កសិរុក្ខកម្ម-ដំណាំសណ្តែកដីជាមួយស្វាយចន្ទីនៅតំបន់ខ្ពង់រាប [Cambodia]
- Creación:
- Actualización:
- Compilador: Navin Chea
- Editores: Sophea Tim, SOBEN KIM
- Revisores: SO Than, Ursula Gaemperli
សណ្តែកដី និងស្វាយចន្ទី
technologies_2315 - Cambodia
Visualizar secciones
Expandir todo Colapsar todos1. Información general
1.2 Detalles de contacto de las personas de referencia e instituciones involucradas en la evaluación y la documentación de la Tecnología
ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកគូលែន:
usuario de la tierra:
វីន អ៊ុត
(+855) 71 966 9939
មិនមានអ៊ីម៉ែល
អ្នកប្រើប្រាស់ដី
ភូមិបេងកោង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
Cambodia
មន្ត្រីការិយាល័យកសិម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកជាំក្សាន្ត:
ឆ្លាត ប្រាជ្ញ
(+855) 97 48 25 806
មិនមានអ៊ីម៉ែល
ការិយាល័យកសិម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកជាំក្សាន្ត
ភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
Cambodia
Nombre del proyecto que financió la documentación/ evaluación de la Tecnología (si fuera relevante)
Scaling-up SLM practices by smallholder farmers (IFAD)Nombre de la(s) institución(es) que facilitaron la documentación/ evaluación de la Tecnología (si fuera relevante)
Royal University of Agriculture (RUA) - Cambodia1.3 Condiciones referidas al uso de datos documentados mediante WOCAT
¿Cuándo se compilaron los datos (en el campo)?
05/05/2017
El compilador y la/s persona(s) de referencia claves aceptan las condiciones acerca del uso de los datos documentados mediante WOCAT:
Sí
1.4 Declaración de la sostenibilidad de la Tecnología descrita
¿La Tecnología aquí descrita resulta problemática en relación a la degradación de la tierra, de tal forma que no puede considerársela una tecnología sostenible para el manejo de la tierra?
No
2. Descripción de la Tecnología MST
2.1 Breve descripción de la Tecnología
Definición de la Tecnología:
ការដាំដំណាំប្រចាំរដូវ(សណ្តែកដី) ក្នុងចម្ការស្វាយចន្ទីដែលទើបដាំថ្មីមានគោលបំណងដាំបំពេញដីទំនេរចោលនៅចន្លោះដើមស្វាយចន្ទី។ វាជាដំណាំគម្របដីទប់ស្កាត់ការហូរច្រោះ និងបង្កើនជីជាតិដី ម៉្យាងវិញទៀតសណ្តែកដីជាប្រភេទដំណាំមានទីផ្សារ។
2.2 Descripción detallada de la Tecnología
Descripción:
សណ្តែកដីស្ថិតក្នុងអម្បូរ Leguminosae មានឈ្មោះវិទ្យាសាស្ត្រ Arachishypogaea L.ជាដំណាំដែលសម្បូរទៅដោយសារធាតុមានគុណប្រយោជន៍សំខាន់ៗជាច្រើន។ គ្រាប់សណ្ដែកដីមានផ្ទុកសារធាតុចិញ្ចឹមដូចជា : ប្រូតេអ៊ីន កាល់ស្យូម វីតាមីនបេ និងគ្លុយតាម៉ីនអាស៊ីត ហើយមានជាតិប្រេងយ៉ាងខ្ពស់រហូតដល់ ៤០-៦០ ភាគរយ ។ សណ្តែកដីផ្តល់ទិន្នផលជាមធ្យម០.៧៣តោន/ហិកតា (Cambodian Agricultural Research and Development Institute, 2006) ។ ដំណាំនេះត្រូវបានប្រជាជនកម្ពុជានិយមចូលចិត្តដាំជាលក្ខណៈគ្រួសារ ឬជាចម្ការធំៗ ។
សណ្ដែកដីអាចដុះលូតលាស់នៅលើដីច្រើនប្រភេទ ជាពិសេសដីល្បាប់ខ្សាច់ ដីល្បប់ ដីខ្មៅ ដែលជាប្រភេទដីស្រោះទឹកល្អ ។ សណ្ដែកដីជារុក្ខជាតិត្រូវការពន្លឺពេញ ការខ្វះពន្លឺនាំឱ្យពន្យារពេលក្នុងការលូតលាស់ ។ ដំណាំនេះតម្រូវឱ្យមានទឹកគ្រប់គ្រាន់ក្នុងការដាំដុះ តែវាក៏មិនធន់នឹងភាពដក់ទឹករយៈពេលយូរបានទេ ផ្ទុយទៅវិញបើខ្វះទឹកក៏ជាបញ្ហាដែរ។ រដូវដាំដុះសម្រាប់តំបន់ខ្ពង់រាប គឺចាប់ពីខែមេសា-ឧសភា និងចាប់ពីខែ កញ្ញា-តុលា ដោយឡែកសម្រាប់តំបន់មាត់ទន្លេ គឺដាំនៅរដូវសម្រកចាប់ពីខែវិច្ឆិកាទៅ។ រយៈពេលនៃការប្រមូលផល គឺអាស្រ័យទៅលើពូជរបស់វា។ ពូជរយៈពេលខ្លី អាចប្រមូលផលក្រោយរយៈពេល ៩០-១០០ ថ្ងៃ ពូជរយៈពេលវែង គឺប្រមូលផលនៅរយៈពេលពី ១២០-១៤០ ថ្ងៃ (Agritoday, 2016,Yayo, 2016)។
