ទម្រង់នេះគឺហួសសម័យ ជាទម្រង់ដែលអសកម្ម។ ទៅកាន់ទម្រង់បច្ចុប្បន្ន
បច្ចេកទេស
អសកម្ម

កសិរុក្ខកម្ម - ការដាំម្នាស់នៅចន្លោះដំណាំស្វាយ និងក្រូចពោធិ៍សាត់ [ប្រទេសកម្ពុជា]

technologies_2843 - ប្រទេសកម្ពុជា

ពិនិត្យមើលគ្រប់ផ្នែក

ពង្រីកមើលទាំងអស់ បង្រួមទាំងអស់
ភាពពេញលេញ៖ 92%

1. ព័ត៌មានទូទៅ

1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស

បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)

អ្នកប្រើប្រាស់ដី:

ដេត សូ

(+855) 97 49 88 398

មិនមានអ៊ីម៉ែល

កសិករ

ភូមិគោគស្រឡៅ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ប្រទេសកម្ពុជា

មន្ត្រីការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកជាំក្សាន្ត:

ឆ្លាត ប្រាជ្ញ

(+855) 97 48 25 806

មិនមានអ៊ីម៉ែល

ការិយាល័យកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ស្រុកជាំក្សាន្ត

ភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ប្រទេសកម្ពុជា

ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកគូលែន:
ប្រធានការិយាល័យកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ស្រុករវៀង:
មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ខេត្តព្រះវិហារ:
ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)
ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា

1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត

តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?

06/05/2017

អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:

បាទ/ចា៎

1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស

តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?

ទេ

មតិយោបល់:

បច្ចេកទេសនេះអាចចាត់ចូលជាប្រព័ន្ធកសិរុក្ខកម្ម ដែលប្រើប្រាស់តែជីធម្មជាតិ​។

2. ការពណ៌នាពីបច្ចេកទេស SLM

2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស

និយមន័យបច្ចេកទេស:

បច្ចេក​ទេស​កសិរុក្ខ​កម្ម​ដែល​មាន​ដាំ​ដំណាំ​ម្នាស់​ជា​មួយ​ស្វាយ និង​ក្រូច​ពោធិ៍​សាត់​ដើម្បី​រក្សា​គុណភាព​ដី បង្កើន​សេដ្ឋកិច្ច និង​ផ្តល់​ផលិត​ផល​ច្រើន​មុខ​ដើម្បី​បំរើ​តម្រូវ​ការ​ទីផ្សារ។

2.2 ការពណ៌នាលម្អិតពីបច្ចេកទេស

ការពណ៌នា:

កំណើន​​នៃ​​ការ​​បាត់​បង់​​គម្រប​​ព្រៃឈើ​​កាន់​​តែ​​កើន​ឡើង ជា​ពិសេស​​នៅ​​តំបន់​​ខ្ពង់​រាប ដែល​​បណ្តាល​​មក​​ពី​​កំណើន​​ប្រជាជន កំណើន​​ផ្ទៃដី​​កសិកម្ម ជា​​មូល​ហេតុ​​នៃ​ការធ្វើ​​ឱ្យ​​ដី​​មាន​​ការ​​ហូរ​ច្រោះ ជី​ជាតិ​​ដី​​កាន់​​តែ​​ថយ​ចុះ ដែល​​ជា​​សញ្ញាណ​​នៃ​​ឱនភាព​​ដី (MPWT et al., 2016)។ កសិរុក្ខ​កម្ម​​ជា​​ជម្រើស​​ដ៏​​ល្អ​​ដែល​​អាច​​ជួយ​​ដោះ​​ស្រាយ​​បញ្ហា​នេះ ដោយ​​ផ្អែក​​លើ​​អត្ថ​​ប្រយោជន៍​​របស់​វា​​ដូចជា កាត់​​បន្ថយ​​ការ​​ហូរ​ច្រោះ បង្កើន​​សេដ្ឋកិច្ច ទិន្ន​ផល​​ដំណាំ ជីជាតិ​​ដី ថែម​​ទាំង​​ជួយ​​រក្សា​​សំណើម​ដី​​ផងដែរ។ កសិរុក្ខ​កម្ម​​ជា​​ការ​​ដាំ​​ប្រភេទ​​ដំណាំ​ប្រចាំ​​ឆ្នាំ​​ជា​​មួយ​​ដំណាំ​​អាយុ​​កាល​​វែង​​ដូច​ជា​​ដំណាំ​​ស្វាយ ក្រូច ជា​​មួយ​​ប្រភេទ​​ដំណាំ​​បន្លែ ឬ​​ដំណាំ​​ផ្សេងៗ​​នៅ​​ផ្នែក​​ខាង​​ក្រោម (MoE et al., 2016)។

