技术

កសិរុក្ខកម្ម - ការដាំម្នាស់នៅចន្លោះដំណាំស្វាយ និងក្រូចពោធិ៍សាត់ [柬埔寨]

technologies_2843 - 柬埔寨

完整性: 90%

1. 一般信息

1.2 参与该技术评估和文件编制的资源人员和机构的联系方式

关键资源人

土地使用者:

ដេត សូ

កសិករ

柬埔寨

មន្ត្រីការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកជាំក្សាន្ត:

ឆ្លាត ប្រាជ្ញ

ការិយាល័យកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ស្រុកជាំក្សាន្ត

柬埔寨

ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកគូលែន:
ប្រធានការិយាល័យកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ស្រុករវៀង:
មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ:
有助于对技术进行记录/评估的项目名称(如相关)
Scaling-up SLM practices by smallholder farmers (IFAD)
有助于对技术进行记录/评估的机构名称(如相关)
Royal University of Agriculture (RUA) - 柬埔寨

1.3 关于使用通过WOCAT记录的数据的条件

编制者和关键资源人员接受有关使用通过WOCAT记录数据的条件。:

1.4 所述技术的可持续性声明

这里所描述的技术在土地退化方面是否存在问题,导致无法被认为是一种可持续的土地管理技术?:

注释:

បច្ចេកទេសនេះអាចចាត់ចូលជាប្រព័ន្ធកសិរុក្ខកម្ម ដែលប្រើប្រាស់តែជីធម្មជាតិ។

2. SLM技术的说明

2.1 技术简介

技术定义:

បច្ចេកទេសកសិរុក្ខកម្មដែលមានដាំដំណាំម្នាស់ជាមួយស្វាយ និងក្រូចពោធិ៍សាត់ដើម្បីរក្សាគុណភាពដី បង្កើនសេដ្ឋកិច្ច និងផ្តល់ផលិតផលច្រើនមុខដើម្បីបំរើតម្រូវការទីផ្សារ។

2.2 技术的详细说明

说明:

កំណើននៃការបាត់បង់គម្របព្រៃឈើកាន់តែកើនឡើង ជាពិសេសនៅតំបន់ខ្ពង់រាប ដែលបណ្តាលមកពីកំណើនប្រជាជន កំណើនផ្ទៃដីកសិកម្ម ជាមូលហេតុនៃការធ្វើឱ្យដីមានការហូរច្រោះ ជីជាតិដីកាន់តែថយចុះ ដែលជាសញ្ញាណនៃឱនភាពដី (MPWT et al., 2016)។ កសិរុក្ខកម្មជាជម្រើសដ៏ល្អដែលអាចជួយដោះស្រាយបញ្ហានេះ ដោយផ្អែកលើអត្ថប្រយោជន៍របស់វាដូចជា កាត់បន្ថយការហូរច្រោះ បង្កើនសេដ្ឋកិច្ច ទិន្នផលដំណាំ ជីជាតិដី ថែមទាំងជួយរក្សាសំណើមដីផងដែរ។ កសិរុក្ខកម្មជាការដាំប្រភេទដំណាំប្រចាំឆ្នាំជាមួយដំណាំអាយុកាលវែងដូចជាដំណាំស្វាយ ក្រូច ជាមួយប្រភេទដំណាំបន្លែ ឬដំណាំផ្សេងៗនៅផ្នែកខាងក្រោម (MoE et al., 2016)។

