ការប្រើគម្របប្លាស្ទិក និងប្រព័ន្ធតំណក់ទឹកក្នុងផលិតកម្មដំណាំត្រប់វែង [柬埔寨]
- 创建:
- 更新:
- 编制者: Navin Chea
- 编辑者: Sophea Tim
- 审查者: Alexandra Gavilano, Ursula Gaemperli, SO Than
គម្រោងហាវែស _តំណក់ទឹក
technologies_3142 - 柬埔寨
查看章节
全部展开 全部收起1. 一般信息
1.2 参与该技术评估和文件编制的资源人员和机构的联系方式
关键资源人
土地使用者:
លក្ខិណា អ៊ុន
អ្នកប្រើប្រាស់ដី
柬埔寨
ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់:
ប្រធានការិយាល័យកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ស្រុកបាកាន:
មន្ត្រីក្សេត្រសាស្ត្រនៅ ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកកណ្ដៀង:
កុម្ភៈ សេង
ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកកណ្ដៀង
柬埔寨
ភ្នាក់ងារផ្សព្វផ្សាយប្រចាំឃុំស្វាយលួង:
ឃុនណារី មឿន
សាលាឃុំស្វាយលួង
柬埔寨
有助于对技术进行记录/评估的项目名称(如相关)
Scaling-up SLM practices by smallholder farmers (IFAD)有助于对技术进行记录/评估的机构名称(如相关)
Royal University of Agriculture (RUA) - 柬埔寨1.3 关于使用通过WOCAT记录的数据的条件
编制者和关键资源人员接受有关使用通过WOCAT记录数据的条件。:
是
1.4 所述技术的可持续性声明
这里所描述的技术在土地退化方面是否存在问题,导致无法被认为是一种可持续的土地管理技术?:
是
2. SLM技术的说明
2.1 技术简介
技术定义:
បច្ចេកទេសដាំត្រប់វែងដោយប្រើគម្របថង់(បន្ទះ)ប្លាស្ទិក និងស្រោចស្រពដោយប្រព័ន្ធតំណក់ទឹកដើម្បីទប់ស្កាត់ការដុះលូតលាស់របស់ស្មៅចង្រៃ រក្សាសំណើមដី សន្សំសំចៃទឹក និងកាត់បន្ថយកម្លាំងពលកម្មក្នុងការ ថែទាំ សម្អាតស្មៅ ស្រោចទឹក និងដាក់ជី ដើម្បីបង្កើនផលិតកម្ម និងប្រាក់ចំណូល។
2.2 技术的详细说明
说明:
ការប្រើសារធាតុសរីរាង្គសម្រាប់គ្របដីរក្សាសំណើមដូចជា ចំបើង កំប្លោក ទន្ទ្រានខែត្រ ធាងដូង ។ល។ ត្រូវបានកសិករអនុវត្តន៍ក្នុងការដាំបន្លែតាំងតែពីយូរលង់មកហើយ។ បច្ចុប្បន្នដោយភាពសម្បូរបែបនៃផលិតផលឧស្សាហកម្ម ការប្រើថង់ប្លាស្ទិកជាគម្របដី គឺជាបច្ចេកទេសមួយដែលគេកំពុងពេញនិយមប្រើប្រាស់ក្នុងការគ្របដី។ ប្លាស្ទិក ជាសារធាតុមិនជ្រាបទឹកជួយបង្ការរំហូតទឹក ម៉្យាងទៀតចំហាយទឹកដែលកើតពីកម្តៅនៅក្រោមបន្ទះប្លាស្ទិកត្រូវបានកកជាញើសពេលប៉ះនឹងប្លាស្ទិកហើយវាក៏ស្រក់ចូលទៅដីវិញ ដូចនេះការគ្របប្លាស្ទិកដោយរួមបញ្ចូលនូវប្រព័ន្ធតំណក់ទឹកផងដែរនោះ គឺបានជួយសន្សំសំចៃទឹកដែលបង្កលក្ខណៈសមស្របនៅតំបន់ដែលប្រឈមនឹងភាពខ្សត់ទឹក។ ជាទូទៅគេច្រើនប្រើគម្របប្លាស្ទិកដែលមានពណ៌ខ្មៅវាធ្វើឱ្យស្មៅចង្រៃដុះលូតលាស់មិនបាន ជាហេតុកាត់បន្ថយប្រភពទាក់ទាញសត្វល្អិតបំផ្លាញដំណាំផងដែរ។ លទ្ធភាពនៃការដុះលូតលាស់របស់ស្មៅដ៏តិចតួចនេះមានន័យថា ពុំមានការប្រជែងស្រូបយកសារធាតុចិញ្ចឹមពីក្នុងដី ធ្វើឱ្យដំណាំដុះលូតលាស់បានល្អ។ ចំណុចជាវិជ្ជមានមួយទៀតក្នុងការទប់ទល់នូវការដុះលូតលាស់របស់ស្មៅចង្រៃ គឺការកាត់បន្ថយកម្លាំងពលកម្មដើម្បីសម្អាតស្មៅ ។ លើសពីនេះទៅទៀតគម្របប្លាស្ទិកដើរតួនាទីក្នុងការបង្ការការហូរច្រោះដីដោយសារទឹកភ្លៀង ឬភាពជាំទឹកខ្លាំងផងដែរ។ សរុបមក ការប្រើប្រាស់គម្របប្លាស្ទិកដោយរួមផ្សំជាមួយប្រព័ន្ធតំណក់ទឹកបានសន្សំសំចៃទឹក កាត់បន្ថយសត្វល្អិតដែលបំផ្លាញដំណាំ និងចំណេញកម្លាំងពលកម្ម និងពេលវលា(FAO, 2017) ។
ការដាំដំណាំត្រប់វែងដោយប្រើគម្របប្លាស្ទិក និងប្រព័ន្ធតំណក់ទឹកត្រូវបានណែនាំឱ្យប្រើតាមរយៈគម្រោងហាវែសចាប់តាំងពីឆ្នាំ ២០១៤ មកម៉្លេះ។ ការអនុវត្តន៍នេះធ្វើឡើងនៅចម្ការមួយដែលពីមុនជាដីស្រែមានទំហំ ១៤១០ ម៉ែត្រការ៉េ និងបានដាំដំណាំត្រប់វែងចំនួន ១៧៤០ ដើម លើរងគ្របប្លាស្ទិកចំនួន ២០រង។ ដំណាំត្រប់វែង គឺជាដំណាំប្រចាំឆ្នាំដែលដុះលូតលាស់ល្អនៅលើដីល្បាប់ (ដីសម្បូរដោយសារធាតុសរីរាង្គ) ហើយដែលមានសីតុណ្ហភាពលើសពី ២០ អង្សាសេ ។ ដីគួរតែរក្សាឱ្យនៅមានសំណើម តែត្រូវជៀសវៀងកុំឱ្យជាំទឹក។
ទៅតាមការរៀបរាប់ខាងលើបច្ចេកទេសនេះត្រូវបានរៀបចំដូចតទៅ៖លើផ្ទៃដីដែលបានរៀបចំ(ដោយភ្ជួរ និងហាលដីចំនួន ៣សារ) រួចហើយ កសិករបានលើករងដែលមានកម្ពស់ប្រមាណជា ២០សង់ទីម៉ែត្រ ទទឹងរង ១ម៉ែត្រ ហើយចន្លោះពីរងមួយទៅរងមួយក៏មានប្រវែង ១ម៉ែត្រដែរ។ បន្ទាប់មករៀបចំបង្កប់ទុយោប្រព័ន្ធតំណក់ទឹកនៅលើរង រួចធ្វើការស្រោចទឹកផ្សើមរងដំណាំ បន្ទាប់មកយកប្លាស្ទិកខ្មៅដែលមានធ្មេញឈើប្រវែង ១,៥០ ម៉ែត្រ គ្របតាមបណ្តោយរងដោយលប់ដីតាមជាយគម្របប្លាស្ទិកបន្តិចៗកុំឱ្យខ្យល់ប៉ើង រួចហើយចោះជាប្រឡោះដែលមានអង្កត់ផ្ចិតទំហំប្រហែលជា ៨សង់ទីម៉ែត្រ និងមានគម្លាត ៦០ សង់ទីម៉ែត្រ (ត្រូវគ្នាជាមួយគម្លាតនៃចំណុច ទុយោតំណក់ទឹក) ។ ចុងក្រោយ គឺការស្ទូងកូនត្រប់តាមប្រឡោះទាំងនេះ ហើយនៅជិតគល់ត្រប់នីមួយៗគាត់បានដោតច្បោះឫស្សីជួយទប់ដើមកុំឱ្យដួល ឬទ្រេតដោយសារខ្យល់ខ្លាំង ឬពេលមានផ្លែច្រើន។
បច្ចេកទេសនេះក៏បានផ្តល់ផ្នែកសេដ្ឋកិច្ចដោយការបង្កើនប្រាក់ចំណូលគួរឱ្យកត់សម្គាល់ផងដែរ។ តាមការសាកសួរ មុនពេលអនុវត្តន៍បច្ចេកទេសនេះអ្នកប្រើប្រាស់ដីទទួលបានប្រាក់ចំណេញសុតប្រមាណជា ៣០% តែប៉ុណ្ណោះ ក្រោយកាត់ថ្លៃបង្កើត និងថ្លៃថែទាំ ប៉ុន្តែក្រោយពេលអនុវត្តន៍បច្ចេកទេសនេះ អត្ថប្រយោជន៍សេដ្ឋកិច្ចដែលទទួលបាន គឺមានការកើនឡើងរហូតដល់ទៅ ៧០% ឯណោះ (ករណីមិនមានជំងឺលើដំណាំ) ជាពិសេស គឺចំណេញពេលវេលាសម្រាប់ប្រកបការងារផ្សេងៗទៀត។
