ដំណាំបន្ថែមបំពេញចន្លោះដី ត្រប់វែង តាមចន្លោះដើមស្វាយ និងការពាររំហួតដោយ ប្រើចំបើងជាគម្របដី
(ប្រទេសកម្ពុជា)
ការដាំដំណាំត្រប់វែងនៅក្រោមស្វាយ
ការពណ៌នា
ការដាំដំណាំបន្ថែមបំពេញចន្លោះដីដោយដាំត្រប់វែងនៅចន្លោះដើមស្វាយប្រើចំបើងគ្របលើគល់ដំណាំ និង ពង្រាយពេញលើដីដើម្បីរក្សាសំណើម ការពាររំហួតដោយកម្តៅថ្ងៃ។ ពេលចំបើងរលួយក្លាយជាជី និងធ្វើឱ្យដីធូរ។ កសិករអាចប្រមូលផលបានពីការដាំដំណាំអាយុកាលខ្លី ក្នុងរយៈពេលពី៣ ឆ្នាំដំបូងមុនពេលដើមស្វាយផ្តល់ផលពេញលេញ។
ការដាំដំណាំអាយុកាលខ្លីលាយជាមួយដំណាំឈើហូបផ្លែដែលជាប្រភេទដំណាំអាយុកាលវែង (ដូចជាស្វាយដែលផ្តល់ផលនៅឆ្នាំទី៣អាស្រ័យទៅតាមប្រភេទពូជ និង ការថែទាំ) គឺ ជាការអនុវត្តបច្ចេកទេស កសិរុក្ខកម្មមួយដ៏ល្អដែលផ្តល់អត្ថប្រយោជន៍ទាំងផ្នែកសេដ្ឋកិច្ច និងបរិស្ថាន។ នៅពេលដែលកូនស្វាយនៅតូចមិនទាន់ផ្តល់ផលនៅចន្លោះដើមស្វាយ គឺមានសល់ចន្លោះដីធំទូលាយដើម្បីបានទទួលផលប្រយោជន៍បន្ថែម និង ជៀសវាងស្មៅចង្រៃរាតត្បាត ធ្វើឱ្យរំខានដល់ការលូតលាស់របស់កូនស្វាយការដាំត្រប់វែង និងប្រើចំបើងជាគម្របដី គឺមិនត្រឹមតែកសិករបានទទួលបានចំណូលបន្ថែមប៉ុណ្ណោះទេ ការដាំ និងថែទាំដំណាំត្រប់វែងអាចបំពេញបន្ថែមឱ្យការថែទាំ សម្អាតស្មៅ ស្រោចទឹក ដាក់ជីដល់កូនស្វាយទៀតផង ។ ដំណាំត្រប់អាចផ្តល់ផលជាបន្តបន្ទាប់ចាប់ពីអាយុបាន៣ខែ និងបន្តផ្តល់ផលរាល់ថ្ងៃក្នុងរយៈពេលជាច្រើនខែកសិករអាចប្រមូលផលពីដំណាំត្រប់ជាច្រើនដងក្នុងមួយឆ្នាំដូច្នេះគាត់អាចទាញផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចដោយ ទួលបានប្រាក់ចំណូលបន្ថែមសម្រាប់ដោះស្រាយចំណាយប្រចាំថ្ងៃមុនពេលស្វាយផ្តល់ផល ដែលធ្វើឱ្យជីវភាពគាត់ប្រសើរជាងមុន។
នៅក្នុងបច្ចេកទេសនេះដើមស្វាយ ត្រប់វែង និងចំបើងបានផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ នៅរដូវប្រាំងស្វាយផ្តល់ជាម្លប់ខ្លះដល់ដំណាំត្រប់ ហើយត្រប់ និងចំបើងដែលគ្របលើគល់ដំណាំ និងរាយលើដីបាន ជួយរក្សាសំណើមដី កាត់បន្ថយរំហួត មិនធ្វើឱ្យដំណាំឆាប់ស្រពោននៅពេលមានកម្តៅថ្ងៃខ្លាំង។ លើសពីនេះទៅទៀតនៅពេលដែលកសិករស្រោចទឹកលើដំណាំត្រប់វាក៏បានផលប្រយោជន៍ទៅដល់ស្វាយ ផងដែរ។ រីឯនៅរដូវវស្សា ចំបើង និងត្រប់ គឺជាគម្របដីដ៏សំខាន់សម្រាប់ទប់ស្កាត់ការហូរច្រោះពេលមានភ្លៀងខ្លាំង។ គម្របចំបើងធ្វើឱ្យដីសើមជានិច្ចនោះ គឺជាប្រភពអាហារយ៉ាងសំខាន់សម្រាប់ពពួកមីក្រូសរីរាង្គមានប្រយោជន៍ក្នុងដី ពិសេសពេលចំបើងពុកផុយ គឺវាជួយបង្កើនជីជាតិដី និងធ្វើឱ្យដីធូរ អំណោយផលដល់ការលូតលាស់របស់ដំណាំ។