ចំណែកស្វាយចន្ទីមានឈ្មោះវិទ្យាសាស្ត្រ Anacardiumoccidentale L. ស្ថិតនៅក្នុងគ្រួសារ Anacardiaceae (Royal University of Agriculture, 2006) ។ បច្ចុប្បន្នបណ្ដាប្រទេសមួយចំនួននៅតំបន់ត្រូពិចមានការនិយមដាំស្វាយចន្ទីយ៉ាងច្រើន។ គ្រាប់ស្វាយចន្ទីមានផ្ទុកសារធាតុចិញ្ចឹមក្នុងកម្រិតខ្ពស់ គឺក្នុងគ្រាប់ស្វាយចន្ទី ១០០ក្រាម អាចផ្តល់ថាមពលរហូតដល់ ៥០០ កាឡូរី។ ស្វាយចន្ទីអាចប្រមូលផលជាលើកដំបូង គឺនៅអាយុ ៣ ទៅ ៤ឆ្នាំ(ផ្តល់ផលលើកដំបូងបាន ប្រហែល ២,៥០-៣ គីឡូក្រាម នៅក្នុងមួយដើម) នៅអាយុបាន ២ ឆ្នាំក៏អាចប្រមូលផលបានខ្លះដែរក្រាន់តែទិន្នផលទាប ប៉ុន្តែគេអាចទទួលបានទិន្នផលខ្ពស់នៅពេលវាមានអាយុ ៧ ឆ្នាំ ហើយផ្តល់ទិន្នផលថេរក្នុងរយៈពេលវែង គឺរហូតដល់ពេលដែលគេកាប់ដើមចាស់ចោល ហើយដាំសារជាថ្មីដែលមានរយៈពេលប្រហែលជា ២៥ ឆ្នាំ។ នៅក្នុងឆ្នាំ ២០១៧ គ្រាប់ស្វាយចន្ទីស្រស់មានតម្លៃប្រមាញជា ៨៥០០ រៀល ក្នុងមួយគីឡូក្រាម (Agritoday,2017)។
គោលបំណងសំខាន់ៗនៃការអនុវត្តន៍បច្ចេកទេសដាំសណ្តែកដីនៅចន្លោះដើមស្វាយចន្ទី បានបង្ហាញច្បាស់តាមរយៈការកាត់បន្ថយបានការដុះលូតលាស់របស់ស្មៅចង្រៃរហូតដល់ ៥០ ភាគរយ និងបង្កើនប្រាក់ចំណូលបន្ថែមទៀតផង (MoE,2016)។
លោកស្រីអ៊ុត វីន រស់នៅតំបន់ខ្ពង់រាបក្នុងខេត្តព្រះវិហារ (ប្រទេសកម្ពុជា) គឺជាកសិករមួយរូបដែលអនុវត្តន៍ប្រព័ន្ធកសិរុក្ខកម្ម។ ទីតាំងអនុវត្តន៍បច្ចេកទេសនោះមានប្រវត្តិជាតំបន់ព្រៃរេចរិល ដំបូងឡើងគាត់បានកាប់ឆ្ការព្រៃនោះយកមកដាំដំណាំឯកវប្បកម្ម (ដំឡូងមី ចេក សណ្ដែកបាយ ឬសណ្ដែកសៀង)។ នៅឆ្នាំ២០១៦ដីនេះត្រូវបានយកមកដាំស្វាយចន្ទីជាមួយនឹងសណ្ដែកដីវិញ។
ប្រព័ន្ធនៃការដាំដំណាំនៅចន្លោះប្រភេទឈើបែបនេះផ្តល់អត្ថប្រយោជន៍ដូចខាងក្រោម៖
១. ការអនុវត្តន៍បច្ចេកទេសនេះ គឺបង្កើនផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចយ៉ាងច្រើនដល់កសិករ តាមលទ្ធភាពដីដែលមាន។តាមការអនុវត្តន៍តាមបច្ចេកទេសនេះ ទោះដីរេចរិលក៏អាចយកមកដាំដំណាំបានដែរ ដែលនេះជាការបង្កើនផលដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងប្រាក់ចំណូលគ្រួសារ។
២. មុនពេលកសិករទទួលបានទិន្នផលពេញលេញពីដើមស្វាយចន្ទី(ក្រោយអាយុបាន ៣ឆ្នាំ) សណ្តែកដីបានផ្តល់ប្រាក់ចំណូលបានយ៉ាងឆាប់(ទទួលផលក្នុងរយៈពេល ៣ខែ ហើយដាំបាន ០២ ដង នៅក្នុងមួយឆ្នាំ)។ នៅក្នុងដីមួយហិកតា សណ្តែកដីអាចផ្តល់ប្រាក់ចំណេញសុទ្ធចំនួន ៣,០០០,០០០ រៀល (តម្លៃលក់បាន ៤០០០ រៀល/គីឡូក្រាម)។
ដោយសារតែសណ្តែដីត្រូវការពន្លឺពេញ ការដាំដំណាំចន្លោះដីទំនេរត្រូវបានបញ្ឈប់ក្រោយពេលស្វាយចន្ទីមានអាយុ ៣ឆ្នាំ នេះដោយសារតែដើមរបស់វាបែកមែកសាខាគ្របជាម្លប់ដែលមិនអំណោយផលសម្រាប់ការដាំដុះសណ្តែកដីបន្តទៀតបាន។
ក្រៅពីអត្ថប្រយោជន៍ដូចរៀបរាប់ខាងលើ ការដាំដំណាំសណ្តែកដីក៏បានជួយបង្កើនជីជាតិដីផងដែរព្រោះវាជាប្រភេទដំណាំដែលប្រព័ន្ធប្ញសរបស់វាមានកំពកដែលបង្កើតឡើងដោយវត្តមាននៃបាក់តេរីសហប្រាណពពួករីហ្សូប្សូម(Rhizobium)ដែលក្រុមនេះមានសមត្ថភាពអាចស្រូប និងចាប់យកអាសូតសេរីពីបរិយាកាសទៅក្នុងដីបាន។ បន្ទាប់ពីប្រមូលផលរួច កាកសំណល់ដើមសណ្តែកដីត្រូវបានភ្ជួរលប់ទៅក្នុងដីក្លាយជាជីសរីរាង្គមួយដ៏ប្រសើរ ដូចនេះវា គឺជាជីស្រស់ដែលជួយកាត់បន្ថយការប្រើប្រាស់ជីគីមី។ ការដាំដំណាំសណ្តែកដីមិនឱ្យដីនៅទំនេរចោលនៅឆ្នាំដំបូងនៃការដាំដើមស្វាយចន្ទី ក៏មានសារប្រយោជន៍ណាស់ដែរ ដើម្បីទប់ទល់នឹងការដុះដាលស្មៅចង្រៃ។ មុខងារចុងក្រោយដែលមានសារសំខាន់ដែរនោះគឺ សណ្តែកដី និងស្វាយចន្ទី គឺជាដំណាំដែលទប់ទល់នឹងការហូរច្រោះដីដោយសារទឹក។
2.3 Fotografías de la Tecnología
2.5 País/ región/ lugares donde la Tecnología fue aplicada y que se hallan comprendidos por esta evaluación
País:
Cambodia
Región/ Estado/ Provincia:
ភូមិបេងកោង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
Especifique más el lugar :
នៅចម្ការចង្ងាយ ០២គីឡូម៉ែត្រពីជើងភ្នំ
Map
×2.6 Fecha de la implementación
Indique año de implementación:
2016
2.7 Introducción de la Tecnología
Especifique cómo se introdujo la Tecnología:
- mediante la innovación de usuarios de tierras
Comentarios (tipo de proyecto, etc.):
សួរគេខ្លះហើយច្នៃខ្លួនឯងខ្លះ។ ពីមុនធ្លាប់ដាំចេកប៉ុន្តែជួបប្រទះជំងឺ។
3. Clasificación de la Tecnología MST