កសិករអនុវត្តបច្ចេកទេសកសិរុក្ខកម្មនេះក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ជីគីមី សន្សំសំចៃទឹក បង្កើនសំណើមដី បង្កើនចំណូល និងផលិតកម្មដំណាំ។ ក្នុងបច្ចេកទេសនេះកសិករបានដាំស្វាយ និងក្រូចពោធិ៍សាត់ ហើយដាំម្នាស់នៅតាមចន្លោះ ដោយសារម្នាស់ជាដំណាំ មិនត្រូវការពន្លឺថ្ងៃខ្លាំងអាចដាំក្រោមម្លប់បាន ហើយក៏ជាដំណាំធន់នឹងទឹកជំនន់ (រហូតដល់ ៧ថ្ងៃ) ដែរ។ តំបន់នេះម្តងម្កាល់តែងជន់លិចនៅពេលមានភ្លៀងខ្លាំង ដោយសារតែស្ថិតនៅជិតស្ទឹងដែលអាចជន់លិចត្រឹមតែរយៈពេល ២៤ម៉ោង ប៉ុណ្ណោះរួចទឹកនឹងស្រកទៅវិញ ។ ម្យ៉ាងវិញទៀត កសិករមិនបានប្រើប្រាស់ជី ឬថ្នាំគីមីឡើយ គឺប្រើតែកាកសំណល់ដំណាំ ស្លឹកឈើ រុក្ខជាតិតូចៗ ស្មៅដែលកាត់ចោលជាដើម។ ជាធម្មតាដំណាំស្វាយ និងក្រូចពោធិ៍សាត់ជាដំណាំអាយុកាលវែង ពេលដើមនៅតូច គឺចន្លោះគុម្ពមានគម្លាតឆ្ងាយ។ បើទុកដីមិនប្រើប្រាស់ (ចំហរ) នឹងមានស្មៅចង្រៃដុះទ្រុបទ្រុល ពិបាកក្នុងការសម្អាត និងថែទាំដំណាំ។ ដូចនេះការដាំម្នាស់តាមចន្លោះនឹងទទួលបានចំណូលជាបណ្តើរៗមុនពេលស្វាយ និងក្រូចផ្តល់ផល ចំណេញពេលវេលាថែទាំ ស្រោចទឹក ដាក់ជី ដកស្មៅ។ លើសពីនេះទៅទៀតនៅពេលស្វាយ និងក្រូចធំ ម្នាស់ក៏នៅតែអាចបន្តផ្តល់ផល បើទោះជាដុះក្រោមម្លប់ហើយមានពន្លឺតិចតួចក្តី តែទិន្នផលមិនបានច្រើនទេ។ ម៉្យាងទៀតការដាំម្នាស់ គឺជាការបង្កើនមុខដំណាំសម្រាប់ទីផ្សារ ដោយនៅតំបន់នេះមិនទាន់មានអ្នកដាំម្នាស់នៅឡើយទេ។

នៅក្នុងទំហំផ្ទៃ ២០០០ ម៉ែត្រការ៉េ (ទទឹង ២០ម៉ែត្រ X ១០០ ម៉ែត្រ) ដែលមានដាំក្រូចពោធិ៍សាត់ចំនួន ១០ដើម ស្វាយចំនួន ១៤ដើម និងម្នាស់ប្រមាណជា ១០០០ដើម។ ក្នុងនោះស្វាយដាំជា ២ជួរនៅព្រំដីសងខាងដែលមួយជួរមានដើមស្វាយ ៦ ទៅ ៧ដើម ហើយដាំក្រូចពោធិ៍សាត់នៅចន្លោះកណ្តាល និងមានម្នាស់នៅចន្លោះស្វាយ និងក្រូចពោធិ៍សាត់ផងដែរ។ ការដាំស្វាយត្រូវជីករណ្តៅកន្លះម៉ែត្របួនជ្រុង និងជម្រៅ ០,៥ម៉ែត្រ ហើយប្រមូលស្លឹកឈើជាមួយកាកសំណល់ផ្សេងៗទុកមួយឆ្នាំមុននឹងដាក់ដាំ និងដាំនៅចន្លោះ ១៥ម៉ែត្រ បួនជ្រុង។ ក្រូចពោធិ៍សាត់ដាំក្នុងចន្លោះ ៤ម៉ែត្របួនជ្រុង ដោយមានលើកភ្លឺកម្ពស់ ២០សង់ទីម៉ែត្រ ប្រវែង ២ម៉ែត្រជុំវិញ ហើយជីករណ្តៅដូចការដាំស្វាយដែរ ។ ការដាំប្រព្រឹត្តទៅនៅអំឡុងខែឧសភា ឬមិថុនា និងបន្ទាប់ពីមានភ្លៀងធ្លាក់ម្តង ឬពីរដងបានចាប់ផ្តើមដាំ ហើយក្រោយពេលដាំ ៣ ទៅ ៤ខែធ្វើស្មៅម្តង និងបន្ថែមលាមកគោក្រោយដាំបានមួយឆ្នាំ។ ដោយឡែកម្នាស់ត្រូវបានដាំក្នុងចន្លោះមួយម៉ែត្រពីគ្នាហើយដាំជារាងមុំចង្ក្រាន ដោយជីករណ្តៅ ២០សង់ទីម៉ែត្របួនជ្រុង ជម្រៅ ១០សង់ទីម៉ែត្រ បើជ្រៅពេកវាអាចរលួយ។ ក្នុងមួយឆ្នាំគាត់ដាំតែម្តងទេ ព្រោះថាម្នាស់បន្ទាប់ពីដាំរហូតដល់ប្រមូលផលមានរយៈពេល ៩ ទៅ ១០ ខែ ហើយបន្ទាប់ពីប្រមូលផលរួចត្រូវចំណាយពេល ១ ទៅ ២ខែបន្ថែមដើម្បីឱ្យវាចេញខ្នែង និងត្រូវរងចាំដល់ខ្នែងនោះលាស់ស្លឹកប្រមាណជា ១០សន្លឹកទៀតទើបកាត់ខ្នែងនោះសម្រាប់ដាំបន្ត។ កាកសំណល់ដើមម្នាស់ដែលសេសសល់ត្រូវប្រមូលសម្អាតហើយកប់ក្នុងដីនៅផ្នែកណាមួយនៃផ្ទៃដីដាំដុះសម្រាប់ផ្តល់ជាជីជាតិវិញ។

