កសិរុក្ខកម្ម-ដំណាំសណ្តែកដីជាមួយស្វាយចន្ទីនៅតំបន់ខ្ពង់រាប [柬埔寨]
- 创建:
- 更新:
- 编制者: Navin Chea
- 编辑者: Sophea Tim, SOBEN KIM
- 审查者: SO Than, Ursula Gaemperli, Alexandra Gavilano
សណ្តែកដី និងស្វាយចន្ទី
technologies_2315 - 柬埔寨
查看章节
全部展开 全部收起1. 一般信息
1.2 参与该技术评估和文件编制的资源人员和机构的联系方式
ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកគូលែន:
土地使用者:
វីន អ៊ុត
អ្នកប្រើប្រាស់ដី
柬埔寨
មន្ត្រីការិយាល័យកសិម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកជាំក្សាន្ត:
ឆ្លាត ប្រាជ្ញ
ការិយាល័យកសិម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកជាំក្សាន្ត
柬埔寨
有助于对技术进行记录/评估的项目名称(如相关)
Scaling-up SLM practices by smallholder farmers (IFAD)有助于对技术进行记录/评估的机构名称(如相关)
Royal University of Agriculture (RUA) - 柬埔寨1.3 关于使用通过WOCAT记录的数据的条件
编制者和关键资源人员接受有关使用通过WOCAT记录数据的条件。:
是
1.4 所述技术的可持续性声明
这里所描述的技术在土地退化方面是否存在问题,导致无法被认为是一种可持续的土地管理技术?:
否
2. SLM技术的说明
2.1 技术简介
技术定义:
ការដាំដំណាំប្រចាំរដូវ(សណ្តែកដី) ក្នុងចម្ការស្វាយចន្ទីដែលទើបដាំថ្មីមានគោលបំណងដាំបំពេញដីទំនេរចោលនៅចន្លោះដើមស្វាយចន្ទី។ វាជាដំណាំគម្របដីទប់ស្កាត់ការហូរច្រោះ និងបង្កើនជីជាតិដី ម៉្យាងវិញទៀតសណ្តែកដីជាប្រភេទដំណាំមានទីផ្សារ។
2.2 技术的详细说明
说明:
សណ្តែកដីស្ថិតក្នុងអម្បូរ Leguminosae មានឈ្មោះវិទ្យាសាស្ត្រ Arachishypogaea L.ជាដំណាំដែលសម្បូរទៅដោយសារធាតុមានគុណប្រយោជន៍សំខាន់ៗជាច្រើន។ គ្រាប់សណ្ដែកដីមានផ្ទុកសារធាតុចិញ្ចឹមដូចជា : ប្រូតេអ៊ីន កាល់ស្យូម វីតាមីនបេ និងគ្លុយតាម៉ីនអាស៊ីត ហើយមានជាតិប្រេងយ៉ាងខ្ពស់រហូតដល់ ៤០-៦០ ភាគរយ ។ សណ្តែកដីផ្តល់ទិន្នផលជាមធ្យម០.៧៣តោន/ហិកតា (Cambodian Agricultural Research and Development Institute, 2006) ។ ដំណាំនេះត្រូវបានប្រជាជនកម្ពុជានិយមចូលចិត្តដាំជាលក្ខណៈគ្រួសារ ឬជាចម្ការធំៗ ។
សណ្ដែកដីអាចដុះលូតលាស់នៅលើដីច្រើនប្រភេទ ជាពិសេសដីល្បាប់ខ្សាច់ ដីល្បប់ ដីខ្មៅ ដែលជាប្រភេទដីស្រោះទឹកល្អ ។ សណ្ដែកដីជារុក្ខជាតិត្រូវការពន្លឺពេញ ការខ្វះពន្លឺនាំឱ្យពន្យារពេលក្នុងការលូតលាស់ ។ ដំណាំនេះតម្រូវឱ្យមានទឹកគ្រប់គ្រាន់ក្នុងការដាំដុះ តែវាក៏មិនធន់នឹងភាពដក់ទឹករយៈពេលយូរបានទេ ផ្ទុយទៅវិញបើខ្វះទឹកក៏ជាបញ្ហាដែរ។ រដូវដាំដុះសម្រាប់តំបន់ខ្ពង់រាប គឺចាប់ពីខែមេសា-ឧសភា និងចាប់ពីខែ កញ្ញា-តុលា ដោយឡែកសម្រាប់តំបន់មាត់ទន្លេ គឺដាំនៅរដូវសម្រកចាប់ពីខែវិច្ឆិកាទៅ។ រយៈពេលនៃការប្រមូលផល គឺអាស្រ័យទៅលើពូជរបស់វា។ ពូជរយៈពេលខ្លី អាចប្រមូលផលក្រោយរយៈពេល ៩០-១០០ ថ្ងៃ ពូជរយៈពេលវែង គឺប្រមូលផលនៅរយៈពេលពី ១២០-១៤០ ថ្ងៃ (Agritoday, 2016,Yayo, 2016)។
