ទម្រង់នេះគឺហួសសម័យ ជាទម្រង់ដែលអសកម្ម។ ទៅកាន់ទម្រង់បច្ចុប្បន្ន
បច្ចេកទេស
អសកម្ម

ការដាំបន្លែសរីរាង្គតាមគោលការណ៍ធម្មជាតិដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ និងរក្សាគុណភាពដី [ប្រទេសកម្ពុជា]

កសិដ្ឋានបន្លែសរីរាង្គ

technologies_3151 - ប្រទេសកម្ពុជា

ពិនិត្យមើលគ្រប់ផ្នែក

ពង្រីកមើលទាំងអស់ បង្រួមទាំងអស់
ភាពពេញលេញ៖ 90%

1. ព័ត៌មានទូទៅ

1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស

បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)

អ្នកប្រើប្រាស់ដី:

ទៀវ ឆាត

(+855) 975070417

កសិករ

ភូមិថ្មរាប ឃុំពង្រ ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំង

ប្រទេសកម្ពុជា

អនុប្រធានផ្នែកក្សេត្រសាស្ត:

ឈឹម ប៊ុនលាង

(+855) 77797324

Chhimbuleng@gmail.com​

ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសស្រុករលាផ្អៀរ

ភូមិព្រៃពួជ ឃុំជ្រៃបាក់ ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំង

ប្រទេសកម្ពុជា

អនុប្រធានការិយាល័យផ្សព្វផ្សាយ:

ខឹម សំបូរ

(+855) 978862028

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង

ភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

ប្រទេសកម្ពុជា

ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្រុកទឹកផុស:

កែវ សែ

(+855) 12642635

ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្រុកទឹកផុស

ភូមិស្រែតាជៃ ឃុំអភវិឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

ប្រទេសកម្ពុជា

ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)
ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា

1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត

តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?

23/05/2017

អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:

បាទ/ចា៎

1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស

តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?

ទេ

2. ការពណ៌នាពីបច្ចេកទេស SLM

2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស

និយមន័យបច្ចេកទេស:

ការ​ដាំ​បន្លែ​សរីរាង្គ​បែប​ចម្រុះ​ដោយ​ប្រើ​ប្រាស់​ជី​ធម្មជាតិ​ និង​ថ្នាំ​ពុល​ធម្មជាតិ​ដែល​ផលិត​ដោយ​ខ្លួន​ឯង​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ទិញ​ធាតុ​ចូល​កសិកម្ម​ពី​ខាង​ក្រៅ​ទទួល​បាន​បន្លែ​សរីរាង្គ​ដែល​ធានា​ដល់​សុខ​ភាព​អ្នក​ផលិត​ និង​អ្នក​បរិភោគ​។ លើស​ពី​នេះ​គឺ​ការ​រក្សា​ និង​បង្កើន​ជី​ជាតិ​ដី​ឱ្យ​កាន់​តែ​ប្រសើរ​។​

2.2 ការពណ៌នាលម្អិតពីបច្ចេកទេស

ការពណ៌នា:

ការដាំបន្លែសរីរាង្គ ឬ​គេ​អាច​ហៅ​ថា​កសិកម្ម​តាម​គោល​ការណ៍​ធម្មជាតិ​ជា​ប្រព័ន្ធ​ផលិត​កម្ម​មួយ​ដែល​ប្រើ​ប្រាស់​វត្ថុធាតុ​ដើម​ធម្មជាតិ​ (រុក្ខជាតិ​បៃតង​ លាមក​សត្វ​ កាក​សំណល់​កសិដ្ឋាន​ និង​រុក្ខជាតិ​ឱសថ​ដែល​អាច​រក​បាន​នៅ​ក្នុង​តំបន់​របស់​ខ្លួន​)​ និង​ជៀស​វាង​នូវ​ការ​ប្រើ​ប្រាស់​សារ​ធាតុ​គីមី​ឬ​ថ្នាំ​ពុល​កសិកម្ម​សម្រាប់​កម្ចាត់​សត្​វល្អិត​ជា​ដើម។​ ការ​អនុវត្ត​បច្ចេក​ទេស​នេះ​នឹង​ធានា​ដល់​សុខភាព​ជីវិត​នៅ​លើផែន​ដី​រួម​មាន​សុខភាព​ជីវិត​មនុស្ស​ សត្វ​ ​សរីរាង្គ​មាន​ជីវិត​រស់​នៅ​ក្នុង​ដី​ ធ្វើ​ឱ្យ​ដី​មាន​ជីជាតិ​។​ លើស​ពីនេះ​ទៅ​ទៀត​វា​ជួយ​បង្កើន​សេដ្ឋ​កិច្ច​គ្រួសារ​តាម​រយៈ​ការ​កាត់​បន្ថយ​ថវិកា​ក្នុង​ការ​ទិញ​ជី​គីមី​ ​និង​សម្ភារៈ​ផ្សេងៗ​ (MAFF,​ 2012​, MoEYS​ &​ VVOB​ Cambodia,​ 2013​,Social​ Compass​, 2017)​។ ​

