技术

ប្រព័ន្ធបូមទឹកស្វ័យប្រវត្តិដោយប្រើកម្លាំងទឹកហូរសម្រាប់ប្រើប្រាស់ក្នុងផ្ទះនិងកសិកម្ម [柬埔寨]

បូមទឹកស្វ័យប្រវត្តិ

technologies_2136 - 柬埔寨

完整性: 90%

1. 一般信息

1.2 参与该技术评估和文件编制的资源人员和机构的联系方式

关键资源人

ប្រធានទទួលបន្ទុករួមការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកព្រែកប្រសព្វ:
土地使用者:

ប្រុស ហ៊ួ

កសិករ

柬埔寨

ភ្នាក់ងារផ្សព្វផ្សាយឃុំនៅសាលាឃុំសោប:

សុភ័ក្រ សុង

សាលាឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

柬埔寨

ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកសំបូរ:
有助于对技术进行记录/评估的项目名称(如相关)
Scaling-up SLM practices by smallholder farmers (IFAD)
有助于对技术进行记录/评估的机构名称(如相关)
Royal University of Agriculture (RUA) - 柬埔寨

1.3 关于使用通过WOCAT记录的数据的条件

编制者和关键资源人员接受有关使用通过WOCAT记录数据的条件。:

1.4 所述技术的可持续性声明

这里所描述的技术在土地退化方面是否存在问题,导致无法被认为是一种可持续的土地管理技术?:

注释:

ឧបករណ៍នេះអាចប្រើដោយមិនត្រូវការម៉ូទ័រ ឬម៉ាស៊ីនអ្វីទាំងអស់ ដោយត្រូវការតែកម្លាំងទឹកហូរប៉ុណ្ណោះ និងអាចប្រើបានច្រើនឆ្នាំមិនចាំបាច់ត្រូវការថែទាំច្រើនទៀតផង។

2. SLM技术的说明

2.1 技术简介

技术定义:

ឧបករណ៍នេះអាចបូមទឹកដោយស្វ័យប្រវត្តិមិនត្រូវការឥន្ធនៈ មិនពិបាកថែទាំ ហើយអាចទាញយកទឹកទៅប្រើប្រាស់នៅរយៈកម្ពស់ខ្ពស់ (អាស្រ័យតាមទំហំទុយោទឹកចេញ) សម្រាប់គ្រួសារ ចិញ្ចឹមសត្វ និងស្រោចស្រពដំណាំយ៉ាងងាយស្រួល។

2.2 技术的详细说明

说明:

ប្រព័ន្ធបូមទឹកស្វ័យប្រវត្តិដើរដោយកម្លាំងទឹកហូរ គឺជាឧបករណ៍បូមទឹក ដែលត្រូវបានគេប្រើប្រាស់ជាច្រើនឆ្នាំមកហើយនៅអឺរ៉ុប និងមួយភាគតូចនៅអាស៊ី តែវាត្រូវបានបាត់បង់ហើយក្រោយមកដោយសារតែតម្រូវការចាំបាច់ព្រោះវាដំណើរការអាស្រ័យតែលើកម្លាំងទឹកហូរ និងមិនត្រូវការការថែទាំច្រើនដែលបណ្តាលឱ្យមានការប្រើប្រាស់បច្ចេកទេសនេះឡើងវិញ (ACF, 2009)។ តាមរយៈការរៀបរាប់បានបង្ហាញថាវាមិនត្រូវការកម្លាំងម៉ាស៊ីន ចំហេះប្រេងឥន្ធនៈ និងពុំចាំបាច់ត្រូវការកម្លាំងពលកម្មច្រើនក្នុងពេលប្រើប្រាស់ ឬការថែទាំនោះទេ។ ដោយឃើញពីអត្ថប្រយោជន៍ខាងលើ កសិករមួយរូបឈ្មោះ ប្រុស ហ៊ួ ដែលរស់នៅក្នុងភូមិសោបក្រោម ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានដំឡើងឧបករណ៍នេះដំបូងគេបង្អស់។ លោកបានមានប្រសាសន៍ថា គាត់ត្រូវចំណាយថ្លៃដើមក្នុងការសាងសង់រហូតដល់ទៅ ១៥០០ ដុល្លារ ដោយអាស្រ័យទៅលើប្រភេទនៃសម្ភារៈឬវត្ថុធាតុដើមសម្រាប់សាងសង់ (គាត់ប្រើប្រភេទបំពង់ដែក និងទុយោសម្រាប់ភ្ជាប់ដែលមានគុណភាពល្អ) ប៉ុន្តែវាមានអាយុកាលប្រើប្រាស់វែងរហូតដល់ទៅ ២០-៣០ឆ្នាំ និងមិនមានផលប៉ះពាល់ដល់បរិស្ថានឡើយ ដោយសារវាមិនមានបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស។