3.1 Propósito(s) principal(es) de la Tecnología MST
- mejorar la producción
- reducir, prevenir, restaurar la degradación del suelo
- proteger una cuenca hidrográfica/ áreas corriente abajo – en combinación con otras Tecnologías
- crear impacto económico benéfico
3.2 Tipo(s) actuales de uso de la tierra donde se aplica la Tecnología
Cultivos asociados (cultivos/ pastoreo/ árboles), incl. agroforestería
- Agroforestería
Principales productos/ servicios:
សណ្តែកដីដាំចន្លោះដើមស្វាយចន្ទី
Si el uso de la tierra ha cambiado debido a la implementación de la Tecnología, indique el uso de la tierra antes de la implementación de la Tecnología.
ដីព្រៃរេចរិលបន្ទាប់មកកាប់ឆ្ការទៅជាចម្ការដំឡូងមី ចេក សណ្តែកបាយ សណ្តែកសៀង។
3.3 Información adicional sobre el uso de tierras
Provisión de agua para la tierra donde se aplica la Tecnología:
- de secano
Número de temporadas de cultivo por año:
- 2
Especifique:
សណ្តែកដីដាំបាន ២ ដងក្នុងមួយឆ្នាំ
3.4 Grupo MST al que pertenece la Tecnología
- agroforestería
- cobertura de suelo/ vegetal mejorada
3.5 Difusión de la Tecnología
Especifique la difusión de la Tecnología:
- distribuida parejamente sobre un área
3.6 Medidas MST que componen la Tecnología
medidas agronómicas
- A1: vegetación/ cubierta del suelo
- A2: materia orgánica/ fertilidad del suelo
3.7 Principales tipos de degradación del suelo encarados con la Tecnología
erosión de suelos por agua
- Wt: pérdida de capa arable/ erosión de la superficie
degradación biológica
- Bc: reducción de la cobertura vegetal del suelo
degradación del agua
- Ha: aridificación
3.8 Prevención, reducción o restauración de la degradación del suelo
Especifique la meta de la Tecnología con relación a la degradación de la tierra:
- prevenir la degradación del suelo
Comentarios:
បន្ទាប់ពីប្រមូលផលសណ្តែកដីរួច កាកសំណល់របស់វាត្រូវបានភ្ជួរលប់ទៅក្នុងដីដើម្បីធ្វើឱ្យជីជាតិដីប្រសើរឡើងដែលមានសារប្រយោជន៍សម្រាប់ដំណាំស្រូបយក។
4. Especificaciones técnicas, actividades de implementación, insumos y costos
4.1 Dibujo técnico de la Tecnología
4.2 Especificaciones técnicas/ explicaciones del dibujo técnico
នៅលើផ្ទៃដីអនុវត្តន៍បច្ចេកទេសមានទំហំ ១០,០០០ម៉ែត្រការ៉េ(ទទឹង ១០០ ម៉ែត្រ បណ្តោយ១០០ ម៉ែត្រ)។ ដើមស្វាយចន្ទីសរុបមានចំនួន ២២០ ដើម ដោយចន្លោះពីដើមមួយទៅដើមមួយទៀតមានប្រវែង ៧ម៉ែត្រ និងចន្លោះជួរស្វាយចន្ទីមានប្រវែង ៧ ម៉ែត្រ។ រណ្តៅជីកដាំស្វាយចន្ទីមានទំហំ ៣០សង់ទីម៉ែត្របួនជ្រុង និងជម្រៅ ៣០ សង់ទីម៉ែត្រ។ សណ្ឋានដីអនុវត្តបច្ចេកទេសនេះមានជម្រាលប្រហែល ១,៥ ទៅ ៣ ដឺក្រេ ចម្ងាយ ២គីឡូម៉ែត្រពីជើងភ្នំ។
ចំណែកសណ្តែកដីធ្វើការបុកដាំដោយមួយរន្ធដាក់ ៣ គ្រាប់សណ្តែកដី ក្នុងជម្រៅ ៣-៤ សង់ទីម៉ែត្រជាជួរ ដែលមានចន្លោះជួរ ៣០សង់ទីម៉ែត្រ និងពីគុម្ពមួយទៅគុម្ពមួយទៀតគឺ២០ សង់ទីម៉ែត្រ។ នៅលើផ្ទៃដី ១០,០០០ម៉ែត្រការ៉េ អ្នកប្រើប្រាស់ដី ប្រើគ្រាប់ពូជសណ្តែកដីអស់ ២០០ គីឡូក្រាម។
4.3 Información general sobre el cálculo de insumos y costos
Especifique cómo se calcularon los costos e insumos:
- por área de Tecnología
Indique tamaño y unidad de área:
១ហិកតា
Si utiliza una unidad de área local, indique el factor de conversión a una hectárea :
១ ហិកតា=១០០០០ម៉ែត្រការ៉េ
otra / moneda nacional (especifique):
រៀល
Indique la tasa de cambio de USD a la moneda local (si fuese relevante): 1 USD =:
4000,0
Indique el costo promedio del salario de trabajo contratado por día:
20000
4.4 Actividades de establecimiento
Actividad | Tipo de medida | Momento | |
---|---|---|---|
1. | ភ្ជួរដីហាល | Agronómicas | ខែមករា-មីនា |
2. | ជីករណ្តៅសម្រាប់ដាំកូនស្វាយចន្ទី | Estructurales | ខែកក្កដា |
3. | ដាក់ជី | Agronómicas | ខែកក្កដា |
4. | ដាំសណ្តែកដី | Agronómicas | ខែកក្កដា |
Comentarios:
សណ្តែកដីដាំនៅខែវស្សា ហើយអាស្រ័យតែលើទឹកភ្លៀងទាំងស្រុង មិនមានប្រភពស្រោចស្រពនោះទេ។
4.5 Costos e insumos necesarios para el establecimiento
Especifique insumo | Unidad | Cantidad | Costos por unidad | Costos totales por insumo | % de los costos cubiertos por los usuarios de las tierras | |
---|---|---|---|---|---|---|
Mano de obra | ភ្ជួរដីហាល | ហិកតា | 1,0 | 60000,0 | 60000,0 | 100,0 |
Mano de obra | បុកដាំសណ្តែកដី | នាក់-ថ្ងៃ | 40,0 | 20000,0 | 800000,0 | 100,0 |
Equipo | ជីករណ្តៅដាំស្វាយចន្ទី និងដាំកូនស្វាយចន្ទី | រណ្តៅ | 220,0 | 600,0 | 132000,0 | 100,0 |
Equipo | ចបកាប់ | ផ្លែ | 10,0 | 35000,0 | 350000,0 | 100,0 |
Equipo | កាំបិតធំ | កាំបិត | 5,0 | 50000,0 | 250000,0 | 100,0 |
Equipo | ចបជីក | ចបជីក | 10,0 | 35000,0 | 350000,0 | 100,0 |
Material para plantas | កូនស្វាយចន្ទី | ដើម | 220,0 | 3000,0 | 660000,0 | 100,0 |
Material para plantas | ពូជសណ្តែកដី | គីឡូក្រាម | 200,0 | 4700,0 | 940000,0 | 100,0 |
Fertilizantes y biocidas | ជីទ្រាប់បាត | គីឡូក្រាម | 25,0 | 3000,0 | 75000,0 | 100,0 |
Costos totales para establecer la Tecnología | 3617000,0 |
Comentarios:
ប្រើប្រាស់លុយដែលកម្ចីពីមីក្រូហិរញ្ញវត្ថុ។
4.6 Actividades de establecimiento/ recurrentes
Actividad | Tipo de medida | Momento/ frequencia | |
---|---|---|---|
1. | បាញ់ថ្នាំជំនួយចន្ទី (ជំនួយត្រួយ) និងបាញ់ថ្នាំកម្ចាត់សត្វល្អិត | Agronómicas | ១ អាទិត្យបាញ់ម្តង |
2. | ដាក់ជីតាមគល់របស់ស្វាយចន្ទី | Agronómicas | ០៦ ដងក្នុងមួយឆ្នាំ |
3. | ដកស្មៅនៅតាមគល់ស្វាយចន្ទី | Agronómicas | ០៣ ដងក្នុងមួយឆ្នាំ |
4. | បាញ់ថ្នាំល្បាស់លើសណ្តែកដី(ជំនួយត្រួយ ស្លឹក) | Agronómicas | ពេលសណ្តែកដីដុះបាន២០ថ្ងៃ |
5. | បាញ់ថ្នាំជំនួយផ្កា និងដើមសណ្តែកដី | Agronómicas | ០៣ ដងក្នុងរយៈពេល ០៣ ខែនៃវដ្តដំណាំ |
6. | ដកស្មៅតាមដើមសណ្តែកដី | Agronómicas | ០២ ដងក្នុងរយៈពេល ០៣ ខែនៃវដ្តដំណាំ |
7. | ប្រមូលផលសណ្តែកដី | Agronómicas | ០៣ ខែក្រោយពេលដាំ |
8. | ប្រមូលផលគ្រាប់ស្វាយចន្ទី | Agronómicas | ក្រោយអាយុបាន ៣ឆ្នាំ |
4.7 Costos e insumos necesarios para actividades de mantenimiento/ recurrentes (por año)
Especifique insumo | Unidad | Cantidad | Costos por unidad | Costos totales por insumo | % de los costos cubiertos por los usuarios de las tierras | |
---|---|---|---|---|---|---|
Mano de obra | បាញ់ថ្នាំជំនួយផ្លែ ស្លឹក និងបាញ់ថ្នាំកំចាត់សត្វល្អិត (ស្វាយចន្ទី) | ដង | 32,0 | 40000,0 | 1280000,0 | 100,0 |
Mano de obra | ដាក់ជីតាមគល់ស្វាយចន្ទី | នាក់-ថ្ងៃ | 36,0 | 20000,0 | 720000,0 | 100,0 |
Mano de obra | ដកស្មៅតាមគល់ស្វាយចន្ទី | នាក់-ថ្ងៃ | 45,0 | 20000,0 | 900000,0 | 100,0 |
Mano de obra | បាញ់ថ្នាំសណ្តែកដីដើម្បីជំនួយស្លឹក | ដង | 3,0 | 40000,0 | 120000,0 | 100,0 |
Equipo | ធុងបាញ់ថ្នាំប្រើដោយម៉ាស៊ីន | គ្រឿង | 1,0 | 400000,0 | 400000,0 | 100,0 |
Equipo | ធុងបាញ់ថ្នាំប្រើដោយកម្លាំងដៃសប់ | គ្រឿង | 1,0 | 20000,0 | 20000,0 | 100,0 |
Fertilizantes y biocidas | ថ្នាំជំនួយស្វាយចន្ទី | ប្រអប់ | 2,0 | 25000,0 | 50000,0 | 100,0 |
Fertilizantes y biocidas | ថ្នាំជំនួយដើម ផ្កា (សណ្តែកដី) | ប្រអប់ | 1,0 | 25000,0 | 25000,0 | 100,0 |
Fertilizantes y biocidas | ថ្នាំជំនួយដើមសណ្តែកដី | កញ្ចប់ | 10,0 | 2500,0 | 25000,0 | 100,0 |
Material de construcción | ទិញតង់សម្រាប់ហាលគ្រាប់សណ្តែកដី | តង់ | 5,0 | 24000,0 | 120000,0 | 100,0 |
Material de construcción | ទិញបាវច្រកគ្រាប់សណ្តែកដី | បាវ | 700,0 | 1000,0 | 700000,0 | 100,0 |