លោកស្រី​ ទៀវ​ ឆាត​ ជា​កសិករ​ផលិត​បន្លែ​សរីរាង្គ​ម្នាក់​ដែល​ត្រូវ​បាន​ជ្រើស​រើស​យក​មក​ធ្វើ​សម្ភាស​នៅ​ក្នុង​ករណី​សិក្សា​មួយ​នេះ។​ គាត់​រស់​នៅ​ក្នុង​ភូមិ​ថ្ម​រាប​ ឃុំ​ពង្រ​ ​ស្រុក​រលា​ផ្អៀរ​ ខេត្ត​កំពង់​ឆ្នាំង​ ប្រទេស​កម្ពុជា​ ជា​កសិករ​ឆ្នើម​មួយ​រូប​ធ្លាប់​បាន​ទទួល​ជ័យ​លាភី​ថ្នាក់​ជាតិ​ជា​កសិករ​ឆ្នើម​ក្នុង​ការ​ផលិត​បន្លែ​សរីរាង្គ។​ ក្រោម​គំនិត​ផ្តួច​ផ្តើម​របស់​មជ្ឈ​មណ្ឌល​សិក្សា​ ​និង​អភិវឌ្ឍ​កសិកម្​មកម្ពុជា​ ​(CEDAC)​ ការ​ផលិត​បន្លែ​សរី​រាង្គ​បែប​ចម្រុះ​ត្រូវ​បាន​អនុវត្តន៍​តាំង​តែ​ពី​ឆ្នាំ​ ២០០៤​ មក​ម៉្លេះ​ បច្ចុប្បន្ន​​គាត់​បាន​ដាំដុះ​លើផ្ទៃ​ដី​ទំហំ​ ០.៧០​ ហិកតា​ជុំវិញ​ផ្ទះ​របស់​គាត់។​ នៅ​ក្នុង​អំឡុង​ពេល​សិក្សា​គាត់​បាន​ដាំ​ដំណាំ​បន្លែ​ចម្រុះ​បែប​សរី​រាង្គ​មាន​ដូច​ជា​៖ ​សាលាដ​ ត្រសក់​ ​សណ្តែក​កួរ​ ស្ពៃខ្មៅ​ ស្ពៃតឿ ​ស្ពៃចង្កឹះ​ ត្រកួន​ ស្លឹក​ខ្ទឹម​ ននោង ​ត្រឡាច​ ម្រះព្រៅ​ ជីនាងវង​ ស្លឹកគ្រៃ​ និង​ពោត​បារាំង​​។ ​នៅ​ក្នុង​ចំណោម​បន្លែ​ទាំង​នោះ​ បន្លែ​ដែល​សំខាន់​ជាង​គេ​ គឺ​បន្លែ​សាលាដ​ ត្រសក់​ សណ្តែក​កួរ​ បន្លែ​ប្រភេទ​ស្ពៃ​ ត្រកួន​ និង​ស្លឹក​ខ្ទឹម។​

សមាស​ភាគ​សំខាន់ៗ​ក្នុង​ការ​ដាំ​ដុះ​បន្លែ​សរី​រាង្គ​នេះ ​រួម​មាន​៖ ​ការ​ផលិត​ និង​ប្រើ​ប្រាស់​ជី​ធម្មជាតិ​ (លាមកគោ​ ជីកំប៉ុស្តគោក​ និង​ជីកំប៉ុស្ត​ទឹក)​ ថ្នាំពុល​កម្ចាត់​សត្វល្អិត​ផ្សំ​ពីធម្មជាតិ​ ប្រភព​ទឹក​ស្រោច​ស្រព​ (អណ្តូង ​និងស្រះ)​ ការ​ដាំ​ដំណាំ​ចម្រុះ​ ដំណាំ​ឆ្លាស់​ និង​ដំណាំ​វិល​ជុំ​ជា​ដើម។​ គាត់​ចិញ្ចឹម​គោ ​ហើយ​យក​លាមក​របស់​វា​មក​ធ្វើ​ជាជី​។​ ​ជីកំប៉ុស្ត​គោក​ ត្រូវ​បាន​ផ្សំ​ឡើង​ពី​លាមក​គោស្រស់​ ស្លឹក​ទន្ទ្រាន​ខែត្រ​ ឬ​ស្លឹក​រុក្ខជាតិ​បៃតង​ដទៃ​ទៀត​ ​ចំបើង ​និង​ធ្យូង​អង្កាម​។ ​ដោយ​ឡែក​ជីកំប៉ុស្ត​ទឹក​ត្រូវ​បាន​ផ្សំ​ឡើង​ពី៖​ លាមក​គោ​ស្រស់​ ​ស្លឹក​ទន្ទ្រាន​ខែត្រ​​ ​ក្បាល​ត្រី​ វល្លិ៍​បណ្តូល​ពេជ្រ​ ​និង​ទឹក​នោម​គោ។​ ​គួរ​កត់​សម្គាល់​ផង​ដែរ​ថា​ក្នុង​ការ​ផលិត​ជី​កំប៉ុស្ត​ទឹក​នេះ ​គឺកសិករ​ត្រាំ​ធាតុ​ផ្សំ​លាយ​ចូល​គ្នា​ទាំង​អស់​ដោយ​ប្រើ​ទឹក​នោម​គោ​ដែល​បាន​ប្រមូល​ជា​រៀង​រាល់​ថ្ងៃ​យក​មក​ត្រាំ​ដោយ​មិន​ប្រើ​ប្រាស់​ទឹក​ធម្មតា​នោះ​ទេ។​ ​ចំណែក​ការ​ផលិត​ថ្នាំ​ពុល​ធម្មជាតិ​សម្រាប់​កម្ចាត់​សត្វ​ល្អិត​ គាត់​បាន​ផ្សំ​ដោយ​លាយ​ជាមួយ​គ្នា​ដូច​ជា៖​ ម្ទេស​ រំដេង​ ​ស្លឹក​ ​ឬសំបក​ដើម​ស្លាក់។​