2.3 技术照片

2.4 技术视频

注释、简短说明:

មិនមាន

摄影师的名字:

មិនមាន

2.5 已应用该技术的、本评估所涵盖的国家/地区/地点

国家:

柬埔寨

区域/州/省:

ភូមិគោកស្រឡៅ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

具体说明该技术的分布:
  • 均匀地分布在一个区域
如果不知道精确的区域,请注明大致覆盖的区域:
  • < 0.1 平方千米(10 公顷)

2.6 实施日期

注明实施年份:

2007

如果不知道确切的年份,请说明大概的日期:
  • 10-50年前

2.7 技术介绍

详细说明该技术是如何引入的:
  • 通过土地使用者的创新
注释(项目类型等):

ឆ្លងកាត់តាមការពិសោធន៍ច្រើនឆ្នាំដោយសាកល្បងជាមួយដំណាំផ្សេងរហូតដល់ការដាំដំណាំម្នាស់ដែលត្រូវនឹងអ្វីដែលគាត់ចង់បានជាងគេ (ឧ. មានទាំងតម្រូវការទីផ្សារ ត្រូវពន្លឺថ្ងៃតិចក៏បាន និងមិនតម្រូវការថ្នាំគីមីច្រើនទេ ។ល។)។

3. SLM技术的分类

3.1 该技术的主要目的

  • 改良生产
  • 保护生态系统
  • 创造有益的经济影响

3.2 应用该技术的当前土地利用类型

同一土地单元内混合使用的土地::

具体说明混合土地使用(作物/放牧/树木):
  • 农林业

农田

农田

  • 多年一作(非木材)
  • 乔木与灌木的种植
多年生(非木质)作物 - 指定作物:
  • 菠萝
乔木和灌木种植 - 指定作物:
  • 柑橘属
  • 芒果、山竹果、番石榴
每年的生长季节数:
  • 1
具体说明:

ម្នាស់ជាដំណាំមួយប្រភេទត្រូវការពេលមួយឆ្នាំចាប់ពីពេលដាំរហូតដល់ប្រមូលផល ដោយបន្ទាប់ពីចេញផ្លែបាន ៣ខែទើបអាចប្រមូលផលបាន។

注释:

មានដំណាំស្វាយ ក្រូចពោធិ៍សាត់ និងម្នាស់

3.3 由于技术的实施,土地使用是否发生了变化?

由于技术的实施,土地使用是否发生了变化?:
  • 是(请在技术实施前填写以下有关土地利用的问题)
农田

农田

  • 一年一作
采用间作制度了吗?:

森林/林地

森林/林地

注释:

ដំបូងឡើយជាប្រភេទដីព្រៃ តែក្រោយមកក្លាយជាដីស្រែ និងចុងក្រោយនេះបានក្លាយជាដីដាំដំណាំ។

3.4 供水

该技术所应用土地的供水:
  • 混合雨水灌溉
注释:

អាចទទួលបានទឹកពីស្ទឹងដែលនៅក្បែរផ្ទះ ប៉ុន្តែនៅតែអាចទាញយកទឹកបានខ្លះ បើទោះជាស្ទឹងរីងនៅចុងខែមីនា។

3.5 该技术所属的SLM组

  • 农业林学
  • 改良的地面/植被覆盖

3.6 包含该技术的可持续土地管理措施

农艺措施

农艺措施

  • A1:植被和土壤覆盖层
  • A2:有机质/土壤肥力

3.7 该技术强调的主要土地退化类型

土壤水蚀

土壤水蚀

  • Wt:表土流失/地表侵蚀
化学性土壤退化

化学性土壤退化

  • Cn:肥力下降和有机质含量下降(非侵蚀所致)
水质恶化

水质恶化

  • Ha:干旱化

3.8 防止、减少或恢复土地退化

具体数量名该技术与土地退化有关的目标:
  • 防止土地退化
  • 减少土地退化

4. 技术规范、实施活动、投入和成本

4.1 该技术的技术图纸

技术规范(与技术图纸相关):

