Esta é uma versão desatualizada e inativa deste caso. Ir para a versão atual.
Tecnologias
Inativo

ការបង្កើនផលិតកម្មដំណាំហូបផ្លែជាមួយប្រព័ន្ធកសិកម្មចម្រុះ [Camboja]

អូនចម្ការក្រូច

technologies_2263 - Camboja

Completude: 90%

1. Informação geral

1.2 Detalhes do contato das pessoas capacitadas e instituições envolvidas na avaliação e documentação da tecnologia

Pessoa(s) capacitada(s)

usuário de terra:

ចេតនា គាត

(+855) 97 8810 707

មិនមានអ៊ីម៉ែល

អ្នកប្រើប្រាស់ដី

ភួមិកែងប្រាសាទ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ

Camboja

ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្រុកសំបូរ:
ប្រធានការិយាល័យទទួលបន្ទុករួមកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្រុកព្រែកប្រសព្វ:
មន្ត្រីការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្រុកចិត្របុរី:

លី សារ៉ាវុធ

(+855) 89 796 786

saravuthyly123@gmail.com

ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្រុកចិត្របុរី

ភូមិខ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ

Camboja

Nome do projeto que facilitou a documentação/avaliação da Tecnologia (se relevante)
Scaling-up SLM practices by smallholder farmers (IFAD)
Nome da(s) instituição(ões) que facilitou(ram) a documentação/ avaliação da Tecnologia (se relevante)
Royal University of Agriculture (RUA) - Camboja

1.3 Condições em relação ao uso da informação documentada através de WOCAT

Quando os dados foram compilados (no campo)?

07/04/2017

O/a compilador/a e a(s) pessoa(s) capacitada(s) aceitam as condições relativas ao uso de dados documentados através da WOCAT:

Sim

1.4 Declaração de sustentabilidade da tecnologia descrita

A tecnologia descrita aqui é problemática em relação a degradação da terra de forma que não pode ser declarada uma tecnologia de gestão sustentável de terra?

Não

Comentários:

ការ​អនុវត្ត​បច្ចេកទេស​នេះ​ផ្តោត​ទៅ​លើ​ការ​ប្រើប្រាស់​ជី​ធម្ម​ជាតិ​រួមមាន​លាមក​ជ្រូក​ គោ​ និង​មាន់​ ដែល​ជា​ជី​សរីរាង្គ​ និង​ប្រើប្រាស់​ប្រព័ន្ធ​ដំណក់​ទឹក​ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទឹក​លើ​ដំណាំ​ហូប​ផ្លែ​។

2. Descrição da tecnologia de GST

2.1 Descrição curta da tecnologia

Definição da tecnologia:

ប្រព័ន្ធកសិកម្មចម្រុះគឺ​​​ជា​​​ការ​​ធ្វើ​​កសិកម្ម​​ច្រើន​​​​​ប្រភេទ​ដែល​​មាន​ដូចជា​៖​ផលិតកម្មដំណាំ​ ​ការ​ចិញ្ចឹម​សត្វ ​និង​ការ​ចិញ្ចឹម​ត្រី​នៅ​លើ​ទី​តាំង​តែមួយ​។ ការ​អនុវត្ត​ប្រព័ន្ធកសិកម្ម​ចម្រុះ ​បានជួយ​បង្កើន​គុណ​ភាព​ដី ​និង​បង្កើន​ផលិត​ផល​ឈើហូប​ផ្លែ​យ៉ាងមាន​ប្រសិទ្ធ​ភាព​ដោយ​បាន​ប្រើ​ប្រាស់​ធនធាន​ក្នុង​ចម្ការ​​ឱ្យអស់លទ្ធភាព​កាត់​បន្ថយ​ធាតុ​ចូល​កសិកម្ម​ពីខាងក្រៅ។

2.2 Descrição detalhada da tecnologia

Descrição:

ប្រជាជនកម្ពុជា​និយម​ដាំដំណាំ​ឈើហូបផ្លែ​ ​និង​គេ​​តែង​តែ​ឃើញ​មាន​ប្រភេទ​ដំណាំ​ដាំ​នៅ​លើ​ដី​គ្រប់​ប្រភេទ​ទូទាំង​ប្រទេស​។ ប្រព័ន្ធ​កសិកម្ម​ចម្រុះ​ជាការ​​ធ្វើ​កសិកម្ម​នៅ​លើកសិដ្ឋាន​ជាក់លាក់មួយ​ដែល​រួមមាន៖ ផលិតកម្មដំណាំ​ ការចិញ្ចឹមសត្វ​ (ជ្រូក មាន់) និង​ការ​ចិញ្ចឹម​ត្រី។ គោលបំណង​សំខាន់​ ​ដើម្បី​ទ្រទ្រង់​ និង​បំពេញ​សេចក្តី​​ត្រូវ​ការ​របស់​កសិករ​ ទទួល​ផល​ចំណេញខ្ពស់​ដោយ​មិនធ្វើ​ឱ្យផ្លាស់​ប្តូរ​លំ​នឹង​អេកូឡូស៊ី។​ ការ​រួម​បញ្ចូល​គ្នា​រវាង​ដំណាំ ​សត្វ​ និងត្រី​ គឺ​ជាភាពចម្រុះ ​ដ៏ល្អ​ហើយ​សាមញ្ញ​ដែល​ប្រជាជន​ភាគ​ច្រើន​បាន​អនុវត្ត​។ កសិករ​ដែល​ជ្រើស​រើស​មក​សិក្សា​ និង អនុវត្ត​បច្ចេកទេស​នេះ​នៅ​លើ​ដី​ដែល​មាន​កម្រិត​ជីជាតិ​ទាប​ជា​ប្រភេទ​ដី​ប្រទះ​ឡាង។ ​ដី​ប្រភេទ​នេះជា​ទូទៅ​ពុំ​សូវ​សមស្រប​ សម្រាប់​ដាំ​ដំណាំ​នោះ​ទេ ​រួម​ទាំង​ដំណាំ​ហូប​ផ្លែ​ផង​ដែរ​ព្រោះ​វា​ផ្តល់​នូវ​ផលិត​ផល​ទាប​។ គាត់​បាន​ដាំ​ ដំណាំ​ឈើ​ហូប​ផ្លែ​ចំនួន​បួន​ប្រភេទ ​គឺ​ក្រូច​ថ្លុង ១៥០​ ដើម​ ស្វាយ​ ២៥​ ដើម​ អំពិល ​១១ ដើម ​និង​ក្រូចឆ្មារ ​១០ ដើម ​ព្រម​ទាំង​ចិញ្ចឹម​ត្រី ​និង​សត្វ​ ​ក្នុង​គោល​បំណង​បង្កើន​គុណភាព​ដី ​ដើម្បី​ទទួល​បាន​ទិន្នផល​ខ្ពស់​ និង​បង្កើន​ផលិតផល​។ ភាព​ចម្រុះ​នៃ​កសិកម្ម​ច្រើន​ប្រភេទ​ និង​ការ​ប្រើ​ប្រាស់​ធនធាន​ក្នុង​ចម្ការ​ឱ្យ​អស់​លទ្ធ​ភាព​ និង​មាន​ប្រសិទ្ធភាព​តាម​រយៈ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ធាតុ​ចូល​កសិកម្ម​ពី​ខាង​ក្រៅ​។ សកម្មភាព​នេះ​គាត់​បាន​ជួយ​រក្សា​ប្រព័ន្ធ​អេកូឡួស៊ី​ឱ្យ​បាន​យ៉ាង​ល្អ​នៅ​ជុំ​វិញ​កសិដ្ឋាន​របស់​គាត់​ និង​អាច​ជា​វិធី​មួយ​ដែល​ធន់​ទ្រាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។ កសិករ​បាន​ចំណាយ​ពេល​វេលា​ជា​ច្រើន​ឆ្នាំ​ ដើម្បី​ធ្វើ​ការ​កែ​ប្រែ និង​ស្តារ​ឡើង​វិញ​នូវ​ដី​ដែល​ពុំ​មាន​ជី​ជាតិ​មក​ជា​ដីមាន​ជីជាតិ​តាម​រយៈ​ផលិតកម្ម​ចម្រុះនេះ​។