គោល​បំណង​ចម្បង​ក្នុង​ការ​អនុវត្ត​បច្ចេក​ទេស​នេះ ​គឺដើម្បី​ទទួល​បាន​បន្លែ​សរីរាង្គ​ និង​បង្កើន​ប្រាក់​ចំណូល​ប្រចាំ​គ្រួសារ​ឱ្យ​បាន​កាន់​តែច្រើន​ថែម​ទៀត​ តាម​រយៈ​ការ​កាត់​បន្ថយ​ថ្លៃ​ចំណាយ​លើ​ការ​ទិញ​ជី ​និង​ថ្នាំ​ពុល​គីមី។​ ​ម៉្យាង​ទៀត​ ​ការ​ដាំ​បន្លែ​សរី​រាង្គ​ គឺ​មាន​ទីផ្សារ​ល្អ​ ដោយ​មាន​ឈ្មួញ​មក​ទិញ​ដល់​ផ្ទះ​តែ​ម្តង​ ​ដូច្នេះ​កសិករ​កាន់​តែ​ចំណេញ​ពេល​វេលា​ក្នង​ការ​លក់​បន្លែ​របស់​គាត់។​ ដើម្បី​ឱ្យ​ប្រាក់​ចំណូល​កាន់​តែ​កើន​ឡើង​ពិពិធកម្ម​ដំណាំ ​ឬដំណាំ​​ចម្រុះ​បែប​សរី​រាង្គ​គឺ​មាន​សារៈ​សំខាន់​សម្រាប់​កសិករ​ក្នុង​ការ​កាត់​បន្ថយ​ហានិ​ភ័យ​ទីផ្សារ​ នេះ​មាន​ន័យ​ថាកសិករ​នឹង​មាន​បន្លែ​សរីរាង្គ​ច្រើន​មុខ​តាម​តម្រូវ​ការ​ទីផ្សារ​គ្រប់​រដូវ​កាល​ដែល​ធ្វើ​ឱ្យ​គាត់​អាច​ទទួល​បាន​ប្រាក់​ចំណូល​ជា​ប្រចាំ​ស្ទើរ​តែ​ពេញ​មួយ​ឆ្នាំ។​ ក្នុង​ការ​ផលិតបន្លែ​សរីរាង្គ​ កសិករ​រូប​នេះ​ទទួល​បាន​ប្រាក់​​ចំណូល​សុទ្ធ​ប្រហែល​ជា ​៣,៣៣០,០០០ ​រៀល​នៅ​ក្នុង​មួយ​ឆ្នាំ។​ ក្រៅ​​ពីនេះ​ការ​ដាំ​បន្លែ​សរីរាង្គ​ដោយ​ប្រើប្រាស់​ជី​ធម្មជាតិ​បាន​ធ្វើ​ឱ្យ​ជីជាតិ​ដី​កាន់​តែ​ល្អ​ប្រសើរ​ឡើង ​ដោយ​ដី​នោះ​សម្បូរ​ទៅ​ដោយ​ពពួក​សត្វ​មាន​ប្រយោជន៍​ដូចជា ​ជន្លេន​ និង​មីក្រូ​សរី​រាង្គ​ផ្សេងៗ​ទៀត​ (បាក់តេរី ​ផ្សិត)​ ដែល​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​សារធាតុ​សរីរាង្គ​ឆាប់​រលួយ​ក្លាយ​ជា​សារធាតុ​ចិញ្ចឹម​សម្រាប់​រុក្ខជាតិ។​

នៅ​ក្នុង​ករណី​សិក្សា​នេះ​ជី​ធម្មជាតិ​លាមក​គោ​ត្រូវ​បាន​ប្រើប្រាស់​នៅ​ពេល​ដែល​ហាល​ដី ​ឬពេល​ភ្ជួរ​ដី​ហាល​ចោល។​ ​រីឯ​ជី​កំប៉ុស្ត​គោក​ជា​ទូទៅ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ដាក់​តាម​គល់​ដំណាំ​ក្រោយ​ពេល​ដាំ​ដុះ។​ ដោយ​ឡែក​ជី​កំប៉ុស្ត​ទឹក​ត្រូវ​បាន​ប្រើប្រាស់​ជា​ជី​បំប៉ន​នៅ​ពេល​ដំណាំ​ចាប់​ផ្តើម​ដុះ​លូតលាស់​ ដោយ​ស្រោច​ជា​ទៀង​ទាត់​ ៣ថ្ងៃ​ម្តង​នៅ​ពេល​ល្ងាច។​ ការ​លាយ​ជីគឺ​ត្រូវ​យក​ជីកំប៉ុស្តទឹក​ប្រហែល​ជា​១០០​ មីលីលីត្រ​លាយ​ជាមួយ​ទឹក ​១០លីត្រ​ ដែល​បរិមាណ​នេះ​អាច​ស្រោច​បាន​លើដំណាំ​មួយ​រង​មាន​ទំហំ​ទទឹង ​០,៥ ​ម៉ែត្រ​ និង​បណ្តោយ ​១០​ ម៉ែត្រ។​ ការ​ថែ​ទាំ​ដោយ​ដាក់​ជី​ដំណាំ​បន្លែ​នីមួយៗ​គឺអាស្រ័យ​ទៅ​តាម​បរិមាណ​ជី​ធម្មជាតិ​ដែល​មាន​។​ ​ចំណែក​ថ្នាំ​ពុល​ធម្ម​ជាតិ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ទប់​ស្កាត់​ ឬ​ការពារ​ពពួក​សត្វល្អិត​ពី​ការ​បំផ្លាញ​ដំណាំ។​

2.3 ​រូបភាពនៃបច្ចេកទេស

2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ

ប្រទេស:

ប្រទេសកម្ពុជា

តំបន់/រដ្ឋ/ខេត្ត:

ភូមិ​ថ្ម​រាប ​ឃុំ​ពង្រ​ ស្រុក​រលា​ផ្អៀរ ​ខេត្ត​កំពង់ឆ្នាំង​

បញ្ជាក់បន្ថែមពីលក្ខណៈនៃទីតាំង:

តំបន់ជនបទ

2.6 កាលបរិច្ឆេទនៃការអនុវត្ត

បង្ហាញឆ្នាំនៃការចុះអនុវត្ត:

2004

2.7 ការណែនាំពីបច្ចេកទេស

សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
  • តាមរយៈគម្រោង / អន្តរាគមន៍ពីខាងក្រៅ
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):

គំនិតផ្តួចផ្តើមរបស់គម្រោង CEDAC។

3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM

3.1 គោលបំណងចម្បង (១​ ឬច្រើន)​ នៃបច្ចេកទេសនេះ

  • ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
  • អភិរក្ស/ធ្វើឱ្យប្រសើរឡើងជីវចម្រុះ
  • បង្កើតផលប្រយោជន៍សេដ្ឋកិច្ច
  • បង្កើតផលប្រយោជន៍សង្គម

3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស

ដីដាំដំណាំ

ដីដាំដំណាំ

  • ដំណាំប្រចាំឆ្នាំ
ដំណាំចម្បង (ដំណាំកសិ-ឧស្សាហកម្ម និងដំណាំស្បៀង) :

កសិករបានដាំដំណាំចម្បងរួមមាន៖ សាលាដ ស្ពៃ ត្រកូន និងសណ្តែកគូរ។

3.3 ព័ត៌មានបន្ថែមអំពីអ្នកប្រើប្រាស់ដី

ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
  • ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព
ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
  • 3

3.4 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង

  • ការគ្រប់គ្រងជីជាតិដីតាមបែបចម្រុះ
  • បញ្ចូលការគ្រប់គ្រងសត្វល្អិត និងជំងឺតាមបែបចម្រុះ (រួមទាំង កសិកម្មសរីរាង្គ)
  • គេហសួន

