Vous utilisez probablement une version dépassée et inactive de ce dossier. Passez à la dernière version de ce dossier.
Technologies
Inactif

បច្ចេកទេសដាំត្រប់វែងក្នុងចម្ការក្រូចឆ្មារ [Cambodge]

ការដាំដំណាំចម្រុះ

technologies_3153 - Cambodge

État complet : 92%

1. Informations générales

1.2 Coordonnées des personnes-ressources et des institutions impliquées dans l'évaluation et la documentation de la Technologie

Personne(s)-ressource(s) clé(s)

exploitant des terres:

អ៊ឹម សុខុម

(+855) 88 25 35 216 / (+855) 89 69 15 52

មិនមានអ៊ីម៉ែល

កសិករ

ភូមិស្វាយស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង

Cambodge

មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម នៅការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកថ្មគោល:

តារាភូសា ស៊ីវ

(+855) 12 501 462

មិនមានអ៊ីម៉ែល

ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកថ្មគោល

ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង

Cambodge

ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកសង្កែ:

ចន្ថា ឆែម

(+855) 92 571 228

មិនមានអ៊ីម៉ែល

ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកសង្កែ

ភូមិបឹងបេង ឃុំអន្លង់វិល ស្រុកសង្កែ​ ខេត្តបាត់ដំបង

Cambodge

មន្ត្រីក្សេត្រសាស្ត្រនៅការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកបវេល:

ឡាម ម៉ូត

(+855) 88 375 50 06

មិនមានអ៊ីម៉ែល

ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកបវេល

ភូមិទំនប់ទឹក ឃុំ បវេល ស្រុកបវេល ខេត្តបាត់ដំបង

Cambodge

Nom du projet qui a facilité la documentation/ l'évaluation de la Technologie (si pertinent)
Scaling-up SLM practices by smallholder farmers (IFAD)
Nom du ou des institutions qui ont facilité la documentation/ l'évaluation de la Technologie (si pertinent)
Royal University of Agriculture (RUA) - Cambodge

1.3 Conditions relatives à l'utilisation par WOCAT des données documentées

Quand les données ont-elles été compilées (sur le terrain)?

30/06/2017

Le compilateur et la(les) personne(s) ressource(s) acceptent les conditions relatives à l'utilisation par WOCAT des données documentées:

Oui

1.4 Déclaration sur la durabilité de la Technologie décrite

Est-ce que la Technologie décrite ici pose problème par rapport à la dégradation des terres, de telle sorte qu'elle ne peut pas être déclarée comme étant une technologie de gestion durable des terres?

Non

2. Description de la Technologie de GDT

2.1 Courte description de la Technologie

Définition de la Technologie:

ការ​ដាំ​ដំណាំ​ត្រប់វែង​តាម​ចន្លោះ​ដើម​ក្រូចឆ្មារ​ដោយ​ប្រើ​កាក​សំណល់​ពី​បន្ទប់​ទឹក​ជា​មួយ​កាក​សំណល់​​​ពី​​ដំណាំ​​ផ្សេងៗ​​ដើម្បី​​ជំនួយ​​សារ​ធាតុ​​ចិញ្ចឹម​ដល់​​ដី​ដោយ​​មិន​​ប្រើប្រាស់​​ជី​​គីមី។

2.2 Description détaillée de la Technologie

Description:

ការ​ដាំ​ដំណាំ​អាយុ​កាលខ្លី ដូចជា​ត្រប់វែង ឬ​ដំណាំ​បន្លែ​ផ្សេងៗ​ទៀត​តាម​ចន្លោះ​ដំណាំ​អាយុ​កាលវែង ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រព័ន្ធ​ដំណាំ​តាម​ចន្លោះ។ ក្នុង​ករណី​នេះ​កសិករ​បាន​ដាំ​ដើម​ក្រូចឆ្មារ​ដែល​ជា​ប្រភេទ​ដំណាំ​អាយុ​កាលវែង ដូច្នេះ​គេ​ក៏​អាច​ចាត់​ទុក​ថា​ជា​ប្រព័ន្ធ​កសិរុក្ខកម្ម​មួយ​ដែរ។ ហេតុផល​សំខាន់​មួយ​ដែល​កសិករ​ជ្រើស​យក​ការ​ដាំ​ទាំង​ដំណាំ​អាយុ​កាលវែង និង​អាយុ​កាលខ្លី​នៅ​លើ​ផ្ទៃដី​តែ​មួយ​នោះ គឺ​ដើម្បី​ប្រើប្រាស់​ឱ្យ​អស់​លទ្ធភាព​ធនធានដី​ដែល​ខ្លួន​មាន។ ហើយ​មូលហេតុ​មួយទៀត គឺ​ដំណាំ​អាយុ​កាលខ្លី​បាន​ផ្តល់​ប្រាក់​ចំណូល​យ៉ាង​ឆាប់​រហ័ស មុន​ពេល​ដែល​ដំណាំ​រយៈពេលវែង​ផ្តល់​ផល​ពេញ​លេញ។