Material de construcción | កញ្ឆេដាក់គ្រាប់សណ្តែកដី | កញ្ឆេ | 3,0 | 15000,0 | 45000,0 | 100,0 |
Otros | ដកស្មៅតាមដំណាំសណ្តែកដី | ដង | 20,0 | 20000,0 | 400000,0 | 100,0 |
Otros | ដកសណ្តែកដី | នាក់-ថ្ងៃ | 70,0 | 20000,0 | 1400000,0 | 100,0 |
Otros | វាយដើមសណ្តែកដីយកគ្រាប់ | នាក់-ថ្ងៃ | 60,0 | 20000,0 | 1200000,0 | 100,0 |
Otros | ជួលគេរោយសម្អាតយកគ្រាប់សណ្តែកដី | នាក់-ថ្ងៃ | 10,0 | 20000,0 | 200000,0 | 100,0 |
Otros | ជួយគេដើររើស ឬបេះគ្រាប់ស្វាយចន្ទី | គីឡូក្រាម | 1000,0 | 700,0 | 700000,0 | 100,0 |
Indique los costos totales para mantenecer la Tecnología | 8305000,0 |
Comentarios:
ការចំណាយនៃការថែទាំ ចំពោះស្វាយចន្ទី គឺគិតថ្លៃថែទាំក្នុងរយៈពេល ០១ឆ្នាំ រីឯសណ្តែកដីវិញគិតថ្លៃថែទាំងក្នុងរយៈពេល ០៣ខែនៃវដ្តដំណាំ។ ចំពោះស្វាយចន្ទីមិនទាន់ដល់អាយុប្រមូលផលបាននោះទេ ដូចនេះតម្លៃនៃកម្លាំងពលកម្មដើររើស ឬបេះគ្រាប់ស្វាយចន្ទី គិតនៅពេលដែលស្វាយចន្ទីអាយុបាន ៣ ឬ ៤ឆ្នាំ។ តម្លៃពលកម្មនៃការបេះគ្រាប់ស្វាយចន្ទី គឺកសិករបានដឹងតម្លៃពីកសិករផ្សេងទៀតដែលទទួលផលរួចហើយ។
4.8 Factores más determinantes que afectan los costos:
Describa los factores más determinantes que afectan los costos:
ជាទូទៅចំណាយច្រើនក្នុងការបង្កើត និងថែទាំបច្ចេកទេសនេះ។ ស្វាយចន្ទី ០៣ ឆ្នាំទើបអាចទទួលបានផល ចំណែកសណ្តែកដី ០៣ខែ គឺអាចទទួលបានផល នៅពេលស្វាយចន្ទីទទួលផលជាទូទៅ គឺមិនអាចដាំសណ្តែកដីបន្តបានទៀតទេ។
5. Entorno natural y humano
5.1 Clima
Lluvia anual
- < 250 mm
- 251-500 mm
- 501-750 mm
- 751-1,000 mm
- 1,001-1,500 mm
- 1,501-2,000 mm
- 2,001-3,000 mm
- 3,001-4,000 mm
- > 4,000 mm
Especifique el promedio anual de lluvia (si lo conoce), en mm:
1429,30
Especificaciones/ comentarios sobre la cantidad de lluvia:
បរិមាណទឹកភ្លៀងឆ្នាំ 2015 មាន 1429.3 ម.ម ឆ្នាំ 2014 មាន 1647.3 ម.ម។
Indique el nombre de la estación metereológica de referencia considerada:
ក្រសួងធនធានទឹក និងឩត្តុនិយម ឆ្នាំ២០១៥
Zona agroclimática
- Sub-húmeda
5.2 Topografía
Pendientes en promedio:
- plana (0-2 %)
- ligera (3-5%)
- moderada (6-10%)
- ondulada (11-15%)
- accidentada (16-30%)
- empinada (31-60%)
- muy empinada (>60%)
Formaciones telúricas:
- meseta/ planicies
- cordilleras
- laderas montañosas
- laderas de cerro
- pies de monte
- fondo del valle
Zona altitudinal:
- 0-100 m s.n.m.
- 101-500 m s.n.m.
- 501-1,000 m s.n.m
- 1,001-1,500 m s.n.m
- 1,501-2,000 m s.n.m
- 2,001-2,500 m s.n.m
- 2,501-3,000 m s.n.m
- 3,001-4,000 m s.n.m
- > 4,000 m s.n.m
Indique si la Tecnología se aplica específicamente en:
- no relevante
Comentarios y especificaciones adicionales sobre topografía :
ទីតាំងអនុវត្តន៍បច្ចេកទេសជាជម្រាលជិតជើងភ្នំ មានចង្ងាយពីជើងភ្នំ ០២គីឡូម៉ែត្រ។
5.3 Suelos
Profundidad promedio del suelo:
- muy superficial (0-20 cm)
- superficial (21-50 cm)
- moderadamente profunda (51-80 cm)
- profunda (81-120 cm)
- muy profunda (>120 cm)
Textura del suelo (capa arable):
- fina/ pesada (arcilla)
Textura del suelo (> 20 cm debajo de la superficie):
- fina/ pesada (arcilla)
Materia orgánica de capa arable:
- media (1-3%)
Si se halla disponible, adjunte una descripción completa de los suelos o especifique la información disponible, por ej., tipo de suelo, pH/ acidez de suelo, capacidad de intercambio catiónico, nitrógeno, salinidad, etc. :
ដីស្រទាប់ខាងលើជាដីគ្រួសពណ៌ខ្មៅ ដីស្រទាប់ខាងក្នុងជាដីក្រហម តែអត់មានគ្រួសទេ។
5.4 Disponibilidad y calidad de agua
Agua subterránea:
< 5 m
Disponibilidad de aguas superficiales:
pobre/ ninguna
Calidad de agua (sin tratar):
solo para uso agrícola (irrigación)
¿La salinidad del agua es un problema?