ក្នុងការអនុវត្តបច្ចេកទេសនេះកសិករបានដាំស្វាយជាជួរដែលមានចន្លោះស្មើៗគ្នា ៦ម៉ែត្រ គុណ ៦ម៉ែត្រ ហើយត្រប់ត្រូវបានដាំជាជួរនៅតាមចន្លោះដើមស្វាយក្នុងចន្លោះគុម្ព ១ម៉ែត្រ និងចន្លោះរង ១,៥ម៉ែត្រ។ រណ្តៅ ស្វាយមានទំហំ ៧០x៧០x៧០ សង់ទីម៉ែត្រដោយមុនពេលដាំកសិករបានដាក់ផេះអង្កាមលាយជាមួយលាមកគោ និងស្លឹកទន្ទ្រានខែត្រនៅបាតរណ្តៅដែលជាជីដ៏សំខាន់សម្រាប់ការលូតលាស់របស់ដំណាំស្វាយ។ នៅពេលដាំកសិករក៏បានបន្ថែមជីកំប៉ុស្តដែលបានមកពីកាកសំណល់ឡជីវឧស្ម័ននៅនឹងគល់ស្វាយផងដែរ។
សម្រាប់ការដាំត្រប់វិញគាត់ជីករណ្តៅជម្រៅប្រហែល ១០សង់ទីម៉ែត្រ ហើយដាំកូនត្រប់ដែលបានសាបរួច អាយុ ២០-៣០ថ្ងៃ។ បន្ទាប់មកគាត់ពង្រាយចំបើងនៅតាមគល់ត្រប់ គល់ស្វាយ និងពេញផ្ទៃដី។ កសិករធ្វើការស្រោចទឹកត្រប់ជារៀងរាល់ថ្ងៃ និងស្រោចទឹកពីរដងក្នុងមួយសប្តាហ៍សម្រាប់កូនស្វាយ។ ការសម្អាតស្មៅក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ ទោះស្មៅមិនសូវដុះច្រើនក្រោមគម្របចំបើងក្តី។ ជាទូទៅគាត់ដាក់ជីកំប៉ុស្តនៅតាមគល់ដំណាំចំនួនពីរដងក្នុងមួយឆ្នាំ គឺនៅដើម និងចុងរដូវវស្សានៅខែឧសភា និងខែតុលា។
នៅពេលដែលត្រប់ចាប់ផ្តល់ផល កសិករត្រូវការពេលប្រហែល ១ម៉ោងក្នុងមួយថ្ងៃក្នុងការប្រមូលផលត្រប់។ ពេលខ្លះការសម្អាតស្មៅបានប្រព្រឹត្តទៅនៅពេលប្រមូលផលនេះដែរ។ ដើម្បីឱ្យការអនុវត្តបច្ចេកទេសនេះកាន់តែមានប្រសិទ្ធភាពគួរធ្វើការផ្លាស់ប្តូរមុខដំណាំអាយុកាលខ្លីឱ្យបានញឹកញាប់ ព្រោះការដាំដំណាំដដែលៗ ដំណាំនោះនឹងស្រូបយកប្រភេទជីដូចៗ គ្នាពីដីធ្វើឱ្យការដាំជាលើកទីពីរ មិនសូវបានល្អ និងងាយក្នុងការផ្ទុះឡើងនូវជំងឺផ្សេងៗដល់ដំណាំ។ ការផ្លាស់ប្តូរមុខដំណាំនេះអាចដូរពីការដាំត្រប់វែងទៅជាសណ្តែកបាយពោត ឬត្រសក់ ដោយស្ទាបស្ទង់ទៅតាមតម្រូវការទីផ្សារផងដែរ។
ទីតាំង
ទីតាំង: នៅទីវាល, ភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ, ប្រទេសកម្ពុជា
ចំនួនទីកន្លែងបច្ចេកទេស ដែលវិភាគ: មួយកន្លែង
ចំណុចយោងភូមិសាស្ត្រនៃទីតាំងជ្រើសរើស
ការសាយភាយនៃបច្ចេកទេស: ត្រូវបានផ្សព្វផ្សាយត្រឹមតំបន់មួយ (0.00054 km²)
តើស្ថិតក្នុងតំបន់ការពារអចិន្ត្រៃយ៍?:
កាលបរិច្ឆេទនៃការអនុវត្ត: 2012
ប្រភេទនៃការណែនាំឱ្យអនុវត្តន៍៖
-
តាមរយៈការបង្កើតថ្មីរបស់អ្នកប្រើប្រាស់ដី
-
ជាផ្នែកនៃប្រព័ន្ធប្រពៃណី (> 50 ឆ្នាំ)
-
ពេលកំពុងពិសោធន៍
-
តាមរយៈគម្រោង / អន្តរាគមន៍ពីខាងក្រៅ
ការដាក់ជីកំំប៉ុស្តនៅតាមគល់ត្រប់ (លោក ទឹម សុភា)
ការប្រើចំបើងគ្របដីដើម្បីរក្សាសំណើម (លោក ទឹម សុភា)
គោលបំណងចម្បងៗ
-
ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
-
កាត់បន្ថយ, បង្ការ, ស្តារឡើងវិញនូវការធ្លាក់ចុះគុណភាពដី
-
អភិរក្សប្រព័ន្ធអេកូឡូស៊ី
-
ការពារតំបន់ទីជម្រាល/តំបន់ខ្សែទឹកខាងក្រោមបញ្ចូលជាមួយបច្ចេកទេសផ្សេងទៀត
-
អភិរក្ស/ធ្វើឱ្យប្រសើរឡើងជីវចម្រុះ
