ក្រុមកសិករផលិតបន្លែសុវត្ថិភាពនៅក្នុងសហគមន៍កសិកម្ម ស្វាយមានជ័យស្ត្រីសាមគ្គី [柬埔寨]
- 创建:
- 更新:
- 编制者: Navin Chea
- 编辑者: Sophea Tim, Sok Pheak
- 审查者: SO Than, Nicole Harari
សហគន៍បន្លែសុវត្ថិភាព
approaches_3216 - 柬埔寨
查看章节
全部展开 全部收起1. 一般信息
1.2 参与方法评估和文件编制的资源人员和机构的联系方式
关键资源人员
អនុប្រធានសហគមន៍កសិកម្ម ស្វាយមានជ័យស្ត្រីសាមគ្គី:
ផល្លី ហ៊ឹម
(+ 855) 16 845352 / (+855) 92 473591
មិនមានអ៊ីម៉ែល
សហគមន៍កសិកម្ម ស្វាយមានជ័យស្ត្រីសាមគ្គី
ភូមិក្រសាំងពុល ឃុំស្វាយ ស្រុកសាមគ្គីជ័យ ខេត្តគំពង់ឆ្នាំង។
柬埔寨
អនុប្រធានផ្នែកក្សេត្រសាស្ត្រនៅការិយាល័យកសិកម្ម ស្រុករលៀប្អៀរ:
ប៊ុនលៀង ឈឹម
(+855) 77 797324
chhimbunleang@gmail.com
ការិយាល័យកសិកម្មស្រុករលៀប្អៀរ
ភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង។
柬埔寨
អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តកំពង់ឆ្នាំង:
សំបូរ ខឺម
(+855) 97 8862 028
khimsombo79@gmail.com
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តកំពង់ឆ្នាំង
ភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
柬埔寨
ប្រធានការិយាល័យកសិកម្មស្រុកទឹកផុស:
សែ កែ
(+ 855) 12 64 26 53
keo.se2017@gmail.com
ការិយាល័យកសិកម្មស្រុកទឹកផុស
ភូមិជ្រេតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
柬埔寨
有助于对方法进行记录/评估的项目名称(如相关)
Scaling-up SLM practices by smallholder farmers (IFAD)有助于对方法进行记录/评估的机构名称(如相关)
Royal University of Agriculture (RUA) - 柬埔寨1.3 关于使用通过WOCAT记录的数据的条件
(现场)数据是什么时候汇编的?:
25/05/2017
编制者和关键资源人员接受有关使用通过WOCAT记录数据的条件。:
是
1.4 SLM技术问卷的参考
ការអនុវត្តដំណាំវិលជុំដើម្បីលើកកម្ពស់បន្លែសុវត្ថិភាព [柬埔寨]
ដំណាំវិលជុំ គឺជាបច្ចេកទេសមួយនៅក្នុងវិធានការចម្រុះការពារដំណាំ (IPM) ដើម្បីរួមចំណែកបង្កើនផលិតផល ដោយប្រើប្រាស់ក្នុងកម្រិតស្តង់ដារមួយ និងកាត់បន្ថយការប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្ម។
- 编制者: Be Gechkim
2. SLM方法的描述
2.1 该方法的简要说明
ការចងក្រងក្រុមកសិករដាំបន្លែសុវត្ថិភាពត្រូវបានបង្កើតឡើងតាមគោលការណ៍ស្ម័គ្រចិត្ត និង វាជាផ្នែកមួយនៃសហគមន៍កសិកម្ម (AC)។ ក្រុមនេះ គឺគាំទ្រទៅដល់ការលក់ផលិតផល តាមរយៈការប្រមូលផ្តុំបង្កើតជាក្រុមឡើងសម្រាប់អ្នកទិញ។ អ្នកផលិត និងអ្នកទិញបាន ចុះកិច្ចសន្យាដែលជាលក្ខខណ្ឌជាចម្បង និងកិច្ចយល់ព្រមព្រៀងគ្នា។ លក្ខខណ្ឌជាចម្បង គឺត្រូវដាំដុះដោយប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្មតាមកម្រិតស្តង់ដារ ដើម្បីធានាសុវត្ថិភាពដល់អ្នកផលិត និងអ្នកប្រើប្រាស់។
