខ្វា សង្កាត់ដង្កោ ខ័ណ្ដដង្កោ រាជធានីភ្នំពេញ
Cambodia
ប្រធានការិយាល័យកសិកម្មស្រុកសំបូរ:
usuario de la tierra:
ចាន់ណាក់ ហ៊ួន
(+855) 90 80 824
មិនមានអ៊ីម៉ែល
កសិករ
ភូមិព្រែករកា ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
Cambodia
មន្ត្រីការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកចិត្របុរី:
សារ៉ាវុធ លី
(+855) 89 796 786
saravuthly123@gmail.com
ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកចិត្របុរី
ភូមិខ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ
Cambodia
Nombre del proyecto que financió la documentación/ evaluación de la Tecnología (si fuera relevante)
Scaling-up SLM practices by smallholder farmers (IFAD)Nombre de la(s) institución(es) que facilitaron la documentación/ evaluación de la Tecnología (si fuera relevante)
Royal University of Agriculture (RUA) - Cambodia1.3 Condiciones referidas al uso de datos documentados mediante WOCAT
¿Cuándo se compilaron los datos (en el campo)?
10/04/2017
El compilador y la/s persona(s) de referencia claves aceptan las condiciones acerca del uso de los datos documentados mediante WOCAT:
Sí
1.4 Declaración de la sostenibilidad de la Tecnología descrita
¿La Tecnología aquí descrita resulta problemática en relación a la degradación de la tierra, de tal forma que no puede considerársela una tecnología sostenible para el manejo de la tierra?
No
2. Descripción de la Tecnología MST
2.1 Breve descripción de la Tecnología
Definición de la Tecnología:
ការប្រើក្រដាសកាសែតចាស់ៗរុំស្រោបផ្លែម្រះ គឺក្នុងគោលបំណងការពារផ្លែតាមបែបរូបសាស្ត្រទប់ទល់នឹង សត្វល្អិត កំដៅថ្ងៃ និងជៀសវាងការប៉ះផ្ទាល់នឹងថ្នាំពុលនៅពេលមានតម្រូវការបាញ់ថ្នាំ។ ការដាំនេះកសិករបានប្រើ ជីលាមកគោក្របី ជីក្បាលត្រី ដោយរួមផ្សំនឹងជីអ៊ុយរ៉េ (46-0-0) ដើម្បីបង្កើនគុណភាពដី។
2.2 Descripción detallada de la Tecnología
Descripción:
ដំណាំម្រះជាដំណាំឡើងទ្រើងដែលគេអាចដាំបានពេញមួយឆ្នាំ ប៉ុន្តែមិនត្រូវដាំនៅតំបន់ដែលមានខ្យល់បក់ខ្លាំងឡើយ ព្រោះវាធ្វើឲ្យមានការលូតលាស់យឺត។ ដំណាំនេះត្រូវការដីដែលមានជីជាតិខ្ពស់ជាងដំណាំផ្សេងៗទៀតក្នុងគ្រួសារតែមួយ (Cucurbitaceae) ហើយដីដែលអំណោយផលសម្រាប់ដំណាំនេះ គឺជាដីដែលជ្រាបទឹកបានល្អ ឬដីល្បាប់ល្បាយខ្សាច់ដែលមាន pH ចន្លោះ ៦ ទៅ ៦,៨។ ជាពិសេសដីដែលល្អបំផុតនោះ គឺដីតាមមាត់ទន្លេ ស្ទឹង បឹងបួរដែលសម្បូរសារធាតុមមោក។ ដំណាំម្រះជាដំណាំមួយប្រភេទដែលតែងតែទទួលរងការបំផ្លាញពីសត្វល្អិត និងជំងឺផ្សេងៗ។ ចំពោះដំណាំម្រះបញ្ហាសំខាន់ គឺការខូចខាតផ្លែដោយសត្វទិច ដូចនេះគេបានប្រើប្រាស់ប្លាស្ទិច ក្រដាស ឬសម្ភារៈផ្សេងៗក្នុងការរុំផ្លែដើម្បីការពារម្រះពីសត្វល្អិតបំផ្លាញ។ ជាងនេះទៅទៀតដំណាំនេះត្រូវការទ្រើង ដែលភាគច្រើនគេប្រើប្រាស់សំណាញ់ ដែលសម្ភារៈទាំងនេះត្រូវចំណាយច្រើន (Agritoday, 2016)។