លោក អ៊ឹម សុខុម ជា​កសិករ​ដែល​រស់​នៅ​ក្នុង​ភូមិ​ស្វាយស ឃុំ​ខ្នាចរមាស ស្រុក​បវេល ខេត្ត​បាត់ដំបង​​ដែល​ជា​ខេត្ត​មួយ​ស្ថិត​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេសកម្ពុជា បាន​ប្តូរ​ពី​កសិកម្ម​ឯកវប្បកម្ម​ទៅ​ជា​ប្រព័ន្ធ​កសិកម្ម​ដំណាំ​តាម​ចន្លោះ​នៅ​ឆ្នាំ ២០១៦។ ក្នុង​ចំណោម​មូលហេតុ​ចម្បងៗ​ដែល​បណ្តាល​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​នេះ​អាច​មក​ពី ដី​ចម្ការ​របស់​គាត់​ គឺ​ជា​ដី​ល្បាប់​ជ្រៅ មាន​កម្រិត pH ស្មើ ៥ មាន​សារ​ធាតុ​សរីរាង្គ​នៅ​ស្រទាប់​ខាង​លើ​ខ្ពស់ មាន​វាយនភាព​មធ្យម ហើយ​ស្ថិត​​ក្នុង​តំបន់​ដែល​មាន​បរិមាណ​ទឹកភ្លៀង​មធ្យម​ប្រចាំ​ឆ្នាំ គឺ ១១០០ មម។ លើ​ផ្ទៃ​​ដី​រាប​ស្មើ ដែល​មាន​ទំហំ​ដី​ប្រមាណ​ជា ៣២៥,៥ ម៉ែត្រការ៉េ (១៨,៣ x ៤៥ ម៉ែត្រ) គាត់​បាន​ដាំ​ក្រូចឆ្មារចំនួន ១០ ជួរ (មួយ​ជួរ​មាន ៤ ដើម) ជា​មួយ​នឹង​គម្លាត ៤,៥ x ៤,៥ ម៉ែត្រ។ ក្នុង​ឆ្នាំ​ទី​មួយ​បន្ទាប់​ពី​ដាំ​ដំណាំ​ក្រូចឆ្មារ​រួចរាល់​ (ក្នុង​ខែ​ធ្នូ) គាត់​បាន​ភ្ជួរ រួច​ហាល​ដី​តាម​ចន្លោះ​កូន​ក្រូចឆ្មារ បន្ទាប់​មក​គាត់​បាន​ដាំ​ត្រប់វែង​ដែល​មាន​ចន្លោះ​ពី ៨០ ទៅ ១០០ សង់ទីម៉ែត្រ ពី​ដើម​មួយ​ទៅ​ដើម​មួយ សរុប​មាន ៦៤០ ដើម ដាំ​ជា ៤០ ជួរ ក្នុង​មួយ​ជួរ​មាន ១៦ ដើម។
ហេតុ​ដែល​កសិករ​ជា​ច្រើន​នាក់​មាន​ចំណូល​ចិត្ត​លើ​ការ​ដាំ​ត្រប់វែង​ជា​ដំណាំ​តាម​ចន្លោះ ព្រោះ​វា​ជា​ដំណាំ​ដែល​អាច​ប្រមូល​ផល​បាន​បន្ទាប់​ពី​ដាំ​បាន​មួយ​ខែ និង​អាច​ប្រមូល​ផល​បាន​ពេញ​មួយ​ឆ្នាំ។ ភាព​ជាក់ស្តែង​មួយ​ទៀត​ដែល​កសិករ​ចូលចិត្ត​នោះ គឺ​ដោយសារ​វា​ងាយ​ដាំ ហើយ​មិន​ប្រើ​កម្លាំង​ពលកម្ម​ច្រើន។ ទោះ​ជា​បែប​នេះ​ក៏​ដោយ​ក៏​ទិន្នផល​របស់​វា ប្រែប្រួល​ទៅ​តាម​ការ​ថែទាំ​ផង​ដែរ ដូច​ជា គេ​ត្រូវ​កាត់​ស្លឹក​ចាស់ៗ​ចេញ​ នៅ​ពេល​ដែល​វា​ចេញ​ផ្កា​តិច​ទៅៗ (General Directorate of Agriculture, 2012)។ បន្ទាប់​ដំណាំ​ត្រប់វែង​កសិករ​ក៏​អាចផ្លាស់ប្តូរ​ទៅ​ដាំ​ដំណាំ​បន្លែផ្សេងៗ​ទៀត​តាម​ចំណង់​ចំណូល​ចិត្ត​របស់​គាត់​ផង​ដែរ។ ម្យ៉ាង​វិញ​ទៀត​ដំណាំ​ក្រូចឆ្មារ​ត្រូវ​ចំណាយ​ពេល ៣ ឆ្នាំ​មុន​ពេល​ផ្តល់​ផល ហើយ​វា​នឹង​ផ្តល់​ផល​ក្នុង​រយៈពេល ៨ ទៅ ១០ ឆ្នាំ​បន្តទៀត។ ពេល​ខ្លះ​វា​អាច​ផ្តល់​ផល​ពេញ​មួយ​ឆ្នាំ ប៉ុន្តែ​ត្រូវ​ផ្គត់​ផ្គង់​ទឹក​ឱ្យ​បាន​គ្រប់​គ្រាន់​ចាប់​ពី​ពេល​ចេញ​ផ្កា​រហូត​ដល់​ពេល​ប្រមូល​ផល។ ជា​រួម​ក្នុង​អំឡុង​ពេល​រង់ចាំ​ក្រូចឆ្មារ​ផ្តល់​ផល​បាន​ពេញលេញ ត្រប់វែង គឺ​ជា​ដំណាំ​រយៈ​ពេល​ខ្លី​​ដែល​​ផ្តល់​ផល​ជា​បន្ត​បន្ទាប់​ដើម្បី​ធានា​ឱ្យ​មាន​ប្រាក់​ចំណូល​ជា​ប្រចាំ។ លើស​ពី​នេះ គុណ​សម្បត្តិ​នៃ​ការ​ដាំ​ដំណាំ​រយៈពេល​​ខ្លី​តាម​ចន្លោះ​ដើម​ក្រូចឆ្មារ បង្កើត​បាន​​ជា​គម្រប​ដី កាត់​បន្ថយ​ការ​ដុះដាល​នៃ​ស្មៅ​ចង្រៃ ហើយ​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ដី។