3.5 ការសាយភាយនៃបច្ចេកទេស

បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
  • ត្រូវបានផ្សព្វផ្សាយត្រឹមតំបន់មួយ
ប្រសិនបើបច្ចេកទេសត្រូវបានសាយភាយពាសពេញតំបន់ណាមួយ សូមកំណត់ទំហំផ្ទៃដីអនុវត្តន៍:
  • < 0.1 គម2 (10 ហិកតា)
មតិយោបល់:

កសិករមានដីអនុវត្តបច្ចេកទេសចំនួន ០.៧០ ហិកតា។

3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស

វិធានការក្សេត្រសាស្ត្រ

វិធានការក្សេត្រសាស្ត្រ

  • A2: សារធាតុសរីរាង្គ/ជីជាតិដី
  • A6៖ ផ្សេងៗ
មតិយោបល់:

កសិករបានប្រើប្រាស់ជីលាមកសត្វ កំប៉ុស្តគោក និងកំប៉ុស្តទឹកដើម្បីថែរក្សាសារធាតុសរីរាង្គ ជីជាតិដី ដោយដាំដំណាំជាប្រចាំ។ កសិករក៏បានប្រើប្រាស់ថ្នាំពុលធម្មជាតិផងដែរសម្រាប់ការពារការបំផ្លាញដំណាំពីសត្វល្អិត។

3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ

ការធ្លាក់ចុះជីវសាស្ត្រនៃដី

ការធ្លាក់ចុះជីវសាស្ត្រនៃដី

  • Bl: ការបាត់បង់មីក្រូ និងម៉ាក្រូសរីរាង្គរបស់ដី
  • Bp: ការកើនឡើងនូវសត្វល្អិត ឬជំងឺ បាត់បង់នូវសត្វមានប្រយោជន៍

3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី

បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
  • ការការពារការធ្លាក់ចុះគុណភាពដី
  • ការកាត់បន្ថយការធ្លាក់ចុះគុណភាពដី

4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម

4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ

ឈ្មោះអ្នកនិពន្ធ:

លោក ឃួន សុផល

កាលបរិច្ឆេទ:

23/05/2017

4.2 លក្ខណៈពិសេសនៃបច្ចេកទេស/ ពណ៌នាពីគំនូរបច្ចេកទេស

ការអនុវត្តបច្ចេកទេសនេះបានអនុវត្តទៅលើទំហំផ្ទៃដី ០.៧០ ហិកតា។ បច្ចេកទេសដាំដំណាំបន្លែច្រើនប្រភេទរួមមាន៖ សាលាដ ត្រសក់ សណ្តែកគួរ ស្ពៃខ្មៅ ស្ពៃក្រញាញ់ ស្ពៃផ្កាលឿង ស្ពៃតឿ ត្រកួន ស្លឹកខ្ទឹម ននោងមូល ត្រឡាច ម្រះព្រៅ ជីនាងវង ស្លឹកគ្រៃ ពោតបារាំង ផ្ទីដូង និងផ្ទីខៀវ ការដាំ​ដំណាំសរីរាង្គ​អាចអនុវត្តទៅបានអាស្រ័យទៅលើការប្រើប្រាស់ជីធម្មជាតិរួមមាន៖ ជីលាមកគោ ជីកំប៉ុស្តគោក ជីកំប៉ុស្តទឹក និង​​​​ថ្នាំពុល​​ធម្មជាតិ​សម្រាប់​កម្ចាត់​សត្វល្អិត។ បច្ចេកទេស​នេះ​ក៏រួមផ្សំ​នូវ​ការជីក​ស្រះ​ទំហំ​បណ្តោយ ១០ ម៉ែត្រ ទទឹង ៦ ម៉ែត្រជម្រៅ ៤ ម៉ែត្រ ព្រមទាំង​មានទឹកអណ្តូង​ដែល​មាន​ជម្រៅ១០ម៉ែត្រ ផងដែរ​សម្រាប់​ស្រោចស្រពដំណាំ។ ក្នុងនោះក្រោលគោមួយទំហំ ២៤ ម៉ែត្រការ៉េ និងមានគោសរុបចំនួន ៦ ក្បាល។

4.3 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម

កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
  • ក្នុងតំបន់អនុវត្តបច្ចេកទេស
កំណត់ទំហំ និងឯកត្តាផ្ទៃដី:

០.៧០ ហិកតា

ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):

រៀល

កំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (បើទាក់ទង)៖ 1 ដុល្លារ =:

4000,0

កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:

20000 រៀល

4.4 សកម្មភាពបង្កើត

សកម្មភាព ប្រភេទវិធានការ ពេលវេលា
1. ដឹកដីចាក់លើទីតាំងអនុវត្តបច្ចេកទេស ក្សេត្រសាស្ត្រ រដូវប្រាំង
2. រៀបចំដី ក្សេត្រសាស្ត្រ រដូវប្រាំង
3. ធ្វើធ្នើរសម្រាប់ដាំសាលាដ រចនាសម្ព័ន្ធ ១ ថ្ងៃ
4. ធ្វើរោងជីកំប៉ុស្ត រចនាសម្ព័ន្ធ ១ ថ្ងៃ
5. ទិញពាងសម្រាប់ធ្វើជីកំប៉ុស្តិ៍ទឹក និងធ្វើរោងកំប៉ុស្ត ផ្សេងៗ ១ ថ្ងៃ
មតិយោបល់:

កសិករចាប់ផ្តើមដាំបន្លែនៅខែមិថុនា។

4.5 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម ដឹកដីចាក់លើទីតាំងអនុវត្តបច្ចេកទេស នាក់-ថ្ងៃ 3,0 20000,0 60000,0 100,0
កម្លាំងពលកម្ម ការរៀបចំដី នាក់-ថ្ងៃ 6,0 20000,0 120000,0 100,0
កម្លាំងពលកម្ម ធ្វើធ្នើរសម្រាប់ដាំសាលាដ នាក់-ថ្ងៃ 1,0 20000,0 20000,0 100,0
កម្លាំងពលកម្ម ធ្វើរោងកំប៉ុស្ត នាក់-ថ្ងៃ 1,0 20000,0 20000,0 100,0
សម្ភារៈ ធុងស្រោច គូ 4,0 25000,0 100000,0 100,0
សម្ភារៈ ចបជីក ចំនួន 1,0 20000,0 20000,0 100,0
សម្ភារៈ ចបកាប់ ចំនួន 2,0 25000,0 50000,0 100,0
សម្ភារៈ ម៉ាស៊ីនបូមទឹក គ្រឿង 1,0 800000,0 800000,0 100,0
សម្ភារៈដាំដុះ ស្ពៃខ្មៅ កញ្ជប់ 1,0 2000,0 2000,0 100,0
សម្ភារៈដាំដុះ ត្រកូន កំប៉ុង 1,0 2000,0 2000,0 100,0
សម្ភារៈដាំដុះ សាលាដ កញ្ចប់ 1,0 4000,0 4000,0 100,0
សម្ភារៈដាំដុះ ស្ពៃតឿ កញ្ជប់ 1,0 2000,0 2000,0 100,0
សម្ភារៈដាំដុះ ត្រសក់ កំប៉ុង 1,0 8000,0 8000,0 100,0
សម្ភារៈដាំដុះ សណ្តែកគួរ កញ្ជប់ 1,0 5000,0 5000,0 100,0
សម្ភារៈដាំដុះ ននោង កំប៉ុង 1,0 2000,0 2000,0 100,0
សម្ភារៈដាំដុះ ត្រឡាច កំប៉ុង 1,0 2000,0 2000,0 100,0
សម្ភារៈសាងសង់ សំណាញ់ ដុំ 3,5 28000,0 98000,0 100,0
សម្ភារៈសាងសង់ ឬស្សីពីងពុងសម្រាប់ធ្វើទ្រើង ចំនួន 50,0 5000,0 250000,0 100,0
ផ្សេងៗ ម្រះព្រៅ កញ្ចប់ 1,0 2500,0 2500,0 100,0
ផ្សេងៗ ពោតបារាំង កញ្ចប់ 2,0 2500,0 5000,0 100,0
ផ្សេងៗ ជីនាងវង កញ្ចប់ 1,0 2500,0 2500,0 100,0
ផ្សេងៗ ពោត គីឡូក្រាម 1,0 4500,0 4500,0 100,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស 1579500,0

4.6 សកម្មភាពថែទាំ

សកម្មភាព ប្រភេទវិធានការ ពេលវេលា/ ភាពញឹកញាប់
1. ស្រោចទឹក ក្សេត្រសាស្ត្រ រៀងរាល់ថ្ងៃ
2. ដាក់ជីបំប៉ន់ សារពើរុក្ខជាតិ រៀងរាល់៣ថ្ងៃម្តង
3. ដកស្មៅ ក្សេត្រសាស្ត្រ រៀងរាល់ថ្ងៃ
4. ការរៀបចំដីសម្រាប់ដាំដុះ ក្សេត្រសាស្ត្រ មិថុនា
5. ការដាំកូនដំណាំ ក្សេត្រសាស្ត្រ មិថុនា

4.7 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម ការរៀបចំដីសម្រាប់ដាំដុះ None 6,0 20000,0 120000,0 100,0
កម្លាំងពលកម្ម ការដាំកូនដំណាំ None 3,0 20000,0 60000,0 100,0
កម្លាំងពលកម្ម ការដកស្មៅ None 15,0 20000,0 300000,0 100,0
កម្លាំងពលកម្ម None None 3,0 20000,0 60000,0
សម្ភារៈ ជុសជុលម៉ាស៊ីនបូមទឹក ឈុត 1,0 260000,0 260000,0 100,0
ជី និងសារធាតុពុល ធ្យូងអង្កាម បេ 10,0 1000,0 10000,0 100,0
ជី និងសារធាតុពុល លាមកគោ គីឡូក្រាម 10,0 250,0 2500,0 100,0
ជី និងសារធាតុពុល ទន្ទ្រាននខេត្ត គីឡូក្រាម 10,0 600,0 6000,0 100,0
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស 818500,0
មតិយោបល់:

សម្រាប់ទន្ទ្រានខេត្តជាទូទៅគាត់មិនទិញទេព្រោះគាត់អាចរកបាននៅក្នុងភូមិ

4.8 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ

ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:

កសិករផ្លាស់ប្តូរឬស្សីពីពង់សម្រាប់ធ្វើទ្រើងមានរយៈពេល ២ឆ្នាំ/ដង។

5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស

5.1 អាកាសធាតុ

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
  • < 250 មម
  • 251-500 មម
  • 501-750 មម
  • 751-1,000 មម
  • 1,001-1,500 មម
  • 1,501-2,000 មម
  • 2,001-3,000 មម
  • 3,001-4,000 មម
  • > 4,000 មម
លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:

នៅឆ្នាំ ២០១៥ ទឹកភ្លៀងប្រចាំឆ្នាំ ១២០៩ ម.ម
នៅឆ្នាំ ២០១៤ ទឹកភ្លៀងប្រចាំឆ្នាំ ១៤២០.៧៤ ម.ម
នៅឆ្នាំ ២០១៣ ទឹកភ្លៀងប្រចាំឆ្នាំ ១៣៦៧.៥ ម.ម

បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:

ក្រសួងធនធានទឹក និងឧតុនិយម (២០១៥)

តំបន់កសិអាកាសធាតុ
  • មានភ្លៀងមធ្យម

5.2 សណ្ឋានដី

ជម្រាលជាមធ្យម:
  • រាបស្មើ (0-2%)
  • ជម្រាលតិចតួច (3-5%)
  • មធ្យម (6-10%)
  • ជម្រាលខ្ពស់បន្តិច (11-15%)
  • ទីទួល (16-30%)
  • ទីទួលចោត (31-60%)
  • ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
  • ខ្ពង់រាប
  • កំពូលភ្នំ
  • ជម្រាលភ្នំ
  • ជម្រាលទួល
  • ជម្រាលជើងភ្នំ
  • បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
  • 0-100 ម​
  • 101-500 ម
  • 501-1,000 ម
  • 1,001-1,500 ម
  • 1,501-2,000 ម
  • 2,001-2,500 ម
  • 2,501-3,000 ម
  • 3,001-4,000 ម
  • > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
  • មិនពាក់ព័ន្ធទាំងអស់

5.3 ដី

ជម្រៅដីជាមធ្យម:
  • រាក់ខ្លាំង (0-20 សម)
  • រាក់ (21-50 សម)
  • មធ្យម (51-80 សម)
  • ជ្រៅ (81-120 សម)
  • ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
  • មធ្យម (ល្បាយ, ល្បាប់)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
  • មធ្យម (ល្បាយ, ល្បាប់)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
  • ខ្ពស់ (>3%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:

ដីអនុវត្តបច្ចេកទេសមានវាយនភាពដីស្រទាប់លើមានល្បាយខ្សាច់ល្មម និងជាប្រភេទដីកណ្តេង ហើយមាន pH 6.5។

5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក

នីវ៉ូទឹកក្រោមដី:

< 5 ម

ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:

ល្អ

គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):

ទឹកពិសារដែលមានគុណភាពល្អ

តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?