ក្នុងករណីសិក្សានេះ កសិករបានដាំម្រះដោយប្រើមែកឫស្សី ឬចុងឫស្សីសម្រាប់ជាទ្រើងឱ្យដំណាំវាឡើង។ គាត់បានរុំផ្លែដោយប្រើក្រដាសកាសែតចាស់ៗ ដោយវាមិនចំណាយថវិកាក្នុងការទិញច្រើនដូចការដាំដោយប្រើសំណាញ់ ឬក្រដាសសឺមី (ក្រដាសពណ៌គគីរសម្រាប់ដាក់ឯកសារទំហំតូចល្មម) ដែលមានតម្លៃថ្លៃជាងនោះទេ។ មែកឫស្សីដែលគាត់ប្រមូលបានអាចប្រើបានរយៈពេលពីរឆ្នាំ ហើយក្នុងមួយឆ្នាំគាត់ប្រើបានបីទៅបួនដង។ ចំណែកឯក្រដាស់កាសែតដែលទិញមកប្រើប្រាស់វិញ គឺគាត់អាចប្រើបានពីរទៅបីដងដែលមិនត្រឹមតែកាត់បន្ថយចំណាយនោះទេតែក៏ជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានដែរ។ ការរុំផ្លែជាមួយក្រដាសកាសែត គឺមានលក្ខណៈល្អជាងការប្រើថង់ប្លាស្ទិចមករុំ ឬក្រដាសសៀវភៅធម្មតាដោយសារថង់ប្លាស្ទិចងាយនឹងក្តៅហប់ ហើយក្រដាសសៀវភៅងាយនឹងខូចខាតនៅពេលមានភ្លៀង ឬត្រូវទឹក ។ គោលបំណងសំខាន់ក្នុងការរុំស្រោបផ្លែម្រះដោយក្រដាសកាសែតនេះ គឺដើម្បីការពារផ្លែពីសត្វល្អិតជាពិសេសសត្វស្រាំងទិច ការពារកំដៅថ្ងៃ ធ្វើឱ្យផ្លែមានពណ៌សស្អាត និងការពារពេលបាញ់ថ្នាំកំចាត់សត្វល្អិតកុំឱ្យថ្នាំប៉ះផ្ទាល់ទៅនឹងផ្លែ។ ការបាញ់ថ្នាំកំចាត់សត្វល្អិតធ្វើឡើងជាមធ្យម គឺពី ៧ ទៅ ១០ ថ្ងៃទើបបាញ់ម្តងដើម្បីការពារសត្វល្អិត។ កសិករអាចប្រមូលផលក្នុងរយៈពេលប្រមាណជា ១៥ថ្ងៃ ក្រោយបន្ទាប់ពីខ្ទាស់។
ដោយតំបន់នេះជាតំបន់លិចទឹកពីទន្លេមេគង្គ ដូច្នេះគេមិនទាន់អាចដាំដុះបានក្នុងរដូវវស្សា គឺនៅក្នុងអំឡុងខែសីហា ឬខែតុលាបានទេ។ បន្ទាប់ពីទឹកស្រក ទើបរៀបចំភ្ជួរដីហាលចោលរយៈពេល ១៥ថ្ងៃ ហើយភ្ជួរដីម្តងទៀតរួចរាស់ឱ្យម៉ដ្ឋហើយហាលចោលរយៈពេលបីថ្ងៃទៀត។ ការភ្ជួរដី គឺមិនមានដាក់ជីអ្វីទាំងអស់ រីឯការដាំ គឺយកចបមកឆូតចំកណ្ដាលចង្អួរតាមខ្សែបន្ទាត់ដែលមានគម្លាត ១,២ ម៉ែត្រ ពីបន្ទាត់មួយទៅបន្ទាត់មួយ រួចហើយដាក់គ្រាប់ដាំតាមបន្ទាត់នោះ ដោយទុកចន្លោះពីគុម្ពមួយទៅគុម្ពមួយទៀតប្រវែង ៤០សង់ទីម៉ែត្រ រួចហើយយកជីលាមកគោ ឬក្របី (ជីកំប៉ុស្តិ៍) រោយពីលើរួចធ្វើការស្រោចទឹក។ គ្រាប់មុនយកទៅដាំត្រូវយកទៅត្រាំទឹករយៈពេល ២ ម៉ោង រួចរុំគ្រាប់ពូជនឹងក្រណាត់ ហើយផ្សើមទឹកជាប្រចាំផ្អាប់ទុករយៈពេល ៤ ទៅ ៥ថ្ងៃរហូតដល់ចេញពន្លកទើបយកទៅដាំ។ បន្ទាប់ពីម្រះអាយុបាន ១៥ថ្ងៃ មកចាប់ផ្ដើមដាក់ទ្រើងម្រះដោយប្រើមែកឫស្សីដែលមានប្រវែងប្រមាណជា ១,៧ម៉ែត្រ ដោតប្រមាណជា ១០ សម ពីគុម្ពម្រះនីមួយៗ។ ក្រោយពេលដោតទ្រើងរយៈពេល ១៥ថ្ងៃ គេជ្រុំដីម្ដងទៀត ហើយស្រោចជីក្បាលត្រីដោយលាយជាមួយជីអ៊ុយរ៉េបន្តិច។ ការដាក់ជីនេះ គឺដាក់ចម្ងាយពីគល់ប្រហែល ៣០ ទៅ ៤០ សង់ទីម៉ែត្រ ឬអាចដាក់ចន្លោះគុម្ពដំណាំ ហើយក៏អាចដាក់ជីលាមកគោរួមជាមួយជីអ៊ុយរ៉េផងដែរ។ ចំណែកការស្រោចទឹក គឺប្រព្រឹត្តទៅពីរដងក្នុងមួយថ្ងៃ គឺពេលព្រឹក និងពេលល្ងាច។ ការស្រោចស្រពនេះ គឺប្រើម៉ាស៊ីនបូមទឹកពីបឹងដែលនៅជិត។ ពិតមែនតែមានការប្រើថ្នាំកំចាត់សត្វល្អិតជាប្រចាំ តែប្រសិនជាមិនប្រើក្រដាសកាសែតរុំការពារផ្លែទេ គឺផ្លែនៅតែទទួលរងសត្វទិច ធ្វើឱ្យក្តិបជ្រុះ ក្រិន ឬទម្រង់ផ្លែមិនប្រក្រតី ម៉្យាងទៀតផ្លែមានពណ៌មិនស្អាត ហើយអាចមានហានីភ័យដល់សុខភាពដោយផ្លែមានការប៉ះពាល់នឹងថ្នាំពុលដោយផ្ទាល់។ តាមកសិករផ្ទាល់គាត់សង្កេតឃើញថាការរួមផ្សំវិធានរូបសាស្រ្តនេះ មានភាពងាយស្រួល ហើយចាប់តាំងពីពេលប្រើបច្ចេកទេសនេះមក ប្រាក់ចំណូលមានភាពកាន់តែប្រសើរព្រោះផលិតផលមានគុណភាពល្អ ហើយទិន្នផលក៏បានខ្ពស់។
2.3 Fotografías de la Tecnología
Comentarios generales sobre las fotos:
ការចុះប្រមូលទិន្នន័យធ្វើឡើងនៅដំណាក់កាលដែលម្រះកំពុងប្រមូលផល។
2.4 Videos de la Tecnología
Comentarios, descripción breve:
មិនមាន
Nombre del videógrafo:
មិនមាន
2.5 País/ región/ lugares donde la Tecnología fue aplicada y que se hallan comprendidos por esta evaluación
País:
Cambodia
Región/ Estado/ Provincia:
ភូមិព្រែករកា ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
Especifique más el lugar :
ជាតំបន់ដីទំនាបលិចទឹកនៅខែ សីហា ដល់ខែកញ្ញា ដែលមិនអាចដាំដុះបាន
Map
×2.6 Fecha de la implementación
Si no se conoce el año preciso, indique la fecha aproximada:
- 10-50 años atrás
2.7 Introducción de la Tecnología
Especifique cómo se introdujo la Tecnología:
- como parte de un sistema tradicional (> 50 años)
Comentarios (tipo de proyecto, etc.):
ធ្វើតាមទម្លាប់ពីម្តាយដែលឃើញគាត់ប្រើមែកឈើធ្វើជាទ្រើង ដោយសារមែកឫស្សីងាយស្រួលរក ដូចនេះក៏ប្តូរមកប្រើមែកឫស្សីដោយវាមិនខុសប្លែកពីមែកឈើដ៏ទៃ។
3. Clasificación de la Tecnología MST
3.1 Propósito(s) principal(es) de la Tecnología MST
- mejorar la producción
3.2 Tipo(s) actuales de uso de la tierra donde se aplica la Tecnología
Tierras cultivadas
- Cosecha anual
Cosechas principales (comerciales y de subsistencia):
ម្រះអាចប្រមូលផលបានរយៈពេល ១ ខែកន្លះ។
Comentarios:
គាត់អាចដាំដំណាំបានចាប់ពីចុង ខែវិច្ឆិកា រហូតដល់ ខែកក្កដា ព្រោះទឹកនឹងចាប់ផ្តើមលិចចម្ការចាប់ពីខែសីហា ដល់ ខែតុលាធ្វើឱ្យការដាំដុះមិនអាចប្រព្រឹត្តិទៅបាន។
Si el uso de la tierra ha cambiado debido a la implementación de la Tecnología, indique el uso de la tierra antes de la implementación de la Tecnología.
