កសិរុក្ខកម្ម - ការដាំម្នាស់នៅចន្លោះដំណាំស្វាយ និងក្រូចពោធិ៍សាត់ [ប្រទេសកម្ពុជា]
- ការបង្កើត៖
- បច្ចុប្បន្នភាព
- អ្នកចងក្រង៖ Be Gechkim
- អ្នកកែសម្រួល៖ Navin Chea, Sophea Tim
- អ្នកត្រួតពិនិត្យច្រើនទៀត៖ SO Than, Nicole Harari, Stephanie Jaquet, Ursula Gaemperli
technologies_2843 - ប្រទេសកម្ពុជា
ពិនិត្យមើលគ្រប់ផ្នែក
ពង្រីកមើលទាំងអស់ បង្រួមទាំងអស់1. ព័ត៌មានទូទៅ
1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស
បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)
អ្នកប្រើប្រាស់ដី:
ដេត សូ
(+855) 97 49 88 398
មិនមានអ៊ីម៉ែល
កសិករ
ភូមិគោគស្រឡៅ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
ប្រទេសកម្ពុជា
មន្ត្រីការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកជាំក្សាន្ត:
ឆ្លាត ប្រាជ្ញ
(+855) 97 48 25 806
មិនមានអ៊ីម៉ែល
ការិយាល័យកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ស្រុកជាំក្សាន្ត
ភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
ប្រទេសកម្ពុជា
ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកគូលែន:
ប្រធានការិយាល័យកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ស្រុករវៀង:
មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ:
ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត
តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?
06/05/2017
អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:
បាទ/ចា៎
1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស
តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?
ទេ
មតិយោបល់:
បច្ចេកទេសនេះអាចចាត់ចូលជាប្រព័ន្ធកសិរុក្ខកម្ម ដែលប្រើប្រាស់តែជីធម្មជាតិ។
2. ការពណ៌នាពីបច្ចេកទេស SLM
2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស
និយមន័យបច្ចេកទេស:
បច្ចេកទេសកសិរុក្ខកម្មដែលមានដាំដំណាំម្នាស់ជាមួយស្វាយ និងក្រូចពោធិ៍សាត់ដើម្បីរក្សាគុណភាពដី បង្កើនសេដ្ឋកិច្ច និងផ្តល់ផលិតផលច្រើនមុខដើម្បីបំរើតម្រូវការទីផ្សារ។
2.2 ការពណ៌នាលម្អិតពីបច្ចេកទេស
ការពណ៌នា:
កំណើននៃការបាត់បង់គម្របព្រៃឈើកាន់តែកើនឡើង ជាពិសេសនៅតំបន់ខ្ពង់រាប ដែលបណ្តាលមកពីកំណើនប្រជាជន កំណើនផ្ទៃដីកសិកម្ម ជាមូលហេតុនៃការធ្វើឱ្យដីមានការហូរច្រោះ ជីជាតិដីកាន់តែថយចុះ ដែលជាសញ្ញាណនៃឱនភាពដី (MPWT et al., 2016)។ កសិរុក្ខកម្មជាជម្រើសដ៏ល្អដែលអាចជួយដោះស្រាយបញ្ហានេះ ដោយផ្អែកលើអត្ថប្រយោជន៍របស់វាដូចជា កាត់បន្ថយការហូរច្រោះ បង្កើនសេដ្ឋកិច្ច ទិន្នផលដំណាំ ជីជាតិដី ថែមទាំងជួយរក្សាសំណើមដីផងដែរ។ កសិរុក្ខកម្មជាការដាំប្រភេទដំណាំប្រចាំឆ្នាំជាមួយដំណាំអាយុកាលវែងដូចជាដំណាំស្វាយ ក្រូច ជាមួយប្រភេទដំណាំបន្លែ ឬដំណាំផ្សេងៗនៅផ្នែកខាងក្រោម (MoE et al., 2016)។
កសិករអនុវត្តបច្ចេកទេសកសិរុក្ខកម្មនេះក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ជីគីមី សន្សំសំចៃទឹក បង្កើនសំណើមដី បង្កើនចំណូល និងផលិតកម្មដំណាំ។ ក្នុងបច្ចេកទេសនេះកសិករបានដាំស្វាយ និងក្រូចពោធិ៍សាត់ ហើយដាំម្នាស់នៅតាមចន្លោះ ដោយសារម្នាស់ជាដំណាំ មិនត្រូវការពន្លឺថ្ងៃខ្លាំងអាចដាំក្រោមម្លប់បាន ហើយក៏ជាដំណាំធន់នឹងទឹកជំនន់ (រហូតដល់ ៧ថ្ងៃ) ដែរ។ តំបន់នេះម្តងម្កាល់តែងជន់លិចនៅពេលមានភ្លៀងខ្លាំង ដោយសារតែស្ថិតនៅជិតស្ទឹងដែលអាចជន់លិចត្រឹមតែរយៈពេល ២៤ម៉ោង ប៉ុណ្ណោះរួចទឹកនឹងស្រកទៅវិញ ។ ម្យ៉ាងវិញទៀត កសិករមិនបានប្រើប្រាស់ជី ឬថ្នាំគីមីឡើយ គឺប្រើតែកាកសំណល់ដំណាំ ស្លឹកឈើ រុក្ខជាតិតូចៗ ស្មៅដែលកាត់ចោលជាដើម។ ជាធម្មតាដំណាំស្វាយ និងក្រូចពោធិ៍សាត់ជាដំណាំអាយុកាលវែង ពេលដើមនៅតូច គឺចន្លោះគុម្ពមានគម្លាតឆ្ងាយ។ បើទុកដីមិនប្រើប្រាស់ (ចំហរ) នឹងមានស្មៅចង្រៃដុះទ្រុបទ្រុល ពិបាកក្នុងការសម្អាត និងថែទាំដំណាំ។ ដូចនេះការដាំម្នាស់តាមចន្លោះនឹងទទួលបានចំណូលជាបណ្តើរៗមុនពេលស្វាយ និងក្រូចផ្តល់ផល ចំណេញពេលវេលាថែទាំ ស្រោចទឹក ដាក់ជី ដកស្មៅ។ លើសពីនេះទៅទៀតនៅពេលស្វាយ និងក្រូចធំ ម្នាស់ក៏នៅតែអាចបន្តផ្តល់ផល បើទោះជាដុះក្រោមម្លប់ហើយមានពន្លឺតិចតួចក្តី តែទិន្នផលមិនបានច្រើនទេ។ ម៉្យាងទៀតការដាំម្នាស់ គឺជាការបង្កើនមុខដំណាំសម្រាប់ទីផ្សារ ដោយនៅតំបន់នេះមិនទាន់មានអ្នកដាំម្នាស់នៅឡើយទេ។
នៅក្នុងទំហំផ្ទៃ ២០០០ ម៉ែត្រការ៉េ (ទទឹង ២០ម៉ែត្រ X ១០០ ម៉ែត្រ) ដែលមានដាំក្រូចពោធិ៍សាត់ចំនួន ១០ដើម ស្វាយចំនួន ១៤ដើម និងម្នាស់ប្រមាណជា ១០០០ដើម។ ក្នុងនោះស្វាយដាំជា ២ជួរនៅព្រំដីសងខាងដែលមួយជួរមានដើមស្វាយ ៦ ទៅ ៧ដើម ហើយដាំក្រូចពោធិ៍សាត់នៅចន្លោះកណ្តាល និងមានម្នាស់នៅចន្លោះស្វាយ និងក្រូចពោធិ៍សាត់ផងដែរ។ ការដាំស្វាយត្រូវជីករណ្តៅកន្លះម៉ែត្របួនជ្រុង និងជម្រៅ ០,៥ម៉ែត្រ ហើយប្រមូលស្លឹកឈើជាមួយកាកសំណល់ផ្សេងៗទុកមួយឆ្នាំមុននឹងដាក់ដាំ និងដាំនៅចន្លោះ ១៥ម៉ែត្រ បួនជ្រុង។ ក្រូចពោធិ៍សាត់ដាំក្នុងចន្លោះ ៤ម៉ែត្របួនជ្រុង ដោយមានលើកភ្លឺកម្ពស់ ២០សង់ទីម៉ែត្រ ប្រវែង ២ម៉ែត្រជុំវិញ ហើយជីករណ្តៅដូចការដាំស្វាយដែរ ។ ការដាំប្រព្រឹត្តទៅនៅអំឡុងខែឧសភា ឬមិថុនា និងបន្ទាប់ពីមានភ្លៀងធ្លាក់ម្តង ឬពីរដងបានចាប់ផ្តើមដាំ ហើយក្រោយពេលដាំ ៣ ទៅ ៤ខែធ្វើស្មៅម្តង និងបន្ថែមលាមកគោក្រោយដាំបានមួយឆ្នាំ។ ដោយឡែកម្នាស់ត្រូវបានដាំក្នុងចន្លោះមួយម៉ែត្រពីគ្នាហើយដាំជារាងមុំចង្ក្រាន ដោយជីករណ្តៅ ២០សង់ទីម៉ែត្របួនជ្រុង ជម្រៅ ១០សង់ទីម៉ែត្រ បើជ្រៅពេកវាអាចរលួយ។ ក្នុងមួយឆ្នាំគាត់ដាំតែម្តងទេ ព្រោះថាម្នាស់បន្ទាប់ពីដាំរហូតដល់ប្រមូលផលមានរយៈពេល ៩ ទៅ ១០ ខែ ហើយបន្ទាប់ពីប្រមូលផលរួចត្រូវចំណាយពេល ១ ទៅ ២ខែបន្ថែមដើម្បីឱ្យវាចេញខ្នែង និងត្រូវរងចាំដល់ខ្នែងនោះលាស់ស្លឹកប្រមាណជា ១០សន្លឹកទៀតទើបកាត់ខ្នែងនោះសម្រាប់ដាំបន្ត។ កាកសំណល់ដើមម្នាស់ដែលសេសសល់ត្រូវប្រមូលសម្អាតហើយកប់ក្នុងដីនៅផ្នែកណាមួយនៃផ្ទៃដីដាំដុះសម្រាប់ផ្តល់ជាជីជាតិវិញ។
2.3 រូបភាពនៃបច្ចេកទេស
2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ
ប្រទេស:
ប្រទេសកម្ពុជា
តំបន់/រដ្ឋ/ខេត្ត:
ភូមិគោកស្រឡៅ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
Map
×2.6 កាលបរិច្ឆេទនៃការអនុវត្ត
បង្ហាញឆ្នាំនៃការចុះអនុវត្ត:
2007
ប្រសិនបើមិនច្បាស់ឆ្នាំ សូមបញ្ជាក់កាលបរិច្ឆេទដែលប្រហាក់ប្រហែល:
- 10-50 ឆ្នាំ
2.7 ការណែនាំពីបច្ចេកទេស
សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
- តាមរយៈការបង្កើតថ្មីរបស់អ្នកប្រើប្រាស់ដី
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):
ឆ្លងកាត់តាមការពិសោធន៍ច្រើនឆ្នាំដោយសាកល្បងជាមួយដំណាំផ្សេងរហូតដល់ការដាំដំណាំម្នាស់ដែលត្រូវនឹងអ្វីដែលគាត់ចង់បានជាងគេ (ឧ. មានទាំងតម្រូវការទីផ្សារ ត្រូវពន្លឺថ្ងៃតិចក៏បាន និងមិនតម្រូវការថ្នាំគីមីច្រើនទេ ។ល។)។
3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM
3.1 គោលបំណងចម្បង (១ ឬច្រើន) នៃបច្ចេកទេសនេះ
- ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
- អភិរក្សប្រព័ន្ធអេកូឡូស៊ី
- បង្កើតផលប្រយោជន៍សេដ្ឋកិច្ច
3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស
ចម្រុះ (ដំណាំ/ វាលស្មៅ/ ដើមឈើ)គិតទាំងកសិរុក្ខកម្ម