ទន្ទឹមនឹង​ការ​ប្រើប្រាស់​លំហរ​ដី​អស់​លទ្ធភាព បច្ចេកទេស​នេះ​ក៏​បាន រក្សា និង​បង្កើន​គុណភាព​ដី​តាម​រយៈការ​ប្រើប្រាស់​កាក​សំណល់​ពី​បន្ទប់​ទឹក​ ដោយ​យក​ទឹក​ដែល​បង្ហូរ​ចេញ​ពី​អាង​ស្តុក​កាក​លាមក​/ទឹកមូត្រ ដែល​​បាន​បំបែក​ធាតុ​រលាយ​សព្វ (គ្មាន​ក្លិន​ស្អុយ) មក​ប្រើ​ផង​ដែរ។ រីឯ​ការប្រើ​ប្រាស់​ជី គឺ​ក្នុង​មួយ​គុម្ព​ចាក់​ទឹក​ជី​នោះ​ប្រមាណ​ជា ៣០០ ទៅ ៤០០ មីលីលីត្រ បន្ទាប់​មក​ស្រោច​ទឹក​បន្ថែម​ដូច​ធម្មតា។ ការ​ដាក់​ជី​ធ្វើ​ឡើង​សារ​ជា​ថ្មី​នៅ​ពេល​ដើម​ត្រប់​ស្បើយ​ផ្លែ ក្រៅ​ពី​នេះ​សំណល់​រុក្ខជាតិ​ក្រោយ​ពេល​ប្រមូល​ផល​រួច ត្រូវ​បាន​គរ​ទុក​ជា​គម្រប​ដី​នៅ​ចន្លោះ​ដើម​ក្រូចឆ្មារ សម្រាប់​ផ្តល់​ជី​ជាតិ​បន្ថែម​ជំនួស​ឱ្យ​ការ​ប្រើប្រាស់​ជី​គីមី​ហើយ​រក្សា​សំណើម​ដី​បាន​ទៀត​ផង។

ក្រោយ​ពី​ចាប់​ផ្តើម​អនុវត្ត​បច្ចេកទេស​ដំណាំ​តាម​ចន្លោះ​រួមផ្សំ​នឹង​ការ​ប្រើប្រាស់​កាក​សំណល់​សរីរាង្គ​បាន​មួយ​រយៈ​មក អ្នក​ប្រើប្រាស់​ដី​យល់​ដឹង​ពី​តម្រូវ​ការ​ក្នុង​ការ​ថែទាំ គឺ​ជា​ប្រការ​សំខាន់​ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​យូរ​អង្វែង​ពី​ក្រូចឆ្មារ និង​ផល​ប្រយោជន៍​ចំពោះ​មុខ​ពី​ដំណាំ​រយៈពេល​ខ្លី​ ឧទាហរណ៍​ការ​ស្រោចស្រព​ដំណាំ​ត្រប់វែង​ដែល​ដាំ​តាម​ចន្លោះ និង​ការ​ស្រោចស្រព​ក្រូចឆ្មារ​គួរតែ​ធ្វើ​ឱ្យ​បាន​ជា​ប្រចាំ​ដើម្បី​រក្សា​ផលិតភាព​របស់​វា។ បើ​ប្រៀបធៀប​ ការ​ដាំដំណាំ​តែ​មួយ​មុខ (ដូច​ជា ពោត ឬអំពៅ) ជាមួយនឹង ការ​ដាំ​ដំណាំ​តាម​ចន្លោះ​នេះ គេ​សង្កេត​ឃើញ​ថា កសិករ​ទទួល​បាន​ប្រាក់​ចំណូល​កាន់​តែ​ល្អ​ប្រសើរ និង​មាន​ស្ថេរភាព​ជាង (ជាក់​ស្តែងក្នុង​ទីតាំង​នេះ គឺ​ពី​មុន​មក​គេ​ដាំ​អំពៅ)។

2.3 Photos de la Technologie

2.4 Vidéos de la Technologie

Commentaire, brève description:

មិនមាន

Nom du vidéaste:

មិនមាន

2.5 Pays/ région/ lieux où la Technologie a été appliquée et qui sont couverts par cette évaluation

Pays:

Cambodge

Région/ Etat/ Province:

ភូមិស្វាយស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង

2.6 Date de mise en œuvre de la Technologie

Indiquez l'année de mise en œuvre:

2016

Si l'année précise est inconnue, indiquez la date approximative: :
  • il y a moins de 10 ans (récemment)

2.7 Introduction de la Technologie

Spécifiez comment la Technologie a été introduite: :
  • grâce à l'innovation d'exploitants des terres
Commentaires (type de projet, etc.) :

អាចទទួលបានចំណូលជាបន្តបន្ទាប់ហើយកាត់បន្ថយការចំណាយលើជី ឬប្រើប្រាស់ប្លាស្ទិក។

3. Classification de la Technologie de GDT

3.1 Principal(aux) objectif(s) de la Technologie

  • améliorer la production
  • réduire, prévenir, restaurer les terres dégradées
  • créer un impact économique positif

3.2 Type(s) actuel(s) d'utilisation des terres, là où la Technologie est appliquée

Mixte (cultures/ pâturages/ arbres), incluant l'agroforesterie

Mixte (cultures/ pâturages/ arbres), incluant l'agroforesterie

  • Agroforesterie
Principaux produits/ services:

ដំណាំត្រប់វែង និងក្រូចឆ្មារ

Si l'utilisation des terres a changé en raison de la mise en œuvre de la Technologie, indiquez l'utilisation des terres avant la mise en œuvre de la Technologie:

ជាដីដាំអំពៅ

3.3 Informations complémentaires sur l'utilisation des terres

Approvisionnement en eau des terres sur lesquelles est appliquée la Technologie:
  • mixte: pluvial-irrigué
Commentaires:

ប្រើទឹកអណ្តូង

Nombre de période de croissance par an: :
  • 1
Précisez:

ដំាដំណាំផ្សេងៗបន្តគ្នាបន្ទាប់ពីដំណាំត្រប់នៅចន្លោះក្រូចឆ្មារ

3.4 Groupe de GDT auquel appartient la Technologie

  • agroforesterie
  • Amélioration de la couverture végétale/ du sol
  • gestion intégrée de la fertilité des sols

3.5 Diffusion de la Technologie

Spécifiez la diffusion de la Technologie:
  • répartie uniformément sur une zone
Si la Technologie est uniformément répartie sur une zone, indiquez la superficie couverte approximative:
  • < 0,1 km2 (10 ha)

