ទម្រង់នេះគឺហួសសម័យ ជាទម្រង់ដែលអសកម្ម។ ទៅកាន់ទម្រង់បច្ចុប្បន្ន
បច្ចេកទេស
អសកម្ម

ការប្រើប្រាស់កាកសំណល់ឡជីវឧស្ម័នសម្រាប់កែប្រែគុណភាពដី [ប្រទេសកម្ពុជា]

  • ការបង្កើត៖
  • បច្ចុប្បន្នភាព
  • អ្នកចងក្រង៖
  • អ្នកកែសម្រួល៖ , ,
  • អ្នកត្រួតពិនិត្យច្រើនទៀត៖ ,

ឡជីវឧស្ម័ន

technologies_2137 - ប្រទេសកម្ពុជា

ពិនិត្យមើលគ្រប់ផ្នែក

ពង្រីកមើលទាំងអស់ បង្រួមទាំងអស់
ភាពពេញលេញ៖ 92%

1. ព័ត៌មានទូទៅ

1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស

បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)

អ្នកចងក្រង:
ប្រធានទទួលបន្ទុករួមការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកព្រែកប្រសព្វ:
មន្ត្រីការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកចិត្របុរី:

សារ៉ាវុធ លី

(+855) 89 796 786 / អត់មាន

saravuthly123@gmail.com / អត់មាន

ការិយាល័យកសិកម្មស្រុកចិត្របុរី

ភូមិខ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ

ប្រទេសកម្ពុជា

អ្នកប្រើប្រាស់ដី:

សុខ ស៊ុំ

(+855) 71 420 33 13 / មិនមាន

មិនមាន / មិនមាន

កសិករ

ភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របូរី ខេត្តក្រចេះ

ប្រទេសកម្ពុជា

ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកសំបូរ:
ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)
ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា

1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត

តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?

10/04/2017

អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:

បាទ/ចា៎

1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស

តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?

ទេ

2. ការពណ៌នាពីបច្ចេកទេស SLM

2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស

និយមន័យបច្ចេកទេស:

កាកសំណល់ពីឡជីវឧស្ម័នផលិតពីលាមកគោ ប្រើប្រាស់​ធ្វើ​ជា​ជី​ធម្មជាតិ​ដ៏សំខាន់​សម្រាប់​ការងារ​ដាំដុះ​ គឺ​ជា​ប្រភេទ​ ជី​​សរីរាង្គ​​ពី​ធម្មជាតិ​​ដែល​រលួយ​ល្អ ​គ្មាន​ក្លិន​ស្អុយ ​មិនមាន​គ្រាប់​ស្មៅ​ចង្រៃ ​ផ្សិត​ និង​មេរោគ​​ផ្សេងៗ ​ហើយ​អាច​ប្រើ ប្រាស់​​បាន​​ភ្លាមៗ​ក្រោយ​​ការ​បង្ហូរ​​ចេញ​។ ជី​ប្រភេទ​នេះ​ជួយ​បង្កើន​គុណភាព​ដី ​រយៈ​ពេល​វែង ​ដោយ​សារ​វា​ជា​ជី​សរីរាង្គ ដែល​បម្លែង​​ជា​បណ្តើរៗ​​ជា​សារធាតុ​ចិញ្ចឹម​​សម្រាប់​រុក្ខជាតិ​។

2.2 ការពណ៌នាលម្អិតពីបច្ចេកទេស

ការពណ៌នា:

ឡជីវឧស្ម័នមានច្រើនប្រភេទ។ ឡដែលប្រើក្នុង​បច្ចេកទេសនេះ គឺឡដែល​មានរាង​ជាស៊ីឡាំង ​ផលិតពី​​ប្លាស្ទិកមាន ចំណុះ​​ ៥០០០​ លីត្រ​ ​គេតម្លើង​​វា​ដោយ​​ជីក​​កប់​​​​តួធុង​​របស់​​​វា​​​មួយ​​ចំណែក​​ទៅ​​ក្នុង​​ដី​ ​រួច​រៀបចំ​​ប្រព័ន្ធ​បង្ហូរ​​ចូល-បង្ហូរ​​ចេញ និង​​ប្រព័ន្ធ​​ទុយោ​​ហ្គាស ​ការ​រៀបចំ​​តម្លើង​នេះ​​គឺ​អាច​​ចំណាយ​​ពេល​រហូត​​ដល់​មួយ​ថ្ងៃ​។ ដើម្បីអាច​​មាន​ហ្គាស​​ប្រើប្រាស់​​បាន​ជាលើក​​ដំបូង​ ឡជីវឧស្ម័ន​​ត្រូវការលាមកគោ​ស្រស់​​ប្រមាណ ​​១២០​ ​ធុងស្ពេត្រូ​​ (ប្រហែល ២០០០ គីឡូក្រាម)​​ និង​​ទឹក ​ចំនួន​ ​១២០​ ​ធុង​​ស្ពេត្រូ ​​(ប្រហែល​ ១២០០​ លីត្រ)​ ​ទុក​រយៈ​ពេល​​មួយ​សប្តាហ៍​​ទើប​អាច​​ផលិត​​ជា​ហ្គាស​ និង​មាន​កាកសំណល់​អាច​ប្រើប្រាស់​បាន។ ​​ជាបន្ត​បន្ទាប់​ ​រៀងរាល់​​ថ្ងៃ​​កសិករ​​​ត្រូវ​​បន្ថែម​​​លា​មក​​​គោ​ស្រស់​​​ចំនួន​ ១ ​ធុង​ស្ពេត្រូ​ ​(២០ គីឡូក្រាម​) ​និងទឹក​​ចំនួន​​ ១ ​ធុង​ស្ពេត្រូ​ ​(២០ លីត្រ)​ ដើម្បី​មាន​ហ្គាស​ប្រើប្រាស់ជា​អចិន្ត្រៃយ៍។ ចំពោះគ្រួសារ​កសិករនេះ ​ហ្គាស​ដែល​ទទួលបានពី​ឡគឺ អាច​ផ្តល់នូវ​ថាមពល​គ្រប់គ្រាន់​សម្រាប់ការ​ចំអិន​អាហារ ​ធ្វើឱ្យ​គាត់​ចំណេញ​ពេល​វេលា​រកអុស​ និង​សំចៃ​អុស​ប្រមាណជា​ ២១៩០ ​គីឡូក្រាម​ក្នុង ១​ ឆ្នាំៗ។ ​លាមកគោ​ដែល​យកមក​ដាក់ឡជីវ​ឧស្ម័ន​គឺ​ជា​លាមក​ស្រស់​ និង​មិនគួរ​ឱ្យមាន​សំរាម ឬ​គ្រួស​លាយឡំ​ច្រើន​ពេកទេ ព្រោះ​វា​នឹង​អាច​ធ្វើ​ឱ្យ​ស្ទះ​ទាំង​បំពង់​ដាក់​​​លាមក​​ចូល​​ និង​បំពង់​​បង្ហូរ​​កាកសំណល់​​ចេញ។