ចំណែកស្វាយចន្ទីមានឈ្មោះវិទ្យាសាស្ត្រ Anacardiumoccidentale L. ស្ថិតនៅក្នុងគ្រួសារ Anacardiaceae (Royal University of Agriculture, 2006) ។ បច្ចុប្បន្នបណ្ដាប្រទេសមួយចំនួននៅតំបន់ត្រូពិចមានការនិយមដាំស្វាយចន្ទីយ៉ាងច្រើន។ គ្រាប់ស្វាយចន្ទីមានផ្ទុកសារធាតុចិញ្ចឹមក្នុងកម្រិតខ្ពស់ គឺក្នុងគ្រាប់ស្វាយចន្ទី ១០០ក្រាម អាចផ្តល់ថាមពលរហូតដល់ ៥០០ កាឡូរី។ ស្វាយចន្ទីអាចប្រមូលផលជាលើកដំបូង គឺនៅអាយុ ៣ ទៅ ៤ឆ្នាំ(ផ្តល់ផលលើកដំបូងបាន ប្រហែល ២,៥០-៣ គីឡូក្រាម នៅក្នុងមួយដើម) នៅអាយុបាន ២ ឆ្នាំក៏អាចប្រមូលផលបានខ្លះដែរក្រាន់តែទិន្នផលទាប ប៉ុន្តែគេអាចទទួលបានទិន្នផលខ្ពស់នៅពេលវាមានអាយុ ៧ ឆ្នាំ ហើយផ្តល់ទិន្នផលថេរក្នុងរយៈពេលវែង គឺរហូតដល់ពេលដែលគេកាប់ដើមចាស់ចោល ហើយដាំសារជាថ្មីដែលមានរយៈពេលប្រហែលជា ២៥ ឆ្នាំ។ នៅក្នុងឆ្នាំ ២០១៧ គ្រាប់ស្វាយចន្ទីស្រស់មានតម្លៃប្រមាញជា ៨៥០០ រៀល ក្នុងមួយគីឡូក្រាម (Agritoday,2017)។
គោលបំណងសំខាន់ៗនៃការអនុវត្តន៍បច្ចេកទេសដាំសណ្តែកដីនៅចន្លោះដើមស្វាយចន្ទី បានបង្ហាញច្បាស់តាមរយៈការកាត់បន្ថយបានការដុះលូតលាស់របស់ស្មៅចង្រៃរហូតដល់ ៥០ ភាគរយ និងបង្កើនប្រាក់ចំណូលបន្ថែមទៀតផង (MoE,2016)។
លោកស្រីអ៊ុត វីន រស់នៅតំបន់ខ្ពង់រាបក្នុងខេត្តព្រះវិហារ (ប្រទេសកម្ពុជា) គឺជាកសិករមួយរូបដែលអនុវត្តន៍ប្រព័ន្ធកសិរុក្ខកម្ម។ ទីតាំងអនុវត្តន៍បច្ចេកទេសនោះមានប្រវត្តិជាតំបន់ព្រៃរេចរិល ដំបូងឡើងគាត់បានកាប់ឆ្ការព្រៃនោះយកមកដាំដំណាំឯកវប្បកម្ម (ដំឡូងមី ចេក សណ្ដែកបាយ ឬសណ្ដែកសៀង)។ នៅឆ្នាំ២០១៦ដីនេះត្រូវបានយកមកដាំស្វាយចន្ទីជាមួយនឹងសណ្ដែកដីវិញ។
ប្រព័ន្ធនៃការដាំដំណាំនៅចន្លោះប្រភេទឈើបែបនេះផ្តល់អត្ថប្រយោជន៍ដូចខាងក្រោម៖
១. ការអនុវត្តន៍បច្ចេកទេសនេះ គឺបង្កើនផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចយ៉ាងច្រើនដល់កសិករ តាមលទ្ធភាពដីដែលមាន។តាមការអនុវត្តន៍តាមបច្ចេកទេសនេះ ទោះដីរេចរិលក៏អាចយកមកដាំដំណាំបានដែរ ដែលនេះជាការបង្កើនផលដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងប្រាក់ចំណូលគ្រួសារ។
២. មុនពេលកសិករទទួលបានទិន្នផលពេញលេញពីដើមស្វាយចន្ទី(ក្រោយអាយុបាន ៣ឆ្នាំ) សណ្តែកដីបានផ្តល់ប្រាក់ចំណូលបានយ៉ាងឆាប់(ទទួលផលក្នុងរយៈពេល ៣ខែ ហើយដាំបាន ០២ ដង នៅក្នុងមួយឆ្នាំ)។ នៅក្នុងដីមួយហិកតា សណ្តែកដីអាចផ្តល់ប្រាក់ចំណេញសុទ្ធចំនួន ៣,០០០,០០០ រៀល (តម្លៃលក់បាន ៤០០០ រៀល/គីឡូក្រាម)។
ដោយសារតែសណ្តែដីត្រូវការពន្លឺពេញ ការដាំដំណាំចន្លោះដីទំនេរត្រូវបានបញ្ឈប់ក្រោយពេលស្វាយចន្ទីមានអាយុ ៣ឆ្នាំ នេះដោយសារតែដើមរបស់វាបែកមែកសាខាគ្របជាម្លប់ដែលមិនអំណោយផលសម្រាប់ការដាំដុះសណ្តែកដីបន្តទៀតបាន។