កសិករ​​​អនុវត្ត​​បច្ចេក​ទេស​​កសិរុក្ខ​កម្ម​​នេះ​​ក្នុង​​គោល​​បំណង​​កាត់​​បន្ថយ​​ការ​​ប្រើប្រាស់​​ជី​គីមី សន្សំ​​សំចៃ​​ទឹក បង្កើន​​សំណើម​​ដី បង្កើន​​ចំណូល និង​​ផលិត​​កម្ម​​ដំណាំ។ ក្នុង​​បច្ចេក​ទេស​​នេះ​​កសិករ​​បាន​​ដាំ​​ស្វាយ និង​​ក្រូច​​ពោធិ៍សាត់ ហើយ​​ដាំ​​ម្នាស់​​នៅ​​តាម​​ចន្លោះ ដោយ​សារ​​ម្នាស់​​ជា​​ដំណាំ មិន​​ត្រូវ​​ការ​​ពន្លឺ​​ថ្ងៃ​​ខ្លាំង​​អាច​​ដាំ​​ក្រោម​​ម្លប់​​បាន ​ហើយ​​ក៏​ជា​​ដំណាំ​​ធន់​​នឹង​​ទឹក​​ជំនន់ ​(រហូត​​ដល់ ៧ថ្ងៃ)​ ដែរ។ តំបន់​​នេះ​​ម្តង​ម្កាល់​​តែង​​ជន់​លិច​​នៅ​ពេល​​មាន​​ភ្លៀង​​ខ្លាំង ដោយ​សារ​​តែ​​ស្ថិត​​នៅ​​ជិត​​ស្ទឹង​​ដែល​អាច​​ជន់​​លិច​​ត្រឹម​​តែ​​រយៈ​ពេល ២៤​ម៉ោង​ ប៉ុណ្ណោះ​​រួច​​ទឹក​​នឹង​​ស្រក​​ទៅ​​វិញ ។ ម្យ៉ាង​​វិញ​​ទៀត កសិករ​​មិន​​បាន​​ប្រើប្រាស់​​ជី ឬ​​ថ្នាំ​គីមី​​ឡើយ គឺ​​ប្រើ​​តែ​​កាក​​សំណល់​​ដំណាំ ​​ស្លឹក​ឈើ រុក្ខជាតិ​​តូចៗ ស្មៅ​​ដែល​កាត់​​ចោល​​ជាដើម។ ជា​​ធម្មតា​​ដំណាំ​​ស្វាយ និង​​ក្រូច​​ពោធិ៍សាត់​​ជា​​ដំណាំ​​អាយុ​​កាល​​វែង ពេល​​ដើម​​នៅ​​តូច គឺ​​ចន្លោះ​​គុម្ព​​មាន​​គម្លាត​​ឆ្ងាយ។ បើ​​ទុក​​ដី​​មិន​​ប្រើប្រាស់ ​(ចំហរ)​ នឹង​​មាន​​ស្មៅ​​ចង្រៃ​​ដុះ​​ទ្រុបទ្រុល ពិបាក​​ក្នុង​​ការ​​សម្អាត និង​​ថែ​ទាំ​​ដំណាំ។ ដូច​​នេះ​​ការ​​ដាំ​​ម្នាស់​តាម​​ចន្លោះ​​នឹង​​ទទួល​បាន​​ចំណូល​ជា​​បណ្តើរៗ​​មុន​ពេល​​ស្វាយ និង​​ក្រូច​​ផ្តល់​​ផល ចំណេញ​​ពេល​​វេលា​​ថែទាំ ស្រោច​ទឹក ដាក់​ជី ដក​ស្មៅ។ លើស​ពីនេះ​​ទៅ​ទៀត​​នៅ​​ពេល​​ស្វាយ និង​​ក្រូច​​ធំ ម្នាស់​​ក៏​​នៅ​តែ​​អាច​បន្ត​​ផ្តល់​ផល បើ​​ទោះ​​ជា​ដុះ​​ក្រោម​​ម្លប់​​ហើយ​​មាន​ពន្លឺ​​តិច​តួច​ក្តី តែ​​ទិន្នផល​មិន​​បាន​​ច្រើន​ទេ។ ម៉្យាង​​ទៀត​​ការ​ដាំ​​ម្នាស់ គឺ​​ជា​ការ​​បង្កើន​​មុខ​​ដំណាំ​​សម្រាប់​​ទីផ្សារ ​ដោយ​​នៅ​​តំបន់​​នេះ​​មិន​​ទាន់​​មាន​​អ្នក​​ដាំ​​ម្នាស់​​នៅ​​ឡើយ​ទេ។

នៅ​​ក្នុង​​ទំហំ​​ផ្ទៃ ២០០០ ម៉ែត្រ​ការ៉េ (ទទឹង ២០ម៉ែត្រ X ១០០ ម៉ែត្រ) ដែល​​មាន​​ដាំ​​ក្រូច​​ពោធិ៍សាត់​​ចំនួន ១០ដើម ស្វាយ​​ចំនួន ១៤ដើម និង​​ម្នាស់​​ប្រមាណ​ជា ​​១០០០​ដើម។ ក្នុង​នោះ​​ស្វាយ​​ដាំ​​ជា ២ជួរ​នៅ​​ព្រំ​​ដី​​សង​​ខាង​​ដែល​​មួយ​​ជួរ​​មាន​​ដើម​​ស្វាយ ៦ ទៅ ៧ដើម ហើយ​​ដាំ​​ក្រូច​​ពោធិ៍សាត់​​នៅ​​ចន្លោះ​កណ្តាល និង​​មាន​​ម្នាស់​​នៅ​​ចន្លោះ​​ស្វាយ និង​​ក្រូច​​ពោធិ៍សាត់​​ផង​ដែរ។ ការ​​ដាំ​​ស្វាយ​​ត្រូវ​​ជីក​​រណ្តៅ​​កន្លះ​​ម៉ែត្រ​​បួន​ជ្រុង និង​​ជម្រៅ ០,៥ម៉ែត្រ ហើយ​​ប្រមូល​​ស្លឹក​​ឈើ​​ជា​មួយ​​កាក​​សំណល់​​​ផ្សេងៗ​ទុក​​មួយ​​ឆ្នាំ​​មុន​​នឹង​​ដាក់​​ដាំ និង​​ដាំ​​នៅ​​ចន្លោះ ១៥ម៉ែត្រ បួន​​ជ្រុង។ ក្រូច​​ពោធិ៍សាត់​​ដាំ​​ក្នុង​​ចន្លោះ​ ៤ម៉ែត្រ​​បួន​ជ្រុង ដោយ​​មាន​​លើក​ភ្លឺ​​កម្ពស់ ២០សង់ទីម៉ែត្រ ប្រវែង ២ម៉ែត្រ​​ជុំ​វិញ ហើយ​​ជីក​​រណ្តៅ​​ដូច​ការ​​ដាំ​​ស្វាយ​​ដែរ ។ ការ​​ដាំ​​ប្រព្រឹត្ត​​ទៅ​​នៅ​​អំឡុង​​ខែ​ឧសភា ឬ​មិថុនា និង​​បន្ទាប់​​ពី​​មាន​​ភ្លៀង​​ធ្លាក់​​ម្តង ឬ​ពីរ​​ដង​បាន​​ចាប់​ផ្តើម​​ដាំ ហើយ​​ក្រោយ​​ពេល​​ដាំ ៣ ទៅ ៤​ខែ​​ធ្វើ​​ស្មៅ​ម្តង និង​បន្ថែម​​លាមក​គោ​​ក្រោយ​​ដាំ​​បាន​​មួយ​ឆ្នាំ។ ដោយ​ឡែក​​ម្នាស់​​ត្រូវ​​បាន​​ដាំ​​ក្នុង​​ចន្លោះ​​មួយ​​ម៉ែត្រ​​ពី​គ្នា​​ហើយ​​ដាំ​​ជា​​រាង​​មុំ​​ចង្ក្រាន ដោយ​​ជីក​​រណ្តៅ​ ២០សង់ទីម៉ែត្រ​​បួន​ជ្រុង ជម្រៅ ១០សង់ទីម៉ែត្រ បើ​​ជ្រៅ​​ពេក​​វា​អាច​​រលួយ។ ក្នុង​​មួយ​​ឆ្នាំ​​គាត់​​ដាំ​​តែម្តង​​ទេ​ ព្រោះ​ថា​​ម្នាស់​​បន្ទាប់​​ពី​ដាំ​​រហូត​​ដល់​​ប្រមូល​ផល​​មាន​​រយៈពេល ៩ ទៅ ១០ ខែ ហើយ​​បន្ទាប់​​ពី​​ប្រមូល​​ផល​​រួច​​ត្រូវ​​ចំណាយ​ពេល ១ ទៅ ២ខែ​​បន្ថែម​ដើម្បី​​ឱ្យ​​វា​​ចេញ​​ខ្នែង និង​​ត្រូវ​​រង​ចាំ​​ដល់​​ខ្នែង​​នោះ​​លាស់​​ស្លឹក​​ប្រមាណ​​ជា ១០សន្លឹក​​ទៀត​​ទើប​​កាត់​​ខ្នែង​​នោះ​​សម្រាប់​​ដាំ​​បន្ត។ កាក​​សំណល់​​ដើម​​ម្នាស់​​ដែល​​សេស​សល់​​ត្រូវ​​ប្រមូល​​សម្អាត​​ហើយ​​កប់​​ក្នុង​ដី​​នៅ​ផ្នែក​​ណា​មួយ​​នៃ​ផ្ទៃ​​ដី​ដាំ​​ដុះ​​សម្រាប់​​ផ្តល់​​ជា​ជី​​ជាតិ​វិញ។