ក្រៅពី​​គោលបំណង​សំខាន់​នៃការប្រើប្រាស់​ហ្គាស​ពីឡជីវឧស្ម័ន​សម្រាប់​ចំអិន​អាហារ ​និង​សម្រាប់​ការបំភ្លឺ ​កសិករ ក៏មាន​គោលបំណង​ប្រើប្រាស់​កាកសំណល់​ដែលចេញ​ពីឡ​ធ្វើជាជី​សម្រាប់​ដំណាំ​គ្រប់ប្រភេទ​ដែរ គាត់បាន​​ប្រើលើ​ដំណាំ​ជាអាទិ៍​មាន ​ម្រះ ​ត្រប់វែង​ ស្វាយ ​សណ្តែកគួរ​ ស្រូវ ​ឫស្សី (ទំពាំង) និង​ដំណាំ​រួមផ្សំផ្សេងៗ​ទៀត។ កាកសំណល់​ដែល​ចេញ​​ពី​ឡជីវឧស្ម័ន​មាន​ទម្រង់​ រាវ​ ពាក់​កណ្តាល​ស្ងួត​ និង​ ស្ងួត។ កាកសំណល់​ដែលចេញ​ពីឡជីវឧស្ម័ន​អាច​ត្រូវ​បាន​យក​ទៅ​ដាក់​ដំណាំ​ដោយ​ផ្ទាល់​ ឬយក​ទៅ​ផលិត​ជា​ជីកំប៉ុស្តិ៍​ដោយលាយ​ជាមួយ​ទន្ទ្រានខេត្ត​ ចំបើង និង​ស្លឹករុក្ខជាតិ​បៃតង​ផ្សេង​ទៀត​ ការធ្វើ​ដូចនេះ​គឺដើម្បី​បង្កើន​បរិមាណជី​ព្រោះកាកសំណល់​ពីឡ​ជួយ​ធ្វើឱ្យ​ដំណើរ​ការពុកផុយ​ទៅជា​ជីកំប៉ុស្តិ៍​បាន​លឿន​ ហើយ​ជីកំប៉ុស្តិ៍​មានគុណភាព​ខ្ពស់​ទៀតផង។