No
¿Se está llevando a cabo la inundación del área? :
No
Comentarios y especificaciones adicionales sobre calidad y cantidad de agua:
ពឹងលើទឹកភ្លៀងទាំងស្រុង។
5.5 Biodiversidad
Diversidad de especies:
- baja
Diversidad de hábitats:
- baja
5.6 Las características de los usuarios de la tierra que aplican la Tecnología
Sedentario o nómada:
- Sedentario
Orientación del mercado del sistema de producción:
- comercial/ mercado
Ingresos no agrarios:
- 10-50% de todo el ingreso
Nivel relativo de riqueza:
- promedio
Individuos o grupos:
- individual/ doméstico
Nivel de mecanización:
- trabajo manual
- mecanizado/motorizado
Género:
- mujeres
Edad de los usuarios de la tierra:
- personas de mediana edad
Indique otras características relevantes de los usuarios de las tierras:
អាយុ ៤១ឆ្នាំ
5.7 Área promedio de la tierra que pertenece a o es arrendada por usuarios de tierra que aplican la Tecnología
- < 0.5 ha
- 0.5-1 ha
- 1-2 ha
- 2-5 ha
- 5-15 ha
- 15-50 ha
- 50-100 ha
- 100-500 ha
- 500-1,000 ha
- 1,000-10,000 ha
- > 10,000 ha
¿Esto se considera de pequeña, mediana o gran escala (refiriéndose al contexto local)?
- escala mediana
Comentarios:
កសិករនេះមាន៖
ដីដាំស្វាយចន្ទី ១០ ហិកតា
ដីដាំចេក ១៤ ហិកតា
ដីភូមិ ទំហំ ២៨០ ម៉ែត្រការ៉េ( ទទឹង ៧ម៉ែត្រ បណ្តោយ ៤០ម៉ែត្) ដីទុកចោលជាដីភូមិ
5.8 Tenencia de tierra, uso de tierra y derechos de uso de agua
Tenencia de tierra:
- individual, con título
Derechos de uso de tierra:
- individual
Derechos de uso de agua:
- acceso abierto (no organizado)
- ពឹងលើទឹកភ្លៀង
5.9 Acceso a servicios e infraestructura
salud:
- pobre
- moderado
- bueno
educación:
- pobre
- moderado
- bueno
asistencia técnica:
- pobre
- moderado
- bueno
empleo (ej. fuera de la granja):
- pobre
- moderado
- bueno
mercados:
- pobre
- moderado
- bueno
energía:
- pobre
- moderado
- bueno
caminos y transporte:
- pobre
- moderado
- bueno
agua potable y saneamiento:
- pobre
- moderado
- bueno
servicios financieros:
- pobre
- moderado
- bueno
6. Impactos y comentarios para concluir
6.1 Impactos in situ demostrados por la Tecnología
Impactos socioeconómicos
Producción
producción de cultivo
Comentarios/ especifique:
ពីមុនគាត់ដាំដំណាំតែមួយមុខដូចជាចេក ដំឡូងមី ឬសណ្តែកសៀង តែឥឡូវគាត់ដាំដំណាំ២ មុខជាពិសេសការដាំសណ្តែកដីបាន ២ដងនៅក្នុងមួយឆ្នាំ ហើយគាត់ទទួលបានទិន្នផលខ្ពស់។
calidad de cultivo
Comentarios/ especifique:
ដំណាំឯកវប្បកម្ម គឺងាយប្រឈមនឹងការកើតនូវជំងឺដែលធ្វើឱ្យដំណាំមានគុណភាពទាប(ឧទាហរណ៍៖ ដំណាំចេកជាញឹកញាប់ជួប្រទះនូវសត្វក្រា ) ដូចនេះការដាំដំណាំ ២ប្រភេទដូចជា ស្វាយចន្ទី និងសណ្តែកដីក៏ជាយន្តការដែលផ្តល់នូវអត្ថប្រយោជន៍ក្នុងការកំណត់នូវចលនា (ឧ. ការកែប្រែសុខុមាកាស/មីក្រូអាកាសធាតុ)។
riesgo de fracaso de producción
Comentarios/ especifique:
តាមរយៈការអនុវត្តការដាំដំណាំចន្លោះ គឺមានដំណាំថែមមួយប្រភេទទៀតត្រូវបានដាំនៅចន្លោះដើមឈើលើផ្ទៃដីកសិកម្មតែមួយ។
diversidad de producto
Comentarios/ especifique:
គាត់ដាំដំណាំ ២ប្រភេទនៅលើដីតែមួយ។
manejo de tierras
Comentarios/ especifique:
ការដាំដំណាំចន្លោះអាចជួយបង្ការការសឹករេចរិលដីពីការហូរច្រោះដោយសារទឹក។ លើសពីនេះទៅទឿតវាកាត់បន្ថយការដុះលូតលាស់របស់ស្មៅចង្រៃ។
Ingreso y costos
gastos en insumos agrícolas
Comentarios/ especifique:
ការដាំដំណាំច្រើនជាងមួយប្រភេទចំណាយជីអស់ច្រើន កម្លាំងពលកម្ម ថ្នាំកំចាត់សត្វល្អិត។ល។ ប្រសិនប្រៀបធៀបជាមួយដំណាំឯកវប្បកម្ម។
ingreso agrario
Comentarios/ especifique:
ស្វាយចន្ទី និងសណ្តែកដីមានទីផ្សារល្អជាងដំណាំចេកផងដែរ។ អាស្រ័យដោយសណ្តែកដីដាំនៅចន្លោះស្វាយចន្ទី ដូចនេះកសិករទទួលបានប្រាក់ចំណូលមុនពេលដែលស្វាយចន្ទីផ្តល់ផល(មុនស្វាយចន្ទីអាយុបាន ៣ឆ្នាំ)។
diversidad de fuentes de ingreso
disparidades económicas