2.3 ​រូបភាពនៃបច្ចេកទេស

2.4 វីដេអូនៃបច្ចេកទេស

ការពណ៌នាសង្ខេប:

មិនមាន

ឈ្មោះអ្នកថតវីឌីអូ:

មិនមាន

2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ

ប្រទេស:

ប្រទេសកម្ពុជា

តំបន់/រដ្ឋ/ខេត្ត:

ភូមិគោកស្រឡៅ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

2.6 កាលបរិច្ឆេទនៃការអនុវត្ត

បង្ហាញឆ្នាំនៃការចុះអនុវត្ត:

2007

ប្រសិនបើមិនច្បាស់ឆ្នាំ សូមបញ្ជាក់កាលបរិច្ឆេទដែលប្រហាក់ប្រហែល:
  • 10-50 ឆ្នាំ

2.7 ការណែនាំពីបច្ចេកទេស

សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
  • តាមរយៈការបង្កើតថ្មីរបស់អ្នកប្រើប្រាស់ដី
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):

ឆ្លងកាត់តាមការពិសោធន៍ច្រើនឆ្នាំដោយសាកល្បងជាមួយដំណាំផ្សេងរហូតដល់ការដាំដំណាំម្នាស់​ដែលត្រូវនឹងអ្វីដែលគាត់ចង់បានជាងគេ (ឧ. មានទាំងតម្រូវការទីផ្សារ ត្រូវពន្លឺថ្ងៃតិចក៏បាន និងមិនតម្រូវការថ្នាំគីមីច្រើនទេ​ ។ល។)។

3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM

3.1 គោលបំណងចម្បង (១​ ឬច្រើន)​ នៃបច្ចេកទេសនេះ

  • ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម
  • អភិរក្សប្រព័ន្ធអេកូឡូស៊ី
  • បង្កើតផលប្រយោជន៍សេដ្ឋកិច្ច

3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស

ចម្រុះ (ដំណាំ/ វាលស្មៅ/ ដើមឈើ)គិតទាំងកសិរុក្ខកម្ម

ចម្រុះ (ដំណាំ/ វាលស្មៅ/ ដើមឈើ)គិតទាំងកសិរុក្ខកម្ម

  • កសិរុក្ខកម្ម
ផលិតផល/សេវាកម្មចម្បង:

មានដំណាំស្វាយ ក្រូចពោធិ៍សាត់ និងម្នាស់

ប្រសិនបើដីមានការប្រែប្រួលបន្ទាប់ពីការអនុវត្តបច្ចេកទេស សូមបញ្ជាក់ពីការប្រើប្រាស់ដីមុនពេលអនុវត្តន៍បច្ចេកទេស:

ដំបូងឡើយជាប្រភេទដីព្រៃ តែក្រោយមកក្លាយជាដីស្រែ និងចុងក្រោយនេះបានក្លាយជាដីដាំដំណាំ។

3.3 ព័ត៌មានបន្ថែមអំពីអ្នកប្រើប្រាស់ដី

ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
  • ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព
មតិយោបល់:

អាចទទួលបានទឹកពីស្ទឹងដែលនៅក្បែរផ្ទះ ប៉ុន្តែនៅតែអាចទាញយកទឹកបានខ្លះ បើទោះជាស្ទឹងរីងនៅចុងខែមីនា។

ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
  • 1
សូមបញ្ជាក់:

ម្នាស់ជាដំណាំមួយប្រភេទត្រូវការពេលមួយឆ្នាំចាប់ពីពេលដាំរហូតដល់ប្រមូលផល ដោយបន្ទាប់ពីចេញផ្លែបាន ៣ខែទើបអាចប្រមូលផលបាន។

