ទម្រង់នេះគឺហួសសម័យ ជាទម្រង់ដែលអសកម្ម។ ទៅកាន់ទម្រង់បច្ចុប្បន្ន
បច្ចេកទេស
អសកម្ម

ការការពារផ្លែម្រះដោយប្រើក្រដាសកាសែតចាស់ៗមករុំស្រោបផ្លែ [ប្រទេសកម្ពុជា]

ការដាំម្រះ

technologies_2101 - ប្រទេសកម្ពុជា

ពិនិត្យមើលគ្រប់ផ្នែក

ពង្រីកមើលទាំងអស់ បង្រួមទាំងអស់
ភាពពេញលេញ៖ 92%

1. ព័ត៌មានទូទៅ

1.2 ព័ត៌មានលម្អិតពីបុគ្គលសំខាន់ៗ និងស្ថាប័នដែលចូលរួមក្នុងការវាយតម្លៃ និងចងក្រងឯកសារនៃបច្ចេកទេស

បុគ្គលសំខាន់ម្នាក់ (ច្រើននាក់)

ភ្នាក់ងារផ្សព្វផ្សាយ ឃុំសោប:

សុភ័ក្រ សុង

(+855) 97 942 33 88

មិនមានអ៊ីម៉ែល

សាលាឃុំសោប

ភូមិសោបលើ ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

ប្រទេសកម្ពុជា

អនុប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវកសិកម្ម និងបរិស្ថាននៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម:

សុភា ទឹម

(+855) 12 291 592

stim3993@gmail.com / sopheatim2012@yahoo.com

មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវកសិកម្ម និងបរិស្ថាននៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម

ភូមិខ្វា សង្កាត់ដង្កោ ខ័ណ្ដដង្កោ រាជធានីភ្នំពេញ

ប្រទេសកម្ពុជា

ប្រធានការិយាល័យកសិកម្មស្រុកសំបូរ:
អ្នកប្រើប្រាស់ដី:

ចាន់ណាក់ ហ៊ួន

(+855) 90 80 824

មិនមានអ៊ីម៉ែល

កសិករ

ភូមិព្រែករកា ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

ប្រទេសកម្ពុជា

មន្ត្រីការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកចិត្របុរី:

សារ៉ាវុធ លី

(+855) 89 796 786

saravuthly123@gmail.com

ការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកចិត្របុរី

ភូមិខ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ

ប្រទេសកម្ពុជា

ឈ្មោះគម្រោងដែលបានចងក្រងឯកសារ/ វាយតម្លៃលើបច្ចេកទេស (បើទាក់ទង)
Scaling-up SLM practices by smallholder farmers (IFAD)
ឈ្មោះអង្គភាពមួយ (ច្រើន) ដែលបានចងក្រងឯកសារ/ វាយតម្លៃបច្ចេកទេស (បើទាក់ទង)
Royal University of Agriculture (RUA) - ប្រទេសកម្ពុជា

1.3 លក្ខខណ្ឌទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈ វ៉ូខេត

តើពេលណាដែលទិន្នន័យបានចងក្រង (នៅទីវាល)?

10/04/2017

អ្នកចងក្រង និង(បុគ្គលសំខាន់ៗ)យល់ព្រមទទួលយកនូវលក្ខខណ្ឌនានាទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យដែលបានចងក្រងតាមរយៈវ៉ូខេត:

បាទ/ចា៎

1.4 សេចក្តីប្រកាសស្តីពីចីរភាពនៃការពណ៌នាពីបច្ចេកទេស

តើបច្ចេកទេសដែលបានពណ៌នានេះមានបញ្ហាដែលផ្តោតលើការធ្លាក់ចុះគុណភាពដី, បើដូច្នេះវាមិនអាចត្រូវបានប្រកាសថាជាបច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយចីរភាពទេ?

ទេ

2. ការពណ៌នាពីបច្ចេកទេស SLM

2.1 ការពណ៌នាដោយសង្ខេបពីបច្ចេកទេស

និយមន័យបច្ចេកទេស:

ការ​ប្រើ​ក្រដាស​កាសែត​ចាស់ៗ​​រុំ​ស្រោប​ផ្លែ​ម្រះ គឺ​ក្នុង​គោល​បំណង​ការពារ​ផ្លែ​តាម​បែប​រូបសាស្ត្រ​ទប់ទល់​នឹង សត្វ​ល្អិត កំដៅ​ថ្ងៃ​ និង​ជៀសវាង​ការ​ប៉ះ​ផ្ទាល់​នឹង​ថ្នាំ​ពុល​នៅ​ពេល​មាន​តម្រូវ​ការ​បាញ់​ថ្នាំ។ ការ​ដាំ​នេះ​កសិករ​បាន​ប្រើ ជី​លាមក​គោក្របី ជី​ក្បាល​ត្រី ​ដោយ​រួម​ផ្សំ​នឹង​ជី​អ៊ុយរ៉េ (46-0-0) ដើម្បី​បង្កើន​គុណភាព​ដី។

2.2 ការពណ៌នាលម្អិតពីបច្ចេកទេស

ការពណ៌នា:

ដំណាំ​ម្រះ​ជា​ដំណាំ​ឡើង​ទ្រើង​ដែល​គេ​អាច​ដាំ​បាន​ពេញ​មួយ​ឆ្នាំ ប៉ុន្តែ​មិន​ត្រូវ​ដាំ​នៅ​តំបន់​ដែល​មាន​ខ្យល់​បក់​ខ្លាំង​ឡើយ ព្រោះ​វា​ធ្វើ​ឲ្យ​មាន​ការ​លូតលាស់​យឺត។ ដំណាំ​នេះ​ត្រូវ​ការ​ដី​ដែល​មាន​ជីជាតិ​ខ្ពស់​ជាង​ដំណាំ​ផ្សេងៗ​ទៀត​ក្នុង​គ្រួសារ​តែ​មួយ (Cucurbitaceae) ហើយ​ដី​ដែល​អំណោយ​ផល​សម្រាប់​ដំណាំ​នេះ គឺ​ជា​ដី​ដែល​ជ្រាប​ទឹក​បាន​ល្អ ឬ​ដី​ល្បាប់​ល្បាយ​ខ្សាច់​ដែល​មាន pH ចន្លោះ ៦ ទៅ ៦,៨។ ជា​ពិសេស​ដី​ដែល​ល្អ​បំផុត​នោះ គឺ​ដី​តាម​មាត់​ទន្លេ ស្ទឹង បឹងបួរ​ដែល​សម្បូរ​សារ​ធាតុ​មមោក។ ដំណាំ​ម្រះ​ជា​ដំណាំ​មួយ​ប្រភេទ​ដែល​តែងតែ​ទទួល​រង​ការ​បំផ្លាញ​ពី​សត្វល្អិត និង​ជំងឺ​ផ្សេងៗ។ ចំពោះ​ដំណាំ​ម្រះ​បញ្ហា​សំខាន់ គឺ​ការ​ខូចខាត​ផ្លែ​ដោយ​សត្វ​ទិច ដូច​នេះ​គេ​បាន​ប្រើ​ប្រាស់​ប្លាស្ទិច ក្រដាស ឬ​សម្ភារៈ​ផ្សេងៗ​ក្នុង​ការ​រុំផ្លែ​ដើម្បី​ការពារ​ម្រះ​ពី​សត្វល្អិត​បំផ្លាញ។ ជាង​នេះ​ទៅ​ទៀត​ដំណាំ​នេះ​ត្រូវ​ការ​ទ្រើង ដែល​ភាគ​ច្រើន​គេ​ប្រើ​ប្រាស់​សំណាញ់ ដែល​សម្ភារៈ​ទាំង​នេះ​ត្រូវ​ចំណាយ​ច្រើន (Agritoday, 2016)។