នៅ​លើ​ផ្ទៃ​ដី​ទំហំ​ ៨៤០០ ​ម៉ែត្រការ៉េ​ គាត់​បាន​ជីក​ស្រះ​ទឹក​ចំនួន​ ៤​ ដែល​មាន​ទី​តាំង​នៅ​ក្នុង​កសិដ្ឋាន​សម្រាប់​ស្រោចស្រព​ និង​ចិញ្ចឹមត្រី​។ ចន្លោះ​ដើម​ក្រូច​ថ្លុង​និង​ក្រូច​ឆ្មារ​មានប្រវែង​ ៥ ​ម៉ែត្រ។ ចំណែក​ឯ​ដើម​ស្វាយ​ និង​ដើម​អំពិល​គាត់​បាន​ដាំ​នៅ​តាម​បណ្តោយ​ស្រះ​ទឹក​ និង​របង​កសិដ្ឋាន​ដែល​មាន​ប្រវែង​​ ៥ ​ម៉ែត្រ​ជា​រាង​ការ៉េ​។ ក្រូច​ថ្លុង​​ជា​ដំណាំ​ដែល​ទទួល​ផល​ច្រើន​ជាង​គេ​ក្នុង​កសិដ្ឋាន​របស់​គាត់​។ ក្រៅ​ពី​ដំណាំ​ហូប​ផ្លែ​ កសិករ​បាន​ចិញ្ចឹម​ជ្រូក​ចំនួន​ ១១​ ក្បាល​ និង​​មាន់​ចំនួន​ ១០០​ ក្បាល ​ដាក់​ក្នុង​ទ្រុង​ជា​លក្ខណៈ​ធម្មជាតិ​ដាច់​ដោយ​ឡែក​ចៀស​វាង​ការ​ឆ្លង​ជំងឺ​​។ ដើម្បី​​ឱ្យ​ដំណាំ​ឈើ​ហូប​ផ្លែ​លូត​លាស់​បាន​ល្អ​ កសិករ​បាន​ដាក់​ជី​លាមក​ជ្រូក និង​មាន់​ទៅ​លើ​គល់​ដំណាំ​នីមួយៗ​ ហើយ​បន្ទាប់​មក​យក​ចំបើង​គ្រប​គល់​ដំណាំ​ដើម្បី​រក្សា​សំណើម​ និង​តំឡើង​ប្រព័ន្ធ​ទុយោ​សម្រាប់​ស្រោច​ស្រព​។

ការ​រៀប​ចំ​ប្រព័ន្ធ​កសិកម្ម​ចម្រុះ ​(កសិដ្ឋាន​ពហុប្រយោជន៍​) ​នេះ​កសិករ​បាន​លើក​ឡើង​ថា​វា​បាន​ធ្វើ​ឱ្យ​គាត់​បាន​ផល​ដំណាំ​ និង​ចំណី​អាហារ​គ្រប់គ្រាន់​ពេញ​មួយ​ឆ្នាំ​ក្នុង​គ្រួសារ​ព្រម​ទាំង​អាច​រក​បាន​ប្រាក់​ចំណូល​ផង​ដែរ។​ ​ក្រៅ​ពី​ប្រាក់​ចំណូល​បច្ចេកទេស​នេះ ​ក៏​បាន​ជួយ​ដល់​បរិស្ថាន​ធម្មជាតិ​ផង​ដែរ​ដោយ​បាន​នាំ​មក​នូវ​ខ្យល់​អាកាស​បរិសុទ្ធ​ និង​ការ​ពារ​ខ្យល់​ព្យុះ​ (គ្រោះធម្មជាតិ)។ បច្ចេកទេស​មាន​គោល​ដៅ​មិន​​ប្រើ​​ប្រាស់​​ជីគីមី​​ដោយ​​សារ​​ការ​​ចិញ្ចឹម​​ជ្រូក​​ និង​​មាន់​​អាច​​ផ្តល់​​ជា​​លាមក​​សម្រាប់​​ធ្វើ​​ជី​​។ ដោយ​​ឡែក​​ចំពោះ​​ក្រូច​​ថ្លុង​​មាន​​តម្រូវ​​ការ​​ទីផ្សារ​​ដែល​​អាច​​ប្រមូល​​ផល​​ជា​​រៀង​​រាល់​​រដូវ​​ គឺ​​ប្រមូល​ផល​​២​​ដង​​ក្នុង​​១​​ឆ្នាំ​ នៅ​​ខែ​​មេសា​​ និង​​តុលា​​។ ការ​​ប្រមូល​​ផល​​លើក​​ដំបូង​​ ក្រូច​​ថ្លុង​​ ១​​ ដើម​​ប្រមូល​ផល​​បាន​​ផ្លែ​ចន្លោះ​ពី ​៧០​ ទៅ ​២០០​ផ្លែ ​អាស្រ័យ​ទៅ​តាម​ទំហំ​​ដើម​ (ចាប់ពីឆ្នាំ​ទី៤) ​​១ ​ផ្លែ​អាច​លក់​បាន​​ ៦០០០​ រៀល ​(២០១៧)។ ផល​វិបាក​សម្រាប់​បច្ចេកទេស​នេះ​​គឺ ​ការ​​ចំណាយ​​ខ្ពស់​​ទៅ​​លើ​​ការ​​បង្កើតបច្ចេកទេស​​ បើ​​ទោះ​​ជា​​វា​​អាច​​ប្រើ​ប្រាស់​​បាន​​រយៈ​ពេល​​វែង​​ក៏​​ដោយ​​មាន​​ន័យ​ថា​កសិករ​​មាន​​ការ​​លំបាក​​ក្នុង​​ការ​​ស្វែង​រក​​ទុន​​នៅ​​ពេល​​ចាប់​​ផ្តើម​​អនុវត្ត​​បច្ចេកទេស​​នេះ​។​

2.3 Fotos da tecnologia

2.5 País/região/locais onde a tecnologia foi aplicada e que estão cobertos nesta avaliação

País:

Camboja

Região/Estado/Província:

ភូមិ​​កែង​ប្រាសាទ​ ​ឃុំ​សំបូរ​ ​ស្រុក​សំបូរ​ ​ខេត្ត​ក្រចេះ​

Especificação adicional de localização:

ជនបទ

2.6 Data da implementação

Indique o ano de implementação:

1998

2.7 Introdução da tecnologia

Especifique como a tecnologia foi introduzida:
  • atráves de inovação dos usuários da terra
  • durante experiências/ pesquisa
Comentários (tipos de projeto, etc.):

កសិករ​បាន​អនុវត្ត​បច្ចេកទេស​នេះ​តាម​បទពិសោធន៍​ផ្ទាល់​ ​និង​គំនិត​ច្នៃ​ប្រឌិត​ផ្ទាល់​ខ្លួន។​ ​គាត់​ធ្លាប់​បរាជ័យ​ដោយ​សារ​ទឹក​ជំនន់​កាល​ពី​ឆ្នាំ​២០១៤​ ​ហើយ​ដំណាំ​នៅ​សល់​តែ​ ​២០%​ ​ប៉ុណ្ណោះ។​​

3. Classificação da tecnologia de GST

3.1 Principal/principais finalidade(s) da tecnologia

  • Melhora a produção
  • Reduz, previne, recupera a degradação do solo
  • Criar impacto econômico benéfico