- កសិរុក្ខកម្ម
ផលិតផល/សេវាកម្មចម្បង:
មានដំណាំស្វាយ ក្រូចពោធិ៍សាត់ និងម្នាស់
ប្រសិនបើដីមានការប្រែប្រួលបន្ទាប់ពីការអនុវត្តបច្ចេកទេស សូមបញ្ជាក់ពីការប្រើប្រាស់ដីមុនពេលអនុវត្តន៍បច្ចេកទេស:
ដំបូងឡើយជាប្រភេទដីព្រៃ តែក្រោយមកក្លាយជាដីស្រែ និងចុងក្រោយនេះបានក្លាយជាដីដាំដំណាំ។
3.3 ព័ត៌មានបន្ថែមអំពីអ្នកប្រើប្រាស់ដី
ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
- ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព
មតិយោបល់:
អាចទទួលបានទឹកពីស្ទឹងដែលនៅក្បែរផ្ទះ ប៉ុន្តែនៅតែអាចទាញយកទឹកបានខ្លះ បើទោះជាស្ទឹងរីងនៅចុងខែមីនា។
ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
- 1
សូមបញ្ជាក់:
ម្នាស់ជាដំណាំមួយប្រភេទត្រូវការពេលមួយឆ្នាំចាប់ពីពេលដាំរហូតដល់ប្រមូលផល ដោយបន្ទាប់ពីចេញផ្លែបាន ៣ខែទើបអាចប្រមូលផលបាន។
3.4 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង
- កសិរុក្ខកម្ម
- ធ្វើឱ្យប្រសើរឡើងគម្របដី/ ដំណាំគម្របដី
3.5 ការសាយភាយនៃបច្ចេកទេស
បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
- ត្រូវបានផ្សព្វផ្សាយត្រឹមតំបន់មួយ
ប្រសិនបើបច្ចេកទេសត្រូវបានសាយភាយពាសពេញតំបន់ណាមួយ សូមកំណត់ទំហំផ្ទៃដីអនុវត្តន៍:
- < 0.1 គម2 (10 ហិកតា)
3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស
វិធានការក្សេត្រសាស្ត្រ
- A1: ដំណាំ/គម្របដី
- A2: សារធាតុសរីរាង្គ/ជីជាតិដី
3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ
ការហូរច្រោះដីដោយសារទឹក
- Wt: ការបាត់ដីស្រទាប់លើដោយការហូរច្រោះ
ការធ្លាក់ចុះសារធាតុគីមីក្នុងដី
- Cn: ការថយចុះជីជាតិ និងកាត់បន្ថយបរិមាណសារធាតុសរីរាង្គ (មិនកើតឡើងដោយការហូរច្រោះទេ)
ការបាត់បង់ទឹក
- Ha: ការថយចុះសំណើមដី
3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី
បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
- ការការពារការធ្លាក់ចុះគុណភាពដី
- ការកាត់បន្ថយការធ្លាក់ចុះគុណភាពដី
4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម
4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ
4.2 លក្ខណៈពិសេសនៃបច្ចេកទេស/ ពណ៌នាពីគំនូរបច្ចេកទេស
បច្ចេសទេសនេះត្រូវបានអនុវត្តលើផ្ទៃដីទំហំ ២០០០ ម៉ែត្រការ៉េ ដែលមានដាំក្រូចពោធិ៍សាត់ ១០ដើម ស្វាយ ១៤ដើម និងម្នាស់ប្រមាណជា ១០០០ដើម។ ដាំស្វាយត្រូវបានដាំជា ២ជួរនៅសងខាងដី (ដែលក្នុងមួយជួរមាន ៦ ទៅ ៧ ដើម)។ ក្រូចពោធិ៍សាត់ត្រូវបានដាំនៅកណ្តាលដី ហើយម្នាស់ត្រូវបានដាំនៅចន្លោះក្រូច និងស្វាយ។ ការដាំស្វាយត្រូវជីករណ្តៅកន្លះម៉ែត្របួនជ្រុង និងជម្រៅ ០,៥ម៉ែត្រ ហើយប្រមូលស្លឹកឈើជាមួយកាកសំណល់ផ្សេងៗទុកមួយឆ្នាំមុននឹងដាក់ដាំ និងដាំនៅចន្លោះ ១៥ម៉ែត្រ បួនជ្រុង។ ក្រូចពោធិ៍សាត់ដាំក្នុងចន្លោះ ៤ម៉ែត្របួនជ្រុង ដោយមានលើកភ្លឺកម្ពស់ ២០សង់ទីម៉ែត្រ ប្រវែង ២ម៉ែត្រជុំវិញ ហើយជីករណ្តៅដូចការដាំស្វាយដែរ។ ដោយឡែកម្នាស់ត្រូវបានដាំក្នុងចន្លោះមួយម៉ែត្រពីគ្នាហើយដាំជារាងមុំចង្ក្រាន ដោយជីករណ្តៅ ២០សង់ទីម៉ែត្របួនជ្រុង ជម្រៅ ១០សង់ទីម៉ែត្រ បើជ្រៅពេកវាអាចរលួយ។
4.3 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម
កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
- ក្នុងតំបន់អនុវត្តបច្ចេកទេស
កំណត់ទំហំ និងឯកត្តាផ្ទៃដី:
២០ X ១០០ = ២០០០ ម៉ែត្រការ៉េ
ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):
រៀល
កំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (បើទាក់ទង)៖ 1 ដុល្លារ =:
4000,0
កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:
២០០០០ រៀល
4.4 សកម្មភាពបង្កើត
សកម្មភាព | ប្រភេទវិធានការ | ពេលវេលា | |
---|---|---|---|
1. | ភ្ជួរដី៣ ដង និងហាលពី២-៣ថ្ងៃ | ក្សេត្រសាស្ត្រ | ខែ មេសា ទៅឧសភា ហើយបន្ទាប់ពីមានភ្លៀងធ្លាក់ |
2. | រាស់បំបែកដីហាល ២-៣ថ្ងៃ | ក្សេត្រសាស្ត្រ | ខែ មេសា ទៅឧសភា |
3. | ជីករណ្តៅដាំ | ក្សេត្រសាស្ត្រ | ខែ មេសា ទៅឧសភា |
4. | ដាំស្វាយ | ក្សេត្រសាស្ត្រ | ខែ មេសា ទៅឧសភា |
5. | ដាំក្រូច | ក្សេត្រសាស្ត្រ | ខែ មេសា ទៅឧសភា |
6. | ដាំម្នាស់ | ក្សេត្រសាស្ត្រ | ខែ មេសា ទៅឧសភា |
4.5 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស
បញ្ជាក់ពីធាតុចូល | ឯកតា | បរិមាណ | ថ្លៃដើមក្នុងមួយឯកតា | ថ្លៃធាតុចូលសរុប | % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី | |
---|---|---|---|---|---|---|
កម្លាំងពលកម្ម | ភ្ជួរដី | នាក់/ថ្ងៃ | 7,5 | 20000,0 | 150000,0 | 100,0 |
កម្លាំងពលកម្ម | ជីករណ្តៅ | នាក់/ថ្ងៃ | 3,0 | 20000,0 | 60000,0 | 100,0 |
សម្ភារៈ | ប៉ែល | ប៉ែល | 1,0 | 8000,0 | 8000,0 | 100,0 |
សម្ភារៈ | ចបកាប់ | ចប | 1,0 | 15000,0 | 15000,0 | 100,0 |
សម្ភារៈ | ចបជីក | ចប | 2,0 | 13000,0 | 26000,0 | 100,0 |
សម្ភារៈដាំដុះ | កូនស្វាយ | ដើម | 15,0 | 4000,0 | 60000,0 | 100,0 |
សម្ភារៈដាំដុះ | កូនក្រូច | ដើម | 10,0 | 15000,0 | 150000,0 | 100,0 |
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស | 469000,0 |
4.6 សកម្មភាពថែទាំ
សកម្មភាព | ប្រភេទវិធានការ | ពេលវេលា/ ភាពញឹកញាប់ | |
---|---|---|---|
1. | ស្រោចទឹកស្វាយ និងក្រូចពោធិ៍សាត់ | ក្សេត្រសាស្ត្រ | មួយសប្តាហ៍ម្តង |
2. | ស្រោចទឹកម្នាស់ | ក្សេត្រសាស្ត្រ | មួយសប្តាហ៍ម្តង |
3. | ធ្វើស្មៅ និងជ្រោយដី | ក្សេត្រសាស្ត្រ | ២០ ថ្ងៃម្តង |
4. | ការដាក់លាមកសត្វ | ក្សេត្រសាស្ត្រ | មួយដងក្នុងមួយឆ្នាំ |
4.7 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)
បញ្ជាក់ពីធាតុចូល | ឯកតា | បរិមាណ | ថ្លៃដើមក្នុងមួយឯកតា | ថ្លៃធាតុចូលសរុប | % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី | |
---|---|---|---|---|---|---|
កម្លាំងពលកម្ម | ស្រោចទឹក | នាក់/ថ្ងៃ | 52,0 | 20000,0 | 1040000,0 | 100,0 |
កម្លាំងពលកម្ម | ធ្វើស្មៅ និងជ្រោយដី | នាក់/ថ្ងៃ | 20,0 | 20000,0 | 400000,0 | 100,0 |
កម្លាំងពលកម្ម | ការដាក់លាមកសត្វ | នាក់/ថ្ងៃ | 1,0 | 20000,0 | 20000,0 | 100,0 |
សម្ភារៈ | ម៉ាស៊ីនបូមទឹក | គ្រឿង | 1,0 | 2000000,0 | 2000000,0 | 100,0 |
សម្ភារៈ | ម៉ាស៊ីនកាត់ស្មៅ | គ្រឿង | 1,0 | 300000,0 | 300000,0 | 100,0 |
សម្ភារៈ | គោយន្ត | គ្រឿង | 1,0 | 4700000,0 | 4700000,0 | 100,0 |
ជី និងសារធាតុពុល | លាមកសត្វ | គីឡូក្រាម | 100,0 | 200,0 | 20000,0 | 100,0 |
សម្ភារៈសាងសង់ | ប្រេងសម្រាប់បូមទឹក | លីត្រ | 30,0 | 3500,0 | 105000,0 | 100,0 |
សម្ភារៈសាងសង់ | ប្រេងសម្រាប់កាត់ស្មៅ | លីត្រ | 260,0 | 3500,0 | 910000,0 | 100,0 |
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស | 9495000,0 |
4.8 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ
ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:
ការភ្ជួររាស់ និងប្រេងសម្រាប់បូមទឹក
5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស
5.1 អាកាសធាតុ
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