ទេ

តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?

ទេ

5.5 ជីវៈចម្រុះ

ភាពសម្បូរបែបនៃប្រភេទ:
  • ទាប
ភាពសម្បូរបែបនៃទីជម្រក:
  • ទាប

5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស

នៅមួយកន្លែង ឬពនេចរ :
  • នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
  • ពាក់កណ្តាលពាណិជ្ជកម្ម (ផ្គត់ផ្គង់ខ្លួនឯង/ ពាណិជ្ជកម្ម
ចំណូលក្រៅកសិកម្ម:
  • តិចជាង 10% នៃចំណូល
កម្រិតជីវភាព:
  • មធ្យម
ឯកជន ឬក្រុម:
  • ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
  • គ្រឿងយន្ត/ ម៉ាស៊ីន
យេនឌ័រ:
  • ស្ត្រី
អាយុរបស់អ្នកប្រើប្រាស់ដី:
  • មនុស្សចាស់

5.7 ទំហំផ្ទៃដីជាមធ្យមនៃដីផ្ទាល់ខ្លួន ឬជួលគេដែលបានអនុវត្ត​បច្ចេកទេស

  • < 0.5 ហិកតា
  • 0.5-1 ហិកតា
  • 1-2 ហិកតា
  • 2-5 ហិកតា
  • 5-15 ហិកតា
  • 15-50 ហិកតា
  • 50-100 ហិកតា
  • 100-500 ហិកតា
  • 500-1,000 ហិកតា
  • 1,000-10,000 ហិកតា
  • > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
  • ខ្នាតមធ្យម
មតិយោបល់:

កសិករមានដីភូមិ ៥០ អារ និងដីស្រៃ ៣០ អារសរុបមាន ៥០ អារដីភូមិមានប្លង់រឹងរួចរាល់ហើយ។

5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក

ភាពជាម្ចាស់ដី:
  • ភូមិ
កម្មសិទ្ធិប្រើប្រាស់ដី:
  • ឯកជន
កម្មសិទ្ធប្រើប្រាស់ទឹក:
  • ឯកជន

5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ

សុខភាព:
  • មិនល្អ
  • មធ្យម
  • ល្អ
ការអប់រំ:
  • មិនល្អ
  • មធ្យម
  • ល្អ
ជំនួយបច្ចេកទេស:
  • មិនល្អ
  • មធ្យម
  • ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
  • មិនល្អ
  • មធ្យម
  • ល្អ
ទីផ្សារ:
  • មិនល្អ
  • មធ្យម
  • ល្អ
ថាមពល:
  • មិនល្អ
  • មធ្យម
  • ល្អ
ផ្លូវ និងការដឹកជញ្ជូន:
  • មិនល្អ
  • មធ្យម
  • ល្អ
ទឹកផឹក និងអនាម័យ:
  • មិនល្អ
  • មធ្យម
  • ល្អ
សេវាកម្មហិរញ្ញវត្ថុ:
  • មិនល្អ
  • មធ្យម
  • ល្អ

6. ផលប៉ះពាល់ និងការសន្និដ្ឋាន

6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម

ផលិតផល

ផលិតកម្មដំណាំ

ថយចុះ
កើនឡើង
គុណភាពមុន SLM:

20%

គុណភាពក្រោយ SLM:

50%

គុណភាពដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

កសិករប្រើប្រាស់ជីធម្មជាតិដូចជីកំប៉ុស្ត (ទឹក និងគោក) ដែលធ្វើឱ្យមានជីជាតិល្អនាំឱ្យដំណាំដុះលូតលាស់បានល្អ និងប្រើប្រាស់ថ្នាំពុលធម្មជាតិសម្រាប់ការពារសត្វល្អិត។

ហានិភ័យនៃភាពបរាជ័យរបស់​​ផលិតកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

កសិករមានជំនាញចំណេះដឹងទៅលើការដាំបន្លែសរីរាង្គតាមរយៈការចូលរួមវគ្គបណ្តុះបណ្តាលរបស់អង្គការ CEDAC និងបទពិសោធន៍យ៉ាងទូលំទូលាយរបស់គាត់តាំងឆ្នាំ ២០០៤។ ទាំងនេះជួយកាត់បន្ថយហានិភ័យនៃការបរាជ័យផលិតកម្មអប្បបរមា។

ភាពសម្បូរបែបនៃផលិតផល

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

កសិករបានដាំបន្លែច្រើនប្រភេទដែលធ្វើឱ្យគាត់ទទួលបាន ​ផលិតផលច្រើនសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងទីផ្សារ។

ការគ្រប់គ្រងដី

រារាំង
ភាពសាមញ្ញ
មតិ​យោបល់/ ការបញ្ជាក់:

កសិករបានប្រើប្រាស់ជីធម្មជាតិដើម្បីធ្វើឱ្យដីមានគុណភាពកាន់តែប្រសើរឡើង​ និងការដាំដំណាំផ្សេងគ្នាស្រូបយកជីជាតិពីដីក៏ខុសគ្នាដែរ។ ហើយម្យ៉ាងវិញទៀតដំណាំជួយកាត់បន្ថយការហូរច្រោះដីផងដែរ។

ចំណូល និងថ្លៃដើម

ការចំណាយលើធាតុចូលកសិកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

កសិករពុំសូវចំណាយថវិកាទិញធាតុកសិកម្មនោះទេដោយសារតែមានវត្ថុធាតុដើមនៅតាមមូលដ្ឋានរបស់គាត់។