បច្ចេសទេសនេះត្រូវបានអនុវត្តលើផ្ទៃដីទំហំ ២០០០ ម៉ែត្រការ៉េ ដែលមានដាំក្រូចពោធិ៍សាត់ ១០ដើម ស្វាយ ១៤ដើម និងម្នាស់ប្រមាណជា ១០០០ដើម។ ដាំស្វាយត្រូវបានដាំជា ២ជួរនៅសងខាងដី (ដែលក្នុងមួយជួរមាន ៦ ទៅ ៧ ដើម)។ ក្រូចពោធិ៍សាត់ត្រូវបានដាំនៅកណ្តាលដី ហើយម្នាស់ត្រូវបានដាំនៅចន្លោះក្រូច និងស្វាយ។ ការដាំស្វាយត្រូវជីករណ្តៅកន្លះម៉ែត្របួនជ្រុង និងជម្រៅ ០,៥ម៉ែត្រ ហើយប្រមូលស្លឹកឈើជាមួយកាកសំណល់ផ្សេងៗទុកមួយឆ្នាំមុននឹងដាក់ដាំ និងដាំនៅចន្លោះ ១៥ម៉ែត្រ បួនជ្រុង។ ក្រូចពោធិ៍សាត់ដាំក្នុងចន្លោះ ៤ម៉ែត្របួនជ្រុង ដោយមានលើកភ្លឺកម្ពស់ ២០សង់ទីម៉ែត្រ ប្រវែង ២ម៉ែត្រជុំវិញ ហើយជីករណ្តៅដូចការដាំស្វាយដែរ។ ដោយឡែកម្នាស់ត្រូវបានដាំក្នុងចន្លោះមួយម៉ែត្រពីគ្នាហើយដាំជារាងមុំចង្ក្រាន ដោយជីករណ្តៅ ២០សង់ទីម៉ែត្របួនជ្រុង ជម្រៅ ១០សង់ទីម៉ែត្រ បើជ្រៅពេកវាអាចរលួយ។

作者:

បណ្ឌិត សូ ថន

日期:

26/11/2017

4.2 有关投入和成本计算的一般信息

具体说明成本和投入是如何计算的:
  • 每个技术区域
注明尺寸和面积单位:

២០ X ១០០ = ២០០០ ម៉ែត្រការ៉េ

其它/国家货币(具体说明):

រៀល

如相关,注明美元与当地货币的汇率(例如1美元=79.9巴西雷亚尔):1美元=:

4000.0

注明雇用劳工的每日平均工资成本:

២០០០០ រៀល

4.3 技术建立活动

活动 时间(季度)
1. ភ្ជួរដី៣ ដង និងហាលពី២-៣ថ្ងៃ ខែ មេសា ទៅឧសភា ហើយបន្ទាប់ពីមានភ្លៀងធ្លាក់
2. រាស់បំបែកដីហាល ២-៣ថ្ងៃ ខែ មេសា ទៅឧសភា
3. ជីករណ្តៅដាំ ខែ មេសា ទៅឧសភា
4. ដាំស្វាយ ខែ មេសា ទៅឧសភា
5. ដាំក្រូច ខែ មេសា ទៅឧសភា
6. ដាំម្នាស់ ខែ មេសា ទៅឧសភា

4.4 技术建立所需要的费用和投入

对投入进行具体说明 单位 数量 单位成本 每项投入的总成本 土地使用者承担的成本%
劳动力 ភ្ជួរដី នាក់/ថ្ងៃ 7.5 20000.0 150000.0 100.0
劳动力 ជីករណ្តៅ នាក់/ថ្ងៃ 3.0 20000.0 60000.0 100.0
设备 ប៉ែល ប៉ែល 1.0 8000.0 8000.0 100.0
设备 ចបកាប់ ចប 1.0 15000.0 15000.0 100.0
设备 ចបជីក ចប 2.0 13000.0 26000.0 100.0
植物材料 កូនស្វាយ ដើម 15.0 4000.0 60000.0 100.0
植物材料 កូនក្រូច ដើម 10.0 15000.0 150000.0 100.0
技术建立所需总成本 469000.0
技术建立总成本,美元 117.25

4.5 维护/经常性活动

活动 时间/频率
1. ស្រោចទឹកស្វាយ និងក្រូចពោធិ៍សាត់ មួយសប្តាហ៍ម្តង
2. ស្រោចទឹកម្នាស់ មួយសប្តាហ៍ម្តង
3. ធ្វើស្មៅ និងជ្រោយដី ២០ ថ្ងៃម្តង
4. ការដាក់លាមកសត្វ មួយដងក្នុងមួយឆ្នាំ

4.6 维护/经常性活动所需要的费用和投入(每年)

