ការកែសម្រួលទម្រង់កម្រងបញ្ជីសំណួរជាថ្មី
មូលហេតុ
ទម្រង់នៃកម្រងបញ្ជីសំណួរត្រូវបានកែសម្រួលជាទៀងទាត់។ ការធ្វើបែបនេះដើម្បីបន្តកែលម្អគុណភាពនៃទិន្នន័យ។ សំណួរអាចត្រូវបានផ្លាស់ប្តូរ (ឧ. ចម្លើយបើក គឺត្រូវបានប្តូរទៅជាទម្រង់ចម្លើយផ្សេងទៀត) ដាក់បញ្ចូល ឬដកចេញ។ ទិន្នន័យដែលបានបញ្ចូលអាចផ្លាស់ប្តូរប្រសិនបើអ្នកចងក្រងចាប់ផ្តើមចូលទៅកែសម្រួលនៅពេលដែលបានបោះពុម្ពរួច។ ការផ្លាស់ប្តូរជាក់លាក់ត្រូវបានបង្ហាញខាងក្រោម។
របៀបធ្វើបច្ចុប្បន្នភាពលើបច្ចេកទេស SLM
បង្កើតទម្រង់ថ្មីនៃបច្ចេកទេស។ នេះគឺជាការបង្កើតសេចក្តីព្រាងនៃទម្រង់ថ្មីរបស់បច្ចេកទេសដែលបានដាក់ស្នើ។ ទិន្នន័យដើម គឺត្រូវបានចំលងទៅក្នុងទម្រង់ថ្មី។ អ្នកនឹងត្រូវចូលទៅបំពេញទិន្នន័យនៅក្នុងបញ្ជីសំណួរដែលត្រូវបានដាក់បន្ថែម ឬកែសម្រួលក្នុងកម្រងបញ្ជីសំណួរបោះពុម្ពថ្មី។
អំឡុងពេលនេះ អ្នកនៅតែអាចបើកមើល និងពិនិត្យទិន្នន័យដើមបាន មុនពេលដាក់ស្នើបោះពុម្ព និងក្រោយពេលបោះពុម្ពបច្ចេកទេសរបស់អ្នក។ ដំណើរការនេះ គឺជួយឱ្យអ្នកត្រួតពិនិត្យទិន្នន័យ និងប្រៀបធៀបទម្រង់ទាំងពីរ។
ពេលដែលកែសម្រួលបច្ចេកទេសរបស់អ្នក សូមផ្តោតសំខាន់លើការចំណុចដែលបានផ្លាស់ប្តូរនៃកម្រងបញ្ជីសំណួរ ដូចនៅខាងក្រោម។
បន្ទាប់ពីអ្នកកែសម្រួលទិន្នន័យរួចរាល់ បច្ចេកទេសរបស់អ្នកនឹងត្រូវបានបញ្ជូនទៅកាន់ដំណើរការត្រួតពិនិត្យរបស់ WOCAT ឡើងវិញ។
នៅពេលដែលដំណើរការត្រូវបានបញ្ចប់ ទម្រង់ថ្មីនៃបច្ចេកទេសក៏នឹងត្រូវបានបោះពុម្ព ហើយអាចមើលឃើញជាសាធារណៈ។
Technologies: Edition 2018
1.2: ជម្រើសថ្មី "ដៃគូរចងក្រង" ត្រូវបានដាក់បញ្ចូលក្នុងចំណុច "បុគ្គលសំខាន់ៗ" ។
1.2: ចំណុច "អាសយដ្ឋាន", "លេខទូរស័ព្ទ" និង "អ៊ីម៉ែល" នៃ "បុគ្គលសំខាន់ៗ" ត្រូវបានដកចេញ។
1.3: ចំណុច "កាលបរិច្ឆេទចុះចងក្រងនៅទីវាល" ត្រូវបានប្តូរទៅចំណុច 7.1 ។
2.5: ចំណុច "ការសាយភាយនៃបច្ចេកទេស" (ពីមុននៅចំណុច 3.5) ត្រូវបានដាក់បញ្ចូលទៅក្នុងចំណុច 2.5 ។
2.5: សំណួរថ្មីត្រូវបានដាក់បញ្ចូល "ប្រសិនបើដឹងច្បាស់ពីតំបន់ សូមបញ្ជាក់" ។
2.5: សំណួរថ្មីត្រូវបានដាក់បញ្ចូល "តើទីតាំងបច្ចេកទេសស្ថិតនៅតំបន់ការពារអចិន្ត្រៃយ៍ដែររឺទេ? "
3.2: សំណួរផ្សេងទៀតនៃ "ការប្រើប្រាស់ដីចម្រុះ" ត្រូវបានដាក់បញ្ចូល។
3.2: សំណួរថ្មីអំពីដំណាំត្រូវបានដាក់បញ្ចូល ដូចជាដំណាំចន្លោះ និងវិលជុំសម្រាប់ប្រភេទដីប្រើប្រាស់ "ដីដាំដំណាំ"