3.6 Mesures de GDT constituant la Technologie

pratiques agronomiques

pratiques agronomiques

  • A1: Couverture végétale/ du sol
  • A2: Matière organique/ fertilité du sol
pratiques végétales

pratiques végétales

3.7 Principaux types de dégradation des terres traités par la Technologie

dégradation chimique des sols

dégradation chimique des sols

  • Cn: baisse de la fertilité des sols et réduction du niveau de matière organique (non causée par l’érosion)
dégradation biologique

dégradation biologique

  • Bq: baisse de la quantité/ biomasse
dégradation hydrique

dégradation hydrique

  • Ha: aridification

3.8 Prévention, réduction de la dégradation ou réhabilitation des terres dégradées

Spécifiez l'objectif de la Technologie au regard de la dégradation des terres:
  • prévenir la dégradation des terres

4. Spécifications techniques, activités, intrants et coûts de mise en œuvre

4.1 Dessin technique de la Technologie

Auteur:

បណ្ឌិត សូ ថន និងលោក​ ឃួន សុផល

Date:

28/08/2017

4.2 Spécification/ explications techniques du dessin technique

បច្ចេកទេសនេះ​កសិករ​ដាំ​លើ​ផ្ទៃដី ៨២៣,៥ម៉ែត្រការ៉េ (១៨,៣ ម៉ែត្រ × ៤៥ម៉ែត្រ) ដែល​មាន​ក្រូចឆ្មារ​ចំនួន ១០ជួរ និង ១​ជួរ​មាន ៤ដើម (សរុប ៤០ ដើម)។ ចន្លោះ​ក្រូចឆ្មារ ៤,៥ × ៤,៥ម៉ែត្រ ដែល​ត្រូវ​ជីក​រណ្តៅ​ដាំ ជម្រៅ ២០សង់ទីម៉ែត្រ ទំហំ ១៥សង់ទីម៉ែត្រ ដែល​កូន​ក្រូចឆ្មារ​បាន​មក​ពី​ការ​ផ្ស៊ាំ​មែក​ក្រូចឆ្មារ​ដោយ​ខ្លួនឯង។ រីឯ​ត្រប់វែង​មាន​ចន្លោះ​ដើម ៨០សង់ទីម៉ែត្រ ទៅ ១ម៉ែត្រ ដែល​មាន ៤០ ជួរ ស្ថិត​នៅ​ចន្លោះ​ក្រូចឆ្មារ ហើយ ១ ជួរ​មាន​ចំនួន ១៦ ដើម និង​សរុប​ទាំងអស់​មាន ៦៤០ ដើម ហើយ​នៅ​ជុំវិញ​ដី​ទាំង​មូល​មាន​ដាំ​ចេក និង​ទៀប​ទៀត​ផង។ ម៉្យាង​វិញ​ទៀត​បច្ចេកទេស​នេះ​ក៏​បាន រក្សា និង​បង្កើន​គុណភាព​ដី​តាម​រយៈ​ការ​ប្រើប្រាស់​កាក​សំណល់​ពី​បន្ទប់​ទឹក ដោយ​យក​ទឹក​ដែល​បង្ហូរ​ចេញ​ពី​អាង​ស្តុក​កាក​លាមក​/ទឹកមូត្រ ដែល​បាន​បំបែក​ធាតុ​រលាយ​សព្វ (គ្មាន​ក្លិន​ស្អុយ) មក​ប្រើ​ផង​ដែរ។

4.3 Informations générales sur le calcul des intrants et des coûts

Spécifiez la manière dont les coûts et les intrants ont été calculés:
  • par superficie de la Technologie
Indiquez la taille et l'unité de surface:

៨២៣,៥ម៉ែត្រការ៉េ

autre/ monnaie nationale (précisez):

រៀល

Indiquer le taux de change du dollars en monnaie locale (si pertinent): 1 USD= :

4000,0

Indiquez le coût salarial moyen de la main d'œuvre par jour:

២០០០០រៀល

4.4 Activités de mise en place/ d'établissement

Activité Type de mesures Calendrier
1. កាប់ដីហាល Agronomique ខែ តុលា
2. ផ្ស៊ាំក្រូចឆ្មារ Végétale ខែ តុលា
3. ដាំក្រូចឆ្មារ Végétale ខែ វិច្ឆិកា

4.5 Coûts et intrants nécessaires à la mise en place

Spécifiez les intrants Unité Quantité Coûts par unité Coût total par intrant % des coût supporté par les exploitants des terres
Main d'œuvre កាប់ដីហាល នាក់/ថ្ងៃ 6,0 20000,0 120000,0 100,0
Main d'œuvre ផ្ស៊ាំក្រូចឆ្មារ នាក់/ថ្ងៃ 1,0 20000,0 20000,0 100,0
Main d'œuvre កាប់រណ្តៅដាំក្រូច នាក់/ថ្ងៃ 1,0 20000,0 20000,0 100,0
Equipements ម៉ូទ័រ និងបុកអណ្តូង ឈុត 1,0 750000,0 750000,0 100,0
Equipements ចបកាប់ ចប 2,0 20000,0 40000,0 100,0
Equipements ចបជីក គូ 1,0 15000,0 15000,0 100,0
Equipements បង្គី គូ 1,0 15000,0 15000,0 100,0
Matériel végétal កូនក្រូចឆ្មារ ដើម 36,0 5000,0 180000,0 100,0
Matériel végétal ពូជត្រប់វែង កញ្ចប់ 2,0 50000,0 100000,0 100,0
Matériaux de construction ធុងស្រោច គូ 2,0 25000,0 50000,0 100,0
Matériaux de construction ទុយោ ម៉ែត្រ 40,0 12000,0 480000,0 100,0
Coût total de mise en place de la Technologie 1790000,0