对投入进行具体说明 单位 数量 单位成本 每项投入的总成本 土地使用者承担的成本%
劳动力 ស្រោចទឹក នាក់/ថ្ងៃ 52.0 20000.0 1040000.0 100.0
劳动力 ធ្វើស្មៅ និងជ្រោយដី នាក់/ថ្ងៃ 20.0 20000.0 400000.0 100.0
劳动力 ការដាក់លាមកសត្វ នាក់/ថ្ងៃ 1.0 20000.0 20000.0 100.0
设备 ម៉ាស៊ីនបូមទឹក គ្រឿង 1.0 2000000.0 2000000.0 100.0
设备 ម៉ាស៊ីនកាត់ស្មៅ គ្រឿង 1.0 300000.0 300000.0 100.0
设备 គោយន្ត គ្រឿង 1.0 4700000.0 4700000.0 100.0
肥料和杀菌剂 លាមកសត្វ គីឡូក្រាម 100.0 200.0 20000.0 100.0
施工材料 ប្រេងសម្រាប់បូមទឹក លីត្រ 30.0 3500.0 105000.0 100.0
施工材料 ប្រេងសម្រាប់កាត់ស្មៅ លីត្រ 260.0 3500.0 910000.0 100.0
技术维护所需总成本 9495000.0
技术维护总成本,美元 2373.75

4.7 影响成本的最重要因素

描述影响成本的最决定性因素:

ការភ្ជួររាស់ និងប្រេងសម្រាប់បូមទឹក

5. 自然和人文环境

5.1 气候

年降雨量
  • < 250毫米
  • 251-500毫米
  • 501-750毫米
  • 751-1,000毫米
  • 1,001-1,500毫米
  • 1,501-2,000毫米
  • 2,001-3,000毫米
  • 3,001-4,000毫米
  • > 4,000毫米
指定年平均降雨量(若已知),单位为mm:

1429.30

有关降雨的规范/注释:

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ ២០១៥ មានចំនួន ១៤២៩.៣ មម និងឆ្នាំ ២០១៤ មានចំនួន ១៦៤៧.៣ មម។

注明所考虑的参考气象站名称:

ក្រសួងធនធានទឹក និងឧតុនិយម (២០១៥)

农业气候带
  • 半湿润

មាន ២រដូវកាល គឺរដូវប្រាំង និងរដូវវស្សា

5.2 地形

平均坡度:
  • 水平(0-2%)
  • 缓降(3-5%)
  • 平缓(6-10%)
  • 滚坡(11-15%)
  • 崎岖(16-30%)
  • 陡峭(31-60%)
  • 非常陡峭(>60%)
地形:
  • 高原/平原
  • 山脊
  • 山坡
  • 山地斜坡
  • 麓坡
  • 谷底
垂直分布带:
  • 0-100 m a.s.l.
  • 101-500 m a.s.l.
  • 501-1,000 m a.s.l.
  • 1,001-1,500 m a.s.l.
  • 1,501-2,000 m a.s.l.
  • 2,001-2,500 m a.s.l.
  • 2,501-3,000 m a.s.l.
  • 3,001-4,000 m a.s.l.
  • > 4,000 m a.s.l.
说明该技术是否专门应用于:
  • 不相关

5.3 土壤

平均土层深度:
  • 非常浅(0-20厘米)
  • 浅(21-50厘米)
  • 中等深度(51-80厘米)
  • 深(81-120厘米)
  • 非常深(> 120厘米)
土壤质地(表土):
  • 细粒/重质(粘土)
土壤质地(地表以下> 20厘米):
  • 细粒/重质(粘土)
表土有机质:
  • 高(>3%)
如有可能,附上完整的土壤描述或具体说明可用的信息,例如土壤类型、土壤酸碱度、阳离子交换能力、氮、盐度等。:

កម្រិត pH=៦ ដីស្រទាប់ខាងលើ និងក្រោមសុទ្ធជាប្រភេទដីកណ្តេង។

5.4 水资源可用性和质量

地下水位表:

5-50米

地表水的可用性:

水质(未处理):

仅供农业使用(灌溉)

水的盐度有问题吗?:

该区域正在发生洪水吗?:

规律性:

频繁

关于水质和水量的注释和进一步规范:

ជន់ត្រឹម ១-២ថ្ងៃប៉ុណ្ណោះ ដោយសារជាតំបន់ខ្ពង់រាបឆាប់ហូរអស់ និងជាធម្មតាទឹកជន់ពី ៤-៥ដងក្នុងមួយឆ្នាំ។

5.6 应用该技术的土地使用者的特征

定栖或游牧:
  • 定栖的
生产系统的市场定位:
  • 商业/市场
非农收入:
  • 低于全部收入的10%
相对财富水平:
  • 平均水平
个人或集体:
  • 个人/家庭
机械化水平:
  • 手工作业
  • 机械化/电动
性别:
  • 男人
土地使用者的年龄:
  • 老年人