ក្នុង​ករណី​សិក្សា​នេះ កសិករ​បាន​ដាំ​ម្រះ​ដោយ​ប្រើ​មែក​ឫស្សី ឬ​ចុង​ឫស្សី​សម្រាប់​ជា​ទ្រើង​ឱ្យ​ដំណាំ​វា​ឡើង។ គាត់​បាន​រុំផ្លែ​ដោយ​ប្រើ​ក្រដាស​កាសែត​ចាស់ៗ ដោយ​វា​មិន​ចំណាយ​ថវិកា​ក្នុង​ការ​ទិញ​ច្រើន​ដូច​ការ​ដាំ​ដោយ​ប្រើ​សំណាញ់ ឬ​ក្រដាស​សឺមី (ក្រដាស​ពណ៌​គគីរ​សម្រាប់​ដាក់​ឯកសារ​ទំហំ​តូច​ល្មម) ដែល​មាន​តម្លៃ​ថ្លៃ​ជាង​នោះ​ទេ។ មែក​ឫស្សី​ដែល​គាត់​ប្រមូល​បាន​អាច​ប្រើ​បាន​រយៈពេល​ពីរ​ឆ្នាំ ហើយ​ក្នុង​មួយ​ឆ្នាំ​គាត់​ប្រើ​បាន​បី​ទៅ​បួន​ដង។ ចំណែក​ឯ​ក្រដាស់​កាសែត​ដែល​ទិញ​មក​ប្រើប្រាស់​វិញ គឺ​គាត់​អាច​ប្រើ​បាន​ពីរ​ទៅ​បី​ដង​ដែល​មិន​ត្រឹម​តែ​កាត់​បន្ថយ​ចំណាយ​នោះ​ទេ​តែ​ក៏​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ដែរ។ ការ​រុំផ្លែ​ជា​មួយ​ក្រដាស​កាសែត គឺ​មាន​លក្ខណៈ​ល្អ​ជាង​ការ​ប្រើ​ថង់​ប្លាស្ទិច​មក​រុំ ឬ​ក្រដាស​សៀវភៅ​ធម្មតា​ដោយសារ​ថង់​ប្លាស្ទិច​ងាយ​នឹង​ក្តៅ​ហប់ ហើយ​ក្រដាស​សៀវភៅ​ងាយ​នឹង​ខូច​ខាត​នៅ​ពេល​មាន​ភ្លៀង ឬ​ត្រូវ​ទឹក ។ គោល​បំណង​សំខាន់​ក្នុង​ការ​រុំ​ស្រោប​ផ្លែ​ម្រះ​ដោយ​ក្រដាស​កាសែត​នេះ គឺ​ដើម្បី​ការពារ​ផ្លែ​ពី​សត្វល្អិត​ជា​ពិសេស​សត្វ​ស្រាំង​ទិច ​ការពារ​កំដៅ​ថ្ងៃ ធ្វើ​ឱ្យ​ផ្លែ​មាន​ពណ៌​ស​ស្អាត និង​ការពារ​ពេល​បាញ់​ថ្នាំ​កំចាត់​សត្វល្អិត​កុំ​ឱ្យ​ថ្នាំ​ប៉ះ​ផ្ទាល់​ទៅ​នឹង​ផ្លែ។ ការ​បាញ់​ថ្នាំ​កំចាត់​សត្វ​ល្អិត​ធ្វើ​ឡើង​ជា​មធ្យម គឺ​​ពី​ ៧ ទៅ ១០ ថ្ងៃ​ទើប​បាញ់​ម្តង​ដើម្បី​ការពារ​សត្វ​ល្អិត។ កសិករ​អាច​ប្រមូល​ផល​ក្នុង​រយៈពេល​ប្រមាណ​ជា ១៥ថ្ងៃ ក្រោយ​បន្ទាប់​ពី​ខ្ទាស់។

ដោយ​តំបន់​នេះ​ជា​តំបន់​លិច​ទឹក​ពី​ទន្លេ​មេគង្គ ដូច្នេះ​គេ​មិន​ទាន់​អាច​ដាំ​ដុះបាន​ក្នុង​រដូវ​វស្សា គឺ​នៅ​ក្នុង​អំឡុង​ខែ​សីហា ឬ​ខែ​តុលា​បាន​ទេ។ បន្ទាប់​ពី​ទឹក​ស្រក​ ទើប​រៀប​ចំ​ភ្ជួរ​ដី​ហាល​ចោល​រយៈពេល ១៥ថ្ងៃ ហើយ​ភ្ជួរ​ដី​ម្តង​ទៀត​រួច​រាស់​ឱ្យ​ម៉ដ្ឋ​ហើយ​ហាល​ចោល​រយៈពេល​បី​ថ្ងៃ​ទៀត។ ការ​ភ្ជួរ​ដី គឺ​មិន​មាន​ដាក់​ជី​អ្វី​ទាំងអស់ រី​ឯ​ការ​ដាំ គឺ​យក​ចប​មក​ឆូត​ចំ​កណ្ដាល​ចង្អួរ​តាម​ខ្សែ​បន្ទាត់​ដែល​មាន​គម្លាត ១,២ ម៉ែត្រ ពី​បន្ទាត់​មួយ​ទៅ​បន្ទាត់​មួយ រួច​ហើយ​ដាក់​គ្រាប់​ដាំ​តាម​បន្ទាត់​នោះ ដោយ​ទុក​ចន្លោះ​ពី​គុម្ព​មួយ​ទៅ​គុម្ព​មួយ​ទៀត​ប្រវែង ៤០សង់ទីម៉ែត្រ រួច​ហើយ​យក​ជី​លាមក​គោ ឬ​ក្របី (ជី​កំប៉ុស្តិ៍) រោយ​ពី​លើ​រួច​ធ្វើ​ការ​ស្រោច​ទឹក។ គ្រាប់​មុន​យក​ទៅ​ដាំ​ត្រូវ​យក​ទៅ​ត្រាំ​ទឹក​រយៈពេល ២ ម៉ោង រួច​រុំ​គ្រាប់​ពូជ​នឹង​ក្រណាត់ ហើយ​ផ្សើម​ទឹក​ជា​ប្រចាំ​ផ្អាប់​ទុក​រយៈពេល ៤ ទៅ ៥ថ្ងៃ​រហូត​ដល់​ចេញ​ពន្លក​ទើប​យក​ទៅ​ដាំ។ បន្ទាប់​ពី​ម្រះ​អាយុ​បាន ១៥ថ្ងៃ មក​ចាប់​ផ្ដើម​ដាក់​ទ្រើង​ម្រះ​ដោយ​ប្រើ​មែក​ឫស្សី​ដែល​មាន​ប្រវែង​ប្រមាណ​ជា ១,៧ម៉ែត្រ ដោត​ប្រមាណ​ជា ១០ សម ពី​គុម្ព​ម្រះ​នីមួយៗ។ ក្រោយ​ពេល​ដោត​ទ្រើង​រយៈពេល ១៥ថ្ងៃ គេ​ជ្រុំ​ដី​ម្ដង​ទៀត ហើយ​ស្រោច​ជី​ក្បាល​ត្រី​ដោយ​លាយ​ជា​មួយ​ជី​អ៊ុយរ៉េ​បន្តិច។ ការ​ដាក់​ជី​នេះ គឺ​ដាក់​ចម្ងាយ​ពី​គល់​ប្រហែល ៣០ ទៅ ៤០ សង់ទីម៉ែត្រ ឬ​អាច​ដាក់​ចន្លោះ​គុម្ព​ដំណាំ ហើយ​ក៏​អាច​ដាក់​ជី​លាមក​គោ​រួម​ជា​មួយ​ជីអ៊ុយរ៉េ​ផងដែរ។ ចំណែក​ការ​ស្រោច​ទឹក គឺ​ប្រព្រឹត្ត​ទៅ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ គឺ​ពេល​ព្រឹក និង​ពេល​ល្ងាច។ ការ​ស្រោច​ស្រព​នេះ គឺ​ប្រើ​ម៉ាស៊ីន​បូម​ទឹក​ពី​បឹង​ដែល​នៅ​ជិត។ ពិត​មែន​តែ​មាន​ការ​ប្រើ​ថ្នាំ​កំចាត់​សត្វល្អិត​ជា​ប្រចាំ តែ​ប្រសិន​ជា​មិន​ប្រើ​ក្រដាស​កាសែត​រុំ​ការពារ​ផ្លែ​ទេ គឺ​ផ្លែ​នៅ​តែ​ទទួល​រង​សត្វទិច ធ្វើ​ឱ្យ​ក្តិប​ជ្រុះ ក្រិន ឬ​ទម្រង់​ផ្លែ​មិន​ប្រក្រតី ម៉្យាង​ទៀត​ផ្លែ​មាន​ពណ៌​មិន​ស្អាត ហើយ​អាច​មាន​ហានីភ័យ​ដល់​សុខភាព​ដោយ​ផ្លែ​មាន​ការ​ប៉ះពាល់​នឹង​ថ្នាំ​ពុល​ដោយ​ផ្ទាល់។ តាម​កសិករ​ផ្ទាល់​គាត់​សង្កេត​ឃើញ​ថា​ការ​រួម​ផ្សំ​វិធាន​រូបសាស្រ្ត​នេះ​ មាន​ភាព​ងាយ​ស្រួល ហើយ​ចាប់​តាំង​ពី​ពេល​ប្រើ​បច្ចេកទេស​នេះ​មក ប្រាក់​ចំណូល​មាន​ភាព​កាន់​តែ​ប្រសើរ​ព្រោះ​ផលិត​ផល​មាន​គុណភាព​ល្អ ហើយ​ទិន្ន​ផល​ក៏​បាន​ខ្ពស់។