carga de trabajo
Comentarios/ especifique:
អ្នកប្រើប្រាស់ដីត្រូវធ្វើការថែទាំទាំងដំណាំសណ្តែកដី និងស្វាយចន្ទីទៅលើការដាក់ជី បាញ់ថ្នាំកំចាត់សត្វល្អិត ត្រួតពិនិត្យប្រសិនមានជំងឺ ឬសត្វល្អិតកើតឡើងនៅដំណាក់កាលផ្សេងៗនៃការលូតលាស់របស់ដំណាំ។
Impactos socioculturales
seguridad alimentaria/ autosuficiencia
Comentarios/ especifique:
សណ្តែកដីអាចផ្តល់ទិន្នផលនៅក្នុងរយៈពេលខ្លីមុនពេលដែលដើមស្វាយចន្ទីផ្តល់ផល។
situación de salud
Comentarios/ especifique:
ផ្តល់នូវសារធាតុចិញ្ចឹមច្រើនប្រភេទដែលមកពីផលិផលខុសៗគ្នាដែលមានប្រយោជន៍ដល់សុខភាពរបស់មនុស្ស។
oportunidades culturales
Comentarios/ especifique:
អ្នកប្រើប្រាស់ដីជាច្រើនបានរៀនសូត្រពីគ្នាទៅវិញទៅមកពីការអនុវត្តន៍ប្រព័ន្ធកសិរុក្ខកម្ម។ ប្រព័ន្ធនេះមានភាពពេញនិយមនៅតំបន់ខ្ពង់រាបក្នុងខេត្តព្រះវិហារ។
MST/ conocimiento de la degradación del suelo
Comentarios/ especifique:
អ្នកប្រើប្រាស់ដីបានយល់ពីអត្ថប្រយោជន៍ការដាំដំណាំនៅចន្លោះដើមឈើមិនទុកចន្លោះទំនេរ ឬមិនទុកដីដោយមិនមានដំណាំអ្វីសោះ។ ការដាំសណ្តែកដីអាចបង្កាការសឹករេចរិលដីដោយសារទឹក និងបង្កើនជីជាតិដីតាមរយៈកាកសំណល់ដើមសណ្តែកដី។
mitigación de conflicto
Comentarios/ especifique:
មិនធ្លាប់មានជម្លោះជាមួយកសិករផ្សេងៗនោះទេ។ កសិករនៅតំបន់នោះចេះចែករំលែកចំណេះដឹងឱ្យគ្នាទៅវិញទៅមក។
Impactos ecológicos
Suelo
humedad del suelo
Comentarios/ especifique:
សណ្តែកដី និងដើមស្វាយចន្ទីជាដំណាំជួយគ្របដី កាត់បន្ថយរំហួតទៅក្នុងបរិយាកាស និងរក្សាដីឱ្យមានសំណើម។
cubierta del suelo
Comentarios/ especifique:
ដោយសារតែដំណាំសណ្តែកដី គ្របដីនៅចន្លោះស្វាយចន្ទី។
compactación de suelo
Comentarios/ especifique:
កាកសំណល់សណ្តែកដី គឺជួយឱ្យដីធូរ។
materia orgánica debajo del suelo C
Comentarios/ especifique:
កាកសំណល់សណ្តែកដី គឺជាជីស្រស់មួយដ៏ល្អ និងនៅពេលវារលួយវាក្លាយជាសារធាតុសរីរាង្គដែលមានប្រយោជន៍ក្នុងការធ្វើឱ្យដីមានជីជាតិប្រសើរឡើង និងបង្កើនភាវៈរស់នៅក្នុងដី។
Biodiversidad: vegetación, animales
diversidad vegetal
Comentarios/ especifique:
មានដំណាំច្រើនប្រភេទលើសពីមួយ (សណ្តែកដី និងដើមស្វាយចន្ទី)។
especies invasoras extrañas
Comentarios/ especifique:
មានជំងឺដែលមិនស្គាល់ឈ្មោះកើតឡើងលើដំណាំចេកវាធ្វើឱ្យស្លឹកចេកទៅជាពណ៌លឿង។ វាប្រហែលកើតមកពីពពួកវីរុស។
especies benéficas
Comentarios/ especifique:
សម្បូរភាវៈរស់នៅក្នុងដីដូចជា៖ ជន្លេន ស្រមោច សត្វកណ្តៀត ។ល។ ដោយសារដីសម្បូរទៅដោយសារធាតុសរីរាង្គដែលកើតពីការរលួយនៃកាកសំណល់សណ្តែកដី។
control de pestes/ enfermedades
Comentarios/ especifique:
កាត់បន្ថយកត្តាសត្វចង្រៃ និងជំងឺផ្សេងៗនៅលើដំណាំ ដោយសារតែយន្តការដ៏មានអត្ថប្រយោជន៍នៃចលនានៅក្នុងដី និងសុខុមាកាស/មីក្រូអាកាសធាតុ តាមរយៈដាំសណ្តែកដីនៅចន្លោះស្វាយចន្ទី។
6.3 Exposición y sensibilidad de la Tecnología al cambio climático gradual y a extremos relacionados al clima/ desastres (desde la percepción de los usuarios de tierras)
Cambio climático gradual
Cambio climático gradual
Estación | tipo de cambios climáticos/ climas extremos | ¿Cómo es que la tecnología soporta esto? | |
---|---|---|---|
temperatura anual | incrementó | moderadamente | |
temperatura estacional | estación húmeda/ de lluvias | incrementó | bien |
temperatura estacional | estación seca | incrementó | moderadamente |
lluvia anual | incrementó | moderadamente | |
lluvia estacional | estación húmeda/ de lluvias | disminuyó | moderadamente |
Comentarios:
ភ្លៀងមិនទៀងទាត់ ពេលខ្លះច្រើនពេក ពេលខ្លះរាំង។ សណ្តែកដីត្រូវដាំនៅខែមានភ្លៀងធ្លាក់។
6.4 Análisis costo-beneficio
¿Cómo se comparan los beneficios con los costos de establecimiento (desde la perspectiva de los usuarios de tierra)?
Ingresos a corto plazo:
positivo
Ingresos a largo plazo:
muy positivo
¿Cómo se comparan los beneficios con los costos de mantenimiento/ recurrentes (desde la perspectiva de los usuarios de tierra)?