-
កាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ
-
បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ/គ្រោះមហន្តរាយ និងផលប៉ះពាល់របស់វា
-
កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់របស់វា
-
បង្កើតផលប្រយោជន៍សេដ្ឋកិច្ច
-
បង្កើតផលប្រយោជន៍សង្គម
-
ដាក់ចំបើងរក្សាសំណើម ហើយនៅពេលវារលួយវាកើតជាជី ។ ទទួលបានចំណូលបន្លែមពីដំណាំរយៈពេលខ្លី មុនទទួលផលពេញលេញពីស្វាយ
ការប្រើប្រាស់ដី
ដីប្រើប្រាស់ចម្រុះនៅលើដីតែមួយ បាទ/ចា៎ - កសិរុក្ខកម្ម
-
ដីដាំដំណាំ
- ដំណាំប្រចាំឆ្នាំ: ធញ្ញជាតិ - ពោត, ពពួកសណ្តែក - សណ្តែកបារាំង, aubergine ។. Cropping system: ដំណាំបន្លែ - ស្រូវសាលី/barley/oat/ស្រូវតំបន់ខ្ពង់រាប
- ដំណាំរយៈពេលវែង (មិនមែនឈើ): ដំណាំយកផ្កា - មានរយៈពេលវែង
- ប្រភេទដើមឈើធំៗ និងដើមឈើតូចៗ: ផ្លែស្វាយ/ផ្លែមង្ឃុត/ផ្លែត្របែក
ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ: 1
តើជាការអនុវត្តន៍ដំណាំចន្លោះ? បាទ/ចា៎
ការផ្គត់ផ្គង់ទឹក
-
ទឹកភ្លៀង
-
ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព
-
ប្រព័ន្ធស្រោចស្រពទាំងស្រុង
គោលបំណងទាក់ទងនឹងការធ្លាក់ចុះគុណភាពដី
-
ការការពារការធ្លាក់ចុះគុណភាពដី
-
ការកាត់បន្ថយការធ្លាក់ចុះគុណភាពដី
-
ការជួសជុល/ ស្តារឡើងវិញនៃឱនភាពដីធ្ងន់ធ្ងរ
-
ការបន្ស៊ាំទៅនឹងការធ្លាក់ចុះគុណភាពដី
-
ដែលមិនអាចអនុវត្តបាន
ប្រភេទនៃការធ្លាក់ចុះគុណភាពដីដែលបានដោះស្រាយ
-
ការហូរច្រោះដីដោយសារទឹក - Wt: ការបាត់ដីស្រទាប់លើដោយការហូរច្រោះ
-
ការធ្លាក់ចុះសារធាតុគីមីក្នុងដី - Cn: ការថយចុះជីជាតិ និងកាត់បន្ថយបរិមាណសារធាតុសរីរាង្គ (មិនកើតឡើងដោយការហូរច្រោះទេ)
-
ការបាត់បង់រូបសាស្ត្រនៃដី - Pc: ការហាប់ណែន , Pu: បាត់បង់នូវផលិតភាពជីវៈដោយសារសកម្មភាពផ្សេងៗ
-
ការធ្លាក់ចុះជីវសាស្ត្រនៃដី - Bc: ការថយចុះនូវគម្របរុក្ខជាតិ, Bl: ការបាត់បង់មីក្រូ និងម៉ាក្រូសរីរាង្គរបស់ដី, Bp: ការកើនឡើងនូវសត្វល្អិត ឬជំងឺ បាត់បង់នូវសត្វមានប្រយោជន៍
-
ការបាត់បង់ទឹក - Ha: ការថយចុះសំណើមដី
ក្រុម SLM
-
កសិរុក្ខកម្ម
-
ធ្វើឱ្យប្រសើរឡើងគម្របដី/ ដំណាំគម្របដី
-
ការគ្រប់គ្រងជីជាតិដីតាមបែបចម្រុះ
វិធានការ SLM
-
វិធានការក្សេត្រសាស្ត្រ - A1: ដំណាំ/គម្របដី, A2: សារធាតុសរីរាង្គ/ជីជាតិដី, A3: ការរក្សាស្រទាប់ដីខាងលើ
-
វិធានការរុក្ខជាតិ - V1: ឈើធំៗ និងដើមឈើតូចៗ , V2: ស្មៅនិងរុក្ខជាតិៗដែលដុះមានអាយុមិនលើសពី 2ឆ្នាំ
គំនូរបច្ចេកទេស
លក្ខណៈបច្ចេកទេស
None
Author: លោក ទឹម សុភា និង កញ្ញា អ៊ុំ សុវន្នី
ការបង្កើតនិងការថែទាំ៖ សកម្មភាព ធាតុចូល និងថ្លៃដើម