3.2: ចំណុច "ដំណាំចម្បងៗ" នៃប្រភេទដីប្រើប្រាស់ "ដីដាំដំណាំ" ត្រូវបានដកចេញ។
3.2: សំណួរថ្មីអំពីដីវាលស្មៅចិញ្ចឹមសត្វត្រូវបានដាក់បញ្ចូល (ប្រភេទសត្វ ការអនុវត្តការគ្រប់គ្រងដោយដាំដំណាំ និងចិញ្ចឹមសត្វ ផលិតផល និងសេវាកម្ម) ។
3.2: សំណួរអំពី "ប្រភេទសត្វចម្បងៗ និងផលិតផល" នៃប្រភេទដីប្រើប្រាស់ "ដីវាលស្មៅចិញ្ចឹមសត្វ" ត្រូវបានដកចេញ។
3.2: សំណួរថ្មីត្រូវបានដាក់បញ្ចូល "ចំនួនសត្វចិញ្ចឹម" នៃប្រភេទដីប្រើប្រាស់ "ដីវាលស្មៅចិញ្ចឹមសត្វ" ។
3.2: ជម្រើសនៃ "ពាក់កណ្តាលពនេចរ" នៃប្រភេទដីប្រើប្រាស់ "ដីវាលស្មៅចិញ្ចឹមសត្វ" ត្រូវបានប្តូរឈ្មោះទៅជា "ការចិញ្ចឹមសត្វពាក់កណ្តាលពនេចរ"
3.2: ជម្រើសថ្មី "ការចិញ្ចឹមសត្វដោយប្តូរទីតាំងតាមរដូវកាលជាក់លាក់" ត្រូវបានដាក់បញ្ចូលក្នុងប្រភេទដីប្រើប្រាស់ "ដីវាលស្មៅចិញ្ចឹមសត្វ" ។
3.2: សំណួរថ្មីនៃប្រភេទព្រៃ និងឈើត្រូវបានដាក់បញ្ចូលក្នុងប្រភេទដីប្រើប្រាស់ "ដីព្រៃ" ។
3.2: សំណួរ "ប្រសិនបើដីមានការប្រែប្រួលបន្ទាប់ពីការអនុវត្តបច្ចេកទេស សូមបញ្ជាក់ពីការប្រើប្រាស់ដីមុនពេលអនុវត្តន៍បច្ចេកទេស" ត្រូវបានដកចេញ។ ព័ត៌មាននេះអាចបញ្ចូលក្នុងសំណួរ 3.3 ។
3.3 (ថ្មី): ក្រុមរងថ្មីនៃការប្រើប្រាស់ដីដំបូងត្រូវបានដាក់បញ្ចូល។
3.4 (ពីមុននៅសំណួរ 3.3): សំណួរ "ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ" ត្រូវបានប្តូរទៅសំណួរ 3.2 - ប្រភេទដីប្រើប្រាស់ "ដីដាំដំណាំ"។ ទិន្នន័យនឹងត្រូវបានប្តូរដោយស្វ័យប្រវត្តិប្រសិនបើប្រភេទដី "ដីដាំដំណាំ" ត្រូវបានជ្រើសរើស។
3.4 (ពីមុននៅសំណួរ 3.3): សំណួរ "ដង់ស៊ីតេ/ចំនួនសត្វចិញ្ចឹម (បើទាក់ទង)" ត្រូវបានដកចេញ។ ប្រើ "មតិយោបល់" នៃសំណួរ "3.2 ប្រភេទដីប្រើប្រាស់បច្ចុប្បន្ន"។
3.5: សំណួរពីមុននៃ "3.5 ការសាយភាយនៃបច្ចេកទេស" ត្រូវបានដាក់បញ្ចូលទៅក្នុងសំណួរ "2.5 ប្រទេស/ តំបន់/ទីតាំងដែលបច្ចេកទេសត្រូវបានអនុវត្តន៍ និងស្ថិតក្រោមការវាយតម្លៃនេះ" ។
3.5: សំណួរ "មតិយោបល់" នៃ "ការសាយភាយបច្ចេកទេស" (ពីមុននៅសំណួរ 3.5) ត្រូវបានដកចេញ ហើយមាតិការរបស់វាត្រូវបានបញ្ចូលជាមួយ "មតិយោបល់" នៃសំណួរ 2.5 ។
3.6: សំណួរថ្មី "ប្រព័ន្ធភ្ជួររាស់ខុសៗគ្នា" ត្រូវបានដាក់បញ្ចូលនៅពេលដែលជ្រើសរើសវិធានការក្សេត្រសាស្ត្រ "A3: ការរក្សាស្រទាប់ដីខាងលើ" ។
3.6: ជម្រើសថ្មី "A6: ការគ្រប់គ្រងកាកសំណល់" ត្រូវបានដាក់បញ្ចូលទៅក្នុង "វិធានការក្សេត្រសាស្ត្រ" ។