2.2 该方法的详细说明
该方法的详细说明:
សហគមន៍កសិកម្មស្វាយមានជ័យស្ត្រីសាមគ្គីត្រូវបានបង្កើតឡើងនៅក្នុងខែកក្កដាឆ្នាំ២០១១ តាមគំនិតផ្តួចផ្តើម របស់អង្គការជីវិតថ្លៃថ្នូរ (LWD) ដោយមានការគាំទ្រជួយឧត្ថម្ភថវិកា និងផ្តល់វគ្គបណ្តុះបណ្តាលផ្សេងៗ។ លើសពីនេះទៅទៀតការបង្កើតសហគមន៍ក៏មានការគាំទ្រពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំងនៃប្រទេសកម្ពុជាដែលបានជួយសម្របសម្រួលផ្នែករដ្ឋបាល និងផ្តល់ការបណ្តុះបណ្តាលផ្សេងៗ ដល់សមាជិកនៅក្នុងសហគមន៍ផងដែរ។ នៅក្នុងដំណាក់កាលបង្កើតដំបូងសហគមន៍មានសមាជិកសរុបចំនួន ៩០នាក់ ដោយផ្តោតជាសំខាន់លើឥណទាន ។ មកដល់ឆ្នាំ២០១៧ សមាជិករបស់សហគមន៍សរុបមានចំនួន ៣២៤ ដែលក្នុងនោះមាន៣៦នាក់នៅក្នុងឃុំស្វាយត្រូវបានចងក្រងជាក្រុមកសិករដាំបន្លែសុវត្ថិភាព។
ការបង្កើតជាក្រុមនេះឡើងនៅក្នុងខែមេសា ឆ្នាំ២០១៦ គឺដោយសង្កេតឃើញថាឃុំស្វាយជាតំបន់មានសក្តានុពល ខ្លាំងខាងផលិតបន្លែ ហើយប្រជាជនភាគច្រើនជាអ្នកដាំបន្លែ។ជាក់ស្តែងនៅភូមិក្រសាំងពុល ដែលមានកសិករសរុបចំនួន ២៥០គ្រួសារ គឺក្នុងនោះមានរហូតដល់ ១៥០គ្រួសារជាអ្នកធ្វើស្រែផង និងដាំបន្លែផង។ ក្រុមកសិករដាំបន្លែសុវត្ថិភាពដោយមានការគាំទ្រពីអង្គការជីវិតថ្លៃថ្នូរ(LWD) និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង។ លើសពីនេះទៅទៀតវាក៏សហការណ៍ជាមួយអង្គការ Educational Concerns for Haiti Organization (ECHO)ដែលជាអង្គការអន្តរជាតិក្រៅរាជរដ្ឋាភិបាលមិនគិតពីប្រាក់ ចំណេញដែលមានតួនាទីជាអ្នកជួយដល់ការត្រួតពិនិត្យ និងតាមដានគុណភាពបន្លែ ហើយក្រុមហ៊ុនភាពជាសហគ្រិន និងការដាក់បញ្ចូលទីផ្សារជនបទនៅកម្ពុជា(REMIC) ជាអ្នកទទួលទិញបន្លែសុវត្ថិភាព។ ក្រោយបង្កើតក្រុមកសិករដាំបន្លែសុវត្ថិភាព អ្នកគ្រប់គ្រងសហគមន៍បានចូលរួមកម្មវិធីបណ្តុះបណ្តាល គ្រូបង្គោលដែលបណ្តុះបណ្តាលពីភាគីពាក់ព័ន្ធផ្សេងៗទៀត បន្ទាប់មកពួកគាត់ក៏បន្តការបណ្តុះបណ្តាលដល់សមាជិកក្រុមកសិករដាំបន្លែសុវត្ថិភាពក៏ដូចជាសមាជិកផ្សេងៗទៀតផងដែរនៅក្នុងសហគមន៍។ តាមរយៈវគ្គបណ្តុះបណ្តាលពួកគាត់ក៏ផ្តល់នូវចំណេះដឹងថ្មីៗពីបច្ចេកទេសដាំដុះ ការប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្ម តាមបច្ចេកទេសសមស្របដោយចែករំលែកជាមួយភាគីពាក់ព័ន្ធទាំងអស់ដូចជា៖ ECHO, REMIC, ការិយាល័យកសិកម្មស្រុកដែលចូលរួមចែករំលែកជំនាញរបស់ពួកគាត់នៅក្នុងវគ្គបណ្តុះបណ្តាលនោះផងដែរ។