កាកសំណល់​ដែលទទួល​បានពីឡនេះ​ជួយឱ្យដី​ធូរ និងមាន​ជីជាតិ​ល្អក្នុង​រយៈពេលវែង​ជាង​ការ​ប្រើប្រាស់​ជីគីមី។ កាកសំណល់​ដែលបានមក​ពីឡនេះ​មានសារធាតុ​ ចិញ្ចឹម​ច្រើន​ជាពិសេស​ អាសូត​ ផូស្វ័រ និង​ប៉ូតាស្យូម​ដែល​ជា​តម្រូវ​ការ​ចាំបាច់​របស់​រុក្ខជាតិ​ វាមិន​មាន​ក្លិន​ស្អុយ​ គ្មាន​គ្រាប់​ស្មៅ ​និង​ពពួក​បរាសិត​ សារធាតុ​ចិញ្ចឹមត្រូវ បាន​បំលែង​ជា​ទម្រង់​មួយ​ដែល​រុក្ខជាតិ​ស្រូប​យក​យ៉ាងងាយ​ និងមាន​វីតាមីនបេ ១២ ដែល​ជម្រុញ​ឱ្យ​ជន្លេន​ឆាប់​លូតលាស់​ល្អ។ ការប្រើប្រាស់​កាក​សំណល់នេះ​ ធ្វើឱ្យដីធូរ​សម្បូរ​ទៅដោយ​មីក្រូសរីរាង្គ និងសត្វមាន​ប្រយោជន៍​ដូចជា​ ជន្លេន​ កង្កែប​ និងសត្វល្អិត​ក្នុងដី ច្រើន​ប្រភេទ​ទៀត​ក្នុង​ការ​រក្សាលំ​នឹងធម្មជាតិ​។ ជីកាក​សំណល់​ធ្វើឱ្យដំណាំលូតលាស់​បានល្អ ​ធន់ទ្រាំនឹង​ជម្ងឺ ដូច្នេះ​កសិករ​ចំណេញ​ថវិកា​ពីការទិញ​ជីគីមី​ និងថ្នាំ​កំចាត់​សត្វល្អិត​ ហើយមិន​ប៉ះពាល់​ដល់ដី​ និងសុខភាព​មនុស្ស​ទៀតផង​។ ចំពោះដីខ្សោះ​ជីជាតិ​ ជីកាកសំណល់ឡជីវឧស្ម័ន​បានជួយ​កែលម្អដី​ឱ្យប្រសើរខ្លាំង​ទាំងលក្ខណៈរូបសាស្ត្រ​ និងជីវសាស្ត្រ​ ធ្វើឱ្យ​ដីកាន់​តែសម្បូរ​ជីជាតិ​ដែលមាន​ទាំងពពួក​ម៉ាក្រូធាតុ​ និងមីក្រូធាតុ​ ធ្វើឱ្យដី​មានសំណើម​ រក្សាទម្រង់ដីល្អ​។

2.3 ​រូបភាពនៃបច្ចេកទេស

2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ

ប្រទេស:

ប្រទេសកម្ពុជា

តំបន់/រដ្ឋ/ខេត្ត:

ភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។

បញ្ជាក់បន្ថែមពីលក្ខណៈនៃទីតាំង:

ជនបទ

2.6 កាលបរិច្ឆេទនៃការអនុវត្ត

បង្ហាញឆ្នាំនៃការចុះអនុវត្ត:

2016

2.7 ការណែនាំពីបច្ចេកទេស

សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
  • តាមរយៈគម្រោង / អន្តរាគមន៍ពីខាងក្រៅ
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):

គម្រោងកម្មវិធីឡជីវឧស្ម័នជាតិ

3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM

3.1 គោលបំណងចម្បង (១​ ឬច្រើន)​ នៃបច្ចេកទេសនេះ

  • ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
  • កាត់បន្ថយ, បង្ការ, ស្តារឡើងវិញនូវការធ្លាក់ចុះគុណភាពដី
  • អភិរក្សប្រព័ន្ធអេកូឡូស៊ី
  • អភិរក្ស/ធ្វើឱ្យប្រសើរឡើងជីវចម្រុះ
  • កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់របស់វា
  • បង្កើតផលប្រយោជន៍សេដ្ឋកិច្ច

3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស

ដីដាំដំណាំ

ដីដាំដំណាំ

  • ដំណាំប្រចាំឆ្នាំ
  • ដំណាំរយៈពេលវែង (មិនមែនឈើ)
  • ប្រភេទដើមឈើធំៗ និងដើមឈើតូចៗ
ដំណាំចម្បង (ដំណាំកសិ-ឧស្សាហកម្ម និងដំណាំស្បៀង) :

ស្រូវ អំពៅ ចេក ត្រប់វែង ម្រះ សណ្តែកកួរ ស្វាយ ទំពាំង និងបន្លែផ្សេងៗ

ប្រសិនបើដីមានការប្រែប្រួលបន្ទាប់ពីការអនុវត្តបច្ចេកទេស សូមបញ្ជាក់ពីការប្រើប្រាស់ដីមុនពេលអនុវត្តន៍បច្ចេកទេស:

ដីនេះពីមុនជាដីព្រៃរេចរឹល។

3.3 ព័ត៌មានបន្ថែមអំពីអ្នកប្រើប្រាស់ដី

ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
  • ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព
មតិយោបល់:

គាត់ប្រើទឹកអណ្តូងសម្រាប់ស្រោចស្រពដំណាំ

ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
  • 3
សូមបញ្ជាក់:

ដាំបន្លែបន្តគ្នាពេញមួយឆ្នាំ

ដង់ស៊ីតេនៃសត្វចិញ្ចឹម (បើពាក់ព័ន្ធ):

ចិញ្ចឹមគោ 19 ក្បាល សម្រាប់ផ្គត់ផ្គង់លាមកដាក់ចូលឡជីវឧស្ម័ន និងមាន់ 100 ក្បាល។

3.4 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង

  • ការគ្រប់គ្រងដោយរួមបញ្ចូលការដាំដំណាំ និងការចិញ្ចឹមសត្វ
  • បច្ចេកទេសប្រើប្រាស់ថាមពលមានប្រសិទ្ធភាព

3.5 ការសាយភាយនៃបច្ចេកទេស

បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
  • អនុវត្តនៅកន្លែងជាក់លាក់មួយ/ ប្រមូលផ្តុំនៅតំបន់តូចៗ
មតិយោបល់:

គម្រោងស៊ីបូដាបានដាក់ឡជីវឧស្ម័នប្រភេទនេះចំនួន ៦ គ្រួសារនៅក្នុងភូមិកំបោរ។

3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស

វិធានការគ្រប់គ្រង

វិធានការគ្រប់គ្រង

  • M6: ការគ្រប់គ្រងសំណល់ (កែឆ្នៃទ្បើងវិញ ប្រើប្រាស់ឡើងវិញ ឬបន្ថយការប្រើប្រាស់)

3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ

ការបាត់បង់រូបសាស្ត្រនៃដី

ការបាត់បង់រូបសាស្ត្រនៃដី

  • Pu: បាត់បង់នូវផលិតភាពជីវៈដោយសារសកម្មភាពផ្សេងៗ
ការធ្លាក់ចុះជីវសាស្ត្រនៃដី

ការធ្លាក់ចុះជីវសាស្ត្រនៃដី

  • Bs: សមាសភាពដែលមានគុណភាពនិងប្រភេទសត្វ/ការថយចុះនូវជីវចម្រុះ
  • Bl: ការបាត់បង់មីក្រូ និងម៉ាក្រូសរីរាង្គរបស់ដី

3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី

បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
  • ការការពារការធ្លាក់ចុះគុណភាពដី
  • ការកាត់បន្ថយការធ្លាក់ចុះគុណភាពដី

4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម

4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ

ឈ្មោះអ្នកនិពន្ធ:

លោក ឃួន សុផល

កាលបរិច្ឆេទ:

10/04/2017

4.2 លក្ខណៈពិសេសនៃបច្ចេកទេស/ ពណ៌នាពីគំនូរបច្ចេកទេស

ឡ​​ផលិត​​ពី​ប្លាស្ទិច​​មាន​​ចំណុះ​ ៥០០០​ លីត្រ​។​ ឡ​ជីវ​​ឧស្ម័ន​​មាន​​បំពង់​​ចំនួន​​បី​​គឺ ​បំពង់​​ដាក់​​លាមក​​គោ​​ចូល​ ​បំពង់​​បង្ហូរ​​ហ្គាស​​ និង​​បំពង់​​បង្ហូរ​​កាក​​សំណល់​​ចេញ​។ ការ​​ដាក់​​លាមក​​គោ​នៅ​​​ដំណាក់​​​កាល​​​ដំបូង​​​គឺ លាមក​គោ ១២០​​ធុង​​ស្ពេត្រូ (​២០០០​​ គីឡូ​ក្រាម​​)​ និង​​ទឹក​ ​១២០០​​ លីត្រ​ និង​​ទុក​​រយៈពេល​​មួយ​សប្តាហ៍​​បាន​​ហ្គាស​​ប្រើ​​​ប្រាស់​​​នៅ​​ក្នុង​ផ្ទះ​​។ ​ត្រូវ​​ថែម​​លាមក​​គោ​​ ១​​ ធុង​​ស្ពេត្រូ​ ​ជា​មួយ​​ទឹក​ ​២០​​ លីត្រ​​ជា​​រៀង​​រាល់​​ថ្ងៃ​​។ ​ឡ​​​​ជីវ​ឧស្ម័ន​​ត្រូវ​​បាន​​ជីក​​កប់​​តួ​ធុង​​មួយ​​ចំណែក​​ទៅ​​ក្នុង​ដី​​។ ​រោង​ជី​​កំប៉ុស្តិ៍​​មាន​​ទំហំ​ ​៣​×​៣ ​​ម៉ែត្រ ​​កម្ពស់​ ​១.៦ ​​ម៉ែត្រ ​​ប្រក់​​សង្ក័សី​ ​ជញ្ជាំង​​កម្ពស់​ ​០.៥ ​​ម៉ែត្រ​ ​ហើយ​​ដំបូល​​ប្រក់​​សង្ក័សី​​ការពារ​​កម្តៅថ្ងៃ​ ​និង​​ទឹក​​ភ្លៀង​។ ​ជី​​ពី​​ឡជីវឧស្ម័ន​​ត្រូវ​បាន​ប្រើប្រាស់​លើ​ដំណាំ​ជា​ច្រើន​ប្រភេទ​។​ ឡជីវឧស្ម័ន​នេះ​អាច​ផលិត​ហ្គាស​បាន​ប្រហែល ៤ម៉ែត្រ​ត្រីគុណ និង​អាច​ជំនួស​ឱ្យ​ការ​ប្រើ​អុស​បាន​ប្រហែល ២១៩០​គីឡូក្រាម ក្នុង​មួយ​ឆ្នាំ។​​

4.3 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម

កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
  • ក្នុងឯកតាបច្ចេកទេស
បញ្ជាក់ឯកតា:

ឡជីវឧស្ម័ន

ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):

រៀល

កំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (បើទាក់ទង)៖ 1 ដុល្លារ =:

4000,0

កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:

25000៛

4.4 សកម្មភាពបង្កើត

សកម្មភាព ប្រភេទវិធានការ ពេលវេលា
1. ជីកដី ការគ្រប់គ្រង ខែឧសភា
2. ដាក់ធុងឡជីវឧស្ម័ន ការគ្រប់គ្រង ខែឧសភា
3. រៀបចំប្រព័ន្ធទុយោ ការគ្រប់គ្រង ខែឧសភា
4. តម្លើងចង្រ្កាន ការគ្រប់គ្រង ខែឧសភា
5. ដាក់លាមកគោ ការគ្រប់គ្រង ខែឧសភា