ការគណនាធាតុចូល និងថ្លៃដើម
- ថ្លៃដើមត្រូវបានគណនា៖ ក្នុងតំបន់អនុវត្តបច្ចេកទេស (ទំហំ និងឯកត្តាផ្ទៃដី៖ ៥៤០ ម៉ែត្រការ៉េ)
- រូបិយប័ណ្ណសម្រាប់ការគណនាថ្លៃដើម៖ រៀល
- អត្រាប្តូរប្រាក់ (ទៅជាដុល្លារអាមេរិក)៖ 1 USD = 4000.0 រៀល
- ថ្លៃឈ្នួលជាមធ្យមក្នុង ១ ថ្ងៃ៖ ៣០០០០ រៀល
កត្តាសំខាន់បំផុតដែលមានឥទ្ធិពលលើថ្លៃដើម
ម៉ាស៊ីនបូមទឹកមានមានតម្លៃខ្ពស់ ចំណាយប្រាក់លើការទិញកូនស្វាយ និងគ្រាប់ពូជត្រប់វែង ជួលពលកម្មបន្ថែមក្នុងការភ្ជួរដី ដោយឡែកមិនមានចំណាយលើការទិញជីទេ ដោយប្រើជីលាមកគោដែលខ្លួនមាន។
សកម្មភាពបង្កើតបច្ចេកទេស
-
ភ្ជួរដីហាល (ពេលវេលា/ ភាពញឹកញាប់: ខែឧសភា)
-
ជីករណ្តៅស្វាយ (ពេលវេលា/ ភាពញឹកញាប់: ខែឧសភា)
-
ដាក់លាមកគោ ផេះអង្កាម កន្ទ្រានខែត្រក្នុងរណ្តៅ (ពេលវេលា/ ភាពញឹកញាប់: ខែឧសភា)
-
ដាំកូនស្វាយ (ពេលវេលា/ ភាពញឹកញាប់: ខែឧសភា)
-
ដាក់ជីកាកសំណល់ឡនៅតាមគល់ស្វាយ (ពេលវេលា/ ភាពញឹកញាប់: ខែមិថុនា)
-
ភ្ជួរដីលាយលាមកគោ បាចកំបោរកម្ចាត់មេរោគ (ពេលវេលា/ ភាពញឹកញាប់: ខែមិថុនា)
-
ជីករណ្តៅ និងដាំត្រប់វែង (ពេលវេលា/ ភាពញឹកញាប់: ខែឧសភា)
-
ពង្រាយចំបើង (ពេលវេលា/ ភាពញឹកញាប់: ខែមិថុនា)
ធាតុចូល និងថ្លៃដើមសម្រាប់ការបង្កើតបច្ចេកទេស
បញ្ជាក់ពីធាតុចូល |
ឯកតា |
បរិមាណ |
ថ្លៃដើមក្នុងមួយឯកតា (រៀល) |
ថ្លៃធាតុចូលសរុប (រៀល) |
% នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី |
កម្លាំងពលកម្ម
|
ភ្ជួរដីហាលចោល ១៥ ថ្ងៃ |
នាក់-ថ្ងៃ |
0,35 |
30000,0 |
10500,0 |
100,0 |
ជីករណ្តៅដាំស្វាយ |
នាក់-ថ្ងៃ |
5,8 |
30000,0 |
174000,0 |
100,0 |
ដាក់ជី និងបាចកំបោរ |
នាក់-ថ្ងៃ |
0,35 |
30000,0 |
10500,0 |
100,0 |
សម្ភារៈដាំដុះ
|
កូនស្វាយ |
ដើម |
25,0 |
8000,0 |
200000,0 |
100,0 |
ពូជត្រប់វែង |
កញ្ចប់ |
1,0 |
8000,0 |
8000,0 |
100,0 |
ជី និងសារធាតុពុល
|
កំបោរ |
គីឡូក្រាម |
25,0 |
2000,0 |
50000,0 |
100,0 |
ជីកាកសំណល់ឡជីវឧស្ម័ន |
ស្ពេត្រូ |
50,0 |
2000,0 |
100000,0 |
100,0 |
សម្ភារៈសាងសង់
|
ចបកាប់ |
ផ្លែ |
2,0 |
20000,0 |
40000,0 |
100,0 |
បង្គី |
គូរ |
1,0 |
7000,0 |
7000,0 |
100,0 |
ត្រសេះជីកដី |
ដើម |
1,0 |
25000,0 |
25000,0 |
100,0 |
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស |
625'000.0 |
|
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេសគិតជាដុល្លារ |
156.25 |
|
សកម្មភាពថែទាំ
-
ត្រួតពិនិត្យដើមស្វាយកុំឱ្យដួល ឬដង្កូវស៊ីស្លឹក (ពេលវេលា/ ភាពញឹកញាប់: ៥ ថ្ងៃត្រួតពិនិត្យម្តង)
-
ភ្ជួរដីបន្ទាប់ពីដំណាំអាយុកាលខ្លីប្រមូលផលរួច (ពេលវេលា/ ភាពញឹកញាប់: ពេលប្រមូលផល)