ទិសដៅសំខាន់នៃការចងក្រងជាក្រុមកសិករដាំបន្លែសុវត្ថិភាពនេះ គឺដើម្បីជំរុញឱ្យកសិករដាំបន្លែសុវត្ថិភាព ប្រកបដោយកម្រិតស្តង់ដារតាមតម្រូវការទីផ្សារដោយកម្រិតកំណត់ការប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្មទៅតាមបទដ្ឋានដើម្បីសុវត្ថិភាពដល់សុខភាពអ្នកដាំដុះ និងអ្នកបរិភាគ។ លើសពីនេះ គឺការលក់បន្លែបានតម្លៃខ្ពស់ជាងទីផ្សារធម្មតា និងរួមចំណែកក្នុងការគ្រប់គ្រងដីប្រកបដោយចីរភាព។ កសិករបានផ្លាស់ប្តូរពីការប្រើប្រាស់ជីគីមីមកប្រើជីសរីរាង្គ និងជី អសរីរាង្គជំនួសវិញ។ ជីសរីរាង្គនេះ គឺបានមកពីក្រុមហ៊ុនលក់ជីដែលទទួលបានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការលក់ចែកចាយជីដល់អ្នកផលិត។ លើសពីនេះទៅទៀតកសិករក៏បានប្រើប្រាស់ជីលាមកគោ ដែលជាជីធម្មជាតិរួមគ្នាផងដែរ។ ចំពោះថ្នាំសត្វល្អិត គឺត្រូវបានប្រើប្រាស់ទៅតាមសេចក្តីណែនាំ និងគោលការណ៍ពីមន្ត្រីជំនាញផងដែរ។
ការចូលរួមជាសមាជិកក្រុមកសិករដាំបន្លែសុវត្ថិភាពនេះ គឺជាការចូលរួមដោយស្ម័គ្រចិត្ត និងយល់ព្រមចុះហត្ថលេខាលើកិច្ចសន្យា
ដែលបានកំណត់មានដូចជា៖ ប្រភេទបន្លែ បរិមាណ គុណភាព តម្លៃ ពេលវេលាផ្គត់ផ្គង់បន្លែ ។ នៅក្នុងកិច្ចព្រមព្រៀងនោះក៏បានបញ្ជាក់ពីការ ប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្មត្រូវតែប្រតិបត្តិតាមបទដ្ឋាន។ ក្រុមហ៊ុន REMIC ជាអ្នកទទួលទិញបន្លែពីកសិករ ហើយយកមកលក់នៅតំបន់គោលដៅរបស់ខ្លួនដូចជាទីក្រុងភ្នំពេញជាដើម។ ចំពោះបន្លែ គឺក្រុមហ៊ុនទទួលទិញតែប្រភេទបន្លែលេខ១ តែប៉ុណ្ណោះ ចំណែកឯបន្លែប្រភេទលេខ២ និងលេខ៣ សហគមន៍បានសហការណ៍ជាមួយឈ្មួញកណ្តាលនៅតាមផ្សារនានាៗនៅក្នុងតំបន់របស់ខ្លួនដើម្បីជួយទិញបន្លែដែលសេសសល់។ បន្លែសុវត្ថិភាព គឺលក់បានក្នុងតម្លៃមួយខ្ពស់ ដូចជាបន្លែត្រកួន សុវត្ថិភាពអាចលក់បានក្នុងតម្លៃ ១៥០០រៀល ក្នុងមួយគីឡូក្រាម តែប្រសិនបើលក់តាមទីផ្សារធម្មតាបន្លែដែលមិនមានសុវត្ថិភាព ឬបន្លែប្រភេទលេខ ២ ឬលេខ ៣ គឺលក់បានត្រឹមតម្លៃតែ ៧០០ រៀល ទៅ ៨០០រៀលប៉ុណ្ណោះ។ ដោយឡែកបរិមាណបន្លែដែលត្រូវលក់ក្នុងមួយថ្ងៃៗ គឺមិនជាច្រើនពេកទេ ដូចជាក្នុងមួយថ្ងៃក្រុមហ៊ុនទទួលទិញតែ ត្រកួន ៣០ គីឡូក្រាម ត្រឡាច ២០គីឡូក្រាម ត្រសក់ ៥០ គីឡូក្រាម ទៅតាមការបញ្ជារទិញពីអ្នកប្រើប្រាស់ទៅតាមកំណត់។ អង្គការ ECHO មានតួនាទីសំខាន់ក្នុងការត្រួតពិនិត្យគុណភាពបន្លែ គឺបានចាត់ភ្នាក់ងារត្រួតពិនិត្យទៅដល់ទីតាំងដាំបន្លែ ដើម្បីពិនិត្យថាតើកសិករបានអនុវត្តការដាំដុះនោះស្របតាមស្តង់ដារដែលឬទេ។
2.3 该方法的照片
2.5 采用该方法的国家/地区/地点
国家:
柬埔寨
区域/州/省:
ភូមិក្រសាំងពុល ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
有关地点的进一步说明:
តំបន់សក្តានុពលផលិតបន្លែ
Map
×2.6 该方法的开始和终止日期
注明开始年份:
2016
2.7 方法的类型
- 最近的本地倡议/创新
2.8 该方法的主要目的/目标