2.3 ​រូបភាពនៃបច្ចេកទេស

កំណត់សម្គាល់ទូទៅនៃរូបថត/រូភាព:

ការ​ចុះ​ប្រមូល​ទិន្នន័យ​ធ្វើ​ឡើង​នៅ​ដំណាក់​កាល​ដែល​ម្រះ​កំពុង​ប្រមូល​ផល។

2.4 វីដេអូនៃបច្ចេកទេស

ការពណ៌នាសង្ខេប:

មិនមាន

ឈ្មោះអ្នកថតវីឌីអូ:

មិនមាន

2.5 ប្រទេស/តំបន់/ទីតាំងកន្លែង ដែលបច្ចេកទេសត្រូវបានអនុវត្ត និងបានគ្រប់ដណ្តប់ដោយការវាយតម្លៃនេះ

ប្រទេស:

ប្រទេសកម្ពុជា

តំបន់/រដ្ឋ/ខេត្ត:

ភូមិព្រែករកា ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

បញ្ជាក់បន្ថែមពីលក្ខណៈនៃទីតាំង:

ជាតំបន់ដីទំនាបលិចទឹកនៅខែ សីហា ដល់ខែកញ្ញា ដែលមិនអាចដាំដុះបាន

2.6 កាលបរិច្ឆេទនៃការអនុវត្ត

ប្រសិនបើមិនច្បាស់ឆ្នាំ សូមបញ្ជាក់កាលបរិច្ឆេទដែលប្រហាក់ប្រហែល:
  • 10-50 ឆ្នាំ

2.7 ការណែនាំពីបច្ចេកទេស

សូមបញ្ជាក់តើបច្ចេកទេសត្រូវបានណែនាំឱ្យអនុវត្តដោយរបៀបណា:
  • ជាផ្នែកនៃប្រព័ន្ធប្រពៃណី (> 50 ឆ្នាំ)
មតិយោបល់ (ប្រភេទនៃគម្រោង ។ល។):

ធ្វើ​​តាម​​ទម្លាប់​​ពី​​ម្តាយ​​ដែល​ឃើញ​គាត់​ប្រើ​​មែក​ឈើ​ធ្វើ​ជា​ទ្រើង ដោយ​សារ​មែក​ឫស្សី​​ងាយ​ស្រួល​រក​ ដូចនេះ​ក៏​ប្តូរ​មក​ប្រើ​មែក​ឫស្សី​ដោយ​វា​មិន​ខុស​ប្លែក​ពី​មែក​ឈើ​ដ៏​ទៃ។

3. ចំណាត់ថ្នាក់នៃបច្ចេកទេស SLM

3.1 គោលបំណងចម្បង (១​ ឬច្រើន)​ នៃបច្ចេកទេសនេះ

  • ធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម

3.2 ប្រភេទដីប្រើប្រាស់មួយប្រភេទ (ច្រើនប្រភេទ) ដែលបានអនុវត្តបច្ចេកទេស

ដីដាំដំណាំ

ដីដាំដំណាំ

  • ដំណាំប្រចាំឆ្នាំ
ដំណាំចម្បង (ដំណាំកសិ-ឧស្សាហកម្ម និងដំណាំស្បៀង) :

ម្រះអាចប្រមូលផលបានរយៈពេល ១ ខែកន្លះ។

មតិយោបល់:

គាត់​អាច​ដាំ​ដំណាំ​បាន​ចាប់​ពី​ចុង ខែ​វិច្ឆិកា រហូត​ដល់ ខែ​កក្កដា ព្រោះ​ទឹក​នឹង​ចាប់​ផ្តើម​លិច​ចម្ការ​ចាប់​ពី​ខែ​សីហា ដល់ ខែ​តុលា​ធ្វើ​ឱ្យ​ការ​ដាំដុះ​មិន​អាច​ប្រព្រឹត្តិ​ទៅ​បាន។

ប្រសិនបើដីមានការប្រែប្រួលបន្ទាប់ពីការអនុវត្តបច្ចេកទេស សូមបញ្ជាក់ពីការប្រើប្រាស់ដីមុនពេលអនុវត្តន៍បច្ចេកទេស:

ពី​មុន​ជា​ដី​ដាំ​ពោត ត្រសក់ និងល្ង

3.3 ព័ត៌មានបន្ថែមអំពីអ្នកប្រើប្រាស់ដី

ការផ្គត់ផ្គង់ទឹកនៅកន្លែងអនុវត្តបច្ចេកទេស:
  • ទឹកភ្លៀង និងប្រព័ន្ធស្រោចស្រព
មតិយោបល់:

ទឹក​បឹង​ដែល​នៅ​ចំងាយ​ប្រហែល ៥០០ ម៉ែត្រ (បឹង​ធ្លាប់​រីង​ទឹក​នៅ​ឆ្នាំ​មុនៗ​ព្រោះ​ក្តៅ​ខ្លាំង)។

ចំនួនសារដែលដាំដំណាំក្នុងមួយឆ្នាំ:
  • 2
សូមបញ្ជាក់:

ដាំ​នៅ​ដើម​ខែ​ធ្នូលើកទី១ និង​ចុង​ខែ​កុម្ភៈ​លើក​ទី២

3.4 ក្រុម SLM ដែលបច្ចេកទេសស្ថិតនៅក្នុង

  • ការគ្រប់គ្រងជីជាតិដីតាមបែបចម្រុះ
  • បញ្ចូលការគ្រប់គ្រងសត្វល្អិត និងជំងឺតាមបែបចម្រុះ (រួមទាំង កសិកម្មសរីរាង្គ)

3.5 ការសាយភាយនៃបច្ចេកទេស

បញ្ជាក់ពីការសាយភាយនៃបច្ចេកទេស:
  • ត្រូវបានផ្សព្វផ្សាយត្រឹមតំបន់មួយ
ប្រសិនបើបច្ចេកទេសត្រូវបានសាយភាយពាសពេញតំបន់ណាមួយ សូមកំណត់ទំហំផ្ទៃដីអនុវត្តន៍:
  • < 0.1 គម2 (10 ហិកតា)
មតិយោបល់:

គាត់​ដាំ​ម្រះ​ទំហំ​ដី ២១០០ ម៉ែត្រការ៉េ ជួល​គេ​ដោយ​ដាំ​ម្រះ ១ សារ​គេ​យក​តម្លៃ ១០០០០០ រៀល។

3.6 វិធានការ SLM ដែលបញ្ចូលនូវបច្ចេកទេស

វិធានការក្សេត្រសាស្ត្រ

វិធានការក្សេត្រសាស្ត្រ

  • A1: ដំណាំ/គម្របដី
  • A2: សារធាតុសរីរាង្គ/ជីជាតិដី
វិធានការផ្សេងៗ

វិធានការផ្សេងៗ

មតិយោបល់:

ប្រើក្រដាសកាសែតរុំផ្លែម្រះ

3.7 កំណត់ប្រភេទនៃការធ្លាក់ចុះគុណភាពដីសំខាន់ៗដែលបច្ចេកទេសនេះបានដោះស្រាយ

ការធ្លាក់ចុះសារធាតុគីមីក្នុងដី

ការធ្លាក់ចុះសារធាតុគីមីក្នុងដី

  • Cn: ការថយចុះជីជាតិ និងកាត់បន្ថយបរិមាណសារធាតុសរីរាង្គ (មិនកើតឡើងដោយការហូរច្រោះទេ)
ការធ្លាក់ចុះជីវសាស្ត្រនៃដី

ការធ្លាក់ចុះជីវសាស្ត្រនៃដី

  • Bc: ការថយចុះនូវគម្របរុក្ខជាតិ
  • Bl: ការបាត់បង់មីក្រូ និងម៉ាក្រូសរីរាង្គរបស់ដី

3.8 ការពារ កាត់បន្ថយ ឬស្តារឡើងវិញនៃការធ្លាក់ចុះគុណភាពដី

បញ្ជាក់ពីគោលដៅរបស់បច្ចេកទេស ដែលផ្តោតទៅការធ្លាក់ចុះគុណភាពដី:
  • ការការពារការធ្លាក់ចុះគុណភាពដី
មតិយោបល់:

មុនពេលកសិករជួលដីនោះវាត្រូវបានគ្របដណ្តប់ដោយពពួកបន្លាយួន ដែលត្រូវបានគេស្គាល់ថាជាដំណាំជួយបង្កើនអាសូត។ នៅពេលដែលកសិករបានជួលដីហើយគាត់បានដុតពពួកបន្លាយួនទាំងនោះហើយទទួលបានដីដែលមានជីជាតិល្អ (មិនត្រូវការប្រើជីច្រើនទេ) ។

4. បច្ចេកទេសជាក់លាក់ សកម្មភាពអនុវត្ត ធាតុចូល និងថ្លៃដើម

4.1 គំនូសបច្ចេកទេសនៃបច្ចេកទេសនេះ

ឈ្មោះអ្នកនិពន្ធ:

បណ្ឌិត សូ ថន និងលោក​ ឃួន សុផល

កាលបរិច្ឆេទ:

10/04/2017

4.2 លក្ខណៈពិសេសនៃបច្ចេកទេស/ ពណ៌នាពីគំនូរបច្ចេកទេស

ទំហំ​ចំការ​ម្រះ​មាន​ផ្ទៃ ២១០០ ម៉ែត្រ (ទទឹង ៣០ ម៉ែត្រ x បណ្តោយ ៧០ ម៉ែត្រ) ចំនួន​រង​ប្រហែល ២៥ រង ប្រវែង​រង​មាន​ចំងាយ ៧០ ម៉ែត្រ ប្រវែង​ពី​គល់​ម្រះ​មួយ​ទៅ​គល់​ម្រះ​មួយ​ទៀត​មាន​ប្រវែង ៤០ សង់ទីម៉ែត្រ ប្រវែង​ពី​រង​ម្រះ​មួយ​ទៅ​រង​ម្រះ​មួយ​ទៀត​មាន​ប្រវែង ១,២ ម៉ែត្រ ទ្រើង​មាន​កម្ពស់​ប្រហែល ១.៧០ ម៉ែត្រ។ បន្ទាប់​​មក​​ផ្លែ​​ត្រូវ​​បាន​​រុំ​​ជា​​មួយ​​ក្រដាស​​កាសែត​​ដើម្បី​​ការពារ​​ពី​​កំដៅ​​ថ្ងៃ សត្វ​​ល្អិត និង​​ថ្នាំ​ពុល​​ដែល​​បាន​​ប្រើ​​សម្រាប់​​បាញ់​​សត្វ​ល្អិត​​ដែល​​​ប៉ះ​ផ្ទាល់​​ទៅ​នឹង​​ផ្លែ ព្រម​​ទាំង​​ធ្វើ​​អោយ​​ផ្លែ​​មាន​​ពណ៌​ស​​ល្អ។

4.3 ព័ត៌មានទូទៅដែលពាក់ព័ន្ធនឹងការគណនាធាតុចូល និងថ្លៃដើម

កំណត់របៀបនៃការគណនាថ្លៃដើម និងធាតុចូល:
  • ក្នុងតំបន់អនុវត្តបច្ចេកទេស
កំណត់ទំហំ និងឯកត្តាផ្ទៃដី:

២១០០ ម៉ែត្រការ៉េ

ផ្សេងៗ/ រូបិយប័ណ្ណជាតិ (បញ្ជាក់):

រៀល

កំណត់អត្រាប្តូរប្រាក់ពីដុល្លាទៅរូបិយប័ណ្ណតំបន់ (បើទាក់ទង)៖ 1 ដុល្លារ =:

4000,0

កំណត់ថ្លៃឈ្នួលជាមធ្យមនៃការជួលកម្លាំងពលកម្មក្នុងមួយថ្ងៃ:

20000 រៀល

4.4 សកម្មភាពបង្កើត

សកម្មភាព ប្រភេទវិធានការ ពេលវេលា
1. ភ្ជួរដីហាលចោលលើកទី ១ ទុករយៈពេល ១៥ ថ្ងៃ ក្សេត្រសាស្ត្រ ខែធ្នូ
2. ភ្ជួរដីម្តងទៀតលើកទី ២ ទុកចោល ៣ ថ្ងៃ ក្សេត្រសាស្ត្រ ខែធ្នូ
3. បណ្តុះកូន និងផ្សាំកូន ក្សេត្រសាស្ត្រ ខែធ្នូ
4. ឆូតរង និងដាំកូន ក្សេត្រសាស្ត្រ ខែមករា
5. ស្រោចទឹក ក្សេត្រសាស្ត្រ ខែមករា
6. ការដើរប្រមូលមែកឫស្សីទុក ការគ្រប់គ្រង ខែវិច្ឆិកា
7. ការត្រៀមជីក្បាលត្រី ជីកំប៉ុស្តិ៍ និងជីអ៊ុយរ៉េ (៤៦-០-០) ការគ្រប់គ្រង ខែសីហា ឬខែកញ្ញា
8. ការត្រៀមក្រដាសកាសែតទុកខ្ទាស់ផ្លែម្រះ ការគ្រប់គ្រង ខែធ្នូ
9. ការទិញសម្ភារៈផ្សេងៗដូចជា ចប កាំបិត កញ្ឆេរ ម៉ាស៊ីនបូមទឹក ការគ្រប់គ្រង ខែវិច្ឆិកា
10. គ្រាប់ពូជគាត់ទុកដោយខ្លួនឯង ការគ្រប់គ្រង ខែមិនា
មតិយោបល់:

ភាគ​ច្រើន​កសិករ​ប្រើ​ពលកម្ម​ផ្ទាល់​​​ ហើយ​នៅ​ពេល​ដែល​គាត់​ប្រមូល​ផល​ម្រះ​គាត់​ទុក​ពូជ​ខ្លះ។

4.5 ថ្លៃដើម និងធាតុចូលដែលត្រូវការសម្រាប់ការបង្កើតបច្ចេកទេស

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម បណ្តុះកូន និងស្រោចទឹក នាក់/ថ្ងៃ 3,5 20000,0 70000,0 100,0
កម្លាំងពលកម្ម ភ្ជួរដី ២លើក នាក់/ថ្ងៃ 3,75 20000,0 75000,0 100,0
កម្លាំងពលកម្ម ឆូតរង និងដាំកូន នាក់/ថ្ងៃ 8,0 20000,0 160000,0 100,0
សម្ភារៈ ម៉ាស៊ីនបូមទឹក គ្រឿង 1,0 1600000,0 1600000,0 100,0
សម្ភារៈ ចប ផ្លែ 2,0 20000,0 40000,0 100,0
សម្ភារៈ កាំបិត ផ្លែ 2,0 20000,0 40000,0 100,0
សម្ភារៈ កញ្ឆេរ គូ 1,0 5000,0 5000,0 100,0
សម្ភារៈដាំដុះ គ្រាប់ពូជ គ្រាប់ 3000,0 60,0 180000,0 100,0
ជី និងសារធាតុពុល ជីក្បាលត្រី ជីកំប៉ុស្តិ៍ និងជីអ៊ុយរ៉េ (៤៦-០-០) គីឡូក្រាម 200,0 2500,0 500000,0 100,0
សម្ភារៈសាងសង់ មែកឫស្សី ដើម 100,0 5000,0 500000,0 100,0
ផ្សេងៗ ក្រដាសកាសែត គីឡូក្រាម 40,0 1000,0 40000,0 100,0
ផ្សេងៗ ធុងបាញ់ថ្នាំ គ្រឿង 1,0 80000,0 80000,0 100,0
ថ្លៃដើមសរុបក្នុងការបង្កើតបច្ចេកទេស 3290000,0

4.6 សកម្មភាពថែទាំ

សកម្មភាព ប្រភេទវិធានការ ពេលវេលា/ ភាពញឹកញាប់
1. ជ្រោយដី និងដាក់ដី ក្សេត្រសាស្ត្រ ពេល​កូន​ដុះ​បាន ១៥ ថ្ងៃ
2. ពូនគល់ ដាក់ជី និងដោតទ្រើង រចនាសម្ព័ន្ធ ក្រោយ​ជ្រោយ​ដី​រយៈពេល ១៥ ថ្ងៃ
3. ស្រោចទឺក ក្សេត្រសាស្ត្រ រាល់​ថ្ងៃ (ព្រឹក ល្ងាច)
4. ត្រួត​ពិនិត្យ​សត្វ​បំផ្លាញ​លើ​ដំណាំ ការគ្រប់គ្រង រាល់​ថ្ងៃ
5. ខ្ទាស់​ក្រដាស​កាសែត​រុំ​ផ្លែ ការគ្រប់គ្រង នៅ​ពេល​ម្រះ​ហូត​កន្លះ​
6. ការ​បាញ់​ថ្នាំ​ការពារ​សត្វ​ល្អិត ការគ្រប់គ្រង នៅ​ពេល​មាន​សត្វ​ល្អិត​បាញ់​មួយ​សប្តាហ៍​ម្តង
7. ស្រោច​ជី​ក្បាល​ត្រី ជី​លាមក​សត្វ និង​ជី​អ៊ុយរ៉េ ការគ្រប់គ្រង មួយ​វដ្ត​ដំណាំ​ដាក់ ៣ ដង
មតិយោបល់:

មួយ​វដ្ត​ដំណាំ​​របស់​ម្រះ​មាន​រយៈពេល ៣ខែ។

4.7 កំណត់ថ្លៃដើមសម្រាប់ការថែទាំ/ សកម្មភាពរបស់បច្ចេកទេស (ក្នុងរយៈពេលមួយឆ្នាំ)

បញ្ជាក់ពីធាតុចូល ឯកតា បរិមាណ ថ្លៃដើមក្នុងមួយឯកតា ថ្លៃធាតុចូលសរុប % នៃថ្លៃដើមដែលចំណាយដោយអ្នកប្រើប្រាស់ដី
កម្លាំងពលកម្ម ជ្រុំដីពូនគុល និងដាក់ទ្រើងម្រះ នាក់/ថ្ងៃ 8,0 20000,0 160000,0 100,0
ជី និងសារធាតុពុល ជីអ៊ុយរ៉េ គីឡូក្រាម 6,0 2500,0 15000,0 100,0
ជី និងសារធាតុពុល ថ្នាំសត្វល្អិត ដប 2,0 15000,0 30000,0 100,0
ជី និងសារធាតុពុល ក្បាលត្រី គីឡូក្រាម 50,0 600,0 30000,0 100,0
ផ្សេងៗ ប្រេង​សម្រាប់​បូម​ទឹក​ស្រោច​ដំណាំ (រយៈពេល​បី​ខែ) លីត្រ 45,0 3200,0 144000,0 100,0
ថ្លៃដើមសរុបសម្រាប់ការថែទាំដំណាំតាមបច្ចេកទេស 379000,0