5.7 应用该技术的土地使用者使用的平均土地面积

  • < 0.5 公顷
  • 0.5-1 公顷
  • 1-2 公顷
  • 2-5公顷
  • 5-15公顷
  • 15-50公顷
  • 50-100公顷
  • 100-500公顷
  • 500-1,000公顷
  • 1,000-10,000公顷
  • > 10,000公顷
这被认为是小规模、中规模还是大规模的(参照当地实际情况)?:
  • 小规模的
注释:

មានដីចំនួន ២ហិកតា ជាដីដាំដំណាំជុំវិញផ្ទះ និង ៥០ម៉ែត្រx៦០ម៉ែត្រ ជាដីដាំចេកជាដីក្មួយ

5.8 土地所有权、土地使用权和水使用权

土地所有权:
  • 个人,有命名
土地使用权:
  • 个人
  • ដីក្មួយ
用水权:
  • 自由进入(无组织)
注释:

ជាប្រភេទដីដែលមានប័ណ្ណកម្មសិទ្ធិជាលក្ខណៈបុគ្គលប៉ុន្តែវាមានលក្ខណៈមិនទូលំទូលាយ ឬត្រឹមត្រូវស្របច្បាប់នោះទេ។ ហេតុដូចនេះនៅក្នុងប្រទេសកម្ពុជាប័ណ្ណកម្មសិទ្ធប្រភេទនេះត្រូវបានគេឱ្យឈ្មោះថា "ប្លង់ទន់ ឬប័ណ្ណទន់" ។ អនុលោមតាមច្បាប់ភូមិបាលឆ្នាំ 2001 មានន័យថាវាជាប័ណ្ណកម្មសិទិ្ធដីធ្លីរបស់ប្រទេសកម្ពុជាដែលត្រូវបានទទួលស្គាល់នៅថ្នាក់រដ្ឋបាលមូលដ្ឋាន។ ប្លង់ទន់ ឬប័ណ្ណទន់ត្រូវបានផ្តល់ឱ្យដោយសង្កាត់ ឬការិយាល័យស្រុក ហើយមិនត្រូវបានចុះបញ្ជីនៅថ្នាក់ជាតិនោះទេ ប៉ុន្តែនៅតែត្រូវបានទទួលស្គាល់ថាជាកម្មសិទ្ធិដែរ។ ភាគច្រើននៃប្រតិបត្តិការអចលនទ្រព្យនៅតែកើតមានឡើងដោយប្រើប្រាស់ត្រឹមតែប័ណ្ណទន់ដើម្បីជៀសវាងការចំណាយថ្លៃលើសេវាផ្ទេរកម្មសិទ្ធ និងសេវាពន្ធលើអចលនទ្រព្យ។

5.9 进入服务和基础设施的通道

健康:
  • 贫瘠
  • 适度的
教育:
  • 贫瘠
  • 适度的
技术援助:
  • 贫瘠
  • 适度的
就业(例如非农):
  • 贫瘠
  • 适度的
市场:
  • 贫瘠
  • 适度的
能源:
  • 贫瘠
  • 适度的
道路和交通:
  • 贫瘠
  • 适度的
饮用水和卫生设施:
  • 贫瘠
  • 适度的
金融服务:
  • 贫瘠
  • 适度的

6. 影响和结论性说明

6.1 该技术的现场影响

社会经济效应

生产

作物生产

降低
增加
注释/具体说明:

ពីមុនដាំច្រើនមុខជាងដែលបណ្តាលឱ្យថយផលិតកម្មដំណាំតិចតួច ប៉ុន្តែមានតម្រូវការទីផ្សារខ្ពស់ជាងមុន។

作物质量

降低
增加
注释/具体说明:

មានរុយចោះ ៧-៨ឆ្នាំចុងក្រោយ

生产故障风险

增加
降低
注释/具体说明:

មានដាំដំណាំរយៈពេលវែង និងដំណាំរយៈពេលខ្លី ដែលជួយកាត់បន្ថយហានិភ័យបានតិចតួច ហើយកសិករក៏មិនមានប្រើប្រាស់ជីថ្នាំគីមីដែរ។

产品多样性

降低
增加
注释/具体说明:

មានដំណាំ ៣ប្រភេទនៅលើដី

土地管理

妨碍
简化
注释/具体说明:

វាមានដំណាំ ២ប្រភេទ គឺដំណាំរយៈពេលវែង និងដំណាំរយៈពេលខ្លី ហើយវាជួយកាត់បន្ថយស្មៅចង្រៃ និងទឹកសម្រាប់ស្រោចស្រពដែរ។

收入和成本

农业投入费用

增加
降低
注释/具体说明:

ដាំម្នាស់ចំណាយច្រើនជាងដោយសារត្រូវចំណាយលើការប្រេងសម្រាប់ស្រោចស្រពព្រោះមានរយៈពេលយូរជាង។