ឧបករណ៍បូមទឹកនេះត្រូវបានដំឡើងនៅទំនប់ស្រែងៀត ជាទីតាំងដែលមានចរន្តទឹកស្ទឹងហូរជាប្រចាំពេញមួយឆ្នាំ។ ចំពោះការដំឡើង កសិករបានសង់ទំនប់ស្ទាក់ទឹកធ្វើពីបេតុង និងចាក់បេតុងធ្វើជាទម្រកល់ឧបករណ៍បូមនៅផ្នែកខាងក្រោមខ្សែទឹកក្នុងរយៈកម្ពស់ ១,៥ម៉ែត្រ ធៀបទៅនឹងចំណុចភ្ជាប់ទុយោពីទំនប់ស្ទាក់ទឹកមក។ កសិករប្រើទុយោដែកមុខកាត់ទំហំ ១១៤មីលីម៉ែត្រ ប្រវែង ១២ម៉ែត្រ (ចំងាយពីចំណុចឧបករណ៍បូមទៅទំនប់ស្ទាក់ទឹក)។ ចេញពីឧបករណ៍បូម គាត់ប្រើទុយោនាំទឹកចេញទំហំមុខកាត់ ៣០មីលីម៉ែត្រ (ទុយោនេះត្រូវតែតូចជាងទុយោ ឬបំពង់នាំទឹកចូលទៅឧបករណ៍បូម) សម្រាប់នាំទឹកទៅកន្លែងប្រើប្រាស់។ ឧបករណ៍បូមនេះដំណើរការដោយកម្លាំងទឹកហូរ ដែលទាញយកទឹកពីទំនប់តាមបំពង់ដែក និងប្រើកម្លាំងសម្ពាធខ្យល់នៃបំពង់រុញទឹកតាមទុយោតូចនាំទឹកទៅកាន់កន្លែងប្រើប្រាស់ ដែលមានចម្ងាយប្រហែល ៦០០ម៉ែត្រ និងកម្ពស់ប្រហែល ៨ម៉ែត្រ។ ឧបករណ៍បូមទឹកស្វ័យប្រវត្តិនេះមានសមត្ថភាពបូមទឹកបាន ១,៥ម៉ែត្រត្រីគុណ ក្នុងមួយម៉ោង ធ្វើការពេញ ២៤ម៉ោងជារៀងរាល់ថ្ងៃ និងអាចបូមទឹកបានរហូតដល់កម្ពស់ ២០ម៉ែត្រ។

ទឹកដែលបូមបានពីឧបករណ៍ ត្រូវរក្សាទុកក្នុងអាងចំនួន ២ ដែលអាងនីមួយៗមានចំណុះប្រមាណជា ៤,៧ម៉ែត្រត្រីគុណ បរិមាណនេះអាចប្រើប្រាស់បានសម្រាប់ក្នុងផ្ទះ សម្រាប់ការចិញ្ចឹមមាន់ចំនួន ១០០ក្បាល និងសម្រាប់ស្រោចស្រពផ្ទៃដីកសិកម្មដល់ទៅ ៥ ហិកតា។ គុណសម្បត្តិមួយទៀតនៃប្រព័ន្ធនេះ គឺមិនមានផលប៉ះពាល់ដល់បរិមាណទឹក ឬធ្វើឱ្យកង្វក់ដល់ខ្សែទឹកខាងក្រោមនោះទេ ព្រោះប្រព័ន្ធនេះបានទាញទឹកយកមកប្រើតែប្រហែលជា ២០-៣០%នៃទំនប់ប៉ុណ្ណោះ ចំណែក ៨០-៧០%ទៀត គឺហូរទៅខ្សែទឹកខាងក្រោមជាធម្មតា កត្តានេះមិនបង្កឱ្យមានជម្លោះដណ្តើមទឹករវាងអ្នកនៅខ្សែទឹកខាងលើ និងអ្នកប្រើប្រាស់ទឹកនៅខ្សែទឹកខាងក្រោមនោះទេ។