ទិសដៅសំខាន់នៃវិធីសាស្ត្រផ្សព្វផ្សាយនេះគឺដើម្បីឱ្យកសិករផលិតបន្លែសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារក្នុងតម្លៃខ្ពស់ និងសុវត្ថិភាពចំណីអាហារ។
2.9 推动或妨碍实施本办法所适用的技术的条件
财务资源和服务的可用性/可得性
- 启动
សហគមន៍កសិម្មក៏មានសេវាឥណទាន/ប្រភពហិរញ្ញវត្ថុសម្រាប់ផ្តល់ទំនុកចិត្តដល់ក្រុមកសិករផលិតបន្ថែសុវត្ថិភាពដែរ។ នៅក្នុងសហគមន៍កសិកម្ម ក៏មានជាក្រុមសន្សំប្រាក់ផងដែរ។
机构设置
- 启动
មានការគាំទ្រពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងការិយាល័យកសិកម្ម ស្រុកសាមគ្គីមានជ័យ
参与者的的协作/协调
- 启动
មានអង្គការជិវិតថ្លៃថ្នូរ (LWD) អង្គការECHO ក្រុមហ៊ុនREMIC
- 阻碍
ក្រុមហ៊ុន REMIC ទទួលទិញតែបន្លែសុវត្ថិភាពប្រភេទលេខ ១ និងមានបរិមាណកំណត់ក្នុងការទទួលទិញ
法律框架(土地使用权、土地和水使用权)
- 启动
មានសិទ្ធិក្នុងការកាន់កាប់ និងប្រើប្រាស់ដីធ្លី
政策
- 启动
មានការគាំទ្រពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្រុកសាមគ្គីមានជ័យ។ គោលនយោបាយរបស់ក្រសួងជម្រុញឱ្យកសិករផលិតបន្លែសុវត្ថិភាព។
土地治理(决策、实施和执行)
- 启动
មានការសហការចូលរួមពីអាជ្ញាធរមូលដ្ឋាន
了解SLM,获得技术支持
- 启动
អង្គការជីវិតថ្លៃថ្នូរ បង្រៀនពីការប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្ម អង្គការECHO ក្រុមហ៊ុនREMIC ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងការិយាល័យកសិកម្ម ស្រុកសាមគ្គីមានជ័យ។
市场(购买投入,销售产品)和价格
- 启动
បន្លែសុវត្ថិភាពលក់បានតម្លៃថ្លៃជាងបន្លែធម្មតាដែលលក់នៅតាមទីផ្សារ។
- 阻碍
ក្រុមហ៊ុន REMIC ទទួលទិញតែ ១ ចំណែកបន្លែប្រភេទទី២ និងទី៣ ក្រុមហ៊ុនមិនទទួលទិញនោះទេ ដូចនេះសហគមន៍ត្រូវស្វែងរកឈ្មួញកណ្តាលនៅតាមផ្សារនានានៅក្នុងតំបន់ដើម្បីជួយដល់កសិករ។
工作量、人力资源可用性
- 阻碍
ខ្វះកម្លាំងពលកម្ម មានការចំណាកស្រុក
3. 相关利益相关者的参与和角色
3.1 该方法涉及的利益相关者及其职责
- 当地土地使用者/当地社区
កសិករដាំបន្លែសុវត្ថិភាព។
ចូលរួមក្នុងការសម្រេចចិត្ត កំណត់តម្លៃបន្លែ ចូលរួមទទួលការបណ្តុះបណ្តាល។
- SLM专家/农业顾问
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំ ការិយាល័យកសិកម្ម ស្រុកសាមគ្គីមានជ័យ ក្រុមហ៊ុន REMIC អង្គការ ECHO។
បញ្ជ្រាបឱ្យស្គាល់ពីប្រភេទដី ទទួលព័ត៌មានពីការដាំបន្លែ បណ្តុះបណ្តាលពីការប្រើប្រាស់ជី ថ្នាំពុលកសិកម្មទៅតាមបទដ្ឋាន។
- 研究人员
អង្គការផ្សេងៗ និស្សិត
ប្រមូលចងក្រងទិន្នន័យពីការផលិតបន្លែសុវត្ថិភាព។
- NGO
អង្គការ LWD
ចូលរួមបង្កើតសហគន៍នេះឡើង បណ្តុះបណ្តាល និងសម្របសម្រួលផ្សេងៗនៅក្នុងសហគមន៍។
- 私营部门
ក្រុមហ៊ុនផលិតជីសរីរាង្គសញ្ញាដំរីក្រហម ក្រុមហ៊ុន Angkor Green។