3.6 ជម្រើស "A6: ផ្សេងៗ" នៃ "វិធានការក្សេត្រសាស្ត្រ" ត្រូវបានប្តូរទៅជា "A7: ផ្សេងៗ" ។
3.6: សំណួរថ្មី "បញ្ជាក់ពីការគ្រប់គ្រងកាកសំណល់" ត្រូវបានដាក់បញ្ចូលនៅពេលជ្រើសរើសវិធានការក្សេត្រសាស្ត្រ "A6: ការគ្រប់គ្រងកាកសំណល់" ។
3.6: សំណួរថ្មីដែលត្រូវបញ្ជាក់បន្ថែមត្រូវបានដាក់បញ្ចូលនៅពេលដែលជ្រើសរើស "វិធានការផ្សេងៗ" ។
3.7: សំណួរថ្មីដែលត្រូវបញ្ជាក់បន្ថែមត្រូវបានដាក់បញ្ចូលនៅពេលដែលជ្រើសរើសប្រភេទនៃការធ្លាក់ចុះគុណភាពដី។
4: តម្លៃលេខត្រូវបានកែសម្រួល (4.2 ត្រូវបានដកចេញ)។
4.1: សំណួរពីមុននៅ "4.2 លក្ខណៈពិសេសនៃបច្ចេកទេស" ត្រូវបានដាក់បញ្ចូលទៅក្នុងសំណួរ "4.1 គំនូរបច្ចេកទេស" ។
4.3 (ពីមុននៅសំណួរ 4.4): សំណួរ "ប្រភេទវិធានការ" ត្រូវបានដកចេញពីសកម្មភាពបង្កើត។
4.4 (ពីមុននៅ 4.5): សំណួរថ្មី "ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេសគិតជាដុល្លារ" (ត្រូវបានគណនាដោយស្វ័យប្រវត្តិ) ត្រូវបានដាក់បញ្ចូល។
4.5 (ពីមុននៅ 4.6): សំណួរ "ប្រភេទវិធានការ" ត្រូវបានដកចេញពីសកម្មភាពថែទាំ។
4.6 (ពីមុននៅ 4.7): សំណួរថ្មី "ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេសគិតជាដុល្លារ" (ត្រូវបានគណនាដោយស្វ័យប្រវត្តិ) ត្រូវបានដាក់បញ្ចូល។
5.4: សំណួរថ្មីអំពីគុណភាពទឹកត្រូវបានដាក់បន្ថែម (សំដៅលើទឹកក្រោមដី ឬលើផ្ទៃដី)។
5.6: ជម្រើសច្រើនទៀតសម្រាប់សំណួរ "អាយុនៃអ្នកប្រើប្រាស់ដី" អាចជ្រើសរើសបាន។
5.8: សំណួរថ្មីអំពីកម្មសិទ្ធប្រើប្រាស់ដីបែបបុរាណត្រូវបានដាក់បញ្ចូល។
5.9: សំណួរនៅចំណុចមតិយោបល់ទាក់ទងទៅនឹង "ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ" ត្រូវបានដាក់បញ្ចូល។
6.1: សំណួរថ្មីនៅចំណុចមតិយោបល់អំពីផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសត្រូវបានដាក់បញ្ចូល។
7.4 (ថ្មី): សំណួរថ្មីសម្រាប់កំណត់សម្គាល់ទូទៅអំពីកម្រងសំណួរ និងមតិឆ្លុះបញ្ចាំងត្រូវបានដាក់បញ្ចូល។
Update October 2019: Question 3.2: New Annual crops, Perennial crops, Tree/shrub crops, animal type, crop-livestock management practices, products and services, New forest plantation types, tree types and new species for "Livestock population" were added.
Update October 2020: Add new CBP module and related translations.