3.4 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង

  • កសិរុក្ខកម្ម
  • ធ្វើឱ្យប្រសើរឡើងគម្របដី/ ដំណាំគម្របដី

3.5 ការសាយភាយនៃបច្ចេកទេស

បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
  • ត្រូវបានផ្សព្វផ្សាយត្រឹមតំបន់មួយ
ប្រសិនបើបច្ចេកទេសត្រូវបានសាយភាយពាសពេញតំបន់ណាមួយ សូមកំណត់ទំហំផ្ទៃដីអនុវត្តន៍:
  • < 0.1 គម2 (10 ហិកតា)

3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស

វិធានការក្សេត្រសាស្ត្រ

វិធានការក្សេត្រសាស្ត្រ

  • A1: ដំណាំ/គម្របដី
  • A2: សារធាតុសរីរាង្គ/ជីជាតិដី

3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ

ការហូរច្រោះដីដោយសារទឹក

ការហូរច្រោះដីដោយសារទឹក

  • Wt: ការបាត់ដីស្រទាប់លើដោយការហូរច្រោះ
ការធ្លាក់ចុះសារធាតុគីមីក្នុងដី

ការធ្លាក់ចុះសារធាតុគីមីក្នុងដី

  • Cn: ការថយចុះជីជាតិ និងកាត់បន្ថយបរិមាណសារធាតុសរីរាង្គ (មិនកើតឡើងដោយការហូរច្រោះទេ)
ការបាត់បង់ទឹក

ការបាត់បង់ទឹក

  • Ha: ការថយចុះសំណើមដី

3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី

បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
  • ការការពារការធ្លាក់ចុះគុណភាពដី
  • ការកាត់បន្ថយការធ្លាក់ចុះគុណភាពដី

4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម

4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ

ឈ្មោះអ្នកនិពន្ធ:

បណ្ឌិត សូ ថន

កាលបរិច្ឆេទ:

26/11/2017

4.2 លក្ខណៈពិសេសនៃបច្ចេកទេស/ ពណ៌នាពីគំនូរបច្ចេកទេស

បច្ចេស​ទេស​នេះ​ត្រូវ​បាន​អនុវត្ត​លើ​ផ្ទៃ​ដី​ទំហំ ២០០០ ម៉ែត្រការ៉េ ដែល​មាន​ដាំ​ក្រូច​ពោធិ៍សាត់ ១០ដើម ស្វាយ ១៤ដើម និង​ម្នាស់​ប្រមាណ​ជា ១០០០ដើម។ ដាំ​ស្វាយ​ត្រូវ​បាន​ដាំ​ជា ២ជួរ​នៅ​សង​ខាង​ដី (ដែល​ក្នុង​មួយ​ជួរ​មាន ៦ ទៅ ៧ ដើម)។ ក្រូច​ពោធិ៍សាត់​ត្រូវ​បាន​ដាំ​នៅ​កណ្តាល​ដី ហើយ​ម្នាស់​ត្រូវ​បាន​ដាំ​នៅ​ចន្លោះ​ក្រូច និង​ស្វាយ។ ការ​ដាំ​ស្វាយ​ត្រូវ​ជីក​រណ្តៅ​កន្លះ​ម៉ែត្រ​បួន​ជ្រុង និង​ជម្រៅ ០,៥ម៉ែត្រ ហើយ​ប្រមូល​ស្លឹក​ឈើ​ជា​មួយ​កាក​សំណល់​ផ្សេងៗ​ទុក​មួយ​ឆ្នាំ​មុន​នឹង​ដាក់​ដាំ និង​ដាំ​នៅ​ចន្លោះ ​១៥ម៉ែត្រ បួន​ជ្រុង។ ក្រូច​ពោធិ៍សាត់​ដាំ​ក្នុង​ចន្លោះ ៤ម៉ែត្រ​បួន​ជ្រុង ដោយ​មាន​លើក​ភ្លឺ​កម្ពស់ ២០សង់ទីម៉ែត្រ ប្រវែង​ ២ម៉ែត្រ​ជុំ​វិញ ហើយ​ជីក​រណ្តៅ​ដូច​ការ​ដាំ​ស្វាយ​ដែរ។ ដោយ​ឡែក​ម្នាស់​ត្រូវ​បាន​ដាំ​ក្នុង​ចន្លោះ​មួយ​ម៉ែត្រ​ពី​គ្នា​ហើយ​ដាំ​ជា​រាង​មុំ​ចង្ក្រាន ដោយ​ជីក​រណ្តៅ ២០សង់ទីម៉ែត្រ​បួន​ជ្រុង ជម្រៅ ១០សង់ទីម៉ែត្រ បើ​ជ្រៅ​ពេក​វា​អាច​រលួយ។

4.3 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម

កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
  • ក្នុងតំបន់អនុវត្តបច្ចេកទេស
កំណត់ទំហំ និងឯកត្តាផ្ទៃដី:

២០ X ១០០ = ២០០០ ម៉ែត្រការ៉េ

ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):

រៀល

កំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (បើទាក់ទង)៖ 1 ដុល្លារ =:

4000,0

កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:

២០០០០​ រៀល

4.4 សកម្មភាពបង្កើត

សកម្មភាព ប្រភេទវិធានការ ពេលវេលា
1. ភ្ជួរដី៣ ដង​ និងហាល​ពី២-៣ថ្ងៃ ក្សេត្រសាស្ត្រ ខែ មេសា ទៅឧសភា ហើយបន្ទាប់ពីមានភ្លៀងធ្លាក់
2. រាស់បំបែកដីហាល ២-៣ថ្ងៃ ក្សេត្រសាស្ត្រ ខែ មេសា ទៅឧសភា
3. ជីករណ្តៅដាំ ក្សេត្រសាស្ត្រ ខែ មេសា ទៅឧសភា
4. ដាំស្វាយ ក្សេត្រសាស្ត្រ ខែ មេសា ទៅឧសភា
5. ដាំក្រូច ក្សេត្រសាស្ត្រ ខែ មេសា ទៅឧសភា
6. ដាំម្នាស់ ក្សេត្រសាស្ត្រ ខែ មេសា ទៅឧសភា