ផ្សព្វផ្សាយពីការប្រើប្រាស់ជីទៅតាមបទដ្ឋាន ផ្គត់ផ្គង់ជី ប្រជុំបណ្តុះបណ្តាលផ្សព្វផ្សាយពីថ្នាំកម្ចាត់ស្មៅ។
- 地方政府
អាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ ភូមិ។
ជួយជម្រុញការចូលរួមរបស់ប្រជាជនមូលដ្ឋាន។
- 国家政府(规划者、决策者)
ថ្នាក់ស្រុក
បណ្តុះបណ្តាលគោលនយោបាយកសិកម្ម។
如果涉及多个利益相关者,请注明领导机构:
LWD, ECHO, REMIC
3.2 当地土地使用者/当地社区参与该方法的不同阶段
当地土地使用者/当地社区的参与 | 指定参与人员并描述活动 | |
---|---|---|
启动/动机 | 互动 | កសិករផលិតបន្លែសុវត្ថិភាព អាជ្ញាធរមូលដ្ឋាន ដើម្បីផ្សព្វផ្សាយពីគោលបំណងដែលត្រូវចងក្រងជាក្រុមដាំបន្លែសុវត្ថិភាព។ ដំណើរចងក្រងនេះក៏មានការជួយគាំទ្រពី LWD ផងដែរ។ |
计划 | 互动 | កសិករផលិតបន្លែ LWD, ECHO, REMIC មន្ទីរកសិកម្មថ្នាក់ខេត្ត ការិយាល័យកសិកម្មថ្នាក់ស្រុក។ ដើម្បីស្វែងរកការសហការណ៍គ្នា។ |
实施 | 互动 | សមាជិកសហគមន៍កសិកម្មបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល។ សមាជិកដែលមិនបានចូលរួមក្នុងក្រុមដាំបន្លែសុវត្ថិភាពក៏ចូលរួមក្នុងការវគ្គបណ្តុះបណ្តាលដែលផ្តល់ដោយគ្រូបង្គោលនៅក្នុងសហគមន៍ផ្ទាល់ ឬមន្ត្រីមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឬគ្រូបង្គោលមកពី LWD ឬ REMIC។ អ្នកចូលរួមរៀនសូត្រពីការអនុវត្តកសិកម្មល្អ និងពិភាក្សាពីបញ្ហាដែលពួកគេកំពុងជួបប្រទះផងដែរ។ |
监测/评估 | 互动 | កសិករអ្នកផលិតបន្លែ, LWD, ECHO, REMICត្រួតពិនិត្យទៅលើការអនុវត្តន៍របស់កសិករស្របតាមស្តង់ដារបានកំណត់។ ទៅត្រួតពិនិត្យដល់កន្លែដាំបន្លែដោយផ្ទាល់។ |
3.3 流程图(如可用)
3.4 有关SLM技术选择的决策
具体说明谁有权决定选择要实施的技术:
- 主要是土地使用者,由SLM专家提供支持
解释:
ដាំមិនមែនដំណាំតែមួយមុខ ហើយអនុវត្តការដាំវិលជុំ ដូចនេះអាចបម្រើដល់តម្រូវការទីផ្សារ។
- ផ្តោតទៅលើតម្រូវការទីផ្សារ និងការពិភាក្សាគ្នាជាមួយអ្នកផលិត អ្នកទិញ
4. 技术支持、能力建设和知识管理
4.1 能力建设/培训
是否为土地使用者/其他利益相关者提供培训?:
是
明确受训人员:
- 土地使用者
- អ្នកដឹកនាំនៅក្នុងសហគមន៍
培训形式:
- 在职
- 农民对农民
- 示范区域
- 公开会议
- 课程
培训形式:
- គូសផែនទី
涵盖的主题:
ការគ្រប់គ្រងដី ការគ្រប់គ្រងពូជ ការគ្រប់គ្រងទឹក ការប្រើប្រាស់ជី ការប្រើប្រាស់ថ្នាំពុលកសិកម្ម។
4.2 咨询服务
土地使用者有权使用咨询服务吗?:
是
指明是否提供了咨询服务:
- 在土地使用者的土地上
- 在固定中心
4.3 机构强化(组织发展)
是否通过这种方法建立或加强了机构?:
- 是,非常
具体说明机构的强化或建立程度:
- 本地
说明机构、角色和职责、成员等。:
វាមានតែក្រុមមួយតែប៉ុណ្ណោះនៅក្នុងសហគមន៍កសិកម្មនៅក្នុង
ថ្នាក់ឃុំនោះ។
具体说明支持类型:
- 财务
- 能力建设/培训
- 设备
4.4 监测和评估
监测和评估是该方法的一部分吗?:
是
注释:
ដោយមានការប្រជុំចូលរួមពីអ្នកប្រើប្រាស់ដី និងភាគីពាក់ព័ន្ធ
若是,该文件是否用于监测和评估?:
是
4.5 研究
研究是该方法的一部分吗?