4.5 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស

បើអាច បំបែកថ្លៃដើមនៃការចាប់ផ្តើមទៅតាមតារាងខាងក្រោម កំណត់ធាតុចូល និងថ្លៃដើមក្នុងមួយឯកតា។ បើអ្នកមិនអាចបំបែកបាន សូមផ្តល់នូវតម្លៃប៉ាន់ស្មានក្នុងការបង្កើតបច្ចេកទេសជាតម្លៃសរុប:

4000000,0

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
សម្ភារៈ ឡជីវឧស្ម័ន ឈុត 1,0 4000000,0 4000000,0 20,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស 4000000,0
ប្រសិនបើអ្នកប្រើប្រាស់ដីមិនមានថ្លៃដើម 100% សូមបញ្ជាក់ថានរណាដែលចំណាយថ្លៃដើមដែលនៅសល់:

អង្គការជួយឧត្ថម្ភ

មតិយោបល់:

អង្គការជួយឧត្ថម្ភចំនួន ៨០%នៃឡជីវឧស្ម័ន និងម្ចាស់ផ្ទះជួយវិភាគទាន ២០%។

4.6 សកម្មភាពថែទាំ

សកម្មភាព ប្រភេទវិធានការ ពេលវេលា/ ភាពញឹកញាប់
1. ការសម្អាតរន្ធបង្ហូរ ការគ្រប់គ្រង រាល់ថ្ងៃ
2. ការដាក់លាមកគោ ការគ្រប់គ្រង រាល់ថ្ងៃ

4.7 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម ការសម្អាតធ្វើដោយខ្លួនឯង ម៉ោង 30,42 3124,0 95032,08 100,0
ជី និងសារធាតុពុល លាមកគោ គីឡូក្រាម 20,0 1200,0 24000,0 100,0
ជី និងសារធាតុពុល ទឹក លីត្រ 20,0 200,0 4000,0 100,0
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស 123032,08

4.8 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ

ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:

មិនមានប៉ះពាល់ទេដោយសារវាមានសារៈសំខាន់ដោយអាចប្រើជាហ្គាស ជាជី ហើយលាមកគោអាចប្រើប្រាស់គ្រប់គ្រាន់ព្រោះមានគោច្រើន

5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស

5.1 អាកាសធាតុ

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
  • < 250 មម
  • 251-500 មម
  • 501-750 មម
  • 751-1,000 មម
  • 1,001-1,500 មម
  • 1,501-2,000 មម
  • 2,001-3,000 មម
  • 3,001-4,000 មម
  • > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:

1138,20

បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:

នាយកដ្ឋានឧត្តុនិយមនៃក្រសួងធនធានទឹកនិងឧត្តុនិយម ២០១៥

តំបន់កសិអាកាសធាតុ
  • មានភ្លៀងមធ្យម

5.2 សណ្ឋានដី

ជម្រាលជាមធ្យម:
  • រាបស្មើ (0-2%)
  • ជម្រាលតិចតួច (3-5%)
  • មធ្យម (6-10%)
  • ជម្រាលខ្ពស់បន្តិច (11-15%)
  • ទីទួល (16-30%)
  • ទីទួលចោត (31-60%)
  • ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
  • ខ្ពង់រាប
  • កំពូលភ្នំ
  • ជម្រាលភ្នំ
  • ជម្រាលទួល
  • ជម្រាលជើងភ្នំ
  • បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
  • 0-100 ម​
  • 101-500 ម
  • 501-1,000 ម
  • 1,001-1,500 ម
  • 1,501-2,000 ម
  • 2,001-2,500 ម
  • 2,501-3,000 ម
  • 3,001-4,000 ម
  • > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
  • មិនពាក់ព័ន្ធទាំងអស់

5.3 ដី

ជម្រៅដីជាមធ្យម:
  • រាក់ខ្លាំង (0-20 សម)
  • រាក់ (21-50 សម)
  • មធ្យម (51-80 សម)
  • ជ្រៅ (81-120 សម)
  • ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
  • មធ្យម (ល្បាយ, ល្បាប់)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
  • ម៉ត់/ ធ្ងន់ (ឥដ្ឋ)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
  • ទាប (<1%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:

pH: 5.5

5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក

នីវ៉ូទឹកក្រោមដី:

5-50 ម

ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:

ល្អ

គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):

ទឹកពិសារដែលមានគុណភាពល្អ

តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?

ទេ

តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?

ទេ

មតិយោបល់ និងលក្ខណៈពិសេសផ្សេងៗទៀតលើគុណភាព និងបរិមាណទឹក​ :

គាត់ប្រើប្រាស់ទឹកអណ្តូងសម្រាប់ស្រោចស្រព និងប្រើប្រាស់បានពេញមួយឆ្នាំ។

5.5 ជីវៈចម្រុះ

ភាពសម្បូរបែបនៃប្រភេទ:
  • ទាប
ភាពសម្បូរបែបនៃទីជម្រក:
  • ទាប

5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស

នៅមួយកន្លែង ឬពនេចរ :
  • នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
  • ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិកម្ម:
  • 10-50% នៃចំណូល
កម្រិតជីវភាព:
  • មធ្យម
ឯកជន ឬក្រុម:
  • ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
  • ប្រើកម្លាំងពលកម្ម
យេនឌ័រ:
  • បុរស
អាយុរបស់អ្នកប្រើប្រាស់ដី:
  • វ័យកណ្តាល