农业收入

降低
增加
注释/具体说明:

ផលិតកម្មថយចុះបន្តិច ប៉ុន្តែកសិករទទួលបានតម្លៃប្រសើរជាងមុនដោយសារតម្រូវការទីផ្សារស្វាយ ក្រូចពោធិ៍សាត់ និងម្នាស់កើនឡើង។

工作量

增加
降低
注释/具体说明:

បន្ទុកការងារត្រូវបានកាត់បន្ថយដោយសារមិនសូវមានស្មៅដុះ និងការស្រោចស្រពតិចជាងមុន។

社会文化影响

健康状况

恶化
改良
注释/具体说明:

កសិករមិនបានប្រើថ្នាំគីមីក្នុងការអនុវត្តបច្ចេកទេសនេះទេ។

SLM/土地退化知识

减少
改良
注释/具体说明:

គាត់បានផ្លាស់ប្តូរពីការប្រើប្រាស់ជីគីមីមកប្រើជីធម្មជាតិវិញ។

生态影响

土壤

土壤水分

降低
增加
注释/具体说明:

សំណើមដីត្រូវបានកើនឡើងដោយសារដីត្រូវបានគ្របដណ្តប់ដោយដំណាំ។

土壤覆盖层

减少
改良
注释/具体说明:

ដំណាំរយៈពេលវែង និងប្រចាំឆ្នាំត្រូវបានដាំសម្រាប់ជាប្រចាំ។

土壤结壳/密封

增加
减少
注释/具体说明:

ដីប្រេះបែកក្រហែងត្រូវបានកាត់បន្ថយតាមរយៈការដាំឈើហូបផ្លែដែលអាចបង្កើនសំណើមដី។

土壤压实

增加
减少
注释/具体说明:

ឈើហូបផ្លែ ឬដំណាំរយៈពេលវែងត្រូវបានដាំដូចនេះឫសរបស់វាអាចជួយកាត់បន្ថយការហាប់ណែននៃដីជាងការដាំបន្លែទូទៅ។

养分循环/补给

降低
增加
注释/具体说明:

វដ្តនៃសារធាតុចិញ្ចឹមបានកើនឡើងដោយសារតែការប្រើប្រាស់កាកសំណល់ដំណាំ និងស្លឹកឈើ ឬស្លឹករុក្ខជាតិផ្សេងៗ។

土壤有机物/地下C

降低
增加
注释/具体说明:

សព្វថ្ងៃគាត់ប្រើជីធម្មជាតិជំនួសជីគីមីដែលធ្វើឱ្យសារធាតុសរីរាង្គក្នុងដីកើនឡើង។

生物多样性:植被、动物

植物多样性

降低
增加
注释/具体说明:

ដំណាំរយៈពេលវែង និងដំណាំប្រចាំឆ្នាំត្រូវបានដាំជាប្រចាំ។

外来入侵物种

增加
减少

有益物种

降低
增加
注释/具体说明:

ប្រភេទសត្វដែលមានប្រយោជន៍ត្រូវបានកើនឡើងដោយសារតែការប្រើប្រាស់ជីធម្មជាតិ។

害虫/疾病控制

降低
增加
减少气候和灾害风险

干旱影响

增加
降低
注释/具体说明:

ឫសរបស់ឈើហូបផ្លែ និងម្នាស់បានចាក់ចូលក្នុងដី ហើយម្នាស់គឺជាដំណាំគម្របដី និងផ្តល់ជាម្លប់ ដែលជួយការពារដីកុំឱ្យស្ងួត (ដីមានសំណើម)។

微气候

恶化
改良
注释/具体说明:

កាកសំណល់ដំណាំ និងដំណាំវាជួយរក្សាលំនឹងនៃរំហួតរំភាយចំហាយទឹក និងសីតុណ្ហភាព។

6.2 该技术的场外影响已经显现

对场外影响(测量)的评估进行具体说明:

មិនមានផលប៉ះពាល់ខាងក្រៅនោះទេ

6.3 技术对渐变气候以及与气候相关的极端情况/灾害的暴露和敏感性(土地使用者认为的极端情况/灾害)

渐变气候

渐变气候
季节 增加或减少 该技术是如何应对的?
年温度 增加 未知
季节性温度 湿季/雨季 增加
季节性温度 旱季 增加
年降雨量 减少 未知
季雨量 湿季/雨季 减少
其他渐变气候 អាកាសធាតុអាចប្រែប្រួលខ្លាំង ដោយសារអស់ព្រៃឈើរយៈពេល ១០ឆ្នាំខាងមុខអាចលែងមានព្រៃដោយជំនួសដោយដំណាំឈើស្រុកដូចជាស្វាយជាដើម។