ក្រៅពីអត្ថប្រយោជន៍ដូចរៀបរាប់ខាងលើ ការដាំដំណាំសណ្តែកដីក៏បានជួយបង្កើនជីជាតិដីផងដែរព្រោះវាជាប្រភេទដំណាំដែលប្រព័ន្ធប្ញសរបស់វាមានកំពកដែលបង្កើតឡើងដោយវត្តមាននៃបាក់តេរីសហប្រាណពពួករីហ្សូប្សូម(Rhizobium)ដែលក្រុមនេះមានសមត្ថភាពអាចស្រូប និងចាប់យកអាសូតសេរីពីបរិយាកាសទៅក្នុងដីបាន។ បន្ទាប់ពីប្រមូលផលរួច កាកសំណល់ដើមសណ្តែកដីត្រូវបានភ្ជួរលប់ទៅក្នុងដីក្លាយជាជីសរីរាង្គមួយដ៏ប្រសើរ ដូចនេះវា គឺជាជីស្រស់ដែលជួយកាត់បន្ថយការប្រើប្រាស់ជីគីមី។ ការដាំដំណាំសណ្តែកដីមិនឱ្យដីនៅទំនេរចោលនៅឆ្នាំដំបូងនៃការដាំដើមស្វាយចន្ទី ក៏មានសារប្រយោជន៍ណាស់ដែរ ដើម្បីទប់ទល់នឹងការដុះដាលស្មៅចង្រៃ។ មុខងារចុងក្រោយដែលមានសារសំខាន់ដែរនោះគឺ សណ្តែកដី និងស្វាយចន្ទី គឺជាដំណាំដែលទប់ទល់នឹងការហូរច្រោះដីដោយសារទឹក។
2.3 技术照片
2.5 已应用该技术的、本评估所涵盖的国家/地区/地点
国家:
柬埔寨
区域/州/省:
ភូមិបេងកោង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
有关地点的进一步说明:
នៅចម្ការចង្ងាយ ០២គីឡូម៉ែត្រពីជើងភ្នំ
具体说明该技术的分布:
- 均匀地分布在一个区域
Map
×2.6 实施日期
注明实施年份:
2016
2.7 技术介绍
详细说明该技术是如何引入的:
- 通过土地使用者的创新
注释(项目类型等):
សួរគេខ្លះហើយច្នៃខ្លួនឯងខ្លះ។ ពីមុនធ្លាប់ដាំចេកប៉ុន្តែជួបប្រទះជំងឺ។
3. SLM技术的分类
3.1 该技术的主要目的
- 改良生产
- 减少、预防、恢复土地退化
- 结合其他技术保护流域/下游区域
- 创造有益的经济影响
3.2 应用该技术的当前土地利用类型
同一土地单元内混合使用的土地::
是
具体说明混合土地使用(作物/放牧/树木):
- 农林业
农田
- 一年一作
- 多年一作(非木材)
- 乔木与灌木的种植
年作 - 具体指明作物:
- 豆科牧草和豆类 - 豆子
- 豆科牧草和豆类 - 大豆
- 油料作物 - 花生
- 根/块茎作物 - 木薯
多年生(非木质)作物 - 指定作物:
- 香蕉/芭蕉/蕉麻
乔木和灌木种植 - 指定作物:
- 腰果
每年的生长季节数:
- 2
采用间作制度了吗?:
是
森林/林地
产品和服务:
- 水果和坚果
3.3 由于技术的实施,土地使用是否发生了变化?
由于技术的实施,土地使用是否发生了变化?:
- 是(请在技术实施前填写以下有关土地利用的问题)
其它
3.4 供水
该技术所应用土地的供水:
- 雨养
3.5 该技术所属的SLM组
- 农业林学
- 改良的地面/植被覆盖
3.6 包含该技术的可持续土地管理措施
农艺措施
- A1:植被和土壤覆盖层
- A2:有机质/土壤肥力
3.7 该技术强调的主要土地退化类型
土壤水蚀
- Wt:表土流失/地表侵蚀
生物性退化
- Bc:植被覆盖的减少
水质恶化
- Ha:干旱化
3.8 防止、减少或恢复土地退化
具体数量名该技术与土地退化有关的目标:
- 防止土地退化
注释:
បន្ទាប់ពីប្រមូលផលសណ្តែកដីរួច កាកសំណល់របស់វាត្រូវបានភ្ជួរលប់ទៅក្នុងដីដើម្បីធ្វើឱ្យជីជាតិដីប្រសើរឡើងដែលមានសារប្រយោជន៍សម្រាប់ដំណាំស្រូបយក។
4. 技术规范、实施活动、投入和成本
4.1 该技术的技术图纸
技术规范(与技术图纸相关):
នៅលើផ្ទៃដីអនុវត្តន៍បច្ចេកទេសមានទំហំ ១០,០០០ម៉ែត្រការ៉េ(ទទឹង ១០០ ម៉ែត្រ បណ្តោយ១០០ ម៉ែត្រ)។ ដើមស្វាយចន្ទីសរុបមានចំនួន ២២០ ដើម ដោយចន្លោះពីដើមមួយទៅដើមមួយទៀតមានប្រវែង ៧ម៉ែត្រ និងចន្លោះជួរស្វាយចន្ទីមានប្រវែង ៧ ម៉ែត្រ។ រណ្តៅជីកដាំស្វាយចន្ទីមានទំហំ ៣០សង់ទីម៉ែត្របួនជ្រុង និងជម្រៅ ៣០ សង់ទីម៉ែត្រ។ សណ្ឋានដីអនុវត្តបច្ចេកទេសនេះមានជម្រាលប្រហែល ១,៥ ទៅ ៣ ដឺក្រេ ចម្ងាយ ២គីឡូម៉ែត្រពីជើងភ្នំ។
ចំណែកសណ្តែកដីធ្វើការបុកដាំដោយមួយរន្ធដាក់ ៣ គ្រាប់សណ្តែកដី ក្នុងជម្រៅ ៣-៤ សង់ទីម៉ែត្រជាជួរ ដែលមានចន្លោះជួរ ៣០សង់ទីម៉ែត្រ និងពីគុម្ពមួយទៅគុម្ពមួយទៀតគឺ២០ សង់ទីម៉ែត្រ។ នៅលើផ្ទៃដី ១០,០០០ម៉ែត្រការ៉េ អ្នកប្រើប្រាស់ដី ប្រើគ្រាប់ពូជសណ្តែកដីអស់ ២០០ គីឡូក្រាម។
作者:
កញ្ញា អ៊ុំ សុវន្នី
日期:
05/05/2017
4.2 有关投入和成本计算的一般信息
具体说明成本和投入是如何计算的:
- 每个技术区域
注明尺寸和面积单位:
១ហិកតា
如果使用本地面积单位,注明转换系数为1公顷(例如1公顷=2.47英亩):1公顷=:
១ ហិកតា=១០០០០ម៉ែត្រការ៉េ
其它/国家货币(具体说明):
រៀល
如相关,注明美元与当地货币的汇率(例如1美元=79.9巴西雷亚尔):1美元=:
4000.0
注明雇用劳工的每日平均工资成本:
20000
4.3 技术建立活动
活动 | 时间(季度) | |
---|---|---|
1. | ភ្ជួរដីហាល | ខែមករា-មីនា |
2. | ជីករណ្តៅសម្រាប់ដាំកូនស្វាយចន្ទី | ខែកក្កដា |
3. | ដាក់ជី | ខែកក្កដា |
4. | ដាំសណ្តែកដី | ខែកក្កដា |
注释:
សណ្តែកដីដាំនៅខែវស្សា ហើយអាស្រ័យតែលើទឹកភ្លៀងទាំងស្រុង មិនមានប្រភពស្រោចស្រពនោះទេ។
4.4 技术建立所需要的费用和投入
对投入进行具体说明 | 单位 | 数量 | 单位成本 | 每项投入的总成本 | 土地使用者承担的成本% | |
---|---|---|---|---|---|---|
劳动力 | ភ្ជួរដីហាល | ហិកតា | 1.0 | 60000.0 | 60000.0 | 100.0 |
劳动力 | បុកដាំសណ្តែកដី | នាក់-ថ្ងៃ | 40.0 | 20000.0 | 800000.0 | 100.0 |
设备 | ជីករណ្តៅដាំស្វាយចន្ទី និងដាំកូនស្វាយចន្ទី | រណ្តៅ | 220.0 | 600.0 | 132000.0 | 100.0 |
设备 | ចបកាប់ | ផ្លែ | 10.0 | 35000.0 | 350000.0 | 100.0 |
设备 | កាំបិតធំ | កាំបិត | 5.0 | 50000.0 | 250000.0 | 100.0 |
设备 | ចបជីក | ចបជីក | 10.0 | 35000.0 | 350000.0 | 100.0 |
植物材料 | កូនស្វាយចន្ទី | ដើម | 220.0 | 3000.0 | 660000.0 | 100.0 |
植物材料 | ពូជសណ្តែកដី | គីឡូក្រាម | 200.0 | 4700.0 | 940000.0 | 100.0 |
肥料和杀菌剂 | ជីទ្រាប់បាត | គីឡូក្រាម | 25.0 | 3000.0 | 75000.0 | 100.0 |
技术建立所需总成本 | 3617000.0 | |||||
技术建立总成本,美元 | 904.25 |
注释:
ប្រើប្រាស់លុយដែលកម្ចីពីមីក្រូហិរញ្ញវត្ថុ។
4.5 维护/经常性活动
活动 | 时间/频率 | |
---|---|---|
1. | បាញ់ថ្នាំជំនួយចន្ទី (ជំនួយត្រួយ) និងបាញ់ថ្នាំកម្ចាត់សត្វល្អិត | ១ អាទិត្យបាញ់ម្តង |
2. | ដាក់ជីតាមគល់របស់ស្វាយចន្ទី | ០៦ ដងក្នុងមួយឆ្នាំ |
3. | ដកស្មៅនៅតាមគល់ស្វាយចន្ទី | ០៣ ដងក្នុងមួយឆ្នាំ |
4. | បាញ់ថ្នាំល្បាស់លើសណ្តែកដី(ជំនួយត្រួយ ស្លឹក) | ពេលសណ្តែកដីដុះបាន២០ថ្ងៃ |
5. | បាញ់ថ្នាំជំនួយផ្កា និងដើមសណ្តែកដី | ០៣ ដងក្នុងរយៈពេល ០៣ ខែនៃវដ្តដំណាំ |
6. | ដកស្មៅតាមដើមសណ្តែកដី | ០២ ដងក្នុងរយៈពេល ០៣ ខែនៃវដ្តដំណាំ |
7. | ប្រមូលផលសណ្តែកដី | ០៣ ខែក្រោយពេលដាំ |
8. | ប្រមូលផលគ្រាប់ស្វាយចន្ទី | ក្រោយអាយុបាន ៣ឆ្នាំ |
4.6 维护/经常性活动所需要的费用和投入(每年)
对投入进行具体说明 | 单位 | 数量 | 单位成本 | 每项投入的总成本 | 土地使用者承担的成本% | |
---|---|---|---|---|---|---|
劳动力 | បាញ់ថ្នាំជំនួយផ្លែ ស្លឹក និងបាញ់ថ្នាំកំចាត់សត្វល្អិត (ស្វាយចន្ទី) | ដង | 32.0 | 40000.0 | 1280000.0 | 100.0 |
劳动力 | ដាក់ជីតាមគល់ស្វាយចន្ទី | នាក់-ថ្ងៃ | 36.0 | 20000.0 | 720000.0 | 100.0 |
劳动力 | ដកស្មៅតាមគល់ស្វាយចន្ទី | នាក់-ថ្ងៃ | 45.0 | 20000.0 | 900000.0 | 100.0 |
劳动力 | បាញ់ថ្នាំសណ្តែកដីដើម្បីជំនួយស្លឹក | ដង | 3.0 | 40000.0 | 120000.0 | 100.0 |