4.5 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម ភ្ជួរដី នាក់/ថ្ងៃ 7,5 20000,0 150000,0 100,0
កម្លាំងពលកម្ម ជីករណ្តៅ នាក់/ថ្ងៃ 3,0 20000,0 60000,0 100,0
សម្ភារៈ ប៉ែល ប៉ែល 1,0 8000,0 8000,0 100,0
សម្ភារៈ ចបកាប់ ចប 1,0 15000,0 15000,0 100,0
សម្ភារៈ ចបជីក ចប 2,0 13000,0 26000,0 100,0
សម្ភារៈដាំដុះ កូនស្វាយ ដើម 15,0 4000,0 60000,0 100,0
សម្ភារៈដាំដុះ កូនក្រូច ដើម 10,0 15000,0 150000,0 100,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស 469000,0

4.6 សកម្មភាពថែទាំ

សកម្មភាព ប្រភេទវិធានការ ពេលវេលា/ ភាពញឹកញាប់
1. ស្រោចទឹកស្វាយ និងក្រូចពោធិ៍សាត់ ក្សេត្រសាស្ត្រ មួយសប្តាហ៍ម្តង
2. ស្រោចទឹកម្នាស់ ក្សេត្រសាស្ត្រ មួយសប្តាហ៍ម្តង
3. ធ្វើស្មៅ និងជ្រោយដី ក្សេត្រសាស្ត្រ ២០ ថ្ងៃម្តង
4. ការដាក់លាមកសត្វ ក្សេត្រសាស្ត្រ មួយដងក្នុងមួយឆ្នាំ

4.7 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម ស្រោចទឹក នាក់/ថ្ងៃ 52,0 20000,0 1040000,0 100,0
កម្លាំងពលកម្ម ធ្វើស្មៅ និងជ្រោយដី នាក់/ថ្ងៃ 20,0 20000,0 400000,0 100,0
កម្លាំងពលកម្ម ការដាក់លាមកសត្វ នាក់/ថ្ងៃ 1,0 20000,0 20000,0 100,0
សម្ភារៈ ម៉ាស៊ីនបូមទឹក គ្រឿង 1,0 2000000,0 2000000,0 100,0
សម្ភារៈ ម៉ាស៊ីនកាត់ស្មៅ គ្រឿង 1,0 300000,0 300000,0 100,0
សម្ភារៈ គោយន្ត គ្រឿង 1,0 4700000,0 4700000,0 100,0
ជី និងសារធាតុពុល លាមកសត្វ គីឡូក្រាម 100,0 200,0 20000,0 100,0
សម្ភារៈសាងសង់ ប្រេងសម្រាប់បូមទឹក លីត្រ 30,0 3500,0 105000,0 100,0
សម្ភារៈសាងសង់ ប្រេងសម្រាប់កាត់ស្មៅ លីត្រ 260,0 3500,0 910000,0 100,0
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស 9495000,0

4.8 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ

ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:

ការភ្ជួររាស់ និងប្រេងសម្រាប់បូមទឹក

5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស

5.1 អាកាសធាតុ

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
  • < 250 មម
  • 251-500 មម
  • 501-750 មម
  • 751-1,000 មម
  • 1,001-1,500 មម
  • 1,501-2,000 មម
  • 2,001-3,000 មម
  • 3,001-4,000 មម
  • > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:

1429,30

លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ ២០១៥ មានចំនួន ១៤២៩.៣ មម និងឆ្នាំ ២០១៤ មានចំនួន ១៦៤៧.៣ មម។

បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:

ក្រសួងធនធានទឹក និងឧតុនិយម (២០១៥)

តំបន់កសិអាកាសធាតុ
  • មានភ្លៀងមធ្យម

មាន ២រដូវកាល គឺរដូវប្រាំង និងរដូវវស្សា

5.2 សណ្ឋានដី

ជម្រាលជាមធ្យម:
  • រាបស្មើ (0-2%)
  • ជម្រាលតិចតួច (3-5%)
  • មធ្យម (6-10%)
  • ជម្រាលខ្ពស់បន្តិច (11-15%)
  • ទីទួល (16-30%)
  • ទីទួលចោត (31-60%)
  • ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
  • ខ្ពង់រាប
  • កំពូលភ្នំ
  • ជម្រាលភ្នំ
  • ជម្រាលទួល
  • ជម្រាលជើងភ្នំ
  • បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
  • 0-100 ម​
  • 101-500 ម
  • 501-1,000 ម
  • 1,001-1,500 ម
  • 1,501-2,000 ម
  • 2,001-2,500 ម
  • 2,501-3,000 ម
  • 3,001-4,000 ម
  • > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
  • មិនពាក់ព័ន្ធទាំងអស់

5.3 ដី

ជម្រៅដីជាមធ្យម:
  • រាក់ខ្លាំង (0-20 សម)
  • រាក់ (21-50 សម)
  • មធ្យម (51-80 សម)
  • ជ្រៅ (81-120 សម)
  • ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
  • ម៉ត់/ ធ្ងន់ (ឥដ្ឋ)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
  • ម៉ត់/ ធ្ងន់ (ឥដ្ឋ)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
  • ខ្ពស់ (>3%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:

កម្រិត pH=៦ ដីស្រទាប់ខាងលើ និងក្រោមសុទ្ធជាប្រភេទដីកណ្តេង។

5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក

នីវ៉ូទឹកក្រោមដី:

5-50 ម

ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:

ល្អ

គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):

ទឹកសម្រាប់តែការធ្វើកសិកម្ម (ស្រោចស្រព)

តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?

ទេ

តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?