Ingresos a corto plazo:
positivo
Ingresos a largo plazo:
muy positivo
6.5 Adopción de la Tecnología
- más de 50%
De todos quienes adoptaron la Tecnología, ¿cuántos lo hicieron espontáneamente, es decir, sin recibir incentivos/ pagos materiales?
- 90-100%
6.6 Adaptación
¿La tecnología fue modificada recientemente para adaptarse a las condiciones cambiantes?
No
6.7 Fuerzas/ ventajas/ oportunidades de la Tecnología
Fuerzas/ ventajas/ oportunidades desde la perspectiva del usuario de la tierra |
---|
ទទួលបានប្រាក់ចំណូលបន្ថែមពីការដាំសណ្តែកដីដែលអាចប្រមូល ផលបានក្រោយដាំដុះរយៈពេល ០៣ខែ |
ផ្តល់ចំណូលបន្ថែមមុនពេលទទួលផលពីស្វាយចន្ទីសម្រាប់ដោះស្រាយប្រាក់ចំណាយបន្តក្នុងការថែទាំដំណាំ និងជីវភាពប្រចាំថ្ងៃ |
Fuerzas/ ventajas/ oportunidades desde la perspectiva del compilador o de otra persona de referencia clave |
---|
ដំណាំសណ្តែកដីជាដំណាំអាយុកាលខ្លីអាចប្រមូលផលក្នងរយៈពេល ០៣ខែ |
ដាំដំណាំនៅចន្លោះដីទំនេរ ជួយដីកុំឱ្យហូរច្រោះដោយសារទឹកទឹកភ្លៀង និងខ្យល់ |
សណ្តែកដីជាដំណាំជួយឱ្យដីមានជីជាតិនិងជួយឱ្យដីធូរជាងមុនតាមរយៈការភ្ជួរលប់ដើមសណ្តែកដីនៅពេលដែលប្រមូលផលរួចហើយ |
6.8 Debilidades/ desventajas/ riesgos de la Tecnología y formas de sobreponerse a ellos
Debilidades/ desventajas/ riesgos desde la perspectiva del usuario de la tierra | ¿Cómo sobreponerse a ellas? |
---|---|
ចំណាយកម្លាំងពលកម្មច្រើនក្នុងការថែទាំ(ដង្កូវ) បាញ់ថ្នាំ ជំនួយត្រួយ ផ្កា ជាដើម | ជួលកម្លាំងពលកម្ម |
Debilidades/ desventajas/ riesgos desde la perspectiva del compilador o de otra persona de referencia clave | ¿Cómo sobreponerse a ellas? |
---|---|
ការដាំដុះពឹងផ្អែកទៅលើទឹកភ្លៀងទាំងស្រុង | ជីកអណ្តូង ឬជីកស្រះសម្រាប់ស្តុកទឹកដែលបង្ការនូវហានិភ័យដល់ដំណាំពេលរាំងភ្លៀង |
ដាំដំណាំអាយុកាលខ្លីដូចជាសណ្តែកនៅពេលដែលស្វាយចន្ទីមិនទាន់ធំក្នុងយៈពេល ០៣ ឬ ០៤ ឆ្នាំ ហើយមិនអាចដាំបន្តទៀតបានទេនៅពេលស្វាយចន្ទីលូតលាស់គ្របម្លប់ជិត | ដាំដំណាំមិនត្រូវការពន្លឺព្រះអាទិត្យខ្លាំងដូចជាល្មៀត ឬរំដេងជាដើម។ល។ |
7. Referencias y vínculos
7.1 Métodos/ fuentes de información
- visitas de campo, encuestas de campo
- entrevistas con usuarios de tierras
០២ នាក់
- entrevistas con especialistas/ expertos en MST
០៤ នាក់
- compilación de informes y otra documentación existente
៩
7.2 Vínculos a las publicaciones disponibles
Título, autor, año, ISBN:
Cambodian Agricultural Research and Development Institute. (2006). Farmer Notes. Peanut growing technology., Year 5th,.
¿Dónde se halla disponible? ¿Costo?
Cambodian Agricultural Research and Development Institute. Free of charge
Título, autor, año, ISBN:
MoE. (2016). Agroforestry System “ Enhancing Climate Change Resilience of Rural Communities Living in Protected Areas in Cambodia .”
¿Dónde se halla disponible? ¿Costo?
Ministry of Environment, Cambodia. Free of charge
Título, autor, año, ISBN:
Royal University of Agriculture. (2006). cashew tree management. In Khmer.
¿Dónde se halla disponible? ¿Costo?
Royal University of Agriculture. Mr. Khoun Eang and Mr. Pagnasoley. Free of charge
7.3 Vínculos a la información relevante disponible en línea
Título/ descripción:
Agritoday. (2016). Peanut
URL:
Retrieved October 30, 2017, from http://agritoday.com/techniques/article/1413.html
Título/ descripción:
Agritoday. (2017). តម្លៃគ្រាប់ស្វាយចន្ទីស្រស់បានកើនឡើងប្រមាណ ៣០ភាគរយ
URL:
Retrieved October 30, 2017, from http://agritoday.com/news/article/2677.html
Título/ descripción:
Chouk Khmer. (2017). Cashew trees
URL:
Retrieved October 30, 2017, from https://choukhmer.wordpress.com/2010/12/10/cashew-tree/
Título/ descripción:
Reaksmey Kampuchea Newspaper. (2017). បច្ចេកទេសដាំសណ្តែកដី
URL:
Retrieved October 30, 2017, from http://www.rasmeinews.com/បច្ចេកទេសដាំសណ្តែកដី/
Título/ descripción:
Saang. (2017). Cashew crop
URL:
Retrieved October 30, 2017, from https://sroksaang.blogspot.com/2015/02/blog-post_20.html
Título/ descripción:
Yayo. (2016). ការដាំសណ្តែកដីតាមបែបធម្មជាតិ
URL:
Retrieved October 30, 2017, from http://vayofm.com/news/detail/60014.html
Vínculos y módulos
Expandir todo Colapsar todosVínculos
No hay vínculos
Módulos
No se hallaron módulos