2.3 技术照片
2.5 已应用该技术的、本评估所涵盖的国家/地区/地点
国家:
柬埔寨
区域/州/省:
ភូមិ ជ្រែង ឃុំ ស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
具体说明该技术的分布:
- 均匀地分布在一个区域
Map
×2.6 实施日期
注明实施年份:
2014
如果不知道确切的年份,请说明大概的日期:
- 不到10年前(最近)
2.7 技术介绍
详细说明该技术是如何引入的:
- 通过项目/外部干预
注释(项目类型等):
គម្រោងសម្រាប់ជួយដោះស្រាយភាពងាយរងគ្រោះនៅតាមជនបទ និងស្ថេរភាពនៃប្រព័ន្ធអេកូឡូស៊ី (HARVEST)
3. SLM技术的分类
3.1 该技术的主要目的
- 改良生产
- 降低灾害风险
- 适应气候变化/极端天气及其影响
- 创造有益的经济影响
3.2 应用该技术的当前土地利用类型
农田
- 一年一作
- ត្រប់វែង, eggplant
年作制度:
蔬菜 - 小麦/大麦/燕麦/旱稻
每年的生长季节数:
- 2
注释:
គោមាន ០៥ក្បាលសម្រាប់យកលាមកផងដែរ។
3.3 由于技术的实施,土地使用是否发生了变化?
由于技术的实施,土地使用是否发生了变化?:
- 是(请在技术实施前填写以下有关土地利用的问题)
农田
- 一年一作
年作制度:
蔬菜 - 小麦/大麦/燕麦/旱稻
注释:
ដីស្រែ
3.4 供水
该技术所应用土地的供水:
- 混合雨水灌溉
注释:
អណ្តូងខួង
3.5 该技术所属的SLM组
- 改良的地面/植被覆盖
- 灌溉管理(包括供水、排水)
3.6 包含该技术的可持续土地管理措施
农艺措施
- A2:有机质/土壤肥力
结构措施
- S4:平沟、坑
注释:
ត្រប់វែងត្រូវបានដាំដោយលើកជារង។ កសិករបានជីកអណ្តូងបុកដើម្បីយកទឹកប្រើប្រាស់តាមរយៈការស្រោចស្រពដំណាំដោយប្រើប្រព័ន្ធតំណក់ទឹកនៅក្នុងអំឡូងពេលខ្សត់ទឹក។
3.7 该技术强调的主要土地退化类型
土壤水蚀
- Wt:表土流失/地表侵蚀
物理性土壤退化
- Pw:水浸
生物性退化
- Bc:植被覆盖的减少
- Bl:土壤寿命损失
水质恶化
- Ha:干旱化
其它
3.8 防止、减少或恢复土地退化
具体数量名该技术与土地退化有关的目标:
- 防止土地退化
- 减少土地退化
4. 技术规范、实施活动、投入和成本
4.1 该技术的技术图纸
技术规范(与技术图纸相关):
បច្ចេកទេសនេះអនុវត្តន៍លើដីទំហំ ១៤១០ម៉ែត្រការ៉េ ដែលមានដើមត្រប់វែងសរុបចំនួន ១៧៤០ដើម ស្មើនឹង ២០រង។ រងត្រប់នីមួយៗមានកម្ពស់រង ២០ស.ម ទទឹងរបស់រងប្រវែង ១ម៉ែត្រចន្លោះពីគុម្ពមួយទៅគុម្ពមួយទៀតមានប្រវែង ៦០ស.ម។ គម្របថង់ប្លាស្ទិកដែលមានធ្មេញឈើប្រវែង ១, ៥ ម៉ែត្រ ត្រូវបានប្រើគ្របលើរងនីមួយៗ និងមានរៀបបង្កប់ប្រព័ន្ធទុយោតំណក់ទឹកនៅតាមគល់ត្រប់ទាំងអស់។ នៅចំកណ្ដាលផ្ទៃដីនៃកន្លែងអនុវត្តន៍បច្ចេកទេស មានអណ្ដូងទឹកមួយដោយសង់ជារោងមានកម្ពស់ ១,៥ ម៉ែត្រពីដី។ ជាមួយគ្នានោះម្ចាស់ចម្ការបានដាក់ពាងចំនួន ០៣ដែលមានកម្ពស់ ១ម៉ែត្រ និងអង្កត់ផ្ចិត ១ម៉ែត្រ មួយប្រើសម្រាប់លាយជីស្រោចដំណាំ មួយសម្រាប់ផលិតថ្នាំពុលធម្មជាតិសម្រាប់កំចាត់សត្វល្អិតចង្រៃ និងមួយទៀតសម្រាប់ស្តុកទឹកប្រើប្រាស់។ នៅតាមគល់ដើមត្រប់នីមួយៗមានដោតឬស្សីដើម្បីទប់ដើមកុំឱ្យដួលពេលមានខ្យល់ខ្លាំង និងពេលវាផ្លែច្រើន។