ពីមុនជាដីដាំពោត ត្រសក់ និងល្ង
3.3 Información adicional sobre el uso de tierras
Provisión de agua para la tierra donde se aplica la Tecnología:
- mixta de secano – irrigada
Comentarios:
ទឹកបឹងដែលនៅចំងាយប្រហែល ៥០០ ម៉ែត្រ (បឹងធ្លាប់រីងទឹកនៅឆ្នាំមុនៗព្រោះក្តៅខ្លាំង)។
Número de temporadas de cultivo por año:
- 2
Especifique:
ដាំនៅដើមខែធ្នូលើកទី១ និងចុងខែកុម្ភៈលើកទី២
3.4 Grupo MST al que pertenece la Tecnología
- manejo integrado de la fertilidad del suelo
- manejo integrado de pestes y enfermedades (incl. agricultura orgánica)
3.5 Difusión de la Tecnología
Especifique la difusión de la Tecnología:
- distribuida parejamente sobre un área
Si la tecnología se halla difundida homogéneamente en un área, indique el área aproximada que cubre:
- < 0.1 km2 (10 ha)
Comentarios:
គាត់ដាំម្រះទំហំដី ២១០០ ម៉ែត្រការ៉េ ជួលគេដោយដាំម្រះ ១ សារគេយកតម្លៃ ១០០០០០ រៀល។
3.6 Medidas MST que componen la Tecnología
medidas agronómicas
- A1: vegetación/ cubierta del suelo
- A2: materia orgánica/ fertilidad del suelo
otras medidas
Comentarios:
ប្រើក្រដាសកាសែតរុំផ្លែម្រះ
3.7 Principales tipos de degradación del suelo encarados con la Tecnología
deterioro químico del suelo
- Cn: reducción de la fertilidad y contenido reducido de la materia orgánica del suelo (no ocasionados por la erosión)
degradación biológica
- Bc: reducción de la cobertura vegetal del suelo
- Bl: pérdida de la vida del suelo
3.8 Prevención, reducción o restauración de la degradación del suelo
Especifique la meta de la Tecnología con relación a la degradación de la tierra:
- prevenir la degradación del suelo
Comentarios:
មុនពេលកសិករជួលដីនោះវាត្រូវបានគ្របដណ្តប់ដោយពពួកបន្លាយួន ដែលត្រូវបានគេស្គាល់ថាជាដំណាំជួយបង្កើនអាសូត។ នៅពេលដែលកសិករបានជួលដីហើយគាត់បានដុតពពួកបន្លាយួនទាំងនោះហើយទទួលបានដីដែលមានជីជាតិល្អ (មិនត្រូវការប្រើជីច្រើនទេ) ។
4. Especificaciones técnicas, actividades de implementación, insumos y costos
4.1 Dibujo técnico de la Tecnología
4.2 Especificaciones técnicas/ explicaciones del dibujo técnico
ទំហំចំការម្រះមានផ្ទៃ ២១០០ ម៉ែត្រ (ទទឹង ៣០ ម៉ែត្រ x បណ្តោយ ៧០ ម៉ែត្រ) ចំនួនរងប្រហែល ២៥ រង ប្រវែងរងមានចំងាយ ៧០ ម៉ែត្រ ប្រវែងពីគល់ម្រះមួយទៅគល់ម្រះមួយទៀតមានប្រវែង ៤០ សង់ទីម៉ែត្រ ប្រវែងពីរងម្រះមួយទៅរងម្រះមួយទៀតមានប្រវែង ១,២ ម៉ែត្រ ទ្រើងមានកម្ពស់ប្រហែល ១.៧០ ម៉ែត្រ។ បន្ទាប់មកផ្លែត្រូវបានរុំជាមួយក្រដាសកាសែតដើម្បីការពារពីកំដៅថ្ងៃ សត្វល្អិត និងថ្នាំពុលដែលបានប្រើសម្រាប់បាញ់សត្វល្អិតដែលប៉ះផ្ទាល់ទៅនឹងផ្លែ ព្រមទាំងធ្វើអោយផ្លែមានពណ៌សល្អ។
4.3 Información general sobre el cálculo de insumos y costos
Especifique cómo se calcularon los costos e insumos:
- por área de Tecnología
Indique tamaño y unidad de área:
២១០០ ម៉ែត្រការ៉េ
otra / moneda nacional (especifique):
រៀល
Indique la tasa de cambio de USD a la moneda local (si fuese relevante): 1 USD =:
4000,0
Indique el costo promedio del salario de trabajo contratado por día:
20000 រៀល
4.4 Actividades de establecimiento
Actividad | Tipo de medida | Momento | |
---|---|---|---|
1. | ភ្ជួរដីហាលចោលលើកទី ១ ទុករយៈពេល ១៥ ថ្ងៃ | Agronómicas | ខែធ្នូ |
2. | ភ្ជួរដីម្តងទៀតលើកទី ២ ទុកចោល ៣ ថ្ងៃ | Agronómicas | ខែធ្នូ |
3. | បណ្តុះកូន និងផ្សាំកូន | Agronómicas | ខែធ្នូ |
4. | ឆូតរង និងដាំកូន | Agronómicas | ខែមករា |
5. | ស្រោចទឹក | Agronómicas | ខែមករា |
6. | ការដើរប្រមូលមែកឫស្សីទុក | Manejo | ខែវិច្ឆិកា |
7. | ការត្រៀមជីក្បាលត្រី ជីកំប៉ុស្តិ៍ និងជីអ៊ុយរ៉េ (៤៦-០-០) | Manejo | ខែសីហា ឬខែកញ្ញា |
8. | ការត្រៀមក្រដាសកាសែតទុកខ្ទាស់ផ្លែម្រះ | Manejo | ខែធ្នូ |