ចំណូលក្នុងកសិដ្ឋាន

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

កសិករ​អាច​រក​ចំណូល​បាន​ច្រើន​បន្ថែម​ពី​គាត់​បាន​អនុវត្ត​បច្ចេកទេស​ដាំ​បន្លែ​សរីរាង្គ​ចម្រុះ​សម្រាប់​តម្រូវ​ការ​ទី​ផ្សារ​។​

បន្ទុកការងារ

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ក្នុងគ្រួសារគាត់ត្រូវការចំណាយពេលច្រើនសម្រាប់ការងារក្នុងចម្ការដូចជាសកម្មភាពថែទាំដំណាំ ការធ្វើកំប៉ុស្ត(ស្ងួត និងទឹក) និងថ្នាំពុលធម្មជាតិ។

ផលប៉ះពាល់ទៅលើវប្បធម៌សង្គម

សន្តិសុខស្បៀង/ ភាពគ្រប់គ្រាន់ខ្លួនឯង

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

កសិករ​មាន​បន្លែ​សម្រាប់​ផ្គត់ផ្គត់​សម្រាប់​ខ្លួន​ឯង​គ្រប់​
រដូវ​កាល។​

ចំណេះដឹង SLM / ការធ្លាក់ចុះគុណភាពដី

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

កសិករជាសិក្ខាកាមដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលរបស់អង្គការសេដាកលើបន្លែសរីរាង្គ និងផ្អែកលើបទពិសោធន៍របស់គាត់ជាយូរមកហើយជាមួយការដាំបន្លែសរីរាង្គ ការធ្វើជីកំប៉ុស្ត និងថ្នាំពុលធម្មជាតិ។

ផលប៉ះពាល់ទៅលើអេកូឡូស៊ី

ដី

ដីហាប់

កើនឡើង
កាត់បន្ថយ
មតិ​យោបល់/ ការបញ្ជាក់:

ដំណាំអាចរក្សាសំណើមដីបានល្អ និង​កំប៉ុស្ត​ក៏ធ្វើ​ឱ្យដី​សម្បូរ​ជីជាតិ​ផងដែរ និង​មានពួក​អតិសុខុមប្រាណ​ច្រើន​ដូចជា​ជន្លេន​ជាដើម។

វដ្តនៃសារធាតុចិញ្ចឹម/ការទទួល​​បាន

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ដំណាំខុសៗគ្នាអាចស្រូបយកសារធាតុចិញ្ចឹមខុសៗគ្នាដែរ និងកាកសំណល់ដំណាំជាជីសម្រាប់ដី។

សារធាតុសរីរាង្គដី/ការបូនក្រោមដី

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ការប្រើប្រាស់ជីកំប៉ុស្ត និងលាមកគោ​ធ្វើឱ្យ​ជីជាតិ​ដីល្អ​ប្រសើរ​ឡើង និង​ដី​សម្បូរ​ដោយ​អតិសុខុមប្រាណ និង​ដំណាំ​ដុះលូតលាស់ល្អ។

ជីវចម្រុះ៖ ដំណាំ, សត្វ

ប្រភេទសត្វមានប្រយោជន៍

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

បច្ចេកទេសនេះជួយបង្កើនជីជាតិដីឱ្យកាន់តែប្រសើរ និងជួយរក្សាពពួកមីក្រូសារពាង្គកាយមានជីវិតក្នុងដីដូចជា ពពួកបាក់តេរី និង ផ្សិតជាដើម។

ការគ្រប់គ្រងកត្តាចង្រៃ/ ជំងឺ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

កសិករប្រើប្រាស់ថ្នាំពុលធម្មជាតិផលិតពីរុក្ខជាតិដើម្បីការពារសត្វល្អិត និងដាំដំណាំខុសៗគ្នាអាចកាត់បន្ថយជំងឺ និងសត្វល្អិត។

6.2 ផលប៉ះពាល់ក្រៅបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

កសិករអាចផលិតបន្លែសរីរាង្គផ្តល់ឱ្យអ្នកប្រើប្រាស់នូវអាហារដែលមានសុខភាពល្អ

មតិ​យោបល់/ ការបញ្ជាក់:

ដោយសារតែកសិករដាំបន្លែមិនមានប្រើប្រាស់ថ្នាំពុលកសិកម្ម និងមិនប្រើប្រាស់ជីគីមីទេ។

6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)

ការប្រែប្រួលអាកាសធាតុ

ការប្រែប្រួលអាកាសធាតុ
រដូវកាល ប្រភេទនៃការប្រែប្រួលអាកាសធាតុ/ព្រឹត្តិការណ៍ លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
សីតុណ្ហភាពប្រចាំឆ្នាំ កើនឡើង ល្អ
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ កើនឡើង ល្អ

ផលវិបាកដែលទាក់ទងនឹងបរិយាកាសផ្សេងៗទៀត

ផលវិបាកដែលទាក់ទងនឹងបរិយាកាសផ្សេងៗទៀត
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
អូសបន្លាយពេលដាំដុះ ល្អ
មតិយោបល់:

ពេលរដូវប្រាំងអូសបន្លាយកសិករបានពន្យាពេលដាំបន្លែដើម្បីទទួលផលិតផលល្អ។

6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍

តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមានខ្លាំង

រយៈពេលវែង:

វិជ្ជមានតិចតួច

តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមាន

រយៈពេលវែង:

វិជ្ជមាន

6.5 ការទទួលយកបច្ចេកទេស

  • 1-10%
បើអាច សូមបញ្ជាក់ពីបរិមាណ (ចំនួនគ្រួសារ និង/ ឬតំបន់គ្របដណ្តប់):

មាន ១០ គ្រួសារនៅក្នុងភូមិថ្មរាបបានអនុវត្តបច្ចេកទេសនេះ (រួមបញ្ចូលអ្នកបានអនុវត្តបច្ចេកទេសនេះ)

ក្នុងចំណោមគ្រួសារទាំងអស់ដែលអនុវត្តបច្ចេកទេស តើមានប៉ុន្មាន​គ្រួសារ​ដែល​ចង់​ធ្វើ​ដោយ​ខ្លួន​ឯង ដោយមិន​ទទួល​បាន​សម្ភារៈ​លើក​​ទឹកចិត្ត/​ប្រាក់ឧបត្ថម្ភ?​:
  • 90-100%
មតិយោបល់:

មាន ១០ គ្រួសារនៅក្នុងភូមិថ្មរាបបានអនុវត្តបច្ចេកទេសនេះដោយមិនទទួលបានសម្ភារៈលើកទឹកចិត្ត/ប្រាក់ឧបត្ថម្ភ។ កសិករបានចំណាយថវិកាផ្ទាល់ខ្លួនលើការអនុវត្តបច្ចេកទេសនេះ។

6.6 ការបន្សុំា

តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវ​ដើម្បី​បន្ស៊ាំ​ទៅនឹង​ស្ថាន​ភាព​ប្រែប្រួល​ដែរ​ឬទេ?