作者:
លោក ឃួន សុផល
日期:
28/06/2017
4.2 有关投入和成本计算的一般信息
具体说明成本和投入是如何计算的:
- 每个技术区域
注明尺寸和面积单位:
១៤១០ ម៉ែត្រការ៉េ
如果使用本地面积单位,注明转换系数为1公顷(例如1公顷=2.47英亩):1公顷=:
០,១៤ ហិកតា
其它/国家货币(具体说明):
រៀល
如相关,注明美元与当地货币的汇率(例如1美元=79.9巴西雷亚尔):1美元=:
4000.0
注明雇用劳工的每日平均工资成本:
20000
4.3 技术建立活动
活动 | 时间(季度) | |
---|---|---|
1. | សាបកូនត្រប់វែង | ខែមេសា |
2. | ដាំកូនត្រប់វែងនៅក្នុងកន្ទោង | ខែឧសភា |
3. | ភ្ជួរដីហាល | ខែឧសភា |
4. | ពូនរងដំណាំ | ខែឧសភា |
5. | ដាក់លាមកគោ | ខែឧសភា |
6. | រៀបចំប្រព័ន្ធតំណក់ទឹក | ខែឧសភា |
7. | ស្រោចទឹកលើរងដំណាំ | ខែឧសភា |
8. | គ្របថង់ប្លាស្ទិកលើរងដំណាំ | ខែឧសភា |
9. | ដាំកូនត្រប់វែង | ខែឧសភា |
4.4 技术建立所需要的费用和投入
对投入进行具体说明 | 单位 | 数量 | 单位成本 | 每项投入的总成本 | 土地使用者承担的成本% | |
---|---|---|---|---|---|---|
劳动力 | ភ្ជួរដីហាល ០៣ដង | ដង | 3.0 | 50000.0 | 150000.0 | 100.0 |
劳动力 | សាបកូនត្រប់វែង | នាក់-ថ្ងៃ | 2.0 | 20000.0 | 40000.0 | 100.0 |
劳动力 | លើករងដំណាំ ដាក់លាមកគោ រៀបចំប្រព័ន្ធតំណក់ ស្រោចទឹកលើរងដំណាំ គ្របថង់ប្លាស្ទិក | នាក់-ថ្ងៃ | 5.0 | 20000.0 | 100000.0 | 100.0 |
劳动力 | ដាំកូន | នាក់-ថ្ងៃ | 2.0 | 20000.0 | 40000.0 | 100.0 |
设备 | គោយន្ត | គ្រឿង | 1.0 | 12300000.0 | 12300000.0 | 100.0 |
设备 | ម៉ាស៊ីនបូមទឹក និងទុយោ | ឈុត | 1.0 | 1400000.0 | 1400000.0 | 100.0 |
设备 | ចបកាប់ | គ្រឿង | 6.0 | 12000.0 | 72000.0 | 100.0 |
设备 | ចបជីក | គ្រឿង | 1.0 | 12000.0 | 12000.0 | 100.0 |
设备 | តង់ | តង់ | 1.0 | 40000.0 | 40000.0 | |
设备 | ធុងបាញ់ថ្នាំសប់ដោយដៃ | គ្រឿង | 1.0 | 280000.0 | 280000.0 | |
设备 | ថាសបណ្តុះកូនពូជត្រប់វែង | ថាសបណ្តុះ | 30.0 | 2500.0 | 75000.0 | |
设备 | កញ្ច្រែងបេះបន្លែ | កញ្ច្រែង | 3.0 | 15000.0 | 45000.0 | |
植物材料 | ពូជត្រប់វែង | កញ្ចប់ | 1.0 | 10000.0 | 10000.0 | |
施工材料 | ថង់ប្លាស្ទិក | ដុំ | 2.5 | 70000.0 | 175000.0 | |
施工材料 | ប្រព័ន្ធតំណក់ទឹក | ដុំ | 1.5 | 160000.0 | 240000.0 | |
施工材料 | ពាង | គ្រឿង | 3.0 | 45000.0 | 135000.0 | 100.0 |
其它 | ស្បែកជើងកវែង | គូ | 1.0 | 60000.0 | 60000.0 | |
技术建立所需总成本 | 15174000.0 | |||||
技术建立总成本,美元 | 3793.5 |
注释:
លាមកគោគាត់ប្រើលាមកគោខ្លួនឯងដែលពិបាកក្នុងការគណនាទៅជាទឹកប្រាក់។ ទុយោមេ គឺគម្រោងហាវែសជាអ្នកផ្តល់ឱ្យ គាត់មិនដឹងតម្លៃនោះទេ។ ទុយោមេសម្រាប់ភ្ជាប់ប្រព័ន្ធតំណក់ទឹកមានចំនួន ១០០ ដើមដែលជាជំនួយរបស់គម្រោងហាវែសដូចនេះអ្នកប្រើប្រាស់ដីមិនបានដឹងតម្លៃនោះទេ។ គួរបញ្ជាក់ផងដែរថាគម្រោងហាវែសក៏បានផ្តល់ជូននូវគ្រាប់ពូជដំណាំ ធុងបាញ់ថ្នាំ ថាសបណ្តុះកូនដំណាំ កញ្ច្រែងសម្រាប់បេះបន្លែ ស្បែកជើងកវែង។ តម្លៃដែលដាក់នៅក្នុងតារាង គឺផ្តោតទៅលើតម្លៃនៅលើទីផ្សារដែលមាន និងតម្លៃប៉ាន់ស្មាន។
4.5 维护/经常性活动
活动 | 时间/频率 | |
---|---|---|
1. | បញ្ចេះម៉ាស៊ីនស្រោចស្រពដំណាំតាមប្រព័ន្ធតំណក់ | រាល់ថ្ងៃ |
2. | ដកស្មៅចន្លោះរងត្រប់វែង | ២ដងក្នុងមួយវដ្តដំណាំ |
3. | បាញ់ថ្នាំធម្មជាតិ លាយជាមួយថ្នាំពុលកសិកម្មលើត្រប់វែង | មុនពេលប្រមូលផល ១ អាទិត្យបាញ់ម្ដង |
4. | លាយជីស្រោច | ៣ថ្ងៃម្ដង |
4.6 维护/经常性活动所需要的费用和投入(每年)
对投入进行具体说明 | 单位 | 数量 | 单位成本 | 每项投入的总成本 | 土地使用者承担的成本% | |
---|---|---|---|---|---|---|
劳动力 | ដកស្មៅចន្លោះរងដំណាំ | ដង | 2.0 | 240000.0 | 480000.0 | 100.0 |
肥料和杀菌剂 | ថ្នាំពុលកសិកម្មម៉ាក golden | ដប | 1.0 | 15000.0 | 15000.0 | 100.0 |
其它 | សាំងបូមទឹក | លីត្រ | 70.0 | 3000.0 | 210000.0 | 100.0 |
技术维护所需总成本 | 705000.0 | |||||
技术维护总成本,美元 | 176.25 |
注释:
ថ្នាំធម្មជាតិកសិករផលិតដោយខ្លួនឯងដែរពិបាកគណនាទៅជាតម្លៃ។
4.7 影响成本的最重要因素
描述影响成本的最决定性因素:
ថង់ប្លាស្ទិក និងប្រព័ន្ធតំណក់ទឹកមានតម្លៃថ្លៃ។ ថង់ប្លាស្ទិកប្រើបានតែម្តង រីឯប្រព័ន្ធតំណក់ទឹកប្រើបាន២ឆ្នាំ។
5. 自然和人文环境
5.1 气候
年降雨量
- < 250毫米
- 251-500毫米
- 501-750毫米
- 751-1,000毫米
- 1,001-1,500毫米
- 1,501-2,000毫米
- 2,001-3,000毫米
- 3,001-4,000毫米
- > 4,000毫米
指定年平均降雨量(若已知),单位为mm:
1225.70
有关降雨的规范/注释:
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ 2015 មាន 1225.7 មីលីម៉ែត្រ ។ ឆ្នាំ 2014 មាន 1128.1 និងឆ្នាំ 2013 មាន 1316 មីលីម៉ែត្រ។
注明所考虑的参考气象站名称:
ក្រសួងធនធាន និងឧត្តុនិយម ឆ្នាំ២០១៥
农业气候带
- 半湿润
5.2 地形
平均坡度:
- 水平(0-2%)
- 缓降(3-5%)
- 平缓(6-10%)
- 滚坡(11-15%)
- 崎岖(16-30%)
- 陡峭(31-60%)
- 非常陡峭(>60%)
地形:
- 高原/平原
- 山脊
- 山坡
- 山地斜坡
- 麓坡
- 谷底
垂直分布带:
- 0-100 m a.s.l.
- 101-500 m a.s.l.
- 501-1,000 m a.s.l.
- 1,001-1,500 m a.s.l.
- 1,501-2,000 m a.s.l.
- 2,001-2,500 m a.s.l.
- 2,501-3,000 m a.s.l.
- 3,001-4,000 m a.s.l.
- > 4,000 m a.s.l.