2.3 技术照片

2.4 技术视频

注释、简短说明:

មិនមាន

摄影师的名字:

មិនមាន

2.5 已应用该技术的、本评估所涵盖的国家/地区/地点

国家:

柬埔寨

区域/州/省:

ភូមិសោបក្រោម ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

具体说明该技术的分布:
  • 适用于特定场所/集中在较小区域
注释:

ប្រព័ន្ធបូមទឹកនេះត្រូវបានដំឡើងនៅលើទំនប់ស្រែងៀតស្ថិតនៅក្នុងភូមិសោបក្រោម ខេត្តក្រចេះ។

2.6 实施日期

注明实施年份:

2015

2.7 技术介绍

详细说明该技术是如何引入的:
  • 通过土地使用者的创新
  • 在实验/研究期间
  • ស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណែត
注释(项目类型等):

កសិករបង្កើតឧបករណ៍នេះដោយខ្លួនឯងតាមរយៈការស្វែងយល់បន្ថែមពីប្រព័ន្ធ YouTube។

3. SLM技术的分类

3.1 该技术的主要目的

  • 改良生产
  • 减少、预防、恢复土地退化
  • 降低灾害风险
  • 适应气候变化/极端天气及其影响
  • 创造有益的经济影响

3.2 应用该技术的当前土地利用类型

水道、水体、湿地

水道、水体、湿地

  • 池塘、大坝
主要产品/服务:

ទំនប់ទឹកស្រែងៀតមានទឹកទាំងរដូវប្រាំង និងរដូវវស្សា

注释:

ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ: 1
សូមបញ្ជាក់: ដាំដំណាំស្វាយ និងមានដំណាំប្រចាំឆ្នាំជាបន្តបន្ទាប់ដូចជា សណ្តែកកួរ ត្រសក់ សាឡាដ ត្រកួនជាដើម។

3.4 供水

该技术所应用土地的供水:
  • 混合雨水灌溉
注释:

ជាធម្មតាប្រើទឹកដែលបានពីប្រព័ន្ធបូមទឹកស្វ័យប្រវត្តិ តែនៅពេលមានភ្លៀងធ្លាក់មិនត្រូវការជំនួយពីឧបករណ៍បូមនោះទេ។

3.5 该技术所属的SLM组

  • 灌溉管理(包括供水、排水)
  • 引水和排水

3.6 包含该技术的可持续土地管理措施

结构措施

结构措施

  • S7:集水/供水/灌溉设备

3.7 该技术强调的主要土地退化类型

水质恶化

水质恶化

  • Ha:干旱化

3.8 防止、减少或恢复土地退化

具体数量名该技术与土地退化有关的目标:
  • 减少土地退化
注释:

ដោយប្រើប្រាស់ប្រព័ន្ធនេះអាចទទួលបានទឹកប្រើប្រាស់គ្រប់គ្រាន់ដែលអាចដាំដុះបានតាមទីជម្រាលដើម្បីកាត់បន្ថយការហូរច្រោះ និងស្តារជីជាតិឡើងវិញបានមួយផ្នែកផងដែរ។

4. 技术规范、实施活动、投入和成本

4.1 该技术的技术图纸

技术规范(与技术图纸相关):

ទីតាំងដែលអាចឱ្យប្រព័ន្ធដំណើរការបាន គឺត្រូវមានប្រភពទឹកហូរធម្មជាតិដែលមានកម្ពស់យ៉ាងតិច ១,៥ម៉ែត្រ ប្រៀបនឹងទីតាំងដាក់ឧបករណ៍បូម។ បន្ទាប់មកយកទុយោទំហំ ១១៤មីលីម៉ែត្រ តភ្ជាប់ពីទឹកមកបេតុងចំនួន ២ដើម ដែលមានចំងាយប្រវែង ១២ម៉ែត្រ។ សម្រាប់ទុយោដែលត្រូវរាយនៅខាងក្រោមដីទៅតំបន់ដែលប្រើប្រាស់នោះ គឺមានទំហំមុខកាត់ ៣០មីលីម៉ែត្រ។ ចំណែកចម្ងាយពីឧបករណ៍បូមទៅតំបន់ដែលប្រើប្រាស់ គឺប្រវែង ៦១២ម៉ែត្រ ហើយកន្លែងដែលប្រើប្រាស់ទឹកនោះបើធៀបទៅនឹងក្បាលស្នប់បូម គឺមានកម្ពស់ ៨ម៉ែត្រ។ ទុយោបង្ហូរមួយអាចទាញទឹកបាន ១,៥ម៉ែត្រគូប ក្នុងមួយម៉ោង ហើយទឹកអាចបូមបានកម្ពស់រហូតដល់ ២០ម៉ែត្រ។