5.7 ទំហំផ្ទៃដីជាមធ្យមនៃដីផ្ទាល់ខ្លួន ឬជួលគេដែលបានអនុវត្ត​បច្ចេកទេស

  • < 0.5 ហិកតា
  • 0.5-1 ហិកតា
  • 1-2 ហិកតា
  • 2-5 ហិកតា
  • 5-15 ហិកតា
  • 15-50 ហិកតា
  • 50-100 ហិកតា
  • 100-500 ហិកតា
  • 500-1,000 ហិកតា
  • 1,000-10,000 ហិកតា
  • > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
  • ខ្នាតមធ្យម
មតិយោបល់:

គាត់មានដីស្រែ ៣ហិចតា និងដីដាំដំណាំ ១៥អា និងដីទុកចោល ១ហិចតា (នៅព្រៃ)។

5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក

ភាពជាម្ចាស់ដី:
  • ឯកជន មានកម្មសិទ្ធ
កម្មសិទ្ធិប្រើប្រាស់ដី:
  • ឯកជន
កម្មសិទ្ធប្រើប្រាស់ទឹក:
  • ឯកជន

5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ

សុខភាព:
  • មិនល្អ
  • មធ្យម
  • ល្អ
ការអប់រំ:
  • មិនល្អ
  • មធ្យម
  • ល្អ
ជំនួយបច្ចេកទេស:
  • មិនល្អ
  • មធ្យម
  • ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
  • មិនល្អ
  • មធ្យម
  • ល្អ
ទីផ្សារ:
  • មិនល្អ
  • មធ្យម
  • ល្អ
ថាមពល:
  • មិនល្អ
  • មធ្យម
  • ល្អ
ផ្លូវ និងការដឹកជញ្ជូន:
  • មិនល្អ
  • មធ្យម
  • ល្អ
ទឹកផឹក និងអនាម័យ:
  • មិនល្អ
  • មធ្យម
  • ល្អ
សេវាកម្មហិរញ្ញវត្ថុ:
  • មិនល្អ
  • មធ្យម
  • ល្អ

6. ផលប៉ះពាល់ និងការសន្និដ្ឋាន

6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម

ផលិតផល

ផលិតកម្មដំណាំ

ថយចុះ
កើនឡើង
គុណភាពមុន SLM:

១៥០ គ.ក្រ​ក្នុង១ខែ

គុណភាពក្រោយ SLM:

៤៥០ គ.ក្រ​ក្នុង១ខែ

គុណភាពដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ប្រើជីកំប៉ុស្តិ៍ផលិតពីកាក​សំណល់​ឡជីវ​ឧស្ម័នជាជីមានជីជាតិខ្ពស់ ហើយ​ផលដំណាំ​មិន​មាន​ផ្ទុក​ជាតិ​គីមី។

ផលិតកម្មសត្វ

ថយចុះ
កើនឡើង
គុណភាពមុន SLM:

១០ ក្បាល

គុណភាពក្រោយ SLM:

១៩ ក្បាល

មតិ​យោបល់/ ការបញ្ជាក់:

ដោយសារត្រូវការយកលាមកគោដាក់ក្នុងឡជីវឧស្ម័នដើម្បីផលិតហ្គាស

ហានិភ័យនៃភាពបរាជ័យរបស់​​ផលិតកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

បន្ទាប់ពីប្រើជីកាកសំណល់ពីឡគាត់អាចដាំដំណាំច្រើនមុខ ហើយការ​មិន​បាន​ផលដំណាំណាមួយ​គាត់នៅតែទទួល​ផល​ពី​ដំណាំ​ផ្សេងទៀត។

ភាពសម្បូរបែបនៃផលិតផល

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ដោយសារតែជីសំណល់ឡល្អសម្រាប់គ្រប់ដំណាំ កសិករអាចដាំដំណាំច្រើនប្រភេទចម្រុះគ្នា។

ការគ្រប់គ្រងដី

រារាំង
ភាពសាមញ្ញ
មតិ​យោបល់/ ការបញ្ជាក់:

ដោយសារជីផលិតបានដោយខ្លួនឯង កសិករ​កាន់តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង​ដី​និង​បាន​ល្អ​ជាង​មុន។

ការបង្កើតថាមពល

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

បញ្ឈប់ការទៅរកកាប់អុស ដោយបែរ​មក​ប្រើ​ហ្គាស​ចេញ​ពីឡជីវ​ឧស្ម័ន​សម្រាប់​ចំអិន​អាហារ ដែល​ជំនួស​ការ​ប្រើ​អុស​ប្រមាណ ២១៩០​គីឡូក្រាម​ក្នុង​មួយ​ឆ្នាំ​ (គាត់​​ប្រើអុស ៦គីឡូក្រាម​ក្នុង​១ថ្ងៃ)។

ចំណូល និងថ្លៃដើម

ការចំណាយលើធាតុចូលកសិកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ពុំត្រូវការទិញជីគីមី

ចំណូលក្នុងកសិដ្ឋាន

ថយចុះ
កើនឡើង
គុណភាពមុន SLM:

15 %

គុណភាពក្រោយ SLM:

45 %

មតិ​យោបល់/ ការបញ្ជាក់:

កសិករ​ទទួល​បាន​ផលិត​ផល​ច្រើន​ពីដំណាំ​ចម្រុះ​គ្នា​បន្ទាប់​ពីមាន​ជី​ល្អ​ប្រើប្រាស់។

បន្ទុកការងារ

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

មិនពិបាកទៅរកអុស

ផលប៉ះពាល់ទៅលើវប្បធម៌សង្គម

សន្តិសុខស្បៀង/ ភាពគ្រប់គ្រាន់ខ្លួនឯង

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

គាត់មានផល​ដំណាំសម្រាប់​ហូប​ពេញ​មួយឆ្នាំ និង​មាន​សល់​សម្រាប់​លក់​បាន​ទៀត។

ស្ថានភាពសុខភាព

អាក្រក់ជាងមុន
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

មិនសូវឈឺដូចពីមុន ប្រហែល​ដោយសារ​ហូបអាហារ​ផលិត​ខ្លួន​ឯងដែល​មិន​​មានជាតិ​គីមី និង​គាត់​មិន​ប៉ះពាល់ជា​មួយ​ថ្នាំ​គីមី​តាម​រយៈ​ការ​បាញ់​ថ្មាំ​ដូច​ពីមុន។

ចំណេះដឹង SLM / ការធ្លាក់ចុះគុណភាពដី

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

បានចូលរួមវគ្គបណ្តុះបណ្តាលពីការផលិតជីកំប៉ុស្តិ៍ និងការដាំបន្លែ និងទស្សនៈកិច្ចនៅទីវាល។

ផលប៉ះពាល់ទៅលើអេកូឡូស៊ី

វដ្តទឹក/លំហូរ

រំហួត

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

គាត់ដាំដំណាំច្រើនគ្របលើដីពេញមួយ​ឆ្នាំ ហើយ​ដំណាំ​ខ្ពស់ៗ​ដូច​ជាស្វាយ​ក៏ជួយ​ផ្តល់​ម្លប់​ដល់​ដីដែល​បន្ថយ​ការរំហួត។

ដី

សំណើមដី

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ដោយសារបង្កើនសារធាតុសរីរាង្គ​ច្រើន​ពី​ជី​កំប៉ុស្ត​នៅ​ស្រទាប់​លើ និង​មាន​ដំណាំ​គម្រប។

គម្របដី

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ដោយសារមានដំណាំច្រើនគ្រប់រដូវ។

សារធាតុសរីរាង្គដី/ការបូនក្រោមដី

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ដីមានជីជាតិល្អដោយ​សារ​ឧស្សាហ៍​ដាក់​ជីកំប៉ុស្ត។

ជីវចម្រុះ៖ ដំណាំ, សត្វ

ភាពសម្បូរបែបនៃរុក្ខជាតិ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ដោយសារដីមានជីជាតិធ្វើឱ្យរុក្ខជាតិដុះច្រើន។

ភាពសម្បូរបែបនៃសត្វ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

មានការកើនឡើងនូវកូនកង្កែប មានដុកដឿ ជន្លេន

ប្រភេទសត្វមានប្រយោជន៍

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

មានកូនកង្កែប កង្កូវដួង និងជន្លេន

ការគ្រប់គ្រងកត្តាចង្រៃ/ ជំងឺ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

នូវមានសត្វល្អិតបំផ្លាញខ្លះ តែបើប្រៀបធៀប​នឹង​ពីមុន​មានការ​ថយចុះ​ច្រើន​ព្រោះ​ដីពុំសូវ​មាន​មេរោង​ដែល​កើត​ចេញ​ពីការ​ប្រើ​ជីគីមី។

6.2 ផលប៉ះពាល់ក្រៅបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

ផលប៉ះពាល់នៃឧស្ម័នផ្ទះកញ្ចក់

កើនឡើង
កាត់បន្ថយ
មតិ​យោបល់/ ការបញ្ជាក់:

មិនមានការដុតអុសសម្រាប់ចំអិន​អាហារ និង​រួមទាំង​ការពារ​ព្រៃ​ឈើ​សម្រាប់​ជា​ការ​ស្រូប​កាបូន។

6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)

ការប្រែប្រួលអាកាសធាតុ

ការប្រែប្រួលអាកាសធាតុ
រដូវកាល ប្រភេទនៃការប្រែប្រួលអាកាសធាតុ/ព្រឹត្តិការណ៍ លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
សីតុណ្ហភាពប្រចាំឆ្នាំ កើនឡើង មធ្យម
សីតុណ្ហភាពប្រចាំរដូវកាល សើម/រដូវភ្លៀង កើនឡើង មធ្យម
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ កើនឡើង មធ្យម
បរិមាណទឹកភ្លៀងប្រចាំរដូវកាល សើម/រដូវភ្លៀង កើនឡើង មធ្យម

គ្រោះអាកាសធាតុ (មហន្តរាយ) ​

គ្រោះមហន្តរាយអាកាសធាតុ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
រាំងស្ងួត ល្អ
គ្រោះមហន្តរាយជីវៈសាស្ត្រ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
ការរាតត្បាតនៃជំងឺ មធ្យម
ការមានបញ្ហាសត្វល្អិត/ដង្កូវ មធ្យម
មតិយោបល់:

ពេលក្តៅខ្លាំងវាអាចជួយរក្សាសំណើមនៅលើដីផងដែរកុំឱ្យឆាប់ស្ងួត។

6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍

តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមានខ្លាំង

រយៈពេលវែង:

វិជ្ជមានខ្លាំង

តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមានខ្លាំង

រយៈពេលវែង:

វិជ្ជមានខ្លាំង

មតិយោបល់:

មិនទាន់មានការចំណាយទៅលើការជួសជុលទេ។

6.5 ការទទួលយកបច្ចេកទេស

  • 1-10%
បើអាច សូមបញ្ជាក់ពីបរិមាណ (ចំនួនគ្រួសារ និង/ ឬតំបន់គ្របដណ្តប់):

មានចំនួន ៦ គ្រួសារដែលគម្រោងឱ្យឡជីវឧស្ម័ន

ក្នុងចំណោមគ្រួសារទាំងអស់ដែលអនុវត្តបច្ចេកទេស តើមានប៉ុន្មាន​គ្រួសារ​ដែល​ចង់​ធ្វើ​ដោយ​ខ្លួន​ឯង ដោយមិន​ទទួល​បាន​សម្ភារៈ​លើក​​ទឹកចិត្ត/​ប្រាក់ឧបត្ថម្ភ?​:
  • 0-10%
មតិយោបល់:

ចង់ធ្វើឡជីវឧស្ម័ននេះដែរតែត្រូវចំណាយច្រើនហើយគ្មានលុយធ្វើ។

6.6 ការបន្សុំា

តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវ​ដើម្បី​បន្ស៊ាំ​ទៅនឹង​ស្ថាន​ភាព​ប្រែប្រួល​ដែរ​ឬទេ?

ទេ

6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស

ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី
ធ្វើជាជីស្រោចដំណាំ
អាចដាក់ក្នុងដំណាំផ្ទាល់មិន​ធ្វើឱ្យរលួយ តែបើ​យក​លាមក​គោ​ស្រស់​មក​ដាក់ផ្ទាល់​ភ្លាម​ធ្វើឱ្យរលួយ និង​ដុះស្មៅ​ច្រើន
ដោយកាត់បន្ថយការប្រើអុស ២១៩០ គីឡូក្រាម​ក្នុងមួយឆ្នាំ
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស​ ទស្សនៈរបស់បុគ្គលសំខាន់ៗ
ជួយឱ្យដីមានជីជាតិ
កាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន
កាត់បន្ថយការចំណាយប្រចាំថ្ងៃ

6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ

ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
ឡជីវឧស្ម័នមានតម្លៃថ្លៃ បានគម្រោង​កម្ម​វិធី​ឡជីវឧស្ម័ន​ជាតិ​ជួយធ្វើ
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកចងក្រងឬបុគ្គលសំខាន់ៗ តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
ឡជីវឧស្ម័នមានតម្លៃថ្លៃ ត្រូវការមានការបដិភាគពីស្ថាប័នពាក់ព័ន្ធ
ត្រូវការលាមកសត្វ ជំរុញការចិញ្ចឹមសត្វជាពិសេសគោ

7. ឯកសារយោង និងវេបសាយ

7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន

  • តាមការចុះទីវាល​ ការស្រាវជ្រាវនៅទីវាល

១ នាក់

  • ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី

១ នាក់

  • ការចងក្រងពីរបាកការណ៍ និងឯកសារផ្សេងៗទៀតដែលមាន

កម្មវិធីឡជីវឧស្ម័នជាតិ

7.2 ឯកសារយោងដែលបានចេញផ្សាយ

ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:

National Biodigester Programme (2013): Farmers Handbook on Management and Use of waste biodigester. Public on January 10th (in khmer)

មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?

Ministry of Agriculture, Forestry and Fisheries

7.3 ចូលទៅទាញយកឯកសារដែលពាក់ព័ន្ធតាមបណ្តាញអ៊ិនធឺណែត

ចំណងជើង/ ពណ៌នា:

National Biodigester Program.(2015). National Biodigester Program in CAMBODIA.Ministry of Agriculture, Forestry and Fisheries (in Khmer).retrieve 15/01/2018 from

វេបសាយ:

www.nbp.org.kh

ចំណងជើង/ ពណ៌នា:

Savbory,O.(2014). Mistry announce farmer to use biodigester for get pro􀀳t.Radio Fre​e Asia (in Khmer). retrieved on 15/01/2018 from

វេបសាយ:

www.rfa.org/khmer/news/environment/bio-mass-oven-03062014034222.html

ចំណងជើង/ ពណ៌នា:

Mansvelt,R. et al. (2012).Biodigester User Survey 2012.National Biodigester Programme.retrieved 15/01/2018 from

វេបសាយ:

https://www.google.com/search?q=Biogas+user+survey+-+Cambodia+2009-2010+&ie=utf-8&oe=utf-8&client=􀀳refox-b-ab

ចំណងជើង/ ពណ៌នា:

Mansvelt,R.(2011).Biodigester User Survey 2009-2010. National Biodigester Programme.retrieved 15/01/2018 from

វេបសាយ:

https://www.google.com/search? q=Biogas+user+survey+-+Cambodia+2009-2010+&ie=utf-8&oe=utf-8&client=􀀳refox-b-ab

ម៉ូឌុល