9. | ការទិញសម្ភារៈផ្សេងៗដូចជា ចប កាំបិត កញ្ឆេរ ម៉ាស៊ីនបូមទឹក | Manejo | ខែវិច្ឆិកា |
10. | គ្រាប់ពូជគាត់ទុកដោយខ្លួនឯង | Manejo | ខែមិនា |
Comentarios:
ភាគច្រើនកសិករប្រើពលកម្មផ្ទាល់ ហើយនៅពេលដែលគាត់ប្រមូលផលម្រះគាត់ទុកពូជខ្លះ។
4.5 Costos e insumos necesarios para el establecimiento
Especifique insumo | Unidad | Cantidad | Costos por unidad | Costos totales por insumo | % de los costos cubiertos por los usuarios de las tierras | |
---|---|---|---|---|---|---|
Mano de obra | បណ្តុះកូន និងស្រោចទឹក | នាក់/ថ្ងៃ | 3,5 | 20000,0 | 70000,0 | 100,0 |
Mano de obra | ភ្ជួរដី ២លើក | នាក់/ថ្ងៃ | 3,75 | 20000,0 | 75000,0 | 100,0 |
Mano de obra | ឆូតរង និងដាំកូន | នាក់/ថ្ងៃ | 8,0 | 20000,0 | 160000,0 | 100,0 |
Equipo | ម៉ាស៊ីនបូមទឹក | គ្រឿង | 1,0 | 1600000,0 | 1600000,0 | 100,0 |
Equipo | ចប | ផ្លែ | 2,0 | 20000,0 | 40000,0 | 100,0 |
Equipo | កាំបិត | ផ្លែ | 2,0 | 20000,0 | 40000,0 | 100,0 |
Equipo | កញ្ឆេរ | គូ | 1,0 | 5000,0 | 5000,0 | 100,0 |
Material para plantas | គ្រាប់ពូជ | គ្រាប់ | 3000,0 | 60,0 | 180000,0 | 100,0 |
Fertilizantes y biocidas | ជីក្បាលត្រី ជីកំប៉ុស្តិ៍ និងជីអ៊ុយរ៉េ (៤៦-០-០) | គីឡូក្រាម | 200,0 | 2500,0 | 500000,0 | 100,0 |
Material de construcción | មែកឫស្សី | ដើម | 100,0 | 5000,0 | 500000,0 | 100,0 |
Otros | ក្រដាសកាសែត | គីឡូក្រាម | 40,0 | 1000,0 | 40000,0 | 100,0 |
Otros | ធុងបាញ់ថ្នាំ | គ្រឿង | 1,0 | 80000,0 | 80000,0 | 100,0 |
Costos totales para establecer la Tecnología | 3290000,0 |
4.6 Actividades de establecimiento/ recurrentes
Actividad | Tipo de medida | Momento/ frequencia | |
---|---|---|---|
1. | ជ្រោយដី និងដាក់ដី | Agronómicas | ពេលកូនដុះបាន ១៥ ថ្ងៃ |
2. | ពូនគល់ ដាក់ជី និងដោតទ្រើង | Estructurales | ក្រោយជ្រោយដីរយៈពេល ១៥ ថ្ងៃ |
3. | ស្រោចទឺក | Agronómicas | រាល់ថ្ងៃ (ព្រឹក ល្ងាច) |
4. | ត្រួតពិនិត្យសត្វបំផ្លាញលើដំណាំ | Manejo | រាល់ថ្ងៃ |
5. | ខ្ទាស់ក្រដាសកាសែតរុំផ្លែ | Manejo | នៅពេលម្រះហូតកន្លះ |
6. | ការបាញ់ថ្នាំការពារសត្វល្អិត | Manejo | នៅពេលមានសត្វល្អិតបាញ់មួយសប្តាហ៍ម្តង |
7. | ស្រោចជីក្បាលត្រី ជីលាមកសត្វ និងជីអ៊ុយរ៉េ | Manejo | មួយវដ្តដំណាំដាក់ ៣ ដង |
Comentarios:
មួយវដ្តដំណាំរបស់ម្រះមានរយៈពេល ៣ខែ។
4.7 Costos e insumos necesarios para actividades de mantenimiento/ recurrentes (por año)
Especifique insumo | Unidad | Cantidad | Costos por unidad | Costos totales por insumo | % de los costos cubiertos por los usuarios de las tierras | |
---|---|---|---|---|---|---|
Mano de obra | ជ្រុំដីពូនគុល និងដាក់ទ្រើងម្រះ | នាក់/ថ្ងៃ | 8,0 | 20000,0 | 160000,0 | 100,0 |
Fertilizantes y biocidas | ជីអ៊ុយរ៉េ | គីឡូក្រាម | 6,0 | 2500,0 | 15000,0 | 100,0 |
Fertilizantes y biocidas | ថ្នាំសត្វល្អិត | ដប | 2,0 | 15000,0 | 30000,0 | 100,0 |
Fertilizantes y biocidas | ក្បាលត្រី | គីឡូក្រាម | 50,0 | 600,0 | 30000,0 | 100,0 |
Otros | ប្រេងសម្រាប់បូមទឹកស្រោចដំណាំ (រយៈពេលបីខែ) | លីត្រ | 45,0 | 3200,0 | 144000,0 | 100,0 |
Indique los costos totales para mantenecer la Tecnología | 379000,0 |
4.8 Factores más determinantes que afectan los costos:
Describa los factores más determinantes que afectan los costos:
គាត់ត្រូវចំណាយច្រើនលើម៉ាស៊ីនបូមទឹក និងជីក្បាលត្រីក៏ដូចជាជីកំប៉ុស្តិ៍។
5. Entorno natural y humano
5.1 Clima
Lluvia anual
- < 250 mm
- 251-500 mm
- 501-750 mm
- 751-1,000 mm
- 1,001-1,500 mm
- 1,501-2,000 mm
- 2,001-3,000 mm
- 3,001-4,000 mm
- > 4,000 mm
Especifique el promedio anual de lluvia (si lo conoce), en mm:
1138,20
Especificaciones/ comentarios sobre la cantidad de lluvia:
បរិមាណទឹកភ្លៀងនៅឆ្នាំ ២០១៥ គឺ ១១៣៨.២ មម ឆ្នាំ ២០១៤ គឺ ១៦៩៦.៥ មម និងឆ្នាំ ២០១៣ គឺ ១៦៦១.៨ មម។
Indique el nombre de la estación metereológica de referencia considerada:
មន្ទីរធនធានទឹក និងឧតុនិយម នាយកដ្ឋានឧតុនិយម (២០១៥)
Zona agroclimática
- Sub-húmeda
អាកាសធាតុក្តៅហើយសើម ហើយមាន ២ រដូវ គឺរដូវប្រាំង និងរដូវស្សា ហើយឆ្នាំមុនអាកាសធាតុក្តៅជាងរាល់ឆ្នាំ។
5.2 Topografía
Pendientes en promedio:
- plana (0-2 %)
- ligera (3-5%)
- moderada (6-10%)
- ondulada (11-15%)
- accidentada (16-30%)
- empinada (31-60%)
- muy empinada (>60%)
Formaciones telúricas:
- meseta/ planicies
- cordilleras
- laderas montañosas
- laderas de cerro
- pies de monte
- fondo del valle
Zona altitudinal:
- 0-100 m s.n.m.
- 101-500 m s.n.m.
- 501-1,000 m s.n.m
- 1,001-1,500 m s.n.m
- 1,501-2,000 m s.n.m
- 2,001-2,500 m s.n.m
- 2,501-3,000 m s.n.m
- 3,001-4,000 m s.n.m
- > 4,000 m s.n.m
Indique si la Tecnología se aplica específicamente en:
- situaciones cóncavas
Comentarios y especificaciones adicionales sobre topografía :
វាជាតំបន់លិចទឹកនៅខែកញ្ញាដល់ខែវិច្ឆិកា
5.3 Suelos
Profundidad promedio del suelo:
- muy superficial (0-20 cm)
- superficial (21-50 cm)
- moderadamente profunda (51-80 cm)
- profunda (81-120 cm)
- muy profunda (>120 cm)
Textura del suelo (capa arable):
- mediana (limosa)
Textura del suelo (> 20 cm debajo de la superficie):
- mediana (limosa)
Materia orgánica de capa arable:
- media (1-3%)
Si se halla disponible, adjunte una descripción completa de los suelos o especifique la información disponible, por ej., tipo de suelo, pH/ acidez de suelo, capacidad de intercambio catiónico, nitrógeno, salinidad, etc. :
ដីនេះមាន pH = 5 ហើយជម្រៅដីដែលជីកដល់ស្រទាប់ថ្មមានជម្រៅ ២០ម៉ែត្រ និងស្រទាប់ដីខាងលើជាប្រភេទដីល្បាយខ្សាច់។
5.4 Disponibilidad y calidad de agua
Agua subterránea:
> 50 m
Disponibilidad de aguas superficiales:
bueno
Calidad de agua (sin tratar):
solo para uso agrícola (irrigación)
¿La salinidad del agua es un problema?
No
¿Se está llevando a cabo la inundación del área? :
Sí
Frecuencia:
frecuentemente
Comentarios y especificaciones adicionales sobre calidad y cantidad de agua:
នៅពេលដែលបឹងរីងគាត់ប្រើទឹកទន្លេជំនួសទឹកបឹង ហើយតំបន់នេះតែងតែលិចទឹកជារៀងរាល់ឆ្នាំ។
5.5 Biodiversidad
Diversidad de especies:
- baja
Diversidad de hábitats:
- baja
5.6 Las características de los usuarios de la tierra que aplican la Tecnología
Sedentario o nómada:
- Sedentario
otros (especifique):
ពេលទឹកលិចគាត់ទៅដាំនៅកន្លែងផ្សេង
Orientación del mercado del sistema de producción:
- mixta (subsistencia/ comercial)
Ingresos no agrarios:
- menos del 10% de todos los ingresos
Nivel relativo de riqueza:
- promedio
Individuos o grupos:
- individual/ doméstico
Nivel de mecanización:
- trabajo manual
- mecanizado/motorizado
Género:
- hombres
Edad de los usuarios de la tierra:
- personas de mediana edad
Indique otras características relevantes de los usuarios de las tierras:
ចំណូលទាំងអស់នៅក្នុងគ្រួសារបានមកពីការធ្វើកសិកម្មស្ទើរទាំងស្រុង ហើយកសិករមានអាយុ ៤០ឆ្នាំ និងចាប់ផ្តើមដាំដំណាំតាំងពីក្មេងមិនទាន់មានគ្រួសារ។
5.7 Área promedio de la tierra que pertenece a o es arrendada por usuarios de tierra que aplican la Tecnología
- < 0.5 ha
- 0.5-1 ha
- 1-2 ha
- 2-5 ha
- 5-15 ha
- 15-50 ha
- 50-100 ha
- 100-500 ha
- 500-1,000 ha
- 1,000-10,000 ha
- > 10,000 ha
¿Esto se considera de pequeña, mediana o gran escala (refiriéndose al contexto local)?