4.6 Activités d'entretien/ récurrentes

Activité Type de mesures Calendrier/ fréquence
1. សាបត្រប់វែង Végétale ខែវិច្ឆិកា
2. កាប់ដីហាល Agronomique ខែធ្នូ
3. ដាំត្រប់វែង Agronomique ខែធ្នូ
4. ស្រោចទឹកក្រូចឆ្មារ Modes de gestion ស្រោចតែខែប្រាំងទេ
5. បាញ់ថ្នាំកំចាត់សត្វល្អិត Agronomique នៅពេលមានសត្វល្អិតបានបាញ់
6. ដាក់ជីបានពីកាកសំណល់បន្ទប់ទឹក (ក្រូចឆ្មារ) Agronomique ២ដងក្នុង ១ ឆ្នាំ
7. ស្រោចទឹកត្រប់វែង Modes de gestion ៣ថ្ងៃ ទៅ ៧ថ្ងៃ ស្រោចទឹកម្តង
8. ដាក់ជីបានពីកាកសំណល់បន្ទប់ទឹក (ត្រប់វែង) Agronomique នៅពេលត្រប់អន់ផ្លែ ឬស្លឹកត្រប់មានសញ្ញាខុសប្រក្រតីដូចជាស្លឹកលឿងជាដើម
9. បាញ់ថ្នាំលើត្រប់វែង Agronomique ២ ដងក្នុង ១ សប្តាហ៍

4.7 Coûts et intrants nécessaires aux activités d'entretien/ récurrentes (par an)

Spécifiez les intrants Unité Quantité Coûts par unité Coût total par intrant % des coût supporté par les exploitants des terres
Main d'œuvre សាបកូនត្រប់វែង និងដាំត្រប់វែង នាក់/ថ្ងៃ 2,5 20000,0 50000,0 100,0
Main d'œuvre ស្រោចទឹកក្រូចឆ្មារ នាក់/ថ្ងៃ 26,0 20000,0 520000,0 100,0
Main d'œuvre បាញ់ថ្នាំ នាក់/ថ្ងៃ 78,75 20000,0 1575000,0 100,0
Main d'œuvre ដាក់ជី នាក់/ថ្ងៃ 3,0 20000,0 60000,0 100,0
Matériel végétal ពូជត្រប់វែង កញ្ចប់ 2,0 50000,0 100000,0 100,0
Engrais et biocides ថ្នាំបណ្តេញសត្វល្អិត (ដង្កូវ) ដប 2,0 25000,0 50000,0 100,0
Engrais et biocides ថ្នាំបណ្តេញសត្វល្អិត (ចៃ) ដប 2,0 25000,0 50000,0 100,0
Coût total d'entretien de la Technologie 2405000,0
Commentaires:

ត្រប់វែងបន្ទាប់ពីដាំបាន ១,៥ ខែអាចចាប់ផ្តើមប្រមូលផល ហើយអាចប្រមូលផលបានរហូតដល់ ១ឆ្នាំ បើថែទាំបានល្អ។

4.8 Facteurs les plus importants affectant les coûts

Décrivez les facteurs les plus importants affectant les coûts :

ការប្រើប្រាស់ថ្នាំកំចាត់សត្វល្អិតជាពិសេសចំពោះដំណាំត្រប់វែង។

5. Environnement naturel et humain

5.1 Climat

Précipitations annuelles
  • < 250 mm
  • 251-500 mm
  • 501-750 mm
  • 751-1000 mm
  • 1001-1500 mm
  • 1501-2000 mm
  • 2001-3000 mm
  • 3001-4000 mm
  • > 4000 mm
Spécifiez la pluviométrie moyenne annuelle (si connue), en mm:

1102,02

Spécifications/ commentaires sur les précipitations:

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ ២០១៥ មាន ១១០២.០២ មម ​​​ឆ្នាំ ២០១៤ មាន ៨៧៨.១៣ មម និងឆ្នាំ ២០១៣ មាន ១៣៩៣ មម។

Indiquez le nom de la station météorologique de référence considérée:

ក្រសួងធនធានទឹក និងឧតុនិយម (២០១៥)

Zone agro-climatique
  • subhumide

5.2 Topographie

Pentes moyennes:
  • plat (0-2 %)
  • faible (3-5%)
  • modéré (6-10%)
  • onduleux (11-15%)
  • vallonné (16-30%)
  • raide (31-60%)
  • très raide (>60%)
Reliefs:
  • plateaux/ plaines
  • crêtes
  • flancs/ pentes de montagne
  • flancs/ pentes de colline
  • piémonts/ glacis (bas de pente)
  • fonds de vallée/bas-fonds
Zones altitudinales:
  • 0-100 m
  • 101-500 m
  • 501-1000 m
  • 1001-1500 m
  • 1501-2000 m
  • 2001-2500 m
  • 2501-3000 m
  • 3001-4000 m
  • > 4000 m
Indiquez si la Technologie est spécifiquement appliquée dans des:
  • non pertinent

5.3 Sols

Profondeur moyenne du sol:
  • très superficiel (0-20 cm)
  • superficiel (21-50 cm)
  • modérément profond (51-80 cm)
  • profond (81-120 cm)
  • très profond (>120 cm)
Texture du sol (de la couche arable):
  • moyen (limoneux)
Texture du sol (> 20 cm sous la surface):
  • moyen (limoneux)
Matière organique de la couche arable:
  • abondant (>3%)
Si disponible, joignez une description complète du sol ou précisez les informations disponibles, par ex., type de sol, pH/ acidité du sol, capacité d'échange cationique, azote, salinité, etc.

ដីល្បាប់ដែលមាន pH = ៥

5.4 Disponibilité et qualité de l'eau

Profondeur estimée de l’eau dans le sol:

5-50 m

Disponibilité de l’eau de surface:

faible/ absente

Qualité de l’eau (non traitée):

eau potable

La salinité de l'eau est-elle un problème? :

Non

La zone est-elle inondée?