是
明确话题:
- 经济/市场营销
- 生态学
- 技术
提供进一步的细节,并指出是谁做的研究:
ការប្រជុំដោយមានការចូលរួមពីកសិករស និងភាគីពាក់ព័ន្ធដើម្បីពិភាក្សាលើតម្រូវការទីផ្សារ និងថាតើបច្ចេកទេសដែលកសិករអនុវត្តន៍មានផលជាវិជ្ជមានយ៉ាងដូចម្តេចទៅលើអ៊ីកូឡូស៊ី ឬមិនមានផលជាវិជ្ជមានទេ។
5. 融资和外部物质支持
5.1 该方法中SLM组成部分的年度预算
如果不知道准确的年度预算,请给出一个范围:
- 10,000-100,000
5.2 为土地使用者提供财政/物质支援
土地使用者是否获得实施该技术的财政/物质支持?:
是
如果是,请具体说明支持的类型、条件和提供者:
ទទួលបានគ្រាប់ពូជ ការទទួលទិញបន្លែ
5.3 对特定投入的补贴(包括劳动力)
- 设备
具体说明哪些投入得到了补贴 | 程度如何 | 对补贴做出具体说明 |
---|---|---|
机械 | 充分融资 | None |
工具 | 部分融资 | មានគោយន្តមួយគ្រឿងសម្រាប់ជួយសម្រួលដល់កសិករ។ |
部分融资 | ||
- 农业
具体说明哪些投入得到了补贴 | 程度如何 | 对补贴做出具体说明 |
---|---|---|
种子 | លក់ក្នងតម្លៃទាបជាងទីផ្សារ។ | |
化肥 | 部分融资 | លក់ក្នងតម្លៃទាបជាងទីផ្សារ។ |
如果土地使用者的劳动力是一项重要的投入,那么是不是:
- 自愿
5.4 信用
是否根据SLM活动的方法给予信用值?:
是
请具体指明授信方:
មីក្រូហិរញ្ញវត្ថុផ្តល់ឥនទានទៅដល់សហគមន៍កសិកម្មដើម្បីដំណើរការងារផ្សេងៗរបស់ខ្លួន បន្ទាប់មកសហគមន៍កសិកម្មក៏ប្រើឥនទានពីមីក្រូហិរញ្ញវត្ថុដើម្បីបន្តផ្តល់ដល់កសិករ។ ក្នុងនាមជាកសិគមន៍កសិកម្ម គឺមានឱកាសខ្ពស់ក្នុងការទទួលបានឥនទានពីមីក្រូហិរញ្ញវត្ថុ។
请具体指明信贷接收人:
បន្ទាប់ពីសហគមន៍កសិកម្មទទួលបានឥនទានហើយ រួចក៏ប្រើប្រាស់ឥនទាននោះផ្តល់ដល់អ្នកប្រើប្រាស់ដីដែលជាមាជិករបស់ខ្លួន។
5.5 其它激励或手段
是否有其他激励措施或工具用于促进SLM技术的实施?:
是
如果是,请具体说明:
ដាំបន្លែសុវត្ថិភាព បន្លែសរីរាង្គ
6. 影响分析和结论性陈述
6.1 方法的影响
该方法是否有助于当地土地使用者,提高利益相关者的参与度?:
- 否
- 是,很少
- 是,中等
- 是,支持力度很大
ផ្តល់សិទ្ធិចូលរួម ជម្រុញឱ្យមានភាពក្លាហាន។
这种方法是否有助于基于证据的决策?:
- 否
- 是,很少
- 是,中等
- 是,支持力度很大
រាល់ការសម្រេចចិត្តនានាឧទហារណ៍៖ តម្លៃបន្លែ បរិមាណដាំដុះ គុណភាព និងវិធីសាស្ត្រដាំដុះត្រូវតែធ្វើការពិភាក្សាជាមួយអ្នកប្រើប្រាស់ដី។ បន្ទាប់ពីបានចូលជាសមាជិកក្រុមបន្លៃសុវត្ថិភាព បន្លែអាចលក់បានតម្លៃខ្ពស់ និងកាត់បន្ថយការប្រើប្រាស់ជីគីមី។
该方法是否帮助土地使用者实施和维护SLM技术?:
- 否
- 是,很少
- 是,中等
- 是,支持力度很大
បណ្តុះបណ្តាល និងជម្រុញកសិករឱ្យកាត់បន្ថយការប្រើប្រាស់ជីគីមី និងថ្នាំពុលសត្វល្អិត ប្រើប្រាស់ស្របតាមស្តង់ដារកំណត់ដើម្បីទទួលបានបន្លែសុវត្ថិភាព និងកាត់បន្ថយការធ្លាក់ចុះនូវគុណភាពដី។
该方法是否调动/改善了使用财务资源实施SLM的途径?:
- 否
- 是,很少
- 是,中等