- < 250 មម
- 251-500 មម
- 501-750 មម
- 751-1,000 មម
- 1,001-1,500 មម
- 1,501-2,000 មម
- 2,001-3,000 មម
- 3,001-4,000 មម
- > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:
1429,30
លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ ២០១៥ មានចំនួន ១៤២៩.៣ មម និងឆ្នាំ ២០១៤ មានចំនួន ១៦៤៧.៣ មម។
បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:
ក្រសួងធនធានទឹក និងឧតុនិយម (២០១៥)
តំបន់កសិអាកាសធាតុ
- មានភ្លៀងមធ្យម
មាន ២រដូវកាល គឺរដូវប្រាំង និងរដូវវស្សា
5.2 សណ្ឋានដី
ជម្រាលជាមធ្យម:
- រាបស្មើ (0-2%)
- ជម្រាលតិចតួច (3-5%)
- មធ្យម (6-10%)
- ជម្រាលខ្ពស់បន្តិច (11-15%)
- ទីទួល (16-30%)
- ទីទួលចោត (31-60%)
- ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
- ខ្ពង់រាប
- កំពូលភ្នំ
- ជម្រាលភ្នំ
- ជម្រាលទួល
- ជម្រាលជើងភ្នំ
- បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
- 0-100 ម
- 101-500 ម
- 501-1,000 ម
- 1,001-1,500 ម
- 1,501-2,000 ម
- 2,001-2,500 ម
- 2,501-3,000 ម
- 3,001-4,000 ម
- > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
- មិនពាក់ព័ន្ធទាំងអស់
5.3 ដី
ជម្រៅដីជាមធ្យម:
- រាក់ខ្លាំង (0-20 សម)
- រាក់ (21-50 សម)
- មធ្យម (51-80 សម)
- ជ្រៅ (81-120 សម)
- ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
- ម៉ត់/ ធ្ងន់ (ឥដ្ឋ)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
- ម៉ត់/ ធ្ងន់ (ឥដ្ឋ)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
- ខ្ពស់ (>3%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:
កម្រិត pH=៦ ដីស្រទាប់ខាងលើ និងក្រោមសុទ្ធជាប្រភេទដីកណ្តេង។
5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក
នីវ៉ូទឹកក្រោមដី:
5-50 ម
ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:
ល្អ
គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):
ទឹកសម្រាប់តែការធ្វើកសិកម្ម (ស្រោចស្រព)
តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?
ទេ
តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?
បាទ/ចា៎
ភាពទៀងទាត់:
ញឹកញាប់
មតិយោបល់ និងលក្ខណៈពិសេសផ្សេងៗទៀតលើគុណភាព និងបរិមាណទឹក :
ជន់ត្រឹម ១-២ថ្ងៃប៉ុណ្ណោះ ដោយសារជាតំបន់ខ្ពង់រាបឆាប់ហូរអស់ និងជាធម្មតាទឹកជន់ពី ៤-៥ដងក្នុងមួយឆ្នាំ។
5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស
នៅមួយកន្លែង ឬពនេចរ :
- នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
- ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិកម្ម:
- តិចជាង 10% នៃចំណូល
កម្រិតជីវភាព:
- មធ្យម
ឯកជន ឬក្រុម:
- ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
- ប្រើកម្លាំងពលកម្ម
- គ្រឿងយន្ត/ ម៉ាស៊ីន
យេនឌ័រ:
- បុរស
អាយុរបស់អ្នកប្រើប្រាស់ដី:
- មនុស្សចាស់
5.7 ទំហំផ្ទៃដីជាមធ្យមនៃដីផ្ទាល់ខ្លួន ឬជួលគេដែលបានអនុវត្តបច្ចេកទេស
- < 0.5 ហិកតា
- 0.5-1 ហិកតា
- 1-2 ហិកតា
- 2-5 ហិកតា
- 5-15 ហិកតា
- 15-50 ហិកតា
- 50-100 ហិកតា
- 100-500 ហិកតា
- 500-1,000 ហិកតា
- 1,000-10,000 ហិកតា
- > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
- ខ្នាតតូច
មតិយោបល់:
មានដីចំនួន ២ហិកតា ជាដីដាំដំណាំជុំវិញផ្ទះ និង ៥០ម៉ែត្រx៦០ម៉ែត្រ ជាដីដាំចេកជាដីក្មួយ
5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក
ភាពជាម្ចាស់ដី:
- ឯកជន មានកម្មសិទ្ធ
កម្មសិទ្ធិប្រើប្រាស់ដី:
- ឯកជន
- ដីក្មួយ
កម្មសិទ្ធប្រើប្រាស់ទឹក:
- អាស្រ័យផលសេរី (មិនមានការកំណត់)
មតិយោបល់:
ជាប្រភេទដីដែលមានប័ណ្ណកម្មសិទ្ធិជាលក្ខណៈបុគ្គលប៉ុន្តែវាមានលក្ខណៈមិនទូលំទូលាយ ឬត្រឹមត្រូវស្របច្បាប់នោះទេ។ ហេតុដូចនេះនៅក្នុងប្រទេសកម្ពុជាប័ណ្ណកម្មសិទ្ធប្រភេទនេះត្រូវបានគេឱ្យឈ្មោះថា "ប្លង់ទន់ ឬប័ណ្ណទន់" ។ អនុលោមតាមច្បាប់ភូមិបាលឆ្នាំ 2001 មានន័យថាវាជាប័ណ្ណកម្មសិទិ្ធដីធ្លីរបស់ប្រទេសកម្ពុជាដែលត្រូវបានទទួលស្គាល់នៅថ្នាក់រដ្ឋបាលមូលដ្ឋាន។ ប្លង់ទន់ ឬប័ណ្ណទន់ត្រូវបានផ្តល់ឱ្យដោយសង្កាត់ ឬការិយាល័យស្រុក ហើយមិនត្រូវបានចុះបញ្ជីនៅថ្នាក់ជាតិនោះទេ ប៉ុន្តែនៅតែត្រូវបានទទួលស្គាល់ថាជាកម្មសិទ្ធិដែរ។ ភាគច្រើននៃប្រតិបត្តិការអចលនទ្រព្យនៅតែកើតមានឡើងដោយប្រើប្រាស់ត្រឹមតែប័ណ្ណទន់ដើម្បីជៀសវាងការចំណាយថ្លៃលើសេវាផ្ទេរកម្មសិទ្ធ និងសេវាពន្ធលើអចលនទ្រព្យ។
5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ
សុខភាព:
- មិនល្អ
- មធ្យម
- ល្អ
ការអប់រំ:
- មិនល្អ
- មធ្យម
- ល្អ
ជំនួយបច្ចេកទេស:
- មិនល្អ
- មធ្យម
- ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
- មិនល្អ
- មធ្យម
- ល្អ
ទីផ្សារ:
- មិនល្អ
- មធ្យម
- ល្អ
ថាមពល:
- មិនល្អ
- មធ្យម
- ល្អ
ផ្លូវ និងការដឹកជញ្ជូន:
- មិនល្អ
- មធ្យម
- ល្អ
ទឹកផឹក និងអនាម័យ:
- មិនល្អ
- មធ្យម
- ល្អ
សេវាកម្មហិរញ្ញវត្ថុ:
- មិនល្អ
- មធ្យម
- ល្អ
6. ផលប៉ះពាល់ និងការសន្និដ្ឋាន
6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន
ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម
ផលិតផល
ផលិតកម្មដំណាំ
មតិយោបល់/ ការបញ្ជាក់:
ពីមុនដាំច្រើនមុខជាងដែលបណ្តាលឱ្យថយផលិតកម្មដំណាំតិចតួច ប៉ុន្តែមានតម្រូវការទីផ្សារខ្ពស់ជាងមុន។
គុណភាពដំណាំ
មតិយោបល់/ ការបញ្ជាក់:
មានរុយចោះ ៧-៨ឆ្នាំចុងក្រោយ
ហានិភ័យនៃភាពបរាជ័យរបស់ផលិតកម្ម
មតិយោបល់/ ការបញ្ជាក់:
មានដាំដំណាំរយៈពេលវែង និងដំណាំរយៈពេលខ្លី ដែលជួយកាត់បន្ថយហានិភ័យបានតិចតួច ហើយកសិករក៏មិនមានប្រើប្រាស់ជីថ្នាំគីមីដែរ។
ភាពសម្បូរបែបនៃផលិតផល
មតិយោបល់/ ការបញ្ជាក់:
មានដំណាំ ៣ប្រភេទនៅលើដី
ការគ្រប់គ្រងដី
មតិយោបល់/ ការបញ្ជាក់:
វាមានដំណាំ ២ប្រភេទ គឺដំណាំរយៈពេលវែង និងដំណាំរយៈពេលខ្លី ហើយវាជួយកាត់បន្ថយស្មៅចង្រៃ និងទឹកសម្រាប់ស្រោចស្រពដែរ។
ចំណូល និងថ្លៃដើម
ការចំណាយលើធាតុចូលកសិកម្ម
មតិយោបល់/ ការបញ្ជាក់:
ដាំម្នាស់ចំណាយច្រើនជាងដោយសារត្រូវចំណាយលើការប្រេងសម្រាប់ស្រោចស្រពព្រោះមានរយៈពេលយូរជាង។
ចំណូលក្នុងកសិដ្ឋាន
មតិយោបល់/ ការបញ្ជាក់:
ផលិតកម្មថយចុះបន្តិច ប៉ុន្តែកសិករទទួលបានតម្លៃប្រសើរជាងមុនដោយសារតម្រូវការទីផ្សារស្វាយ ក្រូចពោធិ៍សាត់ និងម្នាស់កើនឡើង។
បន្ទុកការងារ
មតិយោបល់/ ការបញ្ជាក់:
បន្ទុកការងារត្រូវបានកាត់បន្ថយដោយសារមិនសូវមានស្មៅដុះ និងការស្រោចស្រពតិចជាងមុន។
ផលប៉ះពាល់ទៅលើវប្បធម៌សង្គម
ស្ថានភាពសុខភាព
មតិយោបល់/ ការបញ្ជាក់:
កសិករមិនបានប្រើថ្នាំគីមីក្នុងការអនុវត្តបច្ចេកទេសនេះទេ។
ចំណេះដឹង SLM / ការធ្លាក់ចុះគុណភាពដី
មតិយោបល់/ ការបញ្ជាក់:
គាត់បានផ្លាស់ប្តូរពីការប្រើប្រាស់ជីគីមីមកប្រើជីធម្មជាតិវិញ។
ផលប៉ះពាល់ទៅលើអេកូឡូស៊ី
ដី
សំណើមដី
មតិយោបល់/ ការបញ្ជាក់:
សំណើមដីត្រូវបានកើនឡើងដោយសារដីត្រូវបានគ្របដណ្តប់ដោយដំណាំ។
គម្របដី
មតិយោបល់/ ការបញ្ជាក់:
ដំណាំរយៈពេលវែង និងប្រចាំឆ្នាំត្រូវបានដាំសម្រាប់ជាប្រចាំ។
ដីប្រេះ
មតិយោបល់/ ការបញ្ជាក់:
ដីប្រេះបែកក្រហែងត្រូវបានកាត់បន្ថយតាមរយៈការដាំឈើហូបផ្លែដែលអាចបង្កើនសំណើមដី។
ដីហាប់
មតិយោបល់/ ការបញ្ជាក់:
ឈើហូបផ្លែ ឬដំណាំរយៈពេលវែងត្រូវបានដាំដូចនេះឫសរបស់វាអាចជួយកាត់បន្ថយការហាប់ណែននៃដីជាងការដាំបន្លែទូទៅ។
វដ្តនៃសារធាតុចិញ្ចឹម/ការទទួលបាន
មតិយោបល់/ ការបញ្ជាក់:
វដ្តនៃសារធាតុចិញ្ចឹមបានកើនឡើងដោយសារតែការប្រើប្រាស់កាកសំណល់ដំណាំ និងស្លឹកឈើ ឬស្លឹករុក្ខជាតិផ្សេងៗ។
សារធាតុសរីរាង្គដី/ការបូនក្រោមដី
មតិយោបល់/ ការបញ្ជាក់:
សព្វថ្ងៃគាត់ប្រើជីធម្មជាតិជំនួសជីគីមីដែលធ្វើឱ្យសារធាតុសរីរាង្គក្នុងដីកើនឡើង។
ជីវចម្រុះ៖ ដំណាំ, សត្វ
ភាពសម្បូរបែបនៃរុក្ខជាតិ
មតិយោបល់/ ការបញ្ជាក់:
ដំណាំរយៈពេលវែង និងដំណាំប្រចាំឆ្នាំត្រូវបានដាំជាប្រចាំ។
ប្រភេទរាតត្បាត
ប្រភេទសត្វមានប្រយោជន៍
មតិយោបល់/ ការបញ្ជាក់:
ប្រភេទសត្វដែលមានប្រយោជន៍ត្រូវបានកើនឡើងដោយសារតែការប្រើប្រាស់ជីធម្មជាតិ។
ការគ្រប់គ្រងកត្តាចង្រៃ/ ជំងឺ
ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ និងគ្រោះអាកាសធាតុ
ផលប៉ះពាល់នៃគ្រោះរាំងស្ងួត
អាកាសធាតុ
6.2 ផលប៉ះពាល់ក្រៅបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន
បញ្ជាក់បន្ថែមការវាយតម្លៃផលប៉ះពាល់:
មិនមានផលប៉ះពាល់ខាងក្រៅនោះទេ
6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)
ការប្រែប្រួលអាកាសធាតុ
ការប្រែប្រួលអាកាសធាតុ
រដូវកាល | ប្រភេទនៃការប្រែប្រួលអាកាសធាតុ/ព្រឹត្តិការណ៍ | លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|---|---|
សីតុណ្ហភាពប្រចាំឆ្នាំ | កើនឡើង | មិនស្គាល់ | |
សីតុណ្ហភាពប្រចាំរដូវកាល | សើម/រដូវភ្លៀង | កើនឡើង | ល្អ |
សីតុណ្ហភាពប្រចាំរដូវកាល | រដូវប្រាំង | កើនឡើង | ល្អ |
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ | ថយចុះ | មិនស្គាល់ | |
បរិមាណទឹកភ្លៀងប្រចាំរដូវកាល | សើម/រដូវភ្លៀង | ថយចុះ | ល្អ |
ការប្រែប្រួលអាកាសធាតុផ្សេងៗ | អាកាសធាតុអាចប្រែប្រួលខ្លាំង ដោយសារអស់ព្រៃឈើរយៈពេល ១០ឆ្នាំខាងមុខអាចលែងមានព្រៃដោយជំនួសដោយដំណាំឈើស្រុកដូចជាស្វាយជាដើម។ |
គ្រោះអាកាសធាតុ (មហន្តរាយ)
គ្រោះមហន្តរាយធម្មជាតិ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|
ព្យុះរន្ទះតាមតំបន់ | មិនស្គាល់ |
គ្រោះមហន្តរាយអាកាសធាតុ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|
រលកកម្តៅ | ល្អ |
រលកត្រជាក់ | ល្អ |
ស្ថានភាពខ្យល់ខ្លាំង | ល្អ |
គ្រោះមហន្តរាយទឹក
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|
ទឹកជំនន់ទូទៅ (ទន្លេ) | មធ្យម |
ទឹកជំនន់ដោយទឹកភ្លៀង | មធ្យម |
គ្រោះមហន្តរាយជីវៈសាស្ត្រ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|
ការរាតត្បាតនៃជំងឺ | មធ្យម |
ផលវិបាកដែលទាក់ទងនឹងបរិយាកាសផ្សេងៗទៀត
ផលវិបាកដែលទាក់ទងនឹងបរិយាកាសផ្សេងៗទៀត
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ | |
---|---|
អូសបន្លាយពេលដាំដុះ | មធ្យម |
កាត់បន្ថយពេលដាំដុះ | មធ្យម |
6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍
តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:
អវិជ្ជមានតិចតួច
រយៈពេលវែង:
វិជ្ជមានតិចតួច
តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:
អវិជ្ជមានតិចតួច
រយៈពេលវែង:
វិជ្ជមានតិចតួច
6.5 ការទទួលយកបច្ចេកទេស
- តែមួយករណី /ពិសោធន៍
ក្នុងចំណោមគ្រួសារទាំងអស់ដែលអនុវត្តបច្ចេកទេស តើមានប៉ុន្មានគ្រួសារដែលចង់ធ្វើដោយខ្លួនឯង ដោយមិនទទួលបានសម្ភារៈលើកទឹកចិត្ត/ប្រាក់ឧបត្ថម្ភ?:
- 90-100%
6.6 ការបន្សុំា
តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវដើម្បីបន្ស៊ាំទៅនឹងស្ថានភាពប្រែប្រួលដែរឬទេ?