设备 | ធុងបាញ់ថ្នាំប្រើដោយម៉ាស៊ីន | គ្រឿង | 1.0 | 400000.0 | 400000.0 | 100.0 |
设备 | ធុងបាញ់ថ្នាំប្រើដោយកម្លាំងដៃសប់ | គ្រឿង | 1.0 | 20000.0 | 20000.0 | 100.0 |
肥料和杀菌剂 | ថ្នាំជំនួយស្វាយចន្ទី | ប្រអប់ | 2.0 | 25000.0 | 50000.0 | 100.0 |
肥料和杀菌剂 | ថ្នាំជំនួយដើម ផ្កា (សណ្តែកដី) | ប្រអប់ | 1.0 | 25000.0 | 25000.0 | 100.0 |
肥料和杀菌剂 | ថ្នាំជំនួយដើមសណ្តែកដី | កញ្ចប់ | 10.0 | 2500.0 | 25000.0 | 100.0 |
施工材料 | ទិញតង់សម្រាប់ហាលគ្រាប់សណ្តែកដី | តង់ | 5.0 | 24000.0 | 120000.0 | 100.0 |
施工材料 | ទិញបាវច្រកគ្រាប់សណ្តែកដី | បាវ | 700.0 | 1000.0 | 700000.0 | 100.0 |
施工材料 | កញ្ឆេដាក់គ្រាប់សណ្តែកដី | កញ្ឆេ | 3.0 | 15000.0 | 45000.0 | 100.0 |
其它 | ដកស្មៅតាមដំណាំសណ្តែកដី | ដង | 20.0 | 20000.0 | 400000.0 | 100.0 |
其它 | ដកសណ្តែកដី | នាក់-ថ្ងៃ | 70.0 | 20000.0 | 1400000.0 | 100.0 |
其它 | វាយដើមសណ្តែកដីយកគ្រាប់ | នាក់-ថ្ងៃ | 60.0 | 20000.0 | 1200000.0 | 100.0 |
其它 | ជួលគេរោយសម្អាតយកគ្រាប់សណ្តែកដី | នាក់-ថ្ងៃ | 10.0 | 20000.0 | 200000.0 | 100.0 |
其它 | ជួយគេដើររើស ឬបេះគ្រាប់ស្វាយចន្ទី | គីឡូក្រាម | 1000.0 | 700.0 | 700000.0 | 100.0 |
技术维护所需总成本 | 8305000.0 | |||||
技术维护总成本,美元 | 2076.25 |
注释:
ការចំណាយនៃការថែទាំ ចំពោះស្វាយចន្ទី គឺគិតថ្លៃថែទាំក្នុងរយៈពេល ០១ឆ្នាំ រីឯសណ្តែកដីវិញគិតថ្លៃថែទាំងក្នុងរយៈពេល ០៣ខែនៃវដ្តដំណាំ។ ចំពោះស្វាយចន្ទីមិនទាន់ដល់អាយុប្រមូលផលបាននោះទេ ដូចនេះតម្លៃនៃកម្លាំងពលកម្មដើររើស ឬបេះគ្រាប់ស្វាយចន្ទី គិតនៅពេលដែលស្វាយចន្ទីអាយុបាន ៣ ឬ ៤ឆ្នាំ។ តម្លៃពលកម្មនៃការបេះគ្រាប់ស្វាយចន្ទី គឺកសិករបានដឹងតម្លៃពីកសិករផ្សេងទៀតដែលទទួលផលរួចហើយ។
4.7 影响成本的最重要因素
描述影响成本的最决定性因素:
ជាទូទៅចំណាយច្រើនក្នុងការបង្កើត និងថែទាំបច្ចេកទេសនេះ។ ស្វាយចន្ទី ០៣ ឆ្នាំទើបអាចទទួលបានផល ចំណែកសណ្តែកដី ០៣ខែ គឺអាចទទួលបានផល នៅពេលស្វាយចន្ទីទទួលផលជាទូទៅ គឺមិនអាចដាំសណ្តែកដីបន្តបានទៀតទេ។
5. 自然和人文环境
5.1 气候
年降雨量
- < 250毫米
- 251-500毫米
- 501-750毫米
- 751-1,000毫米
- 1,001-1,500毫米
- 1,501-2,000毫米
- 2,001-3,000毫米
- 3,001-4,000毫米
- > 4,000毫米
指定年平均降雨量(若已知),单位为mm:
1429.30
有关降雨的规范/注释:
បរិមាណទឹកភ្លៀងឆ្នាំ 2015 មាន 1429.3 ម.ម ឆ្នាំ 2014 មាន 1647.3 ម.ម។
注明所考虑的参考气象站名称:
ក្រសួងធនធានទឹក និងឩត្តុនិយម ឆ្នាំ២០១៥
农业气候带
- 半湿润
5.2 地形
平均坡度:
- 水平(0-2%)
- 缓降(3-5%)
- 平缓(6-10%)
- 滚坡(11-15%)
- 崎岖(16-30%)
- 陡峭(31-60%)
- 非常陡峭(>60%)
地形:
- 高原/平原
- 山脊
- 山坡
- 山地斜坡
- 麓坡
- 谷底
垂直分布带:
- 0-100 m a.s.l.
- 101-500 m a.s.l.
- 501-1,000 m a.s.l.
- 1,001-1,500 m a.s.l.
- 1,501-2,000 m a.s.l.
- 2,001-2,500 m a.s.l.
- 2,501-3,000 m a.s.l.
- 3,001-4,000 m a.s.l.
- > 4,000 m a.s.l.