Non

5.5 Biodiversité

Diversité des espèces:
  • faible
Diversité des habitats:
  • faible
Commentaires et précisions supplémentaires sur la biodiversité:

មិនមាន

5.6 Caractéristiques des exploitants des terres appliquant la Technologie

Sédentaire ou nomade:
  • Sédentaire
Orientation du système de production:
  • commercial/ de marché
Revenus hors exploitation:
  • > 50% de tous les revenus
Niveau relatif de richesse:
  • moyen
Individus ou groupes:
  • individu/ ménage
Niveau de mécanisation:
  • travail manuel
Genre:
  • hommes
Age des exploitants des terres:
  • personnes d'âge moyen
Indiquez toute autre caractéristique pertinente des exploitants des terres:

កសិករ​អាយុ ៥៣ ឆ្នាំ។

5.7 Superficie moyenne des terres détenues ou louées par les exploitants appliquant la Technologie

  • < 0,5 ha
  • 0,5-1 ha
  • 1-2 ha
  • 2-5 ha
  • 5-15 ha
  • 15-50 ha
  • 50-100 ha
  • 100-500 ha
  • 500-1 000 ha
  • 1 000-10 000 ha
  • > 10 000 ha
Cette superficie est-elle considérée comme de petite, moyenne ou grande dimension (en se référant au contexte local)?
  • moyenne dimension
Commentaires:

ដីដាំដំណាំ ១៨,៣ម៉ែត្រ×៤៥ម៉ែត្រ = ៨២៣,៥ម៉ែត្រការេ និង ដីប្អូន ៤០ម៉ែត្រ×៤០ម៉ែត្រ= ១៦០០ម៉ែត្រការេ។

5.8 Propriété foncière, droits d’utilisation des terres et de l'eau

Propriété foncière:
  • individu, avec titre de propriété
Droits d’utilisation des terres:
  • individuel
Droits d’utilisation de l’eau:
  • individuel
Commentaires:

មានអណ្តូងសម្រាប់ប្រើប្រាស់ក្នុងគ្រួសារផ្ទាល់ខ្លួន។

5.9 Accès aux services et aux infrastructures

santé:
  • pauvre
  • modéré
  • bonne
éducation:
  • pauvre
  • modéré
  • bonne
assistance technique:
  • pauvre
  • modéré
  • bonne
emploi (par ex. hors exploitation):
  • pauvre
  • modéré
  • bonne
marchés:
  • pauvre
  • modéré
  • bonne
énergie:
  • pauvre
  • modéré
  • bonne
routes et transports:
  • pauvre
  • modéré
  • bonne
eau potable et assainissement:
  • pauvre
  • modéré
  • bonne
services financiers:
  • pauvre
  • modéré
  • bonne

6. Impacts et conclusions

6.1 Impacts sur site que la Technologie a montrés

Impacts socio-économiques

Production

production agricole

en baisse
en augmentation
Commentaires/ spécifiez:

ផលិតកម្ម​ដំណាំ​កើនឡើង​ដោយ​សារ​កាល​ពី​មុន​គាត់​ដាំ​តែ​មួយ​មុខ​ដំណាំ តែ​ឥលូវ​គាត់​មាន​ដាំ​ដំណាំ​នៅ​ចន្លោះ​ដំណាំ​រយៈពេល​វែង​បន្ថែម​ទៀត។

qualité des cultures

en baisse
en augmentation
Commentaires/ spécifiez:

គុណភាព​ដំណាំ​ល្អ​ជាង​មុន​ពី​ព្រោះ​គាត់​ប្រើ​កាក​សំណល់​ពី​បន្ទប់​ទឹក​ជា​មួយ​កាក​សំណល់​ពី​ដំណាំ​ផ្សេងៗ​ជំនួស​ជី​គីមី។

risque d'échec de la production

en augmentation
en baisse
Commentaires/ spécifiez:

គាត់​មាន​ដាំ​ដំណាំ​ចាប់​ពី ២ មុខ​ឡើង​ទៅ ដូចនេះ​បើ​មាន​មួយ​មុខ​ណា​មាន​បញ្ហា​គាត់​អាច​ទទួល​បាន​ចំណូល​ពី​ដំណាំ​មុខ​ផ្សេង​ទៀត​ជំនួស។

diversité des produits

en baisse
en augmentation
Commentaires/ spécifiez:

បច្ចុប្បន្ន​គាត់​ដាំ​ដំណាំ​ច្រើន​ប្រភេទ​ជាង​មុន

surface de production

en baisse
en augmentation
Commentaires/ spécifiez:

​​ផលិតកម្ម​​កើន​ឡើង​​តិច​​តួច​​ដោយសារ​​គាត់​​បាន​​ប្រើប្រាស់​​ដី​​ដែល​​តែ​​មាន​​ប្រសិទ្ធភាព​​ជាង​​មុន។

gestion des terres

entravé
simplifié
Commentaires/ spécifiez:

គាត់​ដាំ​ដំណាំ​បន្លែ​ជា​មួយ​ដំណាំ​អាយុ​កាលវែង​ដោយ​ប្រើ​កាក​សំណល់​ចេញ​ពី​បន្ទប់​ទឹក។

Revenus et coûts

dépenses pour les intrants agricoles

en augmentation
en baisse
Commentaires/ spécifiez:

កាល​ពី​មុន​គាត់​ដាំ​ដំណាំ​ដោយ​ប្រើ​តែ​ជី​គីមី​ទេ

revenus agricoles

en baisse
en augmentation
Commentaires/ spécifiez:

មាន​ដាំ​ដំណាំ​ជា​ច្រើន​មុន (បន្លែ)​ នៅ​ចន្លោះ​ក្រូចឆ្មារ​ជា​បន្ត​បន្ទាប់ ដែល​ជួយ​បង្កើន​ប្រាក់​ចំណូល។

diversité des sources de revenus

en baisse
en augmentation
Commentaires/ spécifiez:

កាល​ពី​មុន​មាន​តែ​ដំណាំ​ក្រូច​ឆ្មារ​ប៉ុណ្ណោះ​ដែល​ទទួល​ផល ប៉ុន្តែ​បច្ចុប្បន្ន​គាត់​អាច​ទទួល​បាន​ប្រាក់​ចំណូល​ពី​ដំណាំ​ដែល​នៅ​ចន្លោះ​បន្ថែម​ទៀត។

disparités économiques

en augmentation
en baisse
Commentaires/ spécifiez:

ចំណូល​របស់​កសិករ​បាន​កើនឡើង ដូច្នេះ​ហើយ​ស្ថានភាព​សេដ្ឋកិច្ច​របស់​គាត់​ក៏​បាន​ប្រសើរ​ឡើង​ដែរ។

charge de travail

en augmentation
en baisse
Commentaires/ spécifiez:

គាត់​មាន​ការងារ​ច្រើន​ជាង​មុន​បន្តិច​តែ​មិន​សូវ​ពិបាក​ដូច​មុន​ទេ

Impacts socioculturels

sécurité alimentaire/ autosuffisance

réduit
amélioré
Commentaires/ spécifiez:

បច្ចុប្បន្ន​គាត់​ទទួល​បាន​ចំណូល​ជា​ប្រចាំ​ពី​ដំណាំ​ទាំង​នោះ

situation sanitaire

détérioré
amélioré
Commentaires/ spécifiez:

ល្អ​ជាង​មុន​ដោយ​ប្រើ​តែ​ជី​កាក​សំណល់​ពី​បន្ទប់​ទឹក​លាយ​ជា​មួយ​កាក​សំណល់​ពី​ដំណាំ​ផ្សេងៗ​ជំនួស​ជី​គីមី។

connaissances sur la GDT/ dégradation des terres

réduit
amélioré
Commentaires/ spécifiez:

អំឡុង​ពេល​ឆ្នាំ​ដំបូង​នៃ​បច្ចេកទេស​នេះ គាត់​បាន​រៀន​អំពី​វិធី​ដោះស្រាយ និង​ការ​ថែទាំ​ដំណាំ​ត្រប់វែង​បាន​យ៉ាង​ច្រើន។

Impacts écologiques

Cycle de l'eau/ ruissellement

évaporation

en augmentation
en baisse
Commentaires/ spécifiez:

ដី​មាន​ដំណាំ​ជាប់​រហូត​ដែល​ធ្វើ​ឱ្យ​រំហួត​ត្រូវ​បាន​កាត់​បន្ថយ​ច្រើន។

Sols

humidité du sol

en baisse
en augmentation
Commentaires/ spécifiez:

សំណើម​ដី​ល្អ​ជាង​មុន​ដោយ​សារ​មាន​ដំណាំ​ធ្វើ​ជា​គម្រប​ដី​ជា​អចិន្ត្រៃយ៍ (ម្លប់​ពី​ស្លឹក)។

couverture du sol

réduit
amélioré
Commentaires/ spécifiez:

គម្រប​ដី​កើនឡើង​ដោយសារ​ការ​ដាំ​ដំណាំ​បន្ត​បន្ទាប់​នៅ​ចន្លោះ​ដំណាំ​ក្រូច​ឆ្មារ។

encroûtement/ battance du sol

en augmentation
réduit
Commentaires/ spécifiez:

ការ​ប្រើ​កាក​សំណល់​បង្គន់​ដែល​បំបែក​ធាតុ​រលាយ​សព្វ​ល្អ និង​កាក​សំណល់​ត្រប់វែង​បាន​កាត់​បន្ថយ​ដី​ប្រេះ​នៅ​ស្រទាប់​ដី​ខាង​លើ​បាន​យ៉ាង​ល្អ។

compaction du sol

en augmentation
réduit
Commentaires/ spécifiez:

ដី​ហាប់​ត្រូវ​បាន​កាត់​បន្ថយ​ដោយសារ​ការ​ប្រើប្រាស់​កាក​សំណល់​ពី​បង្គន់ និង​លាយ​ជា​មួយ​កាក​សំណល់​ដំណាំ​ជំនួស​ជី​គីមី។

matière organique du sol/ au dessous du sol C

en baisse
en augmentation
Commentaires/ spécifiez:

សារធាតុ​សរីរាង្គ​កើនឡើង​ក៏​ដោយសារ​ការ​ប្រើប្រាស់​កាក​សំណល់​ដែល​ចេញ​ពី​អាង​ស្តុក​លាមក និង​សំណល់​ពី​ដំណាំ​ផ្សេងៗ។

Biodiversité: végétale, animale

Couverture végétale

en baisse
en augmentation
Commentaires/ spécifiez:

មាន​ដាំ​ដំណាំ​ជា​ប្រចាំ​បន្ទាប់​ពី​ប្រមូល​ផល

diversité végétale

en baisse
en augmentation
Commentaires/ spécifiez:

ប្រភេទ​ដំណាំ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ជា​ប្រចាំ

espèces étrangères envahissantes

en augmentation
réduit
Commentaires/ spécifiez:

ការ​កើនឡើង​នៃ​គម្រប​រុក្ខជាតិ​ដោយសារ​ការ​ដាំ​ដំណាំ បាន​ជួយ​គ្រប់​គ្រង​ស្មៅ​បាន​ល្អ ហើយ​ប្រភេទ​សត្វ​រាតត្បាត​ក៏​ត្រូវ​បាន​កាត់​បន្ថយ​ខ្លះៗ​ដែរ។

espèces bénéfiques

en baisse
en augmentation
Commentaires/ spécifiez:

ពពួក​ជន្លេន​កើត​មាន​ច្រើន​នៅ​ពេល​ដែល​គាត់​ប្រើប្រាស់​កាក​សំណល់​ពី​បង្គន់​ជំនួស​ជី​គីមី។

contrôle des animaux nuisibles/ maladies

en baisse
en augmentation
Commentaires/ spécifiez:

ករណី​ទីមួយ​ដំណាំ​ត្រប់វែង​ត្រូវការ​ការ​ការពារ​ខ្លាំង​ពី​សត្វល្អិត និង​ជំងឺ ព្រោះ​វា​ងាយ​ទទួល​រង​នូវ​ការ​បំផ្លាញ​ពី​សត្វល្អិត​ចង្រៃ។ ម៉្យាង​វិញ​ទៀត​ក្លិន​នៃ​ក្រូចឆ្មារ​​អាច​រារាំង​ការ​បំផ្លាញ​ពី​សត្វល្អិត​ចង្រៃ ហើយ​ដើមឈើ​ក៏​អាច​ទាក់ទាញ​សត្វ​ស្លាប​ដែល​ស៊ី​សត្វ​ល្អិត​ផងដែរ។

Réduction des risques de catastrophe et des risques climatiques

microclimat

détérioré
amélioré
Commentaires/ spécifiez:

ម្លប់​នៃ​ដើមឈើ កម្ពស់​ខុសៗ​គ្នា​នៃ​ដំណាំ និង​ដង់ស៊ីតេ​នៃ​ដំណាំ​ខ្ពស់ៗ​ដែល​នៅ​ជុំវិញ​ទីតាំង​បច្ចេកទេស (ដំណាំ​ចេក) បាន​ជះ​ឥទ្ធិពល​ដល់​មីក្រូ​អាកាសធាតុ​ដើម្បី​ឱ្យ​ល្អ​ប្រសើរ​ឡើង (របាំង​ខ្យល់​ និង​តុល្យភាព​កម្តៅ)។

6.2 Impacts hors site que la Technologie a montrés

Commentaires concernant l'évaluation des impacts:

មិនមាន​ផល​ប៉ះពាល់​ដល់​បរិវេណ​ខាង​ក្រៅ​គួរ​​ឱ្យ​កត់​សម្គាល់​ទេ។

6.3 Exposition et sensibilité de la Technologie aux changements progressifs et aux évènements extrêmes/catastrophes liés au climat (telles que perçues par les exploitants des terres)

Changements climatiques progressifs

Changements climatiques progressifs
Saison Type de changements/ extrêmes climatiques Comment la Technologie fait-elle face à cela?
températures annuelles augmente bien
précipitations saisonnières saison des pluies/ humide augmente bien

Extrêmes climatiques (catastrophes)

Catastrophes climatiques
Comment la Technologie fait-elle face à cela?
sécheresse très bien
Catastrophes biologiques
Comment la Technologie fait-elle face à cela?
maladies épidémiques modérément

6.4 Analyse coûts-bénéfices

Quels sont les bénéfices comparativement aux coûts de mise en place (du point de vue des exploitants des terres)?
Rentabilité à court terme:

positive

Rentabilité à long terme:

positive

Quels sont les bénéfices comparativement aux coûts d'entretien récurrents (du point de vue des exploitants des terres)?
Rentabilité à court terme:

positive

Rentabilité à long terme:

positive

6.5 Adoption de la Technologie

  • cas isolés/ expérimentaux
Parmi tous ceux qui ont adopté la Technologie, combien d'entre eux l'ont fait spontanément, à savoir sans recevoir aucune incitation matérielle ou aucun paiement?
  • 90-100%
Commentaires:

មិនមានអ្នកចង់ធ្វើតាមទេ

6.6 Adaptation

La Technologie a-t-elle été récemment modifiée pour s'adapter à l'évolution des conditions?

Non

6.7 Points forts/ avantages/ possibilités de la Technologie

Points forts/ avantages/ possibilités du point de vue de l'exploitant des terres
ចំណេញ​ដី​ដោយ​នៅ​ក្នុង​ទំហំ​ដី​ដដែល​អាច​ដាំ​បាន​ច្រើន​មុខ ដែល​អាច​ផ្តល់​ផល​បាន​បន្ត​គ្នា។
ងាយ​ស្រួល​ក្នុង​ការ​ថែទាំ ដោយ​មិន​បាច់​ប្រើ​កម្លាំង​ពលកម្ម​បន្ថែម ព្រោះ​ការ​ថែទាំ ឬ​ស្រោច​ទឹក​ត្រប់វែង គឺ​ក្រូចឆ្មារ​ក៏​បាន​ទទួល​ការ​ថែទាំ និង​សំណើម​ដែរ។
បច្ចេកទេស​នេះ​អាច​ធន់​ទៅ​នឹង​កម្តៅ
Points forts/ avantages/ possibilités du point de vue du compilateur ou d'une autre personne ressource clé
ជួយ​ជីជាតិ​ដោយ​ប្តូរ​ប្រភេទ​ដំណាំ និង​ប្រើ​កាក​សំណល់​ពី​បន្ទប់​ទឹក
អាច​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ប្រើប្រាស់​ជី​គីមី
ជួយ​រក្សា​សំណើម​ដី និង​បន្ថយ​កម្លាំង​ពលកម្ម​ក្នុង​ការ​ថែទាំ និង​ស្រោចស្រព
កាត់​បន្ថយ​ស្មៅ​ចង្រៃ​ដោយ​មាន​ដំណាំ​គម្រប​ដី​ជា​បន្ត​បន្ទាប់

6.8 Faiblesses/ inconvénients/ risques de la Technologie et moyens de les surmonter

Faiblesses/ inconvénients/ risques du point de vue de l’exploitant des terres Comment peuvent-ils être surmontés?
មាន​បញ្ហា​ជំងឺ និង​សត្វល្អិត ប្រើប្រាស់​ថ្នាំ​ស្រប​តាម​បច្ចេកទេស
ខ្វះ​បច្ចេកទេស​ធ្វើ​ថ្នាំ​ការពារ និង​កំចាត់​ពី​សត្វល្អិត​ដែល​ផ្សំ​ឡើង​ពី​រុក្ខជាតិ អាច​ផ្តល់​ជា​បច្ចេកទេស​តាម​រយៈ​សៀវភៅ ឬ​មាន​ការ​បណ្តុះ​បណ្តាល​បន្ថែម។

7. Références et liens

7.1 Méthodes/ sources d'information

  • visites de terrain, enquêtes sur le terrain

1​ នាក់

  • interviews/entretiens avec les exploitants des terres

1​ នាក់

  • interviews/ entretiens avec les spécialistes/ experts de GDT

3​ នាក់

7.3 Liens vers les informations pertinentes disponibles en ligne

Titre/ description:

General Directorate of Agriculture (2012) Vegetable techniques. Retrieved on Aug 2017 from

URL:

https://drive.google.com/file/d/0B41jxuufJz2-Y1c1bHpNb2ZpMm8/view

Titre/ description:

My Agriculture Information Bank (2015) Inter Cropping and Its Advantages. My Agriculture Information Bank. Retrieved on July 25 2017 from

URL:

http://www.agriinfo.in/?page=topic&superid=1&topicid=492

Modules