- 是,支持力度很大
មានការចូលរួមពីមីក្រូហិរញ្ញវត្ថុក្នុងការផ្តល់ឥណទាន។
该方法是否提高了土地使用者实施土地管理的知识和能力?:
- 否
- 是,很少
- 是,中等
- 是,支持力度很大
ទទួលបានការបណ្តុះបណ្តាលពីការប្រើប្រាស់ជី ថ្នាំពុលកសិកម្មទៅតាមបទដ្ឋានបច្ចេកទេស។
该方法是否提高了其他利益相关者的知识和能力?:
- 否
- 是,很少
- 是,中等
- 是,支持力度很大
ផ្តល់ការបណ្តុះបណ្តាល និងចែកចាយព័ត៌មានដល់ភាគីពាក់ព័ន្ធ។
该方法是否建立/加强了机构、利益相关者之间的合作?:
- 否
- 是,很少
- 是,中等
- 是,支持力度很大
មានខ្សែចង្វាក់ផលិតកម្ម និងមានការសហការណ៍គ្នាទៅវិញទៅមករវាងអ្នកផលិត អ្នកទិញ អ្នកបណ្តុះបណ្តាល។ល។
该方法是否缓解了冲突?:
- 否
- 是,很少
- 是,中等
- 是,支持力度很大
ក្រុមផលិតបន្លែសុវត្ថិភាពដាំដុះបន្លែក្នុងគោលបំណងទទួលបានតម្លៃខ្ពស់ដោយអនុវត្តន៍ទៅតាមស្តង់ដារ និងគោលការណ៍ណែនាំពីការដាំដុះ។ បន្លែត្រូវបានចាត់ជា៣ចំណាត់ថ្នាក់ គឺបន្លែលេខ ១ លេខ២ និងលេខ៣។ បន្ទាប់ពីប្រមូលផល អ្នកទិញនឹងធ្វើការតេស្តទៅលើបន្លែថាតើបន្លែនោះក្នុងចំណាត់លេខ១ ឬយ៉ាងណា។ប្រសិនបើតេសត្តឃើញថាបន្លែមួយចំនួនស្ថិតក្នុងចំណាត់ថ្នាក់លេខ ២ និងលេខ ៣ដូចនេះក្រុមហ៊ុនមិនទទួលទិញឡើយ។ នៅក្នុងករណីនេះ AC បានព្យាយាមសហការណ៍ជាមួយឈ្មួញនៅក្នុងតំបន់ ឬទាក់ទងផ្សារនៅក្នុងតំបន់ដើម្បីជួយទិញបន្លែដែលមិនត្រូវបានទិញដោយក្រុមហ៊ុន។ បញ្ហានេះជួនកាលក៏ធ្វើឱ្យអ្នកប្រើប្រាស់ដីមិនមានការសប្បាយចិត្តផងដែរដោយសារក្រុមហ៊ុនមិនបានទិញបន្លែទាំងអស់ដែលគាត់បានប្រមូលផល។
该方法是否有助于社会和经济弱势群体?:
- 否
- 是,很少
- 是,中等
- 是,支持力度很大
该方法是否改善了性别平等并赋予女性权力?:
- 否
- 是,很少
- 是,中等
- 是,支持力度很大
មានការចូលរួមពីស្ត្រីច្រើននៅក្នុងសហគន៍មានអ្នកដឹងនាំ និងបុគ្គលិកភាគច្រើនជាស្ត្រី។
该方法是否鼓励年轻人/下一代土地使用者参与SLM?:
- 否
- 是,很少
- 是,中等
- 是,支持力度很大
该方法是否改善了粮食安全/改善了营养?:
- 否
- 是,很少
- 是,中等
- 是,支持力度很大
បន្លែមានសុវត្ថិភាពធានារដល់សុខភាពអ្នកផលិត និងអ្នកប្រើប្រាស់។
该方法是否改善了市场准入?:
- 否
- 是,很少
- 是,中等
- 是,支持力度很大
តាមរយៈការដាំដុះបន្លែសុវត្ថិភាព កសិករអាចលក់បានតម្លែខ្ពស់ជាងប្រសិនប្រៀបធៀបជាមួយការដាំដុះធម្មតាដោយប្រើប្រាស់ជីគីមី និងប្រើថ្នាំពុលកសិកម្មកម្រិតខ្ពស់ខ្លាំង។
该方法是否提高了土地使用者适应气候变化/极端情况和减轻气候相关灾害的能力?:
- 否
- 是,很少
- 是,中等
- 是,支持力度很大
ការដាំដំណាំចម្រុះ ការដាំដំណាំវិលជុំ។
该方法是否会带来就业、收入机会?:
- 否
- 是,很少
- 是,中等
- 是,支持力度很大
កាត់បន្ថយចំណាកស្រុក ទទួលបានប្រាក់ចំណូល។
6.2 土地使用者实施SLM的主要动机
- 增加生产
- 增加利润(能力),提高成本效益比