3.2 Tipo(s) atualizado(s) de uso da terra onde a tecnologia foi aplicada

Misto (plantação, pastagem, árvores) inclusive agrofloresta

Misto (plantação, pastagem, árvores) inclusive agrofloresta

  • Agrofloresta
Principais produtos/serviços:

ចិញ្ចឹម​ជ្រូក​ ​មាន់​ ​ត្រី​ ​ក្រូចថ្លុង​ ​ស្វាយ​ ​អំពិល​ ​និង​ក្រូចឆ្មារ​នៅ​លើ​ទីតាំង​ដី​តែ​មួយ​ (ប្រព័ន្ធ​កសិកម្ម​ចម្រុះ)។​

Caso o uso da terra tenha mudado devido a implementação da tecnologia, indique seu uso anterior à implementação da tecnologia:

ពី​មុន​ជា​ដី​ព្រៃ​ដែល​ទុក​ចោល​រយៈ​ពេល​យូរ​មក​ហើយ។​

3.3 Mais informações sobre o uso da terra

Abastecimento de água para a terra na qual a tecnologia é aplicada:
  • Misto de precipitação natural-irrigado
Comentários:

នៅ​ពេល​មាន​ការ​ខ្វះ​ខាត​ទឹក​ ​ទឹក​នៅ​ក្នុង​ស្រះ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ដោយ​សារ​ទឹក​ទន្លេ​នៅ​ចម្ងាយ​ប្រហែល​ ​០,៥ គម​ ​និង​ទំនប់​ទឹក​នៅ​ចម្ងាយ​ ៣គម។​

Número de estações de cultivo por ano:
  • 1
Especifique:

ក្រូច​ថ្លុង​ប្រមូល​ផល​បាន​ចំនួន​​ ​២ដង​ ​ក្នុង​១​ឆ្នាំ។​

Densidade animal (se relevante):

ជ្រូក​១១​ ​ក្បាល​ ​ហើយ​ទ្រុង​ជ្រូក​ ​៤២​ ​ម៉ែត្រ​ការ៉េ​

3.4 Grupo de GST ao qual pertence a tecnologia

  • Gestão integrada plantação-criação de animais
  • Gestão integrada de fertilidade do solo
  • Gestão de irrigação (inclusive abastecimento de água, drenagem)

3.5 Difusão da tecnologia

Especifique a difusão da tecnologia:
  • Uniformemente difundida numa área
Caso a tecnologia seja uniformemente difundida numa área, indique a área coberta aproximada:
  • < 0,1 km2 (10 ha)
Comentários:

កាល​​ឆ្នាំ​​២០០៦​​ ​គាត់​​បាន​​អនុវត្ត​​​បច្ចេកទេស​​នេះ​​នៅ​​លើ​​ទំហំ​​ផ្ទៃ​ដី​​ ​៤៤៨០​​ ​ម៉ែត្រ​​ការ៉េ​ ​​​​ក្រោយ​​មក​​ពង្រីក​​បន្ថែម​ទំហំ​ ​​៣៩២០​​​​ ម៉ែ​ត្រការ៉េ​​ ​ទៀត​​នៅ​​ឆ្នាំ​​​ ​២០១០​។​

3.6 Medidas de GST contendo a tecnologia

Medidas agronômicas

Medidas agronômicas

  • A2: Matéria orgânica/fertilidade do solo
Medidas estruturais

Medidas estruturais

  • S5: Represa, bacia, lago
  • S7: coleta de água/ equipamento de abastecimento/irrigação
Medidas de gestão

Medidas de gestão

  • M1: Mudança no tipo de uso da terra
  • M6: Gestão de resíduos (reciclagem, reuso ou redução)

3.7 Principais tipos de degradação da terra abordados pela tecnologia

Deteriorização química do solo

Deteriorização química do solo

  • Cn: declínio de fertilidade e teor reduzido de matéria orgânica (não causado pela erosão)
Deteriorização física do solo

Deteriorização física do solo

  • Pw: estagnação hídrica
Degradação da água

Degradação da água

  • Ha: aridificação

3.8 Redução, prevenção ou recuperação da degradação do solo

Especifique o objetivo da tecnologia em relação a degradação da terra:
  • Reduzir a degradação do solo
  • Recuperar/reabilitar solo severamente degradado
Comentários:

ដី​ស្រទាប់​លើ​ពុំ​សូវ​មាន​ជីជាតិ​ពិបាក​ដាំ​ដំណាំ​​ ​អ្នក​ប្រើប្រាស់​ដី​ត្រូវ​ទិញ​ដី​ពី​ទីតាំង​ផ្សេង​ដើម្បី​លាយ​ជា​មួយ​គ្នា​ដើម្បី​បង្កើន​ជីជាតិ​ដី​ឱ្យ​ងាយ​ស្រួល​ដំា​ដំណាំ​នៅ​លើ​ទីតាំង​នោះ​។​

4. Especificações técnicas, implementação de atividades, entradas e custos

4.1 Desenho técnico da tecnologia

Autor:

លោក ឃួន សុផល

Data:

07/04/2017

4.2 Especificações técnicas/ explicações do desenho técnico

ប្រព័ន្ធ​កសិកម្ម​ចម្រុះ​ត្រូវ​បាន​យក​មក​អនុវត្តន៍​លើ​ទំហំ​ផ្ទៃ​ដី​ចំនួន​ ​៨៤០០​ ​ម៉ែត្រ​ការ៉េ​ ​រួម​មាន​ដើម​ក្រូច​ថ្លុង​​ចំនួន​ ​១៥០​ ​ដើម​ ​ស្វាយ​ចំនួន​ ​២៥​ ​ដើម​ ​អំពិល​ចំនួន​ ​១​១​ ​ដើម​ ​និង​ក្រូច​ឆ្មារ​ចំនួន​ ​១០​ ​ដើម។​ ​ក្រៅ​ពី​នេះ​ ​កសិករ​មាន​ស្រះ​ទឹក​ចំនួន​បួន​ ​សម្រាប់​ចិញ្ចឹម​ត្រី​ ​និង​ស្រោច​ស្រព​ដំណាំ​ ​ព្រម​ទាំង​មាន​ជ្រូក​ចំនួន​ ​១១​ ​ក្បាល​ ​ដោយ​ដាក់​ក្នុង​ទ្រង់​ទំហំ​ ​៤២​ ​ម៉ែត្រ​ការ៉េ​ ដាច់​ដោយ​ឡែក​ពី​គេ​។​ ​កសិករ​បាន​ដាំ​ដើម​ក្រូច​ថ្លុង​ ​និង​ក្រូច​ឆ្មារ​ជា​ជួរ​ដែល​មាន​ចន្លោះ​ ​៥​ ម៉ែត្រ។​ ​នៅ​ជុំ​វិញ​គល់​ក្រូច​ថ្លុង​ ​និង​ក្រូច​ឆ្មារ​នីមួយៗ​ត្រូវ​រៀប​ចំ​ដី​លើក​ជា​ភ្លឺ​រាង​រង្វង់​ព័ន្ធ​ជុំ​វិញ​ដើម​នីមួយៗ​ ​ដែល​មាន​ទំហំ​អង្កត់​ផ្ចិត​ ​១​ ​ម៉ែត្រ​ ​និង​កម្ពស់​ ​៣០​ ​សង់ទីម៉ែត្រ​​​ ​នៅ​លើ​ផ្ទៃ​ដី​ ​២៤០​ ​ម៉ែត្រការ៉េ។​ ចន្លោះ​ដើម​ស្វាយ​មាន​ប្រវែង​ ​៥​ ​ម៉ែត្រ​ ដាំ​ជុំ​វិញ​ស្រះ​ទឹក។​