说明该技术是否专门应用于:
- 不相关
关于地形的注释和进一步规范:
ផ្ទៃដីជម្រាលតិចតួច ជាដីចាក់ថ្មីលើដីស្រែចាស់។
5.3 土壤
平均土层深度:
- 非常浅(0-20厘米)
- 浅(21-50厘米)
- 中等深度(51-80厘米)
- 深(81-120厘米)
- 非常深(> 120厘米)
土壤质地(表土):
- 细粒/重质(粘土)
土壤质地(地表以下> 20厘米):
- 中粒(壤土、粉土)
表土有机质:
- 中(1-3%)
如有可能,附上完整的土壤描述或具体说明可用的信息,例如土壤类型、土壤酸碱度、阳离子交换能力、氮、盐度等。:
ដីស្រទាប់លើ និងដីស្រទាប់ក្នុងជាដីស្អិត។
5.4 水资源可用性和质量
地下水位表:
5-50米
地表水的可用性:
好
水质(未处理):
仅供农业使用(灌溉)
水的盐度有问题吗?:
否
该区域正在发生洪水吗?:
是
关于水质和水量的注释和进一步规范:
ដីជីកជម្រៅ ៨ម៉ែត្រគឺដល់ដង្ហើមទឹក។ pH = 6
5.5 生物多样性
物种多样性:
- 中等
栖息地多样性:
- 中等
5.6 应用该技术的土地使用者的特征
定栖或游牧:
- 定栖的
生产系统的市场定位:
- 商业/市场
非农收入:
- 低于全部收入的10%
相对财富水平:
- 平均水平
个人或集体:
- 个人/家庭
机械化水平:
- 机械化/电动
性别:
- 女人
土地使用者的年龄:
- 青年人
说明土地使用者的其他有关特征:
អ្នកប្រើប្រាស់ដីមានអាយុ ២២ឆ្នាំ។
5.7 应用该技术的土地使用者使用的平均土地面积
- < 0.5 公顷
- 0.5-1 公顷
- 1-2 公顷
- 2-5公顷
- 5-15公顷
- 15-50公顷
- 50-100公顷
- 100-500公顷
- 500-1,000公顷
- 1,000-10,000公顷
- > 10,000公顷
这被认为是小规模、中规模还是大规模的(参照当地实际情况)?:
- 中等规模的
注释:
ដីស្រែ ៦ ហិកតា
ដីសម្រាប់ដាំបន្លែ ១ ហិកតា។
5.8 土地所有权、土地使用权和水使用权
土地所有权:
- 个人,有命名
土地使用权:
- 个人
用水权:
- 个人
注释:
ដីមានកម្មសិទ្ធិពេញលេញ (ប្លង់រឹង)។
5.9 进入服务和基础设施的通道
健康:
- 贫瘠
- 适度的
- 好
教育:
- 贫瘠
- 适度的
- 好
技术援助:
- 贫瘠
- 适度的
- 好
就业(例如非农):
- 贫瘠
- 适度的
- 好
市场:
- 贫瘠
- 适度的
- 好
能源:
- 贫瘠
- 适度的
- 好
道路和交通:
- 贫瘠
- 适度的
- 好
饮用水和卫生设施:
- 贫瘠
- 适度的
- 好
金融服务:
- 贫瘠
- 适度的
- 好
6. 影响和结论性说明
6.1 该技术的现场影响
社会经济效应
生产
作物生产
注释/具体说明:
ទិន្នផលត្រប់វែងមានការកើនឡើងប្រសិនប្រៀបធៀបទៅ នឹងការអនុវត្តន៍ដាំដុះត្រប់វែងដោយមិនប្រើថង់ប្លាស្ទិករួមជាមួយប្រព័ន្ធតំណក់ទឹក។
作物质量
注释/具体说明:
ផ្លែត្រប់វែង គឺធំល្អ និងមានផ្លែច្រើន។
生产故障风险
注释/具体说明:
កាត់បន្ថយហានិភ័យដោយមានទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រពដំណាំ និងអាចតម្រូវទៅតាមការត្រូវការរបស់ទីផ្សារដែលត្រូវការផលិតផលដែលមានគុណភាព។លើសពីនេះ គាត់អាចដាំដំណាំបានច្រើនប្រភេទពេញមួយឆ្នាំ។ ឧទាហរណ៍៖ គាត់អាចប្រើគម្របប្លាស្ទិករួមផ្សំជាមួយប្រព័ន្ធតំណក់ទឹកសម្រាប់ដាំត្រសក់ ម្រះជាដើម។
水资源可用性和质量
饮用水的可用性
注释/具体说明:
មានប្រភពទឹកអណ្តូងខួង។
饮用水的质量
注释/具体说明:
ទឹកទាមទារការដាំឱ្យពុះមុនបរិភោគ ទឹកមានជាតិច្រេះ។
家畜用水的可用性
注释/具体说明:
ទឹកអណ្តូងបុកអាចយកសម្រាប់ចិញ្ចឹមសត្វគោបាន។
灌溉用水的可用性
注释/具体说明:
មានអណ្តូងបុកសម្រាប់ទាញយកទឹកមកស្រោចស្រពដំណាំនៅអំឡុងពេលរាំងស្ងួត។
灌溉用水的质量
注释/具体说明:
ទឹកមានគុណភាពល្អសម្រាប់ស្រោចស្រពដំណាំ តែវាមានជាតិច្រេះដែលធ្វើឱ្យប្រព័ន្ធតំណក់ទឹកកកស្ទះឆាប់ខូច។
灌溉用水需求
注释/具体说明:
បរិមាណទឹកត្រូវបានថយចុះតាមរយៈការប្រើគម្របប្លាស្ទិករួមជាមួយប្រព័ន្ធតំណក់ទឹក។
收入和成本
农业投入费用
注释/具体说明:
ប្រព័ន្ធតំណក់ទឹក និងប្លាស្ទិកមានតម្លៃថ្លៃ។ ប្រព័ន្ធតំណក់ទឹកអាចប្រើបាន ២ឆ្នាំ ប៉ុន្តែគម្របប្លាស្ទិកអាចប្រើបានតែម្តងទេក្នុងមួយវដ្តដំណាំ។
农业收入
SLM之前的数量:
៣០០,០០០ រៀល
SLM之后的数量:
៧០០,០០០ រៀល
收入来源的多样性
注释/具体说明:
ចំណេញពេលវេលាក្នុងស្រោចទឹក ស្រោចជី និងសម្អាតស្មៅជាដើម ដើម្បីទៅធ្វើការផ្សេងដូចជា លក់បន្លែ ធ្វើស្រែ។
工作量
注释/具体说明:
កម្លាំងពលកម្មមានការថយចុះក្នុងការស្រោចទឹក ដាក់ជី និងចំណេញកម្លាំងពលកម្មក្នុងការដកស្មៅផងដែរ។ គម្របប្លាស្ទិករួមផ្សំជាមួយប្រព័ន្ធតំណក់ទឹកធូរកម្លាំងបាន៧០%។
社会文化影响
食品安全/自给自足
注释/具体说明:
មានផលិតផលដែលមានគុណភាព អាចផ្គត់ផ្គង់នៅក្នុងគ្រួសារ និងទៅតាមទីផ្សារ។ អាចដំណាំផ្សេងបានច្រើនប្រភេទ ដូចជាត្រសក់ ម្រះជាដើម។
SLM/土地退化知识
注释/具体说明:
ដីដែលនៅក្រោមថង់ប្លាស្ទិកមានលក្ខណៈធូរ និងវាយនភាពរបស់វាផុសដូចជាកំប៉ុស្ត។ តាមបទពិសោធន៍ប្រសិនជាដីហាប់ណែន ប៉ុន្តែក្រោយពីគ្របប្លាស្ទិក និងប្រព័ន្ធតំណក់ទឹក ដីមានលក្ខណៈធូរ ផុស។
生态影响
土壤
土壤水分
注释/具体说明:
ដីនៅក្រោមគម្របប្លាស្ទិក គឺមានសំណើម។
土壤覆盖层
注释/具体说明:
ប្លាស្ទិកដើរតួនាទីជាគម្របដីក្នុងការកាត់បន្ថយរំហួតទៅក្នុងបរិយាកាស។
土壤结壳/密封
注释/具体说明:
ដីមានលក្ខណៈធូរ និងទម្រង់ដីមានលក្ខណៈប្រសើរឡើង។
土壤有机物/地下C
生物多样性:植被、动物
害虫/疾病控制
注释/具体说明:
ស្មៅចង្រៃក៏ជាមូលហេតុដែលធ្វើឱ្យកើតសត្វល្អិតចង្រៃផងដែរ។ តាមរយៈការប្រើប្រាស់ថង់ប្លាស្ទិក វាបានកាត់បន្ថយនូវការដុះស្មៅ។
6.3 技术对渐变气候以及与气候相关的极端情况/灾害的暴露和敏感性(土地使用者认为的极端情况/灾害)
渐变气候
渐变气候
季节 | 增加或减少 | 该技术是如何应对的? | |
---|---|---|---|
年温度 | 增加 | 好 | |
季节性温度 | 湿季/雨季 | 增加 | 好 |
季节性温度 | 旱季 | 增加 | 好 |
6.4 成本效益分析
技术收益与技术建立成本相比如何(从土地使用者的角度看)?
短期回报:
积极
长期回报:
积极
技术收益与技术维护成本/经常性成本相比如何(从土地使用者的角度看)?