- 减少土地退化
- 规章制度(罚款)/执行
- 加入运动/项目/团体/网络
- 环境意识
- 提高SLM知识和技能
6.3 方法活动的可持续性
土地使用者能否维持通过该方法实施的措施(无外部支持的情况下)?:
- 是
若是,请说明如何维持:
ការដាំបន្លែសុវត្ថិភាពអាចមានទីផ្សារខ្ពស់ជាងបន្លែដែលមានប្រើគីមី និងថ្នាំពុលកសិកម្មមិិនត្រឹមត្រូវ។
6.4 该方法的长处/优点
土地使用者眼中的长处/优势/机会 |
---|
ទទួលបានបន្លែសុវត្ថិភាពដែលមានទីផ្សារ។ |
ទទួលបានចំណេះដឹងពីការគ្រប់គ្រងដីប្រកបដោយចីរភាព ទទួលបានការ បណ្តុះបណ្តាល។ |
编制者或其他关键资源人员认为的长处/优势/机会 |
---|
ទទួលបានបន្លែសុវត្ថិភាពដែលមានទីផ្សារល្អនិងតម្លៃខ្ពស់។ |
ទទួលបានចំណេះដឹងលើការគ្រប់គ្រងដីប្រកបដោយចីរភាពតាមរយៈការបណ្តុះបណ្តាល។ ការបណ្តុះបណ្តាល គឺណែនាំគាត់មិនឱ្យប្រើប្រាស់ជីគីមី និងត្រឡប់មកប្រើជីសរីរាង្គ និងពាក់កណ្តាលសរីរាង្គដែលទិញពីក្រុមហ៊ុនជីមានលិខិតអនុញ្ញាតពីក្រួសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។លើសពីនេះទៅទៀត ក៏លើកទឹកចិត្តកសិករឱ្យបន្តការចិញ្ចឹមសត្វគោដើម្បីយកលាមកជាជីធម្មជាតិ និងជម្រុញពួកគាត់ឱ្យបង្កើតជីសរីរាង្គដោយខ្លួនឯងដូចជា៖ជីកំប៉ុស្ត ឬជីស្រស់ដើម្បីកាត់បន្ថយការចំណាយថ្លៃចំណាយលើការទិញជីពីក្រុមហ៊ុន និងជម្រុញពួកគាត់ឱ្យប្រើប្រាស់ថ្នាំពុលធម្មជាតិ ដាំដុះដំណាំឆ្លាស់ ដំណាំវិលជុំ។ល។ |
មានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរកសិកម្ម ទាំងថ្នាក់ស្រុក ថ្នាក់ខេត្ត និងការគាំទ្រពីអាជ្ញាធរមូលដ្ឋាន។ |
6.5 该方法的弱点/缺点以及克服它们的方法
土地使用者认为的弱点/缺点/风险 | 如何克服它们? |
---|---|
ទីផ្សារនៅមានកម្រិតបន្លែដែលដាំបានសហគមន៍មិនអាចទទួលទិញទាំង អស់បាននោះទេ។ |
ច្នៃប្រឌិតខ្លួនឯង ទាក់ទងគ្រប់បណ្តាញ ស្វែងរកឈ្មួញកណ្តាលក្នុងការទិញបន្លែ។ |
编制者或其他关键资源人员认为的弱点/缺点/风险 | 如何克服它们? |
---|---|
សហគមន៍ទទួលទិញតែបន្លែលេខ១ ចំណែកឯបន្លែលេខ២ និងលេខ ៣មិនទទួលទិញ។ | ស្វែងរកឈ្មួញកណ្តាល បណ្តាញទៅតាមទីផ្សារនៅក្នុងតំបន់។ |
7. 参考和链接
7.1 方法/信息来源
- 实地考察、实地调查
- 与土地使用者的访谈
២ នាក់
- 与SLM专业人员/专家的访谈
៣ នាក់
链接和模块
全部展开 全部收起链接
ការអនុវត្តដំណាំវិលជុំដើម្បីលើកកម្ពស់បន្លែសុវត្ថិភាព [柬埔寨]
ដំណាំវិលជុំ គឺជាបច្ចេកទេសមួយនៅក្នុងវិធានការចម្រុះការពារដំណាំ (IPM) ដើម្បីរួមចំណែកបង្កើនផលិតផល ដោយប្រើប្រាស់ក្នុងកម្រិតស្តង់ដារមួយ និងកាត់បន្ថយការប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្ម។
- 编制者: Be Gechkim
模块
无模块