- escala mediana
Comentarios:
គាត់មានដីផ្ទាល់ខ្លួនដាំស្វាយចន្ទីរមានទំហំ ៣ ហិកតា និង ៦០ អា ដីស្រែទំហំ ០.៥ ហិកតា និងដីផ្ទាល់ខ្លួនមួយកន្លែងមានទំហំ ៣០ អា សម្រាប់ដាំបន្លែ និងជួលដីគេដាំម្រះទំហំ ០.២១ ហិកតា។
5.8 Tenencia de tierra, uso de tierra y derechos de uso de agua
Tenencia de tierra:
- individual, con título
- ជួលគេ
Derechos de uso de tierra:
- arrendamiento
- individual
- ជួលគេ
Derechos de uso de agua:
- acceso abierto (no organizado)
Comentarios:
ពេលទឹកបឹងរីងជួលម៉ាស៊ីនគេបូមទឹក ពេលដែលគាត់អត់ទាន់មានម៉ាស៊ីនបូមទឹកផ្ទាល់ខ្លួន។
5.9 Acceso a servicios e infraestructura
salud:
- pobre
- moderado
- bueno
educación:
- pobre
- moderado
- bueno
asistencia técnica:
- pobre
- moderado
- bueno
empleo (ej. fuera de la granja):
- pobre
- moderado
- bueno
mercados:
- pobre
- moderado
- bueno
energía:
- pobre
- moderado
- bueno
caminos y transporte:
- pobre
- moderado
- bueno
agua potable y saneamiento:
- pobre
- moderado
- bueno
servicios financieros:
- pobre
- moderado
- bueno
6. Impactos y comentarios para concluir
6.1 Impactos in situ demostrados por la Tecnología
Impactos socioeconómicos
Producción
calidad de cultivo
Comentarios/ especifique:
ប្រើក្រដាសកាសែតរុំផ្លែធ្វើឱ្យផ្លែល្អ
Ingreso y costos
gastos en insumos agrícolas
Comentarios/ especifique:
ការចំណាយលើធាតុចូលកសិកម្មត្រូវបានកាត់បន្ថយដោយសារមិនមានប្រើជីគីមីច្រើនទេ (ប្រើតែជីអ៊ុយរ៉េតិចតួចប៉ុណ្ណោះ ហើយប្រើលាមកសត្វ និងជីក្បាលត្រីច្រើន) ហើយចំណាយតិចជាងមុនក៏ដោយសារជំនួសសំណាញ់ដែលមានតម្លៃថ្លៃគាត់ប្រើមែកឫស្សី និងក្រដាសកាសែតដែលមានតម្លៃថោកដើម្បីការពារផ្លែផងដែរ។
ingreso agrario
Comentarios/ especifique:
ប្រាក់ចំណូលត្រូវបានកើនឡើងដោយសារតែកាត់បន្ថយការបំផ្លាញពីសត្វល្អិតបានច្រើន។
carga de trabajo
Comentarios/ especifique:
កសិករប្រើកំលាំងពលកម្មច្រើនជាងមុនបន្តិចព្រោះថាត្រូវដើរស្រោបផ្លែម្រះគ្រប់ផ្លែ។
Impactos ecológicos
Biodiversidad: vegetación, animales
control de pestes/ enfermedades
Comentarios/ especifique:
ការប្រើប្រាស់ក្រដាសកាសែតជួយការពារផ្លែបានតែពីសត្វចង្រៃប៉ុណ្ណោះ។
6.2 Impactos fuera del sitio demostrados por la Tecnología
impacto de gases de invernadero
Comentarios/ especifique:
ប្រើប្រាស់សំណល់ក្រដាសកាសែត និងមែកឫស្សីឡើងវិញឱ្យអស់លទ្ធភាព។
Comentarios acerca de la evaluación del impacto:
មានកសិករមួយចំនួនបានយកវិធីសាស្ត្ររបស់គាត់ដែលប្រើមែកឫស្សី និងក្រដាសកាសែតយកទៅអនុវត្តតាម។
6.3 Exposición y sensibilidad de la Tecnología al cambio climático gradual y a extremos relacionados al clima/ desastres (desde la percepción de los usuarios de tierras)
Cambio climático gradual
Cambio climático gradual
Estación | tipo de cambios climáticos/ climas extremos | ¿Cómo es que la tecnología soporta esto? | |
---|---|---|---|
temperatura anual | incrementó | moderadamente | |
lluvia estacional | estación húmeda/ de lluvias | incrementó | moderadamente |
Comentarios:
តំបន់នេះមានភ្លៀងរាល់ឆ្នាំនៅអំឡុងពេលខែមេសាដែលបណ្តាលមកពីដុតព្រៃចម្ការ ឬដើររកសត្វ។ ចំពោះសត្វល្អិតលើដំណាំម្រះមានដង្កូវ ស្រាំងទិច។
6.4 Análisis costo-beneficio
¿Cómo se comparan los beneficios con los costos de establecimiento (desde la perspectiva de los usuarios de tierra)?