បាទ/ចា៎

ភាពទៀងទាត់:

ញឹកញាប់

មតិយោបល់ និងលក្ខណៈពិសេសផ្សេងៗទៀតលើគុណភាព និងបរិមាណទឹក​ :

ជន់ត្រឹម ១-២ថ្ងៃប៉ុណ្ណោះ ដោយសារជាតំបន់ខ្ពង់រាបឆាប់ហូរអស់ និងជាធម្មតាទឹកជន់ពី ៤-៥ដងក្នុងមួយឆ្នាំ។

5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស

នៅមួយកន្លែង ឬពនេចរ :
  • នៅមួយកន្លែង
ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
  • ពាណិជ្ជកម្ម/ ទីផ្សារ
ចំណូលក្រៅកសិកម្ម:
  • តិចជាង 10% នៃចំណូល
កម្រិតជីវភាព:
  • មធ្យម
ឯកជន ឬក្រុម:
  • ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
  • ប្រើកម្លាំងពលកម្ម
  • គ្រឿងយន្ត/ ម៉ាស៊ីន
យេនឌ័រ:
  • បុរស
អាយុរបស់អ្នកប្រើប្រាស់ដី:
  • មនុស្សចាស់

5.7 ទំហំផ្ទៃដីជាមធ្យមនៃដីផ្ទាល់ខ្លួន ឬជួលគេដែលបានអនុវត្ត​បច្ចេកទេស

  • < 0.5 ហិកតា
  • 0.5-1 ហិកតា
  • 1-2 ហិកតា
  • 2-5 ហិកតា
  • 5-15 ហិកតា
  • 15-50 ហិកតា
  • 50-100 ហិកតា
  • 100-500 ហិកតា
  • 500-1,000 ហិកតា
  • 1,000-10,000 ហិកតា
  • > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
  • ខ្នាតតូច
មតិយោបល់:

មានដីចំនួន ២ហិកតា ជាដីដាំដំណាំជុំវិញផ្ទះ និង ៥០ម៉ែត្រx៦០ម៉ែត្រ ជាដីដាំចេកជាដីក្មួយ

5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក

ភាពជាម្ចាស់ដី:
  • ឯកជន មានកម្មសិទ្ធ
កម្មសិទ្ធិប្រើប្រាស់ដី:
  • ឯកជន
  • ដីក្មួយ
កម្មសិទ្ធប្រើប្រាស់ទឹក:
  • អាស្រ័យផលសេរី (មិនមានការកំណត់)
មតិយោបល់:

ជាប្រភេទដីដែលមានប័ណ្ណកម្មសិទ្ធិជាលក្ខណៈបុគ្គលប៉ុន្តែវាមានលក្ខណៈមិនទូលំទូលាយ ឬត្រឹមត្រូវស្របច្បាប់នោះទេ។ ហេតុដូចនេះនៅក្នុងប្រទេសកម្ពុជាប័ណ្ណកម្មសិទ្ធប្រភេទនេះត្រូវបានគេឱ្យឈ្មោះថា "ប្លង់ទន់ ឬប័ណ្ណទន់" ។ អនុលោមតាមច្បាប់ភូមិបាលឆ្នាំ 2001 មានន័យថាវាជាប័ណ្ណកម្មសិទិ្ធដីធ្លីរបស់ប្រទេសកម្ពុជាដែលត្រូវបានទទួលស្គាល់នៅថ្នាក់រដ្ឋបាលមូលដ្ឋាន។ ប្លង់ទន់ ឬប័ណ្ណទន់ត្រូវបានផ្តល់ឱ្យដោយសង្កាត់ ឬការិយាល័យស្រុក ហើយមិនត្រូវបានចុះបញ្ជីនៅថ្នាក់ជាតិនោះទេ ប៉ុន្តែនៅតែត្រូវបានទទួលស្គាល់ថាជាកម្មសិទ្ធិដែរ។ ភាគច្រើននៃប្រតិបត្តិការអចលនទ្រព្យនៅតែកើតមានឡើងដោយប្រើប្រាស់ត្រឹមតែប័ណ្ណទន់ដើម្បីជៀសវាងការចំណាយថ្លៃលើសេវាផ្ទេរកម្មសិទ្ធ និងសេវាពន្ធលើអចលនទ្រព្យ។

5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ

សុខភាព:
  • មិនល្អ
  • មធ្យម
  • ល្អ
ការអប់រំ:
  • មិនល្អ
  • មធ្យម
  • ល្អ
ជំនួយបច្ចេកទេស:
  • មិនល្អ
  • មធ្យម
  • ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
  • មិនល្អ
  • មធ្យម
  • ល្អ
ទីផ្សារ:
  • មិនល្អ
  • មធ្យម
  • ល្អ
ថាមពល:
  • មិនល្អ
  • មធ្យម
  • ល្អ
ផ្លូវ និងការដឹកជញ្ជូន:
  • មិនល្អ
  • មធ្យម
  • ល្អ
ទឹកផឹក និងអនាម័យ:
  • មិនល្អ
  • មធ្យម
  • ល្អ
សេវាកម្មហិរញ្ញវត្ថុ:
  • មិនល្អ
  • មធ្យម
  • ល្អ

6. ផលប៉ះពាល់ និងការសន្និដ្ឋាន

6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម

ផលិតផល

ផលិតកម្មដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ពីមុនដាំច្រើនមុខជាងដែលបណ្តាលឱ្យថយផលិតកម្មដំណាំតិចតួច ប៉ុន្តែមានតម្រូវការទីផ្សារខ្ពស់ជាងមុន។

គុណភាពដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

មានរុយចោះ ៧-៨ឆ្នាំចុងក្រោយ

ហានិភ័យនៃភាពបរាជ័យរបស់​​ផលិតកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

មានដាំដំណាំរយៈពេលវែង និងដំណាំរយៈពេលខ្លី ដែលជួយកាត់បន្ថយហានិភ័យបានតិចតួច ហើយកសិករក៏មិនមានប្រើប្រាស់ជីថ្នាំគីមីដែរ។

ភាពសម្បូរបែបនៃផលិតផល

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

មានដំណាំ ៣ប្រភេទនៅលើដី

ការគ្រប់គ្រងដី

រារាំង
ភាពសាមញ្ញ
មតិ​យោបល់/ ការបញ្ជាក់:

វាមានដំណាំ ២ប្រភេទ គឺដំណាំរយៈពេលវែង និងដំណាំរយៈពេលខ្លី ហើយវាជួយកាត់បន្ថយស្មៅចង្រៃ និងទឹកសម្រាប់ស្រោចស្រពដែរ។

ចំណូល និងថ្លៃដើម

ការចំណាយលើធាតុចូលកសិកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ដាំម្នាស់ចំណាយច្រើនជាងដោយសារត្រូវចំណាយលើការប្រេងសម្រាប់ស្រោចស្រពព្រោះមានរយៈពេលយូរជាង។