-
ជីកចង្អូរជុំវិញស្វាយ (ពេលវេលា/ ភាពញឹកញាប់: ពេលស្វាយធំបន្តិច)
-
ដាក់ជីកំប៉ុស្ត ជីកែងលាយ(15-15-15) (ពេលវេលា/ ភាពញឹកញាប់: ដាក់ខែមិថុនា និងខែតុលា)
-
ស្រោចទឹកដំណាំជារៀងរាល់ថ្ងៃ (ពេលវេលា/ ភាពញឹកញាប់: ពេលខែប្រាំង)
-
ទិញម៉ាស៊ីនបូមទឹក (ពេលវេលា/ ភាពញឹកញាប់: ក្រោយពេលដាំស្វាយរួច)
ថ្លៃថែទាំបច្ចេកទេសសរុប (ប៉ាន់ស្មាន)
2800000,0
បរិស្ថានធម្មជាតិ
បរិមាណទឹកភ្លៀងជាមធ្យមប្រចាំឆ្នាំ
-
< 250 មម
-
251-500 មម
-
501-750 មម
-
751-1,000 មម
-
1,001-1,500 មម
-
1,501-2,000 មម
-
2,001-3,000 មម
-
3,001-4,000 មម
-
> 4,000 មម
តំបន់កសិអាកាសធាតុ
-
សើម
-
មានភ្លៀងមធ្យម
-
មានភ្លៀងតិចតួច
-
ស្ងួត
លក្ខណៈសម្គាល់នៃអាកាសធាតុ
បរិមាណទឹកភ្លៀងជាមធ្យមប្រចាំឆ្នាំគិតជា មម៖ 1138.2
ឆ្នាំ 2015 បរិមាណទឹកភ្លៀងមាន 1138.2 ម.ម ឆ្នាំ 2014 មាន 1696.50 ម.ម និងក្នុងឆ្នាំ 2013 មាន 1661.8 ម.ម។
ស្ថានីយឧតុនិយម៖ ក្រសួងធនធានទឹក និងឧត្តុនិយម នាយកដ្ឋានឧត្តុនិយមឆ្នាំ ២០១៥
មានពីររដូវគឺ រដូវប្រាំង និងរដូវវស្សា
ជម្រាល
-
រាបស្មើ (0-2%)
-
ជម្រាលតិចតួច (3-5%)
-
មធ្យម (6-10%)
-
ជម្រាលខ្ពស់បន្តិច (11-15%)
-
ទីទួល (16-30%)
-
ទីទួលចោត (31-60%)
-
ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី
-
ខ្ពង់រាប
-
កំពូលភ្នំ
-
ជម្រាលភ្នំ
-
ជម្រាលទួល
-
ជម្រាលជើងភ្នំ
-
បាតជ្រលងភ្នំ
រយៈកម្ពស់ធៀបនឹងនីវ៉ូទឹកសមុទ្រ
-
0-100 ម
-
101-500 ម
-
501-1,000 ម
-
1,001-1,500 ម
-
1,501-2,000 ម
-
2,001-2,500 ម
-
2,501-3,000 ម
-
3,001-4,000 ម
-
> 4,000 ម
បច្ចេកទេសត្រូវបានអនុវត្តនៅក្នុង
-
សណ្ឋានដីប៉ោង
-
សណ្ឋានដីផត
-
មិនពាក់ព័ន្ធទាំងអស់
ជម្រៅដី
-
រាក់ខ្លាំង (0-20 សម)
-
រាក់ (21-50 សម)
-
មធ្យម (51-80 សម)
-
ជ្រៅ (81-120 សម)
-
ជ្រៅខ្លាំង (> 120 សម)
វាយនៈភាពដី (ដីស្រទាប់ខាងលើ)
-
គ្រើម/ មានពន្លឺ (ខ្សាច់)
-
មធ្យម (ល្បាយ, ល្បាប់)
-
ម៉ត់/ ធ្ងន់ (ឥដ្ឋ)
វាយនភាពដី (> 20 សម ក្រោមស្រទាប់លើ)
-
គ្រើម/ មានពន្លឺ (ខ្សាច់)
-
មធ្យម (ល្បាយ, ល្បាប់)
-
ម៉ត់/ ធ្ងន់ (ឥដ្ឋ)
កម្រិតសារធាតុសរីរាង្គក្នុងដីស្រទាប់លើ
-
ខ្ពស់ (>3%)
-
មធ្យម (1-3%)
-
ទាប (<1%)
ដង្ហើមទឹកក្នុងដី
-
ផ្ទៃខាងលើ
-
< 5 ម
-
5-50 ម
-
> 50 ម
ភាពអាចរកបាននៃទឹកលើដី
-
លើស
-
ល្អ
-
កម្រិតមធ្យម
-
មិនមាន/ គ្មាន
គុណភាពទឹក (មិនបានធ្វើប្រព្រឹត្តិកម្ម)
-
ទឹកពិសារដែលមានគុណភាពល្អ
-
ទឹកពិសារដែលគ្មានគុណភាព (តម្រូវឱ្យមានការសំអាត)
-
ទឹកសម្រាប់តែការធ្វើកសិកម្ម (ស្រោចស្រព)
-
ទឹកមិនអាចប្រើប្រាស់បាន
គុណភាពទឹក គឺផ្តោតទៅលើ៖
តើមានបញ្ហាទឹកប្រៃហូរចូលដែរឬទេ?