ទេ
6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី |
---|
ទទួលបានចំណូលគ្រាន់បើ និងអាចមានដំណាំសម្រាប់ហូបក្នុងគ្រួសារ។ |
អាចទទួលបានផលិតផលហូបដោយសុវត្ថិភាពផ្គត់ផ្គង់ទាំងក្នុងគ្រួសារ និងតម្រូវការទីផ្សារ។ |
ទទួលបានអត្ថប្រយោជន៍ច្រើន ដោយកាត់បន្ថយកម្លាំងពលកម្ម ព្រោះថានៅពេលស្រោចទឹកម្នាស់បានផលប្រយោជន៍ដល់ស្វាយ និងក្រូចពោធិ៍សាត់។ |
កាកសំណល់ពីដំណាំអាចជួយដល់ដីបន្ថែមតាមរយៈការជីកកប់ក្នុងដី។ |
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស ទស្សនៈរបស់បុគ្គលសំខាន់ៗ |
---|
ទទួលបានផលិតផលច្រើនមុខអាចកាត់បន្ថយហានិភ័យនៃផលិតកម្ម |
មានទីផ្សារល្អដោយម្នាស់មានរសជាតិផ្អែម ស្រួលលក់ និងមិនមានគូរប្រជែង |
ជួយដល់ដីដោយប្រើតែលាមកគោក្របី និងស្លឹកឈើ (ជីធម្មជាតិ) |
ដើមម្នាស់នៅពេលក្រោយប្រមូលផលអាចកប់ក្នុងដីធ្វើជាជីបន្ថែមសម្រាប់ដី |
មិនមានផលប៉ះពាល់ដល់សុខភាពដោយមិនប្រើជីគីមី និងថ្នាំពុលកសិកម្ម |
6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី | តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច? |
---|---|
មានរុយលឿងអុច | មិនទាន់មានវិធីសាស្ត្រដោះស្រាយនៅឡើយទេ |
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកចងក្រងឬបុគ្គលសំខាន់ៗ | តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច? |
---|---|
នៅតែត្រូវការកម្លាំងពលកម្មច្រើនសម្រាប់ដកស្មៅ | ធ្វើតាមលទ្ធភាព |
7. ឯកសារយោង និងវេបសាយ
7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន
- តាមការចុះទីវាល ការស្រាវជ្រាវនៅទីវាល
១ កន្លែង
- ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី
១ នាក់
- ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស
៣ នាក់
7.2 ឯកសារយោងដែលបានចេញផ្សាយ
ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:
MoE, Adaptation Fund and UNEP (2016) Agroforestry System: “Enhancing Climate Change Resilience of Rural Communities Living in Protected Areas in Cambodia”. Ministry of Environment.
មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?
Ministry of Environment
ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:
MPWT and NCSD/MOE (2016) Adaptation Technologies Toolkit for Agriculture, Forestry and Fisheries in Cambodia, Phnom Penh, Cambodia.
7.3 ចូលទៅទាញយកឯកសារដែលពាក់ព័ន្ធតាមបណ្តាញអ៊ិនធឺណែត
ចំណងជើង/ ពណ៌នា:
Ung T. Orange. Agritime-KH.
វេបសាយ:
Retrieved on June 21 2017 from http://agritimekh.blogspot.com/2016/07/blog-post_19.html
ចំណងជើង/ ពណ៌នា:
Agritoday. (2016). វិធីសាស្ត្រនៃការដាំម្នាស់
វេបសាយ:
Retrieved November 01 2017 from http://agritoday.com/techniques/article/2103.html
ចំណងជើង/ ពណ៌នា:
Tropical Permaculture. (2017). Pineapple growing
វេបសាយ:
Retrieved November 01 2017 from http://www.tropicalpermaculture.com/pineapple-growing.html
ការតភ្ជាប់ និងម៉ូឌុល
ពង្រីកមើលទាំងអស់ បង្រួមទាំងអស់ការតភ្ជាប់
គ្មានការតភ្ជាប់
ម៉ូឌុល
គ្មានម៉ូឌុល