ចំណូលក្នុងកសិដ្ឋាន

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ផលិតកម្មថយចុះបន្តិច ប៉ុន្តែកសិករទទួលបានតម្លៃប្រសើរជាងមុនដោយសារតម្រូវការទីផ្សារស្វាយ​ ក្រូចពោធិ៍សាត់ និងម្នាស់កើនឡើង។

បន្ទុកការងារ

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

បន្ទុកការងារត្រូវបានកាត់បន្ថយដោយសារមិនសូវមានស្មៅដុះ និងការស្រោចស្រពតិចជាងមុន។

ផលប៉ះពាល់ទៅលើវប្បធម៌សង្គម

ស្ថានភាពសុខភាព

អាក្រក់ជាងមុន
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

កសិករមិនបានប្រើថ្នាំគីមីក្នុងការអនុវត្តបច្ចេកទេសនេះទេ។

ចំណេះដឹង SLM / ការធ្លាក់ចុះគុណភាពដី

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

គាត់បានផ្លាស់ប្តូរពីការប្រើប្រាស់ជីគីមីមកប្រើជីធម្មជាតិវិញ។

ផលប៉ះពាល់ទៅលើអេកូឡូស៊ី

ដី

សំណើមដី

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

សំណើមដីត្រូវបានកើនឡើងដោយសារដីត្រូវបានគ្របដណ្តប់ដោយដំណាំ។

គម្របដី

កាត់បន្ថយ
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

ដំណាំរយៈពេលវែង និងប្រចាំឆ្នាំត្រូវបានដាំសម្រាប់ជាប្រចាំ។

ដីប្រេះ

កើនឡើង
កាត់បន្ថយ
មតិ​យោបល់/ ការបញ្ជាក់:

ដីប្រេះបែកក្រហែងត្រូវបានកាត់បន្ថយតាមរយៈការដាំឈើហូបផ្លែដែលអាចបង្កើនសំណើមដី។

ដីហាប់

កើនឡើង
កាត់បន្ថយ
មតិ​យោបល់/ ការបញ្ជាក់:

ឈើហូបផ្លែ ឬដំណាំរយៈពេលវែងត្រូវបានដាំដូចនេះឫសរបស់វាអាចជួយកាត់បន្ថយការហាប់ណែននៃដីជាងការដាំបន្លែទូទៅ។

វដ្តនៃសារធាតុចិញ្ចឹម/ការទទួល​​បាន

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

វដ្តនៃសារធាតុចិញ្ចឹមបានកើនឡើងដោយសារតែការប្រើប្រាស់កាកសំណល់ដំណាំ និងស្លឹកឈើ ឬស្លឹករុក្ខជាតិផ្សេងៗ។

សារធាតុសរីរាង្គដី/ការបូនក្រោមដី

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

សព្វថ្ងៃគាត់ប្រើជីធម្មជាតិជំនួសជីគីមីដែលធ្វើឱ្យសារធាតុសរីរាង្គក្នុងដីកើនឡើង។

ជីវចម្រុះ៖ ដំណាំ, សត្វ

ភាពសម្បូរបែបនៃរុក្ខជាតិ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ដំណាំរយៈពេលវែង និងដំណាំប្រចាំឆ្នាំត្រូវបានដាំជាប្រចាំ។

ប្រភេទរាតត្បាត

កើនឡើង
កាត់បន្ថយ

ប្រភេទសត្វមានប្រយោជន៍

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ប្រភេទសត្វដែលមានប្រយោជន៍ត្រូវបានកើនឡើងដោយសារតែការប្រើប្រាស់ជីធម្មជាតិ។

ការគ្រប់គ្រងកត្តាចង្រៃ/ ជំងឺ

ថយចុះ
កើនឡើង
ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ និងគ្រោះអាកាសធាតុ

ផលប៉ះពាល់នៃគ្រោះរាំងស្ងួត

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ឫសរបស់ឈើហូបផ្លែ និងម្នាស់បានចាក់ចូលក្នុងដី​ ហើយម្នាស់គឺជាដំណាំគម្របដី និងផ្តល់ជាម្លប់ ដែលជួយការពារដីកុំឱ្យស្ងួត (ដីមានសំណើម)។

អាកាសធាតុ

អាក្រក់ជាងមុន
ប្រសើរជាងមុន
មតិ​យោបល់/ ការបញ្ជាក់:

កាកសំណល់ដំណាំ និងដំណាំវាជួយរក្សាលំនឹងនៃរំហួតរំភាយចំហាយទឹក និងសីតុណ្ហភាព។

6.2 ផលប៉ះពាល់ក្រៅបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

បញ្ជាក់បន្ថែមការវាយតម្លៃផលប៉ះពាល់:

មិនមានផលប៉ះពាល់ខាងក្រៅនោះទេ

6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)

ការប្រែប្រួលអាកាសធាតុ

ការប្រែប្រួលអាកាសធាតុ
រដូវកាល ប្រភេទនៃការប្រែប្រួលអាកាសធាតុ/ព្រឹត្តិការណ៍ លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
សីតុណ្ហភាពប្រចាំឆ្នាំ កើនឡើង មិនស្គាល់
សីតុណ្ហភាពប្រចាំរដូវកាល សើម/រដូវភ្លៀង កើនឡើង ល្អ
សីតុណ្ហភាពប្រចាំរដូវកាល រដូវប្រាំង កើនឡើង ល្អ
បរិមាណទឹកភ្លៀងប្រចាំឆ្នាំ ថយចុះ មិនស្គាល់
បរិមាណទឹកភ្លៀងប្រចាំរដូវកាល សើម/រដូវភ្លៀង ថយចុះ ល្អ
ការប្រែប្រួលអាកាសធាតុផ្សេងៗ អាកាសធាតុអាចប្រែប្រួលខ្លាំង ដោយសារអស់ព្រៃឈើរយៈពេល ១០ឆ្នាំខាងមុខអាចលែងមានព្រៃដោយជំនួសដោយដំណាំឈើស្រុកដូចជាស្វាយជាដើម។