ការកើតឡើងនៃទឹកជំនន់
ភាពសំបូរបែបនៃជម្រកធម្មជាតិ
ចរិតលក្ខណៈរបស់អ្នកប្រើប្រាស់ដីដែលប្រើបច្ចេកទេស SLM
ទីផ្សារ
-
សម្រាប់ហូបក្នុងគ្រួសារ (ផ្គត់ផ្គង់ខ្លួនឯង)
-
ពាក់កណ្តាលពាណិជ្ជកម្ម (ផ្គត់ផ្គង់ខ្លួនឯង/ ពាណិជ្ជកម្ម)
-
ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិដ្ឋាន
-
តិចជាង 10% នៃចំណូល
-
10-50% នៃចំណូល
-
ច្រើនជាង 50% នៃចំណូល
កម្រិតជីវភាព
-
មិនល្អខ្លាំង
-
មិនល្អ
-
មធ្យម
-
មាន
-
មានខ្លាំង
កម្រិតនៃការប្រើគ្រឿងយន្ត
-
ប្រើកម្លាំងពលកម្ម
-
ប្រើកម្លាំងសត្វ
-
គ្រឿងយន្ត/ ម៉ាស៊ីន
នៅមួយកន្លែង ឬពនេចរ
-
នៅមួយកន្លែង
-
ពាក់កណ្តាលពនេចរ
-
ពនេចរ
បុគ្គល ឬក្រុម
-
ធ្វើខ្លួនឯង/ គ្រួសារ
-
ជាក្រុម/ សហគមន៍
-
សហករ
-
មានបុគ្គលិក (ក្រុមហ៊ុន, រដ្ឋ)
អាយុ
-
កុមារ
-
យុវវ័យ
-
វ័យកណ្តាល
-
មនុស្សចាស់
ផ្ទៃដីប្រើប្រាស់ក្នុងមួយគ្រួសារ
-
< 0.5 ហិកតា
-
0.5-1 ហិកតា
-
1-2 ហិកតា
-
2-5 ហិកតា
-
5-15 ហិកតា
-
15-50 ហិកតា
-
50-100 ហិកតា
-
100-500 ហិកតា
-
500-1,000 ហិកតា
-
1,000-10,000 ហិកតា
-
> 10,000 ហិកតា
មាត្រដ្ឋាន
-
ខ្នាតតូច
-
ខ្នាតមធ្យម
-
ខ្នាតធំ
ភាពជាម្ចាស់ដីធ្លី
-
រដ្ឋ
-
ក្រុមហ៊ុន
-
ភូមិ
-
ក្រុម
-
ឯកជន មិនមានកម្មសិទ្ធ
-
ឯកជន មានកម្មសិទ្ធ
សិទ្ធិប្រើប្រាស់ដី
-
អាស្រ័យផលសេរី (មិនមានការកំណត់)
-
ជាក្រុម (មានដែនកំណត់)
-
កិច្ចសន្យាជួល
-
ឯកជន
សិទ្ធិប្រើប្រាស់ទឹក
-
អាស្រ័យផលសេរី (មិនមានការកំណត់)
-
ជាក្រុម (មានដែនកំណត់)
-
កិច្ចសន្យាជួល
-
ឯកជន
ប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន)
ផលប៉ះពាល់
ផលប៉ះពាល់សេដ្ឋកិច្ចសង្គម
ផលិតកម្មដំណាំ
ផលិតកម្មកើនឡើងដោយសារតែដីពីមុនមកមិនមានដំណាំឡើយ តែបច្ចុប្បន្នមានដំណាំពីរប្រភេទឡើងទៅ។
គុណភាពដំណាំ
គុណភាពដំណាំប្រសើរជាងមុនតាមរយៈការប្រើប្រាស់ជីលាមកសត្វ និងជីកំប៉ុស្ត។
ហានិភ័យនៃភាពបរាជ័យរបស់ផលិតកម្ម
ហានិភ័យនៃភាពបរាជ័យរបស់ផលិតកម្មត្រូវបានកាត់បន្ថយដោយសារមានដំណាំច្រើនជាងមួយមុខ។ ពីមុនមិនមានដំណាំដាំដុះនៅលើដីនេះទេ ដូចនេះអ្នកប្រើប្រាស់ដីមិនបានផលិផលសម្រាប់លក់នៅលើទីផ្សារនោះទេ។
ការគ្រប់គ្រងដី
ពីមុនដីនេះ គឺជាដីមិនសូវមានជីជាតិប៉ុន្តែបន្ទាប់ពីដាំដំណាំច្រើនមុខមកធ្វើឱ្យជីជាតិដីកើនឡើង។
តម្រូវការទឹកសម្រាប់ស្រោចស្រព
ដំណាំក្រោមស្វាយត្រូវការស្រោចទឹករាល់ថ្ងៃ។
ការចំណាយលើធាតុចូលកសិកម្ម
កសិករមានគោខ្លួនឯងដូចនេះគាត់អាចមានលាមកគោប្រើជាជីធម្មជាតិបាន។ លើសពីនេះទៅទៀតគាត់មានឡជីវឧស្ម័នដែលអាចយកកាកសំណល់ពីឡផលិតជាជីកំប៉ុស្តបាន។
ចំណូលក្នុងកសិដ្ឋាន
បានចំណូលជាប្រចាំពីការលក់ផ្លែត្រប់។