4.8 កត្តាសំខាន់បំផុតដែលមានឥទ្ធិពលដល់ការចំណាយ

ពណ៌នាពីកត្តាប៉ះពាល់ចម្បងៗទៅលើថ្លៃដើម:

គាត់ត្រូវចំណាយច្រើនលើម៉ាស៊ីនបូមទឹក និងជីក្បាលត្រីក៏ដូចជាជីកំប៉ុស្តិ៍។

5. លក្ខណៈបរិស្ថានធម្មជាតិ និងមនុស្ស

5.1 អាកាសធាតុ

បរិមាណទឹកភ្លៀងប្រចាំឆ្នាំ
  • < 250 មម
  • 251-500 មម
  • 501-750 មម
  • 751-1,000 មម
  • 1,001-1,500 មម
  • 1,501-2,000 មម
  • 2,001-3,000 មម
  • 3,001-4,000 មម
  • > 4,000 មម
កំណត់បរិមាណទឹកភ្លៀង (បើដឹង) ជា មីលីម៉ែត្រ:

1138,20

លក្ខណៈពិសេស/ មតិយោបល់លើរដូវភ្លៀង:

បរិមាណ​ទឹក​ភ្លៀង​នៅ​ឆ្នាំ ២០១៥​ គឺ ១១៣៨.២ មម ឆ្នាំ ២០១៤​ គឺ ១៦៩៦.៥ មម និងឆ្នាំ ២០១៣ គឺ ១៦៦១.៨ មម។

បញ្ជាក់ឈ្មោះឯកសារយោងនៃស្ថានីយឧតុនិយម:

មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម នាយកដ្ឋានឧតុនិយម (២០១៥)

តំបន់កសិអាកាសធាតុ
  • មានភ្លៀងមធ្យម

អាកាស​ធាតុ​ក្តៅ​ហើយ​សើម ហើយ​មាន ២​ រដូវ គឺ​រដូវប្រាំង និង​រដូវស្សា ហើយ​ឆ្នាំ​មុន​អាកាសធាតុ​ក្តៅ​ជាង​រាល់​ឆ្នាំ។

5.2 សណ្ឋានដី

ជម្រាលជាមធ្យម:
  • រាបស្មើ (0-2%)
  • ជម្រាលតិចតួច (3-5%)
  • មធ្យម (6-10%)
  • ជម្រាលខ្ពស់បន្តិច (11-15%)
  • ទីទួល (16-30%)
  • ទីទួលចោត (31-60%)
  • ទីទួលចោតខ្លាំង (>60%)
ទម្រង់ដី:
  • ខ្ពង់រាប
  • កំពូលភ្នំ
  • ជម្រាលភ្នំ
  • ជម្រាលទួល
  • ជម្រាលជើងភ្នំ
  • បាតជ្រលងភ្នំ
តំបន់តាមរយៈកម្ពស់ :
  • 0-100 ម​
  • 101-500 ម
  • 501-1,000 ម
  • 1,001-1,500 ម
  • 1,501-2,000 ម
  • 2,001-2,500 ម
  • 2,501-3,000 ម
  • 3,001-4,000 ម
  • > 4,000 ម
បញ្ជាក់ថាតើបច្ចេកទេសនេះត្រូវបានអនុវត្តន៍នៅក្នុង:
  • សណ្ឋានដីផត
មតិយោបល់ និងបញ្ចាក់បន្ថែមអំពីសណ្ឋានដី :

វា​ជា​តំបន់​លិច​ទឹក​នៅ​ខែ​កញ្ញា​ដល់​ខែ​វិច្ឆិកា

5.3 ដី

ជម្រៅដីជាមធ្យម:
  • រាក់ខ្លាំង (0-20 សម)
  • រាក់ (21-50 សម)
  • មធ្យម (51-80 សម)
  • ជ្រៅ (81-120 សម)
  • ជ្រៅខ្លាំង (> 120 សម)
វាយនភាពដី (ស្រទាប់លើ):
  • មធ្យម (ល្បាយ, ល្បាប់)
វាយនភាពដី (> 20 សម ស្រទាប់ក្នុង):
  • មធ្យម (ល្បាយ, ល្បាប់)
សារធាតុសរីរាង្គនៅស្រទាប់ដីខាងលើ:
  • មធ្យម (1-3%)
បើអាចសូមភ្ជាប់ការពណ៌នាពីដីឱ្យបានច្បាស់ ឬព័ត៌មានដែលអាចទទួលបាន ឧ. ប្រភេទដី, pH ដី/ ជាតិអាស៊ីត, សមត្ថភាពផ្លាស់ប្តូរកាចុង, វត្តមាននីត្រូសែន, ភាពប្រៃ ។ល។:

ដី​នេះ​មាន pH = 5 ហើយ​ជម្រៅ​​ដី​ដែល​ជីក​ដល់​ស្រទាប់​ថ្ម​មាន​ជម្រៅ ២០ម៉ែត្រ និង​ស្រទាប់​ដី​ខាង​លើ​ជា​ប្រភេទ​ដី​ល្បាយ​ខ្សាច់។

5.4 ទឹកដែលអាចទាញមកប្រើប្រាស់បាន និងគុណភាពទឹក

នីវ៉ូទឹកក្រោមដី:

> 50 ម

ទឹកលើដីដែលអាចទាញយកប្រើប្រាស់បាន:

ល្អ

គុណភាពទឹក (មិនបានធ្វើប្រត្តិកម្ម):

ទឹកសម្រាប់តែការធ្វើកសិកម្ម (ស្រោចស្រព)

តើមានបញ្ហាភាពទឹកប្រៃហូរចូលមកដែរឬទេ?

ទេ

តើទឹកជំនន់កំពុងកើតមាននៅតំបន់នេះដែររឺទេ?

បាទ/ចា៎

ភាពទៀងទាត់:

ញឹកញាប់

មតិយោបល់ និងលក្ខណៈពិសេសផ្សេងៗទៀតលើគុណភាព និងបរិមាណទឹក​ :

នៅ​ពេល​ដែល​បឹង​រីង​គាត់​ប្រើ​ទឹក​ទន្លេ​ជំនួស​ទឹក​បឹង ហើយ​តំបន់​នេះ​តែង​តែ​លិច​ទឹក​ជា​រៀង​រាល់​ឆ្នាំ។

5.5 ជីវៈចម្រុះ

ភាពសម្បូរបែបនៃប្រភេទ:
  • ទាប
ភាពសម្បូរបែបនៃទីជម្រក:
  • ទាប

5.6 លក្ខណៈនៃអ្នកប្រើប្រាស់ដីដែលអនុវត្តបច្ចេកទេស

នៅមួយកន្លែង ឬពនេចរ :
  • នៅមួយកន្លែង
ផ្សេងៗ​ (សូមបញ្ជាក់):