Ingresos a corto plazo:
positivo
Ingresos a largo plazo:
positivo
¿Cómo se comparan los beneficios con los costos de mantenimiento/ recurrentes (desde la perspectiva de los usuarios de tierra)?
Ingresos a corto plazo:
positivo
Ingresos a largo plazo:
positivo
Comentarios:
ប្រសិនបើដើររកស៊ីឈ្នួលគេចំណេញតិចជាងការដាំបន្លែ ហើយម្រះអាចប្រមូលផលបានរយៈពេល ១ ខែកន្លះ និងមួយឆ្នាំដាំបាន ២ដង។
6.5 Adopción de la Tecnología
- 1-10%
Si tiene la información disponible, cuantifique (número de hogares y/o área cubierta):
មានប្រហែល ៦ គ្រួសារនៅក្នុងភូមិដែលអនុវត្តបច្ចេកទេសនេះ
De todos quienes adoptaron la Tecnología, ¿cuántos lo hicieron espontáneamente, es decir, sin recibir incentivos/ pagos materiales?
- 90-100%
6.6 Adaptación
¿La tecnología fue modificada recientemente para adaptarse a las condiciones cambiantes?
No
6.7 Fuerzas/ ventajas/ oportunidades de la Tecnología
Fuerzas/ ventajas/ oportunidades desde la perspectiva del usuario de la tierra |
---|
ទទួលបានផលចំណេញដោយប្រើប្រាស់កម្លាំងពលកម្មផ្ទាល់ខ្លួន មិនចំណាយលុយទិញមែកឫស្សី និងលាមកសត្វ |
កាត់បន្ថយការប្រើប្រាស់ជីគីមីដោយប្រើជីក្បាលត្រី |
Fuerzas/ ventajas/ oportunidades desde la perspectiva del compilador o de otra persona de referencia clave |
---|
ការប្រើប្រាស់មែកឫស្សីមិនចំណាយលុយទិញតាមរយៈការដើរប្រមូលមែកឫស្សីដែលគេកាប់ចោល |
ប្រើក្រដាសកាសែតវាមិនប៉ះពាល់ដល់បរិស្ថាន មិនដូចប្រើថង់ប្លាស្ទិច និងកាត់បន្ថយការបាញ់ថ្នាំកំចាត់សត្វល្អិត |
ជីក្បាលត្រី និងលាមកសត្វជួយបង្កើនជីជាតិដី និងកាត់បន្ថយការប្រើប្រាស់ជីគីមី |
កាត់បន្ថយចំណាយចំពោះការប្រើប្រាស់សម្ភារៈដាំដុះ |
6.8 Debilidades/ desventajas/ riesgos de la Tecnología y formas de sobreponerse a ellos
Debilidades/ desventajas/ riesgos desde la perspectiva del usuario de la tierra | ¿Cómo sobreponerse a ellas? |
---|---|
បាញ់ថ្នាំសម្លាប់សត្វល្អិតតែមិនសូវមានប្រសិទ្ធភាពខ្លាំង | ប្រើក្រដាសកាសែតរុំផ្លែ និងបាញ់ថ្នាំហើយដើរមើលជាប្រចាំ |
ទឹកបឹងរីងពេលរដូវប្រាំង | ជំនួសដោយប្រើទឹកបានពីការបូមពីទន្លេ |
ចំណាយដើមទុនដើម្បីទិញទុយោសម្រាប់បូមទឹកពីប្រភពទឹកឆ្ងាយ | ទិញទុយោបន្ថែមដោយខ្ចីលុយគេ និងជំពាក់អ្នកលក់ |
ទីផ្សារលក់ផលិតផលនៅមានតម្លៃទាបនៅឡើយ | មិនទាន់មានដំណោះស្រាយលើទីផ្សារនៅឡើយទេ |
7. Referencias y vínculos
7.1 Métodos/ fuentes de información
- visitas de campo, encuestas de campo
មួយកន្លែង
- entrevistas con usuarios de tierras
១ នាក់
- entrevistas con especialistas/ expertos en MST
៤ នាក់
7.3 Vínculos a la información relevante disponible en línea
Título/ descripción:
Agritoday (2016). Bitter Gourd. Retrieved December 06, 2017 from
URL:
http://agritoday.com/view/2084.html
Vínculos y módulos
Expandir todo Colapsar todosVínculos
No hay vínculos
Módulos
No se hallaron módulos