4.3 Informação geral em relação ao cálculo de entradas e custos

Especifique como custos e entradas foram calculados:
  • por área de tecnologia
Indique o tamanho e a unidade de área:

០.៨៤​ ហិកតា

Outro/moeda nacional (especifique):

រៀល

Indique a taxa cambial do dólar norte americano para a moeda local (se relevante): 1 USD =:

4000,0

Indique a média salarial da mão-de-obra contratada por dia:

២០០០០​ រៀល

4.4 Atividades de implantação

Atividade Tipo de medida Periodicidade
1. កាប់ឆ្ការព្រៃសម្អាតដី Vegetativo ខែប្រាំង
2. ជីកស្រះ Estrutural រដូវប្រាំង
3. រៀបចំដី និងទុយោទឹក Agronômico រដូវប្រាំង
4. ពូន​ដី​ ​លាយ​ជី​លាយ​ជា​មួយ​ជី​សរីរាង្គ​(លាមក​ជ្រូក​ ​គោ​ ​និង​មាន់​)​ Agronômico ខែកញ្ញា
5. ទិញកូនដំណាំ Agronômico ខែកញ្ញា
6. ដាំកូនដំណាំឈើហូបផ្លែ Agronômico ខែកញ្ញា
7. ធ្វើ​ទ្រុង​ជ្រូក​ ​និង​ដាក់​ប្រព័ន្ធ​ទុយោ​បង្ហូរ​លាមក​ចេញ ​ Estrutural រដូវប្រាំង
8. ទិញជ្រូក Gestão រដូវប្រាំង
9. ទិញចំណីជ្រូក Gestão រដូវប្រាំង

4.5 Custos e entradas necessárias para a implantação

Especifique a entrada Unidade Quantidade Custos por unidade Custos totais por entrada % dos custos arcados pelos usuários da terra
Mão-de-obra កាប់ឆ្ការព្រៃ និងរៀបចំដី នាក់-ថ្ងៃ 7,0 20000,0 140000,0 100,0
Mão-de-obra ជីកស្រះ នាក់-ថ្ងៃ 170,0 20000,0 3400000,0 100,0
Mão-de-obra រៀបចំប្រព័ន្ធទុយោទឹក នាក់-ថ្ងៃ 10,0 20000,0 200000,0 100,0
Mão-de-obra ដាំកូនដំណាំឈើហូបផ្លែ នាក់-ថ្ងៃ 7,0 20000,0 140000,0 100,0
Equipamento ម៉ាស៊ីនបូមទឹក គ្រឿង 3,0 1600000,0 4800000,0 100,0
Equipamento កាំបិត ចំនួន 1,0 20000,0 20000,0 100,0
Equipamento ពូថៅ ចំនួន 1,0 25000,0 25000,0 100,0
Equipamento បង្គីរ គូរ 1,0 14000,0 14000,0 100,0
Equipamento ចប ចំនួន 1,0 20000,0 20000,0 100,0
Equipamento ប្រព័ន្ធទុយោ ដុំ 1,0 8000000,0 8000000,0 100,0
Material vegetal ដើមក្រូចថ្លុង ដើម 30,0 60000,0 1800000,0 100,0
Material vegetal ដើមស្វាយ ដើម 25,0 6000,0 150000,0 100,0
Material vegetal ដើមក្រូចឆ្មារ ដើម 10,0 15000,0 150000,0 100,0
Material vegetal អំពិល ដើម 11,0 80000,0 880000,0 100,0
Fertilizantes e biocidas លាមកគោ និងលាមកជ្រូក បាវ 33,0 3000,0 99000,0 100,0
Material de construção ទ្រុងជ្រូក ចំនួន 1,0 16000000,0 16000000,0 100,0
Outros មេជ្រូក ៣និងជ្រូកបា ១ ចំនួន 4,0 1200000,0 4800000,0 100,0
Custos totais para a implantação da tecnologia 40638000,0
Comentários:

មាន​ស្រះ​ទឹក​ចំនួន​ ​៤ ​ក​ន្លែង​ ​ព័ន្ធ​ជុំ​វិញ​កសិដ្ឋាន​ ​ប៉ុន្តែ​មាន​ស្រះ​ទឹក​ចំនួន​ ​៣​ ​កន្លែង​ ​ដែល​កសិករ​បាន​ជួល​កម្លាំង​ពលកម្ម​គិត​ជា​​ម៉ោង។​ ​កសិករ​បាន​ចំណាយ ​២០០,០០០​ ​រៀល​ ​ក្នុង​ ​១ម៉ោង​ ​សរុប​ ​១៧​ ​ម៉ោង​ស្មើ​នឹង​ ​៣,៤០០,០០០​ ​រៀល​ ​(នៅ​ក្នុង​តារាង​តម្លៃ​ខាង​លើ​បាន​ប្តូរ​ទៅ​ជា​ចំនួន​ ​នាក់-ថ្ងៃ)។​ ​ចំណែក​ឯ​ស្រះ​ទឹក​មួយ​ទៀត​ កសិករ​បាន​ជីក​យក​ដី​សម្រាប់​រៀប​ចំ​កសិដ្ឋាន​តាំង​ពី​ឆ្នាំ​ ​១៩៩៨​ ​មក​ម្លេះ។​ ​កសិករ​បាន​ដាំ​ក្រូច​ថ្លុង​ចំនួន​ ​១៥០​ ​ដើម​ ​នៅ​លើ​ទីតាំង​ដំណាំ​របស់​គាត់​ ​តែ​គាត់​បាន​ទិញ​ក្រូច​ថ្លុង​ ​ចំនួន​ ​៣០​ ​ដើម​ ​ប៉ុណ្ណោះ​ពី​ខាង​ក្រៅ​ ​១២០ដើម​ ​ទៀត​មាន​ស្រាប់​នៅ​លើ​កសិដ្ឋាន​របស់​គាត់។​

4.6 Atividades recorrentes/manutenção

Atividade Tipo de medida Periodicidade/frequência
1. ស្រោច​ទឹក​ចំនួន​ ​១​ដង​ ​ក្នុង​១សប្តាហ៍​ បើ​អាកាសធាតុ​ក្តៅ​ខ្លាំង​ គឺ​៤ថ្ងៃ​ស្រោច​ទឹក​ម្តង​ Agronômico ៣២ សប្តាហ៍
2. ដាក់ជីលាមកគោ៦ខែម្តង Agronômico រយៈពេល ៦ខែ ដាក់ជីម្តង
3. បាញ់ថ្នាំ Agronômico ពេលមានវត្តមានសត្វល្អិត
4. កាត់មែក និងស្លឹក Agronômico ១ ឆ្នាំកាត់ម្តង
5. សម្អាតស្មៅ Agronômico ១ សប្តាហ៍

4.7 Custos e entradas necessárias pata a manutenção/atividades recorrentes (por ano)

Especifique a entrada Unidade Quantidade Custos por unidade Custos totais por entrada % dos custos arcados pelos usuários da terra
Mão-de-obra កម្លាំងពលកម្មថែទាំ នាក់-ថ្ងៃ 240,0 20000,0 4800000,0 100,0
Material vegetal ប្រេងម៉ាសូត លីត្រ 315,0 3000,0 945000,0 100,0
Fertilizantes e biocidas ជីសរីរាង្គ (លាមកជ្រូក គោ និងមាន់) បាវ 50,0 44000,0 2200000,0 100,0
Custos totais para a manutenção da tecnologia 7945000,0

4.8 Fatores mais importantes que afetam os custos

Descreva os fatores mais determinantes que afetam os custos:

កសិករ​បាន​ចំណាយ​ថវិកា​ច្រើន​ទៅ​លើ​ការ​ធ្វើ​ទ្រុង​ជ្រូក​មាន​ចំនួន​ ​១៦,០០០,០០០​ ​រៀល​ ​ស្មើ​នឹង​៤០០០​ ​ដុល្លារ​ ​ការ​រៀប​ចំ​ប្រព័ន្ធ​ទុយោ​មាន​ចំនួន​ ​៨,០០០,០០០រៀល​ ​ស្មើ​នឹង​ ​២០០០​ ​ដុល្លារ​ ​ម៉ាស៊ីន​ប៉ូម​ទឹក​អស់​ចំនួន​ ​៤,៨០០,០០០រៀល​​ ​ស្មើ​នឹង​១២០០​ ​ដុល្លារ​ និង​លើស​ពី​នេះ​ការ​ជីក​ស្រះ​ក៏​បាន​ចំណាយ​ថវិកា​អស់​ចំនួន​ ​៣,៤០០,០០០​ ​រៀល ​ស្មើ​នឹង​ ​៨៥០​ ​ដុល្លារ។​ ​ការ​ចំណាយ​ច្រើន​ទៅ​លើ​សមាស​ធាតុ​ផ្សំ​ទាំង​នេះ​បាន​ជះ​ឥទ្ធិពល​ទៅ​ដល់​ថ្លៃ​ដើម​ក្នុង​ការ​បង្កើត​បច្ចេកទេសនេះ។​

5. Ambiente natural e humano

5.1 Clima

Precipitação pluviométrica anual
  • <250 mm
  • 251-500 mm
  • 501-750 mm
  • 751-1.000 mm
  • 1.001-1.500 mm
  • 1.501-2.000 mm
  • 2.001-3.000 mm
  • 3.001-4.000 mm
  • > 4.000 mm
Especifique a média pluviométrica anual em mm (se conhecida):

1138,20

Especificações/comentários sobre a pluviosidade:

នៅឆ្នាំ ២០១៥ ទឹកភ្លៀងប្រចាំឆ្នាំ ១១៣៨.២ មម
នៅឆ្នាំ ២០១៤ ទឹកភ្លៀងប្រចាំឆ្នាំ ១៦៩៦.៥ មម
នៅឆ្នាំ ២០១៣ ទឹកភ្លៀងប្រចាំឆ្នាំ ១៦៦១.៨ មម

Indique o nome da estação meteorológica de referência considerada:

ក្រសួងធនធានទឹក និងឧតុនិយម (២០១៥)

Zona agroclimática
  • Subúmido

5.2 Topografia

Declividade média:
  • Plano (0-2%)
  • Suave ondulado (3-5%)
  • Ondulado (6-10%)
  • Moderadamente ondulado (11-15%)
  • Forte ondulado (16-30%)
  • Montanhoso (31-60%)
  • Escarpado (>60%)
Formas de relevo:
  • Planalto/planície
  • Cumes
  • Encosta de serra
  • Encosta de morro
  • Sopés
  • Fundos de vale
Zona de altitude:
  • 0-100 m s.n.m.
  • 101-500 m s.n.m.
  • 501-1.000 m s.n.m.
  • 1.001-1.500 m s.n.m.
  • 1.501-2.000 m s.n.m.
  • 2.001-2.500 m s.n.m.
  • 2.501-3.000 m s.n.m.
  • 3.001-4.000 m s.n.m.
  • > 4.000 m s.n.m.
Indique se a tecnologia é aplicada especificamente em:
  • Não relevante

5.3 Solos

Profundidade do solo em média:
  • Muito raso (0-20 cm)
  • Raso (21-50 cm)
  • Moderadamente profundo (51-80 cm)
  • Profundo (81-120 cm)
  • Muito profundo (>120 cm)
Textura do solo (solo superficial):
  • Grosso/fino (arenoso)
Textura do solo (>20 cm abaixo da superfície):
  • Médio (limoso, siltoso)
Matéria orgânica do solo superficial:
  • Baixo (<1%)

5.4 Disponibilidade e qualidade de água

Lençol freático:

5-50 m

Disponibilidade de água de superfície:

Bom

Qualidade da água (não tratada):

apenas para uso agrícola (irrigação)

A salinidade da água é um problema?

Não

Ocorre inundação da área?

Sim

Regularidade:

Esporadicamente

Comentários e outras especificações sobre a qualidade e a quantidade da água:

រយៈ​ពេល​ ៣​ឆ្នាំ​ ​មុន​មិន​មាន​ទឹក​លិច​នោះ​ទេ។​ ​កសិករ​ប្រើ​តែ​ទឹក​ស្រះ​ទាំង​៤​​ របស់​គាត់​សម្រាប់​ស្រោច​ស្រព។​

5.5 Biodiversidade

Diversidade de espécies:
  • Médio
Diversidade de habitat:
  • Baixo

5.6 Características dos usuários da terra que utilizam a tecnologia

Sedentário ou nômade:
  • Sedentário
Orientação de mercado do sistema de produção:
  • Comercial/mercado
Rendimento não agrícola:
  • >50% de toda renda
Nível relativo de riqueza:
  • Média
Indivíduos ou grupos:
  • Indivíduo/unidade familiar
Nível de mecanização:
  • Trabalho manual
  • Mecanizado/motorizado
Gênero:
  • Homens
Idade dos usuários da terra:
  • meia-idade
Indique outras características relevantes dos usuários da terra:

កសិករ​មាន​អាយុ​ ៤៧ឆ្នាំ​ ​និង​មាន​ប្រពន្ធ​ជា​អាជីវករ​លក់​ដូរ​នៅ​ផ្សារ​ក្នុង​ស្រុក។​

5.7 Média da área de terra própria ou arrendada por usuários da terra que utilizam a tecnologia

  • < 0,5 ha
  • 0,5-1 ha
  • 1-2 ha
  • 2-5 ha
  • 5-15 ha
  • 15-50 ha
  • 50-100 ha
  • 100-500 ha
  • 500-1.000 ha
  • 1.000-10.000 ha
  • > 10.000 ha
É considerado pequena, média ou grande escala (referente ao contexto local)?
  • Média escala
Comentários:

បើ​ធ្វើ​ការ​ប្រៀប​ធៀប​បរិបទ​ក្នុង​តំបន់​ ​គាត់​មាន​ដី​ផ្ទាល់​ខ្លួន​រួម​មាន​ដី​ដែល​មិន​បាន​អនុវត្ត​​បច្ចេកទេស​ដូច​ជា៖​ ទីតាំង​អនុវត្ត​បច្ចេកទេស​ ​ចំនួន​ ​០.៨៤​ ​ហិកតា​ ​ដី​ដែល​ទុក​ទំនេរ​ចោល​ចំនួន​ ​៣​ហិកតា​ ​ដី​ស្រែ​ ​៦០​ ហិកតា​ ​និង​ដី​ដាំ​ដំណាំ​ ​០.០៥ហិកតា។​

5.8 Propriedade de terra, direitos de uso da terra e de uso da água

Propriedade da terra:
  • Indivíduo, intitulado
Direitos do uso da terra:
  • Indivíduo
Direitos do uso da água:
  • Acesso livre (não organizado)

5.9 Acesso a serviços e infraestrutura

Saúde:
  • Pobre
  • Moderado
  • Bom
Educação:
  • Pobre
  • Moderado
  • Bom
Assistência técnica:
  • Pobre
  • Moderado
  • Bom
Emprego (p. ex. não agrícola):
  • Pobre
  • Moderado
  • Bom
Mercados:
  • Pobre
  • Moderado
  • Bom
Energia:
  • Pobre
  • Moderado
  • Bom
Vias e transporte:
  • Pobre
  • Moderado
  • Bom
Água potável e saneamento:
  • Pobre
  • Moderado
  • Bom
Serviços financeiros:
  • Pobre
  • Moderado
  • Bom