说明该技术是否专门应用于:
- 不相关
关于地形的注释和进一步规范:
ទីតាំងអនុវត្តន៍បច្ចេកទេសជាជម្រាលជិតជើងភ្នំ មានចង្ងាយពីជើងភ្នំ ០២គីឡូម៉ែត្រ។
5.3 土壤
平均土层深度:
- 非常浅(0-20厘米)
- 浅(21-50厘米)
- 中等深度(51-80厘米)
- 深(81-120厘米)
- 非常深(> 120厘米)
土壤质地(表土):
- 细粒/重质(粘土)
土壤质地(地表以下> 20厘米):
- 细粒/重质(粘土)
表土有机质:
- 中(1-3%)
如有可能,附上完整的土壤描述或具体说明可用的信息,例如土壤类型、土壤酸碱度、阳离子交换能力、氮、盐度等。:
ដីស្រទាប់ខាងលើជាដីគ្រួសពណ៌ខ្មៅ ដីស្រទាប់ខាងក្នុងជាដីក្រហម តែអត់មានគ្រួសទេ។
5.4 水资源可用性和质量
地下水位表:
< 5米
地表水的可用性:
匮乏/没有
水质(未处理):
仅供农业使用(灌溉)
水的盐度有问题吗?:
否
该区域正在发生洪水吗?:
否
关于水质和水量的注释和进一步规范:
ពឹងលើទឹកភ្លៀងទាំងស្រុង។
5.5 生物多样性
物种多样性:
- 低
栖息地多样性:
- 低
5.6 应用该技术的土地使用者的特征
定栖或游牧:
- 定栖的
生产系统的市场定位:
- 商业/市场
非农收入:
- 收入的10-50%
相对财富水平:
- 平均水平
个人或集体:
- 个人/家庭
机械化水平:
- 手工作业
- 机械化/电动
性别:
- 女人
土地使用者的年龄:
- 中年人
说明土地使用者的其他有关特征:
អាយុ ៤១ឆ្នាំ
5.7 应用该技术的土地使用者使用的平均土地面积
- < 0.5 公顷
- 0.5-1 公顷
- 1-2 公顷
- 2-5公顷
- 5-15公顷
- 15-50公顷
- 50-100公顷
- 100-500公顷
- 500-1,000公顷
- 1,000-10,000公顷
- > 10,000公顷
这被认为是小规模、中规模还是大规模的(参照当地实际情况)?:
- 中等规模的
注释:
កសិករនេះមាន៖
ដីដាំស្វាយចន្ទី ១០ ហិកតា
ដីដាំចេក ១៤ ហិកតា
ដីភូមិ ទំហំ ២៨០ ម៉ែត្រការ៉េ( ទទឹង ៧ម៉ែត្រ បណ្តោយ ៤០ម៉ែត្) ដីទុកចោលជាដីភូមិ
5.8 土地所有权、土地使用权和水使用权
土地所有权:
- 个人,有命名
土地使用权:
- 个人
用水权:
- 自由进入(无组织)
- ពឹងលើទឹកភ្លៀង
5.9 进入服务和基础设施的通道
健康:
- 贫瘠
- 适度的
- 好
教育:
- 贫瘠
- 适度的
- 好
技术援助:
- 贫瘠
- 适度的
- 好
就业(例如非农):
- 贫瘠
- 适度的
- 好
市场:
- 贫瘠
- 适度的
- 好
能源:
- 贫瘠
- 适度的
- 好
道路和交通:
- 贫瘠
- 适度的
- 好
饮用水和卫生设施:
- 贫瘠
- 适度的
- 好
金融服务:
- 贫瘠
- 适度的
- 好
6. 影响和结论性说明
6.1 该技术的现场影响
社会经济效应
生产
作物生产
注释/具体说明:
ពីមុនគាត់ដាំដំណាំតែមួយមុខដូចជាចេក ដំឡូងមី ឬសណ្តែកសៀង តែឥឡូវគាត់ដាំដំណាំ២ មុខជាពិសេសការដាំសណ្តែកដីបាន ២ដងនៅក្នុងមួយឆ្នាំ ហើយគាត់ទទួលបានទិន្នផលខ្ពស់។
作物质量
注释/具体说明:
ដំណាំឯកវប្បកម្ម គឺងាយប្រឈមនឹងការកើតនូវជំងឺដែលធ្វើឱ្យដំណាំមានគុណភាពទាប(ឧទាហរណ៍៖ ដំណាំចេកជាញឹកញាប់ជួប្រទះនូវសត្វក្រា ) ដូចនេះការដាំដំណាំ ២ប្រភេទដូចជា ស្វាយចន្ទី និងសណ្តែកដីក៏ជាយន្តការដែលផ្តល់នូវអត្ថប្រយោជន៍ក្នុងការកំណត់នូវចលនា (ឧ. ការកែប្រែសុខុមាកាស/មីក្រូអាកាសធាតុ)។
生产故障风险
注释/具体说明:
តាមរយៈការអនុវត្តការដាំដំណាំចន្លោះ គឺមានដំណាំថែមមួយប្រភេទទៀតត្រូវបានដាំនៅចន្លោះដើមឈើលើផ្ទៃដីកសិកម្មតែមួយ។
产品多样性
注释/具体说明:
គាត់ដាំដំណាំ ២ប្រភេទនៅលើដីតែមួយ។
土地管理
注释/具体说明:
ការដាំដំណាំចន្លោះអាចជួយបង្ការការសឹករេចរិលដីពីការហូរច្រោះដោយសារទឹក។ លើសពីនេះទៅទឿតវាកាត់បន្ថយការដុះលូតលាស់របស់ស្មៅចង្រៃ។
收入和成本
农业投入费用
注释/具体说明:
ការដាំដំណាំច្រើនជាងមួយប្រភេទចំណាយជីអស់ច្រើន កម្លាំងពលកម្ម ថ្នាំកំចាត់សត្វល្អិត។ល។ ប្រសិនប្រៀបធៀបជាមួយដំណាំឯកវប្បកម្ម។
农业收入
注释/具体说明:
ស្វាយចន្ទី និងសណ្តែកដីមានទីផ្សារល្អជាងដំណាំចេកផងដែរ។ អាស្រ័យដោយសណ្តែកដីដាំនៅចន្លោះស្វាយចន្ទី ដូចនេះកសិករទទួលបានប្រាក់ចំណូលមុនពេលដែលស្វាយចន្ទីផ្តល់ផល(មុនស្វាយចន្ទីអាយុបាន ៣ឆ្នាំ)។
收入来源的多样性
经济差异
工作量
注释/具体说明:
អ្នកប្រើប្រាស់ដីត្រូវធ្វើការថែទាំទាំងដំណាំសណ្តែកដី និងស្វាយចន្ទីទៅលើការដាក់ជី បាញ់ថ្នាំកំចាត់សត្វល្អិត ត្រួតពិនិត្យប្រសិនមានជំងឺ ឬសត្វល្អិតកើតឡើងនៅដំណាក់កាលផ្សេងៗនៃការលូតលាស់របស់ដំណាំ។
社会文化影响
食品安全/自给自足
注释/具体说明:
សណ្តែកដីអាចផ្តល់ទិន្នផលនៅក្នុងរយៈពេលខ្លីមុនពេលដែលដើមស្វាយចន្ទីផ្តល់ផល។
健康状况
注释/具体说明:
ផ្តល់នូវសារធាតុចិញ្ចឹមច្រើនប្រភេទដែលមកពីផលិផលខុសៗគ្នាដែលមានប្រយោជន៍ដល់សុខភាពរបស់មនុស្ស។
文化机会
注释/具体说明:
អ្នកប្រើប្រាស់ដីជាច្រើនបានរៀនសូត្រពីគ្នាទៅវិញទៅមកពីការអនុវត្តន៍ប្រព័ន្ធកសិរុក្ខកម្ម។ ប្រព័ន្ធនេះមានភាពពេញនិយមនៅតំបន់ខ្ពង់រាបក្នុងខេត្តព្រះវិហារ។
SLM/土地退化知识
注释/具体说明:
អ្នកប្រើប្រាស់ដីបានយល់ពីអត្ថប្រយោជន៍ការដាំដំណាំនៅចន្លោះដើមឈើមិនទុកចន្លោះទំនេរ ឬមិនទុកដីដោយមិនមានដំណាំអ្វីសោះ។ ការដាំសណ្តែកដីអាចបង្កាការសឹករេចរិលដីដោយសារទឹក និងបង្កើនជីជាតិដីតាមរយៈកាកសំណល់ដើមសណ្តែកដី។
冲突缓解
注释/具体说明:
មិនធ្លាប់មានជម្លោះជាមួយកសិករផ្សេងៗនោះទេ។ កសិករនៅតំបន់នោះចេះចែករំលែកចំណេះដឹងឱ្យគ្នាទៅវិញទៅមក។
生态影响
土壤
土壤水分
注释/具体说明:
សណ្តែកដី និងដើមស្វាយចន្ទីជាដំណាំជួយគ្របដី កាត់បន្ថយរំហួតទៅក្នុងបរិយាកាស និងរក្សាដីឱ្យមានសំណើម។
土壤覆盖层
注释/具体说明:
ដោយសារតែដំណាំសណ្តែកដី គ្របដីនៅចន្លោះស្វាយចន្ទី។
土壤压实
注释/具体说明:
កាកសំណល់សណ្តែកដី គឺជួយឱ្យដីធូរ។
土壤有机物/地下C
注释/具体说明:
កាកសំណល់សណ្តែកដី គឺជាជីស្រស់មួយដ៏ល្អ និងនៅពេលវារលួយវាក្លាយជាសារធាតុសរីរាង្គដែលមានប្រយោជន៍ក្នុងការធ្វើឱ្យដីមានជីជាតិប្រសើរឡើង និងបង្កើនភាវៈរស់នៅក្នុងដី។
生物多样性:植被、动物
植物多样性
注释/具体说明:
មានដំណាំច្រើនប្រភេទលើសពីមួយ (សណ្តែកដី និងដើមស្វាយចន្ទី)។
外来入侵物种
注释/具体说明:
មានជំងឺដែលមិនស្គាល់ឈ្មោះកើតឡើងលើដំណាំចេកវាធ្វើឱ្យស្លឹកចេកទៅជាពណ៌លឿង។ វាប្រហែលកើតមកពីពពួកវីរុស។
有益物种
注释/具体说明:
សម្បូរភាវៈរស់នៅក្នុងដីដូចជា៖ ជន្លេន ស្រមោច សត្វកណ្តៀត ។ល។ ដោយសារដីសម្បូរទៅដោយសារធាតុសរីរាង្គដែលកើតពីការរលួយនៃកាកសំណល់សណ្តែកដី។
害虫/疾病控制
注释/具体说明:
កាត់បន្ថយកត្តាសត្វចង្រៃ និងជំងឺផ្សេងៗនៅលើដំណាំ ដោយសារតែយន្តការដ៏មានអត្ថប្រយោជន៍នៃចលនានៅក្នុងដី និងសុខុមាកាស/មីក្រូអាកាសធាតុ តាមរយៈដាំសណ្តែកដីនៅចន្លោះស្វាយចន្ទី។
6.3 技术对渐变气候以及与气候相关的极端情况/灾害的暴露和敏感性(土地使用者认为的极端情况/灾害)
渐变气候
渐变气候
季节 | 增加或减少 | 该技术是如何应对的? | |
---|---|---|---|
年温度 | 增加 | 适度 | |
季节性温度 | 湿季/雨季 | 增加 | 好 |
季节性温度 | 旱季 | 增加 | 适度 |
年降雨量 | 增加 | 适度 | |
季雨量 | 湿季/雨季 | 减少 | 适度 |
注释:
ភ្លៀងមិនទៀងទាត់ ពេលខ្លះច្រើនពេក ពេលខ្លះរាំង។ សណ្តែកដីត្រូវដាំនៅខែមានភ្លៀងធ្លាក់។
6.4 成本效益分析
技术收益与技术建立成本相比如何(从土地使用者的角度看)?