ពេលទឹកលិចគាត់ទៅដាំនៅកន្លែងផ្សេង

ទីផ្សារនៃប្រព័ន្ធផលិតកម្ម:
  • ពាក់កណ្តាលពាណិជ្ជកម្ម (ផ្គត់ផ្គង់ខ្លួនឯង/ ពាណិជ្ជកម្ម
ចំណូលក្រៅកសិកម្ម:
  • តិចជាង 10% នៃចំណូល
កម្រិតជីវភាព:
  • មធ្យម
ឯកជន ឬក្រុម:
  • ធ្វើខ្លួនឯង/ គ្រួសារ
កម្រិតប្រើប្រាស់គ្រឿងយន្ត:
  • ប្រើកម្លាំងពលកម្ម
  • គ្រឿងយន្ត/ ម៉ាស៊ីន
យេនឌ័រ:
  • បុរស
អាយុរបស់អ្នកប្រើប្រាស់ដី:
  • វ័យកណ្តាល
សូមបញ្ជាក់ពីលក្ខណៈពាក់ព័ន្ធផ្សេងទៀតអំពីអ្នកប្រើប្រាស់ដី:

ចំណូល​ទាំងអស់​នៅ​ក្នុង​គ្រួសារ​បាន​មក​ពី​ការ​ធ្វើ​កសិកម្ម​ស្ទើរ​ទាំងស្រុង ហើយ​កសិករ​មាន​អាយុ ៤០ឆ្នាំ និង​ចាប់​ផ្តើម​ដាំ​ដំណាំ​តាំង​ពី​ក្មេង​មិន​ទាន់​មាន​គ្រួសារ។

5.7 ទំហំផ្ទៃដីជាមធ្យមនៃដីផ្ទាល់ខ្លួន ឬជួលគេដែលបានអនុវត្ត​បច្ចេកទេស

  • < 0.5 ហិកតា
  • 0.5-1 ហិកតា
  • 1-2 ហិកតា
  • 2-5 ហិកតា
  • 5-15 ហិកតា
  • 15-50 ហិកតា
  • 50-100 ហិកតា
  • 100-500 ហិកតា
  • 500-1,000 ហិកតា
  • 1,000-10,000 ហិកតា
  • > 10,000 ហិកតា
តើផ្ទៃដីនេះចាត់ទុកជាទំហំកម្រិតណាដែរ ខ្នាតតូច មធ្យម ឬខ្នាតធំ (ធៀបនឹងបរិបទតំបន់)?
  • ខ្នាតមធ្យម
មតិយោបល់:

គាត់​មាន​ដី​ផ្ទាល់​ខ្លួន​ដាំ​ស្វាយ​ចន្ទីរ​មាន​ទំហំ ៣ ហិកតា និង ៦០ អា ដី​ស្រែ​ទំហំ ០.៥ ហិកតា និង​ដី​ផ្ទាល់​ខ្លួន​មួយ​កន្លែង​មាន​ទំហំ ៣០ អា សម្រាប់​​ដាំ​​បន្លែ និង​​ជួល​​ដី​​គេ​​ដាំ​ម្រះ​​ទំហំ ០.២១ ហិកតា។

5.8 ភាពជាម្ចាស់ដី កម្មសិទ្ធប្រើប្រាស់ដី និងកម្មសិទ្ធប្រើប្រាស់ទឹក

ភាពជាម្ចាស់ដី:
  • ឯកជន មានកម្មសិទ្ធ
  • ជួលគេ
កម្មសិទ្ធិប្រើប្រាស់ដី:
  • កិច្ចសន្យាជួល
  • ឯកជន
  • ជួលគេ
កម្មសិទ្ធប្រើប្រាស់ទឹក:
  • អាស្រ័យផលសេរី (មិនមានការកំណត់)
មតិយោបល់:

ពេល​ទឹក​បឹង​រីង​ជួល​ម៉ាស៊ីន​គេ​បូម​ទឹក ពេល​ដែល​គាត់​អត់​ទាន់​មាន​ម៉ាស៊ីន​បូម​ទឹក​ផ្ទាល់​ខ្លួន។

5.9 ការប្រើប្រាស់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ

សុខភាព:
  • មិនល្អ
  • មធ្យម
  • ល្អ
ការអប់រំ:
  • មិនល្អ
  • មធ្យម
  • ល្អ
ជំនួយបច្ចេកទេស:
  • មិនល្អ
  • មធ្យម
  • ល្អ
ការងារ (ឧ. ការងារក្រៅកសិដ្ឋាន):
  • មិនល្អ
  • មធ្យម
  • ល្អ
ទីផ្សារ:
  • មិនល្អ
  • មធ្យម
  • ល្អ
ថាមពល:
  • មិនល្អ
  • មធ្យម
  • ល្អ
ផ្លូវ និងការដឹកជញ្ជូន:
  • មិនល្អ
  • មធ្យម
  • ល្អ
ទឹកផឹក និងអនាម័យ:
  • មិនល្អ
  • មធ្យម
  • ល្អ
សេវាកម្មហិរញ្ញវត្ថុ:
  • មិនល្អ
  • មធ្យម
  • ល្អ

6. ផលប៉ះពាល់ និងការសន្និដ្ឋាន

6.1 ផលប៉ះពាល់ក្នុងបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម

ផលិតផល

គុណភាពដំណាំ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ប្រើក្រដាសកាសែតរុំផ្លែធ្វើឱ្យផ្លែល្អ

ចំណូល និងថ្លៃដើម

ការចំណាយលើធាតុចូលកសិកម្ម

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

ការចំណាយលើធាតុចូលកសិកម្មត្រូវបានកាត់បន្ថយដោយសារមិនមានប្រើជីគីមីច្រើនទេ (ប្រើតែ​ជី​អ៊ុយរ៉េ​តិចតួច​ប៉ុណ្ណោះ ហើយ​ប្រើលាមកសត្វ និង​ជីក្បាល​ត្រី​ច្រើន) ហើយ​ចំណាយ​តិច​ជាង​មុន​ក៏​ដោយសារ​ជំនួស​សំណាញ់​ដែល​មាន​តម្លៃ​ថ្លៃ​គាត់​ប្រើ​មែក​ឫស្សី និង​ក្រដាស​កាសែត​ដែល​មាន​តម្លៃ​ថោក​ដើម្បី​ការពារ​ផ្លែ​ផង​ដែរ។

ចំណូលក្នុងកសិដ្ឋាន

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ប្រាក់ចំណូលត្រូវបានកើនឡើងដោយសារតែកាត់បន្ថយការបំផ្លាញពីសត្វល្អិតបានច្រើន។

បន្ទុកការងារ

កើនឡើង
ថយចុះ
មតិ​យោបល់/ ការបញ្ជាក់:

កសិករប្រើកំលាំងពលកម្មច្រើនជាងមុនបន្តិចព្រោះថាត្រូវ​ដើរស្រោបផ្លែម្រះគ្រប់ផ្លែ។

ផលប៉ះពាល់ទៅលើអេកូឡូស៊ី

ជីវចម្រុះ៖ ដំណាំ, សត្វ

ការគ្រប់គ្រងកត្តាចង្រៃ/ ជំងឺ

ថយចុះ
កើនឡើង
មតិ​យោបល់/ ការបញ្ជាក់:

ការប្រើប្រាស់ក្រដាសកាសែតជួយការពារផ្លែបានតែពីសត្វ​ចង្រៃប៉ុណ្ណោះ។

6.2 ផលប៉ះពាល់ក្រៅបរិវេណអនុវត្តបច្ចេកទេសដែលកើតមាន

ផលប៉ះពាល់នៃឧស្ម័នផ្ទះកញ្ចក់

កើនឡើង
កាត់បន្ថយ
មតិ​យោបល់/ ការបញ្ជាក់:

ប្រើប្រាស់សំណល់ក្រដាសកាសែត និង​មែក​ឫស្សី​ឡើងវិញ​ឱ្យអស់លទ្ធភាព។

បញ្ជាក់បន្ថែមការវាយតម្លៃផលប៉ះពាល់:

មានកសិករមួយចំនួនបានយកវិធីសាស្ត្ររបស់គាត់ដែលប្រើមែកឫស្សី និងក្រដាសកាសែតយកទៅអនុវត្តតាម។

6.3 ភាពប្រឈម និងភាពរួសនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះអាកាសធាតុ/ គ្រោះមហន្តរាយ (ដែលដឹងដោយអ្នកប្រើប្រាស់ដី)

ការប្រែប្រួលអាកាសធាតុ

ការប្រែប្រួលអាកាសធាតុ
រដូវកាល ប្រភេទនៃការប្រែប្រួលអាកាសធាតុ/ព្រឹត្តិការណ៍ លក្ខណៈឆ្លើយតបនៃបច្ចេកទេសទៅនឹងការប្រែប្រួលអាកាសធាតុ
សីតុណ្ហភាពប្រចាំឆ្នាំ កើនឡើង មធ្យម
បរិមាណទឹកភ្លៀងប្រចាំរដូវកាល សើម/រដូវភ្លៀង កើនឡើង មធ្យម
មតិយោបល់:

តំបន់នេះមានភ្លៀងរាល់ឆ្នាំនៅអំឡុងពេលខែមេសាដែលបណ្តាលមកពីដុតព្រៃចម្ការ ឬដើររកសត្វ។ ចំពោះសត្វល្អិតលើដំណាំម្រះមានដង្កូវ ស្រាំងទិច។

6.4 ការវិភាគថ្លៃដើម និងអត្ថប្រយោជន៍

តើផលចំណេញ និងថ្លៃដើមត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមាន

រយៈពេលវែង:

វិជ្ជមាន

តើផលចំណេញ និងការថែទាំ/ ជួសជុលត្រូវបានប្រៀបធៀបគ្នាយ៉ាងដូចម្តេច (ទស្សនៈរបស់អ្នកប្រើប្រាស់ដី)?
រយៈពេលខ្លី:

វិជ្ជមាន

រយៈពេលវែង:

វិជ្ជមាន

មតិយោបល់:

ប្រសិនបើដើររកស៊ីឈ្នួលគេចំណេញតិចជាងការដាំបន្លែ ហើយម្រះអាចប្រមូលផលបានរយៈពេល ១ ខែកន្លះ និងមួយឆ្នាំដាំបាន ២​ដង។

6.5 ការទទួលយកបច្ចេកទេស

  • 1-10%
បើអាច សូមបញ្ជាក់ពីបរិមាណ (ចំនួនគ្រួសារ និង/ ឬតំបន់គ្របដណ្តប់):

មានប្រហែល ៦ គ្រួសារនៅក្នុងភូមិដែលអនុវត្តបច្ចេកទេសនេះ

ក្នុងចំណោមគ្រួសារទាំងអស់ដែលអនុវត្តបច្ចេកទេស តើមានប៉ុន្មាន​គ្រួសារ​ដែល​ចង់​ធ្វើ​ដោយ​ខ្លួន​ឯង ដោយមិន​ទទួល​បាន​សម្ភារៈ​លើក​​ទឹកចិត្ត/​ប្រាក់ឧបត្ថម្ភ?​:
  • 90-100%

6.6 ការបន្សុំា

តើថ្មីៗនេះ បច្ចេកទេសនេះត្រូវបានកែតម្រូវ​ដើម្បី​បន្ស៊ាំ​ទៅនឹង​ស្ថាន​ភាព​ប្រែប្រួល​ដែរ​ឬទេ?

ទេ

6.7 ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៃបច្ចេកទេស

ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាសនៅកន្លែងរបស់អ្នកប្រើប្រាស់ដី
ទទួលបានផលចំណេញដោយប្រើប្រាស់កម្លាំងពលកម្មផ្ទាល់ខ្លួន មិនចំណាយលុយទិញមែកឫស្សី និងលាមកសត្វ
កាត់បន្ថយការប្រើប្រាស់ជីគីមីដោយប្រើជីក្បាលត្រី
ភាពខ្លាំង/ គុណសម្បត្តិ/ ឱកាស​ ទស្សនៈរបស់បុគ្គលសំខាន់ៗ
ការប្រើប្រាស់មែកឫស្សីមិនចំណាយលុយទិញតាមរយៈការដើរ​ប្រមូលមែកឫស្សីដែលគេកាប់ចោល
ប្រើក្រដាសកាសែតវាមិនប៉ះពាល់ដល់បរិស្ថាន មិនដូចប្រើថង់ប្លាស្ទិច និងកាត់បន្ថយការបាញ់ថ្នាំកំចាត់សត្វល្អិត
ជីក្បាលត្រី និងលាមកសត្វជួយបង្កើនជីជាតិដី និង​កាត់បន្ថយ​ការប្រើប្រាស់ជីគីមី
កាត់បន្ថយចំណាយចំពោះការប្រើប្រាស់សម្ភារៈដាំដុះ

6.8 ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យនៃបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយ

ភាពខ្សោយ/ គុណវិបត្តិ/ ហានិភ័យ ទស្សនៈរបស់អ្នកប្រើប្រាស់ដី តើបច្ចេកទេសទាំងនោះបានដោះស្រាយបញ្ហាដូចម្តេច?
បាញ់ថ្នាំសម្លាប់សត្វល្អិតតែមិនសូវមានប្រសិទ្ធភាពខ្លាំង ប្រើក្រដាសកាសែតរុំផ្លែ និងបាញ់ថ្នាំហើយដើរមើលជាប្រចាំ
ទឹកបឹងរីងពេលរដូវប្រាំង ជំនួសដោយប្រើទឹកបានពីការបូមពីទន្លេ
ចំណាយដើមទុនដើម្បីទិញទុយោសម្រាប់បូមទឹកពីប្រភពទឹកឆ្ងាយ ទិញទុយោបន្ថែមដោយខ្ចីលុយគេ និងជំពាក់អ្នកលក់
ទីផ្សារលក់ផលិតផលនៅមានតម្លៃទាបនៅឡើយ មិនទាន់មានដំណោះស្រាយលើទីផ្សារនៅឡើយទេ

7. ឯកសារយោង និងវេបសាយ

7.1 វិធីសាស្ត្រ/ ប្រភពនៃព័ត៌មាន

  • តាមការចុះទីវាល​ ការស្រាវជ្រាវនៅទីវាល

មួយកន្លែង

  • ការសម្ភាសន៍ជាមួយអ្នកប្រើប្រាស់ដី

១ នាក់

  • ការសម្ភាសន៍ជាមួយអ្នកជំនាញ/ ឯកទេស

៤​ នាក់

7.3 ចូលទៅទាញយកឯកសារដែលពាក់ព័ន្ធតាមបណ្តាញអ៊ិនធឺណែត

ចំណងជើង/ ពណ៌នា:

Agritoday (2016). Bitter Gourd. Retrieved December 06, 2017​ from

វេបសាយ:

http://agritoday.com/view/2084.html

ម៉ូឌុល