气候有关的极端情况(灾害)

气象灾害
该技术是如何应对的?
局地雷暴 未知
气候灾害
该技术是如何应对的?
热浪
寒潮
极端冬季条件
水文灾害
该技术是如何应对的?
比较和缓的(河道)洪水 适度
山洪暴发 适度
生物灾害
该技术是如何应对的?
流行病 适度

其他气候相关的后果

其他气候相关的后果
该技术是如何应对的?
延长生长期 适度
缩短生长期 适度

6.4 成本效益分析

技术收益与技术建立成本相比如何(从土地使用者的角度看)?
短期回报:

轻度消极

长期回报:

稍微积极

技术收益与技术维护成本/经常性成本相比如何(从土地使用者的角度看)?
短期回报:

轻度消极

长期回报:

稍微积极

6.5 技术采用

  • 单例/实验
在所有采用这项技术的人当中,有多少人是自发的,即未获得任何物质奖励/付款?:
  • 91-100%

6.6 适应

最近是否对该技术进行了修改以适应不断变化的条件?:

6.7 该技术的优点/长处/机会

土地使用者眼中的长处/优势/机会
ទទួលបានចំណូលគ្រាន់បើ និងអាចមានដំណាំសម្រាប់ហូបក្នុងគ្រួសារ។
អាចទទួលបានផលិតផលហូបដោយសុវត្ថិភាពផ្គត់ផ្គង់ទាំងក្នុងគ្រួសារ និងតម្រូវការទីផ្សារ។
ទទួលបានអត្ថប្រយោជន៍ច្រើន ដោយកាត់បន្ថយកម្លាំងពលកម្ម ព្រោះថានៅពេលស្រោចទឹកម្នាស់បានផលប្រយោជន៍ដល់ស្វាយ និងក្រូចពោធិ៍សាត់។
កាកសំណល់ពីដំណាំអាចជួយដល់ដីបន្ថែមតាមរយៈការជីកកប់ក្នុងដី។
编制者或其他关键资源人员认为的长处/优势/机会
ទទួលបានផលិតផលច្រើនមុខអាចកាត់បន្ថយហានិភ័យនៃផលិតកម្ម
មានទីផ្សារល្អដោយម្នាស់មានរសជាតិផ្អែម ស្រួលលក់ និងមិនមានគូរប្រជែង
ជួយដល់ដីដោយប្រើតែលាមកគោក្របី និងស្លឹកឈើ (ជីធម្មជាតិ)
ដើមម្នាស់នៅពេលក្រោយប្រមូលផលអាចកប់ក្នុងដីធ្វើជាជីបន្ថែមសម្រាប់ដី
មិនមានផលប៉ះពាល់ដល់សុខភាពដោយមិនប្រើជីគីមី និងថ្នាំពុលកសិកម្ម

6.8 技术的弱点/缺点/风险及其克服方法

土地使用者认为的弱点/缺点/风险 如何克服它们?
មានរុយលឿងអុច មិនទាន់មានវិធីសាស្ត្រដោះស្រាយនៅឡើយទេ
编制者或其他关键资源人员认为的弱点/缺点/风险 如何克服它们?
នៅតែត្រូវការកម្លាំងពលកម្មច្រើនសម្រាប់ដកស្មៅ ធ្វើតាមលទ្ធភាព

7. 参考和链接

7.1 信息的方法/来源

  • 实地考察、实地调查

១ កន្លែង

  • 与土地使用者的访谈

១ នាក់

  • 与SLM专业人员/专家的访谈

៤ នាក់

(现场)数据是什么时候汇编的?:

06/05/2017

7.2 参考可用出版物

标题、作者、年份、ISBN:

MoE, Adaptation Fund and UNEP (2016) Agroforestry System: “Enhancing Climate Change Resilience of Rural Communities Living in Protected Areas in Cambodia”. Ministry of Environment.

可以从哪里获得?成本如何?

Ministry of Environment

标题、作者、年份、ISBN:

MPWT and NCSD/MOE (2016) Adaptation Technologies Toolkit for Agriculture, Forestry and Fisheries in Cambodia, Phnom Penh, Cambodia.

7.3 链接到网络上的相关信息

标题/说明:

Ung T. Orange. Agritime-KH.

URL:

Retrieved on June 21 2017 from http://agritimekh.blogspot.com/2016/07/blog-post_19.html

标题/说明:

Agritoday. (2016). វិធីសាស្ត្រនៃការដាំម្នាស់

URL:

Retrieved November 01 2017 from http://agritoday.com/techniques/article/2103.html

标题/说明:

Tropical Permaculture. (2017). Pineapple growing

URL:

Retrieved November 01 2017 from http://www.tropicalpermaculture.com/pineapple-growing.html

模块