6. Impactos e declarações finais

6.1 Impactos no local mostrados pela tecnologia

Impactos socioeconômicos

Produção

Produção agrícola

diminuído
aumentado
Comentários/especificar:

ទោះ​បី​ជា​កសិករ​បាន​ដាំ​​ដុះ​នៅ​លើ​ដី​ដែល​ខ្សោះ​ជីជាតិ​ក៏​ដោយ​ ​ប៉ុន្តែ​តាម​រយៈ​ប្រព័ន្ធ​កសិកម្ម​ចម្រុះ​ គាត់​នៅ​តែ​ធ្វើ​ឱ្យ​មាន​ផលិតកម្ម​ដំណាំ​របស់​គាត់​មាន​ការ​កើន​ឡើង​ ​(តាម​រយៈ​ដាំ​ដំណាំ​ច្រើន​ប្រភេទ​ខុសៗ​គ្នា​នៅ​លើ​ផ្ទៃ​ដី​នេះ​ ​ហើយ​ផលិតផល​ដែល​ទទួល​បាន​មាន​ដូច​ជា៖​ ​ឈើហូប​ផ្លែ​ ​ជ្រូក​ ​ត្រី​ដែល​ផ្តល់​ជា​វដ្ត​នៃ​សារធាតុចិញ្ចឹម​ ​និង​សម្ភារ​កសិដ្ឋាន​ផ្សេងៗ​ទៀត​។ល។​​

Qualidade da safra

diminuído
aumentado
Comentários/especificar:

ការ​គ្រប់​គ្រង​សត្វ​ល្អិត​ចង្រៃ​ ​និង​ជីជាតិ​ដី​កាន់​តែ​ប្រសើរ​ឡើង​តាម​រយៈ​ការ​ប្រើប្រាស់​ជី​សរីរាង្គ​ដែល​ធ្វើ​ឱ្យ​ ​ប្រព័ន្ធ​អេកូឡូស៊ី​របស់​កសិដ្ឋាន​មាន​លំនឹង​កាន់​តែ​ល្អ​មក​ដល់​ពេល​នេះ។​ ​លើស​ពី​នេះ​ទៅ​ទៀត​ ​គាត់​មាន​ស្រះ​ទឹក​គ្រប់​គ្រាន់​ដើម្បី​យក​ទឹក​ប្រើប្រាស់​ក្នុង​ការ​ស្រោច​ស្រព​ដំណាំ​បាន​ពេញ​មួយ​ឆ្នាំ។​ នេះ​​ជា​ហេតុផល​ដែល​គាត់​ទទួល​បាន​ដំណាំ​មាន​គុណភាព​ល្អ។​

Risco de falha de produção

aumentado
diminuído
Comentários/especificar:

ដោយ​សារ​តែ​គុណសម្បត្តិ​នៃ​ប្រព័ន្ធ​ផលិតកម្ម​ចម្រុះ​គាត់​អាច​កាត់​បន្ថយ​ហានិភ័យ​ទៅ​នឹង​ភាព​មិន​ប្រាកដ​ប្រជា​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ ​ដូច​ជា៖​ ទឹក​ជំនន់​ ​ប្រែប្រួល​របប​ទឹក​ភ្លៀង​ ​គ្រោះ​រាំង​ស្ងួត​ ​ការ​ប្រែប្រួល​តម្លៃ​ទីផ្សារ​ ​និង​ជំងឺ​ផ្សេង​ៗ។​

Diversidade de produtos

diminuído
aumentado
Comentários/especificar:

បើ​ធ្វើ​ការ​ប្រៀប​ធៀប​ពី​មុន​ដែល​គាត់​មិន​ទាន់​អនុវត្តន៍​បច្ចេទេស​ប្រព័ន្ធ​កសិកម្ម​ចម្រុះ​នៅ​លើ​កសិដ្ឋាន​របស់​គាត់​ ​(គាត់​ដាំ​ដំណាំ​ទោល)​ ​ក្រោយ​អនុវត្តន៍​បច្ចេកទេស​នេះ​ ​ភាព​សម្បួរ​បែប​នៃ​ផលិត​ផល​ត្រូវ​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​ និង​មាន​ទីផ្សារ​ល្អ​សម្រាប់​ផលិតផល​កំឡុង​ពេល​ឆ្នាំ​មុន​ៗ​ដែល​ទទួល​ផល។​

Gestão de terra

Impedido
Simplificado
Comentários/especificar:

បើ​ទោះ​បី​ជា​ដី​ពិបាក​សម្រាប់​ដាំ​ដុះ​ឈើ​ហូប​ផ្លែ​ ​ប៉ុន្តែ​កសិករ​ព្យាយាម​កែ​ប្រែ​ដី​ដោយ​ប្រើ​ជី​សរីរាង្គ​(លាមក​ជ្រូក​ ​គោ​ ​និង​មាន់)​។​

Disponibilidade e qualidade de água

Disponibilidade de água para criação de animais

diminuído
aumentado
Comentários/especificar:

មាន​ទឹក​គ្រប់​គ្រាន់​សម្រាប់​ចិញ្ចឹម​សត្វ​រួម​មាន៖​ ​ជ្រូក​ ​និង​មាន់​​​ ​ពេញ​មួយ​ឆ្នាំ​បន្ទាប់​ពី​ជីក​ស្រះ​ទឹក​រួច។​

Disponibilidade de água para irrigação

diminuído
aumentado
Comentários/especificar:

កសិករ​ប្រើ​ទឹក​ស្រះ​សម្រាប់​ស្រោច​ស្រព​ដាំ​ដំណាំ។​

Renda e custos

Despesas com insumos agrícolas

aumentado
diminuído
Comentários/especificar:

ចំណាយ​​ថវិកា​ច្រើន​ទៅ​លើ​សកម្មភាព​បង្កើត​ ​(ផ្តោត​សំខាន់​ទៅ​លើ​ ​ទ្រុង​ជ្រូក​ ប្រព័ន្ធ​ស្រោច​ស្រព​ ​និង​ជីក​ស្រះ​ទឹក។ល។)។​

Rendimento agrícola

diminuído
aumentado
Comentários/especificar:

ដោយ​សារ​តែ​មាន​តម្លៃ​ទីផ្សារ​ល្អ​សម្រាប់​ប្រភេទ​ពូជ​ក្រូច​ថ្លុង​ ​មាន​ផលិតផល​ត្រីរួម​ផ្សំ​ ​និង​មាន​វដ្ត​នៃ​សារធាតុចិញ្ចឹម​ដល់​ដី​បាន​កាត់​បន្ថយ​ការ​ទិញ​ជី​គីមី​ជា​ហេតុ​ផល​ធ្វើ​ឱ្យ​ចំណូល​ក្នុង​កសិដ្ឋាន​មាន​កើន​ឡើង​ជា​លំដាប់។​

Diversidade de fontes de rendimento

diminuído
aumentado
Comentários/especificar:

ប្រៀប​ធៀប​ទៅ​នឹង​ការ​ដាំ​ដំណាំ​ទោល​​​ មាន​ប្រភេទ​ពូជ​ដំណាំ​ជា​ច្រើន​ដែល​បាន​ផលិត​នៅ​លើ​កសិដ្ឋាន​របស់​គាត់​តាំង​ពី​ឆ្នាំ​១៩៩៨​ ​បាន​បង្កើត​ប្រភព​ប្រាក់​ចំណូល​តាម​រយៈ​ការ​អនុវត្ត​បច្ចេកទេស​នេះ។​

Carga de trabalho

aumentado
diminuído
Comentários/especificar:

ប្រើ​ម៉ាស៊ីន​បូម​ទឹក​សម្រាប់​ស្រោច​ស្រព​ឈើ​ហូប​ផ្លែ។​

Impactos socioculturais

Segurança alimentar/auto-suficiência

Reduzido
Melhorado
Comentários/especificar:

ភាព​ចម្រុះ​នៃ​ប្រភេទ​ផលិត​ផល​ដែល​មាន​គុណភាព​បាន​ផ្តល់​នូវ​សារធាតុ​ចិញ្ចឹម​ដ៏​ប្រសើរ​សម្រាប់​មនុស្ស​ ​ព្រម​ទាំង​ជួយ​លើក​ស្ទួយ​សន្តិសុខស្បៀង​ដោយ​សារ​តែ​មាន​ផលិតផល​សម្រាប់​លក់​នៅ​លើ​ទីផ្សារ​ផង​ដែរ។​

Estado de saúde

Agravado
Melhorado
Comentários/especificar:

ដី​អត់​ប្រើប្រាស់​ជី​គីមី​ ​និង​ដំណាំ​ប្រើប្រាស់​ថ្នាំ​កម្ចាត់​សត្វ​ល្អិត​តិច​តួច។​

Direitos do uso da terra/à água

Agravado
Melhorado
Comentários/especificar:

ដោយ​សារ​តែ​ស្រះ​ទឹក​ជា​ដី​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ ​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់​ទឹក​មាន​លក្ខណៈ​កាន់​តែ​ប្រសើរ​ឡើង។​ ​គាត់​មាន​កម្មសិទ្ធិ​ត្រឹម​ត្រូវ​តាម​ច្បាប់​(ប្លង់រឹង)។​​

Oportunidades de lazer

Reduzido
Melhorado
Comentários/especificar:

នៅ​ពេល​ដែល​គាត់​បាន​ដើរ​ឆ្លង​កាត់​ទីតាំង​កសិដ្ឋាន​ដែល​មាន​ពហុប្រយោជន៍​ជា​ច្រើន​ ​និង​ការ​រៀបចំ​នៃ​កសិដ្ឋាន។​ ​កសិករ​​សម្បាយ​រីករាយ​នៅ​លក្ខខណ្ឌ​បែប​នេះ។​

Instituições comunitárias

Enfraquecido
Fortalecido
Comentários/especificar:

តាម​រយៈ​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ក្នុង​ការ​អនុវត្តន៍​បច្ចេកទេស​នេះ​ ​គាត់​បាន​ចែក​រំលែក​ចំណេះ​របស់​គាត់​ទៅ​កសិករ​ក្នុង​មូលដ្ឋាន​របស់​គាត់​នៅ​ទីតាំង​ផ្ទាល់។​ ​លើស​ពី​នេះ​ទៅ​ទៀត​ ​គាត់​បាន​ផ្សុំា​ក្រូច​ថ្លុង​រួច​បាន​ចែក​ទៅ​កសិករ​ផ្សេង​ដោយ​ឥត​គិត​ថ្លៃ​(កសិករ​ដែល​ចង់​ដាំ​ដោយ​មួយ​គ្រួសារ​​ទទួល​បាន​ក្រូច​ថ្លុង​មួយ​ដើម)។​

Instituições nacionais

Enfraquecido
Fortalecido
Comentários/especificar:

ស្ថាប័ន្ធ​ពាក់ព័ន្ធ​ចាប់​អារម្មណ៍​ច្រើន​ទៅ​លើ​ការ​អនុវត្ត​ប្រព័ន្ធ​កសិកម្ម​ចម្រុះ​នេះ។ ​

Conhecimento de GST/ degradação da terra

Reduzido
Melhorado
Comentários/especificar:

គាត់​បាន​យល់​ ​វា​មាន​សារ​សំខាន់​ណាស់​ក្នុង​ការ​បន្ថែម​ដី​ដែល​យក​ពី​ទី​កន្លែង​ផ្សេង​ដែល​ជា​ដី​មាន​ជីជាតិ​ដាក់​ជា​មួយ​ដី​ដែល​ខ្សោះ​ជីជាតិ​ដើម្បី​ឱ្យ​ដំណាំ​ដុះ​លូត​លាស់​បាន​ល្អ។​ ​លើស​ពី​នេះ​ទៅ​ទៀត​ ​គាត់​ចេះ​ដឹង​ពី​របៀប​ក្នុង​ការ​បញ្ជៀស​ពី​ការ​ប្រើប្រាស់​ជី​គីមី​ដែល​អាច​ធ្វើ​ឱ្យ​ដី​ហាប់​ ​និង​កាន់​តែ​ខ្សោះ​ជីជាតិ​បន្តិច​ម្តងៗ​នា​ពេល​អនាគត។​ ​ឆ្លង​កាត់​តាម​បទពិសោធន៍​របស់​គាត់​​ ការ​ប្រើប្រាស់​ជី​សរីរាង្គ​បាន​ស្តារ​ឡើង​វិញ​នូវ​ឱនភាព​ដី​ឱ្យ​ប្រសើរ​ឡើង​វិញ។​

Comentários/especificar:

The water quantity has not increased because the scare water in the dry season has to be considered and the high quantity of water during flood time can not be taken into account.

Impactos ecológicos

Ciclo hídrico/escoamento

Colheita/recolhimento de água

Reduzido
Melhorado
Comentários/especificar:

មាន​ស្រះ​ទឹក​ចំនួន​ ​៤ដែល​អាច​ប្រមូល​ទឹក​ទុក​នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ ទុក​សម្រាប់​ស្រោច​ដំណាំ​ ​ឬ​ចីញ្ចឹម​សត្វ​នៅ​ពេល​រាំង​ស្ងួត។​

Drenagem de excesso de água

Reduzido
Melhorado
Comentários/especificar:

ប្រើ​ទុយោ​ទឹក​សម្រាប់​តភ្ជាប់​ទៅ​ទីតាំង​ដំណាំ​ដើម្បី​ដាក់​ប្រព័ន្ធ​បង្ហូរ​ទឹក។​

Evaporação

aumentado
diminuído
Comentários/especificar:

មាន​ដើម​ឈើ​ ​និង​ចំបើង​ជា​គម្រប​ដី​កាត់​បន្ថយ​រំហួត​ទៅ​ក្នុង​បរិយាកាស។​

Solo

Umidade do solo

diminuído
aumentado
Comentários/especificar:

សំណើម​ដី​មាន​ភាព​ប្រសើរ​ឡើង​តាម​រយៈ​ការ​គ្រប​ចំបើង​ ​និង​ដាំ​ដើម​ឈើ​ហូប​ផ្លែ​ផង​ដែរ។​

Cobertura do solo

Reduzido
Melhorado
Comentários/especificar:

មាន​ដាំ​ដំណាំ​ឈើ​ហូប​ផ្លែ​ដែល​មិន​ទុក​ដី​ឱ្យ​នៅ​ទំនេរ​ចោល។​ ​លើស​ពី​នេះ​ទៅ​ទៀត​ចំបើង​ក៏​ត្រូវ​បាន​យក​មក​គ្រប​លើ​គល់​ដំណាំ​ផង​ដែរ។​

Ressecamento/ selagem do solo

aumentado
Reduzido
Comentários/especificar:

តាម​រយៈ​ការ​ប្រើប្រាស់​ជី​សរីរាង្គ​ ​និង​ចំបើង​ ​ដី​ប្រេះ​ត្រូវ​បាន​កាត់​បន្ថយ​បន្តិច​ម្តងៗ។​

Matéria orgânica do solo/carbono abaixo do solo

diminuído
aumentado
Comentários/especificar:

ប្រើ​ជី​សរីរាង្គ​ ​(លាមក​ជ្រូក​ ​គោ​ ​និង​មាន់)​ ដើម្បី​សារធាតុ​សរីរាង្គ​ក្នុង​ដី។ ​

Biodiversidade: vegetação, animais

Diversidade vegetal

diminuído
aumentado
Comentários/especificar:

សម្បួរ​ប្រភេទ​ដំណាំ​ហូប​ផ្លែ​ខុសៗ​គ្នា។​

Controle de praga/doença

diminuído
aumentado
Comentários/especificar:

ប្រព័ន្ធ​កសិកម្ម​ចម្រុះ​ជៀស​វាង​ជំងឺ​រុក្ខជាតិ​ ​និង​សត្វល្អិត​ដោយ​សារ​តែ​លក្ខខណ្ឌ​បរិស្ថាន​ ​(មីក្រូអាកាសធាតុ​កាន់​តែ​ប្រសើរ​ឡើង​ ​រក្សា​លំនឹង​សត្វល្អិត​ ​និង​ភាវៈរស់​ដែល​មាន​ប្រយោជន៍​នៅ​ក្នុង​ដី។​

Clima e redução de riscos de desastre

Impactos da seca

aumentado
diminuído
Comentários/especificar:

អំឡុង​ពេល​ជួប​គ្រោះ​រាំង​ស្ងួត​ ​កសិករ​អាច​ប្រើប្រាស់​ទឹក​ស្រះ​សម្រាប់​ស្រោច​ស្រព​លើ​ដំណាំ​បាន។​

6.2 Impactos externos mostrados pela tecnologia

Comentários/especificar:

លាមកសត្វក៏មិនឱ្យប៉ះពាល់ដែរ

6.3 Exposição e sensibilidade da tecnologia às mudanças climáticas graduais e extremos/desastres relacionados ao clima (conforme o ponto de vista dos usuários da terra)

Mudança climática gradual

Mudança climática gradual
Estação do ano Tipo de mudança climática/extremo Como a tecnologia lida com isso?
Temperatura anual aumento moderadamente
Temperatura sazonal estação úmida/das chuvas aumento muito bem
Temperatura sazonal estação seca redução/diminuição moderadamente
Precipitação pluviométrica sazonal estação úmida/das chuvas aumento bem
Precipitação pluviométrica sazonal estação seca aumento não bem em absoluto

Extremos (desastres) relacionados ao clima

Desastres meteorológicos
Como a tecnologia lida com isso?
Tempestade tropical moderadamente
Ciclone extratropical bem
Desastres climatológicos
Como a tecnologia lida com isso?
Onde de calor moderadamente
Seca moderadamente
Desastres hidrológicos
Como a tecnologia lida com isso?
Inundação geral (rio) moderadamente

6.4 Análise do custo-benefício

Como os benefícios se comparam aos custos de implantação (do ponto de vista dos usuários da terra)?
Retornos a curto prazo:

negativo

Retornos a longo prazo:

muito positivo

Como os benefícios se comparam aos custos recorrentes/de manutenção(do ponto de vista dos usuários da terra)?
Retornos a curto prazo:

negativo

Retornos a longo prazo:

muito positivo

6.5 Adoção da tecnologia

  • casos isolados/experimental
Entre todos aqueles que adotaram a tecnologia, quantos adotaram espontaneamente, ou seja, sem receber nenhum incentivo material/pagamentos?
  • 90-100%

6.6 Adaptação

A tecnologia foi recentemente modificada para adaptar-se as condições variáveis?

Sim

Caso afirmativo, indique as condições variáveis as quais ela foi adaptada:
  • Mudança climática/extremo

6.7 Pontos fortes/vantagens/oportunidades da tecnologia

Pontos fortes/vantagens/oportunidades na visão do usuário da terra
មាន​តម្លៃ​ទីផ្សារ​សម្រាប់​លក់​ផលិតផល។​​
គាត់​បាន​ចំណាយ​ពេល​វេលា​ភាគ​ច្រើន​នៅ​ពេល​ទំនេរ​ពី​ការងារ​ដើម្បី​បន្ធូរ​អារម្មណ៍​ ​និង​សប្បាយ​រីករាយ​ក្នុង​ការ​ដាំ​ដំណាំ។​
និង​ទទួល​បាន​ប្រាក់​ចំណេញ​នៅ​ក្នុង​គ្រួសារ។​
Pontos fortes/vantagens/oportunidades na visão do/a compilador/a ou de outra pessoa capacitada
ដី​មាន​ការ​កែ​ប្រែ​ប្រសើរ​ឡើង​ដោយ​ដាំ​ចម្រុះ​ ​និង​ប្រើ​ជី​សរីរាង្គ។​
ដំណាំ​អាយុកាល​វែង​អាច​ប្រមូល​ផល​បាន​ច្រើន​ឆ្នាំ។​
ចំណេញ​កម្លាំង​ពលកម្ម​ ​និង​ពេល​វេលា​ដោយ​ប្រើ​ប្រព័ន្ធ​ដំណក់​ទឹក។​

6.8 Pontos fracos, desvantagens/riscos da tecnologia e formas de superá-los

Pontos fracos/desvantagens/riscos na visão do usuário da terra Como eles podem ser superados?
ចំណាយ​ថវិកា​ច្រើន​ក្នុង​ការ​ជីក​ស្រះ។​ ចំណាយ​ពេល​វេលា​ ​និង​ថវិកា​សម្រាប់​អនុវត្ត។​
ក្រូច​ថ្លុង​មិន​អាច​ដាំ​ដុះ​បាន​នៅ​កន្លែង​ដែល​មាន​ទឹក​ជាំ​ខ្លាំង។​ ប្តូរ​ពូជ​ដំណាំ។​
នៅ​​រដូវ​​ក្តៅ​​បច្ចេកទេស​​នេះ​ធ្វើ​​ឱ្យ​​កើន​​ឡើង​​សត្វ​​ល្អិត​​ចង្រៃ​​ ​និង​​ពេល​​ខ្លះ​​កសិករ​​មិន​​អាច​​ការពារ​​បាន​​ដូច​​បាន​​កើត​​ឡើង​​នៅ​ឆ្នាំ​២០១៥ ​ជា​ដើម។​​ ប្រើ​ថ្នាំ​សម្លាប់​សត្វ​ល្អិត។​
ដី​​ជា​​ប្រភេទ​​ដី​​ខ្នាច​​ ​និង​​ជា​​ប្រភេទ​​ដី​​មួយ​​ពិបាក​​ក្នុង​​ការ​​កែ​​ប្រែ​​ហើយ​​ចំណាយ​​ពេល​​វេលា​​ច្រើន​​​ឆ្នាំ​​មុន​​ការ​​ដាំ​ដុះ​។​​ ប្តូរ​ប្រភេទ​ដី​ដាំដំណាំ​យក​ជី​លាមក​សត្វ​លាយ​ជា​មួយ​ដី​ភ្នំ។​
Pontos fracos/vantagens/riscos na visão do/a compilador/a ou de outra pessoa capacitada Como eles podem ser superados?
ចំណាយ​ដើម​ទន់​ច្រើន។​ ធ្វើ​ម្តង​មន្តិចៗ​
ដី​ខ្សោះ​ជីជាតិ។​ កែ​ប្រែ​ដី​ដោយ​ប្រើ​ជី​លាមក​សត្វ​​ និង​យក​ដី​ដែល​មាន​ជីវជាតិ​មក​លាយ​ជា​មួយ​ដើម្បី​ដាំ​ដំណាំ។​

7. Referências e links

7.1 Métodos/fontes de informação

  • visitas de campo, pesquisas de campo

១ កន្លែង

  • entrevistas com usuários de terras

១ នាក់

  • entrevistas com especialistas em GST

៣ នាក់

7.2 Referências às publicações disponíveis

Título, autor, ano, ISBN:

Seng, V. (2010). Agricultural Best Practices for Sustainable Land Management in Cambodia, Phnom Penh: Cambodia Agricultural Research and Development Institute

Disponível de onde? Custos?

CARDI

Módulos