ភាពសម្បូរបែបប្រភពប្រាក់ចំណូល
យោងតាមការដាំដំណាំរយៈពេលខ្លី និងវែងជាមួយគ្នាដែលអាចទទួលបានចំណូលប្រចាំខែ និងឆ្នាំ។
បន្ទុកការងារ
ការគ្រប់គ្រងត្រួតពិនិត្យដំណាំ គឺត្រូវការជាចាំបាច់។
ផលប៉ះពាល់វប្បធម៌សង្គម
សន្តិសុខស្បៀង/ ភាពគ្រប់គ្រាន់ខ្លួនឯង
បានហូបក្នុងគ្រួសារ និងលក់បានប្រាក់ចំណូល។
ស្ថានភាពសុខភាព
អាក្រក់ជាងមុន
ប្រសើរជាងមុន
ជីកាកសំណល់ឡជីវឧស្ម័ន គឺមិនមានផលប៉ះពាល់ដល់សុខភាពអ្នកដាំដុះ និងអ្នកទិញបរិភោគឡើយ។
ឱកាសនៃការបង្កើតថ្មី
កសិករអាចធ្វើការដូចការកម្សាន្តកុំឱ្យទំនេរដៃ។ លើសពីនេះទៅទៀតមានដើមឈើផ្តល់ជាម្លប់ អាកាសធាតុមិនសូវក្តៅ និងមានខ្យល់អាកាសល្អ។
ផលប៉ះពាល់លើអេកូឡូស៊ី
រំហួត
បានចំបើង និងស្វាយជាម្លប់។
គម្របដី
មានដំណាំគម្របដីដូចជាដំណាំត្រប់ និងស្វាយជាដើម។
ដីហាប់
ពេលចំបើងរលួយវាក្លាយជាសារធាតុសរីរាង្គមានអត្ថប្រយោជន៍ជួយដល់ដី។ លើសពីនេះទៅទៀត លាមកគោ និងជីកំប៉ុស្តជួយឱ្យដីធូរ។
សារធាតុសរីរាង្គដី/ការបូនក្រោមដី
ការរលួយរបស់ចំបើង ការប្រើប្រាស់លាមកគោ និងជីកំប៉ុស្តបានបង្កើនសារធាតុសរីរាង្គជាច្រើនដល់ដី។
ប្រភេទមានប្រយោជន៍ (មំសាសី ជន្លេន ពពួកសត្វចម្លងលម្អង)
ប្រភេទសត្វមានប្រយោជន៍កើនឡើងដោយសារការប្រើប្រាស់កាកសំណល់ឡជីវឧស្ម័ន និងជីលាមកសត្វ។ អ្នកប្រើប្រាស់ដី សម្គាល់ឃើញមានការកើនឡើងនូវសត្វជន្លេន ស្រមោច សត្វកណ្តៀរ កង្កែប ។ល។
ការគ្រប់គ្រងកត្តាចង្រៃ/ ជំងឺ
សត្វបំផ្លាញនៅមានតិចតួចដដែល។
ផលប៉ះពាល់នៃគ្រោះរាំងស្ងួត
ផលប៉ះពាល់នៃគ្រោះរាំងស្ងួតត្រូវបានកាត់បន្ថយដោយសារមានក្រាលចំបើង និងបានម្លប់ពីស្វាយផងដែរ។
ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍
អត្ថប្រយោជន៍បើប្រៀបធៀបនឹងថ្លៃដើមក្នុងការបង្កើតបច្ចេកទេស
រយៈពេលខ្លី
អវិជ្ជមានខ្លាំង
វិជ្ជមានខ្លាំង
រយៈពេលវែង
អវិជ្ជមានខ្លាំង
វិជ្ជមានខ្លាំង
អត្ថប្រយោជន៍បើប្រៀបធៀបនឹងថ្លៃដើមក្នុងការថែទាំបច្ចេកទេស
រយៈពេលខ្លី
អវិជ្ជមានខ្លាំង
វិជ្ជមានខ្លាំង
រយៈពេលវែង
អវិជ្ជមានខ្លាំង
វិជ្ជមានខ្លាំង
ការប្រែប្រួលអាកាសធាតុ
ការប្រែប្រួលអាកាសធាតុ
សីតុណ្ហភាពប្រចាំឆ្នាំ កើនឡើង
សីតុណ្ហភាពប្រចាំរដូវកាល កើនឡើង
បរិមាណទឹកភ្លៀងប្រចាំរដូវកាល ថយចុះ
ការប្រែប្រួលនៃរបបទឹកភ្លៀង កើនឡើង
គ្រោះអាកាសធាតុ (មហន្តរាយ)
ការមានបញ្ហាសត្វល្អិត/ដង្កូវ
ការទទួលយក និងការបន្ស៊ាំ
ភាគរយនៃអ្នកប្រើប្រាស់ដីនៅតំបន់ដែលបានទទួលយកបច្ចេកទេស
-
តែមួយករណី /ពិសោធន៍
-
1-10%
-
11-50%
-
> 50%
ក្នុងចំណោមអ្នកទទួលយកបច្ចេកទេសនេះ តើមានប៉ុន្មានភាគរយដែលបានអនុវត្តន៍ដោយមិនបានទទួលការលើកទឹកចិត្តជាសម្ភារៈ?