短期回报:
非常积极
长期回报:
积极
注释:
កសិករមួយចំនួនដែរទទួលការគាំទ្រពីគម្រោងហាវែសបានបោះបង់ចោលនៅពេលគម្រោងចប់ដោយសារចំណាយដើមទុនច្រើនទៅលើថង់ប្លាស្ទិក និងទុយោ។
6.5 技术采用
- 单例/实验
在所有采用这项技术的人当中,有多少人是自发的,即未获得任何物质奖励/付款?:
- 0-10%
注释:
លាមកគោគាត់ប្រើលាមកគោខ្លួនឯងដែលពិបាកក្នុងការគណនាទៅជាទឹកប្រាក់។ ទុយោមេ គឺគម្រោងហាវែសជាអ្នកផ្តល់ឱ្យ គាត់មិនដឹងតម្លៃនោះទេ។ ទុយោមេសម្រាប់ភ្ជាប់ប្រព័ន្ធតំណក់ទឹកមានចំនួន ១០០ ដើមដែលជាជំនួយរបស់គម្រោងហាវែសដូចនេះអ្នកប្រើប្រាស់ដីមិនបានដឹងតម្លៃនោះទេ។ គួរបញ្ជាក់ផងដែរថាគម្រោងហាវែសក៏បានផ្តល់ជូននូវគ្រាប់ពូជដំណាំ ធុងបាញ់ថ្នាំ ថាសបណ្តុះកូនដំណាំ កញ្ច្រែងសម្រាប់បេះបន្លែ ស្បែកជើងកវែង។ តម្លៃដែលដាក់នៅក្នុងតារាង គឺផ្តោតទៅលើតម្លៃនៅលើទីផ្សារដែលមាន និងតម្លៃប៉ាន់ស្មាន។
6.6 适应
最近是否对该技术进行了修改以适应不断变化的条件?:
否
6.7 该技术的优点/长处/机会
土地使用者眼中的长处/优势/机会 |
---|
ការពារមិនឱ្យស្មៅដុះ។ |
ចំណេញកម្លាំងពលកម្ម និងពេលវេលាពីការដកស្មៅ។ |
ចំណេញទឹកតាមរយៈការប្រើតំណក់ទឹក។ |
ទទួលប្រាក់ចំណូលច្រើនសម្រាប់គ្រួសារ។ |
编制者或其他关键资源人员认为的长处/优势/机会 |
---|
ស្មៅដុះមិនរួច ចំណេញកម្លាំងពលកម្មពីការដកស្មៅ។ |
កាត់បន្ថយសត្វល្អិត ព្រោះស្មៅមិនមានដុះ ដូចនេះសត្វល្អិតក៏ថយចុះដែរ។ |
ងាយស្រួលថែទាំ ប្រើតំណក់ទឹក ចំណេញទឹក និងចំណេញពេល។ |
ដីមានសំណើមតាមរយៈថង់ប្លាស្ទិកគ្របដី។ |
6.8 技术的弱点/缺点/风险及其克服方法
土地使用者认为的弱点/缺点/风险 | 如何克服它们? |
---|---|
ចំណាយលុយច្រើនពេលចាប់ផ្តើមដំបូង។ | ជំនួសពីការប្រើប្លាស្ទិកមកប្រើចំបើង។ |
ពិបាកប្រមូលសំណល់ថង់ប្លាស្ទិក។ | គ្រប់គ្រង ឬទុកដាក់ឱ្យបានត្រឹមត្រូវ និងរៀបចំកន្លែងដុតឱ្យបានត្រឹមត្រូវ។ |
编制者或其他关键资源人员认为的弱点/缺点/风险 | 如何克服它们? |
---|---|
ចំណាយដើមទុនច្រើនក្នុងការទិញថង់ប្លាស្ទិក និងរៀបចំប្រព័ន្ធតំណក់ទឹក។ | ស្វែងរកជំនួយពីអ្នកខាងក្រៅ ឬប្រើផែនការប្រើប្រាស់ថវិកា។ |
សំណល់ពីថង់ប្លាស្ទិក និងប្រព័ន្ធតំណក់ទឹកអាចប៉ះពាល់ដល់បរិស្ថាន។ | គ្រប់គ្រងកាកសំណល់ថង់ប្លាស្ទិកឱ្យបានត្រឹមត្រូវ។ |
7. 参考和链接
7.1 信息的方法/来源
- 实地考察、实地调查
១កន្លែង
- 与土地使用者的访谈
១ នាក់
- 与SLM专业人员/专家的访谈
៤ នាក់
(现场)数据是什么时候汇编的?:
28/06/2017
7.3 链接到网络上的相关信息
标题/说明:
FAO. (2017). Rooftop water collection , drip irrigation and plastic mulching in home garden conditions in drought prone areas of Cambodia. Retrieved November 10, 2017, from
URL:
file:///C:/Users/HTPP ROYAL INV/Downloads/TECA - Rooftop water collection, drip irrigation and plastic mulching in home garden conditions in drought prone areas of Cambodia - 2017-05-31.pdf
链接和模块
全部展开 全部收起链接
无链接
模块
无模块