短期回报:
积极
长期回报:
非常积极
技术收益与技术维护成本/经常性成本相比如何(从土地使用者的角度看)?
短期回报:
积极
长期回报:
非常积极
6.5 技术采用
- > 50%
在所有采用这项技术的人当中,有多少人是自发的,即未获得任何物质奖励/付款?:
- 91-100%
6.6 适应
最近是否对该技术进行了修改以适应不断变化的条件?:
否
6.7 该技术的优点/长处/机会
土地使用者眼中的长处/优势/机会 |
---|
ទទួលបានប្រាក់ចំណូលបន្ថែមពីការដាំសណ្តែកដីដែលអាចប្រមូល ផលបានក្រោយដាំដុះរយៈពេល ០៣ខែ |
ផ្តល់ចំណូលបន្ថែមមុនពេលទទួលផលពីស្វាយចន្ទីសម្រាប់ដោះស្រាយប្រាក់ចំណាយបន្តក្នុងការថែទាំដំណាំ និងជីវភាពប្រចាំថ្ងៃ |
编制者或其他关键资源人员认为的长处/优势/机会 |
---|
ដំណាំសណ្តែកដីជាដំណាំអាយុកាលខ្លីអាចប្រមូលផលក្នងរយៈពេល ០៣ខែ |
ដាំដំណាំនៅចន្លោះដីទំនេរ ជួយដីកុំឱ្យហូរច្រោះដោយសារទឹកទឹកភ្លៀង និងខ្យល់ |
សណ្តែកដីជាដំណាំជួយឱ្យដីមានជីជាតិនិងជួយឱ្យដីធូរជាងមុនតាមរយៈការភ្ជួរលប់ដើមសណ្តែកដីនៅពេលដែលប្រមូលផលរួចហើយ |
6.8 技术的弱点/缺点/风险及其克服方法
土地使用者认为的弱点/缺点/风险 | 如何克服它们? |
---|---|
ចំណាយកម្លាំងពលកម្មច្រើនក្នុងការថែទាំ(ដង្កូវ) បាញ់ថ្នាំ ជំនួយត្រួយ ផ្កា ជាដើម | ជួលកម្លាំងពលកម្ម |
编制者或其他关键资源人员认为的弱点/缺点/风险 | 如何克服它们? |
---|---|
ការដាំដុះពឹងផ្អែកទៅលើទឹកភ្លៀងទាំងស្រុង | ជីកអណ្តូង ឬជីកស្រះសម្រាប់ស្តុកទឹកដែលបង្ការនូវហានិភ័យដល់ដំណាំពេលរាំងភ្លៀង |
ដាំដំណាំអាយុកាលខ្លីដូចជាសណ្តែកនៅពេលដែលស្វាយចន្ទីមិនទាន់ធំក្នុងយៈពេល ០៣ ឬ ០៤ ឆ្នាំ ហើយមិនអាចដាំបន្តទៀតបានទេនៅពេលស្វាយចន្ទីលូតលាស់គ្របម្លប់ជិត | ដាំដំណាំមិនត្រូវការពន្លឺព្រះអាទិត្យខ្លាំងដូចជាល្មៀត ឬរំដេងជាដើម។ល។ |
7. 参考和链接
7.1 信息的方法/来源
- 实地考察、实地调查
- 与土地使用者的访谈
០២ នាក់
- 与SLM专业人员/专家的访谈
០៤ នាក់
- 根据报告和其他现有文档进行编译
៩
(现场)数据是什么时候汇编的?:
05/05/2017
7.2 参考可用出版物
标题、作者、年份、ISBN:
Cambodian Agricultural Research and Development Institute. (2006). Farmer Notes. Peanut growing technology., Year 5th,.
可以从哪里获得?成本如何?
Cambodian Agricultural Research and Development Institute. Free of charge
标题、作者、年份、ISBN:
MoE. (2016). Agroforestry System “ Enhancing Climate Change Resilience of Rural Communities Living in Protected Areas in Cambodia .”
可以从哪里获得?成本如何?
Ministry of Environment, Cambodia. Free of charge
标题、作者、年份、ISBN:
Royal University of Agriculture. (2006). cashew tree management. In Khmer.
可以从哪里获得?成本如何?
Royal University of Agriculture. Mr. Khoun Eang and Mr. Pagnasoley. Free of charge
7.3 链接到网络上的相关信息
标题/说明:
Agritoday. (2016). Peanut
URL:
Retrieved October 30, 2017, from http://agritoday.com/techniques/article/1413.html
标题/说明:
Agritoday. (2017). តម្លៃគ្រាប់ស្វាយចន្ទីស្រស់បានកើនឡើងប្រមាណ ៣០ភាគរយ
URL:
Retrieved October 30, 2017, from http://agritoday.com/news/article/2677.html
标题/说明:
Chouk Khmer. (2017). Cashew trees
URL:
Retrieved October 30, 2017, from https://choukhmer.wordpress.com/2010/12/10/cashew-tree/
标题/说明:
Reaksmey Kampuchea Newspaper. (2017). បច្ចេកទេសដាំសណ្តែកដី
URL:
Retrieved October 30, 2017, from http://www.rasmeinews.com/បច្ចេកទេសដាំសណ្តែកដី/
标题/说明:
Saang. (2017). Cashew crop
URL:
Retrieved October 30, 2017, from https://sroksaang.blogspot.com/2015/02/blog-post_20.html
标题/说明:
Yayo. (2016). ការដាំសណ្តែកដីតាមបែបធម្មជាតិ
URL:
Retrieved October 30, 2017, from http://vayofm.com/news/detail/60014.html
链接和模块
全部展开 全部收起链接
无链接
模块
无模块