គ្រោះអាកាសធាតុ (មហន្តរាយ) ​

គ្រោះមហន្តរាយធម្មជាតិ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
ព្យុះរន្ទះតាមតំបន់ មិនស្គាល់
គ្រោះមហន្តរាយអាកាសធាតុ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
រលកកម្តៅ ល្អ
រលកត្រជាក់ ល្អ
ស្ថានភាពខ្យល់ខ្លាំង ល្អ
គ្រោះមហន្តរាយទឹក
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
ទឹកជំនន់ទូទៅ (ទន្លេ) មធ្យម
ទឹកជំនន់ដោយទឹកភ្លៀង មធ្យម
គ្រោះមហន្តរាយជីវៈសាស្ត្រ
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
ការរាតត្បាតនៃជំងឺ មធ្យម

ផលវិបាកដែលទាក់ទងនឹងបរិយាកាសផ្សេងៗទៀត

ផលវិបាកដែលទាក់ទងនឹងបរិយាកាសផ្សេងៗទៀត
លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
អូសបន្លាយពេលដាំដុះ មធ្យម
កាត់បន្ថយពេលដាំដុះ មធ្យម

6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍

តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

អវិជ្ជមានតិចតួច

រយៈពេលវែង:

វិជ្ជមានតិចតួច

តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

អវិជ្ជមានតិចតួច

រយៈពេលវែង:

វិជ្ជមានតិចតួច

6.5 ការទទួលយកបច្ចេកទេស

  • តែមួយករណី /ពិសោធន៍
ក្នុងចំណោមគ្រួសារទាំងអស់ដែលអនុវត្តបច្ចេកទេស តើមានប៉ុន្មាន​គ្រួសារ​ដែល​ចង់​ធ្វើ​ដោយ​ខ្លួន​ឯង ដោយមិន​ទទួល​បាន​សម្ភារៈ​លើក​​ទឹកចិត្ត/​ប្រាក់ឧបត្ថម្ភ?​:
  • 90-100%

6.6 ការបន្សុំា

តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវ​ដើម្បី​បន្ស៊ាំ​ទៅនឹង​ស្ថាន​ភាព​ប្រែប្រួល​ដែរ​ឬទេ?

ទេ

6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស

ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី
ទទួលបានចំណូលគ្រាន់បើ និងអាចមានដំណាំសម្រាប់​​ហូបក្នុងគ្រួសារ។
អាចទទួលបានផលិតផលហូបដោយសុវត្ថិភាពផ្គត់ផ្គង់ទាំងក្នុង​​គ្រួសារ និងតម្រូវការទីផ្សារ។
ទទួលបានអត្ថប្រយោជន៍ច្រើន ដោយកាត់បន្ថយកម្លាំងពលកម្ម ព្រោះថានៅពេលស្រោចទឹកម្នាស់បានផលប្រយោជន៍ដល់ស្វាយ និងក្រូចពោធិ៍សាត់។
កាកសំណល់ពីដំណាំអាចជួយដល់ដីបន្ថែមតាមរយៈការជីកកប់ក្នុងដី។
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស​ ទស្សនៈរបស់បុគ្គលសំខាន់ៗ
ទទួលបានផលិតផលច្រើនមុខអាចកាត់បន្ថយហានិភ័យនៃផលិតកម្ម
មានទីផ្សារល្អដោយម្នាស់មានរសជាតិផ្អែម ស្រួលលក់ និង​មិនមាន​គូរប្រជែង
ជួយដល់ដីដោយប្រើតែលាមកគោក្របី និងស្លឹកឈើ (ជីធម្មជាតិ)
ដើមម្នាស់នៅពេលក្រោយប្រមូលផលអាចកប់ក្នុងដីធ្វើជាជីបន្ថែម​​សម្រាប់ដី
មិនមានផលប៉ះពាល់ដល់សុខភាពដោយមិនប្រើជីគីមី និង​ថ្នាំពុលកសិកម្ម

6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ

ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
មានរុយលឿងអុច មិនទាន់មានវិធីសាស្ត្រដោះស្រាយនៅឡើយទេ
ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកចងក្រងឬបុគ្គលសំខាន់ៗ តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
នៅតែត្រូវការកម្លាំងពលកម្មច្រើនសម្រាប់ដកស្មៅ ធ្វើតាមលទ្ធភាព

7. ឯកសារយោង និងវេបសាយ

7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន

  • តាមការចុះទីវាល​ ការស្រាវជ្រាវនៅទីវាល

១ កន្លែង

  • ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី

១ នាក់

  • ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស

៤ នាក់

7.2 ឯកសារយោងដែលបានចេញផ្សាយ

ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:

MoE, Adaptation Fund and UNEP (2016) Agroforestry System: “Enhancing Climate Change Resilience of Rural Communities Living in Protected Areas in Cambodia”. Ministry of Environment.

មានប្រភពមកពីណា? ថ្លៃដើមប៉ុន្មាន?

Ministry of Environment

ចំណងជើង អ្នកនិពន្ធ ឆ្នាំ ISBN:

MPWT and NCSD/MOE (2016) Adaptation Technologies Toolkit for Agriculture, Forestry and Fisheries in Cambodia, Phnom Penh, Cambodia.

7.3 ចូលទៅទាញយកឯកសារដែលពាក់ព័ន្ធតាមបណ្តាញអ៊ិនធឺណែត

ចំណងជើង/ ពណ៌នា:

Ung T. Orange. Agritime-KH.

វេបសាយ:

Retrieved on June 21 2017 from http://agritimekh.blogspot.com/2016/07/blog-post_19.html

ចំណងជើង/ ពណ៌នា:

Agritoday. (2016). វិធីសាស្ត្រនៃការដាំម្នាស់

វេបសាយ:

Retrieved November 01 2017 from http://agritoday.com/techniques/article/2103.html

ចំណងជើង/ ពណ៌នា:

Tropical Permaculture. (2017). Pineapple growing

វេបសាយ:

Retrieved November 01 2017 from http://www.tropicalpermaculture.com/pineapple-growing.html

ម៉ូឌុល