作者:

កញ្ញា អ៊ុំ សុវណ្ណនី និងកញ្ញា បេ ហ្គេចគីម

日期:

12/04/2017

4.2 有关投入和成本计算的一般信息

具体说明成本和投入是如何计算的:
  • 每个技术单元
指定单位:

ឧបករណ៍បូមទឹកដោយស្វ័យប្រវត្តិ

指定单位面积(如相关):

កន្លែងដំឡើងឧបករណ៍៖ ១ ម៉ែត្រការ៉េ

其它/国家货币(具体说明):

រៀល

如相关,注明美元与当地货币的汇率(例如1美元=79.9巴西雷亚尔):1美元=:

4000.0

注明雇用劳工的每日平均工资成本:

20000រៀល

4.3 技术建立活动

活动 时间(季度)
1. ទិញសម្ភារៈ រដូវប្រាំង
2. រៀបចំឧបករណ៍ រដូវប្រាំង
3. ដំឡើងឧបករណ៍ រដូវប្រាំង
4. រៀបប្រព័ន្ធទឹកសម្រាប់ដាំដំណាំ រដូវប្រាំង

4.4 技术建立所需要的费用和投入

对投入进行具体说明 单位 数量 单位成本 每项投入的总成本 土地使用者承担的成本%
劳动力 ថ្លៃបង្កើតសរុបរួមកម្លាំងពលកម្មដោយខ្លួនឯង និងសម្ភារសម្រាប់បង្កើត សរុប 1.0 6000000.0 6000000.0 100.0
技术建立所需总成本 6000000.0
技术建立总成本,美元 1500.0

4.5 维护/经常性活动

活动 时间/频率
1. បើកប្រើប្រចាំថ្ងៃ រៀងរាល់ថ្ងៃ
2. ប្តូរស្បែកក្នុងឧបករណ៍បូម មួយឆ្នាំម្តង

4.6 维护/经常性活动所需要的费用和投入(每年)

对投入进行具体说明 单位 数量 单位成本 每项投入的总成本 土地使用者承担的成本%
劳动力 ប្តូរស្បែកក្នុងឧបករណ៍បូម សរុប 1.0 100000.0 100000.0 100.0
技术维护所需总成本 100000.0
技术维护总成本,美元 25.0
如果土地使用者负担的费用少于100%,请注明由谁负担其余费用:

សម្រាប់ការជួសជុល គឺមួយឆ្នាំប្តូរតែស្បែករបស់ឧបករណ៍តែប៉ុណ្ណោះ ហើយចំណាយអស់តែ ២៥ ដុល្លារ។

4.7 影响成本的最重要因素

描述影响成本的最决定性因素:

សម្ភារៈសាងសង់ និងទុយោដែលត្រូវប្រើច្រើនដោយសារពីទីតាំងបូមទឹកទៅកន្លែងប្រើប្រាស់ គឺនៅឆ្ងាយ។

5. 自然和人文环境

5.1 气候

年降雨量
  • < 250毫米
  • 251-500毫米
  • 501-750毫米
  • 751-1,000毫米
  • 1,001-1,500毫米
  • 1,501-2,000毫米
  • 2,001-3,000毫米
  • 3,001-4,000毫米
  • > 4,000毫米
指定年平均降雨量(若已知),单位为mm:

1138.20

有关降雨的规范/注释:

បរិមាណទឹកភ្លៀងនៅឆ្នាំ ២០១៥ គឺ ១១៣៨.២ មម ឆ្នាំ ២០១៤ គឺ ១៦៩៦.៥ មម និងឆ្នាំ ២០១៣ គឺ ១៦៦១.៨ មម។

注明所考虑的参考气象站名称:

ក្រសួងធនធានទឹក និងឧតុនិយមឆ្នាំ (២០១៥)

农业气候带
  • 半湿润

5.2 地形

平均坡度:
  • 水平(0-2%)
  • 缓降(3-5%)
  • 平缓(6-10%)
  • 滚坡(11-15%)
  • 崎岖(16-30%)
  • 陡峭(31-60%)
  • 非常陡峭(>60%)
地形:
  • 高原/平原
  • 山脊
  • 山坡
  • 山地斜坡
  • 麓坡
  • 谷底
垂直分布带:
  • 0-100 m a.s.l.
  • 101-500 m a.s.l.
  • 501-1,000 m a.s.l.
  • 1,001-1,500 m a.s.l.
  • 1,501-2,000 m a.s.l.
  • 2,001-2,500 m a.s.l.
  • 2,501-3,000 m a.s.l.
  • 3,001-4,000 m a.s.l.
  • > 4,000 m a.s.l.
说明该技术是否专门应用于:
  • 凹陷情况

5.3 土壤

平均土层深度:
  • 非常浅(0-20厘米)
  • 浅(21-50厘米)
  • 中等深度(51-80厘米)
  • 深(81-120厘米)
  • 非常深(> 120厘米)
土壤质地(表土):
  • 粗粒/轻(砂质)
土壤质地(地表以下> 20厘米):
  • 中粒(壤土、粉土)
表土有机质:
  • 高(>3%)

5.4 水资源可用性和质量

地下水位表:

5-50米

地表水的可用性:

水质(未处理):

仅供农业使用(灌溉)

水的盐度有问题吗?:

该区域正在发生洪水吗?:

5.5 生物多样性

物种多样性:
栖息地多样性:

5.6 应用该技术的土地使用者的特征

定栖或游牧:
  • 定栖的
生产系统的市场定位:
  • 商业/市场
非农收入:
  • 收入的10-50%
相对财富水平:
  • 平均水平
个人或集体:
  • 个人/家庭
机械化水平:
  • 机械化/电动
性别:
  • 男人
土地使用者的年龄:
  • 中年人

5.7 应用该技术的土地使用者使用的平均土地面积

  • < 0.5 公顷
  • 0.5-1 公顷
  • 1-2 公顷
  • 2-5公顷
  • 5-15公顷
  • 15-50公顷
  • 50-100公顷
  • 100-500公顷
  • 500-1,000公顷
  • 1,000-10,000公顷
  • > 10,000公顷
这被认为是小规模、中规模还是大规模的(参照当地实际情况)?:
  • 中等规模的
注释:

ខ្នាតមធ្យមដោយសារគាត់មានដីទំហំ ៣០ហិកតា និងមានអ្នកមានដីច្រើនរហូតដល់ ៥០ហិកតា។

5.8 土地所有权、土地使用权和水使用权

土地所有权:
  • 社区/村庄
土地使用权:
  • 自由进入(无组织)
用水权:
  • 自由进入(无组织)
注释:

ប្រភពទឹកសម្រាប់សាងសង់បច្ចេកទេសនេះ គឺស្ថិតក្នុងតំបន់ដែលប្រើប្រាស់រួមគ្នា តែទឹកដែលបានពីបច្ចេកទេស គឺសម្រាប់ប្រើប្រាស់ឯកជនប៉ុណ្ណោះ។

5.9 进入服务和基础设施的通道

健康:
  • 贫瘠
  • 适度的
教育:
  • 贫瘠
  • 适度的
技术援助:
  • 贫瘠
  • 适度的
就业(例如非农):
  • 贫瘠
  • 适度的
市场:
  • 贫瘠
  • 适度的
能源:
  • 贫瘠
  • 适度的
道路和交通:
  • 贫瘠
  • 适度的
饮用水和卫生设施:
  • 贫瘠
  • 适度的
金融服务:
  • 贫瘠
  • 适度的

6. 影响和结论性说明

6.1 该技术的现场影响

社会经济效应

生产

作物生产

降低
增加
注释/具体说明:

ផលិតកម្មកើនឡើងដោយសារអាចដាំដំណាំបានច្រើនមានទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រព។

生产故障风险

增加
降低
注释/具体说明:

អាចគ្រប់គ្រងបានដោយសារមិនខ្វះខាតទឹកប្រើប្រាស់ ហើយមិនត្រូវការកម្លាំងពលកម្មខ្ពស់។

水资源可用性和质量

家畜用水的可用性

降低
增加
注释/具体说明:

ឧបករណ៍បូមទឹកដោយស្វ័យប្រវត្តិអាចផ្តល់ទឹកគ្រប់គ្រាន់ជាប្រចាំ និងកម្លាំងពលកម្មតិច។

灌溉用水的可用性

降低
增加
注释/具体说明:

ទឹកអាចទាញមកប្រើប្រាស់បានច្រើនជាងមុនដោយស្វ័យប្រវត្តិ។

收入和成本

农业投入费用

增加
降低
注释/具体说明:

ការប្រើប្រាស់ឧបករណ៍បច្ចេកទេសនេះ គឺជួយកាត់បន្ថយកម្លាំងពលកម្ម ពេលវេលា ថវិកាក្នុងការជួសជុល និងមិនត្រូវការការថែទាំច្រើនទៀតផង។ បច្ចេកទេសនេះក៏បានកាត់បន្ថយការប្រើប្រាស់ប្រេងសម្រាប់បូមទឹក ព្រោះប្រព័ន្ធបូមទឹកនេះដើរដោយកម្លាំងទឹកហូរ។

农业收入

降低
增加
注释/具体说明:

ចំណូលកើនឡើងព្រោះថាមិនចំណាយច្រើនសម្រាប់ដំណើរការបូមទឹកនោះទេ ហើយអាចដាំដំណាំបានច្រើនជាងមុន។

收入来源的多样性

降低
增加
注释/具体说明:

ពីព្រោះទទួលបានទឹកគ្រប់គ្រាន់សម្រាប់ដាំដំណាំច្រើនមុខជាងមុន។

经济差异

增加
降低
注释/具体说明:

ទទួលបានចំណូលបន្ថែម ហើយថែមទាំងកាត់បន្ថយចំណាយសម្រាប់ស្រោចស្រពផងដែរ។

工作量

增加
降低
注释/具体说明:

បន្ទុកការងារត្រូវបានថយចុះដោយប្រព័ន្ធបូមទឹកនេះដំណើរការដោយស្វ័យប្រវត្តិ។

社会文化影响

SLM/土地退化知识

减少
改良
注释/具体说明:

កសិករបង្កើនចំណេះដឹងតាមរយៈការអនុវត្តផ្ទាល់នៃបច្ចេកទេសបូមទឹកនេះ ហើយគាត់ក៏មានលទ្ធភាពគ្រប់គ្រាន់ដើម្បីក្លាយជាអ្នកសម្របសម្រួលសម្រាប់កសិករដទៃដែរ។ គាត់បានចែករំលែកចំណេះដឹងរបស់គាត់ជាមួយអ្នកជិតខាងដើម្បីឱ្យពួកគាត់ប្រើប្រាស់បច្ចេកទេសនេះផងដែរ។

生态影响

水循环/径流

水量

降低
增加
注释/具体说明:

បរិមាណទឹកមិនត្រូវបានកាត់បន្ថយ ឬកើនឡើងឡើយដោយសារប្រព័ន្ធបូមទឹកនេះគ្រាន់តែទាញយកទឹកមកប្រើប្រាស់ត្រឹម ២០ ទៅ ៣០ % ប៉ុណ្ណោះ និងមិនបានកាត់ផ្តាច់លំហូរទឹកឡើយ។

多余水的排放

减少
改良
注释/具体说明:

ប្រព័ន្ធបូមទឹកស្វ័យប្រវត្តិអាចទាញយកទឹកមកប្រើប្រាស់ជាប្រចាំដោយមិនត្រូវការកម្លាំងពលកម្មឡើយ។

6.2 该技术的场外影响已经显现

水资源可用性

降低
增加
注释/具体说明:

កសិករផ្សេងៗ និងអ្នកជិតខាងនៅតែអាចទទួលបានទឹកពីទំនប់មកប្រើប្រាស់បានដដែល ដោយសារប្រព័ន្ធនេះបានទាញយកទឹកមកប្រើប្រាស់ត្រឹម ២០ ទៅ ៣០% ទេ។

温室气体的影响

增加
减少
注释/具体说明:

ដោយមិនបានប្រើប្រាស់ម៉ាស៊ីនផ្សេងៗដែលបំភាយឧស្ម័នផ្ទះកញ្ចក់ឡើយ។

6.3 技术对渐变气候以及与气候相关的极端情况/灾害的暴露和敏感性(土地使用者认为的极端情况/灾害)

渐变气候

渐变气候
季节 增加或减少 该技术是如何应对的?
年温度 增加
年降雨量 减少

气候有关的极端情况(灾害)

气候灾害
该技术是如何应对的?
干旱

6.4 成本效益分析

技术收益与技术建立成本相比如何(从土地使用者的角度看)?
短期回报:

积极

长期回报:

积极

技术收益与技术维护成本/经常性成本相比如何(从土地使用者的角度看)?
短期回报:

积极

长期回报:

积极

注释:

ទទួលបានប្រយោជន៍ច្រើនដោយសារពីមុនគាត់ត្រូវចំណាយលើការបូមទឹកពីអណ្តូងដែលប្រើកម្លាំងពលកម្មច្រើន និងត្រូវចំណាយលើប្រេងផងដែរ ឥឡូវនេះគាត់មានភាពងាយស្រួលច្រើន។

6.5 技术采用

  • 1-10%
在所有采用这项技术的人当中,有多少人是自发的,即未获得任何物质奖励/付款?:
  • 91-100%

6.6 适应

最近是否对该技术进行了修改以适应不断变化的条件?:

6.7 该技术的优点/长处/机会

土地使用者眼中的长处/优势/机会
បើទោះបីជាចំណាយច្រើនបន្តិចនៅពេលដំបូងតែវានៅតែទទួលបានផលចំណេញច្រើនជាងការប្រើប្រាស់ប្រេងដែលដើរដោយម៉ាស៊ីនសម្រាប់ការទាញយកទឹកមកប្រើប្រាស់ជាប្រចាំដែរ។
ប្រើកម្លាំងពលកម្មតិចដោយសារវាបូមទឹកដោយស្វ័យប្រវត្តិ
ទឹកសម្រាប់ស្រោចស្រពដំណាំ គឺអាចទទួលបានគ្រប់ពេល និងរដូវកាល
ទទួលបានចំណូលកើនឡើងដោយបង្កើនការដាំដុះ ដែលទទួលបានទឹកសម្រាប់ស្រោចស្រពពីប្រព័ន្ធបូមទឹកស្វ័យប្រវត្តិ។
编制者或其他关键资源人员认为的长处/优势/机会
កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានដោយមិនបានប្រើប្រាស់ប្រេងសម្រាប់ដំណើរការបូមទឹកឡើយ។
ប្រព័ន្ធបូមទឹកនេះអាចប្រើប្រាស់បានច្រើនឆ្នាំ និងមិនចំណាយច្រើនលើការថែទាំទៀតផង។
ជួយកាត់បន្ថយកម្លាំងពលកម្ម និងពេលវេលាក្នុងការទាញទឹកមកប្រើប្រាស់

6.8 技术的弱点/缺点/风险及其克服方法

土地使用者认为的弱点/缺点/风险 如何克服它们?
ឧបករណ៍មានតម្លៃថ្លៃទៅលើការសាងសង់ សន្សំលុយដើម្បីទិញ

7. 参考和链接

7.1 信息的方法/来源

  • 实地考察、实地调查

មួយនាក់

  • 与土地使用者的访谈

មួយនាក់

  • 与SLM专业人员/专家的访谈

៣ នាក់

(现场)数据是什么时候汇编的?:

12/04/2017

7.2 参考可用出版物

标题、作者、年份、ISBN:

ACF (2009). Hydraulic Ram Pump Systems. From

可以从哪里获得?成本如何?

https://www.pseau.org/outils/ouvrages/acf_gravity_fed_system_in_rural_areas_6_hydraulic_ram_pump_systems_2009.pdf

7.3 链接到网络上的相关信息

标题/说明:

Judy of the Woods. Homemade Hydraulic Ram Pump. Retrieved on May 20 2017 from

URL:

http://www.judyofthewoods.net/diy/ram_pump.html

标题/说明:

Hydraulic ram pump 8 inches in Cambodia. Retrieved on May 20 2017 from

URL:

https://www.youtube.com/watch?v=5MiLas_FCfQ

模块