ទេ

6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស

ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី
ប្រភេទ​ដំណាំ​ដែល​កសិករ​បាន​ដាំ​ទាំង​អស់​ជា​ប្រភេទ​ដំណាំ​មាន​ទីផ្សារ​ និង​មាន​ដំណាំ​ច្រើន​ប្រភេទ​ចម្រុះ​គ្នា​ងាយ​ស្រួល​លក់​ ហើយ​អាច​ទទួល​បាន​ប្រាក់​ចំណូល​ជា​ប្រចាំ​ស្ទើរ​តែ​ពេញ​មួយ​ឆ្នាំ​។​
ដី​កាន់​តែ​មាន​ជី​ជាតិ​ មិន​ហាប់​ណែន​តាម​រយៈ​ការ​ប្រើ​ប្រាស់​ជី​ធម្មជាតិ​បើ​ប្រៀប​ធៀប​កាល​ពី​មុន​ដែល​គាត់​ធ្លាប់​ប្រើ​ប្រាស់​ជី​គីមី​។​
បន្ស៊ាំទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ​ដោយ​មាន​ប្រភព​ទឹក​សម្រាប់​ស្រោច​ស្រព​ពេល​រាំង​ស្ងួត​។​
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស​ ទស្សនៈរបស់បុគ្គលសំខាន់ៗ
កសិករ​ទទួល​បាន​បន្លែ​សរីរាង្គ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​គ្រួសារ​រាល់​ថ្ងៃ​ និង​ទទួល​បាន​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​។​
ជួយ​បង្កើន ​និង​រក្សា​ផលិតភាព​ដី​តាម​រយៈ​ការ​ប្រើ​ប្រាស់​ជី​ធម្ម​ជាតិ​។​
កាត់​បន្ថយ​ការ​ចំណាយ​ថវិកា​សម្រាប់​ទិញ​ធាតុ​ចូល​កសិកម្ម​ពី​ខាង​ក្រៅ​ដូច​ជា​ជី​គីមី​ ថ្នាំ​ពុល​កសិកម្ម​ជា​ដើម។​

6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ

ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
ខ្វះ​ជី​កំប៉ុស្តគោក ​និង​កំប៉ុស្ត​ទឹក​ក្នុង​ការ​ផលិត​ឱ្យ​បាន​គ្រប់​គ្រាន់​សម្រាប់​ដាក់​តាម​ប្រភេទ​ដំណាំ​នី​មួយៗ។​ បន្ថែម​ការ​ផលិត​ជីកំប៉ុស្ត​ (គោក ​និង​ទឹក)។​
មាន​ប្រភេទ​សត្វ​ល្អិត​បំផ្លាញ​។​ ថ្នាំ​ធម្មជាតិ​កំចាត់​សត្វ​ល្អិត​។​
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកចងក្រងឬបុគ្គលសំខាន់ៗ តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
កសិករ​ពិបាក​ក្នុង​ការ​អនុវត្ត​បច្ចេកទេស​ក្នុង​ការ​ដាំ​ដំណាំ​សរីរាង្គ​ច្រើន​ប្រភេទេ​។​ មាន​ការ​គាំ​ទ្រ​គំនិត​ផ្តួច​ផ្តើម​ពី​អង្គការ​សេដាក​។ ​
ខ្វះ​កម្លាំង​ពលកម្ម​ក្នុង​ការ​ដាំបន្លែ​ និង​ថែ​ទាំ។​ ការ​ប្រើ​ប្រាស់​ដំណក់​ទឹក​ដើម្បី​កាត់​បន្ថយ​ពេល​វេលា​ និង​កម្លាំង​ពល​កម្ម​។ ​

7. ឯកសារយោង និងវេបសាយ

7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន

  • តាមការចុះទីវាល​ ការស្រាវជ្រាវនៅទីវាល

១ កន្លែង

  • ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី

២ នាក់

  • ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស

៤​ នាក់

7.3 ចូលទៅទាញយកឯកសារដែលពាក់ព័ន្ធតាមបណ្តាញអ៊ិនធឺណែត

ចំណងជើង/ ពណ៌នា:

MAFF. (2006). Technology stardardize: Home gardening. In Khmer. (Ministry of Agriculture, Forestry and Finsheries(MAFF). Phnom Penh.

វេបសាយ:

Retrieved from https://drive.google.com/file/d/0B3kkBprEzhDoMWtPeXZUNE4teTQ/preview

ចំណងជើង/ ពណ៌នា:

MAFF. (2012). Principle introduction for extension workers on organic vegetable production. (1st Edition). Phnom Penh: Ministry of Agriculture, Forestry and Finsheries(MAFF). In Khmer.

វេបសាយ:

Retrieved from http://www.maff.gov.kh/agri-tech/40-ការដាំដុះដំណាំ/ដំណាំបន្លែ/1635-ផលិតកម្មដំណាំបន្លែសរីរាង្គ.html

ចំណងជើង/ ពណ៌នា:

MoEYS & VVOB Cambodia. (2013). Teaching Methodology for Agricultural Life Skills Education for Teacher Training Centers:Part 3 Organic gardening (1st edition). Phnom Penh: Ministry of Education, Youth and Sport.

វេបសាយ:

Retrieved from http://www.vvob.be/cambodia/sites/default/files/content_manual_part_3_organic_gardening.pdf

ចំណងជើង/ ពណ៌នា:

Social Compass. (2017). An Organic Story (Khmer w/Eng subtitle).

វេបសាយ:

Retrieved February 5, 2017, from https://www.youtube.com/watch?v=rZMsgQxcEWM&feature=youtu.be

ម៉ូឌុល