-
0-10%
-
11-50%
-
51-90%
-
91-100%
តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវដើម្បីបន្ស៊ាំទៅនឹងស្ថានភាពប្រែប្រួលដែរឬទេ?
ចំពោះលក្ខខណ្ឌប្រែប្រួលណាមួយដែលត្រូវបានបន្ស៊ាំ?
-
ការប្រែប្រួលអាកាសធាតុ/គ្រោះមហន្តរាយធម្មជាតិ
-
បម្រែបម្រួលទីផ្សារ
-
កម្លាំងពលកម្មដែលអាចរកបាន (ចំណាកស្រុក)
គម្របចំបើងជួយកាត់បន្ថយរំហូតទៅក្នុងបរិយាកាស។
សេក្តីសន្និដ្ឋាន និងមេរៀនបទពិសោធន៍
ភាពខ្លាំង: ទស្សនៈអ្នកប្រើប្រាស់ដី
-
អាចដាំដំណាំអាយុកាលខ្លីនៅតាមចន្លោះដើមស្វាយ។
-
ស្រោចទឹកដល់ត្រប់វែងក៏បានប្រយោជន៍ដល់ស្វាយផងដែរ។
ភាពខ្លាំង: ទស្សនៈរបស់អ្នកចងក្រង ឬបុគ្គលសំខាន់ផ្សេងទៀត
-
មិនឱ្យដីទំនេរចោលដែលខាតផលប្រយោជន៍ព្រោះស្វាយរយៈពេលប្រហែល ០៣ឆ្នាំទើបអាចប្រមូលផលបាន។
-
ចំបើងជួយរក្សាសំណើមដល់ដីកុំឱ្យហួត និងខ្សោះជីជាតិ។
-
បានប្រាក់ចំណូលដល់គ្រួសារ។
-
ដីមិនខ្សោះជីជាតិដោយសារដំណាំអាយុកាលខ្លី វិលជុំ និងប្រើប្រាស់តែលាមកគោ ជីកំប៉ុស្ត និងកាកសំណល់ឡជីវឧស្ម័ន។
ចំណុចខ្សោយ/ គុណវិបត្តិ/ ហានិភ័យ : ទស្សនៈអ្នកប្រើប្រាស់ដីវិធីដោះស្រាយ
-
ដង្កូវរូងដើមត្រប់វែង។
ដើរចាប់ពងដង្ហូវ មិនប្រើថ្នាំពុលដែលប៉ះពាល់ដល់សុខភាព។
-
ខ្វះទីផ្សារនៅពេលដែលដាំត្រប់វែងបានផលច្រើន។
ដើរលក់គ្រប់ទីផ្សារដែលអាចទៅបានដើរលក់តាមផ្ទះ។
ចំណុចខ្សោយ/ គុណវិបត្តិ/ ហានិភ័យ : ទស្សនៈរបស់អ្នកចងក្រង ឬបុគ្គលសំខាន់ផ្សេងទៀតវិធីដោះស្រាយ
-
នៅពេលស្វាយធំប្រមូលផលបានពេញលេញ គឺមិនអាចដាំដំណាំត្រប់វែងនៅក្រោមស្វាយបានទៀតទេ។
អាចដាំជារំដេង រមៀត។
-
ត្រូវការជីកំប៉ុស្ត និងឡជីវឧស្ម័ន។
ជំរុញការចិញ្ចឹមសត្វគោ ក្របី មាន់ជ្រូកជាដើម។
ឯកសារយោង
អ្នកត្រួតពិនិត្យ
-
TOM SAY
-
SO Than
-
Nicole Harari
-
Alexandra Gavilano
កាលបរិច្ឆេទនៃការអនុវត្ត: 17 ខែ ឧសភា ឆ្នាំ 2017
កែតម្រូវចុងក្រោយ: 2 ខែ កញ្ញា ឆ្នាំ 2019
បុគ្គលសំខាន់ៗ
-
លី សារ៉ាវុធ - មន្ត្រីការិយាល័យកសិកម្ រុក្ខាប្រមាញ់ និងនេសាទ ស្រុកចិត្របុរី
-
vann vun - ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ និងនេសាទ ស្រុកព្រែកប្រសព្វទទួលបន្ទុករួម
-
យ៉ាន សុភ័ក្រ - អ្នកប្រើប្រាស់ដី
-
Sivin Sak - ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកសំបូរ
ការពណ៌នាលម្អិតក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់វ៉ូខេត
ឯកសារនេះត្រូវបានសម្របសម្រួលដោយ
ស្ថាប័ន៖
- Royal University of Agriculture (RUA) - ប្រទេសកម្ពុជា
គម្រោង
- Scaling-up SLM practices by smallholder farmers (IFAD)